Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

ស្របពេលដែលវិស័យសុខាភិបាលរបស់ប្រទេសកម្ពុជាបាន និងកំពុងមានការរីកចម្រើនលូតលាស់ យើងឃើញថាប្រទេសយើងក៏មានរោងចក្រក៏ដូចជា សហគ្រាសផលិតឱសថដែលមានការទទួលស្គាល់គុណភាពជាលក្ខណៈស្តង់ដាអន្តរជាតិផងដែរ ដូចជា សហគ្រាសផលិតឱសថកម្ពុជា (Cambodia Pharmaceutical Enterprise) ដែលហៅថាកាត់ថា CPE ។   ជាមួយ នឹងជោគជ័យតាមរយៈទំនុកចិត្តពីសំណាក់អ្នកប្រើប្រាស់ជាច្រើនឆ្នាំ CPE បានក្លាយខ្លួនជាសហគ្រាសផលិតឱសថមួយដ៏មានកិត្តិសព្ទនៅ ក្នុងប្រទេសកម្ពុជា។  ហេលស៍ថាម ក៏បានធ្វើបទសម្ភាសន៍ជាមួយនឹងលោកបណ្ឌិត ង៉ាន់ បេង ជាឱសថបណ្ឌិត និងជាអតីតនិស្សិតនៅមហាវិទ្យាល័យ ឱសថសាស្រ្តនៃសាកលវិទ្យាល័យភ្នំពេញដែលជាអគ្គនាយករងនៃរោងចក្រ CPE ។ ក្រោយពីរបបប៉ុលពត លោកក៏បានបន្តការសិក្សាបញ្ចប់ថ្នាក់ឱសថការី និងចូលបម្រើការងារនៅក្នុងរោងចក្រផលិតឱសថកម្ពុជាតាំងពីឆ្នាំ១៩៧៩។ តាមរយៈប្រសាសន៍របស់លោកបណ្ឌិតឱសថសហគ្រាសបានដំណើរការតាំងពីក្រោយរបបប្រល័យពូជសាសន៍ប៉ុលពតមកម៉្លេះក្នុងនាមជាសហគ្រាសរបស់រដ្ឋ រហូតដល់ចុងឆ្នាំ ១៩៩៨ទើបបានធ្វើការបណ្តាក់ទុនជាមួយនឹងក្រុមហ៊ុនមកពីហុងកុងហើយក៏ក្លាយជារោងចក្រចំណុះរដ្ឋដោយមានភាគរយខាងឯកជន ចំនួន៥២ និងរដ្ឋាភិបាលចំនួន៤៨។ គួរបញ្ជាក់ផងដែរថាមូលហេតុដែលជំរុញឲ្យលោកបណ្ឌិតចូលបម្រើការងារក្នុងវិស័យនេះដោយសារតែទឹកចិត្តស្រលាញ់ ការងារផលិតឱសថផ្ទាល់របស់លោក។ ជាក់ស្តែង ការគ្រប់គ្រងសហគ្រាសគឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនឯកជន។ ត្រលប់មកទស្សនវិស័យរបស់សហគ្រាសផលិតឱសថកម្ពុជាវិញគឺធ្វើការផលិតឱសថហើយចែកចាយលក់ដល់អតិថិជនតាមរយៈឱសថស្ថាននានានៅក្នុ ប្រទេស និងលក់ជូនរាជរដ្ឋាភិបាលកម្ពុជាយើងដើម្បីធ្វើការចែកជូនដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេសទាំងនៅទីរួមខេត្ត និងទីប្រជុំជន។រីឯផលិតផល ដែលរោងចក្រធ្វើការផលិតមានដូចជា៖ ថ្នាំបំបាត់ការឈឺចាប់ ក្តៅខ្លួន Paracetamol Optoral, និង Parafeine Paradeine ថ្នាំបំបាត់អាការៈក្អក ដូចជា Bromhexine, Promethazine ពពួកអង់ទីប៊ីយូទិច និងថ្នាំជាច្រើនមុខទៀត។ លក្ខណៈសម្បត្តិពិសេសដែលប្លែកពីសហគ្រាសដទៃគឺ CPE ជាសហគ្រាសដែលទទួលបានវិញ្ញាបនបត្រ GMP ដែលបានបញ្ជាក់អំពីស្តង់ដារអន្តរជាតិ របស់សហគ្រាសហើយទទួលបានការទទួលស្គាល់គុណភាពដែលនៅក្នុងប្រទេសយើងសព្វថ្ងៃនេះមានតែ ៣សហគ្រាសប៉ុណ្ណោះដែលមានGMP។ វិញ្ញាបនបត្រនេះអាចនឹងទទួលបានលុះត្រាតែសហគ្រាសមានផលិតឱសថដែលមានតម្លៃ ៣ គឺ «គុណភាព សុវត្ថិភាព និងប្រសិទ្ធភាព»។ ចំណែកឯ បរិស្ថានវិញគឺលុះត្រាតែមានបរិយាកាសល្អដោយមានខ្យល់បរិយាកាសខាងក្នុងត្រូវឆ្លងកាត់ការច្រោះ ៣ ដំណាក់កាល។ ក្នុងនោះផងដែរការច្រោះ -ទី១ មានហ្វីលពី ៥ ទៅ ១០ មីក្រុង -ទី២ មាន ៥ មីក្រុង -ទី៣ មាន ០.៥ មីក្រុង ដែលវាសុទ្ធតែជាខ្យល់ដែលច្រោះតាមបទដ្ឋាន GMP អន្តរជាតិ។ ចំណែកឯសំណង់បន្ទប់វិញក៏មានការសង់ជាបណ្តាញដែលរត់ជាខ្សែចង្វាក់បន្តៗគ្នា ដោយមិនមានការខ្វាត់ខ្វែងគ្នាឡើយ។ ម្យ៉ាងទៀតការគ្រប់គ្រងវត្ថុធាតុដើមក៏មានភាពតឹងរឹងផងដែរដោយមានកន្លែងសម្រាប់ស្តុកទុកសិនរួចធ្វើ ការវិភាគ និងបិទស្លាកសញ្ញាសម្គាល់ច្បាស់លាស់តាមដំណាក់កាលនីមួយៗដើម្បីចៀសវាងការច្រឡំ និងងាយស្រួលធ្វើការតវ៉ា និងវិធានការបន្ថែមទៀត ប្រសិនបើមានលទ្ធផលមិនល្អឬមិនប្រក្រតី។ ចំពោះភាពលំបាកវិញលោកឱសថបណ្ឌិតបានបញ្ជាក់ថាមិនសូវមានច្រើននោះទេ។ ប្រៀបធៀបនឹងកាល ពីមុនគឺមានបញ្ហាដាច់ចរន្តអគ្គិសនីច្រើន តែបច្ចុប្បន្នមិនសូវមានទៀតទេ។ ប៉ុន្តែអ្វីដែលត្រូវប្រឈមនោះគឺការប្រកួតប្រជែងលើទីផ្សារជាមួយនឹង ផលិតផលដទៃដោយសារផលិតផលខ្លះទៀតមានការនាំចូលដោយមិនចាំបាច់ត្រូវការបង់ពន្ធ។ ថ្វីត្បិតថា CPE បានទទួលការបន្ធូរបន្ថយពន្ធពី រដ្ឋាភិបាល ក៏ពិតមែនតែនៅមានផលលំបាកដែរព្រោះថានៅលើទីផ្សារផលិតផលខ្លះត្រូវបាននាំចូលមកដោយរត់គេចពន្ធជាហេតុធ្វើឲ្យតម្លៃមាន ការប្រកួតប្រជែងខ្លាំង។ ចំពោះបញ្ហានេះខាងសហគ្រាសផ្ទាល់បានធ្វើការសំណូមពរទៅកាន់រាជរដ្ឋាភិបាលហើយដោយសូមឲ្យមានការយកពន្ធចំពោះ ផលិតផលឱសថនាំចូលទាំងឡាយណាដែលអាចផលិត បាននៅក្នុងប្រទេស។ ជាក់ស្តែងប្រទេសមួយចំនួនមានវិធានការតម្លើងពន្ធចំពោះផលិតផលណា ដែលគេអាចផលិតបាននៅក្នុងប្រទេសជាពិសេសប្រទេសជិតខាងរបស់យើង។ នៅក្នុងឆ្នាំនេះសហគ្រាសបានផលិតថ្នាំថ្មីចំនួន ១០ មុខបន្ថែមទៀតដើម្បីបំពេញតម្រូវការរបស់ប្រជាជនកម្ពុជាហើយក៏មានគម្រោងសាងសង់រោងចក្រ ថ្មីផងដែរដោយសព្វថ្ងៃមានដីមួយកន្លែងហើយតែក៏កំពុងសម្លឹងមើលទីតាំងផ្សេងទៀតដែលមានទំហំធំ និងស្ថិតនៅឆ្ងាយពីទីប្រជុំជនដើម្បីឲ្យមាន បរិយាកាសក៏ដូចជាបរិស្ថានល្អ។ គោលនយោបាយរបស់សហគ្រាស CPE ដែលជាការផលិតថ្នាំ ប្រកបដោយគុណតម្លៃ៣យ៉ាងគឺ «គុណភាព សុវត្ថិភាព និងប្រសិទ្ធភាព» បាននិងកំពុងផ្តល់ជាទំនុកចិត្ដយូរអង្វែងដល់វេជ្ជបណ្ឌិត និងអ្នកប្រើប្រាស់ទាំងក្នុងរាជធានីផ្ទាល់ និងតាមបណ្តាខេត្តផ្សេងៗ ហើយវា ក៏ជាគន្លឹះមួយដែលអាចឲ្យសហគ្រាសអាចឈរជើងប្រកួតប្រជែងជាមួយនឹងសហគ្រាសដទៃផងដែរ។   ជាចុងក្រោយ លោកឱសថបណ្ឌិត ង៉ាន់ បេង ក៏មានសំណូមពរជូនដល់ប្រជាជនកម្ពុជា «សូមឲ្យលោកអ្នកជឿទុកចិត្តចំពោះគុណភាពនៃឱសថដែល ផលិតនៅក្នុងស្រុកផងដោយឱសថក្នុងស្រុកក៏មានគុណភាព ប្រសិទ្ធភាពដូចគ្នានឹងផលិតផលមកពីក្រៅប្រទេសដែរ។ ម្យ៉ាងទៀតគុណភាពព្យាបាលក៏ល្អ រីឯតម្លៃវិញក៏សមរម្យផងដែរ ដោយមានតម្លៃធូរថ្លៃជាងផលិតផលនាំចូល។ ជាក់ស្តែងឱសថទាំងអស់សុទ្ធតែត្រូវបានឆ្លងកាត់ការត្រួតពិនិត្យពីក្រសួង ជារៀងរាល់ឆ្នាំហើយប្រសិនបើមានបញ្ហាអ្វីក្រសួងនឹងមិនអនុញ្ញាតឲ្យដាក់លក់ ឬចរាចរនៅលើទីផ្សារឡើយ។ មិនត្រឹមតែប៉ុណ្ណោះប៉ុន្មានឆ្នាំមុននេះ ក៏ធ្លាប់មានក្រុមហ៊ុនជប៉ុន JPMA យកឱសថរបស់ CPE និងសហគ្រាសផ្សេងៗទៅធ្វើការត្រួតពិនិត្យដល់ប្រទេសជប៉ុនផងដែរ»។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក

ជំងឺមុខក្រហម ចែកជា4 ប្រភេទ Erythematotelangiectasie Papulopustular Rhinophymatous Ocular  ការព្យាបាល *Standard treatment : Metronidazole, Azelaic acid, Sodium sulfacetamide sufur *Second line : BPO, Clindamycin, Calcineurin inhibitor, Permethrin   

ចែករំលែក

ប្រធានបទ: អត្ថប្រយោជន៍នៃការពិនិត្យសុខភាពទូទៅ   បកស្រាយដោយ: វេជ្ជបណ្ឌិត ពុទ្ធ ឧត្តម ប្រធានគ្រប់គ្រងនៃគ្លីនិកអេគីប   ជាទូទៅបងប្អូនប្រជាជនខ្មែរយើង ភាគច្រើនមិនសូវចាប់អារម្មណ៏ និង យកចិត្តទុកដាក់ទៅលើការថែទាំ  ឬការពិនិត្យសុខភាពជាប្រចាំនោះទេ ដោយភាគច្រើនពួកគាត់គិតថា ឥតប្រយោជន៍(អត់ឈឺអីផងទៅពេទ្យធ្វើអី្វ?)  ខាតពេលវេលា ខាតថវិការ ចាំពេលឈឺ ឬមិនស្រួលខ្លួនចាំទៅពិគ្រោះព្យាបាលជាមួយគ្រូពេទ្យតែម្តង ៕   ពួកគាត់ពិតជាមិនបានគិតថា ភាគច្រើននៃជម្ងឺដ៏កាចសាហាវមួយចំនួននោះ អាចឆ្លងមកយេីងដោយមិនដឹងខ្លួន  ឬពេលដែលកំពុងផ្ទុកគឺគ្មានរោគសញ្ញាអ្វីទាំងអស់។ ជាការពិតណាស់ពេលជម្ងឺនៅក្នុងដំណាក់កាលដំបូងភាគច្រេីនយើង អាចធ្វើការព្យាបាល ឫ ការពារបានយ៉ាងងាយស្រួលសោះ ដូចជាជំងឺរលាកថ្លើម ជំងឺរលាក ឬដំបៅក្រពះពោះវៀន  និងជំងឺដុំសាច់ក្រពះពោះវៀនជាដើម....។ តែបើយើងជួបពិគ្រោះនិងតាមដានសុខភាពជាទៀងទាត់ជាមួយគ្រូពេទ្យ  នោះយើងអាចដឹងពីស្ថានភាពជំងឺ និងធ្វើការព្យាបាល ឬការពារបានទាន់ពេលវេលាដែលមានប្រសិទ្ធិភាពខ្ពស់ ៕   ក្នុងគោលបំណងលេីកកំពស់សុខភាពប្រជាជនខ្មែរយេីង គ្លីនិក អេគីប ឯកទេសជម្ងឺ ថ្លើម ក្រពះ ពោះវៀន និង ឫសដូងបាត យើងខ្ញុំក៏មានសេវាពិនិត្យសុខភាពទូទៅជាកញ្ចប់ផងដែរ រួមជាមួយក្រុមវេជ្ជបណ្ឌិតឯកទេស ដែលអាចផ្តល់ជូនអោយបងប្អូនប្រុសស្រី ពុកម៉ែ អ៊ុំពូមីង យាយតា នូវការពិនិត្យសុខភាព ការពិគ្រោះ និង ការព្យាបាល ក្នុងតំលៃយ៉ាងសមរម្យ សុវិត្តិភាពខ្ពស់ និង  ក្រុមសីលធម៍វិជ្ជាជីវៈខ្ពស់បំផុត ដែលកញ្ចប់សុខភាពទាំងនោះមានដូចជា ៖  - កញ្ចប់ពិនិត្យសុខភាពទូទៅ  - កញ្ចប់ពិនិត្យសុខភាពថ្លើមទូទៅ  - កញ្ចប់ពិនិត្យសុខភាពមុនទទួលការព្យាបាលជំងឺរលាកថ្លើមប្រភេទ B និង C  - កញ្ចប់ពិនិត្យសុខភាពក្រពះ  - កញ្ចប់ពិនិត្យសុខភាពពោះវៀន  - កញ្ចប់សុខភាពក្នុងការរុករកដុំមហារីក ក្រពះ ពោះវៀន ដំណាក់កាលដំបូងផងដែរ។   គួរកត់សំគាល់ផងដែរថាការពិនិត្យសុខភាពទូទៅ គួរធ្វេីរៀងរាល់6ខែម្តងយ៉ាងទៀងទាត់នឹងអាចផ្តល់អោយយើងទាំងអស់គ្នាទទួលបាននូវការការពារសុខភាព និង ជៀសវាងជម្ងឺកាចសាហាវ មួយចំនួនបានជាង 60 ទៅ 70% នៃការវិវត្តន៍ហួសពេលនៃជម្ងឺ, ការពិនិត្យក៏អាចផ្តល់នូវការចំណេញទាំងពេលវេលា ថវិការ និង ការរស់នៅ បានយូរដោយមានសុខភាពល្អផងដែរ ។  ការការពារ គឺប្រសើរជាងការព្យាបាល !    សូមទទួលការគោរពនិងស្រលាញ់ពីគ្លីនិក អេគីប    រក្សាសិទ្ធិដោយ គ្លីនិក អេគីប    សូមទំនាក់ទំនងសំរាប់ពត៌មានបន្ថែម មកកាន់ គ្លីនិកឯកទេស អេគីប ៖ 070553317 - 066553317 - 017553317

ចែករំលែក

នាព្រឹកថ្ងៃទី ៣១ ខែឧសភា សន្និសិទ្ធកាសែតមួយបានរៀបចំឡើងដោយមជ្ឈមណ្ឌលប្រតិបត្តិការជប៉ុន-កម្ពុជា (CJCC) និងក្រុមហ៊ុនថ្នាំពណ៌ជាតិ (Cam-paint Company) ដើម្បីជាការអបអរសាទរទៅកាន់ក្រុមយុវវ័យ (សិស្សវិទ្យាល័យ) មកពីវិទ្យាល័យទួលទំពូង វិទ្យាល័យពោធិ៍សាត់ សាលា AIS និងសាលា ZAMAN ដែលបានទទួលជ័យលាភីលំដាប់ថ្នាក់ពិភពលោកដ៏អស្ចារ្យ នៅក្នុងកម្មវិធីប្រកួតប្រជែងសរសេរគម្រោងអាជីវកម្មពិភពលោកលើកទី ៥ ដែលហៅកាត់ថា GYEC ក៏ដូចជាការជួបជុំភាគីដែលពាក់ព័ន្ធដើម្បីផ្សព្វផ្សាយ និងចែករំលែកបទពិសោធន៍នៃការប្រកួតប្រជែងនេះ។ ការប្រកួតប្រជែង បានប្រព្រឹត្តិឡើងនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន កាលពីថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០១៧ ចាប់ពីម៉ោង៦ព្រឹក ដល់ម៉ោង ៦ល្ងាច រយៈពេល ១២ម៉ោង សម្រាប់សិស្សដែលមានអាយុចាប់ពី ១៦ដល់១៨ឆ្នាំ ដែលក្នុងនោះមានការចូលរួមពីក្រុមសិស្សវិទ្យាល័យ ចំនួន ១៤ក្រុម មកពី ៨ប្រទេសនៃទ្វីបផ្សេងៗគ្នា ដូចជាទ្វីបអាស៊ី ទ្វីបអឺរ៉ុប ទ្វីបអាមេរិចខាងជើង និងទ្វីបអាមេរិចខាងត្បូង។ ក្រៅពីប្រទេសកម្ពុជា ក៏មានប្រទេសឥណ្ឌូនេស៊ី ប្រទេសម៉ាឡេស៊ី ប្រទេសហ្វីលីពីន ប្រទេសម៉ុងហ្គោលី ប្រទេសប្រេស៊ីល ប្រទេសជប៉ុនជាដើម។ ភាពជោគជ័យនេះ កើតឡើងពីកិច្ចប្រឹងប្រែងពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសសិស្សានុសិស្សដែលមានភាពវ័យឆ្លាត និងប៉ិនប្រសព្វ។ បន្ថែមពីនេះ ក៏មានការចូលរួមបង្ហាត់បង្រៀន និងចែករំលែកបទពិសោធន៍ ពីសំណាក់ លោកគ្រូ សោម សម្បត្តិ នាយកប្រតិបត្តិក្រុមហ៊ុនថ្នាំពណ៌ជាតិ លោកគ្រូ ឌិន សុមេធារិទ្ធ សហស្ថាបនិកនៃសណ្ឋាគារ Frangipani លោកគ្រូ យន់ ម៉ាលឹមឆេង គ្រូជំនាញផ្នែកហិរញ្ញវត្ថុ និងលោកគ្រូ ព្រំ វាសនា គ្រូជំនាញកាត់តវីដេអូ។ គួរបញ្ជាក់ផងដែរ កម្មវិធីប្រកួតប្រជែងសរសេរគម្រោងអាជីវកម្មពិភពលោកសម្រាប់យុវវ័យ ដែលហៅកាត់ថា GYEC ជាកម្មវិធីប្រកួតប្រជែងសរសេរគម្រោងអាជីវកម្មពិភពលោកសម្រាប់យុវវ័យដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ ដ៏មានប្រជាប្រិយបំផុតលើពិភពលោក ហើយកម្មវិធីប្រកួតសរសេរគម្រោងអាជីវកម្មដ៏ស្វិតស្វាញនេះបានធ្វើឡើងតាមបច្ចេកវិទ្យាទំនើបបែបលក្ខណៈសាកលមួយតាមប្រព័ន្ធអ៊ីនធឺណែត ក្នុងនោះ មានបណ្តាប្រទេសជាច្រើនបានបញ្ជូនបេក្ខជន និងបេក្ខនារីវ័យក្មេងរបស់ពួកគេទៅចូលរួមប្រកួតប្រជែងនេះជារៀងរាល់ឆ្នាំ។ © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

ចែករំលែក

ស្រ្តីជាម្តាយមួយចំនួន សម្រេចចិត្តឲ្យកូនបៅទឹកដោះគោពីព្រោះ ពួកគេយល់ថា ការបំបៅដោះកូន អាចបំផ្លាញសុដន់របស់គេបាន។ ប៉ុន្តែ តើលោកចង់បានសម្រស់ ឬចង់ឲ្យកូនមានសុខភាពល្អ និងឆ្លាតវៃនៅពេលធំឡើង? តើលោកអ្នកច្បាស់ទេថា សុដន់របស់អ្នកនឹងស្រស់ស្អាត បើអ្នកមិនឲ្យកូនបៅ? ជាការពិតមិនអាចប្រកែកបាន ការបំបៅដោះកូន ពិតជាមានសារប្រយោជន៍ខ្លាំងលើសលុប សម្រាប់សុខភាពម្តាយ និងកូន។ លើលោកនេះ គ្មានអាហារ ឬថ្នាំពេទ្យណា ដែលល្អជាងទឹកដោះម្តាយនោះឡើយ ហើយវាក៏ផ្តល់ឲ្យអ្នកទាំងពីរ នូវភាពស្និទ្ធស្នាលផងដែរ។ ទឹកដោះគោ ជាអាហារ និងសារធាតុចិញ្ចឹមធម្មជាតិ ហើយអាចការពារកុមារ ពីសារធាតុគីមីនានាបាន។ហេតុអ្វីបានជាវា ត្រូវបានគេបន្ទោសថា អាចធ្វើឲ្យសុដន់ម្តាយយារធ្លាក់ទៅវិញ? ការពិតដែលអ្នកត្រូវដឹង៖ #១  ម្តាយភាគច្រើនយល់ថា ការបំបៅដោះកូន ធ្វើឲ្យសុដន់យារធ្លាក់ ប៉ុន្តែ វេជ្ជបណ្ឌិតជំនាញបានឲ្យដឹងថា ការបំបៅដោះកូន មិនមែនជាមូលហេតុតែមួយ ដែលធ្វើឲ្យសុដន់យារនោះឡើយ ហើយក្នុងករណីភាគច្រើន ទោះបីជាអ្នកមិនបំបៅកូន ក៏រឿងនេះអាចកើតឡើងផងដែរ។ #២ ការសិក្សាបានអះអាងថា វាគ្មានភាពខុសគ្នាទាល់តែសោះ រវាងសុដន់របស់ម្តាយដែលបំបៅកូន និងសុដន់របស់ម្តាយដែលឲ្យកូនបៅទឹកដោះគោ គឺថាការតឹងណែន ឬយារធ្លាក់មិនទាក់ទងទៅនឹងការបំបៅដោះកូនឡើយ។ #៣ ការសិក្សាបានបង្ហាញថា ការបំបៅដោះកូន​ អាចជួយឲ្យស្បែកសុដន់មានសុខភាពល្អ។ #៤ ជាការពិត ការមានផ្ទៃពោះនោះទេ ដែលជាអ្នកធ្វើឲ្យសុដន់របស់អ្នកយារធ្លាក់ ជាងការបំបៅដោះកូនទៅទៀត។ អំឡុងពេលមានផ្ទៃពោះ ពេលការផលិតទឹកដោះចាប់ផ្តើមសុដន់របស់អ្នកនឹងផ្លាស់ប្តូរទំហំ និងរូបរាងរបស់វា។ #៥ ពេលអ្នកឡើងទម្ងន់ សរសៃចងដែលនៅក្បែរសុដន់នឹងយារ ដែលជាហេតុធ្វើឲ្យសុដន់របស់អ្នក មានការប្រែប្រួលផងដែរ។ #៦ សូម្បីតែកត្តាហ្សែន ក៏អាចធ្វើឲ្យសុដន់របស់អ្នកតឹងណែន ឬយារធ្លាក់ផងដែរ ដូច្នេះ កុំបន្ទោសតែទៅលើការបំបៅដោះកូន។ #៧ ជាមួយគ្នានេះផងដែរ កត្តាអាយុ ចំនួនកូន ទម្លាប់នៃការជក់បារី និងផឹកស្រា ជាតិខ្លាញ់ និងសកម្មភាពប្រចាំថ្ងៃ ក៏ដើរតួនាទីសំខាន់ ដែលធ្វើឲ្យមានការផ្លាស់ប្តូរសុដន់របស់អ្នកផងដែរ៕ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក

ខ្ទឹមបារាំង និងខ្ទឹមស សុទ្ធតែមានសារប្រយោជន៍ និងជួយព្យាបាលជំងឺបានយ៉ាងច្រើនយ៉ាង គួរឲ្យកត់សម្គាល់។ ខ្ទឹមបារាំង​ និងខ្ទឹមស សុទ្ធតែមានរសជាតិ និងក្លិនឈួលខ្លាំងដូចគ្នា ហើយបើមិនដាក់ខ្ទឹមស ឬខ្ទឹមបារាំងនោះទេ អាហារមានរសជាតិហឺរបស់អ្នក នឹងមិនឆ្ងាញ់នោះឡើយ។ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះគឺ ខ្ទឹមស និងខ្ទឹមបារាំង សុទ្ធតែអាចប្រឆាំង នឹងជំងឺមហារីកបានដូចគ្នា។ ខ្ទឹមទាំងពីរមានសារធាតុគីមីជាច្រើន ដែលអាចការពារអ្នកពីជំងឺមហារីក។ #១ ខ្ទឹមស និងខ្ទឹមបារាំង មានអង់ទីអុកស៊ីដង់ ដែលអាចបញ្ឈប់រ៉ាឌីកាល់សេរី ពីការធ្វើឲ្យខូចខាតដល់ DNA។ វាមានសារធាតុពិសេស ដែលអាចការពារជំងឺមហារីក។ #២ ខ្ទឹមស និងខ្ទឹមបារាំង មានសារធាតុដែលជួយពង្រឹងដល់អង់ស៊ីម ដើម្បីទប់ស្កាត់ និងបន្ថយការលូតលាស់កោសិកាមហារីក។ #៣ ការសិក្សាបានបង្ហាញថា ខ្ទឹមបារាំង អាចជួយកាត់បន្ថយជំងឺមហារីកពោះវៀនធំ ៥៦ ភាគរយ និងជំងឺមហារីកដោះបាន ២៥ ភាគរយ។ ខ្ទឹមស អាចការពារជំងឺមហារីកប្រូស្តាត និងជំងឺមហារីកដោះបានគួរឲ្យកត់សម្គាល់។ #៤ ខ្ទឹមស និងខ្ទឹមបារាំង អាចការពារជំងឺមហារីកនានាដូចជា ជំងឺមហារីកពោះវៀនធំ ជំងឺមហារីដោះ ជំងឺមហារីកក្រពះ ជំងឺមហារីកតម្រងនោម ជំងឺមហារីកប្រូស្តាត ជំងឺមហារីកបំពង់ក ជំងឺមហារីកមាត់ធ្មេញ ជំងឺមហារីកមាត់ស្បូន និងជំងឺមហារីកថ្លើម។ #៥ តើគួរញ៉ាំខ្ទឹមតាមវិធីណា? គឺញ៉ាំឆៅ … កិន ឬទំពារ គឺជាជម្រើសដ៏ល្អបំផុត ពីព្រោះ សារធាតុប្រឆាំងមហារីករបស់វាអាចត្រូវបានកាត់បន្ថយ ពេលប៉ះពាល់នឹងខ្យល់អាកាស ១៥ នាទី។ #៦ ការសិក្សារបស់ជនជាតិអាមេរិចបានរកឃើញថា ការញ៉ាំខ្ទឹមសមួយដុំជារៀងរាល់អាទិត្យ អាចកាត់បន្ថយជំងឺមហារីកពោះវៀនធំបាន ៣០ ភាគរយ។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក

ភ្នំពេញ ថ្ងៃទី៣០​ ខែឧសភា ឆ្នាំ២០១៧ ក្រុមហ៊ុន GE Healthcare​ សហការជាមួយក្រុមហ៊ុន​ Mediagroup Asia និងSCI រៀបចំព្រឹត្តិការណ៍ ដើម្បីបង្ហាញនូវដំណោះស្រាយបច្ទេកវិទ្យាថ្មី ក្នុងការជួយផ្តល់ការថែទាំសុខភាពដែលមានគុណភាពខ្ពស់សម្រាប់ប្រជាជនកម្ពុជា។ ក្រោមអធិបតីភាពលោកវេជ្ជបណ្ឌិតស៊ុង វិនតៈប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តជាតិ នៃក្រសួងសុខាភិបាលកម្ពុជា និងឯកឧត្តម Wiliam A. Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជាផងដែរ ដើម្បីពិភាក្សាអំពីតម្រូវការនៃប្រព័ន្ធសុខាភិបាល និងតួនាទីរបស់ក្រុមហ៊ុនឯកជនចំពោះវិស័យសុខាភិបាលនៅកម្ពុជា។ ក្នុងសិក្ខាសាលានេះ​អ្នកជំនាញរបស់ក្រុមហ៊ុន GE បានចែករំលែកពីការប្រើប្រាស់បច្ចេកវិទ្យាថ្មីដូចជា ការឆ្លុះអេកូស្វែងរកជំងឺមហារីកសុដន់ និងការចិញ្ចឹមបីបាច់ទារកទើបនឹងកើត ក៏ដូចជាម៉ាស៊ីន MR  ម៉ាស៊ីនស្កានែរ ម៉ាស៊ីនអេកូ ឧបករណ៍សម្រាប់សង្រ្គោះជីវិត និងប្រភេទថ្នាំចាក់ធ្វើឲ្យឃើញភាពខុសគ្នា (Contrast Media)។ លោក​ Dararith Lim នាយកក្រុមហ៊ុន GE ប្រចាំប្រទេសកម្ពុជាបានបង្ហាញពីការប្តេជ្ញាក្នុងការចូលរួមពង្រឹងប្រព័ន្ធសុខាភិបាល ធ្វើការរួមគ្នាជាមួយរាជរដ្ឋាភិបាល និងដៃគូក្នុងស្រុក​ ដើម្បីអភិវឌ្ឍដល់សេដ្ឋកិច្ចប្រទេស។ លោកក៏បានបន្តថា​ លោកវេជ្ជបណ្ឌិត​ ស៊ុង វិនតៈ ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនៃក្រសួងសុខាភិបាលកម្ពុជា បានលើកឡើង © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

ចែករំលែក

ភ្នំពេញ ថ្ងៃទី៣០​ ខែឧសភា ឆ្នាំ២០១៧ ក្រុមហ៊ុន GE Healthcare​ សហការជាមួយក្រុមហ៊ុន​ Mediagroup Asia និងSCI រៀបចំព្រឹត្តិការណ៍ ដើម្បីបង្ហាញនូវដំណោះស្រាយបច្ទេកវិទ្យាថ្មី ក្នុងការជួយផ្តល់ការថែទាំសុខភាពដែលមានគុណភាពខ្ពស់សម្រាប់ប្រជាជនកម្ពុជា។ ក្រោមអធិបតីភាពលោកវេជ្ជបណ្ឌិតស៊ុង វិនតៈប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តជាតិ នៃក្រសួងសុខាភិបាលកម្ពុជា និងឯកឧត្តម Wiliam A. Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជាផងដែរ ដើម្បីពិភាក្សាអំពីតម្រូវការនៃប្រព័ន្ធសុខាភិបាល និងតួនាទីរបស់ក្រុមហ៊ុនឯកជនចំពោះវិស័យសុខាភិបាលនៅកម្ពុជា។ ក្នុងសិក្ខាសាលានេះ​អ្នកជំនាញរបស់ក្រុមហ៊ុន GE បានចែករំលែកពីការប្រើប្រាស់បច្ចេកវិទ្យាថ្មីដូចជា ការឆ្លុះអេកូស្វែងរកជំងឺមហារីកសុដន់ និងការចិញ្ចឹមបីបាច់ទារកទើបនឹងកើត ក៏ដូចជាម៉ាស៊ីន MR  ម៉ាស៊ីនស្កានែរ ម៉ាស៊ីនអេកូ ឧបករណ៍សម្រាប់សង្រ្គោះជីវិត និងប្រភេទថ្នាំចាក់ធ្វើឲ្យឃើញភាពខុសគ្នា (Contrast Media)។ លោក​ Dararith Lim នាយកក្រុមហ៊ុន GE ប្រចាំប្រទេសកម្ពុជាបានបង្ហាញពីការប្តេជ្ញាក្នុងការចូលរួមពង្រឹងប្រព័ន្ធសុខាភិបាល ធ្វើការរួមគ្នាជាមួយរាជរដ្ឋាភិបាល និងដៃគូក្នុងស្រុក​ ដើម្បីអភិវឌ្ឍដល់សេដ្ឋកិច្ចប្រទេស។ លោកក៏បានបន្តថា​ លោកវេជ្ជបណ្ឌិត​ ស៊ុង វិនតៈ ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនៃក្រសួងសុខាភិបាលកម្ពុជា បានលើកឡើង © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ    

ចែករំលែក

ក្រួសក្នុងប្រមាត់ ជាជំងឺមួយដែលគេឧស្សាហ៍ជួបប្រទះបំផុតមិនថានៅកម្ពុជាផ្ទាល់ ឬបណ្តាប្រទេសផ្សេងទៀតក្នុងសកលលោកទេ។ តាមការសិក្សាស្រាវជ្រាវបានបង្ហាញថាប្រហែល ១៥%នៃប្រជាជនសរុបក្នុងសកលលោកមានបញ្ហាក្រួសក្នុងថង់ទឹកប្រមាត់ប៉ុន្តែជាសំណាងល្អ ៨0%នៃអ្នកជំងឺដែលមានក្រួសក្នុងថង់ទឹកប្រមាត់មិនបង្កឲ្យមានជារោគសញ្ញា ឬក៏ផលលំបាកណាមួយដែលតម្រូវឲ្យមានការព្យាបាល ឬការតាមដានឡើយ។ រោគសញ្ញាអាចស្តែងចេញបានលុះត្រាតែគ្រាប់ក្រួសត្រូវបានធ្លាក់ចេញពីថង់ទឹកប្រមាត់ទៅស្ទះកន្លែងណាមួយនៃផ្លូវទឹកប្រមាត់ដែលអាចបង្កជាផលវិបាកក្រោមរូបភាពជាជំងឺធំៗចំនួន ៣គឺ ជំងឺរលាកថង់ទឹកប្រមាត់ស្រួចស្រាវ (Cholecystitis) ដែលទាក់ទងនឹងការស្ទះនៅមាត់ថង់ទឹកប្រមាត់ ជំងឺរលាកផ្លូវទឹកប្រមាត់ (Angiocholitis) សំដៅដល់ការស្ទះនៅផ្លូវទឹកប្រមាត់ និងជំងឺរលាកលំពែងស្រួចស្រាវ (Acute Pancreatitis) ដែលបណ្តាលមកពីការស្ទះផ្លូវលំពែង។ ជំងឺទាំងនេះមានលក្ខណៈធ្ងន់ធ្ងរអាចប៉ះពាល់ដល់អាយុជីវិតរបស់អ្នកជំងឺ និងតម្រូវឲ្យមានការព្យាបាលឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលាជាពិសេសគឺជំងឺពីរខាងក្រោម។ក្នុងករណីដែលក្រួសធ្លាក់ពីថង់ទឹកប្រមាត់មកស្ទះនៅផ្លូវទឹកប្រមាត់ផ្នែកខាងក្រោម  ឬផ្លូវទឹកលំពែងការព្យាបាលតម្រូវឲ្យមានការដកយកគ្រាប់ក្រួសនោះចេញជាបន្ទាន់ទើបអ្នកជំងឺអាចជាសះស្បើយ។គួរបញ្ជាក់ថាការប្រើប្រាស់ថ្នាំអង់ទីប៊ីយូទិចតែម្យ៉ាងមិនអាចព្យាបាលអ្នកជំងឺឲ្យបានជាសះស្បើយបានឡើយ។ ជាទូទៅ ការដកគ្រាប់ក្រួសចេញពីកន្លែងស្ទះអាចធ្វើទៅបានតាម២វិធីគឺការវះកាត់ និងការចាប់យកក្រួសដោយម៉ាស៊ីន Endoscopy ដែលគេឲ្យឈ្មោះថា Endoscopic Retrograde CholAngiopancreatography, or ERCP។ រហូតមកដល់បច្ចុប្បន្ន  ERCP ត្រូវបានទទួលស្គាល់ថាជាជម្រើសទីមួយក្នុងការព្យាបាលជំងឺក្រួសក្នុងផ្លូវទឹកប្រមាត់ដោយវាអាចកាត់បន្ថយនូវពេលវេលាសម្រាកពេទ្យ។ អ្វីទៅជា  ERCP? ERCP មិនមែនជាបច្ចេកវិទ្យាថ្មីទេ។ វាត្រូវបានគេបង្កើតឡើងក្នុងអំឡុងឆ្នាំ ១៩៦៨ហើយបច្ចេកវិទ្យានេះត្រូវបានរីកដុះដាលពាសពេញទ្វីបអ៊ឺរ៉ុបក្នុងអំឡុងទសវត្សរ៍ទី៧០ ។ បច្ចុប្បន្ន បច្ចេកទេសនេះត្រូវបានពិភពលោកទទួលស្គាល់ថាជាវិធីសាស្ត្រមួយដែលជឿនលឿន និងមានប្រសិទ្ធភាពបំផុតក្នុងការព្យាបាលជំងឺក្រួសក្នុងផ្លូវទឹកប្រមាត់។ ដោយឡែក នៅកម្ពុជាយើង ERCP មិនត្រូវបានគេយកមកអនុវត្តនៅឡើយទេដោយសារមានកង្វះខាតនូវឧបករណ៍ និងធនធានមនុស្ស។ នៅអំឡុងចុងឆ្នាំ២០១៤មន្ទីរពេទ្យកាល់ម៉ែតបាននាំចូលនូវបច្ចេកវិទ្យានេះតាមរយៈវេជ្ជបណ្ឌិត គី វុត្ថា ដែលបានទទួលការបណ្តុះបណ្តាលនៅប្រទេសបារាំងនិងប៊ែលហ្សិក និងជាវេជ្ជបណ្ឌិតឯកទេសផ្នែកក្រពះពោះវៀនថ្លើមនៃមន្ទីរពេទ្យកាល់ម៉ែត ។ ជាក់ស្តែងបច្ចេកវិទ្យានេះក៏ត្រូវបានចាប់ផ្តើមអនុវត្តដោយទទួលបានជោគជ័យទៅលើអ្នកជំងឺចំនួន១០ នាក់រួចមកហើយដែរ។ វិធីសាស្ត្រ ERCP ត្រូវបានទទួលស្គាល់អំពីប្រសិទ្ធភាព សុវត្ថិភាព ភាពងាយស្រួល ព្រមទាំងការកាត់បន្ថយនូវហានិភ័យជាច្រើនពីការវះកាត់ក៏ដូចជាគុណសម្បត្តិដទៃទៀតដែលធ្វើឲ្យ ERCP ក្លាយជាជម្រើសទីមួយក្នុងការព្យាបាលជំងឺក្រួសក្នុងផ្លូវទឹកប្រមាត់ បើធៀបទៅនឹងការវះកាត់។ ទន្ទឹមនឹងអត្ថប្រយោជន៍ជាច្រើនដែលគេទទួលបានពីបច្ចេកទេសថ្មីនេះ ផលរំខានមួយចំនួនក៏ត្រូវបានសង្កេតឃើញផងដែរខណៈពេលដែលគេធ្វើការកាត់ពង្រីកច្រកចេញរបស់ទឹកប្រមាត់ក្នុងនោះរួមមានការកាត់ត្រូវសរសៃឈាមដែលបណ្តាលឲ្យមានការហូរឈាមលំពែង និងការជ្រៀតចូលនៃមេរោគបណ្តាលឲ្យរលាកផ្លូវទឹកប្រមាត់ព្រមទាំងការប៉ះពាល់ដល់ពោះវៀនផងដែរ។ យ៉ាងណាមិញផលរំខានទាំងអស់នេះកម្របង្កសភាពធ្ងន់ធ្ងររហូតប៉ះពាល់ដល់អាយុជីវិតណាស់។ ដោយហេតុថាឧបករណ៍នៅមានចំនួនតិច និងធនធានមនុស្សក៏នៅមានកម្រិតបច្ចេកទេស  ERCP មិនទាន់ត្រូវបានធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយនៅឡើយទេ។ យ៉ាងណាមិញបច្ចេកទេសនេះនឹងត្រូវពង្រីក និងធ្វើការផ្សព្វផ្សាយឲ្យបានទូលំ ទូលាយនៅពេលអនាគតដ៏ខ្លីខាងមុខនេះបើតាមសំដីរបស់លោកវេជ្ជបណ្ឌិត គី វុត្ថា។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។​

ចែករំលែក

អត្ថបទមួយនេះ ប្រហែលជាមានសារៈសំខាន់ខ្លាំងណាស់ចំពោះអ្នកដែលមានបញ្ហាភ្នែក ហើយត្រូវការពាក់វ៉ែនតា។ចំណែកឯអ្នកចូលចិត្តពាក់យកស្តាយ ក៏អាចធ្វើតាមវិធីសាស្រ្តខាងក្រោមនេះបានផងដែរ ដើម្បីកាត់បន្ថយស្នាមជាំលើច្រមុះ ដោយសារតែវ៉ែនតា។ ដូចលោកអ្នកបានដឹងហើយថា ការប្រើប្រាស់វ៉ែនតា ក្នុងរយៈពេលយូរពេក វានឹងធ្វើឲ្យមានស្នាមជាំ ឬស្នាមទ្រុតនៅលើច្រមុះរបស់អ្នក។ ក្នុងករណីខ្លះ វានឹងបាត់ទៅវិញ ប៉ុន្តែ ករណីខ្លះ វានឹងចេះតែធ្ងន់ធ្ងរទៅៗ រហូតដល់បង្កការឈឺចាប់ទៀតផង ជាពិសេស អ្នកដែលប្រើវ៉ែនតាធ្ងន់ៗ។ ដូច្នេះ អ្នកគួរតែប្រើប្រាស់វ៉ែនតាដែលស្តើង និងមានគុណភាពល្អ ដើម្បីកាត់បន្ថយទម្ងន់ ដែលនឹងសង្កត់លើច្រមុះរបស់អ្នក។ ដំណោះស្រាយតាមវិធីធម្មជាតិ៖ ១) ប្រទាលកន្ទុយក្រពើ ប្រទាលកន្ទុយក្រពើ អាចជួយធ្វើឲ្យស្បែកម៉ដ្ឋ ទន់ និងមានសំណើម។ វាក៏អាចប្រឆាំងការរលាក ដែលបង្កឡើងដោយសារវ៉ែនតារបស់អ្នកផងដែរ។ អ្នកគ្រាន់តែយកសាច់ប្រទាលកន្ទុយក្រពើ មកលាបលើកន្លែងដែលមានបញ្ហា មុនពេលចូលគេង នោះវានឹងជួយព្យាបាលកោសិកា ព្រមទាំងធ្វើឲ្យស្បែកនៅទីនោះសស្អាតទៀតផង។ អ្នកក៏អាចលាបវាបន្ថែមនៅពេលថ្ងៃផងដែរ។ ២) ក្រូចឆ្មារ ក្រូចឆ្មារ មានផ្ទុកសារធាតុអាស៊ីតស៊ីទ្រិក ដែលអាចជួយឲ្យស្បែកស និងជួយកម្ចាត់កោសិកាងាប់ៗបានផងដែរ។ អ្នកអាចច្របាច់ក្រូចឆ្មារមួយផ្លែដាក់ក្នុងចាន រួចយកក្រណាត់ស្អាតមកជ្រលក់ រួចយកមកជូតកន្លែងដែលមានបញ្ហា។ អ្នកអាចធ្វើបែបនេះឲ្យបានញឹកញាប់ ដើម្បីកម្ចាត់ស្នាមខ្មៅ និងកោសិកាងាប់ៗនៅលើច្រមុះរបស់អ្នក។ ៣) ត្រសក់ ត្រសក់ ជារបស់ធម្មជាតិ ដែលអាចការពារច្រមុះរបស់អ្នក ពីបញ្ហាខាងលើនេះបាន។ ងាយៗ គឺអ្នកគ្រាន់តែចិតត្រសក់ជាបន្ទះៗ រួចមកបិទនៅច្រមុះ ឬពេញផ្ទៃមុខរបស់អ្នកក៏បាន។ ត្រសក់ នឹងជួយផ្តល់សំណើម កម្ចាត់ស្នាមជាំ និងសម្លាកបានទៀតផង។ ត្រសក់ ក៏ជួយឲ្យស្បែករបស់អ្នកមានសំណើម ទន់ និងម៉ដ្ឋរលោង។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក

ពណ៌ខោអាវ អាចជួយឲ្យអ្នកស្រស់ស្រាយ មានអារម្មណ៍ល្អបង្កើនថាមពល និងនាំសំណាងដល់អ្នកទៀតផង ប្រសិនបើអ្នកជ្រើសរើសបានត្រឹមត្រូវ ហើយស័ក្តសមនឹងចរិត តួនាទីនិងកាលៈទេសៈ។ ពណ៌សម្លៀកបំពាក់ ក៏អាចធ្វើឲ្យគេមើលដឹងពីអត្តចរិត និងបុគ្គលិកលក្ខណៈរបស់បុគ្គលម្នាក់នោះផងដែរ។ ខាងក្រោមនេះ គឺជាការបកស្រាយថាតើ ពណ៌ដែលអ្នកចូលចិត្តស្លៀកពាក់ បញ្ជាក់អំពីអ្វីខ្លះ? ·ពណ៌ខ្មៅ៖ តំណាងឲ្យគ្រប់យ៉ាង ឬគ្មានតែម្តង ·ពណ៌ប្រផេះ៖ តំណាងឲ្យភាពមិនរួសរាយ ឬស្ងប់ស្ងាត់ ហើយអ្នកពាក់ពណ៌នេះភាគច្រើន មិនសូវសប្បាយចិត្ត នៅមួយកន្លែង ហើយមិនសូវរវល់នឹងអ្វីទាំងអស់ ·ពណ៌មាស៖ តំណាងឲ្យការគ្រប់គ្រង ទំនុកចិត្ត ការច្នៃប្រឌិត និងភាពល្អឥតខ្ចោះ ហើយអ្នកដែលពាក់ពណ៌នេះ ភាគច្រើន ជាមនុស្សរួសរាយ ចូលចិត្តទូន្មានអ្នកដទៃ ហើយគិតវិជ្ជមានជានិច្ច ·ពណ៌ទង់ដែង៖ តំណាងឲ្យសេចក្តីស្នេហា និងតម្រូវការក្នុងសេចក្តីស្នេហា ·ពណ៌ក្រហម៖ តំណាងឲ្យថាមពល ភាពកក់ក្តៅ និងការលើកទឹកចិត្ត ·ពណ៌ទឹកក្រូច៖ តំណាងឲ្យគំនិតច្នៃប្រឌិត ការដែលអាចកើតឡើងបាន និងការរំភើបរីករាយ ·ពណ៌លឿង៖ តំណាងឲ្យការលើកកម្ពស់សុខភាពផ្លូវចិត្ត និងភាពស្វាហាប់ ·ពណ៌បៃតង៖ តំណាងឲ្យភាពរីករាយ និងសុភមង្គល ·ពណ៌ខៀវ៖ តំណាងឲ្យការលួងលោម និងលើកទឹកចិត្ត ·ពណ៌ស្វាយ៖ តំណាងឲ្យការប្រែប្រួល ដែលនឹងទៅកាត់បន្ថយស្រ្តេស​ និងសុខភាពផ្លូវចិត្ត ·ពណ៌ស៖ តំណាងឲ្យភាពស្រស់ស្អាត សុភមង្គល តុល្យភាព និងភាពល្អប្រពៃ ·ពណ៌ផ្កាឈូក៖ តំណាងឲ្យភាពក្មេងខ្ចី អារម្មណ៍ស្រស់ស្រាយ និងទំនុកចិត្ត៕ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក
Top