Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

«ជាពេទ្យមួយរូបដែរ ហើយក៏ធ្លាប់តែមើលថែ និងព្យាបាលអ្នកជំងឺជាប្រចាំ ដល់ពេលខ្លួនឯងឈឺវិញ ក៏ចង់មានអ្នកមើលថែទាំដូចគ្នា.... កុំភ្លេចណាថា ពេទ្យក៏អាចឈឺដូចគ្នា ហើយពេលដែលកម្លាំងកាយចុះខ្សោយ ក៏តែងតែត្រូវការកម្លាំងចិត្តមកជួយទប់....តាមការពិតទៅ ថាមពលផ្លូវចិត្តក៏អាចនឹងត្រូវបានបញ្ចូលតាមរូបភាពផ្សេងៗគ្នា...ក្នុងនោះ ក៏អាចជាពាក្យសម្តីនិយាយផ្ទាល់ ពាក្យពេចន៍រ៉ាយរ៉ាប់ជាតួអក្សរ ជាដើម... ធ្លាប់មានម្តង...ពិតជាសប្បាយចិត្ត....បើទោះជាមិនមានគេនៅក្បែរយូរ បានត្រឹមតែពេលខ្លីក៏អស់ចិត្តហើយ...ដល់ពេលេគេបារម្ភពេក សួរនាំឡើងភ្លេចថាខ្ញុំនេះជាពេទ្យម្នាក់ដែរទៅហើយ...គ្រាន់តែជាសារខ្លី និងទង្វើតូចតាចដែលអាចឲ្យបេះដូងលោតញាប់ខុសពីចង្វាក់ធម្មតា...chatgoal ទេ៎?» ឃើញមិត្តភក្តិរបស់បងប្រុសម្នាក់ផុសនៅលើហ្វេសប៊ុក ហើយក៏មានអារម្មណ៍ថារាងចាក់ដោតដែរ...នឹកគិតថា មាននិស្សិតពេទ្យ លោកគ្រូ និងអ្នកគ្រូពេទ្យមិនតិចនោះទេ​ដែលបាន និងកំពុងមើលថែអ្នកជំងឺនៅតាមស្ថាប័នផ្សេងៗយ៉ាងយកចិត្តទុកដាក់ តែពេលដែលពួកគាត់ឈឺម្តងៗ តើបាននរណាមើលថែគាត់? មើលថែខ្លួនឯង? ឬក៏ត្រូវតែទៅរកពេទ្យដែរ?  ដោយសារតែយើងមិនមែនជាពេទ្យ យើងប្រហែលជាមិនអាចជួយព្យាបាលបញ្ហាសុខភាពផ្លូវកាយដែលពួកគាត់មានទេ តែយើងក៏អាចនឹងជួយផ្តល់ជាកម្លាំងចិត្ត និងបញ្ជូននូវថាមពលផ្លូវចិត្តដល់ពួកគាត់បាន...ដូចដែលដឹងស្រាប់ហើយ ពេលដែលទន់ខ្សោយ ពាក្យសម្តី និងសកម្មភាពជាការយកចិត្តទុកដាក់បន្តិចបន្តួច​ គឺពិតជាមានអត្ថន័យខ្លាំងណាស់។ សូមធ្វើអ្វីដែលអាចធ្វើបាន ដើម្បីមនុស្សជាទីស្រលាញ់!!! 

ចែករំលែក

«ខ្ញុំស្រលាញ់អ្នក» ជាពាក្យបីម៉ាត់ដ៏ខ្លី ប៉ុន្តែមានអត្ថន័យខ្លឹមសារយ៉ាងជ្រាលជ្រៅ ហើយក៏អាចផ្លាស់ប្តូរអារម្មណ៍របស់មនុស្សម្នាក់ឲ្យក្លាយជាបុគ្គលដែលមានក្តីសុខជាងគេ នៅលើភពផែនដីនេះ ជួនកាលទៀតក៏ធ្វើឲ្យគេស្រក់ទឹកភ្នែកដោយមិនដឹងខ្លួនដោយសារតែទឹកចិត្តត្រេកអរ និងរំភើបពេលដែលបានស្តាប់លឺទៀតផង។ ពាក្យបីម៉ាត់នេះគួរតែប្រើឲ្យបានញឹកញាប់ ចំពោះតែមនុស្សម្នាក់ដែលអ្នកគិតថាសំខាន់សម្រាប់របស់អ្នកបានហើយ។ សម្រាប់អត្ថន័យនេះ យើងសូមលើកយកនូវវិធី១៨យ៉ាងដ៏រ៉ូមែនទិកដែលលោកអ្នកអាចនឹងអ​នុវត្ត ដើម្បីបន្ថែមនូវភាពផ្អែមល្អែមដល់ចំណងស្នេហារបស់អ្នកទាំងពីរទៀត ចង់ដឹងថាមានអ្វីខ្លះ?​តោះ! តាមដានជាមួយគ្នា...   ·  និយាយប្រាប់ថាស្រលាញ់ជាមួយនឹងភាសាផ្សេងៗពីគ្នា ៖  សាកនិយាយ ឬផ្ញើរពាក្យទាំងនោះទៅគេ ហើយឲ្យគេស្វែងរកអត្ថន័យដោយខ្លួនឯង នោះស្នាមញញឹមនឹងលេចចេញលើទឹកមុខគេជាមិនខាន។ ·  ប្រើប្រាស់ពាក្យស្លោក ឬសុភាសិតផ្អែមល្អែម ៖ ប្រសិនបើអ្នកមិនអាចរកនឹកពាក្យសម្តីល្អៗ ឬផ្អែមល្អែមណា ដោយខ្លួនឯងទេ អ្នកអាចរកបានរាប់លានឃ្លានៅលើអ៊ិនធឺណែតក្នុងពេលមិនដល់មួយនាទីផង។ ឮ ·  ភ្ជាប់ជាមួយនឹងកាដូ ៖ ការជូនកាដូទៅនរណាម្នាក់ជាវិធីងាយបំផុតក្នុងការបញ្ជាក់នូវការព្រួយបារម្ភទៅកាន់គេ ជាជាងការឲ្យតែវត្ថុទទេ អ្នកអាចភ្ជាប់ជាមួយនឹងកាតមួយដែលមានពាក្យថា «ខ្ញុំស្រលាញ់អ្នក»ផងដែរ។ ·  សាក់ឈ្មោះមនុស្សជាទីស្រលាញ់ ឬពាក្យថា«ស្រលាញ់» ៖ វាជាសញ្ញាមួយដែលនឹងមានអាយុកាលយូរ។ ·  សរសេរឈ្មោះមនុស្សជាទីស្រលាញ់​ ៖ បើអ្នកមិនហ៊ានប្រថុយនឹងការសាក់ទេអ្នកក៏អាចត្រឹមតែធ្វើការឆ្លាក់ឈ្មោះរបស់គេនៅលើក្រដាស ឬដៃហើយបង្ហាញដល់គេទៅក៏បានដែរ។ ·  បង្កើតកម្រងរូបភាព ៖ បើអ្នកមានភាពសិល្បៈក្នុងការគូររូបនោះ អ្នកអាចចំណាយពេលខ្លះបង្កើតជាសាច់រឿងស្នេហារបស់អ្នកទាំងពីរ ហើយបន្ថែមនូវកិច្ចសន្ទនាដែលបើកបង្ហាញពីទឹកចិត្តស្នោះស្នេហ៍របស់អ្នកចំពោះគេ។ វាពិតជាគួរឲ្យស្រលាញ់ និងពោរពេញដោយការច្នៃប្រឌិតពិតមែន។ ម្យ៉ាងលោកអ្នកក៏អាចធ្វើការស្វែងរកកម្មវិធីកុំព្យូទ័រណា ដែលជួយអ្នកក្នុងការបំពេញកិច្ចការនេះផងដែរ។ ·  ប្រើប្រាស់បណ្តាញសង្គម ៖ បង្ហាញពីទឹកចិត្ត និងក្តីស្រលាញ់របស់អ្នកចំពោះគេ តាមរយៈបណ្តាញសង្គមល្បីៗផ្សេងៗ ជាមួយនឹងឃ្លាខ្លីៗ ឬរូបភាពនៃអ្នក និងគេ។ ·  បង្កើតភាសាសម្ងាត់ ៖ នៅពេលធ្វើការទាក់ទង ឬឆ្លើយឆ្លងគ្នាជាមួយនឹងភាសាសម្ងាត់ដែលមានតែអ្នកទាំងពីរដែលដឹង និងយល់នោះ​ វាក៏រូបភាពមួយដែលគេគ្រប់គ្នាច្រណែនផងដែរ។ ពេលនោះ អ្នកក៏មិនបាច់បារម្ភអំពីការបែកធ្លាយផ្សេងៗទៅកាន់អ្នកដទៃដែរ។ ·  ប្រើនិមិត្តសញ្ញា ឬភាសាក្រៀម ៖ ” I Love You” គ្រប់ពេលពេក គ្រាន់តែគិតក៏គួរឲ្យធុញ និងជ្រេញដែរ ជួនកាលគេក៏គិតថាអ្នកនិយាយឲ្យតែហើយៗដែរ។ សាកប្រើសញ្ញាផ្សេងៗជំនួសវិញ​ ដូចជាxoxo

ចែករំលែក

សម្រាប់អ្នក…តើសុភមង្គលជាអ្វី? តើអ្នកមានអារម្មណ៍ថាមានសុភមង្គលនៅពេលណាដែរ? ចម្លើយរបស់អ្នក អាចនឹងខុសគ្នារវាង មុន និងក្រោយពេលមានគ្រួសារ… ដូចដែលគេតែងនិយាយតៗគ្នាអញ្ចឹង….«អ្នកនឹងមិនយល់អារម្មណ៍ជាឳពុកម្តាយគេ រហូតទាល់តែអ្នកមានបុត្រផ្ទាល់» ដឹងទេ? ដើម្បីអ្នក…ដើម្បីឲ្យអ្នកក្លាយជាមនុស្សម្នាក់ដែលដូចសព្វថ្ងៃនេះ…ពួកគាត់ត្រូវចំណាយអ្វីខ្លះ? កម្លាំងកាយ កម្លាំងចិត្ត ពេលវេលា ធនធាន ជាច្រើន... ប៉ុន្តែ…មិនថានឿយហត់យ៉ាងណា…ពាក្យបីម៉ាត់«ក្តីស្រលាញ់» ដែលពួកគាត់មាន គឺមិនសាបសូន្យ ឬអន់ថយឡើយ…តែ…មានតែកើនឡើង… អារម្មណ៍ក្នុងនាមជាអ្នកមានគុណទាំងពីរក៏ត្រូវបានបង្ហាញនៅក្នុងវីដេអូខាងក្រោមនេះផ្ទាល់…កុំរំលងឲ្យសោះណា៎… ប្រភព ៖ World Vision Cambodia © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

មិនចាំបាច់ទាល់តែមានការប៉ះទង្គិចភ្នែក ទើបបណ្តាលឲ្យមានបញ្ហារមាស់ ឬរលាកភ្នែកនោះទេ សូម្បីតែសកម្មភាពប្រចាំថ្ងៃក៏អាចឲ្យអ្នកមានអារម្មណ៍រមាស់ ឬឈឺភ្នែកដែរ។ ជាក់ស្តែង បញ្ហាទាំងនេះអាចបង្កមកពីធូលី ដី និងភាគល្អិតដែលមាននៅក្នុងបរិយាកាស ឬមកពីការអង្គុយសម្លឹងមើលសៀវភៅ ឬកំព្យូទ័រក្នុងរយៈពេលយូរ។ ដោយសារភ្នែកជាសរីរាង្គដ៏សំខាន់មួយ ដែលទាមទារឲ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការថែរក្សា។បើនិយាយពីវិធីសាស្រ្តថែរក្សាវិញ ការលាងភ្នែកជាអ្វីដែលបុគ្គលគ្រប់រូបគិតដល់មុនគេ ដើម្បីបំបាត់នូវអាការៈរមាស់ភ្នែកទាំងនោះ។ យ៉ាងណាមិញតើអ្នកច្បាស់ទេថា ការលាងភ្នែករបស់អ្នកត្រឹមត្រូវ និងមានសុវត្ថិភាព? បើមិនទាន់ច្បាស់ទេ លោកអ្នកអាចស្វែងយល់ពីគន្លឹះខាងក្រោមពីវិធីសាស្រ្តក្នុងការលាងភ្នែកឲ្យបានត្រឹមត្រូវ… មានទឹកលាងភ្នែក៖ គួរតែមានផលិតផលទឹកលាងភ្នែកនៅក្នុងផ្ទះ ជាពិសេសចំពោះគ្រួសារដែលមានកុមារតូចៗ ដែលអ្នកអាចរកទិញបាននៅតាមឱសថស្ថាននានា ដោយត្រូវប្រាកដថាទឹកលាងភ្នែកនោះមាន pH កម្រិតណឺត (pH ៧.០)។ ប្រើទឹកស្អាត៖ ប្រសិនបើមិនមានទឹកលាងភ្នែក អាចប្រើទឹកស្អាតជំនួសបាន ប៉ុន្តែទឹកដែលចេញពីក្បាលរ៉ូប៊ីណេអាចមានវត្តមានមេរោគដែលអាចប៉ះពាល់ដល់ភ្នែក។ ដូចនេះអ្នកគួរប្រើទឹកដែលបានធ្វើការច្រោះយកមេរោគចេញ ឬប្រើទឹកសុទ្ធក៏បាន។ រយៈពេលលាងភ្នែក៖ វាមានការប្រែប្រួលទៅតាមកម្រិតនៃការឆ្លងមេរោគក្នុងភ្នែករបស់អ្នកតួយ៉ាង៖ • ត្រូវការតែ ៥ នាទីសម្រាប់លាង ប្រសិនបើភ្នែកអ្នកត្រូវបានប៉ះពាល់ដោយសារធាតុដូចជាសាប៊ូ។ • ការប៉ះពាល់លក្ខណៈមធ្យម ដូចជាម្ទេស ឬសារធាតុអាស៊ីត អាចធ្វើការលាងពី ២០ នាទី ឬលើសពីនេះ។ សីតុណ្ហភាពទឹក ៖ ពេលប្រើទឹកសុទ្ធក្នុងការលាងភ្នែកអ្នកមិនត្រូវយកវាចេញភ្លាមៗពីទូទឹកកកសម្រាប់ប្រើនោះទេ។ ទឹកដែលស័ក្តិសមសម្រាប់លាងភ្នែកគួរតែមានសីតុណ្ហភាពពី១៥.៦ ទៅ៣៧.៨ អង្សាសេ។      ធ្វើការលាងភ្លាមៗ ៖ លាងសម្អាតភ្នែករបស់អ្នកបានកាន់តែឆាប់កាន់តែល្អ រាល់ពេលដែលមានអាការៈផ្សេងៗ ព្រោះក្នុងករណីការលាងមិនបានទាន់ពេលវេលា អាចបង្កឲ្យមានការខូចខាតច្រើនទៅកាន់សរីរាង្គភ្នែករបស់អ្នក។យ៉ាងណាមិញ ប្រសិនមិនបានធូរស្រាល ឬមានរោគសញ្ញាសង្ស័យកើតឡើង គួរធ្វើការស្វែងរកការព្យាបាលពីអ្នកឯកទេស។ © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។                                             

ចែករំលែក

គ្រុនឈាមជាជំងឺឆ្លង បង្កឡើងដោយវីរុសដាំង (Dengue Virus)ជាប្រភេទផ្លាវីវីរុស (Flavivirus) ស្ថិតក្នុងក្រុមគ្រួសារជាមួយគ្នានឹង វីរុសរលាកខួរក្បាល(Japanese encephalitis) និងគ្រុនលឿង (Yellow fever)ជាដើម។ ជំងឺគ្រុនឈាម ត្រូវបានរកឃើញជាលើកដំបូងនៅប្រទេសកម្ពុជាក្នុងឆ្នាំ ១៩៦៣។ជារៀងរាល់ឆ្នាំ កម្ពុជាត្រូវបានរាយការណ៍ថាមានជំងឺគ្រុនឈាមជាមធ្យម ១០៣ករណី ក្នុងចំនួនប្រជាជន១០០.០០០នាក់ និងអត្រាស្លាប់ប្រមាណ ១% ដែលសុទ្ធតែជាកុមារអាយុក្រោម១៥ឆ្នាំ (៧៩%ជាកុមារដែលមានអាយុក្រោម៩ឆ្នាំ)។ អត្រាឈឺដែលខ្ពស់បំផុតគឺ កើតមានលើកុមារដែលមានអាយុពី៥ដល់៩ឆ្នាំ បន្ទាប់មក គឺកុមារដែលមានអាយុពី ០ដល់៤ឆ្នាំ (នេះបើយោងតាមមគ្គទេសក៍ធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺគ្រុនឈាម ឆ្នាំ២០១១)។ មេរោគនៃគ្រុនឈាម (Dengue Virus) បែងចែកជា៤ប្រភេទ ៖ ដាំង១ ដាំង២ ដាំង៣ ដាំង៤ (DEN-1, DEN-2, DEN-3, DEN-4) គឺសុទ្ធតែជាប្រភេទវីរុសដែលអាចបង្កឲ្យមានជំងឺគ្រុនឈាមមកលើមនុស្ស។ ដោយឡែក នៅកម្ពុជាត្រូវបានឃើញថាភាគច្រើនបង្កដោយវីរុសដាំង-២ និងដាំង-៣ដែលចាប់ផ្តើមកើតមានការរាតត្បាតចាប់ពីខែមេសា-ឩសភា និង កាន់តែខ្ពស់នៅ ខែកក្កដា-សីហា ហើយថយចុះមកវិញចាប់ពីខែតុលា-វិច្ឆិកា។   រោគសញ្ញា ជំងឺគ្រុនឈាមភាគច្រើនប្រមាណ៧៥% គឺគ្មានរោគសញ្ញាទេ រីឯប្រមាណ២៥% ផ្សេងទៀតអាចមានរោគសញ្ញាតិចតួច (Denguefever)និងមានចំនួនតិចបំផុតដែលមានសភាពធ្ងន់ធ្ងរ(Dengue hemorrhagic fever)។ ការវិវឌ្ឍរបស់ជំងឺគ្រុនឈាមមាន ៣ដំណាក់កាល៖ 1.    ដំណាក់កាលក្ដៅ (Febrile phase) មានរយៈពេល២-៧ថ្ងៃ 2.    ដំណាក់កាលត្រជាក់ខ្លួន (Afebrile phase or Critical phase)មានរយៈពេល២៤-៤៨ម៉ោង 3.    ដំណាក់កាលជាសះស្បើយ (Convalescent phase) មានរយៈពេល២-៣ថ្ងៃ។ រោគសញ្ញានៃ Dengue fever នៅក្នុងដំណាក់កាលក្តៅ (Febrile phase)៖ • រោគសញ្ញាដំបូងគួរឲ្យកត់សម្គាល់គឺគ្រុនក្តៅខ្លាំង ៣៩-៤០អង្សាសេ និងអាចមានរោគសញ្ញាផ្សេងៗទៀត៖ • មុខឡើងក្រហម • ឈឺក្បាល • ឈឺក្នុងប្រឡង់ភ្នែក • ឈឺសាច់ដុំ និងសន្លាក់ដៃជើង • កន្ទួលក្រហមលើស្បែក • សញ្ញាហូរឈាមលើស្បែក (Petechiae,Tourniquet test) • គោលិកាសធ្លាក់ចុះតិចតួចបន្ទាប់មកDengue fever វិវឌ្ឍទៅរកដំណាក់កាលជាសះស្បើយ (Convalescent phase) តែម្ដងដោយមិនឆ្លងកាត់ដំណាក់កាលត្រជាក់ខ្លួន (Critical phase)។ រោគសញ្ញានៃ Dengue haemorrhagic feverនៅក្នុងដំណាក់កាល Febrile phase សញ្ញាដូចហ្នឹង Dengue fever ដែរ ប៉ុន្តែ • សញ្ញាហូរឈាមមានលក្ខណៈធ្ងន់ធ្ងរនិងច្បាស់លាស់ជាងដូចជា (សញ្ញាហូរឈាមលើស្បែក ជាំស្បែក ហូរឈាមអញ្ចាញធ្មេញឈាមច្រមុះ ឈាមក្រពះ ឬជុះឈាម) • ក្រៅពីនេះក៏មានសញ្ញា ថ្លើមរីកធំ ហើយឈឺ • ងងុយដេកច្រើន មិនលេង មិនញ៉ាំអាហារ • គោលិកាស និងប្លាកែតធ្លាក់ចុះខ្លាំង • វត្តមាននៃការជ្រាបចេញប្លាស្មាមកក្រៅសរសៃឈាម (Plasma leakage)។ ក្នុងដំណាក់កាល Critical phase កុមារចាប់ផ្ដើមត្រជាក់ខ្លួន។ ការជ្រាបចេញប្លាស្មាមកក្រៅសរសៃឈាម (Plasma leakage) កាន់តែខ្លាំងក្លា ធ្វើឲ្យកំហាប់ឈាមខាប់ និងអាចនាំឲ្យមានស្សុក hypovolemic (Dengue shock syndrome)។ នៅក្នុងករណី Dengue shock syndrome កុមារមានសញ្ញាដូចខាងក្រោម៖ • ឡេះឡះ ស្បែកត្រជាក់ហើយស្អិត • ជីពចរញាប់ហើយខ្សោយ • សម្ពាធឈាមទាបធៀបនឹងអាយុរបស់កុមារ • សម្ពាធឈាមត្បៀតតិចជាង 20 mmHg • អត់ទឹកនោម។ ដំណាក់កាលជាសះស្បើយ (Convalescent phase)កុមារមានសភាពត្រឡប់មកធម្មតាវិញ៖ • សីតុណ្ហភាពធម្មតា • ជីពចរនិងសម្ពាធឈាមនឹងនរ • មិនមានសញ្ញាហូរឈាមបន្ត • បរិភោគអាហារបាន និងលេងឡើងវិញ • កំហាប់ឈាមមកសភាពល្អ • មាននោមដូចប្រក្រតី • មានកន្ទួលក្រហមនៅផ្ដុំគ្នា ហើយរមាស់ នៅពេញខ្លួនជាពិសេសចុងដៃជើង។ មូលហេតុ និងការចម្លង មូសខ្លាញីដែលជាភ្នាក់ងារចម្លងនៃជំងឺគ្រុនឈាមមានប្រភេទ Aedes aegypti និង Aedes albopictus ហើយវាចូលចិត្តរស់នៅតាម ទីកន្លែងងងឹតក្នុងផ្ទះ និងនៅតាមបរិវេណជុំវិញផ្ទះដែលត្រជាក់ហើយសើម។ ជំងឺគ្រុនឈាមតែងមានវត្តមាននៅតំបន់ដែលមានអាកាសធាតុក្តៅមធ្យម រួមមានទ្វីបអាស៊ីអាគ្នេយ៍ អាស៊ីកណ្តាលនិង អាមេរិកខាងត្បូង ហើយកម្ពុជា គឺជាប្រទេសដែលស្ថិតក្នុងចំណោមប្រទេសដែលមានការចម្លងខ្ពស់ មិនថានៅក្នុងទីក្រុង ឬទីជនបទ។លក្ខណៈចម្លងនៃជំងឺគ្រុនឈាមធ្វើឡើងតាមរយៈវដ្តពីមនុស្សទៅមូស និង ពីមូសទៅមនុស្សវិញមានន័យថាក្រោយពីមូសខ្លាញីបានខាំជញ្ជក់ឈាម ពីអ្នកជំងឺគ្រុនឈាមវីរុសដាំងបានលូតលាស់ហើយសម្ងំនៅក្នុងក្រពេញទឹកមាត់របស់សត្វមូស។ បន្ទាប់មកសត្វមូសនោះបានទៅខាំជញ្ជក់ឈាម ហើយវាបានបញ្ចូលវីរុសដាំងពីក្រពេញទឹកមាត់របស់វាទៅក្នុងខ្លួនមនុស្សមានសុខភាពល្អផ្សេងទៀតដែលធ្វើឲ្យពួកគាត់ក្លាយជាអ្នកជំងឺគ្រុនឈាម វដ្តនេះនឹងប្រព្រឹត្តទៅជាដដែលៗ ។ ការធ្វើរោគវិនិច្ឆ័យ ការធ្វើរោគវិនិច្ឆ័យអាចនឹងពិបាកព្រោះរោគសញ្ញារបស់វាងាយនឹងច្រឡំជាមួយរោគសញ្ញានៃជំងឺផ្សេងទៀត។ ដូច្នេះ ក្នុងករណីមានរោគសញ្ញាទាំងឡាយខាងលើ ត្រូវស្នើសុំវិភាគឈាមដូចជា៖ • វីរូឡូហ្ស៊ី (Virology) ៖ រកឌីអិនអេ (DNA) ឬ អង់ទីហ្សែន (Ag) NS-1 របស់វីរុសដាំង (អាចធ្វើបាននៅក្នុង៥ថ្ងៃដំបូងបន្ទាប់ពីមានការចម្លង ប៉ុន្តែត្រូវចំណាយខ្ពស់) • សេរ៉ូឡូហ្ស៊ី (Serology) ៖ រកអង្គបដិបក្ខ IgM និង IgG (ធ្វើបានចាប់ពីថ្ងៃទី៥ បន្ទាប់ពីមានការចម្លង) • បច្ចុប្បន្នមានភាពងាយស្រួលជាងមុនដោយ អ្នកវិទ្យាសាស្រ្តអាចផលិតបាននូវតេស្តលឿន (Rapid test: SD DengueDuo NS1/IgM/IgG) ៖ កម្រិតជឿជាក់ខ្ពស់ប្រមាណ៩៥%  មានភាពងាយស្រួល រហ័សនិងចំណាយតិច។ ប៉ុន្តែវាមិនទាន់គ្រប់គ្រាន់ក្នុងការវាយតម្លៃការវិវឌ្ឍ ឬប្រភេទនៃជំងឺគ្រុនឈាមបានទេ។ ដើម្បីបែងចែកថាវាជាប្រភេទ Dengue feverឬ Dengue hemorrhagic fever គឺត្រូវមានការជ្រាបចេញប្លាស្មាមកក្រៅសរសៃឈាម (Plasma leakage)៖ • ឈាមខាប់ • អេម៉ាតូគ្រិតលើសពី ២០%នៃអេម៉ាតូគ្រិតធម្មតា • មានទឹកដក់ក្នុងស្រោមសួត ឬស្រោមពោះ • កម្រិតប្រូតេអុីនក្នុងឈាមថយចុះ។ ការព្យាបាល ការព្យាបាលជំងឺគ្រុនឈាមទាមទារឲ្យមានការប្រុងប្រយ័ត្នខ្ពស់៖ • ការផ្តល់ថ្នាំបញ្ចុះកំដៅត្រឹមត្រូវ មិនឲ្យលើសកម្រិត ចៀសវាងពុលនិងខូចថ្លើម • ហាមដាច់ខាតប្រើថ្នាំបញ្ចុះកំដៅប្រភេទ Aspirin ដែលប្រឈមនឹងការហូរឈាមកាន់តែខ្លាំង • ចៀសវាងប្រើថ្នាំប្រភេទ Steroids, Ibuprofen • ជូតខ្លួនកុមារដោយក្រណាត់ជ្រលក់ទឹកត្រជាក់ដើម្បីកាត់បន្ថយកំដៅ និងតម្រូវការថ្នាំបញ្ចុះកំដៅ • ផ្តល់អាហារ និងទឹកតាមមាត់ដល់កុមារឲ្យបានគ្រប់គ្រាន់ • ការផ្តល់សេរ៉ូមតាមសរសៃមានភាពចាំបាច់ និងដោយប្រុងប្រយ័ត្នខ្ពស់ នៅក្នុងដំណាក់កាលCritical phase ដើម្បីកុំឲ្យមានស្សុក(Hypovolemic shock) ឬលើសជាតិទឹកក្នុងខ្លួន (Fluid overload) • ការចាក់បញ្ចូលឈាម ឬប្លាស្មាបើមានការចាំបាច់ • គ្មានថ្នាំផ្សះ ឬថ្នាំប្រឆាំងវីរុសណាអាចព្យាបាលជំងឺគ្រុនឈាមឲ្យជាសះស្បើយបានទេ • តាមដាននូវសញ្ញាជីវិត បរិមាណទឹកនោម និងកម្រិតអេម៉ាតូគ្រិតឲ្យបានញឹកញាប់ជាពិសេសក្នុងដំណាក់កាល Critical phase ។ ក្នុងករណីទទួលការព្យាបាលយឺតយ៉ាវកុមារនឹងមានហានិភ័យដល់ជីវិតខ្ពស់ណាស់។ ផលវិបាកក្រោយពីព្យាបាល • អតុល្យភាពនៃអេឡិចត្រូលីត្រ • លើសជាតិទឹកក្នុងខ្លួន និងហើមសួត • ស្សុកយូរពេល • ហូរឈាមច្រើន • ខ្សោយថ្លើម និងតម្រងនោម • រលាកខួរក្បាល (Hepatic encephalopathy) • ឆ្លងរោគ។ ការបង្ការ • ការពារកុមារកុំឲ្យមូសខ្លាខាំ ដោយស្លៀកពាក់ឲ្យបានជិត និងគេងនៅក្នុងម៉ុងជានិច្ច • ប្រើថ្នាំសម្លាប់សត្វមូស និងដង្កូវទឹក • សម្អាតទាំងក្នុង និងក្រៅផ្ទះដែលជាទីកន្លែងនៃជម្រកមូសខ្លា និងកន្លែងដែលមូសអាចពងបាន ដូចជាពាងទឹក ចានទ្រតុទូ ឬសម្រាមដែលអាចដក់ទឹកបាន • ចាក់ថ្នាំបង្ការជំងឺគ្រុនឈាម ជាការការពារ(នឹងមាននៅកម្ពុជាឆាប់ៗ)។ គ្មានអ្វីដែលល្អជាងការកាពារកុំឲ្យមានជំងឺទេវិធីសាស្រ្តល្អបំផុតគឺ ការពារកុំឲ្យមានមូសខ្លានិងដង្កូវទឹកទាំងនៅក្នុង និងក្រៅផ្ទះ។ ត្រូវប្រញាប់ស្វែងរកកន្លែងផ្ដល់សេវាសុខាភិបាលក្នុងករណីសង្ស័យថា កុមារមានជំងឺគ្រុនឈាមដើម្បីធ្វើរោគវិនិច្ឆ័យរួមទាំងព្យាបាលឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលា។ បកស្រាយដោយ​៖ លោកវេជ្ជបណ្ឌិត ឡាំ ពេជ្រកិត្យា ឯកទេសកុមារនៅមន្ទីរពេទ្យកុមារជាតិ © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។                                               

ចែករំលែក

មានមនុស្សមិនតិចទេ ដែលបានប្រើប្រាស់ថ្នាំរវើរវាយ(psychedelic drugs) នឹងប្រាប់អ្នកពីឥទ្ធិពលដែលសារធាតុនោះ អាចជួយបង្កើននូវស្មារតីយល់ដឹង (consciousness) របស់ពួកគេ។ អ្នកប្រហែលស្តាប់ទៅដូចជាចម្លែក ប៉ុន្តែវាជាការពិតមួយដែលអ្នកមិនធ្លាប់បានដឹង នេះបើយោងទៅតាមការពិសោធន៍របស់អ្នកវិទ្យាសាស្រ្ត។ អ្វីជាស្មារតីយល់ដឹង (consciousness) របស់អ្នក? ស្មារតី (consciousness) ប្រៀបបានជារឿងសម្ងាត់.....ដែលអ្នកវិទ្យាសាស្រ្តខាងសរសៃប្រសាទ នៅមិនទាន់យល់ច្បាស់ និងឲ្យនិយមន័យដែលសាកសមទៅនឹងពាក្យ ស្មារតីនោះនៅឡើយ ចំណែកភាពស្រពេចស្រពិលនៅតែមានក្នុងការបែកចែកឲ្យច្បាស់នូវថាអ្វីជា ការមានស្មារតី និងការគ្មាន។ ស្មារតីយល់ដឹង ពុំមានតួនាទីច្បាស់លាស់នៅក្នុងខួរក្បាលរបស់អ្នក តែវាត្រូវបានគេសម្គាល់យ៉ាងជាក់លាក់ថាកំពុងមានវត្តមាននៅទីនោះ ទោះបីជាមិនអាចធ្វើការវាស់វែងបាន។ នៅក្នុងការចុះផ្សាយមួយ អ្នកវិទ្យាសាស្រ្តខាងផ្នែកសរសៃប្រសាទបានសន្និដ្ឋានថា “ស្មារតីយល់ដឹងបានបាត់បង់រៀងរាល់ពេលយប់ នៅពេលដែលអ្នកគេងយ៉ាងស្កប់ស្កល់ ដែលមិនមានសូម្បីតែសុបិន្ត”។ មនុស្សភាគច្រើន យល់ថាពួកគេពោរពេញដោយស្មារតីយល់ដឹង នៅពេលដែលពួកគេស្ថិតក្នុងសភាពដឹងខ្លួន ហើយវានឹងបាត់បង់បន្តិចម្តងៗនៅដំណាក់កាលនៃដំណេក និងនៅពេលស្ថិតក្រោមឥទ្ធិពលនៃថ្នាំសន្លប់ដែលវានឹងទៅបន្ថយនូវមុខងាររបស់ខួរក្បាល។ តាមការស្រាវជ្រាវបានរកឃើញនូវ រូបរាងដែលអាចវាស់វែងបាន ពីសកម្មភាពរបស់ខួរក្បាល ដោយហេតុថា កំឡុងពេលមានស្មារតីយល់ដឹង ខួរក្បាលនឹងបញ្ចេញនូវរូបរាងដែលស៊ាំញ៉ាំ និងពិបាកប៉ាន់ស្មានបាន ដែលវាជាសកម្មភាពបែបអគ្គិសនី (electrical activity) ហើយវាត្រូវបានវាស់វែងតាមរយៈវិធីសាស្រ្តម៉្យាងហៅថា megnetoencephalography (MEG)។ ថ្នាំរវើរវាយ បង្កើនស្មារតីដូចម្តេច? អ្នកសិក្សាស្រាវជ្រាវបាន ប្រើប្រាស់ថ្នាំពពួក LSD Ketamine និង Psilocybin ទៅលើអ្នកចូលរួមក្នុងការពិសោធន៍ រួចធ្វើការវាស់នូវសកម្មភាពរបស់ខួរក្បាលដោយប្រើប្រាស់ម៉ាស៊ីន megnetoencephalography (MEG)។ សកម្មភាពរបស់ពពួកថ្នាំរវើរវាយ (psychedelic drugs) ផ្អែកតាមការពីសោធន៍កន្លងមក វាមានឥទ្ធិពលធ្វើឲ្យអ្នកប្រើប្រាស់អាចកំណត់បានរូបភាពបានកាន់តែច្បាស់ មានអារម្មណ៍រួមបញ្ចូលនឹងបរិយាកាសជុំវិញខ្លួន និងអារម្មណ៍ជាច្រើនផ្សេងទៀត។ កំឡុងពេលដែលអ្នកចូលរួមទាំងអស់កំពុងតែមានអារម្មណ៍ដូចខាងលើ ម៉ាស៊ីន MEG អាចចាប់បាននូវសកម្មភាពរបស់ខួរក្បាលដែលមានភាពស្មុគស្មាញ ជាពិសេសនៅត្រង់ តំបន់នៃការយល់ឃើញ របស់ខួរក្បាល។ ថ្នាំរវើរវាយទាំងបី ត្រូវបានសម្គាល់ថាវាបានបង្កើននូវសញ្ញាយ៉ាងសម្បូរបែបនៅក្នុងខួរក្បាល។ ការរុករកឃើញនេះ ជាស្ពានមួយក្នុងការកំណត់ឲ្យបានច្បាស់ពី ធម្មជាតិនៃស្មារតីយល់ដឹង ក៏ដូចជាអាចជួយឲ្យអ្នកស្រាវជ្រាវទាំងអស់អាចបន្តសិក្សាពីប្រសិទ្ធភាពរបស់ពពួកថ្នាំ រវើរវាយ (psychedelics) សម្រាប់សុខភាពទៅថ្ងៃអនាគត។ © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។  

ចែករំលែក

រំចង់ បានបើកដំណើរការជាផ្លូវការតាំងពីឆ្នាំ១៩៩៦ ដោយពេលនោះចំនួនជាងធ្មេញហាក់ដូចជាមានច្រើន ស្របពេលដែលចំនួនពេទ្យធ្មេញនៅមានកម្រិតនៅឡើយ។ ជាមួយនឹងការបម្រើសេវាទន្តសាស្រ្តដ៏ល្អឥតខ្ចោះជូនអតិថិជនទាំងក្នុង និងក្រៅប្រទេសអស់រយៈពេលជាច្រើនឆ្នាំ មន្ទីរពេទ្យទន្តសាស្រ្ត និងសម្ផស្ស រំចង់ ត្រូវបានទទួលស្គាល់ជាមន្ទីរពេទ្យដែលមានគុណភាព និងស្តង់ដាអន្តរជាតិដំបូងគេនៅកម្ពុជា​តាមរយៈប្រព័ន្ធISO 9001:2000 នៅក្នុងឆ្នាំ២០០៨។            ហេលស៍ថាមបានធ្វើការសម្ភាសន៍លោក គង់ ភក្តី ដែលជាទន្តសាស្រ្តមួយរូបរបស់រំចង់ ដោយលោកបានប្រាប់ក្រុមការងារយើងថា អតិថិជនដែលបានទទួលសេវកម្មផ្នែកទន្តសាស្រ្តរបស់រំចង់ សុទ្ធតែមានការពេញចិត្ត និងកោតសរសើរអំពីគុណភាព និងភាពល្អឥតខ្ចោះនៃការបម្រើសេវកម្ម។ មិនត្រឹមតែប៉ុណ្ណោះអតិថិជនជាច្រើនបានណែនាំទៅកាន់មិត្តភក្តិក៏ដូចជាធ្វើការលើកតំកើងរំចង់ជាមន្ទីរពេទ្យទន្តសាស្រ្តដ៏គម្រូមួយប្រចាំនៅកម្ពុជាក៏ដូចជានៅទូទាំងពិភពលោក។ លោកក៏បានបន្តទៀតថា មន្ទីរពេទ្យទន្តសាស្រ្ត និងសម្ផស្ស រំចង់ មានបម្រើសេវកម្មជាច្រើនដោយរួមបញ្ចូលទាំងការវិនិច្ឆ័យរោគផ្សេងៗ ការព្យាបាលភាពមិនប្រក្រតីនៃសុខភាពមាត់ធ្មេញ ការថែទាំក្រោយការព្យាបាល ការបង្កើននូវសម្រស់ក៏ដូចជាភាពទាក់ទាញតាមរយៈការពត់ធ្មេញជាដើម ព្រមទាំងការផ្តល់នូវវិធីសាស្រ្តផ្សេងៗដើម្បីថែរក្សាសុខភាពមាត់ធ្មេញក៏ដូចជាចៀសវាងនូវបញ្ហាដដែលទៀត។ តាមរយៈការប្រឹក្សាជាមួយនឹងទន្តពេទ្យដ៏ជំនាញរបស់រំចង់ លោកអ្នកនឹងទទួលបានគម្រោងនៃការព្យាបាល និងការវិនិច្ឆ័យរោគសញ្ញានៃជម្ងឺផ្សេងៗដែលកើតមានចំពោះសុខភាពមាត់ធ្មេញរបស់លោកអ្នក។ លើសពីនេះទៀត រំចង់ក៏មានសេវាកម្មធ្វើឲ្យពណ៌ធ្មេញនៅសស្អាត ដើម្បីបង្កើតឲ្យបានស្នាមញញឹមប្រកបដោយភាពទាក់ទាញផងដែរ។ រីឯបញ្ហាមិនប្រក្រតីនៃមាត់ធ្មេញដូចជា ជម្ងឺអញ្ចាញធ្មេញ ក៏នឹងត្រូវបានដោះស្រាយដោយទន្តពេទ្យដ៏ជំនាញរបស់រំចង់ផងដែរ។ ក្រៅពីសេវាកម្មព្យាបាល រំចង់ក៏មានសេវាកម្មពត់ធ្មេញដែលជួយបង្កើននូវភាពស្រស់ស្អាត និងទាក់ទាញថែមមួយកម្រិតទៀតដល់អ្នកដែលមិនមានបញ្ហាមាត់ធ្មេញ។            ក្រៅពីការបម្រើសេវាកម្មដោយរកប្រាក់កម្រៃហើយ រំចង់ក៏មានផ្តល់ជូននូវសេវាកម្មទន្តសាស្រ្តដោយឥតគិតថ្លៃជូនដល់ប្រជាជននៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ និងនៅខេត្តព្រះសីហនុ កំពង់ស្ពឺ និងព្រះវិហារ តាំងពីឆ្នាំ២០០៧ ដោយបានបង្កើតនូវគ្លីនិកធ្មេញចល័តដោយបានទទួលអ្នកជម្ងឺពី១០០ទៅ200នាក់ក្នុងមួយថ្ងៃ។​ រំចង់បានផ្តល់ឱកាសជូននិស្សិតទន្តសាស្រ្តដែលរៀបនឹងបញ្ចប់ការសិក្សាចូលរូមសកម្មភាពសប្បុរសធម៌ ដើម្បីជាការអនុវត្តផ្ទាល់នូវអ្វីដែលខ្លួនបានរៀន ក៏ដូចជាជួយដោះស្រាយបញ្ហាមាត់ធ្មេញរបស់ប្រជាជននៅទីនោះ។ នេះជាទង្វើដ៏គួរស្ញប់ស្ញែងមួយរបស់រំចង់ ក្នុងការតបស្នង និងជួយសង្គ្រោះសង្គមជាតិទាំងមូលឲ្យប្រជាជនកម្ពុជាមានសុខភាពមាត់ធ្មេញរឹងមាំ។            ជាចុងក្រោយ លោកគង់ ភក្តីក៏បានផ្តល់ជាអនុសាសន៏ដល់ប្រជាជនកម្ពុជាដែលកើតមានបញ្ហាមាត់ធ្មេញត្រូវរកពេទ្យធ្មេញដែលមានស្តង់ដា និងត្រូវចេះថែរក្សាវាឲ្យបានល្អ ព្រោះការព្យាបាលធ្មេញដែលខូចទាមទារការចំណាយប្រាក់ និងពេលវេលាច្រើន។ ហើយលោកក៏បានជូនជាដំបូន្មានដល់និស្សិតទន្តសាស្រ្តជំនាន់ក្រោយៗឲ្យខិតខំប្រឹងប្រែងរៀនសូត្រនៅសាលាហើយធ្វើការស្រាវជ្រាវបន្ថែមទៀតតាមរយៈប្រព័ន្ធអ៊ិនធឺណែតឬប្រភពផ្សេងៗទៀត និងឆ្លៀតពេលចុះអនុវត្តតាមគ្លីនិក ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួន។ © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។                                             

ចែករំលែក

រាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែ មីនា ឆ្នាំ ២០១៧ everjobs.com.kh ដែលជាគេហទំព័រអ៊ិនធឺណែតសម្រាប់ស្វែងរកការងារដែលឈានមុខគេបំផុតនៅកម្ពុជា ថ្មីៗនេះបានចេញបោះពុម្ពផ្សាយលើកទី១ នូវរបាយការណ៍ការងារប្រចាំត្រីមាសរបស់ពួកគេ។ ការវិភាគអំពីទីផ្សារការងារនៅកម្ពុជាប្រចាំត្រីមាសនេះ ត្រូវបានបង្ហាញនៅក្នុងក្រាហ្វិចដែលបានលើកឡើងអំពីបម្រែបម្រួលនៃការដាក់ពាក្យស្នើរសុំការងារអនឡាញនៅក្នុងពេលថ្មីៗនេះក្នុងប្រទេសកម្ពុជា។ ទិន្នន័យនៃរបាយការណ៍នេះទទួលបានមកពីការត្រួតពិនិត្យនៅក្នុងគេហទំព័រ everjobs.com នៅក្នុងអំឡុង ខែមករា ខែកុម្ភៈ និងខែមិនានៅក្នុងឆ្នាំ ២០១៧ ដែលវាបានចង្អុលបង្ហាញអំពីអត្រានៃកំណើនឱកាសការងារនៅតាមបណ្ដាលអង្គការក្រៅរដ្ឋាភិបាលនានា ក្នុងប្រទេសកម្ពុជា។ របាយការណ៍ការងាររបស់ everjobs បានលើកឡើងថា បន្ទាប់ពីធនាគារ អង្គការក្រៅរដ្ឋាភិបាលស្ថិតនៅក្នុងជួរលេខរៀងទី ២ ក្នុងការជ្រើសរើសបុគ្គលិកច្រើនជាងគេនៅកម្ពុជា។ មានឱកាសការងារជាង ៥៣៦កន្លែងដែលបានមកពីគេហទំព័រ everjobs.com.kh ក្នុងអំឡុងខែត្រីមាសទី១នេះ ហើយមានអង្គការក្រៅរដ្ឋាភិបាលជាង ៣០០០ដែលកំពុងតែបន្តការពង្រឹង និងបង្កើតនូវការផ្ដល់ឲ្យនូវឱកាសការងារជាច្រើនផងដែរ។ យោងទៅតាមរបាយការណ៍ការងាររបស់ everojobs អង្គការក្រៅរដ្ឋាភិបាល គឺមិនត្រឹមតែស្ថិតនៅក្នុងជួរលេខរៀងទី២ នៅក្នុងត្រីមាសទី១នេះទេ ប៉ុន្តែក៏បានស្ថិរនៅក្នុងជួរលេខរៀងទី៥ នៅក្នុងឧស្សាហកម្មការងារផងដែរ ដោយគិតទាំងប្រជាប្រិយភាពអំពីអ្នកស្វែងរកការងារផងដែរ ដែលមានពាក្យស្នើរសុំការងារចំនូន ១៧០០ច្បាប់នៅក្នុងរយៈពេល ៣ខែ។ Marie Balandreau ដែលជាអ្នកគ្រប់គ្រងផ្នែកអភិវឌ្ឍន៍ពាណិជ្ជកម្មនៅ everjobs ប្រចាំនៅកម្ពុជាបានលើកឡើងដូច្នេះថា «ពួកយើងបានសង្កេតឃើញថា មានអត្រាកំណើននៃឱកាសការងារនៅតាមបណ្ដាល អង្គការក្រៅរដ្ឋាភិបាល រួមជាមួយនឹងការកើនឡើងនៃការដាក់ពាក្យស្នើរសុំនៅក្នុងឧស្សាហកម្មការងារនេះផងដែរនៅក្នុងឆ្នាំនេះ។ អង្គការបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្ថាប័នដែលធ្វើការសម្រាប់ការធ្វើសមាហរណកម្មសង្គមរបស់ក្រីក្រ គឺនៅតែមានសារៈសំខាន់នៅក្នុងការអភិវឌ្ឍសង្គមរបស់ប្រទេសកម្ពុជា។» អំឡុងពេលដែលការងារ ផ្នែកព័ត៌មានវិទ្យា ឬក៏គ្រូបង្រៀននៅតែមានអត្រាថេរសម្រាប់ ការស្វែងរកពីសំណាក់អ្នកស្វែងរកការងារធ្វើ everjobs បានកំណត់នូវអត្តសញ្ញាណនៃមុខតំណែងការងារថ្មីមួយដែលទទួលបានការស្វែងរកច្រើនជាងគេលំដាប់ទី ៣ គឺ «ភ្នាក់ងារឥណទាន»។ មុខតំណែងនេះ មានទំនាក់ទំនងទៅនឹងឧស្សាហកម្មការងារផ្នែកធនាគារហើយវាជាឧស្សាហកម្មដែលមានទទួលបានការចាប់អារម្មណ៍ជាងគេ ក្នុងចំណោមអាជីពការងារនៅក្នុងប្រទេសកម្ពុជា។ ជាឧស្សហកម្មការងារកំពូលដំបូងគេដែលទទួលបានពាក្យស្នើរសុំការងារជាង ២៧៦០ច្បាប់នៅក្នុងអំឡុងខែ មករា កុម្ភៈ និងមិនានៅក្នុងឆ្នាំ ២០១៧នេះ ព្រមទាំងបានផ្ដល់ឲ្យនូវឱកាសការងារ ជាង២៨០កន្លែងនៅក្នុងប្រទេសកម្ពុជា។ របាយការណ៍ការងារក៏បានធ្វើចំណាត់ថ្នាក់ទីក្រុងនៃប្រទេសកម្ពុជា ដោយផ្អែកលើចំនួននៃដំណឹងជ្រើសរើសបុគ្គលិកផងដែរ រួមមានរាជធានីភ្នំពេញស្ថិតនៅក្នុងលេខរៀងទី១ បន្ទាប់មកទៀតគឺក្រុងសៀមរាប ក្រុងព្រះស៊ីហនុ កណ្ដាល និងក្រុងកំពត។ នេះបើយោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាខេត្តកណ្តាល ដែលមានទីតាំងស្ថិតនៅចម្ងាយ 20 គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ មានរោងចក្រចំនួន ៥៥សំខាន់ៗនៅក្នុងវិស័យឧស្សាហកម្មកាត់ដេរ ហើយបានបង្កើតឱកាសការងារសម្រាប់ប្រជាជនកម្ពុជាប្រហែល ០.៥ លាននាក់ ព្រមទាំងបានបង្កើតប្រាក់បៀវត្សន៍ប្រចាំខែសម្រាប់បុគ្គលិក ចំនួន ០.៣ ពាន់លានដុល្លារអាមេរិកថែមទៀតផង។ Marie Balandreau បាននិយាយថា «ការបម្រើជាខ្សែក្រវាត់ដ៏សំខាន់សម្រប់សេដ្ឋកិច្ចនៃរាជធានីនេះ យើងអាចរំពឹងថានឹងមានតែខេត្តកណ្តាលប៉ុណ្ណោះដែលអាចរក្សាការពង្រីក និងបង្កើតឱកាសការងារជាច្រើនទៀតយ៉ាងឆាប់រហ័ស។  ខណៈពេលដែលនិន្នាការថ្មីនេះត្រូវបានកើនឡើង របាយការណ៍ everjobs ក៏បានគូសបញ្ជាក់អំពីភាពទោរទន់យូរអង្វែងដូចជា ប្រជាប្រិយភាពនៃការលក់ ការអប់រំ សណ្ឋាគារ ឧស្សាហកម្មអាហារ និងភេសជ្ជៈផងដែរ។ មួយចំនួនទៀតនៃវិស័យដែលប្រកបដោយនិរន្តរភាពបំផុតនៅក្នុងប្រទេសកម្ពុជា អាចត្រូវបានចាត់ទុកថាជាឧស្សាហកម្មមូលដ្ឋានគ្រឹះ ដែលដើរតួនាទីយ៉ាងសំខាន់នៅក្នុងទីផ្សារការងារ។ អំពី everjobs Cambodia​ everjobs.com.kh គេហទំព័រអ៊ិនធឹណេតសម្រាប់ស្វែងរកការងារធ្វើដែលឈានមុខគេបំផុតនៅកម្ពុជា ដែលត្រូវបានដំណើរការ កាលពីខែ មិថុនា ឆ្នាំ ២០១២ នៅប្រទេស មីយ៉ាន់ម៉ា។ គេហទំព័រនេះត្រូវបានពង្រីកនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ នាពេលប៉ុន្មានឆ្នាំកន្លងមកនេះ ហើយត្រូវបានដំនើរការនៅប្រទេសកម្ពុជា នាខែមីនាឆ្នាំ ២០១៥។ everjobs Cambodia ទទួលបានភាពជោគជ័យជាមួយនឹងអ្នកបើកមើលក្នុងមួយថ្ងៃ ចំនួន៦៥០០នាក់, ជាមួយស្តុកផ្ទុកទិន្នន័យដែលមាន ៣០,០០០ ពាក្យស្នើរសុំការងារ និង ៣,៥០០កន្លែងនៃឱកាសការងារ។ គេហទំព័រនេះបានផ្ដល់នូវឱកាសការងារ ជាងរាប់ពាន់នៅក្នុងប្រទេសកម្ពុជា ហើយព្រមទាំងបានជួយផ្គត់ផ្គង់ដល់អ្នកស្វែងរកការងារ ជាមួយនឹងចំនេះដឹងនិងបទពិសោធន៍របស់ពួកគេ។ អំពី everjobs everjobs ជាគេហទំព័រអ៊ិនធឹណេតសម្រាប់ស្វែងរកការងារដែលសព្វថ្ងៃ បានដំណើរការនៅក្នុង ប្រទេសកម្ពុជា ប្រទេសបង់ក្លាដេស ប្រទេសស្រីលង្កា និងប្រទេសមីយ៉ានម៉ា។ គ្រប់គ្រង និងដឹកនាំដោយនាយកប្រតិបត្តិប្រចាំតំបន់អាស៊ីលោក Gijs Verheijke, everjobs មានបំណងក្លាយជាគេហទំព័រអ៊ិនធឺណែតសម្រាប់ស្វែងរកការងារដែលឈានមុខគេ និងស្វែងរកការផ្គូរផ្គងដ៏សក្ដិសមបំផុតសម្រាប់និយោជក និងនយោជិក។ ក្រុមហ៊ុននេះត្រូវបានគាំទ្រដោយក្រុមអ៊ីនធឺណេតអាស៊ីប៉ាស៊ីហ្វិក (APACIG) ។ អំពី APACIGក្រុមអ៊ីនធឺណែតអាស៊ីប៉ាស៊ីហ្វិក (www.apacig.com) គឺជាក្រុមហ៊ុនដែលបានទទួលការបណ្តាក់ទុនពី ក្រុមហ៊ុនអ៊ីនធឺណែត Rocket Ooredoo។ បណ្តាញរបស់ក្រុមនេះមាន ជាង១៣ e-commerce រូមទាំងក្រុមហ៊ុនលើទីផ្សារអ៊ីនធឺណែតផ្សេងទៀត វាបានកំពុងតែប្រតិបត្ដិការនៅក្នុងប្រទេសចំនូន ១៥។ ចាប់តាំងពីក្រុមហ៊ុននេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2014 ក្រុមអ៊ីនធឺណេតអាស៊ីប៉ាស៊ីហ្វិក (APACIG) បានក្លាយជាគេហទំព័រលើបណ្តាញអ៊ីនធឺណែតដែលនាំមុខគេនៅក្នុងតំបន់អាស៊ី ហើយក៏បានក្លាយជាក្រុមហ៊ុនអ៊ីនធឺណែតដ៏កំពូលនៅក្នុងតំបន់ផងដែរ។ ទំនាកទំនង៖ Helene Banet (Marketing & PR Manager) ទូរស័ព្ទលេខ៖ +៨៥៥ ៧០ ៣៧៣ ៤៩៥ អ៊ីម៉ែល៖ helene.banet@everjobs.com.kh © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។                                                

ចែករំលែក

លោកស្រីទន្តបណ្ឌិត អេង លីគង់ ដែលជាលោកស្រីនាយិកានៃមន្ទីរព្យាបាលធ្មេញ ម៉ាស្ទ័រឃែរ ក្រោយពីបញ្ចប់ការសិក្សាថ្នាក់ទុតិយភូមិ លោកស្រីក៏បានដាក់ពាក្យប្រលងចូលរៀនផ្នែកសុខាភិបាល ប៉ុន្តែគួរឲ្យស្តាយ លទ្ធផលដែលទទួលបានមិនគាប់ប្រសើរ។ យ៉ាងណាមិញ ជាមួយនឹងពិន្ទុខ្ពស់ក្នុងចំណោមសិស្សជាច្រើននាក់ លោកស្រីក៏ត្រូវបានសាលាជ្រើសរើសឲ្យចូលរៀនផ្នែកទន្តសាស្រ្តតែម្តង។ តាមការពិតទៅ​ ក្នុងខណៈនោះ លោកស្រីបានចូលរៀនផ្នែកនេះដោយសារតែមិនមានជម្រើសប៉ុន្តែលោកស្រីវេជ្ជបណ្ឌិតក៏មានចក្ខុវិស័យមួយថាមុខរបរផ្នែកសុខភាពមាត់ធ្មេញនេះអាចនឹងមានទីផ្សារទូលាយទៅថ្ងៃអនាគត  លុះក្រោយពេលបញ្ចប់ការសិក្សា  ក៏ពិតដូចនឹងអ្វីដែលបានរំពឹងទុកមែន។  គួរបញ្ជាក់ផងដែរថា ក្នុងឆ្នាំ១៩៩៣ លោកស្រីបានបញ្ចប់ពេទ្យមធ្យម ហើយក៏បានបើកនូវគ្លីនិកធ្មេញឯកជនខ្នាតតូចមួយដោយមានជំនួយការតែម្នាក់គត់។  ហើយដោយសារតែការបំពេញការងារដោយយកចិត្តទុកដាក់ និងផ្ចិតផ្ចង់នោះ គ្លីនិករបស់លោកស្រីក៏ទទួលបានការគាំទ្រពីសំណាក់អតិថិជនជាច្រើនរូបជាហូរហែ។ បន្ទាប់មក ក្នុងអំឡុងឆ្នាំ១៩៩៨ដល់ឆ្នាំ២០០២ លោកស្រីក៏បន្តរៀនថ្នាក់បណ្ឌិត ហើយក្រោយមករហូតដល់ឆ្នាំ២០០៥​ ក៏បានបញ្ចប់ថ្នាក់ក្រោយឧត្តមសិក្សា ជាមួយនឹងជំនាញនៃផ្នែកទន្តសាស្រ្តជាហូរហែរ​ ដោយព្យាយាមធ្វើការបណ្តើរ​និងរៀនបណ្តើរ។  ដោយសារតែចំនួនអតិថិជនកាន់តែច្រើន លោកស្រីក៏មានបំណងពង្រីកនូវគ្លីនិករបស់ខ្លួន ដើម្បីបំពេញតម្រូវការជូនដល់អតិថិជនឲ្យបានទាន់ពេលវេលា និងពេញចិត្ត។ មន្ទីរព្យាបាលធ្មេញ ម៉ាស្ទ័រឃែរ ចាប់បើកដំណើរការតាំងពីឆ្នាំ២០០៣មកម្ល៉េះ ដោយចាប់ផ្តើមជាមួយនឹងទន្តបណ្ឌិតចំនួន៤រូប តែសព្វថ្ងៃនេះមានចំនួនកើនដល់ទៅ១០រូប រួមជាមួយនឹងបុគ្គលិកបម្រើសេវាកម្មដល់ទៅជាង២០នាក់ទៀត។ អ្វីដែលរឹតតែពិសេសទៀតនោះ ដើម្បីឲ្យការងារដំណើរការបានល្អ ម៉ាស្ទ័រឃែរ ក៏មានមន្ទីរពិសោធន៍ផ្ទាល់ខ្លួនដែលជាកន្លែងសម្រាប់ផលិតគ្រាប់ធ្មេញ  ដែលមានឈ្មោះថា Precision Care Dental Laboratoryដើម្បីបំពេញសេវាកម្មឲ្យបានទាន់ពេលវេលា និងប្រកបដោយគុណភាពខ្ពស់ជូនដល់អ្នកជំងឺ។ ម៉ាស្ទ័រឃែរ ​មិនត្រឹមតែផ្គត់ផ្គង់ដល់គ្លីនិករបស់ខ្លួននោះទេ ក៏មានការទទួលធ្វើគ្រាប់ធ្មេញពីគ្លីនិកដទៃផងដែរ ដែលនេះក៏អាចកាត់បន្ថយទម្លាប់ចាស់ក្នុងការបញ្ជូនពុម្ពធ្មេញទៅក្រៅប្រទេសបានមួយផ្នែកផងដែរ។   ចំពោះភាពលំបាកក៏ដូចជាឧបសគ្គក្នុងការដំណើរការវិញ លោកស្រីនាយិកាក៏បានលើកឡើងនូវចំណុចមួយចំនួនដូចជា អ្វីដែលពិបាកជាងគេនោះ គឺ ការផ្លាស់ប្តូរពីអាជីវកម្មបែបគ្រួសារមកជាសាជីវកម្មដោយមានការចូលហ៊ុនគ្នា ហើយក៏មានភាពពិបាកក្នុងការជ្រើសរើសទន្តបណ្ឌិតផងដែរ ដោយម៉ាស្ទ័រ ឃែរ ធ្វើការជ្រើសរើសយកអ្នកដែលស្ថិតក្នុងកម្រិតថ្នាក់ក្រោយឧត្តមសិក្សា។ ចំណុចដែលជាភាពលំបាកមួយទៀតនោះ គឺការទទួលយកអ្នកជំងឺ ដោយសារភាគច្រើនគាត់មកតាមរយៈការមានទំនុកចិត្តលើស្នាដៃរបស់ខលោកស្រីផ្ទាល់ ហេតុនេះហើយពេលដែលត្រូវបញ្ជូនឲ្យទទួលការព្យាបាលពីទន្តបណ្ឌិតដទៃ គឺគាត់មានការស្ទាក់ស្ទើរក៏ដូចជារារែក។  តាមការពិតទៅ ទន្តបណ្ឌិតខ្លះមានជំនាញជាងរូបលោកស្រីទៅទៀត ដោយសារតែម្នាក់ៗមានឯកទេសក្នុងផ្នែកទន្តសាស្រ្តផ្សេងៗពីគ្នា​ ជាក់ស្តែង លោកស្រីផ្ទាល់មានជំនាញខាងផ្នែកពត់ធ្មេញ ហើយអ្នកខ្លះមានឯកទេសខាងផ្នែកដាំបង្គោលក្នុងឆ្អឹង ហើយខ្លះទៀតជាអ្នកជំនាញខាងផ្នែកព្យាបាល។ តែអតិថិជនភាគច្រើនមិនបានយល់ពីការពិតនេះ ជាហេតុបង្កការលំបាកក្នុងការបញ្ជូនពួកគាត់ទៅកាន់គ្រូពេទ្យផ្សេងទៀត ទោះបីជាស្ថិតនៅក្នុងគ្លីនិកតែមួយក៏ដោយ។ ម្យ៉ាងវិញទៀត ការយល់ដឹងរបស់ប្រជាជនកម្ពុជានៅមានកម្រិតនៅឡើយ ដោយពេលខ្លះគាត់ព្យាយាមសំណូមពរបន្ថយរយៈពេលនៃការព្យាបាល ឬការទទួលសេវាផ្សេងៗ។  បន្ថែមពីលើនេះ ប្រជាជនកម្ពុជាភាគច្រើនមានការជឿទុកចិត្តលើពេទ្យបរទេសជាងគ្រូពេទ្យនៅក្នុងប្រទេស។ មូលហេតុដែលបណ្តាលឲ្យគាត់មានផ្នត់គំនិតមួយនេះ គឺ មកពីពេទ្យមួយចំនួនធ្វើការបំពេញវិជ្ជាជីវៈរបស់ខ្លូនមិនបានត្រឹមត្រូវ ដែលធ្វើឲ្យប្រជាជនកម្ពុជាមិនពេញចិត្តហើយក៏មានការយល់ឃើញថា ការផ្តល់នូវសេវាផ្នែកសុខាភិបាលនៅកម្ពុជា គឺមិនអាចទទួលយកបាន ហើយតែងតែចង់ទៅក្រៅប្រទេស។ តាមការសង្កេតមើលឃើញរបស់លោកស្រី គឺថាអ្នកជំងឺផ្នែកជំងឺទូទៅដែលមានថវិកាគ្រប់គ្រាន់ គឺតែងតែចេញទៅប្រទេសក្រៅ ដោយមានតែអ្នកមិនសូវមានលទ្ធភាព ទើបនៅព្យាបាលក្នុងប្រទេស។ ផ្ទុយទៅវិញ ចំពោះផ្នែកមាត់ធ្មេញ គឺឃើញថាមានការទទួលស្គាល់គុណភាពច្រើន ដោយមិនត្រឹមតែមិនចេញទៅក្រៅទេថែមទាំងមានប្រជាជនខ្មែរមួយចំនួន ដែលរស់នៅក្រៅប្រទេសក៏សុខចិត្តចំណាយប្រាក់មកទទួលសេវានៅស្រុកយើងដែរ ដោយសារតែគុណភាពដូចគ្នា តែតម្លៃសេវារបស់យើងនៅទាបជាងប្រទេសដទៃ។   សម្រាប់គម្រោងក្នុងឆ្នាំថ្មីនេះ  ម៉ាស្ទ័រ ឃែរ ក៏មានបច្ចេកវិទ្យាថ្មីសម្រាប់បម្រើជូនដល់អតិថិជនផងដែរដោយពីមុន​ការពត់តម្រង់ធ្មេញចាំបាច់ត្រូវពាក់brackets ដែលជាគ្រាប់ដែកខ្មៅៗសម្រាប់ទាញតម្រង់ធ្មេញ ប៉ុន្តែពេលនេះ មានធ្មេញលក្ខណៈជាជ័រប្លាស្ទិច ដែលមើលទៅមិនដឹងថាកំពុងពាក់នោះទេ ដោយគ្រាន់តែពាក់មួយរយៈ នោះធ្មេញនឹងប្រែជាត្រង់។ សម្រាប់ផ្នែកដាំបង្គោលក្នុងឆ្អឹង គឺមានបច្ចេកវិទ្យាដែលដូចនឹងនៅប្រទេសក្រៅដូចគ្នា។ នេះសរបញ្ជាក់ឲ្យឃើញថាយើងបាន និងកំពុងដេញទាន់បច្ចេកវិទ្យាថ្មីនៅលើពិភពលោក។ អ្វីដែលរឹតតែពិសេសថែមទៀតនោះ វេជ្ជបណ្ឌិតក៏នៅតែបន្តបន្ថែមនូវចំណេះដឹងដល់ខ្លួនឯងផងដែរ តាមរយៈការសិក្សាតាមប្រព័ន្ធអ៊ិនធឺណែត សូម្បីតែក្នុងពេលបំពេញការងារក្នុងគ្លីនិកក៏ពេលខ្លះត្រូវអង្គុយរៀនជុំគ្នាឬពេលខ្លះទៀត គ្រូពេទ្យក៏នឹងទៅទទួលការបណ្តុះបណ្តាលនៅក្រៅប្រទេសផងដែរ។ ជាចុងក្រោយនេះផងដែរ លោកស្រីវេជ្ជបណ្ឌិត អេង លីគង់ ជាតំណាងឲ្យមន្ទីរព្យាបាលធ្មេញ ម៉ាស្ទ័រ ឃែរក៏សូមធ្វើការថ្លែងអំណរគុណ ដល់អតិថិជនមួយចំនួនដែលបានគាំទ្រនូវការផ្តល់សេវាកម្មរបស់ខ្លួន ហើយក៏ចែករំលែកដល់ប្រជាពលរដ្ឋទូទៅថា «ធ្មេញគឺមិនដូចជាសក់នោះទេ ធ្មេញជាម្រាមដៃម្រាមជើង។ សម្រាប់ប្រជាជនទូទៅ ពេលមានបញ្ហាធ្មេញ ពួកគាត់តែងគិតថាធ្វើក្នុងកម្រិតល្មមៗសិន ហើយដល់ថ្ងៃណាខូចខ្លាំងចាំគិតទៀត តែអ្នកត្រូវដឹងថាការបាត់បង់ធ្មេញមួយ ប្រៀបបាននឹងការបាត់បង់ម្រាមដៃមួយដូចគ្នាដែរ។ ទោះបីជាធ្មេញនោះមានតម្លៃថ្លៃ ឬល្អយ៉ាងណាក៏ដោយ វានៅតែជាវត្ថុសិប្បនិម្មិត មិនអាចដូចរបស់ពីធម្មជាតិនោះទេ។ ម្យ៉ាងទៀត ធ្មេញក៏ជាផ្នែកមួយនៃសម្រស់ផងដែរ ជាក់ស្តែង នៅលើរង្វង់មុខរបស់មនុស្សម្នាក់ៗ ផ្នែកដែលទាក់ទាញមុនគេ គឺភ្នែក ទីពីរ គឺសក់ ហើយទីបី គឺធ្មេញ។ សម្រាប់និស្សិតផ្នែកទន្តសាស្រ្តជំនាន់ក្រោយ ដោយសារតែសព្វថ្ងៃនេះ ជារបទសង្គមថ្មីដែលមានបច្ចេកវិទ្យាទំនើប បន្ទាប់ពីការចំណាយពេលរៀននៅសាលាហើយ ក៏មានមធ្យោបាយជាច្រើនសម្រាប់ការធ្វើការសិក្សាស្រាវជ្រាវផងដែរ។ កាតព្វកិច្ចចំបងជាងគេនោះ គឺត្រូវប្រឹងប្រែងរៀន ទើបទទួលបានលទ្ធផលល្អ និងមានការងារល្អសម្រាប់ធ្វើនាពេលអនាគត។ បើសិនជាអាច គឺត្រូវត្រៀមខ្លួនឯងឲ្យស្ថិតនៅក្នុងកម្រិតមួយដែលអាចប្រកួតប្រជែងជាមួយអ្នកដែលមានឯកទេសដូចគ្នា មិនត្រឹមតែនៅក្នុងថ្នាក់ គ្លីនិក សង្គម ឬប្រទេសប៉ុណ្ណោះទេ យើងគួរណាស់ត្រៀមសម្រាប់ប្រឈមមុខជាមួយនឹង ជាតិសាសន៍ដទៃដែលនឹងចូលមកដល់ជាមួយនឹងសមាហរណកម្មអាស៊ាននាពេលខាងមុខនេះ។ ម៉ាស្ទ័រឃែរ ផ្ទាល់គឺមិនមានការព្រួយបារម្ភអ្វីនោះឡើយ ដោយយើងសង្ឃឹមជឿជាក់ថាមានស្តង់ដាមិនអន់ជាងប្រទេសក្រៅនោះទេ។» © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ការហែលទឹកជាប្រភេទកីឡាដែលមិនបាច់ត្រូវចេញញើស ហើយស្របពេលអាកាសធាតុកំពុងតែក្តៅនេះ​ វាក៏អាចការពារការបាត់បង់ជាតិទឹក ព្រមទាំងភាពស្អុះស្អាប់នៅពេលហាត់ប្រាណផងដែរ។    ណាមួយការហែលទឹកអាចកាត់បន្ថយស្រេ្តស​ ​បង្កើនភាពរហ័សរហួន​ ​បង្កើនសម្រស់​ ​ជួយឲ្យឆ្អឹង និងសាច់ដុំរឹងមាំផងដែរ​ ​ជា ពិសេសក៏ចៀសវាងពីការកើត​ និងការរើឡើងនៃជំងឺហឺតបានថែមទៀតផង។ តែបញ្ហាដែលតែងតែជួបប្រទះនៅកន្លែងហែលទឹកខ្លះ នោះគឺនៅត្រង់ថា​ ​អនាម័យ​ ​ផាសុកភាពមិនសូវល្អ​ និងភាពអ៊ូអរពេក រកតែកន្លែងបណ្តែតខ្លួនមិនឃើញ។​ ​ហេតុនេះសូមមកមើល​ ពីការណែនាំពីទីកន្លែងហែលទឹក៥​ ​កន្លែងជាមួយនឹងសេវាកម្ម​ និងតម្លៃសមរម្យ ដែលអ្នកនឹងមិនបាច់បារម្ភពីបញ្ហាខាងលើទៀតទេ។  1.​ ​​The​ ​Place​ ​Fitness​ ​Center  ជាប្រភេទកន្លែងហាត់ប្រាណមានអាងហែលទឹក ដ៏ស្រស់ស្អាត​ ​និងធំទូលាយដែលមានគំនូស បន្ទាត់សម្រាប់ហែលងាយស្រួលដល់អ្នកចង់ហ្វឹក ហាត់ហែលទឹក។    ទីតាំង៖​ ​ផ្លូវ​ ​៥១​ ​សង្កាត់បឹងកេងកង១​ ​ខណ្ឌចំការមន​ ​ភ្នំពេញ  សេវាកម្ម៖​ ​មានជាកញ្ចប់​ ​១៨០$ក្នុងមួយខែ​ ​រួម ជាមួយសេវាកម្មហាត់ប្រាណផ្សេងៗទៀត។    2​. ​​Superfit-Fitness​ ​and​ ​Health​ ​Club    ជាកន្លែងហាត់ប្រាណដែលមានអាងហែលទឹក ធំទូលាយ​ ​​ ​និងបរិយាកាសស្ងប់ស្ងាត់ដែលអ្នក អាចតាំងអារម្មណ៍ហែលទឹក​ ​​ ​ដោយផ្តោតលើ ដង្ហើម​ ​និងធ្វើឲ្យសួតដំណើរការល្អ។     ទីតាំង៖​ ​នៅលើផ្លូវម៉ៅសេទុង​ ​ភ្នំពេញ  សេវាកម្ម៖​ ​មានជាកញ្ចប់​ ​១០០$ក្នុងមួយខែ​ ​រួម ជាមួយសេវាកម្មហាត់ប្រាណផ្សេងៗទៀត។    3.​ ​​Cambodiana​ ​Hotel   ជាអាងទឹកមានការរចនាជាលក្ខណៈបែបខ្មែរ បុរាណមានកន្លែងអង្គុយ​ ​និងគេងសម្រាក​ ​​ ​បន្ទាប់ពីហែលទឹកហើយ។​ ​​ជាមួយខ្យល់អាកាសបែបធម្មជាតិ អ្នកនឹងមានអារម្មណ៍ស្រស់ស្រាយ​ ​និងស្ងប់ស្ងាត់។    ទីតាំង៖​ ​ផ្លូវ​ ​313​ ​ព្រះស៊ីសុវត្ថិ​ ​ភ្នំពេញ  សេវាកម្ម៖​ ​បើកពីថ្ងៃច័ន្ទដល់អាទិត្យ​ ​តម្លៃ១២$​ ​រួមជាមួយសេវាកម្មហាត់ប្រាណផ្សេងៗទៀត។    4.​ ​​Himawari​ ​Hotel  អាងហែលទឹកដែលស្ថិតក្នុងបរិវេណសណ្ឋាគារ ​Himawari​ ​ទីធ្លាធំទូលាយ​ ​ផ្តល់ភាពងាយស្រួល ដល់ការទៅលេងជាក្រុម​ ​តែបើម្នាក់ឯងក៏អាចរាប់អានមិត្តថ្មីៗបានច្រើនដែរ។​ ​​​អាងទឹកមាន ភាពត្រជាក់​ ​និងមានទឹកថ្លា​ ​​បើទៅលក្ខណៈជាគូក៏កាន់តែរ៉ូមែនទិក។អារម្មណ៍ស្រស់ស្រាយ  ហើយបានសុខភាពល្អទៀត។    ទីតាំង៖​ ​ផ្លូវ​ ​313​ ​ព្រះស៊ីសុវតិ្ថ​ ​ភ្នំពេញ  សេវាកម្ម៖​ ​ថ្ងៃច័ន្ទ-សុក្រ​ ​តម្លៃ៧$​ ​​ ​និងសៅរ៍-អាទិត្យ​ ​​ ​តម្លៃ៨$​ ​​ ​​ ​រួមជាមួយសេវាកម្មហាត់ប្រាណផ្សេងៗទៀត។    5.​ ​​Aquarious​ ​Hotel​ ​&​ ​Urban​ ​Resort  អាងទឹកស្ថិតលើកំពូលអគារ​ ​មានខ្យល់អាកាស បរិសុទ្ធ​ ​ដែលធ្វើឲ្យអ្នកដកដង្ហើមស្រួល​ ​និងអាចគេងសម្រាកមើលទេសភាពទីក្រុងបាន។​ ការហែលទឹកក្នុងអាងទឹកប្រៃបែបនេះគឺអាចធ្វើឲ្យ ស្បែកអាចជម្រុះកោសិកាចាស់ៗបាន​ ​និងមានភាពទន់រលោង។    ទីតាំង៖​ ​ផ្លូវ​ ​២៤០​ ​ខណ្ឌដូនពេញ​ ​ភ្នំពេញ  សេវាកម្ម៖​ ​បើកពីថ្ងៃច័ន្ទដល់អាទិត្យ​ ​តម្លៃ១២$ រួមជាមួយសេវាកម្មហាត់ប្រាណផ្សេងៗទៀត។    អ្នកប្រហែលជាធ្លាប់ទៅកន្លែងហែលទឹកផ្សេងៗពីមុនមកហើយ​ ​តែចង់ដឹងថាកន្លែងពីមុនខុសពីកន្លែងដែលបានណែនាំទាំង៥ខាងលើ នេះយ៉ាងណានោះ​ចុងសប្តាហ៍នេះជាឱកាសដែលអ្នកអាចសាកល្បង មើលបាន។  © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។                                               

ចែករំលែក

ដោយហេតុថាជំងឺមហារីកសុដន់អាចមានឱកាសកើតឡើងចំពោះគ្រប់ស្រ្តីទាំងអស់ហើយការការពារខ្លួនពីជំងឺមហារីកសុដន់តាមវ័យនីមួយៗ អាចជួយកាត់បន្ថយការប្រឈមនឹងជំងឺមហារីកសុដន់ ដូចនេះហើយវាពិតជាមានសារសំខាន់ចំពោះស្ត្រីគ្រប់រូប និងគ្រប់វ័យ។ ជាថ្មីម្តងទៀត លោកស្រីវេជ្ជបណ្ឌិត Turobova Tatiana វេជ្ជបណ្ឌិតឯកទេសជំងឺមហារីកចំពោះកូនក្មេង និងមហារីកទូទៅនៃមន្ទីរពេទ្យអន្តរជាតិសែនសុខ នឹងណែនាំអំពីវិធីសាស្រ្តដ៏ត្រឹមត្រូវក្នុងការការពារខ្លួនពីជំងឺមហារីកសុដន់ដែលស្ត្រីទាំងអស់ មិនថាស្ថិតក្នុងវ័យណាត្រូវយល់ដឹងតាមរយៈអត្ថបទខាងក្រោម។ ពេលវេលាដែលគួរចាប់ផ្តើមការពារមហារីកសុដន់វិធីសាស្រ្តការពារ គួរត្រូវបានចាប់ផ្តើមឲ្យបានឆាប់រហ័សដោយសារ២៥%នៃជំងឺមហារីកសុដន់ ត្រូវបានគេរកឃើញចំពោះស្រ្តីដែលមានអាយុ ៥០ឆ្នាំនៅក្នុងប្រទេសអភិវឌ្ឍ ម៉្យាងវិញទៀតចំនួន២២%នៃជំងឺមហារីកសុដន់បានកើតឡើងចំពោះស្រ្តី ដែលស្ថិតក្នុងវ័យមុនពេលអស់រដូវ និងភាគច្រើនមានសភាពធ្ងន់ធ្ងរជាងស្រ្តីដែលមានវ័យក្រោយអស់រដូវទៀតផង។ ការសិក្សាខាងលើជាមូលហេតុចម្បង ដែលការការពារមហារីកសុដន់គឺតម្រូវឲ្យគ្រប់ស្រ្តីត្រូវតែចាប់អារម្មណ៍ឲ្យបានខ្លាំងលើកត្តាហានិភ័យនានា ដែលអាចជួបនៅក្នុងអំឡុងពេលជាក់លាក់នីមួយៗនៃជីវិតរបស់ស្ត្រីដូចជា៖ • នៅក្នុងវ័យកុមារ៖ ត្រូវតាមដានកត្តាហានិភ័យនៅមុនពេល និងកំឡុងពេលលូតលាស់នៃសុដន់ • សម្រាប់មនុស្សពេញវ័យ៖ ត្រូវចាប់អារម្មណ៍នៅពេលសុដន់មិនទាន់លូតលាស់បានពេញលេញ និងពេលផ្តល់កំណើតកូនជាលើកដំបូង។ តាមការស្រាវជ្រាវបានបង្ហាញផងដែរថា ក្មេងស្រីដែលបរិភោគអាហារដែលមានកាឡូរីខ្ពស់ តែមានសារធាតុចិញ្ចឹមតិច ដោយសារតែជាអាហារដែលមិនសូវមានបន្លែ ផ្លែឈើ ព្រមទាំងមិនសូវធ្វើលំហាត់ប្រាណអាចធ្វើឲ្យពួកគេឆាប់ចាប់ផ្តើមមានរដូវហើយរាងកាយពួកគេក៏ឆាប់ចាប់ផ្តើមផលិតអ័រម៉ូនអឺស្រ្តូសែន ដែលមានន័យថាក្មេងស្រីទាំងនោះនឹងរងឥទ្ធិពលដោយអ័រម៉ូននេះបានកាន់តែច្រើនក្នុងជីវិតរបស់គេ។  ដោយសារតែអ័រម៉ូនអឺស្ត្រូសែននេះ អាចធ្វើឲ្យមានការវិវឌ្ឍទៅជាមហារីកសុដន់ ក្មេងស្រីទាំងនោះអាចប្រឈមនឹងមហារីកសុដន់បាននៅពេលក្រោយ។ ការចាប់ផ្តើមការការពារតាំងពីវ័យក្មេង បន្តរហូតដល់វ័យជំទង់ និងពេលពេញវ័យអាចជួយកាត់បន្ថយការលូតលាស់នៃកោសិកាត្រៀមមហារីក ឬក៏ដំបៅដែលកំពុងក្លាយខ្លួនជាកោសិកាមហារីកសុដន់។ ដូចនេះពេលវេលាក្នុង ការចាប់ផ្តើមពិតជាមានឥទ្ធិពលដល់ការការពារនៃជំងឺមហារីកសុដន់យ៉ាងខ្លាំង។ វិធីសាស្រ្តការពារពីជំងឺមហារីកសុដន់ 1. ញ៉ាំអាហារសុខភាព បន្លែ ផ្លែឈើស្រស់ៗ គ្រាប់ធញ្ញជាតិ និងផលិតផលចម្រាញ់ចេញពីសណ្តែក ក៏ដូចជាទឹកដោះគោ ឬយ៉ាអួ សុទ្ធតែមានអត្ថប្រយោជន៍ដល់សុខភាព។ គួរទទួលទានរបបអាហារនេះចាប់តាំងពីវ័យក្មេង និងបន្តរហូតពេញមួយជីវិត នោះវាអាចការពារខ្លួនអ្នកពីជំងឺមហារីកសុដន់បាន ៣%។ ហើយត្រូវចាំបាច់ចៀសវាងបរិភោគអាហារដែលមានជាតិខ្លាញ់ខ្ពស់ ចំណីអាហារដែលបានកែច្នៃ និងពពួកសាច់ក្រហម។ 2. ចៀសវាង ឬកាត់បន្ថយជាតិអាល់កុល • កាត់បន្ថយ ឬចៀសវាងការទទួលទានសារជាតិអាល់កុលនៅពេលចាប់ផ្តើមមករដូវលើកទី ១និងក្នុងពេលផ្តល់កំណើតកូនដំបូង អាចកាត់បន្ថយជំងឺមហារីកសុដន់បានអត្រា ៣%។ • ការកាត់បន្ថយ ឬចៀសវាងពីការប្រើប្រាស់អាល់កុលពេញមួយជីវិតអាចការពារខ្លួនពីជំងឺមហារីកសុដន់ បានចំនួន ៣%។ 3.    ឈប់ជក់បារី 4.    ចៀសវាងការលើសទម្ងន់គួរថែរក្សាខ្លួនពីការលើសទម្ងន់ ជាពិសេសចំពោះស្រ្តីក្នុងវ័យក្រោយអស់រដូវ ដោយវាអាចការពារខ្លួនអ្នកពីជំងឺមហារីកសុដន់បានដល់ទៅ ២៥% ទៅ ៣២%។ 5.    របៀបរស់នៅដែលសកម្មការធ្វើលំហាត់ប្រាណជាទៀងទាត់ ៥ដងក្នុងមួយអាទិត្យ ជាជម្រើសល្អសម្រាប់ផ្តល់នូវថាមពល និងគួរមានជីវភាពរស់នៅដ៏រស់រវើកមួយ។ ចាប់ផ្តើមធ្វើលំហាត់ប្រាណតាំងពីវ័យក្មេង និងបន្តរហូត អាចការពារខ្លួនពីជំងឺមហារីកសុដន់បានដល់ទៅ ១១%។ 6.    ប្រើប្រាស់ថ្នាំអ័រម៉ូនរាល់ការប្រើប្រាស់ថ្នាំអ័រម៉ូនជំនួស ឬថ្នាំពន្យារកំណើតត្រូវស្ថិតក្រោមការគ្រប់គ្រងរបស់វេជ្ជបណ្ឌិត។ ការចៀសវាងការប្រើប្រាស់ថ្នាំប្រភេទអ័រម៉ូនដែលមានផ្ទុក Estrogen និង progesterone អាចការពារអ្នកពីជំងឺមហារីកសុដន់បាន ៣%។ សូមធ្វើអ្វីដែលអ្នកធ្វើបានដើម្បីកាត់បន្ថយការប្រឈមទៅនឹងជំងឺមហារីកសុដន់ហើយការអនុវត្តនូវវិធីសាស្រ្តខាងលើឲ្យបាន គឺជាជំហានក្នុងការការពារខ្លួនពីកត្តាប្រឈមនានានៃជំងឺ។ អ្នកត្រូវចងចាំផងដែរថាជំងឺមហារីកសុដន់មិនមានវ៉ាក់សាំងក្នុងការការពារនោះឡើយ។ © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។                                             

ចែករំលែក

ទំនាក់ទំនងស្នេហាជាមួយនឹងកីឡាករបាល់ទាត់ ឬអ្នកស្នេហាវិស័យកីឡានេះ ប្រៀបបាននឹងការព្រមព្រៀងគ្នារវាងពេលវេលានៅជាមួយគ្នាជាមួយនឹងពេលដែលដៃគូរបស់អ្នកចំណាយលើការហ្វឹកហាត់ ការប្រកួត និងការធ្វើកិច្ចការសាលាផងដែរ។ ក្រៅពីជាសង្សាររបស់អ្នក គេក៏មានសមាជិកមួយរូបនៅក្នុងក្រុមរបស់គេដែរ ហេតុនេះហើយអ្នកត្រូវត្រៀមចិត្តជាមុនថាពេលវេលាទំនេររបស់គេទាំងអស់ នឹងមិនអាចចំណាយលើរូបអ្នករហូតនោះទេ។ យ៉ាងណាមិញ មានម្ចាស់ស្នេហ៍ជាកីឡាករបាល់ទាត់ក៏ជារសជាតិសេ្នហាដ៏រ៉ូមែនទិកមួយបែបផងដែរ​។ ប៉ុន្តែដើម្បីឲ្យជីវិតស្នេហារបស់អ្នកទាំងពីរមានក្តីសុខនោះ អ្នកគួរតែអនុវត្តតាមវិធីសាស្រ្តមួយចំនួនដូចខាងក្រោម ៖ ·ធ្វើជាអ្នកគាំទ្រមួយរូប ៖ ការផ្តល់កម្លាំងចិត្ត និងចាំគាំទ្រគ្នាទៅវិញទៅមក ជាគន្លឹះមួយដែលធ្វើឲ្យទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរកាន់តែស្អិតរមួត និងផ្អែមល្អែម។ ប្រសិនបើអ្នកទំនេរចំថ្ងៃប្រកួតរបស់គេ អ្នកគួរតែចំណាយពេលទៅគាំទ្រគេ ហើយនិយាយសរសើរអំពីការលេងរបស់គេ។ ប៉ុន្តែ​បើអ្នកមិនមានពេលទេ គ្រាន់តែផ្ញើរសារ ឬCALLមកលើកទឹកចិត្តដល់គេក៏បាន នោះគេនឹងមានថាមពលដ៏អស្ចារ្យសម្រាប់ការប្រកួតមិនខាន។ ·សិក្សាពីកីឡាប្រភេទនេះ ​៖ វាជារឿងធម្មតាដែលមិត្តនារីភាគច្រើនមិនបានយល់ដឹងពីច្បាប់ផ្សេងៗក្នុងកីឡា តែវានឹងមិនជាបញ្ហាអ្វីធំដុំនោះទេក្នុងសម័យនេះ ប្រសិនបើអ្នកមានបំណងចង់យល់ដឹង។ ព័ត៌មានគ្រប់យ៉ាងដែលអ្នកចង់ដឹងមាននៅក្នុងប្រព័ន្ធអ៊ិនធឺណែត ដែលអ្នកគ្រាន់តែចំណាយពេលប៉ុន្មាននាទី ដើម្បីស្វែងយល់ពីច្បាប់ទូទៅដូចជាមុខងាររបស់កីឡាករ គ្រាប់បាល់ដែលស៊ុតចូល ឬកំហុសធំៗដែលត្រូវទទួលពិន័យ ជាដើម។ បើមិនដូច្នោះទេ អ្នកក៏អាចធ្វើការសាកសួរពីដៃគូរបស់អ្នកផងដែរ គេនឹងរឹតតែសប្បាយចិត្ត ពេលអ្នកដឹងថាអ្នកចាប់អារម្មណ៍។ ·ដឹងពីកាលវិភាគនៃការហាត់ និងប្រកួតរបស់គេ ៖ ការដឹងថាពេលណាគេត្រូវហ្វឹកហាត់ អាចឲ្យអ្នករៀបចំពេលដើរលេងជាមួយគ្នាបានដោយមិនចាំបាច់បារម្ភថាគេនឹងបដិសេធនោះទេ។ វានឹងរឹតតែពិសេស ប្រសិនបើអ្នកអាចកំដរគេទៅហាត់ ហើយញ៉ាំអាហារជាមួយគ្នា បន្ទាប់ពីចប់ម៉ោងហ្វឹកហាត់ ឬប្រកួត ព្រោះថាពេលដែលលេងកីឡា គេក៏បានប្រើប្រាស់ថាមពលច្រើនហើយក៏អស់កម្លាំងណាស់ដែរ។ ·ទទួលស្គាល់ការពិត ៖ ត្រង់នេះសំដៅដល់ការពិតដែលថាអ្នកនឹងមិនជាអាទិភាពទីមួយរបស់គេគ្រប់ពេលទេ។ ចំណុចនេះហាក់ដូចជាពិបាកជាងគេបន្តិច ព្រោះថាក្នុងនាមជាម្ចាស់ចិត្តរបស់នរណាម្នាក់ យើងតែងតែចង់ឲ្យគេគិតដល់អ្នកមុនគេ។ ប៉ុន្តែបើអ្នកសម្រេចចិត្តថាតភ្ជាប់ចំណងស្នេហាជាមួយកីឡាករហើយ អ្នកត្រូវបើកចិត្តឲ្យទូលាយ ហើយទទួលស្គាល់វា។ ·រាប់អានជាមួយនឹងមិត្តរួមក្រុមរបស់គេ ព្រមជាមួយនឹងគ្របង្វឹក ៖ ប្រសិនបើអ្នកមានពេលទៅមើលគេហ្វឹកហាត់ និងប្រកួតញឹកញាប់ អ្នកនឹងមានឱកាសបានជួបនឹងពួកគេមិនខាន។ អ្នកអាចចាប់ផ្តើមជាមួយនឹងគ្រូបង្វឹក និងសមាជិកជម្រើស១១នាក់ដំបូង រួចសឹមបែររកកីឡាករបម្រុង។ ក្រោយពីបានរាប់អានគ្នាហើយ អ្នកនឹងមិនមានអារម្មណ៍ទើសទាល់ ឬអផ្សុកនោះទេ ពេលកំដរម្ចាស់ស្នេហ៍ម្តងៗ។ ម្យ៉ាងអ្នកក៏អាចរាប់អានជាមួយនឹងមិត្តស្រីរបស់កីឡាករផ្សេងៗផងដែរ ហើយអ្នកក៏អាចមានគ្នាជជែកដែរ។ ·បង្ហាញឲ្យគេឃើញ ៖ ក្នុងនាមជាម្ចាស់ស្នេហ៍តែមួយគត់របស់គេ អ្នកក៏គួរធ្វើអ្នកគាំទ្រផ្គាប់មុខមួយរូបរបស់គេដែរ។ ព្យាយាមបង្ហាញពីការគាំទ្ររបស់អ្នកតាមដែលអាចធ្វើបាន ប៉ុន្តែក៏មិនគួរហួសហេតុពេកនោះដែរ។ អ្វីដែលពិសេសជាងគេ ហើយមិនគួររំលងនោះ គឺការពាក់អាវដែលជាឯកសណ្ឋានក្រុមរបស់គេ ហើយបើអាចទៅរួច អ្នកក៏គួរអាវដែលមានឈ្មោះរបស់គេផងដែរ។ «ចំណងស្នេហាជាមួយកីឡាករអាចជាការងារមួយលំបាក ព្រោះគេនឹងមិនមានច្រើនសម្រាប់អ្នកនោះទេ តែអ្នកត្រូវចាំថា អ្នកនៅតែមនុស្សទីមួយដែលគេគិតដល់គ្រប់ពេល។ ប៉ុន្តែប្រសិនបើអ្នកយល់ថាមិនអាចទ្រាំបាននោះ កុំធ្វើបាបខ្លួនឯងអី...»   © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។    

ចែករំលែក
Top