-
Jun 28, 2017
|
-
7 ឆ្នាំមុន
|
-
8.1K មើល
១. តើអ្វីទៅជាជំងឺពុកឆ្អឹង?
ជំងឺពុកឆ្អឹង គឺជាជំងឺដ៏ស្ងៀមស្ងាត់ដែលមិនមានបញ្ចេញឲ្យអ្នកជំងឺដឹងមុននោះទេ។ ជំងឺនេះបណ្តាលមកពីការថយចុះនៅកំហាប់ឆ្អឹង និងរចនាសម្ព័ន្ធទ្រទ្រង់ឆ្អឹង ជាហេតុធ្វើឲ្យឆ្អឹងលែងរឹងម៉ាំងាយនឹងបាក់ ជាពិសេសឆ្អឹងខ្នង ឆ្អឹងត្រគាក និងកដៃ។
២.តើមានកត្តានិងមូលហេតុអ្វីខ្លះដែលបណ្តាលឲ្យពុកឆ្អឹង?
មូលហេតុបណ្តាលឲ្យពុកឆ្អឹងមានដូចជា
•ការជក់បារី
•ផឹកស្រា
•កង្វះអាហាររូបត្ថម្ភ(កាល់ស្យូម,វីតាមីន D និងប្រូតេអ៊ីន)
•ស្គមពេក
•មិនហាត់កីឡា ឬធ្វើចលនាឲ្យបានច្រើន
•ស្រ្តីអស់រដូវ ឬស្រ្តីវះកាត់ស្បូន និងដៃស្បូន
•ភាពចាស់
•អ្នកមានជំងឺសន្លាក់រាំរៃ ឬប្រើថ្នាំប្រភេទសសៃយូរ
•អ្នកមានជំងឺអ័កម៉ូន(Thyroid Glande)។
៣.តើធ្វើដូចម្តេច ដើម្បីឲ្យយើងដឹងថាមានជំងឺពុកឆ្អឹង?
ពុកឆ្អឹង ជំងឺស្ងៀមស្ងាត់ វាមានរោគសញ្ញាតិចតួចនៅលើតែមនុស្សចាស់ប៉ុណ្ណោះ ដូចជាស្រកកំពស់ កោងខ្នង ឬបណ្តាលឲ្យបាក់តែម្តង។ ដូច្នេះ ដើម្បីដឹងចំពោះមនុស្សមិនសូវចាស់ខ្លាំង ត្រូវមកវាស់កំហាប់ឆ្អឹង ឬថតx-ray ជាពិសេសមនុស្សដែលមានកត្តាប្រឈមមុខច្រើន។
៤.តើមានការព្យាបាលយ៉ាងដូចម្តេច?
កាត់បន្ថយកត្តាដែលជំរុញឲ្យមានពុកឆ្អឹងដូចជា
•បញ្ឈប់ការជក់បារី រឺប្រើប្រាស់ថ្នាំសសៃ
•ត្រូវញ៉ាំឲ្យបានគ្រប់គ្រាន់នូវវីតាមីន D,កាល់ស្យូម និងប្រូតេអ៊ីន
•ត្រូវហាត់ប្រាណឲ្យបានទៀងទាត់។
ចំពោះស្រ្តីអស់រដូវ ឬស្រ្តីវះកាត់ស្បូន ត្រូវប្រើអ័រម៉ូនជំនួយ ឬប្រើថ្នាំប្រភេទជំនួយឆ្អឹងបន្ថែមដូចជា Biphosphonate, Calcium+Vitamin D ។ល។
៥.តើការពារយ៉ាងដូចម្តេច?
•កាត់បន្ថយ ឬបញ្ឈប់ស្រា បារី
•ហូបឲ្យបានគ្រប់គ្រាន់ កាល់ស្យូម និងវីតាមីនD
•ហាត់ប្រាណឲ្យបានគ្រប់គ្រាន់ និងទៀងទាត់
•ចំពោះស្រ្តីអស់រដូវ និងវះកាត់ស្បូនត្រូវឧស្សាហ៍វាស់កំហាប់ឆ្អឹង និងតាមដានឲ្យបានទៀងទាត់។
ចែករំលែក