Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

សំណួរ៖ នាងខ្ញុំ អាយុ៣៥ឆ្នាំ រស់នៅខេត្តព្រះសីហនុ។ ថ្មីៗនេះ ខ្ញុំតែងមានអាការៈឈឺចុករួយផ្នែកខាងក្រោមចង្កេះជារឿយៗ ហើយពេលខ្លះឈឺចាប់ខ្លាំងរហូតដល់ពិបាកទ្រាំខ្លាំងណាស់ក្នុងកំឡុងពេលមានរដូវ។ តើនេះជារោគសញ្ញានៃជំងឺអ្វី? តើខ្ញុំគួរធ្វើដូចម្ដេចពេលមានអាការៈឈឺចាប់បែបនេះ? ចម្លើយ៖ មូលហេតុនៃការមករដូវមានការឈឺចាប់មានដូចជា ស្បូនមានដុំសាច់ដែលរាំងខ្ទប់លំហូរនៃឈាម មានគីស្តអង់ដូមេទ្រីយ៉ូសនៅក្រពេញដៃស្បូន និងការកន្ត្រាក់នៃសាច់ដុំស្បូនពេលមករដូវ។ ចំពោះប្អូនស្រីដែលមានអាការៈបែបនេះសូមប្រញាប់ទៅពិភាក្សាជាមួយគ្រូពេទ្យជំនាញដើម្បីពិនិត្យ និងព្យាបាលឲ្យបានសមស្រប។ បកស្រាយដោយ ៖ វេជ្ជបណ្ឌិត ហួត សេង ឯកទេសសម្ភព និងរោគស្ត្រីនៃមន្ទីរពេទ្យកាល់ម៉ែត

ចែករំលែក

ដោយហេតុថា«អាល្លែកហ្ស៊ីច្រមុះ»​ជាបញ្ហាមួយដែលច្រើនកើតមាននៅក្នុងប្រទេសកម្ពុជាយើង ទើបលោកវេជ្ជបណ្ឌិត​ ថុង ម៉េងឡុង ជាប្រធាននៃសមាគមជំងឺត្រចៀក ច្រមុះ បំពង់ក កម្ពុជា និងជាអនុប្រធាននៃមន្ទីរពេទ្យព្រះអង្គឌួង ព្រមទាំងជាប្រធាននៃបន្ទប់ពិគ្រោះជំងឺ ថុង ម៉េងឡុង បានផ្តល់កិត្តិយសធ្វើការបកស្រាយអំពីជំងឺមួយនេះ ដោយធ្វើការឆ្លើយតបនូវសំណួររួមមានដូចខាងក្រោម ៖  -នរណាខ្លះអាចកើតមានជំងឺនេះ? -តើវាអាចបង្កជាផលវិបាកអ្វីខ្លះ? -ហេតុអ្វីបានជាជំងឺនេះកើតមានញឹកញាប់? -តើការធ្វើរោគវិនិច្ឆ័យធ្វើបានដោយរបៀបណាខ្លះ? -តើប្រជាជនគួរមានការយល់ដឹងអ្វីខ្លះអំពីជំងឺនេះ? -តើជំងឺនេះអាចព្យាបាលដោយវិធីណាខ្លះ? នៅទីណា? ដើម្បីស្រាយចម្ងល់ខាងលើនេះ សូមទស្សនាវីដេអូខាងក្រោម... ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

សំណួរ ៖ មួយរយៈនេះ ខ្ញុំសង្កេតឃើញថាខ្លួនឯងស្រវាំងភ្នែក មើលអ្វីមិនច្បាស់ ដូចជាបែកផ្សែង។ ខ្ញុំចង់សួរលោកវេជ្ជបណ្ឌិតថា នេះបណ្តាលមកពីអ្វី? វាអាចមានបញ្ហាដោយសារភ្នែក ឬមកពីបញ្ហាសុខភាពផ្សេងទៀត? ហើយខ្ញុំត្រូវធ្វើដូចម្តេច?   ចម្លើយ ៖ បញ្ហានេះទាមទារឲ្យដឹងពីអាយុរបស់ប្អូន ដើម្បីចូលរួមធ្វើការសន្និដ្ឋាន។ ករណីអ្នកជំងឺអាយុក្រោម ៥០ឆ្នាំ និងមិនដែលមានការប៉ះទង្គិចណាមួយទេ ជាទូទៅអាចទាក់ទងនឹងបញ្ហាភ្នែកខុសកំណុំរូបភាពដូចជា ភ្នែកម៉្ញូប ភ្នែក Hyperopia ឬអាស្ទីម៉ាត និងករណីអាយុលើសពី ៥០ឆ្នាំ អាចទាក់ទងនឹងជំងឺឡើងបាយភ្នែក ទឹកដក់ក្នុងភ្នែក ឬចំពោះអ្នកមានជំងឺទឹកនោមផ្អែមឬលើសឈាម អាចទាក់ទងនឹងជំងឺខូចសរសៃឈាមបាតភ្នែក។ ក្រៅពីនោះ ការចាំងនឹងពន្លឺថ្ងៃខ្លាំងក៏អាចបង្កជាបញ្ហាឡើងបាយភ្នែកផងដែរ។ គួរបញ្ជាក់ថា ជាទូទៅបញ្ហាស្រវាំងភ្នែក តម្រូវឲ្យអ្នកជំងឺមកជួបនឹងវេជ្ជបណ្ឌិតឯកទេសភ្នែក ដើម្បីស្វែងរកមូលហេតុពិតប្រាកដ មិនថាបញ្ហានេះកើតឡើងជាអចិន្ត្រៃយ៍ ឬកើតឡើងម្តងៗក៏ដោយ ពីព្រោះវាមិនត្រឹមអាចពាក់ព័ន្ធនឹងបញ្ហាភ្នែកផ្ទាល់ តែក៏អាចពាក់ព័ន្ធនឹងបញ្ហាសុខភាពទូទៅ។ ប្រសិនមានជំងឺទឹកនោមផ្អែមប្រភេទ២ អ្នកជំងឺត្រូវមកពិនិត្យភ្នែកឲ្យបានទៀងទាត់ និងដូចគ្នាចំពោះអ្នកដែលមានអាយុចាប់ពី ៤០ឆ្នាំ គួរទៅពិនិត្យភ្នែកឲ្យបានយ៉ាងហោចម្តងក្នុងមួយឆ្នាំ។ បកស្រាយដោយ ៖ វេជ្ជបណ្ឌិត អ៊ុក សុខហៀន វេជ្ជបណ្ឌិតឯកទេស ព្រមទាំងជាវេបណ្ឌិតព្យាបាល និងវះកាត់ផ្នែកចក្ខុរោគនៅមន្ទីរពេទ្យព្រះអង្គឌួង ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

សំណួរ៖ នាងខ្ញុំ រស់នៅខេត្តបន្ទាយមានជ័យ។ ខ្ញុំតែងតែមានសាច់ដុះតូចៗច្រើននៅលើបរិវេណដងខ្លួនជាប្រចាំ។ តែសាច់ដុះនេះក៏ដាច់ទៅវិញដោយឯកឯងនៅពេលដែលខ្ញុំដុសសម្អាតខ្លួន ហើយក៏ដុះមកទៀតនៅកន្លែងដដែលឬកន្លែងផ្សេង។ តើនេះជាអាការៈនៃជំងឺធ្ងន់ធ្ងរណាមួយមែនឬទេ? មានវិធីអ្វីអាចកម្ចាត់បញ្ហានេះឬទេ? ចម្លើយ៖ ការដុះសាច់តូចៗនេះមាន២យ៉ាង៖ ទី១ គឺស្បែកដែលដុះមែនទែន (skin tags) និងទី២ជាស្បែកដែលកើតឡើងដោយវីរុសនៅពេលដែលយើងមានវ័យចាស់បន្តិច (Siberia Keratosis) ដែលមានស្នាមខ្មៅគ្រាប់នៅលើស្បែក។ ជាការពិតណាស់ សាច់ដែលដុះមកនេះនៅពេលដំបូង វាតែងតែដាច់ទៅវិញនៅពេលដែលយើងដុសជម្រះ ប៉ុន្តែវានឹងដុះមកវិញដោយសារតែកោសិកាដែលជ្រុះមកមិនបានអស់នោះទេ ហើយប្រសិនបើយើងចង់ឲ្យជ្រុះអស់នោះយើងមិនគួរដុសជម្រះតាមទម្លាប់តែមួយមុខនោះទេព្រោះវាអាចបណ្តាលឲ្យខូចដល់កោសិកាស្បែកដែលល្អ និងបង្កឲ្យយើងមានជំងឺស្បែកមួយហៅថាក្រាស់-ក្រិន ឬ អាលែ្លកហ្ស៊ី ឬតាអក។  បើបញ្ហានេះបង្កជាការលំបាកដល់សោភណភាព ប្អូនគួរតែស្វែងរកការព្យាបាលឲ្យបានត្រឹមត្រូវ ចៀសវាងការប្រើទម្លាប់ដុសជម្រះដែលអាចឲ្យខូចស្បែកធម្មតា។ បកស្រាយដោយ ៖ វេជ្ជបណ្ឌិត ប៉ុក សាវឿន ប្រធានគ្លីនិកជាតិសើស្បែក និងកាមរោគ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

   ការពិតមួយនៃជំងឺមហារីកដែលប្រជាជនគ្រប់វ័យតែងតែព្រួយបារម្ភ វាអាចជារឿងល្អវិញប្រសិនបើពួកគាត់មកពិនិត្យរកមើលជំងឺមហារីកបានទាន់ពេលវេលា។​ បើទោះបីជារោគសញ្ញានៃជំងឹមហារីកមិនងាយបង្ហាញចេញក្នុងដំណាក់កាលដំបូងក៏ដោយ តែវាបានប្រាប់ពីសញ្ញាប្រកាសអាសន្នដែលស្តែងចេញពីសកម្មភាពប្រចាំថ្ងៃ ដូចជាការទទួលទានជាដើម និងរោគសញ្ញាផ្សេងៗដែលគួរប្រុងប្រយ័ត្ន។​     ដោយឡែកចំពោះប្រធានបទនេះ យើងសូមលើកយកតែមហារីកបំពង់កផ្នែកខាងលើមកបង្ហាញតែប៉ុណ្ណោះដែលភាសាពេទ្យហៅថា «ជំងឺមហារីកកាហ្វូម Cancer Cavum» ។ ជំងឺមហារីកកាហ្វូមនេះជាជំងឺម៉្យាងដែរមានប្រភេទជា Squamous Cell Carcinoma ដែលកើតមានភាគច្រើននៅក្បែរ ត្រចៀកផ្នែកខាងក្នុង។ យើងធ្វើការពិនិត្យជំងឺមហារីកបំពង់កនេះដោយប្រើឧបករណ៍បើកច្រមុះ ឬបំពង់ក ឬម៉ាស៊ីនអង់ដូស្កូបជាដើម។ ចំពោះសញ្ញានោះអ្នកជំងឺអាចជួបប្រទះ អាការៈសំខាន់ៗបីយ៉ាងដូចជា៖ -ទី១ ឧស្សាហ៍កើតឈាមច្រមុះញឹកញាប់៖ ជាការហូរឈាមតិចតួចលាយឡំគ្នានឹងសំបោរ ខ្ទុះ និងតឹងច្រមុះផង (ភាគច្រើនកើតតែម្ខាងប៉ុណ្ណោះ)។  -ទី២ ហឹងត្រចៀកម្ខាង៖ បើឈាមច្រមុះខាងណាក៍បណ្តាលឲ្យហឹងត្រចៀកខាងនោះដែរ។ អាការៈហឹងត្រចៀកនេះគឺបណ្តាលមកពីជំងឺមហារីក នេះវាកើតឡើងទៅបិទជិតរន្ធត្រចៀក។ -ទី៣ ឈឺក្បាល និងស្រវាំងភ្នែក៖ អ្នកជំងឺមានអាការៈឈឺចាប់ក្នុងក្បាល និងមានបញ្ហាភ្នែក (វិបត្តិគំហើញស្រវាំងភ្នែក) ។         ជាមួយគ្នានោះផងដែរ លោកវេជ្ជបណ្ឌិតបានផ្តល់ជាអនុសាសន៍ជាចុងក្រោយថា​ បើលោកអ្នកមានអាការៈមួយចំនួនដូចខាងលើ ត្រូវរួសរាន់ទៅពិនិត្យរោគវិនិច្ឆ័យដើម្បីអាចស្រាវជ្រាវជំងឺទុកមុនទាន់ពេលវេលាទើបមិនប៉ះពាល់ធ្ងន់ធ្ងរ៕ ស្វែងយល់បន្ថែម៖ មហារីកបំពង់ក  បកស្រាយដោយ ៖ លោកវេជ្ជបណ្ឌិត ប្រាក់ ស៊ីថា ជាវេជ្ជបណ្ឌិតជំនាញជំងឺត្រចៀក ច្រមុះ និងបំពង់ក នៃមន្ទីរពេទ្យព្រះអង្គឌួង  ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

ចែករំលែក

   ច្រមុះ ជាសរីរាង្គដ៏មានតម្លៃមួយរបស់សារពាង្គកាយរបស់មនុស្ស​វាបានជួយមនុស្សឲ្យមានចលនាជួយសម្រួលដល់ផ្នែកផ្សេងៗទៀតនៃសារពាង្គកាយ។ច្រមុះដើរតួយ៉ាងសំខាន់ជាអ្នកដឹកនាំខ្យល់អុកស៊ីសែនចូលក្នុងរាងកាយដើម្បីជាឥន្ធនៈសម្រាប់ដុតបំលែងថាមពលរបស់មនុស្សយកមកប្រើប្រាស់ក្នុងសកម្មភាពប្រចាំថ្ងៃ។ ដោយសារច្រមុះមានតួនាទីសំខាន់បែបនេះ ទើបយើងខ្ញុំ បានលើយកប្រធាបបទបញ្ហាសុខភាពច្រមុះមួយគឺ ជំងឺដុះសាច់ច្រមុះ (ឬសដូងច្រមុះ)  ១.រោគសញ្ញា ឬសដូងច្រមុះ គឺជាដុះសាច់ច្រមុះមួយប្រភេទដែលបណ្តាលមកពីការរលាកសាច់ច្រមុះរ៉ាំរ៉ៃ។ មិនមែនត្រឹមតែប៉ុណ្ណោះទេ ជំងឺដុះសាច់ច្រមុះនេះមានអត្រាការកើតប្រមាណជា២% ទៅ៤%នៃចំនួនប្រជាជន និងមិនប្រកាន់អាយុ ឬភេទនោះទេ ពោលគឺការដុះសាច់ច្រមុះនេះកើតមានលើមនុស្សប្រុស ក៏ដូចជាមនុស្សស្រី។ ឬសដូងច្រមុះ ជាជំងឺមួយប្រភេទដែលមនុស្សមួយចំនួនធ្លាប់ឆ្លងកាត់ ដែលបណ្តាលឲ្យមានការលំបាកក្នុងការរស់នៅប្រចាំថ្ងៃរបស់គេ។ ចំពោះជំងឺនេះ មានរោគសញ្ញាសំខាន់ដែលមានដូចជា៖ តឹងច្រមុះ ហៀរសំបផរ បាត់បង់ក្លិន។ មិនតែប៉ុណ្ណោះវាក៏មានរោគសញ្ញា បន្ទាប់បន្សំមួយចំនួនទៀតផងដែរដូចជា៖ ធ្វើឲ្យមានការផ្លាស់ប្តូរសម្លេង (ក្រងួរ) មានការឈឺក្បាល ឈឺបំពង់កជាដើម។ ថ្វីបើវាជាច្រមុះមែន តែវាមានលក្ខណៈមួយចំនួនដែលខុសប្លែកបន្តិចបន្តួចពីប្រភេទនៃជំងឺផ្សេងៗទៀត។ ការខុសប្លែកទាំងនោះមានដូចជា៖ បណ្តាលឲ្យមានការតឹងច្រមុះខ្លាំងឡើងៗ បន្តិចម្តងៗរហូតដកដង្ហើមតាមច្រមុះលែងបាន។ ទោះបីលក្ខណៈរបស់ជំងឺដុះសាច់ច្រមុះមានការលំបាកសម្រាប់អ្នកជំងឺក៏ដោយ ប៉ុន្តែជំងឺនេះមិនបណ្តាលឲ្យមានការឆ្លងដល់អ្នកដទៃនោះទេ។ ២.ដើមហេតុ         អ្វីដែលរៀបរាប់នៅក្នុងចំណុចទីមួយ គែជារោគសញ្ញាសម្រាប់ឲ្យយើងធ្វើការកត់សម្គាល់នៅពេលដែលយើងចាប់ផ្តើម មានរោគសញ្ញាដូចដែលបានបង្ហាញប្រាប់ថា តើជំងឺឬសដូងច្រមុះនេះបង្កឡើងដោយកត្តាអ្វីខ្លះ។ កត្តាដែលបង្កឲ្យមានជំងឺនេះរួមមានដូចជា៖ · ការអាលែកហ្ស៊ី · ការបង្ករោគមួយចំនួនដែលកើតឡើងពីពពួកបាត់តេរី វីរុស · កត្តាគ្រួសារមានពី​១៤% ទៅ៣៦% · និងស្ថានភាបនៃស្ត្រេស។ បើយោងតាមការសិក្សាកាលពីពេលថ្មីៗនេះបានបង្ហាញថា គ្មានកត្តាណាមួយដែលមានឥទ្ធិពលខ្លាំងជាងគេនោះទេ ពោលគឺគ្រប់កត្តាណាក៏ដោយដែលបង្កឲ្យមានរលាកសាច់ច្រមុះរ៉ាំរ៉ៃ សុទ្ធតែអាចបណ្តាលឲ្យមានជាជំងឺឬសដូងច្រមុះ។ ៣.វិធីព្យាបាល      ចំពោះវិធីព្យាបាលជំងឺឬសដូងច្រមុះវិញមាន២ប្រភេទ។ សម្រាប់ស្ថានភាពបច្ចុប្បន្នអ្នកដែលមានជំងឺឬសដូងច្រមុះអាចមានវិធីសាស្រ្តព្យាបាលដ៏ល្អមួយចំនួនសម្រាប់ជាជម្រើសរបស់ពួកគេ។ ការព្យាបាលទាំងពីរប្រភេទនោះមានដូចជា៖ ការព្យាបាលដោយប្រើប្រាស់ថ្នាំចាក់ និងព្យាបាលដោយការវះកាត់។ ការព្យាបាលដោយប្រើថ្នាំគឺមានភាពងាយស្រួលជាងការវះកាត់ ពោលគឺអ្នកជំងឺគ្រាន់តែប្រើប្រាស់ថ្នាំមួយចំនួនដូចជា៖ · Antibiotic · Corticoides, Antihistanique H1 · Antifongique បន្ទាប់មមកធ្វើការតាមដានទៅលើការវិវឌ្ឍន៍របស់វា។ ការវះកាត់មានការលំបាកសម្រាប់អ្នកជំងឺ ដោយសារតែត្រូវការដកដង្ហើមតាមមាត់ ២ ឬ៣ ថ្ងៃក្រោយការវះកាត់ និងត្រូវការពេលវេលាច្រើន ដើម្បីលាងសំអាតច្រមុះឲ្យបានទៀងទាត់ ចៀសវាងមានផលវិបាកផ្សេងៗ ជាពិសេសមានការជួបជាមួយគ្រូពេទ្យញឹកញាប់។ ក៏ប៉ុន្តែទោះបីការព្យាបាលដោយប្រើប្រាស់ថ្នាំមានភាពងាយស្រួលជាងការវះកាត់ក៏ដោយ ករណីខ្លះដូចជាឬសដូងច្រមុះដែលពេញរន្ធច្រមុះណាមួយ និងមិនងាចដកដង្ហើមបានរហូត គេសម្រចចិត្តធ្វើការវះកាត់ ដើម្បីសម្រួលដល់ការដកដង្ហើមរបស់អ្នកជំងឺ។ ចំពោះការព្យាបាលដោយប្រើថ្នាំ អ្នកជំងឺគួរចៀសវាងនូវកត្តាណាដែលមានប្រតិកម្មធ្វើឲ្យច្រមុះតឹង និងហៀរសំបោរ ដោយអ្នកជំងឺសម្គាល់ខ្លួនឯងថាកត្តាអ្វីខ្លះ​ដែលធ្វើឲ្យមានប្រតិកម្មឆាប់រលាកច្រមុះ។ ៤.ការថែទាំ និងការការពារ       ដើម្បីបង្ការជំងឺនេះ យើងត្រូវតែឆាប់ទទួលយកសេវាព្យាបាល នៅពេលដែលមានជំងឺផ្តាសាយចៀសវាងការរលាកសាច់ច្រមុះយូររ៉ាំរ៉ៃ។ ចំពោះអ្នកដែលកើតជំងឺនេះ គួរប្រញាប់រួសរាន់ធ្វើការព្យាបាល ដើម្បីចៀសចវាងការធ្លាក់ទៅរកភាពធ្ងន់ធ្ងរ ដែលឈានទៅដល់ការវះកាត់បណ្តាលឲ្យខាតពេលវេលា និងប្រាក់កាក់៕ បកស្រាយដោយ ៖ លោកវេជ្ជបណ្ឌិត កែវ សុវណ្ណ ឯកទេសត្រចៀក ច្រមុះ បំពង់ក ។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

ចែករំលែក

សំណួរ ៖ នាងខ្ញុំ រស់នៅខេត្តកំពង់ធំ។ កូនខ្ញុំទើបតែបាន១ខែ ហើយពេលគាត់ទើបតែកើតមានទម្ងន់២គីឡូ៤ខាំ ស្រាប់តែបាន១ខែខ្ញុំថ្លឹងគាត់ម្ដងទៀតបាន៤គីឡូ៨ខាំ។ ខ្ញុំបារម្ភថាពេលធំគាត់អាចនឹងធាត់ជ្រុល។ តើខ្ញុំត្រូវធ្វើដូចម្ដេចទៅបើកូនខ្ញុំសព្វថ្ងៃបៅតែទឹកដោះគោម្សៅ? ចម្លើយ ៖ ជាទូទៅទារកអាយុ៣ខែទើបមានទម្ងន់ស្មើនឹង២ដងនៃទម្ងន់កំណើត។ ក្រសួងសុខាភិបាល ក៏បានណែនាំឲ្យមាតាគ្រប់រូបចិញ្ចឹមកូនដោយទឹកដោះដោយសារតែទឹកដោះម្ដាយជាអាហារល្អបំផុត និងមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ដល់កូន។ ម្យ៉ាងទៀត ទារកអាចបៅទៅតាមតម្រូវការដែលពួកគាត់ត្រូវការតែប៉ុណ្ណោះខុសពីការចិញ្ចឹមដោយទឹកដោះគោម្សៅ ព្រោះឪពុកម្ដាយ ឬអ្នកមើលថែអាចឆុងខាប់ ឬស្ដើងពេក ហើយការផ្ដល់ឲ្យទារកអាចច្រើនឬតិចជ្រុលដោយសារតែការមិនបានយកចិត្តទុកដាក់លើបញ្ហានេះ។ ចំពោះករណីកូនលោកស្រីការឡើងទម្ងន់នេះគឺខ្ពស់ជាងធម្មតា ហើយលោកស្រីបានចិញ្ចឹមកូនដោយទឹកដោះគោម្សៅទៀត។ ដូច្នេះ អ្វីដែលត្រូវធ្វើពេលនេះ ត្រូវពិនិត្យលើបរិមាណម្សៅទឹកដោះគោដែលលោកស្រីផ្ដល់ឲ្យកូនថាសមស្របឬទេ របៀបឆុងត្រឹមត្រូវទេ ហើយឲ្យកូនបៅញឹកញាប់ពេកទេ។ តាមធម្មតាទារកក្នុងខែទី១ត្រូវបៅ១ថ្ងៃ៦ដង ឯបរិមាណប្រែប្រួលទៅតាមទម្ងន់របស់ទារក ដូចនេះ លោកស្រីត្រូវទៅជួបអ្នកជំនាញអាហារូបត្ថម្ភកុមារដើម្បីទទួលបានការណែរនាំពីការផ្ដល់ចំណីអាហារត្រឹមត្រូវដល់កូន។ បកស្រាយដោយ ៖ សាស្ត្រាចារ្យ គឹម អាង ប្រធានផ្នែកជំងឺផ្លូវដង្ហើម និងអាល្លែកហ្ស៊ី ព្រមទាំងជាអនុប្រធានការិយាល័យបច្ចេកទេសនៃមន្ទីរពេទ្យកុមារជាតិ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

សំណួរ ៖ នាងខ្ញុំមានអាយុ ២២ឆ្នាំ កម្ពស់ ១. ៦៥ ម៉ែត្រ ទម្ងន់ ៧៧គីឡូក្រាម ជានិស្សិត។  តាំងពីមានរដូវលើកដំបូងនៅអាយុប្រហែល ១៦ឆ្នាំខ្ញុំមិនដែលមករដូវទៀងទាត់ឡើយ ដោយជាទូទៅ តែងតែមករដូវនៅរវាង ២ ទៅ ៣ខែម្តង ឬយូរជាងនេះ ហើយម្តងៗមានធ្លាក់ឈាមរដូវតិចតួច រយៈពេល ២ ទៅ ៤ថ្ងៃប៉ុណ្ណោះ។ ខ្ញុំធ្លាប់បានប្រើប្រាស់ថ្នាំលក្ខណៈដូចថ្នាំដើម្បីឲ្យមករដូវតាមរយៈការណែនាំរបស់គ្រូពេទ្យប្រហែល ២ខែ តែក្រោយពីបញ្ឈប់ការប្រើប្រាស់វាក៏ដូចដើម។ ក្រោយមកនៅ ២ឆ្នាំមុន ខ្ញុំបានទៅជួបនឹងវេជ្ជបណ្ឌិតផ្សេងទៀត និងត្រូវបានពិនិត្យឃើញថា ស្បូនរបស់ខ្ញុំលូតលាស់មិនគ្រប់គ្រាន់ ដែលតម្រូវឲ្យខ្ញុំព្យាបាលដោយថ្នាំលេបរយៈពេលដល់ទៅ៦ខែ និងចាក់ថ្នាំរយៈពេល ៣ថ្ងៃនៅក្នុងខែនីមួយៗផងដែរ។ នៅអំឡុងពេលព្យាបាលខ្ញុំមករដូវបានទៀងទាត់ល្អ និងច្រើនគួរសម។ ក៏ប៉ុន្តែក្រោយពីការព្យាបាលនោះបានមួយខែ ខ្ញុំក៏លែងមករដូវរហូតមកដល់សព្វថ្ងៃ ហើយខ្ញុំពុំមានអាការៈពុំស្រួលក្នុងខ្លួនណាមួយឡើយ។ ខ្ញុំចង់សួរទៅ វេជ្ជបណ្ឌិតថា តើការមិនមករដូវនេះបណ្តាលមក ពីអ្វី? តើវាអាចមកពីការលើសទម្ងន់របស់ខ្ញុំ ឬ ជំងឺណាមួយ? ប្រសិនបើនៅតែរដូវមិនមកតើវាមានផលប៉ះពាល់ដែរឬទេ? និងតើខ្ញុំគួរធ្វើយ៉ាងណាចំពោះបញ្ហានេះ? ចម្លើយ ៖ ស្ថានភាពនេះអាចទាក់ទងនឹងជំងឺនៃប្រព័ន្ធអ័រម៉ូនរបស់រាងកាយ។ ការលើសទម្ងន់ និងការមករដូវមិនទៀងទាត់ អាចជាសញ្ញារបស់ បណ្តុំរោគសញ្ញានៃគីស្តនៅក្នុងអូវែ (Polycystic Ovary Syndrome) ដែលអាចជាមូលហេតុនៃការមិនមានកូននៅថ្ងៃក្រោយផងដែរ។ ដូចនេះ ប្អូនត្រូវទៅជួបជាមួយវេជ្ជបណ្ឌិតឯកទេសរោគស្ត្រីជាមុន និងធ្វើការពិនិត្យផ្សេងៗ រួមទាំងការពិនិត្យឈាម ដើម្បីតាមដានប្រព័ន្ធអ័រម៉ូនបន្តពូជ ក៏ដូចជាធ្វើការពិនិត្យទ្វារមាសដោយតេស្តអុលត្រាសោនផងដែរ។ ក្រោយពីនោះ វេជ្ជបណ្ឌិតនឹងផ្តល់ការព្យាបាលយោងតាមលទ្ធផលនៃការធ្វើតេស្ត។ បកស្រាយដោយ ៖ វេជ្ជបណ្ឌិត Anna Roslyakova ឯកទេសផ្នែកសម្ភព និងរោគស្ត្រីនៃ Anna Women and Baby’s Center ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ​

ចែករំលែក

  សំណួរ ៖ នាងខ្ញុំមានអាយុ ៤០ឆ្នាំ កម្ពស់ ១.៥៥ម៉ែត្រ ទម្ងន់ ៤៨គីឡូក្រាម សព្វថ្ងៃខ្ញុំជាមេផ្ទះ។ ប្រហែលរយៈពេល ១ឆ្នាំមកហើយដែលខ្ញុំមានបញ្ហាចុករួយភ្នែក និងមានអាការៈផ្សេងទៀតដូចជាឈឺច្រមុះ និងចុកពេលបោះដៃផុតយូរៗម្តង។ តើមូលហេតុអ្វីបានជាខ្ញុំចេះតែចុករួយភ្នែក? ចម្លើយ ៖ ការចុករួយភ្នែកនេះ  អាចបណ្តាលមកពីជំងឺស្ងួតភ្នែក ដែលមានសញ្ញាផ្សេងៗទៀតដូចជាចង់តែបិទភ្នែក រកាំក្នុងភ្នែក ហូរទឹកភ្នែក ដោយមិនក្រហម ឬហើមឡើយ។ ការព្យាបាលគឺ តម្រូវឲ្យអ្នកជំងឺព្យាយាមសម្រាកឲ្យបានច្រើន គេងឲ្យគ្រប់គ្រាន់ និងឧសហ្សាហ៍លុបលាងមុខដោយទឹកត្រជាក់ជាដើម។ រីឯការចុករួយពេលបោះដៃផុតនោះ ពុំមានការទាក់ទងនឹងជំងឺនេះឡើយ តែវាអាចទាក់ទងនឹងជំងឺផ្សេងទៀតដូចជាជំងឺលើសឈាម ឬទឹកនោមផ្អែមជាដើម។ បកស្រាយដោយ ៖ វេជ្ជបណ្ឌិត អ៊ុក សុខហៀន វេជ្ជបណ្ឌិតឯកទេស ព្រមទាំងជាវេបណ្ឌិតព្យាបាល និងវះកាត់ផ្នែកចក្ខុរោគនៅមន្ទីរពេទ្យព្រះអង្គឌួង ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

សំណួរ៖ ខ្ញុំមានអាយុ ២៣ឆ្នាំ ភេទ ស្រី កម្ពស់ ១.៦០ ម៉ែត្រ ទម្ងន់ ៥០គីឡូក្រាម សព្វថ្ងៃជានិស្សិត។ តាំងពីដឹងក្តីមក ខ្ញុំមានបញ្ហា ដោយសារតែខ្ញុំចូលចិត្តហិតផ្សែងមិនថាឡាន ម៉ូតូ ឬថ្នាំលាបឡាននោះទេ និងពិបាកដកដង្ហើម។ ខ្ញុំមិនធ្លាប់ស្វែងរកសេវាព្យាបាលនោះទេ ហើយខ្ញុំក៏មិនមានប្រើប្រាស់ថ្នាំប្រចាំកាយនោះដែរ។ ខ្ញុំចង់សួរលោកវេជ្ជបណ្ឌិតថា ខ្ញុំមានជំងឺអ្វី? តើជំងឺនេះ អាចព្យាបាលជាសះស្បើយឬទេ ដោយមិនចាំបាច់ប្រើប្រាស់ថ្នាំ? ចម្លើយ៖ ឆ្លើយតបនឹងសំណួររបស់ប្អូនស្រីពីការចូលចិត្តហិតផ្សែងនេះ ថាជាជំងឺអ្វីនោះ វាគឺជាបញ្ហាមួយដែលខាងក្រុមគ្រូពេទ្យមិនអាចនិយាយបានថាជាជំងឺអ្វីប្រាកដនោះទេ តែអាចបញ្ជាក់បានពីផលវិបាកនៃការហិតផ្សែងពុល ដូចជាពពួកឧស្ម័នកាបូនឌីអុកស៊ីតយូរអង្វែង អាចជាកត្តាមួយជំរុញ និងបង្កឲ្យរលាក ឬប៉ះពាល់ដល់ផ្លូវដង្ហើមរ៉ាំរ៉ៃ។ បន្ថែមពីនេះ វាមិនអាចវាយតម្លៃបានត្រឹមរោគសញ្ញាថា ការរលាកសួតនោះបណ្ដាលមកពីបញ្ហាផ្សែង ឬបញ្ហាពីជំងឺផ្សេងនោះទេ វាទាមទារចាំបាច់ឲ្យមានការធ្វើរោគវិនិច្ឆ័យមួយពិតប្រាកដលើអ្នកជំងឺតាមរយៈការសាកសួរ ត្រួតពិនិត្យ ការថតសួត និងការធ្វើតេស្តផ្សេងៗជាមួយគ្រូពេទ្យឯកទេស ដើម្បីដឹងពីមូលហេតុនៃជំងឺ ទើបអាចប្រើថ្នាំព្យាបាលបានត្រឹមត្រូវតាមក្បួនច្បាប់វេជ្ជសាស្ត្រ។ បកស្រាយដោយ ៖ សាស្ត្រចារ្យវេជ្ជបណ្ឌិត គុយ ណូ ឯកទេសសណ្តំ ជំងឺធ្ងន់ សង្គ្រោះបន្ទាន់ និងជំងឺសួត សព្វថ្ងៃលោកជាវេជ្ជបណ្ឌិតឯកទេសប្រពោធកម្ម សល្យសាស្ត្រនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងជាវេជ្ជបណ្ឌិតឯកទេសបម្រើការនៅមន្ទីរសំរាកព្យាបាលអាយ ស៊ី យូ ធ្លាប់បានបណ្តុះបណ្តាលនៅប្រទេសបារាំង និងប៊ែលសិក ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

តើអ្វីជាការរលាកប្រអប់ខ្យល់ Sinus? យ៉ាងហោចណាស់មានរោគសញ្ញា ២ក្នុងចំណោមរោគសញ្ញាចំបង ៤ ដែលតែងតែកើតឡើងចំពោះការរលាករុំារៃនៃប្រអប់ខ្យល់ Sinus ៖ - ការហៀរសំបោរច្រើនធ្លាក់ទៅផ្នែកខាងក្រោយនៃ បំពង់កដែលមានសភាពខាប់ ពណ៌លឿង ឬបៃតង។ - តឹងច្រមុះដែលនាំអោយពិបាកក្នុងការដកដង្ហើម - ហើមនៅរង្វង់ភ្នែក និងមានការឈឺចាប់ថ្ពាល់ ច្រមុះ ឬថ្ងាស។ - ច្រមុះមិនសូវស្រង់ដឹងក្លិន និងមិនសូវដឹងរសជាតិ (ចំពោះមនុស្សធំ) ឬកុមារឧស្សាហ៍ក្អក។ រោគសញ្ញាផ្សេងទៀតអាចរួមមាន ៖ - ឈឺត្រចៀក ឈឺក - មានក្លិនមាត់ - ចង្អោរ អស់កំលាំង ឬមួម៉ៅ ឆេវឆាវ - ឈឺធ្មេញខាងលើ ឬឈឺឆ្អឹងថ្គាមលើ។ ពេលវេលាដែលគួរមកពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យ មន្ទីរពេទ្យទន្តសាស្រ្ត រំចង់ មានម៉ាស៊ីនថត 3D CBCT ជាបច្ចេកវិទ្យាចុងក្រោយគេបង្អស់ដែលអាចផ្តិតយក រូបភាពច្បាស់ និងសុក្រិតក្នុងការជួយរករោគវិនិច្ឆ័យ ការបង្ករោគក្នុងមាត់ និងជំងឺក្នុង Sinus។ សូមមកពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យជំនាញនៅ មន្ទីរពេទ្យទន្តសាស្រ្ត រំចង់ ដើម្បីអោយបានដឹងពីបញ្ហាជំងឺរបស់អ្នក។ https://goo.gl/cPwydb

ចែករំលែក

សំណួរ​ ៖ ម្តាយរបស់ខ្ញុំមានអាយុ ៥២ឆ្នាំ កម្ពស់ ១.៦០ម៉ែត្រ ទម្ងន់ ៥៥គីឡូក្រាម និងមានមុខរបរជាគ្រូបង្រៀន។ គាត់មានអាការៈឈឺចង្កេះ និងឈឺក្បាល អស់រយៈពេល ២១ថ្ងៃមកហើយ។ ការឈឺចង្កេះនេះ គឺគាត់អង្គុយមិនបានយូរ និងក្រហាយចង្កេះ។ គាត់ធ្លាប់ទទួលបានការព្យាបាលដោយប្រើថ្នាំខ្មែរផង និងថ្នាំពេទ្យផង។ តើគួរធ្វើយ៉ាងដូចម្តេច ដើម្បីឲ្យជំងឺគាត់បានជាសះស្បើយ? ចម្លើយ ៖ ម្តាយរបស់ប្អូនអាយុ៥២ឆ្នាំ កម្ពស់១,៦០ម៉ែត្រ ទម្ងន់៥៥គីឡូក្រាម មានអាការៈឈឺចង្កេះផង និងឈឺក្បាលផង។ ការឈឺចង្កេះមានមូលហេតុច្រើនដូចជា៖ កៀបសរសៃឆ្អឹងខ្នង ក្រួសតម្រងនោម...  រីឯឈឺក្បាលរឹតតែមានមូលហេតុច្រើនរាប់មិនអស់ដូចជា៖ ខ្វះជាតិស្ករ គ្រុនពោះវៀន គ្រុនចាញ់ រលាកច្រមុះ... ដូច្នេះមានតែគ្រូពេទ្យទេដែលអាចជួយម្តាយប្អូនឲ្យជាសះស្បើយបានដោយរកមូលហេតុដែលបណ្តាលឲ្យឈឺក្បាល ឈឺចង្កេះ និងផ្តល់ឲ្យម្តាយប្អូននូវរបៀបការពារ និងព្យាបាលប្រកបដោយប្រសិទ្ធភាព។ គួរបញ្ជាក់ផងដែរថា ជំងឺឈឺសន្លាក់បណ្តាលមកពីមូលហេតុច្រើនយ៉ាងដូចជា៖ • ការឡើងជាតិអាស៊ីត (Goutte) • រលាកសន្លាក់ច្រើនកន្លែង (Polyarthrite rhumatoide) • រលាកសន្លាក់ដោយមានមេរោគ (Arthrite septique) • រលាកសន្លាក់ដោយមេរោគរលាកបំពង់ក (Arthrite) • រលាកសន្លាក់ដោយសឹកឆ្អឹងខ្ចី (Arthrose) ដោយមូលហេតុច្រើន ដូច្នេះ របៀបព្យាបាលក៏ប្រែប្រួលតាមមូលហេតុដែរ។ ការប្រើថ្នាំគ្មានវេជ្ជបញ្ជា ឬមិនត្រូវនឹងមូលហេតុបណ្តាលឲ្យខូចសុខភាព និងខាតបង់ប្រាក់កាស។ បកស្រាយដោយ​ ៖  សាស្ត្រាចារ្យ លឹម តាំង សាស្ត្រាចារ្យនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ឯកទេសផ្នែកវះកាត់ឆ្អឹងបាក់បែក និងជំងឺឆ្អឹងអនុប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងជាប្រធានសមាគមវះកាត់ឆ្អឹងបាក់បែក © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក
Top