-
Aug 26, 2017
|
-
7 ឆ្នាំមុន
|
-
2.3K មើល
ធ្មេចបើកៗ ស្រាប់តែដល់សប្តាហ៍ទី៤នៃខែសីហាបាត់ទៅហើយ…ហើយក៏ជាសប្តាហ៍ដែលសិស្សវិទ្យាល័យទើបតែបានបញ្ចប់ការប្រលងបាក់ឌុបដែលជាដំណាក់កាលមួយដ៏សំខាន់មួយនៃជីវិតសិក្សាផងដែរ។ ដោយហេតុថា ប្រាកដជាមានសិស្សខ្លះដែលមានបំណងចូលសិក្សាផ្នែកសុខាភិបាល ទើបយើងខ្ញុំបានត្រៀមរៀបចំនូវអត្ថបទជាការចែករំលែកបទពិសោធន៍នៃរៀមច្បងដែលកំពុង និងបានបញ្ចប់ការិក្សា សម្រាប់ជាគន្លឹះខ្លះៗសម្រាប់អ្នកជំនាន់ក្រោយ ហើយអត្ថបទទាំងនោះក៏បានក្លាយជាអត្ថបទដែលមានអ្នកចូលអានច្រើនជាងគេសម្រាប់សប្តាហ៍នេះផងដែរ។ ក្នុងនោះ រួមមានដូចខាងក្រោមនេះ ៖
សេង រស្មី «និស្សិតពេទ្យគួរកុំបែកអារម្មណ៍ពេលឃើញគេរៀនចប់មានការងារធ្វើ តែខ្លួនមិនទាន់ចេះមើលជំងឺ»
និស្សិតពេទ្យមួយរូបណា ដែលមិនធ្លាប់គិតដល់រឿងនេះ?ប្រហែលជាមិនសូវមានទេ…ម្នាក់ៗប្រាកដជាធ្លាប់មានអារម្មណ៍តូចចិត្តនឹងខ្លួនឯងមិនយូរក៏ឆាប់ដែរ…លក្ខណៈថា ស្របពេលដែលមិត្តភក្តិធ្លាប់រៀន ឬធ្លាប់ស្គាល់ គេរៀនមុខវិជ្ជាផ្សេងដល់ចប់ រកការងារបានធ្វើ ឬសឹងតែថា អ្នកខ្លះបានរៀបការបង្កើតគ្រួសារហើយ តែខ្លួនឯងបែរជាកំពុងតែរៀន ហើយមេរៀនទៀតសោតក៏មិនងាយដូចគេ…ប៉ុន្តែ ងាកមកគិតបែបវិជ្ជមានវិញទើបប្រសើរ…
អ្នកត្រៀមប្រលងពេទ្យ គួររៀនអនុវត្តលំហាត់ក្នុងសៀវភៅពុម្ពលើមុខវិជ្ជាទាំង៣ឲ្យបានច្រើន
ការណែនាំខ្លឹមៗពីការត្រៀមលក្ខណៈសម្រាប់ការប្រលងចូលរៀនពេទ្យ និងគន្លឹះនៃការសិក្សាមុខវិជ្ជាគោលទាំង៣នៃវិទ្យាសាស្រ្តពិត ដែលនឹងជាវិញ្ញាសាចេញពេលប្រលង ពីសំណាក់និស្សិតសិក្សាផ្នែកទន្តវទនសាស្រ្តមួយរូបពីសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។ ក្នុងនោះផងដែរ គាត់ក៏បានបង្ហើបផងដែរថា ក្រៅពីរៀនគួរត្រៀម បេក្ខភាពក៏គួរ…
និស្សិតឱសថសាស្រ្តbelike គ្រាន់តែCetirizine, Amoxicillin...ពាក្យបច្ចេកទេស និង ឈ្មោះសារធាតុគីមីច្រើនបន្តិចហ្នឹង...
សម្រាប់ការសិក្សាផ្នែកឱសថសាស្រ្ត ក៏មានការចែករំលែកពីនិស្សិតដែលទើបបានបញ្ចប់ការសិក្សាថ្មីៗផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ គាត់ក៏បង្ហាញពីគន្លឹះនៃការសិក្សា២មុខវិជ្ជាក្នុងពេលតែមួយ ជាពិសេសពេលដែលត្រូវប្រលងជាន់ថ្ងៃគ្នាផងដែរ។ ចង់ដឹងមានអ្វីខ្លះ ដែលគួរសិក្សាពីគាត់ កុំភ្លេចចុចអានណា៎…
©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
ចែករំលែក