Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

ក្តីស្រមៃមួយដែលមិនមែនកើតក្នុងរយៈពេលខ្លី តែជាបំណងតាំងពីកុមារភាព។ គោលបំណងមួយដែលចង់ក្លាយខ្លួនជាអ្នកបំរើសេវាសុខាភិបាលមួយរូប ដែលអាចជួយសមាជិកគ្រួសារខ្លួនឯងក៏ដូចជាអ្នកដទៃពីភាពសោកសៅនៃជំងឺទាំងឡាយ។ ខែតុលាកន្លង លទ្ធផលប្រលងបាក់ឌុបក៏ត្រូវបានប្រកាស ក៏ជាពេលរៀបចំបង្វេច លាម៉ាក់ប៉ា ដើម្បីមកបន្តការសិក្សាក្នុងទីក្រុង។ មិនមែនមានតែខ្ញុំទេដែលមានអារម្មណ៍មួយនេះ គឺអ្វីៗ ហាក់ផ្លាស់ប្តូរ ធ្លាប់តែនៅជាមួយគ្រួសារមានផ្ទះធំទូលាយនៅ និងញ៉ាំបាយជុំគ្នាយ៉ាងសប្បាយរីករាយ តែបែរមករស់នៅក្នុងបន្ទប់តូចមួយ ហើយពេលខ្លះត្រូវញ៉ាំបាយម្នាក់ឯង តែដោយសារការតាំងចិត្ត ទុកលំបាកមួយចំនួន គឺមិនអាចរារាំងយើងបានទេ។   ដើម្បីរៀនពេទ្យបានគឺត្រូវប្រលងថ្នាក់ជាតិឲ្យជាប់ វាជាដំណាក់កាលមួយដែលក្តុកក្តួលជាងគេ បើប្រលងមិនជាប់ទេគឺត្រូវរៀបឥវ៉ាន់ទៅផ្ទះវិញ។ តែគ្មានអ្វីអាចបំផ្លាញការប្រឹងប្រែងរបស់យើងបានទេ ការប្រលងថ្នាក់ជាតិក៏បានជាប់ដោយជោគជ័យ ជីវិតនិស្សិតក៏ចាប់ផ្តើម ប្រៀបដូចកូនរុក្ខជាតិកំពុងចេញពន្លក។ តែនៅតាមផ្លូវឆ្ពោះទៅមុខ តែងតែមានឧបសគ្គជានិច្ច។ រៀនពេញម៉ោង នៅសាលា ហើយឆ្លៀតពេលល្ងាចឬថ្ងៃសៅរ៍អាទិត្យទៅស្តារដើម្បីពង្រឹងជំនាញអនុវត្តថែមទៀត ពេលខ្លះសឹងអស់ខ្យល់ម្តងៗ តែទោះបីជាគ្មានពេលហូលីដេក៏នៅតែរីករាយ។ ឈ្នះខ្លួនឯងហើយ តែក៏នៅរងការរិះគន់ពីមជ្ឃដ្ឋានខាងក្រៅ ថាមិនដែលចូលរួមសកម្មភាពសង្គមផ្សេងៗ មិនត្រឹមតែប៉ុណ្ណោះថាដល់អនាគតគ្នាទៀត តែកម្លាំងចិត្តនៅតែមិនបាត់បង់។ មិត្តភក្តិ និងលោកគ្រូអ្នកគ្រូ បានក្លាយអ្នកជម្រុញទឹកចិត្តបន្ថែមពីក្រុមគ្រួរសារ យើងក៏បានដើរមកថ្ងៃនេះហើយ ពួកយើងក៏បានសម្រេចក្តីស្រមៃមួយនោះ។ ចេះតែនឹកឃើញថា ពេលប្រលងថ្នាក់ជាតិចូលរៀនមិនដែលស្គាល់គ្នាសោះ ហើយមិនដឹងមកពីណាខ្លះ។ ដល់ពេលប្រលងចេញថ្នាក់ជាតិបញ្ចប់ការសិក្សា មានអ្នកខ្លះកាន់ដៃគ្នាមកប្រលង ខ្លះមានពីរនាក់ ខ្លះទៀតក៏មានបីនាក់។ (អបអរសាទរប្រលងជាប់ថ្នាក់ជាតិបញ្ចប់ការសិក្សាទាំងអស់គ្នាណា...)    

ចែករំលែក

There are 4 types of crushes: 1. The friendly crush: the one you always hang out with or you are closed with, especially your best friends. It does not mean that you have to have a romantic feeling with them but you just want to be around with them. 2.The admiration crush: the one whom you idolize. You like that person because that person has done something amazing or has taught something meaningful to you. 3.The passing crush: the one who physically attracts you. Though you are in relationship, sometimes you still have a crush on them. 4. The romantic crush: The one you really like. You want them to be your partner. Sometimes you want to be closed with them in a romantic way. Source: Wikihow (Summarized by Sopoan)

ចែករំលែក

ធ្វើអ្វីមួយក៏សុទ្ធតែមានលើកដំបូងដែរ...គឺថា...បើមិនមានលើកទីមួយ ក៏មិនមានលើកទីពីរ និងបន្តបន្ទាប់ដែរ... នរណាខ្លះមិនទាន់ធ្លាប់បានហោះហើរទៅប្រទេសក្រៅ? វីដេអូនេះនឹងជាជំនួយយ៉ាងពិសេសសម្រាប់អស់លោកអ្នក ដើម្បីសម្រួលដល់ការធ្វើដំណើរតាមយន្តហោះរបស់អ្នក... ប្រហែលជាមានគន្លឹះជាច្រើនណែនាំពីប្រភពផ្សេងៗគ្នា ហើយក្នុងនោះផងដែរ Central Mall-Phnom Penh ក៏បានរៀបចំឡើងនូវវីដេអូខ្លីសម្រាប់ជាមគ្គទ្ទេសក៍ខ្លឹមៗទៅតាមដំណាក់កាលផ្សេងៗនៅក្នុងព្រលានយន្តហោះ... សង្ឃឹមថា វីដេអូនេះនឹងក្លាយជាផ្នែកមួយក្នុងការសម្រួលដល់ការធ្វើហោះហើរលើកដំបូងរបស់គ្រប់គ្នា... Credit : Central Mall-Phnom Penh

ចែករំលែក

តើអ្នកចង់ឲ្យនរណាម្នាក់ចូលចិត្តអ្នកក្នុងរយៈពេលខ្លីដែរ ឬទេ? ជួនកាលអ្នកអាចជួបនរណាម្នាក់ដោយចៃដន្យហើយស្រាប់តែមានចិត្តទៅលើរូបគេ ប៉ុន្តែក្នុងរយៈពេលភ្លាមៗអ្នកប្រាដកជានឹកមិនឃើញវិធីធ្វើយ៉ាងណាដើម្បីឲ្យគេចូលចិត្តអ្នកវិញនោះទេ។ ដូច្នេះ ប្រសិនជាអ្នកចង់ស្វែងយល់ពីរបៀបទាំងនោះ សូមតាមដានអត្ថបទខាងក្រោម ដែលបង្ហាញពីអ្វីដែលអ្នកគួរចាប់ធ្វើពីដំបូង។     ថ្ងៃទី១ នៅថ្ងៃដំបូង ត្រូវធ្វើយ៉ាងណាដើម្បីឲ្យម្នាក់នោះនិយាយតបជាមួយអ្នក។ មិនត្រូវបញ្ចេញអាការៈដូចជាចង់ចែចង់គេខ្លាំងពេកទេ ព្រោះនេះគ្រាន់តែជាថ្ងៃដំបូងដែលអ្នកត្រូវធ្វើឲ្យគាត់ស្គាល់តែ​ប៉ុណ្ណោះ។     ថ្ងៃទី២ ត្រូវរកឱកាសល្អដើម្បីជួបគេ ព្រមទាំងមិត្តភក្តិរបស់គេ។ នៅពេលដែលជួបជុំគ្នាអ្នកអាចនិយាយលេងជាមួយពួកគេទាំងអស់ ជាពិសេសគឺនិយាយឌឺដងលេងសើចឲ្យបានច្រើនជាមួយ ម្នាក់នោះ។     ថ្ងៃទី៣ ពេលនេះអ្នកអាចធ្វើឲ្យគេ ចាប់អារម្មណ៍កាន់តែខ្លាំងដោយនិយាយរឿងកំប្លែង ឬកោតសរសើរគេនៅចំពោះមុខមិត្តភក្តិទាំងអស់។     ថ្ងៃទី៤ នៅពេលដែលទំនាក់ទំនងកាន់តែស្និទ្ធស្នាល សូមធ្វើវាបន្តទៀតដើម្បីឲ្យចំណងកាន់តែរឹងមាំ។ តែប្រសិនជាអាចសូមសាកល្បងនិយាយបញ្ឆិតបញ្ឆៀង ជាមួយម្នាក់នោះក្នុងចំណោមមិត្តភក្តិទាំងនោះ ដើម្បីចង់ដឹងថា តើម្នាក់នោះចូលចិត្តអ្នកឬអត់? ។     ថ្ងៃទី៥ អ្នកគួរតែស្លៀកពាក់ឲ្យឆើតបន្តិច រួចប្រាប់គេថាអ្នកចូលចិត្តគេខ្លាំងណាស់។ ប្រសិនបើមុខរបស់គេឡើងក្រហម ឬនិយាយថាខ្ញុំក៏ចូលចិត្តអ្នកដែរនោះជារឿងដ៏ប្រសើរដែលអ្នកអាចធ្វើការអភិវឌ្ឍន៍ទំនាក់ទំនងនេះឲ្យក្លាយទៅជាស្នេហាបាន៕

ចែករំលែក

ជិតដល់ខែដើរលេងទៀតហើយ មិនដឹងថាគួរទៅខាងណាមកណាទេ! តែមួយរយៈនេះល្បីថាការបោះតង់លេងនៅរមណីយដ្ឋាននានាពេញនិយមមែនទែន អញ្ចឹងបើបានទៅបោះតង់ជុំគ្នាជាមួយមហាមិត្ត   ក្រុមការងារ  ឬក្រុមគ្រួសារប្រាកដជាមានទឹកមាត់លេបមិនតិចដែរពេលគេសួរថា វិស្សមកាលតូចនេះបានទៅណាខ្លះ? រយៈពេលឈប់សម្រាកក៏មិនយូរប៉ុន្មានដែរ ដូចនេះដំណើរកម្សាន្តទៅបោះតង់ក្នុងស្រុកយើងហ្នឹងហើយល្អបំផុត។ តែមិនច្បាស់ទេថាកន្លែងណាខ្លះនៅប្រទេសយើងដែលស័ក្តិសមនឹងការបោះតង់នេះ   ព្រោះថាមិនមែនគ្រប់កន្លែងអាចផ្តល់នូវផាសុកភាពក្នុងការបោះតង់នោះទេ។   បើសួរថា ហេតុអ្វីបានជាគួរសាកបោះតង់លេងម្តង ចម្លើយគឺ…ប្រាកដណាស់ថាការគេងឆ្លងយប់នៅកណ្តាលធម្មជាតិនោះវាសឹងតែលែងមានទៅហើយ ដូចនេះទើបមនុស្សជាច្រើនចាត់ទុកថានេះជាបែបផែនថ្មីដែលអាចឲ្យពួកគេរីករាយ និងភ្ជាប់ខ្លួនជាមួយនឹងធម្មជាតិបាន។ ម្យ៉ាងទៀត បទពិសោធន៍នៃការអង្គុយជុំវិញភ្នក់ភ្លើង អង្គុយនិយាយគ្នាលេងដោយគ្មានអគ្គិសនីច្រើន និងការរំខានដោយសម្លេងដូចជានៅទីក្រុង ញ៉ាំអាហារក្រោមអាកាសធាតុធម្មជាតិ ស្រូបយកខ្យល់បរិសុទ្ធ បន្ទាប់ពីធ្វើដំណើរហត់អស់កម្លាំងមួយថ្ងៃពេញគឺពិតជាមានអារម្មណ៍សម្រាក និងស្ងប់ខ្លាំងណាស់។ អ្វីដែលសំខាន់គឺភាពឯកជនមួយបែប ដែលអ្នករាល់គ្នាមិនអាចបដិសេដថាមិនចង់បាន គឺការជជែកគ្នាគ្មានព្រំដែន ឬច្រៀងរាំ និងលេងល្បែងកំសាន្តដល់ពេលណាក៏បាន (តែប្រាកដថាមិនបានរកទីតាំងនៅជិតផ្ទះអ្នកស្រុកផង)។ ហើយបើសួរថា កន្លែងណាខ្លះដែលជាទិសដៅពេញនិយមរបស់អ្នកបោះតង់លេង ចម្លើយគឺ… •    តំបន់កោះ និងឆ្នេរ អ្នកទាំងអស់គ្នាបានដឹងហើយថាខេត្តដែលជាប់ឆ្នេរនៅក្នុងព្រះរាជាណាចក្រកម្ពុជាមានខេត្តព្រះសីហនុ ខេត្តកោះកុង និងខេត្តកែប។ ដូចនេះចំពោះការបោះតង់នៅតំបន់ឆ្នេរ អ្នកអាចជ្រើសរើសឆ្នេរណាមួយដែលអ្នកពេញចិត្តរួច ធ្វើការបោះតង់នៅទីនោះ។ យ៉ាងណាមិញ ការបោះតង់គួរធ្វើនៅកន្លែងណាដែលមានភាពស្ងប់ស្ងាត់ និងមិនសូវអ៊ូអរ ទើបអ្នកមិនសូវមានការរំខានពីមជ្ឍដ្ឋានខាងក្រៅនិងអាចមានភាពសប្បាយរីករាយជាមួយនឹងមិត្តភក្តិរបស់អ្នក។ ដូចនេះ អ្នកអាចទៅតំបន់កោះដូចជា កោះតាគាវ កោះរ៉ុង និងកោះរ៉ុងសន្លឹម កោះឋានសួគ៌ នៅក្រុងព្រះសីហនុ កោះទន្សាយនៅកែប និងឆ្នេរបាក់ខ្លង ដែលមានទីតាំងនៅខេត្តកោះកុងជាដើម។ •    តំបន់ផ្សេងទៀត ជាពិសេសគឺតំបន់ធម្មជាតិដូចជា តំបន់ភ្នំ និង តំបន់ព្រៃជាដើម ដែលមិនត្រឹមទេសភាពស្រស់ស្អាតជាមួយនឹងរុក្ខជាតិនិងដើមឈើ អាកាសធាតុក៏ត្រជាក់ល្អផងដែរ។ ប៉ុន្តែចំពោះតំបន់ព្រៃដូចជាមិនសូវមានភាពពេញនិយមប៉ុន្មានទេដោយសារតែតំបន់ខ្លះជាតំបន់ហាមឃាត់។    ប៉ុន្តែចំពោះតំបន់ធម្មជាតិ និងតំបន់ភ្នំ និងទឹកធ្លាក់វិញក៏មានផងដែរដូចជា ដាក់ដាមនៅខេត្តមណ្ឌលគិរី  និងជីផាត់នៅខេត្តកោះកុងជាដើម។ •    តាម Resorts មួយចំនួន រមណីយដ្ឋានស្រស់ស្អាត និងពោរពេញដោយធម្មជាតិជាច្រើនគឺជាទិសដៅដែលពេញនិយមបំផុតផងដែរ ដោយសារទេសភាពដ៏ទាក់ទាញ ផាសុកភាព ក៏ដូចជាសុវត្ថិភាព ព្រមទាំងមានភាពងាយស្រួលដល់អ្នកមកបោះជំរុំទាំងអស់។ អ្នកប្រាកដជាបានស្គាល់ខ្លះហើយអំពីរមណីយដ្ឋានទាំងនោះ ដែលរួមមាន វីគីរីរម្យនៅខេត្តកំពង់ស្ពឺ  កោះហាននៅស្ទឹងត្រែង  ក្តាតឡាតង់ខេត្តកំពត  ពិចនិចរីសតនៅពិចនិលក្រុងព្រះសីហនុ  និងបឹងប្រទាក់ក្រឡាខេត្តកំពត-ល-។ មិនខ្វះទេ តំបន់ជាច្រើនទៀតនៅប្រទេសកម្ពុជាដែលរង់ចាំស្វាគមន៍អ្នកដែលចូលចិត្តការបោះជុំរុំ ហើយអ្នកពិតជាមិនអាចរង់ចាំបានទេក្នុងការទៅទទួលយកបទពិសោធន៍ដ៏អស្ចារ្យនៅទីនោះផ្ទាល់។ ដោយឡែក ក្រៅពីការរើសទីតាំង មានកត្តាមួយចំនួនទៀតដែលត្រូវគិតដល់ផងដែរដូចជា អាកាសធាតុ ឧតុនិយម សុវត្ថិភាព ផាសុកភាព និងព័ត៌មាននានាអំពីការបោះជុំរុំជាដើម។ ទាន់នៅប៉ុន្មានខែនេះ នៅអំណោយផលដល់ការបោះតង់នៅឡើយ ព្រោះវាមិនសូវមានភ្លៀង ហើយក៏មិនសូវក្តៅខ្លាំង ដូចនេះ ហេតុអ្វីត្រូវរង់ចាំដល់ខែ ឬឆ្នាំក្រោយៗទើបសម្រេចចិត្តនោះ?

ចែករំលែក

ធ្លាប់តែស្តាប់តារាចម្រៀងអាជីព និងមិនអាជីព ទាំងក្នុង និងក្រៅប្រទេស ច្រៀងCover បទ Shape of You ដោយ Ed Sheeran ដែលកំពុងទទួលបានចំណាប់អារម្មណ៍នៅបណ្តាប្រទេសនានា ជាពិសេសក្នុងស្រទាប់យុវវ័យ... ចំណីសោតិន្រ្ទិយារម្មណ៍ និងចក្ខុន្រ្ទិយារម្មណ៍ដែលប្លែកជាងគេមួួយនេះ បាន និងកំពុងត្រូវបានគេចាប់អារម្មណ៍ និងចែករំលែកជាបន្តបន្ទាប់ក្នុងរង្វង់អ្នកប្រើប្រាស់ហ្វេសប៊ុក... បើចង់ដឹងថា ខាងទន្តពេទ្យម្នាក់នេះ ច្នៃពាក្យពេចន៍បានពិរោះយ៉ាងណានោះ ចុចមើលហ្មងទៅ!!!​ Credit : Singing Dentist

ចែករំលែក

នៅលើមហាវិថីព្រះសីហនុ (ក្បែរអគារ៤២ជាន់) អគារដ៏ខ្ពស់ស្កឹមស្កៃ ឃីត ស៊ីធី (Kids City) ដែលមានការរចនាឡើងយ៉ាងប្លែកភ្នែកជាទីកន្លែងកំសាន្តតែមួយគត់នៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលមានផ្តល់ជូនសកម្មភាពសប្បាយៗ និងប្លែកៗជាច្រើនសម្រាប់កុមារ លេងកំសាន្តតែក៏ដូចជាចែករំលែកនូវភាពរំភើបរីករាយជាមួយនិងសមាជិកក្រុមគ្រួសាររបស់ខ្លួន បើទោះថ្វីត្បិតថាឈ្មោះមានន័យជាភាសាខ្មែរថាទីក្រុងកុមារក៏ដោយ។ បម្រើការអស់រយៈពេលកន្លងមក ឃីត ស៊ីធី មានបម្រើនូវសេវាកម្មយ៉ាងដិតដល់ជូនដល់អតិថិជន ជាពិសេសគឺការការពារសុវត្ថិភាព និងយកចិត្តទុកដាក់មើលថែទាំដល់បុត្រធីតារបស់លោកអ្នកដែលបានចូលរួមលេងកំសាន្តនៅក្នុងមជ្ឈមណ្ឌលដ៏ទំនើបមួយនេះ។   សកម្មភាពកំសាន្តដែល ឃីត ស៊ីធី ផ្តល់ជូនសុទ្ធសឹងតែជាសកម្មភាពដែលមានគុណប្រយោជន៍យ៉ាងថ្លៃថ្លាដល់កុមារា កុមារី និងយុវវ័យដែលមានចំណង់ចំណូលចិត្តក្នុងការលេងនូវល្បែងក៏ដូចជាសាកល្បងនូវអ្វីដែលថ្មី ដើម្បីជាការកំសាន្ត ពង្រឹងសុខភាព និងពង្រីកចំណេះដឹងរបស់ខ្លួន។ ក្នុងនោះផងដែរ  យើងឃើញមានសកម្មភាពធំៗបែបសប្បាយ និងប្រកបដោយសុវត្ថិភាពដូចជា៖ • កីឡាឡើងជញ្ជាំង (Clip  ‘N  Climb) ជាមួយនឹងជញ្ជាំងដល់26 លោកអ្នកអាចរីករាយនឹងការហាត់ឡើង • កីឡាបាញ់ឡាស៊ែ (Laser Tag) ទីធ្លាដ៏សំបូរបែប ដែលរចនាឡើងជាពិសេសសម្រាប់កីឡាប្រភេទនេះ ហើយលោកអ្នកអាចធ្វើការប្រកួតជាមួយនឹងមិត្តភក្តិ ឬអ្នកចូលរូមលេងដទៃទៀតបានដល់ទៅចំនួន30នាក់។ រយៈពេលប្រកួតម្តងៗ គឺ មានប្រមាណត្រឹម២៥នាទី • កីឡាប្រណាំងឡាន (Go Karts) និងឡានបុកគ្នា (Bumper  Cars) កំសាន្តសប្បាយជាមួយនឹងការបញ្ជាលើឡានដែលមានពណ៌ជាច្រើនសម្រាប់ជាជម្រើសរបស់លោកអ្នក • កន្លែងកំសាន្តសម្រាប់ក្មេងតូចៗ (Toddler Town) ត្រូវបានតុបតែង និងរចនាឡើងសម្រាប់បុត្រធីតារបស់លោកអ្នក ក្នុងជំហរបង្កើតនូវវប្បធម៌បណ្តុះនូវការចង់ដឹង និងបញ្ញាស្មារតី • កន្លែងកំសាន្តសម្រាប់កុមារ (Playground) ទីកន្លែងកំសាន្តសម្រាប់កុមារាកុមារីដែលត្រូវបានរៀបចំឡើងជាច្រើនជាន់ថ្នាក់ និងអាចផ្ទុកក្មេងបានរហូតដល់ទៅ300នាក់ • សាលវិទ្យាសាស្រ្ត (Science Gallery) និងសាលស្រាវជ្រាវ (Science Discovery) ជាកន្លែងដោះស្រាយនូវរាល់ចម្ងល់ទាំងឡាយដែលជាប់ពាក់ព័ន្ធទៅនឹងដំណើរការនៃពិភពលោក និងសកលលោក ក្រៅពីសកម្មភាពកំសាន្តសប្បាយខាងលើ ឃីត ស៊ីធី ក៏មានផ្តល់នូវសេវាកម្មរៀបចំនូវកម្មវិធីពិសេស គឺការបណ្តុះបណ្តាល និងការរឹតចំណងក្នុងក្រុមការងារផងដែរ។ បន្ថែមពីលើនេះ លោកអ្នកក៏អាចរៀបចំជាពិធីខួបកំណើតនៅទីនេះផងដែរ។ សម្រាប់ថ្ងៃធម្មតា (ច័ន្ទ-សុក្រ) ឃីតស៊ីធី បើកបម្រើសេវាកម្មចាប់ពីម៉ោង១០ព្រឹក រហូតដល់ម៉ោង៨ល្ងាច ចំណែកឯថ្ងៃចុងសប្តាហ៍ គឺចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោង៨ល្ងាចដូចគ្នា។ សេវាកម្មល្អ សុវត្ថិភាពខ្ពស់ ឧបករណ៍មានស្តង់ដារ បុគ្គលិកមានភាពរួសរាយរាក់ទាក់ និងប្រកបដោយក្រមសីលធម៌ ព្រមជាមួយនឹងតម្លៃសមរម្យ និងអ្វីដែលសំខាន់ គឺការរៀបនូវសេវាកម្មប្រកបដោយការច្នៃប្រឌិត ជំនាញ និងការប្តេជ្ញាចិត្ត ជាគុណភាពដែលមិនអាចកាត់ថ្លៃបានរបស់ ឃីត ស៊ីធី។ ចង់ឲ្យបុត្រធីតា ប្អូនៗ ឬក្មូយៗ ក៏ដូចជាខ្លួនលោកអ្នកផ្ទាល់ កំសាន្តជាមួយសកម្មភាពសប្បាយៗក្នុងពេលសម្រាកពីការសិក្សា និងការងារ សូមអញ្ជើញមកកាន់ ឃីត ស៊ីធី ដែលមានអាស័យដ្ឋានផ្ទះលេខ 162A មហាវិថីព្រះសីហនុ។

ចែករំលែក

គ្មានអ្វីធ្ងន់ជាងគុណម្តាយទេ គ្មានអ្វីដែលមានទម្ងន់ស្មើនោះឡើយ… គ្មានអ្វីបាបជាងការធ្វើបាបលើផ្លូវកាយ ចិត្ត វាចាលើម្តាយទេ គឺមានបាបកម្មធ្ងន់ណាស់… គ្មានអ្វីធំជាងសមុទ្រទឹកភ្នែកអ្នកម្តាយទេ ទោះហែលឆ្លងយ៉ាងណាក៏មិនផុត… គ្មានអ្វីជ្រៅជាងទឹកចិត្តរបស់អ្នកម៉ែទេ វាស់ស្ទង់ដោយប្រើឧបករណ៍កម្រិតណាក៏មិនដឹងជម្រៅ… ត្រូវចងចាំថា…កើតមកមួយជីវិតនេះ ចាំបាច់ដឹងថានរណាជាអ្នកផ្តល់កំណើតឲ្យអ្នក? ហើយត្រូវតបស្នងសងព្រះគុណឲ្យបានទាន់ពេលដែលមានឱកាស គឺទាន់ខែនៅភ្លឺ កុំរួញរា កុំអូសបន្លាយដល់ខែងងឹត ឬដល់ពេលត្រូវប្រើពាក្យថា«គ្មានឱកាស» ត្រូវស្រលាញ់គាត់ឲ្យអស់ពីចិត្ត និងបេះដូងណា៎!!!

ចែករំលែក

គ្មានអ្វីធ្ងន់ជាងគុណម្តាយទេ គ្មានអ្វីដែលមានទម្ងន់ស្មើនោះឡើយ… គ្មានអ្វីបាបជាងការធ្វើបាបលើផ្លូវកាយ ចិត្ត វាចាលើម្តាយទេ គឺមានបាបកម្មធ្ងន់ណាស់… គ្មានអ្វីធំជាងសមុទ្រទឹកភ្នែកអ្នកម្តាយទេ ទោះហែលឆ្លងយ៉ាងណាក៏មិនផុត… គ្មានអ្វីជ្រៅជាងទឹកចិត្តរបស់អ្នកម៉ែទេ វាស់ស្ទង់ដោយប្រើឧបករណ៍កម្រិតណាក៏មិនដឹងជម្រៅ… ត្រូវចងចាំថា…កើតមកមួយជីវិតនេះ ចាំបាច់ដឹងថានរណាជាអ្នកផ្តល់កំណើតឲ្យអ្នក? ហើយត្រូវតបស្នងសងព្រះគុណឲ្យបានទាន់ពេលដែលមានឱកាស គឺទាន់ខែនៅភ្លឺ កុំរួញរា កុំអូសបន្លាយដល់ខែងងឹត ឬដល់ពេលត្រូវប្រើពាក្យថា«គ្មានឱកាស» ត្រូវស្រលាញ់គាត់ឲ្យអស់ពីចិត្ត និងបេះដូងណា៎!!!

ចែករំលែក

ដឹងទេថានិន្នាការនៃការធ្វើដំណើរកម្សាន្តបានដើរដល់ណាហើយ?   ជាទូទៅគេចូលចិត្តទៅណា? ដើរលេងលក្ខណៈបែបណា? យករបស់បែបណាខ្លះជាប់ខ្លួន? ជាពិសេស ផ្នត់គំនិតទៅលើការធ្វើដំណើរកម្សាន្តមានការផ្លាស់ប្តូរយ៉ាងដូចម្តេចខ្លះ? ពោរពេញដោយបទពិសោធន៍ និងចំណាប់អារម្មណ៍អំពីការធ្វើដំណើរកម្សាន្ត កញ្ញា ស្រុង ចាន់រតនា (ណាណា) នាយកផ្នែកទីផ្សារនៃហាងCentral Mall ដែលជាហាងលក់ផលិតផលសុទ្ធ និងនាំចូលផ្តាច់មុខលើផលិតផលម៉ាកយីហោល្បីៗជាច្រើន និងផ្តោតលើការធ្វើដំណើរផ្ទាល់តែម្តងនោះ នឹងចែករំលែកទៅកាន់អ្នកទាំងអស់គ្នាអំពីនិន្នាការ ឬក៏ទំនោរនៃការធ្វើដំណើរដែលពេញនិយមនាពេលបច្ចុប្បន្ននេះ។ សឹងតែគ្រប់គ្នាចូលចិត្តដើរលេងជាងមុន… និយាយដល់ការដើរលេង អ្នកណាមិនញញឹម?ដូចគ្នានឹងកញ្ញា ណាណា ដែលញញឹមបណ្តើរ និយាយបណ្តើរថា «និន្នាការនៃការរស់នៅរបស់មនុស្សនាពេលបច្ចុប្បន្ន ហាក់បង្វែរមករកការធ្វើដំណើរកម្សាន្តយ៉ាងគួរឲ្យកត់សម្គាល់ នេះអាចមកពីការចេះបារម្ភអំពីសុខភាពផ្លូវកាយ  និងផ្លូវចិត្តរបស់ខ្លួន វឌ្ឍនភាពនៃតំបន់ទេសចរណ៍ ក៏ដូចជាការជម្រុញផ្លូវចិត្តតាមរយៈរូបភាពផ្សេងៗ មិនថាពីបុគ្គលជោគជ័យ ឬសង្គមជុំវិញខ្លួន និងប្រព័ន្ធផ្សព្វផ្សាយដ៏ទូលំទូលាយជាដើម»។ ភាគច្រើនចូលចិត្តដើរលេងលក្ខណៈ… «ដំណើរកំសាន្តមានច្រើនប្រភេទដូចជាការដើរលេងស្ពាយសាកាដូ បែបលំហែកាយ បែបផ្សងព្រេង   និងការដើរលេងលក្ខណៈការងារជាដើម។ ដោយឡែក     ប្រជាជននៅកម្ពុជាយើងភាគច្រើន និយមចូលចិត្តដំណើរកម្សាន្តបែបកូនកាត់ គឺបែបលំហែ និងការផ្សងព្រេង ដោយយើងឃើញមានជាការបោះតង់ត្រឹម២ ទៅ៣យប់ នៅតាមតំបន់ទេសចរណ៍ធម្មជាតិនានា។ ចំណែកដំណើរកម្សាន្តរបស់នារីៗវិញ   ច្រើនតែជាការទិញទំនិញ  (shopping)ជាពិសេស គឺនៅក្រៅប្រទេស»។ និយាយដល់សកម្មភាពពេញនិយមវិញគឺ… «ភាគច្រើនឃើញថា មិនថាគេ មិនថាខ្ញុំគឺចូលចិត្តសាកអ្វីដែលថ្មីៗ ជាពិសេសគឺទៅភ្លក្សម្ហូបដែលល្បីតាមតំបន់ ហើយដែលខានមិនបាននោះ គឺការផ្តិតយករូបភាពស្អាតៗ ឬការថតជាវីដេអូបន្តផ្ទាល់ ឬមិនផ្ទាល់ចែកចាយទៅលើបណ្តាញសង្គមផ្សេងៗ ក៏ដូចជាសកម្មភាពទៅតាមតំបន់តែម្តងដូចជាតំបន់ដងព្រែកត្រូវជិះទូកKayakជាដើម» ។ កន្លែងទេសចរណ៍ដែលពេញនិយម… «៣តំបន់រួមមាន តំបន់អភិវឌ្ឍ តំបន់អភិរក្ស និងតំបន់ធម្មជាតិគឺជាគោលដៅទេសចរណ៍ដែលកំពុងមានសក្តានុភាព ដោយតំបន់អភិវឌ្ឍជាកន្លែងដែលគ្រប់គ្នាចង់ទៅដល់មុនគេ និងចង់ដឹងអំពីការផ្លាស់ប្តូររបស់វា ហើយតំបន់អភិរក្ស គឺជាកន្លែងដែលបង្កប់ដោយប្រវត្តិសាស្រ្ត អាថ៌កំបាំង និងភាពអស្ចារ្យដ៏គួរឲ្យចង់ស្វែងយល់ និង ចុងក្រោយគឺតំបន់ធម្មជាតិដែលមានភាពទាក់ទាញដោយអ្វីៗដែលកើតឡើងដោយខ្លួនឯង»។ ការត្រៀមខ្លួនសម្រាប់ការធ្វើដំណើរដ៏ពេញនិយម… «ទីកន្លែងដែលចង់ទៅ ពេលវេលាដែលត្រូវទៅ រយៈពេលចំណាយនៅទីនោះ កញ្ចប់ថវិកាគួរមាន និងជាពិសេស គឺការរៀបចំសម្ភារៈដោយឆ្លាតវៃសម្រាប់ការធ្វើដំណើរតែម្តង សុទ្ធតែជាអ្វីដែលយើងត្រូវគិតដល់នៅពេលរៀបចំដំណើរកម្សាន្តណាមួយ»។ ជាក់ស្តែង ចំពោះការត្រៀមសម្ភារៈចម្បងៗត្រូវគិតលើគន្លឹះមួយចំនួនដែលអ្នកមិនសូវចាប់អារម្មណ៍ដូចជា៖ វ៉ាលិស វ៉ាលិសមានសារសំខាន់ខ្លាំងណាស់ចំពោះដំណើរកម្សាន្ត ដោយវាជាអ្នកផ្ទុកនូវសម្ភារៈតូចធំដែលអ្នកត្រូវការជាចាំបាច់ ដោយធានាថាសម្ភារៈទាំងនោះមានសុវត្ថិភាព និងរក្សាបាននូវគុណភាព។ ដូចនេះ គុណភាពវ៉ាលិសផ្ទាល់ គឺជាអ្វីដែលត្រូវគិតដល់មុនគេ ដោយសារពេលធ្វើដំណើរ វ៉ាលិសរបស់អ្នកចៀសមិនផុតពីការប៉ះទង្គិចដោយការបោះបោកបន្តិចបន្តួច ជាពិសេសប្រសិនអ្នកធ្វើដំណើរឆ្ងាយៗ ដែលអាចនាំផលប៉ះពាល់ដល់សម្ភារៈនៅខាងក្នុង។ ក្រៅពីនោះ វ៉ាលិសដែលល្អនឹងធ្វើឲ្យអ្នកមានទំនុកចិត្ត មិនថាធ្វើដំណើរទៅទីណា និងផ្តល់ឲ្យអ្នកនូវរូបភាពជាអ្នកអាជីព មិនផ្តល់ការរំខានពេលធ្វើដំណើរដូចជាបែកបាក់ លឺសម្លេងខូចរូត ឬដៃអូសជាដើម ជាពិសេស គឺវាផ្តល់នូវការសន្សំសំចៃទៅវិញ ពីព្រោះវាធន់ និងអាចប្រើប្រាស់បានយូរជាវ៉ាលិសធម្មតាបានដល់៣ ទៅ៥ដង   និងមានការធានារយៈពេលច្រើនឆ្នាំទៀតផង។ ស្បែកជើង ការធ្វើដំណើរកម្សាន្តនីមួយៗ  គឺត្រូវការដើរ ហើយដើរច្រើនទៀតផង ឬក៏អ្នកអាចចំណាយពេលមួយថ្ងៃពេញពាក់វា  ដូចនេះស្បែកជើងរបស់អ្នកត្រូវតែប្រាកដថាអាចផ្តល់ផាសុកភាពដល់ជើងរបស់អ្នក មិនឲ្យក្លិនរំខាន មិនឲ្យឈឺ ឬពិបាកដើរ និងផ្តល់ភាពរហ័សរហួន ដើម្បីធ្វើឲ្យការធ្វើដំណើររបស់អ្នកកាន់តែងាយស្រួល   និងមិនសូវនឿយហត់។ សម្លៀកបំពាក់ សម្លៀកបំពាក់មិនសូវចោទជាបញ្ហានោះទេ ចំពោះការដើរលេងធម្មតា។   ផ្ទុយទៅវិញ ដំណើរកម្សាន្តបែបផ្សងព្រេង ទាមទារនូវសម្លៀកបំពាក់ដែលមានលក្ខណៈពិសេសជាមួយនឹងគុណភាពល្អ  ដើម្បីធានាថាការពាក់រយៈពេលយូរ   នឹងមិនផ្តល់ភាពស្អុះស្អាប់ ឬស្កៀបរមាស់ ហើយជាទូទៅគួរប្រើជាសាច់ក្រណាត់ដែលអាចធន់នឹងទឹក ឬការប្រឡាក់ផ្សេងៗ។ សម្ភារៈបន្ទាប់បន្សំ វាអាចខុសគ្នាទៅតាមប្រភេទដំណើរកម្សាន្តសកម្មភាព និងតំបន់ដែលគ្រោងនឹងទៅ។ ឧទាហរណ៍ ក្នុងករណីប្រភេទដំណើរកម្សាន្តបោះតង់ អ្នកគួរមានតង់ ពិល កូនភួយ  និងខ្នើយជាដើម។ «និយាយរួមទៅ អ្នកធ្វើដំណើរសម័យថ្មីគួរតែដឹងពីការនិយមថ្មីៗ ហើយបើធ្វើដំណើរកម្សាន្ត គឺត្រូវធ្វើដំណើរជាមួយនឹងគុណភាព ទើបគេហៅថាជាអ្នកដើរលេងអាជីព!» បញ្ចប់ដោយខ្លី តែមានន័យពីកញ្ញា ណាណា...

ចែករំលែក

រដូវកាលនេះ អ្នកមានគម្រោងរៀបអាពិពាហ៍ពិពាហ៍ដូចជាច្រើនគួរសមដែរ ហើយចុះដល់វេនអ្នកឬនៅ? មិនថាដល់ ឬមិនទាន់ដល់...សាកស្រមៃលេងៗទៅមើលថាដំណើរកម្សាន្តក្រេបទឹកឃ្មុំរបស់អ្នកគួរតែមានរូបភាពបែបណា?   អីយ៉ា…កំពុងតែលួចញញឹមផ្អែមល្ហែមតែឯងហើយទេដឹង? អញ្ចឹង...កុំឲ្យថាមានតែរូបភាពស្រមៃ ឥឡូវ ហេលស៍ថាម តាមរយៈបងស្រី សៅ រដ្ឋា ប្រធានផ្នែកទីផ្សារនៃក្រុមប្រឹក្សាផ្សព្វផ្សាយទេសចរណ៍ម៉ាឡេស៊ីជាថ្មីម្តងទៀត នឹងនាំយករូបភាពពិតៗអំពីដំណើរកម្សាន្តក្រេបទឹកឃ្មុំនៅប្រទេសម៉ាឡេស៊ីផ្ទាល់តែម្តង   មកជូនអ្នកទាំងអស់គ្នា ដោយជឿជាក់ថាវានឹងជាពេលវេលាមួយដ៏មានតម្លៃបំផុត និងមិនអាចបំភ្លេចបានសម្រាប់គូស្វាមីភរិយាថ្មី  ហើយក៏ជាអ្វីដែលអ្នកចង់បានផងដែរ។ ជាការពិត   ប្រទេសម៉ាឡេស៊ី   គឺជាទិសដៅទេសចរណ៍ដ៏ពេញនិយមសម្រាប់ដំណើរកម្សាន្តសឹងគ្រប់ប្រភេទ មិនថាលក្ខណៈគ្រួសារ     ផ្សងព្រេង ឬទិញទំនិញ  ហើយក៏ជាពិសេសគឺ លក្ខណៈដំណើរក្រេបទឹកឃ្មុំតែម្តង។ ហេតុអ្វី? តាមដានការបកស្រាយរបស់បងស្រី  សៅ រដ្ឋា   ទាំងអស់គ្នា… ហេតុផល ៣យ៉ាងធំៗដែលម៉ាឡេស៊ីជាជម្រើសដ៏ល្អគឺ៖ កត្តាពេលវេលា សំខាន់បំផុតសម្រាប់ដំណើរបែបក្រេបទឹកឃ្មុំដែលគូស្វាមីភរិយាថ្មីរមែងយកចិត្តទុកដាក់បំផុត។ ដោយប្រទេសម៉ាឡេស៊ីនៅមិនឆ្ងាយពីកម្ពុជា ដូចនេះ អ្នកគ្រាន់តែចំណាយពេលប្រហែល ២ម៉ោងប៉ុណ្ណោះតាមរយៈការធ្វើដំណើរតាមយន្តហោះ មានន័យថាអ្នកមិនចាំបាច់ចំណាយពេលវេលាយូរក្នុងការធ្វើដំណើរ និងអាចសល់ពេលវេលាច្រើនសម្រាប់គម្រោងដំណើរកម្សាន្តរបស់អ្នក។ ម្យ៉ាងទៀត អ្នកមិនចាំបាច់ត្រូវប្រញាប់ប្រញាល់ពេក ក៏មិនអស់កម្លាំងពេកដោយការធ្វើដំណើរផងដែរ  ដូចនេះ  ប្រាកដណាស់ថាអ្នកនឹងមាន ពេលវេលាល្អៗយ៉ាងច្រើនជាមួយគ្នា។ ការចំណាយសមរម្យ មិនត្រឹមតែអាចមានឱកាសទទួលបានតម្លៃពិសេសសម្រាប់ការកក់ជើងយន្តហោះជាមុននៅក្នុងលក្ខខណ្ឌណាមួយ ប្រទេសម៉ាឡេស៊ីក៏ជាកន្លែងមួយដែលអ្នកអាចសន្សំសំចៃលើការទិញទំនិញបានដល់ទៅ៣ដងក្នុងមួយឆ្នាំនៅក្នុងរដូវកាលបញ្ចុះតម្លៃ ដែលព្រឹត្តិការណ៍បញ្ចុះតម្លៃនីមួយៗមានរយៈពេលមិនតិចជាងមួយខែឡើយ។  រីឯនៅតំបន់កោះឡាំងកាវីដែលជាកោះត្រូវបានលើកលែងពន្ធ   ធ្វើឲ្យអ្នកអាចកាត់បន្ថយការចំណាយបានយ៉ាងច្រើន។ កាន់តែសន្សំសំចៃជាមួយនឹងការកើនឡើងនៃតម្លៃរបស់រូបិយវត្ថុ (រីងហ្គីត) និងតម្លៃដែលពុំសូវប្រែប្រួលនៃទំនិញផងដែរ។ តំបន់ទេសចរណ៍សម្បូរបែប ទីកន្លែងប្រណិតៗ រួមទាំងសកម្មភាពជាច្រើននៅប្រទេសម៉ាឡេស៊ី ពិតជាស័ក្តិសមយ៉ាងខ្លាំងចំពោះការធ្វើដំណើរកម្សាន្តជាលក្ខណៈ Couples។ ក្នុងនោះ កោះឡាំងកាវី (Langkawi) គឺជាកោះដ៏ល្បី និងជាប្រជុំកោះតូចៗចំនួន៩៩ ក៏ជាកន្លែងមិនគួរខកខាននៅក្នុងប្រទេសម៉ាឡេស៊ីសម្រាប់គូស្វាមីភរិយាដែរ   ដោយមិនត្រឹមតែទេសភាពស្អាតៗនៃកោះ និងសមុទ្រតែក៏ដោយសារបរិយាកាសដ៏ស្រទន់ និងរ៉ូមែនទិកសម្រាប់អ្នកទាំងពីរផងដែរ។     រីឯកាមើរូនហាយលែន (Cameron highland)    ជាតំបន់ខ្ពង់រាបដែលមានលក្ខណៈស្ងប់ស្ងាត់ សម្បូរទៅដោយដើមកោងកាង និងទេសភាពដ៏ទាក់ទាញ    ផ្តល់នូវបរិយាកាសបែបឯកជន លាយឡំនឹងធម្មជាតិ អាចឲ្យគូស្វាមីភរិយាថ្មីថ្មោងផ្តិតនូវរូបភាពដ៏ស្រស់ស្អាតជាមួយគ្នា។ ដោយឡែក សម្រាប់គូដែលចូលចិត្តភាពទាន់សម័យ និងរ៉ូមែនទិកក្នុងពេលតែមួយនោះ មិនគួរមើលរំលងទីក្រុងកូឡាឡាំពួរ (KL central)ឡើយ ពីព្រោះវាជាទីក្រុងដ៏សម្បូរបែប និងពោរពេញដោយកន្លែងពេញនិយមជាច្រើនសម្រាប់Couples  រួមជាមួយនឹងសកម្មភាពប្លែកៗបែបស៊ីវិល័យ ក៏ដូចជាបែបរ៉ូមែនទិក ដូចជាភោជនីយដ្ឋាន និងសណ្ឋាគារទំនើបៗជាដើម។   ជាក់ស្តែង   ការញ៉ាំអាហារពេលល្ងាចដែលអ្នកមិនអាចបំភ្លេចបាននៅលើប៉មកូឡាឡាំពួរ(Memara-KL Tower)  អមដោយបរិយាកាស និងទេសភាពនៃទីក្រុងកូឡាឡាំពួរលម្អដោយភ្លើងពណ៌នៅពេលរាត្រី ដែលធ្វើឲ្យអ្នកពិតជាមិនចង់ឲ្យពេលវេលារំកិលទៅមុខ។ ក្រៅពីនោះ តំបន់សមុទ្របាតទូ (Batu)  និងទីក្រុងប្រវតិ្តសាស្ត្រម៉ាឡាកា(Malacca)     ដែលជាទីក្រុងចំណាស់    និងមានការរក្សានូវទ្រង់ទ្រាយនៃអគារ     និងភូមិនាសម័យកាលដ៏យូរលង់  ក៏ជាទីកន្លែងដ៏គួរឲ្យចាប់អារម្មណ៍ផងដែរ   ដោយអ្នកនឹងទទួលបានអារម្មណ៍ដូចជាស្ថិតក្នុងសម័យកាលមួយផ្សេងទៀតជាមួយមនុស្សដែលអ្នកស្រឡាញ់ ក៏ដូចជាមានទំនោរនៃការរក្សាចំណងអាពាហ៍ពិពាហ៍ឲ្យបានយូរអង្វែងទៀតផង។ ដើម្បីឲ្យដំណើរកម្សាន្តក្រេបទឹកឃ្មុំរបស់អ្នកជាពេលវេលាដ៏គួរឲ្យចងចាំ   អ្នកក៏គួរគិតដល់សកម្មភាពមួយចំនួនដែលអ្នកអាចចំណាយជាមួយគ្នាបានដូចជាការគេងមើលទេសភាពកោះស្អាតៗពីសណ្ឋាគារនៅកោះឡាំងកាវី  ការញ៉ាំអាហារពេលល្ងាចនៅលើនាវា និងគយគន់ទេសភាពនាពេលថ្ងៃរាបលិច ជិះអូប័រស្រូបយកខ្យល់អាកាស ជិះទៅកាន់កោះផ្សេងៗនៅតំបន់កោះឡាំងកាវី មើលថ្ងៃលិចនៅមាត់សមុទ្រ ជាមួយស្នាមថើបដ៏ផ្អែមល្ហែម និងការជិះយន្តហោះជុំវិញកោះ ដែលជាសេវាកម្មលក្ខណៈ VIP   សម្រាប់អ្នកទេសចរ   ពិសេសគូស្វាមីភរិយាដែលចង់ទទួលនូវបទពិសោធន៍នៃការធ្វើដំណើរដ៏ប្លែក   និងមិនធ្លាប់មាន    ការជិះមើលទេសភាពនៅក្នុងទីក្រុងកូឡាឡាំពួរ និងការដើរទិញទំនិញនៅមជ្ឈមណ្ឌលលក់ទំនិញជាច្រើន ដើម្បីស្វែងយល់ពីចំណង់ចំណូលចិត្តគ្នា ពិសេសដើម្បីប្រមូលនូវវត្ថុអនុស្សាវរីយន៍សម្រាប់តំណាងឲ្យពេលវេលាដ៏ពិសេសនេះផងដែរ។   ដំណើរក្រេបទឹកឃ្មុំគឺជារឿងរបស់មនុស្សពីរនាក់ ដូចនេះ អ្នកក៏ត្រូវប្រាកដផងដែរថា    តើប្រភេទទីកន្លែង ឬសកម្មភាពបែបណាដែលអ្នកទាំងពីរពេញចិត្តដូចគ្នាកុំតម្រូវតែចិត្តខ្លួនឯងណា…

ចែករំលែក
Top