Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

ទោះបីជាការប្រើប្រាស់ឱសថជាអ័រម៉ូនជំនួស (HRT)នៅតែចាត់ទុកថាជាការការពារ ក៏ដូចជាការព្យាបាលសម្រាប់បន្ធូរបន្ថយអាការៈរបស់ស្ត្រីអស់រដូវមកដល់បច្ចុប្បន្ន តែសារធាតុធម្មជាតិជាច្រើនត្រូវបាននាំមកដោយការស្រាវជ្រាវថ្មីៗជាមួយនឹងការពេញនិយមប្រើប្រាស់យ៉ាងឆាប់រហ័ស។ យ៉ាងណាមិញ សារធាតុធម្មជាតិទាំងនោះភាគច្រើនមានតម្លៃថ្លៃ និងមានប្រសិទ្ធភាពខុសប្លែកពីគ្នា ដូចនេះមានតែសារធាតុមួយចំនួនតូចប៉ុណ្ណោះត្រូវបានបង្ហាញអំពីអត្ថប្រយោជន៍ទៅលើសុខភាពយ៉ាងជោគជ័យ ដែលក្នុងនោះរួមមានទាំងសារធាតុ Isoflavones ពីសណ្តែកសៀងផងដែរ។ តើ Isoflavones របស់សណ្តែកសៀងជាអ្វី? Isoflavones ត្រូវបានចាត់ទុកថាជាអ័រម៉ូនអឺស្ត្រូសែនរបស់រុក្ខជាតិ ដោយសារវាមានរចនាសម្ព័ន្ធប្រហែលនឹងអឺស្ត្រូសែនដែលមានក្នុងខ្លួនមនុស្ស ក៏ប៉ុន្តែ វាមិនផ្តល់ជាផលរំខានដូចជាអ័រម៉ូនឡើយ ដោយសារសមត្ថភាពក្នុងការជ្រើសរើសជាលិកាភ្ជាប់របស់វា។ តើ Isoflavonesមានអត្ថប្រយោជន៍យ៉ាងណាខ្លះចំពោះស្ត្រីអស់រដូវ? 1.អាការៈក្តៅក្រហល់ក្រហាយ ភាពក្តៅស្អុះស្អាប់ និងបែកញើសពេលយប់ គឺជាសញ្ញារំខានបំផុតដែលធ្វើឲ្យស្ត្រីអស់រដូវភាគច្រើនត្រូវសម្រេចចិត្តទទួលយកការព្យាបាល។ ការថយចុះនៃអាការៈនេះ ត្រូវបានសង្កេតឃើញចំពោះស្ត្រីដែលមានរបបអាហារសម្បូរដោយ Isoflavones ពីសណ្តែកសៀង។ ភស្តុតាងជាច្រើនពីការសិក្សាបានបញ្ជាក់អំពីប្រសិទ្ធភាពរបស់Isoflavonesក្នុងការការពារអាការៈក្តៅក្នុងខ្លួននេះតាំងពីអំឡុងពេលត្រៀមអស់រដូវផងដែរ។ការប្រើប្រាស់ក្នុងកម្រិត ៤០ ទៅ ៨០ មីលីក្រាមនៃ Isoflavones ក្នុងមួយថ្ងៃត្រូវបានចាត់ទុកថាជាកម្រិតសមរម្យ។ 2.ជំងឺពុកឆ្អឹង ជំងឺពុកឆ្អឹង គឺជាមូលហេតុចម្បងគេនៃអាការៈស្ពឹកស្រពន់ និងឈឺចុករួយនៅតាមសន្លាក់ ជាពិសេសគឺជង្គង់ចំពោះស្ត្រីអស់រដូវ។ ការព្យាបាលជាច្រើនលើបញ្ហានេះរួមទាំងការវះកាត់ផងដែរពុំអាចជំនួសរបបអាហារដែលត្រឹមត្រូវ និងការរក្សាសន្ទស្សន៍ម៉ាស់របស់រាងកាយ (BMI) ឲ្យស្ថិតក្នុងកម្រិតធម្មតាបានឡើយ។ ដូចនេះហើយទើប Isoflavones ត្រូវបានចាត់ទុកជាវិធីការពារជំងឺពុកឆ្អឹងដ៏សំខាន់ចំពោះស្ត្រីអស់រដូវ។ 3.បញ្ហាមេតាបូលិក និងសន្ទស្សន៍ម៉ាស់របស់រាងកាយ (BMI) ភស្តុតាងពីការសិក្សាថ្មីៗបានបង្ហាញថា បញ្ហាលើសទម្ងន់ និងបណ្តុំរោគសញ្ញាមេតាបូលិកដែលអាចកើតមានចំពោះស្ត្រីអស់រដូវរហូតដល់ ៣ដងលើសពីស្ត្រីធម្មតា អាចធ្វើឲ្យមានភាពកាន់តែធ្ងន់ធ្ងរនៃជំងឺលើសជាតិខ្លាញ់ក្នុងឈាម ភាពធន់នឹងអាំងស៊ុយលីន លើសសម្ពាធឈាម ទឹកនោមផ្អែម និងជំងឺបេះដូង។ តាមរយៈការសិក្សា សកម្មភាពនៃ Isoflavones ប្រឆាំងទៅនឹងការរលាកដែលអាចបង្កជាជំងឺបេះដូងត្រូវបានបង្ហាញឡើង។ 4.ជំងឺមហារីក អឺស្ត្រូសែនពីរុក្ខជាតិ ដូចជា Isoflavones នេះត្រូវបានចាត់ទុកថាមានអត្ថប្រយោជន៍ខ្ពស់ចំពោះការការពារជំងឺមហារីក ដោយសារវាជាភ្នាក់ងារដែលអាចមានសកម្មភាពលុះត្រាមានការរីកលូតលាស់នៃកោសិកាមហារីក ការទប់នៃ Tyrosine kinase  សកម្មភាពនៃ DNA topoisomerase  ការទប់ដំណើរការរាតត្បាតនៃសរសៃឈាមចិញ្ចឹមកោសិកាមហារីក ក៏ដូចជាឥទ្ធិពលប្រឆាំងទៅនឹងអុកស៊ីតកម្ម ដែលសុទ្ធតែឆ្លើយតបនឹងកោសិកាមហារីក។ 5.បន្លាស់ប្តូរនៃស្បែក ភាពផ្លាស់ប្តូរនៃស្បែកអាស្រ័យនឹងអាយុរួមមានដូចជាការថយចុះនៃកម្រាស់ស្បែក ភាពស្ងួតនៃស្បែក ភាពជ្រីវជ្រួញ និងការកើននៃការរាតត្បាតនៃដំបៅជាដើម។ កាន់តែអាក្រក់នោះគឺ ភាពអស់រដូវធ្វើឲ្យដំណើរការបន្លាស់ប្តូរនេះកើតមានកាន់តែរហ័សដោយសារកង្វះអ័រម៉ូនអឺស្ត្រូសែន។Genistein គឺជា Isoflavones នៅក្នុងសណ្តែកសៀងដែលទើបនឹងត្រូវបានដឹងថាជាភ្នាក់ងារធម្មជាតិដែលដើរតួក្នុងការការពារការប្រែប្រួលរបស់ស្បែកក្នុងវ័យអស់រដូវ ក៏ដូចជាចំពោះអ្នកដែលវះកាត់អូវែ ដោយមិននាំមកជាមួយនូវផល-រំខានដូចនឹងអឺស្ត្រូសែនជំនួសឡើយ។ 6.ជំងឺបាក់ទឹកចិត្ត ជំងឺបាក់ទឹកចិត្ត ត្រូវបានដឹងថាជាបញ្ហាសុខភាពមួយក្នុងចំណោម១១ ដែលកើតមានច្រើនបំផុតចំពោះស្រ្តីអស់រដូវ ហើយវាជាបញ្ហាចម្បងមួយដែលប៉ះពាល់ដល់គុណភាពនៃការរស់នៅ និងបង្កើនការប្រឈមនឹងបញ្ហាសុខភាពផ្សេងៗ ក៏ដូចជាការស្លាប់ ដែលទាក់ទងនឹងជំងឺរ៉ាំរ៉ៃមួយចំនួនដូចជា ជំងឺសរសៃឈាមបេះដូង និងជំងឺមហារីកជាដើម។ Isoflavones គឺជាសារធាតុដែលត្រូវបានផ្តោតយ៉ាងខ្លាំងនៅប៉ុន្មានឆ្នាំថ្មីៗនេះ ជាមួយនឹងឥទ្ធិពលប្រឆាំងការធ្លាក់ទឹកចិត្តរបស់វាជាពិសេសប្រសិនបើប្រើរួមជាមួយឱសថ Sertraline ឬ Fluoxetine។ 7.ភ្នាសរំអិលនៃទ្វារមាស ភ្នាសនៃទ្វារមាស និងស្បែក នឹងបាត់បង់សំណើមទៅតាមអាយុ ពិសេសនៅវ័យអស់រដូវ ដោយវាប្រែទៅជាស្ងួត ហើយឆាប់ប្រតិកម្មជាមួយនឹងការរលាក និងប្រឈមនឹងការរួមត្បៀតនៃទ្វារមាសផងដែរ។ លទ្ធផលនៃការសិក្សាបានបង្ហាញថា អាចជួយបង្កើនតុល្យភាពនៃកោសិកា និងសម្រួលដល់បញ្ហារួមនៃទ្វារមាស។ ដោយឡែក ពុំមានការបង្ហាញណាមួយអំពីផលមិនល្អទៅលើការបញ្ចេញអ័រម៉ូនស្ត្រី ឬក៏មុខងារថ្លើម និងក្រលៀនឡើយ។ Isoflavones ពីសណ្តែកសៀងគឺជាសារធាតុចិញ្ចឹមដែលផ្តល់នូវប្រសិទ្ធភាពដ៏ប្រសើរជាងគេក្នុងការប្រើប្រាស់ឆ្លាស់ជាមួយការព្យាបាលដោយឱសថអ័រម៉ូនចំពោះស្ត្រីអស់រដូវ។ ស្របជាមួយនឹងការព្យាបាលជំងឺជាក់លាក់មួយចំនួន ការប្រើប្រាស់ Isoflavones ក៏ចាំបាច់ក្នុងការជួយជំរុញគុណភាពជីវិតរបស់ស្ត្រីអស់រដូវផងដែរ។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ    

ចែករំលែក

ភាគច្រើនបញ្ហាក្រពះពោះវៀន មិនមែនកើតតែចំពោះមនុស្សចាស់នោះទេ យុវវ័យមួយចំនួនធំក៏កំពុងប្រឈមនឹងបញ្ហានេះដូចគ្នាដែរ។ ព្រោះតែញ៉ាំអ្វីប្លែកបន្តិចបន្តួចក៏មិនស្រួលពោះ ឬពេលខ្លះនៅសុខៗដូចចេញទឹកក្រពះឈឺមួយរំពេច ដែលហោចណាស់ក៏ត្រូវញ៉ាំថ្នាំទើបបាត់។ អំឡុងពេលនេះ ក៏មានប្រភេទអាហារខ្លះទាមទារឲ្យអ្នកត្រូវតមដោយហេតុផលផ្សេងៗផងដែរ៖   អាល់កុល អាល់កុល ជាអាស៊ីតរាវ ដែលផ្ទុកនូវវត្តមាន អេតាណុល និងអាចចូលរួមបង្កើនការបញ្ចេញអាស៊ីតថែមមួយកម្រិតទៀត។ ម៉្យាងទៀត វាក៏ធ្វើឲ្យរាងកាយបាត់បង់ជាតិទឹកធ្ងន់ធ្ងរ បន្ថយការរំលាយអាហារ និងបង្កើនការក្អែអាស៊ីត។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនអ្នកមានអារម្មណ៍ថាចង់ ចង្អោរ ក្អួត រឿងមួយដែលអ្នកត្រូវដឹង និងចៀសឲ្យផុតគឺ ភេសជ្ជៈដែលមានជាតិអាល់កុល ព្រោះវានឹងធ្វើឲ្យអាការៈដែលអ្នកកំពុងមាន វិវឌ្ឍទៅកាន់តែធ្ងន់ធ្ងរដោយសារអាល់កុល អាចឲ្យ ពុលដល់ក្រពះ និងអាចផ្លាស់ប្តូរការធ្វើមេតាប៉ូលីសថ្លើមបាន។ គួរបញ្ជាក់ថា ប្រជាជនដែលមានបញ្ហាថ្លើមស្រាប់ មិនគួរទទួលទានជាតិអាល់កុលច្រើននោះទេ ហើយបើនរណាម្នាក់ដែល មានបញ្ហាក្រពះ ក៏ត្រូវផ្តល់ដំបូន្មានឲ្យចៀសពីសារធាតុនេះដែរ។   អាហារហឹរ ការទទួលទានអាហារហឹរ គឺមានការប្រែប្រួលទៅតាមបុគ្គលម្នាក់ៗ អ្នកខ្លះគ្មានផលប៉ះពាល់អ្វីនោះទេ ស្របពេលដែលវាអាចជាមូលហេតុនៃការពិបាករំលាយអាហារម្រាប់បុគ្គលផ្សេងទៀត។ ប្រសិនបើអ្នកមានសញ្ញាដូចជា ចង្អោរ ក្អួត និងរាក អ្នកគួរតែចៀសវាងនូវអាហារមួយចំនួន ដែលមានលទ្ធភាពអាចភ្ញោចប្រព័ន្ធរំលាយអាហារក្នុងនោះអាហារមានរសជាតិហឹរជាមួយក្នុងចំណោមអាហារទាំងនោះ។ ជាពិសេស អ្នកគួរជ្រើសរើសអាហារមានរសជាតិសាបបន្តិចនៅពេលអ្នកមានបញ្ហារំលាយអាហារ ហើយត្រូវប្រាកដថាអ្នក មិនបានញ៉ាំអាហារហឹរ បើអ្នកមានប្រតិកម្មជាមួយវា។ សូមប្រយ័ត្ន ប្រភេទអាហារហឹរដែលចម្អិនជាមួយប្រេង ឬខ្លាញ់ អាចចាត់ចូលជាប្រភេទអាហារដែលមិនល្អដល់អ្នកខ្សោយក្រពះពោះវៀនទ្វេដង។   ផលិតផលទឹកដោះគោ តាមរយៈការស្រាវជ្រាវកន្លងមក គេបានរកឃើញថា ប្រជាជនជាងពាក់កណ្តាលពិភពលោក គឺមានប្រតិកម្មជាមួយនឹងឡាក់តូសក្នុងទឹកដោះគោមានន័យថា ពួកគេគ្មាននូវអង់ស៊ីមចាំបាច់ក្នុងការរំលាយផលិតផលទឹកដោះគោនោះ។ ប៉ុន្តែទោះបីអ្នកមិនមានប្រតិកម្មនឹងឡាក់តូសក៏ដោយ តែការបង្ករោគពីវីរុស ឬបាក់តេរី អាចប៉ះពាល់ដល់ឡាក់តាស ដែលជាអង់ស៊ីមសំខាន់សម្រាប់រំលាយឡាក់តូស និងអាចជាមូលហេតុចម្បងធ្វើឲ្យបាត់បង់សមត្ថភាពក្នុងការរំលាយឡាក់តូសផងដែរ។ ការទទួលទានផលិតផលទឹកដោះគោដូចជាទឹកដោះគោឆៅ និងឈីស ត្រូវបានបង្ហាញថាធ្វើឲ្យមនុស្សមួយចំនួនឆាប់ឈឺក្រពះ។   អាហារចៀន-កែច្នៃ មានផលិតផលខ្លាញ់ដូចជាប្រេងអូលីវ ប័រ និងអាហារប្រភេទចៀនខ្លះមានផ្ទុកនូវប្រភេទខ្លាញ់Trans ក្នុងកម្រិតខ្ពស់ ជាមូលហេតុធ្វើឲ្យពិបាក ដល់ប្រព័ន្ធរំលាយអាហារ ព្រោះវាពិបាកបំបែក។ខ្លាញ់ទាំងនេះអាចរក្សាឲ្យអាស៊ីតកើនឡើង ដែលជាមូលហេតុនៅពីក្រោយការក្អែរអាស៊ីត។ សម្រាប់ប្រភេទអាហារកែច្នៃដែលមានអាយុកាល ឬកាលបរិច្ឆេទផុតកំណត់រយៈពេលយូរ ជាទូទៅ គឺមាន ជាតិគីមីច្រើរួមទាំងសារធាតុសម្រាប់ថែរក្សាដែលរំខានដល់សរីរាង្គផ្នែកពោះរបស់អ្នកជាទូទៅ។ កាហ្វេអ៊ីន កាហ្វេអ៊ីនភ្ញោចការកន្ត្រាក់នៃស្រទាប់ពោះវៀនធ្វើឲ្យចលនាក្រពះ ពោះវៀន កើនឡើងឆាប់រហ័សងាយនឹងបង្កជារាក ស្ទើរគ្រប់គ្នា។ ដូច្នេះ ប្រសិនអ្នកមានបញ្ហារាកស្រាប់ នោះកាហ្វេអ៊ីននឹង ធ្វើឲ្យអ្នកកាន់តែរាកធ្ងន់ធ្ងរ។ ត្រូវចាំថាមិនត្រឹម តែកាហ្វេទេ សូដា និងសូកូឡា ជាប្រភពផ្សេងទៀតនៃកាហ្វេអ៊ីន និងដែលអាចបង្កជាការឈឺក្រពះកាន់តែខ្លាំង។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក

បំពង់ក ជាសរីរាង្គដែលអាហារត្រូវបានឆ្លងកាត់គ្រប់ពេល នៅពេលមួយអ្នកឈឺបំពង់ក ប្រាកដជាត្រូវផ្លាស់ប្តូរការញ៉ាំមួយចំនួន។ ដោយសារ ការញ៉ាំពិតជាសំខាន់ទោះអ្នកស្ថិតនៅស្ថានភាពណាក៏ដោយ   តែអ្នកត្រូវប្រាកដថាអាហារដែលអ្នកញ៉ាំចូលទៅនោះ ស័កិ្តសមនឹងស្ថានភាពអ្នក។ តាមរយៈអត្ថបទខាងក្រោម ហេលស៍ថាម សូមណែនាំនូវប្រភេទអាហារ៤យ៉ាង ដែលអ្នកគួរទទួលទានបើអ្នកកំពុងឈឺក៖ 1 អាហារប្រភេទស៊ុប ភាគច្រើន ស៊ុបអាចផ្តល់គុណប្រយោជន៍ចំពោះអាការៈឈឺក តែមិនមែនស៊ុបទាំងអស់សុទ្ធតែមានប្រសិទ្ធភាពដូចគ្នានោះទេ។ ជាក់ស្តែង ស៊ុបដែលផ្សំពីសាច់មាន់ សាច់គោ ឬបន្លែ (ពិសេសការ៉ុត) អាចងាយស្រួលចំពោះបំពង់កនៅពេលឈឺ។ ម៉្យាង ស៊ុបដែលមានខ្ទឹមច្រើនតែងជួយសម្រួលដល់ដំណើរការនៃការជាសះស្បើយដោយហេតុថាខ្ទឹមមានផ្ទុកនូវសារធាតុសម្លាប់បាក់តេរីធម្មជាតិ ដែលមានលក្ខណៈប្រឆាំងការរលាក។ ផ្ទុយមកវិញ ស៊ុបប៉េងប៉ោះ អាចចាត់ចូលជាប្រភេទមួយនៃស៊ុបដែលមានជាតិអាស៊ីត និងអាចបង្កឲ្យរលាកដល់បំពង់កធ្ងន់ធ្ងរ រីឯស៊ុបហឹរខ្លាំងរឹតតែអាចធ្វើឲ្យរលាកបំពង់ករបស់អ្នកលើសដើម។ 2 មើមខ្ញី ខ្ញី ជាគ្រឿងផ្សំដែលមានឥទ្ធិពលនៅក្នុងចង្ក្រានបាយ ជាពិសេស អាចបន្ថយការរលាក ជួយបើករន្ធច្រមុះ និងជួយបញ្ចេញស្លេស្មពីច្រមុះ និងបំពង់ក។ វាត្រូវបានចាត់ទុកជាសារធាតុបំបាត់ការឈឺចាប់ ដែលអាចសម្រួលដល់អាការៈឈឺកប្រកបដោយប្រសិទ្ធភាព។ សារធាតុនៅក្នុងមើមខ្ញីមានលក្ខណៈប្រឆាំងបាក់តេរី ផ្សិត និងអាចជួយកាត់បន្ថយការបង្ករោគដោយសារការឈឺបំពង់កផងដែរ។ ជាងនេះទៅទៀតនោះ ខ្ញីជួយសម្រួលការធ្វើការលើគ្រប់ជាលិកាទាំងអស់នៃរាងកាយ ហើយផ្តល់នូវតុល្យភាពរវាងសុខភាពនិងរាងកាយរបស់អ្នក។ ទោះជាយ៉ាងណាក៏ដោយ ខ្ញីមិនត្រូវបានណែនាំឲ្យប្រើជាថ្នាំសម្រាប់ស្ត្រីមានផ្ទៃពោះនោះទេ។ 3 ស្ពៃក្តោប ស្ពៃក្តោប ត្រូវបានប្រើប្រាស់តាំងពីយូរយារណាស់មកហើយ ដោយសារវាផ្តល់នូវអត្ថប្រយោជន៍ដល់សុខភាពជាច្រើនដូចជា ប្រឆាំងអុកស៊ីតកម្មពិសេសសម្បូរដោយវីតាមីនC វីតាមីនKស៊ុលផួរ និងជីវជាតិច្រើនផ្សេងទៀត ដែលអាចជួយក្នុងការកាត់បន្ថយការរលាកនៃជំងឺឈឺក។ គួរបញ្ជាក់ថា កាលបុរាណសម័យ  ប្រជាជនចូលចិត្តយកស្ពៃក្តោបដែលហាន់ ម៉ដ្ឋមករុំនៅក ពេលឈឺកតែសម័យបច្ចុប្បន្ន គេបរិភោគស្ពៃក្តោបតែម្តង ដើម្បីទទួលបានគុណសម្បត្តិទាំងនោះ។ 4 ផ្លែចេក ចេក ជាផ្លែឈើដែលងាយស្រួលលេប ទន់ ហើយងាយរំលាយអាហារ ព្រមទាំងមានប្រសិទ្ធភាពអាចបំបាត់អាការៈឈឺកបានយ៉ាងប្រសើរព្រោះសម្បូរនូវវីតាមីនC។ ម៉្យាងទៀតនោះ វាជាប្រភេទផ្លែឈើគ្មានជាតិអាស៊ីត មានផ្ទុកនូវវីតាមីនច្រើនប្រភេទរួមមាន វីតាមីនB6 ប៉ូតាស្យូម និងជាតិសរសៃ។ លោកអ្នកអាចញ៉ាំផ្លែចេកទាំងមូលតែឯងឬលាយជាមួយស្ត្រូប័ររីឬប្លូប័ររីជាទឹកផ្លែឈើញ៉ាំជាប្រចាំថ្ងៃក៏អាចទទួលបានគុណប្រយោជន៍ដូចគ្នាផងដែរ។ តែមិនមែនថាអ្នកត្រូវទ្រាំតទៅទៀត ឬគ្រាន់តែប្រើថ្នាំនោះទេ ប៉ុន្តែអ្នកត្រូវរួមផ្សំជាមួយការញ៉ាំដែលត្រឹមត្រូវ នោះក្តីប្រាថ្នានៃការឆាប់ជាសះស្បើយនឹងខិតទៅរកអ្នក…. ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

Isoflavones អាចរក្សាកម្រិតរបស់អឺស្ត្រូសែនឲ្យនៅក្រោមការគ្រប់គ្រងបានដោយវាអាចបញ្ចេញសកម្មភាពជាអឺស្ត្រូសែនខ្សោយនៅពេលអឺស្ត្រូសែនរាងកាយចុះទាប និងអាចរារាំងទៅវិញនូវឥទ្ធិពលរបស់អឺស្ត្រូសែននៅពេលអឺស្ត្រូសែនរបស់រាងកាយយើងមានកម្រិតខ្ពស់។ ក្នុងករណីរបស់ស្ត្រីត្រៀមអស់រដូវ ដែលជាទូទៅមានការកើនឡើងនូវកម្រិតអឺស្ត្រូសែនក្នុងរាងកាយ នោះ Isoflavones នឹងធ្វើការរារាំងឥទ្ធិពលរបស់វាទៅលើកោសិកា។ រីឯក្នុងករណីស្ត្រីក្រោយពីអស់រដូវ ដែលជាទូទៅមានការថយចុះនៃអឺស្ត្រូសែនក្នុងខ្លួន នោះ Isoflavones ដើរតួដូចជាអឺស្ត្រូសែន ជាមួយនឹងឥទ្ធិពលស្រាលអឺស្ត្រូសែនក្នុងរាងកាយ។ គួរបញ្ជាក់ថា Isoflavones ២ប្រភេទដែលរកឃើញច្រើនបំផុតនៅក្នុងផលិតផលពីសណ្តែកសៀងគឺ Genistein និង Daidzein  ដែលអត្ថប្រយោជន៍របស់វានឹងត្រូវបានលើកយកមកពិភាក្សាដូចខាងក្រោម៖ 1. ឥទ្ធិពលធ្វើឲ្យឆ្អឹងរឹងមាំ ការសិក្សាលើប្រជាជានអាស៊ី បានរកឃើញថា ស្ត្រីក្រោយអស់រដូវដែលបានទទួលទានអាហារសម្បូរដោយ Isoflavone មានដង់ស៊ីតេរ៉ែក្នុងឆ្អឹងខ្ពស់បើធៀបនឹងអ្នកដែលមិនសូវបានទទួលទាន។ក្រៅពីនោះ ការសិក្សារយៈពេលខ្លីលើរាងកាយមនុស្ស បានបង្ហាញថា Isoflavones អាចបន្ថយការបាត់បង់ឆ្អឹងចំពោះស្ត្រីក្រោយអស់រដូវដែលជាទូទៅអាចបាត់បង់ឆ្អឹងជារៀងរាល់ឆ្នាំក្នុងអត្រាពី ១,៥ ទៅ ៣%។ ឥទ្ធិពលក្នុងការការពារនេះក្នុងរយៈពេលច្រើនឆ្នាំ អាចបន្ថយនូវការប្រឈមមុខនឹងជំងឺពុកឆ្អឹង និងអត្រានៃការបែកបាក់ឆ្អឹងបាន។ 2. សកម្មភាពប្រឆាំងអុកស៊ីតកម្ម សកម្មភាពប្រឆាំង អុកស៊ីតកម្មរបស់ Isoflavoneពីសណ្តែកសៀងត្រូវបានសង្កេតឃើញនៅក្នុងមន្ទីរពិសោធន៍ភាគច្រើនថាអាចបង្កើនភាពធន់នៃLDL ទៅនឹងប្រតិកម្មអុកស៊ីតកម្មដែលកើតមានក្នុងខ្លួន និងការការពារកោសិកាខួរក្បាល បើតាមការពិសោធណ៍លើកណ្តុរឈ្មោលដែលមានបញ្ហាស្ទះសរសៃឈាមខួរក្បាល   និងកណ្តុរញីដែលបានកាត់យកអូវែចេញ។ ម្យ៉ាងទៀត ការការពារការបាត់បង់ម៉ាស់សាច់ដុំក៏ត្រូវបានបង្ហាញផងដែរពីការប្រឆាំងអុកស៊ីតកម្ម ការពារការងាប់របស់កោសិកាសាច់ដុំ ស្របពេលដែលការស្វិតសាច់ដុំជាបញ្ហាដែលកើនឡើងជាបន្តបន្ទាប់ចំពោះមនុស្សវ័យចំណាស់ មានជីវិតមិនសូវសកម្ម ឬអ្នកដែលមានរបួសរយៈពេលយូរ។ 3. សកម្មភាពប្រឆាំងនឹងការធាត់លើសទម្ងន់ ការធាត់លើសទម្ងន់ និងជំងឺទឹកនោមផ្អែម ជាបញ្ហាខុសប្រក្រតីទាក់ទងនឹងសារធាតុចិញ្ចឹមក្នុងរាងកាយរបស់យើង និងភាគច្រើនមានទំនាក់ទំនងទៅនឹងការប្រឈមនឹងជំងឺសរសៃឈាមបេះដូងមួយចំនួនដែលអាចបង្កឲ្យមានបញ្ហាសុខភាព និងគ្រោះថ្នាក់ដល់ជីវិត។ Isoflavoneត្រូវបានជឿថាអាចមានសកម្មភាពលើរេសិបទ័ររបស់អឺស្ត្រូសែន ដែលជាលទ្ធផលធ្វើឲ្យមានការថយចុះនូវការប្រមូលផ្តុំជាតិខ្លាញ់ និងការចែកចាយរបស់ជាលិកាខ្លាញ់។ ការសិក្សាមួយដែលបានបោះពុម្ពលើព្រឹត្តិបត្រព័ត៌មាន Nutrition នៅឆ្នាំ ២០១៣  ក៏បានបញ្ជាក់អំពីអត្ថប្រយោជន៍របស់Isoflavone ក្នុងការសម្រកទម្ងន់ និងការគ្រប់គ្រងជាតិស្ករក្នុងឈាមផងដែរ។ 4. សកម្មភាពប្រឆាំងនឹងជំងឺទឹកនោមផ្អែម Isoflavones  ពីសណ្តែកសៀងអាចមានអត្ថប្រយោជន៍ចំពោះជំងឺទឹកនោមផ្អែមដោយសារសកម្មភាពដូចនឹងអឺស្ត្រូសែនរបស់វា និងការការពារការបង្កើតជាគ្លុយកូសដោយសារការធ្វើប្រតិកម្មរបស់ជាតិខ្លាញ់ ក៏ដូចជាការរារាំងការស្រូបយកជាតិស្ករពីពោះវៀនផងដែរ ដែលជាលទ្ធផលធ្វើឲ្យមានការថយចុះនៃជាតិស្ករក្នុងឈាមក្រោយពីញ៉ាំអាហាររួច។ 5. សកម្មភាពលើប្រព័ន្ធសរសៃឈាមនិងបេះដូង Isoflavone មានលក្ខណៈជីវសាស្ត្រយ៉ាងខ្លាំងក្នុងការធ្វើឲ្យមានការរីកឡើងនៃសរសៃឈាមអាកទែរ បន្ថយកូឡេស្តេរ៉ូលក្នុងឈាម និងរារាំងការកករឹងនៃសរសៃ ឈាមលើសត្វស្វាញីដែលអស់រដូវ។ Isoflavones អាចរារាំងផងដែរលើការស្អិតជាប់នៃកោសិកា និងបំផ្លាញសកម្មភាពនៃសារធាតុមួយចំនួនក្នុងរាងកាយដូចជា cytokines និង platelet derived growth factor ដែលជះឥទ្ធិពលដល់ការកកើតនៃដំបៅ។ ម្យ៉ាងទៀត សមត្ថភាពក្នុងការប្រឆាំងអុកស៊ីតកម្មរបស់វាក៏អាចបន្ថយរាលដាលនៃប្រតិកម្ម peroxidation របស់ជាតិខ្លាញ់ផងដែរ។ 6. សកម្មភាពលើស្បែក បញ្ហាស្បែកជាច្រើនត្រូវបានសង្កេតឃើញថាអាចកើតមានឡើងចំពោះស្ត្រីអស់រដូវដែលក្នុងនោះមានមួយចំនួនហាក់ដូចជាមានទំនាក់ទំនងជាចម្បងទៅនឹងភាពចាស់ជរា  និងការប៉ះពាល់ជាមួយពន្លឺថ្ងៃ ព្រមទាំងខ្លះទៀតគឺជាលទ្ធផលនៃការថយចុះអ័រម៉ូនអឺស្ត្រូសែនក្នុងរាងកាយ។ Isoflavone ត្រូវបានបង្ហាញមានប្រសិទ្ធភាពបន្ថយភាពជ្រីវជ្រួញ ក៏ដូចជាអាចការការពារស្បែកប្រឆាំងនឹងមហារីក និងជំងឺរលាកស្បែក Erythremia ដែលបង្កដោយកាំរស្មី UV។ 7. សកម្មភាពលើការរួមនៃទ្វារមាស ការរួមនៃទ្វារមាស ជាបញ្ហារួមមួយក្នុងចំណោមស្រ្តីអស់រដូវជាច្រើន ដោយវានាំមកជាមួយនូវរោគសញ្ញារួមមានដូចជា ភាពស្ងួត រមាស់ ធ្លាក់ស រលាក និងឈឺចាប់ពេលរួមភេទ។ ក្នុងការសិក្សាដែលបានចុះផ្សាយក្នុង Journal of Obstetrics & Gynaecology នៅឆ្នាំ ២០១៦ បានបង្ហាញថា Isoflavones  ពីសណ្តែកសៀងអាចជួយសម្រួលអាការៈនៃការរួមរបស់ទ្វារមាសបាន។ 8. សកម្មភាពលើមុខងារនៃការគិត ការសិក្សាមួយដែលបានចុះផ្សាយក្នុងព្រឹត្តិបត្រព័ត៌មាន Menopause នៅក្នុងឆ្នាំ ២០១៥បានបង្ហាញអំពីឥទ្ធិពលវិជ្ជមាននៃ Isoflavones របស់សណ្តែកសៀង លើមុខងារក្នុងការរៀនសូត្រ ការគិត ក៏ដូចជាការចងចាំ ចំពោះស្រ្តីក្រោយអស់រដូវ។ Isoflavone ពីសណ្តែកសៀងដែលត្រូវបានប្រើប្រាស់ដោយប្រជាជនអាស៊ីជាច្រើនជំនាន់មកហើយនោះគឺជាសមាសធាតុថ្មីមួយចំពោះពិភពលោក ហើយត្រូវបានលើកយកមកពិភាក្សា  និងសិក្សាលើសត្វ និងមនុស្សជាបន្តបន្ទាប់ ដើម្បីធ្វើការស្វែងរកឥទ្ធិពលវិជ្ជមានផ្សេងៗទៀតរបស់វាទៅលើសុខភាព។ ©2018រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

លោកអ្នកធ្លាប់ទទួលទានដំឡូងជ្វាទេ?ជឿជាក់ថា មិត្តអ្នកអានគ្រប់គ្នាសុទ្ធតែធ្លាប់ភ្លក្សរសជាតិរបស់ដំឡូងជ្វាគ្រប់ៗគ្នាជាក់ជាមិនខាន។ មិនខុសពីផ្លែឈើ និងបន្លែផ្សេងៗទៀតទេ ​ដំឡូងជ្វាពិតជាមានអត្ថប្រយោជន៏ច្រើនចំពោះសុខភាព។ ខាងក្រោមនេះ យើងខ្ញុំសូមលើកយកគុណសម្បត្តិដែលលោកអ្នកទទួលបានបន្ទាប់ពីទទួលទានដំឡូងជ្វា ទោះជាស្លទទួលទានចំហុយ ឬស្ងោរក៏ដោយ... ១. ផ្ទុកនូវជាតិសរសៃច្រើនលើសលុប  ដំឡូងជ្វា គឺមានផ្ទុកនូវ​ជាតិសរសៃស្ទើរតែ២ដងច្រើនជាងប្រភេទដំឡូងផ្សេងៗទៀត។ ក្នុងដំឡូងជ្វាមួយផ្លែមានផ្ទុកនូវជាតិសរសៃប្រមាណជា៧ក្រាម ដែលវានឹងបង្កើតបានជាជាតិម៉្សៅដ៏ល្អម៉្យាងបន្ថែមលើរបបអាហារគ្រប់ប្រភេទ។ កម្រិតជាតិសរសៃដ៏ខ្ពស់នេះបានផ្ដល់នូវគុណភាពនៃការដុតបំផ្លាញចំណីដ៏យឺតក្នុងរាងកាយដែលវាមានន័យថា ថាមពលកាឡូរីនឹងត្រូវបានប្រើប្រាស់យ៉ាងយឺតៗ និងមានប្រសិទ្ធភាពជាងពពួកអាហារ កាបូអ៊ីដ្រាតដែលមានជាតិសរសៃទាប។  ២. ជួយឲ្យបេះដូងមានសុខភាពល្អ  ដំឡូងជ្វា គឺមានផ្ទុកនូវវីតាមីន B6 ក្នុងកម្រិតដ៏ខ្ពស់។ វីតាមីននេះ គឺមានសារៈសំខាន់ណាស់ក្នុងការបំបែកនូវសារធាតុ Homocysteine ដែលធ្វើឲ្យសរសៃអាកទែ និងសរសៃឈាមឡើងរឹងក្រិន។ ជាមួយគ្នានេះ វាអាចជួយឲ្យប្រព័ន្ធឈាមក្នុងរាងកាយធ្វើចលនាបានស្រួល និងផ្ទុកនូវសារធាតុប៉ូតាស្យូមយ៉ាងច្រើនផងដែរ។ លើសពីនេះទៅទៀត ដំឡូងជ្វាអាចជួយបញ្ចុះសម្ពាធឈាម ជួយគ្រប់គ្រងជាតិសូដ្យូមដែលលើស ជួយឲ្យមានតុល្យភាពនៃសារធាតុរាវក្នុងរាងកាយ រក្សាប្រក្រតីភាពនៃខួរក្បាល និងប្រព័ន្ធប្រសាទកណ្ដាល។ ៣. សម្បូរសារជាតិ Beta-carotene បេតាការ៉ូតែន ឬត្រូវបានគេហៅម៉្យាងទៀតថា វីតាមីន A គឺសារធាតុប្រឆាំងនឹងប្រតិកម្មអុកស៊ីតដ៏សំខាន់មួយ។ ដំឡូងជ្វាក្នុងទំហំដ៏សមល្មមមួយអាចផ្ដល់ឲ្យរាងកាយអ្នកនូវវីតាមីនA ដែលត្រូវបានណែនាំសម្រាប់ការទទួលទានជាប្រចាំថ្ងៃ។ វីតាមីននេះមានអត្ថប្រយោជន៏ក្នុងការបង្ការជំងឺមហារីកផ្សេងៗ ការពារស្បែកពីពន្លឺព្រះអាទិត្យ និងជាសារធាតុបំប៉នដ៏ប្រសើរសម្រាប់សុខភាពភ្នែក។  ៤. ជាប្រភពនៃសារធាតុម៉ង់ហ្គាណែស ម៉ង់ហ្គាណែស ជាសារធាតុរ៉ែម៉្យាងដែលមានអត្ថប្រយោជន៏ដ៏អស្ចារ្យចំពោះសុខភាព។ វា គឺជាសមាសធាតុស្នូលនៅក្នុងកត្តាមេតាបូលីសនៃកាបូអ៊ីដ្រាតដែលជួយទ្រទ្រង់នូវកម្រិតជាតិស្ករក្នុងឈាមឲ្យមានស្ថេរភាពល្អ។ បន្ថែមពីលើនេះ វាជួយក្នុងការបង្កើតនូវថាមពលរាងកាយជួយបង្កើនប្រសិទ្ធភាពសមាសធាតុប្រឆាំង និងប្រតិកម្មអុកស៊ីតជួយព្យាបាលជំងឺខ្វះឈាម និងរោគសញ្ញាផ្សេងៗទៀតនៃវដ្ដរដូវរបស់ស្ត្រី។ ៥. សម្បូរវីតាមីនC និងE វីតាមីនC និងE គឺជាវីតាមីនប្រឆាំង និងប្រតិកម្មអុកស៊ីតបានយ៉ាងល្អ ហើយមានតួនាទីយ៉ាងសំខាន់ ក្នុងការការបង្ការនូវជំងឺផ្សេងៗដទៃទៀត។ វីតាមីនទាំង២នេះ ក៏មានតួនាទីយ៉ាងសំខាន់ចំពោះសុខភាព និងសម្រស់នៃស្បែក និងសរសៃសក់ ដែលធ្វើឲ្យវាក្លាយទៅជាថ្នាំគ្រាប់វីតាមីនបំប៉នស្បែកដ៏ល្បីល្បាញមួយ។ ប្រការនេះបានធ្វើឲ្យដំឡូងជ្វាក្លាយជាអាហារដ៏ល្អមួយប្រសើរសម្រាប់សុខភាព និងសក់៕  ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

សណ្តែកសៀងគឺជាគ្រឿងផ្សំគោលនៃអាហារប្រពៃណីរបស់ប្រជាជនអាស៊ីមករាប់ពាន់ឆ្នាំ ហើយក៏ត្រូវបានណែនាំទៅកាន់ប្រទេសប៉ែកខាងលិចរាប់រយឆ្នាំមកហើយដែរ។ បច្ចុប្បន្ន សណ្តែកសៀងត្រូវបានប្រើប្រាស់ជាចម្បងនៅក្នុងផលិតផលអាហារជាច្រើន និងត្រូវបានស្គាល់យ៉ាងទូលំទូលាយជាមួយនឹងសារជាតិបំប៉នរបស់វា ជាពិសេសគឺ  Isoflavone ដែលមានអត្ថប្រយោជន៍យ៉ាងសន្ធឹកទៅលើសុខភាព។ បរិមាណ Isoflavone នៅក្នុងអាហារពីសណ្តែកសៀង សណ្តែកសៀង មានផ្ទុកនូវ Isoflavone ច្រើនជាងគេ តែសណ្តែកសៀងផ្អាប់ ឬកែច្នៃមួយចំនួនអាចបាត់បង់នូវបរិមាណ Isoflavones រហូតដល់ ៨០ ទៅ ៩០%។ អត្ថប្រយោជន៍នៃ Isoflavone ចំពោះសុខភាព 1.   អាការៈរបស់ស្ត្រីអស់រដូវ ក្នុងឆ្នាំ ២០១៥ Isoflavone ពីសណ្តែកសៀងត្រូវបានបង្ហាញថាជាការព្យាបាលក្នុងលំដាប់ដំបូងគេទៅលើអាការៈនៃការអស់រដូវរបស់ស្ត្រី។ការសិក្សាបានបង្ហាញផងដែរដោយ CochraneLibrary នៅឆ្នាំ ២០១១បានលើកឡើងអំពីការបន្ថយការរសាត់ចេញរបស់ឆ្អឹងចំពោះស្ត្រីអស់រដូវដែលបរិភោគ  Isoflavoneពីសណ្តែកសៀង។ សារធាតុនេះត្រូវបានចាត់ទុកថាមានសុវត្ថិភាពជាងការប្រើប្រាស់ថ្នាំអ័រម៉ូនក្នុងការគ្រប់គ្រងអាការៈរបស់ស្ត្រីអស់រដូវ។ 2.   ប្រព័ន្ធសរសៃឈាមបេះដូង រដ្ឋបាលនៃចំណីអាហារនិងឱសថរបស់អាមេរិកក៏ដូចជាកាណាដា អង់គ្លេស ប្រេស៊ីល ឥណ្ឌូនេស៊ីនិងភីលីពីនបានបង្ហាញអំពី ការថយចុះនូវការប្រឈមនៃជំងឺសរសៃឈាមបេះដូង និងឥទ្ធិពលក្នុងការការពារជំងឺសរសៃឈាមបេះដូងដោយប្រូតេអ៊ីនសណ្តែកសៀង ក្នុងបរិមាណ ២៥ ក្រាមក្នុងមួយថ្ងៃ។ ការសិក្សាមួយចំនួនទៀត នៅឆ្នាំ ២០១១ និង ២០១២ បានរកឃើញថា Isoflavone អាចជំរុញមុខងាររបស់ជញ្ជាំងសរសៃឈាមក្នុងកម្រិតទាប    (Baseline) ព្រមទាំងធ្វើឲ្យប្រសើរឡើងពីភាពរឹងស្ទក់នៃសរសៃឈាមអាកទែរចំពោះស្ត្រីក្រោយអស់រដូវផងដែរ។ 3.   ការគ្រប់គ្រងទម្ងន់ ការលើសទម្ងន់ជាបញ្ហាគួរឲ្យកត់សម្គាល់នៅទូទាំងពិភពលោក។ Isoflavone មានឥទ្ធិពលសម្របសម្រួលមេតាបូលីស និងរក្សាលំនឹងនៅក្នុងរាងកាយ ដែលធ្វើឲ្យវាមានអានុភាពក្នុងការការពារ  និងព្យាបាលការលើសទម្ងន់។ 4.   សុខភាពផ្លូវចិត្ត ការសិក្សាមួយដោយជនជាតិជប៉ុនទៅលើស្ត្រីក្រោយអស់រដូវបានបង្ហាញថាការប្រើប្រាស់ក្នុងកម្រិតសមរម្យមួយ  (២៥មីលីក្រាមក្នុងមួយថ្ងៃ)នូវIsoflavone ក្រោមទម្រង់Aglycone អាចកាត់បន្ថយអាការៈនៃការធ្លាក់ទឹកចិត្ត  និងការបារម្ភ។ការសិក្សាពីឆ្នាំ ២០១៤ បានបង្ហាញថាការប្រើលើសពី ៣ខែក្នុងកម្រិត ១០០មីលីក្រាមក្នុង១ថ្ងៃនៃ Isoflavone អាចបន្ថយរោគសញ្ញានៃការបាក់ទឹកចិត្តរបស់ស្ត្រីក្រោយអស់រដូវ   ដោយប្រសិទ្ធភាពគឺប្រហែលនឹងឱសថ Zoloft (៥០mg/ថ្ងៃ) និង Prozac (១០ mg/ថ្ងៃ)។ 5.   សុខភាពស្បែក តាមរយៈការសិក្សាដែលបានធ្វើឡើងលើក្រុមស្ត្រីអស់រដូវបានបង្ហាញអំពីការប្រសើរឡើងយ៉ាងគួរឲ្យកត់សម្គាល់នៃការកាត់បន្ថយភាពជ្រីវជ្រួញការប្រែប្រួលនៃពណ៌ស្បែក និងរូបសម្រស់ទូទៅចំពោះស្ត្រីអាយុចន្លោះពី ៥០ ទៅ ៦៥ ឆ្នាំដែលបានប្រើប្រាស់ Isoflavone ពីសណ្តែកសៀង ២០ក្រាមក្នុងមួយថ្ងៃរយៈពេល ៣ខែ។ 6.   ជំងឺមហារីក សកម្មភាពប្រឆាំងនឹងជំងឺមហារីករបស់សណ្តែកសៀងត្រូវបានភ្ជាប់ទៅនឹងវត្តមានរបស់ Isoflavone ដែលធ្វើការការពារនៅវគ្គនៃការរីកលូតលាស់នៃដុំមហារីក ក៏ដូចជាកាត់បន្ថយការប្រឈម   និងការកើតឡើងវិញនៃដុំសាច់ផងដែរ។សេចក្តីវិភាគចេញពីការសិក្សាចំនួន ១៤៣ ក៏បង្ហាញអំពីលទ្ធផលគួរឲ្យកត់សម្គាល់លើទំនាក់ទំនងរវាង Isoflavone និងការថយចុះនៃការប្រឈមនឹងមហារីកក្រពះ និងសួតទៀតផង។   7.   ការឆ្លងរោគ Isoflavone គឺជាសារធាតុធម្មជាតិដែលបង្កើតឡើងដោយរុក្ខជាតិក្នុងការប្រឆាំងទប់ទល់នឹងការឆ្លងរោគពីផ្សិត  និងបាក់តេរី   ដូចនេះវាក៏អាចប្រឆាំងនឹងមេរោគ  និងជួយឲ្យមេរោគល្អក្នុងពោះវៀនកាន់តែប្រសើរផងដែរ។ 8.   ឥទ្ធិពលប្រឆាំងនឹងអុកស៊ីតកម្ម ឥទ្ធិពលនេះជួយការពារពីការវិវឌ្ឍនៃជំងឺមហារីកដែលបង្កដោយរ៉ាឌីកាល់សេរី។ ការសិក្សានៅក្នុងមន្ទីរពិសោធន៍បានបង្ហាញថាប្រភេទមួយរបស់Isoflavone (genistein) អាចជំរុញសកម្មភាពរបស់អង់ស៊ីមប្រឆាំងអុកស៊ីតកម្មផ្សេងៗ។សកម្មភាពនេះអាចប្រៀបបានទៅនឹងឥទ្ធិពលរបស់វីតាមីនE។ សុវត្ថិភាពរបស់ Isoflavone នៅឆ្នាំ ២០១៥ EFSA បានសរុបសេចក្តីថា កម្រិតប្រើពី ៣៥ ទៅ ១៥០mgក្នុងមួយថ្ងៃនៃ Isoflavone ពីអាហារ ឬអាហារបំប៉ន មិនមានចោទជាផលអវិជ្ជមានលើជាលិកាដែលរងឥទ្ធិពលពីអ័រម៉ូនភេទដូចជាសុដន់ ស្បូន ក្រពេញទីរ៉ូអ៊ីត រហូតដល់ ២ឆ្នាំកន្លះ។ ការប្រើប្រាស់ Isoflavone ពីសណ្តែកសៀងដោយស្ត្រីមានជំងឺមហារីកសុដន់មានទំនាក់ទំនងនឹងការថយចុះនៃអត្រាការស្លាប់ និងការរើឡើងវិញនៃមហារីកផងដែរ។ ម្យ៉ាងទៀត ពុំមានការហាមឃាត់ចំពោះការប្រើប្រាស់ Isoflavone លើស្រ្តីដែលព្យាបាលដោយឱសថ Tamoxifen ឬ Anastrozole ឡើយហើយវាបែរជំរុញប្រសិទ្ធភាពនៃការព្យាបាលទៅវិញ។ ថ្មីៗនេះផងដែរ សមាគមស្ត្រីអស់រដូវនៃអាមេរិកខាងជើង បានបញ្ជាក់ថាគ្មានការកើនឡើងនៃការប្រឈមទៅនឹងមហារីកសុដន់ ឬស្រទាប់ស្បូនដោយសារ Isoflavone ឡើយ។ ឯកសារយោង៖ (1) Gianluca Rizzo and Luciana Baroni : Nutrients. 2018 Jan;10(1): 43. (2) Mark Messina :Nutrients. 2016 Dec; 8(12):754.] ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ម៉្ញូបត្រូវបានគេស្គាល់ថាជាការមើលឃើញខ្លី ឬមើលឃើញជិត ដែលបណ្ដាលឲ្យមនុស្សមានការលំបាកក្នុងការមើលវត្ថុឆ្ងាយច្បាស់។ ការកើនទ្បើងនូវកម្រិតម៉្ញូបខ្ពស់ អាចបង្កឲ្យមានគ្រោះថ្នាក់ខ្លាំងទៅលើភ្នែក រហូតអាចឈានទៅដល់ភាពពិការភ្នែក។ ដូច្នេះ ប្រភេទអាហារ៦មុខខាងក្រោមអាចជាផ្នែកមួយចូលរួមក្នុងការកាត់បន្ថយកម្រិតម៉្ញូប ឬរក្សាកម្រិតម៉្ញូបកុំឲ្យវិវឌ្ឍទៅមុខ៖ ១. សាច់ត្រី ត្រីជាប្រភេទអាហារដ៏ល្អសម្រាប់អ្នកភ្នែកម៉្ញូប ជាពិសេស ពពួកត្រីសាល់ម៉ុង ត្រីធូណា ដែលវាសម្បូរដោយអូមេហ្គា៣ ជួយឲ្យភ្នែកលោកអ្នក ភ្លឺច្បាស់ និងការពាររោគសញ្ញាភ្នែកស្ងួតបង្កពីមូលហេតុផ្សេងៗ។ ការបរិភោគសាច់ត្រីជាទៀងទាត់រៀងរាល់ថ្ងៃអាចជួយកាត់បន្ថយការវិវឌ្ឍទៅជាជំងឺភ្នែកទ្បើងបាយ និងការចុះខ្សោយនៃជំងឺភ្នែកនៅពេលក្រោយបានយ៉ាងប្រសើរ។ ២. សាច់សត្វ ការបរិភោគសាច់ជ្រូក សាច់គោ និង អយស្ទ័រសម្បូរជាតិស័ង្កសី ដែលជាសារធាតុរ៉ែផ្តល់នូវ វីតាមីនA ដល់ភ្នែករបស់អ្នក។ វាក៏ជាផ្នែកមួយ ដ៏សំខាន់ក្នុងការធានានូវការផលិតជាតិមេទ្បានីនដែលសារជាតិពណ៌នេះទទួលខុសត្រូវចម្បងក្នុងការថែរក្សាការថតកាំរស្មីភ្នែក ជាពិសេសការពារភ្នែកងងឹតនៅពេលយប់។ ដើម្បីឲ្យកាន់តែមានប្រសិទ្ធភាព អ្នកគួរទទួលទានសាច់ក្នុងមួយថ្ងៃ យ៉ាងតិច ៣៧៥មីលីក្រាម។ ៣. បន្លែបៃតង បន្លែបៃតងសម្បូរទៅដោយសារជាតិ Lutein និង Zeaxanthin ដែលអាចការពារភ្នែករបស់លោកអ្នកពីកាំរស្មីពន្លឺព្រះអាទិត្យ ពិសេសការពារស្រទាប់ខាងក្នុងនៃគ្រាប់ភ្នែក។ មិនតែប៉ុណ្ណោះបន្លែបៃតងក៏ជួយបង្ការកុំឲ្យភ្នែកខ្សោយ និងកាត់បន្ថយការកើនទ្បើងនៃកម្រិតភ្នែកម៉្ញូប ប្រសិនបើអ្នកបរិភោគបន្លែប្រមាណ ១២ មីលីក្រាមរៀងរាល់ថ្ងៃ។ បន្លែទាំងនោះអាចរួមមាន ប៉េងបោះដំទ្បូង ស្ពៃ សាទ្បាត់ ខាត់ណា ជាដើម។ ៤. ផ្លែឈើ លោកអ្នកអាចបរិភោគប្រភេទផ្លែឈើដូចជា ស្ត្រូប៊័ររី ស្វាយ ល្ហុង និងក្រូច ធ្វើជាអាហារសម្រន់បាន ព្រោះវាសម្បូរទៅដោយវីតាមីនC ជួយបង្កើនប្រ-ព័ន្ធភាពសុំាក្នុងរាងកាយ បង្កើនភាពធន់នៃភ្នែកទៅនឹងជំងឺផ្សេងៗទៀត។ យ៉ាងហោចណាស់ អ្នកអាចបរិភោគផ្លែឈើចំនួន ៩០ មីលីក្រាមក្នុងមួយថ្ងៃសម្រាប់បុរស និង៧៥មីលីក្រាមក្នុងមួយថ្ងៃសម្រាប់ស្ត្រី ដើម្បីជំនួយដល់សុខភាពភ្នែករបស់អ្នក។ ៥. គ្រាប់ធញ្ញជាតិ ការបរិភោគគ្រាប់ធញ្ញជាតិជាប្រចាំ អាចជាដំណោះស្រាយមួយក្នុងចំណោមដំណោះស្រាយជាច្រើនដើម្បីគ្រប់គ្រងភ្នែកម៉្ញូប ព្រោះវាសម្បូរ ដោយវីតាមីនE ដើរតួនាទីយ៉ាងសំខាន់ក្នុងការ ការពារប្រតិកម្មផ្សេងៗ និងថែរក្សាភ្នែកឲ្យមើលឃើញកាន់តែច្បាស់។ លោកអ្នកគ្រាន់តែទទួលទានគ្រាប់ធញ្ញជាតិដូចជា អាល់មុន សណ្ដែកដីសណ្ដែកបៃតង និង ពពួកគ្រាប់ធញ្ញជាតិមួយចំនួនទៀតក្នុងបរិមាណត្រឹមតែ ០.៥ មីលីក្រាម ក្នុង មួយថ្ងៃ នោះអ្នកនឹងឃើញលទ្ធផល។ ៦. ស៊ុត និង ការ៉ុត ស៊ុតមានផ្ទុកទៅដោយវីតាមីនA ដែលជួយការពារភ្នែកងងឹតនៅពេលយប់ និង ភ្នែកស្ងួត។ ជាមធ្យម លោកអ្នកអាចទទួលទានស៊ុតក្នុងចន្លោះពី១ទៅ៤គ្រាប់ ក្នុងមួយថ្ងៃ។ រីឯការ៉ុតក៏មិន ខុសគ្នាដែរ វាជាបន្លែមាននូវវីតាមីនច្រើនប្រភេទសម្រាប់លើកកម្ពស់ក្នុងការជួយឲ្យភ្នែកមានសុខភាពល្អ និងឲ្យភ្នែកមើលឃើញច្បាស់ជាងមុន។ ល្អបំផុត គួរទទួលទានទឹកការ៉ុត ប្រមាណ១១៨.២មីលីលីត្រ ឬ ការ៉ុត២០មីលីក្រាម ( ១ ទៅ ៤ ការ៉ុត) រៀងរាល់ថ្ងៃសម្រាប់អ្នកមានភ្នែកម៉្ញូប។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

ចែករំលែក

ស្ថិតនៅក្នុងវ័យ ៤០ឆ្នាំ  ហាក់ដូចជាពុំមានអ្វីខុសប្លែកពីធម្មតាឡើយចំពោះមនុស្សទូទៅ ក៏ប៉ុន្តែការពិតចំពោះស្ត្រី នេះជាវ័យដែលប្រឈមនឹងបន្លាស់ប្តូរ រួមទាំងផ្នែករូបរាងកាយ សរីរៈ  និងផ្លូវចិត្តដែលជាលទ្ធផលនៃការឈានមកដល់នៃការអស់រដូវរបស់ពួកគេ។ការឡើងចុះនៃអ័រម៉ូននៅក្នុងវគ្គចុងក្រោយនៃការមានរដូវរបស់ស្ត្រី នឹងចាប់ផ្តើមមុនដល់ទៅជាង ១០ឆ្នាំ ហើយអាចបន្តក្នុងរយៈពេលយ៉ាងយូរ ដោយនាំមកជាមួយនូវអាការៈក៏ដូចជាបញ្ហាជាច្រើនដែលស្ត្រីពិបាកនឹងទទួលយកជាផ្នែកមួយនៃជីវិតនៅក្នុងដំណាក់កាលថ្មីនេះ។ វគ្គទាំង ៣ នៃការអស់រដូវដោយរួមបញ្ចូលទាំងវគ្គមុនអស់រដូវ វគ្គអស់រដូវពិតប្រាកដ និងវគ្គក្រោយអស់រដូវ គឺជាដំណាក់កាលសំខាន់សម្រាប់ស្រ្តីដែលទាមទារនូវការយកចិត្តទុកដាក់យ៉ាងខ្លាំង។ ក្នុងនោះផងដែរ ការគាំទ្រផ្នែកស្មារតី និងសារធាតុបំប៉នផ្សេងៗពិតជាចាំបាច់នៅអំឡុងពេលនេះដូចនេះសារធាតុបំប៉នមួយចំនួនត្រូវបានលើកយកមកពិភាក្សាដូចខាងក្រោម។ ធាតុចម្រាញ់ចេញពីតែបៃតង អត្ថប្រយោជន៍លើសុខភាពជាច្រើននៃការបរិភោគតែបៃតងត្រូវបានបង្ហាញឡើង ដោយក្នុងនោះរួមមានទាំងការការពារជំងឺផ្សេងៗដូចជាមហារីកជំងឺសរសៃឈាមបេះដូង និងការខូចខាតនៃប្រព័ន្ធសរសៃប្រសាទជាដើម។  ក្រៅពីសកម្មភាពចម្បងក្នុងការប្រឆាំងអុកស៊ីតកម្ម សកម្មភាពប្រឆាំងជំងឺទឹកនោមផ្អែម បាក់តេរី ការរលាក និងប្រឆាំងនឹងលើសទម្ងន់ក៏ត្រូវបានរាយការណ៍ផងដែរតាមរយៈសារធាតុ Catechins ដែលចម្រាញ់ពីតែបៃតង។   ចំពោះបណ្តុំរោគសញ្ញាមេតាបូលិច ដែលទាមទារឲ្យធ្វើការព្យាបាលរួមគ្នាជាមួយនឹងឱសថជាច្រើនរួមគ្នា តែងចោទជាការបារម្ភលើសុវត្ថិភាពតាមរយៈការសិក្សាជាច្រើន។ ហេតុនេះ ការប្រើប្រាស់សកម្មភាពការពារ និងទប់ទល់នឹងការលើសទម្ងន់របស់តែបៃតងត្រូវបានពិចារណា។ លើសពីនោះ European Journal  of  Nutrition ដែលចុះផ្សាយនៅឆ្នាំ២០១៤ បានណែនាំថាតែបៃតងនិង Catechins របស់វាអាចជួយដល់សម្ពាធឈាម និងLipoprotein cholesterol សរុប ព្រមទាំងដង់ស៊ីតេទាបផងដែរ។ ម្យ៉ាងទៀត តែបៃតងក៏មានប្រសិទ្ធភាពផងដែរចំពោះសុខភាពស្បែកដោយវាអាចជួយការពាររ៉ាឌីកាល់សេរី  ការពារមហារីក បញ្ហាជ្រុះសក់ និងភាពជ្រីវជ្រួញ ក៏ដូចជាប្រឆាំងនឹងឥទ្ធិពលអាក្រក់នៃការព្យាបាលដោយកាំរស្មី UV-A ទៀតផង។ Isoflavones ពីសណ្តែកសៀង Isoflavones ពីសណ្តែកសៀង ដែលត្រូវបានប្រជាជនជប៉ុនប្រើប្រាស់ក្នុងកម្រិតខ្ពស់នោះត្រូវបានទទួលស្គាល់តាមរយៈឥទ្ធិពលជីវសាស្ត្រជាច្រើន ដោយក្នុងនោះរួមមានជាពិសេសគឺសមត្ថភាពក្នុងការបន្ថយកម្រិតនៃជំងឺសរសៃឈាមបេះដូង បន្ថយការស្លាប់ដោយសារជំងឺមហារីកសុដន់ និងស្រទាប់ស្បូន ក៏ដូចជាសម្រួលដល់អាការៈនៃការអស់រដូវ។ ការសិក្សាមួយបានចុះផ្សាយនៅក្នុង The Journal of Clinical andDiagnostic Research នៅឆ្នាំ ២០១៧ បានបង្ហាញថាIsoflavones ពីសណ្តែកសៀង ពិតជាអាចមានឥទ្ធិពលយ៉ាងគួរឲ្យកត់សម្គាល់ចំពោះស្រ្តីនៅជុំវិញការអស់រដូវ និងក្រោយអស់រដូវ។ ក្នុងនោះ វាអាចសម្រួលបានដល់ទៅ ៤០%នៃអាការៈក្តៅក្រហល់កម្រិតស្រាលទៅមធ្យមនិងអាការៈអស់កម្លាំងផងដែរ។ ក្រៅពីនោះ វាក៏មានអំពើការពារជំងឺពុកឆ្អឹងទៀតផង។ លីកូប៉ែន លីកូប៉ែន គឺជាការ៉ូទែនូអីុតដែលមានក្នុងផ្លែឈើ និងបន្លែពណ៌ក្រហម រួមទាំងប៉េងប៉ោះ ឪឡឹក ការ៉ុត ល្ហុង ព្រមទាំងប្រភពអាហារដែលមានពណ៌ក្រហមផ្សេងៗទៀត។ លីកូប៉ែនអាចជួយក្នុងការបន្ថយការប្រឈមនឹងជំងឺរ៉ាំរ៉ៃដែលកើតឡើងជាមួយនឹងការកើននៃអាយុ ក៏ដូចជាអាចការពារឆ្អឹងផងដែរ។ ក្រៅពីនោះ វាក៏អាចរារាំងការលូតលាស់នៃកោសិកាមហារីក សុដន់ ប្រូស្តាតស្រទាប់ស្បូន ពោះវៀនធំ និងមហារីកសួតទៀតផង។  ការសិក្សាផ្សេងទៀតក៏បានបង្ហាញពីការការពារពីជំងឺសរសៃឈាមបេះដូងដោយវាអាចមានការពារការវិវឌ្ឍនៃការខូចខាតរបស់កោសិកាសរសៃឈាម និងបង្កើនចរន្តឈាម ព្រមទាំងបន្ថយប្រតិកម្មឆ្លើយតបទៅនឹងការរលាក។ វីតាមីនសេ វីតាមីនសេ ចូលរួមក្នុងការរក្សាការសំយោគកូឡាជែន ព្រមទាំងការបញ្ចេញ និងការបំបែករបស់វាផងដែរទប់ស្កាត់ការបំផ្លាញដោយប្រតិកម្មអុកស៊ីតកម្ម។ វីតាមីនសេ ដើរតួយ៉ាងសំខាន់ ក្នុងការបន្ថយជំងឺពុកឆ្អឹង ដោយវាបង្កើនដង់ស៊ីតេឆ្អឹង និងការស្រូបយកកាល់ស្យូមរបស់ឆ្អឹង ដែលសកម្មភាពនេះត្រូវបានលើកយកមកសិក្សាដល់ទៅ ១៧ឆ្នាំចំពោះស្ត្រីអស់រដូវ និងត្រូវបានចុះផ្សាយលើ journal of Osteoporosis International ក្នុងឆ្នាំ ២០០៩។ ការសិក្សាមួយទៀតបានបង្ហាញផងដែរថាឥទ្ធិពលភ្លាមៗនៃវីតាមីនសេគឺជួយលើមុខងារនៃជញ្ជាំងសរសៃឈាមរបស់ស្ត្រីអស់រដូវដែលមានសុខភាពល្អ។ គួរបញ្ជាក់ថា កម្រិតវីតាមីនសេ ក្នុងរាងកាយតែងមានការថយចុះចំពោះស្ត្រីអស់រដូវដោយការវះកាត់ទាំងស្រុងទៅលើសរីរាង្គស្បូន កាល់ស្យូមកាបូណាត កាល់ស្យូម មានមុខងារសំខាន់ៗជាច្រើននៅក្នុងរាងកាយ។ ការបរិភោគបានត្រឹមត្រូវនូវកាល់ស្យូមគឺពិតជាចាំបាច់នៅដំណាក់កាលនីមួយៗនៃជីវិតដើម្បីអាចការពារការរសាត់ឆ្អឹងនៅក្នុងវ័យចំណាស់បាន។ ទោះយ៉ាងណា បរិមាណកាល់ស្យូមដែលត្រូវបានស្រូបចូលរាងកាយ ក៏អាចរងឥទ្ធិពលពីការថយចុះនៃសមត្ថភាពស្រូបរបស់ពោះវៀនដោយសារអាយុ និងកត្តាអាហារផ្សេងទៀតផងដែរ។ ហេតុនេះ អាហារបំប៉នដែលមានផ្ទុកជាតិកាល់ស្យូមតែងតែត្រូវបានប្រើប្រាស់ក្នុងរយៈពេលរាប់សិបឆ្នាំដើម្បីការពារការបាត់បង់កាល់ស្យូម និងរក្សាកម្រិតឆ្អឹង ក៏ដូចជាការពាររនិងព្យាបាលបញ្ហាពុកឆ្អឹង។ កម្រិតប្រើប្រាស់ចំពោះស្ត្រីក្រោយអស់រដូវភាគច្រើនគឺ ១២០០ មីលីក្រាមក្នុងមួយថ្ងៃ។ការពិសាកាល់ស្យូមជារៀងរាល់ថ្ងៃក៏ត្រូវបានដឹងផងដែរថាអាចជួយបង្កើនអានុភាពនៃការហាត់ប្រាណលើដង់ស៊ីតេឆ្អឹង។ ក្រៅពីនោះ កាល់ស្យូមក៏មានអត្ថប្រយោជន៍ចំពោះជំងឺលើសសម្ពាធឈាម មហារីកពោះវៀនធំ ជំងឺលើសទម្ងន់ និងក្រួសក្នុងតម្រងនោមផងដែរ។ ទាក់ទងនឹងជំងឺលើសទម្ងន់ និងកម្រិតកាល់ស្យូមត្រូវបានការសិក្សាបង្ហាញឡើងថា ការស្រកទម្ងន់អាចកើតមានឡើងយ៉ាងគួរឲ្យកត់សម្គាល់ចំពោះស្ត្រីអស់រដូវដែលប្រើប្រាស់កាល់ស្យូមក្នុងកម្រិតសមស្រប។ការអស់រដូវនឹងកើតមានឡើងដោយមិនអាចចៀសផុតចំពោះស្ត្រីឈានដល់វ័យចំណាស់ក៏ប៉ុន្តែប្រសិនបើស្ត្រីអាចទទួលបានព័ត៌មានទាំងនេះនិងត្រៀមខ្លួនជាមុនក្នុងរយៈពេលសមស្រប នោះពួកគេក៏អាចគ្រប់គ្រងបាន និងទទួលយកនូវបន្លាស់ប្តូរនៅក្នុងដំណាក់កាលថ្មីនៃជីវិតនេះផងដែរ។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

ចែករំលែក

ស្របពេលជាមួយនឹងបម្រែបម្រួលផ្នែកសរីរៈជាច្រើនដែលអាចកើតមាននៅអំឡុងពេលអស់រដូវរបស់ស្ត្រី ការផ្លាស់ប្តូរដែលកើតឡើងដោយសារតែការវិវឌ្ឍនៃភាពចាស់ជរា ក៏ចូលរួមធ្វើឲ្យជីវិតរបស់ស្ត្រីអស់រដូវទទួលរងការផ្លាស់ប្តូរកាន់តែខ្លាំងផងដែរ។ ជាក់ស្តែង ស្ត្រីប្រហែល ៧៣%បានរាយការណ៍អំពីរោគសញ្ញាកង្វល់មួយចំនួនដែលកើតមានក្នុងអំទ្បុងពេលអស់រដូវ ដោយក្នុងនោះរោគសញ្ញាដែលកើតទ្បើងញឹកញាប់បំផុតគឺ ការក្តៅក្រហាយនិងរលាកទ្វារមាស។ រោគសញ្ញាដទៃទៀតរួមមានឆាប់ខឹង ទុក្ខព្រួយ បែកញើសពេលយប់ ញ័របេះដូងរវើរវាយ ស្បែកជ្រីវជ្រួញ ពុកឆ្អឹង ថយប្រព័ន្ធភាពសុំា និងខ្សោយសាច់ដុំ។ ចំពោះផលវិបាករយៈពេលយូរអាចជាការបង្កឲ្យស្ទះសរសៃឈាមបេះដូងបញ្ហាសន្លាក់ឆ្អឹង កោសិកាភ្ជាប់ និងបញ្ហាប្រព័ន្ធសរសៃប្រសាទ។ ដោយឡែក ផលរំខានជាច្រើននៃអ័រម៉ូនជំនួសដែលជាទូទៅត្រូវបានប្រើប្រាស់ក្នុងការព្យាបាលអាការៈរោគរបស់ស្ត្រីអស់រដូវ ធ្វើឲ្យតម្រូវការនៃអាហារបំប៉នមានការកើនទ្បើង។ ក្នុងនោះផងដែរ ជាមួយនឹងមុខងារជាច្រើនរបស់ isoflavones ក្នុងសណ្តែកសៀង Lycopene ធាតុចម្រាញ់ពីតែបៃតង និងវីតាមីន C  ធ្វើឲ្យសារធាតុទាំងនេះមានសារសំខាន់យ៉ាងខ្លាំងចំពោះស្ត្រីអស់រដូវ។ 1. Isoflavones ពីសណ្តែកសៀង Isoflavones គឺជា flavonoids ដ៏សំខាន់ដែលបានរកឃើញនៅក្នុងបន្លែ ជាពិសេសនៅក្នុងសណ្តែកសៀង។ សកម្មភាពប្រឆាំងអ័រម៉ូន estrogen របស់ Isoflavones នៅក្នុងកោសិកាបន្តពូជជាលទ្ធផលអាចជួយកាត់បន្ថយគ្រោះថ្នាក់នៃជំងឺមហារីកដែលបង្កឡើងដោយអ័រម៉ូន (សុដន់ ស្បូន ក្រពេញប្រូស្តាត) ស្របពេលដែលសកម្មភាពដូចនឹងអ័រម៉ូនestrogen របស់វាទៅលើកោសិកាដទៃទៀតអាចជួយរក្សាលំនឹងឆ្អឹង ព្រមទាំងទម្រង់ជាតិខ្លាញ់ក្នុងឈាមផងដែរ។ ការប្រើប្រាស់សណ្តែក Isoflavones ត្រូវបានគេរកឃើញក្នុងការកាត់បន្ថយភាពញឹកញាប់នៃអាការៈក្តៅក្រហាយ ក៏ដូចជាភាពធ្ងន់ធ្ងរនៃអាការៈក្តៅក្រហាយខ្លាំងផងដែរ។ សណ្តែកIsoflavones ក៏អាចជួយផងដែរ ក្នុងការពង្រីកសរសៃឈាមដែលសម្របសម្រួលដល់អ្នកជំងឺគ្រោះថ្នាក់ដោយសារសរសៃឈាមបេះដូង។ 2. ធាតុចម្រាញ់ពីតែបៃតង ធាតុចម្រាញ់តែបៃតងសម្បូរទៅ epigallocatechin-3- gallate (EGCG) ដែលមានសកម្មភាពជាធាតុប្រឆាំងអុកស៊ីតកម្មប្រហែល ២៥-១០០ដង ល្អជាងវីតាមីនE និង C ។ តែបៃតងត្រូវបានយកមកសិក្សាយ៉ាងទូលំទូលាយលើមនុស្សសត្វ និង មន្ទីរពិសោធន៍។ លទ្ធផលគឺ តែបៃតងអាចជួយដល់ការព្យាបាលជំងឺរឹងសរសៃឈាមកូឡេស្តេរ៉ុលខ្ពស់ មហារីក ទឹកនោមផ្អែម និងថ្លើម។អ្នកស្រាវជ្រាវគ្លីនិកបង្ហាញថា តែបៃតងជួយបង្កើនមេតាប៉ូលីស និង ជួយបំផ្លាញជាតិខ្លាញ់ ថែមទាំងជួយសម្រកទម្ងន់ទៀតផង។ តែបៃតង ក៏អាចជួយក្នុងការការពារជំងឺ Parkinson ការថយចុះការយល់ដឹង និងជំងឺពុកឆ្អឹងផងដែរ។  ក្រៅពីនោះEGCG ក៏អាចការពារ ភាពខុសប្រក្រតី ដែលបង្កឡើងដោយការកាត់ក្រពេញអូវែ (ovariectomyinduced bladder dysfunction) ផងដែរ។ 3. កាល់ស្យូម តម្រូវការនៃកាល់ស្យូមនឹងកើនឡើងនៅពេលស្ត្រីឈានចូលវ័យអស់រដូវ។ កាល់ស្យូមផ្តល់ផលប្រយោជន៍ជាច្រើនចំពោះជំងឺលើសឈាម មហារីកពោះវៀនធំ លើសទម្ងន់ និងក្រួសក្នុងតម្រងនោមបើទោះបីជាឥទ្ធិពល និងយន្តការទាំងនោះមិនទាន់ត្រូវបានគេរកឃើញយ៉ាងពេញលេញក៏ដោយ។ដូច្នេះ ការទទួលទានជាតិកាល់ស្យូមពី ១២០០ទៅ ១៥០០ មីលីក្រាមក្នុងមួយថ្ងៃចំពោះស្ត្រីអស់រដូវត្រូវបានណែនាំ។ ទោះជាយ៉ាងណា ស្ត្រីអាចទទួលទានកាល់ស្យូមជារៀងរាល់ថ្ងៃក្រោយពីអស់រដូវ ក្នុងចន្លោះពី ៧០០ ទៅ ១២០០ មីលីក្រាមអាស្រ័យលើសង្គមរស់នៅរបស់ពួកគេផ្ទាល់។ កាល់ស្យូម ក៏ជួយបង្កើនឥទ្ធិពលនៃការធ្វើលំហាត់ប្រាណលើ BMD ចំពោះស្ត្រីក្រោយអស់រដូវផងដែរ ក៏ប៉ុន្តែ អត្ថប្រយោជន៍នេះអាចសង្កេតឃើញមានតែចំពោះអ្នកដែលទទួលទានកាល់ស្យូមប្រចាំថ្ងៃលើសពី ១000 មីលីក្រាមតែប៉ុណ្ណោះ។ ការផ្លាស់ប្តូរធំបំផុតទាក់ទងនឹងការថយចុះនៃដង់ស៊ីតេឆ្អឹងខ្នង និងកាល់ស្យូមឆ្អឹងសរុប កើតមានឡើងក្នុងរយៈពេល ៥ ឆ្នាំដំបូងបន្ទាប់ពីអស់រដូវ។ ដូច្នេះ៥ ឆ្នាំដំបូងបន្ទាប់ពីការរាំងរដូវគឺមានសារសំខាន់ក្នុងការប្រើប្រាស់ផលិតផលកាល់ស្យូមបន្ថែម។ 4.Lycopene ស្ត្រីរាំងរដូវងាយរងឥទ្ធិពលពីសកម្មភាពរបស់រ៉ាឌីកាល់សេរីយ៉ាងខ្លាំង ហេតុនេះ ពួកគេត្រូវការសារធាតុប្រឆាំងអុកស៊ីតកម្មឲ្យបានគ្រប់គ្រាន់ ដើម្បីអាចកាត់បន្ថយប្រតិកម្មអុកស៊ីតកម្ម និងកាត់បន្ថយជំងឺដែលទាក់ទងទៅនឹងភាពចាស់ជរា។ ក្រៅពីជាសារធាតុប្រឆាំងអុកស៊ីតកម្ម Lycopene ក៏មានសកម្មភាពជីវសាស្រ្តផ្សេងទៀតដូចជា ការគ្រប់គ្រងការរីកសាយនៃដុំមហារីក កាត់បន្ថយការខូចខាតនៃ DNA របស់កោសិកា និងរក្សាគម្លាតទំនាក់ទំនងរវាងកោសិកា។ លើសពីនេះទៅទៀតវាអាចជួយកាត់បន្ថយដំណើរនៃការរលាកផងដែរ។ ការទទួលទាន Lycopene ប្រចាំថ្ងៃ អាចកាត់បន្ថយការឈឺឆ្អឹង បង្កើនជាតិកាល់ស្យូម B3 និងវីតាមីន A D និង K ចំពោះស្ត្រីក្រោយអស់រដូវ។ដូច្នេះ Lycopene អាចបន្ថយហានិភ័យនៃជំងឺពុកឆ្អឹងបានទៀតផង។ Lycopene ក៏មានប្រយោជន៍ផងដែរចំពោះជំងឺមហារីកក៏ដូចជាអាចការពារស្បែកប្រឆាំងនឹង UV ដែលជួយកាត់បន្ថយការវិវឌ្ឍនៃភាពជ្រីវជ្រួញរបស់ស្បែកទៀតផង។ 5.  វីតាមីនC សារជាតិប្រឆាំងអុកស៊ីតកម្មជួយកាត់បន្ថយរោគសញ្ញា និងធ្វើឲ្យសុខមាលភាពទូទៅកាន់តែប្រសើរឡើង។ ធាតុប្រឆាំងអុកស៊ីតកម្មដូចជាវីតាមីនCអាចជួយបង្កើនមុខងារផ្នែកសរសៃឈាមចំពោះស្ត្រីក្រោយអស់រដូវដែលមានកង្វះអ័រម៉ូនអឺស្ត្រូសែន។ វីតាមីនC ក៏ដើរតួនាទីក្នុងការសំយោគកូឡេស្តេរ៉ុល ការស្រូបជាតិដែក និងបង្កើនការដឹកនាំរបស់សេលេនីញ៉ូមនៅក្នុងឈាម។ លទ្ធផលលើស្បែកទាក់ទងនឹងកង្វះវីតាមីនC គឺការផលិតមិនបានល្អនៃសារធាតុកូឡាជែនរបស់ស្បែក ដែលច្រើនបង្ហាញឡើងជាដំណើររីកធំ (Enlargement) និងងាប់នៃកោសិកាស្បែកស្រទាប់ខាងលើ (keratosis) របស់គល់រោមដែលជាទូទៅកើតមាននៅលើដើមដៃ ព្រមទាំងភាពរួញនៃរោមដែលត្រូវបានហៅថា corkscrew hairs។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ជាប្រភពនៃប្រូតេអ៊ីនដ៏មានគុណភាពដែលអាចជំនួសទឹកដោះគោ និងសាច់ដែលមានតម្លៃថ្លៃ ក្នុងអំឡុងប៉ុន្មានឆ្នាំចុងក្រោយនេះ សណ្តែកសៀងត្រូវបានគេស្រាវជ្រាវដោយផ្តោតយ៉ាងខ្លាំងលើសមាសធាតុផ្សំរបស់វាជាពិសេសគឺIsoflavones។ Isoflavonesជាសមាសធាតុដ៏អស្ចារ្យមួយដែលត្រូវបានដឹងថាការបរិភោគរយៈពេលវែង អាចការពារ​នូវភាពចាស់ជរាបាន ដោយសាររចនាសម្ព័ន្ធដែលស្រដៀងទៅនឹងអ័រម៉ូនអឺស្រ្តូសែនរបស់រាងកាយ។ អត្ថប្រយោជន៍នៃ Isoflavones ពីសណ្តែកសៀងGenistein និង Daidzeinប្រភេទធំៗទាំងពីររបស់ Isoflavones ត្រូវបានចាត់ទុកថាជាសារធាតុសារវន្តសម្រាប់សុខភាពដោយវានាំ មកនូវអត្ថប្រយោជន៍ដ៏សម្បើមដោយក្នុងនោះ រួមមាន៖ 1.  ការសម្រួលរោគសញ្ញារំខានរបស់ស្ត្រីអស់រដូវ Isoflavones អាចជួយសម្រួលនូវបញ្ហាសុខភាពដែលទាក់ទងនឹងអ័រម៉ូនអឺស្ត្រូសែនបានជាច្រើនជាពិសេសគឺ រោគសញ្ញានៅពេលមុនអស់រដូវ (ភាពក្តៅក្រហល់ក្រហាយ) និងក្រោយអស់រដូវ(ពុកឆ្អឹង)។ ប្រសិទ្ធភាព​របស់វាទៅលើរោគសញ្ញានៃការអស់រដូវគឺផ្អែកទៅលើកម្រិតប្រើប្រាស់ (បច្ចុប្បន្ន កម្រិតប្រើគឺ ៦០ ទៅ ៨០មីលីក្រាម/ថ្ងៃ) ។ 2.  ឥទ្ធិពលលើជំងឺសាច់ដុះក្រៅស្បូន (Endometriosis) ក្នុងការសិក្សាមួយដែលបានធ្វើឡើងនៅប្រទេសជប៉ុន និងបានចុះលើព្រឹត្តិបត្រព័ត៌មាន Epidemiology journal ក្នុងឆ្នាំ ២០០៧ បានបង្ហាញថាកម្រិតកាន់តែខ្ពស់នៃសារធាតុ genis​-tein និងdaidzein ពីសណ្តែកសៀងនៅក្នុងប្រព័ន្ធបង្ហូរនោមមានទំនាក់ទំនងជាមួយនឹងការថយចុះនៃការប្រឈទៅនឹងសាច់ដុះក្រៅស្បូនដំណាក់កាលធ្ងន់ធ្ងរ ។ 3.  ឥទ្ធិពលលើបណ្តុំរោគសញ្ញាដុំសាច់ក្នុងអូវែ (PCOS) ការប្រើIsoflavoneពីសណ្តែកសៀងរយៈពេល១២សប្តាហ៍ចំពោះ​ស្រ្តីមានបណ្តុំរោគសញ្ញាសាច់ដុះនៅក្នុងអូវែត្រូវបានរកឃើញ​ថាធ្វើឲ្យការប្រឈមនឹងជំងឺដែលទាក់ទងនឹងភាពខុសប្រ​ក្រ​តីនេះ (ទឹកនោមផ្អែមប្រភេទ២ជំងឺសរសៃឈាមបេះដូងមហា​រីកស្រទាប់ស្បូន និងភាពមិនប្រក្រតីនៃដំណើរអូវុល) មានភាពប្រសើរឡើង នេះបើតាមការសិក្សាលើស្ត្រី ៧០ នាក់ (១៨ឆ្នាំ ដល់ ៤០ឆ្នាំ) នៅសាកលវិទ្យាល័យវេជ្ជសាស្ត្រ Kashan ប្រទេសអ៊ីរ៉ង់។ 4.  ឥទ្ធិពលលើជំងឺពុកឆ្អឹង ជំងឺនេះកើតឡើងចំពោះស្ត្រី និងជាចម្បងកើនឡើងជាមួយនឹងអាយុ និងកង្វះនៃអ័រម៉ូន។ តាមការសិក្សាIsoflavone អាចបន្ថយ ការបាត់បង់ឆ្អឹងចំពោះការប្រើលើសពី ៦ ទៅ ២៤ ខែ។Isoflavone​ ត្រូវបានសន្និដ្ឋាន​ថាអាចបង្កើនការស្រូបមកវិញនូវកាល់ស្យូមរបស់ឆ្អឹង ក៏ដូចជាបន្ថយនូវការបញ្ចេញ ចោលនៃជាតិរ៉ែរបស់ឆ្អឹង។ 5.  ឥទ្ធិពលលើជំងឺប្រព័ន្ធសរសៃឈាមបេះដូង Isoflavones អាចកាត់បន្ថយការប្រឈមនឹងជំងឺសរសៃ​ឈាម​​​បេះដូងតាមរយៈការបន្ថយកម្រិតរបស់ជាតិខ្លាញ់អាក្រក់ (LDL) និងទ្រីគ្លីសេរីត។ មុខងារការពារបេះដូងនៃgenisteinត្រូវបានសង្កេតឃើញតាមរយៈសមត្ថភាពរបស់វាក្នុងការបន្ថយសម្ពាធឈាមចំពោះស្ត្រីក្រោយអស់រដូវ។ 6.  ឥទ្ធិពលចំពោះជំងឺទឹកនោមផ្អែម ជាង ១០ឆ្នាំមកហើយដែលការសិក្សាបានបង្ហាញថា genistein អាចព្យាបាល ក៏ដូចជាបន្ថយការប្រឈមទៅនឹងជំងឺទឹក នោមផ្អែមប្រភេទ២យ៉ាងគួរឲ្យកត់សម្គាល់Isoflavonesអាចបង្កើនការបញ្ចេញអាំងស៊ុយលីនដោយមិនធ្វើឲ្យប្រែប្រួលដល់ការចាប់យកជាតិស្ករពីឈាមមកប្រើដោយជាលិកា និងកំហាប់នៃ adiponectin ឡើយ។ 7.  ឥទ្ធិពលលើការលើសទម្ងន់ Isoflavones ត្រូវបានជឿថាអាចកាត់បន្ថយការប្រមូលផ្តុំជាតិខ្លាញ់ និងការចែកចាយជាលិកាខ្លាញ់បាន ដែលមាន ន័យថាវាមានអានុភាពខ្លាំងក្នុងការការពារ និងព្យាបាលការ លើសទម្ងន់។ ការប្រើប្រាស់   Isoflavones រយៈពេល ១២ សប្តាហ៍ក៏បានបង្ហាញពីអត្ថប្រយោជន៍លើជំងឺរឹងសរសៃឈាម និងមុខងារជញ្ជាំងសរសៃឈាមផងដែរ។ 8.  ឥទ្ធិពលលើជំងឺមហារីក តាមទ្រឹស្តី Isoflavones អាចបន្ថយការប្រឈមនឹងជំងឺមហា រីកភ្ញោចដោយអឺស្ត្រូសែនដោយក្នុងនោះ រួមបញ្ចូលនូវមហារីកសុដន់មួយចំនួន។ វាក៏អាចរារាំងការកកើតនៃរ៉ាឌីកាល់សេរីដែលអាចបង្កជាមហារីកផងដែរ។ ក្រៅពីនេះ វាអាចបន្ថយការប្រឈមនឹងមហារីកពោះវៀនធំ(មហារីកលំដាប់ទី ៣ លើពិភពលោក) បាន ២៣% ទៀតផង។ 9.  មុខងារក្នុងការរៀនសូត្រ និងចងចាំ Isoflavones មានឥទ្ធិពលយ៉ាងល្អលើមុខងារនៃការរៀនជាពិសេសទាក់ទងនឹងការចងចាំពាក្យចំពោះស្រ្តីក្រោយអស់រដូវ។ Genisteinជាមួយនឹងសកម្មភាពប្រឆាំងអុកស៊ីតកម្មរបស់វាអាចការពារប្រឆាំងនឹងជំងឺខូចខាតកោសិកាខួរក្បាលក៏ដូចជាការពារពីការពុលដោយប្រតិកម្មកើតឡើងពី H2O2ដែលបំផ្លាញកោសិកាខួរក្បាលផងដែរ។ 10.  សុខភាពស្បែក ការប្រើប្រាស់ Isoflavone aglycones ត្រូវបានដឹងថាអាច ជួយដល់បញ្ហាចាស់ជរានៃស្បែក។ឯធាតុចម្រាញ់របស់វាអាចជួយរារាំងការកកើតនៃកោសិកាស្បែកដែលងាប់ដោយ UVB ក៏ដូចជាបន្ថយការបញ្ចេញ H2O2 នៅក្នុងកោសិកាផងដែរ ដែលមានន័យថាវាអាចបន្ថយអុកស៊ីតកម្ម និងភាពឡើងក្រាស់នៃស្រទាប់ epiderm របស់ស្បែកបាន។ សុវត្ថិភាពនៃ Isoflavones ពីសណ្តែកសៀង អ្នកជំនាញពី The US Center for the Evaluation of Risks to Human Reproduction បានបង្ហាញអំពីផលរំខានដែលសឹងតែអាចផាត់ចោលបានចំពោះមនុស្សជាទូទៅដែលប្រើប្រាស់ genistein ។ គួរបញ្ជាក់ថា កម្រិតប្រើដែលផលរំខានមិនត្រូវបានសង្កេតឃើញ (no observed adverse effect level) នៃ genistein គឺ ៥០ មីលីក្រាម/គីឡូក្រាមនៃទម្ងន់មនុស្ស/ ថ្ងៃ ដែលវាជាកម្រិតដែលខ្ពស់ជាងការប្រើប្រាស់ដោយមនុស្សទូទៅជាច្រើនដង។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

បញ្ហាអាល្លែកហ្ស៊ី ជាប្រតិកម្មកើតមានឡើងនៅពេលរាងកាយប្រឆាំងទៅនឹងប្រូតេអុីនដែលមានក្នុងចំណីអាហារ ស្តែងចេញជារោគសញ្ញានានា។ចំពោះកុមារជាវ័យដែលស្ថិតក្នុងដំណាក់កាលដំបូងក្នុងការចាប់ផ្តើមទទួលយកប្រភេទអាហារថ្មីៗជាច្រើនសម្រាប់ការលូតលាស់ នោះបញ្ហាអាល្លែកហ្ស៊ីអាចជាហានិភ័យដែលនឹងងាយកើតមានឡើង។ ខាងក្រោមជាចំណីអាហារ ៥ប្រភេទដែលគួរតែមានការយកចិត្តទុកដាក់ ដោយហេតុថាវាតែងបណ្តាលឲ្យមានប្រតិកម្មពីរាងកាយកុមារបង្កជាអាល្លែកហ្ស៊ី។ 1. ទឹកដោះគោ កុមារភាគច្រើនអាចមានបញ្ហាអាល្លែកហ្ស៊ីជាមួយផលិតផលទឹកដោះគោជាញឹកញាប់ ព្រោះវាជាសារធាតុប្រូតេអ៊ីន​​​​​​ដំបូងដែលកុមារទទួលរងក្នុងបរិមាណច្រើនជាងគេ ជាពិសេសចំពោះការប្រើទឹកដោះគោជាប្រភេទកំប៉ុង។ កុមារអាចនឹងមានអាការៈដោយបង្ហាញជាការយំដែលមិនអាចគ្រប់គ្រងបាន ក្អួត ឬមានលេចឡើងជាកន្ទួលក្រហមនៅលើស្បែកជាដើម។ ក្នុងករណីកុមារតូចៗមិនអាចទទួលយកនូវទឹកដោះគោដែលជាប្រភពយ៉ាងសំខាន់នៃកាល់ស្យូម អ្នកក៏អាចជ្រើសរើសនូវរបបអាហារផ្សេងរួមបញ្ចូលដូចជា បន្លែដែលមានស្លឹកបៃតង  ត្រី (សាល់ម៉ុន) ទឹកក្រូចស្រស់ តៅហ៊ូ។ 2. ស៊ុត កុមារភាគច្រើនអាចនឹងមានបញ្ហាអាល្លែកហ្ស៊ីជាមួយនឹងប្រូតេអ៊ីនផ្នែកសនៃស៊ុតដោយបង្ហាញជារោគសញ្ញាឡើងកន្ទួលក្រហមនៅលើស្បែក ឬមានជំងឺភ្លាមៗបន្ទាប់ពីការញ៉ាំ។ បើទោះបីផ្នែកសនៃស៊ុតអាចបង្កឲ្យមានបញ្ហា កុមារគួរចៀសឲ្យឆ្ងាយពីការបរិភោគស៊ុតទាំងមូលតែម្តង មួយវិញទៀត ផលិតផលជានំបុ័ងដែលរួមបញ្ចូលដោយស៊ុតក៏គួរត្រូវបានចៀសវាងផងដែរ ដរាបណាមានការអនុញ្ញាតពីអ្នកជំនាញពេលកុមារធំពេញវ័យ។ បើទោះបីស៊ុតមានចំណែកក្នុងការផ្តល់ជីវជាតិអ្នកក៏អាចជំនួសវាដោយអាហារជាប្រភេទសាច់ត្រីធញ្ញជាតិ និងសណ្តែកជាដើម ដែលវាមានសារជាតិប្រូតេអ៊ីនរ៉ែ និងវីតាមីនប្រហាក់ប្រហែលនឹងសារធាតុដែលមានក្នុងស៊ុត។   3. សណ្តែកដី និងគ្រាប់ផ្លែឈើ ជារបបអាហារដែលអាចនឹងងាយចៀសវាងក្នុងករណីកុមារមានបញ្ហាអាល្លែកហ្ ស៊ីប៉ុន្តែកុមារអាចនឹងញ៉ាំអាហារប្រភេទនេះដោយមិនដឹងជាមុន ដោយហេតុតែវាអាចបង្កប់ ឬប្រើប្រាស់បន្ថែមទៅក្នុងផលិតផលអាហារមួយចំនួន។ ម៉្យាងទៀត វាមានភាពពិបាកក្នុងការបែងចែកថាកុមារមានប្រតិកម្មជាមួយគ្រាប់ផ្លែឈើណាមួយ ដោយសារតែគ្រាប់ផ្លែឈើអាចមានច្រើនប្រភេទ ដូច្នេះ ការចៀសវាងគួរអនុវត្តឡើងមិនថាចំពោះប្រភេទណាមួយនោះទេ។ កុមារអាចនឹងមានអាការៈនៅលើស្បែក ប្រព័ន្ធរំលាយអាហារ ឬអាចឈានដល់រោគសញ្ញាធ្ងន់ធ្ងរពាក់ព័ន្ធដល់ប្រព័ន្ធដង្ហើម និងបេះដូងផងដែរ។ 4. សណ្តែកសៀង សណ្តែកសៀងក៏ស្ថិតក្នុងរបបអាហារដែលរាងកាយរបស់កុមារងាយនឹងមានប្រតិកម្មផងដែរដោយវាអាចស្តែងចេញជាអាការៈកន្ទួលលើស្បែក ហៀរសំបោរ កណ្តាស់ រាក ឬក្អួតជា ដើម។ ក្នុងករណីដែលកុមារមានប្រតិកម្មជាមួយផលិត ផលទឹកដោះគោ ពួកគេអាចនឹងមានការប្រឈមខ្ពស់ទៅនឹងបញ្ហាអាល្លែកហ្ស៊ីជាមួយសណ្តែកសៀងដែលជាហេតុអ្នកជាអា ណាព្យាបាលគួរប្រើប្រាស់ផលិតផលដែលមានរូបមន្តសារជាតិ អាល្លែកហ្ស៊ីទាប ដូចជាអ៊ីដ្រូលីសប្រូតេអ៊ីន និងអាមីណូអាស៊ីត។ 5. ស្រូវសាលី ជាប្រភេទគ្រាប់ធញ្ញជាតិតែងបង្កឲ្យមានបញ្ហាអាល្លែកហ្ស៊ី ហើយវាឃើញមាននៅក្នុងអាហារដែលត្រូវបានគេផលិតមួយចំនួន។ បញ្ហាដែលកើតមានឡើងអាចស្តែងចេញជាពីរករណី ក្នុងនោះកុមារអាចប្រឈមទៅនឹងដុំកន្ទួលក្រហមលើស្បែក ឬដង្ហក់ភ្លាមៗ មួយផ្នែកទៀតប្រូតេអុីនដែលមាននៅក្នុងស្រូវសាលីអាចឲ្យកុមារលេចឡើងជាជំងឺceliacដែលជាជំងឺបណ្តាលមកពីប្រព័ន្ធការពាររាងកាយធ្វើឲ្យខូចខាតដល់កោសិកាពោះវៀនតូច និងមិនអាចស្រូបយកជីវជាតិបានល្អ។ រោគសញ្ញានៃបញ្ហាអាល្លែកហ្ស៊ីភាគច្រើនតែងកើតមានឡើងភ្លាមៗ និងមិនសូវបានចាប់អារម្មណ៍នោះទេ ប៉ុន្ តែទោះបីជាអាការៈស្តែងចេញមានភាពសាមញ្ញយ៉ាងណាក៏ដោយ អាណាព្យាបាលក៏មិនគួរធ្វើការធ្វេសប្រហែល ព្រោះថាបញ្ហាធ្ងន់ធ្ងរអាចនឹងកើតមាននៅពេលណាមួយ។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ជំងឺភ្នែកក្រហមដែលជាទូទៅភ្នែកមានសភាពក្រហម គឺជាស្ថានភាពនៃការរលោក ដែលអាចប៉ះពាល់ដល់ភ្នែកទាំងគូ។ ស្បែកនៃត្របកភ្នែកខាងក្នុងប្រស្រីភ្នែក គឺជាភ្នាសដែលគ្រប លើផ្ទៃពណ៌សនៃភ្នែកទាំងសងខាង។ ភ្នាសនោះ មានផ្ទុកសរសៃឈាមតូចដែលអាចមើលឃើញនៅពេលរលោក ហើយវាក៏ជាមូលហេតុដែលផ្នែកពណ៌សនៃភ្នែកប្រែជាក្រហមនៅពេលដែលអ្នកក្រហាយអំឡុបពេលកើតជំងឺ ភ្នែកក្រហម។ ជំងឺនេះឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈការមើលគ្នាទៅវិញទៅមក។ ទន្ទឹមនឹងនេះ អ្នកមានជំងឺភ្នែកក្រហម គួរតែទទួលទានអាហារដោយមានការប្រុងប្រយ័ត្ន គួរតែទទួលទានអាហារដែលមានផាសុកភាព។  ១. វីតាមីនA វីតាមីន A ដូចគ្នានឹង Bដែរ ជូយបង្កើនការការពារភ្នែក។ កង្វះខាតវីតាមីន A អាចបណ្ដាលឲ្យមានបញ្ហាងងឹតពេលយប់ (ខ្វាក់មាន់)  ភ្នែកស្ងួត កង្វះទឹកភ្នែក និងភ្នែកក្រហមជាដើម ។ ផ្លែឈើស្រស់មិនត្រឹមជាប្រភពធនធាននៃពពួកវីតាមីន  A នោះទេ។ តែថែមទាំងជាអាហារបំប៉នដូចនិងក្រុមនៃវីតាមីន B ។ ប្រភេទអាហារដែលសម្បូរដោយវីតាមីន Aរួមមាន បន្លែស្លឹកពណ៌បៃតង ទឹកដោះគោជូរ ប័រ ប៉េងប៉ោះ ផ្លែល្ហុង និងជាពិសេសនោះគឺ ការ៉ុត។  ២. វីតាមីនB វីតាមីនBជាទូទៅមានតូនាទីការពារភាពសុំា និងជាថ្នាំជួយប្រឆាំងនិងរោគមហារីក។ វីតាមីន B មាននៅក្នុងគ្រាប់ធុញ្ញជាតិនិងបន្លែនានាដូចជា ផ្កាខាត់ណា ស្ពៃក្ដោប និងស្ពៃខ្មៅជាដើម។ បន្ថែមពីនេះទៀតក្នុងចំណោមវីតាមីនB  វីតាមីនB2 ចាំបាច់បំផុតក្នុងការការពារភ្នែក។ ប្រភព វីតាមីនB2មាននៅក្នុងទឹកដោះគោ និងម្ហូបអាហារ ជាពិសេសនៅក្នុងទឹកដោះគោដែលមានខ្លាញ់ទាប។ ៣. វីតាមីនC  ក្នុងការជួយបន្ថែមថ្នាំការពារការប្រឆាំងមេរោគមហារីក វីតាមីនCត្រូវការដើម្បីស្រូបយកវីតាមីន E និងA វីតាមីនC មានសារៈសំខាន់ខ្លាំងណាស់ក្នុងការស្រូបយកសារជាតិដែក កាល់ស្យូមនិង អាមីណូអាស៊ីតនានា។ កង្វះ វីតាមីនCអាចបណ្ដាលឲ្យខ្សោយដល់សរសៃឈាមតូចៗ និងធ្វើឲ្យភ្នែកដែលឈឺពិបាកក្នុងការគ្រប់គ្រង។ ប្រភេទអាហារសម្បូរដោយ វីតាមីនC មានក្រូច ទំពាំងបាយជូរ ចេក ឳឡឹក ម្នាស់ ល្ហុងនិងការ៉ុតជាដើម។  ៤. វីតាមីន E វីតាមីន E ជួយការពារគ្រប់ភ្នាសកោសិកាទាំងអស់ពីអុកស៊ីតកម្ម ដោយសារការការពាររាល់អាស៊ីតដែលមានខ្លាញ់នានា។ កង្វះខាត វីតាមីន Eអាចបណ្ដាលឲ្យកើតឡើងនូវការផ្លាស់ប្ដូរមិនប្រក្រតីនៅក្នុងកោសិការបស់ជាលិកាមួយចំនួន។ បន្ថែមពីនេះពីនេះទៀត វីតាមីន E ជួយការពាររាល់ជំងឺភ្នែកទាំងឡាយយ៉ាងមានប្រសិទ្ធភាព។ រុក្ខជាតិដែលសម្បូរដោយ វីតាមីន Eរួមមាន បន្លែសម្បូរខ្លាញ់ មានដូចជាគ្រាប់ផ្កាឈូករ័ត្ន ប្រេងឈូករ័ត្ន និងប្រេងអូលីវជាដើម៕ ©2018រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ   

ចែករំលែក
Top