Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

ការជូនដំណឹងពីសាកលវិទ្យាល័យ អន្តរជាតិ ចំពោះនិស្សិតមហាវិទ្យាល័យ ឱសថសាស្រ្តនៃសាកលវិទ្យាល័យ អន្តរជាតិដែលបានបញ្ចប់ការសិក្សាដោយស្ថាពរទាំងអស់ឲ្យដឹងថា៖ ក្រោមកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ជាមួយសាកលវិទ្យាល័័យ Zheng Zhou ប្រទេសចិន សាកលវិទ្យាល័យ អន្តរជាតិត្រូវការ​ជ្រើសរើសនិស្សិតចំនួន១៥នាក់ សម្រាប់កម្មវិធីអាហារូបករណ៍ "SILK ROAD Scholarship" ដើម្បីបន្តការសិក្សាបរិញ្ញាបត្រជាន់ខ្ពស់ លើជំនាញឱសថសាស្រ្ត។ កាលបរិច្ឆេទ៖ ទទួលពាក្យពីថ្ងៃនេះ រហូតដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧​   ទីកន្លែងទទួលពាក្យ៖ នៅការិយាល័យកិច្ចការទំនាក់ទំនង បន្ទប់១១៦​​ ​អាគារ VTN នៃសាកលវិទ្យាល័យ អន្តរជាតិ។ ព័ត៌មានបន្ថែម៖ 087 981 111/ 086 26 46 56

ចែករំលែក

“អ្នកផឹកកាហ្វេអាចរស់បានយូរ” វាត្រូវបានក្លាយជាការសន្និដ្ឋានរបស់ការសិក្សាជាច្រើនក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ នៅពេលនេះ អ្នកស្រាវជ្រាវជឿជាក់ថា ពួកគេបានរកឃើញយន្តការមួយ ដែលនៅពីក្រោយទំនាក់ទំនងនេះហើយ។   ក្នុងការសិក្សាថ្មីមួយ អ្នកស្រាវជ្រាវបានបង្ហាញអំពី គំហើញនៃដំណើរការនៃការរលាកអាចជំរុញឲ្យមានការវិវឌ្ឍទៅជាជំងឺសរសៃឈាមបេះដូង នៅពេលចាស់ទៅ។ ពួកគេក៏បានរកឃើញថា «ការទទួលទានជាតិកាហ្វេអ៊ីន អាចប្រឆាំងនឹងដំណើរការនៃការរលាកនេះ»។ កាហ្វេ តែ សូដា ភេសជ្ជៈប៉ូវកម្លាំង និងសូកូឡា គឺសុទ្ធតែជាអាហារ និងភេសជ្ជៈដែលមានផ្ទុកនូវជាតិកាហ្វេអ៊ីន ដែលវាត្រូវបានស្គាល់ថា គឺជាសារធាតុមួយដែលទៅភ្ញោចសមត្ថភាពខួរក្បាល។   ទោះបីជាយ៉ាងណាក៏ដោយ កាហ្វេអ៊ីនមិនមែនត្រឹមតែជួយបង្កើនថាមពលពេលព្រឹកនោះទេ មានការសិក្សាជាច្រើន បានបង្ហាញថា ការទទួលទានកាហ្វេជាប្រចាំ អាចធ្វើឲ្យអាយុវែង។ ការសិក្សាមួយដែលបានចេញផ្សាយកាលពីឆ្នាំ២០១៥ បានរកឃើញថា «អ្នកដែលទទួលទានកាហ្វេចាប់ពីមួយ ទៅប្រាំកែវក្នុងមួយថ្ងៃ មានហានិភ័យទាប ក្នុងការស្លាប់ជាងអ្នកដែលមិនទទួលទានកាហ្វេ»។   លោក Furman និងសហការីរបស់លោកបាននិយាយថា «ការទទួលទានជាតិកាហ្វេអ៊ីនអាចជួយបង្កើនអាយុ ហើយវាអាចប្រឆាំងនឹងការរលាក»។ សម្រាប់ការសិក្សារបស់ពួកគេ ក្រុមអ្នកស្រាវជ្រាវ បានព្យាយាមកំណត់ឲ្យបាន នៃដំណើរការនៃការរលាកថា វាអាចរួមចំណែកក្នុងការធ្វើឲ្យសុខភាពបេះដូងថយចុះ នៅក្នុងវ័យចំណាស់។ ពួកគេបានវិភាគទិន្នន័យដែលបានពីយុវវ័យដែលមានសុខភាពល្អ មានអាយុចាប់ពី២០ទៅ៣០ឆ្នាំ និងមួយក្រុមទៀត គឺមនុស្សចាស់ ដែលមានសុខភាពល្អ ហើយមានអាយុចាប់ពី៦០ឆ្នាំឡើងទៅ។   បើយោងទៅតាមការពិនិត្យឈាមនៃអ្នកចូលរួមទាំងពីរក្រុមនេះ  អ្នកស្រាវជ្រាវបានកំណត់បានថាមាន  Gene clusters ពីរក្រុមសកម្មភាពខ្លាំង ចំពោះក្រុមមនុស្សចាស់។ ពួកគេបានរកឃើញថា ក្រុមហ៊្សែនទាំងនេះ មានការផ្សារភ្ជាប់ទៅនឹងការផលិតនៃ IL-1beta ដែលជាប្រូតេអ៊ីនមួយប្រភេទ បង្កឲ្យមានការរលាក។   កាហ្វេអ៊ីនអាចជួយបង្ការការរលាក បណ្ដាលមកពីសារធាតុដែលបានមកពីការធ្វើមេតាបូលីសនៃអាស៊ីតនុយក្លេអ៊ិច  (Nucleic acid metabolites)។​ ការវិភាគមានបង្ហាញថា ជាតិកាហ្វេអ៊ីនអាចប្រឆាំងនឹងផលប៉ះពាល់អវិជ្ជមាននៃ Nucleic acid metabolites។ ក្នុងការវាយតម្លៃទៅលើអ្នកដែលទទួលទានជាតិកាហ្វេអ៊ីន អ្នកស្រាវជ្រាវបានរកឃើញថា ឈាមនៃយុវវ័យដែលមាន Gene cluster activity ទាប គឺមានផ្ទុកនូវជាតិ Caffeine metabolites ដូចជាពួក Theophylline និងTheobromine។   នៅពេលដែលអ្នកស្រាវជ្រាវបណ្ដុះកោសិកាភាពស៊ាំជាមួយនឹង Caffeine metabolites និង Nucleic acid metabolites ពួកគេបានរកឃើញថា Caffeine metabolites ជួយបង្ការមិនឲ្យមានផលប៉ះពាល់នៃការរលាកនៃ Nucleic acid metabolites។   លោក Mark Davis ជាបណ្ឌិតនៃ Institute for Immunity, Transplantation and Infection នៅសាកលវិទ្យាល័យ Stanford បាននិយាយថា «ការរកឃើញនេះបានបង្ហាញអំពី ដំណើរការនៃការរលាក ​ដែលមានការជាប់ទាក់ទងទៅនឹងអាយុនេះ​ គឺមិនត្រឹមតែ មួយនាំឲ្យមានជំងឺសរសៃឈាមបេះដូងទេ ប៉ុន្តែវាត្រូវបានដឹកនាំដោយក្រុមម៉ូលេគុលមួយប្រភេទ យើងអាចធ្វើការកំណត់គោលដៅ និងប្រឆាំងនឹងវាបាន»។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។  

ចែករំលែក

យោងតាមសេចក្តីជូនដំណឹងនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មន្ទីរពេទ្យត្រូវការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាដូចដែលមានបងា្ហញជូនខាងលើនេះស្រាប់។ កាលបរិច្ឆេទសំខាន់ ៖ ឈប់ទទួលពាក្យថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ កន្លែងទទួលពាក្យ ៖ ការិយាល័យរដ្ឋបាលនៃមន្ទីរពេទ្យ សម្រាប់ព័ត៌មានបន្ថែម ៖ ផ្លូវ​លេខ​ ២៧១ សង្កាត់ទំនប់ទឹក ខ័ណ្ឌចំការមន រាជធានីភ្នំពេញ កម្ពុជា Email: web@khmersoviethospital.org.kh Fax: (+៨៨៥)​ ២៣ ២៧១ ៣៨៤ Mobile: (+៨៨៥)​ ២៣ ២៧១ ៣៨៤ Website : http://www.khmersoviethospital.org.kh Healthtime :Khmer-sovietfriendshiphospital

ចែករំលែក

អ្នកវិទ្យាសាស្ត្រនៅសហរដ្ឋអាមេរិចបានអភិវឌ្ឍថ្នាំដ៏សំខាន់មួយ ដើម្បីប្រយុទ្ធប្រឆាំងនឹងពពួកបាក់តេរីដែលធន់នឹងថ្នាំផ្សះ (Superbugs) ដោយផលិតឡើងវិញនូវថ្នាំផ្សះដែលមានអាយុកាលរាប់ទសវត្សរ៍ហើយ។ ប្រភេទថ្នាំផ្សះ Vancomycin ដែលត្រូវបានគេធ្វើកំណែទម្រង់ គឺត្រូវបានគេជឿជាក់ថានឹងមានប្រសិទ្ធភាពខ្ពស់ក្នុងការប្រយុទ្ធនឹងបាក់តេរី Enterococci ដែលត្រូវបានរកឃើញមាននៅក្នុងមន្ទីរពេទ្យ ហើយវាអាចបង្កជារបួសយ៉ាងគ្រោះថ្នាក់ និងការឆ្លងមេរោគក្នុងឈាម។ ប្រភេទថ្នាំផ្សះដែលត្រូវបានគេប្រើជាង៦០ឆ្នាំហើយនេះ ត្រូវបានគេពិពណ៌នាថា ជាជម្រើសចុងក្រោយនៃថ្នាំអង់ទីប៊ីយ៉ួទិក ហើយវាត្រូវបានប្រើតែក្នុងករណីដែលការព្យាបាលដោយថ្នាំផ្សះផ្សេងទៀតបានបរាជ័យប៉ុណ្ណោះ។ ប៉ុន្តែមេរោគមួយចំនួនបានធន់ទៅនឹងទម្រង់បច្ចុប្បន្ននៃថ្នាំ Vancomycin រួចទៅហើយ។            The UK Press Association បានរាយការណ៍ថា ក្រុមអ្នកស្រាវជ្រាវមកពី The Scripps Research Institute នៃទីក្រុង San Diego រដ្ឋ California បានរៀបរាប់អំពីថ្នាំថ្មីនេះថាវាមានឥទ្ធិពល “ខ្លាំងអស្ចារ្យ”។​​ Dr. Andrew Edwards ដែលលោក គឺជាសាស្ត្រាចារ្យផ្នែក Molecular microbiology នៅសាកលវិទ្យាល័យ Imperial ទីក្រុងឡុងដ៍ បានប្រាប់ CNN ថា ទោះជាយ៉ាងណាក៏ដោយ វាអាចនឹងប្រើប្រាស់រយៈពេលជាច្រើនឆ្នាំក្នុងការសិក្សាស្រាវជ្រាវ មុននឹងយកវាទៅផលិតជាថ្នាំសម្រាប់ប្រើប្រាស់។   ការគំរាមកំហែងដល់ទៅ៣ដងសម្រាប់ការឆ្លងមេរោគធ្ងន់ធ្ងរ។ ការសិក្សាដែលបានបោះពុម្ភផ្សាយនៅក្នុងសារពត៌មាននៃ The National Academy of Sciences បាននិយាយថា ការកែទម្រង់នេះបានបង្កើនសកម្មភាពរបស់ Vancomycin ដល់ទៅ១០០០ដង ដូច្នេះគ្រូពេទ្យអាចប្រើវាក្នុងបរិមាណតិចដើម្បីប្រឆាំងនឹងមេរោគ។​ ថ្នាំនេះមានវិធីសាស្រ្ត៣យ៉ាងក្នុងការធ្វើឲ្យពួកបាក់តេរីកាន់តែពិបាកក្នុងការវិវត្តន៍ភាពស៊ាំរបស់វា។ លោក Dale Boger ដែលជាអ្នកដឹកនាំការស្រាវជ្រាវនេះ និងជាសហប្រធាន នៃនាយកដ្ឋានគីមីនៃ The Scripps Research Institute បាននិយាយថា “វាបង្កើនភាពធន់នៃថ្នាំអង់ទីប៊ីយ៉ូទិកនេះ។”           លោកបានបន្តថា “ពពួកមេរោគមិនអាចធ្វើការក្នុងពេលដំណាលគ្នាដើម្បីស្វែងរកវិធីគេចផុតពីការកម្ចាត់ចោលរបស់យន្ដការទាំង៣នៃសកម្មភាពរបស់ថ្នាំនេះទេ។ ទោះបីជាពួកវាអាចរកឃើញដំណោះស្រាយចំពោះយន្ដការមួយក្នុងចំណោមយន្ដការទាំង៣នេះក៏ដោយ ក៏ពួកវានឹងត្រូវបានសម្លាប់ដោយយន្ដការ២ទៀត។”             អង្គការសុខភាពពិភពលោកបានរំលឹកថា ភាពធន់នឹងថ្នាំផ្សះគឺកំពុងតែកើនឡើងដល់កម្រិតគ្រោះថ្នាក់មួយយ៉ាងខ្ពស់ជុំវិញពិភពលោក ហើយវាបានគំរាមកំហែងដល់សមត្ថភាពក្នុងការព្យាបាលចំពោះការឆ្លងមេរោគទូទៅដូចជា ជំងឺរលាកសួត របេង មេរោគក្នុងឈាម និងជំងឺប្រមេះ។ លោក Edwards បានប្រាប់ CNN ថា “នេះគឺជាការកែប្រែសាមញ្ញមួយដែលបានធ្វើឲ្យថ្នាំនេះកាន់តែមានភាពល្អប្រសើរឡើង។”            លោកបានរៀបរាប់ថា វាគឺជាការអភិវឌ្ឍដ៏មាន “សារៈសំខាន់ណាស់” ហើយលោកបានពន្យល់ថា “លោករំពឹងទុកថាវានឺងមានជម្រើសផ្សេងទៀតសម្រាប់ការព្យាបាលមេរោគរាតត្បាតធ្ងន់ធ្ងរនេះ។ វាហាក់បីដូចជាមានថ្នាំផ្សះប្រភេទថ្មីមួយទៀតអញ្ចឹង។”​ លោក Edwards បានបន្ដទៀតថា “ថ្នាំនេះមិនអាចសម្រេចបានក្នុងពេលដ៏ខ្លីនេះទេ ព្រោះថាទាមទារពេលជាច្រើនឆ្នាំទៀតក្នុងការនៃការធ្វើតេស្តបន្ថែមទៀត។” មនុស្សរាប់ពាន់នាក់បានស្លាប់ជារៀងរាល់ឆ្នាំ          លោក Colin Garner ដែលជានាយកប្រតិបត្តិនៃមន្ទីរស្រាវជ្រាវថ្នាំអង់ទីប៊ីយ៉ូទិកនៃចក្រភពអង់គ្លេស បានប្រាប់ CNN ថា ការកំណែទម្រង់ថ្នាំនេះគឺមិនមានប្រសិទ្ធភាពចំពោះបាក់តេរីដែលធន់នឹងថ្នាំផ្សះគ្រប់ប្រភេទនោះទេ។ លោកបាននិយាយថា “វាគឺជាវិទ្យាសាស្រ្តដែលគួរឲ្យចាប់អារម្មណ៍ និងល្អមួយ ប៉ុន្ដែវាមិនអាចព្យាបាលភាពធន់នឹងថ្នាំអង់ទីប៊ីយ៉ូទិកទេ។”​ លោក ក៏បានបន្ថែមថា “នេះគឺជាការបោះជំហានតូចមួយនៅក្នុងផ្លូវដ៏វែងចំពោះការព្យាយាមដោះស្រាយបញ្ហាធន់នឹងថ្នាំផ្សះនេះ។ នៅចក្រភពអង់គ្លេស យ៉ាងតិចណាស់មានមនុស្ស ១២០០០នាក់បានស្លាប់ជារៀងរាល់ឆ្នាំដោយសារមេរោគដែលធន់នឹងថ្នាំផ្សះ។ ចំនួននេះវាប្រហែលនឹងជំងឺមហារីកសុដន់ដែរ។” © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

ចែករំលែក

ប្រធានបទ: អត្ថប្រយោជន៍នៃការពិនិត្យសុខភាពទូទៅ   បកស្រាយដោយ: វេជ្ជបណ្ឌិត ពុទ្ធ ឧត្តម ប្រធានគ្រប់គ្រងនៃគ្លីនិកអេគីប   ជាទូទៅបងប្អូនប្រជាជនខ្មែរយើង ភាគច្រើនមិនសូវចាប់អារម្មណ៏ និង យកចិត្តទុកដាក់ទៅលើការថែទាំ  ឬការពិនិត្យសុខភាពជាប្រចាំនោះទេ ដោយភាគច្រើនពួកគាត់គិតថា ឥតប្រយោជន៍(អត់ឈឺអីផងទៅពេទ្យធ្វើអី្វ?)  ខាតពេលវេលា ខាតថវិការ ចាំពេលឈឺ ឬមិនស្រួលខ្លួនចាំទៅពិគ្រោះព្យាបាលជាមួយគ្រូពេទ្យតែម្តង ៕   ពួកគាត់ពិតជាមិនបានគិតថា ភាគច្រើននៃជម្ងឺដ៏កាចសាហាវមួយចំនួននោះ អាចឆ្លងមកយេីងដោយមិនដឹងខ្លួន  ឬពេលដែលកំពុងផ្ទុកគឺគ្មានរោគសញ្ញាអ្វីទាំងអស់។ ជាការពិតណាស់ពេលជម្ងឺនៅក្នុងដំណាក់កាលដំបូងភាគច្រេីនយើង អាចធ្វើការព្យាបាល ឫ ការពារបានយ៉ាងងាយស្រួលសោះ ដូចជាជំងឺរលាកថ្លើម ជំងឺរលាក ឬដំបៅក្រពះពោះវៀន  និងជំងឺដុំសាច់ក្រពះពោះវៀនជាដើម....។ តែបើយើងជួបពិគ្រោះនិងតាមដានសុខភាពជាទៀងទាត់ជាមួយគ្រូពេទ្យ  នោះយើងអាចដឹងពីស្ថានភាពជំងឺ និងធ្វើការព្យាបាល ឬការពារបានទាន់ពេលវេលាដែលមានប្រសិទ្ធិភាពខ្ពស់ ៕   ក្នុងគោលបំណងលេីកកំពស់សុខភាពប្រជាជនខ្មែរយេីង គ្លីនិក អេគីប ឯកទេសជម្ងឺ ថ្លើម ក្រពះ ពោះវៀន និង ឫសដូងបាត យើងខ្ញុំក៏មានសេវាពិនិត្យសុខភាពទូទៅជាកញ្ចប់ផងដែរ រួមជាមួយក្រុមវេជ្ជបណ្ឌិតឯកទេស ដែលអាចផ្តល់ជូនអោយបងប្អូនប្រុសស្រី ពុកម៉ែ អ៊ុំពូមីង យាយតា នូវការពិនិត្យសុខភាព ការពិគ្រោះ និង ការព្យាបាល ក្នុងតំលៃយ៉ាងសមរម្យ សុវិត្តិភាពខ្ពស់ និង  ក្រុមសីលធម៍វិជ្ជាជីវៈខ្ពស់បំផុត ដែលកញ្ចប់សុខភាពទាំងនោះមានដូចជា ៖  - កញ្ចប់ពិនិត្យសុខភាពទូទៅ  - កញ្ចប់ពិនិត្យសុខភាពថ្លើមទូទៅ  - កញ្ចប់ពិនិត្យសុខភាពមុនទទួលការព្យាបាលជំងឺរលាកថ្លើមប្រភេទ B និង C  - កញ្ចប់ពិនិត្យសុខភាពក្រពះ  - កញ្ចប់ពិនិត្យសុខភាពពោះវៀន  - កញ្ចប់សុខភាពក្នុងការរុករកដុំមហារីក ក្រពះ ពោះវៀន ដំណាក់កាលដំបូងផងដែរ។   គួរកត់សំគាល់ផងដែរថាការពិនិត្យសុខភាពទូទៅ គួរធ្វេីរៀងរាល់6ខែម្តងយ៉ាងទៀងទាត់នឹងអាចផ្តល់អោយយើងទាំងអស់គ្នាទទួលបាននូវការការពារសុខភាព និង ជៀសវាងជម្ងឺកាចសាហាវ មួយចំនួនបានជាង 60 ទៅ 70% នៃការវិវត្តន៍ហួសពេលនៃជម្ងឺ, ការពិនិត្យក៏អាចផ្តល់នូវការចំណេញទាំងពេលវេលា ថវិការ និង ការរស់នៅ បានយូរដោយមានសុខភាពល្អផងដែរ ។  ការការពារ គឺប្រសើរជាងការព្យាបាល !    សូមទទួលការគោរពនិងស្រលាញ់ពីគ្លីនិក អេគីប    រក្សាសិទ្ធិដោយ គ្លីនិក អេគីប    សូមទំនាក់ទំនងសំរាប់ពត៌មានបន្ថែម មកកាន់ គ្លីនិកឯកទេស អេគីប ៖ 070553317 - 066553317 - 017553317

ចែករំលែក

ភ្នំពេញ ថ្ងៃទី៣០​ ខែឧសភា ឆ្នាំ២០១៧ ក្រុមហ៊ុន GE Healthcare​ សហការជាមួយក្រុមហ៊ុន​ Mediagroup Asia និងSCI រៀបចំព្រឹត្តិការណ៍ ដើម្បីបង្ហាញនូវដំណោះស្រាយបច្ទេកវិទ្យាថ្មី ក្នុងការជួយផ្តល់ការថែទាំសុខភាពដែលមានគុណភាពខ្ពស់សម្រាប់ប្រជាជនកម្ពុជា។ ក្រោមអធិបតីភាពលោកវេជ្ជបណ្ឌិតស៊ុង វិនតៈប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តជាតិ នៃក្រសួងសុខាភិបាលកម្ពុជា និងឯកឧត្តម Wiliam A. Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជាផងដែរ ដើម្បីពិភាក្សាអំពីតម្រូវការនៃប្រព័ន្ធសុខាភិបាល និងតួនាទីរបស់ក្រុមហ៊ុនឯកជនចំពោះវិស័យសុខាភិបាលនៅកម្ពុជា។ ក្នុងសិក្ខាសាលានេះ​អ្នកជំនាញរបស់ក្រុមហ៊ុន GE បានចែករំលែកពីការប្រើប្រាស់បច្ចេកវិទ្យាថ្មីដូចជា ការឆ្លុះអេកូស្វែងរកជំងឺមហារីកសុដន់ និងការចិញ្ចឹមបីបាច់ទារកទើបនឹងកើត ក៏ដូចជាម៉ាស៊ីន MR  ម៉ាស៊ីនស្កានែរ ម៉ាស៊ីនអេកូ ឧបករណ៍សម្រាប់សង្រ្គោះជីវិត និងប្រភេទថ្នាំចាក់ធ្វើឲ្យឃើញភាពខុសគ្នា (Contrast Media)។ លោក​ Dararith Lim នាយកក្រុមហ៊ុន GE ប្រចាំប្រទេសកម្ពុជាបានបង្ហាញពីការប្តេជ្ញាក្នុងការចូលរួមពង្រឹងប្រព័ន្ធសុខាភិបាល ធ្វើការរួមគ្នាជាមួយរាជរដ្ឋាភិបាល និងដៃគូក្នុងស្រុក​ ដើម្បីអភិវឌ្ឍដល់សេដ្ឋកិច្ចប្រទេស។ លោកក៏បានបន្តថា​ លោកវេជ្ជបណ្ឌិត​ ស៊ុង វិនតៈ ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនៃក្រសួងសុខាភិបាលកម្ពុជា បានលើកឡើង © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

ចែករំលែក

ប្រធានបទ: អត្ថប្រយោជន៍នៃការពិនិត្យសុខភាពទូទៅ   បកស្រាយដោយ: វេជ្ជបណ្ឌិត ពុទ្ធ ឧត្តម ប្រធានគ្រប់គ្រងនៃគ្លីនិកអេគីប   ជាទូទៅបងប្អូនប្រជាជនខ្មែរយើង ភាគច្រើនមិនសូវចាប់អារម្មណ៏ និង យកចិត្តទុកដាក់ទៅលើការថែទាំ  ឬការពិនិត្យសុខភាពជាប្រចាំនោះទេ ដោយភាគច្រើនពួកគាត់គិតថា ឥតប្រយោជន៍(អត់ឈឺអីផងទៅពេទ្យធ្វើអី្វ?)  ខាតពេលវេលា ខាតថវិការ ចាំពេលឈឺ ឬមិនស្រួលខ្លួនចាំទៅពិគ្រោះព្យាបាលជាមួយគ្រូពេទ្យតែម្តង ៕   ពួកគាត់ពិតជាមិនបានគិតថា ភាគច្រើននៃជម្ងឺដ៏កាចសាហាវមួយចំនួននោះ អាចឆ្លងមកយេីងដោយមិនដឹងខ្លួន  ឬពេលដែលកំពុងផ្ទុកគឺគ្មានរោគសញ្ញាអ្វីទាំងអស់។ ជាការពិតណាស់ពេលជម្ងឺនៅក្នុងដំណាក់កាលដំបូងភាគច្រេីនយើង អាចធ្វើការព្យាបាល ឫ ការពារបានយ៉ាងងាយស្រួលសោះ ដូចជាជំងឺរលាកថ្លើម ជំងឺរលាក ឬដំបៅក្រពះពោះវៀន  និងជំងឺដុំសាច់ក្រពះពោះវៀនជាដើម....។ តែបើយើងជួបពិគ្រោះនិងតាមដានសុខភាពជាទៀងទាត់ជាមួយគ្រូពេទ្យ  នោះយើងអាចដឹងពីស្ថានភាពជំងឺ និងធ្វើការព្យាបាល ឬការពារបានទាន់ពេលវេលាដែលមានប្រសិទ្ធិភាពខ្ពស់ ៕   ក្នុងគោលបំណងលេីកកំពស់សុខភាពប្រជាជនខ្មែរយេីង គ្លីនិក អេគីប ឯកទេសជម្ងឺ ថ្លើម ក្រពះ ពោះវៀន និង ឫសដូងបាត យើងខ្ញុំក៏មានសេវាពិនិត្យសុខភាពទូទៅជាកញ្ចប់ផងដែរ រួមជាមួយក្រុមវេជ្ជបណ្ឌិតឯកទេស ដែលអាចផ្តល់ជូនអោយបងប្អូនប្រុសស្រី ពុកម៉ែ អ៊ុំពូមីង យាយតា នូវការពិនិត្យសុខភាព ការពិគ្រោះ និង ការព្យាបាល ក្នុងតំលៃយ៉ាងសមរម្យ សុវិត្តិភាពខ្ពស់ និង  ក្រុមសីលធម៍វិជ្ជាជីវៈខ្ពស់បំផុត ដែលកញ្ចប់សុខភាពទាំងនោះមានដូចជា ៖  - កញ្ចប់ពិនិត្យសុខភាពទូទៅ  - កញ្ចប់ពិនិត្យសុខភាពថ្លើមទូទៅ  - កញ្ចប់ពិនិត្យសុខភាពមុនទទួលការព្យាបាលជំងឺរលាកថ្លើមប្រភេទ B និង C  - កញ្ចប់ពិនិត្យសុខភាពក្រពះ  - កញ្ចប់ពិនិត្យសុខភាពពោះវៀន  - កញ្ចប់សុខភាពក្នុងការរុករកដុំមហារីក ក្រពះ ពោះវៀន ដំណាក់កាលដំបូងផងដែរ។   គួរកត់សំគាល់ផងដែរថាការពិនិត្យសុខភាពទូទៅ គួរធ្វេីរៀងរាល់6ខែម្តងយ៉ាងទៀងទាត់នឹងអាចផ្តល់អោយយើងទាំងអស់គ្នាទទួលបាននូវការការពារសុខភាព និង ជៀសវាងជម្ងឺកាចសាហាវ មួយចំនួនបានជាង 60 ទៅ 70% នៃការវិវត្តន៍ហួសពេលនៃជម្ងឺ, ការពិនិត្យក៏អាចផ្តល់នូវការចំណេញទាំងពេលវេលា ថវិការ និង ការរស់នៅ បានយូរដោយមានសុខភាពល្អផងដែរ ។  ការការពារ គឺប្រសើរជាងការព្យាបាល !    សូមទទួលការគោរពនិងស្រលាញ់ពីគ្លីនិក អេគីប    រក្សាសិទ្ធិដោយ គ្លីនិក អេគីប    សូមទំនាក់ទំនងសំរាប់ពត៌មានបន្ថែម មកកាន់ គ្លីនិកឯកទេស អេគីប ៖ 070553317 - 066553317 - 017553317

ចែករំលែក

ភាពយឺតយ៉ាវ និងកំហុសតិចតួចដែលអាចនឹងនាំមកនូវវិប្បដិសារីដែលយើងគ្រប់គ្នាមិនប្រាថ្នានោះ គឺអាចកើតមាន ប្រសិនបើអ្នកមិនប្រាកដក្នុងចិត្តថា គួរទៅទទួលយកនូវសេវាកម្មសុខភាពនៅទីណា? ជាមួយវេជ្ជបណ្ឌិតណានោះ... ហើយបើសិនជាចង់ដឹងថា «ពេលឈឺ ទៅណា?» នោះ កុំរំលងវិដេអូខាងក្រោមនេះឲ្យសោះ....

ចែករំលែក

ដើម្បីចូលរួម អបអរទិវាពិភពលោកនៃជំងឺរលាកថ្លើម នៅថ្ងៃទី២៨ ខែកក្តដា​ឆ្នាំ២០១៧​នេះ​​ គ្លីនិកវឌ្ឍនៈវិជ្ជា​ បានសម្រេចផ្តល់ជូននូវការធ្វើតេស្តឈាមរុករកជំងឺរលាកថ្លើមបេ ប្រពន្ធ័ការពារ និងរលាកថ្លើមសេ ចំពោះប្រជាពលរដ្ឋទូទៅដែលមិនធ្លាប់ធ្វើតេស្តឈាមពីមុនមកសោះដោយឥតគិតថ្លៃ ។ ក្នុងទិសដៅរួបរួមគ្នាប្រយុទ្ធប្រឆាំង ជំងឺរលាកថ្លើមប្រភេទបេក៏ដូចជារួមចំណែកកាត់បន្ថយអត្រាអ្នកជំងឺ និងស្លាប់ដោយសារជំងឺរលាកថ្លើមនៅទូទាំងសាកលលោក។ គ្លីនិកវឌ្ឍនៈវិជ្ជាការធ្វើតេស្តឈាមរុករកមេរោគដោយឥតគិតថ្លៃនេះគឺចាប់ផ្តើមពីថ្ងៃទី 21/07/17 ដល់ 28/07/17 (7ថ្ងៃ ) នៅគ្លីនិកវឌ្ឍនៈវិជ្ជា ។ ចុះឈ្មោះជាមុនតាមរយៈលេខទូរសព្ទ័៖ ០៩៨ ៧៩ ២២ ២៣ ៕ ប្រភពព័ត៌មាន៖ គេហទំព័ររបស់គ្លីនិក គ្លីនិកវឌ្ឍនៈវិជ្ជា។ © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ការជួយសង្គ្រោះជីវិតមនុស្ស ភាពការងារជាប់លាប់ ប្រាក់ខែច្រើន និងទទួលបានការគោរពពីមនុស្សជុំវិញខ្លួនគឺគ្រាន់តែជាហេតុផលល្អៗមួយចំនួន ដែលធ្វើឲ្យអ្នកជ្រើសរើសយកអាជីពជាគ្រូពេទ្យប៉ុណ្ណោះ។ប៉ុន្តែនៅពេល​ដែលអ្នកជ្រើសរើស យកជំនាញឯកទេសណាមួយក្នុងវិស័យវេជ្ជសាស្ដ្រនេះ ភាពរីករាយរបស់អ្នកគួរតែជាកត្តាចម្បងទីមួយដែលអ្នកគួរតែយកមកពិចារណា។ អ្នកនឹងដឹងថាអ្នកបានជ្រើសរើសជំនាញឯកទេសមួយដ៏ត្រឹមត្រូវនៅពេលដែលអ្នករីករាយនឹងទៅធ្វើការងារនោះដូចពេលដែលអ្នកបានបញ្ចប់ ហើយចាកចេញពីកន្លែងធ្វើការនោះដែរ។ យើងហៅវាថា ការសម្រេចបាននូវ «តុល្យភាពការងារ និងជីវិត»។(វាគឺអាចធ្វើទៅបាននៅក្នុងវិស័យវេជ្ជសាស្ត្រមួយនេះ។) នៅពេលដែលចុះធ្វើរបាយការណ៍ប្រចាំឆ្នាំស្ដីពីរបៀបរស់នៅរបស់គេហទំព័រពត៌មានវេជ្ជសាស្ត្រសកល Medscape បានសុំឲ្យគ្រូពេទ្យ នៅសហរដ្ឋអាមេរិក វាយតម្លៃភាពសប្បាយរីករាយរបស់ពួកគេពី១ដល់៧ ដែល១គឺ មិនសប្បាយចិត្តជាខ្លាំង និង ៧គឺ សប្បាយចិត្តយ៉ាងខ្លាំង។ ការសិក្សានេះបានរកឃើញថា ច្រើនជាងពាក់កណ្ដាលនៃគ្រូពេទ្យ ដែលគេបានធ្វើការស្រង់មតិគឺពួកគេមានភាពរីករាយនឹងការងារ របស់ពួកគេ និងប្រហែលជាបីភាគបួនទៀតនៃគ្រួពេទ្យ គឺរីករាយនៅក្រៅពីកន្លែងធ្វើការផងដែរ។​ ប៉ុន្តែសួរថាតើភាពសប្បាយរីករាយអាចកំណត់បានតាមរយៈឯកទេសរបស់គ្រូពេទ្យដែរឬទេ? តោះ! យើងទៅមើលឲ្យកាន់តែស៊ីជម្រៅនៃការស្ទង់មតិ និងរកមើលថាគ្រូពេទ្យឯកទេសណាខ្លះ រីករាយនឹងការងារ ហើយគ្រូពេទ្យឯកទេសណាខ្លះដែលតែងតែរអ៊ូមិនឈប់អំពីការងាររបស់ពួកគេ។   ភាគរយច្រើនជាងគេនៃគ្រូពេទ្យដែលអះអាងថាពួកគេរីករាយនឹងការងារបំផុត គឺគ្រូពេទ្យឯកទេសខាងស្បែក (Dermatologists) (៤៣%) និងបន្ទាប់មកទៀតនោះ គឺគ្រូពេទ្យឯកទេសខាងភ្នែក (Ophthalmologists)(៤២%)។ គ្រូពេទ្យនៅក្នុងជំនាញទាំងពីរខាងលើនេះ ក៏ស្ថិតនៅក្នុងចំណាត់ថ្នាក់កំពូល ក្នុងរបាយការណ៍របស់ Medscape ឆ្នាំ២០១៦ និង​២០១៤ផងដែរ។ នៅក្រៅពីកន្លែងការងារ គ្រូពេទ្យឯកទេសផ្នែកប្រព័ន្ធផ្លូវទឹកនោម (Urologists) (៧៦%) ឈរនៅលំដាប់ទីមួយ ហើយគ្រូពេទ្យឯកទេសខាងភ្នែក ខាងស្បែក និង ខាងប្រតិកម្មអាឡែហ្សី និងប្រព័ន្ធភាពស៊ាំវិញ ឯកទេសទាំងបីនេះឈរ នៅលំដាប់ថ្នាក់លេខ២ដូចគ្នា គឺមាន (៧៤%)។ ធ្វើការនៅក្នុងឯកទេសណាមួយក៏ដោយក្នុងវិស័យវេជ្ជសាស្ត្រនេះអ្នកត្រូវយកអ្នកជំងឺជាកត្តាចម្បង ដូច្នេះមុនពេលដែលអ្នកសម្រេចចិត្តជ្រើសរើសយកជំនាញឯកទេសណាមួយ វាគឺនេះជាពេលដ៏ល្អបំផុតសម្រាប់អ្នក ដើម្បីផ្ដល់នូវអាទិភាពទីមួយដល់ខ្លួនអ្នក និងភាពរីករាយរបស់អ្នកនាពេលអនាគត។ តាមរយៈការសិក្សា ខាងក្រោមនេះគឺជាបណ្ដាឯកទេសដែលបានរៀបតាមលំដាប់នៃភាពរីករាយនៅកន្លែងធ្វើការ (ពីស្នាមញញឹមទៅជាការជ្រួញចិញ្ចើម)។ 1.    ឯកទេសលើជំងឺសើស្បែក (Dermatology) (៤៣%) 2.    ឯកទេសចក្ខុរោគ (Ophthalmology) (៤២%) 3.    ឯកទេសលើប្រតិកម្មអាឡែហ្សី និងប្រព័ន្ធភាពស៊ាំ (Allergy and immunology) (៤១%) 4.    ឯកទេសវះកាត់ឆ្អឹង (Orthopedics) (៣៧%) 5.    ឯកទេសវិកលវិទ្យា និងសុខភាពផ្លូវចិត្ត (Psychiatry and mental health) (៣៧%) 6.    ឯកទេសលើជំងឺសួត (Pulmonary medicine) (៣៧%) 7.    ឯកទេសលើជំងឺកុមារ (Pediatrics) (៣៦%) 8.    ឯកទេសរោគសាស្ដ្រ (Pathology) (៣៦%) 9.    ឯកទេសលើជំងឺមហារីក (Oncology) (៣៦%) 10. ឯកទេសលើជំងឺក្រពះ ពោះវៀន (Gastroenterology) (៣៥%) 11. ឯកទេសវះកាត់ទូទៅ (Surgery) (៣៥%) 12. ឯកទេសលើជំងឺត្រចៀក ច្រមុះ បំពង់ក (Otolaryngology) (៣៤%) 13. ឯកទេសលើប្រព័ន្ធប្រសាទ (Neurology) (៣៤%) 14. ឯកទេសលើផ្នែកដាក់ថ្នាំសណ្ដំ (Anesthesiology) (៣៣%) 15. ឯកទេសវិទ្យុសាស្ត្រ (Radiology) (៣៣%) 16. ឯកទេសសម្ភព និងរោគស្ដ្រី (Obstetrics and gynecology) (៣២%) 17. ឯកទេសវះកាត់កែលំអរ (Plastic surgery) (៣២%) 18. ឯកទេសលើប្រព័ន្ធផ្លូវទឹកនោម ឬម៉ូត្រសាស្ដ្រ (Urology) (៣១%) 19. ឯកទេសលើជំងឺទឹកនោមផ្អែម និងក្រពេញបញ្ចេញក្នុង (Diabetes and endocrinology) (៣១%) 20. ឯកទេសលើជំងឺឆ្លង (Infectious disease) (៣១%) 21. ឯកទេសលើជំងឺបេះដូង (Cardiology) (៣១%) 22. ការថែទាំ (Critical care) (៣០%) 23. គ្រូពេទ្យប្រចាំគ្រួសារ (Family medicine) (២៩%) 24. គ្រូពេទ្យសង្គ្រោះបន្ទាន់ (Emergency medicine) (២៨%) 25. ឯកទេសលើជំងឺសរីរាង្គ ឬជំងឺក្នុង (Internal medicine) (២៨%) 26. ឯកទេសលើជំងឺតម្រងនោម (Nephrology) (២៤%) 27. ឯកទេសលើជំងឺសន្លាក់ (Rheumatology) (២៤%) © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

ចែករំលែក

មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប នឹងប្រារពពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី ខួបលើកទី៤ នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង២:00 រសៀល ដល់ម៉ោង៦:00ល្ងាចនៅឧបដ្ឋានសាលា វត្តរាជបូណ៍ ក្រុងសៀមរាប ក្រោមការផ្តួចផ្តើមរបស់ ព្រះមហាវិមលធម្ម ពិន សែម សិរិសុវណ្ណោ ព្រះរាជាគណៈថ្នាក់ទោ ព្រមទាំងព្រះសង្ឃ ពុទ្ធបរិស័ទ សប្បុរសជនក្នុង និងក្រៅ ខេត្តជាច្រើននាក់។ អាស្រ័យហេតុនេះ សូមគោរពអញ្ជើញសម្តេចទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ទាំងអស់ ចូលរួមបរិច្ចាគថវិកាដើម្បី រួមចំណែកជួយទ្រទ្រង់ក៏ដូចជា ជួយសម្រាលទុក្ខលំបាកដែលមន្ទីរពេទ្យ កំពុងជួបប្រទះ ព្រមទាំងជួយផ្សព្វផ្សាយបន្តអំពីកង្វះខាតរបស់មន្ទីរពេទ្យ។ ព័ត៌មានបន្ថែមសូមទំនាក់ទំនងលេខ ទូរស័ព្ទ 012  725 745/ 017 912 618/ 017 778 678។ © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

ចែករំលែក

ជារៀងរាល់ឆ្នាំមានមនុស្សប្រមាណជា 8,200,000 នាក់ទូទាំងពិភពលោកត្រូវបានស្លាប់ដោយសារជំងឺមហារីកសុដន់នេះ។ កាលពី៥ឆ្នាំមុនម្ដាយរបស់លោក Rios Cantu ត្រូវបានប្រាប់ថាដុំសាច់របស់គាត់មិនមែនជាដុំសាច់កាចទេ តែ៦ខែក្រោយមកគេបានរកឃើញថាដុំទាំងនោះជាដុំមហារីក។ លោកស្រី ត្រូវបានព្យាបាលដោយកាត់សុដន់ទាំងសងខាង ដោយកត្តានេះហើយដែលបានជំរុញឲ្យលោក Rios Cantu ព្យាយាមស្វែងរកឧបករណ៍មួយដែលអាចរកឃើញរោគសញ្ញានៃជំងឺមហារីកនៅដំណាក់កាលដំបូង។ នៅលើគេហទំព័រ dailymail.co.uk បានឲ្យដឹងថា លោក Julian Rios Cantu ដែលមានអាយុ១៨ឆ្នាំ រួមជាមួយនឹងមិត្តភក្ដិទាំងបីនាក់របស់គាត់បានបង្កើតអាវទ្រនាប់អ៊ីវ៉ា (Eva bra) ដោយបានបំពាក់នូវ biosensors ចំនួន២០០ ដែលអាចត្រួតពិនិត្យនូវសីតុណ្ហភាព រូបរាង និងទម្ងន់សុដន់របស់ស្ដ្រីបាន។  ក្រុមហ៊ុនរបស់ពួកគេឈ្មោះ Higia Technologies បានឈ្នះពានរង្វាន់ The Global Student Entrepreneur Awards (GSEA) ដែលប្រារព្ធធ្វើនៅទីក្រុង Frankfurt ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី២៧ ដល់ ២៩ ខែមេសា ជាមួយនឹងទឹកប្រាក់ $20,000 បើទោះជាអាវនេះ ស្ថិតនៅក្នុងដំណាក់កាលគំរូដំបូងនៅឡើយក៏ដោយ។     តើវាដំណើរការយ៉ាងដូចម្ដេច? អាវទ្រនាប់នេះមានbiosensorsចំនួន២០០ ដែលអាចត្រួតពិនិត្យសីតុណ្ហភាព រូបរាង និងទម្ងន់សុដន់របស់ស្ដ្រី។ ស្ដ្រីតម្រូវឲ្យពាក់អាវទ្រនាប់អ៊ីវ៉ា (Eva bra) គឺត្រឹមតែ៦០ទៅ៩០នាទី ហើយវានឹងវាស់សីតុណ្ហភាពនិងប្រាប់ទៅអ្នកពាក់ឲ្យបានដឹងអំពីការផ្លាស់ប្ដូរណាមួយដែលគួរឲ្យបារម្ភ។ ព័ត៌មានទាំងអស់ត្រូវបានបញ្ចូលទៅក្នុងកម្មវិធីមួយដែលនឹងអាចឲ្យស្រ្ដីដឹងថាមានការផ្លាស់ប្ដូរណាមួយដែលគួរឲ្យព្រួយបារម្ភ។ រោគសញ្ញាទាំង១២នៃជំងឺមហារីកសុដន់៖ ១. ដុំសាច់ក្រាស់នៅក្នុងសុដន់ (Thick mass)៖ ការឡើងក្រាស់ភ្លាមៗនៃជាលិកាដោះអាចជាសញ្ញានៃស្ថានភាពជំងឺធ្ងន់ធ្ងរដូចជា lobular breast cancer (ជំងឺមហារីកសុដន់កើតនៅលើlobules ដែលជាកន្លែងផលិតទឹកដោះ) និង inflammatory breast cancer (ជំងឺមហារីកសុដន់ដែលធ្វើឲ្យដោះមានលក្ខណៈហើមហើយឡើងក្រហម ឬរលាក)។ ២. ការផតចូលនៃផ្ទៃសុដន់ (Indentation)៖ ស្ដ្រីមួយចំនួនបានកត់សម្គាល់ឃើញថាមានការធ្លាក់ចុះ ឬផុងចូលក្នុងនៅលើដោះ។ នេះគឺបណ្ដាលមកពីកោសិកាមហារីកបានភ្ជាប់ទៅនឹងជាលិកាដោះដូច្នេះហើយបានជាវាទាញផ្នែកណាមួយនៃផ្ទៃដោះឲ្យផតចូលក្នុង។ ៣. សំណឹកស្បែក (Skin erosion)៖ ក្នុងករណីកម្រមួយចំនួនជំងឺមហារីកដែលកំពុងលូតលាស់នៅក្រោមស្បែកអាចទំលាយស្បែកចេញមកក្រៅហើយបង្កជាមុខរបួសមួយ។ ៤. កំដៅឬក្រហម (Heat and redness)៖ ប្រសិនបើស្ទាបសុដន់ទៅ មានអារម្មណ៍ថាក្ដៅ ឬវាមានការឡើងក្រហមមួយភាគបីនៃសុដន់នោះ វាអាចជាសញ្ញានៃ Inflammatory breast cancer។ ៥. សារធាតុរាវ (New fluid)៖ ការហូរចេញមកដោយឯកឯងនូវសារធាតុរាវពីសុដន់មួយចំហៀង ដែលអាចជាពណ៌ដូចឈាម ពណ៌ត្នោតឬថ្លា មានន័យថាវាអាចមានអ្វីមួយនៅក្នុងសុដន់ដែលបណ្ដាលឲ្យមានការរលាកនេះ។ ៦. ខួចលើស្បែក (Dimpling)៖ ការមានស្នាមខួចនៅលើស្បែកគឺជាសញ្ញាទូទៅនៃinflammatory breast cancer។ ៧. ដុំពក (Bump)៖ បើមានការហើម ប៉ោងឬពកនៅលើសុដន់ ចូលអ្នកទៅពិនិត្យដើម្បីធ្វើការតាមដាន។ ៨. ការលេចចេញនូវសរសៃវ៉ែន (Growing vein)៖ ការប្រែប្រូលមួយចំនួនដូចជា ការរីកនៃសរសៃវ៉ែនក៏អាចជាសញ្ញាមួយដែលបណ្ដាលមកពីជំងឺមហារីកបានទៅបិទខ្ទប់សរសៃឈាម។ ៩. ក្បាលដោះរួមចូលខុសប្រក្រតី (Retracted nipple)៖ ការវិវឌ្ឍនៃក្បាលដោះរូមចូលឬផតចូលក្នុងហើយមិនអាចទាញចេញមកវិញ ដូច្នេះវាមិនមែនកើតពីកំណើតទេ គឺមានដុំមួយនៅពីក្រោយក្បាលដោះដែលជាអ្នកទាញឲ្យវារួមចូលក្នុងបែបនេះ។ ១០. រូបរាងឬទំហំថ្មី (New shape or size)៖ ការប្រែប្រូលណាមួយទៅលើរូបរាងនិងទំហំដែលមិនមានជាប់ពាក់ព័ន្ធទៅនឹងវដ្ដរដូវ គួរតែធ្វើការពិនិត្យតាមដាន។ ១១. ស្បែកដូចសំបកក្រូច (Orange peel skin)៖ ស្បែកដែលមានចង្អូរឬប្រហោងតូចៗដូចជាសំបកផ្លែក្រូច អាចជាមូលហេតុមួយដែលបណ្ដាលមកពីមានការប្រមូលផ្ដុំនៃសារធាតុរាវក្នុងសុដន់។ ១២. ដុំមើលមិនឃើញ (Invisible lump)៖ ទោះបីជាវាមានរោគសញ្ញាជាច្រើនទៀតក៏ដោយ វាពិតជាមានសារៈសំខាន់ណាស់ក្នុងការត្រួតពិនិត្យដើម្បីស្វែងរកដុំសាច់។ ដុំមហារីកជាទូទៅមានសភាពរឹងនិងមិនអាចផ្លាស់ទីបាន ដូចជាគ្រាប់ក្រូចអញ្ចឹង។ “បច្ចុប្បន្ននេះ មិនទាន់មានភស្តុតាងណាមួយដែលបង្ហាញថាអាវទ្រនាប់ប្រភេទនេះគឺជាវិធីដែលអាចជឿទុកចិត្តបានក្នុងការស្វែងរកដុំសាច់មហារីក ហើយវាមិនមែនជាគំនិតល្អទេសម្រាប់ស្រ្ដីក្នុងការប្រើប្រាស់បច្ចេកវិទ្យាដែលមិនទាន់ត្រូវបានធ្វើការពិសោធន៍ត្រឹមត្រូវជាលក្ខណៈវិទ្យាសាស្រ្ដនៅឡើយ។” នេះបើតាមការប្រាប់ទៅកាន់BBC របស់ Anna Perman ពីមជ្ឈមណ្ឌលស្រាវជ្រាវជំងឺមហារីកនៃចក្រភពអង់គ្លេស។ Anna បានបន្ថែមដូច្នេះថា “វាពិតជាអស្ចារ្យណាស់ដែលបានឃើញយុវជនដូចជា Julian ដែលចាប់អារម្មណ៍ខាងវិទ្យាសាស្រ្ដ និងមានគំនិតដែលអាចជួយក្នុងការធ្វើរោគវិនិច្ឆ័យជំងឺមហារីក។” © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។                                             

ចែករំលែក
Top