-
Jul 24, 2017
|
-
7 ឆ្នាំមុន
|
-
2.7K មើល
«ជំងឺរលាកថ្លើម» ជាប្រភេទជំងឺមួយដែលភាគច្រើន បង្កឡើងដោយវីរុស មានដូចជា វីរុសប្រភេទ A,B,C,D,E,F,G ប៉ុន្តែ ក្នុងចំណោម វីរុសទាំងអស់នេះ ពុំមែនសុទ្ធតែអាចបង្កឲ្យមានជំងឺរលាកថ្លើមក្នុងសារពាង្គកាយមនុស្សទាំងអស់នោះទេ។ រលាកថ្លើមA ជាប្រភេទមួយនៃជំងឺរលាកថ្លើម ដែលបង្កឡើងដោយ វីរុសរលាកថ្លើមប្រភេទ A (HAV)។
ជាទូទៅ ជំងឺនេះច្រើនកើតមានឡើងទៅលើបុគ្គល នៅតំបន់ដែលមានអនាម័យទាប ឬអ្នកមានជីវភាពរស់នៅទាប ដែលយើងសង្កេតឃើញជំងឺនេះ តែងកើតមានក្នុងប្រទេសមិនទាន់អភិវឌ្ឍ និងប្រទេសកំពុងអភិវឌ្ឍ ឯប្រទេសដែលមានជីវភាពខ្ពស់ ក៏ដូចជាកម្រិតអនាម័យខ្ពស់ មិនត្រូវបានកត់សម្គាល់ ក្នុងការចម្លងជំងឺនេះច្រើនទេ។ ដោយឡែក ក្នុងករណីមានគ្រោះមហន្តរាយ ដែលតម្រូវឲ្យប្រជាជនបំលាស់ទីលំនៅទៅរស់នៅកន្លែងថ្មី ប្រសិនបើទីនោះ គ្មានទឹកស្អាតប្រើប្រាស់ ឬធ្វើអនាម័យមិនបានត្រឹមត្រូវ វាអាចនឹងមានការផ្ទុះឡើងនូវការចម្លងជំងឺរលាកថ្លើមប្រភេទ A នេះ។ គួរបញ្ជាក់ផងដែរថា កុមារត្រូវបានគេចាត់ទុកថាជាក្រុមមនុស្សដែលងាយឆ្លង ព្រោះប្រព័ន្ធការពារកុមារមានសភាពទន់ខ្សោយ។
ស្វែងយល់បន្ថែមពីជំងឺរលាកថ្លើមប្រភេទ A បកស្រាយដោយ លោកឧកញ៉ាសាស្ត្រាចារ្យវេជ្ជបណ្ឌិត តាន់ គីមមេង នាយកប្រតិបត្តិនៃមណ្ឌលវេជ្ជសាស្ត្រ HOPE។
©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។
ចែករំលែក