Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

របេងមានពាក្យកាត់ហៅថា TB គឺជាជំងឺដែលកើតឡើងដោយសារបាក់តេរីមួយប្រភេទហៅថា Mycobacterium tuberculosis ឆ្លងតាមខ្យល់ ពិសេស នៅពេលប្រព័ន្ធការពាររាងកាយចុះខ្សោយដែលមានសកម្មភាពនៅសរីរាង្គសួតច្រើនជាងគេ ហើយក៏អាចធ្វើឲ្យខូចសរីរាង្គផ្សេងផងដែរ។ ទោះបីវ៉ាក់សាំងត្រូវបានផលិតជាង ១០០ឆ្នាំហើយក៏ដោយ យ៉ាងហោចណាស់មនុស្សម្នាក់ ក្នុងចំណោម៣នាក់ទូទាំងពិភពលោកនៅតែអាចប្រឈមមុខនឹងការឆ្លងជំងឺរបេង។ ជារៀងរាល់ឆ្នាំ ប្រជាជនប្រមាណ ១.៧ លាននាក់ក្នុងពិភពលោកបានស្លាប់ដោយសារជំងឺរបេង ព្រមទាំង ៧.៣លាននាក់ផ្សេងទៀត បានធ្វើរោគវិនិច្ឆ័យ និងព្យាបាលក្នុងឆ្នាំ២០១៨នេះ។ ជាក់ស្តែង អ្នកជំងឺភាគច្រើនទទួលការព្យាបាលដោយប្រើបា្រស់ថ្នាំអង់ទីប៊ីយ៉ូទិករយៈពេល ៦ខែទៅ៨ខែ ដោយមានផលរំខានច្រើន និង២០% អាចប្រឈមមុខនឹងការលាប់ឡើងវិញ។ បច្ចុប្បន្ននេះ ក្រុមអ្នកស្រាវជ្រាវសាកលវិទ្យាល័យ Manchester បានធ្វើការពិសោធន៍ជោគជ័យទៅលើសត្វ guinea pigs នៅសាកលវិទ្យាល័យ Rutgers សហរដ្ឋអាមេរិក។ សត្វទំាងនោះផ្ទុកជំងឺរបេងស្រួចស្រាវ និងរ៉ាំរ៉ៃ ហើយបានព្យាបាលជាមួយសមាសធាតុដែលបានសិក្សាជាច្រើនដំណាក់កាល និងមានលក្ខណៈសម្បត្តិប្រហាក់ប្រហែលនឹងថ្នាំសម្រាប់ព្យាបាល។ សាស្រ្តាចារ្យ Lydia Tabernero ដែលជាប្រធានគម្រោង បានលើកឡើងថា ការសិក្សា និងពិសោធន៍បង្ហាញថាសមាសធាតុនេះ ពុំអាចសម្លាប់បាក់តេរីដោយផ្ទាល់នោះទេ តែវាអាចកាត់បន្ថយបន្ទុកនៃបាក់តេរីបាន។ ដោយហេតុថា Mycobacterium tuberculosis បានបញ្ចេញម៉ូលេគុលមួយដែលគេហៅថា Virulence Factor ដែលជាអាវុធសម្ងាត់របស់កោសិកាបាក់តេរីរារាំ សកម្មភាពប្រព័ន្ធការពាររាងកាយ ជាលទ្ធផលធ្វើឲ្យពិបាកក្នុងការព្យាបាល។  ក្រុមអ្នកវិទ្យាសាស្រ្តបានសម្គាល់ Virulence Factor មួយដែលហៅថា MptpB ដែលជាគោលដៅសំខាន់ក្នុងការសម្លាប់ Mycobacterium tuberculosis យ៉ាងមានប្រសិទ្ធភាព។ សាស្រ្តចារ្យ Taberner បានបង្ហាញថា ដោយសារតែ MptpB ពុំដូចនឹងកោសិកាមនុស្ស ដូចនេះសារធាតុដែលរារាំងពុំមានជាតិពុលដល់កោសិកាមនុស្សឡើយ។ របេងជាជំងឺមួយដែលពិបាកក្នុងការព្យាបាល ដូច្នេះការរកឃើញវិធីថ្មីនេះ ត្រូវបានចាត់ទុកជាគុណសម្បិត្តដ៏ធំមួយសម្រាប់ពិភពលោក។ ក្រុមអ្នកវិទ្យាសាស្ត្រនឹងធ្វើការស្រាវជ្រាវបន្ត បង្កើនប្រសិទ្ធភាពនៃសមាសធាតុដែលបានរកឃើញ ហើយក៏សង្ឃឹមថានឹងអាចយកទៅប្រើប្រាស់ក្នុងការព្យាបាលក្នុងរយៈពេល៤ឆ្នាំខាងមុខទៀត។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

សន្និសីទឱសថសាស្រ្តលើកទី១ ត្រូវបានប្រព្រឹត្តទៅក្នុងរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ នៅសាលប្រជុំប៊ី ជាន់ទី៣ អគារប៊ី នៃសាកលវិទ្យាល័យពុទ្ធិសាស្រ្ត ដោយមានការចូលរួមពីឱសថការី និងនិស្សិតឱសថសាស្រ្តចំនួន២០០នាក់ ដែលអញ្ជើញមកពីអង្គការក្រៅរដ្ឋាភិបាល ស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន សហគ្រាសផលិតឱសថ ឱសថស្ថានឯកជន និងមហាវិទ្យាល័យឱសថសាស្រ្តនានា នៅក្នុងប្រទេសកម្ពុជា។  សន្និសីទនេះបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាព  លោកសាស្រ្តាចារ្យ អ៊ាន ហ្វីនលេ សាកលវិទ្យាធិការ និងអនុអធិការបតី នៃសាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត លោក បាន បុត្តា ប្រធានក្រុមប្រឹក្សាគណៈឱសថការីកម្ពុជា និងឯកឧត្តម ឱសថការី លឹម រតនៈ ប្រធានសមាគមឱសថការីកម្ពុជា ។ វាគ្មិនកិត្តិយស១១នាក់ បានចូលរួមចែករំលែកចំណេះដឹង បទពិសោធន៍ ការអនុវត្ត និងភាពជោគជ័យនានារបស់ខ្លួននៅក្នុងផ្នែកចំនួនប្រាំក្នុងវិស័យឱសថសាស្រ្ត៖ ឱសថសាស្រ្តគ្លីនិក ឱសថសាស្រ្តសហគមន៍ ឱសថសាស្រ្តឧស្សាហកម្ម វេជ្ជជីវសាស្រ្ត និងឱសថសាស្រ្តពាណិជ្ជកម្ម។ ទន្ទឹមនឹងនោះដែរ ក៏មានការតាំងពិព័រណ៍ផលិតផល និងសេវាកម្មរបស់ផ្នែកឱសថសាស្រ្ត និងក្រុមហ៊ុននានាដែលនិស្សិតអាចស្វែងយល់បន្ថែមអំពីការសិក្សាស៊ីជម្រៅលើជំនាញឱសថសាស្រ្ត ឱកាសការងារតាមក្រុមហ៊ុន និងការស្វែងយល់អំពីព័ត៌មានផលិតផលឱសថមួយចំនួន។ តាមរយៈសន្និសិទនេះ អ្នកចូលរួមទាំងអស់ បានទទួលនូវចំណេះដឹង និងបទពិសោធន៍ថ្មីៗ ដែលមានសារៈសំខាន់សម្រាប់អាជីពទៅថ្ងៃក្រោយ និងជាទុនសម្រាប់សិក្សាបន្តក្នុងថ្ងៃអនាគត។ ជាលទ្ធផល គណៈអធិបតី វាគ្មិន ភ្ញៀវកិត្តិយស និងអ្នកចូលរួមទាំងអស់ បានវាយតម្លៃខ្ពស់ពីការរៀបឲ្យមានសន្និសីទឱសថសាស្រ្តលើកទី១ ដែលជាសន្និសីទដំបូងគេបំផុតនៅក្នុងប្រទេសកម្ពុជា ហើយសន្និសីទនេះ នឹងជាផ្នែកមួយនៃការបណ្តុះបណ្តាលបន្តសម្រាប់វិជ្ជាជីវៈឱសថសាស្រ្ត ដែលឱសថការីទាំងអស់តម្រូវឲ្យចូលរួមជាចាំបាច់នៅក្នុងអនាគតដ៏ខ្លីខាងមុខ។ សន្និសីទនេះ គឺជាជោគជ័យមួយដ៏ធំធេងសម្រាប់វិជ្ជាជីវៈឱសថសាស្រ្តទាំងមូល និងវិស័យសុខាភិបាលនៅប្រទេសកម្ពុជា និងសាកលវិទ្យាល័យពុទ្ធិសាស្រ្ត និយាយដោយឡែក  ដែលជាអ្នកផ្តួចផ្តើមបង្កើតឲ្យមាននូវសន្និសីទឱសថសាស្រ្តដំបូងគេនេះឡើង។ គណៈកម្មការរៀបចំសន្និសីទ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់គណៈអធិបតី វាគ្មិន ភ្ញៀវកិត្តិយស និងអ្នកចូលរួមទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួម និងចែករំលែកនៅក្នុងសន្និសីទនេះ និងជាពិសេស សូមថ្លែងអំណរគុណដល់ក្រុមហ៊ុនឧបត្ថម្ភកម្មវិធីដែលមានដូចជា ក្រុមហ៊ុនDKSH សហគ្រាសផលិតឱសថ ប៉េ ប៉េ អឹម សហគ្រាសផលិតឱសថ ជា ចំណាន សហគ្រាសផលិតឱសថ អឺហ្វាក់ និងសហគ្រាសផលិតឱសថអន្តរជាតិ។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក

សម្រាប់អ្នកដែលបានចូលរួម កម្មវិធី Pharmacist Talk “និយាយជាមួយសិស្សច្បងពីដំណើរក្រោយរៀនចប់” នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ កន្លងទៅនេះ ប្រហែលជាបានដកសញ្ញាសួរ (?)បានមួយចំនួនធំហើយ។ ប៉ុន្តែចំពោះអ្នកដែលខកខានមិនបានចូលរួម អាចតាមដានលើ ទំព័រហ្វេសប៊ុក របស់ Healthtime Pro នូវវីដេអូសង្ខេបកម្មវិធី Pharmacist Talk របស់យើងដែលនឹងចេញនាពេលខាងមុខ។ គួរបញ្ជាក់ថា កម្មវិធី Pharmacist Talk ត្រូវបានប្រារព្ធនៅមជ្ឈមណ្ឌលសហប្រត្តិការកម្ពុជា-ជប៉ុន(CJCC) រៀបចំដោយ ក្រុមការងារ ហេលស៍ថាម ប្រូ (HEALTHTIME PRO) របស់ក្រុមហ៊ុន ហេលស៍ថាម ខបភូរេសិន (HEALTHTIME CORPORATION) និងរួមសហការឧបត្ថម្ភដោយផលិតផល Coxil។ គោលបំណងសំខាន់នៃកម្មវិធីនេះមានចំនួន ២ធំៗគឺ៖ ទីមួយ “ការជួយតម្រង់ផ្លូវពីអាជីពនាពេលអនាគត បន្ទាប់ពីបញ្ចប់ការសិក្សាផ្នែកឱសថសាស្រ្ត” និងទីពីរ “ការជួបសន្ទនាផ្ទាល់ ភ្ជាប់ទំនាក់ទំនង រវាងគ្រួសារឱសថការី ”។ កម្មវីធីរយៈពេលកន្លះថ្ងៃនេះបានធ្វើការចាប់ផ្តើមពីម៉ោង ៨ព្រឹក ដល់ម៉ោង ១២ថ្ងៃត្រង់ ដោយមានការចូលរួមពីវាគ្មិនកិត្តិយសចំនួន ១០រូបដែលជាអតីតនិស្សិតឱសថសាស្ត្រ និងសុទ្ធសឹងតែជោគជ័យលើវិថីការងារផ្សេងៗគ្នានាពេលបច្ចុប្បន្ន។ កម្មវិធីប្រព្រឹត្តទៅដោយមានចូលរួមយ៉ាងផុសផុល ពីសំណាក់ឱសថការី ក៏ដូចជានិស្សិតឱសថសាស្ត្រប្រមាណជាង ៧០នាក់ផងដែរ។  សកម្មភាពពេញមួយព្រឹកចែកចេញជា២ គឺ៖ 1. ការចែករំលែកបទពិសោធន៍ពីសំណាក់សិស្សច្បងទាក់ទងនឹង ការសម្រេចចិត្តជ្រើសរើសការងារបច្ចុប្បន្ន(ហេតុអ្វី និងអ្វីជាកត្តាជម្រុញឲ្យជ្រើសរើសអាជីពបច្ចុប្បន្ននេះ? ធ្លាប់ជួបប្រទះទុក្ខលំបាក និងចំណុចពេញចិត្តអ្វីខ្លះលើវិថីមួយនោះ?) 2. ការប្រឹក្សាយោបល់ជាក្រុម ដោយអ្នកចូលរួមមានឱកាសសាកសួរសំណួរ សុំការផ្តល់យោបល់ ជាមួយសិស្សច្បងដែលមានបទពិសោធន៍ផ្សេងគ្នា ដើម្បីឲ្យពួកគេអាចត្រៀមខ្លួន មុនពេលឈានទៅកាន់ការជ្រើសរើសអាជីពដែលខ្លួនស្រឡាញ់ ឬក៏សម្រេចចិត្តរៀនបន្តថ្នាក់ក្រោយឧត្តមសិក្សា។ គួរបញ្ជាក់ផងដែរថា សិស្សច្បងឱសថការី ដែលបានចូលរួមចែករំលែកនៅក្នុង Pharmacist Talk នេះ រួមមាន៖ 1. លោកស្រីបណ្ឌិតឱសថសាស្ត្រឯកទេស ហែម សុភក្តិ ប្រធានផ្នែកមន្ទីរពិសោធន៍វេជ្ជជីវសាស្ត្រចាតានិងជាសាស្ត្រាចារ្យផ្នែកមីក្រូជីវសាស្ត្រនៃសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ និងសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល 2. កញ្ញាបណ្ឌិតឱសថសាស្ត្រឯកទេស យូ វណ្ណី អ្នកសម្របសម្រួលគម្រោងការគ្រប់គ្រងប្រព័ន្ធគុណភាពមន្ទីរពិសោធន៍ 3. លោកស្រីបណ្ឌិតឱសថសាស្ត្រឯកទេស ឆាយ សុខដាលីស អនុប្រធានការិយាល័យគ្រប់គ្រងឱសថសុវត្ថិភាពចំណីអាហារនៃមន្ទីរសុខាភិបាលខេត្តកណ្តាល 4. លោកឱសថការី អោក សៅ អ្នកគ្រប់គ្រងផលិតផលនៃក្រុមហ៊ុន សាណូហ្វី កម្ពុជា 5. លោកស្រីឱសថការី ជា បានហេង នាយកបច្ចេកទេសនៃសហគ្រាសផលិតឱសថ អន្តរជាតិ 6. កញ្ញាឱសថការី ចាន់ បូរ៉ា Business Development Leader & Pharmacy Supervisor at Community Pharma Co., Ltd. 7. កញ្ញាឱសថការី ឃាង ស៊ីវហ៊ុង អ្នកគ្រប់គ្រងផលិតផលនៃក្រុមហ៊ុនហេលស៍ថាម ខប 8. លោកឱសថការី ខេង សេងលី អតីតឱសថការីនៃមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ 9. កញ្ញាឱសថការី ស៊ីម ជីវីរ័ត្ន ស្ថាបនិកឱសថស្ថានអង្គរហ្វាម៉ា 10. កញ្ញាឱសថការី អ៊ីវ សុភា Pharmacist epidemiologist at Institute Pasteur of Cambodia និងជានិស្សិតថ្នាក់បណ្ឌិត។ ដើម្បីទទួលបានព័ត៌មានបន្ថែម សម្រាប់វគ្គសិក្សាដែលនឹងប្រព្រឹត្តទៅ នាពេលខាងមុខទៀត សូមតាមដានក្នុង Healthtime Pro ទាំងអស់គ្នា... ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

ចែករំលែក

ពេលរៀនចប់ផ្នែកឱសថគួរធ្វើអ្វីទៅ? រៀនផ្នែកឱសថចប់ ប្រាកដជាត្រូវបើកឱសថស្ថានឬយ៉ាងណា? រៀនចប់ឱសថហើយ មានផ្លូវណាគួរបន្តដើរខ្លះ? ចុះចំណែកឱសថការីដែលបានបញ្ចប់ការសិក្សាហើយ? តើមានជំនឿចិត្ត និងពេញចិត្តគ្រប់គ្រាន់ឬនៅសម្រាប់ការដើរលើផ្លូវដែលខ្លួនបានជ្រើសរើស?… ឱសថការី ក៏ដូចជាអនាគតឱសថការីរបស់យើង ប្រហែលជាធ្លាប់បានសួរខ្លួនឯង ឬលើកមកពិភាក្សាជាមួយមិត្តភក្តិជាច្រើនលើកច្រើនសាររួចមកហើយនូវសំណួរខាងលើនេះ ហើយក៏ប្រហែលមានសំណួរជាច្រើនទៀតទាក់ទងនឹងគោលដៅនៃអាជីពទៅថ្ងៃអនាគតដែលតែងតែចោទជាការបារម្ភ និងកង្វល់ជាច្រើនសម្រាប់យើង ជាពិសេសនៅឆ្នាំដែលត្រៀមបញ្ចប់ការសិក្សាតែម្តង។ ​ ជាការពិត អាជីពទៅថ្ងៃអនាគតរបស់ឱសថការីក្រោយបញ្ចប់ការសិក្សាមានច្រើនជម្រើសត្រៀមសម្រាប់ឲ្យឱសថការីដែលបញ្ចប់ការសិក្សាជ្រើសរើស តែទោះយ៉ាងនេះក្តី អ្នកប្រហែលជាម្នាក់ក្នុងចំណោមអនាគត និងបច្ចុប្បន្នឱសថការីជាច្រើនរូប ដែលកំពុងតែមានភាពស្មុគស្មាញ បារម្ភ ខ្វល់ខ្វាយ មិនអាចសម្រេចចិត្ត និងមិនអាចតាំងអារម្មណ៍លើអ្វីដែលកំពុងធ្វើ ថែមទាំងមិនអាចត្រៀមខ្លួនបានត្រឹមត្រូវ សម្រាប់ការសម្រេចជោគជ័យលើគោលដៅអាជីពជាឱសថការីរបស់ខ្លួនបានថែមទៀតផង។ បញ្ហាមួយចំនួនក្នុងចំណោមបញ្ហាជាច្រើនដែលធ្វើឲ្យអ្នកនៅស្ទាក់ស្ទើរ ឬមានអារម្មណ៍ថាវង្វេងផ្លូវក្នុងការជ្រើសរើសអាជីពគោលដៅគឺជា ការខ្វះខាតនូវបទពិសោធន៍ ព័ត៌មាន តថភាពជាក់ស្តែង ទំនាក់ទំនង ក៏ដូចជាកម្លាំងជំរុញទឹកចិត្ត ដែលទាំងនេះក៏ធ្លាប់ជាបញ្ហាសម្រាប់រៀមច្បងឱសថការីរបស់អ្នកដូចគ្នាដែរ។ បើអញ្ចឹង ហេតុអ្វីក៏មិនចាប់យកឱកាសក្នុងការជួបជាមួយនឹងសិស្សច្បងឱសថការីរបស់អ្នក ដែលបានឆ្លងកាត់ដំណើរផ្លូវដែលអ្នកកំពុងមានការបារម្ភក្នុងការឈានជើងឆ្លងកាត់ និងមើលថាតើពួកគាត់អាចជួយអ្នកបានកម្រិតណា? អ្នកអាចនឹងភ្ញាក់ផ្អើលក្រោយពីបានជួបពួកគាត់! ហេតុអ្វី Pharmacist Talk ត្រូវបានបង្កើតឡើង? ស្របពេលនឹងការចូលរួមលើកកម្ពស់វិជ្ជាជីវៈសុខាភិបាលតាមរយៈប្រតិបត្តិការផ្សេងៗជាច្រើនកន្លងមក ហេលស៍ថាម ប្រូ ក៏ជឿជាក់ផងដែរថា វិជ្ជាជីវៈឱសថសាស្ត្រពិតជាចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យសុខាភិបាលទាំងមូល ហើយក្នុងនោះផងដែរការលើកកម្ពស់ធនធានមនុស្ស ពោលគឺអនាគតឱសថការីជំនាន់ក្រោយ គឺជាអ្វីដែលយើងមិនអាចមើលរំលងបានឡើយ។ ហេតុនេះ លើកនេះ ហេលស៍ថាម ប្រូ បានធ្វើការគោរពអញ្ជើញនូវវាគ្មិនវ័យក្មេងដែលជានិមិត្តរូបដ៏មានប្រជាប្រិយនៅក្នុងវិស័យឱសថសាស្ត្រចំនួន ១០រូប ដើម្បីធ្វើការចែករំលែកលើបទពិសោធន៍“នៅក្នុងដំណើរក្រោយរៀនចប់” របស់ពួកគាត់ទៅកាន់អនាគតឱសថការីរបស់យើង ដើម្បីបង្ហាញជាមាគ៌ាក្នុងការជ្រើសរើសដំណើរជីវិតដ៏ត្រឹមត្រូវក្នុងវិជ្ជាជីវៈរបស់ពួកគេ ដើម្បីឈានដល់ភាពជោគជ័យលើអាជីព និងនាំទៅដល់ការកើនឡើងទាំងចំនួន និងគុណភាពនៃធនធានមនុស្សក្នុងការលើកកម្ពស់វិស័យឱសថសាស្ត្រ ក៏ដូចជាវិស័យសុខាភិបាលទាំងមូលតែម្តង។ អ្វីគួររំពឹងថានឹងទទួលបានក្រោយពីចូលរួម Pharmacist Talk នេះ? ហេលស៍ថាម ប្រូ ជឿជាក់ថា ក្រោយពីចូលរួមកម្មវិធីនេះអ្នកនឹងអាចរកឃើញនូវគោលដៅដែលធ្លាប់តែស្រពិចស្រពិល ទទួលបានគន្លឹះក្នុងការសម្រេចគោលដៅក្នុងអាជីព ព័ត៌មានជាក់ស្តែងអំពីអាជីព កម្លាំងជំរុញចិត្ត និងភាពជឿជាក់លើគោលដៅដែលបានជ្រើសរើស ដែលទាំងនេះនឹងអាចជួយឱសថការី ក៏ដូចជាអនាគតឱសថការីក្នុងការត្រៀមខ្លួនឲ្យបានល្អដើម្បីឈានជើងក្នុងអាជីពក្នុងក្រីស្រម៉ៃ ក៏ដូចជាជួយក្នុងការអភិវឌ្ឍដំណើរផ្លូវនៅក្នុងអាជីពបច្ចុប្បន្នរបស់ខ្លួនផងដែរ។ តាមរយៈការចែករំលែកនូវបទពិសោធន៍ផ្ទាល់ខ្លួនរបស់សិស្សច្បងឱសថការីរបស់យើង ក៏ដូចជាការប្រឹក្សាយោបល់ អ្នកក៏នឹងអាចចាប់ផ្តើមរកឃើញនូវចំណង់ចំណូលចិត្តពិតប្រាកដរបស់ខ្លួន និងអាចជ្រើសរើសអាជីពដែលស័ក្តិសមចំពោះខ្លួនប្រកបដោយជំនឿចិត្តផងដែរ។ លើសពីនេះ ហេតុអ្វីមិនចាប់ឱកាសជួបជុំនេះក្នុងការបង្កើនចំណងមិត្តភក្តិភាព ក៏ដូចជាភាពស្និទស្នាលនៅក្នុងក្រុមគ្រួសារឱសថការីរបស់យើង និងស្វែងរកនិមិត្តរូបដែលជាគំរូសម្រាប់អាជីពអនាគតរបស់អ្នកផង? គួរបញ្ជាក់ផងដែថា សិស្សច្បងឱសថការីរបស់យើង ដែលនឹងចូលរួមចែករំលែកនៅក្នុង Pharmacist Talk នេះ រួមមាន៖ 1. លោកស្រីបណ្ឌិតឱសថសាស្ត្រឯកទេស ហែម សុភក្តិ ប្រធានផ្នែកមន្ទីរពិសោធន៍វេជ្ជជីវសាស្ត្រចាតានិងជាសាស្ត្រាចារ្យផ្នែកមីក្រូជីវសាស្ត្រនៃសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ និងសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល 2. កញ្ញាបណ្ឌិតឱសថសាស្ត្រឯកទេស យូ វណ្ណី អ្នកសម្របសម្រួលគម្រោងការគ្រប់គ្រងប្រព័ន្ធគុណភាពមន្ទីរពិសោធន៍ 3. លោកស្រីបណ្ឌិតឱសថសាស្ត្រឯកទេស ឆាយ សុខដាលីស អនុប្រធានការិយាល័យគ្រប់គ្រងឱសថសុវត្ថិភាពចំណីអាហារនៃមន្ទីរសុខាភិបាលខេត្តកណ្តាល 4. លោកឱសថការី អោក សៅ អ្នកគ្រប់គ្រងផលិតផលនៃក្រុមហ៊ុន សាណូហ្វី កម្ពុជា 5. លោកស្រីឱសថការី ជា បានហេង នាយកបច្ចេកទេសនៃសហគ្រាសផលិតឱសថ អន្តរជាតិ 6. កញ្ញាឱសថការី ចាន់ បូរ៉ា Business Development Leader & Pharmacy Supervisor at Community Pharma Co., Ltd. 7. កញ្ញាឱសថការី ឃាង ស៊ីវហ៊ុង អ្នកគ្រប់គ្រងផលិតផលនៃក្រុមហ៊ុនហេលស៍ថាម ខប 8. លោកឱសថការី ខេង សេងលី អតីតឱសថការីនៃមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ 9. កញ្ញាឱសថការី ស៊ីម ជីវីរ័ត្ន ស្ថាបនិកឱសថស្ថានអង្គរហ្វាម៉ា 10. កញ្ញាឱសថការី អ៊ីវ សុភា Pharmacist epidemiologist at Institute Pasteur of Cambodia និងជានិស្សិតថ្នាក់បណ្ឌិត។ សំបុត្រចូលរួម សម្រាប់ការចូលរួម អ្នកទាំងអស់គ្នាអាចចុះឈ្មោះចូលរួមជាមុន ជាមួយតម្លៃសំបុត្រត្រឹមតែ ២០,០០០រៀល (សម្រាប់និស្សិត) និង៤០,០០០រៀល (សម្រាប់មិនមែននិស្សិត) នៅមុនថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០១៨។ ចំពោះតម្លៃសំបុត្រក្រោយថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ គឺ ៤០,០០០រៀល (សម្រាប់និស្សិត) និង៦០,០០០រៀល (សម្រាប់អ្នកមិនមែននិស្សិត) ។ ***បញ្ជាក់៖ ចំនួនកន្លែងមានកំណត់!!! របៀបចុះឈ្មោះ ដើម្បីចុះឈ្មោះជាមុន សូមចូលទៅកាន់ទំព័រ http://healthtime.tips/subpage/Healthtimepro/appointments ហើយធ្វើការបំពេញឈ្មោះ ភេទ អ៊ីម៉ែល លេខទូរស័ព្ទ ដោយជ្រើសយក Healthtime Pro Forum និងរើសយក ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០១៨ ម៉ោង៨ព្រឹក។ ត្រង់ផ្នែកព័ត៌មានបន្ថែម សូមបំពេញឈ្មោះស្ថាប័នសិក្សា ឬការងារ (សាលា ឬកន្លែងធ្វើការ) និងចំនួនសំបុត្រដែលអ្នកត្រូវការ។ ឬ ប្រើ Healthogo App ស្វែងរក Healthtime Pro ហើយចុចលើការណាត់ជួប រួចបំពេញ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០១៨ ម៉ោង៨ព្រឹក ជ្រើសយក Healthtime Pro Forum និងបំពេញលេខទូរស័ព្ទ។ ត្រង់ផ្នែកព័ត៌មានបន្ថែម សូមបំពេញឈ្មោះស្ថាប័នសិក្សា ឬការងារ (សាលា ឬកន្លែងធ្វើការ) និងចំនួនសំបុត្រដែលអ្នកត្រូវការ។ កំណត់សម្គាល់ ៖ ការបង់ប្រាក់ និងទទួលសំបុត្រ ប្រព្រឹត្តិនៅការិយាល័យក្រុមហ៊ុនហេលស៍ថាមខប ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ សម្រាប់ទំនាក់ទំនងព័ត៌មានបន្ថែម ៖ ០៧៧ ៨៨៨ ០៧៦/ ០៧៧ ៨៨៨ ០៧៥/ ០៦៩ ៨៨៨ ១១២ កុំភ្លេច ចូលរួមជាមួយពួកយើង ក្នុងកម្មវិធី Pharmacist Talk ៖ “តោះ! និយាយជាមួយសិស្សច្បងពីដំណើរក្រោយរៀនចប់”ទាំងអស់គ្នា នៅព្រឹកថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០១៨ ខាងមុខនេះ ចាប់ពី៨ព្រឹក ដល់១២ថ្ងៃត្រង់ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)។ ប្រញាប់កក់សំបុត្ររបស់អ្នកនៅថ្ងៃនេះ (កន្លែងមានកំណត់)! ហើយពួកយើង និងសិស្សច្បងឱសថការីរបស់យើង នឹងរង់ចាំជួបអ្នកទាំងអស់គ្នានៅថ្ងៃនោះ! *ហេលស៍ថាម ប្រូ ជាស្ថាប័នផ្តោតលើការអប់រំ និងពង្រឹងសមត្ថភាពរបស់អ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ជាពិសេសលើការប្រាស្រ័យទាក់ទងជាមួយនឹងអ្នកជំងឺ ដើម្បីសុខុមាលភាពរបស់ប្រជាជនកម្ពុជា។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

សន្និសីទឱសថសាស្រ្តលើកទី១ ឆ្នាំ២០១៨ ត្រូវបានរៀបចំដោយផ្នែកឱសថសាស្រ្ត នៃសាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត ក្នុងគោលបំណងចែករំលែកចំណេះដឹង បទពិសោធន៍ ការអនុវត្តន៍ និងភាពជោគជ័យនានា នៅក្នុងផ្នែកឱសថសាស្រ្តគ្លីនិក ឱសថស្ថានសហគមន៍ ពាណិជ្ជកម្មឱសថ សហគ្រាសផលិតឱសថ និងវេជ្ជជីវសាស្រ្ត។ សន្និសីទនេះ នឹងត្រូវធ្វើឡើងក្នុងរយៈពេលពីរថ្ងៃ​ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ នៅសាលប្រជុំប៊ី ជាន់ទី៣​ អគារប៊ី នៃសាកលវិទ្យាល័យ​ ពុទ្ធិសាស្រ្ត ដោយមានការចូលរួមពីឱសថការី និងនិស្សិតឱសថសាស្រ្តចំនួន២០០នាក់ ដែលអញ្ជើញមកពីគ្រប់មហាវិទ្យាល័យ ឱសថសាស្រ្ត ក្នុងប្រទេសកម្ពុជា ។ វាគ្មិនកិត្តិយសចំនួន១១នាក់ នឹងត្រូវបានអញ្ជើញចូលរួមក្នុងសន្និសីទនេះ ក្នុងនោះមាន៖ ១. ឯកឧត្តម ឧកញ៉ា ឱសថការី  កៅ មុយលីម  អគ្គនាយកសហគ្រាសផលិតឱសថ អឺហ្វាក់ នឹងធ្វើបទបង្ហាញអំពី«បញ្ហាប្រឈម និងភាពជោគជ័យនៃផលិតផលក្នុងស្រុក នៅក្នុងទីផ្សារកម្ពុជា»។ ២. លោកបណ្ឌិតឱសថសាស្រ្តឯកទេស សុខ ប៊ុនសូរ  ទីប្រឹក្សាផ្នែកទីផ្សារ នៃសហគ្រាសផលិតឱសថ ប៉េ ប៉េ អឹម នឹងធ្វើបទបង្ហាញអំពី«តួនាទីឱសថការីក្នុងវិស័យទីផ្សារឱសថ»។ ៣. លោកឱសថបណ្ឌិត ជា វីរៈ នាយកប្រតិបត្តិ និងឱសថការីនៃក្រុមហ៊ុន ខមញ៉ូនីធី ហ្វាម៉ា ខូអិលធីឌី នឹងធ្វើបទបង្ហាញអំពី«ការអនុវត្តន៍ល្អនៅក្នុងឱសថស្ថានឆ្នាំ២០២៨»។ ៤. កញ្ញាបណ្ឌិតឱសថសាស្រ្តឯកទេស យូ វណ្ណនី សមាជិកក្រុមប្រឹក្សាគណៈឱសថការីរាជធានីភ្នំពេញ នឹងធ្វើបទបង្ហាញអំពី«ការបែងចែករវាងការផ្តល់ឱសថ និងការចេញវេជ្ជបញ្ជា»។ ៥. លោកឱសថការី គីម ស៊ីថា ម្ចាស់ឱសថស្ថានយូនីឃែរ នឹងធ្វើបទបង្ហាញអំពី«បញ្ហាប្រឈមក្នុងការបើកឱសថស្ថានក្នុងប្រទេសកំពុងអភិវឌ្ឍន៍»។ ៦. លោកស្រីឱសថបណ្ឌិតឯកទេស វង្ស ដានី ប្រធានផ្នែកមីក្រូជីវសាស្រ្ត នៃមន្ទីរពិសោធន៍មន្ទីរពេទ្យកុមារជាតិ នឹងធ្វើបទបង្ហាញអំពី«សារៈសំខាន់នៃលទ្ធផលតេស្តមន្ទីរពិសោធន៍ ក្នុងការធ្វើរោគវិនិច្ឆ័យជំងឺ»។ ៧. លោកស្រីបណ្ឌិតឱសថសាស្រ្តឯកទេស ហែម សុភក្តិ ប្រធានផ្នែកមន្ទីរពិសោធន៍វេជ្ជជីវសាស្រ្ត ចាតា និងជាសាស្រ្តាចារ្យបង្រៀនផ្នែកមីក្រូជីវសាស្រ្តនៃសាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត និងសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល នឹងធ្វើបទបង្ហាញអំពី «បញ្ហាប្រឈមក្នុងវិជ្ជាជីវៈវេជ្ជជីវសាស្រ្តនៅក្នុងវិស័យសុខាភិបាល»។ ៨. លោកស្រីឱសថការី ជា បានហេង នាយកបច្ចេកទេស នៃសហគ្រាសផលិតឱសថអន្តរជាតិ នឹងធ្វើបទបង្ហាញអំពី«តម្រូវការជាមូលដ្ឋានក្នុងការបើកសហគ្រាសផលិតឱសថ»។ ៩. លោកឱសថការី ធឿន តិចម៉េង នាយកផ្នែកស្រាវជ្រាវ និងអភិវឌ្ឍន៍ នៃសហគ្រាសផលិតឱសថ ប៉េ ប៉េ អឹម នឹងធ្វើបទបង្ហាញអំពី«ការអភិវឌ្ឍន៍ផលិតផលឱសថថ្មីនៅក្នុងសហគ្រាសផលិតឱសថ»។ ១០. លោកស្រីឱសថការី ពេជ្រ ច័ន្ទធីតា ឱសថការី នៃមន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្តីសង្ឃឹម នឹងធ្វើបទបង្ហាញអំពី«តួនាទីរបស់ឱសថការីនៅក្នុងមន្ទីរពេទ្យ»។ ១១. លោកឱសថការី ខេង សេងលី  អតីតឱសថការី នៃមន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ នឹងធ្វើបទបង្ហាញអំពី «បញ្ហាប្រឈមក្នុងការអនុវត្តន៍ឱសថសាស្រ្តគ្លីនិកនៅក្នុងមន្ទីរពេទ្យ»។ សន្និសីទនេះត្រូវបានគាំទ្រដោយគណៈឱសថការីកម្ពុជា និងឧបត្ថម្ភធំដោយ៖ ក្រុមហ៊ុនDKSH សហគ្រាសផលិតឱសថ ប៉េ ប៉េ អឹម សហគ្រាសផលិតឱសថ ជា ចំណាន សហគ្រាសផលិតឱសថ អឺហ្វាក់ និងសហគ្រាសផលិតឱសថអន្តរជាតិ។​ សម្រាប់ព័ត៌មាន​បន្ថែម សូមទំនាក់ទំនងលេខទូរស័ព្ទលេខ៖​០៩៦ ២៨១ ៩៧៨២/០១១ ២២៣ ២៩៣ ឬអ៊ីម៉ែល៖​uhuykhim@puthisastra.edu.kh ​©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ    

ចែករំលែក

"ស្ថានភាពបេះដូងកាន់តែល្អ រចនាសម្ព័ន្ធរបស់ឆ្អឹង និងសាច់ដុំកាន់តែរឹងមាំ ប្រព័ន្ធប្រសាទដំណើរការកាន់តែប្រសើរ" ទាំងនេះ គឺជាអត្ថប្រយោជន៍សុខភាពជាច្រើន ដែលយើងអាចទទួលបានពីការរត់ហាត់ប្រាណជាប្រចាំបែបសាមញ្ញៗ ដែលមិនត្រូវការចំណាយច្រើន។ លើសពីនេះទៀត ការរត់ជាប្រចាំថែមទាំងកាត់បន្ថយល្បឿននៃការវិវត្តទៅរកភាពចាស់ទ្រុឌទ្រោម ជាពិសេសកាត់បន្ថយហានិភ័យនៃជំងឺមហារីក និងជំងឺធ្ងន់ធ្ងរដទៃទៀតផងដែរ។  ជាក់ស្តែង ដោយមានការយល់ច្បាស់ពីគុណប្រយោជន៍សម្រាប់សុខភាពទាំងនេះ ក្រុមហ៊ុនធានារ៉ាប់រងជីវិត អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍អ៊ិនសួរេន ម.ក (“អេ អាយ អេ ខេមបូឌា”) បានបង្កើតជាផ្លូវមួយសម្រាប់ដើរ និងការរត់ហាត់ប្រាណជាសាធារណៈ។ “ផ្លូវរត់AIA” ត្រូវបានបង្កើតឡើងក្នុងគោលបំណងជួយឲ្យប្រជាជនខ្មែរទទួលបានអត្ថប្រយោជន៍ពីការរស់នៅប្រកបដោយសុខភាពល្អ។ ដោយមិនចាំបាច់បារម្ភអំពីចរាចរណ៍ដ៏មមារញឹកនៅក្នុងទីក្រុង អ្នកដើរ និងអ្នករត់ទាំងឡាយអាចហាត់ប្រាណដោយមិនមានការរំខាន ហើយថែមទាំងមានការលើកទឹកចិត្តតាមរយៈបង្គោលស្លាកសញ្ញាបង្ហាញចំងាយផ្លូវរៀងរាល់ ៥០ម៉ែត្រនៅលើផ្លូវរត់នេះ។ “ផ្លូវរត់AIA” ត្រូវបានសម្ពោធ និងអបអរសាទរដោយបុគ្គលិក និងទីប្រឹក្សាផែនការជីវិត AIA រាប់រយនាក់ ដែលប្រារព្ធនៅរាជធានីភ្នំពេញ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ ២០១៨។ ថ្លែងនៅក្នុងពិធីសម្ពោធនោះដែរ នាយកប្រតិបត្តិប្រចាំតំបន់របស់ AIA លោក Jacky Chan បានមានប្រសាសន៍ថា “AIA បេ្តជ្ញាជួយឲ្យប្រជាពលរដ្ឋជាទូទៅដោយរួមទាំងប្រជាជនខ្មែរទាំងអស់ផងដែរ ទទួលបានសុខភាពល្អ រស់នៅបានយូរអង្វែង និងមានជីវិតកាន់តែប្រសើរ។ ប្រជាជននៅកម្ពុជាចាប់អារម្មណ៍ និងយល់ដឹងអំពីសុខភាពរបស់ពួកគេកាន់តែច្រើនឡើងៗ ហើយយើងនៅទីនេះ ដើម្បីជួយពួកគាត់អាចចាប់ផ្តើមថែរក្សា និងលើកកម្ពស់បែបផែនការរស់នៅប្រកបដោយសុខភាពល្អ។ ផ្លូវរត់ AIA ដែលបានសម្ពោធនៅថ្ងៃនេះ ផ្តល់ជាមូលដ្ឋានដ៏មានប្រសិទ្ធិភាព និងបើកចំហរចំពោះសាធារណជននៅទីនេះឲ្យពូកគាត់អាចចាប់យកនូវផែនការរស់នៅបែបនេះបានយ៉ាងងាយស្រួល។  ដោយឡែក លោក Richard Bates អគ្គនាយកក្រុមហ៊ុន អេ អាយ អេ ខេមបូឌា បានយល់ស្របដោយបន្ថែមថា “ ចាប់តាំងពីដំបូងមកម្ល៉េះ អេ អាយ អេ ខេមបូឌា បានកំណត់យកសុខុមាលភាពប្រជាជនជាចំណុចយកចិត្តទុកដាក់សំខាន់បំផុតសម្រាប់ប្រតិបត្តិការទាំងអស់របស់យើង។ “ផ្លូវរត់AIA” គឺជាធាតុផ្សំបន្ថែមលើកិច្ចខិតខំប្រឹងប្រែងជាច្រើនរបស់យើងកន្លងមក ដើម្បីបង្កើតឲ្យមានឥទ្ធិពលវិជ្ជមានសម្រាប់មនុស្សគ្រប់រូប ដោយជំរុញឲ្យមានការរស់នៅប្រកបដោយសុខភាពល្អ។ យើងជឿជាក់ថា “ផ្លូវរត់AIA” មិនត្រឹមតែជួយឲ្យអ្នករាល់គ្នាធ្វើលំហាត់ប្រាណប៉ុណ្ណោះទេ តែថែមទាំងជំរុញឲ្យគាត់មានទឹកចិត្តឈានជំហានឆ្ពោះទៅរកការរស់នៅប្រកបដោយមានសុខភាពកាន់តែប្រសើរ”។  គួរបញ្ជាក់ផងដែរថា “ផ្លូវរត់AIA” មានប្រវែងជាង ៨៥០ម៉ែត្រលាតសន្ធឹងតាមបណ្តោយច្រាំងទន្លេចតុមុខ ចន្លោះសាលសនិ្នសិទចតុមុខ និងកំពង់ចម្លងភ្នំពេញ-អរិយក្សត្រ ហើយ “ផ្លូវរត់ AIA” នេះស្វាគមន៍រាល់សាធារណជនជាទូទៅដោយមិនគិតថ្លៃ។  ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

ចែករំលែក

សេចក្តីជូនដំណឹងចុះថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០១៨ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសពីការហាមឃាត់ការនាំចូល លក់ ចែកចាយ និងផ្សព្វផ្សាយបោកប្រាស់នូវផលិតផល ៣មុខ នៅតាមបណ្តាញសង្គមហ្វេសប៊ុក ដែលមានដូចជា៖ ១. សេរ៉ូមឈ្មោះ Glutaone 600  (ជាប្រភេទឱសថ) គ្រប់ប្រភេទ ដែលកំពុងត្រូវបានផ្សព្វផ្សាយលក់តាមគណនីហ្វេសប៊ុកចំនួន ៤ ឈ្មោះ  ១- Phea Sreng  ២- Oeng Chhiv Yi  ៣- Nana Chang  ៤- ជេ-ជេ សប។  ឱសថ Glutaone 600 ត្រូវបានផលិតនៅប្រទេសថៃ គ្មានអាសយដ្ឋានច្បាស់លាស់ គ្មានក្រុមហ៊ុននាំចូលត្រឹមត្រូវ គ្មានចុះបញ្ជិកាគ្មានការត្រួតពិនិត្យគុណភាព និងគ្មានច្បាប់អនុញ្ញាត ហើយថែមទាំងផ្សព្វផ្សាយភូតកុហក បោកប្រាស់ គ្មានមូលដ្ឋានវិទ្យាសាស្រ្តត្រឹមត្រូវដូចជា ធ្វើឲ្យស្បែកសបែបស៊ីជម្ពូ ជួយឲ្យស្បែកភ្លឺថ្លាម៉ត់រលោង ផ្តល់សំណើមដល់ស្បែក បំបាត់មុន បំបាត់ស្នាមអុជខ្មៅ ។ល។ ២. គ្រឿងសម្អាងឈ្មោះ Firmax 3 Cream ផលិតនៅប្រទេសម៉ាឡេស៊ីមានលេខប្រវេទន៍ CAMN១៥៣៦៩CN-១៧ បាននាំចូលដោយក្រុមហ៊ុន អអេហ្វ៣ វើលដ៏ (ខេមបូឌា) ឯ.ក “RF3 WORLD (CAMBODIA) Co., lTD.” ត្រូវបានកំពុងផ្សព្វផ្សាយតាមរយៈគណនីចំនួន ៦០ និងគណនីផ្សេងទៀត ដោយបានអួតអាង ភូតកុហក បោកប្រាស់បំផ្លើសហួសពីការពិតនូវផលិតផល ថាបានព្យាបាលជំងឺសន្លាក់ដៃជើង ជំងឺបេះដូង ខ្លាញ់រុំសរសៃឈាម ជំងឺទឹកនោមផ្អែម ជំងឺទឹកនោមប្រៃ ជំងឺក្រពះពោះវៀន ជំងឺឫសដូងបាត ជំងឺស្រ្តីគ្រប់ប្រភេទ ជំងឺលើសឈាម ឡើងជាតិស្ករ ជំងឺថ្លើម ជំងឺសួត ជំងឺរលាកច្រមុះ រក្សាសម្រស់ឲ្យនៅក្មេង និងជំងឺផ្សេងៗជាច្រើនមុខទៀត។ ៣. គណនីចំនួនបីដែលមានឈ្មោះ  ១- AMOUR បុរសមន្តស្នេហ៍  ២- SaRa 999 លក់ផលិតផលសុខភាពបុរស   ៣- អាយ៉ា លក់ផលិតផល ធំ វែង បានយូរ បានកំពុងផ្សព្វផ្សាយឱសថបំប៉នផ្លូវភេទបុរសឈ្មោះ NANO-G ផលិតនៅប្រទេសបារាំង គ្មានក្រុមហ៊ុននាំចូលត្រឹមត្រូវ គ្មានចុះបញ្ជិកាគ្មានការត្រួតពិនិត្យ និងគ្មានការអនុញ្ញាតឲ្យផ្សព្វផ្សាយ ដោយធ្វើការអួតអាង ភូតកុហក បោកប្រាស់ ដូចជាជួយសម្រួលដល់ប្រដាប់ភេទទន់ខ្សោយ ឆាប់ចេញទឹកកាមនិងជួយសម្រួលដល់ការឡើងសម្ពាធឈាម ជាតិអាស៊ីត និងជាតិស្ករ ព្រមទាំងជួយព្យាបាលការឈឺសន្លាក់ដៃជើង ឈឺចង្កេះ ចុករួយខ្នងជាដើម។ ដើម្បីចៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់ដល់សុខភាព   សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ឈប់ប្រើប្រាស់ផលិតផលទៅតាមការឃោសនាលើគណនីហ្វេសប៊ុកខាងលើ។   ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរឹងទៅតាមផ្លូវច្បាប់ចំពោះម្ចាស់គណនីទាំងអស់នេះ ដែលនាំចូលផ្សព្វផ្សាយបំផ្លើសហួសពីការពិត លក់ ឬចែកចាយ  ទៅតាមច្បាប់ស្តីពីច្បាប់វិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថជាធរមាន។ ក្នុងករណីបងប្អូនប្រជាពលរដ្ឋត្រូវការព័ត៌មានបន្ថែមពី នាយកដ្ឋានឱសថ ចំណីអាហារបរិក្ខារពេទ្យ និងគ្រឿងសម្អាង ។ សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ ០១១ ៥៧៤ ៧៨៧ ០៩៥ ៣៥៩ ៣៩៩ ០១២ ៩៨៣ ៣៣៤ ០១៧ ៦០៦ ៦៧០។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

ចែករំលែក

ប្រភេទសត្វត្រីម៉្យាងដែលមានញាណដឹងពីដែនម៉ាញេទិចរបស់ផែនដី ប្រហែលជាអាចមានតួនាទីយ៉ាងសំខាន់ជួយរុករកពីដំណើរការរបស់ខួរក្បាលមនុស្ស និងដំណើរការខុសប្រក្រតីរបស់ប្រព័ន្ធសរសៃប្រសាទនៃអ្នកជំងឺចុះខ្សោយការចងចាំ ឬ Parkinson នេះបើយោងតាមការសិក្សាចុះថ្ងៃទី១៤ សីហា ២០១៨ ពីសាកលវិទ្យាល័យ Michigan State ។ អ្នកវិទ្យាសាស្រ្តនៅសាកលវិទ្យាល័យ Michigan State ជាអ្នកដំបូងគេដែលបានរកឃើញហ្សែននៅក្នុងប្រភេទត្រីម៉្យាងដែលមានខ្លួនថ្លាដូចកញ្ចក់(Glass catfish) មានឈ្មោះថា Electromagnetic-perceptive gene ឬ EPG ដែលជាហ្សែនអាចឆ្លើយតបទៅនឹងរលកម៉ាញេទិច។ ការសិក្សានេះ ស្ថិតនៅក្រោមការគាំទ្រពីសំណាក់រដ្ឋាភិបាល ដែលបានផ្សព្វផ្សាយតាមរបាយការណ៍វិទ្យាសាស្រ្តដោយបានបង្ហាញពីឥទ្ធិពលដ៏អស្ចារ្យមួយសម្រាប់ប្រើប្រាស់ក្នុងការព្យាបាលលើមនុស្ស និងអាចជាជំនួយដល់អ្នកជំងឺដែលកំពុងរងគ្រោះពីអាការៈញ័របណ្តាលមកពីជំងឺចុះខ្សោយការចងចាំ (Parkinson) និងជំងឺប្រកាច់ (Seizures)។ “ពួកយើងបានរកឃើញនូវវិធីសាស្រ្តសុវត្ថិភាពដែលអាចធ្វើឲ្យហ្សែនមានសកម្មភាព នៅពេលបានចាក់បញ្ចូលទៅក្នុងកោសិកាខួរក្បាលរបស់សត្វកណ្តុរដើម្បីសង្កេតមើលពីចលនាអវយវៈរបស់វា ដែលសកម្មភាពនេះអាចនឹងកើតមានឡើងស្រដៀងគ្នាផងដែរនៅក្នុងរាងកាយរបស់មនុស្ស” នេះជាការលើកឡើងរបស់អ្នកដឹកនាំការនិពន្ធ Galit Pelled ដែលជាសាស្រ្តាចារ្យផ្នែកជីវវេជ្ជសាស្រ្តនៅវិទ្យាស្ថាន MSU។ សព្វថ្ងៃការព្យាបាលតាមបែប Deep Brain Stimulation ទៅលើអាការៈញ័ររបស់ជំងឺ Parkinson ជាដំណើរការដែលបង្កហានិភ័យខ្ពស់តាមរយៈការវះកាត់លើលលាដ៍ក្បាលដើម្បីបំពាក់ប្រព័ន្ធអេឡិចត្រូត នាំឲ្យមានការខូចខាតដល់ប្រព័ន្ធសរសៃប្រសាទ ដោយឡែក ការសិក្សាខាងលើជាសញ្ញាបង្ហាញថា អាការៈញ័រនៃអ្នកជំងឺ Parkinson ប្រហែលជាអាចត្រូវបានប្រើប្រាស់ហ្សែនដើម្បីចាក់បញ្ចូលទៅក្នុងកោសិកាពិសេសនៅក្នុងខួរក្បាល ដែលអនុញ្ញាតឲ្យម៉ាញេទិចអាចបញ្ចេញនូវរលកអេឡិចត្រូម៉ាញេទិច ធ្វើឲ្យហ្សែនមានសកម្មភាពអាចគ្រប់គ្រងស្ថានភាពញ័ររបស់អ្នកជំងឺបាន។ ការព្យាបាលប្រភេទនេះមិនត្រឹមតែអាចធ្វើឡើងលើខួរក្បាលប៉ុណ្ណោះទេ តែវាក៏អាចមានប្រសិទ្ធភាពចំពោះផ្នែកដទៃទៀតនៃសារពាង្គកាយផ្សេងដូចជា ជំងឺពាក់ព័ន្ធនឹងបេះដូងជាដើម បើទោះបីមេកានិកនៃហ្សែនប្រភេទនេះនៅមិនទាន់ដឹងច្បាស់នៅឡើយ ប៉ុន្តែវានឹងក្លាយជាការបើកទំព័រថ្មីមួយសម្រាប់វិធីសាស្រ្តក្នុងការព្យាបាលជាច្រើន នៅពេលអ្វីៗត្រូវបានសិក្សាស្វែងយល់បានជាក់លាក់។ ប្រភពយោង៖ https://www.sciencedaily.com/releases/2018/08/180814140515.htm   ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

By 2022, market research suggests that the global market for nutraceuticals may reach US$302,306 million[1]. The opportunity is great because the market is for foods and beverages that could help to prevent or treat diseases. To discover this market, head to the Singapore Marina Bay Sands Expo and Convention this September 11 and 12 for Vitafoods Asia 2018. Vitafoods Asia brings together buyers, distributors, retailers and suppliers to do business and uncover high-quality, innovative dietary supplements and functional food and beverages. Key components of the exhibition include high-quality, innovative dietary supplements and functional food and beverages from a showcase of over 300 exhibitors. The products help to improve health, wellbeing, physical and mental health and include energy drinks to meal replacement bars, chewable supplements to effervescent tablets and everything in-between. Moreover, there is a New Products Zone where you can discover the latest innovations and market successes in ingredients and finished products. At Vitafoods Asia you can source and taste the very latest products to hit the market at the Tasting Centre. Among the exhibitors, for example, is DuPont Nutrition & Health, a subsidiary of the United States-based conglomerate DuPont. At Vitafoods Asia 2018, DuPont is hosting the DuPont Hospitality Suite, where a team of innovative solvers, deep consumer insights and broad product portfolio will help you turn challenges into high-value business opportunities. Hosted by experts in the field, make an appointment at the suite for a “Meet & Greet” session. There will be 2 presentations per day, sharing what’s hot and relevant in Asia. “We’re going to place products with health-enhancing benefits and solutions backed by ground-breaking science at the heart of our presence at the event this year. We will also share the research behind our science and demonstrate how it can be translated into successful ingredient formulations and product launches,” said Dr Li Yongjing, DuPont Nutrition & Health’s regional president for Asia. The firm will also present two talks on its work and findings, on new insights and therapeutic strategies for shaping the gut microbiota, which is the ecosystem of microorganisms in people’s guts that influences their health, and on human milk oligosaccharides (HMOs), which are sugars found in high concentrations only in human milk and confer health benefits. Researchers are trying to harness HMOs to make infant formulas more like breast milk. Clinically-substantiated supplements, especially those for women and children, will be at the heart of the products at PharmaLinea’s booth. The Slovenia-based firm sells private label food supplements – those that are manufactured by one company but sold by another – and offers services to other businesses in the nutraceutical industry. “Our primary focus is on women and children, and we have developed excellence in liquid product forms and convenient single-serve forms. Our latest cutting-edge solutions address iron deficiency, immunity, pregnancy, gut health and children’s sleep, among others,” said PharmaLinea marketing and public relations project manager Matevz Ambrozic. “The VitaFoods Asia exhibition will also give us the opportunity to present our business model, which is unique to the industry. The complete service we offer includes extensive scientific support, which greatly facilitates medical detailing. Our regulatory team also provides all the necessary information and documentation during the registration process,” he said. People interested in supplements that could reduce the risk of heart attacks should visit Italy-headquartered company Indena’s booth. Indena will be presenting several of its new ingredients for nutraceuticals, including one, derived from the fruit of a plant in southern Italy, that is safe and effective in reducing cardiovascular risks. Indena will also introduce a product suitable for sports nutrition to improve athletes’ training, performance and recovery. The PT Cekindo Bisnis Grup, a consulting company in Indonesia that helps businesses planning to expand into the country, will share information about Indonesian regulations and product registration processes relevant to the nutraceuticals industry, within the Industry Advice Zone. Cekindo chairman Michal Wasserbauer noted that Indonesian is home to more than 260 million people and is one of the fastest growing pharmaceutical markets in Asia. “Moreover, Indonesian people are now more aware of the importance of having a healthier lifestyle. Per person revenues have significantly risen in the last few years and are expected to continue to rise over the next decade, which means that the middle class’s spending power on healthcare products is growing,” he continued. In the Industry Advice Zone, exhibitors and professional visitors can access advice for regulation interpretation and consultation on food regulation problems. A key partner is Antion, a Chinese regulation consulting company engaged in services to the food industry. Another partner is the Singapore Institute of Food Science and Technology (SIFST), who will offer professional advice and expertise on Food Safety Management, especially for food and healthcare products meant for import and export markets. Mintel, a market research company, and the Japan Food Research Laboratories and the Chemical Inspection and Regulation Service (CIRS), a leading product safety and chemical management consulting firm, and the Healthy Marketing Team, who will advise on product innovation are also available in this Zone as advisors. Returning exhibitors say that the event provides a comprehensive overview of nutraceuticals. “We’ve been participating in Vitafoods Asia since its very first edition, and it has grown in both the number and quality of exhibitors, visitors and scientific programmes. We expect the same high quality this year and beyond,” said Indena marketing director Cosimo Palumbo. Mr Wasserbauer noted: “Vitafoods Asia 2018 will be one of the biggest events in Asia, so we definitely do not want to miss it.” [1] *Nutraceuticals Market Global Opportunity Analysis and Industry Forecast, 2014-2022. Allied Market Research. December, 2016. About Vitafoods Asia Vitafoods Asia is part of Informa Exhibitions’ Global Health & Nutrition Network (GHNN), which brings together a portfolio of events, digital media and publishing for marketers, manufacturers and formulators of nutrition and dietary supplements, healthy foods/beverages and personal care products. GHNN’s events include Vitafoods Europe, Vitafoods Asia, SupplySide West and SupplySide East. Natural Products INSIDER is the global media brand covering healthy ingredients and finished applications. Vitafoods Insights offers online content and a series of topic-specific digital magazines that bring highlights of the Vitafoods events to a global audience. SupplySide West & Vitafoods Global Storefronts offers a new online environment where ingredient buyers and product developers can find and connect with the suppliers and solutions they need, all year long. For more information, visit www.informaglobalhealth.com. Informa’s Global Exhibitions Division organises transaction-oriented exhibitions and trade shows, which provide buyers and sellers across different industries and communities with a powerful platform to meet face-to-face, build relationships and conduct business. Informa has a portfolio of more than 150 exhibitions, serving a number of core verticals, including Health & Nutrition, Beauty, Property & Construction and Pop Culture.

ចែករំលែក

នាថ្ងៃទី ០១ ខែ កញ្ញា ឆ្នាំ ២០១៨ កន្លងទៅនេះ វេទិកាចែករំលែកមួយស្តីអំពី “តើអ្នកប្រកបរបរវិជ្ជាជីវៈសុខាភិបាល និងស្ថាប័នសុខាភិបាលឯកជនគួរចូលរួមយ៉ាងណាខ្លះដើម្បីកាត់បន្ថយលំហូរចេញអ្នកជំងឺទៅក្រៅប្រទេស?” ត្រូវបានប្រារព្ធឡើងនៅវិទ្យាស្ថានជាតិសុខភាពសាធារណៈ រៀបចំដោយក្រុមការងារហេលស៍ថាម ប្រូ (HEALTHTIME PRO) របស់ក្រុមហ៊ុន ហេលស៍ថាម ខបភូរេសិន (HEALTHTIME CORPORATION) និងរួមសហការឧបត្ថម្ភដោយផលិតផល Coxil ក៏ដូចជាគាំទ្រផងដែរដោយកាដាវ គ្លីនិកសើស្បែក និងឡេសឺរ មន្ទីរព្យាបាលធ្មេញម៉ាស្ទ័រ ឃែរ ព្រមទាំងមន្ទីរសម្រាកព្យាបាល និងសម្ភពលុច្ស។ វេទិកាចែករំលែកនេះត្រូវបានធ្វើឡើងក្នុងគោលបំណងពីរសំខាន់ៗគឺ ទី១ ទាក់ទងនឹងការពិភាក្សាលើបញ្ហាដែលកំពុងជួបប្រទះ និងដំណោះស្រាយនៃលំហូរចេញអ្នកជំងឺទៅក្រៅប្រទេស និងទី២ ទាក់ទងនឹងការចែករំលែកលើគន្លឹះដែលម្ចាស់មន្ទីរពេទ្យ គ្លីនិក បន្ទប់ពិគ្រោះជំងឺ និងអ្នកប្រកបរបរវិជ្ជាជីវៈសុខាភិបាលគួរធ្វើដើម្បីពង្រឹងសេវាកម្ម ក៏ដូចជាផ្តល់ទំនុកចិត្តដល់អ្នកជំងឺ។  គួរបញ្ជាក់ថា វេទិការយៈពេលកន្លះថ្ងៃនេះបានធ្វើការចាប់ផ្តើមពីម៉ោង ៨ព្រឹក ដល់ម៉ោង ១២ថ្ងៃត្រង់ ដោយមានការចូលរួមពីវាគ្មិនកិត្តិយសចំនួន ៣ រូបគឺ លោកស្រីទន្តបណ្ឌិត អេង លីគង់ ដែលលោកស្រីជាប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា និងជានាយិកានៃមន្ទីរព្យាបាលធ្មេញម៉ាស្ទ័រ ឃែរ និង លោកស្រីសាស្ត្រាចារ្យ ឯក ម៉េងលី អតីតប្រធានផ្នែកសម្ភពនៃមន្ទីរពេទ្យកាល់ម៉ែតដែលបច្ចុប្បន្ន លោកស្រីជាស្ថាបនិកនៃមន្ទីរសម្ភពលុច្ស និងមន្ទីរសម្រាកព្យាបាល និងសម្ភពសុខៈ ព្រមទាំងជាស្ថាបនិកនៃមន្ទីរពេទ្យអឃីតកោះពេជ្រ  និងមានផងដែរនូវវត្តមានរបស់ លោកវេជ្ជបណ្ឌិត ចាន់ វិចិត្រ ដែលលោកជាអនុប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ព្រមទាំងជាស្ថាបនិកនៃកាដាវគ្លីនិកសើស្បែក និងឡេសឺរ។ វេទិកាទាំងមូលក៏ទទួលបានកិត្តិយសចូលរួមពីសំណាក់លោក លោកស្រីវេជ្ជបណ្ឌិត និងទន្តបណ្ឌិតដែលជាសមាជិកនៃសហគមន៍ហេលស៍ថាមប្រូ ព្រមទាំងសិស្សនិស្សិតផ្នែកសុខាភិបាលប្រមាណជាង ៥០នាក់ផងដែរ។  សកម្មភាពពេញមួយព្រឹកនេះត្រូវបានចែកចេញជាបីវគ្គគឺ វគ្គទីមួយ៖ ជាវេទិកាចែករំលែកបទពិសោធន៍ផ្ទាល់ពីសំណាក់វាគ្មិនកិត្តិយសទាំងបីរូប ទាក់ទងនឹង “វិធីសាស្ត្រក្នុងការទំនាក់ទំនងល្អរវាងគ្រូពេទ្យ ជាមួយអ្នកជំងឺ” “វិធីសាស្ត្រក្នុងការគ្រប់គ្រង និងការពង្រឹងសក្តានុពលក្រុមការងារក្នុងស្ថាប័ន” និង“វិធីសាស្រ្តក្នុងការកំណត់តម្លៃសេវាកម្ម ឲ្យចំអតិថិជនគោលដៅ”។  វគ្គទីពីរ ជាវេទិកាជជែកពិភាក្សា រវាងវាគ្មិនកិត្តិយស និងអ្នកចូលរួម លើប្រធានបទ “តើអ្នកប្រកបរបរវិជ្ជាជីវៈសុខាភិបាល និងស្ថាប័នសុខាភិបាលឯកជនគួរចូលរួមយ៉ាងណាខ្លះដើម្បីកាត់បន្ថយលំហូរចេញអ្នកជំងឺទៅក្រៅប្រទេស?” ។ វគ្គទីបី ជាវេទិកាពិភាក្សាជាក្រុមដោយមានការចូលរួមយ៉ាងផុសផុល ពីសំណាក់អ្នកចូលរួម និងចូលរួមដឹកនាំពីវាគ្មិនកិត្តយសផងដែរ។  ជាចុងក្រោយ ក្រុមការងារហេលស៍ ថាម ប្រូ ពិតជាមានសេចក្តីសោមនស្សរីករាយ សូមថ្លែងអំណរគុណដល់វាគ្មិនកិត្តយស និងអ្នកចូលរួមទាំងអស់ ដែលបានញ៉ាំងឲ្យវេទិកាទាំងមូលបញ្ចប់ទៅយ៉ាងរលូន និងប្រកបដោយផ្លែផ្កា។  ដើម្បីទទួលបានព័ត៌មានបន្ថែម សម្រាប់វគ្គសិក្សាដែលនឹងប្រព្រឹត្តទៅ នាពេលខាងមុខទៀត សូមតាមដានក្នុង Healthtime Pro ទាំងអស់គ្នា។  ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

ចែករំលែក

សេចក្តីជូនដំណឹងចុះថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០១៨ របស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដល់សាធារណជនទាំងអស់ឲ្យបានជ្រាបថា៖ យោងតាមការពិនិត្យឃើញលើបណ្តាញសង្គមហ្វេសប៊ុក (Facebook) រៀងរាល់ថ្ងៃ មានគណនីហ្វេសប៊ុកចំនួន ៨ គឺ ១- បុរសពិត  ២- ក្រុមចេក  ៣- Srey DaDa Online Shop  ៤- Mrr Ly  ៥- Oun Tii Ta OnlineShop  ៦-Bopha 1 Online Shop  ៧- Srey Thom Online Shop   ៨- Vannak Love កំពុងផ្សព្វផ្សាយលក់ផលិតផលឱសថបំប៉នផ្លូវភេទបុរសឈ្មោះ FORCE មួយកំប៉ុងមាន ៩០គ្រាប់នាំចូលពីប្រទេសបារាំង។ ផលិតផលឱសថបំប៉នផ្លូវភេទបុរសឈ្មោះ FORCE នេះពុំបានត្រួតពិនិត្យគុណភាពពុំបានចុះបញ្ជិកា និងគ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាលឡើយ។ គណនីហ្វេសប៊ុកខាងលើបានផ្សព្វផ្សាយគ្មានមូលដ្ឋានវិទ្យាសាស្រ្តត្រឹមត្រូវនូវឱសថបំប៉នសុខភាព FORCE ដោយភូតកុហក និងបំផ្លើសហួសពីការពិតមានដូចជា ធ្វើឲ្យប្រដាប់ភេទបុរសធំជាងមុន រឹងជាងមុន ជំនួយដល់ក្រលៀន ក្រពេញប្រូស្តាត អាចជួយព្យាបាលអ្នកដែលមានបញ្ហាទឹកនោមផ្អែម ទឹកនោមប្រៃ លើសឈាម និងបញ្ហាក្រពះ ។ល។ ដើម្បីចៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់ដល់សុខភាព ឬឈានដល់បាត់បង់អាយុជីវិត (ដោយសារការគាំងបេះដូង) របស់អ្នកប្រើប្រាស់ ក្រសួងសុខាភិបាលសូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវឈប់ប្រើប្រាស់ផលិតផលឱសថបំប៉នផ្លូវភេទបុរស ជាពិសេសឱសថបំប៉នផ្លូវភេទបុរសឈ្មោះ FORCE ដោយផលិតផលនេះពុំបានត្រួតពិនិត្យគុណភាពគ្មានចុះបញ្ជិកា គ្មានក្រុមហ៊ុនស្របច្បាប់ និងគ្មានការអនុញ្ញាតឲ្យផ្សព្វផ្សាយពីក្រសួងសុខាភិបាលឡើយ។ ដូច្នេះ ក្រសួងសុខាភិបាលតម្រូវឲ្យម្ចាស់គណនីហ្វេសប៊ុកទាំងអស់ខាងលើនេះត្រូវបញ្ឈប់ការនាំចូល ផ្សព្វផ្សាយ លក់ ឬចែកចាយឱសថបំប៉នផ្លូវភេទបុរសឈ្មោះ FORCE ខុសច្បាប់នេះជាបន្ទាន់។ ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរឹងទៅតាមផ្លូវច្បាប់ចំពោះម្ចាស់គណនីហ្វេសប៊ុកណាឬជនណា ដែលបាន ឬបន្ត នាំចូល ផ្សព្វផ្សាយលក់ ឬចែកចាយឱសថបំប៉នផ្លូវភេទបុរសឈ្មោះFORCE នេះស្របតាមច្បាប់ស្តីពីច្បាប់វិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថជាធរមាន។ ក្នុងករណីបងប្អូនប្រជាពលរដ្ឋបានជួបប្រទះឃើញជនណាកំពុងប្រើប្រាស់ លក់ ចែកចាយ ផលិតផលឱសថបំប៉នសុខភាពផ្លូវភេទបុរសឈ្មោះ FORCE គ្មានការអនុញ្ញាតពីក្រសួងសុខាភិបាលខាងលើ សូមបងប្អូនប្រញាប់ផ្តល់ព័ត៌មាន ឬត្រូវការព័ត៌មានបន្ថែមពី នាយកដ្ឋានឱសថ ចំណីអាហារ  បរិក្ខារពេទ្យ និងគ្រឿងសម្អាង។  សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ០១១ ៥៧៤ ៧៨៧ ០៩៥ ៣៥៩ ៣៩៩ ០១២ ៩៨៣ ៣៣៤ ០១២ ៨៩២ ០២២ ។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

ចែករំលែក

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូជម្រាបជូនដលសាធារណជនទាំងអស់ឲ្យបានជ្រាបថា៖  យោងតាមការពិនិត្យឃើញលើបណ្តាញសង្គមហ្វេសប៊ុក (Facebook) រៀងរាល់ថ្ងៃ មានគណនីចំនួនបីឈ្មោះ   ១-White Skin House ២-White Skin House II   ៣-Gluta White Skin House បានកំពុងផ្សព្វផ្សាយផលិតផលបំប៉នសុខភាព ឬឱសថបំប៉នសុខភាព និងគ្រឿងសម្អាង គ្មានក្រុមហ៊ុននាំចូលត្រឹមត្រូវ  គ្មានចុះបញ្ជិកា គ្មានការត្រួតពិនិត្យ និងគ្មានច្បាប់អនុញ្ញាតឲ្យផ្សព្វផ្សាយពីក្រសួងសុខាភិបាលឡើយ ហើយគណនីខាងលើនេះបានផ្សព្វផ្សាយអួតអាង បំផ្លើសហួសពីការពិត ដូចជាជួយបង្រួមសាច់ដុំទ្វារមាសឲ្យតឹងណែន បណ្តឹងដើមទ្រូងឲ្យមូលក្លំស្អាត ជាដើម។ ដើម្បីចៀសវាងការខាតបង់ប្រាក់កាស ប៉ះពាល់ដល់សុខភាពឬឈានដល់ការបាត់បង់អាយុជីវិត (ស្លាប់ដោយសារការហូរឈាមតាមទ្វារមាស ឬកើតមហារីកសុដន់)  របស់អ្នកប្រើប្រាស់ទៀតនោះ ក្រសួងសុខាភិបាលសង្ឃឹមថាសាធារណជនទាំងអស់ឈប់ប្រើប្រាស់ឈប់ជឿតាមការឃោសនាអកុសលបោកប្រាស់ភូតកុហក បំផ្លើសពីការពិតបែបអនាធិបតេយ្យ និងជួយផ្សព្វផ្សាយបន្តឲ្យប្រជាពលរដ្ឋដទៃឈប់ទិញ ឬប្រើប្រាស់ផលិតផលទាំងនេះតាមរយៈគណនីខាងលើនេះ។ ម្ចាស់គណនីឈ្មោះ White Skin House, White Skin House II និង Gluta White Skin House ត្រូវបញ្ឈប់ការផ្សព្វផ្សាយលក់ ឬចែកចាយ ផលិតផលបំប៉នសុខភាព  ឬឱសថបំប៉នសុខភាព  និងគ្រឿងសម្អាងជាបន្ទាន់។ ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរឹងទៅតាមផ្លូវច្បាប់ចំពោះម្ចាស់គណនីឈ្មោះ White Skin House, White Skin House II និង Gluta White Skin House ដែលនាំចូល លក់ ឬចែកចាយ និងផ្សព្វផ្សាយផលិតផលបំប៉នសុខភាព ឬឱសថបំប៉នសុខភាព និងគ្រឿងសម្អាង គ្មានច្បាប់អនុញ្ញាតខាងលើនេះ ទៅតាមច្បាប់ស្តីពីច្បាប់វិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថជាធរមាន។ ក្នុងករណីបងប្អូនប្រជាពលរដ្ឋបានជួបប្រទះឃើញជនណាកំពុងប្រើប្រាស់ លក់ ចែកចាយផលិតផលបំប៉នសុខភាព ឬឱសថបំប៉នសុខភាព និងគ្រឿងសម្អាង គ្មានការអនុញ្ញាតពីក្រសួងសុខាភិបាលរបស់គណនីខាងលើនេះសូមបងប្អូនប្រញាប់ផ្តល់ព័ត៌មានឬត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋាន  ឱសថ ចំណីអាហារបរិក្ខារពេទ្យ និងគ្រឿងសម្អាង ។ សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ ០១១ ៥៧៤ ៧៨៧, ០៩៥ ៣៥៩ ៣៩៩, ០១២ ៩៨៣ ៣៣៤, ០១២ ៨៩២ ០២២។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក
Top