Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

បច្ទុប្បន្នការលេងកីឡា មានភាពពេញនិយមចំពោះយុវវ័យសម័យថ្មី ដើម្បីទទួលបានសុខភាពល្អ និងរឹងមាំ។ ក៏ប៉ុន្តែ ការអំឡុងពេលលេងកីឡា​ទាំងឡាយប្រាកដណាស់នឹងមានការប៉ះទង្គិច ដែលបង្កឲ្យមានរបួសស្រាល ឬធ្ងន់មួយចំនួន ដោយពេលខ្លះក៏មិនដឹងខ្លួនឯងថាមានរបួស។ ដូចនេះ សូមស្តាំការបកស្រាយ​ ពី​លោកវេជ្ជបណ្ឌិត ម៉េង សុខ ឯកទេស​ វះកាត់ប្តូរសន្លាក់ និងបាក់បែកឆ្អឹង បម្រើការនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមន្ទីរសម្រាក់ព្យាបាល​ លឹម តាំង។​ សូមតាមដានស្តាប់តាមរយៈវីដេអូ ដែលបានភ្ជាប់មកខាងក្រោមនេះ។​

ចែករំលែក

និយមន័យ កូនក្រៅស្បូន គឺជាការតាំងទី និងការលូតលាស់របស់គភ៌ ដែលនៅខាងក្រៅស្បូន ដូចជានៅដៃស្បូន នៅលើកន្សោមកូននៅក្នុងប្រហោងពោះ នៅមាត់ស្បូន និងនៅចំណុចតំណរវាងតួស្បូន និងដៃស្បូន ដែលជាទូទៅត្រូវបានបង្ហាញឡើងនៅត្រីមាសទី១នៃគភ៌។  មូលហេតុ និងកត្តាជំរុញ ការបង្កឲ្យមានកូនក្រៅស្បូននេះ មានមូលហេតុចម្បង ៨ចំណុចសំខាន់ៗខាងក្រោម៖ •  ជំងឺរលាកនៅតំបន់អាងត្រគាក (Pelvic inflammation disease)៖ ជំងឺនេះ ភាគច្រើនបង្ករោគដោយមេរោគម៉្យាងហៅថា Chlamydia trachomatis ពិសេសនោះវាអាចធ្វើឲ្យរលាកនៅមាត់ស្បូន និងដៃស្បូន។ •  ស្ត្រីដែលធ្លាប់មានប្រវត្តិមានកូនក្រៅស្បូនម្តងរួចមកហើយ៖ ពួកគាត់អាចប្រឈមខ្ពស់ជាមួយនឹងការកើតជំងឺកូនក្រៅស្បូនជាលើកទី២ ក្នុង ចន្លោះពី ១០% ទៅ ១៥%។ •  ស្ត្រីដែលធ្លាប់វះកាត់លើដៃស្បូនពីមុន៖ មានដូចជាការកាត់លើដៃស្បូន ការតដៃស្បូនឡើងវិញមួយទៀតគឺបញ្ហាដែលស្អិតលើកន្សោមពង។ ក្រៅពីនេះ ក៏មានទាក់ទងនឹងការចងដៃស្បូនផងដែរ។ •  ការប្រើថ្នាំជំនួយឲ្យមានកូន៖ ករណីស្ត្រីគាត់ពុំមានមេជីវិត ដូច្នេះគាត់ត្រូវប្រើថ្នាំមួយប្រភេទដែលមានឈ្មោះថា Clomiphene citrate ដែលជំរុញឲ្យមានការបញ្ចេញមេជីវិតជារៀងរាល់ខែចំពោះស្ត្រី។ ស្ត្រីមួយចំនួនទៀតដែលគ្មានលទ្ធ-ភាពក្នុងការមានកូនជាលក្ខណៈធម្មជាតិត្រូវធ្វើ ការផ្សាំមេជីវិតនៅខាងក្រៅ រួចដាក់ចូលទៅខាងក្នុងស្បូនឬហៅថាជាការប្រើបច្ចេកទេសបង្កាត់កូន (In vitro fertility)។ •  ការប្រើថ្នាំពន្យារកំណើត៖ ជាទូទៅការប្រើថ្នាំពន្យារកំណើតច្រើន បណ្តាលឲ្យដៃស្បូនធ្វើចលនាមិនបានត្រឹមត្រូវដែលធ្វើឲ្យគភ៌បង្កកំណើតនៅ ១/៣ នៃដៃស្បូន ធ្វើដំណើរមកក្នុងស្បូនយឺតពេលដូច្នេះហើយវាក៏តាំងទីនៅខាងក្រៅស្បូន។ •  ស្ត្រីមានផ្ទៃពោះនៅវ័យចំណាស់ (ពី ៣៥ឆ្នាំទៅ ៤៤ឆ្នាំ)៖ ដោយហេតុថាស្ត្រីវ័យកាន់តែចាស់ កម្លាំងនៃចលនា (Myoelectrical activity) របស់ ដៃស្បូនមានការថយចុះនូវឥទ្ធិពលរបស់វា ដែលជំរុញឲ្យដៃស្បូនដំណើរការខុសប្រក្រតី។ •  ស្ត្រីចូលចិត្តជក់បារី៖ សារធាតុក្នុងបារីធ្វើឲ្យការបញ្ចេញមេជីវិតយឺតពេល ហើយធ្វើឲ្យមានការខូចខាតទៅលើដៃស្បូនទៅលើកម្លាំងនៃស្បូន មួយវិញទៀតធ្វើឲ្យប្រព័ន្ធការពាររាងកាយចុះខ្សោយ ដែលទាំងអស់នេះជាមូលហេតុបង្កឲ្យមានកូនក្រៅស្បូន។ •  ដៃស្បូនមានការបង្កើតជាក្រឡុកដោយឯកឯង៖នៅពេលគាត់បង្កកំណើតហើយកូនធ្វើដំណើរតាមដៃស្បូនក៏ធ្លាក់ចូលក្នុងក្រឡុកនៃដៃស្បូននោះ រួចក៏តាំងទីនៅទីនោះបង្កើតបានជាកូនក្រៅស្បូន។ រោគសញ្ញា សញ្ញាសំខាន់ៗដែលបង្ហាញថាអ្នកកំពុងប្រឈមមុខជាមួយនឹងកូនក្រៅស្បូននេះមាន៖ •  អវត្តមាននូវរដូវ •  ការធ្លាក់ឈាមពីស្បូនតាមប្រហោងស្បូន •  ឈឺត្រង់តំបន់អាងត្រគាក •  ពោះឡើងរឹងពេលស្ទាបក្នុងករណីមានការធ្លាក់ឈាមទៅក្នុងប្រហោងពោះ។ ការធ្វើរោគវិនិច្ឆ័យ ក្នុងករណីអ្នកជំងឺជួបប្រទះនឹងសញ្ញាសង្ស័យនានាខាងលើគាត់ត្រូវបានធ្វើរោគវិនិច្ឆ័យដើម្បីបញ្ជាក់បន្ថែម៖ •  ពិនិត្យរកសារធាតុβHCG ជាសារជាតិម៉្យាងបញ្ជាក់ថានៅក្នុងខ្លួនស្ត្រីមានផ្ទុកដោយគភ៌។ ការរក βHCG នេះអាចធ្វើតាមរយៈតេស្តទឹកនោម និងតេស្តឈាម។ •  ដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់ថា តើកូននៅខាងក្រៅស្បូនពិតប្រាកដមែន ហើយវាបែក ឬមិនបែក យើងមើលតាមរយៈអេកូសាស្ត្រ។ ជួនកាល ការពិនិត្យនេះអាចឲ្យយើងបែងចែកជា២៖ ទី១គឺយើងមើលមិនឃើញវត្តមានកូននោះទេ ប៉ុន្តែយើងឃើញមានវត្តមានឈាមដែលដក់នៅក្នុងពោះ ទី២ គឺជួនកាលមើលទៅឃើញមានឈាមផងនិងឃើញមានវត្តមានកូននៅនឹងដៃស្បូនតែម្តង។ ការធ្វើរោគវិនិច្ឆ័យទាំង២ខាងលើ រួមជាមួយនឹងអវត្តមាន ឈាមរដូវ នោះយើងអាចសន្និដ្ឋានបានថាជាកូនក្រៅស្បូន។ ការព្យាបាល ស្ត្រីដែលមានបញ្ហាកូនក្រៅស្បូននេះ ត្រូវបានព្យាបាលតាមវិធីសាស្ត្រ២បែប យោងទៅតាមស្ថានភាព៖ •  ការព្យាបាលដោយប្រើថ្នាំដែលតម្រូវឲ្យអ្នកជំងឺសម្រាកក្នុងមន្ទីរពេទ្យ៖ វិធីសាស្ត្រនេះធ្វើឡើងក្នុងលក្ខខណ្ឌដែលអ្នកជំងឺមានទំហំកូនក្រៅស្បូនតូចជាង ៣,៥សង់ទីម៉ែត្រ កូននៅដៃស្បូនមិនទាន់បែក គ្មានការធ្លាក់ឈាម គ្មានឈាមពេញពោះនិងគ្មានការធ្លាក់ចុះនូវសម្ពាធឈាមរបស់ម្តាយ។ ពេលនោះ គ្រូពេទ្យនឹងតម្រូវឲ្យអ្នកជំងឺប្រើប្រាស់ថ្នាំ Methotrexate ប្រភេទចាក់(1mg/Kg) រួមជាមួយការតាមដានសារធាតុβHCG។ ប្រសិនបើក្រោយរយៈពេល ២៤ម៉ោងទៅ ៤៨ម៉ោងនៃការព្យាបាល បរិមាណនៃ βHCG មានការធ្លាក់ចុះ នោះមានន័យថាការព្យាបាលមានប្រសិទ្ធភាព។ •  ការព្យាបាលដោយវះកាត់៖ ករណីនេះធ្វើឡើងចំពោះកូនក្រៅស្បូនដែលមានការបែកហូរឈាម ហើយសម្ពាធឈាមរបស់ម្តាយមានការប្រែប្រួល ឬធ្លាក់ចុះ។ ដូចនេះ អ្នកជំងឺនឹងតម្រូវឲ្យមានការវះកាត់ ដែលការវះកាត់នេះចែកចេញជា ២ទៀត គឺវះកាត់ដោយបើកពោះតែម្តង ឬវះកាត់ ដោយការចោះតាមរយៈមាស៊ីនទំនើបហៅថាEndoscopy។ ផលវិបាកចំពោះម្តាយ បញ្ហាកូនក្រៅស្បូនអាចនឹងមានហានិភ័យចំពោះសុខភាពស្ត្រីជាម្តាយដូចជា៖ •  ករណីមានការព្យាបាលយឺតយ៉ាវ ធ្វើឲ្យស្ត្រីបាត់បង់ឈាមច្រើន រហូតដល់ជួនកាលគាត់ត្រូវទាមទារឲ្យមានការព្យាបាលដោយការបញ្ចូលឈាម។ •  ស្ត្រីអាចប្រឈមមុខជាមួយនឹងការកើតកូនក្រៅស្បូនលើកក្រោយទៀត។ •  ស្ត្រីអាចប្រឈមជាមួយនឹងការគ្មានកូនតែម្តង។ វិធីសាស្ត្របង្ការ ទោះជាយ៉ាងណាក៏ដោយ ក៏នៅមានវិធីសាស្រ្តខ្លះៗដែលស្ត្រីគួរដឹង ដើម្បីបង្ការការមានកូនក្រៅស្បូននេះ ដោយយោងតាមមូលហេតុបង្ក ដូចបាន រៀបរាប់ខាងលើដូចជា៖ •  បង្ការកុំឲ្យឆ្លងមេរោគពពួក Chlamydia trachomatis ចូលក្នុងប្រដាប់បន្តពូជស្ត្រី •  ចៀសវាងការវះកាត់តំបន់ដៃស្បូន •  ចៀសវាងប្រើថ្នាំជំរុញឲ្យមានកូន ឬបច្ចេកទេសផ្សាំកូនក្រៅស្បូន •  ចៀសវាងការប្រើថ្នាំពន្យារកំណើត •  កុំឲ្យមានកូននៅវ័យចំណាស់ពេក •  កុំជក់បារី។ ដើម្បីសុវត្ថិភាព ស្ត្រីគ្រប់រូបដែលស្ថិតក្នុងវ័យបន្តពូជ ដែលមានដៃគូទាំងអស់ ត្រូវប្រញាប់មកពិនិត្យអេកូសាស្ត្រ ក្រោយពេលបាត់រដូវភ្លាមៗ ដើម្បីអាច ដឹងទាន់ពេលវេលាថាកូននៅក្នុងស្បូន ឬក្រៅស្បូន។ បកស្រាយដោយសាស្រ្តាចារ្យ វេជ្ជបណ្ឌិត ឌុក កុសល  ឯកទេសរោគស្ត្រី និងសម្ភពនៃមជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។  

ចែករំលែក

ការកែប្រែរបបអាហារជាវិធីងាយបំផុតក្នុងការដោះស្រាយបញ្ហាទល់លាមកក្នុងពេលមានផ្ទៃពោះ។ ការកែតម្រូវរបបអាហារដែលមានភាពសមរម្យ អាចព្យាបាលទម្លាប់នៃការបន្ទោបង់មិនទៀងទាត់។ របបអាហារដែលល្អ អាចលុបបំបាត់បញ្ហាទល់លាមកបាននោះគឺ៖ • សម្បូរអាហារសរសៃ៖  ការបរិភោគអាហារដែលសម្បូរដោយសរសៃ អាចធ្វើឲ្យអ្នកបន្ទោបង់បានស្រួល ព្រោះថាសរសៃទាំងនោះ នឹងបង្កើនចលនា របស់ពោះវៀន។ ដោយសារតែចលនាកន្ត្រាក់របស់ពោះវៀនបានត្រឡប់មកធម្មតាវិញនោះ បញ្ហាទល់លាមកក៏ត្រូវបានដោះស្រាយ។ សរសៃទាំងនោះ គឺជាកាបូអ៊ីដ្រាតខ្សែវែងដែលមិនងាយនឹងបំបែក ហើយបង្កើនបរិមាណអាហារក្នុងពោះអ្នក។ ជាតិសរសៃដែលគេស្គាល់ច្រើន គឺ សេលឡុយឡូស អេមីសេលឡុយឡូស លីញីន បេតាគ្លុយកង់ ប៉ិចទីន ហ្គាម និងមុយស៊ីឡាច បាយម៉ាន អូលីហ្គូសាក់ការីត និងសារធាតុតូចៗផ្សេងទៀតដូចជាក្រមួន ខាត់ធីន និងសាប់បឺរីន។ តម្រូវការអាហារសរសៃប្រចាំថ្ងៃសម្រាប់អ្នកដែលគ្មានផ្ទៃពោះគឺ ២៥ក្រាម តែវានឹងកើនឡើងចំពោះអ្នកមានផ្ទៃពោះ។ អាហារដែលសម្បូរដោយសរសៃមានដូចជាកន្ទក់ ស្ពៃក្រោប ផ្លែបឺរី ផ្កាខាត់ណា សឺលឺរី(Celery) ផ្លែឈើស្រស់ បន្លែបៃតង ផ្សិត គ្រឿងក្នុង សណ្តែក គ្រាប់ធញ្ញជាតិ ស្រូវសាលីគ្រាប់រុក្ខជាតិ ដំឡូង សារ៉ាយសមុទ្រខ្ទឹមបារាំង។ល។ ចៀសវាងការបរិភោគគ្រាប់ធញ្ញជាតិដែលត្រូវបានកែច្នៃរួចដូចជា នំប៉័ងធ្វើពីម្សៅ បាយស និងផាស្តាជាដើម។ • បំពេញជាតិទឹកឲ្យខ្លួនឯង៖  ការខ្វះជាតិទឹកអាចបណ្តាលឲ្យទល់លាមក។ នៅពេលដែលខ្លួនប្រាណអ្នកខ្វះទឹក យន្តការនៃការរក្សាជាតិទឹកនឹង ធ្វើឡើងដោយធ្វើការស្រូបទឹកកាន់តែច្រើនពីកាកសំណល់ដែលមានក្នុងពោះវៀនធំរបស់អ្នក ហើយលាមកនឹងក្លាយទៅជារឹងជាងមុន។ ដូចនេះហើយ វាជារឿងសំខាន់ណាស់ដែលអ្នកត្រូវផឹកទឹកឲ្យបានច្រើនដើម្បីរក្សាជាតិទឹកគ្រប់គ្រាន់ក្នុងរាងកាយ។ ទឹកផ្លែឈើមួយចំនួនដូចជាទឹកផ្លែព្រូនមាន សមត្ថភាពបញ្ចុះលាមក និងអាចជួយបន្ទន់លាមក។ ទឹកក្រូចឆ្មារ អាចជួយបង្កើនចលនារបស់ពោះវៀន។ ការផឹកទឹក ៨កែវក្នុងមួយថ្ងៃត្រូវបាន ចាត់ទុកថាជាបរិមាណដែលអាចឲ្យខ្លួនប្រាណយើងបាន។ • ធ្វើលំហាត់ប្រាណ៖ ការធ្វើលំហាត់ប្រាណ ជាវិធីល្អបំផុតក្នុងការធ្វើឲ្យចលនាពោះវៀនដើរធម្មតាវិញ និងដោះស្រាយបញ្ហាទល់លាមក។​ វាជួយឲ្យ ចលនាកន្ត្រាក់ចុះក្រោមរបស់ពោះវៀនមកធម្មតាវិញ នោះបញ្ហាទល់លាមកត្រូវបានដោះស្រាយ។ ការធ្វើសកម្មភាពរាងកាយ ធ្វើឲ្យសរីរាង្គខាងក្នុង មានសុខភាពល្អ បង្កើនការធ្វើមេតាបូលីស និងព្យាបាលបញ្ហាទល់លាមក។ • ធ្វើតាមបែបធម្មជាតិ៖ ចៀសវាងការប្រើថ្នាំបញ្ចុះលាមកប្រសិនបើអាច។ ប៉ុន្តែប្រសិនបើអ្នកមិនអាចចៀសនឹងការប្រើថ្នាំសំយោគបានទេ អ្នកត្រូវ ទៅពិគ្រោះជាមួយគ្រូពេទ្យដាច់ខាតមុននឹងប្រើវា។ ភាគច្រើននៃថ្នាំបញ្ចុះលាមកដែលសំយោគជួយដោះស្រាយបញ្ហាទល់លាមកតិចតួចណាស់។ កាន់តែសំខាន់លើនេះទៅទៀតនោះ វាអាចនឹងមិនមានសុវត្ថិភាពទេចំពោះស្រ្តីមានផ្ទៃពោះ ព្រោះវាអាចនឹងមានឥទ្ធិពលឲ្យស្បូនកន្ត្រាក់ថែមទៀត។ ប្រើប្រាស់វិធីបញ្ចុះលាមកបែបធម្មជាតិ និងព្យាយាមដោះស្រាយបញ្ហាទល់លាមកតាមរបៀបធម្មជាតិប្រសើរជាង។ បើទោះបីជាអ្នកសម្រេចចិត្តលេប ថ្នាំរុក្ខជាតិដែលព្យាបាលទល់លាមកក៏ដោយ អ្នកត្រូវពិភាក្សាជាមួយគ្រូពេទ្យរបស់អ្នកជាមុនសិនពីផលរំខានដែលនឹងអាចកើតមាន និងសុវត្ថិភាព ដល់អ្នកដែលជាស្រី្តមានផ្ទៃពោះ។ • បរិភោគពពួកប្រូប៊ីយ៉ូទិច៖ បរិភោគពពួកប្រូប៊ីយ៉ូទិចក៏ជាវិធីល្អមួយក្នុងការធ្វើឲ្យសរីរាង្គខាងក្នុងមានសុខភាពល្អ និងលុបបំបាត់បញ្ហាទល់លាមក ផងដែរ។ ពពួកបាក់តេរីដែលមានក្នុងប្រហោងពោះវៀន គឺល្អសម្រាប់មុខងាធម្មតារបស់ពោះវៀន ហើយការបង្កើនចំនួនវាទៅតាមអាហារដូចជា យ៉ាអួ ជ្រក់ សូកូឡាខ្មៅ មានភាពប្រសើរក្នុងការធ្វើឲ្យសុខភាពនៃប្រព័ន្ធរំលាយអាហារទាំងមូលកាន់តែរឹងមាំដើម្បីដោះស្រាយបញ្ហាទល់លាមក។ • បរិភោគសារធាតុរ៉ែឲ្យច្រើន៖ កាល់ស្យូម និងសូដ្យូមជាសារធាតុដែលសំខាន់សម្រាប់ការធ្វើឲ្យមានភាពទៀងទាត់នៃការបញ្ជាខួរក្បាលទៅលើចលនា របស់ពោះវៀន។ វិធីមួយដែលអាចដោះស្រាយបញ្ហាទល់លាមកបាន គឺបង្កើនបរិមាណកាល់ស្យូមក្នុងរបបអាហាររបស់អ្នកដូចជា ទឹកដោះគោ ផលិតផល ដែលធ្វើពីទឹកដោះគោ យ៉ាអួ រុក្ខជាតិរុយបាប (rhubarb)។ សូដ្យូម ជាធម្មតាមាននៅក្នុងអំបិលសម្ល ប៉ុន្តែមិនគួរបរិភោគអាហារប្រៃច្រើនពេក ព្រោះវាអាចធ្វើឲ្យសម្ពាធឈាមប្រែប្រួល(សូដ្យូមធ្វើឲ្យសម្ពាធឈាមឡើងខ្ពស់)។ • បរិភោគប្រេង៖ ប្រេងល្អ គឺសំខាន់សម្រាប់ការរក្សាទម្លាប់នៃការបន្ទោរបង់។ ប្រេងម៉ូណូ និងប៉ូលីសាក់ការីតដែលមាននៅក្នុងប្រេងផ្លែប៊័រ ប្រេងអូលីវ ប្រេងគ្រាប់ផ្លែឈើ ប្រេងនៃថ្លើមត្រីម័ររុយ ប្រេងធ្មៃ ប្រេងផ្កាព្រីមរ៉ូស(evening primrose) ប្រេងប្លេកខឺរ៉េន (blackcurrant) ឬប្រេងបូរ៉េក (borage oil) អាចជួយក្នុងពេលអ្នកទល់លាមក ដោយវាបង្កើនចលនារុញចុះក្រោមរបស់ពោះវៀន។ ប៉ុន្តែ អ្នកគួរចៀសវាងប្រភេទប្រេងឆ្អែត ព្រោះវាអាចនឹងផ្តល់ផលអាក្រក់ដល់បេះដូង និងអាចបណ្តាលឲ្យមានផលវិបាកទាក់ទងនឹងបញ្ហាបេះដូង និងសរសៃឈាម។ ចំណុចសំខាន់ចុងក្រោយក្រៅពីការបរិភោគអាហារដែលសម្បូរសរសៃ និងផឹកទឹកច្រើន អ្នកត្រូវបង្កើនការបរិភាគផ្លែឈើ និងបន្លែដើម្បីប៉ះប៉ូវឡើងវិញ នូវសារធាតុចិញ្ចឹមដែលបាត់បង់។ ចៀសវាងបរិភោគច្រើនពេក ព្រោះវាអាចនាំឲ្យអ្នកទៅជារាកវិញដែលជាអាការៈអាក្រក់ជាងការទល់លាមកទៅទៀត ដោយសារតែការរាកនឹងធ្វើឲ្យអ្នកបាត់បង់ជាតិទឹកនិងអេឡិចត្រូលីតពីក្នុងខ្លួន ហើយនាំឲ្យមានស្ថានភាពកាន់តែស្មុគស្មាញទៀត។  យកចិត្តទុកដាក់ចំពោះរបបអាហាររបស់អ្នកនៅក្នុងដំណាក់កាលដំបូងនៃការមានផ្ទៃពោះ អាចជួយបង្ការអ្នកពីផលវិបាកនៃការទល់លាមក។  ត្រូវ​គិតគូរយ៉ាងម៉ត់ចត់ទៅលើអាហាររបស់អ្នក ទើបបញ្ហាទល់លាមកអាចនឹងដោះស្រាយបានឆាប់រហ័ស។ អ្នកត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យរោគស្រ្តីជាប្រចាំ មុនពេលអ្នកចាប់ផ្តើមផ្លាស់ប្តូររបបអាហារណាមួយ ឬប្រើប្រាស់ថ្នាំណាមួយ។ ដោយមានវិធានការថែទាំនិងបម្រុងប្រយ័ត្នទៅលើសុខភាពអ្នក នោះអ្នកនឹងមិនមានការព្រួយបារម្ភថាបញ្ហាទល់លាមកអាចរើឡើងវិញហើយក្លាយជាបញ្ហាធំសម្រាប់អ្នកទេក្នុងពេលមានផ្ទៃពោះ៕ អត្ថបទដោយ Dr. Anna Roslyakova ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។  

ចែករំលែក

រណបគឺជាអ្វី? រណប គឺជាឧបករណ៏សំរាប់បំពាក់ពីលើផ្នែកណាមួយនៃអវយវៈរឺដងខ្លួនដែលខ្សោយ 1.    លក្ខណៈវិនិច្ឆ័យក្នុងការចេញវេជ្ជបញ្ជាអោយប្រើរណប ដើម្បី •    កាត់បន្ថយការឈឺចាប់ •    ទប់មិនអោយមានចលនាក្រោយពេលវៈកាត់ក្រោយពេលរងរបួសជា ឧបករណ៏រំលឹកអ្នកជំងឺមិនអោយធ្វើចលនាលើកន្លែងរបួស •    បញ្ឈប់កំហូចរូបរាងមិនអោយខូចខ្លាំងឡើង •    ជំនួយដល់ការដើរ •    ជំនួយធ្វើសកម្មភាពផ្សេងៗ  •    ការពារកន្លែងរបួស •    កាត់បន្ថយការកន្រ្តាក់សាច់ដុំដោយឯកឯង 2.    ប្រភេទនៃរណប •    រណបម្រាមដៃ •    រណបករដៃ •    រណបកំភួនដៃ •    រណបស្មា •    រណបដៃទាំងមូល •    រណបម្រាមជើង •    រណបក៏ជើង •    រណបជង្គង់ •    រណបត្រគាក •    រណបជើងទាំងមូល •    រណបករ •    រណបដងខ្លួន 3.    អ្នកជំងឺប្រភេទណាខ្លះត្រូវការរណប •    អ្នកជម្ងឺស្លាប់មួយចំហៀងខ្លួន •    អ្នកជម្ងឺស្វិតដៃជើង •    អ្នករងរបួសដោយការបាក់ឆ្អឹងអវយវៈរឹឆ្អឹងកងខ្នង •    កំហូចរាងលើកុមារដែលមានជំងឺស្កន់ •    កំហូចរាងលើប្រអប់ជើង(ប្រអប់ជើងរាបស្មើរ) •    ទារកកើតមកមានជើងខ្វេរ •    ទារកកើតមកមានករវៀច •    រងរបួសដោយសារលេងកីឡា (ថ្លោះ គ្រេច) •    កំហូចរាងនិងការឈើចាប់ផ្សេងៗដោយសារការប៉ះទង្គិចឬគ្រោះថ្នាក់ ឥឡូវមានរណបគ្រប់ប្រភេទក្នុងប្រទេសកម្ពុជាតាមរយៈ Exceed P&O ។  ពត៍មានពិគ្រោះបន្ថែមដោយឥតគិតថ្លៃសូមទាក់ទងមក  086 30 75 75/ 077 67 18 78 ហ្វេសប៊ុក  @exceedcambodia ថ្ងៃទី ២៩ មិថុនា ២០១៧ សរសេរអត្ថបទដោយ៖ ទៀប ឧត្តម ជាមួយ បទពិសោធន៏ជាតិនិងអន្តរជាតិ ១៧ ឆ្នាំ អ្នកឯកទេសខាងអវយវៈសិប្បនិម្មិត,រណបនិង គ្រឿងជំនួយរាងកាយ បញ្ចប់ការសិក្សាពីប្រទសអូស្រ្តាលី ជប៉ុននិងប្រទេសន័រវ៉េ  

ចែករំលែក

ស្ត្រីមួយចំនួនហាក់មិនសូវចាប់អារម្មណ៍ចំពោះការមានគ្រួសារ ដោយសារកត្តាការសិក្សា កត្តាសង្គម និងការងារ ដែលជាហេតុធ្វើឲ្យពួកគេ ច្រើនតែមានកូនដំបូងនៅអាយុច្រើន។ បើយោងទៅតាមឯកសារជាច្រើនបង្ហាញថាស្ត្រីដែលត្រូវបានចាត់ទុកថាគាត់មានផ្ទៃពោះដំបូងនៅអាយុច្រើនគឺគិតចាប់ពីអាយុ ៣៥ឆ្នាំឡើងទៅ។ ប៉ុន្តែថា តើការមានគត៌ដំបូងនៅអាយុច្រើន មានគុណវិបត្តិ និងគុណសម្បត្តិបែបណាខ្លះ? ហើយអ្នកគួរត្រៀមខ្លួនបែបណា? សូមតាមដានអត្ថបទខាងក្រោម៖ បញ្ហាប្រឈម វ័យកាន់តែជ្រេ រាងកាយកាន់តែវិវឌ្ឍទៅមុខ មិនច្រើនក៏តិចដែរ ទាំងបុរសទាំងស្ត្រី ដោយឡែកការមានកូនដំបូងនៅអាយុច្រើនអាចមានការប្រឈមដូចជា៖ ចំពោះស្ត្រីខ្លួនឯងផ្ទាល់៖ • ថយលទ្ធភាពបង្កកំណើត៖ ស្ត្រីកាលណាមានអាយុច្រើន នោះលទ្ធភាពនៃការមានគភ៌ត្រូវបានថយចុះទៅតាមអាយុ មានន័យថាគាត់ពិបាកក្នុងការមានផ្ទៃពោះ។ • មានជំងឺលើសឈាម និងជំងឺទឹកនោមផ្អែម៖ ជំងឺទាំង ២ប្រភេទនេះត្រូវបានរកឃើញថាកើតមានញឹកញាប់ចំពោះស្ត្រីមានគភ៌ដំបូងនៅអាយុច្រើន គាត់អាចនឹងប្រឈមជាមួយនឹងជំងឺលើសឈាម និងជំងឺទឹកនោមផ្អែមដែលដំបូងមានភាពស្ងៀមស្ងាត់ពេលស្ត្រីមិនមានគភ៌ ផ្ទុយមកវិញវាត្រូវបានរកឃើញនៅពេលស្ត្រីចាប់មានផ្ទៃពោះ។ ម៉្យាងជាធម្មតាអាយុកាន់តែច្រើន ជំងឺប្រចាំកាយកាន់តែមានគឺថាគាត់អាចនឹងមានជំងឺលើសឈាម ឬទឹកនោមផ្អែម មុនពេលគាត់មានផ្ទៃពោះ ដែលទាំងនេះរឹតតែបង្កហានិភ័យខ្ពស់ពេលគាត់មានគភ៌។ • ជំងឺលើសរីរាង្គបន្តពូជ៖ ស្ត្រីមានគភ៌នៅអាយុច្រើន អាចប្រឈមជាមួយនឹងជំងឺដែលកើតនៅលើសរីរាង្គបន្តពូជដូចជាដុំស្បូន និងដុំដៃស្បូនជាដើម។ ចំពោះទារកក្នុងផ្ទៃ៖ មិនខុសគ្នានោះទេ ការថយចុះលទ្ធភាពក្នុងការមានគភ៌ នោះមានន័យថាក្រពេញដៃស្បូនធ្វើការមិនបានល្អ ជាហេតុធ្វើឲ្យការផលិតមេជីវិតមកក៏មិនបានល្អដែរ។ នៅពេលការបង្កកំណើតមិនល្អ ធ្វើឲ្យកូនកើតមកក៏មិនល្អ ដែលទាំងនេះអាចឈានដល់ការរលូតកូន។ លទ្ធភាពក្នុងការរលូតកូនកើនឡើងទៅតាមអាយុ ដូចនេះការរងពីការគំរាមនៃទារកក្នុងផ្ទៃមិនវិវឌ្ឍមានច្រើន។ ចំពោះករណីខ្លះ កូនមិនរលូត តែគាត់អាចនឹងប្រឈមជាមួយកត្តាមិនធម្មតាទៅលើក្រូម៉ូសូម (trisomy កើនឡើងតាមវ័យដែលជាទូទៅភាពមិនធម្មតាទៅលើក្រូម៉ូសូមអាចមាន ១/១១១ចំពោះស្ត្រីមានផ្ទៃពោះចាប់ពី ៣៥ឆ្នាំឡើងទៅ តែវាអាចមានត្រឹមតែ ១/១៥០០បើស្ត្រីមានគភ៌នៅអាយុទាបជាង ៣៥ឆ្នាំ។ បញ្ហាពេលសម្រាល៖ អត្រានៃការវះកាត់កើនឡើងរហូតដល់៤៦% ប្រសិនបើគាត់មានគភ៌នៅអាយុច្រើន ផ្ទុយមកវិញការសម្រាលតាមបែបធម្មជាតិមានត្រឹមតែ ៥៣% ទៅ៥៤%ប៉ុណ្ណោះ។ ចំពោះការសម្រាលតាមបែបធម្មជាតិនេះផងដែរ ស្ត្រីអាចនឹងប្រឈមខ្ពស់ជាមួយនឹងការធ្លាក់ឈាមច្រើន រួមនឹងរយៈពេលនៃការឈឺពោះសម្រាលយូរជាងធម្មតា។  ក្រោយការសម្រាល៖ បន្ទាប់ពីសម្រាលបានជោគជ័យ គាត់អាចនឹងប្រឈមជាមួយការព្យាបាលជំងឺគាត់ស្របពេលមានផ្ទៃពោះ។ ការតាមដាន ការពិនិត្យ និងតាមដានផ្ទៃពោះមិនមានអ្វីដែលខុសប្លែកពីស្ត្រីទូទៅទេ គឺត្រូវអេកូពោះ ៣ដងដូចគ្នា និងតាមដានផ្ទៃពោះរៀងរាល់ 1ខែម្តង។ នៅក្នុងប្រទេសអភិវឌ្ឍមួយចំនួន មានបន្ថែមនូវការធ្វើតេស្តរកក្រូម៉ូសូមមិនធម្មតា (Chromosomal Anomaly ) តាមរយៈការវិភាគតាមបែប systematic screening និងធ្វើការតាមដានពីជំងឺទឹកនោមផ្អែមពេលមានផ្ទៃពោះ (gestational diabetes) ដោយប្រើ systematic test។ ការត្រៀមខ្លួន វាពិតជាសំខាន់ខ្លាំងណាស់ដោយសារគាត់មានអាយុច្រើន ជាចាំបាច់គាត់ប្រហែលជាមានជំងឺប្រចាំកាយអ្វីមួយរួចទៅហើយ ដូចនេះមុនពេលមានផ្ទៃពោះគាត់ត្រូវទៅជួបគ្រូពេទ្យឯកទេស ដើម្បីពិនិត្យមើលថារាងកាយរបស់គាត់អាចទទួលយកការមានគភ៌បានដែរឬទេ។ ចំពោះកំឡុងពេលមានផ្ទៃពោះវិញ គាត់ចាំបាច់ត្រូវធ្វើការតាមដាន តាមការណែនាំរបស់គ្រូពេទ្យ ដូចគ្នាផងដែរចំពោះក្នុងពេលសម្រាលនិងក្រោយពេលសម្រាល។ គុណសម្បត្តិ ទោះជាការមានផ្ទៃពោះនៅអាយុច្រើនអាចនឹងបង្កហានិភ័យយ៉ាងណាក៏ដោយ វាក៏ផ្តល់នូវគុណសម្បត្តិផងដែរ។ ដោយហេតុថាគាត់មានភាពគ្រប់គ្រាន់ ទាំងចំណេះដឹង ទាំងការងារ និងសមត្ថភាពរាងកាយពេញលេញ ហេតុនេះធ្វើឲ្យការមានផ្ទៃពោះរបស់គាត់ក្លាយជារឿងសំខាន់មួយ និងមានតម្លៃ។ មិនតែប៉ុណ្ណោះ ម្តាយដែលមានអាយុច្រើន អាចចាស់ទុំបន្តិច ប្រាកដប្រជា ព្រមទាំងឆ្លងកាត់ការពិចារណាបានត្រឹមត្រូវ ហើយត្រៀមខ្លួនជានិច្ចចំពោះបញ្ហាប្រឈមដែលនឹងកើតមានក្នុងពេលខាងមុខ។ លោកវេជ្ជបណ្ឌិត ហួត សេងឯកទេសសម្ភព និងរោគស្ត្រីនៃមន្ទីរពេទ្យកាល់ម៉ែត ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក

អាការៈញ័រទ្រូង(Palpitations) សំដៅលើភាពមិនប្រក្រតីនៃចង្វាក់បេះដូងដែលត្រូវបានកត់សម្គាល់ដោយការកន្រ្តាក់នៃសាច់ដុំបេះដូងនៅត្រង់ទ្រូង មិនថាខ្លាំង ញាប់ ឬតាមចង្វាក់ជាធម្មតានោះទេ។ វាអាចជារោគសញ្ញាដែលអាចត្រូវបានរាយការណ៍ដោយអ្នកជំងឺ និងតាមរយៈរោគវិនិច្ឆ័យវេជ្ជសាស្រ្ត។ វាអាចទាក់ទងនឹងការថប់អារម្មណ៍ ដែលមិនប្រាកដថាពាក់ព័ន្ធទៅនឹងសណ្ឋាន ឬដំណើរការមិនប្រក្រតីនៃបេះដូងនោះទេ ប៉ុន្តែវាអាចជាសញ្ញាមួយបញ្ជាក់អំពីចង្វាក់បេះដូងលោតញាប់ ឬខុសពីធម្មតា ដែលវាអាចលោតឈប់ៗ ឬក្នុងចង្វាក់មិនទៀងទាត់ ហើយបន្តជាប់រហូត។  រោគសញ្ញា • អាការៈវិលមុខ  • ពិបាកដកដង្ហើម  • បែកញើស  • ឈឺក្បាល • ឈឺទ្រូង។ មូលហេតុ អាការៈញ័រទ្រូង អាចមានច្រើន ដែលជាទូទៅអាចទាក់ទងនឹងបេះដូង ឬមិនទាក់ទង(មិនទាន់បានរកឃើញច្បាស់លាស់)។ សម្រាប់មូលហេតុទាក់ទងនឹងអាការៈញ័រទ្រូងវិញរួមមាន ៖ • អារម្មណ៍បុក ឬកញ្រ្ជោលខ្លាំង ដូចជាការថប់អារម្មណ៍ ភាពរន្ធត់ ភ័យខ្លាច ឬ ស្រេ្តស ដែលភាគច្រើនកើតមានពេលដែលស្លន់ស្លោ • លំហាត់ប្រាណដែលប្រើចលនាខ្លាំង • ការប្រើប្រាស់ ឬទទួលទានសារធាតុមួយចំនួនដូចជា ជាតិកាហ្វេអ៊ីន ជាតិនីកូទីន គ្រឿងស្រវឹង និងឱសថ ឬគ្រឿងញៀនខុសច្បាប់ • ស្ថានភាពជំងឺ ដូចជាជំងឺក្រពេញទីរ៉ូអ៊ីត កម្រិតជាតិស្ករក្នុងឈាមទាប កង្វះឈាមក្រហម សម្ពាធឈាមទាប ក្តៅខ្លួន និងកង្វះជាតិទឹកក្នុងខ្លួន • បម្រែបម្រួលអ័រម៉ូនក្នុងអំឡុងពេលមករដូវ ពេលមានផ្ទៃពោះ ឬពេលអស់រដូវ (សម្រាប់ស្រ្តីមានផ្ទៃពោះដែលមានអាការៈនេះ អាចជាសញ្ញានៃកង្វះគ្រាប់ឈាម) • ការប្រើប្រាស់ឱសថមួយចំនួន ដូចជា ថ្នាំសម្រកទម្ងន់ បញ្ហារំលាយអាហារ  • ការប្រើប្រាស់ថ្នាំផ្តាសាយ និងក្អកដែលមាន pseudoephedrine • ការប្រើប្រាស់ថ្នាំព្យាបាលជំងឺហឺត។ ជួនកាល អាការៈញ័រទ្រូង អាចជាសញ្ញានៃបញ្ហាធ្ងន់ធ្ងរ ដូចជាក្រពេញទីរ៉ូអ៊ីតមានសកម្មភាពខ្លាំងតាមរយៈការបញ្ចេញទីរ៉ុកស៊ីនច្រើន (hyperthyroidism) ឬចង្វាក់បេះដូងមិនធម្មតា (arrhythmia)  ដែលវាអាចរួមបញ្ចូល ដំណើរបេះដូងលោតញាប់ (tachycardia) ដំណើរបេះដូងលោតយឺតខុសពីធម្មតា (bradycardia) ឬចង្វាក់បេះដូងមិនទៀងទាត់។ កត្តាហានិភ័យ អ្នកអាចប្រឈមខ្លាំងទៅនឹងអាការៈញ័រទ្រូងនេះ ប្រសិនបើអ្នកមានលក្ខណៈសម្បត្តិដូចខាងក្រោម៖ • មានបញ្ហាស្រ្តេសធ្ងន់ធ្ងរ • មានជំងឺថប់អារម្មណ៍ ឬឆាប់ស្លន់ស្លោ • មានផ្ទៃពោះ • កំពុងប្រើប្រាស់ថ្នាំដែលមានភ្នាក់ងារជំរុញ ដូចជាថ្នាំផ្តាសាយ ឬថ្នាំព្យាបាលជំងឺហឺតផ្សេងៗ • មានក្រពេញទីរ៉ូអ៊ីតដែលមានសកម្មភាពខ្លាំង (hyperthyroidism) • មានបញ្ហាបេះដូងដទៃទៀត ដូចជា ចង្វាក់បេះដូងដើរមិនទៀង (arrhythmia) ជម្ងឺបេះដូង ឬធ្លាប់មានប្រវត្តិជំងឺគាំងបេះដូង។ រោគសញ្ញា លក្ខណៈទូទៅរបស់អាការៈញ័រទ្រួងមានបីយ៉ាងគឺ flip-flopping ឬ "បញ្ឈប់ និងចាប់ផ្ដើម" ដែលជារឿយៗតែងតែបណ្ដាលមកពីការកន្ត្រាក់មិនប្រក្រតីនៃបេះដូងថតខាងក្រោម ឬថតខាងលើ ជាមួយនឹងការ "បញ្ឈប់" បន្ទាប់ពីការកន្ត្រាក់ និង "ចាប់ផ្ដើម" វិញម្ដងទៀត បន្ទាប់ពីការកន្ត្រាក់។ ការមានអារម្មណ៍ថាមានការញ័រទ្រូងខ្លាំង ហើយការញ័រមានលក្ខណៈទៀងទាត់នេះបង្ហាញអំពីការកន្រ្តាក់ញាប់ខុសប្រក្រតីនៃបេះដូងថតខាងក្រោម (Supraventricular or Ventricular Arrhythmias) (រួមបញ្ចូលទាំងបេះដូងលោតញាប់)។ ប្រសិនបើការញ័រមានលក្ខណៈមិនទៀងទាត់នោះ បង្ហាញថាមានការកន្រ្តាក់ញាប់ខុសធម្មតានៃបេះដូងថតខាងលើ (Atrial Fibrillation ឬ Atrial Flutter)។ រីឯការលោតនៃជីពចរនៅកវិញ ភាគច្រើនបណ្ដាលមកពី "Cannon" ដែលវាគឺជារលកនៃជីពចរនៅក្នុងវ៉ែន Jugular (Jugular Venous) ដែលកើតឡើងនៅពេលដែលបេះដូងថតលើស្ដាំកន្រ្តាក់នៅពេលដែលប្រឹសបេះដូងដែលនៅចន្លោះបេះដូងថតខាងលើនិងថតខាងក្រោមស្ដាំ(Tricuspid Valve) បិទ។ បើការញ័រទ្រូងមានអមជាមួយនឹងការឈឺទ្រូង នោះវាអាចជាជំងឺស្ទះសរសៃ coronary (coronary artery disease) ឬប្រសិនបើអ្នកមានអាការៈឈឺទ្រូង និងមានសភាពធូរស្បើយបន្តិចនៅពេលដែលទោរខ្លួនទៅមុខ នោះអ្នកអាចសង្ស័យថាអ្នកមានបញ្ហាទាក់ទងនឹងស្រោមបេះដូង។ បើការញ័រទ្រូងមានអមជាមួយការមមើមមាយ ការសន្លប់ឬចង់សន្លប់ នោះអ្នកអាចមានសម្ពាធឈាមទាប និងអាចចង្វាក់បេះដូងមិនធម្មតាមួយដែលអាចគំរាមកំហែងដល់ជីវិតរបស់អ្នកបាន។ អាការៈញ័រទ្រូងដែលមានលក្ខណៈប្រឹងអាចបណ្ដាលមកពីជំងឺសាច់បេះដូងឡើងក្រាស់ (Hypertrophic Cardiomyopathy)។ ប្រសិនបើមូលហេតុតិចតួចនៃរោគសញ្ញាទាំងនេះមិនអាចរកឃើញនៅពេលពិនិត្យជំងឺលើកដំបូងនោះ ដូច្នោះគ្រូពេទ្យនឹងចាប់ឧបករណ៍ត្រួតចង្វាក់បេះដូងដើម្បីតាមដាននិងស្វែងរកបន្ត។ រោគសញ្ញាមិនទាក់ទងនឹងបេះដូងគួរតែត្រូវបានទាត់ចោល ព្រោះថាអាការៈញ័រទ្រូងអាចបណ្ដាលមកពីបេះដូងធម្មតារបស់យើងធ្វើការឆ្លើយតបទៅនឹងការរលាក ឬមេតាបូលីសក្នុងខ្លួនយើង។ ការស្រកទម្ងន់ដែលបណ្ដាលមកពីក្រពេញទីរ៉ូអ៊ីតដែលមានសកម្មភាពខ្លាំង (hyperthyroidism)។ ការញ័រទ្រូងក៏អាចកើតមានដោយសារការក្អួត ឬរាគ ដែលវាធ្វើឲ្យមានបញ្ហាបាត់បង់សារធាតុអេឡិចត្រូលីតឬបរិមាណឈាមក្នុងខ្លួនថយចុះ។ ការប្រឹងដកដង្ហើមចូលខ្លាំងពេក អារម្មណ៍ស្កៀបនៅដៃ និងការភ័យជាដើមសុទ្ធតែកើតមានពេលអ្នកមានជំងឺថប់បារម្ភឬភ័យស្លន់ស្លោ ហើយទាំងនេះគឺជាមូលហេតុនៃអាការៈញ័រទ្រួង។ ផលវិបាក សម្រាប់ការញ័រទ្រូងដែលបណ្ដាលមកពីបញ្ហាបេះដូង វាអាចបណ្ដាលឲ្យមានផលវិបាកដូចជា៖ • ការសន្លប់៖ ប្រសិនបើបេះដូងរបស់អ្នកលោតយ៉ាងញាប់ នោះសម្ពាធឈាមរបស់អ្នកអាចធ្លាក់ចុះ ហើយបណ្ដាលឲ្យអ្នកសន្លប់បាន។ នេះគឺអាចបណ្ដាលមកពីអ្នកមានបញ្ហាបេះដូងដូចជា ការមានជំងឺបេះដូងពីកំណើត ឬបញ្ហាទាក់ទងនឹងប្រឹសបេះដូងណាមួយ។ • គាំងបេះដូង៖ វាជាករណីកម្រដែលការញ័រទ្រួងដែលបណ្ដាលមកពីចង្វាក់បេះដូងលោតខុសប្រក្រតី ហើយបណ្ដាលឲ្យបេះដូងរបស់អ្នកឈប់ដើរ។ • ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល៖ ប្រសិនបើការញ័រទ្រួងបណ្ដាលមកពីAtrial Fibrillation ជាលក្ខខ័ណ្ឌមួយដែលបេះដូងថតខាងលើធ្វើការញ័រជាជាងច្របាច់ធម្មតា  នោះវាអាចបង្កទៅជាកំណកឈាម។ ប្រសិនបើកំណកឈាមនោះដាច់ហើយហូរតាមចរន្តឈាមទៅស្ទះនៅក្នុងសរសៃឈាមខួរក្បាលនោះ វាអាចបណ្ដាលឲ្យមានការដាច់សរសៃឈាមក្នុងខួរក្បាល។ • ខ្សោយបេះដូង៖ វាអាចបណ្ដាលមកពីបេះដូងរបស់អ្នកច្របាប់ឈាមមិនបានល្អនៅពេលមានចង្វាក់បេះដូងដើរមិនទៀង (arrhythmia) ដែលមានជំងឺដូចជា Atrial Fibrillation ជាដើម។ ពេលខ្លះការគ្រប់គ្រងទៅលើចង្វាក់បេះដូងនៃ Arrhythmia អាចធ្វើឲ្យមុខងារបេះដូងរបស់អ្នកកាន់តែប្រសើរឡើង។ ការធ្វើតេស្ត និងរោគវិនិច្ឆ័យ ប្រសិនបើគ្រូពេទ្យរបស់អ្នកគិតថាអ្នកមានបញ្ហាញ័របេះដូង គាត់នឹងស្ដាប់បេះដូងរបស់អ្នកនឹងឧបករណ៍ Stethoscope។ គ្រូពេទ្យរបស់អ្នកអាចព្យាយាមស្វែងរករោគសញ្ញាផ្សេងៗដែលអាចបណ្ដាលឲ្យមានការញ័រទ្រូង ដូចជាការហើមក្រពេញទីរ៉ូអ៊ីតជាដើម។ បកស្រាយដោយ ៖​ វេជ្ជបណ្ឌិត ហែន វណ្ណា ឯកទេសសង្រ្គោះបន្ទាន់ សណ្តំជំងឺបេះដូង និងសរសៃឈាម និងជាប្រធានផ្នែកសង្រ្គោះបន្ទាន់ និងសណ្តំជំងឺបេះដូងនៅមន្ទីរពេទ្យព្រះកេតុមាលា អាគារបេះដូង អត្ថបទផ្សេងទៀតដែលបកស្រាយដោយលោកវេជ្ជបណ្ឌិត ៖ គ្រោះថ្នាក់នៃជំងឺលើសឈាម! និង វិធី ៦យ៉ាងការពារអ្នកពីជំងឺលើសសម្ពាធឈាម ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

បើតាមការអង្កេតនៅឆ្នាំ២០០៤-២០០៥ របស់សមាគមជំងឺទឹកនោមផ្អែមកម្ពុជា គេបានរកឃើញថាអត្រាអ្នកកើតជំងឺទឹកនោមផ្អែមនៅទីក្រុងមានប្រហែល១០% នឹងនៅជនបទប្រហែល៥%។ គេហទំព័រសុខភាព ហេលស៏ថាម នឹងបង្ហាញមិត្តអ្នកអានអោយស្គាល់កាន់តែច្បាប់នូវជំងឺទឹកនោមផ្អែមប្រភេទ២នេះ តាមរយៈការបកស្រាយយ៉ាងក្បោះក្បាយរបស់លោកវេជ្ជបណ្ឌិត ទូច ឃុន នាយករងមន្ទីរពេទ្យព្រះកុសមៈនិងប្រធានផ្នែកជំងឺទឹកនោមផ្អែម។ និយមន័យ   ជំងឺទឹកនោមផ្អែមប្រភេទ ២ជាជំងឺរុំារ៉ៃ ដែលស្ដែងឡើងដោយការកើនឡើងអត្រាជាតិស្ករនៅក្នុងឈាមហើយនៅក្នុងបរិការណ៍នៃភាពសុំានឹងអាំងស៊ុយលីន(ការផលិតអាំងស៊ុយលីនក្នុងខ្លួនមានសភាពធម្មតាតែសរីរាង្គមិនអាចប្រើវាបាន) និងកង្វះខាតនៃអាំងស៊ុយលីន (កោសិកាបេតារបស់លំពែងដំណើរការមិនល្អនាំឲ្យផលិតអាំងស៊ុយលីនមិនគ្រប់គ្រាន់)។ ក្នុងនោះដែរភាពធាត់ពេកក៏ជាកត្តាចម្បងឲ្យមានជំងឺទឹកនោមផ្អែម ចំពោះករណីបុគ្គលដែលមានប្រវត្តិគ្រួសារកើតជំងឺនេះ។ រោគសញ្ញា ជំងឺនេះរោគសញ្ញាចម្បងមានដូចជា បត់ជើងតូចច្រើនជាពិសេសនៅពេលយប់ ស្រេកទឹកខ្លាំងអាចទទួលទានទឹកប្រមាណ ១០កែវក្នុងមួយថ្ងៃ ឃ្លាន ចុះស្គម។ ចំណែករោគសញ្ញាផ្សែងៗទៀតមានដូចអស់កម្លាំង ស្រវាំងភ្នែក បើសិនមានដំបៅគឺក្រជា។ ប៉ុន្តែរោគសញ្ញាទាំងនេះមិនត្រូវបានលេចចេញឲ្យដឹងក្នុងដំណាក់កាលដំបូងទេ។ ចំពោះអ្នកជំងឺដែលមានរោគសញ្ញាដូចដែលរៀបរាប់ខាងលើនៅពេលដែលគ្រូពេទ្យធ្វើរោគវិនិច្ឆ័យឃើញ គឺអាចមានផលវិបាក មួយឬពីររួចទៅហើយ។ ដូចនេះប្រសិនបើលោកអ្នកធាត់ ឬមានប្រវត្តិគ្រួសារកើតជំងឺនេះ ការពិនិត្យសុខភាពជាប្រចាំ ជាពិសេសការតាមដានជាតិស្ករមួយដងក្នុងមួយឆ្នាំជាការល្អ។ មូលហេតុបង្ក មូលហេតុនៃការកើតជំងឺនេះកើតឡើងដោយសារការបូកបញ្ចូលគ្នានៃកត្តាដែលអាចធ្វើការផ្លាស់ប្ដូរបាន និងកត្តាដែលផ្លាស់មិនបាន។ កត្តាដែលយើងអាចផ្លាស់ប្ដូរបាន ឬហោះថាlifestyle cause មានដូចជារបៀបរបបរស់នៅបែបអ្នកទីក្រុងការទទួលទានអាហារដែលមានកាឡូរីខ្ពស់ មានជាតិសាច់ជាតិខ្លាញ់ជាតិប្រេងអាក្រក់ ឬភេជ្ជៈដែលមានជាតិផ្អែមខ្លាំងនិងការមិនសូវមានការបញ្ចេញកំលាំងពលកម្ម។ ឯកត្តាដែលមិនអាចផ្លាស់ប្ដូរបានដូចជាតំណពូជ ប្រវត្តិគ្រួសារមានជំងឺទឹកនោមផ្អែម កត្តាភេទ និងកត្តាអាយុ ពេលអាយុកាន់តែច្រើន ការកើនជំងឺកាន់តែមានភាគរយខ្ពស់។ ក្រៅពីកត្តាដែលរៀបរាប់ខាងលើការប្រើប្រាស់ឱសថ និងជំងឺមួយចំនួនក៏អាចបណ្ដាលឲ្យកើតជំងឺនេះដែរ ដូចជាឱសថបំបាត់ការឈឺចាប់ លើសសំពាធឈាម ឱសថបញ្ចុះជាតិខ្លាញ់ហើយស្រ្តី ដែលធ្លាប់ឡើងជាតិស្ករក្នុងពេលមានផ្ទៃពោះនិងជំងឺទាក់ទងនឹងក្រពេញទីរ៉ូអ៊ីត មហារីក ហើយការទទួលទានដំណេកមិនគ្រប់គ្រាន់។  វិធីព្យាបាល នៅពេលធ្វើការវិនិច្ឆ័យដឹងថាអ្នកជំងឺមានជំងឺទឹកនោមផ្អែម តែបើជាតិស្ករមិនទាន់ខ្ពស់ខ្លាំងនៅឡើយ ការព្យាបាលដោយផ្លាស់ប្ដូររបបអាហារ និងហាត់ប្រាណឲ្យបានទៀងទាត់ជាជម្រើសទីមួយ។ បន្ទាប់ពីការអនុវត្តរបបអាហារត្រឹមត្រូវ នឹងលំហាត់ប្រាណទៀងទាត់បានរយៈពេល ២-៣ខែហើយ គ្រូពេទ្យនិងពិនិត្យជាតិស្ករដែលមាននៅក្នុងឈាមម្ដងទៀត ប្រសិនបើលទ្ធផលនៅតែខ្ពស់ដដែលគ្រូពេទ្យនឹងឲ្យប្រើថ្នាំបញ្ចុះជាតិស្ករមួយមុខគួបផ្សំនឹងទម្លាប់រស់នៅល្អដដែល និងមានការពិនិត្យជាតិស្ករមួយខែ និងបីខែក្រោយ បើជាតិស្ករនៅតែខ្ពស់គ្រូពេទ្យនឹងណែនាំឲ្យប្រើប្រាស់ថ្នាំពីរ ឬបីមុខបញ្ជូលគ្នា តែបើជាតិស្ករនៅតែមិនចុះទៀត គ្រូពេទ្យនឹងសម្រេចឲ្យចាក់អាំងស៊ុយលីនតែម្ដង ដើម្បីឲ្យជាតិស្ករចុះឲ្យដល់គោលដៅឲ្យបានឆាប់ ក្នុងគោលបំណងបន្ថយផលវិបាក។ វិធីពន្យារ ឬការពារ ចំពោះមធ្យោបាយសម្រាប់ពន្យារកុំឲ្យឆាប់កើត ឬការពារកុំឲ្យកើតជំងឺនេះគឺសំខាន់ទាក់ទងនឹងរបបអាហារនិងការហាត់ប្រាណឲ្យបានទៀងទាត់។ ឧទាហរណ៏ ប្រសិនបើដឹងថាបុគ្គលម្នាក់ធាត់ពេក និងមានប្រវត្តិគ្រួសារមានជំងឺនេះត្រូវចាត់វិធានការផ្លាស់ប្តូរបៀបនៃការរស់នៅ និងទទួលទានអាហារឲ្យបានត្រឹមត្រូវ ដើម្បីបន្ថយទម្ងន់របស់គាត់ឲ្យបាន។ ក្នុងការសិក្សាបានបង្ហាញថាបុគ្គលដែលមានទំនោរកើតជំងឺនេះ ប្រសិនបើទម្លាប់នៃការរស់នៅរបស់គាត់ល្អអាចពន្យារ ឬកាត់បន្ថយអត្រានៃការកើតជំងឺ។ ជាមួយគ្នានេះដែរត្រូវកាត់បន្ថយទទួលទានភេជ្ជៈដែលមានជាតិផ្អែម បន្ថយការបរិភាគប្រេងដែលមិនល្អ។  ប៉ុន្តែចំពោះបុគ្គលដែលស្ថិតនៅចន្លោះអ្នកកើតជំងឺ និងអ្នកជំងឺនេះ ការធ្វើកីឡា និងរបបអាហារប្រហែលជាមិនសូវមានប្រសិទ្ធភាពទេ គ្រូពេទ្យអាចនឹងជ្រើសឱសថ មួយប្រភេទសម្រាប់គាត់ដើម្បីពន្យារការកើតជំងឺ។ អ្នកដែលមានវីតាមីន D3 ទាប ប្រឈមការកើតជំងឺនេះច្រើន ការសិក្សាបានបង្ហាញថា ការបំពេញបង្គ្រប់វីតាមីន D3 នាំឲ្យបន្ថយហានិភ័យនៃការកើតជំងឺ។ មួយវិញទៀតការធ្វើអនុវត្តក្នុងការរស់នៅបានត្រឹមត្រូវ មានប្រសិទ្ធភាពជាងការប្រើប្រាស់ឱសថតែមួយមុខទៅទៀត។ ផលវិបាក ប្រសិនបើមិនបានទទួលការព្យាបាលឲ្យបានត្រឹមត្រូវ អ្នកជំងឺអាចនឹងជួបប្រទះនឹងផលវិបាកភ្លាមៗ និងផលវិបាករយៈពេលយូរ។ ផលវិបាកភ្លាមៗមានដូចជាសន្លប់ ដោយសារជាតិស្ករឡើងខ្ពស់ពេក ឬចុះទាបពេក ដែលជាមូលហេតុអ្នកជំងឺត្រូវទទួលការសង្គ្រោះភ្លាមៗ។ ផលវិបាករយៈពេលយូរមានដូចជា​ ការប៉ះពាល់សរសៃឈាមតូចៗនៅភ្នែកធ្វើឲ្យអ្នកជំងឺងងឹតភ្នែកនៅតម្រងនោមនាំឲ្យខូចតម្រងនោម ហើយអាចវិវត្តទៅដំណាក់កាលចុងក្រោយដែលត្រូវឈាងឈាម និងប្រពន្ធ័សរសៃប្រសាទបញ្ជានាំឲ្យអ្នកជំងឺមានសភាពស្ពឹក ក្ដៅ ហាក់បីដូចជាមានសត្វខាំ ឬទេច ឬមានអ្វីមកចាក់នៅបាតជើង អ្នកជំងឺខ្លះស្ពឹកពេលប៉ះជាមួយនឹងទឹកក្ដៅខ្លាំង ពេលមុតអ្វីមួយគាត់មិនដឹងឈឺ ហើយក្លាយជាដំបៅរលួយ និងអាចឈានដល់ការកាត់ជើងក៏មាន។ ផលវិបាករយះពេលយូរអាចប៉ះពាល់លើសរសៃឈាមធំៗដូចជានៅបេះដូងធ្វើឲ្យត្បៀត ឬស្ទះសរសៃឈាមបេះដូង នៅខួរក្បាលឲ្យទៅជាជំងឺស្ត្រូក នៅផ្នែកខាងចុះៗ ដូចជាអវៈយវៈខាងក្រោមដែលនាំឲ្យមិនមានលំហូរឈាមទៅដល់ផ្នែកខាងចុងនៅជើង ហើយនៅពេលមានរបូស ដំបៅទាំងនោះមិនងាយជា ហើយអាចទៅជារលួយ។ សារជូនដល់មិត្តអ្នកអាន ជាចុងក្រោយ ខ្ញុំសូមផ្ដាំផ្ញើរដល់អ្នកជំងឺទាំងអស់ថា ជំងឺនេះទាមទារឲ្យមានការព្យាបាលរហូតគឺត្រូវមកជួបគ្រូពេទ្យតាមការណាត់ឲ្យបានទៀងទាត់ ធ្វើយ៉ាងណាកុំឲ្យកម្រិតជាតិស្ករឡើងខ្ពស់។ ការប្រើប្រាស់ថ្នាំដោយមិនមានការតាមដានឲ្យបានត្រឹមត្រូវ កម្រិតជាតិស្ករអាចនៅតែខ្ពស់ហើយផលវិបាកនឹងកើតមានជាមិនខាន។ អ្នកជំងឺត្រូវតែមកជួបគ្រូពេទ្យតាមការណាត់ដើម្បីតាមដាន និងធ្វើយ៉ាងណាឲ្យកម្រិតជាតិស្ករអាចស្ថិតនៅក្នុងគោលដៅដែលចង់បានក្នុងគោលបំណងចៀសវាងការកើតផលវិបាក។ ម្យ៉ាងទៀត គ្រូពេទ្យក៏មានតេស្ដម្យ៉ាង ដែលអាចដឹងពីកម្រិតជាតិស្ករជាមធ្យមដែលគេហៅថា HbA1C។ ចំពោះអ្នកជំងឺទឹកនោមផ្អែម បើមានការព្យាបាលនឹងតាមដានបានត្រឹមត្រូវ ផលវិបាកអាចចៀសវាងបាន ឬបើកើតក៏នៅពេលយូរទៀតដែរ ហើយពួកគាត់អាចប្រកបរបររកស៊ីបានដូចធម្មតា។ ប្រសិនផលវិបាកលេចហើយនោះការចំណាយលើការព្យាបាលមិនមែនត្រឹមតែលើទឹកនោមផ្អែមមួយមុខទេ គឺព្យាបាលត្រូវបូកបញ្ចូលជាមួយជំងឺផ្សេងៗទៀតជាច្រើន។ សរុបមក ការព្យាបាលត្រូវមាន ៤ចំនុចសំខាន់ៗគឺ ការគ្រប់គ្រងរបបអាហារ និងការហាត់ប្រាណឲ្យបានទៀងទាត់ ប្រើប្រាស់ថ្នាំឲ្យបានត្រឹមត្រូវ និងការតាមដានជាតិស្ករឲ្យបានទៀងទាត់។​ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក

១. តើអ្វីទៅជាជំងឺពុកឆ្អឹង? ជំងឺពុកឆ្អឹង គឺជាជំងឺដ៏ស្ងៀមស្ងាត់ដែលមិនមានបញ្ចេញឲ្យអ្នកជំងឺដឹងមុននោះទេ។ ជំងឺនេះបណ្តាលមកពីការថយចុះនៅកំហាប់ឆ្អឹង និងរចនាសម្ព័ន្ធទ្រទ្រង់ឆ្អឹង ជាហេតុធ្វើឲ្យឆ្អឹងលែងរឹងម៉ាំងាយនឹងបាក់ ជាពិសេសឆ្អឹងខ្នង ឆ្អឹងត្រគាក និងកដៃ។ ២.តើមានកត្តានិងមូលហេតុអ្វីខ្លះដែលបណ្តាលឲ្យ​ពុកឆ្អឹង? មូលហេតុបណ្តាលឲ្យពុកឆ្អឹងមានដូចជា •ការជក់បារី •ផឹកស្រា •កង្វះអាហាររូបត្ថម្ភ(កាល់ស្យូម,វីតាមីន D និងប្រូតេអ៊ីន) •ស្គមពេក •មិនហាត់កីឡា ឬធ្វើចលនាឲ្យបានច្រើន •ស្រ្តីអស់រដូវ ឬស្រ្តីវះកាត់ស្បូន និងដៃស្បូន •ភាពចាស់ •អ្នកមានជំងឺសន្លាក់រាំរៃ ឬប្រើថ្នាំប្រភេទសសៃយូរ •អ្នកមានជំងឺអ័កម៉ូន(Thyroid Glande)។ ៣.តើធ្វើដូចម្តេច ដើម្បីឲ្យយើងដឹងថាមានជំងឺពុកឆ្អឹង? ពុកឆ្អឹង ជំងឺស្ងៀមស្ងាត់ វាមានរោគសញ្ញាតិចតួចនៅលើតែមនុស្សចាស់ប៉ុណ្ណោះ ដូចជាស្រកកំពស់ កោងខ្នង ឬបណ្តាលឲ្យបាក់តែម្តង។ ដូច្នេះ ដើម្បីដឹងចំពោះមនុស្សមិនសូវចាស់ខ្លាំង ត្រូវមកវាស់កំហាប់ឆ្អឹង ឬថតx-ray ជាពិសេសមនុស្សដែលមានកត្តាប្រឈមមុខច្រើន។ ៤.តើមានការព្យាបាលយ៉ាងដូចម្តេច? កាត់បន្ថយកត្តាដែលជំរុញឲ្យមានពុកឆ្អឹងដូចជា •បញ្ឈប់ការជក់បារី រឺប្រើប្រាស់ថ្នាំសសៃ •ត្រូវញ៉ាំឲ្យបានគ្រប់គ្រាន់នូវវីតាមីន D,កាល់ស្យូម និងប្រូតេអ៊ីន •ត្រូវហាត់ប្រាណឲ្យបានទៀងទាត់។ ចំពោះស្រ្តីអស់រដូវ ឬស្រ្តីវះកាត់ស្បូន ត្រូវប្រើអ័រម៉ូនជំនួយ ឬប្រើថ្នាំប្រភេទជំនួយឆ្អឹងបន្ថែមដូចជា Biphosphonate, Calcium+Vitamin D ។ល។ ៥.តើការពារយ៉ាងដូចម្តេច? •កាត់បន្ថយ ឬបញ្ឈប់ស្រា បារី •ហូបឲ្យបានគ្រប់គ្រាន់ កាល់ស្យូម និងវីតាមីនD •ហាត់ប្រាណឲ្យបានគ្រប់គ្រាន់ និងទៀងទាត់ •ចំពោះស្រ្តីអស់រដូវ និងវះកាត់ស្បូនត្រូវឧស្សាហ៍វាស់កំហាប់ឆ្អឹង និងតាមដានឲ្យបានទៀងទាត់។

ចែករំលែក

ការឡើងកន្ទួល តែងតែកើតមានចំពោះមនុស្សគ្រប់រូប មិនថាប្រុស ឬស្រីនោះទេ ប៉ុន្តែកន្ទួលខ្លះក៏បាត់ទៅវិញដោយខ្លួនឯង ហើយខ្លះទៀតបែរជាមានខ្ទុះ និងត្រូវការព្យាបាលដោយខានមិនបាន តួយ៉ាងដូចជា ការកើតបូស។ បូសនេះទៀតសោត មានកើតនៅគ្រប់កន្លែងនៃរាងកាយ​របស់យើង តែអ្វីដែលជាកង្វល់ខ្លាំងនោះគឺ វាលេចឡើងនៅលើប្រដាប់ភេទរបស់មិត្តបុរសយើង។ បូស ជាអ្វី? បូស ជាប្រភេទជំងឺសើស្បែកម្យ៉ាងដែលបង្កឡើងដោយមេរោគ​ ប្រភេទបាក់តេរីឈ្មោះ Staphylococcus (ស្ដាហ្វីឡូសកូក)។​​ បូសអាចកើតមាន​ នៅលើមនុស្សគ្រប់វ័យ និងគ្រប់ទីកន្លែងទាំងអស់នៃរាងកាយមនុស្ស។ ជំហានដំបូង បូសចាប់ផ្ដើមដោយការរលាកគល់រោមតូចៗ រួចបន្ដស៊ីទៅខាងក្នុង ហើយបង្កជាដុំតូចមួយមានខ្ទុះ។ បូសអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈការប៉ះពាល់ជាមួយ ទឹករងៃ ឬខ្ទុះដែលមានមេរោគនៅក្នុងនោះ។  ជាទូទៅបូសមានពីរប្រភេទគឺៈ • បូសមុខច្រើន ឬហៅថា Caruncle (ខារាំងខល) • បូសមុខមួយ ឬហៅថា Furuncle (ហ្វុយរាំងខល)។   មូលហេតុ មូលហេតុ ដែលនាំឲ្យកើតជំងឺបូសនៅត្រង់ប្រដាប់ភេទនោះ គឺបណ្ដាលមកពីភាពខ្វះអនាម័យ ពេលដែលលោកអ្នកស្លៀកពាក់ខោអាវមិនបានស្អាត ទើបបណ្ដាលឲ្យជាប់មេរោគស្ដាហ្វីឡូកូក​ មកជាមួយខោអាវ ជាពិសេសខោទ្រនាប់ ហើយមានប៉ះផ្ទាល់ជាមួយស្បែក បន្ទាប់មកក៏រោលទៅជាបូស។ ប្រសិនបើលោកអ្នកកើតបូស ហើយយកដៃទៅអេះកន្លែងផ្សេងៗ មេរោគស្ដាហ្វីឡូកូកអាចនឹងរោលទៅកន្លែងនោះតាមរយៈក្រចកដៃបាន។ ផលប៉ះពាល់ ចំពោះ អ្នកកើតជំងឺបូសនេះ ប្រសិនបើការថែទាំ និងការព្យាបាលមិនបានត្រឹមត្រូវទេ មេរោគ Staphylococcus (ស្ដាហ្វីឡូកូក) នឹងរីករាលដាលពីកន្លែងមួយទៅកន្លែងមួយទៀត ដែលធ្វើឱ្យអ្នកកើតបូសមានការឈឺចុកចាប់។ លោកអ្នកដែលព្យាបាលមិនបានត្រឹមត្រូវ និងទាន់ពេលវេលា​នោះ មេរោគ Staphylococcus (ស្ដាហ្វីឡូកូក) នឹងរាលដាលដល់ក្នុងឈាម​ ហើយបង្កើត​បានជាមេរោគក្នុងឈាម និងធ្វើឱ្យជំងឺបូសកើតហើយបាត់ទៅវិញ រួចកើតម្ដងទៀត (កើតច្រើនលើកច្រើនសារ) មិនងាយជាទេ និងបង្កើតបានជាសម្លាកជាច្រើនកន្លែង ធ្វើឲ្យខូចសោភ័ណភាពស្បែក។ ការការពារ វិធីការពារដែលប្រសើរបំផុតគឺ លោកអ្នកត្រូវចេះអនាម័យខ្លួនប្រាណ ពិសេសត្រូវឧស្សាហ៍កាត់ក្រចកដៃ ជើង ឲ្យបានខ្លី​ និងទៀងទាត់ ចៀសវាង កុំឲ្យមេរោគទាំងឡាយ មកសម្ងំទុំនៅក្នុងក្រចក​ ងាយនឹងបង្ករោគ។ ប្រសិនបើមានការកើតបូសនៅត្រង់កន្លែងប្រដាប់ភេទ ឬនៅកន្លែងផ្សេងៗទៀត លោកអ្នកគួរតែមកជួបគ្រូពេទ្យឯកទេសច្បាស់លាស់ ដើម្បីពិនិត្យ និងព្យាបាលឲ្យបានត្រឹមត្រូវ កុំឲ្យកើតឡើងម្ដងហើយម្ដងទៀត។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក

ការសម្រាលកូនមិនគ្រប់ខែ ជាបញ្ហាចោទមួយ ក្នុងចំណោមបញ្ហាជាច្រើនផ្សេងៗទៀតនៃការមានផ្ទៃពោះ ដោយគេសង្កេតឃើញថា នៅក្នុងប្រទេសអភិវឌ្ឍ វាបានកើតឡើងក្នុងអត្រា ៦% ចំណែកក្នុងប្រទេសកម្ពុជាគិតត្រឹមឆ្នាំ ២០១២ បញ្ហានេះបានកើតឡើងក្នុងអត្រា ១០.៥%។   អ្វីទៅជាការសម្រាលកូនមិនគ្រប់ខែ? ផ្អែកតាមវេជ្ជសាស្រ្ត គេបានបែងចែកបញ្ហានេះជាពីរករណី៖ • ការសម្រាលកូនមិនគ្រប់ខែ៖ ជាការសម្រាលកូនភ្លាមៗ មិនអាចឃាត់បាន កើតឡើងមុន ៣៧សប្តាហ៍នៃអាយុគភ៌ (ចន្លោះពី ២៦សប្តាហ៍ ទៅ តិចជាង ៣៧សប្តាហ៍) ដើម្បីឲ្យការកំណត់អាយុកាន់តែប្រាកដ ត្រូវទាមទារឲ្យស្រ្តីចងចាំឲ្យបានច្បាស់លាស់ ​ពី ថ្ងៃ ខែនៃវដ្តរដូវ។ • គំរាមសម្រាលកូនមិនគ្រប់ខែ៖ ជាបញ្ហាដែលស្រ្តីមានផ្ទៃពោះ អាចមានរោគសញ្ញាព្រមានដោយសារស្បូនកន្រ្តាក់ខ្លាំងបណ្តាលឲ្យឈឺពោះខ្លាំង ញឹកញាប់ និងជាប់រហូត មានបម្រែបម្រួលនៃមាត់ស្បូន ដែលអាចបណ្តាលឲ្យមានការសម្រាលកូនមិនគ្រប់ខែ ប្រសិនបើគ្មានអន្តរាគមន៍ ឬអន្តរាគមន៍មិនទាន់ពេល​ ពីសំណាក់គ្រូពេទ្យជំនាញ។ គ្រូពេទ្យជំនាញ អាចធ្វើការគ្រប់គ្រងបញ្ហានេះបាន ដើម្បីឲ្យកូនអាចរស់រានមានជីវិតបន្ត និងអាចកើតរស់ ឬអាចបន្តរស់ ដល់គ្រប់ខែបាន (៣៧ សប្តាហ៍) ។   មូលហេតុនៃការសម្រាលកូនមិនគ្រប់ខែ​ (Cause of spontaneous prematurity) មានកត្តាផ្សេងៗជាច្រើន ដែលបណ្តាលឲ្យមានការសម្រាលកូនមិនគ្រប់ខែដូចជា៖ មូលហេតុមកពីម្តាយ •​មានកត្តាអំណោយផលជាច្រើនដូចជា៖ -    មានប្រវត្តិសម្រាលកូនមិនគ្រប់ខែ -    ធ្លាប់ធ្វើការរំលូតកូន ឬរលូតកូនដោយឯកឯង -    អាយុម្តាយតិចជាង ១៨ឆ្នាំ ឬលើសពី ៣៥ឆ្នាំ -    ស្ត្រីដែលធ្វើការធ្ងន់ ឬធ្វើដំណើរផ្លូវឆ្ងាយជាប្រចាំ -    មានផ្ទៃពោះជាប់ៗគ្នា -    មានកម្រិតជីវភាពរស់នៅទាប -    ស្រ្តីដែលប្រើប្រាស់ថ្នាំជក់ ឬជាតិពុល។ •ក្រៅពីកត្តាអំណោយផលខាងលើ ក៏នៅមានមូលហេតុទូទៅមួយចំនួនទៀតដូចជា៖ -    មានការក្លាយរោគនៅផ្លូវនោម ទ្វារមាស មាត់ស្បូន ក្នុងស្រោមទឹកភ្លោះ និងទឹកភ្លោះ ក៏ដូចជាមានការក្លាយរោគផ្សេងៗជាច្រើនទៀត ឬមានការឡើងកម្តៅដោយឯកឯង -    ម្តាយមានភាពស្លេកស្លាំង -    ស្រ្តីដែលមានជំងឺទឹកនោមផ្អែមកំឡុងពេលពពោះ -    មានការប៉ះទង្គិចទៅលើពោះ។ •លើសពីនេះអាចមានមូលហេតុនៅនឹងកន្លែងរួមមាន៖ -    ស្បូនមានរូបរាងមិនធម្មតា -    កស្បូនផ្នែកខាងក្នុងចំហ -    មានដុំសាច់នៅក្នុងស្បូន។ មូលហេតុមកពីកូន • មានកូនភ្លោះ ២ឬ ៣ក្នុងពេលតែមួយ • មានទឹកភ្លោះច្រើន • បែកទឹកភ្លោះមុនពេលឈឺពោះ • រលាកស្រោមទឹកភ្លោះ និងទឹកភ្លោះ • មានភាពមិនធម្មតានៃសុក៖ សុកពាំងមាត់ស្បូន ឬសុករបើកចេញពីស្បូនមុនពេលកំណត់។ គ្មានមូលហេតុពិតប្រាកដ៖ គេឃើញមានកើតឡើងក្នុងអត្រា ៤០%។   រោគសញ្ញានៃការគំរាមសម្រាលកូនមិនគ្រប់ខែ ជាទូទៅវាកើតលើស្រ្តីដែលមានផ្ទៃពោះតិចជាង៣៧សប្តាហ៍ ដោយរោគសញ្ញាអាចស្តែងចេញជាការកន្ត្រាក់នៃស្បូនទៀងទាត់ បណ្តាលឲ្យមានការឈឺចាប់ និងមានបម្រែបម្រួលនៅមាត់ស្បូន ដែលអាចដឹងបានដោយការលូកទ្វារមាស។ ត្រូវរកមើលថាតើមាន ការធ្លាក់ឈាម បែកទឹកភ្លោះ ឬមានក្លាយរោគផ្សេងៗឬទេ។   ការធ្វើរោគវិនិច្ឆ័យ ការសម្រាលកូនមិនគ្រប់ខែ គឺត្រូវធ្វើរោគវិនិច្ឆ័យដោយការវិភាគបន្ថែមដូចជា៖ • ការប្រើម៉ាស៊ីនសម្រាប់វាស់ការកន្រ្តាក់នៃស្បូន​(CTG) ដែលវិធីសាស្រ្តនេះគឺធ្វើឡើងក្នុងគោលបំណង វិភាគទៅលើប្រភេទនៃការកន្ត្រាក់របស់ស្បូន។ • ធ្វើការឆ្លុះអេកូតាមទ្វារមាស ដើម្បីវាស់ប្រវែងនៃកស្បូន • ម្យ៉ាងវិញទៀត គេអាចធ្វើការវិភាគទឹករំអិលក្នុងទ្វារមាសដើម្បីរកមើលថា តើមានវត្តមាន នៃហ្វីប្រូនិចទីន (fibronectin) ឬទេ (ក្នុងករណីកូនមានអាយុ តិចជាង ៣៤សប្តាហ៍)។     វិធីសាស្រ្តក្នុងការព្យាបាល ការព្យាបាលត្រូវបានគេអនុវត្តជាចាំបាច់ទៅលើការគំរាមសម្រាលកូនមិនគ្រប់ខែ ដែលកូនមានអាយុតិចជាង ៣៤សប្តាហ៍ (ចន្លោះ ២៦ ទៅ ៣៤សប្តាហ៍) ពីព្រោះវាមានហានិភ័យច្រើនជាងកូនដែលកើតមានអាយុលើសពី ៣៤សប្តាហ៍ ដែលការព្យាបាលរួមបញ្ចូលដូចជា៖ • ឲ្យស្រ្តីសម្រាកពេទ្យ ដោយមានការថែទាំពីសំណាក់គ្រូពេទ្យជំនាញ ក្នុងការជួយសង្រ្គោះទារកមុន និងក្រោយពេលសម្រាល ចំណែកការសម្រាកនោះទៀតសោត ស្រ្តីត្រូវសម្រាកដោយផ្អៀងទៅខាងឆ្វេង • ព្យាបាលមូលហេតុ ដែលបង្កឲ្យមានការសម្រាលកូនមិនគ្រប់ខែ ដូចជា ការក្លាយរោគផ្សេងៗនៅលើម្តាយ • ព្យាបាលការកន្ត្រាក់នៃស្បូន ដោយប្រើប្រាស់ថ្នាំដើម្បីបំបាត់ការកន្ត្រាក់ស្បូន ដែលមានប្រសិទ្ធភាពរយៈពេល ៤៨ម៉ោងយ៉ាងតិច ដើម្បីឲ្យកូនអាចមានលទ្ធភាព រស់បានដោយខ្លួនឯងបន្ទាប់ពីសម្រាល • ប្រើប្រាស់ថ្នាំប្រភេទ Corticoid មុនពេលសម្រាល ចំពោះគ្រប់ករណីដែលកូនកើតមិនគ្រប់ខែតិចជាង ៣៤សប្តាហ៍ • តាមដានម្តាយ និងកូន៖ ចំពោះម្តាយ -    ការកន្ត្រាក់នៃស្បូនដោយប្រើម៉ាស៊ីន (CTG) -    វាស់ប្រវែងកស្បូន ដោយប្រើអេកូតាមទ្វារមាស -    ស្រាវជ្រាវរកកត្តាបង្កឲ្យមានការក្លាយរោគ -    ផលវិបាកនៃថ្នាំបញ្ឈប់ការកន្រ្តាក់ស្បូន។ ចំពោះកូន -    ចលនារបស់ទារក -    ចង្វាក់បេះដូងកូនដោយប្រើម៉ាស៊ីន​(CTG)     ផលវិបាកនៃការសម្រាលកូនមិនគ្រប់ខែ • កំពុងសម្រាល៖ -    ​ ក្នុងករណី ដែលកូនមានអាយុលើសពី ៣៤សប្តាហ៍ ឬលើសពី ២គីឡូក្រាម គឺពុំមានបញ្ហាចោទធ្ងន់ធ្ងរនោះទេ ដោយទារកអាចរស់ដោយខ្លួនឯងបាន គ្រាន់តែទាមទារការថែទាំឲ្យបានដិតដល់ និងរក្សាកម្តៅខ្លួនប្រាណទារកឲ្យបានល្អ។ -    ក្នុងករណីដែលកូនមានអាយុក្រោម ៣៤សប្តាហ៍ ឬតិចជាង ២គីឡូក្រាម ជាទូទៅកំឡុងពេលសម្រាល អាចប៉ះទង្គិចដល់ខួរក្បាលរបស់ទារក (ដោយសារឆ្អឹងលលាដ៍ក្បាលទារកនៅទន់)។ •​ ក្រោយពេលសម្រាល៖ -    ការសម្រាលកូនមិនគ្រប់ខែ វាអាចបណ្តាលឲ្យសរីរាង្គរបស់ទារក (សួត ប្រព័ន្ធរំលាយអាហារ ថ្លើម និងប្រព័ន្ធភាពស៊ាំ) លូតលាស់មិនបានពេញលេញល្អ -    កូនកើតមិនគ្រប់ខែដែលមានទម្ងន់តិច អាចប្រឈមទៅនឹងអត្រាកើនឡើងនៃការឈឺ និងស្លាប់ជុំវិញកំណើត និងអាចមានផលវិបាកលើ ប្រព័ន្ធប្រសាទ-ផ្លូវចិត្ត (Neuro-psychic sequelae) -    ស្រ្តីអាចប្រឈមទៅនឹងការមានផ្ទៃពោះមិនគ្រប់ខែនៅពេលក្រោយទៀត ប្រសិនបើពុំបានរកមូលហេតុ និងព្យាបាលឲ្យបានត្រឹមត្រូវ។   វិធីការពារការសម្រាលកូនមិនគ្រប់ខែ ការការពារ ត្រូវបានបែងចែកជា បីដំណាក់កាល៖ ដំណាក់កាលទី ១៖ ជាដំណាក់កាលបឋមដែលត្រូវរិះរកគ្រប់មធ្យោបាយក្នុងការការពារមុនពេលមានផ្ទៃពោះ និងពេលកំពុងពពោះ ដោយរកកត្តាអំណោយផល ដល់ការសម្រាលកូនមិនគ្រប់ខែ ក្នុងនោះរួមមាន៖ -    ការសម្រួលលក្ខខណ្ឌការងារ -    ចៀសវាងការធ្វើការងារធ្ងន់ ឬធ្វើដំណើរផ្លូវឆ្ងាយ -    គោរពពេលវេលាសម្រាកមុនសម្រាល -    ហាមធ្វើលំហាត់ប្រាណខ្លាំងក្លា -    ត្រូវបញ្ឈប់ការប្រើប្រាស់ថ្នាំជក់។ ដំណាក់កាលទី ២៖ ជាដំណាក់កាលត្រូវព្យាបាលកត្តាអំណោយផល ដែលធ្វើឲ្យមានការសម្រាលកូនមិនគ្រប់ខែដូចជា៖ -    ព្យាបាលឲ្យទាន់ពេលរាល់គ្រប់ការបង្ករោគនៅផ្លួវទឹកនោម និងទ្វារមាស -    ធ្វើការចងកស្បូននៅមុន ១៥សប្តាហ៍នៃគភ៌ ក្នុងករណីស្រ្តីមានចំហកស្បូនខាងក្នុង -    ព្យាបាលមូលហេតុផ្សេងទៀតដែលអាចបង្កឲ្យមានការសម្រាលកូនមិនគ្រប់ខែ។ ដំណាក់កាលទី ៣៖ គឺជាការព្យាបាល ដែលអ្នកជំនាញត្រូវប្រើឱសថសម្រាប់បញ្ឈប់ការកន្ត្រាក់នៃស្បូន។ ដូច្នេះ គ្រប់ស្រ្តីទាំងអស់ ត្រូវតែទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញជាមុនសិន មុននឹងចង់បានកូន។ ជាពិសេសស្រ្តីដែលធ្លាប់មានប្រវត្តិសម្រាលកូនមិនគ្រប់ខែ ត្រូវតែស្វែងរកសេវាពិគ្រោះជាមួយនឹងគ្រូពេទ្យជំនាញជាចាំបាច់បំផុត ដើម្បីឲ្យគ្រូពេទ្យមានលទ្ធភាពស្រាវជ្រាវរកមូលហេតុដែលបង្កឲ្យមានបញ្ហាពីពេលមុន និងចៀសវាងកុំឲ្យកើតមានឡើងវិញទៀត នៅពេលមានផ្ទៃពោះលើកក្រោយ រួចបន្តតាមដានកំឡុងពេលមានផ្ទៃពោះ រហូតដល់ពេលសម្រាលបានគ្រប់ខែ។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត គី ស៊ីវ៉ាន់ថា នាយអាគាររោគស្រ្តី និងសម្ភព នៅមន្ទីរពេទ្យ ព្រះកុសុមៈ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។​

ចែករំលែក

ជំងឺអេដស៍ និងជំងឺរលាកថ្លើម បង្កឡើងដោយវីរុសនិងឆ្លងតាមផ្លូវដូចគ្នាហើយការបង្ករោគរួមគ្នានៃជំងឺអេដស៍ និងជំងឺរលាកថ្លើមមាន៣ ប្រភេទគឺ ជំងឺអេដស៍ជាមួយជំងឺរលាកថ្លើម បេ (HIV-HBV)  ជំងឺអេដស៍ជាមួយជំងឺរលាកថ្លើមសេ(HIV-HCV) និងជំងឺអេដស៍ជាមួយជំងឺរលាកថ្លើមបេសេ (HIV-HBV+HCV) ។ ការបង្ករោគរួមគ្នានេះ បានកើតពាសពេញពិភពលោក ឧទាហណ៍ ប្រទេសនីស្ស៊ែរីយ៉ា ការបង្ករោគរវាងជំងឺអេដស៍ជាមួយជំងឺរលាកថ្លើម បេ (HIV-HBV) មាន២៧,៨ ភាគរយ ជំងឺអេដស៍ជាមួយជំងឺរលាកថ្លើម សេ (HIV-HCV) មាន១៣ភាគរយ និងជំងឺអេដស៍ជាមួយជំងឺរលាកថ្លើមបេសេ (HIV-HBV+HCV) មាន ៧ភាគរយ។ ចំណែកប្រទេសបារាំង ជំងឺអេដស៍ជាមួយជំងឺរលាកថ្លើម បេ (HIV-HBV) មាន៣៧ភាគរយ ជំងឺអេដស៍ជាមួយជំងឺរលាកថ្លើម សេ (HIV-HCV) មាន ២៤ ភាគរយ និងជំងឺអេដស៍ជាមួយជំងឺរលាកថ្លើមបេ សេ (HIV-HB+HCV) មិនទាន់មានទិន្នន័យច្បាស់លាស់ទេ។   តើអ្វីទៅជាការបង្ករោគរួមគ្នានៃជំងឺអេដស៍ និងជំងឺរលាកថ្លើម (HIV and -Hepatitis co-infection)? ការបង្ករោគរួមគ្នានេះ គឺសំដៅទៅលើអ្នកជំងឺមានជំងឺអេដស៍ ព្រមគ្នាជាមួយជំងឺរលាកថ្លើម ឬមានជំងឺរលាកថ្លើម ហើយមានការឆ្លងជំងឺអេដស៍ទៀត។ ការបង្ករោគរួមគ្នានេះ អាចមាន៖ ជំងឺអេដស៍ជាមួយជំងឺរលាកថ្លើមបេ ឬសេ (HIV-B/ HIV-C) និងជំងឺអេដស៍ជាមួយជំងឺរលាកថ្លើមបេសេ (HIV-HBV+HCV)។ ចំណែក ជំងឺអេដស៍ជាមួយជំងឺរលាកថ្លើមប្រភេទអា មិនត្រូវបានអត្ថាធិប្បាយទេ។   តើវាស្តែងឡើងយ៉ាងដូចម្តេច? ការដែលបង្ហាញឲ្យដឹង ថាអ្នកជំងឺម្នាក់មានការបង្ករោគរួមគ្នា គឺយើងអាចដឹងតាមរយៈការពិនិត្យឈាម។ ពេលខ្លះអ្នកជំងឺមានរោគសញ្ញាដូចជា លឿងភ្នែក ទាចទឹក ឬក្រិនថ្លើម គាត់មកពិនិត្យឈាម ក៏រកឃើញមានជំងឺអេដស៍ថែមទៀត។ ដូចនេះ ការស្តែងឡើងរបស់ជំងឺនេះ គឺវាអាស្រ័យលើ ស្ថានភាពជំងឺមួយណាដែលធ្ងន់ជាង។   តើមនុស្សប្រភេទណា និងនៅតំបន់ណាដែលប្រឈមនឹង ជំងឺនៃការបង្ករោគរួមគ្នានេះច្រើនជាងគេ? ជំងឺនៃការបង្ករោគរួមគ្នានេះ អាចកើតលើមនុស្សគ្រប់វ័យពិសេសលើមនុស្សពេញវ័យច្រើនជាងគេ។ ជំងឺនេះកើតច្រើននៅតំបន់ព្រំដែន ដែលមានមនុស្សច្រើន ឬទីប្រជុំជន។   តើប្រទេសកម្ពុជាសព្វថ្ងៃ កំពុងប្រឈមនឹងជំងឺនេះ ប៉ុន្មានភាគរយ? បើតាមការសិក្សារបស់គ្រូពេទ្យមួយក្រុមឃើញថា៖ •  ជំងឺអេដស៍ជាមួយជំងឺរលាកថ្លើមបេ (HIV-B) មាន ១១ភាគរយ •  ជំងឺអេដស៍ជាមួយជំងឺរលាកថ្លើមសេ (HIV-C) មាន ៣ ទៅ ៥ភាគរយ •  ជំងឺអេដស៍ជាមួយជំងឺរលាកថ្លើមបេសេ (HIV-BC) មិនទាន់មានទិន្នន័យច្បាស់លាស់។   តើអ្វីជាមូលហេតុចម្បងនៃការបង្ករោគរួមគ្នានេះ? តើមានកត្តាជំរុញអ្វីខ្លះ? ចំពោះការបង្ករោគរវាងជំងឺអេដស៍និងជំងឺរលាកថ្លើមបេឬសេ គឺអាចឆ្លងតាមរយៈឈាមពីម្តាយមកកូន និងការរួមភេទដូចគ្នា ដោយឡែកករណីខ្លះ មានការឆ្លងជំងឺរលាកថ្លើមបេពីម្តាយទៅកូន លុះពេលពេញវ័យទើបមានការឆ្លងជំងឺអេដស៍ថែមទៀត។ កត្តាជំរុញឲ្យមានការឆ្លងជំងឺនេះ អាចមក ពីការចង់សប្បាយដោយមិនមានការពារឲ្យត្រឹមត្រូវ ឬការប្រើម្ជុលសឺរ៉ាំងរួមគ្នា។   តើអ្នកជំងឺ អាចនឹងមានការប្រឈមខ្ពស់ចំពោះការបង្កពីជំងឺផ្សេងទៀតឬទេ? ជាធម្មតាអ្នកជំងឺដែលមានផ្ទុកមេរោគអេដស៍ គឺប្រព័ន្ធការពាររាងកាយរបស់គាត់បានចុះខ្សោយរួចទៅហើយ ការបង្ករោគរួមគ្នានៃជំងឺអេដស៍ និងជំងឺរលាកថ្លើម ពិតជាអាចបង្កើតនូវជំងឺឱកាសនិយមផ្សេងៗ ដូចជាជំងឺរបេងជាដើម។   តើការព្យាបាលវិញយ៉ាងដូចម្តេចដែរ? តើជំងឺនេះអាចព្យាបាលឲ្យជាដាច់បានទេ? ចំពោះការព្យាបាលវិញ គេបែងចែកទៅតាមប្រភេទនៃជំងឺ៖ • ជំងឺអេដស៍ជាមួយជំងឺរលាកថ្លើមបេ (HIV-HBV)៖ ការព្យាបាលរបស់ជំងឺអេដស៍ និង ជំងឺរលាកថ្លើមបេមានលក្ខណៈដូចគ្នា។ ដូចនេះ យើងអាច ប្រើថ្នាំព្យាបាល ជំងឺអេដស៍ក៏ដូចជាព្យាបាលជំងឺរលាកថ្លើមបេដែរ។ ថ្នាំមានដូចជា Tenofovir  Lamivudine ឬEmtricitabineជាដើម។ ជំងឺទាំងពីរនេះ សុទ្ធតែមិនអាចព្យាបាលឲ្យជាដាច់បានទេ។ • ជំងឺអេដស៍ជាមួយជំងឺរលាកថ្លើមសេ (HIV-HCV)៖ ការព្យាបាល គឺត្រូវមើលលើស្ថានភាពជំងឺ៖  - បើជំងឺអេដស៍ មានអាការៈធ្ងន់ធ្ងរ ដែលCD4របស់គាត់តិចជាង២០០ ត្រូវព្យាបាលជំងឺអេដស៍មុន ចាំពេលជំងឺអេដស៍បានធូរស្បើយហើយ ចាំព្យាបាលជំងឺរលាកថ្លើមសេជាក្រោយ។  - បើជំងឺរលាកថ្លើមសេមានអាការៈធ្ងន់ធ្ងរជាង ត្រូវព្យាបាលព្រមគ្នានឹងជំងឺអេដស៍។ ជំងឺរលាកថ្លើមយើងអាចព្យាបាលវាជាដាច់ក្នុងរយៈពេលតែ ៣ខែបើកោសិកាថ្លើមនៅល្អ តែបើកោសិកាថ្លើមក្រិនហើយ យើងត្រូវព្យាបាលវាចំនួន ៦ខែ។ ប្រសិនបើអ្នកជំងឺមិនបានទៅជួបគ្រូពេទ្យទាន់ពេលវេលា គាត់អាចប្រឈមនឹងការស្លាប់ដោយសារជំងឺឱកាសនិយមរបស់ជំងឺអេដស៍។ រាល់អ្នកជំងឺដែល កើតជំងឺអេដស៍ជាមួយជំងឺរលាកថ្លើម ៤០ភាគរយ គឺស្លាប់ដោយសារថ្លើម។   តើមានវិធីសាស្រ្តណាខ្លះ ដើម្បីការពារការបង្ករោគរួមគ្នានេះ? អ្នកដែលប្រឈមនឹងជំងឺនេះជាងគេគឺ អ្នកប្រើប្រាស់គ្រឿងញៀន និងអ្នករកស៊ីផ្លូវភេទជាដើម ហើយការការពារ មិនខុសអ្វីពីការការពារការឆ្លងនៃ ជំងឺអេដស៍ទេ។ ការចាក់វ៉ាក់សាំងការពារជំងឺរលាកថ្លើមប្រភេទបេ និង ការពិនិត្យពីជំងឺនេះ គួរតែត្រូវណែនាំដល់ប្រជាជនទូទៅ។   បកស្រាយដោយ ៖ លោកវេជ្ជបណ្ឌិត ឆាយ គឹមប៉ាវ​ នាយផ្នែកជំងឺប្រព័ន្ធរំលាយអាហារ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត   ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក

និយមន័យ នៃភាពខុសគ្នារវាងការរលូត និងការរំលូតកូន ការរលូតកូន គឺជាការខ្ជាក់ចេញដោយឯកឯង (Spontaneous Expulsion) នូវធាតុបង្កកូន (Product of conception) ហើយកូនដែលធ្លាក់នោះមិនអាចរស់បានទេ ទោះបីមានការសង្គ្រោះល្អយ៉ាងណាក៏ដោយ។ ករណីនេះ ទារកក្នុងផ្ទៃត្រូវមានអាយុជុំវិញ ២៤អាទិត្យ និងមានទម្ងន់តិចជាង ៥០០ក្រាម។ ចំណែកឯ ការរំលូតវិញ គឺជាការធ្វើឲ្យធ្លាក់ធាតុបង្កកូន ដោយកោស ឬកាយ ឬដាក់ថ្នាំ។   សញ្ញាគ្លីនិក និងការធ្វើរោគវិនិច្ឆ័យ ការរលូតកូននឹងបង្ហាញលោកអ្នកតាមរយៈសញ្ញានានាខាងក្រោម៖ • ស្ត្រីមានសញ្ញាណនៃការបាត់រដូវ ឬរដូវមិនទៀងទាត់ • មានធ្លាក់ឈាមតិច ឬច្រើន • ឈឺពោះ ម្តងឈឺម្តងអត់ ហើយចេះតែខ្លាំងទៅៗ • ការកន្ត្រាក់នៃស្បូន • ស្បូនរីកទំហំ ហើយទន់ • មាត់ស្បូនបើក • ករណីធ្វើការពិនិត្យដោយចំពុះទា (Speculum) ឃើញមានឈាមហូរចេញពីក្នុងស្បូន។ ដើម្បីធ្វើការបញ្ជាក់ឲ្យកាន់តែច្បាស់ អ្នកជំងឺតម្រូវឲ្យពិនិត្យអេកូរូបភាពវេជ្ជសាស្ត្រ ដោយបង្ហាញនូវលទ្ធផលដូចខាងក្រោម៖ • ទារកក្នុងផ្ទៃគ្មានចង្វាក់បេះដូង ឬចលនា • ទារកធ្លាក់ទៅក្រោមកន្សោមកូន (Ovular bag) • ជួនកាលមើលឃើញតែពងថ្លាៗ (Clair Egg)។   មូលហេតុនៃការរលូតកូនញឹកញាប់ ស្រ្តីខ្លះធ្លាប់បានប្រឈមជាមួយការរលូតកូន ដោយសារការធ្វេសប្រហែស ប៉ុន្តែចំពោះស្ត្រីដែលចេះតែមានការលូតកូនជាបន្តបន្ទាប់ដោយមិនដឹងមូលហេតុនោះ ស្ត្រីត្រូវធ្វើការពិភាក្សាជាមួយគ្រូពេទ្យជំនាញព្រោះវាអាចដោយសារតែមាត់ស្បូនចំហរ ឬបញ្ហាក្រូម៉ូសូម ជាដើម ដែលអ្នកជំងឺអាចធ្វើការព្យាបាលបាន។ ហានិភ័យនៃការរំលូតកូនដោយមានការបង្ករោគ (Septic Abortion) ស្ត្រីមួយចំនួនបានទៅធ្វើការរំលូតកូនខាងក្រៅដែលគ្មានសុវត្ថិភាព ដោយសារមានការប្រើប្រាស់នូវសម្ភារ:មិនស្អាត មិនបានសម្លាប់មេរោគត្រឹមត្រូវ (មិនស្តេរីល) ភាគច្រើនជាការរំលូតដោយខុសច្បាប់។ ករណីនេះស្ត្រីនឹងប្រឈមជាមួយនឹងការក្តៅខ្លួនខ្លាំង ញាក់ ធ្លាក់ឈាមមានធុំក្លិនស្អុយ ជួនកាល ពោះឡើងរឹងដោយរលាកស្រោមពោះ បន្ទាប់ពីស្ត្រីទទួលការរំលូតមិនស្អាត ២៤ទៅ ៤៨ម៉ោង ដែលក្នុងនោះជួនកាលមានការសល់កូន ឬកំទេចសុក ឬអាចមានការធ្លាយស្បូនទៀតផង។ ស្ត្រីក៏អាចធ្លាក់ចូលក្នុងសភាព Shockដែលស្តែងឡើងតាមរយៈ ថ្ងាសត្រជាក់ស្រេប មានបែកញើសស្អិត សម្ពាធឈាមចុះ ជីពចរញាប់ អាចលើសពី១០០ក្នុងមួយនាទី អត់មានទឹកនោម និងមានវិបតិ្តនៃការដកដង្ហើម។ ពេលនោះ ស្ត្រីត្រូវតែសម្រាកពេទ្យរយៈពេលយូរជាដាច់ខាត ដែលការព្យាបាលគឺតម្រូវឲ្យប្រើប្រាស់ថ្នាំផ្សះក្នុងកម្រិតខ្ពស់ ហើយប្រសិនបើមិនបានសង្គ្រោះទាន់ពេលវេលាទេនោះ អ្នកជំងឺនឹងអាចមានគ្រោះថ្នាក់ដល់អាយុជីវិតបានទៀតផងក៏មាន។ បកស្រាយដោយ លោកសាស្រ្តាចារ្យ ប៉ូ ជិនសាមុត © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក
Top