
- Aug 11, 2017 |
- 8 ឆ្នាំមុន |
- 3.9K មើល
[មែនក៏អី?] WiFi អាចបង្កឲ្យកើតជំងឺមហារីក?
WiFi ដំណើរការក្នុងកម្រិតពី២ទៅ៥GHz គឺជាផ្នែកមួយនៃចំណែកមីក្រូវ៉េវនៃអេឡិចត្រូម៉ាញ៉េទិច។ វាស្ថិតនៅក្នុងកម្រិតមួយដែលទូរស័ព្ទដៃដំណើរការ ដូច្នេះយើងអាចនិយាយបានថាកម្រិតរលកអេឡិចត្រូម៉ាញ៉េទិចនៃ WiFi និងទូរស័ព្ទគឺប៉ុនគ្នា។ ទាំងនេះគឺរលកវិទ្យុ ហើយវាមិនមានអ្វីខុសគ្នាពីរលកវិទ្យុដែលគេប្រើដើម្បីចាក់ផ្សាយកម្មវិធីទូរទស្សន៍ទេលើកលែងតែវាមានប្រេកង់ខ្ពស់ប៉ុណ្ណោះ។ ពួកវាមិនមានប្រេកង់ខ្ពស់ដូចជាពន្លឺដែលយើងមើលឃើញឡើយ ហើយគ្មាននរណាម្នាក់ព្រួយបារម្ភពីការកើតជំងឺមហារីកដោយសារតែពន្លឺទាំងនោះដែរ (តែផ្ទុយទៅវិញសម្រាប់កាំរស្មីស្វាយអ៊ុយត្រាអាចបង្កជាជំងឺមហារីកស្បែកបាន ប៉ុន្តែវាគឺជាថាមពលអប្បបរិមាដែលចាំបាច់ដើម្បីបង្កើតជាអ៊ីយ៉ុងដែលអាចអាចបំបែកចង្វាក់DNA ហើយនេះគឺជាដំណើរការដែលកោសិកាមហារីកបានចាប់ផ្ដើមកើតមាន)។ មិនមានភស្តុតាងគួរឲ្យចាប់ជឿជាក់ណាមួយដែលអះអាងថាចំហាយវិទ្យុសកម្មដែលគ្មានអ៊ីយ៉ុងមានផលប៉ះពាល់ដល់សុខភាពទេ ហើយវាក៏ពុំមានយន្តការជីវសាស្ត្រដែលសិក្សាអំពីផលប៉ះពាល់នៃអ៊ីយ៉ុងវិទ្យុសកម្មមកលើសារពាង្គកាយណាដែលអាចពន្យល់អំពីទំនាក់ទំនងនេះនៅឡើយ និងគ្មានភស្តុតាងត្រឹមត្រូវតាមបែបវិទ្យាសាស្ត្រណាដែលអះអាងថាវាធ្លាប់កើតមាននោះទេ។ លោកវេជ្ជបណ្ឌិត Gary Larson គឹជាគ្រូពេទ្យឯកទេសជំងឺមហារីកព្យាបាលដោយវិទ្យុសកម្មបានថ្លែងថា លោកបានព្យាបាលអ្នកជំងឺដែលមានជំងឺមហារីកអស់រយៈពេលជាងសាមសិបឆ្នាំ ហើយលោកក៏បានបញ្ជាក់យ៉ាងច្បាស់ដែលថារលកវិទ្យុសកម្មមិនអាចប៉ះពាល់ដល់សុខភាពរបស់អ្នកទេ។ ពុំធ្លាប់មាន (ហើយក៏នឹងមិនមាន) ការសាកល្បងធ្វើតេស្តនិងវាយតម្លៃតាមបែប Randomized trail អំពីមូលហេតុ និងផលប៉ះពាល់នៃទំនាក់ទំនងរវាងការសាយភាយប្រេកង់វិទ្យុសកម្ម និងជំងឺមហារីកទេ។ ដើម្បីធ្វើការសិក្សាតាមបែប Randomized ពាក់កណ្ដាលនៃអ្នកចូលរួមត្រូវបានជ្រើសរើសដោយចៃដន្យនោះតម្រូវមិនឲ្យប្រើប្រាស់ទូរស័ព្ទ។ មនុស្សធ្លាប់បានប៉ះពាល់នឹងវិទ្យុសកម្មដែលបង្កើតដោយមនុស្សជាង១០០ឆ្នាំមកហើយ។ ឧទាហរណ៍ រយៈពេលនៃរលកវិទ្យុសកម្មដែលបង្កឲ្យមានដុំសាច់មហារីកប្រភេទកាចជាមធ្យមគឺ២០ឆ្នាំ ប៉ុន្តែការសិក្សានៃអេពីដេមីនៃក្រុមមនុស្សដ៏ច្រើន (ដែលទាមទារឲ្យមានអ្នកជំងឺចូលរួមក្នុងការសិក្សានេះប្រមាណជាពីរឬបីពាន់នាក់ដើម្បីទទួលបានទិន្នន័យដែលអាចយកជាការបាន) ដែលបានប៉ះពាល់នឹងអ៊ីយ៉ុងវិទ្យុសកម្មបានចាប់ផ្តើមបង្ហាញការកើនឡើង៧ឆ្នាំលើសពីចំណុចចាប់ផ្តើម។ ហេតុដូច្នេះហើយយ៉ាងហោចណាស់វាគួរតែករណីអ្នកកើតដុំសាច់មហារីកក្នុងខួរក្បាលពីរឬបីករណី ដែលបណ្ដាលមកពីវិទ្យុសកម្មអេឡិចត្រូម៉ាញ៉េទិច ឬ WiFi នាពេលបច្ចុប្បន្ននេះ។ មនុស្សរាប់លាននាក់បានទទួលរងនូវវិទ្យុសកម្ម ប៉ុន្តែមានតែ៧៣ករណីតែប៉ុណ្ណោះដែលត្រូវបានរាយការណ៍ថាកើតមានដុំសាច់ក្នុងខួរក្បាល។ យើងមានភស្តុតាងថាទូរស័ព្ទដៃ ឬ WiFI មិនបណ្ដាលឲ្យកើតមាននៃដុំសាច់ក្នុងខួរក្បាលទេ។ យើងអាចក្រឡេកទៅមើលរយៈពេលដែលទូរស័ព្ទត្រូវបានគេចាប់ផ្ដើមប្រើកាលពី២០ឆ្នាំចុងក្រោយនេះ។ ក្នុងអំឡុងឆ្នាំនេះ ចំនួនអ្នកកើតដុំសាច់ក្នុងខួរក្បាលពុំមានកើនឡើងទេ។ ជាមួយនឹងមនុស្សជាង៤ពាន់លាននាក់ដែលកំពុងតែប្រើទូរស័ព្ទ ឬ WiFIនៅថ្ងៃនេះ ប្រសិនបើវាពិតជាមានឥទ្ធិពលទៅលើការអភិវឌ្ឍនៃដុំសាច់ខួរក្បាលមែន យើងប្រាកដជាឃើញមានករណីទាំងអស់នោះជាច្រើនហើយនៅពេលនេះ។ © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
ចែករំលែក