- Aug 05, 2017 |
- 7 ឆ្នាំមុន |
- 6.2K មើល
បង្ការដុះសាច់ច្រមុះ តើគួរញ៉ាំអី?
នៅពេលបច្ចប្បន្ននេះ អត្រានៃអ្នកជំងឺដុះសាច់ច្រមុះកាន់តែកើនឡើងជាលំដាប់។ វាបណ្ដាលឲ្យអ្នកជំងឺពិបាកក្នុងការដកដង្ហើមដង្ហើមខ្លីៗ មិនដល់ក្រោម។ ជាងនេះទៅទៀត ការដុះសាច់ច្រមុះធ្វើឲ្យបាត់បង់សមត្ថភាពក្នុងការស្រង់ក្លិន។ វាធ្វើឲ្យប៉ះពាល់ប្រព័ន្ធដង្ហើមដែលអាចធ្វើឲ្យកើតមាន ជំងឺជាច្រើនទៀត។ ហេលស៍ថាម មើលឃើញនូវភាពលំបាករបស់មិត្តអ្នកអានទាំងអស់គ្នាដែលប្រឈមនឹងការកើនជំងឺដុះសាច់ច្រមុះ។ សូមណែនាំនូវអាហារ៦ ប្រភេទដែលអ្នកទាំងអស់គ្នាគួរទទួលទាន។ ១ អាហារមានផ្ទុកសារធាតុ Quercetin៖ សារធាតុហេ្លវ៉ូណូអ៊ីត គឺជាក្រុមសារធាតុធម្មជាតិមាននៅក្នុងរុក្ខជាតិ។ វាបានផ្ដល់ឲ្យផ្លៃឈើ និងបន្លែនូវពណ៌ និងការពារពីការបំផ្លាញដោយពពួកមីក្រុបនឹងសត្វល្អិត។សារធាតុធម្មជាតិនេះមានផ្ទុកភាពគ្រឹះដែលអនុញ្ញាតឲ្យពួកគេបំពេញតួនាទីជាអង់ទីអុកស៊ីតករ អ្នកការពារពីរ៉ាឌីកាល់សេរី។ ដូចនេះហើយទើបវាអាចជួយទប់ស្កាត់ការដុះសាច់ច្រមុះបាន។ អាហារដែលមានផ្ទុកសារធាតុ Quercetin មានដូចជា ខ្ទឹមក្រហម ផ្លែប៉ោម ផ្កាខាត់ណាបៃតង ទំពាំងបាយជូរក្រហម ផ្លែឈឺរី តែនិងស្រាក្រហម ។ ២ បង្កើនសារធាតុអាស៊ីតអូមេហ្គា6៖ គឺជាប្រភេទអាស៊ីតខ្លាញ់ដែលមានតូនាទីជួយធ្វើឲ្យមុខងារក្នុងរាងកាយដំណើរការបានត្រឹមត្រូវ។ ប៉ុន្តែ បរិមាណ លើសចំនួនរបស់អាស៊ីតអូមេហ្គា 6 អាចធ្វើឲ្យមានការកើនឡើងនូវការរោល ឬរលាកនៅក្នុងរាងកាយ។ ចំណែកឯសារធាតុអាស៊ីតអូមេហ្គា 3មានអង់ទីករ ការពារការរលាកឬរោលនៅក្នុងរាងកាយ។ ដូចនេះអ្នកគួរតែផ្លាស់ប្ដូរទម្លាប់មកទទួលទានអាហារមានផ្ទុកសារាធាតុអាស៊ីតអូមេហ្គា3ដែលមាននៅក្នុង ប្រេងបន្លែ ប្រេងពោត ត្រីសូម៉ុង ផ្លែវាល់ណាត់ សណ្ដែកសៀង។ ៣ ចៀសវាងអាហារអាល្លែកហ្ស៊ី៖ អាហារដែលធ្វើឲ្យមានជំងឺអាល្លែកហ្ស៊ីក៏ជាអាហារបណ្ដាលឲ្យកើតមានការដុះសាច់ច្រមុះដែរ។ ដូចនេះ របបអាហារដែល មានសារសំខាន់ក្នុងការប្រឆាំងនឹងការដុះសាច់ច្រមុះគឺការលុបចោលអាហារ អាឡែកស៊ី។អាហារដែលអាចបណ្ដាលឲ្យមានអាល្លែកហ្ស៊ីគឺស៊ុត មេដំបែ ទឹកត្រី អាហារផលិតពីជាតិទឹកដោះគោ ស្ករគ្រាប់ បន្លែកំប៉ុង សាច់ក្រក ប៊័រ ឈីសជាដើម។ ដោយឡែក បន្លែស្លឹកផ្ទីមានផ្ទុកសារធាតុប៉េតាការ៉ូទីន អាចជួយ ការពារប្រមុះរបស់អ្នកពីការដុះសាច់បាន។ ៤ អាហារមានវីតាមីនAខ្ពស់ និងប៉េតាការ៉ូទីនខ្ពស់៖ វីតាមីនAជួយការពារភ្នាស់ស្ដើងនៅត្រង់ច្រមុះនឹងជាអង់ទីអុកស៊ីដាយ ដ៏មានប្រសិទ្ធភាពទៀតផង។ ចំណែកឯសារប៉េតាការ៉ូទីនដែលមាននៅក្នុងបន្លែផ្លែឈើពណ៌លឿង(ទឹកក្រូច)និងបៃតងដូចជាផ្ទី ការ៉ុត ដំឡូងបារាំង ស្វាយ ត្រសក់ស្រូវ មាននាទីសំខាន់ ក្នុងការប្រឆាំងនឹងការដុះសាច់ ច្រមុះ។ ៥ អាហារសម្បូរវីតាមីន C និង E៖ រ៉ាឌីកាល់សេរីអាចចូលទៅបំផ្លាញជាលិកានៅក្នុងច្រមុះ។វីតាមីន Cគឺជាអង់ទីអុកស៊ីដាយដែលអាចជួយក្នុងការការពារ រាងកាយពីការបំផ្លាញដោយរ៉ាឌីកាល់សេរី។តាមរយៈការស្រាវជ្រាវបានបង្ហាញថាកម្រិតវីតាមីនCខ្ពស់ជួយកាត់បន្ថយសារធាតុគីមីនោះបានឆាប់រហ័ស។ ចំណែកឯវីតាមីន Eគឺជាប្រភេទ អង់ទីអុកស៊ីដាយដែលជួយការពារការដុះសាច់ច្រមុះ។វីតាមីន C និង E នឹងបង្កើនការការពារទប់ស្កាត់នឹងការដុះ សាច់ច្រមុះ បានយ៉ាងមានប្រសិទ្ធភាព ។ ៦ អាហារមានផ្ទុកសារធាតុសេឡេនាម៖ អាហារមានផ្ទុកសារធាតុសេឡេនាមមានដូចជាផ្សិតកម្ពឹសអាចជួយការពារ ឬព្យាបាលការដុះសាច់ច្រមុះ។ អ្នកអាចទទួលទានអាហារដែលមានផ្ទុកសារធាតុសេឡេនាមនិងវីតាមីនE ច្រើនដើម្បីផ្ដល់ប្រយោជន៏ដល់សុខភាពរបស់អ្នក។ ក្រៅពីនេះ ការទទួលទាន ទឹកច្រើនក៏អាចជួយទប់ស្កាត់អ្នកពីការអាល្លែកហ្ស៊ីក៏ដូចជាទប់ស្កាត់ពីការដុះសាច់ច្រមុះផងដែរ៕ ©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។
ចែករំលែក