Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

ធនធានមនុស្ស និងធនធានបច្ចេកទេស ទន្ទឹមនឹងការរីកចំរើននៃវិទ្យាសាស្ត្រសុខាភិបាល ដែលរួមមានទាំងធនធានមនុស្ស ក៏ដូចជាបច្ចេកទេស​​​​ និងឧបករណ៍វេជ្ជសាស្ត្រសុខាភិបាលថ្មីៗផងដែរនោះ ដែលទាំងនេះជាចលករ មួយដ៏ធំក្នុងការលើកកម្ពស់ និងប្រសិទ្ធភាពកាន់តែខ្ពស់ ជាមួយនឹងផ្តល់ភាពងាយស្រួលដល់ការព្យាបាលផងដែរ។ តួយ៉ាងមន្ទីរពេទ្យសូរិយា ដែលជាមន្ទីរពេទ្យមួយ មានទាំងវេជ្ជបណ្ឌិតជំនាញឯកទេស និងមានឧបករណ៍វេជ្ជសាស្រ្ត ទំនើបៗ។ លោកវេជ្ជបណ្ឌិត អ៊ុន កែវសិលា ដែលជាវេជ្ជបណ្ឌិតជំនាញឯកទេស ផ្នែក ក្រពះ ពោះវៀន និងថ្លើម នៅមន្ទីរពេទ្យសូរិយាបានបញ្ជាក់ថា នៅមន្ទីរពេទ្យសូរិយា បានវិនិយោគទៅលើ ឧបករណ៍ឆ្លុះដែលជាបច្ចេកវិទ្យាចុងក្រោយ (ដែលនៅអឺរ៉ុប កំពុងតែប្រើបច្ចេកវិទ្យានេះ) មានតម្លៃដល់ទៅ ១៥មឺុនដុល្លារ ដែលសូម្បីតែមន្ទីរពេទ្យ ប្រទេសជិតខាងមួយចំនួន ក៏មិនទាន់មានដែរ។ គួរបញ្ជាក់ផងដែរថា មន្ទីរពេទ្យសូរិយាជា មន្ទីរពេទ្យមួយដែល ស្ថិតនៅចំកណ្តាលទីក្រុងភ្នំពេញ និងជាមន្ទីរមួយដែល សេវាកម្មលើផ្នែកជំងឺទូទៅ និងមានជំនាញឯកទេសសំខាន់ៗមួយចំនួន ដូចជា ផ្នែកសម្ភពនិងរោគស្ត្រី ជំនាញឯកទេសក្រពះ ពោះវៀន និងថ្លើម ក៏ដូចជាឬសដូងបាត ជំនាញឯកទេសជំងឺទឹកនោមផ្អែមផងដែរ។ អ្វីដែលពិសេសនៅមន្ទីរពេទ្យសូរិយា លោកវេជ្ជបណ្ឌិត សិលា បានឲ្យដឹងទៀតថា «នៅទីនេះ យើងក៏មាន ម៉ាស៊ីនកៀបសុដន់ ដើម្បីឆែកមើលរកដុំមហារីកផងដែរ ព្រោះយើងចង់លើកកម្ពស់ ការការពារឲ្យមុន ព្រោះយើងមិនចង់ឲ្យហួសពេល ហើយបានព្យាបាលទេ។»  ទស្សនៈវិស័យដើម្បីលើកកម្ពស់វិស័យសុខាភិបាល លោកវេជ្ជបណ្ឌិតសិលា បានសង្កត់ធ្ងន់លើចំនុចសំខាន់មួយ គឺផ្តល់សេវាទៅដល់អ្នកជំងឺ ក្នុងតំលៃមួយដែលអាចទទួលយកបាន ជាមួយបច្ចេកទេសទំនើប។ ស្របទៅនឹងទស្សនៈវិស័យមួយនេះ លោកវេជ្ជបណ្ឌិតបានបន្ថែមថា ដូច្នេះហើយទើបមន្ទីរពេទ្យសូរិយា វិនិយោគលើគ្រឿងម៉ាស៊ីនដែលមានតម្លៃថ្លៃ ទោះជាដឹងថា ការដាក់ប្រើប្រាស់មិនចំនេញសោះឡើយ ក៏ព្រោះតែដើម្បីលើក កម្ពស់តំហែទាំសុខភាពអ្នកជំងឺ ឲ្យបានកាន់តែល្អប្រសើរថែមមួយកម្រិតទៀត។ មិនតែប៉ុណ្ណោះ ចំពោះជំនាញឯកទេស ក្រពះ ពោះវៀន ថ្លើម នៅមន្ទីរពេទ្យសូរិយា ក៏បានសហការ ជាមួយគ្រូពេទ្យ ២នាក់ទៀត ក៏ដូចជាគ្រូពេទ្យជំនាញផ្នែក ឬសដូងបាត និងផ្នែកវះកាត់ផងដែរ។ ដើម្បីពង្រីកការយល់ដឹងបន្ថែម របស់ប្រជាពលរដ្ឋទូទៅ លោកវេជ្ជបណ្ឌិតបង្ហាញប្រាប់ថា ជាទូទៅនៅមន្ទីរពេទ្យសូរិយា តែងតែបណ្តុះបណ្តាល ចំណេះដឹងដល់អ្នកជំងឺ តាមរយៈ ប្រព័ន្ធ ទំនាក់ទំនងសង្គមផ្សេងៗ  ដោយបន្តុះបណ្តាលឲ្យយល់ពីជំងឺនីមួយៗផងដែរ។ មួយវិញទៀត ប្រសិនបើអ្នកជំងឺមកពិគ្រោះផ្ទាល់ ខាងមន្ទីរពេទ្យតែងតែប្រាប់ពី ដំណើរការដែលត្រូវព្យាបាល ហើយយើងឲ្យគាត់ជាអ្នកសម្រេច ចិត្តខ្លួនឯង ថាពួកគាត់ចង់ព្យាបាលតាមបែបណាមួយ។ ចំណេះដឹងបន្ថែមសម្រាប់ការថែទាំសុខភាព ក្នុងនោះផងដែរលោកវេជ្ជបណ្ឌិត សិលា បានគូសបញ្ជាក់ពីការថែទាំផ្នែកប្រព័ន្ធរំលាយអាហរ របស់ប្រជាជនទូទៅ នៅប្រទេសកម្ពុជាថា ប្រជាជនទូទៅភាគច្រើន មិនទាន់មានតំហែទាំល្អប៉ុន្មានឡើយ ដោយសារសព្វថ្ងៃ អាហារ មានគីមីច្រើន ហើយអ្នកជំងឺភាគច្រើនមិនសូវយកចិត្តទុកដាក់ ឲ្យបានម៉ត់ចត់។ បើនិយាយពីរបបអាហាររបស់ ពួកគាត់ ភាគច្រើន គឺមិនសូវទទួលទានបន្លែឲ្យបានច្រើន ព្រោះជាចាំបាច់ បើនិយាយពីប្រព័ន្ធរំលាយអាហារ គឺបន្លែបៃតង ការហាត់ប្រាណ និងការហូបទឹកឲ្យបានច្រើន ការហូបគ្រឿងស្រវឹងមានកម្រិត គឺជាផ្នែកមួយក្នុងការថែទាំផ្នែកប្រព័ន្ធ រំលាយអាហារឲ្យបានល្អ បូករួមទាំងការទៅត្រួតពិនិត្យជាមួយគ្រូពេទ្យផងដែរ។  លោកគ្រូពេទ្យសិលា ក៏បានបន្ថែមទៀតថា ចំពោះអ្នកជំងឺដែលមានអាយុចាប់ពី ៥០ឆ្នាំឡើងទៅ គួរឆ្លុះក្រពះ ពោះវៀន ដើម្បីតាមដានសុខភាព ប្រព័ន្ធរំលាយអាហារ ទោះបីអត់មានរោគសញ្ញា ណាមួយក៏ដោយ តែបើគាត់មានបងប្អូន សាច់ឈាមបង្កើតរបស់គាត់ មានប្រវត្តិជំងឺ មហារីកពោះវៀន គាត់ត្រូវប្រឈម មុខគ្រោះថ្នាក់។ ដូច្នេះគាត់ចាំបាច់ត្រូវពិនិត្យឲ្យបានមុនអាយុ៥០ឆ្នាំ។ តែអ្នកជំងឺភាគច្រើន គ្រាន់តែលឺឆ្លុះ ក្រពះ ពោះវៀន គឺមានការភ័យខ្លាចបាត់ទៅហើយ ព្រោះកាលពីមុន ការឆ្លុះក្រពះ ពោះវៀន គឺមានការក្អូតចង្អោរ តែឥឡូវយើងប្រើថ្នាំឲ្យអ្នកជំងឺលេប ហើយសម្រាករយៈពេល១០ទៅ ១៥នាទី ទើបយើងធ្វើការឆ្លុះត្រួតពិនិត្យមើល។   ផលវិបាកដែលធ្លាប់ឆ្លងកាត់ លោកវេជ្ជបណ្ឌិត សិលាប្រាប់ឲ្យដឹងថា កន្លងមកខាងមន្ទីរពេទ្យក៏មាន ផលវិបាកមួយចំនួនផងដែរ ដែលកន្លងមកអ្នកជំងឺភាគច្រើនមកជួបយើង នៅហួសពេលក្នុងការព្យាបាលហើយ ដែលតាមការពិតទៅ ពួកគាត់មិនបានធ្វើការព្យាបាល និងការពារឲ្យបានត្រឹមត្រូវ។ លោកវេជ្ជបណ្ឌិតក៏បានធ្វើការ ប្រៀបធៀបពីដំណើរការធ្វើការព្យាបាលផងដែរថា« បើប្រៀបធៀបជាមួយនឹងស្រុកបារាំង ចំពោះការចំនាយផ្សេងៗ គឺជាទំនួលខុសត្រូវរបស់រដ្ឋ ហេតុនេះតំលៃនៃការព្យាបាលមិនបានចោទជាបញ្ហា។ តែចំពោះស្រុកខ្មែរយើងខុសគ្នា ព្រោះការចំនាយជាបន្ទុករបស់អ្នកជំងឺទាំងស្រុង ដូចនេះការព្យាបាលគឺមើលថាជំងឺមួយណា​ ធ្ងន់ធ្ងរជាង។» ដោយប្រៀបធៀបការទៅពិគ្រោះនៅក្រៅប្រទេស និងក្នុងស្រុក របស់អ្នកជំងឺផងដែរថា ពេលពួកគាត់ត្រូវមកជួបពេទ្យក្នុងស្រុកច្រើនដង គាត់តែងតែមិនពេញចិត្ត បើគាត់ទៅពេទ្យក្រៅប្រទេស ត្រូវអស់លុយច្រើនក៏ពួកគាត់មិនមាត់ដែរ។  យើងមើលឃើញថា  អ្នកជំងឺមានកំរិតយល់ដឹងរបស់គាត់នៅមានកំរិតនៅឡើយ។ ជាចុងក្រោយ លោកវេជ្ជបណ្ឌិត សិលា បង្ហាញថាគោលការណ៍សំខាន់ ក្នុងនាមជាវេជ្ជបណ្ឌិត គឺទី១ ត្រូវគោរពក្រមសីលៈធម៌គ្រូពេទ្យ ត្រូវមានសុជីវធម៌ ហើយអ្វីដែលសំខាន់ គឺត្រូវគិតពីផលប្រយោជន៍របស់អ្នកជំងឺជាចំបង។ ពេលយើងទទួលអ្នកជំងឺ មកព្យាបាល យើងត្រូវគិតយ៉ាងម៉េចឲ្យអ្នកជំងឺ ចំណាយអស់តិចបំផុត ហើយពេលគាត់ចំនេញវិញបានច្រើន។ ជាចុងក្រោយលោកវេជ្ជបណ្ឌិត ក៏បានផ្តល់ជាសារដល់ប្រជាពលរដ្ឋទូទៅថា «ខ្ញុំ គឺគ្រាន់តែចង់ឲ្យប្រជាជនយើង ធ្វើការត្រួតពិនិត្យសុខភាពរបស់គាត់ ទោះបីគាត់អត់មានរោគសញ្ញាអ្វីក៏ ដោយ»៕   

ចែករំលែក

ផ្នែកប្រព័ន្ធរំលាយអាហារ ដើរតួនាទីយ៉ាងសំខាន់ក្នុងការកិនបំបែកចំណីអាហារ និងស្រូបយកសារធាតុចិញ្ចឹម តែបើកាលណាប្រព័ន្ធរំលាយអាហារយើងមិនល្អនោះ វាអាចធ្វើឲ្យមានការរំខាន ដល់ការរស់នៅរបស់យើង ដែលធ្វើឲ្យគុណភាពនៃការរស់នៅ របស់យើងថយចុះផង។ លោកវេជ្ជបណ្ឌិត ឈាង​ ស៊ីដេត ប្រធានប្រតិបត្តិនៃគ្លីនិក អេគីប បានបង្ហាញពីក្រុមអាយុធំៗ​ ដែលពួកគាត់គួរតែមកពិគ្រោះ និងពិនិត្យជាមួយ​ គ្រូពេទ្យឯកទេស ផ្នែកប្រព័ន្ធរំលាយអាហារ៖ • មនុស្សធម្មតាមានអាយុចាប់ពី ៤៥ឆ្នាំឡើងទៅ ដែលមិនមានប្រវត្តិគ្រួសារ មានបញ្ហាក្រពះ ពោះវៀនធ្ងន់ធ្ងរ ឬមហារីក ពួកគាត់អាចពិនិត្យរៀងរាល់ ៣ ទៅ៥ឆ្នាំម្តង។ • តែផ្ទុយទៅវិញបើ គ្រួសាររបស់គាត់មាន ប្រវត្តិសុខភាពមិនល្អ ដូចជា បញ្ហាក្រពះ ពោះវៀន វាអាចទាក់ទងនឹង តំណរពូជ ឬសេនេទិច ឧទាហរណ៍ ដូចជា​ ដុំមហារីកជាដើម នោះគ្រូពេទ្យនឹងធ្វើការអង្កេត វិភាគរោគបន្តបន្ទាប់ ដើម្បីគួរទទួលការព្យាបាលឲ្យត្រឹមត្រូវ។ • ចំពោះលក្ខខណ្ឌមនុស្សវ័យក្រោម ៤៥ឆ្នាំ បើគាត់មាន ជំងឺបាក់ទឹកចិត្ត ឬតានតឹង ហើយមិនមានរោគសញ្ញាគំរាមកំហែងធ្ងន់ធ្ងរ ពេលខ្លះពួកគាត់ អាចប្រឹក្សា និង ធ្វើការពិនិត្យលើរបៀបរបបនៃការរស់នៅប្រចាំថ្ងៃរបស់គាត់ឡើងវិញ ឬអាចញ៉ាំថ្នាំតិចតួច។ បន្ទាប់មក បើអាការៈជំងឺនៅតែ​មិនមាន ភាពប្រសើរឡើង គ្រូពេទ្យឯកទេស នឹងធ្វើការអង្កេតបន្តបន្ទាប់ទៀត ដើម្បីមើលពីបញ្ហាផ្សេងៗទៀត។ ទាក់ទងនឹងការថែទាំសុខភាពទូទៅ ក៏ដូចជាផ្នែកក្រពះ ពោះវៀន លោកវេជ្ជបណ្ឌិតក៏បានផ្តាំផ្ញើផងដែរថា យើងត្រូវចាំបាច់យកចិត្តទុកដាក់ លើការថែទាំសុខភាព ទាំងការពិនិត្យ ទាំងការរស់នៅប្រចាំថ្ងៃ ដោយចៀសវាងការពិសារគ្រឿងស្រវឹង ចៀសវាងការពិសារអាហារ ដែលមិនមានអនាម័យ ឬមិនសមស្របតាមបច្ចេកទេសចំអិនល្អ និងត្រូវហាត់ប្រាណឲ្យបានទៀងទាត់។ ស្វែងយល់បន្ថែមអំពី តំហែទាំលើប្រព័ន្ធរំលាយអាហារ  ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក

ស្ត្រីដែលស្ថិតនៅក្នុងវ័យត្រៀម ឬអស់រដូវ​តែងតែជួបបញ្ហាជាច្រើនដែលទាក់ទងនឹងផ្លូវចិត្ត និងផ្លូវកាយ។ បញ្ហាទាំងអស់នេះ តម្រូវឲ្យស្ត្រី ខាងលើគួរគប្បីយកចិត្តទុកដាក់ និងតាមដានរាល់អាការៈរោគផ្សេងៗជាមួយគ្រូពេទ្យផងដែរ។ បញ្ហាឆ្អឹងស្ពោតបានដើរតួយ៉ាងសំខាន់ក្នុងបញ្ហាចម្បងៗ នៃសុខភាពស្ត្រីត្រៀម ឬអស់រដូវ។ លោកវេជ្ជបណ្ឌិត ឌុក គុណសេណា ជាវេជ្ជបណ្ឌិតឯកទេសខាងឆ្អឹងមកពីប្រទេសបារាំង និងជាវេជ្ជបណ្ឌិតបម្រើការងារ នៅមន្ទីរពេទ្យកាល់ម៉ែត ផ្នែកវះកាត់ឆ្អឹង បានបង្ហាញពីវិធីសាស្ត្របង្ការបញ្ហាឆ្អឹងស្ពោត​ដូចខាងក្រោម ៖   • ជ្រើសរើសទទួលទានចំណីអាហារដែលសម្បូរជាតិកាល់ស្យូម (ត្រីសាម៉ុង ផលិតផលពីទឹកដោះគោ បន្លែបៃតង) • ទទួលទានផងដែរនូវចំណីដែលសម្បូរវីតាមីនដេ (ត្រីធូណា​ ស៊ុតក្រហម ខ្លាញ់ត្រី ថ្លើមសត្វ...) • ការហាលសំដិលខ្លួននឹងពន្លឺថ្ងៃក៏ជាគន្លឹះសំខាន់មួយផងដែរ ដោយសារវាជួយសម្រួលក្នុងការផលិតវីតាមីនដេ៣នៅក្រោមស្បែក។ ដូចនេះ​ គួរចំណាយ ពេលយ៉ាងតិច ៥ ទៅ ៣០ នាទីក្នុងមួយថ្ងៃ និងយ៉ាងតិច២ដងក្នុងមួយសប្តាហ៍ ដើម្បីសំដិលខ្លួនក្រោមពន្លឺថ្ងៃ។ • ធ្វើលំហាត់ប្រាណ ឲ្យបានទៀងទាត់ដូចជា ការដើរ រត់យឺតៗ ឬរាំជាដើម និងចៀសវាងការដួល ឬប៉ះទង្គិចដដែលៗ ដែលធ្វើអោយឆ្អឹងខ្សោយ និង ងាយបាក់។ • ចុងក្រោយ យើងអាចប្រើប្រាស់នូវឱសថបំប៉នឆ្អឹង  (calcium carbonate និង calcium citrate) ករណីអ្នកជំងឺមិនអាចបរិភោគអាហារ គ្រប់គ្រាន់បាន ឬមានជំងឺប្រចាំកាយណាមួយ ឬមិនសូវ មានទម្លាប់ចេញក្រៅឲ្យត្រូវពន្លឺថ្ងៃជាដើម។    ស្វែងយល់បន្ថែម បញ្ហាឆ្អឹងស្ពោតរបស់ស្រ្តី    ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក

១.និយមន័យ ជំងឺលើសឈាមដែលបណ្តាលមកពីតម្រងនោម គឺជាការលើសសម្ពាធឈាមដោយសារសរសៃឈាមតូចក្នុងតម្រងនោមក្រិន ផ្តើមឡើងដោយជាតិខ្លាញ់ នៅក្នុងសរសៃឈាមនៃតម្រងនោមស្ទះ ធ្វើឲ្យឈាមទៅចិញ្ចឹមតម្រងនោមមិនគ្រប់គ្រាន់ ដែលជាហេតុនាំឲ្យតម្រងនោមបញ្ចេញអ័រម៉ូនពីរប្រភេទគឺ អាល់ដូស្តេរ៉ូន និង រ៉េទីន ដែលធ្វើឲ្យសរសៃឈាមរួមតូច សម្ពាធឈាមកើនឡើង។  ២.មូលហេតុ មូលហេតុនៃជំងឺលើសសម្ពាធឈាមដោយសារតម្រងនោមនេះ មាន២ប្រភេទផ្សេងគ្នា។ - ទី១ ៖ បណ្តាលមកពីអត្រាជាតិខ្លាញ់ក្នុងសរសៃឈាមខ្ពស់ដែលជាមូលហេតុធ្វើឲ្យមានវត្តមានខ្លាញ់កកនៅសរសៃឈាមតូចៗ - ទី២ ៖ កោសិការបស់តម្រងនោមខ្លួនឯងវិវត្តទៅរឹងក្រិន ដែលនេះជាមូលហេតុឲ្យសរសៃឈាមរួមតូចដែរ តែមូលហេតុមួយនេះមិនសូវមានប៉ុន្មានទេ ហើយកើតឡើងលើមនុស្សចាស់ដែលមានវ័យលើសពី៥០ឆ្នាំ និងភាគច្រើនជាស្ត្រី។ ៣.រោគសញ្ញា រោគសញ្ញានៃជំងឺនេះ ស្តែងឡើងដោយសារការលើសឈាមនៅវ័យក្មេង ហើយលើសភ្លាមៗ និងពិបាកធ្វើការព្យាបាល។ ឯរោគសញ្ញាផ្សេងទៀតមានដូចជា ឈឺក្បាលខ្លាំង មុខងារតម្រងនោមអន់ភ្លាមៗ ស្ទះសរសៃឈាមតូចៗនៅតម្រងនោម ជើង ខួរក្បាល និងភ្នែកដែលនាំច្រាលទៅតំបន់មួយចំនួន ហើយ កើតមានរោគសញ្ញាខូចស្រោមសួត ខូចស្រោមបេះដូង និងទាចទឹកជាដើម។ ៤.ការធ្វើរោគវិនិច្ឆ័យ ជំងឺនេះ ត្រូវបានធ្វើរោគវិនិច្ឆ័យតាមរយៈការធ្វើតេស្តឈាមដើម្បីពិនិត្យមុខងារតម្រងនោម និងអត្រាជាតិខ្លាញ់ក្នុងឈាម។ ហើយក៏មានការថត សរសៃឈាមតម្រងនោម ដើម្បីពិនិត្យសភាពសរសៃឈាម និងការពិនិត្យដោយថត MRI លើតម្រងនោម។ ៥.ការព្យាបាល ជំងឺនេះអាចព្យាបាលឲ្យជាទាំងស្រុង ប្រសិនបើអ្នកជំងឺមកជួបគ្រូពេទ្យបានទាន់ពេល ពោលគឺព្យាបាលនៅដំណាក់កាលដំបូង។ ការព្យាបាលនេះ ដំបូងត្រូវព្យាបាលឲ្យសម្ពាធឈាមត្រឡប់មកធម្មតាវិញ និងព្យាបាលទៅលើមូលហេតុនៃជំងឺពោលគឺ បន្ថយអត្រាជាតិខ្លាញ់ករណីអ្នកជំងឹលើសជាតិខ្លាញ់ និងព្យាបាលមុខងារតម្រងនោមក្នុងករណីអ្នកជំងឺមានបញ្ហាលើតម្រងនោម។ ក្រៅពីការព្យាបាលដោយប្រើប្រាស់ថ្នាំនេះ អ្នកជំងឺក៏ត្រូវផ្លាស់ប្តូរទម្លាប់ ការរស់នៅរបស់ខ្លួនផងដែរ ដូចជាត្រូវបរិភោគអាហារដែលមានជាតិខ្លាញ់ទាប និងសាច់តិច មិនត្រូវបរិភោគអាហារប្រៃ ត្រូវសម្រកទម្ងន់ ប្រសិនបើ អ្នកជំងឺលើសទម្ងន់ ត្រូវហាត់ប្រាណ ៣០ នាទីរាល់ថ្ងៃឲ្យបានទៀតទាត់ និងឧស្សាហ៍ទីពិនិត្យសុខភាពរបស់ខ្លួន ជាពិសេសអ្នកដែលមានអាយុលើសពី ៤០ឆ្នាំ។ ប្រសិនបើអ្នកជំងឺមិនបានព្យាបាលជំងឺនេះឲ្យបានទាត់ពេលទេ វានឹងវិវឌ្ឍទៅរកជំងឺលើសសម្ពាធឈាមដែលព្យាបាលមិនជា។ ក្រៅពីនេះ ផលវិបាក ជាច្រើននឹងលេចឡើងចំពោះអ្នកជំងឺ មានដូចជា ខូចតម្រងនោមទាំងស្រុងដែលរហូតឈានទៅដល់ការលាងឈាមជំងឺដាច់សរសៃឈាមខួរក្បាល ហើមសួត ជំងឺទាចទឹកចូលស្រោមបេះដូង និងទឹកចូលស្រោមពោះដែលហៅថាទាចទឹក។ យ៉ាងណាមិញ ជំងឺនេះអាចការពារបានដោយការចាត់វិធានការ មួយចំនួនដូចជា ការពិនិត្យសុខភាពឲ្យបានទៀងទាត់ចំពោះអ្នកដែលមានអាយុពី៤០ឆ្នាំឡើងទៅ ត្រូវសម្រកទម្ងន់ប្រសិនបើគាត់ធាត់ ត្រូវទៅជួប ពិគ្រោះជាមួយគ្រូពេទ្យប្រសិនបើគាត់ជាអ្នកជក់បារី និងផឹកស្រាច្រើន ត្រូវពិនិត្យជាតិស្ករក្នុងឈាមឲ្យបានទៀងទាត់ប្រសិនគាត់ជាអ្នកជំងឺទឹកនោមផ្អែម ត្រូវតាមដានជាតិខ្លាញ់ជាប្រចាំ និងបរិភោគអាហារដែលផ្តល់សុខភាពល្អដល់អ្នក។ ៦.ការរំពឹងទុក ចំពោះការរំពឹងទុកលើជំងឺមួយនេះវិញ ករណីមិនបានព្យាបាល វាបណ្តាលឲ្យអ្នកជំងឺស្លាប់បានដោយសារតែការលើសសម្ពាធឈាមដែលមិនអាចគ្រប់គ្រង បាន រួមផ្សំនឹងការលេចឡើងនូវផលវិបាកដែលបានរៀបរាប់ខាងលើ។ ប៉ុន្តែប្រសិនបើអ្នកជំងឺទទួលបានការព្យាបាលបានទាន់ពេល ជំងឺលើសសម្ពាធឈាម នេះអាចព្យាបាលឲ្យបានជាទាំងស្រុង ដោយខុសពីជំងឺលើសសម្ពាធឈាមផ្សេងទៀតដែលទាមទារឲ្យអ្នកជំងឺត្រូវទទួលការព្យាបាលអស់មួយជីវិត៕ បកស្រាយដោយ លោកវេជ្ជបណ្ឌិតឯកទេស ចាន់ សុវណ្ណឌី វេជ្ជបណ្ឌិតនៃមន្ទីរពេទ្យព្រះកុសុមៈ និងមន្ទីរពេទ្យសាកលវិទ្យាល័យអន្តរជាតិសែនសុខ ផ្នែកសង្គ្រោះបន្ទាន់កម្រិតធ្ងន់ និងតម្រងនោម។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក

ជំងឺអញ្ចាញធ្មេញ ឬ Periodontitis ជាការឆ្លងមេរោគធ្ងន់ធ្ងរនៅនឹងអញ្ចេញធ្មេញ ហើយបំផ្លាញជាលិកាអញ្ចាញធ្មេញ និងមានការបំផ្លាញដល់ឫសធ្មេញផងដែរ។ មូលហេតុបណ្តាលមកពី ការបាក់ធ្មេញ ឬធ្មេញមានប្រហោងតូចៗ។ ដំណាក់កាលវិវឌ្ឍនៃជំងឺអញ្ចាញធ្មេញ៖            ១.​ អញ្ចាចេញធ្មេញល្អ (1mm-3mm)  -គ្មានការហូរឈាមនៅអញ្ចាញធ្មេញ -ជំរៅអញ្ចាញធ្មេញ(ធម្មតាមានកម្ពស់ < 3mm) -សាច់អញ្ចាញមានពណ៍ផ្កាឈូក ។ ២.​ ដំណាក់កាលទី១ នៃការរលាក(3mm-5mm) -មានការហូរឈាមនៅអញ្ចាញធ្មេញ -អញ្ចាញធ្មេញមានពណ៍ក្រហម -អញ្ចាញធ្មេញចាប់ផ្តើមឃ្លាតចេញពីធ្មេញ -មានការរលាកនៅអញ្ចេញធ្មេញ -ជំរៅអញ្ចាញមានកម្ពស់ (>3mmទៅ 5mm)។ ៣. ដំណាក់កាលទី២ នៃការរលាក(5mm-7mm) -ហូរឈាមនៅអញ្ចាញធ្មេញ -កម្ពស់សាច់អញ្ចាញ > 6mm -វិបត្តិអញ្ចាញធ្មេញ -បាក់ឫសធ្មេញ។ ៤. ដំណាក់កាលទី៣ នៃការរលាក(ចាប់ពី 7mm) -រលាកកាន់តែជ្រៅ -មានការឆ្លងមេរោគនៅអញ្ចាញធ្មេញ -មានការបាក់ឫសធ្មេញ ដែលបណ្តាលមកពីការរលាកធ្ងន់ធ្ងរ -មានការផ្លាស់ប្តូរទីតាំងនៃធ្មេញ ឬបាក់ធ្មេញ ។ ការធ្វើរោគវិនិច្ឆ័យនៃជំងឺអញ្ចាញធ្មេញ -មានការហូរឈាមនៅពេលដុសធ្មេញ -អញ្ចាញធ្មេញលើក្រហម ឬពណ៍ស្វាយ -ហើមអញាចេញធ្មេញ -អញ្ចាញធ្មេញមានសភាពទន់ពេលប៉ះ -ធ្មេញមានប្រវែងវែងជាងធម្មតា -មានគំលាតធំជាងមុននៅចន្លោះអញ្ចាញធ្មេញ -មានការស្រៀវធ្មេញខ្លាំង -ធ្មេញមិនត្រួតស៊ីគ្នាល្អពេលទំពារអាហារ -ខ្ទុះនៅអញ្ចាញធ្មេញ -ក្លិនមាត់មិនល្អ និងមានរសជាតិមិនល្អក្នុងមាត់ -បាក់ធ្មេញ។ ការព្យាបាលជំងឺអញ្ចាញធ្មេញ -មានការព្យាបាលដោយវះកាត់ និងមិនវះកាត់ -គោលបំណងចម្បងក្នុងការព្យបាល គឺត្រូវយកចេញនូវកំបោរនៅជាប់ប្រហោងធ្មេញ។ ការធ្វើបែបនេះអាចឲ្យជាលិកាជាឡើងវិញ អាចភ្ជាប់ជាមួយធ្មេញវិញបាន ហើយការពារការបំផ្លាញឫសធ្មេញ និងជាលិកាជុំវិញធ្មេញ -ការប្រើប្រាស់ថ្នាំដើម្បីឲ្យអញ្ចាញធ្មេញមានភាពប្រសើរឡើង -អ្នកជំងឺភាគច្រើនត្រូវទទួលការពិនិត្យច្រើនដង និងការថែទាំខ្ពស់។ ធម្មតាត្រូវបានធ្វើដោយកំណត់ពេលពិនិត្យពីរ​ ឬបីដងក្នុងមួយខែ -ប្រសិនបើការព្យបាលខាងលើនេះមិនមានប្រសិទ្ធភាព ជំរើសចុងក្រោយគឺការព្យាបាលដោយវះកាត់ ។ កត្តាប្រឈមមុខនៃជំងឺអញ្ចាញធ្មេញ -ការផ្លាស់ប្តូរអ័រម៉ូនចំពោះស្ត្រី -ការថែទាំមាត់មិនបានល្អ -ការថយចុះប្រព័ន្ធភាពស៊ាំ ជំងឺទឹកនោមផ្អែម ជំងឺមហារីក -អ្នកជក់បារី -ការប្រើប្រាស់ថ្នាំមួយចំនួន -កត្តាតំណពូជ -អ្នកមានអាយុច្រើន។ ការការពារ ដើម្បីកាត់បន្ថយនៃជំងឺអញ្ចាញធ្មេញ -ធ្វើការដុសធ្មេញយ៉ាងហោចណាស់២ដង ក្នុងមួយថ្ងៃ -ការទទួលអាហារដែលមានជីវជាតិល្អ -ការរក្សាទម្ងន់ និង ការធ្វើលំហាត់ប្រាណ -មានពេលវេលាកំណត់មួយក្នុងការពិនិត្យជាមួយគ្រូពេទ្យឯកទេសធ្មេញ។            

ចែករំលែក

  ១.លក្ខណៈទូទៅ នៅលំដាប់ពិភពលោក ជំងឺមហារីកមាត់ស្បូនស្ថិតនៅលំដាប់ថ្នាក់ទី៣នៃជំងឺមហារីកស្ត្រី បន្ទាប់ពីជំងឺមហារីកដោះ និងពោះវៀន។ នៅប្រទេសក្រីក្រ ដូចប្រទេសកម្ពុជាយើងនេះ វាជាមូលហេតុទី១នៃការស្លាប់របស់ស្រ្តីដោយសារជំងឺមហារីក។ មហារីកមាត់ស្បូន គឺជា ជំងឺម៉្យាងដែលបង្កឡើង ដោយសារ មេរោគ HPV ដែលឆ្លងតាមរយៈការរួមភេទ និងកត្តាអំណោយផលមួយចំនួនទៀត ហើយជាទូទៅមានទំនាក់ទំនងគ្នាទៅវិញទៅមកដូចជា៖ - ទំនាក់ទំនងការរួមភេទ៖ ឆាប់រួមភេទមុនអាយុ១៧ឆ្នាំ មានដៃគូរួមភេទច្រើន មានកូនមុនអាយុ២០ឆ្នាំ និងមានកូនច្រើនលើសដើម - ការចុះថយនូវភាពស៊ាំ៖ ស្ត្រីដែលមានផ្ទុកមេរោគអេដស៍ ស្ត្រីដែលប្រើថ្នាំគីមីសម្រាប់ព្យាបាលជំងឺមហារីក ឬពពួកអង់ទីគូអ៊ីដសម្រាប់ព្យាបាលជំងឺផ្សេងៗ ឬស្ត្រីដែលមានបន្សាំសរីរៈផ្សេងៗ និងស្រ្តីមានផ្ទៃពោះ -ការប្រើប្រាស់ថ្នាំពន្យារកំណើត៖ ពពួកថ្នាំពន្យារកំណើតដែលមានជាតិអ័រម៉ូនពីរមុខបញ្ចូលគ្នាក្នុងរយៈពេលលើសពី៥ឆ្នាំ -ការជក់បារី -កត្តាសង្គមប្រជារាស្ត្រ៖ ភាពក្រីក្រ កម្រិតសង្គម យល់ដឹងទាបរស់នៅក្នុងប្រទេសក្រីក្រ -កត្តាផ្សេងៗមួយចំនួនទៀតដូចជា៖ រលាកមាត់ស្បូនរ៉ាំរ៉ៃ មានជំងឺកាមរោគ កង្វះអនាម័យ កង្វះរបបអាហារ កង្វះការស្រាវជ្រាវរកជំងឺមហារីក ឬការតាមដានមិនបានត្រឹមត្រូវ។ ដោយសារកត្តារៀបរាប់ខាងលើនេះហើយដែលអាចឲ្យមានការកកើតជាដំបៅមហារីកនៅមាត់ស្បូនបាន។ វាបង្កឲ្យមានផលប៉ះពាល់ដល់សុខភាព សាធារណៈ ព្រមទាំងប៉ះពាល់ទៅដល់សុខភាពពិភពលោកទាំងមូលផង។ ២.រោគសញ្ញា ជាទូទៅ ភាគច្រើននៃអ្នកកើតជំងឺមហារីកមាត់ស្បូននៅដំណាក់កាលដំបូងពុំមានរោគសញ្ញាគួរឲ្យកត់សម្គាល់នោះទេ។ ប៉ុន្តែមានមូលហេតុមួយចំនួន តូចអាចឲ្យយើងដឹងបានដោយសាររោគសញ្ញាតិចតួចបំផុតដូចជា ការធ្លាក់ស ឬការធ្លាក់ឈាមមិនប្រក្រតីជាដើម។ ករណីមានជំងឺមហារីកមាត់ស្បូន នៅដំណាក់កាលធ្ងន់ធ្ងរ ស្រ្តីអាចយល់ដឹងដោយសារមានការឈឺចាប់ ឬការធ្លាក់ឈាមមិនធម្មតានៅពេលរួមដំណេក និងអាចមានរោគសញ្ញារួមផ្សំ ផ្សេងៗទៀតផងដែរ។ នៅពេលនោះ ស្ថានភាពជំងឺហួសពេលនឹងព្យាបាលទៅហើយ។ ជារួម ករណីនេះអាចនិយាយបានថា អ្នកជំងឺភាគច្រើនមិនមាន រោគសញ្ញាអ្វីបង្ហាញឲ្យយើងបានដឹងទេ ជួនកាលគាត់អាចមានរោគសញ្ញាតិចតួចដែលអាចឲ្យគាត់ទៅជួបវេជ្ជបណ្ឌិតជំនាញ ប៉ុន្តែករណីភាគច្រើន វាអាចជ្រុលពេលទៅហើយ។ ទោះបីជាយ៉ាងណាក្តី យើងក៏នៅអាចដឹងមុនបានថាស្ត្រីម្នាក់អាចនឹងកើតមានជំងឺនេះបានអាស្រ័យលើការសិក្សាស្រាវជ្រាវជាទៀតទាត់ និងត្រឹមត្រូវ តាមការកំណត់ ដែលអាចឲ្យយើងរកឃើញនៅដំណាក់កាលមុនមហារីក ឬមហារីកដំណាក់កាលដំបូង ដែលអាចព្យាបាលឲ្យជាសះស្បើយបាន។ ជាទូទៅ ពីដំណាក់កាលមុនមហារីកទៅដល់ពេលកើតជាមហារីកពិតប្រាកដនោះ វាត្រូវការរយៈពេលពី៦-១០ឆ្នាំ។ ដូច្នេះ បើយើងបានធ្វើការស្រាវជ្រាវ ត្រឹមត្រូវ នោះយើងអាចព្យាបាលបានទាន់ពេលវេលា និងអាចចៀសផុតពីជំងឺមហារីកមាត់ស្បូននៅដំណាក់កាលធ្ងន់ធ្ងរ។ ៣.អត្រាជំងឺ តាមការសិក្សាកន្លងមករបស់មជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវរករោគមហារីក ដែលបានធ្វើកាសិក្សាស្រាវជ្រាវទូទៅពិភពលោកហើយអាចធ្វើការវាយតម្លៃ ដោយឡែកចំពោះប្រទេសកម្ពុជាយើងអាចមានអត្រាអ្នកកើតមហារីកមាត់ស្បូននេះមានប្រមាណជា ២៧.៤ ករណីថ្មីក្នុងមួយឆ្នាំ ក្នុងចំណោមស្រ្តី ១០០ពាន់នាក់។ ដោយឡែកទាក់ទងជាមួយនឹងវ័យនៃការកកើតជំងឺនេះ យើងសង្កេតឃើញថាវាមានការចាប់ពីអាយុ២៥ឆ្នាំឡើងទៅ ចំពោះ ដំណាក់កាលមុនមហារីក និងអាយុ ៤០ ឡើងទៅ ចំពោះមហារីកពិតប្រាកក។  ជួនកាលវាអាចកើតមានមុនអាយុនេះ ក្នុងករណីដែលស្រ្តីមានភាពស៊ាំ ចុះខ្សោយដូចជា ស្រ្តីមានផ្ទុកមេរោគអេដស៍ ឬស្ត្រីដែលមានរលាកមាត់ស្បូនរ៉ាំរ៉ៃជាដើម។ ៤.ការយល់ដឹង ចំពោះការយល់ដឹងរបស់ប្រជាជនយើងទាក់ទងទៅនឹងជំងឺមហារីកមាត់ស្បូននេះ គឺពុំមានការសិក្សានាមួយឲ្យពិតប្រាកដថា តើការយល់ដឹងរបស់ស្រ្តី យើងមានកម្រិតណានៅឡើយ។ ករណីមន្ត្រីក្របខណ្ឌក្រសួងសុខាសភិបាលវិញ ក្រសួងបានធ្វើការផ្សព្វផ្សាយពីការស្រាវជ្រាវ រកជំងឺនេះទៅដល់ មន្ត្រីសុខាភិបាលទូទៅប្រទេសរួចហើយ។ ការងារបន្តនោះគឺ មន្រ្តីសុខាភិបាលដែលបានឆ្លងកាត់ការសិក្សានេះ ជាអ្នកផ្សព្វផ្សាយ បន្តដល់ស្រ្តីទូទាំង ប្រទេសកម្ពុជាឲ្យពួកគាត់មានការយល់ដឹង និងមកស្រាវជ្រាវរកជំងឺមហារីកមាត់ស្បូនឲ្យបានទាន់ពេលវេលា។ ជាទូទៅ ស្ត្រីទាំងឡាយគប្បីមកស្រាវជ្រាវ រកជំងឺនេះរៀងរាល់១ឆ្នាំម្តង ពិសេសសម្រាប់អ្នកធ្លាប់មានដៃគូរួមភេទ។ ៥.ការព្យាបាល បើនៅក្នុងដំណាក់កាលមុនមហារីកទៅដល់មហារីកដំណាក់កាលដំបូង(ដំណាក់កាលសូន្យ) យើងអាចព្យាបាលឲ្យជាសះស្បើយបាន ដោយប្រើវិធីដុត មាត់ស្បូនកាត់កស្បូន ឬកាត់ស្បូនទាំងមូលចេញតែម្តង។ ផ្ទុយទៅវិញ បើអ្នកជំងឺមានការយឺតយ៉ាវក្នុងកាព្យាបាល ឬមិនបានទទួលបានព្យាបាល ត្រឹមត្រូវទេនោះនឹងធ្វើឲ្យជំងឺវិវត្តទីរកទៅមហារីកដំណាក់កាលធ្ងន់ធ្ងរដែលមិនអាចព្យាបាលឲ្យជាសះស្បើយបានឡើយ (ចាប់ពីដំណាក់កាលទី១ ឡើងទៅគេមិនអាចនិយាយថាព្យាបាលជនោះទេ) ។ នៅដំណាក់កាលធ្ងន់ធ្ងរនៅជំងឺនេះ វេជ្ជបណ្ឌិតអាចត្រឹមតែធ្វើការព្យាបាលបំបាត់រោគសញ្ញា ឬបន្ថយភាពធ្ងន់ធ្ងរនៃជំងឺ (បន្ថយការឈឺចាប់) ដែលអាចជួយឲ្យអ្នកជំងឺអាចរស់នៅបានមួយរយៈទៅមុខទៀតប៉ុណ្ណោះ។ ពេលនោះហើយដែលធ្វើឲ្យ ជីវិតមានសភាពរ៉ាំរ៉ៃ ត្រូវការចំណាយថវិកាច្រើន បាត់បង់កម្លាំងពលកម្ម និងប៉ះពាល់ដល់សង្គមសេដ្ឋកិច្ចមួយទៀតផង។ ចំពោះសេវាព្យាបាលវិញ អ្នកជំងឺអាចរកបាននៅតាមមណ្ឌលសុខភាពក្នុងភូមិ-ឃុំ ឬតាមមន្ទីរពេទ្យបង្អែកជិតផ្ទះដែលខ្លួនរស់នៅ។ បើទីតាំងសុខាភិបាលទាំងនោះ មិនមាន លទ្ធភាពគ្រប់គ្រាន់ក្នុងការព្យាបាលនោះទេ គេនឹងបញ្ចូនអ្នកជំងឺតាមបណ្តាញមករាជធានីភ្នំពេញទៀត។ ៦.វីធីបង្ការ វិធីបង្ការបឋម៖ ការចាក់វ៉ាក់សាំង HPV ដើម្បីការពារជំងឺមហារីកមាត់ស្បូន គឺជាវ៉ាក់សាំងដែលផ្សំឡើដោយ HPV2 ប្រភេទ ឬ៤ប្រភេទ។ គេអាចចាក់ នៅលើក្មេងស្រីដែលមិនទាន់មានការរួមភេទ និងមានអាយុចាប់ពី៩ឆ្នាំ ទៅ២៥ឆ្នាំ។ វ៉ាក់សាំងនេះ តម្រូវឲ្យចាក់ ៣ដង ក្នុងមួយរយៈពេល ៦ខែគឺ៖ ចាក់លើកទី១នៅខែសូន្យ លើកទី២នៅមួយខែក្រោយការចាក់លើកទី១ និងលើកទី៣ នៅ៥ខែក្រោយចាក់លើកទី២។ វីធីបង្ការបន្ថែម៖ ជាវិធីការពារ និងស្រាវជ្រាវរកមេរោគមហារីកមាត់ស្បូន។ វិធីការពារគឺត្រូវយល់ដឹងឲ្យច្បាស់ និងចៀសវាងឲ្យបានពីកត្តាអំណោយផល ដូចរៀបរាប់ខាងលើ។ ចំណែកឯការស្រាវជ្រាវវិញ គឺស្រ្តីអាចទៅជួបមន្ត្រីសុខាភិបាលដែលធ្វើការនៅតាមមណ្ឌលសុខភាព ឬនៅមន្ទីរពេទ្យបង្អែកនានា ដើម្បីឲ្យគាត់ធ្វើការពិនិត្យស្រាវជ្រាវ។ របៀបស្រាវជ្រាវនេះ គឺមានការប្រើទឹកថ្នាំដើម្បីពិនិត្យ ការធ្វើកំនៀរយកកោសិកាមាត់ស្បូនទៅពិនិត្យ និងអាច ធ្វើតេស្តរកមេរោគ HPV ។ កាលណាយើងបានធ្វើការស្រវជ្រាវទាន់ពេលវេលា យើងនឹងអាចធ្វើការព្យាបាលបានត្រឹមត្រូវ។ ពេលនោះយើងអាច ចៀសផុតពីជំងឺមហារីកមាត់ស្បូនបានយ៉ាងពិតប្រាកដ។   បកស្រាយដោយ អ្នកស្រីវេជ្ជបណ្ឌិត គី ស៊ីវ៉ាន់ថា  វេជ្ជបណ្ឌិតជំនាញរោគស្រ្តី និងជាប្រធានអគារផ្នែករោគស្រ្តីនៃមន្ទីរពេទ្យព្រះកុសុមៈ និងចូលរួម បកស្រាយអំពីប្រធានបទ«ជំងឺមហារីកមាត់ស្បូន»។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក

ជំងឺទឹកនោមផ្អែម​គឺជំងឺរ៉ាំរៃ ដែលមិនមែនបង្កឡើងដោយការមេរោគ ឬវីរុសណាមួយឡើយ។ ស្របពេលអត្រាអ្នកក់ើតជំងឺនេះមានការកើនឡើងខ្ពស់ក្នុងប្រទេសកម្ពុជាផងដែរ។ ដូចនេះ ដើម្បីស្វែងយល់បន្ថែមពីជំងឺនេះ តើជំងឺទឹកនោមផ្អែមមានប្រភេទអ្វីខ្លះ កើតឡើងលើមនុស្សប្រភេទណាច្រើនជាងគេ មានរោគសញ្ញា និងផលវិបាកយ៉ាងណាខ្លះ សូមស្តាប់ការបកស្រាយ​ពីលោកវេជ្ជបណ្ឌិត ផិត រ៉ាដា ឯកទេសជំងឺទឹកនោមផ្អែម។  

ចែករំលែក

មហារីក ជាជំងឺកាចសាហាវមួយ ប៉ុន្តែជំងឺនេះអាចព្យាបាលជាសះស្បើយ ប្រសិនបើទទួលបានការព្យាបាលទាន់ពេលវេលា។ ជុំវិញបញ្ហានេះ ហេលស៍ថាម បានលើកយកប្រធានបទជំងឺមហារីកបំពង់ក ដែលមានវត្តមានលោកសាស្រ្តចារ្យវេជ្ជបណ្ឌិត ប្រាក់ ស៊ីថា ជាវេជ្ជបណ្ឌិតជំនាញជំងឺត្រចៀក ច្រមុះ និងបំពង់ក នៃមន្ទីរពេទ្យព្រះអង្គឌួង។    និយមន័យ  ដោយឡែកចំពោះប្រធានបទនេះ យើងសូមលើកយកតែមហារីកបំពង់កផ្នែកខាងលើមកបង្ហាញតែប៉ុណ្ណោះដែលភាសាពេទ្យហៅថា «ជំងឺមហារីកកាហ្វូម Cancer Cavum» ។ ជំងឺមហារីកកាហ្វូមនេះជាជំងឺម៉្យាងដែរមានប្រភេទជា Squamous Cell Carcinoma ដែលកើតមានភាគច្រើននៅក្បែរ ត្រចៀកផ្នែកខាងក្នុង។    រោគសញ្ញា យើងធ្វើការពិនិត្យជំងឺមហារីកបំពង់កនេះដោយប្រើឧបករណ៍បើកច្រមុះ ឬបំពង់ក ឬម៉ាស៊ីនអង់ដូស្កូបជាដើម។ ចំពោះសញ្ញានោះអ្នកជំងឺអាចជួបប្រទះ អាការៈសំខាន់ៗបីយ៉ាងដូចជា៖ -ទី១ ឧស្សាហ៍កើតឈាមច្រមុះញឹកញាប់៖ ជាការហូរឈាមតិចតួចលាយឡំគ្នានឹងសំបោរ ខ្ទុះ និងតឹងច្រមុះផង (ភាគច្រើនកើតតែម្ខាងប៉ុណ្ណោះ)។  -ទី២ ហឹងត្រចៀកម្ខាង៖ បើឈាមច្រមុះខាងណាក៍បណ្តាលឲ្យហឹងត្រចៀកខាងនោះដែរ។ អាការៈហឹងត្រចៀកនេះគឺបណ្តាលមកពីជំងឺមហារីក នេះវាកើតឡើងទៅបិទជិតរន្ធត្រចៀក។ -ទី៣ ឈឺក្បាល និងស្រវាំងភ្នែក៖ អ្នកជំងឺមានអាការៈឈឺចាប់ក្នុងក្បាល និងមានបញ្ហាភ្នែក (វិបត្តិគំហើញស្រវាំងភ្នែក) ។   មូលហេតុបង្ករោគ ចំពោះមូលហេតុបង្ករោគវិញ ជំងឺមហារីកបំពង់កកើតឡើងដោយសារប្រភេទមេរោគម៉្យាងដែលឲ្យឈ្មោះថា Epstein Barr Virus (EBV) តាមការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រមួយចំនួនបង្ហាញថា ជួនកាលជំងឺនេះក៏អាចជាប់ទាក់ទងនឹងប្រភេទមេរោគម៉្យាងទៀតត្រូវបានគេហៅថា យូមិនផ្លូម៉ាវីរុស (HIV16)។ ដោយឡែកក្រៅពីមេរោគសំខាន់ពីរនេះ ក៏នៅមានមូលហេតុមួយចំនួនទៀតដែលសុទ្ធតែជះឥទ្ធិពលដល់ការកើត មានជំងឺមហារីកបំពង់កនេះដូចជាទម្លាប់នៃការទទួលទានសាច់ច្រើនប្រភេទត្រីប្រឡាក់ ត្រីងៀត វត្ថុផ្អាប់ អាហារហិរជាដើម។ ដទៃពីនេះ ការរស់នៅ ក្នុងមជ្ឈដ្ឋានតំបន់មួយចំនួនដូចជាអាហ្វ្រិក ចិនខាងត្បូង និង ហ្សែន ក៏ជាកត្តាមួយនៃកើតជំងឺនេះដែរ។ ចំណែកចំនុចពិសេសមួយនៃជំងឺនេះវិញគឺ វាមិនជាប់ទាក់ទងនឹងការពិសាស្រា ឬជក់បារីដូចជាប្រភេទជំងឺមហារីកដទៃឡើយ។    ផលប៉ះពាល់ បើនិយាយពីផលប៉ះពាល់នៃជំងឺមហារីកបំពង់កវិញ គឺវាមានបញ្ហាធំណាស់ដែរគួរឲ្យព្រួយបារម្ភ។ វាបណ្តាលឲ្យអ្នកជំងឺមានបញ្ហាផ្នែកសុខភាពធ្ងន់ធ្ងរ និង ពិបាកក្នុងការរស់នៅ។ ជំងឺនេះធ្វើឲ្យសុខភាពអ្នកជំងឺចុះទ្រុឌទ្រោមបន្តិចម្តងៗទៅតាមការវិវឌ្ឍរបស់វា។ ជាទូទៅ ដំណាក់កាលវិវឌ្ឍនៃជំងឺមាន ៤ គឺ៖  -ដំណាក់កាលទី១ ៖ អ្នកជំងឺមិនសូវជួបផលវិបាកប៉ុន្មានទេ គឺគ្រាន់តែមានបណ្តាលឲ្យហូរឈាមច្រមុះ ហឹងត្រចៀកជាដើម។  -ដំណាក់កាលទី២ ៖ អ្នកជំងឺរងការលំបាកផ្នែកសុខភាពធ្ងន់ធ្ងរជាងមុនបន្តិចដោយសារមេរោគវារីករាលដាលទៅផ្នែកសងខាងជុំវិញបំពង់ក។  -ដំណាក់កាលទី៣ និងទី៤ ៖ សភាពអ្នកជំងឺកាន់តែដុនដាបទៅៗ រហូតដល់ពេលវេលាមួយដែលមិនអាចសង្គ្រោះបាន។    អត្រាអ្នកកើត តាមការស្រាវជ្រាវកន្លងមកគេឃើញថា ជំងឺនេះច្រើនកើតលើមនុស្សប្រុសច្រើនជាងមនុស្សស្រី។ ចំពោះអាយុវិញផ្លាស់ប្តូរទៅតាមតំបន់។ គេសង្កេតថា ប្រជាជននៅអាស៊ីយើងច្រើនកើតលើវ័យកណ្តាល នៅអាហ្វ្រិកច្រើនកើតនៅលើក្មេង ហើយនៅអាមេរិកមាន២ករណីគឺ ក្មេងច្រើននៅចន្លោះអាយុ ១៥ ទៅ ២៤ឆ្នាំ និងមនុស្សចាស់កើតនៅចន្លោះអាយុ ៦៥-៧៩ឆ្នាំ។ ដោយឡែក ភាគរយអ្នកកើតជំងឺនេះក្នុងចំនោមមនុស្ស១សែននាក់ដូចគ្នា ឃើញថានៅអាស៊ី យើងកើតមានពី ៨-១២នាក់ នៅចិនភាគខាងត្បូងមាន២០នាក់ នៅអឺរ៉ុបមានត្រឹមតែ ០.៥-២នាក់ប៉ុណ្ណោះ។   ការព្យាបាល ការព្យាបាល គឺទាក់ទងទៅនឹងកម្រិតជាក់ស្តែងរបស់ជំងឺ។ បើអ្នកជំងឺស្ថិតនៅក្នុងកម្រិតទាប (កម្រិតទី១-២) ការព្យាបាលអាចមានលទ្ធភាពជាសះស្បើយ បានច្រើន។ ទោះជាយ៉ាងណាក្តី លោកអ្នកអាចយល់បានថាជំងឹមហារីកភាគច្រើនមិនអាចព្យាបាលឲ្យជាដាច់ ១០០ ភាគរយបានឡើយ។ វេជ្ជបណ្ឌិតជំនាញ មានលទ្ធភាពព្យាបាលបានត្រឹមបន្ធូរការឈឹចាប់ ឬពន្យារការរស់របស់លោកអ្នកឲ្យបានយូរប៉ុណ្ណោះ។ ចំនែកវិធីសាស្ត្រនៃការព្យាបាលមាន ៣ យ៉ាងគឺ ការព្យាបាលដោយប្រើថ្នាំគីមី កាំរស្មី និងជាការវះកាត់កូនកណ្តុរ។ មានតែវេជ្ជបណ្ឌិតជំនាញតែមួយគត់ជាអ្នកសម្រេចជ្រើសរើស វិធីណាមួយក្នុង ការព្យាបាលជំងឺនេះ។ ទន្ទឹមនេះ ករណីទុកអ្នកជំងឺឲ្យកាន់តែធ្ងន់ធ្ងរ (ដំណាក់កាលទី៣-៤) ទោះមានការព្យាបាលក្តី ក៏រយៈពេលរស់របស់អ្នកជំងឺមិនបាន យូរប៉ុន្មានដែរ។   ការចៀសវាង វិទ្យាសាស្រ្តយើង មិនទាន់បានរកឲ្យច្បាស់ថាត្រូវធ្វើយ៉ាងណាដើម្បីការពារបង្ការជំងឺមហារីកបំពង់កនេះឡើយ។ ប៉ុន្តែយើងឃើញថាមូលហេតុបង្កមានច្រើន  ដូច្នោះ ការបង្ការនោះគឺ មានតែធ្វើយ៉ាងណារស់នៅស្អាត ហើយចៀសវាងនូវចំណីអាហារដូចជា ត្រីឆ្អើរ ត្រីងៀត ត្រីប្រឡាក់ ជាតិហិរជាដើម ។ ជាមួយគ្នានេះ បើសិនជាយើងមានការសង្ស័យពីរោគសញ្ញាមហារីកបំពង់កយើងត្រូវរួសរាន់ទៅពិនិត្យរោគវិនិច្ឆ័យដើម្បីអាចស្រាវជ្រាវជំងឺទុកមុនទាន់ពេលវេលាទើបមិនប៉ះពាល់ធ្ងន់ធ្ងរ។   ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក

ការស្វែងរកសេវាសុខភាពនៅតាមមន្ទីរពេទ្យ ឬគ្លីនិកណាមួយដែលអាចទុកចិត្តបាន និងស័ក្តិសមបំផុតសម្រាប់បុគ្គលម្នាក់ៗបាន និងកំពុងក្លាយជាបញ្ហាចោទមួយ។ ស្របពេលជាមួយគ្នានេះ យើងក៏ឃើញមានលំហូរនៃការស្វែងសេវាទាំងនេះនៅក្រៅប្រទេស ដោយសារតែហេតុផលមួយពីការយល់ឃើញថា  «ពេទ្យស្រុកខ្មែរអសមត្ថភាព» ។ ប៉ុន្តែ នេះជាការឲ្យតម្លៃតែមួយជ្រុងនៃបញ្ហាប៉ុណ្ណោះ។ ជាក់ស្តែង ទោះបីជាប្រទេសកម្ពុជាជាប្រទេសកំពុងអភិវឌ្ឍក្តី ប៉ុន្តែវិស័យសុខាភិបាលយើងបាន និងគំពុងតែមានភាពល្អប្រសើរជាបន្តបន្ទាប់។  ជំនួសឲ្យការលែងមានជំនឿជាក់លើវិស័យមួយនេះ តើអ្នកធ្លាប់គិតទេថា អ្នកក៏អាចជាចំណែកមួយនៃការអភិវឌ្ឍវាឲ្យបានល្អប្រសើរ និងឈានទៅមុខដែរឬទេ? ទង្វើមួយដែលអ្នកអាចធ្វើបាននោះ គឺការបញ្ចេញនូវមតិយោបល់ក្នុងន័យស្ថាបនាទៅលើគុណភាព និងដំណើរការនៃសេវាដែលអ្នកធ្លាប់បានទទួល។      តើមតិយោបល់របស់អ្នកអាចបញ្ចេញឡើងក្នុងរូបភាពណាខ្លះ? ប្រាកដណាស់ មតិយោបល់ដែលមានប្រសិទ្ធភាពគួរតែត្រូវបានផ្តល់ជូនដោយផ្ទាល់រវាងអ្នកជងឺទៅកាន់វេជ្ជបណ្ឌិត ក៏ដូចជាអ្នកផ្តល់សេវាសុខភាព។ ប្រសិនបើមិនមានពេលជួបផ្ទាល់ ធ្វើយ៉ាងណាអាចប្រាប់ដល់ពួកគាត់បាន? អរគុណដល់បច្ចេកវិទ្យា…ជាមួយនឹងគេហទំព័ររបស់ហេលស៍ថាម www.heathtime.tips និងកម្មវិធីទូរស័ព្ទឈ្មោះថា Healthogo ដែលជាជម្រើសទីមួយសម្រាប់ការស្វែងរកគ្លីនិកនៅកម្ពុជា លោកអ្នកអាចធ្វើការវាយតម្លៃទៅលើសេវាសុខភាពដែលលោកអ្នកធ្លាប់បានប្រើប្រាស់ ក៏ដូចជាទទួល។ ហេតុអ្វីគួរបញេ្ចញមតិយោបល់ទាំងនោះ?  តាមការពិតទៅ គ្រប់គ្នាសុទ្ធតែមានចំណែកក្នុងការកែលំអ និងអភិវឌ្ឍវិស័យស្នូលមួយនេះ។ ជាក់ស្តែងណាស់ ក្រៅពីអ្នកផ្តល់សេវាសុខភាពផ្ទាល់ លោកអ្នកដែលជាអ្នកទទួលសេវាទាំងនោះពីពួកគាត់ គឺមានតួនាទីសំខាន់ណាស់ក្នុងការរួមចំណែកនេះ។  ទាំងនេះ ជាអ្វីដែលអាចនឹងកើតមាន ប្រសិនបើអ្នកជ្រើសរើសចូលរួមជាមួយពួកយើងក្នុងការរិះគន់ដើម្បីស្ថាបនា ៖  -ការកែតម្រូវនូវចំណុចខ្វះខាត និងខុសឆ្គងឲ្យបានល្អប្រសើរឡើងវិញ និងសមរម្យតាមអ្វីដែលអ្នកជំងឺចង់បានបច្ចុប្បន្ន ដូចជា សេវាកម្មសុខភាព គុណភាពព្យាបាល ទំនាក់ទំនង ជាដើម -ការលើក និងជំរុញទឹកចិត្តគ្រូពេទ្យក្នុងការព្យាបាលជំងឺឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ក៏ដូចជាការពង្រីកការស្រាវជ្រាវ ដើម្បីពង្រឹងចំណេះដឹងក្នុងការព្យាបាល... -ក្រោយពេលមានការកែតម្រូវ និងប្រឹងប្រែងបន្ថែមពីសំណាក់អ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ប្រាកដណាស់ នឹងមានការអភិវឌ្ឍវិស័យសុខាភិបាល -ការសម្រួលដល់អ្នកជំងឺដទៃទៀតក្នុងការសម្រេចចិត្តជ្រើសរើសគ្លីនិក ឬមន្ទីរពេទ្យ តាមរយៈការពិចារណាទៅលើពិន្ទុ មតិយោបល់ សេវាកម្ម ក្រុមការងារ-ល- -ការបង្កើនទំនុកចិត្តនៃប្រជាជនកម្ពុជាទៅលើស្ថាប័នផ្តល់សេវាសុខភាពក្នុងប្រទេសមួយចំនួនដែលពិតជាអាចទុកចិត្តបាន និងមានគុណភាព  ដែលជាការរួមចំណែកមួយក្នុងការកាត់បន្ថយនូវការចំណាយធនធាន (ពេលវេលា និងទ្រព្យសម្បត្តិ) ក្នុងការទទួលយកសេវាព្យាបាលនៅក្រៅប្រទេស។ តើអាចចូលរួមបានដោយរបៀបណា? គ្រាន់តែចូលទៅគេហទំព័រ ឬកម្មវិធីទូរស័ព្ទរបស់ហេលស៍ថាម រួចចូលទៅកាន់គ្លីនិកដែលលោកអ្នកចង់ផ្តល់ពិន្ទុ និងមតិយោបល់… សម្រាប់ពិន្ទុ គឺនឹងត្រូវបានគិតដូចខាងក្រោម ៖  = -2  = -1  = 1  = 2  = 3 (រូប តំណាងឲ្យនិមិត្តសញ្ញាផ្កាយនៅលើគេហទំព័រ និងកម្មវិធីទូរស័ព្ទរបស់យើង) ជាថ្មីម្តងទៀត យើងគ្រប់គ្នាសុទ្ធតែជាចំណែកនៃការលើកកម្ពស់វិស័យមួយនេះ…ចូលរួមទាំងអស់គ្នា ដើម្បីកម្ពុជា!!! គេហទំព័រ www.healthtime.tips   កម្មវិធីទូរស័ព្ទ Healthogo iOS        : https://appsto.re/us/qLyZkb.i Android  : ឆាប់ៗនេះ © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ​

ចែករំលែក

ការស្វែងរកសេវាសុខភាពនៅតាមមន្ទីរពេទ្យ ឬគ្លីនិកណាមួយដែលអាចទុកចិត្តបាន និងស័ក្តិសមបំផុតសម្រាប់បុគ្គលម្នាក់ៗបាន និងកំពុងក្លាយជាបញ្ហាចោទមួយ។ ស្របពេលជាមួយគ្នានេះ យើងក៏ឃើញមានលំហូរនៃការស្វែងសេវាទាំងនេះនៅក្រៅប្រទេស ដោយសារតែហេតុផលមួយពីការយល់ឃើញថា «ពេទ្យស្រុកខ្មែរអសមត្ថភាព» ។ ប៉ុន្តែ នេះជាការឲ្យតម្លៃតែមួយជ្រុងនៃបញ្ហាប៉ុណ្ណោះ។ ជាក់ស្តែង ទោះបីជាប្រទេសកម្ពុជាជាប្រទេសកំពុងអភិវឌ្ឍក្តី ប៉ុន្តែវិស័យសុខាភិបាលយើងបាន និងគំពុងតែមានភាពល្អប្រសើរជាបន្តបន្ទាប់។  ជំនួសឲ្យការលែងមានជំនឿជាក់លើវិស័យមួយនេះ តើអ្នកធ្លាប់គិតទេថា អ្នកក៏អាចជាចំណែកមួយនៃការអភិវឌ្ឍវាឲ្យបានល្អប្រសើរ និងឈានទៅមុខដែរឬទេ? ទង្វើមួយដែលអ្នកអាចធ្វើបាននោះ គឺការបញ្ចេញនូវមតិយោបល់ក្នុងន័យស្ថាបនាទៅលើគុណភាព និងដំណើរការនៃសេវាដែលអ្នកធ្លាប់បានទទួល។      តើមតិយោបល់របស់អ្នកអាចបញ្ចេញឡើងក្នុងរូបភាពណាខ្លះ? ប្រាកដណាស់ មតិយោបល់ដែលមានប្រសិទ្ធភាពគួរតែត្រូវបានផ្តល់ជូនដោយផ្ទាល់រវាងអ្នកជងឺទៅកាន់វេជ្ជបណ្ឌិត ក៏ដូចជាអ្នកផ្តល់សេវាសុខភាព។   ប្រសិនបើមិនមានពេលជួបផ្ទាល់ ធ្វើយ៉ាងណាអាចប្រាប់ដល់ពួកគាត់បាន? អរគុណដល់បច្ចេកវិទ្យា…ជាមួយនឹងគេហទំព័ររបស់ហេលស៍ថាម www.heathtime.tips និងកម្មវិធីទូរស័ព្ទឈ្មោះថា Healthogo ដែលជាជម្រើសទីមួយសម្រាប់ការស្វែងរកគ្លីនិកនៅកម្ពុជា លោកអ្នកអាចធ្វើការវាយតម្លៃទៅលើសេវាសុខភាពដែលលោកអ្នកធ្លាប់បានប្រើប្រាស់ ក៏ដូចជាទទួល។   ហេតុអ្វីគួរបញេ្ចញមតិយោបល់ទាំងនោះ?  តាមការពិតទៅ គ្រប់គ្នាសុទ្ធតែមានចំណែកក្នុងការកែលំអ និងអភិវឌ្ឍវិស័យស្នូលមួយនេះ។ ជាក់ស្តែងណាស់ ក្រៅពីអ្នកផ្តល់សេវាសុខភាពផ្ទាល់ លោកអ្នកដែលជាអ្នកទទួលសេវាទាំងនោះពីពួកគាត់ គឺមានតួនាទីសំខាន់ណាស់ក្នុងការរួមចំណែកនេះ។    ទាំងនេះ ជាអ្វីដែលអាចនឹងកើតមាន ប្រសិនបើអ្នកជ្រើសរើសចូលរួមជាមួយពួកយើងក្នុងការរិះគន់ដើម្បីស្ថាបនា ៖ -ការកែតម្រូវនូវចំណុចខ្វះខាត និងខុសឆ្គងឲ្យបានល្អប្រសើរឡើងវិញ និងសមរម្យតាមអ្វីដែលអ្នកជំងឺចង់បានបច្ចុប្បន្ន ដូចជា សេវាកម្មសុខភាព គុណភាពព្យាបាល ទំនាក់ទំនង ជាដើម -ការលើក និងជំរុញទឹកចិត្តគ្រូពេទ្យក្នុងការព្យាបាលជំងឺឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ក៏ដូចជាការពង្រីកការស្រាវជ្រាវ ដើម្បីពង្រឹងចំណេះដឹងក្នុងការព្យាបាល... -ក្រោយពេលមានការកែតម្រូវ និងប្រឹងប្រែងបន្ថែមពីសំណាក់អ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ប្រាកដណាស់ នឹងមានការអភិវឌ្ឍវិស័យសុខាភិបាល -ការសម្រួលដល់អ្នកជំងឺដទៃទៀតក្នុងការសម្រេចចិត្តជ្រើសរើសគ្លីនិក ឬមន្ទីរពេទ្យ តាមរយៈការពិចារណាទៅលើពិន្ទុ មតិយោបល់ សេវាកម្ម ក្រុមការងារ-ល- -ការបង្កើនទំនុកចិត្តនៃប្រជាជនកម្ពុជាទៅលើស្ថាប័នផ្តល់សេវាសុខភាពក្នុងប្រទេសមួយចំនួនដែលពិតជាអាចទុកចិត្តបាន និងមានគុណភាព  ដែលជាការរួមចំណែកមួយក្នុងការកាត់បន្ថយនូវការចំណាយធនធាន (ពេលវេលា និងទ្រព្យសម្បត្តិ) ក្នុងការទទួលយកសេវាព្យាបាលនៅក្រៅប្រទេស។   តើអាចចូលរួមបានដោយរបៀបណា? គ្រាន់តែចូលទៅគេហទំព័រ ឬកម្មវិធីទូរស័ព្ទរបស់ហេលស៍ថាម រួចចូលទៅកាន់គ្លីនិកដែលលោកអ្នកចង់ផ្តល់ពិន្ទុ និងមតិយោបល់… សម្រាប់ពិន្ទុ គឺនឹងត្រូវបានគិតដូចខាងក្រោម ៖  = -2  = -1  = 1  = 2  = 3 (រូប តំណាងឲ្យនិមិត្តសញ្ញាផ្កាយនៅលើគេហទំព័រ និងកម្មវិធីទូរស័ព្ទរបស់យើង)   ជាថ្មីម្តងទៀត យើងគ្រប់គ្នាសុទ្ធតែជាចំណែកនៃការលើកកម្ពស់វិស័យមួយនេះ…ចូលរួមទាំងអស់គ្នា ដើម្បីកម្ពុជា!!!   គេហទំព័រ www.healthtime.tips   កម្មវិធីទូរស័ព្ទ Healthogo iOS : https://appsto.re/us/qLyZkb.i Android :      ឆាប់ៗនេះ

ចែករំលែក

អ្វីជាជំងឺធ្លាក់ទឹកចិត្ត? - បុគ្គលគ្រប់រូបតែងតែមានអារម្មណ៍ស្រងូតស្រងាត់ ឬធ្លាក់ទឹកចិត្តក្នុងឱកាសណាមួយនៃដំណើរជីវិតរស់នៅ ប្រចាំថ្ងៃរបស់ពួកគេ ក៏ប៉ុន្តែសភាពបែបនេះនឹងបាត់ទៅវិញតែប៉ុន្មានថ្ងៃក្រោយមក។ នេះគ្រាន់តែជាប្រត្តិកម្មធម្មតា ប៉ុណ្ណោះ។ - ផ្ទុយទៅវិញ ជំងឺធ្លាក់ទឹកចិត្ត ជាជំងឺធ្ងន់ធ្ងរទាំងក្នុងផ្នែកវេជ្ជសាស្រ្ត និងចិត្តសាស្រ្ត។ វាមានរយ:ពេលយូរជាង ធម្មតា និងប៉ះពាល់ដល់អារម្មណ៍ ការគិត ដំណេក អាកប្បកិរិយា តួនាទីមុខងារក្នុងសង្គម​ និងជីវិតរស់នៅប្រចាំថ្ងៃរបស់ លោកអ្នក។ អ្វីខ្លះជារោគសញ្ញាជំងឺធ្លាក់ទឹកចិត្ត? អាការ:រាងកាយ - អស់កម្លាំងល្ហិតល្ហៃស្ទើរគ្រប់ពេលវេលា - វិបត្តិដំណេក ញុំាពុំបាន ស្រកទំងន់ - ឈឺក្បាល ឈឺចុកចាប់សាច់ដុំស្ទើរតែពេញខ្លួនប្រាណ - ឈឺចុកផ្សាលើចុងដង្ហើម ទល់លាមក - រដូវមិនទៀងទាត់។ អាការ:ផ្លូវចិត្ត - មានអារម្មណ៍ស្រងូតស្រងាត់ ឬធ្លាក់ទឹកចិត្តស្ទើររាល់ថ្ងៃ - បាត់ការចាប់អារម្មណ៍ និងសប្បាយស្ទើរគ្រប់សកម្មភាពក្នុងជីវិតរស់នៅប្រចាំថ្ងៃ - គ្មានទំនុកចិត្តលើខ្លួនឯង ពិបាកក្នុងការសម្រេចចិត្ត - ស្តីបន្ទោសខ្លួនឯង មានគំនិតមិនចង់រស់ ឬធ្លាប់ធ្វើសកម្មភាពសម្លាប់ខ្លួនម្តង ឬច្រើនដងរួចមកហើយ(អត្តឃាត)។ ការគិត - អ្វីៗជាកំហុសខ្ញុំទាំងអស់ - គ្មានអ្វីល្អសម្រាប់រូបខ្ញុំទេនៅលើលោកនេះ - ជីវិតខ្ញុំគ្មានន័យអ្វីទាំងអស់ - ខ្ញុំមិនចង់រស់។ អាកប្បកិរិយា - គ្មានចំណង់ចង់ចេញក្រៅ ឬធ្វើការ - ដកខ្លួនចេញពីគ្រួសារ មិត្តភក្តិ និងសង្គម - ឈានទៅរកការផឹកស្រា​ សេពគ្រឿងញៀន និងការប្រើប្រាស់ថ្នាំងងុយគេងដោយគ្មានវេជ្ជបញ្ជា។ ជំងឺធ្លាក់ទឹកចិត្តឃើញមានច្រើនដែរឬទេ? - ជំងឺធ្លាក់ទឹកចិត្ត គេសង្កេតឃើញស្រ្តីភេទមានពីរដងច្រើនជាងបុរស អាចមានទាំងកុមារ វ័យជំទង់ មនុស្សពេញ វ័យ និងមនុស្សចាស់។ ជំងឺធ្លាក់ទឹកចិត្តមាន បីកម្រិត ៖ ស្រាល មធ្យម និងធ្ងន់ធ្ងរ។ មូលហេតុនាំឲ្យកើតមានជំងឺធ្លាក់ទឹកចិត្ត - បញ្ហាគ្រួសារ សង្គម - ការខកចិត្ត សោកស្តាយ​ ការបាត់បង់អ្នកជាទីស្រឡាញ់ - បម្រែបម្រួលសារធាតុគីមីខាងក្នុងខ្លួន - ជំងឺផ្លូវកាយមួយចំនួន - ឱសថព្យាបាលមួយចំនួន - ការសេពសុរា គ្រឿងញៀន ការព្យាបាល - ការព្យាបាលដោយប្រើឱសថប្រឆាំងនឹងធ្លាក់ទឹកចិត្ត - ការព្យាបាលតាមបែបពុទ្ធិ អាកប្បកិរិយា - ការគាំទ្រផ្លូវចិត្ត ផ្តល់ប្រឹក្សា - លំហាត់ប្រាណ និងសំរាយកាយ ចិត្ត - ការធ្វើរបបអាហារឲ្យមានតុល្យភាព ការការពារ - ការប្រើប្រាស់បំណិនជីវិតក្នុងការដោះស្រាយ គេច កែប្រែ និងសម្របទៅនឹងស្ថានភាពតានតឹងក្នុងចិត្តដែលជួបប្រទះស្ទើរតែរាល់ថ្ងៃ​ ក្នុងជីវិតរស់នៅ។ - បញ្ឈប់ការសេពគ្រឿងស្រវឹង និងគ្រឿងញៀន - អនុវត្តតាមវេជ្ជបញ្ជាដោយពិសាថ្នាំឲ្យបានទៀងទាត់ - ផ្តល់ព័ត៌មានដល់គ្រូពេទ្យជាបន្ទាន់ ក្នុងករណីថ្នាំមានផលវិបាក។ អ្នកជំងឺ និងក្រុមគ្រួសារអ្នកត្រូវសហការជាមួយក្រុមគ្រូពេទ្យ ដើម្បីរៀនសូត្រអំពី ថាអ្វីទៅជាជំងឺធ្លាក់ទឹកចិត្ត?

ចែករំលែក

អ្វីទៅជាជំងឺថប់បារម្ភ? អ្នកតែងតែមានការថប់បារម្ភជាញយដង ក្នុងពេលវេលាណាមួយនៃជីវិតរស់នៅរបស់អ្នក ដូចជាសមាជិកណា ម្នាក់ក្នុងគ្រួសារមានជម្ងឺដង្កាត់ ឬក៏អ្នកត្រៀមខ្លួនបង្តើតមុខជំនួញអ្វីមួយ ប៉ុន្តែទាំងនេះ គ្រាន់តែជាលក្ខណ:ធម្មតា ប៉ុណ្ណោះ។ ជំងឺថប់បារម្ភមានសភាពខ្លាំងក្លាជាងនេះទៅទៀត មានរយ:ពេលយូរ និងប៉ះពាល់ដល់តួនាទី មុខងារ និងជីវិត ប្រចាំថ្ងៃរបស់អ្នក។ អ្វីខ្លះជារោគសញ្ញានៃជំងឺថប់បារម្ភ? 1. រោគសញ្ញាស្តែងមាននៅលើរាងកាយ ▪ បេះដូងដើរញាប់ ចង្វាក់ដង្ហើមខ្លីៗ ▪ វិលមុខ ស្រវាំងភ្នែក រោយកញ្ចឹងក ▪ ស្ងួតមាត់ ▪ បែកញើសហួសប្រមាណ ▪ ត្រជាក់ចុងដៃ ជើង ▪ រសេះរសោះ អស់កំលាំងល្ហិតល្ហៃ ▪ ចុកចាប់ តឹងណែនសាច់ដុំ ▪ ចង្អោរ ក្អួត ▪ នោមញឹក ▪ ឧស្សាហ៍កោសខ្យល់ ▪ ស្រឺត ▪ ពិបាកគេង គេងមិនលក់ 2. រោគសញ្ញាស្តែងមានលើផ្លូវចិត្ត ▪ ព្រួយបារម្ភ ភ័យខ្លាចគ្មានហេតុផល ▪ ភ័យខ្លាចស្លាប់ដោយគាំងបេះដូង ▪ អន្ទះសារពិបាកក្នុងការរង់ចាំ ▪ ពិបាកក្នុងការផ្ចង់អារម្មណ៍ ▪ មិនហ៊ានធ្វើដំណើរ ឬនៅតែឯង។ ជំងឺថប់បារម្ភឃើញមានច្រើនដែរឬទេ? ជំងឺថប់បារម្ភមានច្រើនជាងគេបង្អស់ក្នុងចំណោមជំងឺផ្លូវចិត្តឯទៀតៗ និងឃើញច្រើនលើស្រ្តី ភេទ។   មូលហេតុអ្វីខ្លះដែលនាំឲ្យមានជំងឺថប់បារម្ភ? ការទទួលបទពិសោធន៍អាក្រក់ម្តងហើយម្តងទៀតពីអតីតកាលដូចជា ការគំរាមសម្លាប់ ភ្លើងឆេះផ្ទះ សង្គ្រាម ការបែកបាក់ ករណីខ្លះមូលហេតុពុំមានលក្ខណ:ច្បាស់លាស់។   ➢ ការព្យាបាល ▪ ការព្យាបាលតាមបែបចិត្តសាស្រ្ត ▪ ការព្យាបាលដោយឱសថប្រឆាំងនឹងជំងឺថប់បារម្ភ ▪ ការសម្រាកកាយចិត្ត ▪ ការកំសាន្តនៅទីកន្លែង ឬការធ្វើសកម្មភាពដែលអ្នកពេញចិត្ត។ ➢ ការការពារ ▪ ប្រើប្រាស់បំណិនជីវិតក្នុងការដោះស្រាយ គេច កែប្រែ និងសំរបទៅនឹងស្ថានភាពតានតឹងក្នុង ចិត្តដែលជួបប្រទះស្ទើរតែរាល់ថ្ងៃ ក្នុងជីវិតរស់នៅ។ ▪ បញ្ឈប់ការសេពគ្រឿងញៀន និងគ្រឿងញៀន ▪ អនុវត្តន៍តាមវេជ្ជបញ្ជាដោយពិសារថ្នាំអោយបានទៀងទាត់ ▪ ផ្តល់ព័ត៌មានដល់គ្រូពេទ្យជាបន្ទាន់ក្នុងករណីថ្នាំមានផលវិបាក ▪ អ្នកជំងឺ និងក្រុមគ្រួសារអ្នកជម្ងឺត្រូវសហការណ៍ជាមួយគ្រូពេទ្យដើម្បីរៀនសូត្រអំពី ថាអ្វីទៅជាជំងឺថប់បារម្ភ?

ចែករំលែក
Top