-
May 17, 2017
|
-
7 ឆ្នាំមុន
|
-
7.4K មើល
កម្តៅថ្ងៃផ្តល់ឲ្យអ្នកនូវគុណប្រយោជន៍ជាច្រើនតែក្នុងនោះវាក៏ផ្តល់ឲ្យអ្នកនូវផលប៉ះពាល់ដល់ស្បែកអ្នកដែរ ក្នុងករណីអ្នកប៉ះពាល់ផ្ទាល់ រយៈពេលយូរឬញឹកញាប់។ ហេតុដូចនេះហើយទើបគ្រប់គ្នាតែងតែប្រើប្រាស់ឡេការពារកម្តៅថ្ងៃជាប្រចាំដោយសារពេលនេះជាខែសម្បូរកម្តៅថ្ងៃស្រាប់ផង តែ ប្រាកដទេថាអ្នកជ្រើសរើសឡេការពារកម្តៅថ្ងៃបានសមស្របហើយ? ជម្រះមន្ទិលរបស់អ្នកជាមួយហេលស៍ថាមថ្ងៃនេះជម្រើសដ៏ត្រឹមត្រូវនៃ ឡេការពារកម្តៅថ្ងៃ។ឡេការពារកម្តៅថ្ងៃគឺជាផលិតផលផ្សំឡើងដោយសារធាតុជាច្រើនជួយការពារកាំរស្មីពន្លឺព្រះអាទិត្យជះមកលើស្បែកក្នុងទម្រង់ផ្សេងៗពីគ្នានិងកម្រិតខុសគ្នាដើម្បីតម្រូវតាមប្រភេទស្បែក។ ដូចនេះលោកអ្នកគួរធ្វើការជ្រើសរើសឡេការពារកម្តៅថ្ងៃតាមប្រភេទស្បែកដូចខាងក្រោម៖
ស្បែកកូនតូច៖ មនុស្សមួយចំនួនតែងយល់ថាឡេការពារកម្តៅថ្ងៃ គឺប្រើសម្រាប់តែវ័យជំទង់នេះជាការគិតខុសទាំងស្រុង។ ស្បែកក្មេងតូចៗជាស្បែកដែលទាមទារឲ្យមានការថែរក្សាខ្ពស់បំផុត ដោយហេត ថាវាឆាប់ប្រតិកម្ម និងឆាប់រលាកជាមួយពន្លឺព្រះអាទិត្យ។ លោកអ្នកគួរជ្រើសរើសប្រភេទឡេការពារ ដែលគ្មាននូវសារធាតុគីមី PABA និង Oxybenzone ព្រោះសារធាតុទាំងពីរមុខនេះ ជាធម្មតាធ្វើឲ្យស្បែកមានប្រតិកម្មហើយវារឹតតែមានឥទ្ធិពលលើស្បែកក្មេង។ ការពារកម្តៅថ្ងៃសម្រាប់ខ្លួនប្រភេទ ដែលមានសារធាតុស័ង្កសីអុកស៊ីត (Zincoxide) និងទីតានីញ៉ូមអុកស៊ីត(Titanium dioxide) មានភាពអនុគ្រោះច្រើន ចំពោះស្បែកងាយប្រតិកម្មដែលជាទូទៅមាននៅក្នុងឡេការពារកម្តៅថ្ងៃសម្រាប់ក្មេងតូចៗ។ គួរប្រើស្ព្រៃយ៍ការពារកម្តៅថ្ងៃឬដប ដែលមានសម្បកពណ៌ចម្រុះព្រោះវាអាចជាការជំរុញឲ្យក្មេងចូលចិត្តប្រើ។គួរបញ្ជាក់ផងដែរថាស្ព្រៃយ៍ការពារកម្តៅថ្ងៃសម្រាប់ក្មេងមិនគួរប្រើផ្ទាល់ទៅលើមុខនោះទេ គួរបាញ់ដាក់ដៃជាមុន រួចទើបលាបទៅលើមុខ។
ស្បែកមនុស្សចាស់៖ ទោះជាបុគ្គលដែលមានវ័យចំណាស បានប៉ះពាល់ផ្ទាល់ជាមួយនឹងកាំរស្មីពន្លឺព្រះអាទិត្យស្ទើរ ពេញមួយជីវិតរបស់គាត់យ៉ាងណាក៏ ដោយស្បែករបស់ពួកគាត់នៅតែត្រូវការការពារ បើមិនដូច្នោះទេហានិភ័យនៃការវិវឌ្ឍទៅជាមហារីកស្បែកនិងត្រៀមមហារីក ស្បែកកាន់តែឆាប់ចាស់ ឡើងអុជៗ ងលេចចេញស្នាមជ្រីវជ្រួញលើស្បែក។ ដោយសារមនុស្សចាស់មានការថយចុះនូវចលនា ពិបាកក្នុងការលាបអញ្ចឹងគួរជ្រើសរើសប្រភេទជា ស្ព្រៃយ៍បាញ់ ទើបងាយស្រួល និងប្រសើរបំផុត។
ស្បែកស្ងួត៖ មានន័យថាអ្នកត្រូវការទាំងការការពាររួមទាំងអាចផ្តល់សំណើមដល់ស្បែករបស់អ្នកបានទៀតផង ដូចនេះអ្នកគួរជ្រើសរើសឡេការពារកម្តៅថ្ងៃដែលអាចទាំងផ្តល់សំណើមដល់ស្បែក។ លោកអ្នកគួរជ្រើសរើសឡេការពារកម្តៅថ្ងៃ ដែលមាននូវសារធាតុឡាណូលីន(Lanolin) ប្រេង (oils) និងស៊ីលីកូន (Silicon) ដូចជាឌីមេទីកូន (Dimeticone)។ ម៉្យាងទៀតឡេការពារកម្តៅថ្ងៃ ដែលមានឥទ្ធិពលផ្តល់សំណើមដល់ស្បែករបស់អ្នកបាន ច្រើនស្ថិតក្នុងទម្រង់ ជាក្រែម ជាឡូសិន និងជាក្រមួនដោយលោកអ្នកអាចពិនិត្យមើលនៅលើសម្បកប្រអប់ (creams, lotions, or ointments)។
ស្បែកជាំ ឬធ្លាប់មានមហារីកស្បែក៖ ចំពោះអ្នកជំងឺដែលមានស្បែកជាំ ឬអ្នកធ្លាប់មានមហារីកស្បែកឡេការពារកម្តៅថ្ងៃមានSPF30+ ត្រូវបានណែនាំឲ្យប្រើជាប្រចាំថ្ងៃ។ លោកអ្នកត្រូវប្រាកដថា អ្នកលាបបានគ្រប់គ្រាន់ និងញឹកញាប់តាមការណែនាំ (រៀងរាល់២ម៉ោងក្រោយពេលចេញក្រៅ ឬភ្លាមៗបន្ទាប់ពីហែលទឹករួច) គឺសំខាន់បំផុត។
ស្បែកស្រអាប់៖ បុគ្គលដែលមានស្បែកស្រអាប់ ប់ឡើងពណ៌តែមិនងាយនឹងរលាកដោយសារកម្តៅថ្ងៃ អាចនឹងមានអារម្មណ៍ថាពួកគេមិនចាំបាច់ត្រូវការប្រើឡេការពារកម្តៅថ្ងៃនោះទេ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយវាមិនខុសគ្នា ជាមួយនឹងការរលាកដោយសារកម្តៅថ្ងៃនោះទេ ព្រោះថាពេលអ្នកត្រូវកម្តៅថ្ងៃ ហើយស្បែកឡើងពណ៌ នោះមានន័យថាវាជាលទ្ធផលនៃការបំផ្លាញ DNA របស់ស្បែក។ សើរបំផុតអ្នកគួរជ្រើសរើសឡេការពារកម្តៅថ្ងៃដែលមានវិសាលភាពទូលាយ (Broad Spectrum Suscreens)ក្នុងកម្រិត SPF15+។
ស្បែកងាយអាល្លែកហ្ស៊ី និងស្បែកមានមុន៖ ជំងឺដែលមានស្បែកងាយនឹងអាល្លែកហ្ស៊ីឬស្បែកមានមុនគួរចៀសវាងផលិតផល ដែលមានផ្ទុកសារធាតុផ្តល់ក្លិន ក៏ដូចជាមានផ្ទុកពពួកPABA Oxybenzone SalicylateនិងEcamsule។ ម៉្យាងវិញទៀត អ្នកជំងឺដែលងាយអាល្លែកហ្ស៊ី និងអ្នកជំងឺដែលស្បែកមានមុន គួរតែចៀសវាងប្រភេទឡេមានផ្ទុកជាតិអាល់កុលព្រោះវាធ្វើឲ្យស្បែកកាន់តែស្ងួត ហើយធ្វើឲ្យមុនកាន់តែធ្ងន់ធ្ងរថែមទៀត ដែលភាគច្រើនឃើញមានស្ថិតក្នុងទម្រង់ជាជែល។ លោកអ្នកមិនគួរប្រើឡេការពារកម្តៅថ្ងៃ ជាប្រភេទក្រែមនោះទេព្រោះវាមានជាតិប្រេងធ្វើឲ្យអ្នកកាន់តែងាយកើតមុន។ ទោះបីជាអ្នកក៏គង់នឹងត្រូវបានណែនាំពី អ្នកលក់ផលិតផលយ៉ាងណាក៏ដោយ ប៉ុន្តែយ៉ាងហោចណាស់អ្នកបានដឹងខ្លះដើម្បីទទួលបានជម្រើសដែលសមស្របជាមួយស្បែករបស់អ្នក។
© 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។
ចែករំលែក