Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

នេះជាសប្ដាហ៍ចុងក្រោយហើយក៏ជាដំណាក់កាលនៃការវិវឌ្ឍន៍របស់គភ៌ក្នុងផ្ទៃចុងក្រោយដែរ។  អ្នកម្ដាយប្រហែលជាមានអារម្មណ៍ថាពោះរបស់អ្នកធំខ្លាំង និងធ្វើឲ្យអ្នកមិនស្រួលក្នុងខ្លួនជាប្រចាំ។​ តែកុំបារម្ភអារម្មណ៍បែបនោះនឹងបាត់ទៅវិញនូវពេលដែលអ្នកម្ដាយប្រសូតទារករួច។  សប្តាហ៍ទី៣៩៖ នៅក្នុងសប្តាហ៍នេះ អ្នកប្រហែលជាមានអារម្មណ៍ថាពោះរបស់អ្នកធំខ្លាំង និងធ្វើឲ្យអ្នកមិនស្រួលក្នុងខ្លួនជាប្រចាំ។ អ្នកម្តាយ គួរតែត្រៀមខ្លួនរួចជាស្រេចក្នុងការទៅមន្ទីរពេទ្យ។ អ្នកម្តាយគួរត្រៀមសម្ភារៈមួយចំនួនសម្រាប់ប្រើប្រាស់នៅពេកទារកកើតចេញចាកផ្ទៃដូចជា ប្រដាប់ស្នំ និងបំពង់ទឹកក្តៅ ដែលជាតម្រូវការមួយជាចាំបាច់។ សប្តាហ៍ទី៤០៖ នេះជាសប្តាហ៍ចុងក្រោយបំផុតដែលអ្នកម្តាយគ្រប់រូបទន្ទឹងរង់ចាំយ៉ាងអន្ទះសារ ដើម្បីបានឃើញមុខមាត់រូបរាងរបស់ទារកថ្មី ដែលនឹងប្រសូតចេញក្នុងពេលឆាប់ៗនេះ។ ជាមួយគ្នានេះ នៅសប្តាហ៍ទី៤០នេះដែរ ក្បាលរបស់ទារកបានបង្វែរមកដល់រង្វង់ក្រោមនៃស្បូនហើយ។ អ្នកម្តាយគួរសម្រាកនៅមន្ទីរពេទ្យ ដើម្បីប្រុងប្រៀបខ្លួននឹងសម្រាលកូន។ បើសិនមានបញ្ហាអ្វីមិនប្រក្រតី ត្រូវប្រញាប់ហៅគ្រូពេទ្យមកពិនិត្យភ្លាម ព្រោះទារកខ្លះអាចកើតមុនកំណត់ដោយប្រការណាមួយ ឬមានបញ្ហាជាច្រើនទៀតក្នុងអំឡុងពេលកើតដូចជា បែកទឹកភ្លោះមុនថ្ងៃ ឬអ្នកម្តាយមានការឈឺពោះខ្លាំងជាដើម។ មិនបង្អង់ចាំយូរប៉ុន្មានទៀតនោះទេ ទារកដ៏ស្រស់ប្រិមប្រិយនឹងចេញចាកផ្ទៃបានឃើញពន្លឺព្រះអាទិត្យនៃទ្វីបលោកយើងនេះជាក់មិនខាន។ ហេលស៍ថាមសូមចូលរួមអបអរសាទរចំពោះវត្តមានសមាជិកគ្រួសារថ្មីពេញដោយក្តីស្រលាញ់ និងសុភមង្គលរបស់អ្នកម្តាយទាំងអស់គ្នា៕   [សប្តាហ៍ទី១-៤] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ  [សប្តាហ៍ទី  ៥] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ  [សប្តាហ៍ទី៦] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ  [សប្តាហ៍ទី៧-៩] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្តាហ៍ទី១០-១២] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី១៣-១៤] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី១៥-១៦] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី១៧-២១] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី២២-២៥ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ  [សប្ដាហ៍ទី២៦-២៧ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី២៨-២៩ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី ៣០-៣៣ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី ៣៤-៣៦ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី ៣៧-៣៨ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី ៣៩-៤០ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី ៣៤-៣៦ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី ៣៧-៣៨ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ​

ចែករំលែក

សួស្តីអ្នកម្តាយជាស្ត្រីមានផ្ទៃពោះទាំងអស់គ្នា!!!ហេលស៍ថាម នឹងលើកយកដំណាក់កាលបន្ទាប់យកនៃការវិវឌ្ឍន៍របស់គភ៌ក្នុងផ្ទៃអ្នកម្តាយរហូតដល់ពេលប្រសូតចាកឧទ្ទរមកជូនជាចំណងដៃដល់ស្ត្រីគ្រប់រូបដើម្បីបានត្រៀមខ្លួនជាស្រេចមុនពេលសម្រាល។ យើងខ្ញុំក៏សូមជូនពរអ្នកម្តាយ ដែលត្រៀមប្រសូតគ្រប់គ្នា ឲ្យមានសុខភាពល្អ និងសម្រាលបុត្រធីតាបានដោយសុវត្ថិភាព។ សប្តាហ៍ទី៣៧៖ គភ៌ក្នុងផ្ទៃចាប់ផ្តើមហ្វឹកហ្វាត់ដកដង្ហើម ការជញ្ជក់ និងលេប។ ទម្ងន់របស់អ្នកម្តាយដែលកើនឡើងក្នុងអំឡុងពេលមានផ្ទៃពោះ ចាប់ផ្តើមស្រកចុះ ប៉ុន្តែអ្នកម្តាយខ្លះជួបប្រទះនឹងបញ្ហាដូចជា ហើមជើង ស្ពឹកស្រពន់ ហើមដៃ ស្មងជើង និងជើងជាដើម។ មធ្យោបាយដ៏ល្អក្នុងការដោះស្រាយបញ្ហានេះ គឺជាការសម្រាក។ ការអង្គុយ ឬក៏ទម្រេតខ្លួនដោយដាក់ជើងឲ្យខ្ពស់ជាងក្បាល ជាវិធីសាស្ត្រល្អសម្រាប់ការហើមស្មងជើង។ អ្នកគួរតែដោះចិញ្ចៀនចេញពីដៃ និងចៀសវាងការពាក់ស្បែកជើងដែលតឹង ឬមានកែងខ្ពស់ (ស្បែកជើងរាបស្មើ)។ ជំងឹហើមអាចផ្តល់សម្ពាធដល់ដំណើរប្រសាទរវាងឆ្អឹង និងកដៃ ដែកបណ្តាលឲ្យមានការឈឺចាប់ជាខ្លាំង ដែលហៅថា Carpal Tunnel Syndrome។ អ្នកដែលមានបញ្ហានេះ ពិបាកនឹងប្រើដៃ និងអាចធ្វើឲ្យឆ្គងពេលប្រើ ជាពិសេសនៅពេលដែលអ្នកកាន់ទឹកក្តៅ។ អ្នកម្តាយអាចព្យាបាលដោយប្រើម្ចុលវិទ្យាសាស្ត្រ ឬតាមការណែនាំរបស់គ្រូពេទ្យ។ ប្រសិនបើអ្នកម្តាយហើមដៃជើងព្រមគ្នានឹងមានអាការៈឈឺក្បាល វិលមុខ គេងមិនលក់ និងឈឺក្រោមឆ្អឹងជំនីនោះ ត្រូវតែរួសរាន់ទៅជួបគ្រូពេទ្យជាបន្ទាន់។ វាអាចជាសញ្ញានៃដំណើរឡើងសម្ពាធឈាមដែលអាចបង្កឲ្យមានបញ្ហាដល់អាយុជីវិត។ អ្នកម្តាយគួរគប្បីព្យាយាមទទួលទានអាហារមានវីតាមីនBឲ្យបានច្រើន និងអាហារធញ្ញជាតិព្រោះវាល្អសម្រាប់ប្រសាទ។ ខ្ទឹមបារាំង និងខ្ទឹមស ជាអាហារល្អកម្ចាត់ជាតិពុល។ ដូចនេះ អ្នកម្តាយគួរបន្ថែមពីរមុខនេះក្នុងចំណីអាហារប្រចាំថ្ងៃ។ គប្បីជ្រើសរើសយកអាហារដែលមានបញ្ចុះទឹកនោមតាមបែបធម្មជាតិដូចជា ការ៉ុត ត្រសក់ ទំពាំហបាយជូរ សណ្តែកបារាំង ម្នាស់ ស្ពៃ និងផ្លែឪឡឹកជាដើម។ ដទៃពីនេះ អ្នកម្តាយគួរគប្បីចៀសវាងនូវអាហារដែលមានជាតិប្រៃខ្លាំង និងបន្ថែមមកវិញនូវអាហារសម្បូរវីតាមីនC។ សប្តាហ៍ទី៣៨៖ គភ៌នៅក្នុងផ្ទៃអស់រយៈកាលដ៏យូរ បានត្រៀមខ្លួនរួចជាស្រេចក្នុងការប្រសូត។ ដូចនេះ អ្នកម្តាយគួរគប្បីទទួលទានអាហារដែលមានប្រយោជន៍ដូចជា ធញ្ញជាតិ និងបន្លែឲ្យបានច្រើនសម្រាប់ទារកក្នុងផ្ទៃមានសុខភាពល្អ។ នៅពេលដែលអ្នកប្រសូត អ្នកនឹងគិតដល់ការទទួលទានអាហារ។ ប៉ុន្តែអ្នកត្រូវប្រាកដក្នុងចិត្តថា កោសិការាងកាយអ្នកមានផ្ទុកគ្លុយកូសដែលជាប្រភពនៃថាមពលបានគ្រប់គ្រាន់ ជាពិសេសទាំងនេះអាចជួយអ្នកម្តាយក្នុងពេលសម្រាល។    [សប្តាហ៍ទី១-៤] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ  [សប្តាហ៍ទី  ៥] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ  [សប្តាហ៍ទី៦] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ  [សប្តាហ៍ទី៧-៩] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្តាហ៍ទី១០-១២] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី១៣-១៤] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី១៥-១៦] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី១៧-២១] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី២២-២៥ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ  [សប្ដាហ៍ទី២៦-២៧ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី២៨-២៩ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី ៣០-៣៣ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី ៣៤-៣៦ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី ៣៧-៣៨ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី ៣៩-៤០ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ     © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ​

ចែករំលែក

អ្នកម្តាយគ្រប់រូប ប្រហែលជាកំពុងតែទន្ទឹងរងចាំមើលការវិវឌ្ឍជាបន្តបន្ទាប់របស់ទារកក្នុងផ្ទៃហើយមើលទៅ? យើងនឹងមិនធ្វើឲ្យលោកអ្នកខកបំណងឡើយ។ យើងនឹងបន្តពណ៌នាពីការរីកចម្រើនលូតលាស់របស់ទារកក្នុងគភ៌មាតានៅចុងត្រីមាសទី៣ ចាប់ពីសប្តាហ៍ទី៣៣ ដល់សប្តាហ៍ទី៣៦ ជូនដល់អ្នកអានជាទីស្រឡាញ់របស់ខ្លួន។ ដើម្បីកុំឲ្យលោកអ្នកទន្ទឹងរងចាំយូរ សូមបន្តខ្សែចក្ខុតាមដានការបរិយាយជាបន្តបន្ទាប់របស់យើងដូចខាងក្រោម៖ សប្តាហ៍ទី៣៤ ៖ ខួរក្បាលរបស់ទារក និងប្រពន្ធ័ប្រសាទរបស់គេមានការលូតលាស់ពេញលេញហើយ។ ក្នុងសប្តាហ៍នេះ ទារកមានប្រវែងបណ្តោយប្រហែល ៤៥សង់ទីម៉ែត្រ និងទម្ងន់ ១.៨គីឡូក្រាម។ អ្នកអាចកត់សម្គាល់បានថា ពោះរបស់អ្នកមានការផ្លាស់ប្តូរទ្រង់ទ្រាយខុសពីមុនខ្លះ។ ដែលវាជាសញ្ញាបញ្ជាក់ប្រាប់រាងកាយរបស់អ្នកចាប់ផ្តើមរៀបចំក្នុងការឆ្លងទន្លេនៅសប្តាហ៍ខាងមុខ។ ស្របពេលនេះដែល អ្នកម្តាយអាចធ្វើការម៉ាស្សាស្រាលៗត្រង់កន្លែងត្រង់នេះជាប្រចាំដើម្បីឲ្យវាមានភាពងាយស្រួលក្នុងការសម្រាល និងទប់ស្កាត់ការដាច់រហែកខ្លាំង។ សប្តាហ៍ទី៣៥ ៖ នៅពេលនេះ ក្បាលរបស់ទារកបានបង្វិលចុះមកផ្លូវឆ្អឹងត្រគាកម្តាយ។ ទារកដែលកើតបញ្ជ្រាសអាចមានអត្រានៃការកើនឡើងត្រឹម ៣ទៅ៤ភាគរយប៉ុណ្ណោះក្នុងចំណោមស្ត្រីមានផ្ទៃពោះទាំងអស់។ ៥៧ភាគរយនៃស្រ្តីមានផ្ទៃពោះទារកបានបង្វែរក្បាលដោយខ្លួនឯងមកកាន់ឆ្អឹងត្រគាកបន្ទាប់ពីសប្តាហ៍ទី៣២ និងមាន២៥ភាគរយនឹងបែរក្បាលបន្ទាប់ពីសប្តាហ៍ទី៣៦។  សប្តាហ៍ទី៣៦ ៖ ក្នុងសប្តាហ៍នេះ សុករបស់អ្នកម្តាយស្ថិតនៅកម្រិតកំពូលដែលមានគុណប្រយោជន៍ខ្ពស់ក្នុងការដឹកជញ្ជូលអុកស៊ីសែន និងសារធាតុចិញ្ចឹមកម្រិតខ្ពស់បំផុតទៅដល់ទារក។ បរិមាណប្រហែល ៧០ភាគរយនៃការដឹកជញ្ចូននោះគឺសំដៅទៅរកខួរក្បាលរបស់ទារកតែម្តង។ ពេលនោះសុករបស់អ្នកម្តាយពេញរូបរាង និងឈប់មានការលូតលាស់ទៀតហើយ។ ជាតិធាត់កើនឡើងលើស្បែករបស់ទារកសើម្បីជួយសម្រួលដល់សីតុណ្ហភាពរបស់ទារក។ ពោះវៀនផលិតសារធាតុបៃតងចាស់ហៅថា meconium make up នៃកោសិកាងាប់។ អ្នកគួរតែជួបនឹងគ្រូពេទ្យឆ្មបរៀងរាល់សប្តាហ៍រហូតដល់ពេលសម្រាល។ ចលនារបស់ទារកចាប់ផ្តើមធ្វើការបន្ថយសកម្មភាពតែបន្តិចបន្តួចប៉ុណ្ណោះ៕   [សប្តាហ៍ទី១-៤] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ  [សប្តាហ៍ទី  ៥] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ  [សប្តាហ៍ទី៦] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ  [សប្តាហ៍ទី៧-៩] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្តាហ៍ទី១០-១២] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី១៣-១៤] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី១៥-១៦] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី១៧-២១] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី២២-២៥ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ  [សប្ដាហ៍ទី២៦-២៧ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី២៨-២៩ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី ៣០-៣៣ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី ៣៤-៣៦ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី ៣៧-៣៨ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី ៣៩-៤០ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ   © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ​

ចែករំលែក

ហេលស៍ថាម សង្ឃឹមថា ប្រិយមិត្តទាំងអស់គ្នា ជាពិសេសមាតាដែលកំពុងតែពពោះគ្រប់រូបមានសុខភាពល្អ និងតាមដានរាល់ការវិវឌ្ឍរបស់ទារកក្នុងផ្ទៃពីសប្តាហ៍មួយទៅសប្តាហ៍មួយជាក់ជាមិនខាន។ យើងនឹងសុំបន្តលើកអត្ថបទវិវឌ្ឍរបស់ទារកក្នុងផ្ទៃបន្តពីអត្ថបទមុនមកចុះផ្សាយជូនដល់មិត្តអ្នកអានគ្រប់ៗគ្នាឲ្យបានជ្រាបកាន់តែច្បាស់ ......  សប្តាហ៍ទី៣០៖ ទារកជាច្រើនក្នុងសប្តាហ៍នេះ បានដាំក្បាលចុះក្រោម ដែលធ្វើឲ្យក្បាលរបស់គេស្ថិតនៅទីតាំងត្រៀមក្នុងការប្រសូត។ អ្នកអាចមានការឈឺចាប់ដោយសារតែ Haemorrhoids (Piles) ព្រោះសម្ពាធនៃការរីកខ្លួនរបស់ស្បូនក្នុងសរសៃឈាម។ អ្នកម្តាយត្រូវឧស្សាហ៍ទទួលទានអាហារមានសារធាតុសរសៃឲ្យបានច្រើន។ អ្នកអាចទទួលទានថ្នាំ និងលាបឡេការពារកន្លែងឈឺ។ ស្បូនរបស់អ្នកម្តាយស្ថិតនៅខ្ពស់ពីលើផ្នែកក្រោមនៃពោះ។ អ្នកអាចមានអាការៈរមួលក្រពើដែលកើតមាននៅពេលយប់។ បញ្ហានេះ បណ្តាលមកពីកង្វះជាតិកាល់ស្យូម និងម៉ាញ៉េស្យូម ព្រោះទារកបានស្រូបយកដើម្បីការលូតលាស់របស់គេ។ ប្រព័ន្ធដំណើរឈាមរបស់អ្នកម្តាយធ្វើការធ្ងន់ពីរដង ដូចមុនពេលមានផ្ទៃពោះដែរ។ ខួរក្បាលរបស់ទារកមានផ្ទុកកោសិកាច្រើនជាងមុន។ ចំនួនកោសិកាហួស កម្រិតមានការចងធូររលុង និងត្រូវការផ្ទុកដើម្បីឲ្យដំណើរមុខងាររបស់វាដំណើរការទៅជាធម្មតា។ នៅក្នុងសប្តាហ៍ទី៣១ ចំនួនកោសិកាដែលលើសិនទាន់មានការកម្រើកនឹងចាប់ផ្តើមស្លាប់។ សប្តាហ៍៣២៖ អ្នកម្តាយមានអាម្មណ៍ថាធ្ងន់ពោះជាងមុននិងឡើងទម្ងន់ច្រើនជាងមុន។ដំណើរឈាមដែលឆ្លងកាត់សុកម្តាយធ្វើឲ្យទារកលូតលាស់កាន់តែឆាប់រហ័ស។ការធ្វើការងារលើសកម្លាំងឬមិនបានសម្រាកនឹងបង្អាក់ការលូតលាស់របស់ទារក។ ដូចនេះ អ្នកម្តាយត្រូវសម្រាកកាន់តែច្រើនតាមដែលអាចធ្វើទៅបាន។ចំពោះស្ត្រីដែលធ្វើការរហូតដល់សប្តាហ៍ទី៣៦នឹងធ្វើឲ្យពួកគេល្ហិតល្ហៃគ្មានកម្លាំង។វាមិនត្រឹមតែអាចប៉ះពាល់ដល់ទារកក្នុងផ្ទៃប៉ុណ្ណោះទេ គឺវាអាចធ្វើឲ្យអ្នកប្រឈមនឹបញ្ហាក្នុងពេលសម្រាល៕ សប្តាហ៍ទី៣៣ ៖ នេះជាពេលដែលអ្នកម្តាយឡើងទម្ងន់លឿនជាងគេ។ អ្នកម្តាយអាចនឹងត្រូវធ្វើតេស្តឈាមដើម្បីត្រួតពិនិត្យកម្រិតជាតិដែកក្នុងរាងកាយ តើវាស្ថិតក្នុងសភាពធម្មតាដែរឬអត់? បើអ្នកម្តាយមានកង្វះឈាមចាប់ពីសប្តាហ៍នេះទៅ វាអាចធ្វើឲ្យកម្រិតថាមពលក្នុងរាងកាយអ្នកចុះខ្សោយកម្លាំង។ ប្រសិនបើយ៉ាងនេះមែន អ្នកម្តាយគប្បីបង្កើនការទទួលទានបន្លែពណ៌បៃតង និងសាច់សុទ្ធគ្មានជាប់ជាតិខ្លាញ់ ព្រមទាំងជាតិវីតាមីនដើម្បីជួយឲ្យរាងកាយស្រូបយកសារធាតុដែកបានសមរម្យ។ ទន្ទឹមនឹងនេះ អាការៈគេងមិនលក់អាចកើតមានឡើងជារឿងធម្មតា ព្រោះទារកក្នុងផ្ទៃកាន់តែធំធ្វើឲ្យអ្នកមានការលំបាកក្នុងការដេក។ អ្នកគួរចៀសវាងប្រភេទភេសជ្ជៈប៉ូវកម្លាំងមុនពេលចូលគេង និងព្យាយាមអនុវត្តតាមការណែនាំមួយចំនួនដូចខាងក្រោម ដើម្បីជួយឲ្យអ្នកអាចគេងលក់បានស្រួល៖ -ទទួលទានអាហារពេលល្ងាច ដែលស្រួលរំលាយ និងត្រូវញ៉ាំឲ្យបានឆាប់ -ម៉ាស្សាបន្តិចបន្តួចមុនចូលគេង -ស្តាប់បទចម្រៀងអន្លង់អន្លោចដើម្បីឲ្យចិត្តស្ងប់ -ត្រាំក្នុងទឹកក្តៅឧណ្ឌៗដោយដាក់ក្លិនអាវែនឌើរពីរបីដំណក់។   [សប្តាហ៍ទី១-៤] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ  [សប្តាហ៍ទី  ៥] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ  [សប្តាហ៍ទី៦] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ  [សប្តាហ៍ទី៧-៩] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្តាហ៍ទី១០-១២] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី១៣-១៤] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី១៥-១៦] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី១៧-២១] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី២២-២៥ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ  [សប្ដាហ៍ទី២៦-២៧ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី២៨-២៩ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី ៣០-៣៣ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី ៣៤-៣៦ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី ៣៧-៣៨ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី ៣៩-៤០ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ   © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ​

ចែករំលែក

  អត្តបទការវិវឍ្ឍរបស់ទារកត្រឡប់មកវិញទៀតហើយ កាលពីសប្ដាហ៍មុនយើងខ្ញុំបានលើកយកពីការវិវឍ្ឍខ្លះមកធ្វើការបកស្រាយ ។ តើនៅក្នងសប្ដាហ៍ទី២៨នេះ មានអ្វីចំឡែក និងគួរឲ្យចង់ដឹងនោះ......  មកទល់សប្ដាហ៍នេះមាតាគ្រប់រូបប្រហែលជាគ្នានពេលណាដែលគេងបានគ្រប់គ្រាន់ទេមើលទៅ? ដោយសារតែទារករបស់អស់លោកអ្នកបើកភ្នែកម្ដងម្កាល និងមានការលូតលាស់ខ្លាំង ដូច្នោះហើយ ធ្វើឲ្យអ្នកកម្ដាយគ្រប់រួបមិនសូវបានគេង តែកុំបារម្ភនេះជារឿងល្អទេ ។ លើសពីនេះទៅទៀតអ្នកម្ដាយកុំភ្លេចទៅជួប​ ពិគ្រោះជាមួយគ្រូពេទ្យរាល់២សប្ដាហ៍ម្ដង ដើម្បីតាមដានពីការវិវឍ្ឍរបស់ទារកជាទីស្រលាញ់របស់អស់លោកអ្នកតទៅទៀត ។  សប្ដាហ៍ទី២៨៖  ក្នុងសប្ដាហ៍នេះភ្នែករបស់ទារកជួនកាលបើកម្ដងៗ ហើយរៀនក្នុងការសម្លឹង។ បើសិនជាអ្នកម្ដាយមានការរលាកផ្លោកនោម ឬបញ្ហាទឹកនោម គួរតែប្រញប់ព្យាបាលឲ្យបានឆាប់រហ័ស។ការឆ្លងមេរោគតាមទឹកនោមធ្វើឲ្យអ្នកសម្រាលកូនមុនខែ។កង្វះឈាមនៅក្នុងខ្លួនក៏អាចធ្វើឲ្យអ្នកប្រសូត្រមុខខែដែរបើសិនជាមិនព្យាបាលភ្លាមៗ។ បើអ្នកម្ដាយមានការឈឺខ្នងជាញឹកញាប់ការចុះមុជក្នុងទឹក(ទន្លេ ស្ទឹង…..)អាចធ្វើឲ្យអ្នកមាន អារម្មណ៍ធូរស្បើយបាន។ កម្រិតឈាមក្នុងរាងកាយរបស់អ្នកកើនឡើងប្រហែល៤០ភាគរយ ដែលជាតម្រូវការរបស់ទារកក្នុងផ្ទៃ។ ចំណែកឈាមដែលហូរកាត់ស្បូនរបស់អ្នកមានការកើនឡើងដប់ស្មើ។ អ្នកអាចនឹងមានការដកដង្ហើមតិចជាងមុនព្រោះថាសម្ពាធពីស្បូនទប់ស្កាត់សួតរបស់អ្នកមិនឲ្យរីកបានពេញលេញ។ ជាលិកាសុដល់ បានត្រៀមខ្លួនរួចជាស្រេចក្នុងការបំបៅកូន និងចាប់ផ្ដើមផលិតទឹកដោះដំបូង។ សន្លាក់ត្រគាកនិងសរសៃភ្ជាប់ឆ្អឹងត្រគាកកំពុងតែរីករួចរាល់សម្រាប់ការប្រសូត្រ។ ទម្ងន់របស់ទារកនិងការបម្រាស់របស់គេអាចធ្វើឲ្យអ្នកអស់កម្លាំង។ អ្នកអាចនិងមានអាការៈគេងមិនលក់ឬមានការរំខាននៅពេលគេង ព្រោះតែអ្នកមានអារម្មណ៍មានពិបាកក្នុងការរកកន្លែងគេងឲ្យបានស្រួល។ បើសិនជាអ្នកមានអាការៈឆ្អល់ចុងដង្ហើមនៅពេលដែលគេងទម្រេតខ្លួនទៅលើគ្រែ អ្នកគួរតែដោយដាក់ខ្នើយទល់។ សម្ពាធនៃស្បូននៅក្នុងប្លោកនោមរបស់អ្នកអាចធ្វើឲ្យអ្នកក្រោកជាច្រើនដងក្នុងមួយយប់។ កំឡុងពេលនេះជាពេលដែលទារកមានការលូតលាស់លឿនជាងគេបំផុត ហើយអ្នកម្ដាយត្រូវការកាល់ឡូរីបន្ថែម ២០០ ក្នុងមួយថ្ងៃ។ ចំពោះប្រូតេអ៊ីន គឺអ្នកម្ដាយត្រូវការគ្រប់ពេល ព្រោះថា ប្រូតេអ៊ីនជួយសាងរនាំងសម្រាប់ជួសជុលជាលិកាក្នុងរាងកាយ និងផ្ដល់នៅការប្រឆាំងនិងការឆ្លងមេរោគ។ កំណត់របបអាហារ របស់អ្នកឲ្យបានត្រឹមត្រូវដែលមានសារធាតុចិញ្ចឹមដូចជា៖ វីតាមីនA ,B, C ,E និងជាតិស័ង្កសីដែលជាតម្រូវការសម្រាប់បង្កើនទឹកដោះ។ វីតាមីន C ការពារអ្នកពីវីរុស និងជួយឲ្យរាងកាយស្រូបយកនូវជាតិដែក។  វាថែមទាំងជួយផ្សះជាលិកាបន្ទាប់ពីដឹកជញ្ជូន និងបង្កើនប្រព័ន្ធការពាររាងកាយ។ ជាតិស័ង្កសី មានឥទិ្ធពលសម្រាប់អ័រម៉ូន និងការលូតលាស់លើសកម្រិតផ្សេងៗគ្នា។ វាមានសារៈសំខាន់សម្រាប់សំយោគប្រូតេអ៊ីន ការលូតលាស់របស់សាច់ដុំ និងភ្នាស់នៃកោសិកា។ ឥទ្ធិពលនៃអាស៊ីតខ្លាញ់មានភាពចាំចាច់ក្នុងការលូតលាស់នៃខួរក្បាលរបស់ទារក។ វីតាមីន K មានសារៈសំខាន់ណាស់ ក្នុងអំឡុងពេល ពីឬបី អាទិត្យចុងក្រោយនៃការពរពោះ។ វាមានការទាក់ទងនឹងការផលិត prothrombin, មានប្រសិទ្ធភាពធ្វើឲ្យឈាមមក។ មនុស្សពេញវ័យ វាបង្កើតមកពីបាត់តេរីក្នុងពោះវៀន។  ប៉ុន្ដែចំពោះពោះវៀនរបស់ទារកគ្មានមេរោគនោះទេហើយវាអាស្រ័យទៅលើការផ្គត់ផ្គង់របស់អ្នកម្ដាយ។ បើសិនជាអ្នកមិនទទួលទានសាច់ អ្នកអាចទទួលទានអ្វីបន្ថែមដើម្បីបង្គប់ជាតិប្រូតេអ៊ីនដែលត្រូវការ។ បើសិនជាអ្នកមានអាការៈមិនស្រួល ឬអ្នកមានការបារម្មណ៍ខ្លាចថាមានបញ្ហាចំពោះទារកក្នុងផ្ទៃ អ្នកគួរតែទៅពិគ្រោះយោបល់ជាមួយគ្រូពេទ្យសម្ភពនិងរោគស្ត្រី ដើម្បីឲ្យប្រាកដច្បាស់ក្នុងចិត្តពីបញ្ហាដែលអ្នកកំពុងជួបប្រទះ។  សប្តាហ៍ទី២៩៖ អ្នកម្តាយគួរតែជួបគ្រូពេទ្យរៀងរាល់ពីរសប្តាហ៍ម្តង។ មកទល់សប្តាហ៍នេះ ទារកក្នុងផ្ទៃមានប្រវែងប្តហែល ៣៦សង់ទីម៉ែត្រ បណ្តោយ និងគ្រប់ដណ្តប់ទៅដោយទឹកភ្នាសពណ៌ស ជាសារធាតុការពារស្បែកទារក។ សួតរបស់ទារកមានការលូតលាស់ផ្នែកផ្លូវខ្យល់។ សួតផលិត Surfactant ដើម្បីជំនួសក្នុងការដកដង្ហើម។ បើសិនជាអ្នកប្រសូតមុនអ្នកអាចនឹងត្រូវចាក់ Steroid Injection ដើម្បីធ្វើឲ្យសួតរបស់ទារកផលិត Surfactant ដែលធ្វើឲ្យគេងាយស្រួលក្នុងការដកដង្ហើមពេលគេកើតមិនគ្រប់ខែ។ អ្នកត្រូវធ្វើការសង្កេតលើការធ្វើចលនារបស់ទារក។ ប្រសិនបើគេមានសកម្មភាពច្រើនជារឿងធម្មតា ប៉ុន្តែបើសកម្មភាពមានការថយចុះ អ្នកត្រូវទាក់ទងគ្រូពេទ្យភ្លាម។ អ្នកគួរតែសម្រាកគ្រប់ពេលដែលអ្នកអាចជាពិសេសនៅពេលរសៀល និងពេលព្រលប់។ កាត់បន្ថយម៉ោងធ្វើការ ដើម្បីទុកពេលសម្រាក។ ការធ្វើការច្រើនពេកនៅក្នុងឆមាសទី៣ អាចធ្វើឲ្យប៉ះពាល់ដល់ការលូតលាស់របស់ទារកក្នុងផ្ទៃ។ បេះដូងរបស់អ្នកម្តាយធ្វើការខ្លាំងជាងកម្រិតរបស់ឈាម២៥ភាគរយ។ ការកើនឡើងនៃទំហំពោះអាចធ្វើឲ្យចំណុចកណ្តាលខ្លួនមានការផ្លាស់ប្តូរ។ ដូចនេះអ្នកត្រូវមានការប្រុងប្រយ័ត្នការយារធ្លាក់។   [សប្តាហ៍ទី១-៤] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ  [សប្តាហ៍ទី  ៥] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ  [សប្តាហ៍ទី៦] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ  [សប្តាហ៍ទី៧-៩] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្តាហ៍ទី១០-១២] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី១៣-១៤] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី១៥-១៦] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី១៧-២១] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី២២-២៥ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ  [សប្ដាហ៍ទី២៦-២៧ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី២៨-២៩ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី ៣០-៣៣ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី ៣៤-៣៦ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី ៣៧-៣៨ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី ៣៩-៤០ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ   © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ​

ចែករំលែក

 ហេលស៍ថាម បានព្យយាមដកស្រង់នូរអត្ថបទការវិវឌ្ឍរបស់គភ៌ក្នុងផ្ទៃអ្នកម្ដាយមកធ្វើការចុះផ្សាយជូនមិត្តអ្នកអានទាំងអស់គ្នា អស់ចំនួន២៥សប្ដាហ៍កន្លងទៅហើយ។ រយៈពេលនេះឃើញថារូបរាងទារកក្នុងផ្ទៃក៏បានវិវឌ្ឍស្ទើរគ្រប់សរីរាង្គ និងអវៈយវៈអស់ទៅហើយដែរ។ ទោះជាយ៉ាងណាក្ដី យើងខ្ញុំនៅតែបន្តលើកយកនូវដំណើរការវិវឌ្ឍនៅសប្ដាហ៍បន្តបន្ទាប់ មកបកស្រាយជូនមិត្តអ្នកអាន ដើម្បីជាចំណេះបន្ថែមទៀតរហូតដលសប្ដាហ៍នៃការប្រសូតទារកតែម្ដង។  សប្ដាហ៍ទី២៦៖ ទារកត្រូវបានគ្រប់ដណ្ដប់ដោយទឹកពណ៍សនៅក្នុងផ្ទៃដែលជួយចិញ្ចឹងស្បែកនឹងផ្ដល់ជាស្រទាប់ការពារសម្រាបគេ។ នៅពេលនេះពោះរបស់អ្នកម្ដាយឃើញថាមានការរីកធំណាស់ហើយ។ ខ្សែកាត់តាមបណ្ដោយពោះរបស់អ្នកកាន់តែច្បាស់ឡើង។ អ្នកអាចការពារមិនឲ្យឃើញស្នាមនេះបានដោយការទិញក្រែមលាបឲ្យស្បែកទន់មកលាបពីលើស្នាមនោះ។ ស្នាមនេះនឹងបាត់ទៅវិញនៅពេលដែលអ្នកម្ដាយសម្រាលកូនហើយ។ ការទទួលជាតិស័ង្កសី និងវីតាមីនC នឹងជួយថែរក្សាស្បែករបស់អ្នកឲ្យមានសុខភាពល្អ។  សប្ដាហ៍ទី២៧៖ ការរមួលក្រពើច្រើនកើតមានក្នុងកំឡុងពេលត្រីមាសទី២នេះ ព្រោះដោយសារកង្វះខាតជាតិកាល់ស្យូម និងជាតិម៉ង់កាណែស ដែលជាតិទាំងនោះត្រូវបានទារកក្នុងផ្ទៃស្រូបយកពីអ្នកម្ដាយ ។ អ្នកគួរតែបង្កើនការទទួលទានបន្លែបៃតង និងឈីសឲ្យបានច្រើន ព្រោះអាហារប្រភេទនេះមានផ្ទុកជាតិកាល់ស្យូម និងម៉ង់កាណែសខ្ពស់។ ទារកក្នុងផ្ទៃមានទម្ងន់ធ្ងន់ជាងមុនរីឯអ្នកម្ដាយក៏កើនទម្ងន់ខ្លាំងណាស់ដែរ។ ខួរក្បាលរបស់ទារកកំពុងតែធ្វើការលូតលាស់ និងទាមទារឲ្យមានសារធាតុសំខាន់ៗដូចជា អាស៊ីតខ្លាញ់សម្រាប់ជំនួយក្នុងការលូតលាស់នេះ។ អ្នកអាចរកសារធាតុ DHA និងអាស៊ីតខ្លាញ់ Omega-3 បាននៅក្នុងវប្រេតត្រី។ បើសិនជាអ្នកមានការរមាស់ឥតឈប់ឈរអ្នកគួរតែប្រាប់ទៅគ្រូពេទ្យឆ្មប និងធ្វើតេស្តឈាមព្រោះវាជារោគសញ្ញមួយនៃអាការៈ Obstetric Cholestasis ដែលជួនកាលវាកើតឡើងក្នុងត្រីមាសទី៣ ជាលទ្ធផលនៃការហៀរទឹកមាត់ឆ្លងកាត់សុកម្ដាយ។ វាគឺជាអាការៈដែលមិនអាចធ្វេសប្រហែសបាននោះទេ។ វាកើតឡើងទន្ទឹមគ្នានឹងទឹកនោមដែលមានពណ៍លឿងខ្លាំង និងជំងឺខាន់លឿងជាដើម។    [សប្តាហ៍ទី១-៤] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ  [សប្តាហ៍ទី  ៥] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ  [សប្តាហ៍ទី៦] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ  [សប្តាហ៍ទី៧-៩] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្តាហ៍ទី១០-១២] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី១៣-១៤] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី១៥-១៦] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី១៧-២១] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី២២-២៥ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ  [សប្ដាហ៍ទី២៦-២៧ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី២៨-២៩ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី ៣០-៣៣ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី ៣៤-៣៦ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី ៣៧-៣៨ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី ៣៩-៤០ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ   © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ​

ចែករំលែក

មកទល់សប្ដាហ៍ទី ២០ មានន័យថាអ្នកម្ដាយដើរបានពាក់កណ្ដាលផ្លូវនៃដំណើរមានផ្ទៃពោះរបស់ស្រី្តហើយ។ មកទល់ក្នុងសប្ដាហ៍ទី២២នេះ ត្រចៀករបស់គភ៌ក្នុងផ្ទៃបានលូតលាស់គ្រប់ជ្រុងជ្រោយ ហើយគេនឹងអាចបង្កើនការដឹងពីសំឡេងនៅខាងក្រៅបាន ដូច្នោះម្ដាយគ្រប់រូបគួរតែឧស្សាហ៍និយាយជាមួយទារកក្នុងផ្ទៃឲ្យបានច្រើន ។ សប្តាហ៍ទី២២៖ នៅពេលនេះ ត្រចៀករបស់គភ៌ក្នុងផ្ទៃបានលូតលាស់គ្រប់ជ្រុងជ្រោយ ហើយគេនឹងអាចបង្កើនការដឹងពីសំឡេងនៅខាងក្រៅ។ តាមការស្រាវជ្រាវបានណែនាំថាពួកគេចាប់ផ្តើមរៀន និងឆ្លើយតបទៅសំឡេងខាងក្រៅនៅពេលដែលឈានចូលដល់សប្តាហ៍ទី២២ដំបូង។ ហេតុនេះហើយ ការលេងតន្ត្រីនឹងធ្វើឲ្យកោសិកាខួរក្បាលរបស់ទារកមានការកម្រើក។ អ្នកចាប់ផ្តើមដឹងពីការធ្វើចលនា និងពេលគេងរបស់ទារកក្នុងផ្ទៃ។ អ្នកក៏អាចដឹងបានដែរនៅពេលដែលគភ៌ក្នុងផ្ទៃត្អើក។ សប្តាហ៍ទី២៣៖ គភ៌ក្នុងផ្ទៃប៉ះដល់ផ្ចិតរបស់អ្នក។ ពេលនេះ គភ៌មានទម្ងន់ប្រហែលជា៤៥០ក្រាម និងមើលទៅដូចជាកូនតុត្កតាមួយអ៊ីចឹង។ អ្នកអាចបែងចែកភាពខុសគ្នារវាងផ្នែកនីមួយៗនៃរាងកាយរបស់ទារកក្នុងផ្ទៃតាមរយៈផ្ទៃពោះរបស់អ្នក។ ដៃនិងជើង ធ្វើការលូតលាស់បានល្អដែលធ្វើឲ្យទារកក្នុងផ្ទៃអាចចាប់ច្បាម ឬក្តាប់ដៃបាន។ សប្តាហ៍ទី២៤៖ អ្នកចាប់ផ្តើមឡើងទម្ងន់ជាងសប្តាហ៍មុន។ ទារកក្នុងផ្ទៃចាប់ផ្តើមបើកភ្នែក។ គេអាចឆ្លើយតបនឹងសំឡេង ឬការប៉ះពីក្រៅ និងអាចដឹងពីសំឡេងនោះបាន។ ដូចនេះ អ្នកគួរតែនិយាយទៅកាន់ទារកឲ្យបានញឹកញាប់ ហើយអ្នកអាចនឹងសម្គាល់បានថា គេនឹងមានចលនានៅពេលអ្នកនិយាយជាមួយគេនោះ។ សប្តាហ៍ទី២៥៖ ទារកក្នុងផ្ទៃមានពេលភ្ញាក់ និងពេលសម្រាក ប៉ុន្តែគេភ្ញាក់ និងធ្វើចលនាច្រើននៅពេលដែលអ្នកសម្រាក។ ឥទ្ធិពលពីអ័រម៉ូនប្រូជេស្ទីរ៉ូន និងរីលែកស៊ីន និងបន្ទន់សន្លាក់សរសៃពួកបង្កើនទម្ងន់ និងទំហំរបស់តារក ហើយក៏នឹងធ្វើឲ្យមានការកែប្រែផ្នែកពាក់កណ្តាលរបសអ្នកម្តាយទៀតផង។ អ្នកម្តាយត្រូវមានការប្រុងប្រយ័ត្ននៅពេលពត់ខ្លួន និងឡើង ឬលើករបស់អ្វីមួយដើម្បីកុំឲ្យខ្នងរបស់អ្នកមានការឈឺចាប់។ អ្នកងាចហាត់ប្រាណាដែលងាយស្រួលដូចជា ការដើរ ហែលទឹកជាដើម៕   [សប្តាហ៍ទី១-៤] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ  [សប្តាហ៍ទី  ៥] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ  [សប្តាហ៍ទី៦] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ  [សប្តាហ៍ទី៧-៩] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្តាហ៍ទី១០-១២] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី១៣-១៤] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី១៥-១៦] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី១៧-២១] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី២២-២៥ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ  [សប្ដាហ៍ទី២៦-២៧ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី២៨-២៩ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី ៣០-៣៣ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី ៣៤-៣៦ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី ៣៧-៣៨ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី ៣៩-៤០ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ     © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ​

ចែករំលែក

សួស្តីប្រិយមិត្តហេលស៍ថាមជាទីមេត្រី! ខ្ញុំសូមបន្តលើកយកនូវអត្ថបទទាក់ទងនឹងដំណើរវិវឌ្ឍរបស់គភ៌ក្នុងផ្ទៃចាប់ពីសប្តាហ៍ទី១៧ ដល់សប្តាហ៍ទី ២១ មកចេញផ្សាយជាបន្តទៀត។ ​ចង់ដឹងថាមកទល់សប្ដាហ៍នេះទារករបស់លោកអ្នក បានវិវឍ្ឍខ្លួនដល់កម្រិតណាតោះចូលរួមទាំងះស់គ្នា ហេលស៍ថាមសង្ឃឹមថាមិត្តអ្នកអានទាំងអស់នឹងរីករាយតាមដានទំព័រនេះជាក់ជាមិនខានឡើយ។ សប្តាហ៍ទី១៧៖គភ៌នៅក្នុងផ្ទៃចាប់ផ្តើមឡើងទម្ងន់ជាងសុកម្តាយនិងលាតសន្ធឹងខ្លួនត្រឹមពាក់កណ្តាលរវាងឆ្អឹងយោនី និងសុករបស់ម្តាយ។ ទារកក្នុងផ្ទៃអាចចងចិញ្ចើម និងបើកភ្នែកព្រិមៗបានហើយ ទន្ទឹមនឹងរោមភ្នែក និងចិញ្ចើមចាប់ផ្តើមដុះព្រមគ្នា។ នៅក្នុងសប្តាហ៍ទី១៧នេះ គភ៌ក្នុងផ្ទៃមានប្រវែងប្រហែលជា១៨សង់ទីម៉ែត្រ និងមានទម្ងន់ប្រហែល ១៧០ក្រាម។  សប្តាហ៍ទី១៨៖ នៅសប្តាហ៍ទី១៨នេះ គភ៌ក្នុងផ្ទៃមានប្រវែង២០សង់ទីម៉ែត្រ ហើយទារកចាប់ផ្តើមអនុវត្តការដកដង្ហើម៖ ស្រូបយកសារធាតុអែមនីអូទីកចូលចូលក្នុងទៅសួត និងដកដង្ហើមចេញទៅក្រៅម្តងទៀត។ គភ៌ក្នុងផ្ទៃចាប់ផ្តើមជញ្ចក់មេដៃរបស់គេហើយ។ ចំពោះអ្នកម្តាយ ការផ្គត់ផ្គង់ឈាមមានការកើនឡើងដែលធ្វើឲ្យអ្នកម្តាយមានអារម្មណ៍ថា ដូចជាមានអ្វីនៅក្នុងច្រមុះ និងធ្វើឲ្យអ្នកឈាមច្រមុះទៀតផង។ បន្ថែមលើនេះ អ្នកម្តាយនឹងមានញើសចេញមកច្រើនជាងមុន ដោយសារតែរាងកាយបង្កើនការរំលាយអាហារ។ សប្តាហ៍ទី១៩៖ កោសិកាខួរក្បាលរបស់គភ៌នៅក្នុងផ្ទៃម្តាយកំពុងតែផលិតនូវអត្រានៃការភ្ញាក់ផ្អើលពី ៥០.០០០ ទៅ ១០០.០០០ រំញោចក្នុងមួយវិនាទី។ សាច់ដុំឆ្អឹងខ្នងរបស់តារកក៏ចាប់ផ្តើមបង្កើនការលូតលាស់កាន់តែក្រាស់ទៅក្រាស់។ ដើម្បីធានាថា កូនក្នុងផ្ទៃម្តាយមានសុខភាពល្អជាប្រក្រតីនោះ អ្នកអាចធ្វើការពិនិត្យអេកូសាស្ត្រមើលពីសុវត្ថិភាពរបស់គភ៌ក្នុងផ្ទៃបាន។ សប្តាហ៍ទី២០៖ នៅពេលគភ៌ក្នុងផ្ទៃអ្នកឈាននចូលមកដល់សប្តាហ៍ទី២០ បានន័យថាអ្នកបានដើរបានពាក់កណ្តាលនូវដំណើរមានផ្ទៃពោះរបស់អ្នកហើយ។ ចំណែកឯគភ៌ក្នុងផ្ទៃវិញ ស្ថិតនៅក្រោមផ្ចិតរបស់អ្នកប្រហែលជាមួយចង្អុលដៃ។ អ្នកម្តាយមានអារម្មណ៍ដឹងពីការបម្រាស់របស់គភ៌ក្នុងផ្ទៃ។ សក់របស់ទារកចាប់ផ្តើមដុះពន្លក ហើយគេមានការឡើងទម្ងន់ជាប្រចាំ។ រហូតមកទល់ពេលនេះ ការវិវឌ្ឍមានភាពឆាប់រហ័ស ប៉ុន្តែក្នុងសប្តាហ៍នេះវាបែរជាមានការលូតលាស់យឺត ដើម្បីឲ្យប្រព័ន្ធការពាររាងកាយលូតលាស់ពេញលក្ខណៈ។ ចាប់ពីសប្តាហ៍នេះតទៅសុករបស់អ្នកម្តាយនឹងផ្គត់ផ្គង់គ្រប់អ្វីដែលគភ៌ចង់បាន។ សប្តាហ៍ទី២១៖ នៅសប្តាហ៍ខាងមុខទៀត រាងកាយរបស់អ្នកម្តាយនឹងមានប្រសិទ្ធិភាពក្នុងការស្រូបយកជាតិកាល់ស្យូម។ គភ៌នៅក្នុងផ្ទៃមិនទាន់អាចបើកភ្នែកពេញលេញនៅឡើយទេ ប៉ុន្តែការដឹងនូវរសជាតិរបស់ទារកចាប់ផ្តើមមានការអភិវឌ្ឍឡើង ហើយគេក៏ចាប់ផ្តើមផឹកនូវសារធាតុអែមនីអូទីកផងដែរ។   [សប្តាហ៍ទី១-៤] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ  [សប្តាហ៍ទី  ៥] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ  [សប្តាហ៍ទី៦] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ  [សប្តាហ៍ទី៧-៩] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្តាហ៍ទី១០-១២] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី១៣-១៤] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី១៥-១៦] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី១៧-២១] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី២២-២៥ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ  [សប្ដាហ៍ទី២៦-២៧ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី២៨-២៩ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី ៣០-៣៣ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី ៣៤-៣៦ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី ៣៧-៣៨ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី ៣៩-៤០ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ   ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

មកទល់សប្ដាហ៍ទី១៥នេះ អ្នកម្ដាយត្រូវតែមានការប្រុងប្រយ័ត្នចំពោះចំណីអាហារណាដែលមិនមានផ្ដល់គុណប្រយោជន៍ដល់សុខភាពខ្លួន និងទារកក្នុងផ្ទៃ ព្រោះនៅក្នុងសប្ដាហ៍១៥ និង១៦​នេះទារករបស់អស់លោកអ្នកចាប់ផ្ដើមមានការវិវឍ្ឍឆ្អឹងពីទន់ទៅរឹង គឺអាស្រ័យទៅលើចំណីអាហាររបស់អ្នក ដូច្នោះ អ្នកម្ដាយគ្រាប់រូបគួរតែទទួលទានអាហារដែលមានជាតិកាល់ស្យូម ដូចជា ផ្លែអាល់មុន ឬ ត្រីសូម៉ុងជាដើម...... សប្ដាហ៍ទី១៥៖  ដងខ្លួនរបស់គភ៌ក្នុងផ្ទៃមានការលូតលាស់លឿនជាងផ្នែកក្បាល និងមានភាពរឹងមាំច្រើនជាងមុន។ ឆ្អឹងនៅមានសភាពខ្ចី និងទន់នៅឡើយ។ ទន្ទឹមនឹងនោះ ឆ្អឹងចាប់ផ្ដើមរឹងបន្ទិចម្ដងៗ(ចាប់ផ្ដើមពីឆ្អឹងដងកាំបិត)។ អ្នកគួរទទួលទានចំណីអាហារណាដែលសម្បូរជាតិកាល់ស្យូម និងម៉ាញ៉េស្យូម ដើម្បីជួយបង្កើតឆ្អឹងរបស់គភ៌ក្នុងផ្ទៃ។ សម្រាប់ការបន្ថែមកាល់ស្យូម អ្នកអាចទទួលទានផ្លែអាល់មុន ត្រីសាលម៉ុន។ ចំណែកសម្រាប់ម៉ាញ៉េស៊ីយ៉ូមរបស់អ្នកម្ដាយ អាចទទួលទានស្រូ​វសាឡី បាយ ស្ពៃក្ដោប និងត្រប់វែង។ អ្នកម្ដាយគួរតែឧស្សាហ៍ដើរទៅខាងក្ រៅដើម្បីស្រូបយកខ្យល់បរិសុទ្ ធនិងពន្លឺព្រះអាទិត្យ។ សប្ដាហ៍ទី១៦៖ នៅក្នុងសប្ដាហ៍នេះ ស្បែកពោះរបស់អ្នកចាប់ផ្ដើមលេចចេញនូវខ្សែបន្ទាត់ដិតពណ៌ខ្មៅមួយឆ្នូតចំពាក់កណ្ដាលពោះ កាត់ត្រង់ផ្ចិតពីលើចុះក្រោម​​។ អ្នកនឹងមានអារម្មណ៍ថាធូរស្រាលនៅត្រង់ប្លោកនោម រួមទាំងការលូតលាស់របស់ស្បូនចេញពីរន្ធត្រគាក។ ទម្រង់មុខរបស់គភ៌ ចាប់ផ្ដើមវិវឌ្ឍចេញជារូបរាងមនុស្ស ហើយដែលមានទម្រង់មុខធំទូលាយ ផ្នែកភ្នែក និងត្របកនៅបិទនៅឡើយ។ រោមទន់ៗចាប់ផ្ដើមដុះគ្រប់លើរាងកាយ និងមុខ។ អវៈយវៈដៃជើងបានលូតលាស់គ្រប់លក្ខណៈអស់ហើយ។ ស្រទាប់ខ្លាញ់ចាប់ផ្ដើមដុះគ្របដណ្ដប់លើផ្នេកប្រាសាទដែលផ្សាភា្ជប់ពីសាច់ដុំរបស់គភ៌ទៅខួរក្បាល។ នេះជាផ្នែកដ៏សំខាន់ ព្រោះថានៅពេលដែលបារតបានភា្ជប់រួចរាល់ហើយ សារអាចផ្ញើតទៅនឹងទទួលពីខួរក្បាលវិញបាន។ លំហូរឈាមដែលហូរកាត់សុកម្ដាយមានអត្រា27.5 លីត្រក្នុងមួយថ្ងៃ។ គភ៌ក្នុងផ្ទៃមានប្រវែងប្រហែល 16សង់ទីម៉ែត្រ  និងទម្ងន់ប្រហែល150ក្រាម។ នេះជាពេលដែលលោកអ្នកគួរធ្វើតេស្ត AFP ដើម្បីវាស់អត្រាគ្រោះថ្នាក់របស់គភ៌ដែលអាចកើតមានភាពខ្វះចន្លោះនៃឆ្អឹងខ្នង។ កម្រិតខ្ពស់នៃ AFP អាចបង្កឲ្យឆ្អឹងខ្នងប្រេះជាពីរ និងកម្រិតទាបនៃ AFPអាចធ្វើឲ្យទារកមានជំងឺមិនគ្រប់ទឹក។​ ប្រសិនបើអ្នកទទួលបានផល«វិជ្ជមាន»គភ៌ក្នុងផ្ទៃអាចធម្មតា ព្រោះការធ្វើតេស្តនេះបង្ហាញពីកម្រិតនៃអត្រាគ្រោះថ្នាក់ប៉ុណ្ណោះ។ ទន្ទឹមនឹងនេះ បើវាមានបញ្ហាកើតឡើងវិញ អ្នកនឹងត្រូវតម្រូវឲ្យធ្វើតេស្តមួយទៀតមានឈ្មោះថា​ Amniocentesis ដែលជាការយកចំណែកតូចនៃទឹកភ្លោះតាមរយៈសឺរ៉ាំងទៅពិសោធន៍។​ លទ្ធផលនេះនឹងទទួលបានក្នុង៥សប្ដាហ៍ក្រោយ ។  [សប្តាហ៍ទី១-៤] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ  [សប្តាហ៍ទី  ៥] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ  [សប្តាហ៍ទី៦] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ  [សប្តាហ៍ទី៧-៩] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្តាហ៍ទី១០-១២] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី១៣-១៤] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី១៥-១៦] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី១៧-២១] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី២២-២៥ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ  [សប្ដាហ៍ទី២៦-២៧ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី២៨-២៩ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី ៣០-៣៣ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី ៣៤-៣៦ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី ៣៧-៣៨ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី ៣៩-៤០ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ     ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ជំរាបសួរប្រិយមិត្តអ្នកអានទាំងអស់ ជាពិសេសមាតាគ្រប់រូបដែលកំពុងមានគភ៌ ជាទីមេត្រី! កាលពីអត្ថបទមុន យើងខ្ញុំបានធ្វើការរៀបរាប់ពីការវិវឍ្ឍរបស់ទារកនៅក្នុងផ្ទៃដល់សប្ដាហ៍ទី១មកដល់សប្ដាហ៍ទី១២ហើយ។ ដូចនេះយើងនឹងធ្វើការបរិយាយបន្តអំពីដំណើរវិវឍ្ឍរបស់ទារកក្នុងផ្ទៃនៅក្នុងសប្ដាហ៍ទី១៣~១៤ ជូនដល់មិត្តអ្នកអានបន្ថែមទៀត។ ហេលស៍ថាមរំពឹងទុកថាអត្តបទនេះនឹងបានជាគុណប្រយោជន៏ដល់ស្ត្រីគ្រប់រូបជាមិនខាន ។ សប្ដាហ៍ទី១៣៖ ការអស់កម្លាំងចាប់ផ្ដើមរំសាយ ធ្វើឲ្យអ្នកមានកម្លាំងច្រើនជាងមុននិងចង់ទទួលទាន អាហារ។ ក្នុងសប្ដាហ៍នេះអ្នកអាចសម្គាល់ពីបម្រាស់របស់គភ៌ក្នុងផ្ទៃបានហើយ ព្រោះពេលនេះគេកំពុងមានការលូតលាស់។ ប្រព័ន្ធរំលាយអាហារចាប់ផ្ដើមបន្ថយសកម្មភាពដើម្បីឲ្យគភ៌ក្នុងផ្ទៃអាចស្រូបយកនៅសារធាតុបំប៉នខ្លួនគេ។ ចង្វាក់បេះដូងរបស់ទារកលោតលឿនជាងធម្មតា10ភីនក្នុងមួយនាទី។   អ័រម៉ូន អែស្ត្រូជែន ប្រូជែស្ដឺរ៉ូន​ សុក អុកស៊ីតូស៊ីន និងប្រូលេកទីន ជួយរៀបចំរាងកាយរបស់អ្នកម្ដាយក្នុងការចិញ្ចឹមបីបាច់គភ៌ និងធ្វើឲ្យសុដន់របស់អ្នករីកធំ។  នៅជុំវិញចុងដោះរបស់អ្នកម្ដាយ មានពណ៏ដិតខ្លាំង និងកន្លែងជុំវិញមានពណ៌កាន់តែខ្មៅនិងធំទៅៗ។ សរសៃឈាមពណ៌ខៀវនៅលើសុដន់របស់អ្នកចាប់ផ្ដើមលេចចេញច្បាស់ឡើងៗ។ កំឡុងពេលនេះអ្នកកាន់តែបែកញើសច្រើនឡើង ព្រោះការរំលាយអាហារមានការកើនឡើង។ អ្នកនឹងអាចឈាមច្រមុះបន្តិចបន្ទួច អ័រម៉ូនធ្វើឲ្យសាច់ដុំសរីរាង្គខាងក្នុងឈប់សម្រាកដែលធ្វើឲ្យមានអាការៈទល់លាមក និងឆ្អល់ក្ដៅចុងដង្ហើម។  អ្នកគួរតែឧស្សាហ៍និយាយជាមួយគភ៌ក្នុងផ្ទៃឲ្យបានញឹកញាប់។ ស្ត្រីភាគច្រើនប្រហែលជាមានអារម្មណ៍ថា ថាមពលត្រូវបានបាត់បង់ច្រើននៅកំឡុងត្រីមានទី២ព្រោះថារបបអាហារប្រចាំថ្ងៃរបស់គេមិនបានផ្ដល់សារធាតុចិញ្ចឹមគ្រប់គ្រាន់។​ ជាតិដែកគឺសារធាតុបន្ថែមដ៏ល្អសម្រាប់ការលូតលាស់សម្រាប់គភ៌។ អ្នកត្រូវការជាតិដែកបន្ថែម​4មីលីក្រាម (បរិមាណជាតិដែករបស់មនុស្សធម្មតាត្រូវការប្រចាំថ្ងៃ 14មីលីក្រាម)។ ការខ្វះជាតិដែកអាចធ្វើឲ្យអ្នកបាត់ការចងចាំ ដកដង្ហើម ខ្លីៗ​ អស់កម្លាំងនឹងស្រមើស្រម៉ៃច្រើន។  ម៉ាញ៉េស្យូមនិងកាល់ស្យូមអាចធ្វើការជាមួយគ្នា។ ម៉ាញេស្យូមត្រូវការ 300 សម្រាបការលូតលាស់របស់គភ៌។ នៅក្នុងកំឡុងពេលមានផ្ទៃពោះ សាច់ដុំស្បូនសម្រាក ហើយវាចុះខ្សោយដែលធ្វើឲ្យមានភាពរួញ។ ម៉ាញ៉េស្យូមនិងកាល់ស្យូមជាសារធាតុជួយជម្រុញការលូតលាស់នៃសាច់ដុំប្រព័ន្ធប្រសាទធ្មេញរបស់គភ៌។ គភ៌ក្នុងផ្ទៃប្រមូលយកកាល់ស្យូមក្នុងអត្រា110 មីលីក្រាមក្នុងមួយថ្ងៃ។ ការណែនាំកម្រិតម៉ាញ៉េស្យូមដែលអ្នកត្រូវការគឺ270 មីលីក្រាមក្នុងមួយថ្ងៃ និងកាល់ស្យូម 800មីលីក្រាម។ វីតាមីនB ត្រូវការសម្រាបការបង្កើតថាមពលដើម្បីធ្វើការរំលាយអាហារ​និងសម្រាប់ប្រព័ន្ធប្រសាទរបស់គភ៌។ វីតាមីនB3ជួយក្នុងការបង្កើតសឺរ៉ូតូនីន​គឺជាអ្នកដឹកជញ្ជូនប្រសាទដ៏សំខាន់។​ ការកើនទំងន់ជាធម្មតាពេលមានផ្ទៃពោះពី11គីឡូក្រាមទៅ16គីឡូក្រាម។ ពេលនេះគភ៌នៅក្នុងផ្ទៃមានរូបរាងដូចជាមនុស្សពេញលក្ខណ និងមានការលូតលាស់លឿន។ សុករបស់អ្នកចាប់ផ្ដើមធ្វើសកម្មភាពនិងផ្ដល់សារធាតុចិញ្ចឹមនិងអុកស៊ីសែនទៅកាន់គភ៌តាមរយៈផ្លូវសរសៃឈាម។​ កោសិការរបស់ទារកចាប់ផ្ដើមធ្វើការក្នុងអត្រា 250,000ក្នុងមួយនាទី។ សប្ដាហ៍ទី១៤៖ សុកពិនិត្យលើមុខងារក្នុងការផលិតសារធាតុចិញ្ជឹម និងអកម៉ូន។ នៅពេលនេះអាចមាន មេរោគមួយចំនួនឆ្លងកាត់ ចូលក្នុងគភ៌បាន។ គភ៌ក្នុងផ្ទៃចាប់ផ្ដើមមានអារម្មណ៍ដឹងពីមជ្ឈដ្ឋានខាងក្រៅដូចជាសំឡេង និងភ្លើង ហើយគេចាប់ផ្ដើមស្ទុះនៅពេលអ្នកម្ដាយប៉ះលើផ្ទៃផ្នែកខាងក្រៅ។ អវយវៈដៃជើង ចាប់ផ្ដើមកើតឡើង ហើយជើងមានប្រវែងវែងជាងដៃ​​។ រហូតមកទល់សប្ដាហ៍ទី១៤ទឹកភ្លោះចាប់ផ្ដើមស្រូបយកដើម្បីផ្ដល់ឲ្យស្បែករបស់ទារក​។ នៅក្នុងសប្ដាហ៍ទី១៤នេះក្រលៀនចាប់ផ្ដើមធ្វើការនិងបញ្ចេញចោលនូវសារធាតុរាវចូលទៅក្នុងរន្ធទឹកភ្លោះ។​ ទារកមិនអាចទាន់ដកដង្ហើមនូវឡើយទេ ប៉ុន្តែគេទទួលអុកស៊ីសែនពីម្ដាយតាមរយៈឈាមនៅក្នុងសុកម្ដាយ។ ការទល់លាមកគឺជាអាការៈធម្មតាដែលបណ្ដោលមកពីអ័រម៉ូនប្រូជែស្ដឺរ៉ូនពេលមានផ្ទៃពោះ​ដែលធ្វើឲ្យពោះវៀនរបស់អ្នកម្ដាយសម្រាក ហើយអាហារហូរចូលមកមានលក្ខណៈយឺតៗ។ អ្នកគួរទទួលទានចំណីអាហារដូចជាផ្លែឈើស្រស់បន្លែពណ៍បៃតង គ្រាប់ធញ្ញជាតិ និងទឹកឲ្យបានច្រើន​។  [សប្តាហ៍ទី១-៤] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ  [សប្តាហ៍ទី  ៥] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ  [សប្តាហ៍ទី៦] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ  [សប្តាហ៍ទី៧-៩] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្តាហ៍ទី១០-១២] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី១៣-១៤] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី១៥-១៦] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី១៧-២១] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី២២-២៥ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ  [សប្ដាហ៍ទី២៦-២៧ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី២៨-២៩ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី ៣០-៣៣ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី ៣៤-៣៦ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី ៣៧-៣៨ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី ៣៩-៤០ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ     ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

តោះ! បន្តស្វែងយល់ពីការវិវឍ្ឍរបស់ទារកក្នុផ្ទៃពីសប្ដាហ៍ទី១០ ដល់សប្ដាហ៍ទី១២ បន្ថែមទៀត ជាពិសេសមិត្តនារីទាំងឡាយត្រៀមធ្វើជាអ្នកម្ដាយ...(អត្ថបទមុន មាននៅខាងក្រោម) សប្ដាហ៍ទី១០៖ ប្រព័ន្ធប្រសាទរបស់ទារកនៅក្នុងសប្ដាហ៍មានភាពពេញវ័យគ្រប់គ្រាន់ក្នុងការធ្វើការយ៉ាងសកម្មបាន។ ពោះវៀនរបស់គេអាចស្រូបយកសារធាតុគ្លុយកូសបញ្ចូនទៅខួរក្បាល។ ការលូតលាស់នៃក្រចកចាប់ផ្ដើមហើយមានដុះម្រាមដៃ និងម្រាមជើង ថ្លើមចាប់ផ្ដើមបង្កើតកោសិកាឈាមក្រហម។ រហូតមកទល់ពេលនេះ សរីរាង្គ និង amniotic sack នៃវត្ថុរាវលើរាងកាយរបស់ទារកចាប់ផ្ដើមកកើត និងទងផ្ចិតបានប៉ះចូលគ្នាជាមួយសុកម្ដាយ។ សុដន់របស់មាតាមានការផ្លាស់ប្ដូរក្នុងអំឡុងពេលមានផ្ទៃពោះ។  សប្ដាហ៍ទី១១៖ នៅក្នុងសប្ដាហ៍នេះ ទារកនៅក្នុងផ្ទៃបានបន្តការវិវឍ្ឍជាប្រក្រតី។ សរីរាង្គថ្លើមរបស់ទារកចាប់ផ្ដើមផ្គុំចូលគ្នាតាមលំដាបលំដោយ និងផលិតកោសិកាឈាមក្រហម។ ក្រលៀនចាប់ផ្ដើមបំពេញមុខងាររបស់ខ្លួន ហើយទឹកនោមក៏ចាប់ផ្ដើមមានដែរ។ កាលូតលាស់របស់ទារកក្នុងផ្ទៃមានល្បឿនលឿន និងមានប្រវែង 6.5សង់ទីម៉ែត្រនៅក្នុងសប្ដាហ៍ទី11នេះ។ ទម្រង់មុខចាប់ផ្ដើមផ្គុំគ្នាជាមួយចង្ការ និងថ្ងាស។ ទំហំនៃក្បាលមានការកើនឡើង ដើម្បីឲ្យសមាមាត្រទៅនឹងខួរដែលផ្គុំនៅខាងក្នុង។  សប្ដាហ៍ទី១២៖ មកទល់ពេលនេះ អ្នកឈានជិតដល់បំណាច់នៃត្រីមាសទីមួយទៅហើយ។ ហេលស៏ថាម សង្ឃឹមថាអាការៈចាញ់នៅពេលព្រឹករបស់អ្នកម្ដាយក៏បានបាត់ទៅវិញហើយដែរ(ប៉ុន្តែចំពោះស្ត្រីមួយចំនួននៅតែបន្តអាការៈចាញ់នេះដដែល)។  អ្នកចាប់ផ្ដើមឃ្លានចង់ទទួលទាន ចំណីអាហារដែលធ្វើឲ្យអ្នកមានកម្លាំងឡើងវិញ។ ស្បូនចាប់ផ្ដើមធ្វើដំណើរចេញពីសាច់ត្រគាកព្រមជាមួយនឹងបេះដូងស្រូបយកឈាមបន្ថែមទៀត។ ទារកក្នុងផ្ទៃ លែងជាអំប៊្រីយ៉ុងទៀតហើយ។ វាបានក្លាយជាគភ៌ពេញលេញ។ នៅពេលនេះ ទារកទើបតែមានប្រវែងត្រឹមតែ ៨ សង់ទីម៉ែត្របណ្ដោយ ដែលនៅត្រូវការការលូតលាស់បន្ថែមទៀត។ ក្រចករបស់ពួកគេចាប់ផ្ដើមដុះចេញមក និងថ្គាមរបស់ពួកគេដុះពន្លយធ្មេញទាំង32 ហើយចាប់ផ្ដើមបឺតជញ្ចក់។ ស្បូនឬ លិង្គចាប់ផ្ដើមនៅខាងក្នុងរាងកាយ ទោះជាប្រដាប់ភេទខាងក្រៅមិនទាន់លូតលាស់ក៏ដោយ។ នៅក្នុងអំឡុងពេលនេះ អ្នកមិនគួរជឿពាក្យដែលស្ត្រីដទៃនិយាយពីទំហំពោះរបស់អ្នក មើលទៅឃើញធំពេក ឬតូចពេកនោះទេ បើប្រៀបធៀបនឹងចំនួនខែដែលអ្នកមានផ្ទៃពោះនោះទេ ព្រោះមនុស្សស្រីមានលក្ខណៈផ្សេងៗគ្នា៕   [សប្តាហ៍ទី១-៤] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ  [សប្តាហ៍ទី  ៥] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ  [សប្តាហ៍ទី៦] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ  [សប្តាហ៍ទី៧-៩] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្តាហ៍ទី១០-១២] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី១៣-១៤] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី១៥-១៦] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី១៧-២១] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី២២-២៥ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ  [សប្ដាហ៍ទី២៦-២៧ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី២៨-២៩ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី ៣០-៣៣ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី ៣៤-៣៦ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី ៣៧-៣៨ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី ៣៩-៤០ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ   ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

មកទល់សប្ដាហ៍ទី៦ ទារករបស់អស់លោកអ្នកបានវិវឍ្ឍខ្លួនក្លាយជាអំប្រ៊ីយ៉ុងដែលមានទំហំប៉ុនម្រាមដៃរបស់អ្នក។ វាក៏ជាពេលដែលស្វាមី​អាចជូនភរិយាជាទីស្រលាញ់របស់ខ្លួនទៅជួបនឹង​វេជ្ជបណ្ឌិត ដើម្បីធ្វើការតាមដានគភ៌ និងដឹងពីការវិវឍ្ឍខ្លួនរបស់ទារករបស់អស់លោកអ្នក​មានគ្រប់លក្ខណៈ ឬនៅ។បន្ទាប់មកទៀត យើងនឹងតាមដានទាំងអស់គ្នាថាសប្ដាហ៍បន្ទាប់ គភ៌នឹង មានសកម្មភាពបម្រែបម្រួលនៃការលូតលាស់អ្វីបន្ដែមទៀត ……… សប្ដាហ៍ទី៧​៖ ទារកនៅក្នុងផ្ទៃមានទំហំកើនឡើងបួនដង ហើយប្រព័ន្ធប្រសាទរបស់កេក៏ចាបផ្ដើមលូតលាស់។​ ទារកចាប់ផ្ដើមមានចលនា។ ចលនានេះអាចមើលឃើញដោយការឆ្លុះអេកូប៉ុណ្ណោះ ហើយអ្នកមិនមានអារម្មណ៍ដឹងថាមានទារកក្នុងផ្ទៃអ្នកមានចលនានោះទេ​។ សួត ថ្លើម និងពោះវៀនចាប់ផ្ដើមលូតលាស់។ សប្ដាហ៍ទី៨៖ នៅក្នុងសប្ដាហ៍នេះ ទារកមានប្រវែង2.5សង់ទីម៉ែត្រដែលយើងអាចហៅថា«មនុស្សល្អិត»។   ពួកគេចាប់ផ្ដើមបើកមាត់ និងអណ្ដាតបានហើយក្រអូមមាត់ និងត្រចៀកចាប់ផ្ដើមរីកលូតលាស់។ ទងផ្ចិតសម្រាប់តភ្ជាប់ទៅសុកម្ដាយចាប់ផ្ដើមកកើត។​ ទារកចាប់ផ្ដើមប្រែក្លាយពីអំប្រ៊ីយ៉ុងមកជាគភ៌។ ខួរក្បាលចាប់ផ្ដើមវិវឍ្ឍទៅតាមអត្រារបស់វា។ សារធាតុដែលត្រូវការចាំបា​ច់ក្នុងការលូតលាស់ខួរក្បាលរបស់ទារក គឺអាស៊ីតខ្លាញ់ និងDHAដែលមាននៅក្នុងត្រីសមុទ្យដូចជា ត្រីស្បែកា និងត្រីធូណា។ សប្ដាហ៍ទី៩ ៖ ទារកមានប្រវែង 3.5 សង់ទីម៉ែត្រ ហើយផ្នែកខាងក្បាលរបស់គេកំពុងតែលូតលាស់បន្ថែម។ នៅក្នុងសប្ដាហ៍នេះ ពួកគេអាចកម្រើកដៃ ជើងនិងងាកខ្លួនល្អិតរបស់គេបាន។ ទំហំខួរក្បាលកើនឡើងបួនដងធំជាងកាល១ខែមុន។ ក្រពេញញើសចាប់ផ្ដើមកកើត។ រីឯប្រព័ន្ធរំលាយអាហារ និងប្រព័ន្ធប្រសាទលូតលាស់យ៉ាងឆាប់រហ័ស។ លក្ខណៈសម្គាល់ថា ស្រី ឬប្រុសវិវឍ្ឍឲ្យឃើញនៅបីសប្ដាហ៏ខាងមុខទៀត។ អ័រម៉ូននៃការមានផ្ទៃពោះមានច្រើន និងប្រព័ន្ធក្នុងរាងកាយរួមទាំងចំណុចនៃឈាមចាប់ផ្ដើមកើនឡើង។ ការកើនឡើងនៃProgesterone ធ្វើឲ្យសរសៃឈាមឈប់សម្រាក។ វាជាឱកាសធ្វើឲ្យអ្នកមានអាការៈវិលមុខ ព្រោះតែអុកស៊ីសែនត្រូវការរយៈពេលយូរក្នុងការធ្វើដំណើរទៅកាន់ខួរក្បាល​។ អ្នកគួរតែគិតពីការធ្វើតេស្តលើគភ៌មុនឆ្លងទន្លេ។ វាជាការវិនិច្ឆ័យរោគសញ្ញាសម្រាប់លើការត្រួតពិនិត្យលើភាពមិនប្រក្រតីលើគភ៌ ​ព្រោះបញ្ហាខ្លះមានគ្រោះថ្នាក់ដល់ទារកនៅក្នុងផ្ទៃ។  អ្នកក៏មានសិទ្ធិបដិសេធមិនធ្វើតេស្តនេះដែរ។ អ្នកមិនត្រូវភ្លេចទទួលទានទឹកធម្មតាយ៉ាងតិច8កែវក្នុងមួយថ្ងៃ ដើម្បីសុខភាពរបស់អ្នក និងកូនក្នុងផ្ទៃ។   [សប្តាហ៍ទី១-៤] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ  [សប្តាហ៍ទី  ៥] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ  [សប្តាហ៍ទី៦] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ  [សប្តាហ៍ទី៧-៩] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្តាហ៍ទី១០-១២] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី១៣-១៤] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី១៥-១៦] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី១៧-២១] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី២២-២៥ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ  [សប្ដាហ៍ទី២៦-២៧ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី២៨-២៩ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី ៣០-៣៣ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី ៣៤-៣៦ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី ៣៧-៣៨ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី ៣៩-៤០ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ     ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក
Top