Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

មន្ទីរពេទ្យមិត្តភាពខ្មែរ- សូវៀត សហការជាមួយ ក្រុមគ្រូពេទ្យឯកទេសវះកាត់មកពីសាកលវិទ្យាល័យ California, lrvine វះកាត់ចាប់ពីថ្ងៃទី៥-៦ ខែធ្នូ ឆ្នាំ២០១៧ នឹងផ្តល់ជូននូវការពិគ្រោះជំងឺនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតផ្នែកវះកាត់កុមារ និងកែលំអដោយពុំបង់ប្រាក់ចំពោះប្រជាជនក្រីក្រ ក្រោមការឧបត្ថម្ភដោយមូលនិធិសមធម៍រាជរដ្ឋាភិបាល ដែលប្រភេទវះកាត់រួមមាន៖  ១.ក្លន (Hernias, adult pediatric) ២.ដុំពក ក្រួសផ្លូវទឹកប្រមាត់ (lumps& bumps, Gallstones) ៣.ឫសដូងបាត ប្រេះរន្ធគូថ បូសអន្ទង់ ត្បៀតរន្ធគូថ (hemorrhoids, fissures, fistulae, stenosis related improper sclerotherapy) ៤.ឆែបមាត់ ឆែបក្រអូម ពិការមុខមាត់ពីកំណើត (Clefts, lip, palate, Congenital facial Deformities) ៥.ដុំក (Neek masses) ៦.រលាក (Burn scar revisions) ៧.ឯកទេសវះកាត់ដៃ (Hand traumatic) កាលបរិច្ឆេទ ៖ ថ្ងៃទី ៥-៦ ខែធ្នូ ឆ្នាំ២០១៧ ទីតាំង ៖ មន្ទីរពេទ្យមិត្តភាពខ្មែរ- សូវៀតផ្នែកវះកាត់កុមារ និងកែលំអ លេខទំនាក់ទំនង ៖  012 842 520 / 015 842 520 / 068 842 520 ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ព្រឹត្តិការណ៍ថ្នាក់ជាតិ កម្មវិធីពិព័រណ៌សៀវភៅកម្ពុជានឹងប្រារព្ធឡើងជាថ្មីម្តងទៀតរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី ៨ ដល់ទី ១០ ខែធ្នូ ឆ្នាំ ២០១៧ ក្នុងបរិវេណបណ្ណាល័យជាតិ ដែលនេះជាលើកទី ៦ ក្រោមប្រធានបទប្លែកខុសពីឆ្នាំមុនគឺ “អានច្រើន បង្កើនឱកាស ក្នុងបំណងជំរុញឲ្យយុវជនខ្មែរចាប់យកការអានជាឱកាសល្អមួយសម្រាប់ខ្លួន”។  ពិព័រណ៌សៀវភៅកម្ពុជា គឺជាកម្មវិធីដែលត្រូវបានរៀបចំឡើងពីសំណាក់ក្រសួងចំនួន ៣ រួមមានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងអប់រំ យុវជន និងក្រសួងព័ត៌មាន ព្រមទាំងមានកិច្ចសហការជាមួយបណ្ណាល័យជាតិកម្ពុជា។  អ្នកចូលរួមទាំងអស់អាចធ្វើការដើរទស្សនា និងអាចរកជាវសៀវភៅគ្រប់ប្រភេទនៅតាមស្តង់សៀវភៅ ដែលមានរហូតដល់ទៅ ៨០ស្តង់។ លើសពីនេះ ក្នុងរយៈពេល ៣ថ្ងៃនេះផងដែរ កម្មវិធីនឹងបង្កើតសកម្មភាពនិទានរឿងសម្រាប់កុមារ កម្មវិធីអប់រំនានា ដោយមានការរៀបចំទីធ្លា ឬសួននៃការអានដែលមានភាពច្នៃប្រឌិត ស្តង់ថតរូបដ៏ស្អាតគួរឲ្យទាក់ទាញ និងការប្រគុំតន្រ្តីពីសំណាក់យុវជនស្ម័គ្រចិត្តដែលមានទេពកោសល្យទៀតផង។  ពិព័រណ៌សៀវភៅកម្ពុជា ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់សៀវភៅដែលជាស្នាដៃរបស់កវីនិពន្ធខ្មែរ ក៏ដូចជាការចូលរួមចំណែកគាំទ្រស្នាដៃរបស់អ្នកនិពន្ធផ្សព្វផ្សាយវិស័យបោះពុម្ពនៅកម្ពុជា លើកទឹកចិត្តសិស្សានុសិស្សទាំងឡាយឲ្យចូលចិត្តការសរសេរ និងបង្កើនទម្លាប់នៃការអានជាដើម ដោយរំពឹងទុកថាចំនួនអ្នកចូលរួមក្នុងកម្មវិធីលើកទី ៦នេះនឹងកើនឡើងជាងឆ្នាំមុនៗ។ សូមបញ្ជាក់ថា ការតាំងពិព័រណ៌សៀវភៅកម្ពុជាលើកទី៥ ក្នុងឆ្នាំ ២០១៦កន្លងមក មានអ្នកចូលរួមប្រមាណ ២ម៉ឺន ៥ពាន់នាក់។ សម្រាប់ព័ត៌មានលម្អិតស្តីពីកម្មវិធីតាំងពិព័រណ៌សៀវភៅកម្ពុជាលើកទី ៦នេះ សូមទំនាក់ទំនងមកកាន់លេខ ០៧៧ ៧០៨ ៩១២។  ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ផាកកាហ្វេ និងវិទ្យាស្ថានអភិវឌ្ឍន៍វិស័យអប់រំ បានអញ្ជើញវាគ្មិនកិត្តិយសពីស្ថាប័នសេវាកម្ម និងអ្នកប្រឹក្សាផ្នែកច្បាប់មកបកស្រាយក្នុងវេទិកាការពិភាក្សាអាជីវកម្មប្រចាំខែវិច្ឆិកានេះ។ វាគ្មិនកិត្តិយសទី០១ គឺអ្នកស្រី TIV CHANDETH នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន IMAGE PRINTING GROUP និង លោក TIV SOPHONNORA អ្នកប្រឹក្យាផ្នែកច្បាប់។ វាគ្មិនទាំងពីរនឹងធ្វើការពិភាក្សារលើប្រធានបទ “គន្លឹះជោគជ័យក្នុងការចាប់ផ្តើមអាជីវកម្មផ្នែកសេវាកម្ម” ដោយមានការសម្របសម្រួលដោយ លោករឹទ្ធ ប៉ុនរត្ន័ ដែលជានាយកផ្នែកធនធានមនុស្សរបស់ផាកកាហ្វេ។ អ្វីដែលជាចំនុចសំខាន់ក្នុងការពិភាក្សានេះ? ១. ហេតុអ្វីត្រូវសម្រេចចិត្តធ្វើអាជីវកម្ម? ២. មុននឹងចាប់ផ្តើមអាជីវកម្ម តើងយើងត្រូវស្វែងយល់អ្វីខ្លះពីតម្រូវការផ្នែកច្បាប់? ៣. តើអ្វីដែលហៅថា Service Industry? ៤. តើអាជីវកម្មបែបណាដែលចាត់ទុកថាជាអាជីវកម្មបែបសេវាកម្ម? ៥. តើអ្វីខ្លះដែលយើងគួររៀបចំដើម្បីចាប់ផ្តើមអាជីវកម្មនេះ? ៦. ក្នុងលក្ខន្ដិកច្បាប់ តើអ្វីដែលយើងគួររៀបចំសម្រាប់អាជីវកម្មប្រភេទនេះ?  ៧. ដោយសារតែអាជីវកម្មប្រភេទនេះងាយស្រួលក្នុងការចាប់ផ្តើម និងចំណាយតិចដូច្នេះអ្វីដែលជាចំនុចពិសេសដែលអាចឱ្យអាជីវកម្មនេះជោគជ័យបាន? ៨. តើយើងគួរធ្វើទីផ្សារអាជីវកម្មប្រភេទនេះតាមមធ្យោបាយណាដែរមានប្រសិទ្ធភាព? ៩. យុទ្ធសាស្ត្រនិងតិកនិកក្នុងការដោះស្រាយបញ្ហាប្រឈមនីមួយៗក្នុងដំណើរការអាជីវកម្ម។ ១០.តើត្រូវពិនិត្យនិងមានយុទ្ធសាស្ត្រឬតិកនិកបែបណាដើម្បីធ្វើអោយអាជីវកម្មប្រភេទនេះដើរឲ្យទាន់បរិបទទីផ្សារ? ១១. តើអាជីវកម្មប្រភេទសេវាកម្មនេះអាចរីកចំរើនលឿនបានកំរិតណា? ១២. ស្រាយចម្ងល់ផ្សេងៗតាមរយៈការជជែកវែកញែកបន្ថែមជាមួយវាគ្មិននិងអ្នកចូលរួមជាច្រើនទៀត។ កុំភ្លេចចូលរួមទាំងអស់គ្នានឹងទទួលយកបទពិសោធន៍ ក៏ដូចជាចំនេះដឹងថ្មីៗ តម្លៃសំបុត្រ៖    ១៥ដុល្លារ ទំនាក់ទំនង ៖    ០៧៧ ៦៧៦ ៤២៣/ ០១២ ២៣២ ៨២៣  ***បញ្ជាក់តំលៃសំបុត្រនេះមានការរួមបញ្ចូលជាមួយនឹង Cocktail Networking រួចជាស្រាច់។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

មូលហេតុ កូនរបស់លោកអ្នកអាចទល់លាមក កា​លណាគេមិនបានផឹកទឹកដោះ អង្គធាតុរាវ ឬអាហារដែលមានជាតិសរសៃគ្រប់គ្រាន់។ សរសៃមាននៅក្នុងចំណីធម្មជាតិ ដូចជាគ្រាប់ធញ្ញជាតិផ្លែឈើ និងបន្លែជាដើម។  ប្រសិនបើកូនរបស់លោកអ្នកបរិភោគបបរដែលសម្បូរទៅដោយជាតិខ្លាញ់ជាតិស្ករចម្រាញ់(ស្ករគ្រាប់ឬបង្អែម)នោះមានន័យថាគេមិនបានបរិភោគជាតិសរសៃឲ្យបានគ្រប់គ្រាន់ដែលជាហេតុនាំឲ្យទល់លាមក។ ការផ្លាស់ប្ដូរពីការបំបៅទឹកដោះម្ដាយទៅបៅទឹកដោះគោវិញ ឬការប្ដូរពីការចំណីអាហារទន់ទៅជាចំណីអាហាររឹងវិញ។   ជួនកាល កូនរបស់លោកអ្នកអាចទល់លាមកបន្ទាប់ពីងើបពីឈឺ ឬប្រើប្រាស់ឱសថផ្សេងៗ។ លោកអ្នកមិនត្រូវបារម្ភពេកទេព្រោះការទល់លាមកតែងតែកើតឡើងជាធម្មតាហើយអាចបាត់ទៅវិញដោយឯងៗដែរ។ អាការៈទល់លាមកធ្ងន់ធ្ងរអាចកើតឡើងដោយសារតែកុមារមិនព្រមទៅបន្ទោរបង់។ ពេលដែលលាមកប្រមូលផ្ដុំ នៅក្នុងពោះវៀនធំយូរវាចាប់កកធំឡើងៗនិងរឹងទៅៗ។ ការបន្ទោរបង់អាចមានការឈឺចាប់ ធ្វើឲ្យកុមារមិនចង់ទៅបន្ទោរបង់លាមក។ ដំណោះស្រាយ អ្នកគួរចាប់ផ្ដើមបង្កើនបរិមាណទឹកដែលកូនរបស់អ្នកទទួលទានក្នុង១ថ្ងៃ។ បើកូនរបស់លោកអ្នកធំហើយ សូមជម្រុញឲ្យគេផឹកទឹកឲ្យបានច្រើន។ សូមបន្ថយបរិមាណស្ករគ្រាប់ និងចំណីមានជាតិស្ករនៅក្នុងរបបអាហាររបស់កូនលោកអ្នក។អ្នកគួរណែនាំកូនឲ្យយល់ដឹងពីការបន្ទោរបង់ហើយគួរតែមានទម្លាប់បន្ទោរបង់ដោយមានម៉ោងពេលច្បាស់លាស់។ ពេលដល់ម៉ោងបន្ទោរបង់សូមឲ្យកូនលោកអ្នកអង្គុយលើបង្គន់ឲ្យបានយ៉ាងតិច១០នាទីជារៀងរាល់ថ្ងៃ។ ក្នុងពេលបន្ទោរបង់ អ្នកអាចឲ្យកូនអានសៀវភៅ ឬស្ដាប់វិទ្យុក៏បាន។ មានឱសថបញ្ចុះលាមករបស់កុមារ។អ្នកអាចជ្រើសយកឱសថណាមួយមកប្រើអាស្រ័យទៅតាមអាយុករបស់កូននិងទៅតាមសភាពការទល់លាមក។សូមសាកសួរគ្រូពេទ្យអំពីឈ្មោះនិងរបៀបប្រើឱសថ។  ក្រោយពីសាកល្បងវិធីខាងលើរួចហើយអាការៈទល់លាមករបស់កូនអ្នកមិនមានសភាពប្រសើរឡើងទេ សូមយកកូនរបស់អ្នកទៅជួបជាមួយគ្រូពេទ្យ។ ជួនកាលអាការៈទល់លាមកអាចជាសញ្ញាបញ្ចាក់អំពីលក្ខខណ្ឌធ្ងន់ធ្ងរខាងសុខភាពណាមួយក៏ថាបាន។   ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

បញ្ហាជំងឺអង្គែកើតមានច្រើននៅប្រទេសកម្ពុជាយើងហើយទៀតសោតស្ថិតនៅក្នុងជំងឺឈានមុខគេទាំង១០ដែលកើតចំពោះស្បែករបស់ប្រជាជនអាស៊ី។ អង្គែមិនមែនជាកើតតែលើសក់ក្បាលទេតែវាកើតនៅគ្រប់កន្លែងមានមេរោគហើយក៏អាចកើតនៅលើស្បែកផងដែលតែវាមានសភាពជាក្រម៉ដូ​ចស្បែកបែកស្រកា។ តាមពាក្យសាមញ្ញារបស់ប្រជាជន បញ្ហានេះគេហៅថា«អង្គែ» តែបើពាក្យបច្ចេកទេសគេហៅថា «Seborrheic dermatitis»អង្គែ ដែលកើតឡើងដោយសារការលើសជាតិប្រេង និងខ្លាញ់ច្រើនលើស្បែកក្បាលដែលនាំឲ្យរោកស្បែកក្បាល។​​ អង្គែគ្រាន់តែជាសញ្ញាជំងឺរលោកស្បែកស្រាលៗ។  អង្គែមានពីរប្រភេទផ្សេងគ្នា គឺអង្គែធម្មតា និងអង្គែដោយសារជំងឺ គឺកើតឡើងដោយសារស្ត្រេស គេងមិនលក់ ធុញថប់ក្នុងអារម្មណ៍ ផឹកស្រា និងមានសកម្មភាពផ្សេងទៀតដែលបណ្ដាលឲ្យស្បែកឡើងខ្លាញ់។ ការផ្អាប់ជាតិខ្លាញ់យូរ នៅលើស្បែកក្បាលអាចឲ្យវារោលរលាកស្បែកក្បាលបាន។ ឯជំងឺមួយចំនួនទៀតក៏អាចបណ្ដាលឲ្យមានបញ្ហាអង្គែផងដែរដូចជា ជំងឺPsoriasis ឲ្យអង្គែដែលមានសភាពជាបន្ទះៗពណ៌ស  ហើយក្រាស់។​​ ឯការព្យាបាលវិញ អ្នកខ្លះប្រើសាប៊ូថ្នាំបន្ថែមជាតិបន្ថែមជាតិខ្លាញ់មានដូចជា សាប៊ូសម្រាប់ស្បែកអង្គែ សាប៊ូសម្រាប់ស្បែកប្រេង សាប៊ូសម្រាប់ស្បែកមានអង្គែក្រាស់ឬសាប៊ូសម្រាប់ពង្រឹងគល់សក់អាចឲ្យបាត់អង្គែបាន តែបើមិនបាត់ គ្រូពេទ្យនឹងណែនាំឲ្យប្រើទឹកថ្នាំលាបសក់នៅកន្លែងដែលមានអង្គែប្រហែល១ទៅ២សប្ដាហ៍នឹងជា ។ យ៉ាងណាមិញ បញ្ហានេះងាយនឹងព្យាបាល តែវាក៏ងាយនឹងកើតមានវិញដែរ។  ដូចនេះ ដើម្បីបង្ការកុំឲ្យកើតមានអង្គែម្ដងទៀត អ្នកត្រូវគោរពតាមការណែនាំរបស់គ្រូពេទ្យពីប្រភេទសាប៊ូដែលត្រូវនិងស្បែកក្បាលរបស់អ្នកចៀសវាងផ្លាស់ប្ដូរសារប៊ូចងបានក្លិនក្រអូបឬចង់ប្ដូរពណ៍សក់តាមការកក់សាប៊ូដូចអ្នកមានសក់ក្បាលធម្មតា​។ ជាចុងក្រោយ លោកវេជ្ជបណ្ឌិតសូមជម្រាបដល់អ្នកដែលមានបញ្ហាជំងឺអង្គែនេះថា អ្នកជំងឺអាចធ្វើការជ្រើសរើសប្រភេទសាប៊ូដែលត្រូវនឹងស្បែកក្បាលរបស់ខ្លួនមកសាកល្បងជាមុនប៉ុន្តែប្រសិនបើមិនទទួលបានប្រសិទ្ធភាពពីការប្រើប្រាស់សាប៊ូទេ លោកអ្នកត្រូវមកជួបនឹងគ្រូពេទ្យសើស្បែកដែលលោកអ្នកទុកចិត្តបាន​ ដើម្បីធ្វើការពិនិត្យ និងរកមធ្យាបាយដោះស្រាយ។  ជាទូទៅ ករណីអង្គែធម្មតា​លោកអ្នកអាចប្រើត្រឹមសាប៊ូបានអាចព្យាបាលបញ្ហានេះបានប៉ុន្តែករណីអង្គែខ្លាំងក្លា គ្រូពេទ្យនឹងណែនាំឲ្យប្រើប្រាស់សាប៊ូបូកជាមួយថ្នាំទឹកលាបលើស្បែកក្បាល។ មួយវិញទៀត សូមចៀសវាងការប្រើប្រាស់ផលិតផលដែលលោកអ្នកមិនស្គាល់ច្បាស់លាស់ ឬប្រើតាមគ្នា ឬទទួលការព្យាបាលដោយគ្មានជំនាញ ព្រោះអាចឲ្យលោកខាតទាំងថវិកា និងពេលវេលា។  ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

សម្រាប់ខែវិច្ឆិកានេះ ប្រធានបទដែលទទួលបានការចាប់អារម្មណ៍ជាងគេ ច្រើនតែជាអត្ថបទដែលជាការចែករំលែកគន្លឹះពីបុគ្គលទាំងក្នុងវិស័យសុខាភិបាល និងរង្វង់សិល្បៈ ហើយអត្ថបទទាក់ទិននឹង«ជំងឺទឹកនោមផ្អែម»នៅតែទទួលបានការចូលអានច្រើនពីសំណាក់មិត្តអ្នកអានផងដែរ។ ក្នុងចំណោមអត្ថបទថ្មីជាច្រើន យើងក៏ឃើញមានអត្ថបទ៣ខាងក្រោមដែលមានចំនួនអ្នកអានច្រើនជាងគេ… និយមន័យនៃភាពស្រស់ស្អាតរបស់ មាន សូនីតា នរណាៗក៏ចង់ឲ្យខ្លួនឯងមានភាពស្រស់ស្អាតដែរ តែមិនប្រាកដថាគ្រប់គ្នាសុទ្ធតែដឹងពីវិធីដែលធ្វើឲ្យខ្លួនឯងស្រស់ស្អាត ហើយស័ក្តិសមនឹងរូបរាង ក៏ដូចជាអ្វីដែលខ្លួនឯងមាននោះទេ ដូចនឹងអ្វីដែលសិល្បការិនីជាអតីតជ័យលាភី Freshie Girl មួយរូប និងជាអ្នកផ្តួចផ្តើមចលនា«ស្រលាញ់» កញ្ញា មាន សូនីតា បានលើកឡើងថា «ភាពស្រស់ស្អាត ជាកាដូពីធម្មជាតិសម្រាប់គ្រប់គ្នាទាំងប្រុស និងស្រី ហើយវាក៏ជាប្រយោជន៍មួយ ដែលនរណាៗក៏ចង់បាន ចង់មើល ហើយវាសំដៅលើសុខភាពល្អទាំងក្នុងទាំងក្រៅ ដោយហេតុថា បើមិនមានសុខភាពខាងក្នុងល្អទេ អ្វីដែលបង្ហាញនៅខាងក្រៅក៏មិនអាចស្រស់ស្អាតបានដែរ ហើយសត្រូវនៃភាពស្រស់ស្អាត គឺជាជំងឺ»។ នៅក្នុងអត្ថបទនេះ កញ្ញាក៏បានចែករំលែកនូវគន្លឹះនៃការថែរក្សាសម្ផស្សរបស់កញ្ញាផ្ទាល់រួមមាន ទម្លាប់រស់នៅប្រចាំថ្ងៃ ការតុបតែងខ្លួន និងកត្តាផ្សេងៗផងដែរ… មាតាបិតាគួរធ្វើដូចម្តេច នៅពេលកូនអ្នកមានជំងឺគ្រុនក្តៅខ្លាំង? ជាធម្មតា កុមារមានសីតុណ្ហភាពប្រមាណជា ៣៦,៥° C ទៅ ៣៧° C អាស្រ័យទៅតាមអាយុ ទីកន្លែងរស់នៅ និងសកម្មភាពដែលគេធ្វើជារៀងរាល់ថ្ងៃ។ នៅពេលកុមារមានសីតុណ្ហភាពជាង 38 ° C មានន័យថាគាត់កំពុងមានជំងឺគ្រុនក្តៅ ដែលតម្រូវឲ្យមកជួបវេជ្ជបណ្ឌិត  ព្រោះនេះមិនមែនជារឿងធម្មតានោះទេ ហើយការយកសីតុណ្ហភាពរបស់កុមារអាចដឹងតាមរយៈការប៉ះមុខកូនរបស់អ្នក ហើយមានអារម្មណ៍ថាក្តៅ  ឬពិនិត្យមើលសីតុណ្ហភាពជាមួយនឹងទែម៉ូម៉ែត្រ(ចាប់ពី38 ° Cឡើងទៅ)។ នេះបើយោងតាម សុផល ផលនីវិសិដ្ឋ និស្សិតថ្នាក់វេជ្ជបណ្ឌិតនៃសាកលវិទ្យាល័យអន្តរជាតិ ហើយលោកក៏បានបង្ហាញអំពីទង្វើដែលឳពុកម្តាយគួរធ្វើ ដើម្បីធ្វើការព្យាបាលកូនក្នុងករណីនេះផងដែរ… គន្លឹះមិនអាចខ្វះបាន បើចង់បានអាហារូបករណ៍ សិក្សាថ្នាក់បន្តនៅប្រទេសដែលអ្នកប្រាថ្នា... មិនដឹងថាមានប៉ុន្មាននាក់ដែលមានបំណងចង់ទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសដែលខ្លួនប្រាថ្នា? ហើយក៏មិនដឹងថាមានប៉ុន្មាននាក់ក្នុងចំណោមនោះ ដែលធ្លាប់បានដាក់ពាក្យហើយ តែក៏មិនបានសម្រេចដូចចិត្តប្រាថ្នា? ប្រសិនបើអ្នកមានបំណងដាក់ពាក្យស្នើសុំអាហារូបករណ៍នោះ អត្ថបទនេះអាចនឹងជាគុណប្រយោជន៍ដល់អ្នកក្នុងការត្រៀមខ្លួន និងយល់ដឹងពីគន្លឹះផ្សេងៗនៃការដាក់ពាក្យ ស្វែងរកព័ត៌មាន ការប្រឡង និងឆន្ទៈពីរៀមច្បងមួយរូប គឺលោកវេជ្ជ. អោម ណាវុធ ដែលជាវេជ្ជបណ្ឌិតអនុបណ្ឌិតផ្នែកជំងឺតំបន់ត្រូពិក (Master of Clinical Tropical Medicine) ពីសាកលវិទ្យាល័យមហិតល (Mahidol University) ប្រទេសថៃ និងបញ្ចប់ថ្នាក់វេជ្ជបណ្ឌិតពី សាកលវិទ្យាល័យអន្តរជាតិ (IU) ប្រទេសកម្ពុជា និងបច្ចុប្បន្នបម្រើការងារជាវេជ្ជបណ្ឌិតហាត់ការ(Fellowship) នៅផ្នែកសរសៃប្រសាទខួរក្បាល នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត… ©2017រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក

តើមានប៉ុន្មាននាក់ ដែលឧស្សាហ៍យកលេសថាហត់នឿយណាស់ ឬរវល់ណាស់ គ្មានពេលហាត់ប្រាណទេ? ជាក់ស្តែង និស្សិតពេទ្យម្នាក់ៗប្រាកដជាមានកាលវិភាគមមាញឹកណាស់ ហើយជាទូទៅ ក៏សឹងតែមិនមានពេលគេងគ្រប់គ្រាន់ផង តើអាចនឹងមានពេលណាសម្រាប់លំហាត់ប្រាណ? ជួនកាល ចប់ម៉ោងបំពេញកាតព្វកិច្ច ក៏អស់កម្លាំងតាមហ្នឹងដែរទៅហើយ…ហើយបើចង់ហាត់ប្រាណ គួរបែងចែកពេលបែបណាទៅ? តើភាពរវល់ជាហេតុផល ឬគ្រាន់តែជាលេសទេ? នៅក្នុ្ងងអត្ថបទនេះផងដែរ នឹងនាំអារម្មណ៍មិត្តអ្នកអានមកជួបជាមួយនឹង លោក ឈុន ដាវីឌ ជានិស្សិតផ្នែកវេជ្ជសាស្រ្តឆ្នាំទី៧ នៃសាកលវិទ្យល័យពុទ្ធិសាស្រ្ត ដែលចង់ដាស់តឿន ក៏ដូចជាផ្ញើសារបង្ហាញអំពីគុណប្រយោជន៍នៃលំហាត់ប្រាណសម្រាប់គ្រប់គ្នា មិនថារវល់យ៉ាងណាក្តីនោះទេ ជាពិសេសគឺនិស្សិពេទ្យផ្ទាល់តែម្តង។ សម្រាប់លោក ការហាត់ប្រាណអាចជាការលេងកីឡាផ្សេងៗ ការរត់ ការជិះកង់ ទៅតាមចំណង់ចំណូលចិត្តរបស់មនុស្សម្នាក់ៗ ហើយរបៀបហាត់នៃលំហាត់ប្រាណនីមួយៗគឺ មាននៅក្នុងប្រព័ន្ធអ៊ិនធឺណែតជាពិសេសនៅក្នុង Youtube ដែលមានបង្ហាញពីរបៀបហាត់ផ្សេងៗ ដែលធ្វើឲ្យលំហាត់ប្រាណមានប្រសិទ្ធភាព។ គុណប្រយោជន៍នៃលំហាត់ប្រាណ ការហាត់ប្រាណជាទូទៅ គឺធ្វើឲ្យមានសុខភាពល្អ រាងកាយរាំងមាំ ប្រឆាំងនឹងជំងឺផ្សេងៗ ប្រព័ន្ធការពារក្នុងរាងកាយរឹងមាំ សម្រស់កាន់តែស្អាត មើលទៅក្មេងជាងអាយុ កាត់បន្ថយភាពតានតឹងក្នុងអារម្មណ៍ និង ធ្វើឲ្យយើងមានអារម្មណ៍ស្រស់ថ្លាជានិច្ច។ ចំពោះនិស្សិតពេទ្យ ការហាត់ប្រាណប្រៀបដូចជាកន្លែងមួយដែលអាចឲ្យបញ្ចេញអារម្មណ៍តានតឹង មិនថានៅកន្លែងហាត់ប្រាណ ឬក៏នៅផ្ទះ ឬក៏លេងកីឡា ពេលមកពីសាលាហត់ ឬក៏ស្រ្តេស ខ្ញុំតែងតែទៅហាត់ប្រាណ វាជួយឲ្យខ្ញុំបំភ្លេចអត់ទាំងភាពតានតឹងទាំងអស់នោះ ព្រមទាំងជួយឲ្យខ្ញុំមានសុខភាពល្អ និង រាងកាយរឹងមាំថែមទៀត វាថែមទាំងជួយឲ្យរាងកាយយើងប្រឆាំងនឹងជំងឺផ្សេងបាន ដូចជាជំងឺទឹកនោមផ្អែម និង ជំងឺសរសៃឈាមផ្សេងៗបាន។ ខ្លះៗគួរយល់ដឹងអំពីលំហាត់ប្រាណ ការហាត់ប្រាណក្នុងក្លឹបហាត់បែងចែកដូចជា មនុស្សខ្លះចង់ហាត់ប្រាណ ដើម្បីឲ្យស្រកគីឡូ ខ្លះទៀតចង់ហាត់ប្រាណឲ្យរូបរាងកាយស្អាតស្លីមថែរក្សាគីឡូរបស់គេ (ស្រី) ខ្លះទៀតចង់បានឲ្យមានសាច់ដុំធំស្អាត។  សម្រាប់មនុស្សប្រុសដែលចង់បានរាងកាយមាំមួន និង សាច់ដុំស្អាត គឺ  -ត្រូវមានកាលវិភាគក្នុងការហាត់ជាប្រចំាថ្ងៃប្រៀបដូចនឹងកាលវិភាគសាលាអញ្ចឹង ពីថ្ងៃច័ន្ទ ដល់ថ្ងៃ សៅរ៍ ហើយយើងទុកថ្ងៃអាទិត្យជាថ្ងៃសម្រាក។  -ត្រូវប៉ាន់ស្មាននូវអ្វីដែលយើងអាចធ្វើទៅរួច ដោយមិនត្រូវបង្ខំខ្លួនឯងឲ្យហួសសមត្ថភាពយើងទេ  -ត្រូវធ្វើអី្វទៅតាមដំណាក់កាលរបស់វា ព្រោះវាអាចបង្កគ្រោះថ្នាក់ដល់យើងដូចជា ការគ្រិចថ្លោះ ឈឺឆ្អឹង និង ឈឺសាច់ដុំ។ល។  មនុស្សភាគច្រើនធ្វើលំហាត់ប្រាណដដែលៗ ឧទាហរណ៍ថា គាត់ចង់បានទ្រូងធំស្អាត គាត់ធ្វើលំហាត់ប្រាណទៅលើសាច់ដុំទ្រូងជារៀងរាល់ថ្ងៃ ពីព្រោះគាត់ចង់បានឲ្យឡើងសាច់កន្លែងនោះ តែការធ្វើដូចនេះមិនត្រឹមត្រូវទេ វាធ្វើឲ្យសាច់ដុំទៅជាក្រិនទៅវិញ ដូចនេះយើងត្រូវតែមានកាលវិភាគក្នុងការហាត់ប្រាណឲ្យបានច្បាស់ យើងធ្វើលំហាត់ប្រាណទៅដងខ្លួនយើងទាំងមូល ជាមូលហេតុឲ្យយើងហាត់ប្រាណដោយគ្មានភាពដដែលៗ និង ធុញទ្រាន់ក្នុងការហាត់នោះដែរ។  ចំពោះមនុស្សស្រីក៏ត្រូវមានកាលវិភាគហាត់ដូចនឹងបុរសដែរ គឺហាត់ទាំងដងខ្លួនខាងលើ (Upper body) និង ដងខ្លួនខាងក្រោម (Lower body) ដែលភាគច្រើនគាត់ផ្តោតលើការកាត់បន្ថយជាតិខ្លាញ់លើក្បាលពោះ និង លំហាត់ប្រាណទៅលើទង្គៀក(គូទ) ផ្ទុយពីបុរសដែលហាត់ប្រាណគាត់ផ្តោតទៅលើការហាត់លើដងខ្លួនខាងលើ ដែលមនុស្សភាគច្រើនគេនិយាយថា អ្នកហាត់ប្រាណខ្លះធំលើ តូចក្រោម។  គន្លឹះឆ្លៀតពេលហាត់ប្រាណ សម្រាប់និស្សិតពេទ្យ ខ្ញុំយល់ពីអារម្មណ៍ដែលពេលខ្លះត្រូវងើបពីព្រលឹមរៀបចំទៅចុះកម្មសិក្សាដល់មន្ទីរពេទ្យ ថ្ងៃត្រង់ត្រូវទៅសាលារៀនរហូត ហើយត្រូវរៀនភាសាក្រៅម៉ោង មកដល់ផ្ទះត្រូវរៀនមេរៀនបន្ថែម ឬមើលសៀវភៅ និង ពេលខ្លះត្រូវចុះយាមនៅមន្ទីរពេទ្យទៀត ភាពទាំងអស់នេះវាធ្វើឲ្យយើងមានភាពអស់កម្លាំងខ្លាំង ពេលដល់ផ្ទះម្តងៗ។ ប៉ុន្តែបើយើងចង់បានរាងកាយស្អាតមាំមួន យើងត្រូវធ្វើការបែងចែកពេលវេលាឲ្យបានត្រឹមត្រូវ ។ ជាក់ស្តែង បើត្រូវចុះកម្មសិក្សាដល់ម៉ោង ១២ ថ្ងៃត្រង់ ហើយចូលរៀនម៉ោង ២រសៀល អាចយកពេលវេលា ១ម៉ោងសម្រាប់ហាត់ប្រាណ ១ម៉ោងទៀតទុកសម្រាប់រៀបចំទៅសាលា វាមិនធ្វើឲ្យយើងជាន់គ្នាទេ បើយើងចេះបែងចែកកាលវិភាគឲ្យបានល្អនោះ បើយើងគ្មានពេលសម្រាកសោះនៅពេលថ្ងៃ យើងអាចហាត់ប្រាណដោយប្រើរយៈពេល៣០នាទី នៅផ្ទះខ្លួនយើងក៏បាន។  អ្វីដែលសំខាន់ជាងគេបំផុត គឺការប្តេជ្ញាចិត្តក្នុងការចំណាយពេលយកមកហាត់ប្រាណសម្រាប់សុខភាពយើង មនុស្សម្នាក់ៗបើគ្មានការប្តេជ្ញាចិត្តនោះទេ គឺមិនទទួលបានភាពជោគជ័យនោះដែរ ការហាត់ប្រាណតម្រូវឲ្យយើងមានការប្តេជ្ញាចិត្តខ្ពស់បំផុត ដើម្បីសម្រេចនូវអ្វីដែលយើងចង់បាន។  របបអាហារដែលគួរមាន រួមផ្សំនឹងលំហាត់ប្រាណ ចំពោះចំណីអាហារ គឺជាកត្តាមួយដ៏សំខាន់ដែលជួយឲ្យយើងមានរាងកាយស្អាតដែលយើងចង់បាន ក្នុងការសិក្សារបស់គ្រូបង្វឹកជំនាញ (Professional trainer) ការហាត់បា្រណបានតែ ៣០% ចំណែកឯចំណីអាហារគឺត្រូវការ ៧០% ដែលអាចធ្វើឲ្យយើងមានរាងកាយស្អាតល្អនោះ។ អ្វីដែលខ្ញុំលើកទឹកចិត្តក្នុងការទទួលទាន គឺ អាហារដែលសំបូរជាតិប្រូតេអ៊ីន និងអាហារដែលមានជាតិខ្លាញ់តិច រួមជាមួយបន្លែផ្លែឈើ។  -ចំពោះអ្នកចង់រក្សាទម្ងន់ និង ចង់ស្រកគីឡូ ៖ អាហារមិនសូវជាខុសគ្នាប៉ុន្មាននោះទេ គេត្រូវការអាហារដែលគ្មានជាតិខ្លាញ់ និង កុំសូវញ៉ាំផ្អែមពេក ជាពិសេសពេលល្ងាច យើងប្តូរពីការញុំាបាយមកញុំាបន្លែវិញ (Salad)។ -ចំពោះអ្នកចង់ឡើងគីឡូ ៖ តម្រូវឲ្យខិតខំប្រឹងញុំាបន្តិច មិនថាអាហារមានជាតិខ្លាញ់ច្រើន និង ផ្អែមទេ។ ការរៀបចំរបបអាហារសំខាន់សម្រាប់អ្នកហាត់ប្រាណណាស់ ដែលជាកត្តាជំរុញធ្វើខ្លួនប្រាណរបស់យើងមានការប្រែប្រួល ពីស្គមទៅរាងស្អាត មានសាច់ដុំ(ចំពោះមនុស្សប្រុស) និង រាងស្លីមស្អាត(ចំពោះមនុស្សស្រី)។  សារជូនដល់មិត្តអ្នកអាន ជាចុងក្រោយ ខ្ញុំសូមលើកទឹកចិត្តឲ្យបងប្អូនមិត្តអ្នកអានទាំងអស់ ឲ្យធ្វើលំហាត់ប្រាណមិនថា មិត្តរវល់យ៉ាងណានោះទេ យើងអាចធ្វើលំហាត់ប្រាណរយៈពេលតែ៣០នាទីក្នុង១ថ្ងៃក៏បាន ឲ្យបាន៣ថ្ងៃក្នុង១សប្តាហ៍ មិនថាលំហាត់បែបណាទេ។ មិនថាជាការហាត់ប្រាណនៅ Gym លេងកីឡាផ្សេងៗ ហែលទឹក ឬក៏រត់នោះទេ អ្វីដែលអ្នកទាំងអស់គ្នាពេញចិត្ត សូមធ្វើវា ព្រោះសុទ្ធតែផ្តល់អត្ថប្រយោជន៍ចំពោះយើងជាច្រើនដូចខ្ញុំរៀបរាប់ខាងលើស្រាប់៕     ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

អ្វីទៅជាការបណ្តុះមេរោគ (Microbiological Culture)? យល់កាន់តែច្បាស់ពីការបណ្តុះមេរោគ (Microbiological Culture) ដោយ លោក អ៊ត ងីម  ជាអ្នកជំនាញមន្ទីរពិសោធន៍នៃមន្ទីរពេទ្យខ្មែរ-សូវៀត និង នាយកចាត់ការទូទៅនៃមន្ទីរពិសោធន៍វេជ្ជសាស្ត្រ សុភមង្គល និង ម៉េឌីថិច។ លោកបានធ្វើការបកស្រាយយ៉ាងលម្អិតចំពោះប្រធានបទនេះ ជាពិសេសសារសំខាន់ និងចំណុចខ្លឹមៗមួយចំនួនទៀត… ខ្សោយផ្លូវភេទជាមួយជំងឺទឹកនោមផ្អែម បញ្ហាផ្លូវភេទជារឿយៗជាប្រធានបទហាមឃាត់ ហើយបុរសជាច្រើនមានបញ្ហាក្នុងការនិយាយអំពីពួកគាត់។ ទោះជាយ៉ាងណាក៏ដោយ ការនិយាយជាមួយអ្នកជំនាញថែទាំសុខភាពអំពីវា អាចជួយលោកអ្នកឲ្យដឹងបន្ថែមអំពីជម្រើសនៃការព្យាបាល និងវិធីបញ្ឈប់ស្ថានភាពដ៏អាក្រក់ដែលកើតឡើង។ ជាក់ស្តែង ជំងឺទឹកនោមផ្អែមប៉ះពាល់ដល់មុខងារនៃកម្សោយផ្លូវភេទរបស់បុរសពី 50% ទៅ 60% ក្នុងពេលម្តង ឬច្រើនដង នៅពេលដែលជំងឺវិវឌ្ឍទៅមុខ ហើយវាកើតឡើងមុន10 ទៅ 15 ឆ្នាំជាងបុរសដែលគ្មានជំងឺទឹកនោមផ្អែម នេះបើយោងតាមប្រសាសន៍របស់វេជ្ជបណ្ឌិត នៅ គីមសាន ឯកទេសជំងឺទឹកនោមផ្អែម និងជំងឺទូទៅ នៅមជ្ឈមណ្ឌលជំងឺទឹកនោមផ្អែម កម្ពុជា-កូរ៉េ នៃមន្ទីរពេទ្យព្រះកុសុមៈ… ក្រសួងសុខាភិបាល ៖ត្រូវបញ្ឈប់ការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលសុខាភិបាលលើអនឡាញដោយគ្មានច្បាប់អនុញ្ញាត នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ កន្លងទៅថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាលឯកឧត្តម ម៉ម ប៊ុនហេង បានចេញសេចក្តីជូនដំណឹងលេខ ៩៦៧អបស/ឱអបស ជម្រាបជូនដល់ អគ្គនាយកគ្រឹះស្ថានផលិតឱសថ និងឧបករណ៍បរិក្ខារពេទ្យអគ្គនាយកគ្រឹះស្ថាន អាហរ័ណ នីហរ័ណឱសថ-គ្រឿងសម្អាង ម្ចាស់គ្រឹះស្ថានលក់ឱសថ (ឱសថស្ថាន-រង) និងម្ចាស់អគារលក់ឱសថបូរាណ តំណាងការិយាល័យរោងចក្រផលិតឱសថនៅក្រៅប្រទេស និងអាជីវករប្រកបវិជ្ជាជីវៈសុខាភិបាលទាំងអស់ ស្តីពី «ករណីផ្សព្វផ្សាយពាណិជ្ជកម្ម ឱសថសម័យ និងឱសថបំប៉នសុខភាព ផលិតផលបំប៉នសុខភាព  ឱសថបូរាណប្រតិករ ឧបករណ៍បរិក្ខាពេទ្យ គ្រឿងសម្អាង និងផលិតផលដែលមានគុណភាពក្នុងការបង្ការ ឬព្យាបាលជំងឺ ជាពិសេសផលិតផលបម្រើឲ្យផ្លូវភេទ ព្យាបាលជំងឺមហារីក ជំងឺលើសឈាម តាមរយៈគេហទំព័រ(Online) បណ្តាញសង្គម(Facebook) និងវេបសាយ(Website) យ៉ាងអនាធិបតេយ្យ គ្មានការត្រួតពិនិត្យ និងគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល»… ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ពស់ ជាសត្វល្មូនមួយប្រភេទដែលអាចបង្កគ្រោះថ្នាក់ដល់ជីវិតមនុស្ស ជាតិពិសរបស់វានឹងជ្រាបចូលរាងកាយយេីង បន្ទាប់ពីវាខាំរូួច៕ ខាងក្រោមនេះ ជាប្រការគួរយល់ដឹងក្រោយពេលពស់ចឹក... ***ប្រការគួរធ្វើ៖ - ចំណាំប្រភេទពស់ និង យកជនរងគ្រោះទៅកន្លែងមានសុវត្ថិភាព - ដាក់ជនរងគ្រោះសម្រាក ពន្យល់គាត់កុំឲ្យភ័យបារម្ភ - ដាក់កន្លែងរបួសឲ្យស្ថិតនៅទាបជាងបេះដូង - លាងសំអាតមុខរបួស & រុំជាមួយក្រណាត់ស្អាតស្ទេរីល - ដាក់បន្ទះអបកន្លែងរបួស ដើម្បីកុំឲ្យមានចលនា - ប្រញាប់នាំជនរងគ្រោះទៅកាន់សេវាសុខាភិបាសដែលមានថ្នាំព្យាបាលពិសពស់ នៅជិតបំផុត ។ ***ប្រការមិនគួរធ្វើ៖ - មិនគួរបឺតពិស - ហាមប្រើឧបករណ៏មុខស្រួចកាត់មុខរបួស រឺច្របាច់ឈ្លឺមុខរបួស - ហាមមិនឲ្យចងមុខរបួសតឹង - ហាមដុតមុខរបួស - មិនគួរប្រើឱសថបុរាណដែលគ្មានប្រវត្តិស្រាវជ្រាវច្បាស់លាស់ - មិនគួរប្រើប្រាស់មធ្យោបាយប្រពៃណីដែលគ្មានសុវត្ថិភាព។  **** ពស់ពិសសម្លាប់អាយុជីវិតមនុស្សជាតិប្រមាណ៩០០០០នាក់រៀងរាល់ឆ្នាំ អត្ថបទដោយ ៖ ហេង សុជាតិ និស្សិតវេជ្ជសាស្ត្រ នៃសាកលវិទ្យាល័យ អន្តរជាតិ

ចែករំលែក

អង្គការ មូលនិធិចក្ខុខ្មែរ ( Khmer Sight Foundation ) មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋទាំងអស់ឲ្យបានជ្រាបថា អង្គការ មូលនិធិចក្ខុខ្មែរ នឹងធ្វើការពិនិត្យព្យាបាលជំងឺភ្នែក ជាពិសេសវះកាត់ជំងឺភ្នែកឡើងបាយ ភ្នែកកន្ទុយថ្លែន ជូនប្រជាពលរដ្ឋក្រីក្រដោយមិនគិតថ្លៃ។ កាលបរិច្ឆេទ ៖ ថ្ងៃទី 23 ដល់ ថ្ងៃទី 27 ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទីតាំង ៖ Metro Medical Centre (បណ្តោយផ្លូវព្រះនរោត្តម កែងផ្លូវ២៤០ ក្បែរវិមានឯករាជ្យ)  សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងលេខទូរស័ព្ទ ៖ 015 637 379‬/ 097 333 5397/ 012 726 234/ 099 879 957  ប្រភព ៖ Khmer Sight Foundation ©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក

ជានិស្សិតទន្តសាស្ត្រមែនទេ? សិក្សានៅសាកលវិទ្យាល័យណាក៏ដោយក៏អាចចូលរួមបានដែរ… CDAMEX 2018 Scientific Oral and Poster Presentation Competition ក្រោមការផ្តួចផ្តើម និងរៀបចំឡើងដោយសមាគមទន្តពេទ្យកម្ពុជា ហៅកាត់ថាCDA (Cambodia Dental Association) បានត្រឡប់មកជាថ្មីហើយ… នេះជាឱកាសពិសេសសម្រាប់និស្សិតទន្តសាស្រ្តគ្រប់រូប ក្នុងការចូលរួមប្រកួតប្រជែងគ្នាតាមរយៈការផ្ញើAbstractនៃការសិក្សាស្រាវជ្រាវរបស់ខ្លួនមកកាន់តំណាងសមាគមទន្តពេទ្យកម្ពុជា ដើម្បីទទួលបានឱកាសក្នុងការឈ្នះនូវរង្វាន់ជាសាច់ប្រាក់សម្រាប់ជ័យលាភីចំនួន៣រូប ក្នុងនោះរួមមាន៖ -ទឹកប្រាក់200$ សម្រាប់ជ័យលាភីលេខ១ -ទឹកប្រាក់150$ សម្រាប់ជ័យលាភីលេខ២ -ទឹកប្រាក់100$ សម្រាប់ជ័យលាភីលេខ៣ គួរបញ្ជាក់ផងដែរថា គណៈកម្មការនៃសមាគមទន្តពេទ្យកម្ពុជានឹងធ្វើការវាយតម្លៃទៅលើAbstracts នៃបេក្ខភាពដែលបានចូលរួមទាំងអស់ ដើម្បីធ្វើការជម្រុះយកស្នាដៃដែលនឹងត្រូវទទួលបានឱកាសក្នុងការធ្វើបទបង្ហាញទៅលើស្នាដៃរបស់ខ្លួននៅលើPoster (Oral and PosterPresentation)ក្នុងសន្និសីទ និងពិព័រណ៍ទន្តសាស្រ្តនៃសមាគមទន្តសាស្រ្តកម្ពុជា(Cambodia Dental Association Meeting and Exhibition) ហៅថាCDAMEX 2018 ដែលនៅប្រព្រឹត្តទៅនៅថ្ងៃទី១៧ និង១៨ ខែមករា ឆ្នាំ២០១៨ នៅឯសណ្ឋាគារសុខាភ្នំពេញ។ ប្រធានបទ ៖ ទាក់ទិននឹងវិស័យទន្តសាស្រ្ត (មិនកំណត់ប្រធានបទ) ភាសា ៖ អង់គ្លេស កាលបរិច្ឆេទឈប់ទទួលពាក្យចូលរួម ៖ ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៧ សម្រាប់អ្នកដែលមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនង និងផ្ញើនូវAbstracts របស់អ្នកទៅកាន់សមាគមទន្តពេទ្យកម្ពុជា តាមរយៈ លោកទន្តបណ្ឌិត  ស៊ឹង គីមសាន  លេខទូរស័ព្ទ ៖ 012 977 790/ 070 977 790 អ៊ីម៉ែល ៖ kimsansoeng@gmail.com ©2017រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក
Top