Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

ប្រាថ្នាចង់បានសក់ស្រស់ស្អាត ក្រាស់រឹងមាំ និងទន់រលោងមែនទេ? ប៉ុន្តែបែរជាជួបបញ្ហាសក់ស្តើង មិនភ្លឺរលើបរលោង ហើយស្រួយទៅវិញ ដូច្នេះតើគួរធ្វើដូចម្តេចទៅ? ឈប់ខ្វល់ខ្វាយទៀតទៅ...ព្រួញមួយបាញ់បានចាបដល់ទៅពីរ បានទាំងញុំាអាហារឆ្ងាញ់ៗ ហើយថែមទាំងអាចជួយសុខភាពសក់ថែមទៀតផង។ ចូរតាមដានជាមួយអាហារ៦ប្រភេទដែលអាចជួយបំប៉នសក់របស់លោកអ្នកបានមួយផ្នែក ជាមួយហេលស៍ថាមទាំងអស់គ្នា...                                 ចង់បានសក់ភ្លឺរលោង? ប្រភេទសាច់ត្រីដូចជា ត្រីសាម៉ុន ត្រីសាឌីន និងប្រភេទត្រីផ្សេងទៀតមានផ្ទុកនូវប្រភេទខ្លាញ់ត្រីអូមេហ្គា៣ ដែលសារធាតុនេះមានតួនាទីសំខាន់ទៅបើកគល់ឫសសក់ជួយឲ្យសក់ដុះលូតលាស់បានល្អ និងមានភាពភ្លឺរលោង។ ដោយសារតែខ្លួនរបស់យើងមិនអាចបង្កើតនូវខ្លាញ់ប្រភេទនេះបានទើបទាមទារឲ្យបរិភោគតាមចំណីអាហារ ឬថ្នាំជំនួយផ្សេងៗវិញ។ មានបញ្ហាសក់ជ្រុះ?     សារជាតិដែកមាននាទីការពារកុំឲ្យសក់ជ្រុះព្រោះវាចូលរួមយ៉ាងសំខាន់ក្នុងការដឹកនាំអុកស៊ីហែ្សនទៅចិញ្ចឹមឫសសក់។ តួយ៉ាង លោកអ្នកអាចរកសារជាតិដ៏ល្អបែបនេះបាននៅក្នុងអាហារ និងបន្លែមួយចំនួនដូចជា គ្រាប់ធញ្ញជាតិ សណ្តែកសៀង ស្ពៃ សាច់គោ និងបន្លែបៃតងផងដែរ។ មានបញ្ហាសក់ស្ងួត និងមិនភ្លឺរលោង? ចង់បានសក់មានសំណើម និងភ្លឺ? ដំឡូងផ្អែម មានផ្ទុកនូវសារធាតុចិញ្ចឹមប្រឆាំងនឹងអុកស៊ីតកម្មម្យ៉ាង ដែលហៅថា Beta carotene វានឹងត្រូវបានបំលែងទៅជាវីតាមីនអេបន្ទាប់ពីទទួលទានចូល ហើយវីតាមីនប្រភេទនេះ មាននាទីការពារសក់កុំឲ្យសក់ស្ងួត និងមានសភាពស្រអាប់។ ក្នុងនោះផងដែរ វានឹងទៅជម្រុញក្រពេញសេបូម (ក្រពេញខ្លាញ់) នៅស្បែកក្បាលឲ្យបញ្ចេញសារធាតុប្រេងនៅលើសក់ ។ លោកអ្នកក៏អាចរកសារធាតុប្រភេទនេះនៅក្នុងបន្លែមួយចំនួនដូចជាការ៉ុត ល្ពៅ ស្វាយជាដើម។ ចង់បានសក់រឹងមាំ និងមានសុខភាពល្អ? សារធាតុរ៉ែស័ង្កសីដែលមាននៅក្នុងអាហារសមុទ្រដូចជាក្តាម បង្កង អ័យស្ទ័រ និងសាច់គោ បានចូលរួមធ្វើឲ្យសក់មានសភាពរឹងមាំ ហើយសុខភាពល្អ សូម្បីតែរោមភ្នែកក៏ឲ្យដុះលូតលាស់លឿន និងការពារមិនឲ្យជ្រុះដែរ។ បញ្ហាសក់ផុយស្រួយ? Walnut ជាប្រភពនៃវីតាមីនB7(Biotin) ដែលមានតួនាទីជួយពង្រឹងសក់របស់អ្នកឲ្យមានភាពរឹងមាំ កាត់បន្ថយសក់ជ្រុះ និងឲ្យសក់ដុះលូតលាស់លឿនថែមទៀងផង។ មិនតែប៉ុណ្ណោះ វាក៏មានផ្ទុកនូវវីតាមីន E ការពារការពុកផុយស្រួយនៃសរសៃសក់ដែលជាក្តីកង្វល់របស់លោកអ្នករាល់ពេលសិតសក់។ មានបញ្ហាសក់បែកចុង? តែបៃតងត្រូវបានគេជឿជាក់ថាជាប្រភេទតែដែលមានសមត្ថភាពអាចព្យាបាលសក់បែកចុងយ៉ាងមានប្រសិទ្ធភាព ព្រោះវាមានផ្ទុកនូវសារធាតុវីតាមីនB5។ បន្ថែមពីនេះ វាក៏ជួយឲ្យសក់ទន់ និងមានដំណុះសក់ល្អ ដោយសារសារធាតុប្រឆាំងអុកស៊ីតកម្ម។ លោកអ្នកអាចទទួលលទ្ធផលគាប់ប្រសើរនេះតាមរយៈការផឹកតែបៃតងផ្ទាល់ជារៀងរាល់ថ្ងៃ។ ©2017រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក

យុវជនយុវតីចូលចិត្តអី្វដែលទាន់សម័យ ហើយប្លែកៗ…ម៉្លោះហើយបានជាអាហារបច្ចុប្បន្នក៏មានភាពប្លែកៗស្ទើរតែនឹកស្មានមិនដល់។  ពេលនេះHealth Time Pub នាំមិត្តអ្នកអានទៅស្គាល់អាហារប្លែកៗប៉ុន្មានមុខនេះមើល៎ ទំនងញុំាអត់? ប៊ឺហ្គឺខ្មៅ អញ្ចឹងទំនងញុំាអត់? បើមើលពីរូបរាងខាងក្រៅខ្មៅៗអញ្ចឹង…ដូចជាមិនទំនងញុំាសោះ…តែបើអ្នកបានញុំាហើយ ពិតជាចង់ញុំាជារៀងរាល់ថ្ងៃ ហើយក៏ប្រហែលជាមើលយូរៗឃើញថា ប៊ឺហ្គឺខ្មៅដូចអាហ្រ្វិកអញ្ចឹង Cuteដែរតាស៎… បើនិយាយពីប៊ឺហ្គឺពណ៌ខ្មៅបែបនេះ  អ្នកអាចនឹកឃើញដល់myBurgerLab ដែលមានដើមកំណើតនៅប្រទេសម៉ាឡេស៊ីនៅឆ្នាំ២០១២។  អីយ៉ា!!!ទើបតែ៤ឆ្នាំសោះ មានដល់ទៅ៤សាខានៅម៉ាឡេស៊ីហើយមកដល់ស្រុកយើងបាត់ ធ្លាប់តែឮថាម៉ាក ២០ ឆ្នាំ៣០ឆ្នាំទើបពង្រីកសាខាក្រៅប្រទេស។ អញ្ចឹងអាហារនេះពិតជាមិនធម្មតាទេ... ថាធ្យូង…ធ្យូងមែន៎!!! សម្បកនំបុ័ងមានពណ៌ខ្មៅដោយសារតែវាធ្វើឡើងពីម្សៅធ្យូង ដែលមិនត្រឹមតែផ្តល់ភាពទាក់ទាញទាំងរូបរាង និងរសជាតិតែប៉ុណ្ណោះទេ វាថែមទាំងមានអត្ថប្រយោជន៍ដល់សុខភាពផងដែររួមមានការជួយសម្រួលដល់អាការៈហើមពោះ និងឆ្អល់ពោះដោយការស្រូបយកសារធាតុមិនល្អពីក្នុងប្រព័ន្ធរំលាយអាហារ។ ចំណែកគ្រឿងផ្សំមានច្រើនមុខដូចជាសាឡាដ ត្រាវបំពង សណ្តែកដី ប្លូប៊ឺរី គីមឈី បន្លែសរីរាង្គគ្មានសារធាតុគីមី សាច់ស្រស់ៗដូចជាទ្រូងមាន់ដែលសម្បូរដោយជាតិប្រូតេអ៊ីន សាច់គោយកមកពីអាមេរិកដែលមិនត្រឹមតែមានរសជាតិឆ្ងាញ់ ថែមទាំងមានសុវត្ថិភាពទៀតផង។ ណាគេថាប៊ឺហ្គឺមិនហិរ ប្លែកទៀតហើយ… សម្រាប់អ្នកដែលចូលចិត្តញុំាហិរពិតជាត្រូវប៉ាន់ហើយ myBurgerLabលើកនេះមាននាំមកជូននូវមេនញូបែបហិរហិរ គឺSuper spicy Gwang Wang Doដែលវាត្រូវបានដាក់ជាមួយម្ទេសចំនួន៦គ្រាប់។ ញាក់សាច់ដែរហ្នឹង…ហ៊ានមកផ្ចាញ់គ្នាដែរអត់ហ្នឹង? ការ៉េមផ្លែឈើ ធ្លាប់តែឃើញការ៉េមមានរសជាតិផ្លែឈើផ្សេងៗ ដែលញុំាទៅឡើងជក់មាត់ តែឥឡូវការ៉េមមួយបែបទៀតក៏លេចឡើង គឺមានទាំងរសជាតិ និងសាច់ផ្លែឈើតែម្តង…គ្រាន់តែឃើញ…ចង់ញុំាបាត់ទៅហើយ ជាពិសេសត្រង់ស្នូលផ្លែ ស្ត្រ័របឺរី  និងគីវីហ្នឹងហ្មង…ការ៉េមស្រស់ៗបែបហ្នឹង ជឿថាលោកអ្នកមិនទាន់បានឃើញច្រើនទេ តែលោកអ្នកអាចរកបាននៅLa Popsនៅផ្លូវប៉ាស័្ទរ និងសាខាមួយចំនួនទៀត។ ការ៉េមបែបនេះមិនត្រឹមតែ Cuteហើយឆ្ងាញ់នោះទេ ថែមទាំងមិនមានបញ្ចូលពណ៌ និងក្លិនដែលធ្វើឲ្យប៉ះពាល់សុខភាពទៀតផង។ នៅមានមុខម្ហូបប្លែកៗជាច្រើនទៀតដែលអាចរកញ៉ាំបានទៅតាមចំណង់ចំណូលចិត្តរបស់អ្នក...ហើយត្រុវចំាថា​«សុខភាពជាចម្បង កុំឲ្យរំលងអាហារបីពេល»ណា៎!!! ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

របបអាហារគឺសំខាន់ស្រាប់ហើយ ប្រសិនបើនិយាយដល់ការសម្រកទម្ងន់ ដូចនេះអ្នកត្រូវស្វែងរករូបមន្តអាហារ ឬភេសជ្ជៈដែលមានប្រសិទ្ធភាព និងមិនផ្តល់ផលប៉ះពាល់ដល់សុខភាពរបស់អ្នក ដើម្បីទទួលបានជោគជ័យលើគម្រោងនេះ។ សាកល្បង Menu ដែល ណែនាំដោយ Health Time   ហើយតាមដានលទ្ធផលទាំងអស់គ្នា… ១. ទឹកក្រូចឆ្មារលាយជាមួយគ្រាប់ជី គុណសម្បត្តិ៖ ផលិតផលធម្មជាតិទាំងពីរមានគុណប្រយោជន៍រៀងខ្លួន ក្នុងការជួយសម្រកទម្ងន់ និងជួយឲ្យអ្នក្មេងជាងវ័យ។ នៅពេលលាយសារធាតុទាំងពីរចូលគ្នា វាបានបង្កើនប្រសិទ្ធភាព និងរសជាតិទ្វេឡើង។ អ្នកអាចញ៉ាំបានគ្រប់ពេលដែលអ្នកស្រេកទឹក ពិសេសគឺនៅពេលព្រឹក។ • គ្រាប់ជី៖ មានតួនាទីជាពពួកប្រឆាំងអុកស៊ីតកម្ម និងជាប្រភពនៃសារធាតុសរសៃ (Fiber) ព្រមទាំងជាតិទឹកយ៉ាងសំខាន់សម្រាប់អ្នកដែលចង់សម្រកទម្ងន់។ តាមរបាយការណ៍របស់ Harvard Medical School ការញ៉ាំសារធាតុសរសៃអាចជួយសម្រកទម្ងន់បាន ដោយមិនចាំបាច់បន្ថយរបបអាហាររាល់ថ្ងៃក៏បាន។ អ្នកអាចញ៉ាំគ្រាប់ជីជំនួសអាហារពេលព្រឹកផងដែរដោយវាផ្តល់ឲ្យអ្នកនូវភាពឆ្អែតបានយូរ និងកាត់បន្ថយចំណង់អាហារ។ • ក្រូចឆ្មារ៖ សម្បូរទៅដោយ វីតាមីន សារធាតុរ៉ែពពួកប្រឆាំងអុកស៊ីតកម្ម និងជាប្រភពថាមពលសម្រាប់អ្នកកំពុងសម្រកទម្ងន់ដូចគ្នា។ វាជួយពង្រឹងប្រព័ន្ធការពាររាងកាយ និងកាត់បន្ថយកូឡេស្តេរ៉ូលក៏ដូចជាជួយថែរក្សស្បែករបស់អ្នកពីស្នាមជ្រីវជ្រួញ និងជម្រុញឲ្យខ្លួនរបស់អ្នកផលិតនូវពពួកកូឡាជែន។ វិធីធ្វើ៖ លាយគ្រាប់ជី១ស្លាបព្រាបាយ និងក្រូចឆ្មាមួយចំហៀង ក្នុងទឹកមួយកែវ រួចទុករយៈពេល១០នាទីមុនពេលពិសា ដើម្បីឲ្យគ្រាប់ជីរីកបានល្អ ហើយអ្នកអាចបន្ថែមទឹកកកអនាម័យតាមតែអ្នកចង់បាន។ ២. ទឹកក្រូចពោធិ៍សាត់ច្របាច់ ក្រូចឆ្មារ និងទឹកឃ្មុំ គុណសម្បតិ្ត៖ លាយកូ្រចឆ្មារ និងកូ្រចពោធិ៍សាត់កាន់តែធ្វើឲ្យកើនឡើងនូវបរិមាណ និងប្រសិទ្ធិភាពរបស់វីតាមីនC ដែលជួយអ្នកឲ្យសម្រកទម្ងន់បានលឿន។ គួរញ៉ាំមុនពេលទទួលទានអាហារពេលព្រឹកដើម្បីបានប្រសិទ្ធភាពកាន់តែល្អ។ • ទឹកឃ្មុំ៖ ជាប្រភេទស្ករធម្មជាតិដែលមានប្រូតេអ៊ីន ជាតិទឹក ថាមពល ជាតិសរសៃ វីតាមីន និងសារធាតុរ៉ែមួយចំនួនផងដែរ។ វាអាចជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូងចំពោះអ្នកលើសទម្ងន់ កាត់បន្ថយកូឡេស្តេរ៉ូល និងមិនធ្វើឲ្យអ្នកឡើងទម្ងន់ បើប្រៀបធៀបនឹងប្រភេទស្ករដទៃ។ ម្យ៉ាងទៀត ទឹកឃ្មុំមានតួនាទីពន្លឿនការធ្វើមេតាបូលីសខ្លាញ់ និងកាត់បន្ថយអ័រម៉ូនស្ត្រេសផងដែរ។ វិធីធើ្វ៖ ច្របាច់កូ្រចឆ្មារ ១ចំណិត ក្នុងទឹកកូ្រចពោធិ៍សាត់ច្របាច់២កូនកែវ រួចបន្ថែមស្លឹកជីអង្កាម ២ ឬ៣ទង អំបិលមួយភាគបីស្លាបព្រាបាយ និងចុងក្រោយថែមទឹកឃ្មុំមួយស្លាបព្រាបាយហើយយកវាទៅដាក់ក្នុងម៉ាស៊ីនក្រឡុក និងអាចលាយជាមួយទឹកកកទៀតក៏បាន។ ៣. ក្រូចឆ្មារ ត្រសក់ និងខ្ញីត្រាំទឹក គុណសម្បតិ្ត៖ កូ្រចឆ្មារ ត្រសក់ និងខី្ញ សុទ្ធតែជាបន្លែដែលអ្នកអាចរកបានក្នុងផ្ទះបាយរបស់អ្នក និងមានប្រយោជន៍ជាច្រើន។ បន្ថែមលើការញ៉ាំទឹកធម្មតា យើងគ្រាន់តែបន្ថែមចំណិតបន្លែខាងលើ ដើម្បីពង្រឹងប្រព័ន្ធការពាររាងកាយ និងអាចជួយសម្អាតប្រព័ន្ធរំលាយអាហារ ជាពិសេសជួយដល់អ្នកដែលចង់សម្រកទម្ងន់តែម្តង។ • ត្រសក់៖ ជាប្រភេទបន្លែដែលមានកាឡូរីតិចជាងគេ ដោយចំណិតត្រសក់មួយកូនកែវមានតែ១៤កាឡូរីប៉ុណ្ណោះ មានជាតិទឹកជាង៩០ភាគរយដែលវាអាចផ្តល់ជាតិទឹកគ្រប់គ្រាន់ដល់សារពាង្គកាយ។ លើសពីនេះទៀត ត្រសក់មានផ្ទុកនូវ វីតាមីនK វីតាមីនC ប៉ូតាស្យូម និងម៉ាញេស្យូម ដែលមានតួនាទីប្រឆាំងជាតិពុល និងបន្ថយជាតិខ្លាញ់។ • ខ្ញី៖ ជាប្រភេទបន្លែដែលមានតួនាទី ប្រឆាំងអុកស៊ីតកម្ម និងជួយបំបាត់ជាតិពុលពីរាងកាយ។ វាមិនគ្រាន់តែជួយដល់ការកាត់បន្ថយកូលេស្តេរ៉ូលទេ តែវាក៏បានជួយរក្សាកម្តៅក្នុងខ្លួន ដោយជួយដុតបំផ្លាញខ្លាញ់តាមរយៈការបង្កើនការធ្វើមេតាបូលីសលើសពីធម្មតាបានដល់ទៅ២០ភាគរយទៀតផង។ វិធីធើ្វ៖ ដាក់ចំណិតកូ្រចឆ្មារមួយផែ្ល ចំណិតត្រសក់មួយផ្លែ និងខ្ញី៣-៤ចំណិត ទៅក្នុងថូទឹក រួចបន្ថែមទឹកបរិសុទ្ធ ១.៥លីត្រទៅក្នុងនោះហើយទុករយៈពេល ១០នាទីមុនពេលយកទៅញ៉ាំ។ បនា្ទប់ពីញ៉ាំទឹកអស់ អ្នកអាចញ៉ាំកាករបស់វា ឬបនែ្ថមទឹកដើម្បីញ៉ាំទៀតក៏បាន។ អ្នកក៏អាចដាក់វាក្នុងទូរទឹកកកសម្រាប់ញ៉ាំបានគ្រប់ពេលផងដែរ។ ថាងាយ គឺងាយហើយ!!!​ កុំបង្អង់យូរអី…ចាប់ផ្តើមជ្រើសរើសរូបមន្តដែលងាយស្រួល ទៅតាមចំណង់ចំណូលចិត្តរបស់អ្នក និងបរិភោគវាជាប្រ​ចាំ ដើម្បីទទួលបានអត្ថប្រយោជន៍ជាច្រើនរបស់វា…មិនត្រឹមតែដើម្បីឲ្យគីឡូស្រកតិចនោះទេ គឺដើម្បីសុខភាពល្អផងដែរ… ព្រួយមួយបាញ់បានសត្វពីរបែបនៀក នៅចាំអីទៀតហ៎??? ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

  លោក ហ៊ូ ក្រើន​ នាយករងអង្គការហេឡែនខេលល័រអន្តរជាតិ និងជាអ្នកសម្របសម្រួលអង្គការសម្ព័ន្ធសង្គមស៊ីវិលដើម្បីអាហារូបត្ថម្ភកម្ពុជា (SUN CSACambodia) បានបញ្ជាក់ថាអាហារូបត្ថម្ភត្រូវបានចាត់ទុកថា មានសារសំខាន់ណាស់លើការលូតលាស់របស់ទារក និងកុមារ។ ការអនុវត្តការចិញ្ចឹមទារក និងកុមារបានពេញលេញ គឺធានាឲ្យមានអាហារូបត្ថម្ភគ្រាប់គ្រាន់។ ជាឧទាហរណ៍ជាក់ស្តែង មានភស្តុតាងវិទ្យាសាស្រ្តបញ្ជាក់ច្បាស់ថាការបំបៅកូនដោយទឹកដោះម្តាយភ្លាមអំឡុងម៉ោងដំបូង បន្ទាប់ពីសម្រាលរួចអាចទប់ស្កាត់មរណភាពទារកបានប្រហែល២០%  កុមារដែលបានទទួលការបំបៅដោយទឹកដោះម្តាយតែមួយមុខគត់សម្រាប់រយៈពេល៦ខែដំបូង  អាចកាត់បន្ថយជំងឺរាករូសបាន ១១ដង និងជំងឺរលាកសួតបាន១៥ដង បើប្រៀបធៀបជាមួយកុមារ ដែលមិនបានទទួលការបំបៅដោយទឹកដោះម្តាយ ។ អាណាព្យាបាលត្រូវយកចិត្តទុកដាក់ឲ្យបានខ្លាំងក្លាបំផុតលើអាហារូបត្ថម្ភកុមារក្នុងរយៈពេល១០០០ថ្ងៃដំបូងនៃជីវិត ពោលគឺចាប់ពីពេលទារកចាប់បដិសណ្ឋិរហូតដល់អាយុ២ឆ្នាំ ព្រោះដំណាក់កាលនេះ ជាពេលដែលកុមារត្រូវការលូតលាស់ខ្លាំាងទាំងផ្នែករាងកាយ និងសតិបញ្ញាស្មារតី ហើយបើមានកំហុសឆ្គងក្នុងដំណាក់កាលនេះ គឺមិនអាចកែខៃបានទេ។ បញ្ហាកង្វះអាហារូបត្ថម្ភលើកុមារកម្ពុជានៅតែមានកម្រិតខ្ពស់នៅឡើយគឺ៣២% បើទោះបីជាតួលេខនេះទាបជាងក្នុងឆ្នាំ២០១០ (៤០%)ក៏ដោយ។ លោក ហ៊ូ ក្រើន បញ្ជាក់ទៀតថាមានមូលហេតុជាច្រើនដែលបណ្តាលឲ្យមានបញ្ហាកង្វះអាហារូបត្ថម្ភលើកុមារកម្ពុជា ក្នុងនោះរួមមានការផ្តល់អាហារដល់កុមារមិនបានគ្រប់គ្រាន់ដូចជាការបំបៅកូនដោយទឹកដោះម្តាយ និងការផ្តល់អាហារបន្ថែម របៀបផ្តល់ចំណីអាហារដល់កុមារមិនបានត្រឹមត្រូវតាមអាយុ និងតម្រូវការរបស់ពួកគេ ការមិនបានយកចិត្តទុកដាក់លើការថែទាំកុមារ ការអនុវត្តអនាម័យ និង ទឹកស្អាតមិនបានត្រឹមត្រូវ ការមិនទទួលសេវាសុខភាពគ្រប់គ្រាន់ ការផ្លាស់ប្តូរឥរិយាបថ និងទម្លាប់ ជាដើម។ ការអនុវត្តអនាម័យនិងទឹកស្អាតមិនបានត្រឹមត្រូវ គឺធ្វើឲ្យមានការរីករាលដាលជំងឺឆ្លង។ ជំងឺជាកត្តារារាំងសមត្ថភាពរាងកាយកុមារក្នុងការបឺតស្រូបយកថាមពល និងសារជាតិចិញ្ចឹមផ្សេងៗទៀត រួមទាំងធ្វើឲ្យរាងកាយចុះខ្សោយ។ ការបឺតស្រូបយកសារជាតិចិញ្ចឹមមិនបានល្អ គឺធ្វើឲ្យរាងកាយកុមារមានបញ្ហាកង្វះអាហារូបត្ថម្ភ ហើយនៅពេលរាងកាយខ្វះអាហារូបត្ថម្ភ វាធ្វើឲ្យកុមារមានហានិភ័យខ្ពស់ក្នុងការចម្លងមេរោគបន្ថែមទៀត និងកង្វះអាហារូបត្ថម្ភជាបន្តបន្ទាប់។ យោងតាមលទ្ធផលនៃការអង្កេតប្រជាសាស្រ្ត និងសុខភាពកម្ពុជា បង្ហាញថា អត្រាការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់សម្រាប់កុមារអាយុ ០-៦ខែបានធ្លាក់ចុះពី ៧៤%នៅឆ្នាំ២០១០ មកត្រឹមតែ៦៥%ប៉ុណ្ណោះនៅឆ្នាំ២០១៤ ។ ក្រៅពីនេះ ទារកអាយុពី៦ដល់១១ខែមានត្រឹមតែ២០%ប៉ុណ្ណោះដែលទទួលបានអាហារបន្ថែមសមស្រប។ លោក ហ៊ូ ក្រើន បន្តទៀតថា បញ្ហាកង្វះអាហារូបត្ថម្ភនេះផ្តល់នូវផលវិបាកជាច្រើនចំពោះកុមារផ្ទាល់ គ្រួសារ និងសង្គមជាតិ ទាំងមូល។ ចំពោះកុមារ ការមិនបានទទួលអាហារូបត្ថម្ភគ្រប់គ្រាន់ធ្វើឲ្យការលូតលាស់របស់ពួកគាត់មិនបានពេញលេញ (ក្រិសក្រិន)​ និងសតិបញ្ញាស្មារតីមិនវាងវៃ ដែលជាហេតុធ្វើឲ្យប៉ះពាល់ដល់ការសិក្សា ឯសុខភាពវិញ ក៏មិនសូវជារឹងមាំងាយឆ្លងជំងឺផ្សេងៗថែមទៀត។ ចំពោះគ្រួសារវិញ ត្រូវខាតបង់ប្រាក់កាស ធនធាន និងពេលវេលាក្នុងការថែទាំសុខភាពរបស់កូន។ រីឯសង្គមជាតិវិញ ត្រូវខាតបង់ធនធានមនុស្សដែលជាកម្លាំងសំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ និងខាតបង់ថវិកាជាតិលើសេវាសុខាភិបាលជាដើម។ ជាឧទាហរណ៍ជាក់ស្តែង ប្រទេសកម្ពុជាបានខាតបង់ប្រមា ណ ២៥០លានដុល្លាក្នុង១ឆ្នាំ ដោយសារបញ្ហាកង្វះអាហារូបត្ថម្ភ ។ បញ្ហាទាំងនេះក៏មិនមែនគ្មានវិធីដោះស្រាយដែរ ។ បច្ចុប្បន្នអង្គការសម្ព័ន្ធសង្គមស៊ីវិលដើម្បីអាហារូបត្ថម្ភកម្ពុជា (SUN CSA Cambodia) បានរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីអនុវត្តកម្មវិធីអាហារូបត្ថម្ភនៅតាមសហគមន៍ក្នុងប្រទេសកម្ពុជា ។ សមាជិកអង្គការសម្ព័ន្ធជាតួអង្គសំខា ន់ក្នុងការតភ្ជាប់ទំនាក់ទំនងរវាងសហគមន៍ និងអាជ្ញាធរមូលដ្ឋានប្រព័ន្ធសុខាភិបាល និងជាធនធានសំខាន់សម្រាប់កសាងសមត្ថភាពសហគមន៍ ក្នុងការអនុវត្តកិច្ចអន្តរាគមន៍អាហារូបត្ថម្ភនានា។ កិច្ចអន្តរាគមន៍ទាំងនេះរួមមាន ការលើកម្ពស់អាហារូបត្ថម្ភចំពោះមាតា ការបំបៅកូនដោយទឹកដោះម្តាយ និងការផ្តល់អាហារបន្ថែម ផលិតកម្មស្បៀង តាមគួ្រសារ អនាម័យនិងទឹកសា្អត ការផ្លាស់ប្តូរឥរិយាបថស្តីពីអាហារូបត្ថម្ភ និងអនាម័យ សកម្មភាពប្រឹក្សាយោបល់ ការបញ្ចូលមីក្រូសារជាតិទៅក្នុងចំណីអាហារ ការព្យាបាលកុមារកង្វះអាហារូបត្ថម្ភ និងការសិក្សាស្រាវជ្រាវស្តីពីអាហារូបត្ថម្ភ។ អង្គការសម្ព័ន្ធសង្គមស៊ីវិលដើម្បីអាហារូបត្ថម្ភកម្ពុជាបានរួមចំណែកជួយនិងគាំទ្រក្រសួងសុខាភិបាលក្នុងការបង្កើត និងផ្សព្វផ្សាយឯកសារស្តីពីតួនាទីភារកិច្ច និងការទទួលខុសត្រូវ និងគោលការណ៍ណែនាំស្តីពីការពង្រឹងការអនុវត្តអនុក្រិត្យលេខ១៣៣ (ស្តីពីការឃោសនាផ្សព្វផ្សាយផលិតផល ចិញ្ចឹមទារក&កុមារ ដូចជាម្សៅទឹកដោះជាដើម...)។ អង្គការសម្ព័ន្ធបន្តការគាំទ្រ និងជួយដល់ក្រសួងពាក់ព័ន្ធនានា ដើម្បីបន្តពងឹ្រងការអនុវត្តអនុក្រិត្យលេខ ១៣៣ ឲ្យមានប្រសិទ្ធភាពខ្ពស់។ បន្ថែមពីលើនេះក៏បានចូលរួមជាមួយអង្គការយូនី-សេហ្វ និងអង្គការសុខភាពពិភពលោកក្នុងការផលិត និងចែកចាយឯកសារសងេ្ខបសី្តពីខឹ្លមសារអនុកិ្រត្យលេខ១៣៣ដល់អ្នកធ្វើការសម្រេចចិត្តបុគ្គលិកតាមគ្រឹះស្ថានសុខាភិបាល និងប្រព័ន្ធផ្សព្វផ្សាយផងដែរ។ អង្គការសម្ព័ន្ធសង្គមស៊ីវិលបានខិតខំធ្វើកា រយ៉ាងច្រើនក្នុងកិច្ចអន្តរាគមន៍អាហារូបត្ថម្ភនៅថ្នាក់ក្រោមជាតិដើម្បីគាំទ្រសហគមន៍ធ្វើឲ្យប្រសើរឡើងដល់ការអនុវត្តអាហារូបត្ថម្ភ។ ដើម្បីអាចធ្វើដូច្នោះបាន អង្គការសម្ព័ន្ធតែងតែធ្វើឲ្យប្រាកដថាគម្រោង និងកម្មវិធីនានារបស់សមាជិកខ្លួន អនុវត្តស្របតាមយុទ្ធសាស្រ្តជាតិស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ 2014-2018 និងផែនទីបង្ហាញផ្លូវអាហារូបត្ថម្ភឃជាតិ 2014-2020។ លើលពីនេះទៅទៀត អង្គការសម្ព័ន្ធបានសហការយ៉ាងទៀងទាត់ជាមួយបណ្តាញដទៃទៀត (រាជរដ្ឋាភិបាល អង្គការសហប្រជាជាតិ និងវិស័យឯកជន) ដើម្បីសម្របសម្រួល និងធ្វើការក្រោមទិសដៅរួម ដើម្បីដោះស្រាយបញ្ហាអាហារូបត្ថម្ភនៅគ្រប់កម្រិតក្រោមការដឹកនាំរបស់ក្រុមប្រឹក្សាស្តារអភិវឌ្ឍកសិកម្ម និងជនបទ។ តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងដៃគូពាក់ពន្ធ័ធ្វើឲ្យអត្រាកង្វះអាហារូបត្ថម្ភបានធ្លាក់ចុះពី៤០%នៅឆ្នាំ២០១០ មកត្រឹម៣២%ក្នុងឆ្នាំ២០១៦។ យ៉ាងណាមិញ ចំនួននៃការធ្លាក់ចុះនេះ នៅមានកម្រិតនៅឡើយ ដូចនេះហើយ ទាំងរាជរដ្ឋាភិបាលកម្ពុជា ដៃគូពាក់ព័ន្ធ និងសហគមន៍ត្រូវសហការបន្ថែមទៀតលើបញ្ហានេះ និងអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវគោលនយោបាយអាហារូបត្ថម្ភ ដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរជាងនេះ។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ធ្វើការមួយព្រឹកធំហើយ ដល់ម៉ោងសម្រាកបាយថ្ងៃត្រង់ គឺត្រូវតែសម្រាក និងញ៉ាំអាហារដើម្បីបង្កើនថាមពលវិញសិនទើបបាន។ អញ្ចឹងសម្រាប់អ្នកធ្វើការិយាល័យដែលត្រូវចំណាយពេលទាំងព្រឹកទាំងល្ងាចនៅក្នុងស្ថាប័នរបស់ខ្លួនគួរតែចំណាយពេលអាហារថ្ងៃត្រង់ដ៏មានតម្លៃនេះបែបណា? ធម្មតា គឺទៅញ៉ាំនៅផ្ទះវិញ បើផ្ទះនៅជិតៗហ្នឹង ព្រោះថាអាចសន្សំសំចៃគួរសមដែរ។ ខ្ចប់អាហារមកញ៉ាំជុំគ្នានៅការិយាល័យក៏ម្យ៉ាង តែបើធ្វើបានរាល់ថ្ងៃមានទៅអី? មួយទៀតគឺទៅញ៉ាំអីនៅជិតៗនោះ ងាយស្រួលនិងចំនេញពេល តែចំណាយច្រើនបន្តិច និងពេលខ្លះក៏ធុញដែរ។ មានជម្រើសរើសផ្សេងទេ? ប្រាកដជាមាន ហើយក៏ឃើញថាពេញនិយមដែរ! កុម៉្មង់អាហារមកញ៉ាំនៅការិយាល័យដោយមានសេ​វាកម្មដឹកជញ្ជូនដល់កន្លែងតែម្តងនោះអី ហើយបើចង់ដឹងថាវាមានលក្ខណៈយ៉ាងណា ទាល់តែតាមដានជាមួយ ហេលស៍ថាម​ បន្តិចសិន។ អ្វីដែលល្អគឺ…  ងាយស្រួល មិនពិបាកហត់និងប្រញាប់ជិះពីការិយាល័យទៅផ្ទះ ឬទៅហាងអាហារទាំងកណ្តាលថ្ងៃ ហើយក៏មិនចាំបាច់ត្រូវក្រោកលឿនពេកដើម្បីកម្តៅឬធ្វើអាហារមកដែរ គ្រាន់តែស្គាល់លេខទូរស័ព្ទ ហើយខលទៅកុម៉ង់ និងប្រាប់ទីតាំងទៅជាការស្រេច។ ម្យ៉ាង អាចចំណេញពេលដែលរងចាំ ទៅធ្វើការបន្ត ឬសម្រាកបន្តិចក៏ល្អដែរ។ សម្បូរបែប អាហារមានច្រើនមុខ៖ ជាទូទៅហាងបម្រើសេវាកម្មអាហារប្រភេទនេះ ច្រើនមានផ្លាស់មុខម្ហូបរាល់ថ្ងៃ តែក៏មានអាហារពិសេសសប្រចាំហាងដែលមានជារៀងរាល់ថ្ងៃផងដែរ។ ច្រើនសណ្ឋាន ឬឈុត៖ អាចមានជាឈុតសម្រាប់មនុស្សម្នាក់ ឬច្រើននាក់ ឬក៏ឈុតម្ហូបមួយមុខ ឬឈុតម្ហូបពីរមុខ តែតម្លៃដូចគ្នា និងឈុតអាហារមានបង្អែម ឬភេសជ្ជៈជាដើម។ ច្រើនប្រភេទ៖ អ្នកអាចផ្លាស់ប្តូរប្រភេទអាហារតាមចិត្តចង់ មិនថាថ្ងៃនេះចង់ញ៉ាំម្ហូបកុម៉ង់ដូចជាសម្ល ឆា ចៀន ស្ងោ បាយឆា មីឆា គុយទាវស៊ុប ហើយថ្ងៃស្អែកអាហារបែបលឿនដូចជាប៊ឺហ្គឺ ភីហ្សា សាន់វិច នំបុ័ងសាច់ខ្វៃ  និងខានស្អែកអាហារបែបអាស៊ីដូចជា ស៊ូស៊ី បុកុតិ មីទាញ មីគាវ ឬអ៊ឺរ៉ុបដូចជា ស្ប៉ាហ្គាទី សាឡាដន៍ដែលមិនបង្កក្លិនក្នុងកន្លែងធ្វើការក៏បាន។ តម្លៃ បើទោះជាមានសេវាកម្មក្នុងការដឹកជញ្ជូន ដែលបង្ហាញពីភាពស៊ីវិល័យក៏ដោយ តែតម្លៃដែលញ៉ាំនៅកន្លែងផ្ទាល់ និងដឹកជញ្ជូនមកដល់កន្លែងធ្វើការមិនមានភាពខុសគ្នាទេ ព្រោះថាភោជនីយដ្ឋាន ឬអាហារដ្ឋានមួយចំនួន មិនមានគិតលើសេវាដឹកជញ្ជូនឡើយ ឬក៏គិតតិចតួចប៉ុណ្ណោះ និងខ្លះទៀត​ មានកំណត់តម្លៃសមរម្យមួយដែលអតិថិជនអាចទទួលបានការដឹកជញ្ជូនដោយឥតគិតថ្លៃ។​ អ្វីដែលអ្នកគួរគិតដល់គឺ៖ -គុណភាពអាហារ៖ សំដៅដល់ទាំងរសជាតិ និងផាសុកភាពនៃអាហារដែលរួមមានគុណភាពគ្រឿងផ្សំ និងបន្លែសាច់ដែលមិនប៉ះពាល់សុខភាព។ -ការវេចខ្ចប់៖ ដែលល្អនោះគឺការវេចខ្ចប់ដោយរៀបចំម្ហូបដាច់ដោយឡែកពីបាយ ដាក់ប្រអប់បិទជិត រក្សាកំដៅម្ហូបបានល្អឬរក្សាគុណភាពបន្លែស្រស់ និងត្រូវជាប្រអប់ជ័រមិនមានសារធាតុ Bisphenol A (BPA) ដែលអាចបង្កជំងឺមហារីកផងដែរ។  -អនាម័យ៖ ទាំងទៅលើម្ហូបនិងការវេចខ្ចប់ ត្រូវតែស្អាតនិងមានអនាម័យ គ្មានសក់ គ្មានសត្វល្អិតជាដើម។ -ទីតាំង៖ គួរស្វែងរកហាងអាហារដែលផ្តល់សេវាកម្មនេះ នៅជិតឬ មិនឆ្ងាយពេកទីតាំងរបស់អ្នក ចៀសវាងការរងចាំយូរ និងការបង់សេវាជាដើម ឬ​ក៏ហាងដែលមានសាខាលើសពីមួយកន្លែង។ -តម្លៃ និងបរិមាណ៖ ដូចដែលបាននិយាយខាងលើ ដោយសារតម្លៃនៃអាហារមិនគិតបញ្ជូលនឹងសេវាដឹកជញ្ជូន ហេតុនេះវាហាក់ដូចជាអ្នករើសទៅញ៉ាំអាហារមួយដែលមានតម្លៃ និងបរិមាណសមរម្យអញ្ចឹងដែរ។ បង្កើតកាលវិភាគសម្រាប់អាហារពេលថ្ងៃសម្រាប់មួយសប្តាហ៍! កុំឲ្យដល់ពេលអាហារថ្ងៃត្រង់ម្តងៗ ពិបាកគិតថាគួរញ៉ាំអ្វី អ្នកគួរតែបង្កើតតារាងអាហារពេលថ្ងៃសម្រាប់មួយសប្តាហ៍ឲ្យហើយ។ -ថ្ងៃចន្ទ័​៖​ បើកាលពីចុងសប្តាហ៍ដូចជាដាក់រាងជ្រុលបន្តិច យកល្អថ្ងៃច័ន្ទគួរតែញ៉ាំអាហារប្រភេទជា បន្លែ និងផ្លែឈើច្រើនបន្តិច។ -ថ្ងៃអង្គារ៖ បន្ថែមអ្វីដែលថ្មី​ ឬពិសេស ដើម្បីបង្កើនកម្លាំងចិត្តនាដើមសប្តាហ៍ដូចជាបង្អែម ឬភេសជ្ជៈដែលចូលចិត្ត។ -ថ្ងៃពុធ៖ ការងារកំពុងកូរតិចហើយ គួរញ៉ាំអាហារណាដែលអ្នកចូលចិត្ត ដើម្បីបង្កើនអរម៉ូន Endorphin ដែលមានតួនាទីជួយបន្ធូរអារម្មណ៍អ្នកឡើងវិញ។ -ថ្ងៃព្រហស្បតិ៍៖ ទោះជាការងារនៅតែច្រើន​ តែត្រូវសន្សំដៃបន្តិចវិញដោយអាចញ៉ាំប្រភេទជាអាហារមិនស៊ាំញ៉ាំ ដូចជាមីឆា​ បាយឆា ស៊ុប ឬអាហារដែលលឿននិងងាយស្រួល ដូចជាសាន់វិច ប៊ឺហ្គឺរជាដើម។ -ថ្ងៃសុក្រ៖ TGIF! ជិតចុងសប្តាហ៍ត្រូវប្រញាប់បង្ហើយការងារ​ តែក៏មានអារម្មណ៍ថាធូរស្រាលព្រោះជិតបានសម្រាក ដូចនេះអាចញ៉ាំអាហារបែបជាក្រុម​ដូចជា ភីស្សា ស៊ូស៊ី ឬប៊ីប៊ីឃ្យូជាដើម។  ដូចនេះ រឿងអាហារថ្ងៃត្រង់មួយចាត់ទុកថា​ គ្មានបញ្ហាហើយណា៎ យកពេលទៅគិតរឿងផ្សេងល្អជាង! ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ​

ចែករំលែក
Top