Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

កាហ្វេ គឺជាភេសជ្ជៈម៉្យាងដែលមានគុណប្រយោជន៍ជាច្រើន និងមានរសជាតិឈ្ងុយឆ្ងាញ់។ សព្វថ្ងៃនេះ មានមនុស្សជាច្រើនចូលចិត្តទទួលទានកាហ្វេបន្ទាប់ពីអាហារពេលព្រឹករួច ប៉ុន្តែពុំមានមនុស្សច្រើនទេដែលចេះទទួលទានកាហ្វេ ដើម្បីទទួលបានសុខភាពល្អ។ តើយើងត្រូវទទួលទានកាហ្វេរបៀបណាដើម្បីទទួលបានសុខភាពល្អ? ដើម្បីឲ្យជ្រាបកាន់តែច្បាស់ ហេលស៍ថាមសូមធ្វើការណែនាំដូចខាងក្រោម៖ មិនត្រូវទទួលទានកាហ្វេបន្ទាប់ពីម៉ោង ២រសៀល កាហ្វេមានផ្ទុកជាតិកាហ្វេអ៊ីន ដែលវាជាអ្នកភ្ញោចទៅលើខួរក្បាល។ នេះគឺជាមូលហេតុចម្បងមួយដែលធ្វើឲ្យយើងចូលចិត្តទទួលទានកាហ្វេ។ ជាតិកាហ្វេអ៊ីនអាចឲ្យយើងមានថាមពលខ្លាំង និងជួយឲ្យយើងមានស្មារតី នៅពេលដែលយើងមានអារម្មណ៍ថាអស់កម្លាំង។ ប៉ុន្តែ បើសិនជាយើងក្រទទួលទានកាហ្វេពេកនៅពេលថ្ងៃ វាអាចរំខានទៅដល់ដំណេករបស់យើង ហើយការដែលគេងបានតិចអាចបង្កបញ្ហាជាច្រើនដល់សុខភាពរបស់យើងផងដែរ។ មិនត្រូវដាក់ស្ករក្នុងកាហ្វេរបស់អ្នក វាជាការងាយស្រួលណាស់ក្នុងការប្រែក្លាយរសជាតិកាហ្វេទៅជាអ្វីដែលអ្នកចូលចិត្ត ដោយគ្រាន់តែបន្ថែមស្ករចូលទៅក្នុងនោះ។ ប៉ុន្តែ ស្ករគឺជាគ្រឿងផ្សំដ៏អាក្រក់ក្នុងរបបអាហារសម័យថ្មី។ ដូច្នេះ បើសិនជាអ្នកមិនអាចខ្វះជាតិផ្អែមក្នុងកាហ្វេរបស់អ្នកបានទេ សូមប្រើប្រាស់ស្ករធម្មជាតិ។ ជ្រើសរើសម៉ាកដែលមានគុណភាព ដូចជាអាហារដទៃទៀតដែរ គុណភាពនៃផលិតផល គឺអាស្រ័យទៅលើសង្វាក់ផលិតកម្ម និងការដាំដុះរបស់វា។ គ្រាប់កាហ្វេត្រូវបានបាញ់ដោយថ្នាំសម្លាប់សត្វល្អិតជាច្រើនដែលមិនគួរជ្រើសរើសយកមកប្រើឡើយ។ដោយសារតែមូលហេតុនេះហើយ យើងគួរតែជ្រើសរើសយកកាហ្វេសរីរាង្គនៅពេលដែលស័កិ្ដសម។ មិនត្រូវប្រើប្រាស់ជាតិផ្អែមសិប្បនិមិ្មត ការដាក់ជាតិផ្អែមសិប្បនិម្មិតចូលក្នុងកាហ្វេអ្នកជំនួសស្ករ វាមើលទៅដូចជាគំនិតល្អដោយសារតែវាគ្មានកាឡូរី។ ប៉ុន្តែមានអំណះអំណាងមួយចំនួនមិនគាំទ្រគំនិតនេះទេ។ ក្នុងការស្រាវជ្រាវជាច្រើនដែលទាក់ទងនឹងជាតិផ្អែមសិប្បនិមិ្មតអាចធ្វើឲ្យមានបញ្ហាសុខភាពជាច្រើន។ ចៀសវាងផលិតផលមានខ្លាញ់ទាប និងក្រែមសិប្បនិមិ្មត ផលិតផលដែលមានជាតិខ្លាញ់ទាប និងក្រែមសិប្បនិមិ្មតដែលអ្នកប្រើប្រាស់មិនមែនបានមកពីធម្មជាតិ ដូច្នេះវាអាចបង្កគ្រោះថ្នាក់ដល់សុខភាព។ ការសិក្សាបង្ហាញថាផលិតផលដែលមានជាតិខ្លាញ់អាចកាត់បន្ថយ គ្រោះថ្នាក់ក្នុងការកើតជំងឺធាត់។ បន្ថែមកាកាវចូលទៅក្នុងកាហ្វេរបស់អ្នក កាកាវមានសារធាតុប្រឆាំងនឹងអុកស៊ីតកម្មដែលមានសារប្រយោជន៍សម្រាប់សុខភាព វាអាចកាត់បន្ថយគ្រោះថ្នាក់នៃ ការកើតជំងឺបេះដូង។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

  ដោយសារតែការមមាញឹកនឹងការងារ ឬបំណងចង់ផ្លាស់ប្តូរបរិយាកាសការទទួលទានអាហារ បុគ្គលក៏ដូចជាក្រុមគ្រួសារមួយចំនួនមានទំនោរ និងចំណូលចិត្តក្នុងការភ្លក្សនូវរសជាតិថ្មី តាមរយៈការទទួលទានអាហារនៅតាមភោជនីយដ្ឋានផ្សេងៗ។ យើងខ្ញុំ សូមធ្វើការណែនាំនូវចំណុចខ្លះៗដែលលោកអ្នកគួរធ្វើការពិចារណារាល់ពេលអ្នកចេញទៅទទួលទានអាហារនៅក្រៅផ្ទះ ៖ •ពិនិត្យស្ថានភាពហាង ៖  ចំណាប់អារម្មណ៍ដំបូង គឺជាចំណុចមួយដែលមិនអាចមើលរំលងបាន។ ប្រសិនបើមានការរៀបចំខាងក្រៅប្រកបដោយភាពទាក់ទាញ និងផាសុកភាពនោះ មិនថាយើងមិនថាគេប្រាកដជាចង់ចូលមិនខានទេ។ •បញ្ជីម្ហូបអាហារ ៖ ដើម្បីចៀសវាងបញ្ហាខកចិត្ត ឬភ្ញាក់ផ្អើល អ្នកគួរពិនិត្យមើលតម្លៃម្ហូបអាហារជាមុនសិន មុននឹងធ្វើការកុម្ម៉ង់ម្ហូបអាហារ ឬភេសជ្ជៈសម្រាប់ទទួលទាន។ •បុគ្គលិកបម្រើសេវាកម្ម ៖ ដោយសារតែបញ្ហាចំណីអាហារអាចនឹងបង្កផលប៉ះពាល់ច្រើនដល់សារពាង្គកាយស្ទើរតែទាំងមូល ជាពិសេសប្រព័ន្ធរំលាយអាហារ ហេតុនេះហើយបុគ្គលិកជាពិសេសផ្នែកលើកម្ហូប ចាំបាច់ត្រូវតែប្រកាន់ខ្ជាប់អនាម័យជានិច្ច។ •អនាម័យម្ហូបអាហារ ៖  ភោជនីយដ្ឋានភាគច្រើនផ្តោតលើចំណុចនេះខ្លាំងជាងគេ ដោយដាក់លក់នូវម្ហូបអាហារដែលមានរសជាតិឈ្ងុយឆ្ងាញ់ តម្លៃសមរម្យ អនាម័យខ្ពស់ និងសេវាកម្មល្អ ព្រោះជាប្រភេទអាជីវកម្មផ្នែកចំណីអាហារ តែក៏មានហាងខ្លះ បើកឲ្យតែបើក ហើយលក់ក៏មិនខ្វល់ខ្វាយពីអតិថិជនទៀត។ •កន្លែងចម្អិនម្ហូបអាហារ ៖ កន្លែងចម្អិនអាហារក្នុងហាងមួយចំនួនបើកចំហ ដែលអាចឲ្យភ្ញៀវពិនិត្យមើលការចម្អិនអាហាររបស់ចុងភៅបាន។ ហេតុនេះហើយ អ្នកអាចពិនិត្យមើលថាតើមានអនាម័យឬទេ។ •ម្ហូបអាហារ ៖ ទទួលទានតែអាហារណាដែលក្តៅ  ឬទើបតែចម្អិនហើយ ព្រោះថាអាហារដែលត្រជាក់អាចជាអាហារដែលត្រូវបានទុកយូរ ដែលអាចបណ្តាលឲ្យមានការលូតលាស់របស់បាក់តេរី។ •ភេសជ្ជៈ ៖ បើជាភេសជ្ជៈកំប៉ុង ឬដប អ្នកគួរចាំធ្វើការបើកដោយខ្លួនឯង ដើម្បីចៀសវាងបញ្ហាផ្សេងៗ។ •អាហារគួរចៀសវាង ៖ អ្នកគួរចៀសវាងការទទួលទានសាច់ ស៊ុត ឬអាហារដែលចម្អិនមិនទាន់ឆ្អិនល្អ។ ប្រសិនបើជួបប្រទះនឹងបញ្ហានេះ សូមកុំរារែកក្នុងការសុំឲ្យគេធ្វើការចម្អិនបន្ថែមទៀត។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ការទទួលទានអាហារដែលមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ក្នុងបរិមាណត្រឹមត្រូវ ប្រាកដណាស់ គឺអាចផ្តល់នូវប្រយោជន៍ជាច្រើនដល់សារពាង្គកាយដូចដែលលោកអ្នកបានធ្វើការស្វែងយល់តាមរយៈប្រភពព័ត៌មានផ្សេងៗ ដែលរួមមានទាំងការសិក្សាការស្រាវជ្រាវជាដើម។ ក្រៅពីយល់ដឹងពីគុណតម្លៃនៃអាហារទាំងនោះហើយ លោកអ្នកប្រហែលជាមើលរំលងពីពេលវេលាដែលស័ក្តិសមបំផុតសម្រាប់ការទទួលទានវា ក៏ដូចជាចន្លោះពេលវេលាដែលគ្រោះថ្នាក់ក្នុងការទទួលទានវាដូចគ្នាផងដែរ។ដោយសារតែបែបនេះហើយ ហេលស៍ថាមក៏សូមធ្វើការណែនាំលោកអ្នកនូវអាហារទាំង៧ រួមជាមួយនឹងគុណប្រយោជន៍របស់ពួកគេ ព្រមជាមួយនឹងពេលវេលាដែលគួរ និងមិនគួរទទួលទានដែលមានដូចខាងក្រោមនេះ ៖   •ផ្លែប៉ោម ពេលគួរទទួលទាន៖    ពេលព្រឹកសម្បកផ្លែប៉ោមមានសារធាតុសរសៃប៉ិកទីន(Pectin)ជាសារធាតុស្ករដែល រលាយហើយមាននៅក្នុងផ្លែឈើទុំ ដែលជួយសម្រួលដល់ចលនារបស់ពោះវៀន និងបង្ការអាការៈទល់លាមកផងដែរ។ បន្ថែមពីលើនេះផងដែរ វាក៏ជួយលុបបំបាត់នូវសារធាតុបង្កជាជំងឺមហារីក។ ពេលគួរចៀសវាង ៖  ពេលល្ងាច ឬពេលយប់អាស៊ីតសរីរាង្គរបស់ផ្លែប៉ោមនឹងបង្កើនបរិមាណអាស៊ីតនៅក្នុងក្រពះ ដែលនឹងបង្កជាភាពមិនស្រួល។មិនត្រឹមតែប៉ុណ្ណោះប៉ិកទីននឹងបន្ថែមសម្ពាធដល់ប្រព័ន្ធរំលាយអាហារនៅពេលយប់ផងដែរ។   •ស្ករស ពេលគួរទទួលទាន ៖ ពេលព្រឹកអាំងស៊ុយលីននៃរាងកាយរបស់យើងធ្វើការបំបែកជាតិស្ករបានមានប្រសិទ្ធភាពជាងនៅពេលព្រឹក។ ម្យ៉ាងទៀត ឱកាសក្នុងការបំបែកវានៅក្នុងពេលថ្ងៃតាមរយៈសកម្មភាពប្រចាំថ្ងៃក៏មានខ្ពស់ជាងផងដែរ។ ពេលគួរចៀសវាង ៖ ពេលយប់ស្ករសមិនត្រឹមតែបង្កើននូវខ្លាញ់នៅក្នុងរាងកាយទេ វាក៏បណ្តាលឲ្យរំខានដល់ការគេងរបស់អ្នកនៅពេលយប់ផងដែរ។   •ចេក ពេលគួរទទួលទាន ៖ ពេលថ្ងៃត្រង់ចេកជាប្រភេទផ្លែឈើដែលសម្បួរនូវជាតិសរសៃ ហើយក៏តែងតែជួយសម្រួលដល់ការរំលាយអាហារ។ មិនត្រឹមតែប៉ុណ្ណោះ ចេកក៏ជាថ្នាំធម្មជាតិបន្សាបជាតិអាស៊ីត និងបង្អន់បញ្ហាឆ្អល់ចុងដង្ហើមផងដែរ។ ពេលគួរចៀសវាង ៖ ពេលយប់ការទទួលទានផ្លែចេកពេលយប់អាចនឹងបណ្តាលឲ្យការបង្កឡើងនៃសំបោរ ឬស្លេស្ម និងផ្តាសាយ។ ប្រសិនបើលោកអ្នកធ្វើការទទួលទានដោយពោះទទេនោះវានឹងប៉ះពាល់ក្រពះ ដោយសារតែវាជាប្រភពនៃម៉ាញេស្យូម។   •បាយ ពេលគួរទទួលទាន ៖ ពេលថ្ងៃការរំលាយអាហារមានដំណើរការប្រសើរជាង ដែលនឹងតម្រូវឲ្យអ្នកប្រើប្រាស់កាបូអ៊ីដ្រាត។ ពេលគួរចៀសវាង ៖ ពេលយប់វានឹងបង្កើនកម្រិតជាតិខ្លាញ់ក្នុងរាងកាយ។   •ទឹកដោះគោ ពេលគួរទទួលទាន ៖ ពេលយប់ទឹកដោះគោក្តៅឧណ្ហៗ នឹងជួយសម្រួលដល់រាងកាយ ក៏ដូចជាជួយឲ្យគេងលក់ស្រួលផងដែរ។ ពេលគួរចៀសវាង ៖ ពេលព្រឹកដរាបណាមិនមានការធ្វើលំហាត់ប្រាណអ្វីបន្តិចសោះ អ្នកមិនគួរទទួលទានទឹកដោះគោពេលព្រឹកឡើយ ដោយហេតុថាវាអាចនឹងពិបាកនឹងធ្វើការរំលាយ ហើយក៏បង្កជាបញ្ហាក្នុងពេលទទួលទានអាហារផងដែរ។   •ឈីស (Cheese) ពេលគួរទទួលទាន ៖ ពេលព្រឹកព្រលឹមសម្រាប់អ្នកដែលញ៉ាំម្ហូបបួស វាជាជម្រើសដ៏ល្អបំផុតសម្រាប់ជំនួសឲ្យសាច់។ ប្រសិនបើទទួលទានក្នុងបរិមាណសមល្មម នោះវាអាចបង្ការនូវការឡើងទម្ងន់ និងហើមពោះ។ ពេលគួរចៀសវាង ៖ ពេលយប់ផលវិបាកចម្បងជាងគេ គឺបញ្ហាពិបាកក្នុងការរំលាយអាហារ និងឡើងទម្ងន់។   •សាច់ ពេលគួរទទួលទាន ៖ ពេលថ្ងៃត្រង់សាច់ជាប្រភេទអាហារដែលពិបាកនឹងធ្វើការរំលាយ។ វាសម្បូរនូវជាតិប្រូតេអ៊ីន ហើយជួយបង្កើននូវភាពខ្លាំងនៃរាងកាយ ព្រមទាំងបង្កើននូវកម្រិតនៃការផ្តោតអារម្មណ៍ ឬផ្ចង់ស្មារតី ប្រសិនបើអ្នកទទួលទានវាក្នុងអំឡុងពេលថ្ងៃ។ ពេលគួរចៀសវាង ៖ ពេលយប់ភាពសម្បូរនូវប្រូតេអ៊ីនធ្វើឲ្យបង្កនូវការលំបាកក្នុងការរំលាយ ហើយក៏បណ្តាលឲ្យមានបញ្ហាដំណេកពេលយប់ផងដែរ។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក

    វ័យកាន់តែចាស់អ្នកអាចសង្កេតឃើញថាឪពុកម្តាយរបស់អ្នកកាន់តែមានការផ្លាស់ប្តូរក្នុងរបបអាហារប្រចាំថ្ងៃរបស់ពួកគាត់មិនថាចំណង់ចំណូលចិត្ត និងរបៀបបរិភោគ។ ក្នុងចំណោមការផ្លាស់ប្តូរទាំងនោះការថយចុះនូវការទទួលទានអាហារ គឺជាបញ្ហាដែលគួរឲ្យបារម្ភមួយ ខណៈដែលសារជាតិចិញ្ចឹមពីអាហារមានទំនាក់ទំនងយ៉ាងខ្លាំងជាមួយនឹងសុខភាពរបស់មនុស្សចាស់។ ខាងក្រោម គឺជាមូលហេតុដែលជួបញឹកញាប់បំផុតក្នុងការធ្វើឲ្យមនុស្សចាស់ពិបាកក្នុងការទទួលទានអាហារ និងគន្លឹះក្នុងការដោះស្រាយ។ 01. បញ្ហាសុខភាពមាត់ធ្មេញ៖ ធ្វើឲ្យពិបាកក្នុងការទំពារ និងលេបអាហារ ឬអាចសូម្បីបង្កឲ្យមានការឈឺចាប់ទៀតផង ដែលជាហេតុធ្វើឲ្យពួកគាត់បាត់បង់ចំណង់ក្នុងការបរិភោគអាហារ។ -ជម្រើសអាហារល្អ គឺអាហារទន់មានជាតិទឹកនិងកាត់ជាដុំតូចៗជាឧទាហរណ៍ជំនួសឲ្យបន្លែឆៅគួរយកវាមកចម្អិនឲ្យទន់ជំនួសសាច់បន្ទះដោយសាច់ ចិញ្ច្រាំរីឯសាច់ត្រីជាជម្រើសល្អបំផុត។ការបន្ថែមទឹកស្រូបឬទឹកជ្រលក់សម្រាប់មុខម្ហូបអាចបន្ថែមនូវជាតិទឹកបាន។ចាំបាច់ផងដែរក្នុងការទៅពិនិត្យមាត់ធ្មេញជាមួយទន្តបណ្ឌិតឲ្យបានទៀងទាត់ ដើម្បីទទួលការព្យាបាល និងថែទាំបានល្អ។ 02. បញ្ហាគំហើញថយចុះ៖ មនុស្សចាស់ច្រើនជួបប្រទះនឹងបញ្ហាភ្នែកដូចជាម៉្ញូប ឬឡើងបាយភ្នែកជាដើម ដែលធ្វើឲ្យពួកគាត់មើលអាហារមិនបានច្បាស់ និងកាត់បន្ថយចំណង់អាហារតាមរយៈរូបភាព។ - ជម្រើសអាហារល្អ គឺ អាហារដែលមានពណ៌ស្រស់ (ដូចជាបន្លែគ្រប់មុខជាដើម) និងរៀបចំដាក់ចានដែលមានពណ៌ឆ្លុះជាមួយអាហារដើម្បីឲ្យពួកគាត់អាចបែងចែក និងឃើញអាហារបានល្អ។ 03. ការថយចុះនៃសមត្ថភាពដឹងក្លិននិងរសជាតិ៖ក្លិននិងរសជាតិមានសារសំខាន់ក្នុងការបង្កើតនូវចំណង់អាហារដូចនេះការថយចុះនៃសមត្ថភាពនេះជាមួយនឹងវ័យជាមូលហេតុនៃការថយចុះនៃការបរិភោគ។ - ជម្រើសអាហារល្អ គឺ អាហារដែលមានបន្ថែមគ្រឿងផ្សំបង្កើនរសជាតិ និងក្លិន (គ្រឿងទេស រុក្ខជាតិ ឬបន្លែមានរសជាតិ និងក្លិនប្រហើរ) រួមជាមួយនឹងការប្រើវិធីសាស្ត្រផ្សេងៗដែលអាចបង្កើនក្លិន និងរសជាតិ។ ការបន្ថែមស្ករ អំបិល ឬប័រដើម្បីបង្កើនរសជាតិមិនមែនជាដំណោះស្រាយ ល្អឡើយ។ 04. ផលរំខាននៃថ្នាំមួយចំនួន៖ ផលរំខាននៃថ្នាំមួយចំនួនអាចទាក់ទងនឹងចំណង់នៃការបរិភោគតាមរយៈការធ្វើឲ្យមានអាការៈទល់លាមក រាកក្អួតចង្អោរ ស្ងួតមាត់ ឬធ្វើឲ្យមានរសជាតិមិនល្អនៅក្នុងមាត់។ - ជម្រើសល្អ គឺ ទៅជួបពិគ្រោះជាមួយវេជ្ជបណ្ឌិត ឬអ្នកជំនាញសុខភាពទាក់ទងនឹងការប្រើប្រាស់ថ្នាំ និងដំបូន្មានផ្សេងៗដើម្បីកាត់បន្ថយផលរំខាន ក៏ដូចជាសម្រួលលើការប្រើប្រាស់ថ្នាំនិងរបបអាហារ។ 05.   ការទល់លាមក៖ ការរំលាយអាហារនឹងប្រព្រឹត្តទៅយឺតជាងមុននៅពេលវ័យកាន់តែច្រើន។បញ្ហាញឹកញាប់មួយដែលបង្កដោយការទល់លាមកគឺជាអារម្មណ៍ឆ្អែត និងតឹងណែនពោះ។ - ជម្រើសល្អ គឺ ការផ្តល់នូវអាហារសម្បូរដោយកាកសរសៃ និងសារធាតុរាវឲ្យបានច្រើន។ គួរលើកទឹកចិត្តឲ្យពួកគាត់ធ្វើសកម្មភាពឲ្យបានច្រើនតាមដែលអាចធ្វើបាន។ ព្យាយាមកាត់បន្ថយការប្រើថ្នាំបញ្ចុះ និងគួរទៅជួបជាមួយនឹងអ្នកជំនាញបើបញ្ហានេះនៅបន្តយូរ ឬកើតមានញឹកញាប់។ 06. ការតមអាហារជ្រុល៖ ដោយសារស្ថានភាពជំងឺប្រចាំកាយ និងសុខភាពល្អ ឪពុកម្តាយចាស់ៗរបស់យើងអាចនឹងព្យាយាមតមអាហាររហូតអាចធ្វើឲ្យមានកង្វះនូវសារជាតិចិញ្ចឹមទៅវិញ ដែលពេលនោះពួកគាត់នឹងបាត់បង់នូវថាមពល ក៏ដូចជាធ្វើឲ្យមេតាបូលីសក្នុងខ្លួនកាន់តែ ថយចុះ។ - ជម្រើសល្អ គឺ ជួបពិគ្រោះជាមួយនឹងអ្នកជំនាញសុខភាពដើម្បីទទួលបានដំបូន្មានទាក់ទងនឹងរបបអាហារសមរម្យ និងប្រកបដោយសុខភាព។   07. បញ្ហាធ្លាក់ទឹកចិត្ត៖ ការបារម្ភនឹងជំងឺប្រចាំកាយ និងបញ្ហាផ្សេងៗ រួមជាមួយភាពឯកកានៅវ័យចំណាស់ (ការបាត់បង់សមាជិកគ្រួសារ ឬដៃគូ)ជាហេតុធ្វើឲ្យពួកគាត់លែងមានចំណូលចិត្តក្នុងការបរិភោគអាហារ។   - ជម្រើសល្អ គឺ បង្កើនបរិយាកាសក្នុងពេលទទួលទានដោយផ្លាស់ប្តូរកន្លែង និងព្យាយាមកំដរពួកគាត់យ៉ាងហោចណាស់មួយថ្ងៃម្តងក្នុងពេលអាហារ។ អ្នកក៏អាចហៅសមាជិកគ្រួសារ បងប្អូន មិត្តភក្តិ ឬអ្នកជិតខាងឲ្យចូលរួមអាហារឲ្យបានញឹកញាប់ (អាចគ្រាន់ជាការពិសាតែ ឬអាហារសម្រន់)។ កាន់តែប្រសើរ គឺជំរុញឲ្យពួកគាត់ចូលរួមសកម្មភាពសង្គមមនុស្សចាស់ឲ្យបានច្រើនដើម្បីកាត់បន្ថយភាពធុញថប់ និង ភាពឯកា។ អ្នកត្រូវស្វែងរកមូលហេតុដែលធ្វើឲ្យឪពុកម្តាយជាទីស្រឡាញ់ ឬមនុស្សចាស់នៅក្នុងគ្រួសាររបស់អ្នកមិនចង់បរិភោគអាហារដើម្បីចៀសវាងកង្វះសារជាតិចិញ្ចឹមសម្រាប់សុខភាព។ ករណីដែលវិធីខាងលើមិនផ្តល់លទ្ធផល អ្នកគួរនាំពួកគាត់ទៅជួបវេជ្ជបណ្ឌិតដើម្បីកំណត់មូលហេតុ និងប្រាកដថាវាមិនជាប់ពាក់ព័ន្ធនឹងជំងឺណាមួយ។ © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

កាហ្វេជាភេសជ្ជៈដែលមនុស្សទូទៅនិយមទទួលទានច្រើនជាងគេបន្ទាប់ពីទឹក ។គ្រប់គ្នាតែងយល់ថាទទូលទានការហ្វេខ្មៅច្រើននឹងផ្ដល់ផលអាក្រក់​ដល់សុខភាព។រូបភាពអាក្រក់របស់កាហ្វេនាំឲ្យខូចបេះដូង  រលាកក្រពះ រំខានដំណេកមហារីកផ្លោកនោមឬមានឥទ្ធិពលអាក្រក់លើកូនក្នុងផ្ទៃជាដើម។ប៉ុន្តែជាង២០ឆ្នាំទៅហើយដែលការព្រួយបារម្ភទាំងនេះត្រូវបានរលប់ជាបណ្ដើរៗ បន្ទាប់ពីការសិក្សាកាន់តែច្រើនឡើងៗ បង្ហាញពីគុណប្រយោជន៏របស់កាហ្វេនៅពេលដែលគេទទួលទានជាតិកាហ្វេអ៊ីនប្រមាណពី២០០ទៅ៣០០ក្រាម មីលី្លក្រាមក្នុងមួយថ្ងៃ។   តើនៅក្នុងកាហ្វេមានសារធាតុអ្វីខ្លះ ? គ្រាប់កាហ្វេមានផ្ទុកជាតិពិសេសទៅដោយសារធាតុផ្សេងៗប្រមាណជាង១០ដែលអាចផ្សំឡើងពេលខ្លះក្នុងពេលខ្លះ ក្នុងពេលលើសប៉ុន្តែសារធាតុដែលសំខាន់ជាងគេមានបី៖ កាហ្វេអ៊ីនអាល់កុល Diterpénes និងល្បាយ phenolique ដែលល្បីថាមានសកម្មភាព អង់ទីអុកស៊ីដង់។ ពិសាកាហ្វេខ្មៅពី២ទៅ៣កែវក្នុងមួយកែវ គឺឆ្លើយតបបានទាំងស្រុងទៅនឹងតម្រូវការធម្មជាតិផ្នែក អង់ទីអុកស៊ីដង់ដែលចាំបាច់សម្រាប់សរីរាង្គកាយរបស់មនុស្សម្នាក់ៗ។ហេតុដូច្នេះហើយបានជាការសិក្សារបស់អ្នកស្រាវជ្រាវជនជាតិណ័រវេសបង្ហាញថាកាហ្វេជារបបអាហារដែលទៅបំពេញបានគ្រប់គ្រាន់នូវតម្រូវការអង់ទីអុកស៊ីដង់របស់មនុស្ស។ គុណប្រយោជន៏នៃកាហ្វេ៖ការសិក្សាកាន់តែច្រើនឡើងៗនាពេលថ្មីៗនេះ បានបង្ហាញថាការទទួលទានការហ្វេក្នុងបរិមាណច្រើនអាចកាត់បន្ថយគ្រោះថ្នាក់នៃការកើតជំងឺទឹក នោមផ្អែម ប្រភេទទី២និងញ័រដៃជើងដែលបណ្ថាលមកពីប្រពន្ធប្រសាទចុះខ្សោយ។ ទទួលទានការហ្វេក្នុងបរិមាណច្រើនគឺប្រមាណពី៤ទៅ៦ពែងក្នុងមួយថ្ងៃអាចជួយកាត់បន្ថយគ្រោះថ្នាក់នៃការកើនមានជំងឺទឹកនោមផ្អែម បានរហូតដល់28% បើធៀបទៅអ្នកដែលទទួលទានកាហ្វេតិចជាង២ពែងក្នុងមួយថ្ងៃ។ ជាមួយគ្នានេះកាហ្វេអាចជាជំនួយក្នុងការកាត់បន្ថយគ្រោះថ្នាក់នៃការកើតជំងឺមហារីកស្បូនបាន25%បើអ្នកទទួលទានក្នុងបរិមាណ៤ពែងក្នុងមួយថ្ងៃនិងកាត់បន្ថយគ្រោះថ្នាក់់បាន៧%បើអ្នកទទួលទានក្នុង បរិមាណកាហ្វេ២-៣ពែងក្នុងមួយថ្ងៃ​។  ដោយឡែកសម្រាប់បុរសដែលទទួលទានកាហ្វេជាប្រចាំអាចកាត់បន្ថយគ្រោះថ្នាក់នៃការស្លាប់ដែល បណ្ដាលមកពីជំងឺមហារីកពងស្វាសបាន២០%(គិតក្នុងបរិមាណ៦ពែងក្នុងមួយថ្ងៃ)បើយោងតាមចម្លើយរបស់ក្រុមអ្នកស្រាវជ្រាវមួយភាគធំដែលបានចេញរបាយការណ៏ស្រាវជ្រាវមាន ចំនួនដល់ទៅ១៥០គ្រាប់ក្នុងមួយឆ្នាំ២០១២កន្លងទៅបានបង្ហាញថាការទទួលទានកាហ្វេក្នុងបរិមាណ សមរម្យបានផ្ដល់ជាអាទិ៏នូវ៖ការប្រឆាំងនឹង ជំងឺសរសៃឈាមបេះដូងជំងឺមហារីកប្រព័ន្ធរំលាយអាហារ ជំងឺទឺកនោមផ្អែមប្រភេទទី២ ជំងឺវង្វងវង្វាន់ ជំងឺភ្នែកស្ងួតឬជំងឺញ័រជាដើម ។  លើសពីនេះទៅទៀត ​បើធៀបនឹងអ្នកមិនទទួលទានកាហ្វេសោះសម្រាប់មនុស្សពេញវ័យ(អាយុ50-70ឆ្នាំ)ដែលទទួលបានកាហ្វេ៣ពែងក្នុងមួយថ្ងៃ អាចជួយកាត់បន្ថយអត្រាមរណៈបាន១០%។នេះបើយោងតាមការសិក្សារបស់វិទ្យាស្ថានជាតិអាមេរិកប្រឆាំងនឹងជំងឺមហារីកលើមនុស្ស៤សែននាក់។ការសិក្សាដ៏ធំមួយនេះក៏បានរកឃើញដែរថាការទទួលទានកាហ្វេខ្មៅដោយមិនដាក់ស្ករមិនដាក់ទឹកកកពី៤ទៅ៥ពែងក្នុងមួយថ្ងៃ(ដោយមិនជក់បារី)អាចរងគ្រោះថ្នាក់នៃការកើត ជំងឺសរសៃឈាមបេះដូងជំងឺបេះដូងទឹកនោមផ្អែមជំងឺផ្លូវដង្ហើមជំងឺបង្ករោគផ្សេងៗតិចជាងអ្នកមិន ទទួលទានកាហ្វេសោះ។ថ្វីដ្បិតតែអ្នកស្រាវជ្រាវមិនទាន់ស្គាល់យន្តការច្បាស់លាស់ក៏ដោយក៏គេបាន ដឹងថាសារធាតុកាហ្វេអ៊ីនមានប្រតិកម្មជាមួយខួរក្បាលRecepteurដែលទទួលព័ត៌មានអ្វីមួយដែលបាននាំសារធាតុអង់ទីអុកស៊ីដង់ ដែលជាភស្ដុតាងបញ្ជាក់គុណប្រយោជន៏នៃកាហ្វេចំពោះខួរក្បាល ។ ផលប៉ះពាល់របស់កាហ្វេ៖ ទៅជាយ៉ាងណាក្រុមអ្នកស្រាវជ្រាវក៏មិនបានទាត់ចោលនូវបានប៉ះពាល់ដល់សុខភាពដែលបណ្ដាលមកពីការទទួលទាននោះដែរ។ការសិក្សាដដែលក៏បានភា្ចប់ជាមូយនូវគុណវិបត្តិនៃការទទួលទានកាហ្វេដែលថាកាហ្វេមានឥទ្ធិពលដោយផ្ទាល់ទៅលើគុណភាពដំណេកព្រោះ សារធាតុកាហ្វេអ៊ីនបានផ្ដល់កម្លាំងទៅសរសៃវិញ្ញណឲ្យកម្រើកឲ្យមានសកម្មភាពនិងដូចជាទៅដាស់សរសៃប្រសាទ បញ្ជេញអ័រមូនដំណេកនិងទប់ស្កាត់មិនឲ្យខួរក្បាលសម្រាក។ ប្រការនេះ ទើបកាហ្វេអាចជួយមិនឲ្យងងុយដេក និងទៅ ជួយដាស់សតិឲ្យកាន់តែមានភាពប្រុងប្រយ័ត្ន និងកាន់តែមានរ៉េផ្លិចខ្ពស់។ឥទ្ធិពលនេះអាចមានអំណាចរហូតដល់ទៅ៦ម៉ោងបន្ទាប់ពីការទទួលទាន។ ដូច្នេះបើទទួលទានកាហ្វេនៅពេលល្ងាចវាអាចរំខានដល់ដំណេករបស់លោកអ្នក។ដោយឡែកសម្រាប់បុគ្គលខ្លះដោយសារការ ទទួលទានញយ។ដងរហូយវាក្លាយជាទម្លាប់ទៅនោះវាលែងមានឥទ្ធិពលប៉ះពាល់លើការគេងទៅវិញ។ ចំណុចនេះវាអាចកាត់បន្ថយឥទ្ធិពលម្ដងៗឬបាត់ទាំងស្រុងផងក៏មាន៕ © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ​

ចែករំលែក

ក្រុមអ្នកស្រាវជ្រាវបានរកឃើញថាកម្រិតជាតិដែកទាបនៅក្នុងឈាមអាចមានទំនាក់ទំនង ចំពោះការកើនឡើងគ្រោះថ្នាក់នៃការកើតជំងឺភ្លេចភ្លាំងពេលឈានដល់វ័យចាស់នេះបើយោងតាមការសិក្សាស្រាវជ្រាវមួយចុះផ្សាយនៅក្នុងទស្សនាវដ្ដីវិជ្ជាពេទ្យខាងសរសៃប្រសាទ និងខួរក្បាល។ ជំងឺខ្វះឈាមកើតឡើង នៅពេលចំនួនកោសិកាឈាម ក្រហក ឬបណ្ដុំជាតិក្រហមនៃឈាម (ប្រូតេអ៊ីនមួយប្រភេទនៅក្នុងឈាមក្រហម)ធ្លាក់ចុះទាប។ ក្រុមអ្នកសិក្សាស្រាវជ្រាវមកពីសាកលវិទ្យាល័យ California រដ្ឋ SanFrancisco និងស្ថាប័នសិក្សាជាន់ខ្ពស់ស្ដីអំពីវិជ្ជាពេទ្យខាងសរសៃប្រសាទ និងខួរក្បាលអាមេរិក បានធ្វើការវិភាគលើចំនួនមនុស្សចាស់ ២.៥៥២នាក់ អាយុចន្លោះ៧០ឆ្នាំ និង៧៩ឆ្នាំ ដែលបានចូលរួមនៅក្នុងការសិក្សាស្រាវជ្រាវស្ដីអំពីសុខភាព និងសមាសភាពរាងកាយនិងអាយុ។ ការសិក្សាស្រាវជ្រាវដែលត្រូវបានគេអនុវត្តអស់រយៈពេលជាង ១១ឆ្នាំតម្រូវឲ្យមនុស្សចាស់ចូលរួមក្នុងការធ្វើតេស្តការគិត និងការចងចាំអំឡុងពេលនេះ។ នៅរយៈពេលចាប់ផ្ដើមនៃការសិក្សាស្រាវជ្រាវអ្នកជំងឺទាំងអស់មិនមានផ្ទុកជំងឺភ្លេចភ្លាំងឡើយ។ នៅគ្រាដំបូងនៃការសិក្សាស្រាវជ្រាវលើចំនួនមនុស្ស ៣៩៣នាក់ត្រូវបានធ្វើរោគវិនិច្ឆ័យ រកឃើញថាមានផ្ទុកជំងឺខ្វះឈាមហើយមនុស្ស ៤៤៥នាក់បានវិវឌ្ឍនូវជំងឺនេះនៅចុងបញ្ចប់នៃការសិក្សាស្រាវជ្រាវ។ លទ្ធនៃការសិក្សាស្រាវជ្រាវបានបានបង្ហាញថាអ្នកផ្ទុកជំងឺខ្វះឈាម នឹងគ្រោះថ្នាក់ខ្ពស់រហូត ៤១% នៃការកើតជំងឺភ្លេចភ្លាំងបើប្រៀបធៀបទៅនឹងអ្នកជំងឺ ដែលមិនមានផ្ទុកជំងឺខ្វះឈាមនេះ។ អ្នកដឹកនាំការសិក្សាស្រាវជ្រាវ លោក Kristin Yaffe មកពីសាកលវិទ្យាល័យ California រដ្ឋ San Francisco បានមានប្រសាសន៍ថា "នៅក្នុងលទ្ធផលនៃការស្រាវជ្រាវនេះមាននូវការពន្យល់ជាច្រើន ចំពោះមូលហេតុថាតើហេតុអ្វីខ្វះឈាមមានទំនាក់ទំនងជាមួយជំងឺភ្លេចភ្លាំង។ ជាតួយ៉ាងជំងឺខ្វះឈាមអាចជាសញ្ញាបញ្ចាក់មួយនៃការចុះខ្សោយ នែសុខភាពទូទៅ ឬកម្រិតអុកស៊ីសែននៅក្នុងរាងកាយទាបបណ្ដាលមកពីជំងឺខ្វះឈាម អាចដើរតួនាទី ក្នុងទំនាក់ទំនងនេះ។  ការថយចុះអុកស៊ីសែនទៅកាន់ខួរក្បាលត្រូវបានអ្នកជំនាញឲ្យដឹងថា "វាធ្វើអោយសមត្ថភាពគិតចុះ និងអាចបណ្ដាលឲ្យខូចសរសៃប្រសាទ"។ តើរបបអាហារល្អៗអាចជួយកាត់បន្ថយគ្រោះថ្នាក់នេះបានទេ? មនុស្សចំនួនច្រើនជាង៣លាននាក់នៅសហរដ្ធអាមេរិកមានផ្ទុកនៅជំងឺខ្វះឈាមនេះ។ ជំងឺខ្វះឈាមបណ្ដាលមកពីកង្វះជាតិដែក គឺជាទម្រង់ដ៏សាមញ្ញបំផុតតែងកើតមាន។ វាកើតឡើងនៅពេលដែលរាងកាយមិនបានទទួលជាតិដែកគ្រាប់គ្រាន់ សម្រាប់ការផលិតចេញនូវជាតិដែកគ្រាប់គ្រាន់សម្រាប់ការផលិតចេញនូវជាតិក្រហមនៃឈាម។ ការទទួលទានអាហារសម្បូរជាតិដែកអាចការពារជំងឺខ្វះឈាម បណ្ដាលមកពីកង្វះជាតិដែក។ វិទ្យាស្ថានជាតិជំងឺសួតបេះដូង និងឈាមបាននាំនូវប្រភេទអាហារ ដែលសម្បូរដោយជាតិដែកដូចជា ប្រភេទសាច់សត្វពណ៌ក្រហម (ដូចជា សាច់គោ ឬថ្លើម) សាច់មាន់ សាច់មាន់បារាំង សាច់ជ្រូក ស្លឹកផ្ទី និងប្រភេទបន្លែពណ៌ខៀវក្រមៅ តៅហ៊ូ សណ្ដែក ដំណាប់ផ្លែឈឺ ទឹកផ្លែព្រួន ធញ្ញជាតិ និងនំបុ័ង ។ © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ​

ចែករំលែក

បេះដូង គឺជាសរីរាង្គយ៉ាងសំខាន់សម្រាប់មនុស្ស ដែលមានតួនាទីស្រោចស្រពឈាម ទៅគ្រប់ផ្នែកនៃសារពាង្គកាយ ដូច្នេះ ការថែទាំបេះដូងឲ្យមានសុខភាព ជារឿងសំខាន់បំផុតដែលមនុស្សគ្រប់គ្នាត្រូវធ្វើ។ លោកស្រី Elisa Zied អ្នកឯកទេសរបបអាហារ អតីតអ្នកនាំពាក្យឲ្យសមាគមរបបអាហារអាមេរិក នឹងជាករីនិពន្ធសៀវភៅ «Nutrition at your fingertips» បានកត់សម្គាល់ថា ត្រីមានលក្ខណៈមិនដូចសាច់គោនោះទេ ពីព្រោះវាផ្ទុកនូវខ្លាញ់ធ្វើឲ្យស្ទះនៅសរសៃអាក់ទែកម្រិតទាប។ លើសពីនេះទៅទៀត សារធាតុ ប៉ូតាស្យូម ម៉ាញ៉េស្យូ​ម និងសារធាតុ Niacin នៅក្នុងត្រីជួយបញ្ចុះ សម្ពាធឈាម និងបង្កើនកម្រិតកូឡេស្តេរ៉ូលល្អនៅក្នុងរាងកាយ។​  ទោះជាយ៉ាងណា គុណសម្បត្តិលើកកម្ពស់សុខភាពបេះដូងរបស់ត្រី គឺនៅក្នុងអាស៊ីតធាតុ Omega3។ ខ្លាញ់ត្រីប្រភេទនេះជំនួយដល់សុខភាពបេះដូងបានច្រើនវិធី ដូចជាវាមានប្រសិទ្ធភាព ការពារសរសៃអាក់ទែពីការបំផ្លាញដោយការរក្សាកោសិកា គ្មានអេម្ល៉ូក្លូប៊ីន ពីការជាប់ស្អិតគ្នា ម្យ៉ាងទៀត វាមានគុណប្រយោជន៏បង្កើនកម្រិត កូឡេស្តេរ៉ូលល្អ បញ្ចុះកម្រិតសម្ពាតឈាម  និងកម្រិត tirglyceride និងការពារចង្វាក់បេះដូង ដើរមិនទៀង ដែលអាចបណ្ដាលឲ្យស្លាប់មួយរំពេច។ ក្នុងការសិក្សាស្រាវជ្រាវធ្វើឡើងចំពោះមនុស្ស៣០០០នាក់ ចុះផ្សាយនៅខែឧសភា ឆ្នាំ២០០៧ របស់ទស្សនាវដ្ដី សារធាតុចិញ្ចឹមវេជ្ជសាស្ត្រអាមេរិក ក្រុមអ្នកសិក្សាស្រាវជ្រាវបានរកឃើញថា «មនុស្សដែលទទួលទានត្រីចំនួន២ដងក្នុងមួយសប្ដាហ៏ ប្រឈមគ្រោះថ្នាក់នៃចង្វាក់បេះដូងដើរមិនប្រក្រតីគម្រាមកំហែងដល់អាយុកជីវិតក្នុងកម្រិត២៩% កម្រិតនេះទាបជាងមនុស្សដែលទទួលទានត្រីម្ដងម្កាល» ដោយសារមានភស្ដុតាងជាច្រើនបញ្ចាក់ថា ត្រីមានគុណសម្បតិ្តការពារបេះដូង ទើបសមាគមសុខភាពបេះដូងអាមេរិច ណែនាំមនុស្សឲ្យទទួលទានត្រី ឲ្យបាន២ដងក្នុងមួយសប្ដាហ៏៕ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក

អ្នកញៀននឹងកាហ្វេជាច្រើន ជារឿយៗតែងតែនិយាយថា «ការទទួលភេសជ្ជៈដែលមានរសជាតិល្វីងនេះធ្វើឲ្យជីវិតរស់នៅមានន័យ» ប៉ុន្តែទម្លាប់មួយនេះក៏អាចជួយឲ្យពួកគេរស់បានយូរដែរ នេះបើយោងតាមការបកស្រាយរបស់ការសិក្សាអន្តរជាតិធំៗចំនួនពីរ។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកជំនាញបានបញ្ជាក់ថារបាយការណ៍របស់សហរដ្ឋអាមេរិក និងអឺរ៉ុបដែលបានធ្វើការផ្សព្វផ្សាយនៅក្នុង Annals of Internal Medicine មិនបានបង្ហាញថា «កាហ្វេគឺពិតជាហេតុផលដែលធ្វើឲ្យអ្នកដែលទទួលទានកាហ្វេអាចរស់បានយូរទេ»។ ផ្ទុយទៅវិញ ការសិក្សាស្រាវជ្រាវទាំងពីរនេះមានលក្ខណៈជាការសង្កេតមានន័យថាពួកគេបានបង្ហាញពីទំនាក់ទំនងរវាងការទទួលទានកាហ្វេ និងទំនោរទៅរកភាពមានអាយុវែងប៉ុន្តែពួកគេមិនបានពន្យល់ពីមូលហេតុដែលនៅពីក្រោយទំនាក់ទំនងទាំងពីរនេះទេ។ ការសិក្សាទីមួយត្រូវបានដឹកនាំដោយ The International Agency for Research on Cancer (IARC) និង Imperial College London។ ពួកគេបានសង្កេតទៅលើមនុស្សជាងកន្លះលាននាក់ដែលរស់នៅក្នុងប្រទេសចំនួន ១០ក្នុងទ្វីបអឺរ៉ុប។ ការសិក្សាបានបង្ហាញថា អ្នកដែលទទួលទានកាហ្វេ ៣កែវក្នុងមួយថ្ងៃទំនងជារស់បានយូរជាងអ្នកដែលមិនផឹកកាហ្វេ។ អ្នកស្រាវជ្រាវបានពណ៌នាការសិក្សានេះថាជាការវិភាគមួយដ៏ធំបំផុតអំពីឥទ្ធិពលនៃការទទួលទានកាហ្វេរបស់ប្រជាជនអឺរ៉ុប។ លោក Marc Gunter គឺជាអ្នកដឹកនាំការស្រាវជ្រាវមកពី IARC និងជាអតីតអ្នកដឹកនាំនៃសាសាសុខភាពសាធារណៈនៃសាកលវិទ្យាល័យ Imperial បាននិយាយថា “យើងបានរកឃើញថាការទទួលទានកាហ្វេក្នុងកម្រិតមួយច្រើនបានផ្សារភ្ជាប់ជាមួយនឹងការថយចុះហានិភ័យនៃការស្លាប់ពីមូលហេតុជាច្រើន ជាពិសេសនោះគឺពីជំងឹសរសៃឈាមបេះដូង និងជំងឺទាក់ទងនឹងប្រព័ន្ធរំលាយអាហារ”។ អ្វីដែលកាន់តែសំខាន់ជាងនេះទៅទៀតនោះគឺថា លទ្ធផលនៃការសិក្សាទាំងនេះគឺស្រដៀងគ្នានៅទូទាំងប្រទេសទាំង ១០ក្នុងទ្វីបអឺរ៉ុបជាមួយនឹងទម្លាប់នៃការទទួលទានកាហ្វេនិងទំនៀមទម្លាប់របស់ពួកគេ។ ការសិក្សាទីពីរមានការចូលរួមពីប្រជាជនចម្រុះជាតិសាសន៍ដែលរស់នៅក្នុងសហរដ្ឋអាមេរិកប្រមាណជា ១៨០.០០០នាក់ ដែលបានបង្ហាញថា អ្នកដែលទទួលទានកាហ្វេមានការថយចុះហានិភ័យនៃការស្លាប់ដោយសារជំងឺបេះដូង មហារីក ជំងឹដាច់សរសៃឈាមក្នុងខួរក្បាល ជំងឺទឹកនោមផ្អែម ជំងឺផ្លូវដង្ហើម និងជំងឺតម្រងនោម។ អ្នកដែលទទួលទានកាហ្វេមួយកែវក្នុងមួយថ្ងៃ គឺមាន ១២%មិនសូវស្លាប់ដោយសារជំងឺទាំងនេះទេ បើប្រៀបធៀបជាមួយនឹងអ្នកដែលមិនទទួលទានកាហ្វេសោះ ចំពោះអ្នកដែលទទួលទានកាហ្វេពី ២ទៅ៣កែវក្នុងមួយថ្ងៃគឺអាចកាត់បន្ថយហានិភ័យនៃការស្លាប់ដោយសារជំងឺទាំងនេះបានដល់ទៅ១៨%។ លោកស្រីវេជ្ជបណ្ឌិត Veronica Setiawan ដែលជាសាស្ត្រាចារ្យរងនៅឯមហាវិទ្យាល័យវេជ្ជសារស្ត្រ Keck នៃសាកលវិទ្យាល័យ Southern California បាននិយាយថា“យើងមិនអាចនិយាយបានទេថាការទទួលទានកាហ្វេអាចនឹងធ្វើឲ្យអ្នកមានអាយុវែង ប៉ុន្តែយើងគ្រាន់តែឃើញថាវាមានទំនាក់ទំនងមួយ”។ “ប្រសិនបើអ្នកចូលចិត្តទទួលទានកាហ្វេ បន្តទម្លាប់នេះចុះ។ ប្រសិនបើអ្នកមិនមែនជាអ្នកទទួលកាហ្វេទេ ដូច្នេះ អ្នកគួរតែពិចារណាចាប់ផ្ដើមទទួលទានវាទៅ។”   សារដាស់តឿនពីអ្នកជំនាញ អ្នកជំនាញដែលមិនបានចូលរួមក្នុងការសិក្សាស្រាវជ្រាវចុងក្រោយនេះ បានធ្វើការដាស់តឿនក្នុងការបកស្រាយនូវលទ្ធផលដែលទទួលបានពីការសិក្សានេះ។ ឧទាហរណ៍ ការសិក្សារបស់អឺរ៉ុបបានមិនរាប់បញ្ចូលអ្នកដែលមានជំងឺមហារីក អ្នកជំងឺបេះដូង ឬជំងឺទឹកនោមផ្អែមទេ គឺថាពួកគេធ្វើការសិក្សាទៅលើតែអ្នកដែលមានអាយុលើសពី ៣៥ឆ្នាំហើយជាទូទៅមានសុខភាពល្អ។ ក្រុមអ្នកស្រាវជ្រាវបានធ្វើការសាកសួរអំពីការទទួលទានកាហ្វេតែម្ដងគត់នៅពីដំបូង ហើយពួកគេមិនបានធ្វើការប្រមូលយកទិន្នន័យថ្មីទេក្នុងរយៈពេលនៃការសិក្សានេះដែលរួមបញ្ចូលទាំងការតាមដានជាមធ្យមមានរយៈពេល១៦ឆ្នាំ។ ទីបំផុតការសិក្សាបានរកឃើញសញ្ញានៃទំនាក់ទនងមួយរវាងស្ត្រីដែលទទួលកាហ្វេក្នុងបរិមាណមួយដ៏ច្រើន និងហានិភ័យខ្ពស់ប្រឈមនឹងការស្លាបដោយជំងឺមហារីក ប៉ុន្តែពួកគេមិនបានសង្កត់ធ្ងន់ទៅលើការរកឃើញនេះទេដោយនិយាយថា វាអាចមិនត្រឹមត្រូវ។ លោកសាស្ត្រាចារ្យ Naveed Sattar ជាសាស្ត្រាចារ្យផ្នែកមេតាបូលីសនៃសាកលវីទ្យាល័យ Glasgow បាននិយាយថា “សេចក្ដីសន្និដ្ឋាននេះមិនអាចបញ្ចុះបញ្ចូលខ្ញុំឲ្យចាប់ផ្ដើមទទួលទានកាហ្វេ ឬណែនាំអ្នកដទៃឲ្យទទួលទានកាហ្វេកាន់តែច្រើនដើម្បីកាត់បន្ថយហានិភ័យនៃការកើតជំងឺបេះដូងនោះទេ។ ទោះបីជាការសិក្សាមានទំហំធំប៉ុនណាក៏ដោយក៏ខ្ញុំនៅតែមិនជឿជាក់ថាទំនាក់ទំនងរវាងកាហ្វេ និងការកាត់បន្ថយហានិភ័យនៃការស្លាប់ដោយជំងឺបេះដូងនេះ គឺជាទំនាក់ទំនងដ៏ត្រឹមត្រូវមួយ ហើយកាហ្វេពិតជាមានការការពារយ៉ាងនេះមែននោះទេ”។ លោកបានបន្តថាចំណុចខ្សោយមួយនៃការសិក្សានេះ គឺមនុស្សនឹងបញ្ឈប់ ឬកាត់បន្ថយការទទួលទានកាហ្វេរបស់ពួកគេនៅពេលពួកគេឈឺ ដូច្នេះ ការសិក្សានេះ គឺនៅមានការលំអៀង។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក

ជំងឺបេះដូង និងដាច់សរសៃឈាមខួរក្បាល (stroke) ដែលជាមូលហេតុនៃការស្លាប់ចម្បងមួយទូទាំងពិភពលោក ត្រូវបានរកឃើញថា អាចកាត់បន្ថយ តាមរយៈការបរិភោគអាហារគ្មានអាស៊ីតខ្លាញ់ trans   ដែលមានក្នុងអាហារប្រចាំថ្ងៃជាច្រើនប្រភេទរបស់យើង។ គេហទំព័រល្បីៗជាច្រើនដូចជា Pharmacorama, Yale,New York Times ព្រមទាំងគេហទំព័ររបស់សមាគមជំងឺបេះដូងរបស់អាមេរិក ជាដើម បានលើកឡើងអំពីការសិក្សាមួយទើបនឹងត្រូវបានចុះផ្សាយនៅថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០១៧ ដោយ  JAMA Cardiology អំពីការថយចុះ នៃការប្រឈមទៅនឹងជំងឺគាំងបេះដូង   និងដាច់សរសៃឈាមខួរក្បាល យ៉ាងគួរឲ្យកត់សម្គាល់ (៦.២ %) ត្រឹមរយៈពេលប្រហែល ៣ឆ្នាំប៉ុណ្ណោះ ចំពោះប្រជាជន​ នៅក្នុងតំបន់ដែលត្រូវបានហាមឃាត់មិនឲ្យប្រើប្រាស់នូវអាស៊ីតខ្លាញ់ (Trans- fatty acid) នៅក្នុងអាហារ បើប្រៀបនឹងតំបន់មិនមាន ការហាមឃាត់។ រំលឹកឡើងវិញអំពីឥទ្ធិពលអាក្រក់របស់អាស៊ីតខ្លាញ់ស្រឡាយ trans អាស៊ីតខ្លាញ់ដែលស្ថិតក្នុងស្រឡាយ trans ត្រូវបានបង្ហាញជាយូរមកហើយថា មានឥទ្ធិពលអាក្រក់មកលើសុខភាព  ដែលជាញឹកញាប់វាត្រូវបានអ្នកជំនាញផ្នែកសុខភាពណែនាំឲ្យមានការចៀសវាង  ឬយ៉ាងហោចណាស់ កាត់បន្ថយ កម្រិតប្រើប្រាស់របស់វា។ លទ្ធផលនៃការសិក្សាបានស្តែងឲ្យឃើញពីទំនាក់ទំនងកាន់តែច្បាស់នៃការកើនឡើងនូវហានិភ័យនៃជំងឺសរសៃឈាមបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺទឹកនោមផ្អែមប្រភេទ 2  ដោយការបរិភោគអាស៊ីតខ្លាញ់ trans ជាមួយនឹងការពន្យល់អំពីការបង្កឲ្យកើនឡើង នៃសារធាតុខ្លាញ់អាក្រក់ (LDL) និងថយចុះវិញនៃខ្លាញ់ល្អ (HDL)។ ការជួបយ៉ាងញឹកញាប់នៃវត្តមានអាស៊ីតខ្លាញ់ស្រឡាយ trans ក្នុងអាហារចំពោះប្រភពពីធម្មជាតិរបស់វា ជាទូទៅឃើញមាននៅក្នុងសាច់គោ ទឹកដោះគោ និងផលិតផលពីទឹកដោះគោ ព្រមទាំងគ្រាប់រុក្ខជាតិមួយចំនួន (ផ្កាឈូករ័ត្ន អូលីវជាដើម)។ ក្រៅពីនេះ សារធាតុអាស៊ីតខ្លាញ់នេះ ត្រូវបានសំយោគឡើង ផងដែរ ហើយច្រើនរកឃើញនៅក្នុង ភីហ្សា សូកូឡា មុខម្ហូបចៀន បំពង ដុត អាហារដែលបានរៀបចំហើយស្រេច ព្រមទាំងប្រេងបន្លែ ដែលឆ្លងកាត់ការកែច្នៃ និងប័រ (ចម្រាញ់ពីខ្លាញ់សត្វ) ជាដើម។ ដោយឡែក ភាពពេញនិយមក្នុងប្រើប្រាស់របស់វានៅក្នុងឧស្សាហកម្មអាហារ គឺទាក់ទងនឹងសមត្ថភាពជួយបង្កើនរសជាតិ ការប្រើប្រាស់បានច្រើនដង តម្លៃថោក ងាយស្រួលប្រើ ធន់នឹងសីតុណ្ហភាព និងមិនងាយខូច។ ការកាត់បន្ថយកត្តាហានិភ័យដោយសារអាស៊ីតខ្លាញ់ស្រឡាយ trans យោងតាមសមាគមបេះដូងអាមេរិក អាហារប្រចាំថ្ងៃរបស់អ្នកគួរតែមានអាស៊ីតខ្លាញ់ trans តិចជាង 1%  ដែលទាមទារឲ្យអ្នកមានការប្រុងប្រយ័ត្នលើរបបអាហាររបស់អ្នកក្នុងរូបភាពមួយចំនួនដូចជា៖ • ពិនិត្យមើលស្លាកអាហារ និងចៀសវាងផលិតផលមានវត្តមានអាស៊ីតខ្លាញ់ trans៖   នៅសហរដ្ឋអាមេរិក   ផលិតផលដែលមានកម្រិតសារធាតុនេះ តិចជាង ០.៥ក្រាមនៃបរិមាណសម្រាប់ការបរិភោគម្តង នឹងត្រូវបានបង្ហាញជាតួលេខ ០ក្រាមនៅលើស្លាក។ ថ្វីត្បិតវាមានបរិមាណតិច តែករណីអ្នកប្រើផលិតផល ច្រើនមុខ ដែលមានសារធាតុនេះ ក៏អាចឲ្យអ្នកងាយនឹងប្រឈមជាមួយ ផលប៉ះពាល់ផងដែរ។ ម្យ៉ាងទៀត ជំនួសឲ្យការប្រើឈ្មោះ Trans fatty acid នៅលើស្លាក អ្នកក៏នឹងជួបស្លាកដែលមានដាក់ “partially hydrogenated oils” ផងដែរ។ • ប្រើប្រេងរុក្ខជាតិធម្មជាតិដែលមិនបានចម្រាញ់៖ ទោះជាពុំទាន់មានការបញ្ជាក់ច្បាស់លាស់ថា អាស៊ីតខ្លាញ់ធម្មជាតិ មានឥទ្ធិពលអាក្រក់ដូចគ្នា នឹងអាស៊ីតខ្លាញ់ ដែលត្រូវបានសំយោគឡើង ក៏វាត្រូវបានណែនាំដោយអ្នកជំនាញសុខភាពជាច្រើន ជំនួសឲ្យប្រេងបន្លែ ដែលមានអាស៊ីតខ្លាញ់ ក្រោមទម្រង់ សំយោគដែរ។ • កាត់បន្ថយអាហារដែលអាចមានសារធាតុអាស៊ីតខ្លាញ់នេះ៖  អាហារដែលបានរៀបចំហើយជាស្រេច  (សូម្បីតែបន្លែ ផ្លែឈើ)  នំដូណាត់ នំស្រួយ នំដុត នំខេក អាហារចៀន បំពងជាដើម។ • ការអនុវត្តបម្រាមក្នុងការប្រើប្រាស់អាស៊ីតខ្លាញ់ស្រឡាយ trans៖ នៅសហរដ្ឋអាមេរិក រដ្ឋមួយចំនួនបានអនុវត្តបម្រាមក្នុងការប្រើប្រាស់សារធាតុនេះ រួចមកហើយ។ ការិយាល័យសុវត្ថិភាពចំណីអាហារ និងថ្នាំ (FDA) របស់អាមេរិក ក៏បានលើកឡើងអំពីគម្រោងក្នុងការហាមឃាត់ការប្រើប្រាស់សារធាតុនោះ ក្នុងអាហារនៅក្នុងឆ្នាំ 2018 ខាងមុខនេះផងដែរ។ ស្របនឹងគម្រោងនេះ មានសំណួរមួយត្រូវបានចោទឡើងថា តើបណ្តារដ្ឋដទៃ  ព្រមទាំងប្រទេសនានាគួរអនុវត្តច្បាប់ប្រឆាំងនឹងការប្រើប្រាស់អាស៊ីតខ្លាញ់ trans នៅក្នុងអាហារដែរឬទេ?   ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក

ផ្លែឈើម្យ៉ាងដែលត្រូវបានគេស្គាល់ថាមានរសជាតិជូរតិចៗ តែផ្អែមជាប់មាត់ពេលអ្នកបរិភោគរួច ហើយមានសាច់ខាងក្នុងពណ៌ស ខាប់អន្ធិលនោះគឺ ផ្លែទៀប។ ផ្លែទៀបនេះទទួលបានការពេញចិត្តនៅប្រទេសហ្វីលីពីនក្នុង ការកម្ចាត់ពពួក​ប៉ារ៉ាស៊ីត។ ក្រៅពីមានរសជាតិផ្អែមឆ្ងាញ់ វាក៏ផ្តល់អត្ថប្រយោជន៍ច្រើនដល់សុខភាពលោកអ្នកដែរ ព្រោះវាសម្បូរនូវវីតាមីន សារធាតុរ៉ែជាដើម។ ដើម្បីជ្រាបឲ្យកាន់តែច្បាស់ពីសារសំខាន់ដែលនឹកស្មានមិនដល់ មានដូចខាងក្រោម៖ ការពារជើងរមួល៖ លោកអ្នកដែលខ្វះប៉ូតាស្យូមតែងតែជួបអាការៈរមួលក្រពើ ដូច្នេះផ្លែទៀបគឺជាជម្រើសល្អបំផុតព្រោះវាសម្បូរប៉ូតាស្យូមច្រើន។ ធ្វើឲ្យឆ្អឹងមានសុខភាពល្អ៖ ដោយសារផ្លែទៀបមានផ្ទុកនូវកាល់ស្យូម ទង់ដែង ស័ង្កសី វីតាមីនដេ ម៉ាញេស្យូម និងម៉ង់កាណែស។ ការពារការទល់លាមក៖ ផ្លែទៀបសម្បូរជាតិ fiber ដែលវាអាចសម្រួលដល់ចលនារបស់ពោះវៀនធំ និងអាចការពារជំងឺមហារីកពោះវៀនទៀតផង។ ការពារជំងឺប្រកាំង៖ សារធាតុរីបូហ្រ្វាវីន (Riboflavin) ដែលមាននៅក្នុងផ្លែទៀបត្រូវបានគេរកឃើញថាអាចការពាររោគប្រកាំងបាន។ ការពារភាពតានតឹងសម្រាប់ស្រ្តីមានផ្ទៃពោះ៖ ផ្លៃទៀបសម្បូរសារធាតុ folate ដែលជាសារធាតុចាំបាច់ ខ្លាំងសម្រាប់ស្ត្រីមានគភ៌។ ប្រសិនបើស្រ្តី មិនទទួលទាន folate ឲ្យបានគ្រប់គ្រាន់ទេនោះងាយនឹងបង្ក បញ្ហាដល់ទារកក្នុងផ្ទៃដែលអាច ឈានដល់រំលូតកូន។ ការពារការហើមពោះ៖ ស្រ្តីមួយចំនួនតែងតែជួបអាការៈហើមពោះ ដូច្នេះផ្លែទៀបជាជម្រើសដ៏ល្អបំផុត ដូចបានរៀបរាប់ខាងលើវាមានផ្ទុកនូវម៉ាញេស្យូមដែលអាចបន្ថយអាការៈទាំងនេះបាន។ ការពារខ្វះគោលិកាឈាមក្រហម៖ លោកអ្នក ដែលខ្វះគោលិកាឈាមក្រហម តែងមានភាពស្លេកស្លាំង និងងាយឈឺ។ ដូចនេះជាតិដែក ដែលមានក្នុងផ្លែទៀបអាចជួយលោកអ្នកពីបញ្ហានេះបាន។ បង្កើនថាមពល៖ ប្រសិនបើលោកអ្នកចង់បង្កើនថាមពលរាងកាយ សារធាតុ Thiamin ត្រូវបានគេស្គាល់ថាជួយបង្កើតថាមពល ហើយវាសម្បូរនៅក្នុងផ្លែទៀប។ ផ្លែទៀបមិនមែនជាប្រភេទផ្លែឈើដែលពិបាកស្វែងរកនោះទេ ដែលអ្នកអាចរកទិញបាននៅតាមទីផ្សារ ឬផ្សារទំនើបជាដើម។ មិនត្រឹមតែមានរសជាតិឆ្ងាញ់តែប៉ុណ្ណោះទេ តែថែមទាំងផ្តល់គុណប្រយោជន៍ច្រើនទៀតផង ដូច្នេះលោកអ្នកគួរតែងាកមកបរិភោគផ្លែឈើដែលអាចថែរក្សាសុខភាពរបស់លោកអ្នកបាន។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក

សារសំខាន់នៃប្រព័ន្ធភាពស៊ាំរបស់មនុស្ស តាមការស្រាវជ្រាវនៅក្នុងរាងកាយរបស់មនុស្សយើង ត្រូវបានគេរកឃើញ ថាមានប្រព័ន្ធភាពសុំាក្នុងការប្រយុទ្ធប្រឆំាងនឹងបណ្តាជំងឺ និងមេរោគឆ្លងជាច្រើន។​ វាមានមុខងារយ៉ាងសំខាន់ក្នុងការការពាររាងកាយពីជំងឺឆ្លង​ និងការវិវឌ្ឍរបស់ជំងឺមហារីក។ មេរោគឆ្លងទាំងនេះ អាចបង្កឲ្យមានជំងឺ ឬការស្លាប់ ប្រសិនបើ មិនបានកម្ចាត់ចោល។ មូលហេតុចម្បងដែលធ្វើឲ្យ​មនុស្សធ្លាក់ខ្លួនឈឺ គឺដោយសារប្រព័ន្ធភាពស៊ាំចុះខ្សោយ ដូច្នេះបើចង់ព្យាបាលជំងឺ គឺត្រូវមាន ប្រព័ន្ធការពាររាងកាយមួយ​ ដែលមានសុខភាពល្អ​ ដើម្បី​ទប់ទល់នឹងជំងឺទំាងអស់នោះបាន។ មូលហេតុដែលបណ្តាលឲ្យមនុស្សធ្លាក់ខ្លួនឈឺ មានកត្តាជាច្រើនដែលធ្វើឲ្យមនុស្សធ្លាក់ខ្លួនឈឺ ដោយសារប្រព័ន្ធភា​ព​ស៊ាំក្នុងរាងកាយរបស់មនុស្សចុះខ្សោយ ដូចជា ការទទួលទានជាតិស្រវឹង ការជក់បារី ការទទួលដំណេកមិនគ្រប់គ្រាន់ ស្ត្រេស ការទទួលទានអាហារឆ្អែតពេក និងកម្រិតជាតិខ្លាញ់ខ្ពស់។ ជាទូទៅ ប្រព័ន្ធភាពស៊ាំក្នុងរាងកាយរបស់មនុស្ស​ មានកម្រិតខ្ពស់បំផុត​នៅអាយុ២០ឆ្នាំ ហើយត្រូវបានចុះខ្សោយជាលំដាប់ នៅអាយុលើសពី​២០ឆ្នាំឡើងទៅ និងអាយុ៧០ឆ្នាំនៅសល់តែ១០ភាគរយប៉ុណ្ណោះ។  តើរាងកាយប្រឈមនឹងអ្វីខ្លះ ប្រសិនបើប្រព័ន្ធភាពស៊ាំចុះខ្សោយ? តាមការសិក្សាស្រាវជ្រាវបានបង្ហាញថា រាងកាយមនុស្សនឹងងាយឆ្លងជំងឺតាម​រយៈបាក់តេរីក្នុងមាត់ និងក្នុងពោះវៀននៅពេលប្រព័ន្ធភាពស៊ាំចុះខ្សោយ។ មូលហេតុនៃការឆ្លងបាក់តេរីទំាងអស់នេះហើយ ដែលរាងកាយរបស់មនុស្សគ្មាន​សមត្ថភាពប្រឆំាងទប់ទល់ និងបណ្តាលឲ្យមានការរលាករ៉ាំរ៉ៃ។ ការរលាករ៉ាំរ៉ៃ ជាហេតុផលចម្បងដែលបណ្តាលឲ្យមានជំងឺជាច្រើន ដូចជា ជំងឺទឹកនោមផ្អែម អាល្លែកហ្ស៊ី ខ្លាញ់រុំសរសៃឈាម សម្ពាធឈាមខ្ពស់​​ ឬលើសឈាម និងជំងឺមហារីក គ្រប់ប្រភេទ។  ធ្វើយ៉ាងដូចម្តេច​ដើម្បីឲ្យប្រព័ន្ធភាពស៊ាំរឹងមំា? តាមគោលការណ៍ណែនាំសុខភាពទូទៅ ជំហានល្អបំផុតរបស់អ្នក គឺការរក្សាប្រព័ន្ធភាពស៊ាំឲ្យរឹងមាំ និងមានសុខភាពល្អ។ គ្រប់ផ្នែកនៃរាងកាយរបស់អ្នក រួមបញ្ចូលទាំងប្រព័ន្ធការពាររាងកាយល្អប្រសើរជាងមុន នៅពេលដែលមុខងារការពាររាងកាយមានសុខភាពល្អ បានគាំទ្រដោយការរស់នៅដូចជា៖  ១-  មិនជក់បារី  ២- បរិភោគអាហារមានបន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិ និងជាតិខ្លាញ់ទាប ៣- ការធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់ ៤- រក្សាទម្ងន់ឲ្យមានស្ថេរភាព  ៥- គ្រប់គ្រងសម្ពាធឈាមរបស់អ្នក ៦- ប្រសិនបើអ្នកផឹកស្រា​ ត្រូវផឹកក្នុងកម្រិតទាប ៧-​ ទទួលដំណេកឲ្យបានគ្រប់គ្រាន់ សម្គាល់៖ ការលាងដៃរបស់អ្នកជាញឹកញាប់ និងការចម្អិនសាច់យ៉ាងហ្មត់ចត់។​ ការទទួលបានការធ្វើតេស្តពិនិត្យសុខភាពជាទៀងទាត់សម្រាប់មនុស្ស នៅក្នុងក្រុមអាយុ និងប្រភេទមានហានិភ័យ។ អ្វីទៅជាប្រព័ន្ធភាពស៊ាំ? ប្រព័ន្ធភាពស៊ាំគឺជាប្រព័ន្ធមួយ ដែលមានរចនាសម្ព័ន្ធបែបជីវសាស្ត្រ ហើយ​ដំណើរការនៅក្នុងសរីរាង្គដែលអាចការពារនឹងជំងឺបាន។ ប្រព័ន្ធភាស៊ាំមានពីរប្រភេទ គឺប្រព័ន្ធភាពស៊ាំពីធម្មជាតិ និងប្រព័ន្ធភាពស៊ាំទទួលពីខាងក្រៅ។ ប្រព័ន្ធភាពស៊ាំពីធម្មជាតិ មានកោសិកា​ Natural Killer Cell (NK Cell) និង Macrophage Cellដែលកោសិកាទំាងពីរ មានតួនាទីស្វែងរកទីតំាងមេរោគឆ្លង ហ៊ុមព័ទ្ធ ការត្រួតពិនិត្យ និងបំបែកកោសិកា ហើយចាប់បញ្ជូនទៅកាន់កោសិកា T-Cellនៅក្នុងក្រពេញ ហើយT-Cell ជាអ្នកកម្ចាត់មេរោគ ទំាងនោះជាស្ថាពរ។ ប្រព័ន្ធភាពសុំាទទួលពីខាងក្រៅ គឺជារចនាសម្ព័ន្ធមួយ ដែលត្រូវបានរៀបចំឡើងវិញ នៅពេលជំងឺ​ ត្រូវបានបញ្ឈប់។  តើប្រភេទបេតាគ្លុឃែនមួយណា​ដែលអ្នកគួរជ្រើសរើស? β-1,3/1,6-Glucan មានប្រសិទ្ធភាពខ្ពស់ ជាអ្នកបំលែងភាពស៊ាំបេតាគ្លូឃែន ដែលដំាពីពូជផ្សិតខ្មៅ អាអុរិអូបាស៊ីឌៀម ​មានសមត្ថភាព ក្នុងការជម្រុញ​ និងបង្កើនប្រព័ន្ធភាពស៊ាំក្នុងរាងកាយរបស់មនុស្សឲ្យកាន់តែរឹងមំាបំផុត។ ក្រុមអ្នកស្រាវជ្រាវពីសាកលវិទ្យាល័យហាវ៉ាដសហរដ្ឋអាមេរិក​ បានរកឃើញថា ភ្នាសខាងលើនៃកោសិកា Macrophage Cell ភ្ជាប់អវយវៈទៅនឹងដៃរបស់ បេតាគ្លុឃែន ងាយស្រួលដាក់ជាទំពក់ចូលក្នុងកោសិកា ហើយវាភ្ជាប់គ្នាក្នុងការជំរុញមុខងារកោសិកាការពាររាងកាយរបស់មនុស្សឲ្យកាន់តែរឹងមំា​ និងឆាប់រហ័ស។ វាមានសមត្ថភាពខ្ពស់ ក្នុងការបង្កើនបរិមាណ គ្រាប់ឈាមស​ និងអាចបំផ្លាញវាបានដែលបណ្តាលមកពីជំងឺគ្រាប់ឈាមសច្រើនពេក​ រួមទំាងការប្រើប្រាស់ថ្នាំប្រឆំាងជំងឺមហារីក​ ដែលធ្វើឲ្យប៉ះពាល់​ ដល់ប្រព័ន្ធភាពស៊ាំ។ សាកលវិទ្យាល័យក៏បានចេញរបាយការណ៍ថា អ្នកដែលបានប្រើប្រាស់បេតា គ្លុឃែន 1,3-1,6​ លើសពី៣ឆ្នំាឡើងទៅ មានប្រព័ន្ធការពាររាងកាយខ្លំាងជាងអ្នកមិនបានប្រើប្រាស់៥ទៅ៧ដង ហើយត្រូវបានទទួលស្គាល់​ និងពេញនិយម ប្រើប្រាស់ពីប្រជាជនជប៉ុន និងប្រជាជន ក្នុងប្រទេសជឿនលឿនមួយចំនួន ដូចជាសហរដ្ឋអាមេរិក អូស្ត្រាលី កាណាដា និងក្នុងបណ្តាប្រទេសអាស៊ី​ បន្ទាប់ពីពួកគេមានប្រព័ន្ធភាពស៊ាំរឹងមំាល្អ និងមានអាយុវែង។ បេតាគ្លុឃែន 1,3-1,6 ពីពូជផ្សិតអាអុរិអូបាស៊ីឌៀម ជាប្រភេទចាហួយរាវទន់ល្មើយងាយស្រូបចូលរាងកាយ ក្នុងការប្រយុទ្ធជាមួយពពួកមេរោគឆ្លង និងការរលាក រ៉ាំរ៉ៃ ហើយសមជាមួយអ្នកជំងឺ ដូចជា ជំងឺអាល្លែកហ្ស៊ី​ ទឹកនោមផ្អែម​ ខ្លាញ់រុំសរសៃឈាម លើសឈាម និងជំងឺមហារីក។  អត្ថបទដោយ៖​​ លោកវេជ្ជបណ្ឌិត KAZUSHIGE IINUMA, PHD ប្រធានសមាគម​ការ​ពារជំងឺប្រព័ន្ធភាពស៊ាំនៅក្នុងប្រទេសជប៉ុន ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក

ការទទួលទានអាហារដែលមានសុខភាពល្អគឺជាការលំបាកណាស់ ដូច្នេះវាមិនមែនជារឿងភ្ញាក់ផ្អើលទេដែលមនុស្សជាច្រើនបានសាកល្បងផ្លូវកាត់មួយ ឬពីរដោយសង្ឃឹមថាពួកគេអាចទទួលបានលទ្ធផលឆាប់រហ័ស។ ប៉ុន្ដែការទទួលអាហារបំប៉នមួយចំនួនដើម្បីប៉ះប៉ូវបន្ថែមនោះ មិនមែនសុទ្ធតែមានប្រយោជន៍ទេ ហើយមួយចំនួនតូចក៏អាចមានគ្រោះថ្នាក់ផងដែរ។   ខណៈនេះ គេហទំព័រសុខភាព ហេលស៍ថាម សូមនាំអារម្មណ៍អ្នកមកក្រឡេកទៅមើលជំនឿដែលទាក់ទងនឹងអាថ៌កំបាំងនៃអាហារ និងអាហារូបត្ថម្ភមួយចំនួនដោយមានការបកស្រាយអមជាមួយនឹងវិទ្យាសាស្រ្តផងដែរ។   ជំនឿ៖ អ្នកគួរតែមានរបបអាហារដែលថេរ ការពិត៖ វាជាការប្រសើរណាស់ក្នុងការបំភ្លេចនូវការទទួលទានអាហារដែលមានសុខភាពល្អយូរៗម្ដង នេះបើតាមការបកស្រាយរបស់លោក Nichola Whitehead ជាអ្នកជំនាញខាងចំណីអាហារដែលបានទទួលការហ្វឹកហាត់នៅចក្រភពអង់គ្លេសបានប្រាប់ថា“វាគឺជាការប្រសើរក្នុងការទទួលទានច្រើនហួសកម្រិតម្ដងម្កាល។ ការទទួលទានហួសកម្រិតជារៀងរាល់ថ្ងៃនោះទេ ដែលធ្វើឱ្យកើនទម្ងន់នោះ”។ លោកបាននិយាយថាប្រសិនបើអ្នកបានប្តូរពីរបបអាហារដែលសម្បូរទៅដោយសាច់ក្រហម និងកាបូអ៊ីដ្រាតដែលបានកែច្នៃមកទទួលទានភាគច្រើនជាបន្លែ គ្រាប់ធញ្ញជាតិ និងប្រូតេអ៊ីនគ្មានខ្លាញ់ នោះអ្នកបានសម្រេចការងារបានមួយចំនួនធំរួចទៅហើយ។   ជំនឿ៖ ការរាប់កាឡួរី គឺជាវិធីដ៏ល្អបំផុតក្នុងការសម្រកទម្ងន់ ការពិត៖ ទោះបីជាការគណនាកាឡូរីអាចជាវិធីមួយដ៏មានប្រយោជន៍សម្រាប់ការសម្រកទម្ងន់ក៏ដោយក៏វាមិនមែនជាដំណោះស្រាយដ៏ល្អឥតខ្ចោះសម្រាប់ការទទួលទាននូវអាហារដែលផ្ដល់សុខភាពនោះទេ ជាពិសេសនោះ គឺនៅពេលដែលវាត្រូវបានប្រើដាច់ដោយឡែកពីគេ។ ការដាក់កំហិតទៅលើការទទួលទានកាឡូរីមិនត្រូវបានយកចិត្តទុកដាក់ទៅគ្រប់ទិដ្ឋភាពទាំងអស់នៃអាហារដែលជាតម្រូវការនៃរាងកាយអ្នកទេ ការទទួលទានអាហារគឺទាមទារឲ្យមានចាប់ពីប្រូតេអ៊ីន និងកាបូអ៊ីដ្រាតរហូតដល់វីតាមីន និងសារធាតុរ៉ែ។ ថ្វីត្បិតតែកាឡួរី គឺមានសារៈសំខាន់ក្នុងការសម្រក រក្សា ឬការឡើងទម្ងន់ក៏ដោយ ប៉ុន្តែពួកវាមិនមែនជាវិធីតែមួយគត់ដែលយើងគួរតែផ្ដោតសំខាន់លើទេ នៅពេលដែលយើងចង់ឲ្យសុខភាពយើងកាន់តែប្រសើរ។     ជំនឿ៖ ការទទួលទានអាហារដែលមានខ្លាញ់ទាបនឹងធ្វើឲ្យអ្នកបាត់បង់ជាតិខ្លាញ់ក្នុងខ្លួន ការពិត៖ ការទទួលទានរបបអាហារដែលមានជាតិខ្លាញ់ទាបមិនមែនមានន័យថាការបាត់បង់ទម្ងន់ទេ។ នៅក្នុងការសិក្សាស្រាវជ្រាវរយៈពេល ៨ឆ្នាំដែលមានការចូលរួមពីស្ត្រីចំនួន ៥០.០០០នាក់ហើយប្រហែលជាពាក់កណ្ដាលនៃអ្នកចូលរួមទាំងអស់ទទួលទានអាហារ ដែលមានជាតិខ្លាញ់ទាប ខណៈពេលដែលអ្នកដទៃទៀតបរិភោគធម្មតា។ អ្នកស្រាវជ្រាវបានរកឃើញថា ស្ត្រីដែលទទួលទានអាហារដែលមានជាតិខ្លាញ់ទាបមិនបានបន្ថយហានិភ័យនៃការកើតជំងឺមហារីកសុដន់ មហារីកពោះវៀនធំ ឬជំងឺបេះដូងនោះទេ។ ហើយពួកគេក៏មិនបានស្រកទម្ងន់ច្រើនដែរ។ ការណែនាំថ្មីមួយបានបង្ហាញថាខ្លាញ់ល្អដែលបានមកពីសណ្ដែក ត្រី និងផ្លែប័រគឺសុទ្ធតែល្អសម្រាប់សុខភាពអ្នក។ ដូច្នេះអ្នកគួរតែបន្ថែមវាចូលទៅក្នុងរបបអាហាររបស់អ្នកប្រសិនបើអ្នកមិនទាន់មានពួកវា។   ជំនឿ៖ ការលាងសំអាត និងការបន្សាបជាតិពុល គឺជាវិធីដ៏ល្អមួយក្នុងការចាប់ផ្ដើមរបបអាហារមួយ។ ការពិត៖ គ្មាននរណាម្នាក់ត្រូវការការបន្សាបជាតិពុលទេ។ លុះត្រាតែអ្នកពុលចំណីអាហារ រាងកាយអ្នកមានបំពាក់ជាមួយនឹងប្រព័ន្ធដ៏មានប្រសិទ្ធភាពមួយសម្រាប់លាងសម្អាតច្រោះយកសារធាតុពុលដែលអ្នកបានទទួលទាននោះចេញ។ វាត្រូវបានបង្កើតឡើងដោយសរីរាង្គពីរគឺ ថ្លើម និងតម្រងនោម។ តម្រងនោមរបស់យើងច្រោះឈាម និងនាំយកកាកសំណល់ពីអាហាររបស់យើង រីឯថ្លើមរបស់យើងវិញមាននាទីដំណើរការថ្នាំ និងបន្សាបសារធាតុពុលផ្សេងៗ ដែលយើងបានទទួលទាន។ សរីរាង្គទាំងពីរនេះរួមគ្នាគឺអាចធ្វើឲ្យរាងកាយយើងស្អាតតាមបែបធម្មជាតិ។   ជំនឿ៖ ការបន្ថែមអាហារបំប៉នទៅក្នុងផែនការសម្រកទម្ងន់របស់អ្នក គឺជាគំនិតល្អ ការពិត៖ ការសិក្សាស្រាវជ្រាវជាច្រើនបានបរាជ័យក្នុងការស្វែងរកភស្តុតាងដែលបញ្ជាក់ថាអាហារបំប៉នមានប្រយោជន៍ច្រើនចំពោះសុខភាព។ ផ្ទុយទៅវិញ ពួកវាខ្លះអាចផ្ដល់ផលអាក្រក់ចំពោះសុខភាព។ យោងតាមលោកសាស្ត្រាចារ្យ S. Bryn Austin ដែលលោកជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Harvard Medical School បានថ្លែងនៅក្នុងកិច្ចពិភាក្សាមួយដែលរៀបចំដោយសាលាសុខភាពសាធារណៈរបស់សាកលវិទ្យាល័យ Harvard T. H. Chan ថា “ប្រភេទអាហារបំប៉នដែលមានគ្រោះថ្នាក់បំផុតនោះគឺពពួកថ្នាំដែលមានទាក់ទងទៅនឹងការសម្រកទម្ងន់ ការលូតលាស់សាច់ដុំ និងថ្នាំពង្រឹងសមត្ថភាពផ្លូវភេទ”។   ជំនឿ៖ របបអាហារដែលល្អសម្រាប់មនុស្សម្នាក់គួរតែល្អសម្រាប់អ្នកគ្រប់គ្នាដែរ ការពិត៖ ពុំមានរាងកាយពីរដែលដូចគ្នាទេ ដូច្នេះវាក៏មិនមានរបបអាហារណាមួយដែលល្អបំផុតដែរ។ អ្វីៗគ្រប់យ៉ាងចាប់តាំងពីហ្សែនរបស់បុគ្គលម្នាក់ៗរហូតដល់ចំណង់ចំណូលចិត្តនៃរសជាតិរបស់ពួកគេ ហើយសូម្បីតែកាលវិភាគរបស់ពួកគេក៏អាចជះឥទ្ធិពលដល់ប្រភេទនៃផែនការទទួលទានអាហារសុខភាពដែលល្អសម្រាប់់ពួកគេដែរ។ ការសិក្សាបានបង្ហាញថាកត្តាសំខាន់បំផុតដែលត្រូវស្វែងរកក្នុងការទទួលទានអាហារដែលមានសុខភាពល្អ គឺជាទម្លាប់មួយដែលអ្នកអាចធ្វើបានជាប់លាប់។ វាមានន័យថា គឺជាការព្យាយាមសាកល្បងជម្រើសផ្សេងៗគ្នាមួយចំនួនរហូតដល់អ្នកអាចរកឃើញជម្រើសមួយដែលអ្នកចូលចិត្តហើយអ្នកអាចរក្សានូវទម្លាប់នោះបាន។   ជំនឿ៖ ផ្នែកសៗនៃស៊ុត គឺផ្ដល់នូវសុខភាពល្អជាងស៊ុតទាំងមូល ការពិត៖ មានអ្នកខ្លះហាក់ដូចជាព្យាយាមមិនទទួលទានស៊ុតទាំងមូល ដោយសារតែស៊ុតមានផ្ទុកកូលេស្តេរ៉ូលខ្ពស់ ប៉ុន្តែការសិក្សានាពេលថ្មីៗនេះបានបង្ហាញថា កូលេស្តេរ៉ូលដែលបានមកពីអាហាររបស់យើងមិនសូវមានឥទ្ធិពលទៅលើកម្រិតកូលេស្តេរ៉ូលក្នុងឈាមរបស់យើងទេ។ ការស្រាវជ្រាវចាស់ៗជាច្រើន ដែលបង្ហាញថាការទទួលទានកូលេស្តេរ៉ូល គឺមិនល្អសម្រាប់សុខភាពទេប៉ុន្ដែការពិសោធន៍នោះត្រូវបានតេស្តលើទន្សាយដែលជាសត្វមួយដែលមិនស៊ីសាច់ជាអាហារ។   ជំនឿ៖ ទឹកផ្លែឈើ គឺល្អហើយអាចជំនួសឲ្យអាហារបាន ការពិត៖ ខណៈពេលដែលទឹកផ្លែឈើមានផ្ទុកនូវវីតាមីនមួយចំនួន និងក្នុងករណីខ្លះវាមានផ្ទុកប្រូតេអ៊ីនបន្តិចបន្តួចប៉ុន្តែការស្រាវជ្រាវបានបង្ហាញថាវិធីដ៏ល្អបំផុតក្នុងការទទួលបាននូវសារធាតុចិញ្ចឹមទាំងនោះគឺតាមរយៈការទទួលទានរបបអាហារដែលមានតុល្យភាពមួយដែលមានបញ្ចូលទាំងបន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិ។ សំខាន់ជាងនេះទៅទៀត ទឹកផ្លែឈើបានយកជាតិសរសៃចេញដែលវាគឺជាធាតុផ្សំដ៏សំខាន់ដែលធ្វើឲ្យអ្នកមានអារម្មណ៏ថាឆ្អែតដល់អាហារបន្ទាប់។ នេះគឺជាមូលហេតុមួយដែលកាឡួរីដែលបានពីភេសជ្ជៈផ្អែមៗត្រូវបានចាត់ទុកថា “គ្មានកាឡូរី” ព្រោះថាពួកវាបានបង្កើនកម្រិតភាពឃ្លាននិងធ្វើឲ្យអារម្មណ៍ប្រែប្រួលហើយធ្វើឲ្យអ្នកមានកម្រិតថាមពលទាប។   ជំនឿ៖ អ្នកគួរតែចៀសវាងការទទួលទាន Monosodium Glutamate (MSG ឬប៊ីចេង) ការពិត៖ ប៊ីចេង គឺជាគ្រឿងផ្សំមួយដែលត្រូវបានបន្ថែមទៅក្នុងអាហារដើម្បីបង្កើនរសជាតិរបស់អាហារហើយវាពិតជាមានសុវត្ថិភាពក្នុងការទទួលទាន។ ជារឿយៗ MSG ត្រូវបានផ្សារភ្ជាប់ជាមួយនឹងរោគសញ្ញាមួយចំនួនដូចជា ការស្ពឹកនៅកញ្ចឹងក និងមានអារម្មណ៍ថាអស់កម្លាំង។ ការទទួលទានច្រើនពេកដោយមិនគិតពីបរិមាណនៃសារធាតុ MSG គឺជាកំហុសមួយ។   ជំនឿ៖ ការចំអិនអាហារក្នុងម៉ាស៊ីនអាំងសាច់ Microwave​ អាចបំផ្លាញសារធាតុចិញ្ចឹមរបស់អាហារ ការពិត៖ ការចំអិនអាហារក្នុងម៉ាស៊ីនអាំងសាច់គឺមិនបានធ្វើឲ្យបាត់បង់សារធាតុចិញ្ចឹមរបស់អាហារទេ។ Microwave ចំអិនអាហារដោយប្រើរលកថាមពលដែលធ្វើឲ្យម៉ូលេគុលក្នុងសាច់ញ័រយ៉ាងលឿន ហើយបង្កើនថាមពលទៅជាកម្ដៅ។ សារធាតុចិញ្ចឹមមួយចំនួនចាប់ផ្ដើមបែកចេញពីគ្នានៅពេលត្រូវកម្ដៅ មិនថាចំអិនក្នុងចង្ក្រាន ឡ ឬម៉ាស៊ីនអាំងសាច់ក៏ដោយ។ ប៉ុន្តែដោយសារតែការចំអិនអាហារនឹង Microwave ចំណាយពេលតិចជាងការចំអិនអាហារក្នុងឡ នោះការចំអិនអាហារក្នុង Microwave អាចរក្សាបរិមាណនៃវីតាមីនបានច្រើនដដែល។    ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក
Top