
- Feb 20, 2018 |
- 7 ឆ្នាំមុន |
- 5K មើល
Healol ក្រុមហ៊ុនចែកចាយឱសថ ជាមួយវត្តមានជាង២១ឆ្នាំក្នុងទីផ្សារកម្ពុជា!
វត្តមានជាង ២១ឆ្នាំក្នុងការផ្គត់ផ្គង់ឱសថសម្រាប់ទីផ្សារកម្ពុជា ក្រុមហ៊ុន Healol បាននឹងកំពុងបម្រើសេវាកម្មចែកចាយឱសថយ៉ាងសស្រាក់សស្រាំ និងផ្តល់ផលិតផលផ្នែកសុខាភិបាលដែលមិនអាចខ្វះបាន និងជាតម្រូវការដ៏ចាំបាច់សម្រាប់សុខមាលភាពរបស់ប្រជាជនកម្ពុជាទាំងមូល។ ខ្លះៗអំពីក្រុមហ៊ុន ក្រុមហ៊ុន Healol បានដំណើរការនៅក្នុងប្រទេសកម្ពុជាដោយចាប់ផ្តើមជាការិយាល័យតំណាងនាឆ្នាំ ១៩៩៧ លុះដល់ឆ្នាំ ២០០០ ទើបចាប់ដំណើរការជាក្រុមហ៊ុនចែកចាយឱសថផ្ទាល់ក្នុងទីផ្សារកម្ពុជា នេះបើយោងទៅតាមប្រសាសន៍របស់លោក Abhay Kanchan ដែលជាប្រធានប្រចាំក្រុមហ៊ុន Healol ផ្ទាល់ និងមានបទពិសោធន៍ការងារអស់រយៈពេល ៧ឆ្នាំ ខាងផ្នែកទីផ្សារ និងផ្នែកលក់ គួរបញ្ជាក់ផងដែរក្រុមហ៊ុនបានចាប់ ផ្តើមដំបូងបំផុតនាឆ្នាំ ១៩៩៤នៅប្រទេសវៀតណាម។ Healol ត្រូវបានសម្រេចជាឈ្មោះរបស់ក្រុមហ៊ុន ដែលមានអត្ថន័យក្នុងគោលដៅ “ធ្វើការព្យាបាលដល់អ្នកគ្រប់គ្នា” ចំណែកការ សម្រេចចិត្តក្នុងការឈានជើងក្នុងទីផ្សារទៀតសោត គឺក្រុមហ៊ុនបានសម្លឹងមើលឃើញពីសក្តានុពលក្នុងទីផ្សារកម្ពុជា និងតម្រូវការផ្នែកឱសថ ដែលមានប្រសិទ្ធភាពខ្ពស់។ ចក្ខុវិស័យរបស់ក្រុមហ៊ុន ក្រុមហ៊ុនបាននឹងកំពុងប្រកាន់ខ្ជាប់នូវចក្ខុវិស័យមួយ ដើម្បីអាចក្លាយខ្លួនជាក្រុមហ៊ុនចែកចាយឱសថដែលលេចធ្លោជាងគេក្នុងវិស័យសុខាភិបាលនិងសុខភាពទាំងមូល ដោយមិនត្រឹមតែផ្គត់ផ្គង់នូវឱសថសម្រាប់ការព្យាបាលនោះទេ ថែមទាំង មានការចែកចាយនូវផលិតផលសុខាភិបាលសម្រាប់ជាការការពារផងដែរ។ ដើម្បីសម្រេច បានសមិទ្ធផលដែលបានគ្រោងទុកក្រុមហ៊ុនបានខិតខំបំពេញតួនាទីឲ្យបានពេញលេញ ដែលទាំងនោះក៏វាអាស្រ័យទៅនឹងភាពខិតខំប្រឹងប្រែងភាពស្មោះត្រង់ និងការលះបង់ពីសំណាក់បុគ្គលិក ទាំងថ្នាក់លើ និងថ្នាក់ក្រោមទាំងអស់ ដែលកំពុងបំពេញភារកិច្ចជារៀងរាល់ថ្ងៃ ហើយការគោរពស្រឡាញ់ពីអ្នកគ្រប់គ្នានៅក្នុងក្រុមហ៊ុនទាំងមូល និងការចាត់ទុកគុណភាពនៃផលិតផលជាចម្បង ក៏ជាផ្នែកមួយក្នុងការផ្តល់ជាអត្តសញ្ញាណរបស់ក្រុមហ៊ុន ដែលអាចនឹងមានភាពខុសប្លែកពីក្រុមហ៊ុនចែកចាយឱសថដទៃទៀត។ ផលិតផលរបស់ក្រុមហ៊ុន ក្រុមហ៊ុនបានធ្វើការចែកចាយផលិតផលជាច្រើនដែលរួមបញ្ចូលនូវផលិតផលផ្នែកជីវសាស្រ្ត(Biological products) ឱសថ និងឱសថបំប៉ន (Health suppl-ements) ផ្សេងទៀតទៅកាន់ទីផ្សារ។ ការនាំចូលនូវផលិតផលទាំងនោះ ក្រុមហ៊ុនមានបេសកម្មមួយក្នុងការធានាឲ្យបានប្រសិទ្ធភាព និងគុណភាពខ្ពស់ ចំពោះការផ្គត់ផ្គង់ផលិតផលដែលទទួលបានពីសំណាក់ដៃគូក្រុមហ៊ុន ឬរោងចក្រផលិតឱសថនានា។ បន្ថែមពីនេះ ក្រៅពីប្រសិទ្ធភាព និងគុណភាពនៃផលិតផល ការលក់ចេញក្នុងតម្លៃសមរម្យក៏ជាវិធានការណ៍របស់ក្រុមហ៊ុនក្នុងការចូលរួមចំណែកទីផ្សារកម្ពុជាសព្វថ្ងៃផងដែរ។ យុទ្ធសាស្រ្តឈានចូលក្នុងទីផ្សារកម្ពុជា គម្រោងការ និងវិធីសាស្រ្តចូលក្នុងទីផ្សារកម្ពុជាគឺធ្វើឡើង ស្របទៅតាមចក្ខុវិស័យ និងបេសកកម្មដោយក្រុមហ៊ុនមានគោលបំណងចែកចាយ និងផ្គត់ផ្គង់ផលិតផលផ្នែកសុខាភិបាលទៅកាន់ប្រជាជនគ្រប់រូប។ ចាប់តាំងពីការឈានជើងដំបូងរហូតមកដល់សព្វថ្ងៃ ក្រុមហ៊ុនមានភាពរលូនច្រើនប៉ុន្តែបើក្រឡេកមើលស្ថានភាពទីផ្សារទាំងមូលប្រជាជនទូទៅទាំងអស់គួរតែស្វែងយល់ពីប្រភពដែលធ្វើការចែក ចាយឱសថរួមជាមួយគុណភាពផលិតផលដែលអាចជឿទុកចិត្តបាន។ ការរំពឹងទុកនាពេលអនាគត នារយៈពេលខាងមុខទៀត លោក Abhay Kanchan សង្ឃឹមថានឹងឃើញមានវត្តមានការចែកចាយនូវផលិតផលថែរក្សាសុខភាព និងផលិតផលសម្រាប់ជីវភាពរស់នៅឲ្យបានកាន់តែច្រើន ដោយសារការកើនឡើងផលិតផលទាំងនោះជាសញ្ញាបញ្ជាក់ពីការការពារ ដែលមានភាពប្រសើរជាងការប្រើប្រាស់ផលិតផលសម្រាប់ការព្យាបាលតែមួយមុខ។ ដូច្នេះ ក្រុមហ៊ុននឹងរៀបចំនូវយុទ្ធនាការណ៍ផ្សព្វផ្សាយ ដើម្បីបណ្តុះការយល់ដឹងរបស់ប្រជាជនពីសារសំខាន់នៃការប្រើប្រាស់ផលិតផលដែលមានគុណភាព និងពង្រឹងការស្រឡាញ់សុខភាពឲ្យបានច្រើន។ សុខភាពជាវត្ថុដ៏មានតម្លៃ ដូច្នេះគ្រប់បុគ្គលទាំងអស់គួរធ្វើការស្វែងយល់ សិក្សា ស្រាវជ្រាវបន្ថែម និងបង្កើនបម្រុងប្រយ័ត្នចំពោះផលិតផលដែលប្រើប្រាស់ ដោយគួរធ្វើការជ្រើសរើស និងសង្កេតមើលពីគុណភាពផលិតផលនីមួយៗនៅតាមប្រភពនីមួយៗ។ លោក Abhay Kanchan ដែលជាប្រធានប្រចាំក្រុមហ៊ុន Healol ផ្ទាល់ និងមានបទពិសោធន៍ការងារអស់រយៈពេល ៧ឆ្នាំ ខាងផ្នែកទីផ្សារ និងផ្នែកលក់ ©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
ចែករំលែក