
- Dec 21, 2017 |
- 7 ឆ្នាំមុន |
- 5.9K មើល
ស្បែករលាកដោយកម្តៅថ្ងៃត្រូវធ្វើដូចម្តេច?
ពន្លឺព្រះអាទិត្យមិនត្រឹមផ្តល់នូវគុណសម្បត្តិ តែក៏អាចផ្តល់ឲ្យអ្នករួមជាមួយនឹងគុណវិបត្តិដូចគ្នា។ផលមិនល្អដែលស្តែងឡើងភ្លាមៗគឺការរលាកដែលធ្វើឲ្យស្បែកឡើងជាពណ៌ក្រហមជាំខ្មៅនិងមានអារម្មណ៍ថាឈឺចាប់។ប្រសិនបើជួបបញ្ហានេះតើអ្នកនឹងធ្វើដូចម្តេច? ជាដំបូង និងភ្លាមៗ អ្នកត្រូវផ្តល់ជាតិទឹកដល់រាងកាយ ព្រោះការរលាកមិនត្រឹមផ្តល់ឲ្យមានការឈឺចាប់ប៉ុណ្ណោះទេ វាក៏ បឺត ជាតិទឹកចេញពីរាងកាយថែមទៀតផង។ ម៉្យាងអ្នកត្រូវប្រាកដ ថាបានញ៉ាំទឹកច្រើនបន្ថែម ទឹកផ្លែឈើ ឬពពួកភេសជ្ជៈកីឡា ផ្សេងទៀត ដើម្បីរក្សាជាតិទឹកក្នុងខ្លួន និងការពារការលេចចេញនូវសញ្ញាខ្សោះជាតិទឹក។ក្នុងពេលជាមួយគ្នានេះដែរ អ្នកចាំបាច់ត្រូវងូតជាមួយនឹងទឹកត្រជាក់ដើម្បីបន្ថយការកើនឡើងនូវកម្តៅរាងកាយ និងលាបក្រែមផ្តល់សំណើមដែលមានផ្ទុកនូវជាតិប្រទាលកន្ទុយក្រពើឬសារធាតុប្រឆាំងអុកស៊ីតកម្មផ្សេងទៀត។មិនត្រឹមតែប៉ុណ្ណោះរាងកាយរបស់អ្នកក្នុងពេលនេះពិតជាត្រូវការនូវសារធាតុមួយចំនួនដើម្បីប៉ះប៉ូវនូវការខូចខាតរួមនឹងការពារផលវិបាកនានាដែលនឹងអាចកើតមានឡើង។ដូច្នេះហេលស៍ថាមសូមណែនាំនូវសារធាតុ២យ៉ាងងាយៗដែលនឹងជួយបន្ថយហានិភ័យហើយធ្វើឲ្យអ្នកឆាប់ជាសះស្បើយ៖ ទឹកដោះគោ ទឹកដោះគោជាសារធាតុមួយដែលអ្នកអាចប្រើក្នុងការព្យាបាលការរលាកដោយពន្លឺថ្ងៃកម្រិតស្រាលជួយឲ្យស្បែកលោកអ្នកទន់ពេលប្រើប្រាស់ដោយផ្ទាល់លុះត្រាតែមានអាល្លែកហ្ស៊ីខ្លាំងទើបមិនឲ្យប្រើប្រាស់។លាបទឹកដោះគោជាមួយក្រណាត់ស្អាតនៅត្រង់កន្លែងស្បែកដែលរលាក ព្រោះទឹកដោះគោនឹងបង្កើតស្រទាប់ប្រូតេអីុនដែលជួយបន្ធូរបន្ថយភាពមិនស្រួល ដោយសារការលាកកម្តៅថ្ងៃ។ របៀបធ្វើ៖ លាងសម្អាតផ្ទៃមុខ ដៃនិងផ្នែកនៃរាងកាយដែលរលាកជាមួយនឹងទឹកធម្មតា បន្ទាប់មកជូតឲ្យស្ងួត។ យកទឹកដោះគោចាក់ចូលក្នុងចានគោម ហើយទុកចោល៥នាទី។ ប្រសិនបើអ្នកមិនចូលចិត្តក្លិនទឹកដោះគោ អ្នកអាចបន្ថែមប្រេងឡាវិនដឺរ ៣ទៅ៥តំណក់បាន។ជ្រលក់បន្ទះសំឡីឬក្រណាត់ស្អាតដែលអ្នកប្រើសម្រាប់ជូតមុខទៅក្នុងទឹកដោះគោរួចលាបថ្នមៗនៅទីតាំងរលាកហើយទុកឲ្យស្ងួតវានឹងបង្កើតជាស្រទាប់ស្តើងដែលទប់សំណើម។ រយៈពេលប្រហែលជា២ទៅ៣ម៉ោងក្រោយសឹមលាងសម្អាតដោយទឹកស្អាត។ តែ ជាតិពណ៌របស់តែមានផ្ទុកនូវសមាសធាតុ polyphenolic ដូចជា tannins, catechins និង epiatechin ដែលវាដើរតួនាទីជាសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម និងភ្នាក់ងារប្រឆាំងការរលាក។ ពួកវាត្រូវបានដឹងថាមានលក្ខណៈសម្បត្តិប្រឆាំងមហារីកស្ទើរគ្រប់ប្រភេទរួមទាំងមហារីកស្បែកផងដែរ។ របៀបធ្វើ៖ វាល់ទឹកចំនួន៤ពែងដាក់ដាំឲ្យពុះបន្ថែមតែ៥ស្លាប ព្រាឬ៥ កញ្ចប់ ទុកចោលមួយអន្លើរ។ ប្រហែល៣០នាទីក្រោយច្រោះ តែចេញបន្ទាប់មកលាយទឹកតែខាប់នោះជាមួយទឹកត្រជាក់ ៤ពែង។ ត្រាំក្រណាត់ ឬកន្សែងស្អាត ទៅក្នុងល្បាយនោះ រួច ជូតលើមុខ ដៃ និងស្មារបស់អ្នក ឬកន្លែងដែលរលាក។ អ្នកក៏អាចដាក់វាក្នុងដប សម្រាប់ប្រើវាជាស្ព្រៃយន៍បាញ់ នៅផ្នែកដែលរលាកបានដូចគ្នា។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
ចែករំលែក