Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

ជំងឺវីទីលីហ្គោ ឬជំងឺឃ្លង់ល្ពៅ គឺជាជំងឺស្បែកដែលប្រែពណ៌ពីធម្មតាទៅជាពណ៌សដោយសារតែការស្លាប់របស់កោសិកាផលិតពណ៌ (melanocyte)  ដែលអាចកើតមានចំពោះមនុស្សគ្រប់វ័យ នៅលើផ្ទៃមុខ ដងខ្លួន ចុងដៃ ចុងជើង និងតាមជាលិកាទន់ដូចជាភ្នែក ច្រមុះ បបូរមាត់ ។ល។ ជំងឺនេះមានកើតលើប្រជាជនប្រហែល 0,1%-2% នៃប្រជាជនទាំងអស់ទូទាំងពិភពលោក តែប្រទេសកម្ពុជាយើងមិនមានទិន្នន័យច្បាស់លាស់ណាមួយលើការកើតជំងឺនេះទេ។ យ៉ាងណាមិញ បើតាមតួលេខរបស់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតមានអ្នកកើតជំងឺនេះប្រហែល 1% ទៅ2% ប៉ុណ្ណោះ ក្នុងចំណោមអ្នកជំងឺដែលបានមកពិនិត្យព្យាបាលនៅអគារជំងឺសើស្បែក និងកាមរោគ។ ចំពោះការព្យាបាល គ្រូពេទ្យនឹងធ្វើការព្យាបាលទៅតាមប្រភេទ និងទីតាំងដែលកើតជំងឺ៖ •ប្រសិនបើការប្រែពណ៌មានទំហំតូច ដូចជាលើផ្ទៃមុខ ៖ ព្យាបាលដោយថ្នាំពីរប្រភេទសំខាន់ គឺពួក Steroid ដែលយើងត្រូវលាបនៅកន្លែងដែលកើត២ដងក្នុង១ថ្ងៃ ដើម្បីកុំឲ្យប្រព័ន្ធការពាររាងកាយបំផ្លាញកន្លែងហ្នឹងបន្តទៀត និងមួយទៀត គឺពួកImmunosuppressive (tacrolimus) អាចលាបលើកន្លែងដែលកើត ដើម្បីបន្ថយនូវសកម្មភាពរបស់ប្រព័ន្ធការពាររាងកាយរបស់យើងផងដែរ។ •ប្រសិនបើការប្រែពណ៌មានទំហំធំ (ពណ៌សសឹងទាំងអស់) ៖ ព្យាបាលដោយថ្នាំមួយប្រភេទទៀត គឺពួក Hydroguinone ដើម្បីលុបកន្លែងដែលមានស្បែកពណ៌ខ្មៅចោលធ្វើឲ្យស្បែកសទាំងអស់វិញ។ •ប្រសិនបើការប្រែពណ៌ជាចំណុចពណ៌សតូចៗច្រើនពេញខ្លួន ៖ ព្យាបាលដោយពន្លឺ (phototherapy, puva ឬ UVB)។ •ក្រៅពីមធ្យោបាយព្យាបាលខាងលើ គេក៏អាចព្យាបាលតាមវិធីសាស្ត្រជាច្រើនទៀតដូចជា៖ ការយកស្បែកដែលល្អមកជួសកន្លែងដែលមានស្បែកខូច (Skin Graft) ដើម្បីឲ្យស្បែកដុះលូតលាស់មកពណ៌ធម្មតាវិញ និងមួយទៀត គឺការវះកាត់ដូរស្បែក (យកស្បែកនៅកន្លែងល្អមកដូរនៅកន្លែងដែលកើតមានជំងឺ)។ ជាចុងក្រោយ លោកវេជ្ជបណ្ឌិត ព្រហ្ម ផានិត ឯកទេសជំងឺស្បែក និងកាមរោគនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងជាប្រធានគ្លីនិកសើស្បែក ណង់ស៊ី បានមានប្រសាសន៍ថា «ការព្យាបាលជំងឺវីទីលីហ្គោអាចទទួលបានជោគជ័យឬអត់ វាអាស្រ័យទៅលើទំហំ និងប្រភេទនៃការប្រែពណ៌។ ដូចនេះ អ្នកជំងឺត្រូវទៅជួបគ្រូពេទ្យឯកទេសដើម្បីជ្រើសរើសនូវវិធីព្យាបាលដ៏ត្រឹមត្រូវ។ ជំងឺនេះមិនមានគ្រោះថ្នាក់ដល់ជីវិតទេ ប៉ុន្តែវាធ្វើឲ្យអ្នកជំងឺបាត់បង់នូវសកម្មភាពសង្គមដោយសារការខ្មាសអៀន និងចង់លាក់បាំងនូវអ្វីដែលគាត់កើតមាន។ ប្រសិនបើអ្នកជំងឺកើតមាននូវជំងឺវីទីលីហ្គោ ហើយគាត់មានជំងឺមួយចំនួនទៀតដូចជាទឹកនោមផ្អែម បញ្ហាក្រពេញទីរ៉ូអ៊ីត និងជំងឺក្រិនស្បែក (Scleroderma)  នោះវាធ្វើឲ្យប៉ះពាល់ដល់អាយុជីវិត»។ ស្វែងយល់បន្ថែម៖ យល់ដឹងពីជំងឺឃ្លង់ល្ពៅ ©2017រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក

នេះជាសប្ដាហ៏ទី១នៃខែធ្នូហើយក៏ជាសប្ដាហ៏ដែលប្រមូលផ្ដុំនូវប្រភេទអត្ថបទដែលទទួលបានប្រជាប្រិយភាពបំផុតមកបង្ហាញសារជាថ្មីម្ដងទៀតផងដែរ។  សារជូនចំពោះអនាគតអ្នកគ្រងអាវពេទ្យ... នៅថ្ងៃដែលអ្នកគ្រងអាវពេទ្យ អ្នកនឹងយល់ឃើញថា «អ្នកមិនមែនប្រឹងប្រែងដើម្បីតែពិន្ទុល្អ ឬខ្ពស់នោះទេ គឺដើម្បីជួយសង្រ្គោះជីវិតមនុស្ស»។ អាវពេទ្យដែលអ្នកគ្រងលើខ្លួនជារៀងរាល់ថ្ងៃ ប្រៀបបាននឹងនិមិត្តសញ្ញានៃការប្តេជ្ញាចិត្តរបស់អ្នកចំពោះអ្នកជំងឺ។ ចាប់ពីថ្ងៃនោះទៅ ជីវិតអ្នកនឹងត្រូវបានពលីលើការព្យាបាលអ្នកជំងឺ និងបង្ហាត់បង្ហាញនូវអ្វីអ្នកដែលបានដឹងបានរៀន។ សូមកុំលះបង់ការប្រឹងប្រែងតិច ដើម្បីទទួលបានប្រាក់ច្រើន… និស្សិតពេទ្យគួរមានការប្តេជ្ញាចិត្តក្នុងការហាត់ប្រាណសម្រាប់សុខភាពខ្លួនឯង... តើមានប៉ុន្មាននាក់ ដែលឧស្សាហ៍យកលេសថាហត់នឿយណាស់ ឬរវល់ណាស់ គ្មានពេលហាត់ប្រាណទេ? ជាក់ស្តែង និស្សិតពេទ្យម្នាក់ៗប្រាកដជាមានកាលវិភាគមមាញឹកណាស់ ហើយជាទូទៅ ក៏សឹងតែមិនមានពេលគេងគ្រប់គ្រាន់ផង តើអាចនឹងមានពេលណាសម្រាប់លំហាត់ប្រាណ? ជួនកាល ចប់ម៉ោងបំពេញកាតព្វកិច្ច ក៏អស់កម្លាំងតាមហ្នឹងដែរទៅហើយ…ហើយបើចង់ហាត់ប្រាណ គួរបែងចែកពេលបែបណាទៅ? តើភាពរវល់ជាហេតុផល ឬគ្រាន់តែជាលេសទេ? ត្រូវដឹងអ្វីខ្លះពីការប្រើប្រាស់កញ្ចប់ច្រកថ្នាំថ្មីដែលមានព័ត៌មានគ្រប់គ្រាន់?  «សិក្ខាសាលាផ្សព្វផ្សាយអំពីការអនុវត្តប្រើប្រាស់កញ្ចប់ច្រកថ្នាំថ្មី» នេះជាឱកាសពិសេសសម្រាប់អ្នកប្រកបវិជ្ជាជីវៈក្នុងផ្នែកឱសថសាស្រ្ត ក៏ដូចជានិស្សិតឱសថសាស្ត្រទាំងអស់ ដើម្បីជាការផ្សព្វផ្សាយបន្ថែម និងផ្តល់នូវព័ត៌មានអំពីលក្ខខណ្ឌនៃការប្រើប្រាស់កញ្ចប់ច្រកថ្នាំថ្មីដែលមានព័ត៌មានគ្រប់គ្រាន់នៅលើកញ្ចប់ថ្នាំ នាចុងឆ្នាំ២០១៧នេះ ដូច្នេះសូមបងប្អូនជ្រាបជាពត៌មាន ។  ©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation  ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល  ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

សេចក្តីជូនដំណឹងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតមានកិត្តិយសសូមជម្រាបជូន ឯកឧត្តម លោកជំទាវ លោក លោកស្រីព្រមទាំងប្រជាពលរដ្ឋទាំងអស់ឲ្យបានជ្រាបថា ផ្នែកចក្ខុរោគនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតបានសហការជាមួយ អង្គការ LION CLUB នឹងផ្តល់ជូននូវ ៖ -ការវាស់  -កាត់វ៉ែនតា រយៈពេល ០២ ថ្ងៃដោយឥតគិតថ្លៃ ។ កាលបរិច្ឆេទ​ ៖ ចាប់ពីថ្ងៃទី ២៦-២៧ ខែធ្នូ​  ឆ្នាំ២០១៧ ទីតាំង ៖ ផ្នែកចក្ខុរោគនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត អាស្រ័យហេតុដូចនេះ សូមបងប្អូនទាំងអស់មេត្តាជ្រាបជាពត៌មាន ៕ ©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation  ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ជំងឺមហារីកកស្បួន គឺជាជំងឺមហារីកកាចមួយដែលជួបប្រទះទៅលើស្ត្រីភេទហើយវាក៏ជាជំងឺមហារីកនៃមូលហេតុជំងឺដែលបានរកឃើញតែមួយគត់ផងដែរ។ជំងឺនេះកើតមានបានបណ្ដាលមកពីការឆ្លងវីរុស(HPV)។វីរុស(HPV)នោះអាចទាក់ទិនបញ្ចូនឆ្លងកាត់នឹងស្បែកតែម្ដង ហើយថិរវេលាបង្កមានរយៈពេលជាង១០ឆ្នាំ។ តែទោះជាយ៉ាងណាក្ដីជំងឺមហារីកស្បួននេះអាចមានវិធានការការពារបានដោយគ្រាន់តែព្យាយាមធ្វើការស្វែងយល់ពីរោគសញ្ញារបស់វាហើយកំណត់ពេលវេលាធ្វើការស្កេន(screening)រកជំងឺមហារីកកស្បួនបើជួបប្រទះគើតមានវាភ្លាមនោះអ្នកត្រូវតែរួសរាន់ព្យាបាលឲ្យបានភ្លាមៗ។ រោគសញ្ញាបង្ហាញពីជំងឺមហារីកកស្បួន ៖ ១ ទាក់ទងនឹងកស្បួនដាច់រលាត់៖  ជាទូទៅអ្នកជំងឺភាគច្រើនតែងមានកស្បួនដាច់រលាត់។ការបើកស្បួនមានការដាច់រលាត់កម្រិតខ្លាំងនេះក៏ជាមូលហេតុដ៏សំខាន់ក្នុងការកើតមាននៅរោគសញ្ញាមហារីកនេះផងដែរ។  ២ ភាពរំភើបមានការចេញឈាម៖  ភាពរំភើបមានការចេញឈាមគឺជារោគសញ្ញាមហារីកកស្បូនដែលលេចឡើងជាងគេបំផុតប្រហែលជា៧០%ទៅ៨០%នៃអ្នកជំងឺមហារីកទ្វាមាសរបស់គាត់មានលេចឈាម។ភាគច្រើនតែងតែបង្ហាញថាក្រោយពេករួមភេទរួចឬក៏ធ្វើការពិនិត្យរោគស្ត្រីរួចឬក៏បត់ជើងធំមានការប្រើកម្លាំងខ្លាំងបណ្ដាលឲ្យទ្វាមាសមានការធ្លាក់សនិងមានលាយឈាមផងដែរ។  ៣ ទ្វារមាសហូរឈាមមិនត្រូវមានលក្ខខណ្ឌ៖ រដូវរបស់ស្ត្រីវ័យចំណាស់មានរយៈពេលច្រើនឆ្នាំភ្លាមៗនោះ ក៏មានការចុករោយដោយគ្មានមូលហេតុអ្វីសោះ។ កម្រិតនៃការហូរឈាមមិនសូវជាច្រើនទេ ប៉ុន្តែមានការឈឺក្នុងពោះ ឈឺចង្កេះនិងរោគសញ្ញាផ្សេងទៀតហើយអាចងាយនឹងធ្វេសប្រហែស។ទ្វារមាសហូរឈាមមិនត្រូវតាមលក្ខខណ្ឌនេះភាគច្រើនជាសញ្ញាដំណាក់កាលដំបូងនៃជំងឺមហារីកកស្បួនអ្នកជំងឺវ័យចំណាស់មួយចំនួនបណ្ដាលមកពីរោគសញ្ញាទាំងអស់នេះមានក៏មកធ្វើការវិនិច្ឆ័យរោគហើយក៏ទទួលបានការវិនិច្ឆ័យរោគនិងរួសរាន់ព្យាបាលជំងឺមហារីកកស្បូនដំណាក់កាលដំបូងនេះតែម្ដង។   ៤​​​​​ ឈឺចុកចាប់៖ ការឈឺចាប់តែងតែកើតឡើងនូវការឈឺចាប់នៅត្រង់ផ្នែកខាងក្រោមពោះឬឈឺចង្កេះជួនកាលការឈឺចាប់ទាំងនោះអាចកើតមានត្រង់ផ្នែកខាងលើផ្លូវនិងគន្លាក់ឆ្អឹងសន្លាក់នៅពេលមករដូវបត់ជើងធំឬក៏នៅពេលរួមភេទនោះគឺមានការឈឺចាប់ទ្វេដងជាពិសេសនៅពេលដែលការហើមរលាកបានថយចុះនៅក្នុងការពង្រើកសរសៃភ្ចាប់គន្លាក់ឆ្អឹងរបស់ស្បូនឬក៏នៅក្នុងការរាលដាលទៅលើសរសៃភ្ចាប់គន្លាក់ឆ្អឹងទូទៅត្រង់ផ្នែកខាងក្រោមនឹងក្លាយទៅជាជំងឺស្បូនរុំារៃទៅជិតដំណើរហើមរលាករបស់ជាលិកាដែល ត្រូវបានតភ្ជាប់គ្នានោះ នៅពេលដែលសរសៃពួរបានរីកធំ ការឈឺចាប់កាន់តែខ្លាំង។​​រាល់ការប៉ះពាល់កស្បូនធ្វើឲ្យមានការឈឺចាប់ភ្លាមៗនៅទីតាំងឆ្អឹងត្រគាកដែលមានឈ្មោះថា រណ្ដៅឆ្អឹងផាល (lilac fossa) និងកញ្ចូញគូតហើយមានអ្នកមហារីកស្បូនមួយចំនួនលេខចេញនូវអាការៈក្អួតចង្អោរផងដែរ។ល។ ៥ ទ្វារមាសមានធ្លាក់សជាច្រើន ៖ ជាទូទៅ មានអ្នកជំងឺមហារីករហូតដល់៧០%ទៅ៨០%មានបរិមាណធ្លាក់សដែលមានកម្រិតខុសៗគ្នា។ ភាគច្រើនបង្ហាញឲ្យឃើញថារន្ធយោនីមានហៀរទឹករងៃជាច្រើន ក្រោមមកក៏មានធំក្លិនស្អុយ និងមានការប្រែប្រួលពណ៌ផងដែល។ ដោយសារតែការកំរើកឡើងនៃមហារីកចំពោះអ្នកជំងឺមហារីកកស្បូន ធ្វើឲ្យមុខងារធ្លាក់សនៃក្រពេញស្បូនមានសភាពហួសហេតុ បណ្ដាលឲ្យការធ្លាក់សមានលក្ខណៈដូចជ័រកាវអញ្ចឹង ។ ការធ្លាក់សមានសភាពខុសប្រក្រតីនេះមានបង្ហាញឲ្យឃើញបរិមាណមានកម្រិតច្រើននិងមានការប្រែប្រួលខុសពីធម្មតាផងដែរទាំងនេះហើយជារោគសញ្ញាដំណាក់កាលដំបូងនៃជំងឺមហារីកកស្បូន។អ្នកឯកទេសផ្នែកមហារីកមាត់ស្បូននៃមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបានបង្ហាញឲ្យឃើញថាប្រសិនបើជួបប្រទះរោគសញ្ញាជំងឺមហារីកកស្បូនដូចខាងលើនេះ គួរតែប្រញប់ប្រញាល់មកកាន់មន្ទីរពេទ្យដើម្បីធ្វើការពិនិត្យ និងព្យាបាលឲ្យទាន់ពេលវេលា។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation  ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

បុគ្គលមួយចំនួនមានការព្រួយបារម្ភ និងភ័យខ្លាច ចំពោះបញ្ហាសាច់ដុះលើស្បែកដោយបារម្ភថា វាអាចជាសញ្ញាណនៃជំងឺមហារីក។ ប៉ុន្តែ តាមការពិតទៅ «បញ្ហាសាច់ដុះលើស្បែកភាគច្រើនមិនបង្កជាគ្រោះថ្នាក់នោះទេ!!! វាមិនជាប់ពាក់ព័ន្ធទៅនឹងជំងឺមហារីកដោយវាគ្រាន់តែជាដុំសាច់ដែលមិនបង្កជារោគសញ្ញាអ្វីទាំងអស់ ដរាបណាមិនមានការត្រដុស ឬប៉ះពាល់ជាមួយនឹងក្រណាត់ គ្រឿងអលង្ការ ឬវត្ថុមានមុខស្រួចផ្សេងៗ ជាច្រើនដងបន្តបន្ទាប់គ្នា» នេះបើយោងតាមសម្តីរបស់ Madam Barbiela ដែលជាស្ថាបនិករបស់ Lalune Beauty Careមជ្ឈមណ្ឌលថែរក្សាសម្ផស្សដែលជាទំនុកចិត្តរបស់មិត្តប្រុសស្រីដែលស្រលាញ់ភាពស្រស់ស្អាត។ សាច់ដុះលើស្បែកជាអ្វី? វាប្រៀបបាននឹងបណ្តុំនៃសរសៃ និងបំពង់ស្នូលកោសិកាប្រសាទ កោសិកាជាតិខ្លាញ់  និងកោសិកាដែលគ្របដណ្តប់លើស្បែក។ បុគ្គលខ្លះអាចនឹងជួបប្រទះនឹងបញ្ហានេះ ហើយតែមិនបានចាប់អារម្មណ៍ ឬកត់សម្គាល់ ដោយដុំសាច់ដែលដុះទាំងនោះអាចនឹងត្រូវបានត្រដុស ឬជ្រុះបាត់ទៅដោយមិនដឹងខ្លួន។ ប៉ុន្តែពេលខ្លះទៀតក៏នៅជាប់ជារៀងរហូត។ មនុស្សមួយចំនួនងាយប្រឈមនឹងបញ្ហាសាច់ដុះលើស្បែកនេះដោយសារតែបញ្ហាធាត់ហួសដែលបណ្តាលមកពីកត្តាតំណពូជ ឬមូលហេតុផ្សេងៗទៀត ដែលមិនទាន់ត្រូវបានរកឃើញ។ សម្រាប់អ្នកជំងឺទឹកនោមផ្អែម និងស្រ្តីមានផ្ទៃពោះជាក្រុមមនុស្សដែលមានការប្រឈមនឹងបញ្ហាសាច់ដុះនេះ។ផ្ទៃនៃសាច់ដុះអាចនឹងមានសភាពរាបសើ្មឬរូបរាងមិនទៀងទាត់ហើយវាដុះចេញពីលើផ្ទៃនៃស្បែកដោយមានទងដុះជាប់នឹងស្បែកផ្ទាល់តែម្តង ដោយភាគច្រើនមានពណ៌ដូចសាច់យើងធម្មតាឬក៏ត្នោតស្រាល។ ដំបូង វាមានទំហំតូច ហើយសំប៉ែតដូចក្បាលដែកគោលមួក។ វាអាចមានអង្កត់ផ្ចិតពី 2mmទៅ ហើយដុំសាច់ខ្លះក៏អាចមានដល់ 5cmផងដែរ។ ជាចុងក្រោយនេះ អ្នកជំនាញបានមានប្រសាសន៍ថា វាអាចប៉ះពាល់ដល់សម្រស់របស់បុគ្គលមួយចំនួន ដូច្នេះ ពួកគាត់អាចស្វែងរកការព្យាបាលបាន ក្នុងនោះរួមមាន ការដុត(Cauterization) និងការកាត់៕ ស្វែងយល់បន្ថែម៖ យល់ដឹងពីបញ្ហាសាច់ដុះលើស្បែក ©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation  ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល  ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ពេលចំណងស្នេហាផ្អែមល្ហែមជាពេលដ៏មានន័យបំផុតសម្រាប់អ្នកមានស្នេហា ប៉ុន្តែពេលដែលមានបញ្ហាឈ្លោះគ្នាវិញតើអ្នកមានអារម្មណ៍បែបណា?  សុភាពបុរសទាំងអស់ពិតជាប្រឈមមុខច្រើនក្នុងការរករឿងទាំងរឿងតូចរឿងធំពីសមណាក់មិត្តស្រីរបស់ខ្លួនហើយជួនកាលរឿងតូចក៏ក្លាយទៅជារឿងធំនៅពេលដែរអ្នកមើលរំលង និងខកខានការរកវិធីផ្សះផ្សា។មិត្តនារីតែងតែយកចិត្តទុកដាក់និងឲ្យតម្លៃលើរបស់តូចតាចដែលបង្ហាញពួកគេអំពីសារៈសំខាន់និងតម្លែរបស់គេចំពោះអ្នក។  តើអ្នកមិនដឹងគួរធ្វើយ៉ាងណាមែនទេ?​កុំបារម្ភ…..ហេលស៍ថាម នឹងជួយដោះស្រាយកង្វល់របស់អ្នកជាមួយនិងវិធីងាយៗ៨យ៉ាងខាងក្រោម។ ១ បន្តផ្ញើសារ៖ មនុស្សស្រីមិនចង់លើកទូរស័ព្ទឬឆ្លើយតបសារមកកាន់អ្នកឡើយនៅពេលដែលគេខឹងអ្នក ប៉ុន្តែគេនៅតែរងចាំមើលសាររបស់អ្នក។ ប្រសិនបើមិនមានទេ ​កំហឹងនឹងកាន់តែធ្ងន់ធ្ងរឡើងមិនខាន។ បើអ្នកជាអ្នកខុស អ្នកត្រូវតែជាអ្នកផ្ញើរសារដោយសរសេរពាក្យថា សុំទោស ដោយបន្ថែមនូវពាក្យរ៉ូមែនទិក ផ្អែមល្ហែមនិងបញ្ជោរនាងដើម្បីឲ្យនាងបានសប្បាយចិត្ត។ មិនត្រូវអង្គុយចាំសាររបស់នាងឡើយព្រោះនាងកំពុងរងចាំអ្នក….. ២ បង្ហាញខ្លួនជាមួយកាដូ៖ កាដូនិងភ្ញាក់ផ្អើលជាមិត្តល្អបំផុតរបស់នារីៗ អ្នកអាចទៅចាំមុខផ្ទះ មុខរបងសាលារៀន ឬកន្លែងធ្វើការរបស់នាងជាមួយនិងកាដូផ្សេងៗ(ជាបាច់ផ្កាតុក្កត្តា…..) និងកាត សុំទោសដែលបង្ហាញពីទឹកចិត្តរបស់អ្នកនោះនាងនិងទុបចិត្តមិនបានហើយនឹងអត់ទោសឲ្យអ្នកមិនខាន។  ៣ កាតសុំទោស៖ មនុស្សចូលចិត្តពេលមនុស្សជាទីស្រលាញ់របស់ខ្លួនចេះបង្ហាញពីទឹកចិត្តរបស់គេដោយស្មោះនិងប្រកបដោយភាពឆ្នៃប្រឌិត។ ប្រសិនបើអ្នកទាំង២ជាគូរស្វាមីភរិយាឬស្នាក់នៅជាមួយគ្នា អ្នកអាចដាក់កាតនោះនៅក្រោមខ្នើយ នៅលើអេក្រង់កុំព្យូទ័រអេក្រង់ទូរស័ព្ទឬទ្វារទូទឹកកកជាដើម។នាងប្រាកដជាយល់ថាអ្នកស្រលាញ់នាងជាមិនខាន។  ៤ ធ្វើកាយវិការប្លែកៗ៖ ប្រសិនបើគេងងក់មិនព្រមនិយាយរកអ្នកពេលនៅក្បែរគ្នានោះ ចូលព្យាយាមរកនិងរឿងប្លែកៗឬកំប្លែងស្ងួតមកនិយាយដើម្បីផ្លាស់ប្ដួរបរិយាកាស។  ៥ ចំណាយពេលខ្លះដើម្បីប៉ះប៉ូវ៖  អ្នកគួរបង្កើតគំរោងមួយដោយរួមបញ្ចូលការទទួលទានបានអាហារនៅកន្លែងដែលនាងចូលចិត្ត មើលកុន ការប្រគំុតន្រ្តី និងសកម្មភាពផ្សេងៗទៀតដោយផ្ដោតលើចំនូលចិត្តរបស់នាង។ ហើយផ្ដល់ឲ្យនាងនូវអាទិភាពខ្ពស់ជាងរឿងផ្សេងៗទៀត។  ៦ ​និយាយបញ្ជោរ៖  ការបញ្ជោរ ទការសរសើរជាអ្វីដែលមិត្តនារីចង់លឺជាងគេ។ ព្យាយាមលើសសរសើរអំពីគុណសម្បត្តិរបស់នាងមិនថារូបកាយឬកិច្ចការងារដែលនាងបានធ្វើហើយបន្ថែមនូវអារម្មណ៏អំណរគុណសម្បត្តិរបស់អ្នកចំពោះវត្តមានរបស់នាងក្នុងបេះដូងរបស់អ្នករួមជាមួយ​នឹងទឹកចិត្តដ៏ជ្រាលជ្រៅរបស់អ្នកផងដែរ។ ការនិយាយទាំងអស់នេះនឹងធ្វើឲ្យគេបែបជាអៀន ហើយភ្លេចពីរឿងងងក់ជាមិនខាន។  ៧ ធ្វើឲ្យនាងរំភើបខ្លាំង៖ ប្រសិនបើនាងពិតជាមនុស្សសំខាន់ក្នុងជីវិត្តរបស់អ្នក ហើយជម្លោះនោះមានលក្ខណៈធ្ងន់ធ្ងរនោះ អ្នកគួរតែធ្វើកិច្ចការខ្លះដែលផ្ដល់ឲ្យនាងនូវភាពភ្ញាក់ផ្អើល។ វាអាចជាការសុំនាងរៀបការពិធីជប់លៀងមួយសម្រាប់នាង កាដូផ្ទាល់ដៃ ដែលប្រើប្រាស់ពេលវេលានិងការតាំងចិត្តមុតមាំក្នុងការធ្វើ ឬដំណើរកម្សាន្តទៅកាន់កន្លែងណាមួយតែពីរនាក់ក៏អាចជួុយសម្រួលកំហឺងឬអាការៈអន់ចិត្តរបស់នាងដែរ។  ៨ ប្រើកែវភ្នែកបរិសុទ្ធ៖ ទឹកចិត្តខាងក្នុងរបស់អ្នកអាចនិងបង្ហាញបានតាមរយៈកែវភ្នែកដ៏បរិសុទ្ធរបស់អ្នក ហេតុនេះហើយប្រើកែវភ្នែកនោះសម្លឹងមើលទៅកាន់នាង នោះនាងនឹងញញឹម ឬសើចមិនខានហើយកែវភ្នែកបែបនោះពិតជាមានភាពទាក់ទាញមែនទែន។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល  ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

បម្រែបម្រួលដែលកើតមានឡើងនៅដំណាក់កាលអស់រដូវ និងក្បែរអស់រដូវរបស់ស្ត្រី  សុទ្ធសឹងតែអាចចូលរួមផ្តល់ឲ្យស្ត្រីនូវបទពិសោធន៍អាក្រក់ជាច្រើនដែលជះឥទ្ធិពលដល់គុណភាពជីវិត។ ដូចនេះ  ការថែទាំដែលជាក់លាក់គួរតែត្រូវបានធ្វើឡើង ដើម្បីទ្រទ្រង់ផាសុកភាពក្នុងពាក់កណ្តាលជីវិតក្រោយរបស់ពួកគាត់។ ការគាំទ្រផ្នែកផ្លូវចិត្ត ការធ្វើលំហាត់ប្រាណ របបអាហារ ក៏ដូចជាឱសថបំប៉នជាដើម  ត្រូវបានពិចារណាក្នុងការរួមបញ្ចូលជាចាំបាច់ជាមួយនឹងការព្យាបាលចំពោះស្ត្រីអស់រដូវ។ តួយ៉ាង  ជម្រើសនៃឱសថបំប៉នមួយចំនួនត្រូវបានលើកយកមកពិភាក្សាជាបន្តបន្ទាប់ទាក់ទិននឹងការជួយគាំទ្រយ៉ាងប្រសើរដល់ការព្យាបាលដោយអ័រម៉ូន ក៏ដូចជាការកាត់បន្ថយរោគសញ្ញារំខាន  និងការប្រឈមនឹងបញ្ហាសុខភាពជាច្រើនទៀតនៅពេលអស់រដូវ  ជាពិសេសឱកាសក្នុងការកាត់បន្ថយកម្រិតអ័រម៉ូនដែលត្រូវប្រើប្រាស់ផងដែរ។ ក្នុងឱសថបំប៉នជាច្រើន វីតាមីនសេក៏ត្រូវបានអ្នកជំនាញលើកមកបកស្រាយចំពោះសុខភាពរបស់ស្រ្តីអស់រដូវផងដែរ។ ការសិក្សាបានបង្ហាញថាអាស៊ីតអាស្កូបប៊ិច ឬវីតាមីនសេជាសារធាតុដ៏សំខាន់សម្រាប់ការកកើតនៃកោសិកាឆ្អឹងដោយសារតែវាជាអ្នកភ្ញោចProcollagen ដែលជំរុញឲ្យមានការផលិតកូឡាជែន  (collagen) និងភ្ញោចសកម្មភាពរបស់ Alkaline phosphatase ដែលជាធាតុសម្គាល់របស់កោសិកាឆ្អឹងថ្មីៗ ក៏ដូចជាការពារការរសាត់នៃឆ្អឹងដែលជាមូលហេតុនៃការពុកឆ្អឹងផងដែរ។ ដោយឡែក ចំពោះស្ត្រីអស់រដូវដែលមានកង្វះនូវអ័រម៉ូនអឺស្ត្រូសែន  សម្ពាធនៃអុកស៊ីតកម្មគឺជាកត្តាដ៏ចម្បងមួយដែលធ្វើឲ្យមានការថយចុះនូវភាពយឺតនៃសរសៃឈាម  និងជំរុញឲ្យមានការប្រឈមនឹងជំងឺសរសៃឈាមបេះដូង។ វីតាមីនសេ ជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏ល្អមួយដែលត្រូវបានប្រើប្រាស់ក្នុងការចូលរួមជំរុញមុខងាររបស់ជញ្ជាំងសរសៃឈាម (Endothelial  function) និងរក្សាលំនឹងកូឡេស្តេរ៉ុល (Cholesterol homeostasis) ជាពិសេសចំពោះស្ត្រីដែលមានកត្តាប្រឈមនឹងជំងឺសរសៃឈាមបេះដូង។   ជាចុងក្រោយ សាស្ត្រាចារ្យវេជ្ជបណ្ឌិតមានជាដំបូន្មានសម្រាប់ស្ត្រីគ្រប់រូបដែលកំពុងប្រឈមមុខនឹងបញ្ហានៃការអស់រដូវនេះថា គួរមកពិនិត្យ និងពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញ ដើម្បីស្វែងរកជំងឺផ្សេងទៀតដូចជា ជំងឺមហារីកជាដើម រីឯការធ្វើលំហាត់ប្រាណក៏ចាំបាច់រាប់បញ្ចូលក្នុងសកម្មភាពប្រចាំថ្ងៃផងដែរ៕ ស្វែងយល់បន្ថែម៖  សារធាតុបំប៉នសំខាន់ៗសម្រាប់សុខភាពស្ត្រីនៅអំឡុងពេល និងក្បែរអស់រដូវ បកស្រាយដោយ៖ វេជ្ជបណ្ឌិត ឯក ម៉េងលី វេជ្ជបណ្ឌិតឯកទេស ព្រមទាំងជាប្រធានផ្នែកសម្ភព និងរោគស្រ្តីនៃគ្លីនិកលុច្ស ©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation  ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល  ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

មិត្តនារីទាំងឡាយមិនដែរភ្លេចទេ នៅក្រែមលាបបបូរមាត់នៅពេឡពួកគេធ្វើការផាត់មុខ ព្រោះវាអាចផ្លាស់ប្ដូរនារីម្នាក់ឲ្យមានភាពទាក់ទាញនិងស្រស់ស្អាតប៉ុន្តែបើសិនជាប្រើប្រាស់វាខុសវានិងផ្ដល់លទ្ធផលអាក្រក់ទៅវិញ។ ខាងក្រោមនេះជាកំហុសទាំង៨ដែលមិត្តនារីតែងតែធ្វើខុស។ បន្ទាប់ពីអានអត្ថបទនេះ អ្នកនឹងមិនធ្វើនូវកំហុសទាំងនោះទៀតទេ ព្រមទាំងយល់ដឹងក្នុងការជ្រើសរើសក្រែមលាបបបូរមាត់ដែលសាកសមនិងបបូរមាត់របស់ខ្លួនថែមទៀត។ ១ ការជ្រើសរើសនូវពណ៌ក្រែមលាបមាត់ខុស៖ គួរពិនិត្យមើលនៅពណ៌ស្បែករបស់អ្នក មុនពេលជ្រើសរើសក្រែមលាបមាត់ដែលត្រូវនិងសភាពរបស់អ្នក។ សម្រាប់មិត្តនារីដែលមានស្បែកស គួរជ្រើសរើសក្រែមលាបបបូរមាត់ដែលមានពណ៌ផ្កាឈូក និងពណ៌ណាដែលស្រាលៗ។ យ៉ាងណាមិញចំពោះអ្នកដែលមានសម្បុរស្រអែម គួរជ្រើសរើសពណ៌ស្វាយស្រាលៗ ពណ៌ត្នោតនិងពណ៌ផ្កាឈូកស្រាល។ ចំពោះអ្នកចូលចិត្តលាបពណ៌​ក្រហមគួរជ្រើសពណ៌ក្រហមណាមួយដែលត្រូវនិងពណ៌ស្បែករបស់អ្នក។ ២ ការជ្រើសពណ៌ក្រមៅនិងភ្លឺផ្លេក៖ ការប្រើប្រាស់ក្រែមលាបបបូរមាត់ពណ៌ផ្លេកៗមានការពេញនិយមខ្លាំងចំពោះយុវវ័យ ប៉ុន្តែគួរចៀសវាងចំពោះមនុស្សមានវ័យ៣៥ទៅ៤០ឆ្នាំឡើងទៅ។ អ្នកអាចលាបក្រែមចាំងព្រឹមៗនិងស្រាលៗប៉ុន្តែកុំលាបវាច្រើនពេក ជាពិសេសពេលធ្វើការនិងពេលទៅសាលានោះទេ។ ៣ ការជ្រើសរើសក្រែមពណ៌ក្រមៅចំពោះអ្នកមានបបូរមាត់ស្ដើង៖ មនុស្សជាច្រើនស្រលាញ់ពណ៌ក្រមៅព្រោះគេគិតថាវាមើលទៅទាក់ទាញ ប៉ុន្តេចំពោះអ្នកដែលមានបបូរមាត់ស្ដើងមិនគួរលាបពណ៌នេះទេព្រោះវាអាចធ្វើឲ្យបបូរមាត់របស់អ្នកស្ដើងជាងមុន។​អ្នកអាចលាបក្រែមរលាងពីលើក្រែមពណ៌ក្រហមចាស់បាន ដើម្បីមើលទៅឃើញបបូរមាត់ក្រាស់និងស្អាត។ ៤ ការប្រើប្រាស់ក្រែមពណ៌ស្រាលសម្រាប់អ្នកដែលមានបបូរមាត់ធំ៖ ​ក្រែមពណ៌ក្រមៅអាចធ្វើឲ្យបបូរមាត់អ្នកមើលទៅស្ដើង រីឯក្រែមពណ៌ស្រាលអាចធ្វើឲ្យបបូរមាត់មើលទៅកាន់តែធំជាងធម្មតាបើសិនជាអ្នកមានបបូរមាត់ធំស្រាប់។​ ចំពោះអ្នកមានបបូរមាត់ធំស្រាប់ពីធម្មជាតិ គួរជ្រើសពណ៌ស្រាលនិងស្លេកដូចជា ពណ៌ស្វាយ និងផ្កាឈូក ជាពិសេសបើអ្នកលាបពណ៌ក្រហម និងធ្វើឲ្យអ្នកមើលទៅកាន់តែទាក់ទាញនិងស្រស់ស្អាត។​ ៥ ការលាបក្រែមហួសរឹមបបូរមាត់៖ មនុស្សភាគច្រើនគិតថាការលាបបបូរមាត់ខុសរឹមបបូរមាត់និងធ្វើឲ្យបបូរមាត់របស់គាត់ធំជាងមុនបន្តិចហើយកាន់តែស្រស់ស្អាត ប៉ុន្តែនេះជាការគិតខុសទាំងស្រុង ព្រោះវាធ្វើឲ្យបបូរមាត់របស់អ្នកហាក់ដូចជាខុសពីធម្មជាតិ។​ ដូច្នេះអ្នកគួរលាបក្រែមរលាងនេះនៅចំកណ្ដាលបបូរមាត់អ្នកបានហើយ។ ៦ ការគូសរឹមបបូរមាត់ពណ៌ក្រមៅ៖ អ្នកមិនគួរគូសរឹមបបូរមាត់ក្រមៅរួចលាបពណ៌ស្រាលៗពីលើនោះទេ​ ព្រោះវាមើលទៅមិនដូចជាធម្មជាតិ  និងមិនទំនង។ ៧ ក្រែមពណ៌ក្រហម៖ ចំពោះអ្នកមិនទាន់ចេះប្រើប្រាស់ក្រែមក្រហម អ្នកគួរតែប្រើប្រាស់ខ្មៅដៃលាបបបូរមាត់ជាប្រចាំ និងប្រុងប្រយ័ត្នក្នុងការជ្រើសរើសពណ៌ដើម្បីឲ្យសាកសមនិងពណ៌ស្បែករបស់លោកអ្នក។ ៨ ភ្នែកពណ៌ក្រមៅ និងក្រែមពណ៌ក្រមៅ៖ អ្នកគួរចៀសវាងជាដាច់ខាត នៅពេលលាបក្រែមពណ៌ក្រហមចូល កុំលាបភ្នែកខ្មៅដិតឲ្យសោះ វានឹងធ្វើឲ្យការផាត់មុខរបស់អ្នកក្លាយជាមិនស្អាត។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

បញ្ហាសក់ស្តើងអាចកើតឡើងខ្ពស់អាស្រ័យទៅនឹងអាយុរបស់មនុស្សម្នាក់ៗ។ មូលហេតុដ៏សាមញ្ញដែលធ្វើឲ្យសក់ស្តើងអាចរួមបញ្ចូលទាំងកត្តាមួយចំនួនដូចជា អតុល្យភាពនៃអរម៉ូន កង្វះជាតិប្រូតេអ៊ីន និងកត្តាផ្សេងៗទៀត។ មនុស្សម្នាក់បង្កើនការទទួលទានអាហារសម្បូរជាតិប្រូតេអ៊ីន ដើម្បីទទួលបាននូវសក់មានសុខភាពល្អ និងរឹងមាំ។ បញ្ហាសក់ស្តើងគួរតែត្រូវបានព្យាបាលឲ្យត្រូវពេល ដើម្បីព្យាបាលបញ្ហាសក់ស្តើង។ ប្រេងដូង អ្នកអាចប្រើប្រាស់សមាសធាតុផ្សំនៃប្រេងដូង (៤ស្លាបព្រាបាយ) និងទឹកក្រូចឆ្មារ (២ស្លាបព្រាកាហ្វេ) ដើម្បីព្យាបានបញ្ហាសក់ស្តើង។ អ្នកជំនាញណែនាំឲ្យអ្នកធ្វើការម៉ាស្សាស្បែកក្បាលជាមួយនឹងសមាសធាតុផ្សំនេះឲ្យបាន១០ទៅ១៥នាទី។ លើសពីនេះទៅទៀ សមាសធាតុផ្សំនេះគួរតែត្រូវបានលាងជម្រះក្រោយរយៈពេល៦០ ទៅ៧៥នាទី ដើម្បីទទួលបានលទ្ធផលគាប់ប្រសើរ។ ការប្រើវិធីសាស្រ្តបែបធម្មជាតិនេះអាចជួយអ្នកក្នុងការរក្សាសក់របស់អ្នកឲ្យនៅស្អាត។ ប្រទាលកន្ទុយក្រពើ ការលុញជាតិអន្ធិលនៃប្រទាលកន្ទុយក្រពើស្រស់ និងប្រេងអាល់ម៉ុន២ ឬ៣ដំណក់នៅលើស្បែកក្បាល អាចជួយអ្នកក្នុងការព្យាបាលបញ្ហាសក់ស្តើង។ ការពិសាទឹកប្រទាលកន្ទុយក្រពើអាចលើកកម្ពស់ការលូតលាស់របស់សក់។ វាជារឿងគួរឲ្យចាប់អារម្មណ៍ក្នុងការកត់សម្គាល់ថាជាតិអន្ធិលប្រទាលកន្ទុយក្រពើស្រស់អាចត្រូវបានប្រើប្រាស់ជាថ្នាំអប់សក់ ដើម្បីឲ្យសក់រក្សានូវភាពរលើបរលោង។ ប្រេងអូលីវ ការម៉ាស្សាស្បែកក្បាយជាមួយប្រេងអូលីវអាចព្យាបាលបញ្ហាសក់ស្តើង។ អ្នកជំនាញណែនាំឲ្យអ្នកធ្វើការលាងសម្អាតាប្រេងអូលីវនេះក្រោយរយៈពេល៦ ទៅ៨ម៉ោង ដើម្បីទទួលបានលទ្ធផលគាប់ប្រសើរ។ ការលាបប្រេងអូលីវលើស្បែកក្បាលអាចជួយជម្រះចោលនូវភាពកខ្វក់ពីសក់។ លើសពីនេះទៅទៀត វាអាចជួយលើកកម្ពស់សក់ឲ្យមានភាពស្រស់ស្អាត។ ទឹកកិនចេញពីបន្លែ ការពិសាទឹកការ៉ុត គឺជាវិធីព្យាបាលបែបធម្មជាតិដ៏មានប្រសិទ្ធភាពមួយប្រភេទ ដើម្បីព្យាបាលសក់ស្តើង។ ម្យ៉ាងទៀត អ្នកក៏អាចពិសាទឹកផ្ទីស្រស់ផងដែរ ដើម្បីព្យាបាលសក់ស្តើងនេះ។ ទឹកខ្មេះ ការដុសលាងស្បែកក្បាលដោយទឹកខ្មេះក្រោយការកក់សាប៊ូអាចព្យាបាលបញ្ហាសក់ស្តើងបានយ៉ាងមានប្រសិទ្ធភាព។ អ្នកអាចប្រើការលាយបញ្ចូលគ្នារវាងទឹកខ្មេះចម្រាញ់ពីផ្លែប៉ោម (កន្លះពែង) ទឹកក្តៅឧណ្ហៗ(១ពែង) សម្រាប់សម្អាតសក់ ដើម្បីទទួលបានលទ្ធផលគាប់ប្រសើរ។ ការពិសាទឹខ្មេះចម្រាស់ពីផ្លៃប៉ោម (កន្លះស្រាបពាកាហ្វេ) លាយជាមួយទឹក១កែវចំនួន៣ទៅ៤ដងក្នុងមួយសប្តាហ៍អាចលើកកម្ពស់ការលូតលាស់សក់បានល្អ។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ជំងឺមហារីកសុដន់ គឺជាប្រភេទមហារីកដែលជាប់ចំណាត់ថ្នាក់លេខ២ ចំពោះស្រ្តីនៅសហរដ្ឋអាមេរិក។ ជារៀងរាល់ឆ្នាំ អត្រាកើតមានថ្មីនៃជំងឺនេះ មានប្រមាណ២,៣០០ករណីចំពោះបុរស និង២៣០,០០០ ករណីចំពោះស្រ្តី។ ដំណាក់កាលនៃមហារីកសុដន់មានដូចជាដំណាក់កាលដំបូង ដំណាក់កាលដែលអាចព្យាបាលជា និងដំណាក់កាលរីករាលដាលដែលមានវិធីព្យាបាលផ្សេងៗពីគ្នា។ដើម្បីធ្វើរោគវិនិច្ឆ័យឲ្យបានឆាប់រហ័សនៃជំងឺ មហារីកសុដន់នេះការស្ទាបពិនិត្យមើលសុដន់ដោយខ្លួនឯងត្រូវបានអនុវត្តនិងគួរអនុវត្តល្អបំផុតបន្ទាប់ពីថ្ងៃមករដូវដំបូងរបស់អ្នកបាន៣ទៅ៥ ថ្ងៃជារៀងរាល់ខែ។ការពិនិត្យសុដន់ដោយខ្លួនគឺជាការពិនិត្យមើលការប្រែប្រួលឬបញ្ហាផ្សេងៗនៃជាលិកាសុដន់ដែលអាចធ្វើបានដោយខ្លួនឯងពេលនៅផ្ទះ។ការពិនិត្យនេះរួមផ្សំទាំងការពិនិត្យមើលនិងការស្ទាបដែលមាន៥ជំហានដូចខាងក្រោម ៖ -ជំហានទី១ ៖ ចាប់ផ្តើមដោយមើលសុដន់នៅមុខកញ្ចក់ដោយដាក់ដៃច្រត់ចង្កេះ។ លោកអ្នកត្រូវពិនិត្យទៅលើទំហំ រូបរាង និងពណ៌នៃសុដន់ទាំងសងខាង។ -ជំហានទី២ ៖ លើកដៃរបស់អ្នកទាំងសងខាងឡើងលើ ហើយពិនិត្យមើលដូចជំហានទី១។ -ជំហានទី៣ ៖ ខណៈពេលដែលអ្នកនៅមុខកញ្ចក់ អ្នកត្រូវពិនិត្យមើលការហូរចេញនៃទឹកពីចុងសុដន់ទាំងសងខាង ដែលអាចជាទឹកថ្លាពណ៌ទឹកដោះគោ ពណ៌លឿង ឬឈាម។ -ជំហានទី៤ ៖ គេងផ្ងារ ហើយស្ទាបដោយប្រើដៃស្តាំស្ទាបសុដន់ខាងឆ្វេង បន្ទាប់មកដៃឆ្វេងស្ទាបសុដន់ខាងស្តាំ។ សូមស្ទាបដោយដាក់ម្រាម៣កណ្តាលឲ្យត្រង់ សង្កត់ល្មមៗជារាងរង្វង់ហើយចាប់ផ្តើមពីឆ្អឹងដងកាំបិតចុះមករកផ្នែកខាងលើនៃពោះ និងពីក្លៀកមកឆ្អឹងសន្ទះទ្រូង។ អ្នកត្រូវច្បាស់ថាគ្រប់ផ្នែកនៃសុដន់ត្រូវបានស្ទាប។  អ្នកក៏អាចចាប់ផ្តើមពីចុងសុដន់ ហើយស្ទាបជារង្វង់ចេញទៅក្រៅធំទៅៗរហូតដល់គែមខាងក្រៅនៃសុដន់។ មួយវិញទៀត អ្នកអាចស្ទាបដោយរំកិលម្រាមដៃរបស់អ្នកចុះឡើងៗជាជួរៗ។ វិធីរំកិលចុះឡើងៗនេះហាក់ដូចជាមានប្រសិទ្ធភាពចំពោះស្រ្តីភាគច្រើន។ អ្នកអាចស្ទាបស្បែក និងជាលិកាក្រោមស្បែកបានតាមរយៈការស្ទាបសង្កត់ថ្នមៗ និងសង្កត់ល្មម ដើម្បីស្ទាបជាលិកាដែលនៅចំកណ្តាលនៃសុដន់។ ចំណែកឯជាលិកាដែលនៅជ្រៅៗ អ្នកអាចស្ទាបបានដោយការសង្កត់ឲ្យខ្លាំងបន្តិច។ -ជំហានទី៥ ៖ ជាចុងក្រោយ អនុវត្តការស្ទាបសុដន់ទាំងមូលតាមជំហានទី៤ ដោយប្តូរឥរិយាបថពីគេងទៅអង្គុយ ឬឈរវិញ។ ស្វែងយល់ពីការពិនិត្យសុដន់ដោយខ្លួនឯង ពីគ្រូពេទ្យជំនាញ តាមរយៈ អត្ថបទនេះ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក
Top