-
May 30, 2017
|
-
7 ឆ្នាំមុន
|
-
8.1K មើល
ប្រធានបទ៖ ជំងឺរលាកថ្លេីមប្រភេទ លែងជាបញ្ហាទៀតហេីយសំរាប់ប្រជាជនយេីង
បកស្រាយដោយ៖ វេជ្ជបណ្ឌិតឯកទេស ហាក់ ចាន់ភក្តី
ឯកទេសថ្លេីម ក្រពះ ពោះវៀន និងឬសដូងបាត
សំណួរ៖បច្ចុប្បន្នយេីងសង្កេតឃេីញថាបញ្ហាក្រិនថ្លេីមដោយវីរុសរលាកថ្លេីមប្រភេទសេមានច្រេីនគួរអោយកត់សំគាល់ដូច្នោះហេីយខ្ញុំចង់សួរលោកវេជ្ជបណ្ឌិតថា តេីវីរុសរលាកថ្លេីមប្រភេទសេនេះវាឆ្លងតាមវិធីណាខ្លះ?
ជាទូទៅជំងឺរលាកថ្លេីមប្រភេទសេ វាឆ្លងតាមរយះ ៖
- តាមការប្រេីប្រាស់របស់មុតស្រួច ដែលប្រលាក់ឈាមអ្នកជំងឺដែលផ្ទុកវីរុសប្រភេទសេនេះ
- តាមការរួមភេទដែលមានដៃគូរច្រេីនដោយមិនបានប្រេីប្រាស់ស្រោមអនាម័យជាដេីម
សូមបងប្អូនចាំថា វីរុសនេះមិនឆ្លងតាមការប្រាស្រ័យទាក់ទងគ្នានោះទេ ហេីយការបរិភោគអាហារជាមួយគ្នាក៏មិនអាចបណ្តាលអោយឆ្លងដែរ។
សំណួរ៖តេីមានរោគសញ្ញាអ្វីខ្លះដែលធ្វេីអោយយេីងសង្ស័យថាឆ្លងវីរុសរលាកថ្លេីមប្រភេទសេនេះ? ហេីយធ្វេីយ៉ាងណាទេីបយេីងអាចដឹងថាេយីងមានផ្ទុកវីរុសរលាកថ្លេីមនេះទៅ?
ចំ ៖ អរគុណសំរាប់សំនួរនេះ ព្រោះថាប្រជាជនយេីងភាគច្រេីនយល់ច្រលំថា បេីមិនមានរោគសញ្ញា ឬមិនឈឺអ្វីទេគាត់មិនចាំបាច់មកពិនិត្យសុខភាពទេ។ នេះជាការយល់ខុសមួយ, យេីងឃេីញថាជំងឺរលាកថ្លេីមប្រភេទសេនេះមួយភាគធំមិនមានរោគសញ្ញាទេ លេីកលែងតែវីរុសនេះឆ្លងចូលមួយរយះធំប្រហែលជាជិត១០ឆ្នាំ ទេីបអាចមានរោគសញ្ញាដូចជាស្បែកឬភ្នែកឡេីងលឿងជាមួយការរម៉ាស់, ស្បែកឆាប់ឡេីងជាំ, មានទាចទឹកជាដេីម។
ដូចនេះដើម្បីដឹងថាយេីងមានផ្ទុកវីរុសរលាកថ្លេីមប្រភេទសេនេះឬអត់យេីងគួរមកពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេស និងធ្វេីតេសឈាមមួយចំនួនដែលមិនសូវជាអស់ថវិការប៉ុន្មានទេដោយយេីងមានសេវាជាកញ្ចប់សំរាប់ពិនិត្យសុខភាពថ្លេីមជូនប្រជាជនយេីងនៅគ្លីនិកអេគីប។
សំណួរ៖សូមអរគុណលោកវេជ្ជបណ្ឌិត, ខ្ញុំមានសំនួរមួយទៀតថាបេីយេីងមានផ្ទុកវីរុសរលាកថ្លេីមប្រភេទសេនេះ តេីយេីងគួរធ្វេីយ៉ាងណាទៀត?
ចំ៖ បាទ ខ្ញុំសូមជំរាបជូនបងប្អូនពូមីងថា បេីយេីងបានដឹងថាមានជំងឺនេះយេីងមិនគួរធ្វេសប្រហេសទេដេីម្បីកុំអោយហួសពេល ព្រោះបេីដល់ដំណាក់កាលក្រិនថ្លេីមការព្យាបាលមានការលំបាន និងមិនអាចវិលល្អដូចដេីម១០០ភាគរយទេ។
អ្វីដែលយេីងត្រូវធ្វេី អ្នកផ្ទុកវីរុសរលាកថ្លេីមប្រភេទសេនេះ គួរតែណាត់ជួបជាមួយវេជ្ជបណ្ឌិតឯកទេសដូចជាយេីងខ្ញុំដេីម្បីពិគ្រោះយោបល់ និងត្រូវធ្វេីតេសអមវេជ្ជសាស្រ្តមួយចំនួនអោយដឹងពីស្ថានភាពថ្លេីម ដេីម្បីត្រៀមការព្យាបាលបានល្អនិងត្រឹមត្រូវ។
សំណួរ៖ចុះការព្យាបាលមានការលំបាកទេ ហេីយការព្យាបាលនោះវាអាចប៉ះពាល់ដល់ការងារប្រចាំថ្ងៃរបស់ពួកគាត់ទេ?
ចំ៖ មកដល់បច្ចុប្បន្នការព្យាបាលជំងឺរលាកថ្លេីមប្រភេទសេមានងាយស្រួលដោយប្រេីប្រាស់ថ្នាំគ្រាប់រយះពេលពី ៣ ទៅ៦ខែ ដែលមិនសូវមានផលវិបាកដល់អ្នកជំងឺទេ និងមានការជោគជ័យខ្ពស់បេីពួកគាត់បានជួបនិងវេជ្ជបណ្ឌិតឯកទេសត្រឹមត្រូវ ព្រោះពួកយេីងដឹងពីវាច្រេីនជាគេដែលអាចទប់មិនអោយមានការឡប់ឡេីងវិញដែលជាអ្វីដែលអ្នកជំងឺត្រូវការ មិនមែនគ្រាន់តែអស់មេរោគប៉ុណ្ណោះទេ។
សំណួរ៖ជាចុងក្រោយខ្ញុំសូមអោយលោកវេជ្ជបណ្ឌិតផ្តល់ជាយោបល់និងមតិផ្តាំផ្ញេីរដល់ប្រជាជនយេីងទាំងអស់គ្នាផង?
ចំ ៖ ក្នុងឪកាសនេះខ្ញុំសូមផ្តាំដល់ប្រជាជនខ្មែរយេីងថា បេីមានសង្ស័យថាមានជំងឺរលាកថ្លេីមប្រភេទ សេនេះគាត់គួរតែមកពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេសយេីងខ្ញុំ ដេីម្បីធ្វេីតេសឈាមអោយបានជាក់លាក់ និងអាចទទួលបានការព្យាបាលទាន់ពេលវេលាដេីម្បីជៀសពីជំងឺក្រិនថ្លេីម និងមហារីកថ្លេីម។ សូមបងប្អូនពិនិត្យសុខភាពអោយបានទៀងទាត់ព្រោះជំងឺនេះអាចព្យាបាលជា ប៉ុន្តែគ្មានវ៉ាក់សាំងការពារទេ។
សូមអរគុណ...
រក្សាសិទ្ធិដោយគ្លីនិក អេគីប
សូមទំនាក់ទំនងសំរាប់ពត៌មានបន្ថែម មកកាន់គ្លីនិកឯកទេស អេគីប ៖ 070553317 - 066553317 - 017553317
ចែករំលែក