Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

Ibuprofen ត្រូវបានគេស្គាល់ថាជាឱសថដែលស្ថិតនៅក្នុងក្រុម NSAIDs (Nonsteroidal Anti-inflammatory drug) មានឈ្មោះនៅលើទីផ្សារជា Motrin  ឬAdvil។ ឱសថនេះត្រូវបានប្រើប្រាស់ព្យាបាលការឈឺចុកចាប់តិចតួច និង អាការៈក្ដៅខ្លួន ក្នុងទម្រង់ជា ថ្នាំគ្រាប់(Tablet) ម្សៅលាយទឹក (Liquide Suspensions) និង បន្តក់ (Concentrated Liquide Drops)។ «អ្នកដែលប្រើប្រាស់ NSAIDs ងាយប្រឈមមុខនឹងជំងឺ គាំងបេះដូង (Higher Heart Attack) និងដាច់សរសៃឈាមខួរក្បាល (Stroke) ជាងអ្នកដែលមិនប្រើប្រាស់» នេះបើយោងតាម National Institutes of Health។ មិនតែប៉ុណ្ណោះ ឱសថនេះអាចបង្កឲ្យកើតជំងឺ ដំបៅក្រពះ ហូរឈាមក្នុងក្រពះពោះវៀន សម្រាប់មនុស្សមួយចំនួន។ គ្រោះថ្នាក់ទាំងនេះអាចខ្ពស់ ប្រសិនបើអ្នកប្រើ NSAIDs រយៈពេលយូរ អ្នកសុខភាពខ្សោយ និងអ្នកផឹកស្រាយ៉ាងហោចណាស់៣ដង ឬលើសពីនេះក្នុងមួយថ្ងៃ។  យោងតាមការផ្សព្វផ្សាយរបស់ CNN នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨ បានឲ្យដឹងថា «ការប្រើប្រាស់ Ibuprofen អាចមានផលប៉ះពាល់អវិជ្ជមានលើពងស្វាសរបស់មនុស្សប្រុស (ការសិក្សាស្រាវជ្រាវដែលបានបោះពុម្ពផ្សាយ នៅថ្ងែច័ន្ទរបស់ទស្សនាវដ្តី National Academy Of Science Found)»។ ការសិក្សាបានបង្ហាញថា ការប្រើប្រាស់ Ibuprofen ក្នុងកម្រិតធម្មតា អាចធ្វើឲ្យក្មេងប្រុសមានការវិវត្តលក្ខណៈអ័រម៉ូន ដែលលក្ខណៈនេះធ្វើឲ្យមានការកាត់បន្ថយការមានកូន (អារ)។  ពងស្វាស(Testicles) មិនមែនត្រឹមតែផលិតទឹកកាមទេ វាថែមទាំងជួយបញ្ចេញនូវអ័រម៉ូន តេសស្តូស្តេរ៉ូន (Testosterone) ដែលជាអ័រម៉ូនភេទរបស់មនុស្សប្រុស។ Ibuprofen គឺជា Anti-androgenic ដែលរំខានដល់អ័រម៉ូនបុរស នេះបើតាមការពន្យល់របស់លោក David M. Kristensen សហអ្នកនិពន្ធ និង អ្នកវិទ្យាសាស្រ្តជាន់ខ្ពស់ផ្នែកណឺរ៉ូន នៃមន្ទីរពេទ្យសាកលវិទ្យាល័យ Copenhagen (Copenhagen University Hospital)។ មិនតែប៉ុណ្ណោះ Ibuprofen ក៏អាចធ្វើឲ្យមានការកើនទ្បើងលទ្ធភាពដែលទារកប្រុសអាចនឹងកើតមកខូចទ្រង់ទ្រាយ និងមុខងារមួយចំនួនតាំងពីកំណើត (បកស្រាយដោយលោក Kristensen)។ ចំពោះ បុរសដែលប្រើប្រាស់ Ibuprofen ក្នុងកំទ្បុងពេល ១៤ថ្ងៃ អ័រម៉ូន Luteinizing (ជាអ័រម៉ូនដែលបញ្ចេញដោយក្រពេញ Pituitary និងភ្ញោចឲ្យពងស្វាសផលិតអ័រម៉ូនបុរស testosterone ) ត្រូវបានសម្របសម្រួលជាមួយកម្រិតនៃ Ibuprofen ដែលដំណើរការក្នុងចរន្តឈាម។ ក្នុងពេលជាមួយគ្នានេះ សមាមាត្ររបស់ អ័រម៉ូនភេទបុរស (Testosterone) និងអ័រម៉ូន Luteinizing ថយចុះ ដែលជាសញ្ញានៃការធ្វើឲ្យពងស្វាសដំណើរការមិនបានត្រឹមត្រូវ។ ឯកសារយោង: Ibuprofen linked to male infertility, study says (by CNN) ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ផលប៉ះពាល់ពីជំងឺឫសដូងបាត (Impacts of Hemorrhoid) ជំងឺឫសដូងបាតធ្វើឲ្យពិបាកបត់ជើងធំ (ទល់ផោម ឧស្ម័នពុល) ទល់លាមក កាកសំណល់ពុល សល់​ជាតិពុល និងមេរោគនៅពេញពោះវៀន ក្រពះ ហើយបង្កឲ្យក្រពះ ពោះវៀនមានជំងឺរុំារ៉ៃ ទន្ទឹមនោះជាតិ ពុលនៅក្នុងក្រពះ ពោះវៀន ជ្រាបចូលក្នុងឈាម ធ្វើឲ្យឈាមពុល ឈាមមានជំងឺ ឈាមមានមេរោគ ទៅស្រោចស្រពកោសិកា ជាលិកាទូទៅក្នុងខ្លួនយើង ធ្វើឲ្យពុល រលាក ដំបៅ និងមានជំងឺទាំងអស់។                                                              ១- ធ្វើឲ្យប៉ះពាល់ដល់ការបត់ជើងធំ ​(ទល់ផោម ឧស្ម័នពុល) (លាមក កាកសំណល់ពុល)នៅសល់ជាតិ​ពុល មេរោគនៅពេញពោះវៀនក្រពះ ធ្វើឲ្យហើមពោះ ឆ្អល់ពោះ ហើមពោះវៀនក្រពះជាប្រចាំ​ ហើយបង្កឲ្យពោះវៀនក្រពះមានជំងឺ  រលាក ដំបៅ រុំារ៉ៃ ​ ហើយព្យាបាលពុំជាបើពុំបានព្យាបាលជំងឺឫសដូងបាត ឲ្យជាមុនទេនោះ ។                      ២- ធ្វើឲ្យប៉ះពាល់ដល់ការរំលាយអាហារ និងបឺតស្រូបយកជីវជាតិដោយសារ ជំងឺឫសដូងបាត វាបន្សល់ផោម​ និងលាមកនៅពេញពោះវៀនក្រពះ ពេលដាក់អាហារថ្មី ក្តៅរលាកមាត់ តែពេលចូលដល់ក្នុង​ក្រពះពោះវៀនលាយជាមួយសំណល់ចាស់ ពេលកិនរំលាយ ធ្វើបាត់បង់គុណភាព និងជីវជាតិអាហារថ្មីអស់ បាត់រស់ជាតិ និង គ្មានថាមពលចិញ្ចឹមរាង្គកាយ ។                     ៣- កាលណាការបញេ្ចញចោលផោម និងលាមកមិនអស់ ធ្វើឲ្យពោះវៀនក្រពះ ហើម ឆ្អល់សង្កត់លើសន្ទះទ្រូង​ ធ្វើ​ឲ្យបេះដូង សួតដំណើរការពុំបានល្អ ចលនាឈាមរត់មិនទៀងទាត់ ជួនលើស ជួនខ្វះ ជួនស្ទះ ដោយសារកំណកឈាមនៅក្នុងឫសដូងបាតដាច់ហើយរត់ចូលទៅស្ទះសសៃឈាមតូចៗក្នុងបេះ​ដូង សួត ធ្វើឲ្យបេះដូងសួត ខំប្រឹងច្របាច់ និងចុះខ្យោយ ឆាប់ភ័យ ឆាប់តក់ស្លុត ឆាប់ខឹង ឆាប់រំជួលចិត្ត ។  ៤-  កាលណាក្រពះពោះវៀនបន្សល់ផោមបន្សល់លាមកបន្សល់ជាតិពុល និងមេរោគនៅពេញពោះវៀនក្រពះ និងនៅក្នុងឈាម ហើយធ្វើឲ្យឈាមពុល ឈាមមានមេរោគ​ ឈាមមានជំងឺ ហើយ​បញ្ចូនឲ្យថ្លើម លាងសំអាតរាល់ថ្ងៃ ធ្វើឲ្យថ្លើម បំពេញមុខងារច្រើន ថ្លើមខ្សោយ ថ្លើមពុល ថ្លើមមានជំងឺA B C ថ្លើមមិនជួយរំលាយអាហារ មិនជួយសំអាតឈាម​ ថ្លើមឆាប់ពុល ឆាប់ស្រវឹង ។      ៥- ធ្វើឲ្យមានការឈឺចាប់ រមាស់ក្រហាយនៅជុំវិញ ទ្វារលាមក និងជំងឺឫសដូងបាត ។           ៦- ប៉ះពាល់ដល់ការបត់ជើងតូច​ មិនចេះអស់ ចុះខ្សោយចំណង់ផ្លូវភេទ និងការបន្តពូជ ។ ៧-  ដោយឈាមពុល ឈាមខ្វះអុកស៊ីស្សែនទៅស្រោចស្រពកោសិកា ជាលិកាសាច់ដុំធ្វើឲ្យឧស្សាហ៏ ឈឺចង្កេះ ខ្នង ចុករោយដៃជើង រសេះរសោះអស់កំលាំង ដេកពុំបានសម្រាន្តពុំបានស្រួលហូបចុកពុំដឹង​រស់ជាតិឆ្ងាញ់ អាការៈដូចចង់ខ្យល់រាល់ថ្ងៃ ។                                            ៨-  ឧស្សាហ៏ឈឺក្បាល ឧស្សាហ៏វិលមុខងងិតមុខ សក់ជ្រុះ និង ឆាប់ស្កូវ ភ្នែកឆាប់ស្រវាំង ងងិត ខួរក្បាល​ប្រាជ្ញាស្មារតីបាត់ការចង់ចាំ មានការធុញទ្រាន់ និង មួរមៅច្រើន ។ ៩-  ប៉ះពាល់ដល់ស្បែក បង្កឲ្យមានជំងឺសើរស្បែក កន្ទួលរមាស់ កន្ទួលត្រអាក ជាដើមស្បែកឆាប់​ជ្រីវជ្រួញ ស្បែកឆាប់ចាស់ ឆាប់ស្លាប់មុនអាយុ ស្បែកមានពណ៌សម្បុរមិនល្អ សាច់ឈាមមិន​ស្រស់ថ្លា ។                                                                                      ១០- នៅដំណាក់កាលទី២ ឫសដូងបាត លូនចេញមកក្រៅនៅពេលបត់ជើងធំម្តងៗ ក្រោយពេលបត់ជើងធំរួច ឫសដូងបាត លូនចូលវិញដោយខ្លួនឯង ។ ១១-​​ នៅដំណាក់កាលទី៣ ឫសដូងបាតលូនចេញមកក្រៅ នៅរាល់ពេលបត់ជើងធំម្តងៗ ហើយវា​ពុំអាចលូនចូលវិញដោយឯងៗបានទេ លុះត្រាតែជួយរុញ ជួយច្រានទើប​ចូលវិញបាន ។       ១២- នៅដំណាក់កាលទី៤ ជាដំណាក់កាលចុងក្រោយ ឫសដូងបាត លូនចេញមកដោយឯងៗ មានការ​ ឈឺចាប់ធ្ងន់ធ្ងរ ហើយពុំអាចរុញ ឬច្រានឲ្យចូលវិញបានឡើយ ត្រូវការព្យាបាលជាបន្ទាន់ ១៣-​ នៅពេលដែលឫសដូងបាត ទុំ លូនចេញមកក្រៅ ហើយមានការហូរឈាម ឈឺចាប់ធ្ងន់ធ្ងរត្រូវព្យាបាលជាបន្ទាន់ អាចធ្វើឲ្យប៉ះពាល់ដល់អាយុជីវិតអ្នក ជំងឺទៀតផង។  បញ្ជាក់ៈ ចំពោះផលប៉ះពាល់ទាំង១៣ខាងលើពុំមែនអះអាងថា ជំងឺទាំងនោះឈឺដោយសារជំងឺឫសដូងបាតទាំងអស់នោះទេ ជាពិសេសក្រពះពោះវៀននិងថ្លើម វាអាចបង្កពីកត្តាផ្សេងៗទៀតដែរ ដូចជា​៖  -មេរោគ  -ហូបអាហារមិនត្រឹមត្រូវ ដេកមិនលក់ -ញុំាបាយមិនទៀងពេល -ញុំាថ្នាំពេទ្យមិនត្រឹមត្រូវ​តាម​​វេជ្ជបញ្ជា ស្រា បារី ក៏អាចធ្វើឲ្យក្រពះពោះវៀន ថ្លើម ឈឺដែរ ដូច្នេះត្រូវព្យាបាល តាមភាពជាក់ស្តែង ក៏ប៉ុន្តែ បើជំងឺទាំងនោះឈឺដោយសារ ជំងឺឫសដូងបាតបង្កឡើង គឺពុំអាចព្យាបាលជាទេបើពុំបាន ព្យាបាលជំងឺឫសដូងបាតឲ្យជាមុនទេនោះ ។ ចំណាំៈ មនុស្សភាគច្រើនតែងគេចវេស និងបដិសេធថា ខ្លួនមិនមានកើត ជំងឺឫសដូងបាតទេ ព្រោះគេ យល់ថាជំងឺឫសដូងបាត គឺជាជំងឺមិនសមកើតលើខ្លួនឯងទេ អ្នកខ្លះទៀតខ្លាចគេឯង​ដឹង គេរើសអើង ព្រោះយើងកើតជំងឺឫសដូងបាត នេះហើយ ក៏មានអ្នកខ្លះទៀត កំពុងផ្ទុក ជំងឺឫសដូងបាត និងកំពុងទទួល​ ផលប៉ះពាល់ពីជំងឺឫសដូងបាត យ៉ាងធ្ងន់ធ្ងរដូចជាកំពុងមានជំងឺពោះវៀន ក្រពះ ថ្លើម រុំារ៉ៃ ហើយព្យាបាលពុំជា នៅតែប្រកែកថាខ្លួនគ្មាន(ពុំមាន) ជំងឺឫសដូងបាតទេ គឺគ្រាន់តែការពិបាកបត់ជើងធំ និងមានជំងឺពោះវៀន ក្រពះ រុំារ៉ៃតែប៉ុណ្ណោះ។          ដូច្នេះសរុបមកវិញ គ្រប់មនុស្សសុទ្ធតែប្រឈមនឹងជំងឺឫសដូងបាតគ្រប់គ្នាទាំងអស់ ព្រោះធម្មជាតិ បង្កើតមនុស្សមកមានកំពកសសៃឈាមវ៉ែន ៣ដុំដូចគ្នាទាំងអស់ ដែលអាចកើតជំងឺឫសដូងបាតដូចគ្នាគ្រប់គ្នា គ្រាន់តែវាពុំទាន់ឲ្យរោគសញ្ញា ឬ មានរោគសញ្ញា ហើយតែយើងមិនដឹង ឬមួយដឹងហើយតែពន្យាពេល ឬមិនយកចិត្តទុកដាក់ថាជំងឺឫសដូងបាតបង្ក ឲ្យមានជំងឺផ្សេងៗទៀតជាច្រើន ដែលយើងនឹកស្មានមិនដល់ ហើយគ្រូពេទ្យពិបាកដាក់រោគវិនិច្ឆ័យ ព្យាបាលជំងឺទាំងនោះពុំជា បើពុំបាន​ព្យាបាលជំងឺឫសដូងបាត ឲ្យជាមុនទេនោះ​។ យោងតាមករណីសិក្សាពីជំងឺឫសដូងបាត របស់លោកវេជ្ជបណ្ឌិត តូច យ៉ាន ឆ្នាំ ២០០៣​-២០១៧ ពីអ្នកជំងឺឫសដូងបាត ចំនួន ១៥០០នាក់ដែលបានមកព្យាបាលនៅ គ្លីនិក តូច យ៉ាន ផ្ទាល់។ បកស្រាយដោយ៖ លោកវេជ្ជបណ្ឌិត តូច យ៉ាន ឯកទេសព្យាបាលជំងឺឫសដូងបាតនៃ គ្លីនិក តូច យ៉ាន ព្យាបាលជំងឺ ឫសដូងបាត   លោក លោកស្រី អាចពិនិត្យ ពិគ្រោះ ថត ជំងឺ​ឫសដូងបាត ជាមួយលោកវេជ្ជបណ្ឌិត តូច យ៉ាន ដោយផ្ទាល់ ឬ តាមរយៈទូរស័ព្ទលេខ Tel: 012 855 922 /070 855 922 /016 955 822/097 97 97 882 ទូរស័ព្ទមិនអស់ប្រាក់លេខ 1800 20 1989 ឬ កមកាន់ផ្ទះលេខ 16-18 ផ្លូវលេខ16 ក្នុងបុរីពិភពថ្មី ផ្លូវ វេងស្រេង ភូមិ ត្រពាំងថ្លឹង, សង្កាត់ ចោមចៅ, ខណ្ឌ ពោធិ៍សែនជ័យ, រាជធានី ភ្នំពេញ។

ចែករំលែក

នៅក្នុងឆ្នាំថ្មីនេះតើអ្នកទាំងអស់គ្នាបានធ្វើអ្វីសម្រាប់ខ្លួនឯងហើយឬនៅ ? ហើយនេះជាសប្ដាហ៍ទី២នៃខែមករាក្រុមការងារយើងខ្ញុំនៅតែបន្តធ្វើការចុះផ្សាយនៅអត្ថបទផ្សេងៗដែលពាក់ព័ន្ធនឹងសុខភាព ក៏ដូចជាវិធីបង្ការជំងឺផ្សេងៗសម្រាប់ចែកជូនដល់បងប្អូនប្រិយមិត្តទាំងអស់ជាទីគោរពដ៏ស្មោះស្ម័គ្រពី ហេលស៍ថាម ។  ក្នុងចំណោមអត្ថបទទាំងអស់ តើមានអត្ថបទណាខ្លះដែលទទួលបានចំនួនអ្នកអានច្រើនជាងគេ? រើសកន្លែងព្យាបាលមិនដូចរើសកន្លែងធ្វើការ ឬសិក្សាឡើយ ព្រោះវាពាក់ព័ន្ធនឹងជីវិត!!! មិនដឹងនិយាយអ្វីមិនដឹងខ្លួនឯងកំពុងគិតអ្វី…ដឹងត្រឹមថាបេះដូងរបស់ខ្ញុំចាប់ផ្តើមលោតខុសពីធម្មតា…អារម្មណ៍ហាក់បីដូចជាធ្លាក់ចុះយ៉ាងខ្លាំងហើយក៏ភិតភ័យមិនតិចនោះដែរ…ក្រោយការស្តាប់ពីការរៀបរាប់របស់ខ្ញុំ  លោកវេជ្ជបណ្ឌិតក៏បានសន្និដ្ឋានថា «បញ្ហានេះ គឺបណ្តាលមកពីការលើករបស់ធ្ងន់ៗ ដោយគ្មានបច្ចេកទេសត្រឹមត្រូវ ឬលើកខុសទំនង»… ដំណឹងក៏បានលឺដល់លោកម្តាយឪពុកខ្ញុំ និងក្រុមគ្រួសារ ហើយប្រាកដណាស់គឺពួកគាត់ពិតជាបារម្ភពីខ្ញុំមែនទែន។  ហេតុអ្វីមានការឈឺចាប់ និង ឈាមក្រហមស្រស់ពេលបន្ទោបង់? ចង់យល់ឲ្យកាន់តែច្បាស់ពីបញ្ហាការដាច់រលាត់ទ្វារលាមកជាអ្វីដែរឬទេ? ជាជនទូទៅ តែងតែយល់ថា រាល់គ្រប់រោគសញ្ញាដែលកើតមាននៅតំបន់ទ្វារលាមកសុទ្ធតែជាជំងឺឫសដូងបាត ។ ក៏ប៉ុន្តែការពិតទៅ មានជំងឺផ្សេងៗទៀតជាច្រើនក្រៅពីជំងឺឫសដូងបាត ។ រោគសញ្ញាខាងលើនេះអាចបណ្ដាលមកពីមូលហេតុជាច្រើន ដែលក្នុងចំណោមនោះការដាច់រលាត់ទ្វារលាមក (Fissure anale) គឺជាមូលហេតុដែលជួបញឹកញាប់ជាងគេ ។  មន្ទីរពេទ្យកុមារអង្គរ កំពុងស្វែងរកអ្នកបរិច្ចាគឈាមគ្រប់ប្រភេទទាំងអស់!!! ធ្លាប់គិតចង់ជួយសង្រ្គោះជីវិតអ្នកដទៃ បើទោះជាអ្នកមិនបម្រើការក្នុងវិស័យសុខាភិបាល ឬវិស័យផ្សេងទៀតដែលពាក់ព័ន្ធនឹងការសង្រ្គោះជីវិតដែរឬទេ? ធ្លាប់គិតឬអត់ ថាតើអ្នកអាចធ្វើបានដោយរបៀបណា ប្រសិនបើអ្នកមិនមានជំនាញទាំងនោះ?មានសកម្មភាពមួយដែលមិនពិបាកធ្វើ តែមានតម្លៃលើសលប់ ហើយក៏ជាការរួមចំណែកមួយក្នុងការជួយសង្រ្គោះដល់ជីវិតរបស់មនុស្ស ជាពិសេសកុមារកម្ពុជាដែលកំពុងមានបញ្ហាសុខភាពផ្សេងៗ ដោយកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យកុមារអង្គរ…នោះ គឺ ការចូលរួមឧបត្ថម្ភឈាមរបស់លោកអ្នក… ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ស្ត្រីទូទៅនៅតែត្រូវការទទួលទានថ្នាំយ៉ាងហោចណាស់មួយគ្រាប់ បើទោះបីគាត់កំពុងមានទម្ងន់ក៏ដោយ (គ្រាប់ថ្នាំជាតិដែក ឬអាស៊ីតហ្វូលិច)។ ស្ត្រីខ្លះប្រើប្រាស់ថ្នាំសម្រាប់បញ្ហាសុខភាពដូចជា ជំងឺទឹកនោមផ្អែម ឬជំងឺលើសឈាមដែលពួកគាត់បានប្រើថ្នាំទាំងនេះមុនពេលដឹងថាមានផ្ទៃពោះទៀតផង។ ថ្នាំប្រភេទខាងលើ អាចធ្វើឲ្យមានផលអាក្រក់ដល់កូនក្នុងផ្ទៃរបស់គាត់ផងដែរ។  ការមានផ្ទៃពោះអាចជាពេលវេលាដ៏រំភើបមួយសម្រាប់ស្ត្រីទូទៅក្រោយរៀបការ។ ទោះជាយ៉ាងណាក៏ដោយ ពេលវេលានេះក៏អាចធ្វើឲ្យអ្នកមានអារម្មណ៍មិនស្រួលផងដែរ ប្រសិនបើអ្នកមិនប្រាកដថាថ្នាំដែលអ្នកទទួលទានរាល់ថ្ងៃនឹងប៉ះពាល់ដល់ទារករបស់អ្នកឬយ៉ាងណា។ មិនមែនថ្នាំទាំងអស់សុទ្ធតែមានសុវត្ថិភាពក្នុងការទទួលទាននៅពេលអ្នកមានផ្ទៃពោះនោះទេ សូម្បីតែថ្នាំឈឺក្បាល ឬការឈឺចាប់មួយចំនួន ក៏មិនមានសុវត្ថិភាពដែរក្នុងអំឡុងក្នុងពេលមានផ្ទៃពោះ។ នេះជាគន្លឹះទាំង៣ ដែលអ្នកគួរពិភាក្សាជាមួយវេជ្ជបណ្ឌិតជំនាញ ឬឱសថការីក្នុងការបន្តការប្រើប្រាស់ថ្នាំអំឡុងពេលមានផ្ទៃពោះ៖ ១. សាកសួរឲ្យបានលម្អិត  •ប្រសិនបើអ្នកមានគម្រោងក្នុងការមានកូន អ្នកគួរធ្វើការពិគ្រោះយោបល់អំពីថ្នាំដែលអ្នកប្រើប្រាស់ជាប្រចាំជាមួយវេជ្ជបណ្ឌិតជំនាញ ឬឱសថការី។ នេះជាកិច្ចការមួយដែលអាចឲ្យទារករបស់អ្នកមានសុវត្ថិភាពបាន។ •អ្នកគួរសាកសួរអំពីអត្ថប្រយោជន៍ និងផលប៉ះពាល់របស់ថ្នាំកំពុងប្រើប្រាស់បន្ថែមទៀត ថាតើវាមានសុវត្ថិភាពកម្រិតណាសម្រាប់កូនក្នុងផ្ទៃ។ •ថ្នាំមួយចំនួនមានផលប៉ះពាល់ដល់ទារកក្នុងផ្ទៃ ហើយក៏អាស្រ័យលើដំណាក់កាលនីមួយៗនៃគភ៌ផងដែរ។ ជាហេតុនេះ វេជ្ជបណ្ឌិតជំនាញអាចមានយោបល់ផ្សេងៗទៀតក្នុងការប្រើប្រាស់ ឬក៏ត្រូវផ្លាស់ប្តូរ។ •ពេលអ្នកមានផ្ទៃពោះ មុខងាររបស់បេះដូង និងតម្រងនោមចាប់ផ្តើមមានសកម្មភាពច្រើនជាងមុន ដូច្នេះហើយអ្នកអាចនឹងមានការកាត់បន្ថយ ឬក៏បង្កើនតាមវេជ្ជបញ្ជារបស់វេជ្ជបណ្ឌិតជំនាញ។ •ប្រសិនអ្នកបំបៅកូនដោយទឹកដោះរបស់អ្នក នោះអ្នកគួរមានការពិគ្រោះជាវេជ្ជបណ្ឌិតឱ្យបានដិតដល់ ព្រោះថារាល់សារធាតុនៅក្នុងថ្នាំបានជ្រាបចូលផ្ទាល់ទៅកូនតាមរយៈទឹកដោះ ហើយហានិភ័យនានាក៏អាចកើតមានយ៉ាងងាយ។ •ប្រភេទថ្នាំវីតាមីនផ្សេងៗវិញ ស្ត្រីគួរតែទទួលយក ប៉ុន្តែក៏ត្រូវមានការណែនាំច្បាស់លាស់ពីវេជ្ជបណ្ឌិតផងដែរ។ ២. សូមអានក្រដាសពត៌មានផ្សេងៗដែលភ្ជាប់ក្នុងប្រអប់ថ្នាំ ក្រដាសពត៌មានរបស់ថ្នាំនីមួយៗ សុទ្ធតែបង្ហាញពីរូបមន្តផ្សំ របៀបប្រើប្រាស់ កម្រិតប្រើប្រាស់ ក៏ដូចជាផលប៉ះពាល់នានាលើទារកក្នុងផ្ទៃ និងពត៌មានផ្សេងទៀត។ អ្នកគួរតែអានវាមុនជ្រើសរើសមកប្រើប្រាស់ ស្របពេលជាមួយគ្នាផងដែរ វេជ្ជបណ្ឌិត ឬឱសថការីក៏អាចផ្តល់ជាយោបល់ផ្សេងទៀតក្នុងការសម្រេចចិត្តរបស់អ្នក។  ៣. ធ្វើជាម្តាយសម័យថ្មី ដែលឆ្លាតវៃ ដោយសារសម័យនេះមានការជឿនលឿនលើវិស័យបច្ចេកវិទ្យាទំនើប ស្ត្រីមួយចំនួនអាចធ្វើការស្វែងយល់ពត៌មានលំអិតបន្ថែមដោយខ្លួនឯងតាមរយៈគេហទំព័រផ្សេងៗ (websites)។ ប៉ុន្តែអ្នកមិនគួរគេចវេសពីការសាកសួរវេជ្ជបណ្ឌិត ឬឱសថការីអំពីថ្នាំទាំងនោះទេ ដោយសារតែ៖ •ស្ថានភាពរបស់ទារកក្នុងផ្ទៃ មិនមែនសុទ្ធតែដូចគ្នានោះទេ •ត្រឹមតែពាក្យថា “ធម្មជាតិ” មិនអាចកំណត់ពីសុវត្ថិភាពនៃការប្រើប្រាស់ដែលអ្នកឃើញលើស្លាកផលិតផលនោះទេ។ សរុបមកវិញ ថ្នាំជាអាវុធមុខពីរ ហើយវាជាភារកិច្ចចាំបាច់របស់អ្នកម្តាយ ក៏ដូចជាក្រុមគ្រួសារគួរមានការប្រុងប្រយ័ត្នកម្រិតខ្ពស់ក្នុងការសម្រេចចិត្តជ្រើសរើសថ្នាំប្រភេទនោះមកប្រើប្រាស់។ ថ្នាំដែលមានសុវត្ថិភាពបំផុតសម្រាប់អ្នកម្តាយគ្រប់រូប គឺថ្នាំដែលចេញពីវេជ្ជបញ្ជាត្រឹមត្រូវ និងច្បាស់លាស់ក្នុងការប្រើប្រាស់៕ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

សក់ប្រមាណពី 50 ទៅ 100 សរសៃ ត្រូវបានជ្រុះជារៀងរាល់ថ្ងៃ ហើយត្រូវបានគេចាត់ទុកជាធម្មតាសម្រាប់មនុស្សទូទៅ។ ប៉ុន្តែ ស្ត្រីជាញឹកញាប់អាចមានជំងឺធ្លាក់ទឹកចិត្ត និងការថប់បារម្ភចំពោះការជ្រុះសក់នេះជាងបុរស។ យ៉ាងណាមិញ សក់របស់អ្នកមានការដុះលូតលាស់ជា៣ដំណាក់កាលផ្សេងគ្នារួមមាន៖ ដំណាក់កាលលូតលាស់មានប្រហែលជា៩០% និងមានរយៈពេលច្រើនឆ្នាំ ហើយនៅដំណាក់កាលសម្រាកដែលជាទូទៅ មានរយៈពេលពី២ ទៅ ៣ខែ និងដំណាក់កាលចុងក្រោយ គឺការជ្រុះសក់ពីឫស ហើយក៏មានការដុះសក់ថ្មីជាបន្តបន្ទាប់។ បញ្ហាជ្រុះសក់នាពេលបច្ចុប្បន្ន មានការកើតឡើងច្រើនក្នុងប្រទេសកម្ពុជាយើង ហើយមូលហេតុភាគច្រើននៃការជ្រុះសក់របស់មនុស្សធំនាពេលបច្ចុប្បន្ន ដោយសារតែការប្រើប្រាស់គ្រឿងសម្អាងតុបតែងសក់ និងបញ្ហាស្ត្រេសរបស់ពួកគាត់ បូករួមនឹងកត្តាចម្បងដែលបណ្ដាលឲ្យសក់ជ្រុះជាច្រើនទៀតមានដូចជា៖ -បញ្ហាស្ត្រេស៖ ទាំងផ្លូវកាយ និងផ្លូវចិត្តដែលជម្រុញឲ្យវដ្តនៃការលូតលាស់នៃសក់មានរយៈខ្លី និងឆាប់ជ្រុះ។ -កត្តាបុរស ឬតំណពូជ៖ បង្កឡើងដោយសារអ័រម៉ូនអង់ដ្រូសែនដែលមានច្រើនពេលមនុស្សពេញវ័យ។ វាបណ្ដាលឲ្យសក់ជ្រុះនៅម្ដុំខាងមុខ និងកណ្ដាល។ ចំពោះមនុស្សស្រីវិញអាចជាកត្តាតំណពូជ សក់ជ្រុះពេលអស់រដូវដោយសារការប្រើប្រាស់ថ្នាំពន្យារកំណើត ឬក្រោយពេលសម្រាល។ -ការខ្វះអាហារូបត្ថម្ភ៖ បញ្ហានេះក៏បណ្ដាលឲ្យសក់ជ្រុះដែរ ដូចជាកង្វះវីតាមីន B12 ជាតិដែក ស័ង្កសី និងខ្វះប្រូតេអ៊ីន ដោយសារទម្លាប់មិនបរិភាគសាច់ប្រចាំថ្ងៃ។  -ជំងឺក្រពេញ៖ ជំងឺក្រពេញមួយចំនួនក៏អាចឲ្យមានបញ្ហានេះដែរ ដូចជាជំងឺទឹកនោមផ្អែម ជំងឺពកកជាដើម។  -ការប្រើប្រាស់ថ្នាំ៖ ថ្នាំព្យាបាលជំងឺឈាមខាប់ដូចជា អាស្ពឺរីន(Aspirin) អរប៉ារីន(Heparin) និងថ្នាំព្យាបាលជំងឺបេះដូង បេតាប្លុកខឺ (Betablocker) ក៏ជាមូលហេតុមួយដែរ ការព្យាបាលដោយចាក់គីមី (Chemical therapy) សម្រាប់អ្នកជំងឺមហារីកក៏អាចឲ្យជ្រុះសក់បានដែរ។  -កត្តាជំងឺ៖ ជំងឺផ្លូវចិត្ត(Trichotillomania)ជាជំងឺដែលតែងកើតលើក្មេងអាយុ៨ ទៅ១៣ ឬ១៤ឆ្នាំដោយអ្នកជំងឺចូលចិត្តបោចសក់ខ្លួនឯង ហើយគេអាចដឹងបានដោយសារសក់របស់គេបាត់នៅដំណាក់កាលផ្សេងៗគ្នា ជំងឺផ្សិតដែលឲ្យសក់ដាច់មួយកំណាត់ជំងឺប្រព័ន្ធភាពសុំាដូចជាជំងឺលុយពីស(lupus)ដែលកើតឡើងដោយសារវត្តមានគោលិកាឈាមសច្រើននៅតាមស្បែកក្បាលដែលនាំឲ្យរលោកគល់រោម ហើយអាចឲ្យដំបៅពិបាកនឹងព្យាបាល និងជំងឺដំពកច្រើននៅដៃស្បូន (Polycystic ovarian) ។  -ការតុបតែងសក់៖ ទម្លាប់បែបនោះក៏អាចបណ្ដាលឲ្យសក់ជ្រុះដូចជាការចងសក់តឹងពេកជាដើម។  ជាចុងក្រោយនេះ លោកសាស្ត្រាចារ្យ  ម៉ី ស៊ីថាច  បម្រើការនៅមន្ទីរពេទ្យព្រះកុសមៈ ជាប្រធានផ្នែកនៃមន្ទីរពេទ្យ និងជាប្រធានផ្នែកជំងឺសើស្បែកនៃសាកលវិទ្យាសាស្ត្រសុខាភិបាល និងទទួលបន្ទុកបណ្តុះបណ្ដាលជំងឺសើស្បែក បានមានប្រសាសន៍ថា «ការព្យាបាលបញ្ហានេះ ត្រូវព្យាបាលពីមូលហេតុខាងដើមជាមុនសិន ដូចនេះ អ្នកជំងឺគួរតែស្វែងរកការព្យាបាលពីគ្រូពេទ្យជំនាញ ព្រោះការប្រើប្រាស់ថ្នាំបាញ់តែមួយមុខអាចនឹងមិនគ្រប់គ្រាន់សម្រាប់ការព្យាបាលបញ្ហារបស់អ្នក»៕ ស្វែងយល់បន្ថែម៖ ដោះស្រាយបញ្ហាជ្រុះសក់ជាមួយសាស្ត្រចារ្យ ម៉ី ស៊ីថាច ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

បុរសមានមិនតិចនាក់នោះទេនៅលើផែនដីនេះ ប៉ុន្តែមិនមានច្រើននោះទេដែលមានគុណសម្បត្តិដូចនឹងអ្វីដែលមិត្តនារីភាគច្រើនរំពឹងចង់បាន...តើអ្នកដឹងទេថាតើមានអ្វីខ្លះ​ដែលជាមន្តស្នេហ៍ទាក់ចិត្តមិត្តនារី? តោះ! អានបន្តទៀត ដើម្បីសិក្សាពីលក្ខណៈសម្បត្តិ៥យ៉ាងដែលត្រូវបានចាត់ទុកថាជាចំណុចដែលស្រ្តីភាគច្រើនស្រលាញ់ពេញចិត្ត... •គេជាមនុស្សស្មោះត្រង់ និងស្មោះស្ម័គ្រ ៖ មាននារីជាច្រើនបានធ្លាប់បានជួបប្រទះនឹងបុរសដែលបានក្លែងបន្លំជាសុភាពបុរស ដែលជាមេរៀនមួយធ្វើឲ្យនាងពិបាកទទួលយក និងជឿទុកចិត្តបុរសដែលនាងជួបក្រោយៗមកទៀត។ ដូច្នេះហើយ ប្រសិនបើអ្នកធ្លាប់ជាមនុស្សប្រភេទនេះមែន ត្រូវឆាប់កែខ្លួន ហើយប្រាប់នាងដោយស្មោះថា អ្នកបានកែខ្លួនហើយ ហើយត្រូវចៀសវាងដាច់ខាតនូវការបង្កើតប្រវត្តិសាស្រ្តច្រំដែល ឬរំលឹកអំពីបទពិសោធន៍កន្លងមកជាមួយនឹងគូស្នេហ៍ចាស់។   •គេជាមនុស្សដែលកំប្លែង ៖ នារីជាច្រើនចូលចិត្តបុរសដែលចេះនិយាយលាយឡំជាមួយនឹងពាក្យពេចន៍លេបខាយ និងកំប្លែងដែលអាចផ្តល់នូវភាពរីករាយក៏ដូចជាស្នាមញញឹមដល់រូបគេស្ទើរតែគ្រប់ពេលវេលា។ ហេតុនេះហើយ កុំធ្វើខ្លួនជាមនុស្សសោះកក្រោះ ដែលមិនចេះមាត់អីសោះ តែក៏កុំធ្វើជាមនុស្សដែលនិយាយច្រើនហួសដែរ។ •គេជាមនុស្សមានមហិច្ឆតា ៖ បុរសដែលមានមន្តស្នេហ៍ទាក់ទាញខ្លាំង ជាបុរសដែលមានគោលដៅ មានមហិច្ឆតា និងផែនការនៃជីវិតច្បាស់លាស់។ វាប្រៀបបាននឹងទំនុកចិត្តមួយដែលអាចឲ្យនារីមើលឃើញថា អ្នកជាមនុស្សគួរឲ្យពឹងពាក់បាន និងមានកម្លាំងចិត្តក្នុងការដើរលើផ្លូវដែលខ្លួនបានកំណត់ទុក។ នារីមិនចូលចិត្តបុរសដែលមួយថ្ងៃៗគិតតែពីអង្គុយសំកុក មិនដឹងថាអនាគតទៅ ខ្លួនធ្វើអ្វីនោះឡើយ។ •គេមានអនាម័យខ្លួនប្រាណល្អ ៖ ថ្វីត្បិតថារូបសម្បតិ្តមិនមែនជាចំណុចសំខាន់ចំពោះបុរសក៏ដោយ តែក៏អ្នកមិនអាចបណ្តោយខ្លួនឲ្យសាមញ្ញពេកនោះដែរ។ មិនចាំបាច់ដល់ថ្នាក់រៀបចំខ្លួនឲ្យដូចតារាល្បីអីនោះទេ គ្រាន់តែមានអនាម័យល្អជាប្រចាំ ដោយការប្រើប្រាស់សាប៊ូដុសខ្លួនដែលមានក្លិនតិចៗ ឬប្រើទឹកអប់ដែលមានក្លិនក្រអូបប្រហើរគួរឲ្យទាក់ទាញ ស្លៀកសំលៀកបំពាក់ដែលមានរបៀប (មិនឡូយឆាយពេក មិនចាស់គំរឹលពេក) រៀបម៉ូតសក់ឲ្យមានសណ្តាប់ធ្នាប់ សម្អាតក្រចកដៃក្រចកជើងជាដើម។   •គេជាមនុស្សមើលទៅមានអំណាច និងចេះការពារ ៖ វាការជាការពិតដែលថានារីចូលចិត្តបង្ហាញភាពឯករាជ្យរបស់ខ្លួន ប៉ុន្តែពួកគេពិតជាចូលចិត្តបុរសដែលពោរពេញដោយអំណាច និងភាពជាម្ចាស់ការលើខ្លួនឯងដែលអាចធ្វើឲ្យគេអាចពឹងផ្អែកបាន។ ក្នុងកាលៈទេសៈដែលមានរឿងហេតុ ឬគ្រោះថ្នាក់អ្វីកើតឡើង ត្រូវចេះការពារនាង ធ្វើយ៉ាងណាបំបាត់នូវអារម្មណ៍តក់ស្លុត និងព្រួយបារម្ភពីក្នុងចិត្តរបស់នាងឲ្យបាន។  ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

មាតាមួយចំនួនហាក់បីដូចជាមានកង្វល់ក្នុងការត្រៀមខ្លួនឲ្យបុត្រាបុត្រីរបស់ខ្លូនសម្រាប់ការបើកទំព័រនៃការសិក្សាជាពិសេសចំពោះបុត្រដំបូងរបស់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយលោកអ្នកមិនចាំបាច់ព្រួយបារម្ភច្រើននោះឡើយ អ្នកអាចធ្វើចិត្តឲ្យសប្បាយរីករាយ ហើយសាកល្បងជាមួយនឹងវិធីសាស្រ្តដូចខាងក្រោម ៖ -សាកសួរទឹកចិត្តកូន ៖ ដោយសារតែការចូលរៀនជាលើកដំបូងនឹងមានផលប៉ះពាល់ច្រើនទៅលើកូនរបស់អ្នក ដូច្នេះហើយអ្នកត្រូវធ្វើការសាកសួរពួកគេជាមុនសិនថាតើពួកគេបានត្រៀមចិត្តរួចឬនៅសម្រាប់ការទៅសាលារៀន? អ្នកអាចនិយាយលួងលោមពួកគេដោយរៀបរាប់ពីចំណុចល្អៗនៅក្នុងសាលារៀន ឬ ចែករំលែកបទពិសោធន៍ជាគម្រូដល់ពួកគេផងដែរ។ -ជ្រើសរើសសាលារៀន ៖ ប្រសិនបើបុត្ររបស់លោកអ្នកយល់ព្រមហើយ អ្នកអាចចាប់ផ្តើមធ្វើការស៊ើបរកមើលសាលារៀនណាដែលមានគុណភាពខ្ពស់ សុវត្ថិភាព និង ប្រកបដោយផាសុកភាពដែលអ្នកគិតថាកូនរបស់អ្នកនឹងអាចទទួលយកបាន ព្រោះថាទិដ្ឋភាពនៅក្នុងសាលាទីមួយរបស់គេអាចនឹងបន្សល់នូវសុបិន្តល្អ ឬ អាក្រក់នៅក្នុងការចងចាំរបស់ពួកគេ។ -ស្គាល់សាលារៀន ៖ អ្នក និងកូនគួរតែរៀនសូត្រពីស្ថានភាពក៏ដូច ជាស្គាល់ពីទីតាំងផ្សេងៗនៅក្នុងបរិវេណសាលាឲ្យហើយ។ -ត្រៀមសម្ភារៈសិក្សា ៖ លោកអ្នកចាំបាច់ត្រូវទិញសម្ភារៈសិក្សាឲ្យកូនឲ្យបានគ្រប់គ្រាន់ ដើម្បីចៀសវាងទម្លាប់មិនល្អទៅថ្ងៃក្រោយ ហើយអ្នកក៏គួរតែបង្រៀនពួកគេឲ្យស្គាល់ពីរបៀបប្រើ ប្រាស់ផងដែរ។ -ចាប់ផ្តើមកែប្រែទម្លាប់រស់នៅ ៖ ព្យាយាមផ្លាស់ប្តូរទម្លាប់ក្នុងការរស់នៅប្រចាំថ្ងៃនៅក្នុងផ្ទះឲ្យស្រដៀងនឹងនៅក្នុងសាលារៀន ដើម្បីផ្សាំទៅនឹងស្ថានភាពជាក់ស្តែងដែលកូនអ្នកនឹងជួបប្រទះ។ អ្នកក៏ត្រូវបង្ហាត់បង្ហាញពួកគេអំពីកិច្ចការមួយចំនួនដែលគេត្រូវធ្វើដោយខ្លួនឯងដែរ ដូចជាការពាក់ ឬ ដោះស្បែកជើង ការបត់ជើងជាដើម។ -ធ្វើជាគម្រូល្អ ៖ ដោយសារតែលោកអ្នកជាមនុស្សដែលមានឥទ្ធិពលទៅលើពួកគេជាងគេ អ្នកត្រូវតែធ្វើជាគម្រូល្អដល់ពួកគេជានិច្ច មិនថាការនិយាយស្តី ការបរិភោគអាហារនោះឡើយ។ អ្នកត្រូវចាំក្នុងចិត្តថា ក្មេងប្រៀបបាននឹងក្រដាសសស្អាតមួយសន្លឹកអញ្ចឹង អ្នកគប្បីផ្តល់នូវ សោភ័ណភាពស្រស់ស្អាតនៅលើក្រដាសមួយនោះ។ -កុំដាក់សម្ពាធដល់កូន ៖ ដោយហេតុថាកូនរបស់អ្នកនៅក្មេងនៅឡើយ អ្នកមិនត្រូវរំពឹងថាគេអាចនឹងឆាប់សម្របខ្លួនទៅនឹងការផ្លាស់ប្តូរដ៏ធំនេះឡើយ។ ដូចគ្នាចំពោះការនិយាយណែនាំពួកគេផងដែរ ជំនួសឲ្យការនិយាយប្រដៅវែងឆ្ងាយ អ្នកគួរតែលើកយកឧទាហរណ៍នៅក្នុងសៀវភៅរឿងតុក្កតាផ្សេងៗ ហើយបញ្រ្ជាបគតិរឿងនោះដោយនិយាយដោយងាយៗ។ -បង្រៀនកូនបន្ថែម ៖ ប្រសិនបើអ្នកមានពេលវេលាគ្រប់គ្រាន់ ក្នុងនាមជាឪពុកម្តាយអ្នកអាចបង្កើតទម្លាប់ដ៏ល្អមួយ ដោយធ្វើការអានសៀវភៅអប់រំកុមារខ្លីៗដែលមានលាយឡំជាមួយនឹងរូបគំនូរដែលអាចឲ្យកូនអ្នកមើលយល់ទុកសម្រាប់ឲ្យកូនអ្នកស្តាប់នៅមុនពេលចូលគេង។ -បម្រុងប្រយ័ត្ន ៖ ចំពោះក្មេងសម័យបច្ចុប្បន្ន  ភាគច្រើនគឺ សុទ្ធតែចេះចុចទូរស័ព្ទទំនើបរបស់ឪពុកម្តាយរបស់ខ្លួនដោយយ៉ាងហោចណាស់ក៏ចេះលេងហ្គេមដែរ។ ចំពោះចំណុចនេះ អាចជារឿងល្អមួយដែលអាចបង្កើនភាពវៃឆ្លាតដល់កូនរបស់អ្នក ប៉ុន្តែអ្នកក៏មិនត្រូវបណ្តោយ ឲ្យគេប្រើប្រាស់ក្នុងរយៈពេលយូរពេកនោះដែរ។ -ផ្តល់កម្លាំងចិត្តដល់កូន ៖ ដើម្បីជាការលើកទឹកចិត្តដល់កូនរបស់អ្នក អ្នកអាចធ្វើការព្រមព្រៀងជាមួយពួកគេដូចជា ប្រសិនបើគេទទួលបានចំណាត់ថ្នាក់ល្អ អ្នកអាចនឹងជូនជាកាដូលើកទឹកចិត្តខ្លះៗ តាមដែលគេចង់បាន ឬ នាំគេទៅដើរកំសាន្តនៅរមណីយដ្ឋានក៏បាន។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

រចនាសម្ព័ន្ធទូទៅរបស់បេះដូងគឺ មានថតចំនួន៤ ដែលបែងចែកជាថតលើ២ និងថតក្រោម២ ខណ្ឌគ្នាដោយសន្ទះបេះដូង និងប្រឹសបេះដូង ហើយមានសរសៃឈាមធំពីរ មាននាទីនាំឈាមពីបេះដូង ទៅចិញ្ចឹមរាងកាយ និងនាំឈាមទៅសួត ដើម្បីធ្វើការប្តូរយកអុកស៊ីសែនប្រើប្រាស់។ ជំងឺបេះដូងពីកំណើត ជាលក្ខណៈមួយដែលបេះដូងមានរចនាសម្ព័ន្ធ ខុសប្រក្រតីពីកំណើត និងអាចកើតមានតាំងពីទារកនៅក្នុងផ្ទៃម្តាយ។ ករណីក្រុមគ្រួសារ សាច់ញាតិ ឬម្តាយមានជំងឺបេះដូងពីកំណើត នោះទារកដែលកើតមកអាចប្រឈមនឹងជំងឺនេះរហូតដល់៤-១០%។ តើជំងឺបេះដូងពីកំណើតមានប៉ុន្មានប្រភេទ? ជំងឺបេះដូងពីកំណើតដែលតែងជួបប្រទះញឹកញាប់រួមមាន៖ •ប្រហោងបេះដូងចន្លោះថតទាំងពីរខាងលើ (Atrium Septal Defect) •ប្រហោងចន្លោះថតទាំងពីរខាងក្រោម (Ventricular Septal Defect) •ជំងឺសរៃសឈាមបិទមិនជិត(Patent Ductus Arteriosus) •ជំងឺតេត្រាឡូស្ស៊ីហ្វាឡូ (Tetralogy of Fallot)។ ក្រៅពី៤ប្រភេទខាងលើជំងឺបេះដូងពីកំណើតអាចមានផ្សេងទៀតដូចខាងក្រោម៖ •ជំងឺត្បៀតសរសៃឈាមបេះដូង (Pulmonary Valve Stenosis) •បេះដូងអត់សន្ទះ មានតែមួយថត •ជំងឺសរសៃឈាមដុះខុសកន្លែង (Transposition of the Great Arteries) •ជំងឺប្រឹសបេះដូង៖ Tricuspid Atresia, Pulmonary Atresia…។ តើរោគសញ្ញាសង្ស័យនៃជំងឺមានអ្វីខ្លះ? រោគសញ្ញានៃជំងឺបេះដូងពីកំណើតស្តែងចេញខុសៗគ្នាទៅតាមប្រភេទជំងឺ ខ្លះកើតមានតាំងពីកុមារកើតមកតែម្តង ដោយស្តែងចេញជាសញ្ញារួមមាន៖ ស្វាយនៅលើបបូរមាត់ លើក្រចកដៃក្មេង បៅទឹកដោះឆាប់ហត់ ងាយរលាកទងសួត ឬមានជំងឺរលាកទងសួតញឹកញាប់ ក្មេងខ្លះមិនធំធាត់ ការលូតលាស់មិនប្រក្រតីដូចក្មេងទូទៅ ស្គម ឆាប់ហត់ហើយឧស្សាហ៍ចូលសម្រាកក្នុងមន្ទីរពេទ្យ ដោយជំងឺផ្សេងៗ។  ករណីមួយចំនួន ទារកកើតមកមិនអាចរស់នៅបានយូរ ឬងាយមានគ្រោះថ្នាក់ដល់ស្លាប់។ ខ្លះទៀត អ្នកជំងឺអាចនៅទប់ទល់បានយូររហូតពេញវ័យ និងអាចដល់វ័យចំណាស់ ប៉ុន្តែពួកគាត់អាចប្រឈមមុខនឹងការខ្សោយបេះដូង បេះដូងលោតខុសចង្វាក់ ក្រចកដៃឡើងក្រម៉ោង(Climbing)  ឬអាចឈានដល់គ្រោះថ្នាក់សរ-សៃឈាមខួរក្បាល។ តើជំងឺនេះមានមូលហេតុ និងកត្តាហានិភ័យអ្វីខ្លះ? ជាទូទៅជំងឺបេះដូងពីកំណើតអាចបណ្តាលមកពីកត្តារួមផ្សំជាច្រើនដូចជា៖ •កត្តាហ្សែន ឬដោយសារក្រូម៉ូសូមផ្គុំខុស •អំឡុងពេលមានផ្ទៃពោះ៖ ម្តាយមានទម្លាប់ពិសាស្រា  ជក់បារី  ឬមានការប្រើប្រាស់ប្រភេទកូកាអ៊ីនជាដើម ក្រៅពីនេះ ការប្រើប្រាស់ថ្នាំអំឡុងពេលមានផ្ទៃពោះ ដូចជាប្រភេទថ្នាំពង្រាវឈាម (Warfarin, Coumadin…) ការមានជំងឺទឹកនោមផ្អែម មានជំងឺឆ្កួតជ្រូក និងម្តាយកើតស្អូច ទាំងអស់នេះ ក៏ជាកត្តាហានិភ័យនៃជំងឺបេះដូងពីកំណើតផងដែរ។ តើការធ្វើរោគវិនិច្ឆ័យនៃជំងឺបេះដូងពីកំណើតមានអ្វីខ្លះ? ការធ្វើរោគវិនិច្ឆ័យជំងឺបេះដូងពីកំណើតមានភាពងាយស្រួល  ដោយគ្រាន់តែអ្នកជំងឺមកជួបពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេស។  បន្ទាប់មក គ្រូពេទ្យអាចតម្រូវឲ្យធ្វើអេកូបេះដូង ដើម្បីរកមានសញ្ញានៃជំងឺបេះដូងពីកំណើត ហើយលើសពីនេះ អ្នកជំងឺអាចរហូតដល់ធ្វើការថតឆ្លុះបន្ថែមទៀត (Angiography)។ តើជំងឺបេះដូងពីកំណើតត្រូវព្យាបាលដោយរបៀបណា? ករណីប្រហោងតូចអាចវិវឌ្ឍទៅបិទជិតដោយខ្លួនឯងបាន ឧទាហរណ៍ដូចជាប្រហោងតូចចន្លោះថតទាំងពីរខាងលើ ឬប្រហោងតូចចន្លោះថតទាំងពីរខាងក្រោម ដែលការវិវឌ្ឍបិទជិតនេះ ស្ថិតនៅចន្លោះអាយុក្រោម១ឆ្នាំកន្លះ។ ប្រសិនបើប្រហោងមានលក្ខណៈធំ នោះការព្យាបាលអាចតម្រូវឲ្យធ្វើការវះកាត់បេះដូងដើម្បីបិទប្រហោង ពង្រីកប្រឹសបេះដូង បិទសរសៃឈាមដែលចំហ (PDA) ដោយបច្ចេកវិទ្យាទំនើប កាតេតេរីសបេះដូង (មិនបាច់វះកាត់)។  ដូចនេះ ការព្យាបាលជារួមនៃអ្នកជំងឺបេះដូងពីកំណើតអាស្រ័យតាមប្រភេទជំងឺ និងស្ថានភាពអ្នកជំងឺ។ គួរបញ្ជាក់ថា ការវះកាត់បច្ចុប្បន្នមានបច្ចេកវិទ្យាទំនើប និងអាចទទួលបានជោគជ័យរហូតដល់ទៅ៩៨% ចំពោះបេះដូងដែលគ្មានបញ្ហាស្មុគស្មាញ។ ករណីគ្មានការព្យាបាល អ្នកជំងឺអាចប្រឈមជាមួយហានិភ័យដូចជា ការខ្សោយបេះដូងមានជំងឺបេះដូងរីក បេះដូងលោតខុសចង្វាក់ ហើយការរស់នៅរបស់គាត់មិនអាចធ្វើការងារដូចអ្នកដែលមានសុខភាពធម្មតាបាន។ ជាឧទាហរណ៍ជំងឺ Atrium Septal Defect ធ្វើឲ្យអ្នកជំងឺរស់នៅក្នុងស្ថានភាពលំបាក ចូលសម្រាកពេទ្យញឹកញាប់ដោយសារមានសញ្ញាខ្សោយបេះដូង ហើមជើង ញ័រទ្រូង ឬអាចស្ទះសរសៃឈាមខួរក្បាល និងពិការភាព។ ប្រភេទខ្លះទៀត ជំងឺបេះដូងមានលក្ខណៈ ចរន្តឈាមលាយគ្នា ទៅជាស្វាយអាចប្រឈមមុខនឹងជំងឺ Tetralogy of Fallot ដែលអាចឲ្យជាអាប់សែនៅខួរក្បាល មានន័យថាពួកគាត់ប្រឈមមុខនឹងហានិភ័យខ្ពស់ រស់នៅក្នុងស្ថានភាពលំបាក ដូចមនុស្សពិការពុំអាចធ្វើអ្វីបាន។ តើជំងឺបេះដូងពីកំណើតអាចការពារបានដែរទេ? ជាក់ស្តែងជំងឺបេះដូងពីកំណើត មិនអាចធ្វើការការពារបាននោះទេ។ ប៉ុន្តែ ក្នុងករណីដែលម្តាយ ឬក្រុមសាច់ញាតិ មានប្រវត្តិ ធ្លាប់កើតជំងឺបេះដូងពីកំណើត នៅពេលមានទម្ងន់ត្រូវធ្វើអេកូបេះដូងទារកក្នុងផ្ទៃចាប់ពីទារកអាយុបាន៥ខែ នោះទើបគ្រូពេទ្យអាចវាយតម្លៃថា ទារកមានជំងឺបេះដូងពីកំណើត ឬយ៉ាងណា។ ក្នុងពេលជាមួយគ្នាត្រូវជួបពិគ្រោះជាមួយគ្រូពេទ្យឯកទេសបេះដូង ដើម្បីរកវិធីព្យាបាលសមស្រប ទៅតាមប្រភេទជំងឺ ដោយត្រូវធ្វើការវះកាត់ ឬព្យាបាលតាមបច្ចេកវិទ្យាទំនើបដោយហេតុថា ក្រោយការព្យាបាល សុខភាពរបស់គាត់នឹងប្រសើរដូចអ្នកធម្មតា ជាក់ស្តែង គឺគាត់អាចទៅសាលារៀន និងធ្វើការងារដូចអ្នកគ្មានជំងឺ។ ការមកជួបពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេសនៅពេលមានករណីសង្ស័យណាមួយជារឿងចាំបាច់បំផុត ដើម្បីទទួលបានព័ត៌មានពិតប្រាកដ។ សូមកុំធ្វើការសន្និដ្ឋានខ្លួនឯង ឬសួរបន្តគ្នាដោយគ្មានដែនវិភាគច្បាស់លាស់ ព្រោះអាចធ្វើឲ្យមានការយល់ខុសលើប្រភេទជំងឺ។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត ហាវ រត្ននារី ឯកទេសជំងឺបេះដូង ប្រធានផ្នែកពិគ្រោះជំងឺក្រៅផ្នែកបេះដូង និងជាអនុប្រធានសមាគមគ្រូពេទ្យបេះដូងកម្ពុជា ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

រូបរាងកាយរបស់បុរសហាក់ដូចជាមានភាពរឹងមាំជាងស្រ្តី បើមើលពីរូបរាងខាងក្រៅទៅ ប៉ុន្តែប្រសិនបើសម្លឹងមើលឲ្យឌិតដល់ទៅ ហើយនិយាយពីសុខភាពវិញ គឺថាបុរសហាក់ដូចជាមានភាពព្រងើយកន្តើយច្រើនជាងមិត្តនារីទៅវិញ។ មិនដឹងថាមកពីមូលហេតុអ្វីដែរ ប៉ុន្តែពួកគេកម្រនឹងទៅរកពិគ្រោះ ឬជួបជាមួយនឹងគ្រូពេទ្យជំនាញណាស់ ស្របពេលដែលបែបផែននៃការរស់នៅរបស់ពួកគេក៏មិនសូវជាល្អប្រពៃប៉ុន្មានដែរ។ ជាក់ស្តែង យុវជនសម័យថ្មីភាគច្រើនអាចនឹងទទួលទានគ្រឿងស្រវឹង និងប្រលូកនឹងសកម្មភាពមួយចំនួនដែលនាំឲ្យជីវិតរបស់ពួកគេប្រឈមនឹងបញ្ហាសុខភាពផងដែរ។ ខាងក្រោមនេះ ហេលស៍ថាម បានធ្វើការបកស្រាយនូវចម្ងល់មួយចំនួន ដែលបុរសគួរស្វែងយល់ និងយកចិត្តទុកដាក់ ៖ តើបញ្ហាសុខភាពបុរសអ្វី ជាកង្វល់ចម្បងជាងគេ? ទោះបីជាគម្លាតនៃអាយុសង្ឃឹមរស់របស់ស្រ្តី និងបុរសមានការថយចុះក៏ពិតមែន ប៉ុន្តែស្រ្តីនៅតែមានអាយុសង្ឃឹមរស់ដល់ទៅ5.2ឆ្នាំយូរជាងបុរសដដែល។ គម្លាតមួយនេះ គឺបណ្តាលមកពីមូលហេតុមួយចំនួនដែលទាក់ទិនទៅនឹងទម្លាប់នៃការរស់នៅរបស់បុរស ដែលក្នុងនោះរួមមានដូចជា ការជក់បារី និងការទទួលទានគ្រឿងស្រវឹងច្រើនជាងស្រ្តី។ ផ្ទុយទៅវិញ ពួកគេមានការខ្វល់ខ្វាយពីសុខភាពរបស់ខ្លួនតិចជាងស្រ្តីទៅវិញ។ ម្យ៉ាងវិញទៀត ក៏មានបញ្ហាសុខភាពមួយចំនួនដែលកើតមានចំពោះតែបុរសផងដែរ ដូចជា មហារីកក្រពេញប្រូស្តាត មហារីកពងស្វាស កម្រិតតេស្តូតេរ៉ូន ជាដើម។ បុរសខ្លះទៀតក៏មានការមមាញឹកនឹងការងារច្រើន ជាហេតុបង្កឲ្យមានបញ្ហាស្រ្តេសជាបន្តបន្ទាប់។   ហេតុអ្វីបានជាបុរសមានអាយុសង្ឃឹមរស់ខ្លីជាងស្រ្តី? បុរសតែងប្រឈមនឹងបញ្ហាសុខភាពមួយចំនួនពេលដែលឈានចូលវ័យចំណាស់ ហើយស្រ្តីក៏ដូចគ្នាដែរ។ ប៉ុន្តែការស្រាវជ្រាវកន្លងមកបានបង្ហាញថា បុរសងាយប្រឈមនឹងជំងឺច្រើនយ៉ាងនៅវ័យក្មេងច្រើនជាងស្រ្តី។ មូលហេតុពីក្រោយការពិតនេះ អាចមកពីកត្តាអ័រម៉ូន តំណពូជ និងទម្លាប់នៃការមិនសូវគិតគូរដល់ការថែទាំសុខភាពរបស់ខ្លួន។ លើសពីនេះទៅទៀត ៖ •បុរសចំណាយតិចទៅលើការថែទាំសុខភាព •បុរសទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដើម្បីបង្ការបញ្ហាសុខភាពមិនញឹកញាប់ដូចស្រ្តី •បុរសបម្រើការងារផ្នែកដែលប្រឈមនឹងគ្រោះថ្នាក់ជាងស្រ្តី ដូចជា ផ្នែកដោះមីន ផ្នែកពន្លត់អគ្គីភ័យ ផ្នែកសំណង់ ។ល។ •របៀបរស់នៅប្រចាំថ្ងៃមិនអំណោយផលដល់សុខភាព ហើយក៏មានការប្រឈមខ្ពស់នឹងហានិភ័យ ជាពិសេសក្នុងវ័យជំទង់។   តើបុរសគួរធ្វើបែបណាទើបឲ្យខ្លួនមានសុខភាពរឹងមាំ និងចាកឆ្ងាយពីជំងឺផងទាំងពួង? បុរសពេលដែលចាប់ផ្តើមចម្រើនវ័យ ចាំបាច់ត្រូវមានការប្រឹងប្រឹងបន្ថែម ដើម្បីធានាបានសុខភាពរឹងមាំល្អ។ ពួកគេចាំបាច់ត្រូវយកចិត្តទុកដាក់លើរបបអាហារដែលត្រូវទទួលទាន ការធ្វើលំហាត់ប្រាណ និងការជួបពិគ្រោះជាមួយនឹងវេជ្ជបណ្ឌិតជំនាញឲ្យបានទៀងទាត់។ ម្យ៉ាងវិញទៀត ត្រូវចងចាំថា «របៀបរស់នៅដែលមានរបៀបរៀបរយ និងជាដើមទងនៃសុខភាពរឹងមាំ ហើយក៏ជាវិធីសាស្រ្តដ៏ល្អបំផុតក្នុងការកាត់បន្ថយការប្រឈមនឹងការវិវឌ្ឍជាបញ្ហាសុខភាពផ្សេងៗ។ ហេតុនេះហើយ បុរសគួរតែ ៖ •ធ្វើជាអ្នកទំនុកបម្រុងសុខភាពរបស់ខ្លួនឯងផ្ទាល់ •បង្រៀនខ្លួនឯងអំពីរបៀបរស់នៅដែលត្រឹមត្រូវ •ទទួលទានរបបអាហារដែលទ្រទ្រង់សុខភាព •រស់នៅដោយធ្វើជាមនុស្សម្នាក់ដែលសកម្ម •រក្សាទម្ងន់ឲ្យបានស្ថិតក្នុងកម្រិតមួយដែលមើលទៅជាមនុស្សមានសុខភាពល្អ •ពិនិត្យសុខភាពឲ្យបានទៀងទាត់ •ចាក់វ៉ាក់សាំងដែលចាំបាច់ •គ្រប់គ្រងស្រ្តេស •ស្វែងយល់ពីប្រវត្តិជំងឺរបស់សមាជិកគ្រួសារ •ចៀសវាងការជក់បារី •ទទួលទានគ្រឿងស្រវឹងក្នុងកម្រិតមិនហួសហេតុពេក។ តើមានការពិនិត្យសុខភាពអ្វីខ្លះ ដែលបុរសអាចធ្វើបានដោយមិនចាំបាច់ទៅជួបជាមួយគ្រូពេទ្យ? ជាទូទៅ បុគ្គលម្នាក់ៗគួរតែធ្វើការពិនិត្យសុខភាពរបស់ខ្លួនជាមួយនឹងវេជ្ជបណ្ឌិតជំនាញ ដើម្បីឲ្យសុខភាពកាន់តែរឹងមាំ និងកាត់បន្ថយហានិភ័យនៃការស្លាប់ ឬពិការក្នុងវ័យក្មេង ប៉ុន្តែក៏មានការពិនិត្យ៤ចំណុចដែលបុរសអាចធ្វើបានដោយខ្លួនឯង ក្នុងនោះមាន ស្បែក ពងស្វាស មាត់ និងសុដន់។ ការពិនិត្យគួរធ្វើឡើងជាប្រចាំ ឆ្លាស់គ្នាទៅនឹងការទៅពិនិត្យជាមួយនឹងគ្រូពេទ្យ ហើយក្រុមបុរសដែលមិនគួរមើលរំលងចំណុចនេះ គឺបុរសដែលមានគ្រួសារមានប្រវត្តិជំងឺផ្សេងៗ។ តើសុខភាពក្រពេញប្រូស្តាតមានសារសំខាន់អ្វីខ្លះចំពោះបុរស?  បញ្ហាសុខភាពនៃក្រពេញប្រូស្តាតជាអ្វីដែលបុរសគួរយល់ដឹង ប៉ុន្តែគួរឲ្យស្តាយបុរសភាគច្រើនបែរជាមិនបានដឹងលឺពីវាទៅវិញ។ វាជាក្រពេញដែលមានផ្លែវាល់ណឹត(Walnut) ដែលបង្កើតរូបរាងនៃប្រដាប់បន្តពូជរបស់បុរស។ ក្រពេញនេះផ្គុំឡើងដោយកំពកពីរ ដែលត្រូវបានរុំព័ទ្ធដោយស្រទាប់ខាងក្រៅនៃជាលិកា។ ក្រពេញប្រូស្តាតនេះមានទីតាំងស្ថិតនៅក្នុងផ្នែកខាងមុខនៃរន្ធគូថ និងខាងក្រោមប្លោកនោមដែលជាកន្លែងដែលទឹកនោមត្រូវបានរក្សាទុក។ វានៅព័ទ្ធជុំវិញរន្ធនោម ដែលជាបំពង់ដែលទឹកនោម និងទឹកកាមធ្វើដំណើរចេញពីរាងកាយ។ ប្រូស្តាតមានតួនាទីច្របាច់អង្គធាតុរាវទៅក្នុងរន្ធនោម ដើម្បីផលិតទឹកកាមដែលធ្វើចលនាពេលដែលរួមពេលដល់ចំណុចកំពូល។ បុរសច្រើនជាង៣០លាននាក់ មានបញ្ហាក្រពេញប្រូស្តាតដែលប៉ះពាល់យ៉ាងខ្លាំងដល់គុណភាពនៃជីវិតរបស់ពួកគេ។ មិនត្រឹមតែប៉ុណ្ណោះ ជារៀងរាល់ឆ្នាំ មានបុរសជាង១៨៦,០០០នាក់ ធ្វើការរោគវិនិច្ឆ័យឃើញថាមានមហារីកក្រពេញប្រូស្តាត ហើយក៏មាន២៩,000នាក់ នឹងស្លាប់ដោយសារជំងឺនេះ។ យ៉ាងណាមិញ លក្ខខណ្ឌទាំងនេះអាចនឹងត្រូវបានព្យាបាលបានក្នុងដំណាក់កាលដំបូង។ ប្រសិនបើមានចម្ងល់បញ្ហាសុខភាព តើគួរបែបណា? សុខភាពល្អមិនសំដៅលើតែការមិនមានជំងឺនោះទេ វាជាផ្នែកមួយនៃរបៀបរស់នៅប្រចាំថ្ងៃ មិនថាជាការគេងលក់ស្កប់ស្កល់ និងគ្រប់គ្រាន់ ការសម្រាកបន្ទាប់ពីបញ្ហាស្រ្តេសពេញមួយថ្ងៃ ឬការកម្សាន្តនឹងកិច្ចការដែលខ្លួនចូលចិត្តនោះឡើយ។ ពេលខ្លះ អ្នកត្រូវឈានមួយជំហានថយក្រោយ និងសម្រាកបន្តិច ដើម្បីរក្សាលំនឹងនៃការងារ ការងារផ្ទះ និងការកម្សាន្ត។ ដំបូង អ្នកគួរមានបង្កើតនូវទំនាក់ទំនងល្អជាមួយនឹងវេជ្ជបណ្ឌិត ឬអ្នកផ្តល់សេវាសុខភាពណាម្នាក់ ដើម្បីងាយស្រួលធ្វើការទាក់ទង និងពិគ្រោះពីស្ថានភាពនៃសុខភាពរបស់ខ្លួនអ្នក។ ក្រៅពីនេះ អ្នកក៏អាចស្វែងរកព័ត៌មានជាច្រើនទៀតដែលមាននៅក្នុងប្រព័ន្ធអ៊ីនធឺណែត ប៉ុន្តែអ្នកចាំបាច់ត្រូវមានការប្រុងប្រយ័ត្ន ព្រោះអាចនឹងមានព័ត៌មានដែលអាចទុកចិត្តបាន និងព័ត៌មានខ្លះដែលត្រូវបានបង្ហោះ ដើម្បីតែផលប្រយោជន៍បុគ្គលប៉ុណ្ណោះ។ ដូចនេះ អ្នកត្រូវមានភាពឆ្លាតវៃក្នុងការស្វែងរកប្រភពព័ត៌មាននៃសុខភាព។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ការបង្កើតគោលដៅ ព្រមទាំងការកត់ត្រានូវរឿងដែលអ្នកចង់សម្រេចនៅក្នុងឆ្នាំថ្មីពិតជាមានសារៈសំខាន់ណាស់ចំពោះបុគ្គលិកទាំងអស់។ នៅក្នុងពេលបំណាច់ឆ្នាំ គឺជាពេលដែលត្រូវរំលឹកអំពីគោលដៅ និងបំណងរបស់អ្នកឡើងវិញ។ វាក៏ជាពេលដែលអ្នកត្រូវគិតពិចារណាឡើងវិញថាអ្នកបានស្ថិតនៅក្នុងដំណាក់កាលណានៃជីវិត ហើយវានឹងឆ្លុះបញ្ចាំងអំពីភាពជោគជ័យ និងបរាជ័យរបស់អ្នកផងដែរ។ អបអរសាទរនូវជ័យជំនះរបស់អ្នកហើយត្រូវខិតខំប្រឹងប្រែងធ្វើការ ដើម្បីចៀសវាងភាពបរាជ័យ។ ជាមួយបំណងក្នុងការអភិវឌ្ឍខ្លួនសម្រាប់ឆ្នាំថ្មី ដើម្បីពង្រឹងសមត្ថភាពក្នុងអាជីពរបស់អ្នក Everjobs បានប្រមូលផ្ដុំនូវដំណោះស្រាយទាំង៩សម្រាប់អ្នកក្នុងឆ្នាំថ្មីនេះ។ ១ បញ្ចេញគំនិតរបស់អ្នក បុគ្គលិកភាគច្រើននៅក្នុងប្រទេសកម្ពុជាយើងភ័យខ្លាចចំពោះការបញ្ចេញនូវគំនិត និងយោបល់របស់ពួកគេចេញមកដោយភ័យខ្លាចត្រូវគេបដិសេធ។ ហើយវាពិតជាកំហុសមួយដ៏ធ្ងន់ធ្ងរបំផុតដែលពួកយើងត្រូវតែជៀសវាង។ បើសិនជាអ្នកមិនពេញចិត្តជាមួយនឹងការសម្រេចចិត្ត ឬក៏គំនិតរបស់ក្រុមហ៊ុនក្នុងការដោះស្រាយបញ្ហា អ្នកត្រូវតែបញ្ចេញយោបល់របស់អ្នក ដើម្បីឲ្យពួកគេដឹងថាអ្នកគិតអំពីអ្វី។ ២ បំពានច្បាប់ តើវាជារឿងខុសច្បាប់ដែរឬទេ? ប្រាកដណាស់ វាប្រាកដហើយ! និយាយអំពីករណីល្មើសច្បាប់ មិនមែនបានន័យថាលុបចោលច្បាប់ និងបទបញ្ជារបស់ក្រុមហ៊ុនឡើយ។ វាគឺជាការគិតឲ្យបានវែងឆ្ងាយ! បញ្ឈប់ការវិនិច្ឆ័យតាមទម្លាប់របស់អ្នក ហើយស្វែងរកអ្វីដែលនៅពីក្រោយការពិតនោះ។ បុគ្គលិកភាគច្រើនតែងតែខ្ជិលច្រអូសក្នុងការស្វែងយល់អំពីអ្វីដែលនៅជុំវិញខ្លួនពួកគេ រួមទាំងការប្រើប្រាស់នូវរាល់ធនធានដែលបានផ្ដល់ឲ្យពួកគេឲ្យមានប្រយោជន៍ផងដែរ។ ហេតុដូច្នេះហើយ នៅក្នុងឆ្នាំនេះអ្នកត្រូវធ្វើ ជាបុគ្គលិកមួយរូបដែលសកម្ម មានគំនិតច្នៃប្រឌិត ព្រមទាំងជាបុគ្គលិកគំរូផងដែរ។ ៣ រៀនសង្កេត ស្វែងយល់ និងត្រួតពិនិត្យ វាពិតជាចាំបាច់ណាស់ ការរៀនមិនមែនជាការដែលគ្រាន់តែរៀនហើយទទួលសញ្ញាប័ត្រនោះឡើយ។ ដូចដែលយើងបានរំលឹកខាងលើ ការរៀន គឺធំធេងជាងអ្វីដែលអ្នកអាចមើលឃើញក្នុងជីវិតប្រចាំថ្ងៃរបស់អ្នកទៅទៀត ហើយការរៀនមិនកំណត់តែលើមុខវិជ្ជាណាមួយឡើយ។ ត្រូវចាប់ផ្ដើមក្នុងការអាន ទោះបីវាជាឯកសារតារាសាស្ត្រ នយោបាយ ចិត្តវិទ្យា ឬក៏សេដ្ឋកិច្ចក៏ដោយ។ ការដែលមានចំណេះដឹងទូលំទូលាយក្នុងមុខវិជ្ជាផ្សេងៗនៃជីវិតអាចជួយអ្នកឲ្យក្លាយជាបុគ្គលិកលេចធ្លោ ព្រមទាំងជាអ្នកដឹកនាំដ៏ល្អជាមួយនឹងចំណេះដឹងខ្ពង់ខ្ពស់ផងដែរ។ ៤ ការបង្កើនបណ្តាញទំនាក់ទំនង ប្រសិនបើអ្នកមានគម្រោងក្នុងការអភិវឌ្ឍអាជីពការងាររបស់អ្នកក្នុងឆ្នាំថ្មីនេះ រឿងដែលអ្នកត្រូវធ្វើមុនគេនោះ គឺត្រូវបង្កើនទំនាក់ទនងឲ្យបានកាន់តែច្រើនឡើង។ ការបង្កើតទំនាក់ទំនងធ្វើឲ្យអ្នកមានគេស្គាល់ច្រើន ក៏ដូចជាធ្វើឲ្យអ្នកមានឱកាសជួបអ្នកធ្វើជំនួញ និងអ្នកគ្រប់គ្រងធំៗនៅក្នុងស្ថាប័នផ្សេងៗថែមទៀតផង។ ៥ បង្ហាញនូវទេពកោសល្យរបស់អ្នក នៅពេលចាប់ផ្ដើមឆ្នាំថ្មី វាគឺជាពេលដ៏ល្អបំផុតក្នុងការលើកទឹកចិត្តខ្លួនឯងឲ្យខិតខំអស់ពីសមត្ថភាព រួមទាំងការបង្ហាញនូវទេពកោសល្យរបស់អ្នកទាំងអស់ផងដែរ។ កុំភ័យខ្លាច ក្នុងការចូលរួមក្នុងសកម្មភាពផ្សេងៗនៅក្នុងក្រុមហ៊ុនរបស់អ្នក បើទោះបីជាវាទាក់ទង ឬមិនទាក់ទងនឹងមុខជំនួញក៏ដោយ។ និយោជកគ្រប់រូបតែងតែពេញចិត្តពេលដែលបុគ្គលិករបស់ពួកគេចូលរួមក្នុងសកម្មភាពផ្សេងៗនៅក្នុងក្រុមហ៊ុន។ ៦ បែងចែកពេលវេលាឲ្យបានច្បាស់លាស់សម្រាប់គ្រួសារ និងការងារ ជារឿយៗ នៅក្នុងផ្លូវឆ្ពោះទៅកាន់ភាពជោគជ័យ ពួកយើងតែងតែភ្លេចអំពីគ្រួសារ មិត្តភក្តិរបស់ពួកយើង រួមទាំងមនុស្សដែលយើងស្រលាញ់ផងដែរ។ ដូច្នេះហើយ យកឱកាសនេះដើម្បីពង្រឹងទំនាក់ទំនងជាមួយមិត្តភក្តិ និងគ្រួសាររបស់អ្នក ស្របគ្នានេះអ្នកក៏ត្រូវតែខិតខំធ្វើការរបស់អ្នកផងដែរ។ ការបែងចែកពេលវេលាឲ្យបានច្បាស់លាស់សម្រាប់ជីវិតការងាររបស់អ្នក និងជីវិតផ្ទាល់ខ្លួនរបស់អ្នក គឺពិតជាមានសារៈសំខាន់ណាស់ ដើម្បីឲ្យអ្នកមានទទួលបានសុភមង្គលក្នុងជីវិត។ ៧ ឈប់ត្អូញត្អែរ! ធ្វើការចាប់ពីម៉ោង៨ព្រឹក រហូតដល់ម៉ោង៥ល្ងាច គឺពិតជាហត់នឿយណាស់ ជាពិសេសជាមួយនឹងការងារដ៏ច្រើនលើសលប់ដែលអ្នកត្រូវធ្វើមុនពេលចេញទៅផ្ទះ។ រឿងនេះបានធ្វើឲ្យបុគ្គលិកភាគច្រើនតែងតែត្អូញត្អែរ បើទោះបីជារឿងតូចតាចក៏ដោយ។ ប្រសិនបើអ្នកធ្វើរឿងទាំងនេះ ដើម្បីកាត់បន្ថយភាពតានតឹងនោះ អ្នកត្រូវដឹងថាការត្អូញត្អែរនោះមិនអាចជួយអ្វីបាននោះទេ។ ផ្ទុយទៅវិញ អ្នកនឹងត្រូវបានចាត់ទុកជាមនុស្សមិនល្អទៅវិញ។ ៨ ទៅដល់ការិយាល័យឲ្យបានលឿន តើការធ្វើបែបនេះ ដើម្បីតែផ្គាប់ចិត្តចៅហ្វាយនាយរបស់យើងដែរឬទេ? ទាំងនេះ គឺជាផលប្រយោជន៍នៃការទៅការិយាល័យមុនគេ៖ ១. ជៀសវាងការស្ទះចរាចរណ៍ ២. ទទួលបានការហៅទូរស័ព្ទពីអតិថិជនដែលមានឥទ្ធិពល ៣. បរិយាកាសស្ងប់ស្ងាត់នឹងធ្វើឲ្យអ្នកមានអារម្មណ៍ល្អក្នុងការបំពេញការងាររបស់អ្នកនៅពេលព្រឹកព្រលឹម ៤. ចៅហ្វាយនាយចូលចិត្តឃើញបុគ្គលិករបស់គាត់មកធ្វើការពីព្រលឹម។ ៩ ការប្រាស្រ័យទាក់ទង កង្វះនូវការប្រាស្រ័យទាក់ទងល្អត្រូវបានចាត់ទុកជាកត្តាមួយដ៏ចម្បងដែលនាំឲ្យមានជម្លោះឥតបានការក្នុងក្រុម។ វាអាចធ្វើឲ្យប៉ះពាល់ដល់សមត្ថភាពការងាររបស់បុគ្គលិកម្នាក់ៗ ជាពិសេសនៅពេលដែលអ្នកធ្វើការជាក្រុម។ នៅពេលដែលតម្រូវឲ្យមានការបង្កើតក្រុម និងរក្សាទំនាក់ទំនងល្អនៅក្នុងក្រុម ជាដំបូង អ្នកត្រូវគិតឲ្យបានវែងឆ្ងាយ ដើម្បីចៀសសវាងជម្លោះផ្សេងៗ ហើយមធ្យោបាយដ៏ល្អតែមួយនោះ គឺការបង្កើននូវការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមកឲ្យបានល្អ។ ប្រសិនបើអ្នកមានការភ័ន្តច្រឡំ និងយល់ច្រឡំនៅពេលបំពេញការងារ ត្រូវធ្វើឲ្យប្រាកដថាអ្នកដើរទៅនិយាយដោះស្រាយជាមួយពួកគេដោយផ្ទាល់។ អត្ថបទនាំមកជូនដោយ ៖ Everjobs  ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ក្រុមហ៊ុនជប៉ុនដែលផលិតស្ទីមសេល Kintaro Cells បានធ្វើការយ៉ាងសកម្មក្នុងការណែនាំនូវឱសថជាប្រភេទកោសិកានេះទៅកាន់គ្រូពេទ្យដែលផ្តល់សេវាព្យាបាលជារៀងរាល់ថ្ងៃ។ សព្វថ្ងៃ អ្នកជំងឺរាប់ពាន់នាក់ដែលមកពីប្រទេសផ្សេងៗក្នុងពិភពលោក បានទទួលនូវការព្យាបាលផ្សេងៗ និងកម្មវិធីបង្កើតកោសិកាឡើងវិញដោយប្រើប្រាស់ Kintaro stem cells ។ អនាគតដែលបានមកដល់ Kintaro Cells Power គឺជារោងចក្រផលិតកោសិកាដើមដែលផ្តល់ជូននូវការព្យាបាលតែមួយគត់សម្រាប់ជំងឺផ្សេងៗ។ មន្ទីរពិសោធន៍ និងផលិតរបស់ក្រុមហ៊ុន គឺស្ថិតនៅទីក្រុងតូក្យូ។ អស់រយៈពេលជាច្រើនឆ្នាំ “Kintaro Cells Power” រួមជាមួយនឹងអ្នកជំនាញវិទ្យាសាស្ត្រពូកែបំផុតរបស់ពិភពលោក កំពុងធ្វើការបង្កើតនូវផលិតផលជីវសាស្ត្រជំនាន់ក្រោយ។ កោសិកាដើម Kintaro Cells ដែលត្រូវបានបង្កើតឡើង គឺជាលទ្ធផលនៃការពិតដែលថាអ្នកវិទ្យាសាស្ត្រមកពីប្រទេសជាច្រើនបានប្រមូលផ្តុំចំណេះដឹងរបស់ខ្លួន និងបានបង្កើតនូវការច្នៃប្រឌិតថ្មីក្នុងការព្យាបាលជំងឺដ៏ស្មុគស្មាញបំផុតរបស់មនុស្ស។ ដោយសារតែកោសិកាដើមរបស់ខួរឆ្អឹងត្រូវបានទទួលពីអ្នកបរិច្ចាគវ័យក្មេង និងមានសុខភាពល្អ  កោសិកាទាំងនោះ គឺមានសុវត្ថិភាពពេញលេញ សម្រាប់អ្នកជំងឺ និងមិនត្រូវបានរងប្រតិកម្មដោយប្រព័ន្ធភាពស៊ាំរបស់អ្នកជំងឺឡើយ។ ឱសថប្រភេទជាកោសិកា គឺជាការបង្កើតថ្មីតែមួយគត់ក្នុងសតវត្សរ៍ទី២១នេះ ហើយជាក់ស្តែងឱសថប្រភេទនេះបានមកជំនួសនូវការព្យាបាលដោយប្រើឱសថដែលធ្លាប់មានពីមុន។ សព្វថ្ងៃនេះ វេជ្ជបណ្ឌិតជាច្រើនបានជ្រើសរើសនូវវិធីព្យាបាលផ្គួបគ្នា ដោយយកការចាក់បញ្ចូលកោសិកាដើមរបស់ឆ្អឹងខ្នងរួមបញ្ចូលជាមួយនឹងការព្យាបាលដោយថ្នាំ។ ការអនុវត្តរយៈពេលយូរនូវកោសិកាដើមរបស់ខួរឆ្អឹងនេះ មិនមានការរាយការណ៍ពីផលប៉ះពាល់រយៈពេលយូរនោះទេ ដែលនេះបង្ហាញពីការឆ្ពោះទៅរកភាពត្រឹមត្រូវនៃការព្យាបាល និងធានាពីភាពជោគជ័យផងដែរ។ មកទល់សព្វថ្ងៃនេះ ក្រុមហ៊ុន Kintaro Cells Power បានផ្គត់ផ្គង់នូវផលិតផលដែលអាចជួយក្នុងការព្យាបាលជំងឺដែលជួបញឹកញាប់បំផុត។ បញ្ជីនៃការប្រើប្រាស់ Kintaro Cells មានជំងឺច្រើនជាង៦០មុខទាក់ទងនឹងផ្នែកជំងឺបេះដូង ប្រព័ន្ធបន្តពូជ និងមូត្រសាស្ត្រ បំពង់រំលាយអាហារ ប្រព័ន្ធសាច់ដុំ និងឆ្អឹង ប្រព័ន្ធប្រសាទសាស្ត្រ ជំងឺប្រព័ន្ធភាពស៊ាំ និងក្រពេញអ័រម៉ូន។ ស្តង់ដារថ្មីនៃឱសថសម័យថ្មីអនុញ្ញាតឲ្យរាងកាយមនុស្សស្តារឡើងវិញតាមបែបធម្មជាតិនូវសរីរាង្គនិងជាលិកាដែលខូចខាត។ វានឹងធ្វើឲ្យមុខងាររបស់សរីរាង្គដែលបាត់បង់ត្រឡប់មកវិញ ឯការព្យាបាលជំនួសដែលប្រើច្រើនឆ្នាំកន្លងទៅនឹងមិនចាំបាច់ទៀតឡើយ។ គោលការណ៍នៃ Kintaro Cells គឺមានភាពសាមញ្ញ ដោយដាក់វាចូលក្នុងរាងកាយតាមរយៈចាក់បញ្ចូល កោសិកាដើមនឹងធ្វើការស្វែងរកនិងទៅកាន់សរីរាង្គ និងប្រព័ន្ធដែលខូចខាតដោយខ្លួនឯង នៅពេលដែលវាត្រូវបំបែកខ្លួនក្លាយជាកោសិកានៃសរីរាង្គទាំងនោះ។ ដូចនេះ ខ្លួនប្រាណរបស់អ្នកជំងឺនឹងជាសះស្បើយឡើងវិញពេញលេញពីផ្នែកខាងក្នុង តាមបែបធម្មជាតិ។ មជ្ឈមណ្ឌលវេជ្ជសាស្ត្រឈានមុខគេរបស់ពិភពលោក បាន និងកំពុងប្រើប្រាស់កោសិកា Kintaro Cells សម្រាប់ Kintaro Cells Power ការសហការជាមួយនឹងគ្លីនិកនិងវេជ្ជបណ្ឌិតគឺជារឿងអាទិភាព។ ដោយហេតុនេះហើយ សិក្ខាសាលាបណ្តុះបណ្តាលបទបង្ហាញ និងការប្រឹក្សា ត្រូវបានធ្វើឡើងយ៉ាងទៀងទាត់ក្នុងប្រទេសអាស៊ីអាគ្នេយ៍។ ត្រឹមនេះ វាត្រូវបានគេយល់ច្បាស់ថាការអភិវឌ្ឍផ្នែកវិទ្យាសាស្ត្រត្រូវការមានភាពល្បីរន្ទឺទូទាំងពិភពលោករហូតដល់សហគមន៍វេជ្ជសាស្ត្រទាំងមូលអាចផ្លាស់ប្តូរមកជឿជាក់លើវិធីព្យាបាលថ្មីនេះ។  អ្នកជំនាញមួយចំនួន បានកំពុងធ្វើការប្រើប្រាស់បច្ចេកវិទ្យានៃឱសថប្រភេទជាកោសិកាដើមនេះ និងទទួលនូវលទ្ធផលដ៏ល្អ។ ការផ្តល់មតិយោបល់ស្តីពីសក្តានុពលវិជ្ជមានក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ រួមទាំងការព្យាបាលដែលមិនអាចព្យាបាលបាន ត្រូវបានទទួលយ៉ាងទៀងទាត់។ ឱសថប្រភេទកោសិកា មានតម្រូវការខ្ពស់ក្នុងការព្យាបាលប្រឆាំងនឹងភាពចាស់ ដោយសារវាមិនមានលក្ខណៈស្រដៀងគ្នាទៅនឹងគុណភាពនៃការបង្កើតឡើងវិញ និងការធ្វើឲ្យប្រសើរឡើងនៃរាងកាយ។ អ្នកកែសម្ផស្សភាគច្រើន ក៏ប្រើនូវផលិតផលប្រភេទកោសិកា និងព្យាបាលបញ្ហាដោយទទួលបានលទ្ធផលដ៏ល្អនៅពេលព្យាបាលស្បែក ឬសក់។ ដៃគូរបស់ក្រុមហ៊ុន Kintaro Cells Power គឺជាអ្នកជំនាញជាន់ខ្ពស់ និងជាគ្លីនិកពហុព្យាបាលដ៏ល្បីល្បាញ។  សម្រាប់វេជ្ជបណ្ឌិតកម្ពុជា ក្រុមហ៊ុនផ្តល់ជូននូវ៖ • ផលិតផលដែលមានប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់បំផុត • ការអភិវឌ្ឍវិជ្ជាជីវៈយ៉ាងទៀងទាត់នៅក្នុងសិក្ខាសាលា និងតាមបណ្តាញអ៊ីនធឺណែត • ការបណ្តុះបណ្តាលជាមួយនឹងអ្នកជំនាញដែលទទួលស្គាល់លំដាប់ពិភពលោកមានបទពិសោធន៍ផ្នែកគ្លីនិកលើបច្ចេកទេសកោសិកា • គាំទ្រលើផ្នែកវិជ្ជាជីវៈនិងផ្នែកទីផ្សារ • ការប្រឹក្សាដោយមិនកំណត់ជាមួយនឹងអ្នកជំនាញដ៏ល្អបំផុតរបស់ក្រុមហ៊ុន • ពង្រឹងកេរិ៍្តឈ្មោះក្នុងវិជ្ជាជីវៈនិងបង្កើនចំនួនអ្នកជំងឺ។ សម្រាប់ព័ត៌មានអំពីក្រុមហ៊ុន ផលិតផលនិងលក្ខខណ្ឌជាដៃគូ សូមទំនាក់ទំនងអ្នកតំណាងរបស់ក្រុមហ៊ុន Kintaro Cells Power ក្នុងប្រទេសកម្ពុជា លោក Andrey Saklakov (ទូរស័ព្ទលេខ +855-312-357-387, cambodia@cellspower.com)។ ការព្យាបាលជំងឺទឹកនោមផ្អែម គឺជាឧទាហរណ៍មួយដែលបង្ហាញពីការប្រើប្រាស់ Kintaro Cells យ៉ាងជោគជ័យ សមាគមគ្រូពេទ្យទឹកនោមផ្អែមពិភពលោក ថ្មីៗនេះ បានចេញផ្សាយនូវតួលេខដោយបង្ហាញថាចំនួននៃអ្នកជំងឺទឹកនោមផ្អែមទូទាំងពិភពលោកបានកើនឡើងពី១០៨លាននាក់ក្នុងឆ្នាំ១៩៨០ ដល់៤២២លាននាក់ក្នុងឆ្នាំ២០១៧។ តួលេខនេះបង្ហាញថា ការគំរាមកំហែងពីប្រព័ន្ធក្រពេញអ័រម៉ូនកំពុងតែមានភាពខ្លាំងក្លា ឯពិភពវិទ្យាសាស្ត្រមានបន្ទុកក្នុងការផ្តល់នូវដំណោះស្រាយមួយដ៏ត្រឹមត្រូវ។ ឆ្លងតាមការអនុវត្តជាច្រើនឆ្នាំ វាបានបង្ហាញយ៉ាងច្បាស់ថាការប្រយុទ្ធប្រឆាំងនឹងជំងឺទឹកនោមផ្អែមដោយប្រើកោសិកា គឺជាឱកាសតែមួយគត់ក្នុងការជួយសង្គ្រោះមនុស្សពីផលវិបាកដ៏គួរឲ្យខ្លាចរបស់ជំងឺមួយនេះ និងបង្កើនគុណភាពជីវិតរបស់ពួកគេ។ ការចាក់បញ្ចូលនូវកោសិកាដើម Kintaro Cellsពីអ្នកបរិច្ចាគ ធ្វើឲ្យអ្នកទទួលបានចំនួនកោសិកាត្រឹមត្រូវក្នុងការផលិតអាំងស៊ុយលីន។ ការស្តារឡើងវិញនូវមុខងារធម្មជាតិរបស់លំពែង ធ្វើឲ្យជីវិតរបស់អ្នកជំងឺមានភាពងាយស្រួលក្នុងកម្រិតមួយគួរឲ្យកត់សម្គាល់។ ភ្លាមៗបន្ទាប់ពីការចាក់ដំបូង ការធ្លាក់ចុះនៃកម្រិតជាតិស្ករក្នុងឈាមត្រូវបានគេកត់សម្គាល់ឃើញ ការឆ្លើយតបរបស់ជាលិកាត្រូវបានស្តារឡើងវិញ និងការប៉ះពាល់ទៅលើសរីរាង្គទូទៅដូចជាតម្រងនោម ថ្លើម បេះដូង និងសរសៃឈាម ត្រូវបានផ្អាក។  រឿងដែលសំខាន់មួយទៀត គឺថាកោសិការបស់អ្នកបរិច្ចាគមានឥទ្ធិពលទប់ស្កាត់ការប្រតិកម្មនៃប្រព័ន្ធភាពស៊ាំនិងមិនអនុញ្ញាតឲ្យកោសិកា T cells បំផ្លាញកោសិកាបេតារបស់លំពែង ដែលវាសំខាន់ខ្លាំងចំពោះជំងឺទឹកនោមផ្អែមប្រភេទ១។ វាក៏ជារឿងសំខាន់មួយទៀត ដែលត្រូវបញ្ជាក់ផងដែរថា ក្រុមហ៊ុន Kintaro Cells Power ក៏ធ្វើការព្យាបាលលើកុមារដោយទទួលនូវលទ្ធផលល្អប្រសើរ។ ក៏មានផងដែរនូវឧទាហរណ៍ផ្សេងៗដែលធ្វើលើក្មេងជំទង់នៅពេលដែលការព្យាបាលមានទាក់ទងនឹងការផ្ទុះឡើងនូវអ័រម៉ូនក្នុងសារពាង្គកាយដ៏ក្មេងខ្ចី។ ទាក់ទងនឹងការព្យាបាលជំងឺទឹកនោមផ្អែម និងជំងឺផ្សេងៗជាច្រើនទៀតដោយ Kintaro Cells លោកអ្នកអាចធ្វើការប្រឹក្សាឥតគិតថ្លៃជាលក្ខណៈបុគ្គលជាមួយនឹងវេជ្ជបណ្ឌិតឯកទេសរបស់ក្រុមហ៊ុនKintaro Cells Power ដោយគ្រាន់តែផ្ញើសំណួររបស់លោកអ្នកមកកាន់អ៊ីម៉ែលផ្លូវការរបស់ក្រុមហ៊ុន cambodia@cellspower.com ។ ជឿជាក់លើការបង្កើតថ្មី បានន័យថាអ្នកស្ថិតនៅដំបូងគេបង្អស់នៃអ្វីៗគ្រប់យ៉ាង! ដំណើរការទៅមុខរបស់បច្ចេកទេស បាននាំវេជ្ជសាស្ត្រទៅកាន់កម្រិតមូលដ្ឋានថ្មីមួយ និងធ្វើឲ្យមានភាពទៅរួចនូវអ្វីៗដែលហាក់ដូចជាមិនអាចកើតមាន។ វាចាំបាច់ណាស់ ក្នុងការជឿជាក់ទៅលើអ្នកវិជ្ជាជីវៈ និងទទួលស្គាល់អ្នកជំនាញ! ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ចំពោះស្ត្រីមានផ្ទៃពោះទាំងអស់ ជាពិសេសស្ត្រីមានផ្ទៃពោះដំបូង តែងតែចង់ឲ្យកូនក្នុងផ្ទៃមានសុខភាពល្អ និងប្រាជ្ញាឆ្លាតវៃ ក៏ដូចជាសម្រស់ផងដែរ។ ដូចនេះហើយ បានជាពួកគាត់ព្យាយាមស្វែងរកវិធីសាស្ត្រនានាតាមរយៈ ការទទួលទានចំណីអាហារ ឱសថបំប៉នសុខភាពម្តាយនិងទារក លំហាត់ប្រាណបែបស្រាលៗជាដើម។ ស្របពេលជាមួយគ្នានោះដែរ សារធាតុអាល់កុលដែលមាននៅក្នុងស្រា ឬអាហារមួយចំនួន ពិតជាមិនទទួលបានផលល្អឡើយចំពោះគភ៌និងម្តាយ ទោះបីក្នុងកម្រិតតិចតួចក៏ដោយ។  គ្រឿងស្រវឹងកម្រិតណាទើបមានសុវត្ថិភាព? ការស្រាវជ្រាវពីអ្នកជំនាញបានបង្ហាញថា ទោះបីក្នុងកម្រិតតិចតួចក្តី ឬជាម្តងម្កាលក្តី ជាតិអាល់កុលសុទ្ធតែអាចបង្កហានិភ័យដល់ទារកក្នុងផ្ទៃ សូម្បីតែភេសជ្ជៈមានជាតិអាល់កុលកម្រិតទាបក៏ដោយ។ ប្រសិនបើអ្នកមានគម្រោងយកកូន កំពុងមានផ្ទៃពោះ ឬស្ត្រីបំបៅកូនដោយទឹកដោះម្តាយសុទ្ធ ស្ត្រីគួរចៀសវាងសារធាតុអាល់កុលដែលមាននៅក្នុងស្រា ភេសជ្ជៈកំប៉ុង ឬក្នុងអាហារ។ ហានិភ័យនៃគ្រឿងស្រវឹងចំពោះគភ៌ ទារកក្នុងផ្ទៃបានបឺតស្រូបសារធាតុចិញ្ចឹមផ្សេងៗ ក៏ដូចជាសារធាតុអាល់កុលពីឈាមតាមរយៈសុក និងទងសុក។ សារធាតុអាល់កុលនៅក្នុងគ្រឿងស្រវឹងទាំងនោះបានជះឥទ្ធិពលអាក្រក់ដល់ការអភិវឌ្ឍនៃខួរក្បាល ខួរឆ្អឹងខ្នង និងសរីរាង្គផ្សេងៗរបស់ទារក។    សរីរាង្គទារកមានការវិវឌ្ឍយ៉ាងឆាប់រហ័សអំឡុងត្រីមាសដំបូងនៃគភ៌ ហើយក៏ជារយៈពេលមួយដែលសុខភាពទារកងាយនឹងរងផលប៉ះពាល់នានាផងដែរ។  ប្រសិនបើទារកក្នុងផ្ទៃរងផលប៉ះពាល់ពីសារធាតុអាល់កុលហួសកម្រិត ទារកអាចប្រឈមមុខនឹងបញ្ហាធ្ងន់ធ្ងរដូចជា៖ •ការរលូតកូនអំឡុង20សប្តាហ៍ •កូនកើតរួចស្លាប់ក្រោយ24សប្តាហ៍  •សម្រាលមុនកំណត់។ល។ ការទទួលទានគ្រឿងស្រវឹង អំឡុងពេលមិនទាន់ដឹងមានផ្ទៃពោះ ប្រសិនបើអ្នកមិនបានដឹងខ្លួនថាមានទម្ងន់ ហើយបានទទួលទានជាតិអាល់កុល វាអាចមានការប្រឈមមុខផលវិបាកបន្តិចបន្តួចអាស្រ័យលើកម្រិតជាតិអាល់កុល អំឡុងពីរបីសប្តាហ៍ដំបូងនៃគភ៌។  ការបដិសេធចំពោះជាតិអាល់កុល គឺជាមានសារៈសំខាន់ណាស់សម្រាប់អ្នកមានផ្ទៃពោះ និងស្រ្តីបំបៅកូនដោយទឹកដោះម្តាយ។ ផ្ទុយទៅវិញ ប្រសិនបើអ្នកមានទម្លាប់ជាមួយជាតិអាល់កុលរួចហើយ និងពិបាកក្នុងការបញ្ឈប់វាអំឡុងពេលអ្នកមានផ្ទៃពោះ អ្នកគួរគប្បីជួបពិគ្រោះពិភាក្សាបញ្ហានេះ ជាមួយវេជ្ជបណ្ឌិតជំនាញក្នុងការអន្តរាគមឲ្យបានឆាប់រហ័ស ឬអាចពិភាក្សាជាមួយក្រុមគ្រួសារ មិត្តជិតស្និទ្ធក៏ជាការល្អមួយផងដែរ៕ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក
Top