
- Dec 24, 2018 |
- 3 ឆ្នាំមុន |
- 2.9K មើល
[មានវីដេអូ] វគ្គសិក្សាខ្លី “មូលដ្ឋានគ្រឹះសម្រាប់រៀបចំគម្រោងដំណើរការ គ្លីនិក/មន្ទីរពេទ្យ”
ដើម្បីដើរឲ្យទាន់តាមភាវូបនីយកម្ម និងការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជាដ៏ឥតឈប់ឈរ វិស័យសុខាភិបាលដើរតួយ៉ាងសំខាន់ដែលមិនអាចខ្វះបាន។ ក្នុងវឌ្ឍនភាពនៃវិស័យសុខាភិបាលនេះ ស្ថាប័នឯកជន ក៏ជាចលករមួយដ៏សំខាន់ ក្នុងការជួយជម្រុញឲ្យគុណភាពសុខភាពរបស់ប្រជាជនកម្ពុជា កាន់តែប្រសើរមួយកម្រិតទៀត។ ដូចនេះហើយ ការបង្កើត គ្លីនិក និងមន្ទីរពេទ្យ ឯកជនដែលមាន ស្តង់ដារ និងប្រកបដោយគុណភាពល្អ ចាំបាច់ត្រូវមាន ផ្នែកគន្លឹះសំខាន់ៗ ដែលគិតតាំងពីការរៀបចំគម្រោងដំណើរ ធនធានដែលមានជំនាញវិជ្ជាជីវៈច្បាស់លាស់ ទីតាំងសមស្រប រចនាសម័្ពន្ធច្បាស់លាស់ រហូតដល់ការ ធ្វើប្រតិបត្តិការ ដោយមានការគ្រប់គ្រងល្អផងដែរ ។ល។ វគ្គសិក្សាខ្លី ស្តីពីមូលដ្ឋានគ្រឹះសម្រាប់រៀបចំគម្រោងដំណើរការ គ្លីនិក/មន្ទីពេទ្យ នឹងផ្តល់ឲ្យអ្នកចូលរួម បាន សិក្សាស្វែងយល់ឲ្យកាន់តែច្បាស់ពី ស្នូលផ្សំសំខាន់ៗ ក្នុងការរៀបចំគម្រោងដំណើរការ គ្លីនិក/មន្ទីរពេទ្យឲ្យបានជោគជ័យ ព្រមទាំងការសិក្សលើគំរូគម្រោងដំណើរការគ្លីនិក ដោយគ្រូបង្គោល លោកបណ្ឌិត សុខ ស៊ាង ដែលជា សាស្ត្រាចារ្យផ្នែកសហគ្រិនភាព នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង។ ជាពិសេស អ្នកចូលរួមនឹងទទួលបាននូវបទពិសោធន៍ល្អដែលគួរយល់ដឹងដ៏មានន័យ ដែលបានពីការចែក រំលែកពី វាគ្មិនកិត្តិយស ដែលមានភាពជោគជ័យលើការដំណើរការគ្លីនិក/មន្ទីរពេទ្យ។ ក្នុងនោះយើងមាន កិត្តិយសវាគ្មិនសំខាន់ៗ ពីររូប៖ វាគ្មិនកិត្តិយសទី១ គឺ លោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត គង់ ពិសិដ្ឋ ជានាយកនៃមន្ទីរពេទ្យភ្នែក ដុកទ័រ គង់ ពិសិដ្ឋ, ជាអនុប្រធានមន្ទីពេទ្យព្រះអង្គដួង និងជាប្រធានអគារចក្ខុរោគក្នុងមន្ទីរពេទ្យ ព្រមទាំង ជាប្រធាន អាសនៈ និងជាសាស្ត្រាចារ្យបង្រៀនថ្នាក់វេជ្ជសាស្ត្រទូទៅ និងថ្នាក់ឯកទេសចក្ខុរោគនៅសកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាលផងដែរ។ វាគ្មិនកិត្តិយសទី២ គឺ លោកវេជ្ជបណ្ឌិត សោម លក្ខិណា ជាស្ថាបនិកនៃមន្ទីរពេទ្យពហុព្យាបាលអន្តរជាតិ ខេមា និងគ្លីនិកខេមា និងជាប្រធានផ្នែកវេជ្ជសាស្ត្រ ព្រមទាំងជាវេជ្ជបណ្ឌិតផ្នែកវេជ្ជសាស្ត្រទូទៅនៃមន្ទីរពហុព្យាបាល អន្តរជាតិ ខេមា ផងដែរ។ វគ្គសិក្សាខ្លី ស្តីពី មូលដ្ឋានគ្រឹះសម្រាប់រៀបចំគម្រោងដំណើរការគ្លីនិក/មន្ទីរពេទ្យ គឺជាសកម្មភាពសិក្សា ផ្តល់បន្ថែមដើម្បីជួយជម្រុញ ឲ្យវិស័យសុខាភិបាលក្នុងប្រទេសកម្ពុជាកាន់តែមានគុណភាពល្អប្រសើរ បន្ថែមទៀត ដោយគោលបំណងនៃ ការរៀបចំវគ្គសិក្សាខ្លីនេះ សង្ឈឹមថាអ្នកចូលរួម នឹងទទួលបានចំនេះដឹង មូលដ្ឋានគ្រឹះសម្រាប់ការរៀបចំគម្រោងដំណើរការគ្លីនិក និងយល់ដឹងពីចំនុចសំខាន់នីមួយៗ លើគំរូបង្ហាញក្នុង វគ្គសិក្សាខ្លីផងដែរ ដោយលើសពីនេះគឺការត្រៀមខ្លួនឲ្យបានល្អ និងការដាក់អាទិភាពលើប្រតិបត្តិការគ្លីនិក/មន្ទីរពេទ្យឲ្យបានជោគជ័យ៕ សំបុត្រចូលរួម សម្រាប់ការចូលរួម អ្នកទាំងអស់គ្នាអាចចុះឈ្មោះចូលរួមជាមុន ជាមួយតម្លៃសំបុត្រត្រឹម15$ មុនថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៩។ ***បញ្ជាក់៖ ចំនួនកន្លែងមានកំណត់!!! របៀបចុះឈ្មោះ ដើម្បីចុះឈ្មោះជាមុន សូមចូលទៅកាន់ទំព័រ http://healthtime.tips/subpage/Healthtimepro/appointments ហើយធ្វើការបំពេញឈ្មោះ ភេទ អ៊ីម៉ែល លេខទូរស័ព្ទ ដោយជ្រើសយក វគ្គសិក្សាខ្លី “មូលដ្ឋានគ្រឹះសម្រាប់រៀបចំគម្រោងដំណើរការ គ្លីនិក/មន្ទីរពេទ្យ” និងរើសយក ថ្ងៃទី១៣ ខែមករា ឆ្នាំ ២០១៩ ម៉ោង៨ព្រឹក។ ត្រង់ផ្នែកព័ត៌មានបន្ថែម សូមបំពេញឈ្មោះស្ថាប័នសិក្សា ឬការងារ (សាលា ឬកន្លែងធ្វើការ) និងចំនួនសំបុត្រដែលអ្នកត្រូវការ។ ឬ ប្រើ Healthogo App ស្វែងរក Healthtime Pro ហើយចុចលើការណាត់ជួប រួចបំពេញ ថ្ងៃទី១៣ ខែមករា ឆ្នាំ ២០១៩ ម៉ោង៨ព្រឹក ជ្រើសយក វគ្គសិក្សាខ្លី “មូលដ្ឋានគ្រឹះសម្រាប់រៀបចំគម្រោងដំណើរការ គ្លីនិក/មន្ទីរពេទ្យ” និងបំពេញលេខទូរស័ព្ទ។ ត្រង់ផ្នែកព័ត៌មានបន្ថែម សូមបំពេញឈ្មោះស្ថាប័នសិក្សា ឬការងារ (សាលា ឬកន្លែងធ្វើការ) និងចំនួនសំបុត្រដែលអ្នកត្រូវការ។ កំណត់សម្គាល់ ៖ ការបង់ប្រាក់ និងទទួលសំបុត្រ ប្រព្រឹត្តិនៅការិយាល័យក្រុមហ៊ុនហេលស៍ថាមខប ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ ឬធ្វើការកក់សំបុត្រជាមុន ដោយគ្រាន់តែធ្វើការចុះឈ្មោះ តាមវិធីខាងលើ និងផ្ញើប្រាក់ជូនក្រុមការងារយើងជាមុន តាមរយៈ Wing (077 888 067) ឬABA bank (000318913) នោះក្រុមការងារនឹងប្រគល់សំបុត្រជូនលោកអ្នកនៅក្នុងថ្ងៃកម្មវិធី។ សម្រាប់ទំនាក់ទំនងព័ត៌មានបន្ថែម ៖ ០៧៧ ៨៨៨ ០៧៦/ ០៧៧ ៨៨៨ ០៧៥/ ០៦៩ ៨៨៨ ១១២
ចែករំលែក