Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

ធ្លាប់ទេ? មានអារម្មណ៍ថាខ្លួនឯងត្រូវបានគ្របដណ្តប់ដោយស្រមោលខ្មៅមួយ ក្នុងរយៈពេលមួយមិនខ្លី ហើយឲ្យតែនឹកឃើញដល់វាម្តងៗ ក៏សឹងតែនិយាយថា«បើសិនជាអាច គួរកុំស្គាល់គ្នាអី!!!» ធ្លាប់ទេ? មានអារម្មណ៍ថាអស់កម្លាំងណាស់ កាយក៏ទន់ខ្សោយ ចិត្តក៏លែងមានស្មារតីនឹងនរ អត្ថន័យជីវិតមិនដឹងថានៅទីណា? មានន័យយ៉ាងណា? ធ្លាប់ទេ? រស់មួយថ្ងៃដើម្បីតែមួយថ្ងៃ រហូតដល់ពេលខ្លះលែងចង់ឲ្យមានថ្ងៃស្អែក ក៏ព្រោះតែមិនចង់ឲ្យខ្លួនឯងជួបនឹងរឿងរ៉ាវផ្សេងទៀត… កាលនោះ…បើកុំតែរឹងមាំបន្តិច ប្រហែលជាមិនមានថ្ងៃបានមកសរសេររឿងរ៉ាវនេះសម្រាប់គ្រប់គ្នាអានឡើយ… ចាំបានថា…អារម្មណ៍ដែលស្រលាញ់ការងារជាងអ្វីទាំងអស់ ដោយចាត់ទុកថាជាចំណែកសំខាន់មួយនៃជីវិត ប្រែក្លាយជាអារម្មណ៍ដែលបំពេញការងារព្រោះវាជាកាតព្វកិច្ច…មានTo-do list ប៉ុណ្ណា ក៏ធ្វើតែប៉ុណ្ណឹង… ទម្លាប់ដែលចូលចិត្តនិយាយលេងសើចច្រើន នាំស្នាមញញឹមដល់អ្នកគ្រប់គ្នា នាំភាពវិជ្ជមានចូលក្នុងជីវិតអ្នកដទៃ ក៏ក្លាយជាអារម្មណ៍លែងចង់និយាយស្តី ត្អូញត្អែរតែរឿងអវិជ្ជមាន និងភាពស្មុគស្មាញដែលមាននៅក្នុងចិត្តប្រាប់គេឯង(សូមទោសពិតមែន ដល់អ្នកដែលត្រូវទ្រាំស្តាប់កាលហ្នឹង ប្រហែលជាធុញទ្រាន់ខ្លាំងហើយ) ដល់ម៉ោងញ៉ាំបាយ ក៏ញ៉ាំបានតែបន្តិច គេងក៏មិនលក់ មិនស្កប់ស្កល់ ជួនកាល ក៏មិនអាចបែងចែកបានរវាងការពិត និងរឿងដែលកើតឡើងក្នុងពេលយល់សប្តិ… ក្បាលវិញ…ឈឺប្រកាំងស្ទើររាល់ថ្ងៃ ជាពិសេសពេលយប់…ចូលគេង បើមិនបានយកដៃគោះ និងអង្អែលត្រង់កន្លែងដែលឈឺទេ គឺមិនបានគេងឡើយ… ក្នុងចិត្តវិញ? មិនដឹងគិតអ្វីខ្លះ ដឹងត្រឹមតែគ្រប់យ៉ាងជារឿងខ្មៅងងឹតនៃជីវិតនៅគ្រប់ផ្នែកទាំងអស់…ការងារ? ចាប់ផ្តើមគិតថា ខ្លួនឯងមិនបានការណ៍…ធ្វើអ្វីក៏នាំទុក្ខដល់គេ…ចង់ឈប់ខ្លាំងណាស់ ដើម្បីសម្រាលសម្ពាធពីមិត្តរួមការងារ…គ្រួសារ? មានរឿងរ៉ាវជាច្រើនដែលមានតែខ្ញុំដែលដឹង…ការសម្រេចចិត្តមួយនោះ មិនប្រាកដថាខុស ឬត្រូវនោះទេ ដឹងត្រឹមថា ពេលនោះ ចង់ត្រឡប់ក្រោយណាស់…មិត្តភាព? ពិបាកនិយាយណាស់…រាល់លើក តែងតែលើកទឹកចិត្តគេគ្រប់គ្នាដែលផុសអ្វីមិនសប្បាយចិត្ត តែដល់ពេលខ្លួនឯងវិញ មិនហ៊ានផុសទេ…សុខចិត្តយំម្នាក់ឯង ហើយក៏មិនសូវហ៊ានរំខានគេដែរ ព្រោះអារម្មណ៍មួយហ្នឹងកើតមានស្ទើររាល់ថ្ងៃទៅហើយ…នរណាទៅមានអារម្មណ៍លួងលោមយើងរាល់ថ្ងៃនោះ? គេក៏ចេះហត់ដែរ… ខ្ញុំជាខ្ញុំធម្មតា ចាប់ពីពេលភ្ញាក់ពីគេង រហូតដល់មុនចូលបន្ទប់គេង…គ្រាន់តែចូលក្នុងបន្ទប់ភ្លាម ស្រោមមុខនៃការញញឹមក៏ត្រូវបានដោះចេញ…អ្វីដែលមាន គឺទឹកភ្នែក និងការគិតដ៏ស្មុគស្មាញ ហើយទម្លាក់កំហុសលើខ្លួនឯងលើរឿងគ្រប់យ៉ាង…ធ្លាប់បានលឺច្រើនហើយរឿង«ធ្លាក់ទឹកចិត្ត»ហ្នឹង ក៏ធ្លាប់បានអានច្រើនដែរ ក៏ព្យាយាមអនុវត្តតាមវិធីខ្លះៗ…តែ…ហាក់ដូចជាមិនមានប្រសិទ្ធភាពសោះ ដោយសារតែខ្ញុំមិនទាន់ឈានបានជំហានទីមួយ… និយាយពាក្យក្នុងចិត្ត? ក៏បាននិយាយប្រាប់សឹងតែទាំងអស់ទៅកាន់មិត្តជិតស្និទ្ធមួយចំនួន តែក៏បានត្រឹមតែធូរមួយរយៈ...ថ្ងៃបន្ទាប់ ក៏ប្រែជាដូចដើមវិញ… ធ្វើអ្វីដែលខ្លួនឯងចូលចិត្ត? ពិតជាគួរឲ្យភ្ញាក់ផ្អើលណាស់…ខ្ញុំស្រលាញ់ការសរសេរបំផុតហើយ រាល់លើក ឲ្យតែកាន់ប៊ិចសរសេរនូវសាច់រឿងដែលនឹកឃើញ គឺញញឹមឯង…តែកាលហ្នឹង អត់ទេ!!! មិនសូម្បីតែបន្តិច… ដើរលេង? ក៏បានដើរដែរ…ដើរកន្លែងមិនធ្លាប់ទៅទៀត តែសប្បាយបានតែពេលដើរហ្នឹង មកដល់ផ្ទះវិញ នៅដដែល… ស្តាប់ការអប់រំសុខភាពផ្លូវចិត្ត? បានព្យាយាមស្តាប់មុនពេលចូលគេងដែរ ទទួលស្គាល់ថាចិត្តបានស្ងប់ច្រើន ប៉ុន្តែការគិតនៅតែច្របូកច្របល់… នៅមានវិធីខ្លះទៀត ដែលបានសាកល្បងដែរ…តែជួយបានតែមួយភ្លែត… ក្រោយមក…ទើបដឹងថាមកពីអ្វី? ព្រោះតែខ្ញុំរំលងជំហានទីមួយ!!! គឺ…«ការយកឈ្នះលើចិត្តខ្លួនឯង» បើមិនឈ្នះខ្លួនឯងផង ធ្វើម៉េចឈ្នះស្រមោលខ្មៅនោះបាន? ចាំទេ? ដឹងហើយមែនទេ? ថា…ដរាបណា អ្នកអាចយកឈ្នះលើខ្លួនឯងបាន ទើបអាចយកឈ្នះលើអ្វីផ្សេងទៀតបាន… មិនមានអ្វីច្រើនទេ…គឺត្រឹមតែ…ដំបូង គ្រាន់តែទទួលស្គាល់ការពិតថា ខ្លួនឯងកំពុងតែស្ថិតក្នុងស្ថានភាពមួយដែលមិនអាចមាននរណាមកជួយសង្គ្រោះអ្នកបានឡើយ បើយើងមិនព្រមជួយខ្លួនឯងជាមុនសិន…ប្រាប់ខ្លួនឯងថា បើមិនងើបឈរឡើងទេ ភាពប្រសើរនឹងមិនមានឡើយ គឺមានតែស្ថានភាពអាក្រក់ជាងនេះ…និយាយទាល់តែខ្លួនឯងយល់ព្រមថា មិនថាវិធីដែលខ្លួនឯង ឬអ្នកដទៃជួយនោះទេ គឺត្រូវតែបើកចិត្តទទួលយក និងប្រឹងប្រែងជាមួយគ្នា…ស្ម័គ្រចិត្តជួយខ្លួនឯង រួមជាមួយនឹងការបើកចិត្តទទួលជំនួយពីអ្នកដទៃ ហើយក្រោកឈរឡើង បន្តដំណើរទៅមុខទៀត… ស្ថានភាពក៏ប្រសើរឡើងបន្តិចម្តងៗ…រឿងវិជ្ជមានក៏ចាប់ផ្តើមលុបលើភាពអវិជ្ជមានទាំងឡាយ…រហូតអាចក្លាយជាមនុស្សម្នាក់ដូចពីមុនវិញ…អរគុណមែនទែន!!! សម្រាប់អ្នកដែលទ្រាំស្តាប់រឿងខ្ញុំ និងមិនបោះបង់ខ្ញុំចោល ពេលនោះ… ហើយគ្រាន់ចង់ប្រាប់អ្នកដែលបានបន្តអានដល់ត្រង់នេះ ថា«សូមយកឈ្នះលើចិត្តខ្លួនឯងជាមុនសិន» ហើយកុំភ្លេចផងដែរថា«ជីវិតមិនមែនមានតែភាពស្រស់បំព្រងរហូតឯណា…» តែកុំស្រពោនយូរពេក…ធ្វើឲ្យជីវិតដែលមានតែមួយនេះ ពោរពេញដោយការចងចាំល្អៗ ទើបពេលយើងចាស់ទៅ មានអ្វីល្អៗច្រើនចែករំលែកដល់កូនចៅយើង 

ចែករំលែក

សំណួរ ៖ នាងខ្ញុំមានអាយុ ៣៣ ឆ្នាំ កម្ពស់ ១- ម៉ែត្រ ៥៦ ទម្ងន់ ៦៣  គីឡូក្រាម ជាអ្នកលក់ដូរ។ នាងខ្ញុំមានទម្ងន់៦ខែហើយ ខ្ញុំចាប់អារម្មណ៍ថា ខ្ញុំមានបញ្ហាទល់លាមកញឹកញាប់ដែលជួនកាលអាចរហូតដល់ ៥ថ្ងៃ ទៅមួយអាទិត្យ។ នាងខ្ញុំចង់សួរថាតើនេះបណ្តាលមកពីមូលហេតុអ្វី? ក្នុងករណីនេះ តើខ្ញុំគួរប្រើប្រាស់ថ្នាំឬទេ? តើថ្នាំប្រភេទណាដែលខ្ញុំអាចប្រើប្រាស់បានដើម្បីចៀសវាងផលប៉ះពាល់? ចម្លើយ ៖ ការទល់លាមក គឺជាបញ្ហាទូទៅមួយដែលកើតមានអំឡុងមានផ្ទៃពោះ។ ជាធម្មតា ការព្រួយបារម្ភ ភ័យខ្លាច និងការមានសកម្មភាពរាងកាយតិច ក៏ដូចជារបបអាហារដែលមិនសូវមានជាតិសរសៃអាចបង្កឲ្យមានការទល់លាមកនេះឡើង។    មូលហេតុមួយទៀតនៃការទល់លាមក អំឡុងពេលមានផ្ទៃពោះគឺបណ្តាលមកពីការកើនឡើងនៃអ័រម៉ូនប្រូសេស្តេរ៉ូន ដែលធ្វើឲ្យសាច់ដុំរលោងនៃរាងកាយសម្រាក រួមទាំងសាច់ដុំនៅបំពង់រំលាយអាហារផងដែរ។ នេះមានន័យថាអាហារត្រូវធ្វើដំណើរក្នុងពោះវៀនតូចដោយយឺតៗ។ ខាងក្រោមគឺជាគន្លឹះខ្លះៗដែលអាចជួយការពារការទល់លាមក ឬជួយសម្រួលអាការៈប្រសិនបើអ្នកបានកើតមានបញ្ហាទល់លាមកនេះហើយ៖ 1. ញ៉ាំអាហារមានជាតិសរសៃខ្ពស់ ៖ ផ្លែឈើ បន្លែ អាហារពេលព្រឹកប្រភេទធញ្ញជាតិ នំបុ័ងពីគ្រាប់រុក្ខជាតិ ផ្លែឈើក្រៀមជាដើម (prunes- and bran)។ 2. បំពេញជាតិទឹកឲ្យបានច្រើន ៖ ផឹកទឹក និងសារធាតុរាវផ្សេងៗឲ្យបានច្រើនគឺជាការសំខាន់ ពិសេសនៅពេលដែលអ្នកបង្កើនការបរិភោគជាតិសរសៃ។ ការបន្ថែមជាតិទឹកឲ្យបាន ១០ ទៅ ១២ កែវក្នុងមួយថ្ងៃត្រូវបានណែនាំ។ ការរួមបញ្ចូលរវាងអាហារសម្បូរជាតិសរសៃ ជាមួយនឹងសារធាតុរាវក្នុងបរិមាណច្រើនគួរសម ជាជម្រើសល្អបំផុតក្នុងការជួយអ្នកបញ្ចេញកាកសំណល់ពីក្នុងរាងកាយ។ គួរបញ្ជាក់ថា ការបែកញើស អាកាសធាតុក្តៅសើម និងការហាត់ប្រាណអាចបង្កើនតម្រូវការសារធាតុរាវរបស់អ្នកផងដែរ។ 3. ហាត់ប្រាណជាប្រចាំ ៖ បើអ្នកមិនសូវសកម្មអ្នកងាយប្រឈមនឹងការទល់លាមកជាងធម្មតា។ការដើរ ហែលទឹក និងហាត់ប្រាណកម្រិតមធ្យម អាចជួយភ្ញោចឲ្យពោះវៀនតូចដំណើរការល្អ។ អ្នកគួររៀបកាលវិភាគហាត់ប្រាណឲ្យបាន ៣ដងក្នុងមួយសប្តាហ៍ និង ២០ទៅ ៣០នាទីក្នុងមួយដងទើបជាការល្អ។ 4. កាត់បន្ថយថ្នាំបំប៉នជាតិដែក ៖ ថ្នាំជាតិដែកអាចនាំឲ្យប្រឈមនឹងបញ្ហាទល់លាមកផងដែរ។ ការពិត សារធាតុចិញ្ចឹមល្អៗក្នុងអាហារ ជាទូទៅអាចបង្គ្រប់ជាតិដែកដែលអ្នកត្រូវការអំឡុងពេលមានផ្ទៃពោះរួចហើយ។ ដូចនេះ អ្នកអាចជួបពិគ្រោះនឹងអ្នកផ្តល់សេវាសុខភាពរបស់អ្នកអំពីកម្រិតសារធាតុរ៉ែដែលអ្នកត្រូវការ និងដំបូន្មានអំពីការគ្រប់គ្រងការប្រើប្រាស់ជាតិដែកនៅក្នុងពេលមានផ្ទៃពោះរបស់អ្នក។ ជាទូទៅ ការទល់លាមកនៅអំឡុងពេលមានផ្ទៃពោះ មិនមែនជាបញ្ហាធ្ងន់ធ្ងរ និងចាំបាច់ឲ្យមានការព្យាបាលដោយឱសថឡើយ ប៉ុន្តែក្នុងករណីខ្លះ អាការៈនេះអាចជារោគសញ្ញានៃបញ្ហាសុខភាពផ្សេងទៀត។ ដូចនេះ ប្រសិនបើអ្នកមានអាការៈទល់លាមកធ្ងន់ធ្ងរ រួមជាមួយការឈឺចាប់ក្នុងពោះ ឬឆ្លាស់គ្នាជាមួយការរាក ឬក៏មានមកជាមួយនូវសារធាតុរំអិល ឬឈាម អ្នកត្រូវទាក់ទងទៅកាន់វេជ្ជបណ្ឌិតរបស់អ្នកឲ្យបានឆាប់រហ័ស។ បកស្រាយដោយ ៖ វេជ្ជបណ្ឌិត Anna Roslyakova ឯកទេសផ្នែកសម្ភព និងរោគស្ត្រីនៃ Anna Women and Baby’s Center ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ខែនៃក្តីស្រលាញ់ក៏បានបញ្ចប់ទៅ អ្វីដែលបន្សល់នូវ គឺក្តីស្រលាញ់ចំពោះសុខភាព និងការអានចំណេះអានចំណេះដឹងសុខភាពដែលមានប្រិយមិត្តរឹតតែច្រើនចូលទស្សនា និងអាចនៅក្នុងបណ្ណាល័យសុខភាពក្រោមការចែករំលែកពីសំណាក់សមាជិកនៃសហគមន៍ ហេលស៍ថាម និងក្រុមការងារអ្នកនិពន្ធផ្ទាល់។ មិនខុសពីខែកន្លងមក អត្ថបទប្រចាំខែចំនួន៣ដែលមានចំនួនអ្នកចូលអានច្រើនជាងគេ ត្រូវបានជ្រើសរើសយកមកបង្ហាញនៅលើទំព័រដ៏ពិសេសនេះ។ ក្នុងចំណោមអត្ថបទដែលត្រូវបានចេញផ្សាយក្នុងអំឡុងខែកុម្ភៈនេះផងដែរ អត្ថបទទាំង៣នោះរួមមានដូចខាងក្រោម… 1.ជីវិតគេ ស្ថិតនៅលើ ដៃយើង»ជាអ្វីដែលត្រូវរំលឹកប្រាប់ខ្លួនឯងជាប្រចាំ… «តាមការពិតទៅ រៀនអីក៏មិនស្រួលដែរ និយាយរួមទៅ ពាក្យថា«រៀន»មួយម៉ាត់ គឺមិនសំដៅចំពោះមុខវិជ្ជាពេទ្យតែមួយមុខនោះទេ គឺគ្រប់មុខវិជ្ជាសុទ្ធតែពិបាកទាំងអស់» នេះបើយោងតាមសម្តីដ៏មានអត្ថន័យរបស់ កញ្ញា អ៊ិត ម៉ូលីកា ដែលជានិសិ្សតវេជ្ជសាស្រ្តនៃសាកលវិទ្យាល័យពុទ្ធិសាស្រ្ត(UP) និងជាអតីតសមាជិកស្ម័គ្រចិត្តនៃក្លឹបសិក្សារបស់សាលាផ្ទាល់ដែលមានឈ្មោះថា UP-Med ដែលមានតួនាទីជាអ្នកបង្ហាត់បង្ហាញផ្នែកPhysiology រយៈពេល២ឆ្នាំផងដែរ។ ស្របពេលជាមួយគ្នានេះផងដែរ កញ្ញាក៏មានបទពិសោធន៍ខ្លះៗទាក់ទិននឹងការសិក្សាផ្នែកវេជ្ជសាស្រ្ត ដើម្បីជាការចែករំលែកជូនដល់និស្សិតជំនាន់ក្រោយ ជាពិសេសអ្នកដែលមានបំណងចូលសិក្សាផ្នែកនេះដែរ… 2.ប៊ុន ច័ន្ទវិចិត្រ«និស្សិតពេទ្យគួររៀនដើម្បីចេះ កុំរៀនដើម្បីតែជាប់» ដើម្បីជាគន្លឹះដល់ការសិក្សានៃនិស្សិតជំនាន់ក្រោយ យុវនិស្សិត ប៊ុន ច័ន្ទវិចិត្រ ដែលសព្វថ្ងៃជានិស្សិតនៃសាកកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលឯកទេសផ្នែកទន្តវទនសាស្ត្រ ក៏បានចូលរួមចែករំលែកនូវបទពិសោធន៍ និងមតិយោបល់របស់ខ្លួន…ក្នុងនោះ វិចិត្របានធ្វើការបង្ហាញអំពីមូលហេតុនៃការជ្រើសរើសផ្នែកដែលខ្លួនកំពុងសិក្សារួមជាមួយនឹងឧបសគ្គ និងភាពលំបាក ព្រមទាំងវិធីសាស្រ្តក្នុងការជម្នះ ទង្វើគួរធ្វើ និងមិនគួរធ្វើ និងសារដ៏មានអត្ថន័យខ្លឹមសារផងដែរ…   3.តើស្ថានភាពសេវាកម្មសុខាភិបាលនៅកម្ពុជាដើរដល់កម្រិតណាហើយ? តាមការសង្កេតកន្លងមក គឺសេវាកម្មសុខាភិបាលនៅកម្ពុជា ត្រូវបានប្រជាជនកម្ពុជាជាច្រើនមើលរំលង ពោលគឺអ្នកមធ្យមទៅស្វែងរកការព្យាបាលនៅប្រទេសវៀតណាម ឬប្រទេសថៃ រីឯអ្នកមានជីវភាពធូរធារព្យាបាលនៅសិង្ហបុរី និងប្រទេសជាច្រើនផ្សេងៗទៀត ដោយភាគច្រើនគិតថាសេវាកម្មសុខាភិបាលនៅប្រទេសកម្ពុជានៅមានកម្រិត ទាំងសមត្ថភាពវេជ្ជបណ្ឌិត ទាំងបច្ចេកវិទ្យា ទាំងសេវាកម្ម។ ជាក់ស្តែង ម្នាក់ៗតែងតែលឺការរអ៊ូរទាំនេះនោះទាក់ទងនឹងសេវាកម្មមួយនេះ សំណួរសួរថា «តើស្ថានភាពសេវាកម្មសុខាភិបាលនៅកម្ពុជាដើរដល់កម្រិតណាហើយ? ការអះអាងខាងលើ មានភាពពិតជាក់ស្តែងប៉ុណ្ណាដែរ?»  ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

បញ្ហារលាកពោះវៀន មិនខុសគ្នាពីបញ្ហាផ្សេងទៀតដែលកើតមានលើផ្នែក​ខាងក្នុងពោះទេ។ អ្នកជំងឺ មិនអាចដឹងថាខ្លួនមានបញ្ហារលាកពោះវៀននោះទេ ដោយគ្រាន់តែមានអាការៈឈឺពោះ ឆ្អល់ពោះ លាមកមានពណ័ខ្មៅ ឬមានឈាម។ ការរលាកពោះវៀនចែកចេញ ជា២ ការរលាក​ដោយមានមេរោគ(មានអាការៈគ្រុនក្តៅជាដើម)​​ និងមិនមានមេរោគ (អ្នកជំងឺមានភាពស្លេកស្លាំង ឬលាមកមានឈាម)​។ ជាទូទៅការរលាកពោះវៀន ធ្វើឲ្យអ្នកជំងឺបាត់បង់គ្រាប់ឈាម ហេតុនេះដើម្បីធ្វើរោគវិនិច្ឆ័យឲ្យបានត្រឹមត្រូវ គឺត្រូវពិនិត្យឈាមរកមើលប្រភេទមេរោគ ឬសុងពោះវៀនដើម្បីមើលពីស្ថានភាពនៃការរលាក។ ការព្យាបាលគឺអាស្រ័យលើការធ្វើរោគវិនិច្ឆ័យបានត្រឹមត្រូវ ដែលប្រសិទ្ធភាព នៃការព្យាបាលអាចបានដល់ទៅ៩០%។   ចូលរួមស្តាប់ការបកស្រាយពីជំងឺរលាកពោះវៀន ដែលបកស្រាយពីវេជ្ជបណ្ឌិត ឱ វឌ្ឍនៈ នាយកគ្លីនិក ព្រីនសេស នៅទីនេះ។​   

ចែករំលែក

សំណួរ ៖ ខ្ញុំបាទមានអាយុ ៤០ឆ្នាំ រស់នៅខេត្តកំពត។ ខ្ញុំបាទខានទៅពិនិត្យសុខភាពមាត់ធ្មេញជាមួយទន្តបណ្ឌិតយូរមកហើយ។ បច្ចុប្បន្ន រាល់ពេលខ្ញុំដុសសម្អាតធ្មេញម្តងៗ តែងមានឈាមហូរមកតាមអញ្ចាញ។ តើនេះជាបញ្ហាដែរឬទេ? តើខ្ញុំគួរធ្វើដូចម្តេច? ចម្លើយ ៖ ការហូរឈាមនេះអាចបណ្តាលមកពីការរលាកអញ្ចាញធ្មេញ ដែលភាគច្រើនកើតឡើងពីការតោងជាប់នៃជាតិកំបោរនៅចន្លោះធ្មេញក្នុងរយៈពេលយូរ។ ដោយឡែក ចំពោះអ្នកជំងឺដែលមានវ័យជាង ៤០ឆ្នាំ មូលហេតុផ្សេងៗទាក់ទងនឹងសុខភាពទូទៅ ជំងឺទឹកនោមផ្អែម ឬការប្រើប្រាស់ថ្នាំប្រភេទណាមួយ ក៏អាចត្រូវបានយកមកពិចារណាផងដែរក្នុងការបង្កឲ្យរលាកអញ្ចាញធ្មេញ បើទោះបីជាគាត់ពុំមានជាតិកំបោរជាប់ធ្មេញក៏ដោយ។ ដូចនេះ អ្នកជំងឺត្រូវទៅជួបពិគ្រោះនឹងទន្តបណ្ឌិត ដើម្បីតាមដានរកមូលហេតុ និងដោះស្រាយឲ្យបានត្រឹមត្រូវ។ បកស្រាយដោយ ៖ សាស្ត្រាចារ្យ យិន ស៊ីថន នាយកមន្ទីរព្យាបាលធ្មេញ ប្រាយ ស្មាល និងជាប្រធានគ្រប់គ្រងគ្លីនិកទន្តវទនសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

នាទីដំបូងនៃជីវិតរបស់ទារកទើបកើត អាចធ្វើឲ្យអ្នកម្តាយមានភាពអស់កម្លាំងខ្លាំងជាងគេ។ ស្របពេលជាមួយគ្នា វាក៏ជាពេលវេលាក៏រំភើបមួយសម្រាប់ក្រុមគ្រួសារដែរ។ ខាងក្រោមនេះ ជាព៍ត៌មានទូទៅរបស់ទារកទើបកើតសម្រាប់អ្នកម្តាយដែលមានសុខភាពល្អពេញលេញ (ពី២៧សប្តាហ៍ទៅ៤២សប្តាហ៍)។ បន្ថែមពីនេះ អ្នកម្តាយអាចដឹងពីរបៀបការគ្រប់គ្រងលើសុក និងទងសុកផងដែរ។ ១. សភាពទូទៅរបស់ទារកទើបកើត សភាពធម្មតារបស់ទារកទើបកើតភ្លាមៗ មានដូចជាសម្បុរស្បែកពណ៌ខៀវស្រាលៗ (ឬអាចមានពណ៌ចម្រុះ) ស្បែកទារកក៏មានប្រលាក់ដោយទឹកភ្លោះលាយឡំជាមួយឈាម និងមានសារធាតុខ្លាញ់ពណ៌សស្អិត (Vernix) តោងជាប់លើស្បែកទារកផងដែរ។ Vernix ជាសារធាតុម៉្យាងដែលជួយការពារស្បែកទារកពីការបង្ករោគក្រោយសម្រាលរូច។  នៅអំឡុងមួយនាទីដំបូងនៃជីវិត ទារកចាប់ផ្តើមដកដង្ហើមដោយខ្លួនឯងដែលធ្វើឲ្យស្បែកប្រែទៅជាផ្កាឈូក ជាការបង្ហាញថាទារកទទួលបានអុកស៊ីសែនគ្រប់គ្រាន់ក្នុងការដកដង្ហើម ហើយសរីរាង្គផ្សេងទៀតមានដូចជាដៃ និងជើងមានចលនារស់រវើកជាមួយគ្នាផងដែរ។ ទាំងនេះ ជាសញ្ញាបញ្ជាក់ថា ទារកដែលទើបនឹងកើតនោះមានសុខភាពល្អប្រសើរ។ ២. សភាពម្តាយក្រោយសម្រាលរួចភ្លាមៗ រយៈពេល៥ ទៅ១៥នាទីក្រោយសម្រាលកូនរួច ស្បូនរបស់ស្ត្រីនឹងការមានកន្ត្រាក់ម្តងទៀត ដើម្បីរុញច្រានសុក និងស្រោមទឹកភ្លោះចេញពីស្រទាប់ក្នុងបង្អស់នៃស្បូន។ ការកាត់ទងសុក និងទម្លាក់សុក ត្រូវបានធ្វើឡើងដោយឆ្មបជំនាញ ឬវេជ្ជបណ្ឌិត។ ៣. ស្បែកប៉ះស្បែក សម្រាប់ការសម្រាលកូនដោយធម្មជាតិ (Vaginal Birth) ទារកទើបកើតត្រូវការមានទំនាក់ទំនងជាមួយម្តាយភ្លាមៗតាមរយៈស្បែកប៉ះស្បែកផ្ទាល់ (ការដាក់ទារកលើទ្រូងម្តាយ)។ ទារកនឹងទទួលបានភាពកក់ក្តៅ និងសុវត្ថិភាព បូករួមទាំងអាចបៅទឹកដោះដំបូងពីម្តាយរបស់គេផងដែរ។ សារប្រយោជន៍នៃស្បែកប៉ះស្បែកភ្លាមៗក្រោយសម្រាលរួមមមានដូចជា៖ •កាត់បន្ថយការយំរបស់ទារក ធ្វើឲ្យទារកមានភាពកក់ក្តៅ និងគេងបានគ្រប់គ្រាន់ •ជួយគាំទ្រក្នុងការចាប់ផ្តើមបំបៅកូនដោយទឹកដោះម្តាយ •ជួយរក្សាសីតុណ្ហភាពក្នុងខ្លួនរបស់ទារកឲ្យមានស្ថិរភាព។ ៤. ការថ្លឹង និងវាស់ប្រវែង បន្ទាប់ពីការប៉ះពាល់ស្បែក នឹងស្បែក ព្រមទាំងការបំបៅដោះកូនលើកដំបូងរួច ឆ្មបជំនាញអាចយកទារកថ្លឹងទម្ងន់ វាស់ប្រវែងខ្លួន និងវាស់ប្រវែងរង្វង់ក្បាលរបស់គេ។ ការថ្លឹង និងវាស់ប្រវែងនេះ អាចបង្ហាញពីសភាពធម្មតា ឬមិនធម្មតាពីកំណើតរបស់ទារកបាន ។ យ៉ាងណាមិញ ទារកទើបកើតអាចងូតសម្អាតខ្លួនបានក្រោយសម្រាលហើយ២៤ ម៉ោង។ ៥. ការចាក់ថ្នាំវីតាមីនកា (Vitamin K) ស្របពេលការវាស់ និងថ្លឹងទម្ងន់ ទារកនឹងទទួលបានការចាក់វីតាមីនកា ព្រោះវីតាមីននេះ អាចជួយការពារទារកពីការហូរឈាមនៅក្នុងខួរក្បាល និងតាមទងសុកក្រោយសម្រាលរួច។ ៦. ការស្តាប់ និងការមើល ទារកអាចស្តាប់លឺសម្លេងរបស់ម្តាយតាំងពីពាក់កណ្តាលចុងក្រោយនៃការមានផ្ទៃពោះ ហើយនឹងទទួលដឺងសម្លេងទាំងនោះនៅពេលអ្នកឧស្សាហ៍និយាយទៅកាន់ពួកគេបន្ទាប់ពីកំណើត។ សម្រាប់សម្លេងអ្នកនៅជិតវិញ ក៏ប្រហែលជាទទួលបានផងដែរ ប្រសិនបើអ្នកទាំងនោះបាននិយាយ និងនៅជិតពួកគេជាប្រចាំ។ ទារកនឹងមានអារម្មណ៍សុវត្ថិភាពនៅពេលពួកគេលឺសម្លេងរបស់ម្តាយ ហើយអាចឆ្លើយតបដោយងាកទៅរកសម្លេងហៅ។ គំហើញរបស់ទារកមានសភាពព្រិលៗនៅពេលកើតរួចភ្លាមៗ ប៉ុន្តែពួកគេនឹងអាចផ្តោតលើផ្ទៃមុខរបស់អ្នកបានចម្ងាយប្រហែល 30 សង់ទីម៉ែត្រ។ វាគឺប្រហែលចម្ងាយពីសុដន់របស់អ្នកទៅមុខរបស់អ្នក។ ទារកនឹងបង្កើតទំនាក់ទំនងរវាងម្តាយនូវអ្វីដែលពួកគេបានឮ និងអ្វីដែលពួកគេបានឃើញ។ ៧. ទឹកនោម និងអាចម៍ព្រៃ ក្នុងរយៈពេល 24 ម៉ោងដំបូងទារកអាចបញ្ចេញទឹកនោម និងអាចម៍ព្រៃ (Meconium--- លាមកដែលទើបកើត) យ៉ាងហោចណាស់បានម្តង។ Meconium គឺមានសភាពខ្មៅនិងស្អិត ហើយនឹងផ្លាស់ប្តូរពណ៌ក្នុងរយៈពេលពីរបីថ្ងៃខាងមុខនេះ៕ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

នរណាក៏ប្រាថ្នាចង់បានជីវិតដែលមានក្តីសុខសុភមង្គល ប្រកបដោយសុខភាពរឹងមាំដែរ…ហើយក៏មានមនុស្សមិនតិចដែរ ដែលបានដឹងអំពីគន្លឹះនៃការរស់នៅ ដើម្បីឲ្យសម្រេចឲ្យបាននូវគោលដៅនោះ ប៉ុន្តែមិនប្រាកដថាមានមនុស្សច្រើននាក់នោះទេ ដែលបាន និងកំពុងអនុវត្តឲ្យបានខ្ជាប់ខ្ជួននោះ… ខាងក្រោមនេះ ជាគន្លឹះទាំង១២ ដែលត្រូវបានណែនាំដោយអង្គការសុខភាពពិភពលោក(World Health Organization) ដែលលោកអ្នកអាចស្វែងយល់បានខាងក្រោមនេះ… 1-មានរបបអាហារដែលត្រឹមត្រូវ 2-ធ្វើឲ្យខ្លួនឯងសកម្មជារៀងរាល់ថ្ងៃ 3-ចាក់វ៉ាក់សាំងបង្ការ 4-ចៀសឲ្យឆ្ងាយពីគ្រឿងញៀន 5-ចៀសវាង ឬទទួលទានគ្រឿងស្រវឹងក្នុងកម្រិតទាប 6-គ្រប់គ្រងស្ត្រេសសម្រាប់សុខភាពផ្លូវកាយ និងចិត្ត 7-អនុវត្តអនាម័យល្អ 8-កុំបង្កើនល្បឿន ឬបើកបរពេលស្រវឹង  9-ដាក់ខ្សែក្រវាត់ និងពាក់មួកសុវត្ថិភាព រាល់ពេលបើកបរ 10-អនុវត្តសុខភាពផ្លូវភេទដែលមានសុវត្ថិភាព 11-ពិនិត្យសុខភាពឲ្យបានទៀងទាត់ 12-ឲ្យទារកបៅទឹកដោះដំបូង បានយល់បានដឹងហើយ កុំភ្លេចអនុវត្តផងណា៎!!! ទើបបានដឹងថាមានប្រសិទ្ធភាពឬអត់? ©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

សំណួរ ៖ កូនរបស់នាងខ្ញុំអាយុ ៦ខែ ស្រាប់តែឈប់ចង់បៅទឹកដោះគោ ហើយពេលនេះគាត់ចាប់ផ្តើមស្រកសាច់។ តើខ្ញុំគួរប្តូរម៉ាកទឹកដោះគោឬយ៉ាងណា? ចម្លើយ ៖ ចំពោះបញ្ហាខាងលើ សូមកុំព្យាយាមប្តូរម៉ាកទឹកដោះគោ ដោយឡែកអ្នកគួរតែផ្តល់នូវអាហារជាបបរសម្រាប់កូន ពីព្រោះកុមារដែលមានអាយុ ៦ខែ គឺមានលក្ខខណ្ឌគ្រប់គ្រាន់ក្នុងការទទួលបានអាហារជាបបរ។ ជំហានដំបូង អ្នកអាចផ្តល់បបរដែលកិនជាមួយបន្លែ រួចអាចបន្ថែមជីវជាតិបន្ថែមទៀតដូចជាពពួកសាច់ តែពុំចាំបាច់បន្ថែមគ្រឿងផ្សំដូចជា អំបិល ឬស្ករឬប៊ីចេងនោះទេ។ ការផ្តល់របបអាហារនេះ អាចជាជំនួយក្នុងការផលិតគ្រាប់ឈាមក្រហមដែលជាការចាំបាច់សម្រាប់ការវិវឌ្ឍខួរក្បាល និងផ្នែកផ្សេងៗរបស់កុមារ ហើយសូមបន្តធ្វើបែបនេះរហូតដល់កុមារមានអាយុ ២ឆ្នាំ ហើយបនែ្ថមបំបៅដោះម្តាយពេលយប់។ បកស្រាយដោយ ៖ វេជ្ជបណ្ឌិត លនទ្រីយ៍ ប៉ាទ្រិច ឯកទេសជំងឺកុមារ អនុប្រធានមន្ទីរពេទ្យខេត្តកំពង់ចាម និងទទួលបន្ទុកផ្នែកកុមារ ©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

យោងតាមសេចក្តីប្រកាសជូនដំណឹងរបស់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឲ្យដឹងថា ក្រុមគ្រូពេទ្យឯកទេសបាតភ្នែកផ្នែកចក្ខុរោគនៃមន្ទីរពេទ្យ សហការជាមួយគ្រូពេទ្យឯកទេសបាតភ្នែកមកពីប្រទេសអូស្ត្រាលី នឹងមានរៀបចំ«ការពិនិត្យ និងព្យាបាលជំងឺបាតភ្នែក» ដោយឥតគិតថ្លៃជូនដល់ប្រជាជនកម្ពុជារយៈពេល៥ថ្ងៃ គឺថ្ងៃទី២៦ ដល់ថ្ងៃទី២ ខែមីនា ឆ្នាំ២០១៨។  សូមបងប្អូនទទូលជ្រាបជាដំំណឹង និងធ្វើការផ្សព្វផ្សាយបន្ត…  អាសយដ្ឋាន ៖ ផ្លូវលេខ២៧១ សង្កាត់ទំនប់ទឹក ខណ្ឌចំការម លេខទូរស័ព្ទ ៖ ០២៣ ២១៧ ៣៨៤ សម្រាប់ព័ត៌មានបន្ថែម ៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ប្រភព ៖ ទំព័រហ្វេសប៊ុក មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

យោគៈកំពុងក្លាយជាសកម្មភាពដ៏ពេញនិយមមួយនៅក្នុងចំណោមស្ត្រីមានផ្ទៃពោះភាគច្រើន។  លំហាត់ប្រាណថ្នមៗ និងលំហាត់នៃការដកដង្ហើមជួយបង្កើតវិធីសាស្ត្រ និងដោះស្រាយកាត់បន្ថយភាពតានតឹងមុនពេលសម្រាលកូន។ យោគៈជួយលើកទឹកចិត្តម្តាយក្នុងការភ្ជាប់អារម្មណ៍ ឬទំនាក់ទំនងជាមួយកូនដែលមិនទាន់កើតបាន។ ទាំងនេះនាំឲ្យសុខភាពផ្លូវចិត្តម្តាយមានភាពស្ងប់សុខ ឬនឹងនរមួយរយៈពេលមានផ្ទៃពោះ និងពេលសម្រាលកូន។     រយៈពេលចាប់តាំងពីមានផ្ទៃពោះរហូតដល់ការសម្រាល គឺមានការផ្លាស់ប្តូរជាច្រើននៃរាងកាយ អ័រម៉ូន ការព្រួយបារម្ភទាក់ទងការមានកូន ក៏ដូចជាការឈឺចាប់ពេលសម្រាលជាដើម។ ទាំងអស់នេះ ជាពេលវេលានៃភាពតានតឹងខ្លាំងសម្រាប់សុខភាពរាងកាយ និងផ្លូវចិត្តរបស់ស្រ្តី។ ជាក់ស្តែង ស្ត្រីដែលជាប់ទាក់ទងទៅនឹងភាពតានតឹងកម្រិតខ្ពស់ អាចផលវិបាកដល់ទារកក្នុងផ្ទៃ និងខ្លួនឯងផងដែរ ដែលរួមមានដូចជា៖ •ការរលូតកូន •ការសម្រាលកូនមិនគ្រប់ខែ •ការថយចុះការលូតលាស់នៃខួរក្បាលទារក •ទម្ងន់ទារកខុសពីធម្មតា •ការលើសសម្ពាធឈាម ។ល។      ហេតុអ្វីគួរហាត់យោគៈ អំឡុងពេលមានផ្ទៃពោះ? យោគៈ គឺជាវិធីសាស្ត្រដែលមានប្រសិទ្ធភាព និងសុវត្ថិភាពក្នុងការកាត់បន្ថយភាពតានតឹងអំឡុងពេលមានផ្ទៃពោះ តាមរយៈតិចនិកលំហាត់ដកដង្ហើមផ្សេងៗ ការធ្វើសមាធិជាដើម។ តិចនិកនៃការធ្វើយោគៈមិនត្រឹមតែជួយឲ្យមានភាពស្ងប់សុខនៅដំណាក់កាលមុនសម្រាល និងពេលសម្រាលនោះទេ វាក៏ជួយក្នុងការទប់ស្កាត់ភាពតានតឹង បន្ទាប់ពីការសម្រាលកូនរួចផងដែរ។ បន្ថែមពីនេះ ភាពស្ងប់ស្ងាត់ដែលមានការផ្សាភ្ជាប់ជាមួយទារកទើបកើត បានជួយការពារស្ថានភាពស្ត្រេសនានាដែលអាចកើតមានឡើងលើទារក និងជួយឲ្យទារកគេងបានគ្រប់គ្រាន់ជាងទារកដទៃទៀតដែរ។ មិនមែនគ្រប់ស្ថានភាព ឬចលនានៃការហាត់យោគៈទាំងអស់អាចមានសុវត្ថិភាពសម្រាប់សុខភាពស្រ្តី និងទារកនោះទេ ជាពិសេសត្រូវមានការប្រុងប្រយ័ត្នខ្ពស់ក្នុងរយៈពេល១២សប្តាហ៍ដំបូង។ អ្នកគួរពិគ្រោះជាមួយវេជ្ជបណ្ឌិត ឬអ្នកជំនាញថែទាំសុខភាព មុនទទួលយកការហាត់យោគៈអំឡុងពេលមានផ្ទៃពោះ។ នេះដើម្បីប្រាកដថា អ្នកគ្មានលក្ខខណ្ឌសុខភាពណាមួយដែលធ្វើឲ្យមានរាំងស្ទះដល់ការហាត់យោគៈនេះ។ គ្រប់ការមានផ្ទៃពោះសុទ្ធតែមានភាពខុសៗគ្នា ហើយវាក៏មិនមែនជាបញ្ហាថា គួរធ្វើលំហាត់យោគៈរយៈពេលប៉ុណ្ណាដែរ។ ដូច្នេះ ស្ត្រីមានផ្ទៃពោះចាំបាច់គួរទទួលយកការបញ្ជាក់ពីវេជ្ជបណ្ឌិតនៃការហាត់យោគៈ និងអ្វីដែលគួរអនុវត្តប្រកបដោយសុវត្ថិភាពបានពេញមួយរយៈមុនពេសម្រាលកូន។ គន្លឹះនានាអំឡុងពេលហាត់យោគៈ ៖ •ចៀសវាងការទប់ដង្ហើមយូរ ពីព្រោះវានាំឲ្យមានការប្រែប្រួលសម្ពាធឈាម និងកម្រិតអុកស៊ីសែនក្នុងសរសៃឈាម។ •អំឡុងពេលមានផ្ទៃពោះ រាងកាយបានបញ្ចេញអ័រម៉ូនម៉្យាងឈ្មោះ “Relaxin Hormone” ។ “Relaxin Hormone” ធ្វើឲ្យសន្លាក់ និងឆ្អឹងមានភាពបត់បែន ឬរលុងជាមុន ហើយវាជាមូលហេតុងាយនឹងប៉ះទង្គិច និងខូចខាតពេលធ្វើលំហាត់យោគៈ។ ដូច្នេះ អ្នកគួរអនុវត្តត្រឹមដែនកំណត់ដែលរាងកាយអ្នកទទួលយកបាន។ •ប្រសិនបើអ្នកមានអារម្មណ៍ឈឺចាប់ ឬវិលមុខខុសពីធម្មតា អ្នកត្រូវបញ្ឈប់សកម្មភាពភ្លាមៗ •កាត់បន្ថយចលនា និងកម្រិតនៃការហាត់ប្រាណ ប្រសិនបើវាធ្វើឲ្យអ្នកមានអារម្មណ៍ថាមិនពិបាកដកដង្ហើម ឬអស់កម្លាំង។ •ត្រូវប្រាកដថាស្ថានភាព ឬចលនាដែលអ្នកធ្វើ មានសុវត្ថិភាពសម្រាប់រាងកាយអ្នក ព្រោះថាសូម្បីតែការប៉ះទង្គិចបន្តិចបន្តួចក៏អាចបង្កគ្រោះថ្នាក់ដល់ទារកក្នុងផ្ទៃដែរ។ •មិនគួរក្រោកឈរលឿនពេកនោះឡើយ (ក្រោកពីការដេក និងអង្គុយ) ដើម្បីចៀសវាងពីអាការៈងងឹតមុខដែលបណ្តាលមកពីការថយចុះលំហូរឈាមទៅកាន់ប្រព័ន្ធប្រសាទ។ •គួរផ្លាស់ប្តូរចលនាឲ្យបានជាប្រចាំ ព្រោះការឈរក្នុងរយៈពេលយូរ ដោយមិនផ្លាស់ប្តូរចលនាអ្វី អាចបណ្តាលប៉ះពាល់ដល់ចរន្តសរសៃឈាម។ •ត្រូវស្លៀកសំលៀកបំពាក់រលុងៗ ដើម្បីបង្ការហប់ដោយការឡើងកម្តៅខ្លាំង និងមានភាពងាយស្រួល ពេលធ្វើលំហាត់ប្រាណ។ •ការហាត់គួរធ្វើនៅមជ្ឈដ្ឋានដែលមានសីតុណ្ហភាពសមល្មម មិនក្តៅពេក មិនត្រជាក់ពេក ព្រោះថាសីតុណ្ហភាពក្តៅអាចជះផលអវិជ្ជមានដល់ទារកមិនទាន់កើត។ •ទទួលទានទឹកឲ្យបានច្រើន ដើម្បីការពារការខ្វះជាតិទឹក ក៏ដូចជាការពារការកើនកម្តៅរាងកាយ។  ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក
Top