Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

ជំងឺរលាកខ្នែងពោះវៀន ត្រូវបានប្រជាជនភាគច្រើនហៅថា​ពោះវៀនដុះខ្នែង ប៉ុន្តែជាការភាន់ច្រលំមួយនោះទេ។ ទីតាំងនៃខ្នែងពោះវៀនស្ថិតនៅស្តាំផ្នែកក្រោមផ្ជិត ហើយបើមានការបង្ករោគនោះធ្វើឲ្យមានការរលាកស្រួចស្រាវ។ ការរលាកបែបនេះ តម្រូវឲ្យអ្នកជំងឺទទួលយកការព្យាបាលដោយវះកាត់ជាបន្ទាន់។ គ្រប់អ្នកជំងឺដែលត្រូវវះកាត់ សុទ្ធតែឆ្លងកាត់ការធ្វើរោគវិនិច្ឆ័យច្បាស់លាស់ទៅតាមរោគសញ្ញាដែលគាត់កំពុងមានជាមុន។ បើតាមប្រសាសន៍របស់លោកស្រីវេជ្ជបណ្ឌិត កែវ បូនី អតីតគ្រូពេទ្យព្យាបាលសង្រ្គោះបន្ទាន់ ឆ្លុះក្រពះ ពោះវៀន ថ្លើម នៅមន្ទីរពេទ្យព្រះកុសុមៈ  និងបច្ចុប្បន្ន ធ្វើការនៅគ្លីនិកផ្ទាល់ខ្លួន ពិនិត្យព្យបាល ជំងឺថ្លើម A B C​ ទាចទឹកឆ្លុះក្រពះ ពោះវៀន និងព្យាបាលសន្លាក់ផងដែរ៖ «ចំពោះស្ត្រីវិញ ការធ្វើរោគវិនិច្ឆ័យទាមទារឲ្យមានការច្បាស់លាស់មួយ ដោយសារតែរោគសញ្ញាមួយចំនួននៃជំងឺរលាកខ្នែងពោះវៀនអាចច្រលំនឹងជំងឺរោគស្ត្រីផងដែរ​ដូចជា ចុក ឬបែកដុំគីសដៃស្បូន (rupture of an ovarian cyst) កូនក្រៅស្បូន( ectopic pregnancy) ជំងឺមហារីកស្បូនជាដើម» ។ បើទោះបីជាយ៉ាងណា វេជ្ជបណ្ឌិតនៅតែអាចទាញបាននូវរោគវិនិច្ឆ័យច្បាស់មួយតាមរយៈរោគសញ្ញាជាក់លាក់ដែលតែងតែកើតមានលើអ្នកជំងឺរលាកខ្នែងពោះវៀននេះ ៖ -មានការឈឺចុកចាប់នៅចុងដង្ហើម និងតំបន់ជុំវិញផ្ចិតដែលរួមផ្សំជាមួយការក្អួតចង្អោរយ៉ាងខ្លាំង បន្ទាប់មករយៈពេល ២-៣ម់ោងក្រោយការឈឺចាប់នោះស្ថិតនៅខាងក្រោមថ្ងាសខាងស្តាំ (right lower quadrant)  -អ្នកជំងឺមានកម្តៅខ្ពស់ជាង៣៨អង្សា បើពិនិត្យគ្រាប់ឈាមឃើញមានគ្រាប់ឈាមសកើនឡើង -អ្នកជំងឺមានការទល់លាមក ជួនកាលរាគ​ដែលធ្វើឲ្យមានការភ័ន្តច្រលំក្នុងការរករោគវិនិច្ឆ័យ តាមសញ្ញាជាក់ស្តែង ដែលពេលនេះតម្រូវឲ្យធ្វើអេកូ ឬ C.T scan។   ជាចុងក្រោយលោកស្រីវេជ្ជបណ្ឌិត​ សូមឲ្យអ្នកជំងឺទទួលយកការព្យាបាលឲ្យបានទាន់ពេលវេលា ដែលទាំងនេះអាចការពារផលវិបាកនៅថ្ងៃក្រោយ៕ ស្វែងយល់បន្ថែម៖ ជំងឺរលាកខ្នែងពោះវៀន

ចែករំលែក

ការប្រាស្រ័យទាក់ទងគ្នានឹងគ្នា ពិតជារឿងសំខាន់ណាស់សម្រាប់ជីវិតរស់នៅប្រចាំថ្ងៃ។ ហេតុនេះយើងពុំគួរបណ្តោយឲ្យកើតមានក្លិនមិនល្អចេញពីមាត់នៅពេលដែលសន្ទនាគ្នានោះទេ វាជារឿងមួយគួរឲ្យខ្មាសអៀនណាស់។ តើយើងអាចកាត់បន្ថយក្លិននេះដោយរបៀបណា? មូលហេតុដែលបណ្តាលឲ្យមានក្លិនមិនល្អ បញ្ហាក្លិនមាត់ គឺចាប់ផ្តើមចេញពីការដុសសម្អាតធ្មេញមិនបានត្រឹមត្រូវស្អាតល្អ។ ការបន្សល់ទុកនូវកាកសំណល់អាហារ នៅលើផ្ទៃនៃគល់អណ្តាត នៅតាមចន្លោះធ្មេញ និងនៅដក់ក្រោមអញ្ចាញធ្មេញ គឺមានន័យថាអ្នក កំពុងតែទុកនូវកាកសំណល់ទាំងនេះ សម្រាប់ចិញ្ចឹមពពួកមេរោគរាប់សិបលាន (មេរោគនេះ គឺតែងតែមាននៅក្នុងមាត់យើងជាប្រចំាពីធម្មជាតិ)។ ផ្ទុយទៅវិញ ពពួកមេរោគទាំងនេះ បែរជាផ្តល់ទុក្ខទោសដល់យើងវិញ តាមរយៈក្លិនអសោចដែលបានមកពីការបញ្ចេញចោលនូវកាកសំណល់ និងសារធាតុគីមីរបស់វា។ ជាទូទៅ មនុស្សតែងកើតមានបញ្ហាមាត់ស្ងួត (ប្រេះ ឬក្រៀមបបូរមាត់) ជាញឹកញាប់ ឬម្តងម្កាល។ មាត់ស្ងួតគឺមិនមែនកើតឡើងដោយខ្លួនវានោះទេ ប៉ុន្តែវាបង្ហាញថាក្នុងខ្លួនរបស់យើងមានបញ្ហាអ្វីមួយ ដែលជះឥទ្ធិពលដល់ការបញ្ចេញទឹកមាត់។ ទឹកមាត់មានសារៈសំខាន់ណាស់ ចំពោះសុខភាពមាត់ធ្មេញព្រោះវាមានតួនាទី៖ - ជាអ្នកលាងសំអាតនូវចំណីអាហារពីក្នុងមាត់របស់យើង - ផលិតអង់ស៊ីមដែលជួយដល់ការរំលាយអាហារ - កាកសំណល់អាហារដែលតោងជាប់ធ្មេញ វានឹងបំលែងទៅជាអាស៊ីដ ក្រោយរយៈពេល៦ម៉ោង  ដូច្នេះទឹកមាត់មានសមត្ថភាពផ្តល់សំណើម រក្សាស្ថេរភាព pH និងកម្រិតអាស៊ីតក្នុងមាត់ - បង្កើតជាតិកាល់ស្យូម និងផូស្វាតការពារមិនអោយធ្មេញខូច - បង្កើនអុកស៊ីសែន ដើម្បីរក្សាជាលិកាក្នុងមាត់អោយមានសុខភាពល្អ និងស្រស់ថ្លា - បង្កើន ក្លិន និងរសជាតិក្នុងមាត់ ដូច្នេះ ប្រសិនបើមាត់អ្នកស្ងួត គឺអ្នកអាចប្រឈមនឹងការមានក្លិនមាត់។ ការប្រើប្រាស់ថ្នាំមួយចំនួន ការដកដង្ហើមតាមមាត់ និង ការជក់បារីសុទ្ធតែ នាំឲ្យមាត់យើងស្ងួត។ ការបង្ករោគដោយសារមានជម្ងឺពុកធ្មេញ ជម្ងឺរលាកអញ្ចាញធ្មេញ និងជម្ងឺពងបែកក្នុងមាត់ ក៏ជាកត្តារួមផ្សំផងដែរ។ ម្យ៉ាងវិញទៀត ប្រសិនបើអ្នកទើបនឹងមានការដកធ្មេញ ឬវះកាត់នៅក្នុងមាត់ អ្នកក៏អាចនឹងកើតមានបញ្ហាក្លិនមាត់មិនល្អផងដែរ។ ចំណុចសំខាន់ដែលអ្នកត្រូវតែដឹងនោះ គឺការប្រមូលផ្តុំនូវពពួកបាក់តេរីក្នុងមាត់ភាគច្រើន វាកើតឡើងនៅលើគំនរសំអេកធ្មេញស្អិតៗ ដែលដុសមិនបានស្អាត ហើយក្រុមមេរោគនេះ គឺបង្កឲ្យមានក្លិនមាត់ខ្លាំងបំផុត។ ម្ហូបអាហារមួយចំនួន ជាពិសេសគឺខ្ទឹមក៏ជាសារធាតុបណ្តាលឲ្យជះក្លិនយ៉ាងខ្លាំង ពីក្នុងខ្លួនយើងផងដែរ។ ពេលយើងបរិភោគអាហារប្រភេទនេះចូលទៅ វាត្រូវការពេលយ៉ាងតិច ២៤ម៉ោង ដើម្បីរុញច្រានសារធាតុគីមីទាំងនេះអោយចេញតាមរយៈការបញ្ចេញញើស ការដកដង្ហើមទំរាំតែលាងសម្អាតចេញអស់ពីរាងកាយយើង។ អាហារដែលសម្បូរជាតិសាច់ និងស្ករច្រើន ក៏សុទ្ធតែរួមចំណែកបង្កអោយមានបញ្ហាក្លិនមាត់នេះផងដែរ។ ម្យ៉ាងវិញទៀត ការធុំក្លិនមាត់អាចជះឥទ្ធិពលមកពីការរលាកនៃជាលិកាជុំវិញច្រមុះដូចជា ៖ - បំពង់ក សួត - តំណក់ទឹករងៃហូរពីច្រមុះ - ការជក់បារី ឬប្រើប្រាស់គ្រឿងស្រវឹងច្រើនហួសប្រមាណ - ស្រេ្តស និងការធុញថប់ - ការខ្សោះជាតិទឹក - ដំបៅមាត់រ៉ាំរ៉ៃ ឬដំបៅអណ្តាត - ប្រហោងធ្មេញ ឬការដាក់ធ្មេញ - ជម្ងឺរលាកប្រពន្ធ័រំលាយអាហារផងដែរ។ វិធីកម្ចាត់ក្លិនមាត់ នៅពេលដែលអ្នករកឃើញថា បញ្ហាក្លិនមាត់របស់អ្នកបណ្តាលមកពីប្រភពអ្វីច្បាស់លាស់ហើយនោះ គឺយើងអាចរកដំណោះស្រាយបានប្រហែល ៥០ភាគរយ ប៉ុន្តែអាវុធដ៏សំខាន់បំផុតនោះ គឺត្រូវតែដុសធ្មេញឲ្យ បានស្អាត និងត្រឹមត្រូវ ហើយត្រូវពិនិត្យសុខភាពមាត់ធ្មេញរៀងរាល់ ៦ខែម្តង។ ការថែទាំមាត់ធ្មេញស្អាតជាប្រចាំ គឺបានន័យថាយើងមិនទុកឱកាសឲ្យ មេរោគមានទីជំរករស់នៅនោះទេ ដូច្នេះអ្នកក៏មិនប្រឈមនឹងបញ្ហារោគ ពុកធ្មេញ និងជម្ងឺរលាកជាលិកាជុំវិញធ្មេញផងដែរ។ សមាគមទន្តពេទ្យអាមេរិក បានផ្តល់ការណែនាំថា ការដុសធ្មេញជាមួយ ថ្នាំដុសធ្មេញដែលមានជាតិផ្លអររ៉ាយបន្ទាប់ពីញុំាអាហាររួច  ព្រមទាំងសម្អាតចន្លោះធ្មេញជាមួយអំបោះទាក់ធ្មេញ បន្ថែមពីលើនេះទៀតគឺការដុសសម្អាតគល់អណ្តាត ដើម្បីកំចាត់បណ្តុំមេរោគ។ ប្រសិនបើអ្នកមានពាក់នូវធ្មេញស្និត ឬប្រភេទធ្មេញដែលដោះចេញបាន គឺត្រូវតែដោះវាចេញ ដើម្បី ធ្វើការដុសសម្អាតវា ជាមួយច្រាសដុសធ្មេញជារៀងរាល់យប់ មុនពេលចូលគេង មុននឹងអ្នកយកវាមកពាក់ម្ដងទៀតនៅព្រឹកបន្ទាប់។ សរុបសេចក្តីមក ប្រសិនបើអ្នកនៅតែមិនអាចរកដំណោះស្រាយបាន គឺត្រូវទៅជួបគ្រូពេទ្យធ្មេញដើម្បីធ្វើការពិនិត្យ និងប្រមូលនូវព័ត៌មានផ្សេងៗ ដូចជាឈ្មោះថ្នាំ និងអាហារបំប៉នដែលអ្នកកំពុងតែប្រើប្រាស់ វាអាចជួយឲ្យគ្រូពេទ្យធ្វើរោគវិនិច្ឆ័យថា តើមូលហេតុបង្កមកពីបញ្ហា មាត់ធ្មេញ ឬក៏ពាក់ព័ន្ធនឹងជម្ងឺទូទៅមួយចំនួន ដែលតម្រូវឲ្យអ្នកទៅជួបពិគ្រោះជាមួយវេជ្ជបណ្ឌិតជម្ងឺទូទៅ។ ប្រសិនបើមូលហេតុបង្កឡើងពីបញ្ហានៅក្នុងមាត់ ទន្តបណ្ឌិតនឹងជួយដោះស្រាយរកវិធីព្យាបាល ព្រមទាំងណែនាំអ្នកធ្វើការកោសសម្អាតបាក់តេរីនៅលើគល់អណ្តាត រួមជាមួយនឹងការប្រើប្រាស់នូវទឹកខ្ពុរមាត់ ដែលគ្មានជាតិអាល់កុលបន្ថែមទៀត នោះបញ្ហាក្លិនមាត់របស់អ្នកនឹងអាចកាត់បន្ថយបានច្រើន។ ហេតុនេះហើយ ប្រសិនបើលោកអ្នកមានបញ្ហាក្លិនមាត់មិនល្អ ហើយចង់រកវិធីដើម្បីដោះស្រាយ រំចង់ មានផ្ដល់ជូនការពិនិត្យ និង ពិគ្រោះយោបល់ដោយឥតគិតថ្លៃ។ សម្រាប់ការណាត់ជួបសូមទំនាក់ទំនងមកលេខទូរសព្ទ័ 069 811 338ឬ អ៊ីម៉ែលមកកាន់ contact@roomchang.com

ចែករំលែក

មិនថាស្ថានភាពជំងឺស្រាល ឬធ្ងន់យ៉ាងណា ការការពារតែងតែត្រូវបានណែនាំ និងគួរតែត្រូវបានអនុវត្តពីគ្រប់បុគ្គលទាំងអស់ ដោយហេតុថាវាបានផ្តល់ផលចំណេញ និងអត្ថប្រយោជន៍ជាចម្បងចំពោះស្ថានភាពសុខភាពទូទៅទាំងមូល ជាជាងចំណាយពេល និងថវិកាច្រើនសម្រាប់ការព្យាបាលដូចទៅនឹងពាក្យមួយឃ្លាថា “ការពារប្រសើរជាងព្យាបាល”។ ដោយឡែក ជំងឺមហារីកថ្លើមប្រាកដជាចម្ងល់មួយ និងត្រូវបានចោទសួរឡើងផងដែរទាក់ទិននឹងការការពារថាតើវាអាចការពារបានឬយ៉ាងណា? តើមានវ៉ាក់សាំងសម្រាប់ការពារជំងឺនេះដែរឬទេ?  វិធីសាស្រ្តការពារពីជំងឺមហារីកថ្លើម ការការពារខ្លួនពីជំងឺមហារីកអាចធ្វើឡើងតាមរយៈវិធីសាស្រ្តដែលមានប្រសិទ្ធភាពដូចជា៖ 1.ការចាក់វ៉ាក់សាំងការពារខ្លួនប្រឆាំងនឹងមេរោគដែលបង្កឲ្យមានជំងឺរលាកថ្លើមប្រភេទ B ទៅលើទារកទើបនឹងកើត និងក្រុមមនុស្សដែលនឹងអាចប្រឈមខ្ពស់ឆ្លងមេរោគរួមបញ្ចូលដូចជា៖ • អ្នកធ្វើការក្នុងវិស័យសុខាភិបាល • អ្នកធ្វើដំណើរទៅកាន់តំបន់ដែលមានការឆ្លងជំងឺរលាកថ្លើមប្រភេទ B ខ្ពស់ • អ្នកប្រើប្រាស់ថ្នាំញៀនតាមការចាក់ • អ្នកមានដៃគូច្រើន ជាពិសេសជាមួយអ្នកដែលបានឆ្លងជំងឺរលាកថ្លើម B • បុគ្គលមានជំងឺដែលអាចឆ្លងតាមការរួមភេទ • បុគ្គលរស់នៅជាមួយអ្នកដែលមានបញ្ហារលាកថ្លើម B រ៉ាំរ៉ៃ • បុគ្គលដែលធ្វើការព្យាបាលតាមការលាងឈាមរយៈពេលយូរ • ទារកកើតពីម្តាយដែលឆ្លងជំងឺរលាកថ្លើមប្រភេទ B។ 2.ការពារខ្លួនពីការចម្លងនៃជំងឺរលាកថ្លើមប្រភេទB និងC។ 3.អនុវត្តជីវភាពរស់នៅល្អ ការពារខ្លួនពីបញ្ហាលើសទម្ងន់ ដោយចៀសវាងអាហារប្រភេទសាច់ និងខ្លាញ់។ 4.ចៀសវាងប៉ះពាល់ផ្ទាល់ជាមួយកត្តាជំរុញដែលធ្វើឲ្យមានជំងឺមហារីក ជាពិសេសការផឹកជាតិអាល់កុល និងការជក់បារីជាដើម។ 5.គ្រប់គ្រងស្ថានភាពជំងឺទាក់ទងផ្នែកមេតាបូលីស ជាពិសេសអ្នកជំងឺទឹកនោមផ្អែម។ 6.ត្រូវទទួលបានការព្យាបាលចំពោះអ្នកជំងឺរលាកថ្លើមរ៉ាំរ៉ៃ ដែលវាអាចជួយការពារពីការក្រិនថ្លើម និងអាចវិវឌ្ឍទៅជាមហារីក។ 7.កាត់បន្ថយការលូតលាស់នៃ Aflatoxin ក្នុងអាហារដែលបានរក្សាទុក។ 8.ត្រូវស្វែងរកការពិនិត្យជាប្រចាំប្រសិនអ្នកស្ថិតក្នុងចំណោមនៃក្រុមដែលប្រឈមទៅនឹងមហារីកថ្លើម៖ • អ្នកដែលបានឆ្លងមេរោគរលាកថ្លើម B និងC • អ្នកដែលមានជំងឺក្រិនថ្លើម • អ្នកពិសាជាតិអាល់កុល • អ្នកដែលមានបញ្ហាផ្នែកមេតាបូលីស ជាពិសេសអ្នកជំងឺទឹកនោមផ្អែម • អ្នកមានបញ្ហាលើសទម្ងន់ • អ្នកជក់បារី។ ការចាប់ផ្តើមការពារ ការអនុវត្តវិធីសាស្រ្តការពារគួរចាប់ផ្តើមនៅពេលដែលបុគ្គលម្នាក់ៗកំពុងស្ថិតក្នុងចំណោមអ្នកដែលមានហានិភ័យខ្ពស់ទៅនឹងជំងឺមហារីកថ្លើម ហើយអ្នកអាចស្វែងរកអ្នកជំនាញដែលមានទំនួលខុសត្រូវលើការការពារទៅលើមហារីកថ្លើមពីផ្នែកនានាដូចជា៖  • អ្នកឯកទេសផ្នែកជំងឺឆ្លង • អ្នកជំនាញផ្នែកក្រពះ ពោះវៀន • គ្រូពេទ្យប្រចាំគ្រួសារ • អ្នកជំនាញផ្នែកកុមារ • អ្នកជំនាញផ្នែកលោហិតសាស្រ្ត • អ្នកធ្វើការក្នុងមន្ទីរពិសោធន៍។ ដើម្បីទទួលបានការការពារដ៏មានប្រសិទ្ធភាព អ្នកគួរពិភាក្សាជាមួយគ្រូពេទ្យជំនាញមុននឹងសម្រេចចិត្តទទួលយកការចាក់វ៉ាក់សាំងប្រឆាំងនឹងបញ្ហារលាកថ្លើមប្រភេទ B ដើម្បីជាអត្ថប្រយោជន៍នៃសុខភាពទាំងមូល និងសរីរាង្គថ្លើមផ្ទាល់តែម្តង។  បកស្រាយដោយ ៖ វេជ្ជបណ្ឌិត Turobova Tatiana វេជ្ជបណ្ឌិតឯកទេសជំងឺមហារីកចំពោះកូនក្មេង និងមហារីកទូទៅដែលសព្វថ្ងៃជា ប្រធានផ្នែកមហារីកនៅមន្ទីរពេទ្យសាកលវិទ្យាល័យអន្តរជាតិសែនសុខ។  ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

 ជំងឺពុកឆ្អឹងជាជំងឹដែលមនុស្សវ័យចំណាស់ងាយនឹងប្រឈមមុខ ជាពិសេសស្ត្រីវ័យអស់រដូវ។ តែទោះបីជាយ៉ាងណា ​ជំងឺពុកឆ្អឹងនេះមិនបានកើតលើមនុស្សគ្រប់គ្នានោះទេ ពោលបុគ្គលដែលបានថែរក្សាសុខភាពបានល្អជាប់ជានិច្ច គឺមានការប្រឈមមុខតិចតួច។ ជំងឺពុកឆ្អឹង គឺជាជំងឺដ៏ស្ងៀមស្ងាត់ដែលមិនមានបញ្ចេញឲ្យអ្នកជំងឺដឹងមុននោះទេ។ ជំងឺនេះបណ្តាលមកពីការថយចុះនៅកំហាប់ឆ្អឹង និងរចនាសម្ព័ន្ធទ្រទ្រង់ឆ្អឹង ជាហេតុធ្វើឲ្យឆ្អឹងលែងរឹងមាំងាយនឹងបាក់ ជាពិសេសឆ្អឹងខ្នង ឆ្អឹងត្រគាក និងកដៃ។ មានមូលហេតុមួយចំនួនដែលធ្វើឲ្យមានជំងឺពុកឆ្អឹងបានដោយងាយ ហើយទាំងនោះសុទ្ធតែជាសកម្មភាពប្រចាំថ្ងៃផងដែរ៖ •ការជក់បារី •ផឹកស្រា •កង្វះអាហាររូបត្ថម្ភ(កាល់ស្យូម,វីតាមីន D និងប្រូតេអ៊ីន) •ស្គមពេក •មិនហាត់កីឡា ឬធ្វើចលនាឲ្យបានច្រើន •ស្រ្តីអស់រដូវ ឬស្រ្តីវះកាត់ស្បូន និងដៃស្បូន •ភាពចាស់ •អ្នកមានជំងឺសន្លាក់រាំរៃ ឬប្រើថ្នាំប្រភេទសសៃយូរ •អ្នកមានជំងឺអ័រម៉ូន(Thyroid Glande)។  ជាចុងក្រោយ លោកវេជ្ជបណ្ឌិត បានផ្តល់ជាប្រសាសន៍ដល់ប្រជាជនគ្រប់រូបគួរគប្បីមានការប្រុងប្រយ័ត្នឲ្យខ្ពស់ចំពោះជំងឺនេះ ហើយក៏មានវិធីសាស្ត្របង្ការដូចជា ការហាត់ប្រាណជាដើម។ ចំណែកមនុស្សចាស់ និងស្ត្រីអស់វ័យរដូវ គួរតែឧស្សាហ៍ជួបពិគ្រោះ និងតាមដានកំហាប់ឆ្អឹងឲ្យបានទៀងទាត់៕ ស្វែងយល់បន្ថែម៖ ពុកឆ្អឹង ជំងឺដែលមិនមានបញ្ចេញឲ្យអ្នកជំងឺដឹងមុន... បកស្រាយដោយ៖ វេជ្ជបណ្ឌិត លឹម​ តាំង ជាអនុប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតនឹងជាប្រធានសមាគមវះកាត់ឆ្អឹងបាក់បែក ។ © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ​

ចែករំលែក

   ការស្រមុកអាចកើតលើមនុស្សគ្រប់ប្រភេទ ជាពិសេសមនុស្សមានទម្ងន់ច្រើន (ធាត់) ដែលវាជាការរំខានមួយនៃដំណេកដូចជា ការគេងមិនបានគ្រប់គ្រាន់ ការខ្វះអុកស៊ីសែនទៅចិញ្ចឹមរាងកាយពេលសម្រាក​ ស្ទះការដកដង្ហើមជាដើម។ហើយបុគ្គលមួយចំនួនដែលមានបញ្ហាគេងស្រមុកនេះ កំពុងស្វែងរកដំណោះស្រាយ ឬការព្យាបាល។ ជាការល្អប្រសើរដែលការគេងស្រមុកនេះអាចព្យាបាលបាន១០០% ប្រសិនបើលោកអ្នកទៅពិគ្រោះ និងទទួលការព្យាបាលត្រឹមត្រូវពីវេជ្ជបណ្ឌិតជំនាញ។ ក្រោយប្រធានបទនេះផងដែរ មន្ទីរពេទ្យធ្មេញ រំចង់ បានបូលរួមបកស្រាយ ក៏ដូចជាដំណោះស្រាយបញ្ហានេះជូនដូចខាងក្រោម៖ ការគេងស្រមុក (snoring) គឺជាសម្លេងរំខានដែលកើតឡើងពេលគេងលក់។ សម្លេងនេះកើតឡើងពីអណ្តាតក្រអូមទន់ ក្រឡើត សម្រាកហើយធ្លាក់នៅត្បៀតបំពង់ខ្យល់រួមផ្សំនឹងទឹកក្នុងបំពង់កនិងខ្យល់ដង្ហើមចេញចូលតាមផ្លូវដ៏តូចចង្អៀតនេះបានបង្កើតជាសម្លេងស្រមុកឡើង។ ទាក់ទងនឹងការព្យាបាល​  ការគេងស្រមុកនេះគឺពឹងផ្អែកលើការឧបករណ៍ពាក់ក្នុងមាត់ (Oral Appliance) ដើម្បីបើកបំពង់ខ្យល់អោយធំក្នុងពេលគេង ដើម្បីបំបាត់ការគេងស្រមុក និងការស្ទះដង្ហើម។ ឧបករណ៍នេះជាបច្ចេកទេសចុងក្រោយពីប្រទេសអាល្លឺម៉ង់ វាមានលក្ខណៈ តូច ស្រាល អាចធ្វើចលនាពេលពាក់ក្នុងមាត់ មានភាពងាយស្រួលជាង ឧបករណ៍មុនៗ មានប្រសិទ្ធភាព 100%។ លើសពីនេះទៀតយើងក៏មានឧបករណ៍ CPAP សម្រាប់អ្នកជំងឺស្ទះដង្ហើមកម្រិតធ្ងន់ប្រើប្រាស់ផងដែរ។សូមលោកអ្នកដែលមានបញ្ហាដូចបានរៀបរាប់ខាងលើ អញ្ជើញមកទទួលសេវាពិនិត្យ និងព្យាបាលនៅមន្ទីរពេទ្យទន្តសាស្រ្ត រំចង់ យើងខ្ញុំសូមស្វាគមន៍លោកអ្នកគ្រប់ពេលវេលា៕ ស្វែងយល់បន្ថែម៖  ការគេងស្រមុក និងការស្ទះដង្ហើមពេលគេង បកស្រាយដោយ៖ មន្ទីរពេទ្យទន្តសាស្រ្ត រំចង់  © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ​

ចែករំលែក

ធ្លាប់មានអារម្មណ៍ថាបែបហ្នឹងដែរឬទេ? ជាញឹកញាប់ គឺមានអារម្មណ៍ថាវិលមុខ ជាពិសេសពេលដែលអោន ឬឈ្ងោកចុះក្រោម ប៉ុន្តែបែរជាលែងអីទៅវិញ នៅពេលដែលខ្ញុំសម្ងំគេង។ មានអ្នកខ្លះជាពិសេសចាស់ៗ បានចាត់ទុកអាការៈបែបនេះ ថាជារោគសញ្ញានៃជំងឺឫសដូងវិល ទាំងដែលមិនបានដឹងច្បាស់ផងថាតើនេះជាជំងឺអ្វី?  កុំឲ្យមន្ទិលសង្ស័យទាំងនោះ នៅតែជាចម្ងល់ក្នុងចិត្ត និងមានការយល់ឃើញខុសទៀតនោះ តោះ! តាមដានអានចម្លើយពីលោកវេជ្ជបណ្ឌិត កៅ សែ ជានាយផ្នែកផ្ទាល់ខាង ត្រចៀក-ច្រមុះ-បំពង់ក នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ខាងក្រោម… លោកវេជ្ជបណ្ឌិត កៅ សែ ៖ អាការៈនេះ គឺអាចបណ្តាលមកពីវិបត្តិនៃចរន្តឈាមដែលបញ្ជូនមកផ្នែកត្រចៀកខាងក្នុង ពិសេសគឺសរសៃវិញ្ញាណទី៨ ដែលជាហេតុធ្វើឲ្យមានអតុល្យភាពនៃចរន្តឈាមនៅក្នុងត្រចៀក ហើយអតុល្យភាពនេះផ្ទាល់អាចបណ្តាលឲ្យមានអាការៈវិលមុខកើតឡើង ឬអាចព្រមជាមួយនឹងអាការៈផ្សេងៗមួយចំនួនដូចជា ការថយចុះសមត្ថភាពក្នុការស្តាប់ កាណែន ឬហឹងត្រចៀក ជាដើម។ ហេតុនេះ ដំណោះស្រាយល្អគឺប្អូនគប្បីធ្វើការផ្លាស់ប្តូរចលនាយឺតៗ និងថ្នមៗ មិនថាជាការក្រោកឈរ ការងាកខ្លួន ឬឱនចុះឡើយ ដើម្បីឲ្យចរន្តឈាមរត់នៅពេលផ្លាស់ប្តូរពីស្ថានភាពមួយទៅស្ថានភាពមួយមានតុល្យភាពនឹងគ្នាល្អសិន។ ក្រៅពីនោះ ការហាត់ប្រាណជាប្រចាំក៏អាចជួយឲ្យមានចរន្តឈាមរត់ស្មើល្អឡើងវិញផងដែរ។  ចំពោះពាក្យនិយាយថា មាន«ជំងឺឫសដូងវិល» ជាពាក្យនិយាយតគ្នាប៉ុណ្ណោះ។ ប៉ុន្តែ ការសិក្សាបានបង្ហាញថា មានជំងឺឫសដូងច្រមុះ(nasal polyps) ដែលធ្វើឲ្យអ្នកជំងឺមានរោគសញ្ញា តឹងច្រមុះម្ខាង ឬសងខាង អត់ធុំក្លិន ឈឺក្បាល ថប់ដង្ហើម ឬអាចឲ្យវិលមុខខ្លះដែរ។  ដូចនេះ ដើម្បីឲ្យដឹងពីរោគសញ្ញា ឬជំងឺពិតប្រាកដនោះ គួរតែមកជួបគ្រូពេទ្យឯកទេស ដើម្បីពិនិត្យឲ្យបានច្បាស់ ចៀសវាងទៅទិញថ្នាំលេបដោយគ្មានវេជ្ជបញ្ជាត្រឹមត្រូវ ដែលបណ្តាលឲ្យប៉ះពាល់ដល់សុខភាព។ ខ្ញុំគិតថាវាទាក់ទងនឹងវិបត្តិនៃចរន្តឈាមច្រើនជាង ក្នុងករណីដែលអាការៈបានធូស្រាល នៅពេលសម្រាកនោះ។ ទោះយ៉ាងណាក៏ដោយ ការពិនិត្យដោយវេជ្ជបណ្ឌិតជំនាញ មុននឹងសន្និដ្ឋានថាជាជំងឺណាមួយ គួរតែជាអ្វីដែលអ្នកមានអាការៈបែបនេះគួរធ្វើ។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

មិនថាធ្លាប់បានលឺគេនិយាយ ឬធ្លាប់បានជួបប្រទះផ្ទាល់ដោយមានមនុស្សធ្លាប់ស្គាល់កើតមានជំងឺមហារីក អ្នកប្រាកដជាសង្កេតឃើញថា ការព្យាបាល គឺមានរយៈពេលយូរ ហើយមានភាពលំបាកជាងការព្យាបាលជំងឺផ្សេងៗ។ មិនត្រឹមតែប៉ុណ្ណោះ ក្នុងដំណាក់កាលព្យាបាល អ្នកជំងឺក៏ត្រូវធ្វើទុក្ខខ្លាំងផងដែរ ដែលជាក់ស្តែង ការព្យាបាលដោយចាក់គីមី គឺធ្វើឲ្យអ្នកជំងឺក្អួតផង ជ្រុះសក់ផងទៀតផង… ប្រហែលជាបានដឹង និងលឺហើយ តែគ្រាន់តែមិនទាន់ដឹងបានដឹងពីមូលហេតុដែលបណ្តាលឲ្យមានបញ្ហាទាំងនោះកើតមានឡើង។ ដើម្បីជាការស្រាយចម្ងល់ សូមតាមដានអានចម្លើយជាការបកស្រាយពីលោកវេជ្ជបណ្ឌិត ទូច សុជាតិ ឯកទេសជំងឺមហារីក នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ខាងក្រោមនេះ… លោកវេជ្ជេបណ្ឌិត ទូច សុជាតិ ៖ វិធីព្យាបាលជំងឺមហារីកមានច្រើន ដូចជា ការវះកាត់ បញ្ចាំងកាំរស្មីចាក់គីមី ប្រើថ្នាំអ័រម៉ូនជាដើម។ ដើម្បីអាចដឹងថាត្រូវព្យាបាលជំងឺមហារីក គឺទាមទារនូវការសម្រេចចិត្តដោយក្រុមពហុបច្ចេកទេសនៃគ្រូពេទ្យឯកទេស ដើម្បីរកការព្យាបាលមួយដែលល្អ សម្រាប់ស្ថានភាពអ្នកជំងឺ ក៏ដូចជាការជួយអ្នកជំងឺឲ្យរស់រានមានជីវិតពីជំងឺកាចសាហាវនេះហើយលើសពីនេះ ក៏តម្រូវឲ្យមានការចូលរួមពីក្រុមគ្រួសារ មិត្តភក្តិរបស់អ្នកជំងឺដែរ សម្រាប់ជំនួយផ្លូវចិត្តក៏ដូចជាអារម្មណ៍។ និយាយពីការព្យាបាលដោយចាក់គីមីវិញ ថ្នាំដែលត្រូវប្រើប្រាស់ជាប្រភេទថ្នាំដែលពុលកោសិកាពិសេសកោសិកាលូតលាស់លឿន។ យ៉ាងណាមិញ ក្នុងខ្លួនយើងមិនមានកោសិកាដុះជាអចិន្ត្រៃយ៍ទេ លើកលែងតែកោសិកាសក់ ដែលដុះលឿន ជាហេតុនាំឲ្យសក់ជ្រុះ។ ថ្នាំនេះផងដែរក៏ប៉ះពាល់ដល់ប្រព័ន្ធប្រសាទ និងប្រព័ន្ធរំលាយអាហារដែរដែលនាំឲ្យអ្នកជំងឺហេវហត់ ហូបមិនបាន និងក្អួតចង្អោរ។ មួយវិញទៀត វាបណ្តាលឲ្យអ្នកជំងឺខ្វះគ្រាប់ឈាមក្រហមនិងស ដែលបញ្ហានេះត្រូវតែមានការតាមដានអ្នកជំងឺឲ្យបានដិតដល់ពីសំណាក់គ្រូពេទ្យ ដើម្បីបញ្ចៀសនូវហានិភ័យដល់ជីវិត។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

បើគ្មានការការពារ,តើចំនួនភាគរយនៃអ្នកត្រៀមចូលជំងឺទឹកនោមផ្អែម(Prediabetes)នឹងវិវឌ្ឍន៍ទៅជាជំងឺទឹកនោមផ្អែមប្រភេទ២ ឬទេ? 60% បានយល់ខុស។ ចូរជ្រើសរើសចំលើយ:               A:30%,               B:50%,               C:70%,               D:90%   ការពន្យល់: ដោយគ្មានការការពារប្រហែល 70 %នៃអ្នកត្រៀមចូលជំងឺទឹកនោមផ្អែមនឹងវិវឌ្ឍន៍ទៅជាជំងឺទឹកនោមផ្អែមប្រភេទ២។ ការស្រាវជ្រាវបានបង្ហាញថាការធ្វើតែ ២ ចំណុចអាចជួយអ្នកជំងឺដែលត្រៀមចូលជំងឺទឹកនោមផ្អែមបាន ដោយការពារឬពន្យារពេលកើតជំងឺទឹកនោមផ្អែមប្រភេទ២តាមរយះការបញ្ចុះទំងន់ 5-7% នៃទំងន់ខ្លួនយើង ដែលត្រូវនឹង 4.5 - 6.35Kg, សម្រាប់មនុស្សម្នាក់ ដែលមានទំងន់ 90Kg និងទទួលបានយ៉ាងហោចណាស់ 150នាទី/សប្តាហ៍ ក្នុងការដើរអោយសកម្មនៃរាងកាយដូចជាការដើរអោយលឿននិងខ្លាំង ឬសកម្មភាពណាមួយស្រដៀង គ្រាន់តែ៣០នាទីក្នុងមួយថ្ងៃ, ៥ដងក្នុងមួយសប្តាហ៍។ Reference Tseng E, et al. J Gen Intern Med. 2017 Jul 20 [Epub ahead of print]. doi: 10.1007/s11606-017-4103-1. CDC. Prediabetes. https://www.cdc.gov/diabetes/basics/prediabetes.html. Updated August 2016. Accessed July 2017.   បកស្រាយដោយ ៖  លោក  វេជ្ជបណ្ឌិត នៅ​​​ គីមសាន ជាវេជ្ជបណ្ឌិតឯកទេសជំងឺទឹកនោមផ្អែម​ និងជំងឺទូទៅប្រចាំនៅ​​​ បន្ទប់ពិគ្រោះ ព្យាបាលជំងឺ វេជ្ជ.​ នៅ គីមសាន(Diabetes Care Clinic, Phnom Penh)

ចែករំលែក

ការទៅខាងក្រៅផ្ទះ អាចផ្តល់នូវឱកាសជាច្រើនសម្រាប់ឲ្យកូនអ្នកជួបនឹងមេរោគ ធាតុកខ្វក់ ក៏ដូចជាសត្វល្អិតផ្សេងៗ។ ប៉ុន្តែ ពួកគេមិនអាចផ្តាច់ខ្លួនពីធម្មជាតិក៏ដូចជាបរិយាកាសនៅខាងក្រៅផ្ទះឡើយដោយសារវាក៏អាចជាចំណែកមួយដែលធ្វើឲ្យកូនរបស់អ្នកលូតលាស់បានល្អដូចគ្នា។ ដូចនេះ ការការពារពួកគេដោយការកាត់បន្ថយការប៉ះពាល់នឹងកត្តាមិនល្អ ទាំងនោះតាមដែលអាចធ្វើបានគឺជាអ្វីដែលមាតាបិតាទាំងអស់គួរធ្វើ។ ១) បង្កើតទម្លាប់អនាម័យដល់កូន៖ អ្នកគួរណែនាំអំពីរបៀបលាងដៃត្រឹមត្រូវ និងការលាងដៃជាប្រចាំជាពិសេសរៀងរាល់ពេលចេញពីបន្ទប់ទឹក មុនអាហារ ឬមុនពេលប៉ះមាត់ ភ្នែក ច្រមុះ និងមុខជាដើម។ អ្នកក៏អាចទុកទឹកសម្រាប់កម្ចាត់មេរោគដបតូចៗនៅជាមួយពួកគេ សម្រាប់ប្រើករណីមិនមានទឹក និងសាប៊ូគ្រប់គ្រាន់នៅខាងក្រៅ។ ក្រៅពីនោះ ពួកគេក៏គួរចេះពីរបៀបកាត់បន្ថយការរាតត្បាតនៃមេរោគដោយ ការក្អក និងកណ្តាស់ដោយខ្ទប់ឲ្យបានត្រឹមត្រូវផងដែរ។  ២) ការពារការរំខានដោយសត្វមូស៖ សម្រាប់ក្មេងពីអាយុ ២ឆ្នាំឡើងអាចប្រើប្រាស់នូវឡេសម្រាប់ការពារមូស តែត្រូវប្រាកដថាវាជាប្រភេទសម្រាប់ប្រើប្រាស់លើកូនក្មេង ដែលវាយកល្អគួរជាប្រភេទឡេលាប ឬសូលុយស្យុង ឬបន្ទះបិទលើសម្លៀកបំពាក់ជាជាងប្រភេទស្ព្រៃយន៍។  ៣) ការរក្សាជាតិទឹកក្នុងខ្លួនជាប្រចាំ៖ ក្មេងចន្លោះពី ៤ ទៅ ៨ឆ្នាំ គួរតែញ៉ាំទឹកយ៉ាងហោចណាស់ ៥កែវក្នុងមួយថ្ងៃ។ ដូចនេះ ករណីដែលពួកគេត្រូវនៅខាងក្រៅ កុំភ្លេចច្រកទឹកក្នុងកូនដបតូចល្មមសម្រាប់ពួកគេ។ ភេសជ្ជៈផ្សេងទៀតដូចជា ទឹកដោះគោ និងទឹកផ្លែឈើស្រស់ ក្នុងកម្រិតមួយសមស្របក៏អាចបន្ថែមជាតិទឹកផងដែរ។  ៤) សុវត្ថិភាពនៅតាមដងផ្លូវ៖ ការពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវគឺជាការចាំបាច់ មិនថាកូនរបស់អ្នកចូលចិត្តជិះកង់ ឬរត់លេងនៅជិតៗផ្ទះ ក្បែរដងផ្លូវ ឬបើទោះបីជាអ្នកនៅជាមួយពួកគេក៏ដោយ។ ក្រៅពីនោះ អ្នកក៏គួរបង្រៀនពួកគេ អំពីមូលដ្ឋានខ្លះៗអំពីសុវត្ថិភាពនៅលើដងផ្លូវផងដែរ ដូចជាការមើលឆ្វេងស្តាំមុនឆ្លងថ្នល់ ជាដើម។  ៥) រក្សាការនាំកូនចេញទៅខាងក្រៅផ្ទះ៖ ការឲ្យកូនអ្នកមានសកម្មភាពនៅខាងក្រៅ មិនត្រឹមជួយឲ្យពួកគេជាមនុស្សរីករាយ និងសកម្មនោះទេ តែក៏ជាឱកាសល្អសម្រាប់ការទទួលបានវីតាមីនដេគ្រប់គ្រាន់ដែលមានប្រយោជន៍ទៅលើការលូតលាស់ និងប្រព័ន្ធការពាររបស់ពួកគេ។ អ្នកក៏មិនគួរភ្លេចការលាបលេការពារកម្តៅឲ្យបានត្រឹមត្រូវឲ្យពួក គេផងដែរ។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

សមុទ្រប្រហែលជាកន្លែងដែលអ្នកប្រាថ្នាចង់ទៅណាស់មែនទេ? អ្នកប្រហែលជាគ្រាន់តែដឹងថា ពេលដែលអ្នកទៅលេងសមុទ្រម្ដងៗ អ្នកអាចទៅស្រូបយកខ្យល់អាកាសបរិសុទ្ធ គយគន់ទេសភាពសមុទ្រដ៏ខៀវស្រងាត់ ដើរលេងលើខ្សាច់ពណ៌សក្បុស ហើយទាំងអស់នេះបានធ្វើឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ និងធូរស្បើយពីបញ្ហាស្ត្រេសទាំងឡាយ ប៉ុន្តែអ្នកប្រហែលជាមិនបានដឹងពីឥទ្ធិពលរបស់សមុទ្រមកលើខួរក្បាលរបស់អ្នកទេ។ ការស្រាវជ្រាវបានរកឃើញថា ការចំណាយពេលវេលាទៅលេងឆ្នេរសមុទ្រ គឺល្អសម្រាប់សុខុមាលភាពរបស់អ្នក។ បើយោងទៅតាមការវិភាគទិន្នន័យជំរឿនរបស់អង់គ្លេសដែលបានចេញផ្សាយនៅក្នុងទស្សនាវដ្ដី Health Place បានរាយការណ៍ថា «អ្នកដែលរស់នៅតាមឆ្នេរសមុទ្រមានសុខភាពផ្លូវកាយ និងផ្លូវចិត្តប្រសើរជាងអ្នកដែលមិនរស់នៅតាមឆ្នេរសមុទ្រ»។ នៅក្នុងការសិក្សាដែលបានបោះពុម្ពផ្សាយនៅក្នុង Journal of Coastal Zone Management អ្នកចូលរួមដែលរស់នៅក្នុងផ្ទះដែលមានទេសភាពសមុទ្របានរាយការណ៍ថា មានអារម្មណ៍ស្ងប់មិនសូវឆាប់ខឹង និងសុខស្រួលជាងអ្នកដែលមិនមាន។ តើឆ្នេរសមុទ្រជួយឲ្យអារម្មណ៍អ្នកកាន់តែប្រសើរយ៉ាងដូចម្តេច? បើយោងទៅតាមអ្នកចិត្តវិទូ គឺលោក Richard Shuster បានបកស្រាយថា «ពណ៌ខៀវត្រូវបានចូលចិត្តដោយមនុស្សជាច្រើន ហើយពណ៌នេះបានផ្សាភ្ជាប់ជាមួយនឹងអារម្មណ៍នៃភាពស្ងប់ស្ងាត់ និងសន្តិភាព។ ហើយការសម្លឹងមើលទៅសមុទ្រពិតជាអាចផ្លាស់ប្តូរប្រេកង់នៃរលកខួរក្បាល និងធ្វើឲ្យយើងស្ថិតនៅក្នុងស្ថានភាពសមាធិ (ស្ងប់ស្ងាត់)»។ លើសពីនេះទៅទៀត ក៏មានការសិក្សាមួយទៀតដែលបានចេញផ្សាយនៅក្នុងទស្សនាវដ្ដី American Association for the Advancement of Science បានរកឃើញថាពណ៌ខៀវត្រូវបានផ្សាភ្ជាប់នឹងការបង្កើនភាពច្នៃប្រឌិត។  លើសពីនេះទៅទៀត សម្លេងទឹកហូរ និងរលកបក់មកម្ដងៗផ្គួបផ្សំជាមួយនឹងទេសភាពដ៏ស្រស់ត្រកាលនៃឆ្នេរសមុទ្រដែលយើងមើលឃើញ បានទៅភ្ញោច Parasympathetic nervous system ដែលទទួលខុសត្រូវក្នុងការបន្ថយសកម្មភាពរបស់យើង និងធ្វើឲ្យយើងមានអារម្មណ៍ថាស្រស់ស្រាយ និងធូរស្រាលពីទុក្ខកង្វល់ទាំងឡាយ។  ក្លិននៃខ្យល់អាកាលបរិសុទ្ធនៃសមុទ្រក៏បានរួមចំណែកក្នុងការធ្វើឲ្យអ្នកមានអារម្មណ៍ស្ងប់ដែរ គឺថាវាមាននូវប្រតិកម្មគីមីនៃអ៊ីយ៉ុងអវិជ្ជមាននៅក្នុងខ្យល់ដែលអ្នកកំពុងដកដង្ហើម។ លោក Shuster បាននិយាយថា អាតូមអុកស៊ីសែនទាំងនេះមានអេឡិចត្រុងបន្ថែម ហើយកើតឡើងនៅកន្លែងដូចជាកន្លែងទឹកធ្លាក់ និងឆ្នេរសមុទ្រ។  ជាចុងក្រោយនោះគឺទង្វើដ៏សាមញ្ញមួយដោយគ្រាន់តែប៉ះខ្សាច់អាចធ្វើឲ្យអ្នកមានអារម្មណ៍សប្បាយរីករាយ។ លោក Shuster បាននិយាយថា «អារម្មណ៍នៅពេលដែលយើងជាន់នៅលើខ្សាច់ដែលក្ដៅតិចៗធ្វើឲ្យមានអារម្មណ៍ថាធូរស្រាលជាខ្លាំង។» ក្រោយពីបានយល់ដឹងបន្ថែមពីអត្ថប្រយោជន៍នៃឆ្នេរសមុទ្រហើយ តើអ្នកនៅចាំអីទៀត? តោះនាំគ្នាទៅលេងសមុទ្រ និងស្រូបយក Vitamin Sea ទាំងអស់គ្នា!!    ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ការឈឺចាប់ទាំងអស់មិនមែនជារោគសញ្ញាដែលបញ្ជាក់ពីភាពធ្ងន់ធ្ងរនោះទេ ប៉ុន្តែរោគសញ្ញាមួយចំនួនគឺគប្បីឲ្យអ្នកត្រូវពិនិត្យរកមើលពីមូលហេតុ។ អ្នកត្រូវទៅជួបគ្រូពេទ្យប្រសិនបើអ្នកមានរោគសញ្ញាដូចខាងក្រោម ៖   ភាពទន់ខ្សោយនៃអវៈយវៈរបស់អ្នក ៖ ប្រសិនបើអ្នកមានការខ្សោយកម្លាំង ឬស្ពឹកដៃ ជើង និងមុខ វាអាចជាសញ្ញារបស់ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ជាពិសេសបើវាកើតឡើងតែមួយចំហៀងខ្លួន។អ្នកអាចនឹងមានជំងឺដាច់សរសៃឈាមក្នុងខួរក្បាលប្រសិនបើអ្នកមិនអាចរក្សាតុល្យភាពក្នុង ខ្លួនបាន ដូចជាមានអាការៈវិលមុខនិងមានបញ្ហាក្នុងការដើរ។ត្រូវស្វែងរកជំនួយជាបន្ទាន់ប្រសិនបើអ្នកមានអារម្មណ៍ថាភ្នែកមើលមិនឃើញច្បាស់  ឈឺក្បាលខ្លាំង វង្វេង បញ្ហាក្នុងការនិយាយ ឬយល់។ អ្នកត្រូវទៅជួបគ្រូពេទ្យភ្លាមៗ។   ឈឺដើមទ្រូង ៖ នៅពេលដែលស្តែងនូវអាការៈឈឺដើមទ្រូង វាជារឿងសុវត្ថិភាពជាងរឿងសោកស្តាយ។ គ្រប់ការឈឺដើមទ្រូងទាំងអស់ជាពិសេសបូករួមជាមួយសញ្ញាដូចជា បែកញើស ថប់ដង្ហើម ដកដង្ហើមខ្លី ឬក្អួតចង្អោរគឺត្រូវបានដកចេញពីសញ្ញាដែលគ្រោះថ្នាក់។អាការៈឈឺដើមទ្រូង គឺជាសញ្ញារបស់ជំងឺបេះដូង ឬគាំងបេះដូងប្រសិនបើវាកើតឡើងបន្ទាប់ពីអ្នកបានធ្វើសកម្មភាព។វាប្រហែលជាអាចមានកំណកឈាមហូរចូលទៅក្នុងសួតរបស់អ្នក។ ប្រសិនបើការឈឺដើមទ្រូងរបស់អ្នកមានសភាពតឹង ឬធ្ងន់លើសពី២-៣នាទី ឬបាត់មួយសន្ទុះហើយកើតមកវិញ។ អ្នកត្រូវស្វែងរកជំនួយភ្លាម កុំព្យាយាមទុក្ខវាឲ្យមានរយៈពេលយូរ។   ភាពទន់និងអាការៈឈឺចាប់នៅផ្នែកខាងក្រោយនៃកំភួនជើង ៖ វាអាចជាសញ្ញាដែលបង្ហាញពីការមានកំណកឈាមក្នុងសរសៃឈាមកំភួនជើង (thrombosis) ដែលវាតែងតែកើតឡើងដោយសារអ្នកអង្គុយយូរពេកដូចជាការជិះយន្តហោះ ឬអ្នកមានជំងឺសម្រាន្តលើគ្រែយូរ។ ប្រសិនបើអ្នកមានដុំកំណកឈាម អ្នកនឹងមានការឈឺចាប់នៅពេលដែលឈរ ឬដើរ ហើយអ្នកនឹងឃើញថាជើងរបស់អ្នកហើម។ វាជារឿងធម្មតាប្រសិនបើអ្នកមានអាការៈទន់ខ្សោយកំភួនជើងបន្ទាប់ពីការធ្វើលំហាត់ប្រាណ ប៉ុន្តែបើអ្នកឃើញមាននូវស្នាមក្រហម និងមានអារម្មណ៍ថាក្តៅនៅកន្លែងហើមនិងឈឺចាប់នោះ អ្នកត្រូវទៅជួបគ្រូពេទ្យជាបន្ទាន់។   ឈាមនៅក្នុងទឹកនោម ៖ មានមូលហេតុមួយចំនួនដែលបណ្តាលឲ្យមានឈាមក្នុងទឹកនោមនៅពេលអ្នកនោមចេញមកក្រៅ។ ប្រសិនបើអ្នកមានឈាមនៅក្នុងទឹកនោម ហើយមានអាការៈឈឺចាប់នៅផ្នែកខាងក្រោយចង្កេះអ្នកប្រហែលជាមានក្រួសក្នុងតម្រងនោម។ ដើម្បីបញ្ជាក់ឲ្យដឹងថាមានក្រួស គេត្រូវធ្វើការថតអ៊ិចរ៉េ ឬថតអេកូ។ នៅពេលអ្នកមានឈាមក្នុងទឹកនោម ហើយអ្នកមានអារម្មណ៍ថាចង់ទៅនោមភ្លាម ទៅបន្ទប់ទឹកញឹកញាប់ ឬអារម្មណ៍ក្រហាយនៅពេលដែលនោម អ្នកប្រហែលជាមានការរលាកប្លោកនោមធ្ងន់ធ្ងរ ឬរលាកតម្រងនោម។ អ្នកត្រូវទៅជួបគ្រូពេទ្យភ្លាមៗ ជាពិសេសនៅពេលដែលអ្នកក្តៅខ្លួនផងដែរ។ ប្រសិនបើអ្នកមានឈាមនៅក្នុងទឹកនោម ប៉ុន្តែមិនមានការឈឺចាប់នៅពេលនោមវាគឺជាសញ្ញារបស់ជំងឺមហារីកតម្រងនោម ឬប្លោកនោម អ្នកត្រូវទៅជួបគ្រូពេទ្យអំពីបញ្ហានេះ។   ពិបាកដកដង្ហើម ៖ បញ្ហាក្នុងការដកដង្ហើមត្រូវបានត្រូវព្យាបាលដាច់ដោយឡែក។ ប្រសិនបើអ្នកមានអារម្មណ៍ថាពិបាកដកដង្ហើម និងសម្លេងហួចនៅពេលអ្នកដកដង្ហើមអ្នកត្រូវទៅជួបគ្រូពេទ្យ។ ប្រសិនបើគ្មានការវាយតម្លៃលឿន បញ្ហានេះនិងក្លាយទៅជាមហន្តរាយដ៏ធំដែលទាមទារឲ្យធ្វើការព្យាបាលភ្លាមៗ។ វាអាចបណ្តាលមកពីជំងឺហឺត អាល្លែកហ្ស៊ី ជំងឺសួត ឬការប៉ះពាល់ដោយសារធាតុគីមី។ បញ្ហានេះដែរក៏អាចបណ្តាលមកពីជំងឺរលាកសួត ឬជំងឺរលាកទងសួតប្រសិនបើអ្នកមានការកំហាកពណ៌លឿង។ ដូច្នេះត្រូវទៅជួបគ្រូពេទ្យដើម្បីវាយតម្លៃ   និងធ្វើការព្យាបាលឲ្យទាន់ពេលវេលា។   គំនិតចង់សម្លាប់ខ្លួន ៖ ប្រសិនបើអ្នកមានអារម្មណ៍អស់សង្ឃឹម ឬក៏គិតថាគ្មានហេតុផលដែលត្រូវរស់ និងមិនមានជំនួយ។ អ្នកត្រូវទៅជួបគ្រូពេទ្យខាងចិត្តសាស្រ្ត ប្រហែលជាអាចជួយអ្នកបាន។ អ្នកអាចនិយាយអំពីទុក្ខកង្វល់ មូលហេតុទាំងឡាយដែលបណ្តាលឲ្យអស់សង្ឃឹមទៅកាន់គ្រូពេទ្យ គាត់អាចជួយផ្តល់ប្រឹក្សា រក្សាការសម្ងាត់ ការពារអ្នក និងជួយអ្នកក្នុងការគិតឡើងវិញ។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក

ការទទួលទានអាហារដែលមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ក្នុងបរិមាណត្រឹមត្រូវ ប្រាកដណាស់ គឺអាចផ្តល់នូវប្រយោជន៍ជាច្រើនដល់សារពាង្គកាយដូចដែលលោកអ្នកបានធ្វើការស្វែងយល់តាមរយៈប្រភពព័ត៌មានផ្សេងៗ ដែលរួមមានទាំងការសិក្សាការស្រាវជ្រាវជាដើម។ ក្រៅពីយល់ដឹងពីគុណតម្លៃនៃអាហារទាំងនោះហើយ លោកអ្នកប្រហែលជាមើលរំលងពីពេលវេលាដែលស័ក្តិសមបំផុតសម្រាប់ការទទួលទានវា ក៏ដូចជាចន្លោះពេលវេលាដែលគ្រោះថ្នាក់ក្នុងការទទួលទានវាដូចគ្នាផងដែរ។ដោយសារតែបែបនេះហើយ ហេលស៍ថាមក៏សូមធ្វើការណែនាំលោកអ្នកនូវអាហារទាំង៧ រួមជាមួយនឹងគុណប្រយោជន៍របស់ពួកគេ ព្រមជាមួយនឹងពេលវេលាដែលគួរ និងមិនគួរទទួលទានដែលមានដូចខាងក្រោមនេះ ៖   •ផ្លែប៉ោម ពេលគួរទទួលទាន៖    ពេលព្រឹកសម្បកផ្លែប៉ោមមានសារធាតុសរសៃប៉ិកទីន(Pectin)ជាសារធាតុស្ករដែល រលាយហើយមាននៅក្នុងផ្លែឈើទុំ ដែលជួយសម្រួលដល់ចលនារបស់ពោះវៀន និងបង្ការអាការៈទល់លាមកផងដែរ។ បន្ថែមពីលើនេះផងដែរ វាក៏ជួយលុបបំបាត់នូវសារធាតុបង្កជាជំងឺមហារីក។ ពេលគួរចៀសវាង ៖  ពេលល្ងាច ឬពេលយប់អាស៊ីតសរីរាង្គរបស់ផ្លែប៉ោមនឹងបង្កើនបរិមាណអាស៊ីតនៅក្នុងក្រពះ ដែលនឹងបង្កជាភាពមិនស្រួល។មិនត្រឹមតែប៉ុណ្ណោះប៉ិកទីននឹងបន្ថែមសម្ពាធដល់ប្រព័ន្ធរំលាយអាហារនៅពេលយប់ផងដែរ។   •ស្ករស ពេលគួរទទួលទាន ៖ ពេលព្រឹកអាំងស៊ុយលីននៃរាងកាយរបស់យើងធ្វើការបំបែកជាតិស្ករបានមានប្រសិទ្ធភាពជាងនៅពេលព្រឹក។ ម្យ៉ាងទៀត ឱកាសក្នុងការបំបែកវានៅក្នុងពេលថ្ងៃតាមរយៈសកម្មភាពប្រចាំថ្ងៃក៏មានខ្ពស់ជាងផងដែរ។ ពេលគួរចៀសវាង ៖ ពេលយប់ស្ករសមិនត្រឹមតែបង្កើននូវខ្លាញ់នៅក្នុងរាងកាយទេ វាក៏បណ្តាលឲ្យរំខានដល់ការគេងរបស់អ្នកនៅពេលយប់ផងដែរ។   •ចេក ពេលគួរទទួលទាន ៖ ពេលថ្ងៃត្រង់ចេកជាប្រភេទផ្លែឈើដែលសម្បួរនូវជាតិសរសៃ ហើយក៏តែងតែជួយសម្រួលដល់ការរំលាយអាហារ។ មិនត្រឹមតែប៉ុណ្ណោះ ចេកក៏ជាថ្នាំធម្មជាតិបន្សាបជាតិអាស៊ីត និងបង្អន់បញ្ហាឆ្អល់ចុងដង្ហើមផងដែរ។ ពេលគួរចៀសវាង ៖ ពេលយប់ការទទួលទានផ្លែចេកពេលយប់អាចនឹងបណ្តាលឲ្យការបង្កឡើងនៃសំបោរ ឬស្លេស្ម និងផ្តាសាយ។ ប្រសិនបើលោកអ្នកធ្វើការទទួលទានដោយពោះទទេនោះវានឹងប៉ះពាល់ក្រពះ ដោយសារតែវាជាប្រភពនៃម៉ាញេស្យូម។   •បាយ ពេលគួរទទួលទាន ៖ ពេលថ្ងៃការរំលាយអាហារមានដំណើរការប្រសើរជាង ដែលនឹងតម្រូវឲ្យអ្នកប្រើប្រាស់កាបូអ៊ីដ្រាត។ ពេលគួរចៀសវាង ៖ ពេលយប់វានឹងបង្កើនកម្រិតជាតិខ្លាញ់ក្នុងរាងកាយ។   •ទឹកដោះគោ ពេលគួរទទួលទាន ៖ ពេលយប់ទឹកដោះគោក្តៅឧណ្ហៗ នឹងជួយសម្រួលដល់រាងកាយ ក៏ដូចជាជួយឲ្យគេងលក់ស្រួលផងដែរ។ ពេលគួរចៀសវាង ៖ ពេលព្រឹកដរាបណាមិនមានការធ្វើលំហាត់ប្រាណអ្វីបន្តិចសោះ អ្នកមិនគួរទទួលទានទឹកដោះគោពេលព្រឹកឡើយ ដោយហេតុថាវាអាចនឹងពិបាកនឹងធ្វើការរំលាយ ហើយក៏បង្កជាបញ្ហាក្នុងពេលទទួលទានអាហារផងដែរ។   •ឈីស (Cheese) ពេលគួរទទួលទាន ៖ ពេលព្រឹកព្រលឹមសម្រាប់អ្នកដែលញ៉ាំម្ហូបបួស វាជាជម្រើសដ៏ល្អបំផុតសម្រាប់ជំនួសឲ្យសាច់។ ប្រសិនបើទទួលទានក្នុងបរិមាណសមល្មម នោះវាអាចបង្ការនូវការឡើងទម្ងន់ និងហើមពោះ។ ពេលគួរចៀសវាង ៖ ពេលយប់ផលវិបាកចម្បងជាងគេ គឺបញ្ហាពិបាកក្នុងការរំលាយអាហារ និងឡើងទម្ងន់។   •សាច់ ពេលគួរទទួលទាន ៖ ពេលថ្ងៃត្រង់សាច់ជាប្រភេទអាហារដែលពិបាកនឹងធ្វើការរំលាយ។ វាសម្បូរនូវជាតិប្រូតេអ៊ីន ហើយជួយបង្កើននូវភាពខ្លាំងនៃរាងកាយ ព្រមទាំងបង្កើននូវកម្រិតនៃការផ្តោតអារម្មណ៍ ឬផ្ចង់ស្មារតី ប្រសិនបើអ្នកទទួលទានវាក្នុងអំឡុងពេលថ្ងៃ។ ពេលគួរចៀសវាង ៖ ពេលយប់ភាពសម្បូរនូវប្រូតេអ៊ីនធ្វើឲ្យបង្កនូវការលំបាកក្នុងការរំលាយ ហើយក៏បណ្តាលឲ្យមានបញ្ហាដំណេកពេលយប់ផងដែរ។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក
Top