Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

  ជាមួយនឹងបច្ចេកវិទ្យាថ្មីក្នុងសតវត្សនេះ កាន់តែមានការរីកចម្រើនខ្លាំងទៅមុខ ដោយក្រុមអ្នកវិទ្យាសាស្រ្ត និងក្រុមវិស្វកម្មបានផលិត 3D   Printingជាច្រើនរួមមាន រូបចម្លាក់ គ្រឿងមេកានិក និងឧបករណ៍សិប្បនិម្មិតផ្សេងៗ។ ជាក់ស្តែងកាលពីប៉ុន្មានខែមុន ក៏មានការបង្កើតកញ្ចក់ភ្នែកសិប្បនិម្មិតលើកដំបូងតាមលក្ខណៈ 3D Printing នេះផងដែរ។ មួយរយៈចុងក្រោយនេះក្រុមអ្នកវិទ្យាសាស្ត្រនៃសាកលវិទ្យាល័យ Utah បានបង្កើតវិធីសា្រស្តថ្មីមួយទៀតក្នុងការផលិតកោសិកា 3D Printing ដើម្បីបង្កើតជាលិកាសរសៃពួររបស់មនុស្ស ដែលជាកត្តាសំខាន់ក្នុងការជួយអ្នកជំងឺមានបញ្ហាខូចសរសៃពួរឬដាច់សរសៃពួរ។ ដោយវិធីសា្រស្តថ្មីនេះ ជាលិកាសរសៃពួរ 3D Print អាចដាក់ជំនួសសរសៃពួរដែលមានបញ្ហាបាន។ សាស្ត្រាចារ្យ​ Robby Bowles នៃសាកលវិទ្យាល័យ Utah ផ្នែកជីវវេជ្ជសាស្ត្របានលើកឡើងថាគំហើញថ្មីនេះអាចជួយដល់អ្នកជំងឺឲ្យទទួលបានការព្យាបាលដោយផ្លាស់ប្តូរសរសៃពួរយ៉ាងជោគជ័យ និងមិនពឹងពាក់ជំនួយពីតំបន់ផ្សេងៗ ក្នុងរាងកាយមនុស្សថែមទៀតផង។ យ៉ាងណាមិញ ការសិក្សាស្រាវជ្រាវនេះ ធ្វើឡើងអស់ពេល ២ឆ្នាំ តាមរយៈការយក stem cells ពីកោសិកាខ្លាញ់របស់អ្នកជំងឺទៅ print នៅលើស្រទាប់ hydrogel ដើម្បីផលិតបានជាសរសៃពួរ ដោយដាក់បណ្តុះក្នុង in vitro ។ ការផលិតសរសៃពួរជាលក្ខណៈ 3D Printing មានភាពពិបាក និងស្មុគស្មាញ ព្រោះសរសៃពួរត្រូវការផ្សំនឹងកោសិកាផ្សេងៗទៀត ដើម្បីអាចភ្ជាប់ជាមួយឆ្អឹងមនុស្សបាន។ សាស្ត្រាចារ្យ Robby Bowles នៃសាកលវិទ្យាល័យ Utah ផ្នែកជីវវេជ្ជសាស្ត្រ បានលើកម្តងទៀតថា វិធីសាស្ត្រនេះត្រូវបានត្រួតពិនិត្យយ៉ាងច្បាស់លាស់ ដោយហេតុថា ការផលិតមានដំណាក់កាលផ្សេងៗ ហើយតម្រូវឲ្យត្រូវតាមប្រភេទកោសិកាដែលចង់បាន។ ទោះបីការផ្លាស់ប្តូរសរីរាង្គ (transplantation) មានការពេញនិយមយ៉ាងណាក៏ដោយ ការយកសរីរាង្គពីអ្នកស្លាប់មកផ្លាស់ប្តូរឲ្យអ្នកជំងឺ ពិតជាពុំទទួលបានគុណភាពល្អនោះទេ។ រីឯបន្ទះឆ្អឹងកងខ្នងវិញ មានភាពស្មុគស្មាញក្នុងការយកពីអ្នកបរិច្ចាគសម្រាប់ផ្លាស់ប្តូរឲ្យអ្នកជំងឺ ដែលវាហាក់ផ្ទុយពីវិធីសាស្ត្រ 3D Printing។ អ្នកជំនាញផ្នែកឆ្អឹង និងសាច់ដុំ សាស្ត្រាចារ្យ Robby Bowles បានបញ្ជាក់បន្ថែមថាបច្ចេកវិទ្យាថ្មីនេះកំពុងផលិតសរសៃពួរ និងបន្ទះឆ្អឹងកងខ្នង ហើយក៏នឹងឈានទៅផលិតសរីរាង្គទាំងឡាយក្នុងខ្លួនមនុស្សនាពេលអនាគតដ៏ខ្លី… ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ការព្យាបាលជំងឺប្រកបដោយគុណភាព សុវត្ថិភាព និងប្រសិទ្ធភាព ទាមទារឲ្យអ្នកផ្តល់សេវាសុខភាព ជាពិសេសឱសថការី ត្រូវមានជំនាញក្នុងការផ្ដល់ប្រឹក្សា និងការអប់រំដល់អ្នកជំងឺឱ្យបានច្បាស់លាស់។ ដើម្បីឆ្លើយតបទៅនឹងតម្រូវការខាងលើ មហាវិទ្យាល័យឱសថសាស្ត្រ នៃសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ នឹងរៀបចំសិក្ខាសាលាស្តីអំពី”ការផ្តល់ប្រឹក្សា និងអប់រំដល់អ្នកជំងឺ”។ សិក្ខាសាលានេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅសាលប្រជុំH វេលាម៉ោង៨:០០នាទីព្រឹក រហូតដល់ម៉ោង១២:០០នាទីថ្ងៃត្រង់។ វាគ្មិនកិត្តិយស គឺលោកឱសថបណ្ឌិត Dallas J.Smith ដែលលោកបានបញ្ចប់ការសិក្សាថ្នាក់ឱសថបណ្ឌិតពីសាកលវិទ្យាល័យ ហ្វីនលេ សហរដ្ឋអាមេរិក។ លោកនឹងមកចែករំលែកនូវបទពិសោធន៍ស្តីពីជំនាញការផ្តល់ប្រឹក្សា និងអប់រំដល់អ្នកជំងឺ ដែលលោកបានអនុវត្តជាច្រើនឆ្នាំនៅសហរដ្ឋអាមេរិក ជូនដល់អ្នកចូលរួមទាំងអស់។ សេចក្តីដូចបានរៀបរាប់ខាងលើ សូមឱសថការី និងនិស្សិតឱសថសាស្ត្រទាំងអស់ ក្នុងប្រទេសកម្ពុជា មេត្តាចុះឈ្មោះចូលរួមឲ្យបានច្រើនកុះករតាមតំណខាងក្រោម។ សម្រាប់អ្នកចូលរួមដែលមិនមែនជានិស្សិតឱសថសាស្រ្តកំពុងសិក្សាក្នុងសាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត សូមមេត្តាចុះឈ្មោះតាមតំណខាងក្រោម និងអញ្ជើញមកយកសំបុត្រនៅមហាវិទ្យាល័យឱសថសាស្រ្តក្នុងរយៈពេលពីរថ្ងៃ។ ព័ត៌មានបន្ថែមសូមទំនាក់ទំនងលេខទូរស័ព្ទ ០១៧ ៣៣៥ ៥៥៨។ សូមចុចតាមតណខាងក្រោម៖  https://goo.gl/forms/oyO2hMnALoGt5NHZ2 ---------------------------- Safe, effective, and quality treatment requires competent healthcare providers especially pharmacists to have patient counseling and health education skills. To meet to this requirement, Faculty of Pharmacy of University of Puthisastra (UP) will conduct a workshop on “Patient Counseling and Health Education” on November 17, 2018, at the Hall “H” from 8:00a.m. to 12:00p.m. Our honorable speaker, Dr. Dallas J.Smith, who gratuated from University of Findlay, United States of America, will share his many years of practical experiences to the participants. As mentioned, we are pleased to invite pharmacists and pharmaceutical students from different faculties in Cambodia to join our event. For those who are not UP pharmaceutical students, please also register through the link below and come to take the ticket within two days from the Faculty of Pharmacy.

ចែករំលែក

មន្ទីរពហុព្យាបាលជប៉ុនឡាយហ៍្វ ឯកទេសតម្រងនោម និងលាងឈាម ស្តង់ដាជប៉ុន នាំយកម៉ាស៊ីននឹងឧបករណ៍លាងឈាមទំនើបដំបូងគេបង្អស់ពីជប៉ុន មកព្យាបាលអ្នកជំងឺខ្សោយតម្រងនោមដំណាក់កាលចុងក្រោយនៅកម្ពុជា។ (ភ្នំពេញ) ៖ ជារឿងមួយដ៏ល្អសម្រាប់ប្រទេសកម្ពុជា នាពេលនេះ ឧបករណ៍លាងឈាមទំនើបដំបូងគេបង្អស់ជាច្រើនគ្រឿងទៀត ដែលនាំចូលពីប្រទេសជប៉ុន បានមកដល់ប្រទេសកម្ពុជា បន្ទាប់ពីបាននាំចូlចំនួន៥គ្រឿងរួចមក។ ឧបករណ៍លាងឈាមទំនើប និងស្តង់ដារអន្តរជាតិនេះ គឺនាំចូលដោយក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបរិក្ខារទំនើបៗពី ប្រទេសជប៉ុន (JMS) ជាក្រុមហ៊ុន ដែលបានសហការជាមួយមន្ទីរពហុព្យាបាលជប៉ុនឡាយហ៍្វ ដំបូងគេបង្អស់ ដើម្បីលើកកម្ពស់ស្តង់ដារសុខភាព នៅប្រទេសកម្ពុជា និងដើម្បីបំពេញតម្រូវការលាងឈាម ដែលមានចំនួនច្រើនគួរឲ្យកត់សម្គាល់។ លោកស្រីវេជ្ជបណ្ឌិត ខេង កណ្ណិកា អគ្គនាយិកាមន្ទីរពេទ្យពហុព្យាបាលជប៉ុនឡាយហ៍្វ បានប្រាប់ឲ្យដឹងថា មន្ទីរពហុព្យាបាលជប៉ុនឡាយហ្វ៍ បានបង្កើតឡើងនាពេលនេះ គឺដើម្បីចូលរួមសហការជាមួយរាជរដ្ឋាភិបាល ក្នុងការជួយព្យាបាលជំងឺជូនប្រជាពលរដ្ឋ ជាពិសេស គឺប្រជាពលរដ្ឋដែលមានបញ្ហាខូចតម្រងនោម ដល់ដំណាក់កាលចុងក្រោយ ឈានដល់ការលាងតម្រងនោម។ លោកស្រីបានបន្ថែមថា ចំណុចពិសេសរបស់ មន្ទីរពហុព្យាបាលជប៉ុនឡាយហ៍្វ គឺយើងមានឧបករណ៍ស្តង់ដារអន្តរជាតិ សុទ្ធតែនាំចូលពីប្រទេសជប៉ុន និងមាន វេជ្ជបណ្ឌិតឯកទេសល្អៗ ទៅតាមជំនាញនីមួយៗ ដូចជាផ្នែកតម្រងនោម យើងមានអ្នកឯកទេសផ្នែកម្រងនោម។ ទោះបីយើងមានឧបករណ៍ទំនើបៗ មានស្តង់ដារខ្ពស់ និងសុទ្ធតែនាំចូលពីប្រទេសជប៉ុនក៏ដោយ ក៏មិនគ្រប់គ្រាន់ដែរ បើគ្មានវរជ្ជបណ្ឌិតមានឯកទេសចូលរួមជាមួយយើង មន្ទីរពហុព្យាបាលជប៉ុនឡាយហ្វ៍ មានទាំងឧបករណ៍ បរិក្ខារល្អ និងវេជ្ជបណ្ឌិត ដែលមានគុណភាពខ្ពស់ផងដែរ។ ជាមួយគ្នានោះ លោក ហ៊ុល រឿន ​អគ្គនាយករងទទួលបន្ទុកអភិវឌ្ឍពាណិជ្ជកម្ម និងរដ្ឋបាល នៃមន្ទីរពហុព្យាបាលជប៉ុនឡាយហ៍្វ បានបញ្ជាក់ថាការតំឡើងម៉ាស៊ីនទំនើបៗ មកពីប្រទេសជប៉ុន ចំនួន៥គ្រឿងបន្ថែមទៀត ដែលជារបស់ក្រុមហ៊ុន JMS ក្នុងតម្លៃស្តង់ដារអន្តរជាតិ គឺដើម្បីព្យាបាលអ្នកជំងឺតម្រង់នោមធ្ងន់ធ្ងរ ដែលត្រូវការការលាងឈាមជាចាំបាច់។ លោក ហ៊ុល រឿន បានបន្តថា ម៉ាស៊ីនដ៏ទំនើបមួយនេះ គឺមានគុណភាពខ្ពស់ ក្នុងការលាងដកជាតិទឹក និងជាតិពុល ចេញពីតម្រងនោមរបស់អ្នកជំងឺដែលគាត់ខូចតម្រងនោម។ លោកស្រីវេជ្ជបណ្ឌិត ខេង កណ្ណិកា បានបន្ថែមថា ចាប់តាំងពីការបើកដំណើរការកាលពីឆ្នាំ២០១៥មក មន្ទីរពហុព្យាបាលជប៉ុនឡាយហ្វ៍ បានផ្តល់ជូននូវ សេវាកម្មល្អៗ ដែលមានស្តង់ដារអន្តរជាតិ ហើយមានតម្លៃសមរម្យ។ ក្នុងឱកាសបើកសម្ពោធអាគារថ្មីរបស់ មន្ទីរពហុព្យាបាលជប៉ុនឡាយហ្វ៍ គឺ មន្ទីរពេទ្យបានផ្តល់កញ្ចប់ពិនិត្យជំងឺទូទៅ ដោយឥតគិតថ្លៃ ចំនួន១០០កញ្ចប់ និងលាងឈាម ដោយឥតគិតថ្លៃចំនួន១០០កញ្ចប់។ លោកស្រីវេជ្ជបណ្ឌិត បានឲ្យដឹងថា សេវាកម្មលាងឈាម នៅមន្ទីរពហុព្យាបាលជប៉ុនឡាយហ្វ៍ គឺមានតម្លៃសមរម្យ ហើយក៏មានការបញ្ចុះតម្លៃ ជូនអ្នកជំងឺ ដោយតម្លៃសម្រាប់អ្នកជំងឺដំបូង គឺចំណាយត្រឹមតែ៥០ដុល្លារ ចំណែកអ្នកជំងឺចាស់ គឺចំណាយ៨០ដុល្លារ និងនៅមានការចំណាយសេវាផ្សេងៗទៀត តែក្នុងតម្លៃសមរម្យ ដោយសារតែមានការជួយបន្ថែមពីជប៉ុន ។ លោក Makoto Tachibana តំណាងក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបរិក្ខារទំនើបៗពី ប្រទេសជប៉ុន (JMS) បានលើកឡើងថា គោលបំណងធំដែលក្រុមហ៊ុនជប៉ុននេះមកសហការជាមួយ មន្ទីរពហុព្យាបាលជប៉ុនឡាយហ៍្វ គឺដើម្បីលើកកម្ពស់ស្តង់ដាសុខភាពនៅប្រទេសកម្ពុជា និងដោយសារតម្រូវការទាក់ទងនឹងវិស័យសុខាភិបាល ទាក់ទងនឹងការលាងឈាម មានច្រើន និងជាតម្រូវការខ្ពស់នៅកម្ពុជា។ លោក Makoto Tachibana បានបន្តថា នេះជាលើកដំបូង សម្រាប់ក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបរិក្ខារទំនើបៗពីប្រទេសជប៉ុន (JMS) ដែលបានសហការជាមួយ មន្ទីរពហុព្យាបាលជប៉ុនឡាយហ្វ៍ ក្នុងការជួយដល់ប្រជាពលរដ្ឋ និងបំពេញតម្រូវការលាងឈាម និងតម្រងនោមនៅកម្ពុជា តាមរយៈឧបករណ៍បរិក្ខារទំនើបៗរបស់ប្រទេសជប៉ុន។ បន្ថែមពីលើនេះ លោកស្រីវេជ្ជបណ្ឌិត ខេង កណ្ណិកា បានលើកឡើងថា មន្ទីរពហុព្យាបាលជប៉ុនឡាយហ៍្វ សូមស្វាគមន៍ ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលចង់ពិនិត្យសុខភាព និងព្យាបាលជំងឺទូទៅ និងជំងឺតម្រងនោម ក៏ដូចជា បងប្អូនដែលមានជំងឺតម្រងនោមរុាំរ៉ៃធ្ងន់ធ្ងរ ឈានដល់ការលាងឈាម អាចអញ្ជើញមកមន្ទីរពហុព្យាបាលជប៉ុនឡាយហ្វ៍។ មន្ទីរពហុព្យាបាលជប៉ុនឡាយហ្វ៍ រីករាយនឹងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយជួយថែរក្សា និងព្យាបាលអ្នកជំងឺក្នុងតម្លៃសមរម្យ ហើយមន្ទីរពហុព្យាបាលជប៉ុនឡាយហ្វ៍ ក៏នឹងគាំទ្រគោលនយោបាយរាជរដ្ឋាភិបាល និងបន្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលនាពេលខាងមុនទៀត៕ ប្រភព៖ http://www.freshnewsasia.com/index.php/en/localnews/95164-2018-08-08-07-10-13.html ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

នាថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ ២០១៨ កន្លងទៅថ្មីៗនេះ សមាគមគ្រូពេទ្យបេះដូងកម្ពុជាបានរៀបចំនូវមហាសន្និសីទប្រចាំឆ្នាំលើកទី៥របស់ខ្លួន ក្រោមប្រធានបទ «សិល្បៈនៃការព្យាបាលជំងឺបេះដូង និងសរសៃឈាមបេះដូង» នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ។  សន្និសីទរយៈពេល១ថ្ងៃពេញនេះ មានការអញ្ជើញចូលរួមយ៉ាងខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តមសាស្រ្តាចារ្យ ធា គ្រុយ ប្រធានក្រុមប្រឹក្សាភិបាល នៃគណៈគ្រូពេទ្យជាតិកម្ពុជា និងជារដ្ឋលេខាធិការនៃក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យ ឡា ម៉េងហួ អនុប្រធានក្រុមប្រឹក្សាភិបាលនៃគណៈគ្រូពេទ្យជាតិកម្ពុជា លោកសាស្រ្តាចារ្យ សុខ ជួរ ប្រធានសមាគមគ្រូពេទ្យបេះដូងកម្ពុជា លោកសាស្រ្តាចារ្យ Anwar SANTOSO ប្រធានសមាគមគ្រូពេទ្យបេះដូង ប្រចាំតំបន់អាស៊ាន ឯកឧត្តម លោកជំទាវ លោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិតដែលជាសមាជិកនៃសមាគមគ្រូពេទ្យបេះដូងកម្ពុជា និងសហភាតរៈទាំងអស់ ព្រមទាំងមានការចូលរួមយ៉ាងច្រើនលើសការរំពឹងទុកពីសំណាក់បងប្អូនសិស្សានុសិស្សប្រមាណជាង ៣០០នាក់ផងដែរ។  នាឱកាសនេះ លោកសាស្ត្រាចារ្យ សុខ ជួរ បានមានប្រសាសន៍ថា «គោលបំណងនៃការបង្កើតឲ្យមានសន្និសីទនេះឡើងជារៀលរាល់ឆ្នាំ គឺដើម្បីប្រមូលផ្តុំ សហភាតរៈទាំងអស់​ ក្នុងការចែករំលែកនូវចំណេះដឹង ចំណេះធ្វើរវាងគ្នា និងគ្នា បង្កើននូវសមត្ថភាពក្រុមគ្រូពេទ្យបេះដូងកម្ពុជា ក៏ដូចជាក្រុមគ្រូពេទ្យបេះដូង ក្នុងតំបន់ ក្នុងន័យចូលរួមចំណែកអភិវឌ្ឍវិស័យសុខាភិបាលកម្ពុជាឲ្យកាន់តែប្រសើរឡើង តាមរយៈការពង្រឹងសមត្ថភាពធនធានមនុស្សតែម្តង»។ គួរបញ្ជាក់ម្តងទៀតថា អង្គសន្និបាតនេះ បានធ្វើការពិភាក្សាយ៉ាងស៊ីជម្រៅពាក់ព័ទ្ធនឹងសិល្បៈនៃការព្យាបាលជំងឺបេះដូង និងសរសៃឈាម ដែលក្នុងនោះរួមមាន ជំងឺចំនួន ៤គឺ ជំងឺសរសៃឈាមបេះដូង ជំងឺប្រឹសបេះដូង ជំងឺស្ទះសរសៃឈាមផ្នែកខាងក្រៅ និងជំងឺបេះដូងពីកំណើត។ ក្នុងកម្មវិធីនេះផងដែរ ក៏មានការអញ្ជើញ ចូលរួមធ្វើបទបង្ហាញពីវាគ្មិនកិត្តិយស ជាវេជ្ជបណ្ឌិតឯកទេសជាច្រើនរូប ព្រមទាំងបញ្ចប់ជាមួយនឹងចូលរួមនៅក្នុងវេទិកាសំណួរ-ចម្លើយ ពីអ្នកចូលរួមទាំងអស់ យ៉ាងសកម្ម និងប្រកបដោយលទ្ធផលយ៉ាងគួរឲ្យកត់សម្គាល់។   ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

តើនិស្សិតវេជ្ជសាស្ត្របានគិតហើយឬនៅថា គួរជ្រើសឯកទេសមួយណានៅថ្ងៃខាងមុខ? ហើយគួរត្រៀមខ្លួនបែបណាខ្លះ ដើម្បីប្រលងជាប់ជានិស្សិតវេជ្ជសាស្រ្តឯកទេស?   ចុះកំឡុងពេលរៀនផ្នែកវេជ្ជសាស្ត្រឯកទេសនីមួយៗ មានភាពលំបាកយ៉ាងណាខ្លះទៅ ហើយត្រូវប្រឈមនឹងបញ្ហាអ្វីខ្លះ? ... និស្សិតវេជ្ជសាស្រ្តទើបចូលរៀន ឬអនាគតលោកវេជ្ជបណ្ឌិតរបស់យើងប្រហែលជាធ្លាប់បានសួរខ្លួនឯង ឬលើកមកពិភាក្សាជាមួយមិត្តភក្តិ ឪពុកម្តាយជាច្រើនលើកច្រើនសាររួចមកហើយនូវសំណួរខាងលើនេះ ហើយក៏ប្រហែលជាមានសំណួរជាច្រើនទៀតទាក់ទងនឹងគោលដៅនៃការជ្រើសរើសជំនាញឯកទេសនាថ្ងៃអនាគត ដែលតែងតែចោទជាការបារម្ភ និងកង្វល់ជាច្រើនសម្រាប់យើង ជាពិសេសនៅឆ្នាំដែលត្រៀមបញ្ចប់ការសិក្សាតែម្តង។   សុភាសិតខ្មែរដែលបានលើកឡើងថា “អ្នកចេះដប់ មិនស្មើអ្នកប្រសប់មួយ” ហេតុនេះការជ្រើសរើសជំនាញឯកទេសដែលយើងស្រឡាញ់ពិតប្រាកដពិតជាសំខាន់។​​ គ្រាន់តែថា ឯកទេសមានច្រើនណាស់ ហើយសុទ្ធតែល្អៗដូចគ្នា មិនដឹងគួរជ្រើសមួយណា មិនដឹងថាមួយណាដែលត្រូវនឹងចំណង់ចំណូលចិត្តរបស់ខ្លួន ដែលមូលហេតុទាំងនេះមកពី ការខ្វះខាតព័ត៌មាន តថភាពជាក់ស្តែង ទំនាក់ទំនង បទពិសោធន៍ ក៏ដូចជាកម្លាំងជំរុញទឹកចិត្ត។ ប៉ុន្តែអាចឈប់បារម្ភបានណា កត្តានេះក៏ធ្លាប់ជាបញ្ហាសម្រាប់រៀមច្បង វេជ្ជបណ្ឌិតឯកទេសរបស់យើងដែលនឹងមកចូលរូមជាវាគ្មិនក្នុងកម្មវិធីនេះដូចគ្នាដែរ។ បើអញ្ចឹង ហេតុអ្វីក៏មិនចាប់យកឱកាសក្នុងការជួបជាមួយនឹងសិស្សច្បងវេជ្ជបណ្ឌិតឯកទេសរបស់អ្នក ដែលបានឆ្លងកាត់ដំណើរផ្លូវដែលអ្នកកំពុងបារម្ភក្នុងការឈានជើងឆ្លងកាត់ និងមើលថាតើពួកគាត់អាចជួយអ្នកបានកម្រិតណា? អ្នកអាចនឹងភ្ញាក់ផ្អើលក្រោយពីបានជួបពួកគាត់! ហេតុអ្វី Medicine Talk ត្រូវបានបង្កើតឡើង? ចុះរំពឹងថាទទួលបានអ្វីខ្លះក្រោយចូលរួម? ស្របពេលនឹងការចូលរួមលើកកម្ពស់វិជ្ជាជីវៈសុខាភិបាលតាមរយៈប្រតិបត្តិការផ្សេងៗជាច្រើនកន្លងមក ហេលស៍ថាម ប្រូ ក៏មានជំនឿជាក់ផងដែរថា វិជ្ជាជីវៈវេជ្ជសាស្រ្តពិតជាដើរតួនាទីយ៉ាងសំខាន់ ដែលក្នុងនោះការលើកកម្ពស់ធនធានមនុស្សជាអ្វីដែលយើងមិនអាចមើលរំលងបាន។ ហេតុនេះ ហេលស៍ថាម ប្រូ បានធ្វើការគោរពអញ្ចើញនូវវាគ្មិនវ័យក្មេងដែលជានិមិត្តរូបដ៏មានប្រជាប្រិយនៅក្នុងវិស័យវេជ្ជសាស្រ្តចំនួន ១០រូប ដើម្បីបង្ហាញជាមាគ៌ាក្នងការជ្រើសរើសឯកទេសមួយដ៏ត្រឹមត្រូវ  ក៏ដូចជាសាងទំនាក់ទំនងយ៉ាងស្អិតរមួតរវាងសិស្សច្បង និងសិស្សប្អូនវេជ្ជសាស្ត្រដើម្បីផ្លាស់ប្តូព័ត៌មាន និងស្រាយចម្ងល់ទាំងឡាយដែលពួកគាត់មាន។  ម៉្យាងទៀត ហេលស៍ថាម ប្រូ មានជំនឿជាក់យ៉ាងមុតម៉ាំថា ក្រោយពីបានចូលរួមកម្មវិធីនេះហើយ អ្នកនឹងអាចស្រាយចម្ងល់ ទទួលបាននូវគន្លឹះក្នុងការសម្រេចចិត្ត កម្លាំងជម្រុញចិត្ត ភាពជឿជាក់ ព័ត៌មានជាក់ស្តែងអំពីឯកទេសដែលខ្លួនស្រលាញ់កាន់តែច្បាស់ ក៏ដូចជាត្រៀមខ្លួនបានឲ្យល្អដើម្បីឈានជើងក្នុងជំនាញដែលខ្លួនពេញចិត្ត។ លើសពីនេះទៀត អ្នកអាចនឹងចាប់ផ្តើមរកឃើញនូវចំណង់ចំណូលចិត្តពិតប្រាកដរបស់ខ្លួន និងអាចជ្រើសរើសឯកទេសដែលស័ក្តិសមចំពោះខ្លួនប្រកបដោយជំនឿចិត្តផងដែរ។  គួរបញ្ជាក់ផងដែរ សិស្សច្បងវេជ្ជសាស្រ្តឯកទេសរបស់យើងដែលនឹងចូលរួមចែករំលែកនៅក្នុង Medicine Talk រួមាន៖ 1. លោកស្រី វន ម៉ាលីស អតីតនិស្សិតឯកទេស ជំងឺបេះដូង និងសរសៃឈាម   2. លោក ស៊ឹម សុផាណ្ណា និស្សិតឯកទេស វេជ្ជសាស្រ្តទូទៅ 3. លោក វ៉ា ម៉េង និស្សិតឯកទេស ជំងឺសួត 4. កញ្ញា អ៊ំ វីណា អតីតនិស្សិតឯកទេស សម្ភព និងរោគស្រ្តី 5. លោក គឹម សុភ័ក្រ្តា និស្សិតឯកទេស ជំងឺឆ្អឹង និងបាក់បែក 6. លោក មិន សុផាន់ណារ៉ា និស្សិតឯកទេស ជំងឺទឹកនោមផ្អែមនិងក្រពេញ 7. លោក រម្យ មុន្នី និស្សិតឯកទេសជំនាញ ផ្នែកជំងឺមហារីកព្យាបាលដោយកាំរស្មី 8. លោក បួយ ហេង និស្សិតឯកទេស ក្រពះ ពោះវៀន ថ្លើម  9. កញ្ញា សឿង ស៊ីថន និស្សិតឯកទេស វិជ្ជារោគកុមារ 10. លោក ប៊ន បូរិ និស្សិតឯកទេស សើស្បែក សំបុត្រចូលរួម សម្រាប់ការចូលរួម អ្នកទាំងអស់គ្នាអាចចុះឈ្មោះចូលរួមជាមុន ជាមួយតម្លៃសំបុត្រត្រឹមតែ ២០,000រៀល (សម្រាប់និស្សិត) និង៤0,000រៀល (សម្រាប់មិនមែននិស្សិត) នៅមុនថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០១៨។ ចំពោះតម្លៃសំបុត្រក្រោយថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ គឺ ៤0,000រៀល (សម្រាប់មិនមែននិស្សិត) និង៦0,000រៀល (សម្រាប់មិនមែននិស្សិត)។ ***បញ្ជាក់៖ ចំនួនកន្លែងមានកំណត់!!! របៀបចុះឈ្មោះ ដើម្បីចុះឈ្មោះជាមុន សូមចូលទៅកាន់ទំព័រ http://healthtime.tips/subpage/Healthtimepro/appointments ហើយធ្វើការបំពេញឈ្មោះ ភេទ អ៊ីម៉ែល លេខទូរស័ព្ទ ដោយជ្រើសយក Medicine Talk “តោះនិយាយជាមួយសិស្សច្បងពី ដំណើរជីវិតជានិស្សិតវេជ្ជសាស្រ្តឯកទេស”និងរើសយក ថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០១៨ ម៉ោង៨ព្រឹក។ ត្រង់ផ្នែកព័ត៌មានបន្ថែម សូមបំពេញឈ្មោះស្ថាប័នសិក្សា ឬការងារ (សាលា ឬកន្លែងធ្វើការ) និងចំនួនសំបុត្រដែលអ្នកត្រូវការ។ ឬ ប្រើ Healthogo App ស្វែងរក Healthtime Pro ហើយចុចលើការណាត់ជួប រួចបំពេញ ថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០១៨ ម៉ោង៨ព្រឹក ជ្រើសយក Healthtime Pro Forum និងបំពេញលេខទូរស័ព្ទ។ ត្រង់ផ្នែកព័ត៌មានបន្ថែម សូមបំពេញឈ្មោះស្ថាប័នសិក្សា ឬការងារ (សាលា ឬកន្លែងធ្វើការ) និងចំនួនសំបុត្រដែលអ្នកត្រូវការ។ កំណត់សម្គាល់៖ ការបង់ប្រាក់ និងទទួលសំបុត្រ ប្រព្រឹត្តិនៅការិយាល័យក្រុមហ៊ុនហេលស៍ថាមខប ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ សម្រាប់ទំនាក់ទំនងព័ត៌មានបន្ថែម ៖ ០៧៧ ៨៨៨ ០៧៦/ ០៧៧ ៨៨៨ ០៧៥/ ០៦៩ ៨៨៨ ១១២ កុំភ្លេច ចូលរួមជាមួយពួកយើង ក្នុងកម្មវិធី Medicine Talk “តោះនិយាយជាមួយសិស្សច្បងពីដំណើរជីវិតជានិស្សិតវេជ្ជសាស្រ្តឯកទេស” ទាំងអស់គ្នា នាព្រឹកថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខនេះ ចាប់ពី៨ព្រឹក ដល់១២ថ្ងៃត្រង់ នៅសាកលវិទ្យាល័យពុទ្ធិសាស្រ្ត (UP)។ ប្រញាប់កក់សំបុត្ររបស់អ្នកនៅថ្ងៃនេះ (កន្លែងមានកំណត់)! ហើយពួកយើង និងសិស្សច្បងវេជ្ជសាស្រ្តឯកទេសរបស់យើង នឹងរង់ចាំជួបអ្នកទាំងអស់គ្នានៅថ្ងៃនោះ! *ហេលស៍ថាម ប្រូ ជាស្ថាប័នផ្តោតលើការអប់រំ និងពង្រឹងសមត្ថភាពរបស់អ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ជាពិសេសលើការប្រាស្រ័យទាក់ទងជាមួយនឹងអ្នកជំងឺ ដើម្បីសុខុមាលភាពរបស់ប្រជាជនកម្ពុជា។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

នាថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០១៨ កន្លងទៅនេះ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានរៀបចំឡើងនូវកម្មវិធីមួយស្តីពី សុខភាពបេះដូង «My Heart, Your Heart» ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីសុខភាពបេះដូង និងដើម្បីជំរុញដល់ប្រជាជនកម្ពុជាក្នុងការរស់នៅប្រកបដោយសុខភាពល្អ និងមានភាពសកម្ម។ កម្មវិធីដែលប្រព្រឹត្តឡើងពេញមួយព្រឹកនេះរួមមាន ការពិនិត្យ និងពិគ្រោះយោបល់ទាក់ទងនឹងសុខភាពបេះដូងជូនដល់សាធារណជនដែលអញ្ជើញចូលរួម ការធ្វើបទបង្ហាញ និងវេទិកាពិភាក្សាស្តីពីសុខភាពបេះដូង ក្រោមការចូលរួមពីគ្រូពេទ្យឆ្នើមពីររូបគឺ លោកសាស្ត្រាចារ្យ សុខ ជួរ វេជ្ជបណ្ឌិតឯកទេសជំងឺបេះដូងនៃមន្ទីរពេទ្យកាល់ម៉ែត និងជាប្រធានសមាគមគ្រូពេទ្យបេះដូងកម្ពុជា ព្រមទាំងលោកវេជ្ជបណ្ឌិត ថេង យូដាលីន វេជ្ជបណ្ឌិតឯកទេសផ្នែកជំងឺបេះដូង និងសរសៃឈាមនៃមន្ទីរពេទ្យកាល់ម៉ែត។  ក្នុងឱកាសនេះផងដែរ លោក Robert Elliott  អគ្គនាយកប្រតិបត្តិ និងនាយកចាត់ការទូទៅនៃក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានមានប្រសាសន៍ថា៖ «ក្រុមហ៊ុន មេនូឡាយហ្វ៍ តែងតែគាំទ្រយ៉ាងពេញទំហឹងលើការលើកកម្ពស់សុខភាព និងសុខុមាលភាព។ កម្មវិធីសុខភាពបេះដូងនាព្រឹកនេះបានផ្សារភ្ជាប់យ៉ាងល្អទៅនឹងគោលដៅរបស់យើងក្នុងការជួយធ្វើឲ្យការសម្រេចចិត្តរបស់ប្រជាជនកាន់តែមានភាពងាយស្រួល និងជីវិតរបស់ពួកគាត់កាន់តែប្រសើរឡើង។ បេះដូងជាផ្នែកមួយដ៏សំខាន់បំផុតសម្រាប់ជីវិតរបស់យើង ហើយនៅពេលដែលបេះដូងមានសុខភាពល្អ គឺប្រៀបដូចជាយើងទទួលបានទ្រព្យដ៏មានតម្លៃបំផុតមួយផងដែរ។» លោក Robert បានបន្ថែមថា៖ «យើងប្តេជ្ញាក្នុងការជួយកសាងអនាគតដែលមានភាពរឹងមាំផ្នែកហិរញ្ញវត្ថុ និងពោរពេញដោយសុខភាពល្អជូនដល់គ្រួសារកម្ពុជា។ ជាផ្នែកមួយនៃការប្តេជ្ញាចិត្តនេះ យើងទើបតែបានសម្ពោធជាផ្លូវការនូវអត្ថប្រយោជន៍ព្យាបាលជំងឺធ្ងន់ធ្ងរកាលពីខែកក្កដា ឆ្នាំនេះ ដែលអត្ថប្រយោជន៍នេះផ្តល់នូវការការពារផ្នែកហិរញ្ញវត្ថុរហូតដល់ ១០ ម៉ឺនដុល្លាអាមេរិក សម្រាប់ស្ថានភាពជំងឺធ្ងន់ធ្ងរនានារួមទាំងជំងឺបេះដូងផងដែរ។» លោកសាស្ត្រាចារ្យ សុខ ជួរ ក៏បានមានប្រសាសន៍ដែរថា៖ «កម្មវិធីនេះមានសារសំខាន់ណាស់សម្រាប់សាធារណជនដើម្បីយល់ដឹងឲ្យកាន់តែច្បាស់អំពីសុខភាពបេះដូង និងជំងឺសរសៃឈាមបេះដូង។ ទោះបីជាជំងឺបេះដូងមិនមែនជាជំងឺឆ្លងក៏ដោយ ប៉ុន្តែវាអាចប៉ះពាល់ដល់សុខភាព និងអាចបណ្តាលឲ្យអ្នកជំងឺមានគ្រោះថ្នាក់ដល់ជីវិតទៀតផង។ ការសិក្សាយល់ដឹងបន្ថែមគឺជាគន្លឹះមួយនៃការការពារពីការកើតជំងឺបេះដូង។» ដោយឡែក ទឹកប្រាក់បរិច្ចាគសប្បុរសធម៌ពីក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ទៅកាន់សមាគមគ្រូពេទ្យបេះដូងកម្ពុជាដែលទទួលបាននាកម្មវិធីព្រឹកថ្ងៃទី ២៨ ខែតុលា នេះមានចំនួនជាទឹកប្រាក់សរុប ៥០០០ ដុល្លាអាមេរិក។ ទាក់ទងនឹងចំណុចនេះ លោកវេជ្ជបណ្ឌិតក៏បានបន្ថែមទៀតថា៖ «ទឹកប្រាក់បរិច្ចាគសប្បុរសធម៌របស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌានឹងត្រូវប្រើប្រាស់ដើម្បីជួយដល់សមាគមគ្រូពេទ្យបេះដូងកម្ពុជាក្នុងការអប់រំ និងលើកកម្ពស់ដល់ការយល់ដឹងអំពីសុខភាពបេះដូងទៅកាន់ប្រជាជនកម្ពុជា។ លើសពីនេះទៅទៀតទឹកប្រាក់សប្បុរសធម៌នេះនឹងជួយគាំទ្រដល់ការផ្តល់ការអប់រំបន្ថែមទៅកាន់វេជ្ជបណ្ឌិតកម្ពុជា ដូច្នេះយើងអាចជួយបង្កើនគុណភាពនៃការព្យាបាល និងអាចអនុញ្ញាតឲ្យគ្រូពេទ្យរបស់យើងផ្តល់ការព្យាបាលដោយឥតគិតថ្លៃដល់សហគមន៍ក្រីក្រផងដែរ។» គួររំលឹកផងដែរថា ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួននៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០១២ និងជាទីផ្សារចុងក្រោយរបស់ ក្រុមហ៊ុន មេនូឡាយហ្វ៍ ហ្វាយនែនសល ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយក្នុងពិភពលោក។ នៅក្នុងឆ្នាំនេះ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានឈ្នះពានរង្វាន់អន្តរជាតិចំនួន ៣ ពីស្ថាប័ន Asia Pacific Customer Service Consotium (APCSC) ដែលរួមមានពានរង្វាន់ទំនាក់ទំនងល្អជាមួយអតិថិជនប្រចាំឆ្នាំ ពានរង្វាន់ភាពជាអ្នកដឹកនាំសកម្មភាពសង្គមប្រចាំឆ្នាំ និងពានរង្វាន់កិត្តិនាមក្រុមហ៊ុនឆ្នើមប្រចាំឆ្នាំ។  

ចែករំលែក

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា – ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានរៀបចំកម្មវិធីសុខភាពបេះដូង ‘My Heart, Your Heart’ នៅថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០១៨ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីសុខភាពបេះដូង និងដើម្បីជំរុញដល់ប្រជាជនកម្ពុជាក្នុងការរស់នៅប្រកបដោយសុខភាពល្អ និងមានភាពសកម្ម។ កម្មវិធីដែលប្រព្រឹត្តឡើងពេញមួយព្រឹកនេះរួមមាន ការពិគ្រោះយោបល់ទាក់ទងនឹងសុខភាពជូនដល់សាធារណជនដែលអញ្ជើញចូលរួម ការធ្វើបទបង្ហាញ និងការធ្វើវេទិកាពិភាក្សាស្តីពីសុខភាពបេះដូង និងសម្ពាធឈាមក្រោមការចូលរួមពីគ្រូពេទ្យឆ្នើមពីររូបគឺ លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត សុខ ជួរ ប្រធានផ្នែកជំងឺបេះដូងនៃមន្ទីរពេទ្យកាល់ម៉ែត និងលោកវេជ្ជបណ្ឌិត ថេង យូដាលីន វេជ្ជបណ្ឌិតឯកទេសផ្នែកវេជ្ជសាស្រ្តទូទៅ និងជំងឺបេះដូងនៃមន្ទីរពេទ្យកាល់ម៉ែត។ កម្មវិធីនេះត្រូវបានបិទបញ្ចប់ដោយការធ្វើការបរិច្ចាគទឹកប្រាក់សប្បុរសធម៌របស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ទៅកាន់សមាគមគ្រូពេទ្យបេះដូងកម្ពុជា។ លោក Robert Elliott អគ្គនាយកប្រតិបត្តិ និងនាយកចាត់ការទូទៅនៃក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានមានប្រសាសន៍ថា៖ «ក្រុមហ៊ុន មេនូឡាយហ្វ៍ តែងតែគាំទ្រយ៉ាងពេញទំហឹងលើការលើកកម្ពស់សុខភាព និងសុខុមាលភាព។ កម្មវិធីសុខភាពបេះដូងនាព្រឹកនេះបានផ្សារភ្ជាប់យ៉ាងល្អទៅនឹងគោលដៅរបស់យើងក្នុងការជួយធ្វើឲ្យការសម្រេចចិត្តរបស់ប្រជាជនកាន់តែមានភាពងាយស្រួល និងជីវិតរបស់ពួកគាត់កាន់តែប្រសើរឡើង។ បេះដូងជាផ្នែកមួយដ៏សំខាន់បំផុតសម្រាប់ជីវិតរបស់យើង ហើយនៅពេលដែលបេះដូងមានសុខភាពល្អ គឺប្រៀបដូចជាយើងទទួលបានទ្រព្យដ៏មានតម្លៃបំផុតមួយផងដែរ។»   លោក Robert បានបន្ថែមថា៖ «យើងប្តេជ្ញាក្នុងការជួយកសាងអនាគតដែលមានភាពរឹងមាំផ្នែកហិរញ្ញវត្ថុ និងពោរពេញដោយសុខភាពល្អជូនដល់គ្រួសារកម្ពុជា។ ជាផ្នែកមួយនៃការប្តេជ្ញាចិត្តនេះ យើងទើបតែបានសម្ពោធជាផ្លូវការនូវអត្ថប្រយោជន៍ព្យាបាលជំងឺធ្ងន់ធ្ងរកាលពីខែកក្កដា ឆ្នាំនេះ ដែលអត្ថប្រយោជន៍នេះផ្តល់នូវការការពារផ្នែកហិរញ្ញវត្ថុរហូតដល់ ១០ ម៉ឺនដុល្លាអាមេរិក សម្រាប់ស្ថានភាពជំងឺធ្ងន់ធ្ងរនានារួមទាំងជំងឺបេះដូងផងដែរ។» លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត សុខ ជួរ ប្រធានផ្នែកជំងឺបេះដូងនៃមន្ទីរពេទ្យកាល់ម៉ែត និងជាប្រធានសមាគមគ្រូពេទ្យបេះដូងកម្ពុជាមានប្រសាសន៍ថា៖ «កម្មវិធីនេះមានសារសំខាន់ណាស់សម្រាប់សាធារណជនដើម្បីយល់ដឹងឲ្យកាន់តែច្បាស់អំពីសុខភាពបេះដូង និងជំងឺដាច់សរសៃឈាមបេះដូង។ ទោះបីជាជំងឺបេះដូងមិនមែនជាជំងឺឆ្លងក៏ដោយ ប៉ុន្តែវាអាចប៉ះពាល់ដល់សុខភាព និងអាចបណ្តាលឲ្យអ្នកជំងឺទទួលមរណៈភាពផងដែរ។ ការសិក្សាយល់ដឹងបន្ថែមគឺជាគន្លឹះនៃការការពារពីការកើតជំងឺបេះដូងនេះ។» លោកវេជ្ជបណ្ឌិតបានបន្ថែមទៀតថា៖ «ទឹកប្រាក់បរិច្ចាគសប្បុរសធម៌របស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា នឹងត្រូវប្រើប្រាស់ដើម្បីជួយដល់សមាគមគ្រូពេទ្យបេះដូងកម្ពុជាក្នុងការអប់រំ និងលើកកម្ពស់ដល់ការយល់ដឹងអំពីសុខភាពបេះដូងទៅកាន់ប្រជាជនកម្ពុជា។ លើសពីនេះទៅទៀត ទឹកប្រាក់សប្បុរសធម៌នេះនឹងជួយគាំទ្រដល់ការផ្តល់ការអប់រំបន្ថែមទៅកាន់វេជ្ជបណ្ឌិតកម្ពុជា ដូច្នេះយើងអាចជួយកែលម្អគុណភាពនៃការព្យាបាល និងអាចអនុញ្ញាតឲ្យគ្រូពេទ្យរបស់យើងផ្តល់ការព្យាបាលដោយឥតគិតថ្លៃដល់សហគមន៍ក្រីក្រផងដែរ។» អំពីក្រុមហ៊ុន មេនូឡាយហ្វ៍ (ខេមបូឌា) ភីអ៊ិលស៊ីក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លូននៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០១២ និងជាទីផ្សារចុងក្រោយរបស់ ក្រុមហ៊ុន មេនូឡាយហ្វ៍ ហ្វាយនែនសល ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយក្នុងពិភពលោក។ ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលមានភាគហ៊ុនបរទេស ១០០% ដំបូងគេនៅព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានប្តេជ្ញាចិត្តផ្តល់ជូនអតិថិជននូវផលិតផល និងសេវាកម្មផ្នែកការពារហិរញ្ញវត្ថុដែលជាតម្រូវការចាំបាច់របស់ពួកគាត់។ នៅក្នុងឆ្នាំនេះ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានឈ្នះពានរង្វាន់អន្តរជាតិចំនួន ៣ ពីស្ថាប័ន Asia Pacific Customer Service Consotium (APCSC) ដែលរួមមានពានរង្វាន់ទំនាក់ទំនងល្អជាមួយអតិថិជនប្រចាំឆ្នាំ ពានរង្វាន់ភាពជាអ្នកដឹកនាំសកម្មភាពត្រូវសង្គមប្រចាំឆ្នាំ និងពានរង្វាន់កិត្តិនាមក្រុមហ៊ុនឆ្នើមប្រចាំឆ្នាំ។ អំពីក្រុមហ៊ុន មេនូឡាយហ្វ៍ក្រុមហ៊ុន មេនូឡាយហ្វ៍ ហ្វាយនែនសល គឺជាក្រុមហ៊ុនផ្តល់សេវាកម្មហិរញ្ញវត្ថុឈានមុខគេមួយលំដាប់ថ្នាក់អន្តរជាតិដែលជួយប្រជាជនក្នុងការសម្រចចិត្តឲ្យកាន់តែមានភាពងាយស្រួល និងធ្វើឲ្យជិវីតកាន់តែប្រសើរឡើង។ យើងបានដំណើរការជាក្រុមហ៊ុន John Hancock នៅសហរដ្ឋអាមេរិក និងជាក្រុមហ៊ុន មេនូឡាយហ្វ៍ នៅបណ្តាប្រទេសផ្សេងៗទៀតក្នុងពិភពលោក។ យើងផ្តល់ការប្រឹក្សាហិរញ្ញវត្ថុ ដំណោះស្រាយធានារ៉ាប់រង ព្រមទាំងផលិតផល និងសេវាកម្មគ្រប់គ្រងទ្រព្យសម្បត្តិជូនដល់អតិថិជនជាលក្ខណៈបុគ្គល ជាក្រុម និងជាស្ថាប័ន។ គិតត្រឹមចុងឆ្នាំ ២០១៧ យើងមានបុគ្គលិកបម្រើការងារប្រមាណ ៣៥ ០០០ នាក់ ភ្នាក់ងារធានារ៉ាប់រងប្រមាណ ៧៣ ០០០ នាក់ និងដៃគូចែកចាយផលិតផលធានារ៉ាប់រងអាយុជីវិតរាប់ពាន់ដៃគូផ្សេងទៀត ដែលកំពុងបម្រើសេវាកម្មជូនអតិថិជនប្រមាណ ២៦ លាននាក់។ គិតត្រឹមថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០១៨ យើងមានសាច់ប្រាក់ប្រតិបត្តិការចំនួន ១,១ ទ្រីលានដុល្លារកាណាដា ឬ ៨៤៩ ពាន់លានដុល្លារអាមេរិកដែលជាទ្រព្យសកម្ម។ គិតត្រឹមរយៈពេល ១២ ខែចុងក្រោយ យើងបានបង់ជូនជាអត្ថប្រយោជន៍ ការប្រាក់ និងការចំណាយផ្សេងៗជូនដល់អតិថិជនរបស់យើងដែលមានតម្លៃជាសាច់ប្រាក់ចំនួន ២៧,៦ ពាន់លានដុល្លារអាមេរិក។ យើងមានប្រតិបត្តិការធំៗនៅអាស៊ី កាណាដា និងសហរដ្ឋអាមេរិក ហើយយើងបានបម្រើអតិថិជនរបស់យើងអស់រយៈពេលច្រើនជាង ១០០ ឆ្នាំ មកហើយ។ យើងមានស្នាក់ការកណ្តាលជាសកលរបស់យើងនៅទីក្រុង Toronto ប្រទេស កាណាដា ហើយក្រុមហ៊ុន មេនូឡាយហ្វ៍ Manulife Financial Corporation បានធ្វើប្រតិបត្តិការអាជីវកម្មជា MFC នៅទីផ្សារមូលប័ត្រ តូរ៉ុនតូ (TSX)ញូវយ៉ក(NYSE)  និងទីផ្សារមូលប័ត្រហ្វីលីពីន ហើយនៅលើទីផ្សារមូលប័ត្រហុងកុង (SEHK) ក្រោមឈ្មោះ 945។ អាសយដ្ឋានទំនាក់ទំនងសម្រាប់អ្នកសារព័ត៌មាន ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា លោក តារា សៅយុទ្ធនា ប្រធានជាន់ខ្ពស់ផ្នែកទំនាក់ទំនង 855 – 11 759 964 Saoyuthnea_Dara@manulife.com      ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

ចែករំលែក

យុទ្ធនាការ និងព្រឹត្តិការណ៍ជាច្រើនទូទាំងពិភពលោកត្រូវបានប្រារព្ធឡើងសម្រាប់ខែតុលាដែលជាខែសម្រាប់ការលើកកម្ពស់ការយល់ដឹងពីជំងឺមហារីកសុដន់។ បូពណ៌ផ្កាឈូកគ្រប់ទំហំលេចចេញរូបរាងនៅគ្រប់ទីកន្លែងទាំងនៅតាមបណ្តាញអ៊ីនធើណែត និងតាមទីតាំងនានា។ កិច្ចខិតខំប្រឹងប្រែង ដើម្បីបង្កើនការយល់ដឹងជាសាធារណៈអំពីជំងឺមហារីកសុដន់ និងដើម្បីរៃអង្គាសថវិកាសម្រាប់ការស្រាវជ្រាវ និងព្យាបាលជំងឺនេះបានធ្វើឡើងគ្រប់សណ្ឋាន។  នៅក្នុងប្រទេសកម្ពុជាឆ្នាំនេះ យុទ្ធនាការ “FIT FOR HOPE by AIA” បានទទួលអ្នកចូលរួមយ៉ាងច្រើនលើសលប់ បានប្រមូលផ្ដុំគ្នានៅទីលានកោះពេជ្រដោយបានទទួលថវិកាបរិច្ចាគចំនួន ៣០,០០០ដុល្លារ សម្រាប់បុព្វហេតុមួយនេះ។ មហារីកសុដន់ គឺជាប្រភេទជំងឺមហារីកដែលកើតឡើងច្រើនបំផុតចំពោះស្រ្តីទូទាំងពិភពលោក។ ជាក់ស្តែង នៅក្នុងប្រទេសកម្ពុជា បញ្ហាទាក់ទងនឹងជំងឺនេះគឺកាន់តែធ្ងន់ធ្ងរដោយការយល់ដឹងនៅមានកម្រិតទាប និងកង្វះធនធានសម្រាប់ការព្យាបាលដែលបណ្តាលឲ្យមានករណីជាច្រើនមិនអាចព្យាបាលបានដោយសារតែការធ្វើរោគវិនិច្ឆ័យឲ្យដឹងពីជំងឺនេះ ត្រូវបានធ្វើឡើងក្នុងដំណាក់កាលធ្ងន់ធ្ងរ។ ថ្លែងក្នុងកម្មវិធីនោះដែរ លោកវេជ្ជបណ្ឌិត ព្រាប ឡី  ប្រធានផ្នែកវះកាត់នៃមន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្តីសង្ឃឹមបានលើកឡើងថា “រហូតដល់៧០% នៃអ្នកជំងឺដែលមកទទួលការព្យាបាលនៅមន្ទីរពេទ្យយើងខ្ញុំគឺស្ថិតក្នុងដំណាក់កាលធ្ងន់ធ្ងរទៅហើយ។ ប្រសិនបើគាត់មកកាន់មន្ទីរពេទ្យឲ្យបានឆាប់ជាងនេះគឺពិតជាអាចជួយបានច្រើន”។ លោកវេជ្ជបណ្ឌិតបានបន្ថែមទៀតថា” ក្នុងករណីខ្លះដៃគូ ឬសមាជិកគ្រួសាររបស់ពួកគាត់ផ្ទាល់តែម្តងដែលបានរារំាងមិនឲ្យអ្នកជំងឺមកមន្ទីរពេទ្យ ព្រោះពួកគាត់គិតថាការពិនិត្យសុដន់ដោយអ្នកដទៃជារឿងមិនសមរម្យទាល់តែសោះ។ ក្រោមហេតុផលនេះហើយដែលបង្ហាញឲ្យឃើញថា យុទ្ធនាការ “FIT FOR HOPE by AIA” ពិតជាមានសារសំខាន់ណាស់ក្នុងការលើកកម្ពស់ការយល់ដឹងដល់ប្រជាជនកម្ពុជា ហើយយើងខ្ញុំពិតជាអរគុណខ្លាំងណាស់ដែលមានយុទ្ធនាការនេះឡើង”។ ព្រឹត្តិការណ៍ “FIT FOR HOPE by AIA” បានប្រារព្ធនៅរាជធានីភ្នំពេញ ថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០១៨ ក្រោមការរៀបចំដោយ អេ អាយ អេ ខេមបូឌា និងមន្ទីរពេទ្យព្រះសីហនុ មណ្ឌលនៃក្តីសង្ឃឹម បានសហការជាមួយភាគីជាច្រើន ដើម្បីលើកកម្ពស់ការយល់ដឹងអំពីជំងឺមហារីកសុដន់ រួមនឹងសកម្មភាពដូចជា៖ • សកម្មភាពផ្សព្វផ្សាយចំពោះបណ្តាបុគ្គលិក និងទីប្រឹក្សាផែនការជីវិត AIA ព្រមទាំងអ្នកសហសេវិកនានា • ការផ្សព្វផ្សាយ និងគាំទ្រលើបណ្តាញសង្គម ដោយតារាល្បីៗ និងបណ្តាញសារព័ត៌មានផ្សេងៗ • សិក្ខាសាលាផ្តោតលើការលើកកម្ពស់ការយល់ដឹង និងកត្តាប្រឈមនៃជំងឺមហារីកសុដន់ដល់និសិ្សតសាកលវិទ្យាល័យរាប់រយនាក់ • សកម្មភាពផ្សព្វផ្សាយនៅតាមទីផ្សានានា និងសាកលវិទ្យាល័យមួយចំនួន។ យុទ្ធនាការនេះ បានសម្រេចបញ្ចប់នៅក្នុងថ្ងៃនេះផ្ទាល់ដោយមានកម្មវិធីជាច្រើនទៀតផងដែរដូចជា៖ • ការពិនិត្យ និងពិគ្រោះពីជំងឺមហារីកសុដន់ដោយឥតគិតថ្លៃ ដោយគ្រូពេទ្យជំនាញជូនដល់សាធារណៈជនប្រមាណ១,៣០០នាក់ • ក្បួនដើរដង្ហែរសប្បុរសធម៌ពណ៌ផ្កាឈូកហៅថា Pink Walk ដែលមិនធ្លាប់មានពីមុនមកបានទទួលការចូលរួមពីមនុស្សចំនួនជិត២,០០០នាក់ ដែលក្នុងនោះមានសកម្មភាពសប្បាយរីករាយជាច្រើននៅតាមផ្លូវ • ការរំាហ្សូមបា ដែលមានអ្នកចូលរួមប្រហែល ៨០០នាក់ • ការសន្ទនាណែនាំ និងលើកទឹកចិត្តពីអ្នកដែលបានជាសះស្បើយពីជំងឺមហារីកសុដន់ ធ្វើឡើងមុនការប្រគំតន្រ្តីដែលមានតារាល្បីៗនៅកម្ពុជា និងបានទាក់ទាញអ្នកទស្សនាជាង ២០,០០០នាក់បន្ថែមទៀត។ ដោយឡែក លោក Richard Bates អគ្គនាយកក្រុមហ៊ុន អេ អាយ អេ ខេមបូឌា បានមានប្រសាសន៍ថា “យើងខ្ញុំរីករាយណាស់ដែលឃើញមនុស្សជាច្រើនរួមគ្នាលើកកម្ពស់ការយល់ដឹងអំពីជំងឺមហារីកសុដន់រួមគ្នាសង្គ្រោះជីវិតមនុស្ស។ យើងខ្ញុំសប្បាយចិត្តយ៉ាងខ្លាំងដែលបានផ្តល់ការពិនិត្យ និងពិគ្រោះយោបល់ពីជំងឺមហារីកសុដន់ដោយឥតគិតថ្លៃដល់មនុស្សប្រមាណ៣០០០នាក់នៅថ្ងៃនេះ។ ប្រាំពីរដងច្រើនជាងកាលដែលយើងបានផ្តល់ជូនក្នុងឆ្នាំមុន”។ លោកបានបន្ថែមជាមួយនឹងការសង្កត់ធ្ងន់លើកំណើននៃឥទ្ធិពលវិជ្ជមាននៃយុទ្ធនាការនេះថា “ដោយមានការចូលរួមបរិច្ចាគពីដៃគូរបស់យើងគឺ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត ធនាគារកម្ពុជាសាធារណៈ និងក្រុមហ៊ុនជាច្រើនទៀត ព្រមទាំងសប្បុរសជនដ៏សន្ធឹកសន្ធាប់ យុទ្ធនាការ “FIT FOR HOPE by AIA” នៅឆ្នាំនេះ បានទទួលថវិកាបរិច្ចាគសរុបចំនួន ៣០,០០០ដុល្លារអាមេរិកសម្រាប់ទ្រទ្រង់កម្មវិធីមហារីកសុដន់របស់មន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្តីសង្ឃឹម គឺច្រើនជាងបីដង បើធៀបនឹងថវិកាប្រមូលបានឆ្នាំមុន។ ជាមួយយុទ្ធនាការនេះ យើងអាចជួយសង្គ្រោះជីវិតបានកាន់តែច្រើន តាមរយៈកម្មវិធីអប់រំតាមសហគមន៍ និងការព្យាបាលរបស់មន្ទីរពេទ្យនេះ”។ លោកស្រី ហាក់ សំអាត  អ្នកជាសះស្បើយពីជំងឺមហារីកសុដន់ និងជាអ្នកស្មគ្រ័ចិត្តមិត្តអប់រំមិត្តម្នាក់នៅមន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្តីសង្ឃឹម បានលើកឡើងដោយក្តីរីករាយនៅក្នុងវគ្គចែករំលែកបទពិសោធន៍មុនការប្រគំតន្រ្តីថា “ សូមអរគុណដល់យុទ្ធនាការ FIT FOR HOPE by AIA ព្រោះដោយសារយុទ្ធនាការនេះ ក្រុមស្មគ្រ័ចិត្តមិត្តអប់រំមិត្តរបស់យើងអាចមានសម្ភារៈអប់រំគ្រប់គ្រាន់សម្រាប់មនុស្សជិត២លាននាក់នៅទូទាំងប្រទេស។ ថវិកាដ៏ច្រើននេះអាចអនុញ្ញាតឲ្យយើងជួយដល់មនុស្សដែលត្រូវការជំនួយពិតប្រាកដប្រមាណជាង ៤,០០០នាក់ឲ្យទទួលបានការធ្វើរោគវិនិច្ឆ័យដោយវិទ្យុសាស្រ្ត (X-Ray) ឬជួយមនុស្សច្រើនជាង ១,៣០០នាក់ឲ្យទទួលបានការធ្វើរោគវិនិច្ឆ័យដោយការវិភាគរកកោសិកាមហារីក។ យើងខ្ញុំត្រេកអរណាស់ ដែលការងាររបស់យើងអាចផ្តល់នូវការយល់ដឹងពីការសង្គ្រោះជីវិតដ៏ធំធេង និងលទ្ធផលទទួលបានការថែទាំសុខភាពសម្រាប់ប្រជាជនដែលមានតម្រូវការចាំបាច់”។ គួរបញ្ជក់ផងដែរថា យុទ្ធនាការមួយនេះ មានការគាំទ្រពីសាលារាជធានីភ្នំពេញ និងការចូលរួមពីតំណាងក្រសួងសុខាភិបាល និងមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ក្រោមការរៀបចំដោយក្រុមហ៊ុនធានារ៉ាប់រងជីវិត អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួររេន ម.ក (“អេ អាយ អេ ខេមបូឌា”) និងមន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្តីសង្ឃឹម (“SHCH”)។  ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

សេចក្តីជូនដំណឹងពីក្រសួងសុខាភិបាលចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០១៨ សូមជម្រាបជូនលោកលោកស្រី  ជាវេជ្ជបណ្ឌិត  ឱសថការី និងប្រជាពលរដ្ឋទាំងអស់ឲ្យបានជ្រាបថា៖ យោងតាមលិខិតលេខ ៥៩០៨ កបទ.សអ/អប៣ ចុះថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០១៨ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលិខិតលេខ ២៩៥ REC.CHN/២០១៨ ចុះថ្ងៃ ទី១៣ ខែសីហា ឆ្នាំ២០១៨ របស់ស្ថាឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន បានពិនិត្យឃើញថាក្រុមហ៊ុន Changchun Changsheng Life Sciences Ltd. ដែលបានផលិត និងចែកចាយវ៉ាក់សាំង Rabies Vaccines មានការវេចខ្ចប់ជា B/5 Vials doses+ 5 Vials Solvant នាំចូលដោយក្រុមហ៊ុន K-MAN Co., Ltd. ក្នុងលេខទិដ្ឋាកា CAMN 0001IV-16 នៅសាធារណរដ្ឋប្រជាមានិតចិនមានលក្ខណៈខុសស្តង់ដាដែលច្បាប់បានអនុញ្ញាត។ អាស្រ័យហេតុនេះ  អនុលោមតាមច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថ ក្រសួងសុខាភិបាលសូមមានវិធានការដូចតទៅ៖ ១- គ្រឹះស្ថានលក់ឱសថក្នុងស្រុក ដែលធ្វើប្រតិបត្តិការនាំចូល  ឬចែកចាយឱសថ  ត្រូវប្រមូលមកវិញនូវវ៉ាក់សាំងខាងលើនេះពីគ្រឹះស្ថានលក់ឱសថនានាក្នុងព្រះរាជាណាចក្រកម្ពុជា។ ២- គ្រប់មន្ទីរពេទ្យរដ្ឋ ឯកជន គ្លីនិក បន្ទប់ពិគ្រោះជំងឺ  បន្ទប់ព្យាបាលជំងឺ  និងគ្រប់សេវាសុខាភិបាលផ្សេងទៀតត្រូវបញ្ឈប់ការប្រើប្រាស់វ៉ាក់សាំងទាំងនេះ។ ៣- គ្រឹះស្ថានលក់ឱសថទាំងអស់ត្រូវបញ្ឈប់ការតាំងលក់វ៉ាក់សាំងខាងលើ។ ៤- គ្រប់មន្ទីរសុខាភិបាលរាជធានី-ខេត្ត ត្រូវមានវិធានការធ្វើការណែនាំដល់គ្រប់សាខាគ្រឹះស្ថានអាហរ័ណ-នីហរ័ណឱសថ ឱសថស្ថាន ឱសថស្ថានរង ដូចមានក្នុងចំណុច ១ខាងលើ។ ៥- ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរឹងតាមផ្លូវច្បាប់ ចំពោះគ្រឹះស្ថានអាហរ័ណ-នីហរ័ណឱសថ ឱសថស្ថាន ឱសថស្ថានរង ទាំងឡាយណាដែលនៅតែបន្តការតាំងលក់វ៉ាក់សាំងខាងលើនេះ។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

Vitafoods Asia 2018 was a resounding success, bringing together the nutraceuticals industry from all parts of the globe to build valuable business connections. The exhibition grew by over 40% this year, and 2019 looks to expand further as 70% of the booths for the 2019 edition pre-sold at the show, with many of those exhibitors upsizing their stand space.  This year’s edition of Vitafoods Asia underscored the latest trends and innovations in the nutraceuticals industry and showcased how the region is embracing adoption of true, science-based innovation in functional foods and drinks. Both the trade show and the conference brought about greater understanding of current consumer trends at the regional and local level.  “We are thrilled with this year’s results, Vitafoods Asia has experienced robust growth in Singapore. Attendance was up 12% year-on-year, the number of international exhibitors grew to 350 from 41 countries. Feedback around the quality of discussions was higher than ever from both attendees and suppliers” said Chris Lee, Managing Director, Global Health & Nutrition Network Europe, Informa Exhibitions.  “We feel privileged to be part of this thriving industry and provide knowledge and platform supporting its growth. A diverse range of 5,680 business professionals attended Vitafoods Asia this year, coming from 56 countries. We were particularly encouraged by the regional attendance – an increasing number of attendees came from Australia, Malaysia, Indonesia, India, South Korea, Thailand and Japan - representing manufacturers and distributors that were looking for global suppliers.”  Singapore has proved a particularly successful host city as it is a hub for food research, with most of the world’s leading food companies undertaking nutraceutical research here. Innovation centres here leverage the country’s superior research capabilities and infrastructure to understand the metabolic differences of Asians to foods eaten in Asia, and to develop foods that promote health and wellbeing. Vitafoods Asia helps the nutraceuticals industry make the right connections to do business in the region.   Asia is the fastest growing region for Nutraceuticals  Vitafoods Asia is a sourcing, learning and networking platform that seeks to drive nutraceutical innovation and to inspire creative solutions to challenges faced by the industry’s professionals, which was underscored by the metric this year that multiple team members attended from the same company than had in previous years. This was also evidenced by the number of distributors who brought key leaders and decision makers to the show, leveraging Vitafoods Asia as a meeting place to arrange multiple meetings.  One of the world’s largest ingredient manufacturers, Kerry Group, exhibited at Vitafoods Asia for the first time this year. At their stand, Erin Miller said, “This is our first time and it's been great. There's been a great amount of traffic and a great amount of interest in our products.” Speakers at the Vitafoods Asia Conference discussed current and growing industry trends, provided research and regulatory insights, and advice on how participants could market to consumers. The Conference particularly hit the spot for those interested in meaningful conversations and takeaways, with sessions covering Personalised Nutrition and Digestive Health and Marketing proving popular. Avinash Aswani, a Business Development Specialist for the Toleram Group (LVL SG), said “I am looking to source some products for product development and to get a feel of what the trends are like in the market right now. I have found a decent amount of market Information, and I’ve seen a couple of research companies here as well.”  Key takeaways from Vitafoods Asia 2018 Consumers are highly evolved Today’s consumer is “very, very evolved consumer”, as Jeff Hilton, Partner & Co-Founder of BrandHive, put it during his Conference session on ‘How to successfully market your science to a consumer audience’. They want the health benefits of nutraceuticals in their daily consumed food, without having to change the way they behave and interact with their food.  Palatable fortification of everyday foods Advancements with taste masking and new technologies have helped overcome the taste challenges that have been prohibitive in the past, lending manufacturers the ability to create more palatable functional foods. At Vitafoods Asia 2018 there was a rise in the prevalence of nutraceutical ingredients in everyday foods, for example, baked goods such as protein fortified muffins. Nutribio’s Triple Layer Vanilla & Brownie bar won the Vitafoods Asia 2018 Tasting Centre award for ‘Best tasting functional food’ and AstaReal’s SootheMe won the Tasting Centre award for ‘Best tasting functional drink’. If it’s a gummy, we’ll eat it How we consume nutraceuticals also extends to the packaging of supplements. Supplements now come in many forms: tablets, gummies and gels for example. At Vitafoods Asia this year, there were multiple packaging manufacturers that had made their mark in the pharmaceutical industry for example, that are now embracing the nutraceuticals industry. A case in point was exhibitor Yaya, who provided vegetarian jelly beans that were loaded with multivitamins, zinc and iodine, raspberry in flavour, to delight every visitor with a burst of candy-flavoured goodness as they arrived at the show.  In Asia, there’s an overriding consumer preference for gummies. For example, the number one way to help pre-natal and postpartum mothers ingest their supplements, we learned, is with gummies.  The rise and rise of botanical beverages Another thing that was outstanding about Vitafoods Asia this year were the several exhibitors showcasing contract manufacturing for botanical vegetable and fruit drinks. Lapovo from Japan and HealthyLink, from Croatia for example, sought to find distributors in the region for their products, which are made from real fruit and vegetables. A representative at the Lapovo stand commented, “Definitely we have a seen a lot of users and also many traders here for our products. I think it's a great show. I think everything is perfectly set up.” Beauty from within Starting from the premise that beauty comes from within, supplements that have been developed with proven, science-based research and that have been subject to clinical trials are addressing all kinds of beauty matters, from obesity, through inhibiting lipids, to cosmetics which are fortified with ingredients to improve and protect our skin.  Exhibitors included HIQ, in the Taiwan pavilion, were showcasing ingredients such as fucoidan, which has proven efficacy as a raw material to boost the immune system and manage weight. In the new products pavilion, there was Emu Tracks, who sell emu oil for its sunscreen and moisturizing properties, along with healing properties for small abrasions.  Introducing tech into personalized nutrition As the world of personalized nutrition grows, along with it is coming the introduction of technology. One trend that was evident at Vitafoods Asia, is how manufacturers are developing apps to help make nutrition personal, as well as develop a point of interaction with consumers, which informs them what the consumer wants, what they need, what are the ongoing effects of their products on the consumer, and what the consumer feels taking the product.  “We are combining supplementation, branded ingredients that we develop based on the clinical studies to show their effectiveness, along with digital technology, so that you can allow the consumer to track their consumption, and the results while they are taking the product. For example, for people that want to lose weight, we've developed the Metabolaid App,” said Jonathan Jones, Product Development, Scientific Advisor for the Digitalization of Health Ingredients at Monteloeder.  Vitafoods Asia returns for its ninth edition from 25 – 26 September 2019 at the Sands Expo & Convention Centre at Marina Bay Sands, Singapore.  For more information. please visit www.vitafoodsasia.com. ---------- About Vitafoods Asia Vitafoods Asia is part of Informa Exhibitions’ Global Health & Nutrition Network (GHNN), which brings together a portfolio of events, digital media and publishing for marketers, manufacturers and formulators of nutrition and dietary supplements, healthy foods/beverages and personal care products. GHNN’s events include Vitafoods Europe, Vitafoods Asia, SupplySide West and SupplySide East. Natural Products INSIDER is the global media brand covering healthy ingredients and finished applications. Vitafoods Insights offers online content and a series of topic-specific digital magazines that bring highlights of the Vitafoods events to a global audience. SupplySide West & Vitafoods Global Storefronts offers a new online environment where ingredient buyers and product developers can find and connect with the suppliers and solutions they need, all year long. For more information, visit www.informaglobalhealth.com. Informa’s Global Exhibitions Division organises transaction-oriented exhibitions and trade shows, which provide buyers and sellers across different industries and communities with a powerful platform to meet face-to-face, build relationships and conduct business. Informa has a portfolio of more than 150 exhibitions, serving a number of core verticals, including Health & Nutrition, Beauty, Property & Construction and Pop Culture. Editorial Contact Theodore Woon | t: +65 9155 3507 | e: theo@pinpointpr.sg

ចែករំលែក

របេងមានពាក្យកាត់ហៅថា TB គឺជាជំងឺដែលកើតឡើងដោយសារបាក់តេរីមួយប្រភេទហៅថា Mycobacterium tuberculosis ឆ្លងតាមខ្យល់ ពិសេស នៅពេលប្រព័ន្ធការពាររាងកាយចុះខ្សោយដែលមានសកម្មភាពនៅសរីរាង្គសួតច្រើនជាងគេ ហើយក៏អាចធ្វើឲ្យខូចសរីរាង្គផ្សេងផងដែរ។ ទោះបីវ៉ាក់សាំងត្រូវបានផលិតជាង ១០០ឆ្នាំហើយក៏ដោយ យ៉ាងហោចណាស់មនុស្សម្នាក់ ក្នុងចំណោម៣នាក់ទូទាំងពិភពលោកនៅតែអាចប្រឈមមុខនឹងការឆ្លងជំងឺរបេង។ ជារៀងរាល់ឆ្នាំ ប្រជាជនប្រមាណ ១.៧ លាននាក់ក្នុងពិភពលោកបានស្លាប់ដោយសារជំងឺរបេង ព្រមទាំង ៧.៣លាននាក់ផ្សេងទៀត បានធ្វើរោគវិនិច្ឆ័យ និងព្យាបាលក្នុងឆ្នាំ២០១៨នេះ។ ជាក់ស្តែង អ្នកជំងឺភាគច្រើនទទួលការព្យាបាលដោយប្រើបា្រស់ថ្នាំអង់ទីប៊ីយ៉ូទិករយៈពេល ៦ខែទៅ៨ខែ ដោយមានផលរំខានច្រើន និង២០% អាចប្រឈមមុខនឹងការលាប់ឡើងវិញ។ បច្ចុប្បន្ននេះ ក្រុមអ្នកស្រាវជ្រាវសាកលវិទ្យាល័យ Manchester បានធ្វើការពិសោធន៍ជោគជ័យទៅលើសត្វ guinea pigs នៅសាកលវិទ្យាល័យ Rutgers សហរដ្ឋអាមេរិក។ សត្វទំាងនោះផ្ទុកជំងឺរបេងស្រួចស្រាវ និងរ៉ាំរ៉ៃ ហើយបានព្យាបាលជាមួយសមាសធាតុដែលបានសិក្សាជាច្រើនដំណាក់កាល និងមានលក្ខណៈសម្បត្តិប្រហាក់ប្រហែលនឹងថ្នាំសម្រាប់ព្យាបាល។ សាស្រ្តាចារ្យ Lydia Tabernero ដែលជាប្រធានគម្រោង បានលើកឡើងថា ការសិក្សា និងពិសោធន៍បង្ហាញថាសមាសធាតុនេះ ពុំអាចសម្លាប់បាក់តេរីដោយផ្ទាល់នោះទេ តែវាអាចកាត់បន្ថយបន្ទុកនៃបាក់តេរីបាន។ ដោយហេតុថា Mycobacterium tuberculosis បានបញ្ចេញម៉ូលេគុលមួយដែលគេហៅថា Virulence Factor ដែលជាអាវុធសម្ងាត់របស់កោសិកាបាក់តេរីរារាំ សកម្មភាពប្រព័ន្ធការពាររាងកាយ ជាលទ្ធផលធ្វើឲ្យពិបាកក្នុងការព្យាបាល។  ក្រុមអ្នកវិទ្យាសាស្រ្តបានសម្គាល់ Virulence Factor មួយដែលហៅថា MptpB ដែលជាគោលដៅសំខាន់ក្នុងការសម្លាប់ Mycobacterium tuberculosis យ៉ាងមានប្រសិទ្ធភាព។ សាស្រ្តចារ្យ Taberner បានបង្ហាញថា ដោយសារតែ MptpB ពុំដូចនឹងកោសិកាមនុស្ស ដូចនេះសារធាតុដែលរារាំងពុំមានជាតិពុលដល់កោសិកាមនុស្សឡើយ។ របេងជាជំងឺមួយដែលពិបាកក្នុងការព្យាបាល ដូច្នេះការរកឃើញវិធីថ្មីនេះ ត្រូវបានចាត់ទុកជាគុណសម្បិត្តដ៏ធំមួយសម្រាប់ពិភពលោក។ ក្រុមអ្នកវិទ្យាសាស្ត្រនឹងធ្វើការស្រាវជ្រាវបន្ត បង្កើនប្រសិទ្ធភាពនៃសមាសធាតុដែលបានរកឃើញ ហើយក៏សង្ឃឹមថានឹងអាចយកទៅប្រើប្រាស់ក្នុងការព្យាបាលក្នុងរយៈពេល៤ឆ្នាំខាងមុខទៀត។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

សន្និសីទឱសថសាស្រ្តលើកទី១ ត្រូវបានប្រព្រឹត្តទៅក្នុងរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ នៅសាលប្រជុំប៊ី ជាន់ទី៣ អគារប៊ី នៃសាកលវិទ្យាល័យពុទ្ធិសាស្រ្ត ដោយមានការចូលរួមពីឱសថការី និងនិស្សិតឱសថសាស្រ្តចំនួន២០០នាក់ ដែលអញ្ជើញមកពីអង្គការក្រៅរដ្ឋាភិបាល ស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន សហគ្រាសផលិតឱសថ ឱសថស្ថានឯកជន និងមហាវិទ្យាល័យឱសថសាស្រ្តនានា នៅក្នុងប្រទេសកម្ពុជា។  សន្និសីទនេះបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាព  លោកសាស្រ្តាចារ្យ អ៊ាន ហ្វីនលេ សាកលវិទ្យាធិការ និងអនុអធិការបតី នៃសាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត លោក បាន បុត្តា ប្រធានក្រុមប្រឹក្សាគណៈឱសថការីកម្ពុជា និងឯកឧត្តម ឱសថការី លឹម រតនៈ ប្រធានសមាគមឱសថការីកម្ពុជា ។ វាគ្មិនកិត្តិយស១១នាក់ បានចូលរួមចែករំលែកចំណេះដឹង បទពិសោធន៍ ការអនុវត្ត និងភាពជោគជ័យនានារបស់ខ្លួននៅក្នុងផ្នែកចំនួនប្រាំក្នុងវិស័យឱសថសាស្រ្ត៖ ឱសថសាស្រ្តគ្លីនិក ឱសថសាស្រ្តសហគមន៍ ឱសថសាស្រ្តឧស្សាហកម្ម វេជ្ជជីវសាស្រ្ត និងឱសថសាស្រ្តពាណិជ្ជកម្ម។ ទន្ទឹមនឹងនោះដែរ ក៏មានការតាំងពិព័រណ៍ផលិតផល និងសេវាកម្មរបស់ផ្នែកឱសថសាស្រ្ត និងក្រុមហ៊ុននានាដែលនិស្សិតអាចស្វែងយល់បន្ថែមអំពីការសិក្សាស៊ីជម្រៅលើជំនាញឱសថសាស្រ្ត ឱកាសការងារតាមក្រុមហ៊ុន និងការស្វែងយល់អំពីព័ត៌មានផលិតផលឱសថមួយចំនួន។ តាមរយៈសន្និសិទនេះ អ្នកចូលរួមទាំងអស់ បានទទួលនូវចំណេះដឹង និងបទពិសោធន៍ថ្មីៗ ដែលមានសារៈសំខាន់សម្រាប់អាជីពទៅថ្ងៃក្រោយ និងជាទុនសម្រាប់សិក្សាបន្តក្នុងថ្ងៃអនាគត។ ជាលទ្ធផល គណៈអធិបតី វាគ្មិន ភ្ញៀវកិត្តិយស និងអ្នកចូលរួមទាំងអស់ បានវាយតម្លៃខ្ពស់ពីការរៀបឲ្យមានសន្និសីទឱសថសាស្រ្តលើកទី១ ដែលជាសន្និសីទដំបូងគេបំផុតនៅក្នុងប្រទេសកម្ពុជា ហើយសន្និសីទនេះ នឹងជាផ្នែកមួយនៃការបណ្តុះបណ្តាលបន្តសម្រាប់វិជ្ជាជីវៈឱសថសាស្រ្ត ដែលឱសថការីទាំងអស់តម្រូវឲ្យចូលរួមជាចាំបាច់នៅក្នុងអនាគតដ៏ខ្លីខាងមុខ។ សន្និសីទនេះ គឺជាជោគជ័យមួយដ៏ធំធេងសម្រាប់វិជ្ជាជីវៈឱសថសាស្រ្តទាំងមូល និងវិស័យសុខាភិបាលនៅប្រទេសកម្ពុជា និងសាកលវិទ្យាល័យពុទ្ធិសាស្រ្ត និយាយដោយឡែក  ដែលជាអ្នកផ្តួចផ្តើមបង្កើតឲ្យមាននូវសន្និសីទឱសថសាស្រ្តដំបូងគេនេះឡើង។ គណៈកម្មការរៀបចំសន្និសីទ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់គណៈអធិបតី វាគ្មិន ភ្ញៀវកិត្តិយស និងអ្នកចូលរួមទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួម និងចែករំលែកនៅក្នុងសន្និសីទនេះ និងជាពិសេស សូមថ្លែងអំណរគុណដល់ក្រុមហ៊ុនឧបត្ថម្ភកម្មវិធីដែលមានដូចជា ក្រុមហ៊ុនDKSH សហគ្រាសផលិតឱសថ ប៉េ ប៉េ អឹម សហគ្រាសផលិតឱសថ ជា ចំណាន សហគ្រាសផលិតឱសថ អឺហ្វាក់ និងសហគ្រាសផលិតឱសថអន្តរជាតិ។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក
Top