Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

ការព្យាបាលរន្ធឫសធ្មេញ តើអ្វីទៅជាការ​ព្យាបាលរន្ធឫសធ្មេញ? ​​​​      ការព្យាបាលរន្ធឫសធ្មេញ គឺជាការយកចេញនៃសរសៃ (pulp) ធ្មេញ ទំហំតូច ជាជាលិកាខ្សែសរសៃ នៅកណ្តាលប្រអប់ធ្មេញ។ នៅពេលដែលវាបានរងការខូចខាតដោយជំងឺធ្មេញ ឬការស្លាប់សរសៃ(pulp) ត្រូវបានយកចេញហើយចន្លោះដែលនៅសេសសល់ត្រូវបានសម្អាតចេញ និងបិទបំពេញវិញ។ មូលហេតុទូទៅបំផុតនៃការខូចខាត pulp ឬការស្លាប់គឺ: ​​​     ការប្រេះធ្មេញ ​​     ធ្មេញពុកជ្រៅ      ការរងរបួសមួយនៃធ្មេញមួយដូចជា ការគោះ ឬទង្គិចធ្ងន់ធ្ងរដល់ធ្មេញទាំងពេលថ្មីៗ ឬក្នុងពេលកន្លងមក។ នៅពេល pulp នេះត្រូវបានឆ្លងមេរោគ ឬការស្លាប់ ប្រសិនបើមិនបានព្យាបាលខ្ទុះអាចកសាងឡើងនៅចុងឫសក្នុងការឆ្អឹងបង្កើតអាប់សែ។ អាប់សែអាចបំផ្លាញឆ្អឹងជុំវិញធ្មេញ និងបង្កឲ្យមានការឈឺចាប់។ ការព្យាបាលរន្ធឫសធ្មេញពីពេលចាប់ផ្ដើមរហូតដល់បញ្ចប់មាន៧ដំណាក់កាល: ១. ការឆ្លងមេរោគជ្រៅ ​​​    ការព្យាបាល គឺត្រូវចាំបាច់នៅពេលដែលមានការ រងរបួសឬពេលមានប្រហោងធំដែលប៉ះទង្គិច ឫសធ្មេញ។ ឫសធ្មេញបានឆ្លងមេរោគ ឬរលាក។ ២. ផ្លូវទៅរករន្ធឫសធ្មេញ      ពេទ្យធ្មេញប្រើថ្នាំស្ពឹកអាចត្រូវការ ឬមិនត្រូវការ ការបើកឆាបធ្មេញត្រូវបានធ្វើឡើងតាមរយៈក្បាលធ្មេញចុះទៅបន្ទប់សរសៃធ្មេញ( pulp)។   ៣. ការយកចេញនូវជាលិកាដែលឆ្លងរោគ ឬរលាក ​​គេប្រើសម្ភារៈ (Files ពិសេសសម្រាប់សំអាតសរសៃធ្មេញដែលឆ្លងរោគ និងសរសៃដែលមានសុខភាពមិនល្អចេញពីរន្ធឫសធ្មេញ។ បន្ទាប់មក គេពង្រីករន្ធឫសសម្រាប់សម្ភារ:ប៉ះបិទ ហើយ​ការលាងសំអាត គឺត្រូវបានប្រើ ដើម្បីលាងសំអាតរន្ធឫស និងកំទេចចេញ។   ៤. ការបិទបំពេញរន្ធឫសធ្មេញ ​​​        រន្ធឫសធ្មេញ គឺត្រូវបានបំពេញដោយសម្ភារៈអចិន្ត្រៃយ៍ជាធម្មតាត្រូវបានធ្វើជាមួយនឹងសម្ភារៈគេស្គាល់ថាជា gutta-perchaនេះអាចជួយ ដើម្បីរក្សារន្ធឫសធ្មេញដោយមិនមានការឆ្លងមេរោគ ឬការចម្លងរោគ។   ៥. ការកសាងធ្មេញឡើងវិញ     សម្ភារៈបំពេញបណ្តោះអាសន្នត្រូវបានដាក់នៅលើកំពូលនៃ gutta-percha ដើម្បីបិទចន្លោះ។ ការប៉ះបំពេញធ្មេញដែលនៅសល់ទទួលបានការបំពេញអចិន្រ្តៃយ៍ ឬស្រោបក្បាលធ្មេញ។ ការស្រោបក្បាលធ្មេញ ពេលខ្លះគេហៅថាមួកមួយដែលមើលទៅដូចជាធ្មេញធម្មជាតិ។  វាត្រូវបានគេដាក់នៅលើកំពូលនៃក្បាលធ្មេញ។ ៦. ការគាំទ្របន្ថែម     ក្នុងករណីមួយចំនួន ការដាក់បង្គោលមួយដែលត្រូវបានដាក់ចូលទៅក្នុងឫសជាប់ gutta-percha គឺដើម្បីផ្តល់នូវការគាំទ្រដល់ការស្រោបធ្មេញ(Crown) បន្ថែមទៀត។ ៧. ការស្រោបធ្មេញឲ្យជាប់ ​    ការស្រោបធ្មេញ(Crown)ត្រូវបានពង្រឹងចូលទៅក្នុងកន្លែង។ បកស្រាយដោយលោកទន្តបណ្ឌិត លឹម ឈុនស្រេង នៃ  Malis Dental Clinic  

ចែករំលែក

ធ្មេញជាផ្នែកធំមួយនៃសម្រស់ធម្មជាតិរបស់់មនុស្សគ្រប់រូប ហើយពេលខ្លះវាពិតជាមានភាពទាក់ទាញចំពោះមនុស្សជុំវិញខ្លួន។ ដោយសារតែមានបញ្ហាតិចតួចនៃសុខភាពមាត់ធ្មេញ ទើបឲ្យមនុស្សមួយចំនួនពុំបានយកចិត្តទុកដាក់ទៅវិញ។ជំងឺអញ្ចាញធ្មេញ ឬ Periodontitis ជាការឆ្លងមេរោគធ្ងន់ធ្ងរនៅនឹងអញ្ចេញធ្មេញ ហើយបំផ្លាញជាលិកាអញ្ចាញធ្មេញ និងមានការបំផ្លាញដល់ឫសធ្មេញផងដែរ។ មូលហេតុបណ្តាលមកពី ការបាក់ធ្មេញ ឬធ្មេញមានប្រហោងតូចៗ។  កត្តាខ្លះបណ្តាលឲ្យអ្នកកំពុងប្រឈមុខនឹងបញ្ហាអញ្ចាញធ្មេញ៖ -ការផ្លាស់ប្តូរអ័រម៉ូនចំពោះស្ត្រី -ការថែទាំមាត់មិនបានល្អ -ការថយចុះប្រព័ន្ធភាពស៊ាំ,ជំងឺទឹកនោមផ្អែម,ជំងឺមហារីក -អ្នកជក់បារី -ការប្រើប្រាស់ថ្នាំមួយចំនួន -កត្តាតំណពូ -អ្នកមានអាយុច្រើន។   ស្របពេលនោះផងដែរ បញ្ហាជំងឺធ្មេញនេះមានរោគសញ្ញាជាក់លាក់មួយ ជាហេតុដែលតម្រូវឲ្យអ្នកទៅជួបពិគ្រោះជាមួយទន្តបណ្ឌិតជំនាញ៖ -មានការហូរឈាមនៅពេលដុសធ្មេញ -អញ្ចាញធ្មេញលើក្រហមឬពណ៍ស្វាយ -ហើមអញាចេញធ្មេញ -អញ្ចាញធ្មេញមានសភាពទន់ពេលប៉ះ -ធ្មេញមានប្រវែងវែងជាងធម្មតា -មានគំលាតធំជាងមុននៅចន្លោះអញ្ចាញធ្មេញ -មានការស្រៀវធ្មេញខ្លាំង -ធ្មេញមិនត្រួតស៊ីគ្នាល្អពេលទំពារអាហារ -ខ្ទុះនៅអញ្ចាញធ្មេញ -ក្លិនមាត់មិនល្អនិងមានរសជាតិមិនល្អក្នុងមាត់ -បាក់ធ្មេញ៕ ស្វែងយល់បន្ថែម៖​   បញ្ហាអញ្ចាញធ្មេញ  ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

បញ្ហាសឹកធ្មេញ កើតមានឡើងដោយសារតែការបាត់បង់នូវកាចាធ្មេញ ដែលជាជាលិកាដ៏រឹងមាំមួយ គ្របដណ្តប់ពីក្រៅភ្លុកធ្មេញ។ វាប្រៀបបានជាអាវក្រោះ សម្រាប់ការពារធ្មេញ។ តើអ្វីខ្លះមូលហេតុដែលបណ្តាលឲ្យមានការសឹកធ្មេញ? •ការទទួលទានភេសជ្ជៈ ដែលសម្បូរដោយអាស៊ីត Phosphoric និងអាស៊ីត Citric ច្រើនហួសប្រមាណ •ការទទួលទានទឹកផ្លែឈើ៖ ទឹកផ្លែឈើខ្លះមាននូវវត្តមាននៃអាស៊ីត អាចធ្វើឲ្យធ្មេញសឹកខ្លាំង តួយ៉ាងដូចជា អាស៊ីត Citric ដែលមាននៅក្នុងក្រូចឆ្មារ •របបអាហារ៖ ការចូលចិត្តទទួលទានអាហារផ្អែមខ្លាំង និងជាតិម្សៅ •បញ្ហាមាត់ស្ងួត៖ បណ្តាលមកពីទឹកមាត់បញ្ចេញតិច តួយ៉ាង អ្នកមានជំងឺស្ងួតមាត់ •បញ្ហាក្រពះពោះវៀន៖ ការច្រាលជាតិអាស៊ីតពីក្រពះ តាមរយៈការភើ ឬក្អួតចង្អោរ ក៏អាចជាដើមចមនៃការសឹកធ្មេញ •ការប្រើប្រាស់ថ្នាំ៖ ដូចជាពពួក Aspirin Antihistamines និងVitamin C ជាដើម •កត្តាតំណពូជ •កត្តាបរិស្ថាន៖ ដូចជា ការសង្កៀតធ្មេញពេលគេងលក់ ការប្រើប្រាស់ច្រាសដុសធ្មេញរឹងពេក និងអ្នកមានទុក្ខកង្វល់ច្រើន។ តើការសឹកធ្មេញ ស្តែងចេញនូវលក្ខណៈដូចម្តេចខ្លះ? •មានអាការៈស្រៀវសង្កៀរបន្តិចបន្តួច ក្នុងករណីដំបូង ឬសឹកបន្តិចបន្តួច •មានអាការៈស្រៀវ សង្កៀរ និងឈឺចាប់ខ្លាំង ពេលទទួលទានរបស់ផ្អែម ទទួលទានទឹកក្តៅ ឬត្រជាក់ ករណីមានការសឹកធ្មេញខ្លាំង •តាមគែមធ្មេញ មានលក្ខណៈគគ្រើម រឆេតរឆូត ខុសប្រក្រតី •មានការប្តូរពណ៌ធ្មេញ នៅពេលដែលកាចាធ្មេញបាត់បង់ ភ្លុកធ្មេញត្រូវបានចំហ នាំឲ្យធ្មេញប្រែពណ៌ទៅជាលឿង។ តើការសឹកធ្មេញ នាំឲ្យមានផលវិបាកដូចម្តេចខ្លះ? •នៅពេលកាចាធ្មេញសឹក នោះវាងាយនឹងធ្វើឲ្យធ្មេញពុកផុយ ក្លាយទៅជាប្រហោង។ នៅដំណាក់កាលដំបូង ប្រហោងតូចៗទាំងនោះ មិនទាន់ចោទជាបញ្ហានោះទេ ក៏ប៉ុន្តែនៅពេលដែលប្រហោងតូចៗនោះមានការវិវឌ្ឍ ឬរាលដាលទៅជាធំ វាអាចប៉ះពាល់ដល់សរសៃប្រសាទធ្មេញ ដែលនាំឲ្យមានការឈឺចាប់ខ្លាំង មានការបង្ករោគ និងអាប់សែ។ •ធ្វើឲ្យបាត់បង់សម្រស់ ដែលមើលទៅមិនស្អាត។ តើគេអាចការពារការសឹកធ្មេញបានដោយរបៀបណា? •កាត់បន្ថយអាហារ និងភេសជ្ជៈដែលមានជាតិអាស៊ីត •បន្ទាប់ពីទទួលទានភេសជ្ជៈ និងអាហារដែលមានជាតិអាស៊ីតរួច ត្រូវខ្ពុលមាត់ជាមួយទឹកដើម្បីកម្ចាត់ចោលនូវជាតិអាស៊ីតចេញ •គួរប្រើនូវទុយោសម្រាប់បឺត នៅពេលទទួលទានភេសជ្ជៈ ដែលមានជាតិហ្គាស ឬភេសជ្ជៈមានជាតិផ្អែម ដូចជាទឹកផ្លែឈើស្រស់ជាដើម។ •ទំពារស្ករកៅស៊ូ និងទទួលទានទឹកឲ្យបានច្រើន ដើម្បីជួយកាត់បន្ថយបញ្ហាស្ងួតមាត់ និងបង្កើនបរិមាណនៃការបញ្ចេញទឹកមាត់។ •គួរប្រើប្រាស់ច្រាសដុសធ្មេញដែលមានសរសៃទន់ ដើម្បីការពារពីការសឹកធ្មេញ •ប្រើប្រាស់នូវថ្នាំដុសធ្មេញដែលមានផ្ទុកនូវជាតិ ហ្ល្វ័រអឺរាយ ដើម្បីជួយកាត់បន្ថយការស្រៀវធ្មេញ។ តើត្រូវព្យាបាលការសឹកធ្មេញ ដោយរបៀបណា? គប្បីទៅជួបទន្តពេទ្យ ដើម្បីធ្វើការប៉ះបិទ ឬធ្វើការស្រោបធ្មេញក្នុងករណីការសឹកធ្មេញនោះមានទំហំធំ ដើម្បីការពារការបាក់បែកទៅថ្ងៃមុខ និងបង្កើនសម្រស់ឡើងវិញ។ បកស្រាយដោយលោកទន្តបណ្ឌិត ហ៊ុយ ប៉ូលីន ម្ចាស់មន្ទីរព្យាបាលធ្មេញ ឯកទេស ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ការថែរក្សាធ្មេញរបស់អ្នកគឺជាការសំខាន់ណាស់។ មនុស្សភាគច្រើនដឹងថាស្ករគ្រាប់ និងអាហារផ្សេងៗដែលមានជាតិផ្អែមអាចធ្វើឲ្យធ្មេញខូចបាន ប៉ុន្តែចុះផ្លែឈើ? អ្នកប្រហែលជាធ្លាប់ឮហើយថាការដុសធ្មេញ និងសម្អាតចន្លោះធ្មេញ២ដងក្នុង១ថ្ងៃ គឺជាជម្រើសដ៏ល្អបំផុតក្នុងការថែរក្សាធ្មេញរបស់អ្នកឲ្យមានសុខភាពល្អ។   ប៉ុន្តែអាហារមួយចំនួនដែលអាចធ្វើឲ្យធ្មេញខូចបានទោះជាមានការសម្អាតយ៉ាងណាក៏ដោយ។ ខាងក្រោមនេះជាអាហារទាំង៦យ៉ាងដែលធ្វើធ្មេញខូចបាន ៖   ១.ផ្លែប៉ោម ផ្លែប៉ោមគឺមានជាតិអាស៊ីតខ្ពស់វាធ្វើឲ្យរឹងនៅកាចាធ្មេញរបស់អ្នក ខណៈពេលដែលការញុំផ្លែប៉ោម១ផ្លែអាចឲ្យអ្នកមានសុខភាពល្អចៀសឆ្ងាយពីគ្រូពេទ្យក៏ដោយ។ អាស៊ីតនោះអាចឲ្យអ្នកទៅជួបពេទ្យធ្មេញលឿនផងដែល។ ការញុំផ្លែប៉ោមគឺល្អគ្រាន់តែអ្នកត្រូវតែច្បាស់ថាលាងសម្អាតមាត់របស់អ្នកជាមួយទឺក ឫទឹកខ្ពុលមាត់លឿនតាមដែលអាចធ្វើទៅបាន។   ២. ទឹកកក អ្នកប្រហែលជាភ្ញាក់ផ្អើលហើយថាមនុស្សប៉ុន្មានអ្នកដែលគិតថាទឹកកកល្អសំរាប់ធ្មេញ។ វាធ្វើពីទឹកហើយអត់មាននូវជាតិស្ករ ឬសារជាតិផ្សេងទេ។ ប៉ុន្តែការទំពារលើរបស់ដែលរឹងអាចធ្វើឲ្យធ្មេញរបស់អ្នកងាយឈឺចាប់ទៅជាជំងឺធ្មេញបន្ទាន់មួយហើយអាចធ្វើឲ្យខូចដល់កាចាធ្មេញផងដែរ។   ៣. ពោតលីង ពោតលីងគឺច្បាស់ណាស់ពិតជាជាប់នៅនឹងធ្មេញរបស់អ្នកហើយកន្លែងដែលនៅចន្លោះធ្មេញរបស់អ្នកនឹងដុះបាក់តេរីផងដែរ។ វាមិនអីទេដែលញ៉ាំពោតលីងមួយកញ្ចប់គ្រាន់តែអ្នកត្រូវតែច្បាស់ថាលាងសម្អាតមាត់របស់អ្នកជាមួយទឹក ឬទឹកខ្ពុរមាត់លឿនតាមដែលអាចធ្វើទៅបាន។   ៤. ស្ករគ្រាប់រឹងៗ អ្នកបានដឹងរួចមកហើយថាជាតិស្ករនៅក្នុងស្ករគ្រាប់ គឺជាបញ្ហា ហើយស្ករគ្រាប់រឹងគឺកាន់តែគ្រោះថា្នក់ ព្រោះថាពួកយើងបានបៀមវាក្នុងមាត់រយៈពេលយូរ។   ៥. បន្លែត្រាំ របស់ត្រាំគឺបានធ្វើឡើងជាមួយទឹកខ្មេះដែលមានអាស៊ីតខ្ពស់ហើយពេលខ្លះក៏មានស្ករដែរ។ ខណៈពេលដែលបន្លែធ្វើឲ្យមានសុខភាពល្អតែទឹកអំបិលធ្វើឲ្យខូចធ្មេញរបស់អ្នកវិញ។ ផឹកទឹកជាមួយអាហាររបស់អ្នកជួយសម្អាតអាស៊ីត និងស្ករចេញពីធ្មេញរបស់អ្នក។   ៦. ប៊័ររសជាតិសណ្តែកដី ដោយសារតែវាស្អិតនិងមានស្ករទៀតនោះប៊័ររសជាតិសណ្តែកដីមិនត្រឹមតែចិញ្ចឹមបាក់តេរីប៉ុណ្ណោះទេតែវាធ្វើឲ្យបាក់តេរីទាំងនោះងាយស្រូលក្នុងការច្រៀតចូលក្នុងចន្លោះធ្មេញផងដែរ។ បើមើលតាមធម្មជាតិទៅគឺប៊័រសណ្តែកដីដែលគ្មានជាតិស្ករគឺកាត់បន្ថយបញ្ហាផងដែរ។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក

មានដែលធ្លាប់គិតថា«មិនសូវហ៊ានលាងធ្មេញនោះទេ ព្រោះតែខ្លាចសឹកធ្មេញ»ឬអត់? ហើយដល់ពេលមានគេបបួលទៅលាងធ្មេញ ក៏តែងតែប្រកែកមិនចង់ទៅ ឬអេះអុញតែម្តង… ប៉ុន្តែក៏អាចមានអ្នកខ្លះទៀត ដឹងថាការលាងធ្មេញ គឺមិនធ្វើឲ្យសឹកធ្មេញដែរ តែមិនប្រាកដក្នុងចិត្តថា គួរតែលាងញឹកញាប់ប៉ុណ្ណា? តោះ! តាមដានអានជាមួយការបកស្រាយពីលោកស្រីទន្តបណ្ឌិត យិន ស៊ីថន សាស្ត្រាចារ្យនៃមហាវិទ្យាល័យទន្តវទនសាស្រ្តនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងជាម្ចាស់ គ្លីនិកធ្មេញ ប្រាយស្មាល… សំណួរ ៖ តើការលាងធ្មេញអាចធ្វើឲ្យសឹកធ្មេញឬទេ? ចម្លើយ ៖ ការលាងធ្មេញមិនធ្វើឲ្យធ្មេញសឹកទេ ព្រោះការលាងធ្មេញគ្រាន់តែបំបែកជាតិកំបោរនៅជាប់នឹងធ្មេញដែលប្អូនមិនបានសម្អាតតាមការដុសធ្មេញ។ សំណួរ៖ តើគួរតែលាងធ្មេញញឹកញាប់កម្រិតណាដែរ? ចម្លើយ ៖ រយៈពេលនៃការលាងធ្មេញវិញ ជាទូទៅ គឺធ្វើក្នុងរយៈពេលពី៦ខែទៅ១ឆ្នាំ ពោលគឺចំពោះអ្នកដែលដុសធ្មេញមិនសូវស្អាតត្រូវលាង៦ខែម្តង ឯអ្នកដែលដុសធ្មេញបានស្អាតល្អអាចលាង១ឆ្នាំម្តង។  អនាម័យមាត់ធ្មេញពិតជាសំខាន់ ដែលយើងគ្រប់គ្នាគួរតែយកចិត្តទុកដាក់ថែទាំជារៀងរាល់ថ្ងៃ ដើម្បីចៀសវាងនូវបញ្ហាមាត់ធ្មេញផ្សេងៗដែលអាចនឹងបង្កជំងឺ ដែលមិនត្រឹមតែខាតបង់ប្រាក់កាសប៉ុណ្ណោះទេ គឺថែំមទាំងខាតបង់ពេលវេលាថែមទៀត។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ជំងឺអញ្ចាញធ្មេញ ឬ Periodontitis ជាការឆ្លងមេរោគធ្ងន់ធ្ងរនៅនឹងអញ្ចេញធ្មេញ ហើយបំផ្លាញជាលិកាអញ្ចាញធ្មេញ និងមានការបំផ្លាញដល់ឫសធ្មេញផងដែរ។ មូលហេតុបណ្តាលមកពី ការបាក់ធ្មេញ ឬធ្មេញមានប្រហោងតូចៗ។ ដំណាក់កាលវិវឌ្ឍនៃជំងឺអញ្ចាញធ្មេញ៖            ១.​ អញ្ចាចេញធ្មេញល្អ (1mm-3mm)  -គ្មានការហូរឈាមនៅអញ្ចាញធ្មេញ -ជំរៅអញ្ចាញធ្មេញ(ធម្មតាមានកម្ពស់ < 3mm) -សាច់អញ្ចាញមានពណ៍ផ្កាឈូក ។ ២.​ ដំណាក់កាលទី១ នៃការរលាក(3mm-5mm) -មានការហូរឈាមនៅអញ្ចាញធ្មេញ -អញ្ចាញធ្មេញមានពណ៍ក្រហម -អញ្ចាញធ្មេញចាប់ផ្តើមឃ្លាតចេញពីធ្មេញ -មានការរលាកនៅអញ្ចេញធ្មេញ -ជំរៅអញ្ចាញមានកម្ពស់ (>3mmទៅ 5mm)។ ៣. ដំណាក់កាលទី២ នៃការរលាក(5mm-7mm) -ហូរឈាមនៅអញ្ចាញធ្មេញ -កម្ពស់សាច់អញ្ចាញ > 6mm -វិបត្តិអញ្ចាញធ្មេញ -បាក់ឫសធ្មេញ។ ៤. ដំណាក់កាលទី៣ នៃការរលាក(ចាប់ពី 7mm) -រលាកកាន់តែជ្រៅ -មានការឆ្លងមេរោគនៅអញ្ចាញធ្មេញ -មានការបាក់ឫសធ្មេញ ដែលបណ្តាលមកពីការរលាកធ្ងន់ធ្ងរ -មានការផ្លាស់ប្តូរទីតាំងនៃធ្មេញ ឬបាក់ធ្មេញ ។ ការធ្វើរោគវិនិច្ឆ័យនៃជំងឺអញ្ចាញធ្មេញ -មានការហូរឈាមនៅពេលដុសធ្មេញ -អញ្ចាញធ្មេញលើក្រហម ឬពណ៍ស្វាយ -ហើមអញាចេញធ្មេញ -អញ្ចាញធ្មេញមានសភាពទន់ពេលប៉ះ -ធ្មេញមានប្រវែងវែងជាងធម្មតា -មានគំលាតធំជាងមុននៅចន្លោះអញ្ចាញធ្មេញ -មានការស្រៀវធ្មេញខ្លាំង -ធ្មេញមិនត្រួតស៊ីគ្នាល្អពេលទំពារអាហារ -ខ្ទុះនៅអញ្ចាញធ្មេញ -ក្លិនមាត់មិនល្អ និងមានរសជាតិមិនល្អក្នុងមាត់ -បាក់ធ្មេញ។ ការព្យាបាលជំងឺអញ្ចាញធ្មេញ -មានការព្យាបាលដោយវះកាត់ និងមិនវះកាត់ -គោលបំណងចម្បងក្នុងការព្យបាល គឺត្រូវយកចេញនូវកំបោរនៅជាប់ប្រហោងធ្មេញ។ ការធ្វើបែបនេះអាចឲ្យជាលិកាជាឡើងវិញ អាចភ្ជាប់ជាមួយធ្មេញវិញបាន ហើយការពារការបំផ្លាញឫសធ្មេញ និងជាលិកាជុំវិញធ្មេញ -ការប្រើប្រាស់ថ្នាំដើម្បីឲ្យអញ្ចាញធ្មេញមានភាពប្រសើរឡើង -អ្នកជំងឺភាគច្រើនត្រូវទទួលការពិនិត្យច្រើនដង និងការថែទាំខ្ពស់។ ធម្មតាត្រូវបានធ្វើដោយកំណត់ពេលពិនិត្យពីរ​ ឬបីដងក្នុងមួយខែ -ប្រសិនបើការព្យបាលខាងលើនេះមិនមានប្រសិទ្ធភាព ជំរើសចុងក្រោយគឺការព្យាបាលដោយវះកាត់ ។ កត្តាប្រឈមមុខនៃជំងឺអញ្ចាញធ្មេញ -ការផ្លាស់ប្តូរអ័រម៉ូនចំពោះស្ត្រី -ការថែទាំមាត់មិនបានល្អ -ការថយចុះប្រព័ន្ធភាពស៊ាំ ជំងឺទឹកនោមផ្អែម ជំងឺមហារីក -អ្នកជក់បារី -ការប្រើប្រាស់ថ្នាំមួយចំនួន -កត្តាតំណពូជ -អ្នកមានអាយុច្រើន។ ការការពារ ដើម្បីកាត់បន្ថយនៃជំងឺអញ្ចាញធ្មេញ -ធ្វើការដុសធ្មេញយ៉ាងហោចណាស់២ដង ក្នុងមួយថ្ងៃ -ការទទួលអាហារដែលមានជីវជាតិល្អ -ការរក្សាទម្ងន់ និង ការធ្វើលំហាត់ប្រាណ -មានពេលវេលាកំណត់មួយក្នុងការពិនិត្យជាមួយគ្រូពេទ្យឯកទេសធ្មេញ។            

ចែករំលែក

ធ្មេញមុខពិតជាសំខាន់ដោយសារវាផ្តល់ជាសោភ័ណភាពនៅលើផ្ទៃមុខនៅពេលញញឹម ហើយវាមានតួនាទីខាំផ្តាច់ចំណីអាហារឲ្យបានល្អមុនពេលទំពា និងផ្តល់នូវការបញ្ចេញសំឡេង ប្រសិនបើមិនមានធ្មេញមុខឬការដាក់ធ្មេញមុខមានសភាពវែងពេក ឬក៏ខ្លីពេកវាអាចនឹងធ្វើឲ្យអ្នកជំងឺបញ្ចេញសំឡេងមិនច្បាស់។ មូលហេតុដែលធ្វើឲ្យអញ្ចាញធ្មេញមុខឡើងខ្មៅមានដូចជា​៖ ·ធ្មេញដែលមានការព្យាបាលរន្ធឫសរយៈពេលយូរឆ្នាំ ·មកពីបង្គោលលោហះ (post care) ដែលដាក់ចូលធ្មេញនឹងឆ្លុះពណ៍ខ្មៅចេញមកក្រៅ ·ការដាក់ធ្មេញប្រភេទសេរ៉ាមិច ដែលមានសារធាតុលោហះ (PFM) ធ្វើឲ្យឆ្លុះពណ៍លោហះតាមគល់មកលើអញ្ចាញ ·ការដាក់ធ្មេញមិនបានជិតល្អ ធ្វើឲ្យមានជ្រៀបទឹកជាប់កំណកំបោរផ្សេងៗក៏ជាមូលហេតុធ្វើឲ្យអញ្ចាញឡើងពណ៌ខ្មៅដូចគ្នា។ វាពិតជាមានសារៈសំខាន់ណាស់ចំពោះទន្តបណ្ឌិតគ្រប់រូប ព្រោះប្រសិនបើងាំធ្មេញខាងមុខរបស់អ្នកជំងឺមិនល្អដូចជាកល់ នោះនៅពេលដែលគាត់ប្រើប្រាស់វានឹងងាយបែកបាក់ និងពិបាកប្រើ។ រីឯចំពោះអ្នកជំងឺវិញ មិនមានអ្វីពិបាកនោះទេដោយសារបញ្ហារបស់គាត់នឹងត្រូវបានពិនិត្យ និងកែតម្រូវឡើងវិញដោយទន្តបណ្ឌិត។ ស្វែងយល់បន្ថែមអំពី ការដាក់ធ្មេញមុខ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក

តើអ្នកធ្វើអ្វីមុនគេ ក្រោយពេលភ្ញាក់ពីគេង? ប្រហែលជាអ្នកពត់ពែនរាងកាយ ហើយប្រញាប់ទៅបន្ទប់ទឹករួចដុសធ្មេញមុនពេលងូតទឹកហើយ។ ជាការពិត មនុស្សប្រហែលជា ៩០ភាគរយ គឺមានទម្លាប់បែបនេះនៅពេលព្រឹក ពីព្រោះវាជួយឲ្យអ្នកមានសុខភាពល្អ និងស្រស់ស្រាយក្នុងអារម្មណ៍ ដើម្បីចាប់ផ្តើមថ្ងៃថ្មី។​ អ្នកប្រហែលជាដឹងហើយថា ដើម្បីមាត់ធ្មេញមានសុខភាពល្អ និងការពារបញ្ហានានាអ្នកត្រូវដុសសម្អាតវាពីរដងក្នុងមួយថ្ងៃ ហើយប្រសិនបើអ្នកមិនបានដុសសម្អាតធ្មេញជាប្រចាំទេ អ្នកអាចប្រឈមនឹងបញ្ហាមាត់ធ្មេញជាច្រើន ដូចជា ពុកធ្មេញ កើតមេរោគ កំណកកំបោរ ដំបៅមាត់ ហើយក្នុងករណីខ្លះ អាចឈានទៅរកជំងឺមហារីកមាត់ធ្មេញទៀតផង។ យ៉ាងណាមិញ ថ្ងៃនេះ យើងខ្ញុំនឹងបង្ហាញបងប្អូននូវការពិតមួយចំនួនដែលអ្នកគួរប្រុងប្រយ័ត្នទាក់ទងទៅនឹងការដុសធ្មេញរបស់អ្នក ពីព្រោះបើអ្នកមើលរំលងវាអាចក្លាយជាបញ្ហាធ្ងន់ធ្ងរបានយ៉ាងងាយ។ ១ ដាច់ខាតសូម្បីតែម្តង កុំប្រើច្រាស់ដុសធ្មេញរួមគ្នាជាមួយនឹងអ្នកដទៃ ហើយក្នុងករណីដែលអ្នកភ្លេចយកមកជាមួយអ្នកអាចប្រើដៃរបស់អ្នកដុសជំនួសវិញ។ ២ កុំខ្ពុរមាត់ ឬខ្ជាក់ទឹក ចូលក្នុងចានបង្គន់ ពីព្រោះវាអាចនឹងខ្ទាតចូលមកកាន់រាងកាយ ឬមាត់របស់អ្នកវិញបានយ៉ាងងាយជាទីបំផុត។ ៣ កុំគ្របក្បាលច្រាសនឹងថង់ ឬក្រដាសជូតមាត់ ពីព្រោះវាធ្វើបិទផ្លូវខ្យល់ចេញចូលហើយអាចបង្កើតជាកន្លែងដែលបាក់តេរីផ្តុំគ្នារស់នៅ។ ៤ កុំដាក់ច្រាសផ្តេក ពីព្រោះវាធ្វើឲ្យច្រាស់មិនងាយស្ងួត ហើយអាចធ្វើឲ្យបាក់តេរីកកកុញនៅទីនោះ។ ៥ អ្នកគួរមានទម្លាប់ផ្លាស់ប្តូរច្រាសដុសធ្មេញរៀងរាល់បីខែម្តង ទោះបីជាវានៅស្អាតយ៉ាងណាក៏ដោយ ដោយហេតុថាច្រាសដុសធ្មេញចាស់ៗសំបូរទៅដោយបាក់តេរីជាច្រើន ដែលភ្នែកអ្នកមើលមិនឃើញ៕ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក

ខ្ទុះនៅជើងធ្មេញ (Fistula) អាចហៅម្យ៉ាងទៀតថា Gumboil កើតឡើងនៅពេលដែលខ្ទុះបង្កទៅជាអាប់សែដែលធ្វើឲ្យសម្ពាធកើនឡើងនៅតំបន់ ជុំវិញធ្មេញ។ ប្រសិនបើខ្ទុះនោះគ្មានផ្លូវចេញ នោះវានឹងបង្កើតផ្លូវបង្ហូរចេញតាមឆ្អឹងក្បែរឫសធ្មេញ។ ផ្លូវដែលខ្ទុះនោះចេញតាមនោះហៅថា Fistula។   កត្តាបង្ក Fistula អាចបណ្តាលមកពីមូលហេតុជាច្រើនមានដូចជា៖ •  ​ ការប៉ះទង្គិចទៅលើមាត់ ឬការមានរបួស •   មេរោគ •   បន្ទាប់ពីការវះកាត់ •   មានពីកំណើត   រោគសញ្ញា ជាធម្មតា វាកើតឡើងនៅក្បែរដំបូលនៃមាត់ ឬក៏នៅលើអញ្ចាញ ដែលពិបាកនឹងកត់សម្គាល់។ គេអាចហៅវាម្យ៉ាងទៀតថា Parulis នៅពេលវាក្លាយជា ដុំគ្រាប់តូចៗកើតឡើងក្នុងមាត់ ដែលមានរាងដូចជាមុនតូចៗ ហើយនៅពេលមុននេះបែក វាបង្កើតបានជាប្រហោង។  ករណីស្រដៀងគ្នា ពេលខ្លះfistulaត្រូវបានច្រឡំ​ជាមួយរោគសញ្ញាផ្សេងទៀត និងពេលខ្លះវាកើតមកពីជំងឺផ្សេងទៀត ដូចជា៖ •   ដុំឆ្អឹង៖ វាឡើងជាដុំដែលអាចស្ទាបបាន ដុំឆ្អឹងនេះមិនចាំបាច់ត្រូវការព្យាបាលទេ។ •   ធ្មេញកប់ និងធ្មេញមិនទាន់ដុះអស់៖ នៅពេលធ្មេញកប់ មានមេរោគ នោះ fistula នឹងអាចកើតមានឡើង។ •   អាប់សែធ្មេញ ឬ ដំបៅមាត់៖ ប្រសិនបើមិនព្យាបាល វានឹងបណ្តាលឲ្យមាន ​fistulas ។ រោគវិនិច្ឆ័យ និងការព្យាបាល Fistula ត្រូវបានធ្វើរោគវិនិច្ឆ័យដោយទន្តបណ្ឌិតតាមរយៈរូបរាង ឬរោគសញ្ញា ដោយមិនចាំបាច់មានតេស្តផ្សេងទៀតទេ។    ការព្យាបាល អ្នកជំងឺត្រូវប្រើប្រាស់ antibiotics ដែលផ្តល់ដោយទន្តបណ្ឌិត ហើយអាចនឹងត្រូវដកធ្មេញដែលមានមេរោគចេញប្រសិនបើនៅតែមានបញ្ហាក្រោយពី ធ្វើការព្យាបាលរន្ធឫសរួច។ ពេលខ្លះ អ្នកជំងឺត្រូវទទួលការបង្ហូរខ្ទុះនោះចោល រួចទើបធ្វើការព្យាបាលរន្ធតាមក្រោយ។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។  

ចែករំលែក

ការសម្លាប់មេរោគ គឺជាដំណើរការទាំងរូបសាស្រ្តនិងគីមី ដែលធ្វើឡើងដើម្បីសម្លាប់រាល់មេរោគមានជីវិតទាំងអស់(យោងតាម MIMS-PLAYFAIR)។ហើយតាមអង្គការសុខភាពពិភពលោកការគ្រប់គ្រងមេរោគមានគោលដៅការពារអ្នកដែលនឹងអាចឆ្លងមេរោគទាំងនៅក្នុងសហគមន៍និងនៅមជ្ឈមណ្ឌលសុខភាពនិងច្បាប់ចម្បងនៃការគ្រប់គ្រងមេរោគគឺ អនាម័យ។​ដូច្នេះការកម្ចាត់និងសម្លាប់មេរោគពិតជាសំខាន់សម្រាប់និស្សិតទន្តសាស្រ្តទន្តពេទ្យទាំងអស់ដើម្បីយល់ដឹងនិងអនុវត្តឲ្យបានខ្ជាប់ខ្ជួនសម្រាប់ការព្យាបាលប្រចាំថ្ងៃ។   ៦ជំហានខាងក្រោមនេះនឹងជួយការពារអ្នកជំងឺ បុគ្គលិកនិងខ្លួនអ្នកផ្ទាល់ពីការឆ្លងមេរោគ៖ ◊ ការពារមុនពេលព្យាបាល៖ អ្វីដែលបុគ្គលទាំងអស់គួរតែធ្វើមុនពេលអនុវត្តនូវរាល់ការងារទាំងអស់ • ចាក់វ៉ាក់សាំងប្រឆាំងនឹង ថ្លើមប្រភេទ B • សាកសួរពីប្រវត្តិជំងឺទូទៅរបស់អ្នកជំងឺ ថាតើពួកគាត់មានជំងឺដែលគួរឲ្យកត់សម្គាល់ឬទេ • ត្រូវប្រាកដថាសម្ភារៈទាំងអស់ត្រូវវេចខ្ចប់នៅក្នុងថង់ប្លាស្ទីក និងសម្លាប់មេរោគរួច ហើយឧបករណ៍ទាំងអស់ត្រូវជូតសម្អាតដោយក្រដាស់សម្លាប់មេរោគ។ ◊ ការលាងសំអាតដៃ៖ ការលាងសម្អាតដៃមានសារៈសំខាន់ណាស់ក្នុងការការពារការឆ្លងមេរោគនៅរង្វង់អ្នកជំងឺ គ្រូពេទ្យនិងបុគ្គលិក។ រាល់អ្នកអនុវត្តផ្នែកទន្តសាស្ត្រទាំងអស់មានតួនាទីសំអាតដៃមុននិងក្រោយពេលប៉ះពាល់ជាមួយអ្នកជំងឺដោយមិនមានស្រោមដៃ។ ហើយយើងក៏អាចប្រើសម្ភារៈកម្ចាត់មេរោគដើម្បីលាងដៃបន្ថែម។ ◊ ស្រោមដៃ៖ ដៃរបស់អ្នកត្រូវតែលាងសំអាតមុននឹងពាក់ស្រោមដៃ និងស្រោមដៃទាំងអស់ប្រើបានតែម្តងរួចបោះចោល។ ចំពោះករណីក្នុងការព្យាបាលអ្នកជំងឺ HIV, HBV, HCV អ្នកគួរតែពាក់ស្រោមដៃពីរជាន់ដើម្បីការពារការឆ្លងមេរោគ។ ◊ ម៉ាសនិងវ៉ែនតា៖ ស្រោមមុខត្រូវតែមានលក្ខណៈតាមស្តង់ដានៃទំហំ កម្រាស់ និងវត្ថុដែលយកមកផលិត ហើយអាចការពារបាន៩៥%នៃមេរោគ។ ប្រសិនបើអ្នកជំងឺមានជំងឺរបេង អ្នកគួរតែពាក់ម៉ាស់ដែលទន់អាចបត់បែនបានល្អ។ ចំពោះសម្ភារៈការពារភ្នែកវិញមានជាប្រភេទកែវ ជ័រ ឬក៏សម្ភារៈថ្លាៗដែលវែងគ្រប់គ្រាន់ដើម្បីការពារភ្នែករបស់អ្នកពីការខ្ទាតសម្ភារៈ ទឹកមាត់និងឈាមបានល្អ។ ◊ សម្លៀកបំពាក់ និងការគ្របនូវសម្ភារៈផ្សេងៗ៖ ទន្តបណ្ឌិត និងជំនួយការត្រូវតែស្លៀកពាក់វែងៗនិងជិតដៃ ហើយសម្ភារៈផ្សេងៗដែលមិនអាចដាក់ស្ងោរកម្ចាត់មេរោគបានត្រូវតែគ្របដោយប្លាស្ទិក និងជូតសម្អាតដោយកន្សែងសម្លាប់មេរោគ។ ◊ ការលាងសម្អាតសម្ភារៈ និងស្ងោរសម្លាប់មេរោគ៖ គ្រប់សម្ភារៈទាំងអស់ដែលប្រើរួចត្រូវតែលាងសម្អាតតាមក្បួនខ្នាត និងវេចខ្ចប់ឲ្យបានត្រឹមត្រូវមុនយកទៅអូតូក្លៅ (Autoclave)ដើម្បីស្ងោរសម្លាប់មេរោគ។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក

តើលោកអ្នកមានធ្លាប់ វិលមុខ ឈឺក្នុងត្រចៀក ឈឺមុខ ក្បាល ក ស្មា និងខ្នងដែររឺទេ? ការយល់ដឹងពីមូលហេតុ និងការព្យាបាល បញ្ហានៅនឹងសន្លាក់ឆ្អឹងថ្គាម មនុស្សជាច្រើនទទួលរងនូវអាការៈវិលមុខឈឺត្រចៀក មុខ ក្បាល ក ស្មា និងខ្នងដោយមិនដឹងពីមូលហេតុនៃការឈឺទាំងនេះឡើយ។ កាលពីមុនអ្នកជំងឺជាច្រើនដែលបានទៅជួបគ្រូពេទ្យដើម្បីព្យាបាលបញ្ហាឈឺចាប់ទាំងនេះត្រូវបានប្រាប់ថាវាបណ្តាលមកពីអារម្មណ៍របស់គាត់ប៉ុណ្ណោះហើយពួកគេត្រូវទៅជួបគ្រូពេទ្យឯកទេសពីម្នាក់ទៅម្នាក់ទៀត។ បន្ទាប់ពីការព្យាបាលប៉ុន្មានឆ្នាំដែលមិនទទួលបានជោគជ័យ អ្នកជំងឺទាំងនោះបានស៊ាំនឹងការរស់នៅជាមួយនឹងការឈឺចាប់របស់ខ្លួនដោយប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ដែលអាចទិញដោយមិនត្រូវការវេជ្ជបញ្ជាជាពិសេសថ្នាំអាស្ពីរីន (aspirin)។ ប៉ុន្តែសព្វថ្ងៃនេះគេបានដឹងថាបណ្តុំរោគសញ្ញានៃការឈឺសន្លាក់ឆ្អឹងថ្គាម (Temperomandibular Joint Syndrome) មានទាក់ទងនឹងរោគសញ្ញាដែលមិនអាចព្យាបាលខាងលើ និងជំងឺនៃការឈឺចាប់ផ្សេងៗ។ ការឈឺចាប់ដែលបានរៀបរាប់ខាងលើគឺជារោគសញ្ញានៃបណ្តុំសញ្ញានៃការឈឺសន្លាក់ឆ្អឹងថ្គាម។ សព្វថ្ងៃនេះដោយមានចំណេះដឹងថ្មីនិងបច្ចេកវិទ្យាថ្មី ទន្តបណ្ឌិតមានសមត្ថភាពក្នុងការធ្វើរោគវិនិច្ឆ័យ និងព្យាបាលបញ្ហាសន្លាក់ឆ្អឹងថ្គាមដែលពីមុនមកតែងតែត្រូវបានគេមើលរំលង។ លើសពីនេះទៀតអ្នកជំនាញខាងវេជ្ជសាស្ត្រក៏បានដឹងផងដែរពីការជាប់ពាក់ព័ន្ធរបស់វិស័យទន្តសាស្ត្រទៅនឹងជំងឺនេះហើយគ្រូពេទ្យក៏បានណែនាំអ្នកជំងឺពីការព្យាបាលជំងឺនេះជាមួយទន្តបណ្ឌិតដែលមានជំនាញផ្នែកសន្លាក់ផងដែរ។ កំណាំធ្មេញមិនល្អ និងសន្លាក់ឆ្អឹងថ្គាម (Malocclusion & The Temperomandibular Joint) សន្លាក់ថ្គាមរបស់អ្នកដែលទប់ថ្គាមខាងក្រោមរបស់អ្នកឲ្យនៅនឹងកន្លែងត្រូវបានចងភ្ជាប់នៅក្រោមលលាដ៍ក្បាលរបស់អ្នកដោយសារប្រព័ន្ធសាច់ដុំ និងសរសៃពួដ៏សាំញ៉ាំ។ សន្លាក់ថ្គាមដែលត្រូវបានគេស្គាល់ថាជា TMJ ជាផ្នែកមួយដែលស្មុគស្មាញជាងគេក្នុងខ្លួនយើង។ សន្លាក់ថ្គាមដែលព័ទ្ធដោយសាច់ដុំ និងកំណាំធ្មេញរបស់អ្នកមានទំនាក់ទំនងយ៉ាងជិតស្និទ្ធដោយមានឥទ្ធិពលទៅលើគ្នានៅពេលដែលអ្នកធ្វើចលនាថ្គាមដូចជាពេលនិយាយ និងទំពារ។ ពេលធ្មេញខាំត្រូវគ្នាល្អគេហៅថាកំណាំធ្មេញល្អ (Ideal Occlusion)។ នៅពេលដែលធ្មេញរបស់អ្នកមានកំណាំធ្មេញមិនល្អនៅពេលនោះសន្លាក់ឆ្អឹងថ្គាមរបស់អ្នកប្រឹងរេទៅកន្លែងថ្មីដើម្បីជំរុញអោយកំណាំធ្មេញខាំត្រូវល្អនៅពេលនោះវាត្រូវបានគេហៅថា “កំណាំធ្មេញមិនល្អ (Malocclusion)”។ នៅពេលដែលមានកំណាំធ្មេញមិនល្អបើទោះបីជាអ្នកអាចទំពារបានប៉ុន្តែត្រូវបន្ថែមកំលាំងសង្កត់ទៅលើសន្លាក់ថ្គាមនិងសាច់ដុំដើម្បីសម្រួលដល់ធ្មេញ។ រោគសញ្ញានៃធ្មេញខុសជួរមានដូចជាញេញធ្មេញ សង្កៀតធ្មេញ មានភាពតឹងលើសាច់ដុំនិងសរសៃពួ ករណីខ្លះកើតមានឡើងនៅពេលគេងលក់។ ផលដែលទទួលបានពីសញ្ញាទាំងនេះគឺឈឺក្បាលឈឺសាច់ដុំ និងឈឺក្នុងមុខ ក ស្មា និងខ្នង វិលមុខ ឈឺត្រចៀក ហឹងត្រចៀក និងបញ្ហាជាច្រើនផ្សេងទៀត។ ថែមទៅលើលក្ខខណ្ឌសាមញ្ញទាំងនេះដែលជារឿយៗទាក់ទងនឹងកំណាំធ្មេញមិនល្អ និងបណ្តាលឲ្យមានការឈឺចាប់នៅខាងក្នុង និងជុំវិញសន្លាក់ឆ្អឹងថ្គាមមានលក្ខខណ្ឌដទៃទៀតដែលអាចប៉ះពាល់ដល់មុខងា និងផាសុខភាពនៃសន្លាក់ និងសុខភាពខ្លួនអ្នកទាំងមូល។ លក្ខខណ្ឌទាំង នេះរួមទាំងជំងឺការខ្វះសារធាតុចិញ្ចឹម (ឧ. ជំងឺប្រគ្រីវ) ដុះដុំសាច់ការប៉ះទង្គិច និងការបង្ករោគ។ ការធ្វើរោគរោគវិនិច្ឆ័យបញ្ហា ( Diagnosing The Problem ): មុនពេលធ្វើការសម្រេចលើការព្យាបាលបញ្ហារបស់អ្នក ដំណើរការនៃការធ្វើរោគវិនិច្ឆ័យជាច្រើនត្រូវតែធ្វើជាចាំបាច់។ ការថតកាំរស្មី X-Ray ត្រូវធ្វើដើម្បីថតសន្លាក់ថ្គាម។ តេស្តនេះបង្ហាញនូវរូបភាពច្បាស់ពីទ្រង់ទ្រាយនៃសន្លាក់ឆ្អឹងថ្គាម និងទីតាំងនៃរចនាសម្ព័ន្ធផ្សេងៗនៅក្នុងសន្លាក់ថ្គាមរបស់អ្នក។ ការថតកាំរស្មីដែលផ្តល់រូបភាពអាចមើលឃើញដោយភ្នែកផ្ទាល់ត្រូវបានគេប្រើជាវិធីសម្រាប់រកជំងឺដែលកើតនៅក្នុងសន្លាក់ថ្គាម។ Jaw positioners អាចត្រូវប្រើដោយឧបករណ៍ដែលហៅថា SPLINT ត្រូវបានប្រើមួយរយៈ រហូតដល់បាត់ការឈឺចាប់។ ការព្យាបាលជាអចិន្រ្តៃយ៍ ត្រូវធ្វើបន្តដោយការតម្រឹមធ្មេញ ការពត់ធ្មេញ  និងការដាក់ធ្មេញ។ ដើម្បីសិក្សាពីទំនាក់ទំនងនៃធ្មេញ និងសន្លាក់ឆ្អឹងថ្គាមរបស់អ្នកជំងឺវាជារឿងចាំបាច់ណាស់ក្នុងការមើលពីរបៀប នៃសន្លាក់ដែលដឹកនាំចលនាថ្គាមក្រោយដោយមិនមានការរំខានពីរ៉េផ្លិច និងសាច់ដុំដែលជានិច្ចកាលជាការសម្រួលដល់កំណាំធ្មេញបានល្អ។ ដើម្បីធ្វើបែបនេះបាន Record ត្រូវបានវាស់វែងលើទំនាក់ទំនងធ្មេញនិងថ្គាម (Centric Relation)។ នៅពេលដែល Record ស្តីពីសន្លាក់ត្រូវបានធ្វើរួចគេត្រូវប្រើ (Articulator) ដើម្បីរកទំនាក់ទំនងនៃចលនាថ្គាមអ្នក និងការខាំដោយអាចត្រូវធ្វើនៅខាងក្រៅមាត់ដោយត្រូវវិភាគទៅលើសន្លាក់និងបន្ទាប់មកដៅទីតាំងក្នុងមាត់ដើម្បីឲ្យកំណាំធ្មេញបានល្អនិងមានមុខងារត្រឹមត្រូវ។ បែបបទនៃការព្យាបាល បន្ទាប់ពីធ្វើរោគវិនិច្ឆ័យបញ្ហានេះ របៀបព្យាបាលផ្សេងៗគ្នាអាចនឹងត្រូវបានណែនាំឲ្យធ្វើ។ ដំណាក់កាលដំបូងនៃការព្យាបាលមានបំណងលុបបំបាត់ការឈឺចាប់នៃសន្លាក់ឆ្អឹងថ្គាមដែលជារោគសញ្ញាបណ្តាលពីបញ្ហាពិតប្រាកដ។ ក្នុងដំណាក់កាលទីពីរ ការព្យាបាលនឹងធ្វើទៅលើបញ្ហានៃការឈឺចាប់នេះ។ វិធីព្យាបាលសន្លាក់ឆ្អឹងថ្គាម នឹងត្រូវពន្យល់ជាសង្ខេបដូចខាងក្រោមនេះ៖ ១. Occlusal Equilibration៖ ក្នុងការព្យាបាល Occlusal Equilibration ធ្មេញនៅផ្នែកខាងលើ ឬផ្ទៃទំពារនឹងត្រូវឆាបជារូបរាងថ្មី។ ការធ្វើបែបនេះដើម្បីជួយសម្រាលសម្ពាធទៅលើធ្មេញនីមួយៗ។ ដំណើរការនៃការឆាបធ្មេញត្រូវបានគេរកឃើញថាជាវិធីដោះស្រាយស្ថានភាពដែលបណ្តាលឲ្យពិបាកនៅនឹងក្បាល ក និងស្មា និងការខូចខាតរចនាសម្ព័ន្ធរបស់ធ្មេញ។ Occlusal Equilibration អាចយកទៅប្រៀបនឹងដុំក្រួសនៅក្នុងស្បែកជើងអ្នក។ នៅពេលដែលមានក្រួសនៅក្នុងនោះ ជើងរបស់អ្នកនឹងដឹងភ្លាម ហើយអ្នកនឹងចាប់ផ្តើមដើរដោយជើងថ្នមៗ។ ចំពោះកំណាំធ្មេញមិនល្អក៏មានការទើសដែរដូចជា ធ្មេញលូតខ្ពស់ដែលធ្វើឲ្យអ្នកមិនស្រួល។ ថ្គាមក៏សម្របទៅតាមការតម្រៀបគ្នាមិនត្រូវរបស់ធ្មេញ។ ក្នុងការធ្វើ Equilibration ធ្មេញដែលដុះវែងពេកនឹងត្រូវឆាបឲ្យមានរូបរាងល្អជាងមុន(Reshape)។ ២. Occlusal Restoration៖ Occlusal Restoration ទាក់ទងទៅនឹងការផ្លាស់ប្តូរធ្មេញ ឬការដាំធ្មេញឡើងវិញបន្ថែមទៅលើដំណើរការនៃការឆាបរូបរាងរបស់ធ្មេញដែលកាត់ផ្នែកខាងលើនៃធ្មេញ។ ដូចនេះធ្វើឲ្យសាច់ដុំមុខ និងសាច់ដុំថ្គាមរបស់អ្នកបានសម្រាក។ ៣. Splint/Jaw Repositioner Appliances៖ Splint/Jaw Repositioner Appliancesមិនត្រឹមតែប្រើសម្រាប់ការធ្វើរោគវិនិច្ឆ័យនោះទេប៉ុន្តែវាក៏ប្រើបំបាត់ការពិបាកទំពារ និងការឈឺចាប់។ បន្ទាប់មកការព្យាបាលដំណាក់ការទី២ការព្យាបាលធ្មេញដោយការពត់ធ្មេញ ការស្រោបធ្មេញ ការតម្រឹមធ្មេញអាចនឹងត្រូវបានណែនាំឲ្យធ្វើដើម្បីឲ្យការទំពារបានល្អដែលផ្តល់សុខភាពល្អដល់អ្នក។ ៤. ការភ្ញោជសាច់ដុំ៖ ការព្យាបាលដោយភ្ញោជសាច់ដុំអាចសម្រួលការឈឺចាប់មុននិងក្នុងពេលដំណើរការនៃការព្យាបាល។ ៥. T-Scan៖ ជាប្រព័ន្ធវិភាគ Digital Occlusal តែមួយគត់របស់ផ្នែកទន្តសាស្ត្រ M-Scan, Bio-Ten and JVA ការព្យាបាលឲ្យបានឆាប់គឺសំខាន់ណាស់។ សារៈសំខាន់នៃការព្យាបាលឲ្យបានឆាប់គឺពិតជាសំខាន់ណាស់។ បញ្ហាសន្លាក់ឆ្អឹងថ្គាមអាចកើតឡើងគ្រប់ក្នុងដំណាក់កាលណាមួយហើយវិវឌ្ឍទៅកាន់តែអាក្រក់ទៅៗ។ ដូចនេះហើយបញ្ហាបន្តិចបន្តួចក្នុងពេលបច្ចុប្បន្នអាចក្លាយជាប្រភពនៃការឈឺចាប់នៅពេលអនាគត។ ថែមលើនេះទៀតឱកាសជោគជ័យក្នុងការព្យាបាលកើនឡើងខ្ពស់ប្រសិនបើឆាប់ធ្វើការព្យាបាល។ បកស្រាយដោយ មន្ទីរព្យាបាលធ្មេញ អន្តរជាតិ​ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។​

ចែករំលែក

Q : នាងខ្ញុំអាយុ ២០ឆ្នាំ រស់នៅខេត្តកណ្តាល។ ក្មួយៗរបស់ខ្ញុំ ដុះធ្មេញស្រុកមិនស្មើជួរសោះ ហើយខ្ញុំខ្លាចកូនរបស់ខ្ញុំដុះធ្មេញមិនស្មើជួរដែរ។ តើមានវិធីណាអាចបង្ការបញ្ហានេះបានទេ? A :  ធ្មេញដុះមិនស្មើជួរបណ្តាលមកពីការគ្មានតុល្យភាពរវាងក្បាលធ្មេញ និងតួក្រអូម។ ក្មេងចាប់ពី ៩ឆ្នាំឡើងទៅ ទន្តពេទ្យដឹងមុនថាធ្មេញរបស់ពួកគាត់អាចដុះមិនស្មើជួរ ឬយ៉ាងណា។ ចំពោះដំណោះស្រាយវិញអាចមាន ៣ជម្រើស៖ • ធ្វើការដកធ្មេញខ្លះចេញដើម្បីកុំឲ្យធ្មេញដុះជ្រៀតគ្នា • ពង្រីកទំហំតួក្រអូមឲ្យធ្មេញអាចដុះបានល្អ • កាត់ធ្មេញខាងៗឲ្យតូចជាងមុន។ ប៉ុន្តែ សូមចាំថា ប្អូនត្រូវនាំកូនៗរបស់ប្អូនទៅជួបនឹងទន្តពេទ្យជំនាញព្រោះការធ្វើបែបនេះ ទាមទារឲ្យទន្តពេទ្យមានជំនាញខ្ពស់ ទើបទទួលបានលទ្ធផលល្អ។ បកស្រាយដោយ ៖ ទន្តបណ្ឌិត យិន ស៊ីថន សាស្រា្តចារ្យក្នុងមហាវិទ្យាល័យទន្តវទនសាស្រ្តនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងម្ចាស់គ្លីនិកធ្មេញ ប្រាយស្មាល © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

ចែករំលែក
Top