Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

មុននឹងធ្វើការបកស្រាយ ខ្ញុំបាទសូមអភ័យទោសចំពោះមិត្តសុភាពនារីទាំងឡាយនូវពាក្យពេចន៍ប្រើប្រាស់ក្នុងអត្ថបទនេះ អាចនឹងមិនពិរោះស្ដាប់ តែវាជារឿងសំខាន់មួយដែរនៅក្នុងសង្គមគ្រួសារសម្រាប់អ្នកជំងឺទឹកនោមផ្អែមគួរយល់ដឹង។ បញ្ហាផ្លូវភេទជារឿយៗជាប្រធានបទហាមឃាត់ ហើយបុរសជាច្រើនមានបញ្ហាក្នុងការនិយាយអំពីពួកគាត់។ ទោះជាយ៉ាងណាក៏ដោយ ការនិយាយជាមួយអ្នកជំនាញថែទាំសុខភាពអំពីវា អាចជួយលោកអ្នកឲ្យដឹងបន្ថែមអំពីជម្រើសនៃការព្យាបាល និងវិធីបញ្ឈប់ស្ថានភាពដ៏អាក្រក់ដែលកើតឡើង។  ជាក់ស្តែង ជំងឺទឹកនោមផ្អែមប៉ះពាល់ដល់មុខងារនៃកម្សោយផ្លូវភេទរបស់បុរសពី 50% ទៅ 60% ក្នុងពេលម្តង ឬច្រើនដង នៅពេលដែលជំងឺវិវឌ្ឍទៅមុខ ហើយវាកើតឡើងមុន10 ទៅ 15 ឆ្នាំជាងបុរសដែលគ្មានជំងឺទឹកនោមផ្អែម។ តើជំងឺទឹកនោមផ្អែមប៉ះពាល់ដល់មុខងារផ្លូវភេទយ៉ាងដូចម្តេច? ជំងឺទឹកនោមផ្អែមអាចមានផលប៉ះពាល់អវិជ្ជមានច្រើនចំពោះមុខងារផ្លូវភេទរួមមាន: •ប្រព័ន្ធអ័រម៉ូនដែលគ្រប់គ្រងការផលិតតេស្តូស្តេរ៉ូន(Testosterone) គឺជាអ័រម៉ូនចំណង់ផ្លូវភេទដែលអត្រាអាចធ្លាក់ចុះ •ប្រព័ន្ធសរសៃប្រសាទ(ញាណដឹង)ដែលអាចថយចុះផ្លូវភេទ ប្រសិនបើអ្នកជំងឺមានការខូចខាតសរសៃប្រសាទ(Neuropathy) ដែលជាផលវិបាកមួយនៃជំងឺទឹកនោមផ្អែម •ប្រព័ន្ធសរសៃឈាមអាទែរបស់លិង្គ អាចដំណើរការមិនល្អ ឬស្ទះ •ប្រព័ន្ធភាពស៊ាំដែលបណ្តាលឲ្យបុរសកើតជំងឺទឹកនោមផ្អែមមានហានិភ័យខ្ពស់នៃការឆ្លងមេរោគដូចជាមេរោគផ្សិតទៅលើស្បែកគ្របក្បាលលិង្គ។ ភាពកម្សោយផ្លូវភេទ ជំងឺទឹកនោមផ្អែម គឺជាមូលហេតុចម្បងនៃជំងឺខ្សោយផ្លូវភេទ(លិង្គ)។ ហេតុដូច្នេះ បញ្ហាខ្សោយផ្លូវភេទ គឺជាបញ្ហាចំណង់សិចដែលជាញឹកញាប់ជួបប្រទះនឹងបុរសដែលមានជំងឺទឹកនោមផ្អែម។ ភាពកម្សោយផ្លូវភេទមានផលប៉ះពាល់អវិជ្ជមានទៅលើគុណភាពជីវិតរបស់បុរស ដោយមិនគិតពីអាយុ និងអាចជាសញ្ញាដំបូងនៃជំងឺសរសៃឈាមបេះដូង។ នោះហើយជាមូលហេតុសំខាន់ក្នុងការពិភាក្សាជាមួយអ្នកជំនាញថែទាំសុខភាព។ កត្តាហានិភ័យ •អាយុ  •រយៈពេលនៃការកើតជំងឺទឹកនោមផ្អែម  •ព្យាបាលជំងឺទឹកនោមផ្អែមមិនបានល្អ  •ជក់បារី  •លើសសម្ពាធឈាម •លើសជាតិខ្លាញ់ក្នុងឈាម •កង្វះអ័រម៉ូន អង់ដ្រូសែន(Androgen-ជាអ័រម៉ូនភេទបុរស)  •ជំងឺសរសៃឈាមបេះដូង មូលហេតុ ដោយសារជំងឺទឹកនោមផ្អែមជំរុញឲ្យមានភាពរឹងក្រិននៃសរសៃឈាម(Atherosclerosis) និងលិង្គត្រូវបានចញ្ចឹមដោយសរសៃឈាមតូចៗ ហើយសរសៃឈាមទាំងនេះត្រូវបានប៉ះពាល់។ នៅពេលដែលលំហូរឈាមមិនបានល្អ បញ្ហាខ្សោយផ្លូវភេទអាចលេចឡើង។ លើសពីនេះទៅទៀត  ជំងឺទឹកនោមផ្អែមដែលគ្រប់គ្រងមិនបានល្អអាចស្ទះសរសៃឈាមអាកទែរបស់លិង្គ និងនាំឲ្យមានផលវិបាកដែលប៉ះពាល់ដល់សរសៃប្រសាទរបស់លិង្គ។  ដូច្នេះ ជំងឺទឹកនោមផ្អែមអាចធ្វើឲ្យខូចសរសៃឈាម និងសរសៃប្រសាទដែលរារាំងការឡើងរឹងរបស់លិង្គ។ បើទោះបីជាលោកអ្នកមានអ័រម៉ូនបុរសធម្មតា ហើយមានចំណង់រួមភេទក៏ដោយ ក៏លោកអ្នកនៅតែមិនអាចទទួលបានលិង្គឡើងរឹងដែរ។ ទិដ្ឋភាពផ្លូវចិត្តរបស់ជំងឺទឹកនោមផ្អែមក៏អាចជះឥទ្ធិពលដល់មុខងារផ្លូវភេទដែរដូចជា ភាពតក់ស្លុតនៃការធ្វើរោគវិនិច្ឆ័យ ការព្រួយបារម្ភអំពីជំងឺជាដើម។ ការព្យាបាល ជាការសំខាន់ណាស់ក្នុងការពិគ្រោះជាមួយគ្រូពេទ្យសម្រាប់ការធ្វើរោគវិនិច្ឆ័យបញ្ហាផ្លូវភេទ និងស្វែងរកការព្យាបាលដ៏សមស្រប។ ពេលខ្លះ ថ្នាំSildenafil(Viagra®), Vardenafil(Levitra®), Tadalafil(Cialis®) នឹងត្រូវចេញវេជ្ជបញ្ជា។ មានវិធីជាច្រើន ដើម្បីមានជីវិតផ្លូវភេទឲ្យសកម្មធម្មតា ទោះបីជាមានបញ្ហាផ្លូវភេទក៏ដោយ។ ចិត្តវិទូ ឬអ្នកឯកទេសខាងសិចអាចជួយលោកអ្នកបាន។ ចូរពិភាក្សាអំពីបញ្ហានេះជាមួយវេជ្ជបណ្ឌិតរបស់លោកអ្នក!!! វិធីការពារ ការណែនាំ ដើម្បីកាត់បន្ថយផលប៉ះពាល់ភាពចាស់ជរា និងជំងឺទឹកនោមផ្អែមលើសកម្មភាពផ្លូវភេទ និងបង្ការជំងឺប្រព័ន្ធសរសៃប្រសាទ មានដូចជា •គ្រប់គ្រងជាតិស្ករ ខ្លាញ់ក្នុងឈាមឲ្យបានល្អ •ទទួលយករបៀបរស់នៅដែលមានសុខភាពល្អ ៖ បញ្ឈប់ការជក់បារី រក្សាទម្ងន់ឲ្យបានល្អ ធ្វើលំហាត់ប្រាណ ជៀសវាងការផឹកស្រាច្រើនហួសប្រមាណ ថែរក្សាជីវិតអាពាហ៍ពិពាហ៍ប្រកបដោយសុខដុមរមនាជាមួយសកម្មភាពផ្លូវភេទជាទៀងទាត់ និងរៀនបន្ធូរភាពតានតឹង(Stress)៕ បកស្រាយដោយ ៖ វេជ្ជបណ្ឌិត នៅ គីមសាន ឯកទេសជំងឺទឹកនោមផ្អែម និងជំងឺទូទៅ នៅមជ្ឈមណ្ឌលជំងឺទឹកនោមផ្អែម កម្ពុជា-កូរ៉េ នៃមន្ទីរពេទ្យព្រះកុសុមៈ

ចែករំលែក

ការព្យាបាលជំងឺមហារីកភាគច្រើនតែងតែមានជាមួយនឹងបញ្ហាគ្លីនិក (clinical problem) ដែលបញ្ហានេះកើតមានជាញឹកញាប់ បណ្តាលមកពីភាពយឺតយ៉ាវក្នុងការកំណត់រោគវិនិច្ឆ័យ (លើសពី៧០%នៃអ្នកជំងឺមហារីកស្ថិតក្នុងដំណាក់កាលទី៣និង៤ រួមជាមួយនិងផលវិបាកដូចជា tumour intoxication syndrome) និងផលរំខានធ្ងន់ធ្ងរដែលបណ្តាលមកពីការព្យាបាលជាពិសេសលើអ្នកជំងឺ malignant pleural និងperitoneal effusions ជាដើម។ ដើម្បីព្យាបាលគាំពារលើករណីទាំងនេះ ឱសថ Megluminesodium succinate គឺត្រូវបានប្រើប្រាស់ ។ •Meglumine sodium succinate (solution for infusion 1.5%) គឺជាសូលុយស្យុងសម្រាប់ចាក់បញ្ចូលតាមសរសៃឈាមដែលមានតុល្យភាពមួយ ផ្សំឡើងដោយ succinic acid និងអេឡិចត្រូលីតជាច្រើន មានប្រសិទ្ធភាពក្នុងការបន្សាបជាតិពុល ប្រឆាំងទៅនឹងការរលាក អុកស៊ីតកម្ម និងកង្វះអុកស៊ីហ្សែនក្នុងឈាម។ •Meglumine sodiumsuccinate solution ផ្តល់ផលវិជ្ជមានលើដំណើរការអុកស៊ីហ្សែនក្នុងកោសិកា កាត់បន្ថយការកកើតរ៉ាឌីកាល់សេរីនិងស្តារឡើងវិញនូវសក្តានុពលថាមពលនៃកោសិកា ដោយជំរុញសកម្មភាពដំណើរការអង់ស៊ីមរបស់ Krebs cycle(aerobic intracellular processes) ។ឱសថនេះជួយកោសិកាក្នុងការប្រើប្រាស់អាស៊ីតខ្លាញ់និងស្ករ តាមរយៈធ្វើឲ្យប្រសើរឡើងនូវតុល្យភាពអាស៊ីត បាស និងកម្រិតអុកស៊ីហ្សែនក្នុងឈាម។ •Meglumine sodium succinate solution កាត់បន្ថយកម្រិតនៃ medium-sized molecules និង malonic dialdehyde លើសពីកម្រិតធម្មតា ដែលជួយបំបាត់ endogenous "metabolic" intoxication syndrome ធ្វើឲ្យធម្មតាមកវិញនូវកម្រិតប្រព័ន្ធការពាររាងកាយក្នុងចរន្តឈាម និងប្រភាគនៃសមាសធាតុផ្សំរបស់ប្រព័ន្ធការពាររាងកាយទាំងនោះ។ ដូច្នេះឱសថ Meglumine sodium succinate solution ធ្វើឲ្យប្រសើរឡើងនូវប្រសិទ្ធភាពក្នុងការព្យាបាលជំងឺទាំងឡាយដែលកើតលើអ្នកជំងឺមហារីក តួយ៉ាងដូចជាការបង្ករោគដោយបាក់តេរីឱកាសនិយមជាដើម។ •Meglumine sodium succinate solution អាចមានអត្ថប្រយោជន៍ចំពោះអ្នកជំងឺមហារីក ដោយវាជាឱសថកែសម្រួលលើការឆ្លើយតបជីវសាស្ត្រដើម្បីបង្កើន natural killer's cytotoxic activity ។ •Meglumine sodium succinate solution មានប្រសិទ្ធភាពបញ្ចុះទឹកនោមកម្រិតស្រាល។ ក្នុងអំឡុងពេលនៃការបញ្ចូល Meglumine sodium succinate solution តាមសរសៃឈាមវ៉ែន ឱសថនេះត្រូវបានប្រើប្រាស់យ៉ាងលឿននិងគ្មានការប្រមូលផ្តុំនៅក្នុងខ្លួនអ្នកជំងឺឡើយ។ •Meglumine sodium succinate solution ត្រូវបានប្រើលើមនុស្សធំ និងកុមារដែលមានអាយុលើសពី១ឆ្នាំ។ ជាឱសថបន្សាបជាតិពុលនិងប្រឆាំងទៅនឹងកង្វះអុកស៊ីហ្សែក្នុងឈាមលើអ្នកជំងឺពុលស្រួចស្រាវដែលមានប្រភពមកពីខាងក្នុងនិងខាងក្រៅរាងកាយរបស់អ្នកជំងឺដោយមូលហេតុផ្សេងៗគ្នា។ •Meglumine sodium succinate solution ត្រូវបានប្រើក្នុងការព្យាបាលជំងឺផ្សេងៗទៀតដែរដូចជា៖ កង្វះអុកស៊ីហ្សែនបណ្តាលមកពីមូលហេតុផ្សេងៗរួមមាន ខ្សោយពហុសរីរាង្គ (polyorganic insufficiency) ស្ទះថង់ទឹកប្រមាត់ (cholestasis) រលាកថ្លើមបង្កដោយវីរុស និងជាតិពុល (toxic and viral hepatitis) និង shock ដែលបណ្តាលមកពីកត្តាផ្សេងៗ។ •ការប្រើប្រាស់ឱសថ Meglumine sodium succinate solution លើជំងឺមហារីកគួរតែត្រូវបានកំណត់ដោយប្រសិទ្ធភាពរបស់ឱសថនេះទៅលើកត្តាពាក់ព័ន្ធទាំងឡាយ ដែលជាមូលហេតុបង្កឲ្យមានផលវិបាកដោយដុំសាច់មហារីក (malignant tumours) ដូចជាការពុល ប្រព័ន្ធការពាររាងកាយចុះខ្សោយ និងកង្វះអុកស៊ីហ្សែនក្នុងឈាម។ កត្តាទាំងនេះនាំឲ្យអ្នកជំងឺមានស្ថានភាពដុនដាប និងធ្ងន់ធ្ងរ រួមជាមួយវិបត្តិមេតាបូលីស និងការផ្លាស់ប្តូរថាមពលនៅក្នុងកោសិកានៃរាងកាយ។ •Meglumine sodium succinate solution គឺជាឱសថបន្សាបជាតិពុល ប្រើលើអ្នកជំងឺមហារីកដែលមានការពុលធ្ងន់ធ្ងរនៅអំឡុងពេលមានជំងឺខាន់លឿងដោយសារស្ទះបំពង់ទឹកប្រមាត់ (mechanical (obstructive) jaundice)ដុំសាច់មហារីកនៅតំបន់បំពង់បង្ហូរទឹកប្រមាត់ (malignant tumors of the hepatobiliary tract) រលាកស្រោមពោះ (peritonitis) រលាកថ្លើមស្រួចស្រាវ និងរ៉ាំរ៉ៃដោយវីរុស(acute and chronic viral hepatitis)ក៏ដូចជាដំណើររាលដាលទៅកន្លែងផ្សេងនៃដុំសាច់មហារីក (metastatic processes) និងអំឡុងពេលពុលបណ្តាលមកពីការព្យាបាលដោយវិទ្យុសាស្ត្រ និងគីមីសាស្ត្រ។ •Meglumine sodium succinate solution គឺជាឱសថប្រឆាំងទៅនឹងកង្វះអុកស៊ីហ្សែនក្នុងឈាម ត្រូវបានប្រើលើអ្នកជំងឺមហារីកដែលកង្វះអុកស៊ីហ្សែនក្នុងសាច់ដុំបេះដូង (myocardial hypoxia) រីងរៃ (cachexia) សម្រាប់រៀបចំអ្នកជំងឺមុនធ្វើការវះកាត់ និងព្យាបាលថែទាំក្រោយវះកាត់។ សម្ភារៈ និងវិធីសាស្ត្រ នៅមន្ទីរពេទ្យសាកលវិទ្យាល័យអន្តរជាតិសែនសុខ ការប្រើ Meglumine sodium succinate solution ចាក់តាមសសៃឈាមវ៉ែនក្នុងកម្រិត សម្រាប់មនុស្សធំគឺ ១០ម.ល/គ.ក ក្នុង១ថ្ងៃ(៤០០ម.ល១-២ដង ក្នុង១ថ្ងៃ កម្រិតប្រើអតិបរិមាគឺ ៨០០ម.ល ក្នុង១ថ្ងៃ) ជាមួយអត្រា៣.០-៤.៥ម.ល ក្នុង១នាទី ។ សម្រាប់កុមារកម្រិត Meglumine sodium succinate solution គឺ៦-១០ម.ល/គ.ក ក្នុង១ថ្ងៃ (កម្រិតប្រើអតិបរមា គឺ ៤០០ម.ល ក្នុង១ថ្ងៃ) ជាមួយអត្រា ៣.០-៤.០ម.ល ក្នុង១នាទី។ អស់រយៈពេលជាង ៧ឆ្នាំ(២០១០-២០១៧) អ្នកជំងឺ៤៣១នាក់បានទទួលការព្យាបាលជំងឺមហារីកនៅមន្ទីរពេទ្យសាកលវិទ្យាល័យអន្តរជាតិសែនសុខ។ អ្នកជំងឺ ៧៤នាក់ (១៧.៤%) ក្នុងចំណោមពួកគេខាងលើបានព្យាបាលជាមួយឱសថ Meglumine sodium succinate solution ដោយអ្នកជំងឺមហារីកទាំងនោះបានទទួលការព្យាបាលមូលហេតុបង្ក និងព្យាបាលគាំពារផងដែរ។ ប្រភេទជំងឺមហារីកដែលជួបប្រទះញឹកញាប់ជាងគេគឺ មហារីកកោសិកាថ្លើម (hepatocellular carcinoma) (អ្នកជំងឺ២១នាក់, ២៨.៤%) និងមហារីកពោះវៀនធំ (colorectal cancer) (អ្នកជំងឺ១៤នាក់, ១៨.៩%)។ ប្រភេទជំងឺមហារីកផ្សេងទៀតមានដូចជា មហារីកច្រមុបំពង់ក(nasopharyngeal carcinoma) មហារីកដោះ (breast cancer) មហារីកលំពែង រួមជាមួយជំងឺខាន់លឿងដោយសារការស្ទះបំពង់ទឹកប្រមាត់ (pancreatic cancer with mechanical jaundice) មហារីកឈាម (non-Hodgkin'slymphoma)មហារីកមាត់ស្បូន (cervical cancer) មហារីកសួត (lung cancer) មហារីកក្រពះ (gastric cancer) ។ល។ អ្នកជំងឺទាំងអស់នោះបានទទួលការព្យាបាលជាមួយ Meglumine sodium succinate solution ក្រៅពីការព្យាបាលជាក់លាក់។ ជំងឺដែលព្យាបាលជាមួយឱសថ Meglumine sodium succinate solution ១.  ការពុល និងដើម្បីធ្វើឲ្យប្រសើរនូវដំណើរការមេតាបូលីសលើអ្នកជំងឺមហារីកដំណាក់កាលចុងក្រោយ (អ្នកជំងឺ៥០នាក់, ៦៧.៦%)។ អ្នកជំងឺ៤៩នាក់ក្នុងចំណោម ៥០នាក់ទទួលបានថាមពលជាវិជ្ជមានក្រោយពេលចាប់ផ្តើមព្យាបាលជាមួយឱសថ Meglumine sodium succinate solution(រោគសញ្ញានៃការពុលត្រូវបានកាត់បន្ថយក្នុងរយៈពេល ២ទៅ៣ថ្ងៃ)។ ២.  ការពុលក្រោយពេលព្យាបាលដោយគីមីសាស្ត្រ (អ្នកជំងឺ១៤នាក់, ១៨.៩%) រួមទាំងការពុលសរីរាង្គថ្លើម។ អ្នកជំងឺទាំងអស់នោះទទួលបានថាមពលជាវិជ្ជមានក្រោយពេព្យាបាលជាមួយឱសថ Meglumine sodium succinate solution (ក្អួត និងចង្អោរត្រូវបានបាត់និងកាត់បន្ថយ កាត់បន្ថយភាខ្សោយ និងបង្កើនការឃ្លានអាហារនៅថ្ងៃបន្ទាប់ក្រោយពេលព្យាបាល បន្ថយកម្រិតនៃ ALAT និងASAT)។ ៣.  ការព្យាបាលប្រឆាំងទៅនឹងកង្វះអុកសីុហ្សែនក្នុងឈាម និងបន្សាបជាតិពុលក្រោយវះកាត់ លើអ្នកជំងឺរលាកស្រោមពោះធ្ងន់ធ្ងរដែលបណ្តាលមកពីការធ្លាយពោះវៀនធំនៃអ្នកជំងឺមហារីកពោះវៀនធំ - អ្នកជំងឺ ២នាក់ (២.៧%)។ រោគសញ្ញានៃការពុលលើអ្នកជំងឺទាំង ២ខាងលើត្រូវបានកាត់បន្ថយក្នុងរយៈពេល៣ថ្ងៃក្រោយវះកាត់ហើយអ្នកជំងឺក៏មិនមានរោគសញ្ញានៃការបាត់បង់ចលនារបស់ពោះវៀនធ្ងន់ធ្ងរក្រោយពីវះកាត់ដែរ។ ៤.    ការព្យាបាលគាំពារក្នុងអំឡុងពេលព្យាបាលជំងឺច្រើនមុខ (ពុលនិងរលាកថ្លើមដែលបង្កដោយសារធាតុពុល(poisoning and toxic hepatitis) ការពុលចំណីអាហារ (food-born intoxic-ations)រលាកពោះវៀនស្រួចស្រាវ (acute intestinali-nfections) រលាកសួតស្រួចស្រាវ (acute pneumonia) ចំពោះអ្នកជំងឺ៨នាក់ (១០.៨%)។ អ្នកជំងឺ ៦នាក់ក្នុងចំណោម ៨នាក់មានភាពប្រសើរឡើងនៅថ្ងៃបន្ទាប់ក្រោយពេលចាប់ផ្តើមព្យាបាល (បានកាត់បន្ថយរោគសញ្ញានៃការពុល)អ្នកជំងឺម្នាក់ដែលរលាកសួតទាំងសងខាងស្រួចស្រាវធ្ងន់ធ្ងរមានភាពប្រសើរឡើងក្នុងរយៈពេល១០ថ្ងៃបន្ទាប់ពីចាប់ផ្តើមការព្យាបាលដោយយកចិត្តទុកដាក់ស្ថានភាពអ្នកជំងឺម្នាក់ដែលពុលជាមួយឱសថប៉ារ៉ាសេតាម៉ុលធ្ងន់ធ្ងរមានភាពប្រសើរឡើងក្នុងរយៈពេល១៤ថ្ងៃប៉ុណ្ណោះ (បង្កើនការឃ្លានអាហារ មានកម្លាំង កម្រិតអង់ស៊ីម aminotransferrase ត្រូវបានកាត់បន្ថយ)។ រយៈពេលព្យាបាលជាមួយឱសថ  Meglumine sodium succinate solution គឺ ១-១០ថ្ងៃ។ ផលរំខាននៃ Meglumine sodium succinate solution មាន៣ករណីផងដែរដូចជា បេះដូងដើរញាប់ ១ករណី (បាត់ទៅវិញដោយខ្លួនឯងក្រោយពេលបន្ថយល្បឿនបង្ហូរ) គ្រុនក្តៅកម្រិតទាប (៣៧.២អង្សាសេ) ១ករណី (បាត់ទៅវិញដោយគ្មានការព្យាបាល) គ្រុនក្តៅកម្រិតខ្ពស់ (៣៩.០ អង្សាសេ)១ករណី (បាត់ទៅវិញក្រោយពេលបញ្ឈប់ជាបន្ទាន់ និងការប្រើឱសថប៉ារ៉ាសេតាម៉ុលចាក់ ១០០០ម.ក្រ)។ ចំពោះអ្នកជំងឺចុងក្រោយមិនត្រូវបានប្រើប្រាស់ Meglumine sodium succinate solution ទៀតនោះទេ។ ការព្យាបាលគាំពារជាមួយ Meglumine sodium succinate solution មានអត្ថប្រយោជន៍ចំពោះអ្នកជំងឺមហារីក ដែលមានរោគសញ្ញានៃការពុលដោយដុំសាច់មហារីក (tumour intoxicationsyndrome) រួមបញ្ចូលទាំងប្រភេទជំងឺមហារីកដែលអាចជាសះស្បើយ និងមិនជាសះស្បើយ និងផលរំខានដោយការព្យាបាលជាមួយគីមីសាស្ត្រ ដើម្បីបន្សាបជាតិពុលរួមទាំងការព្យាបាលប្រឆាំងទៅនឹងកង្វះអុកស៊ីហ្សែនក្នុងឈាម។ បកស្រាយដោយ ៖ លោកស្រីវេជ្ជបណ្ឌិត Turobova Tatianaវេជ្ជបណ្ឌិតឯកទេសជំងឺមហារីកចំពោះកូនក្មេង និងមហារីកទូទៅ ដែលសព្វថ្ងៃជាប្រធានផ្នែកមហារីកនៅមន្ទីរពេទ្យសាកលវិទ្យាល័យអន្តរជាតិសែនសុខ ©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

«ពាន់តាឡី» ឬ ឈ្មោះវិទ្យាសាស្ត្រ “Lophopetalum wallichii Kurz” គឺជាពូជរុក្ខជាតិដែលស្ថិតនៅក្នុងគ្រួសារCelastraceaeដែលនិយមយកមកប្រើប្រាស់ជាឱសថព្យាបាលជំងឺមួយចំនួនដូចជា ជំងឺលាប់ ជំងឺងាប់សរសៃប្រសាទ ជំងឺទាស់ជំងឺថ្នក់ឈាមបំពង់កាម និង អាការៈឈឺចាប់​សាច់ដុំ។ ការស្រាវជ្រាវនេះត្រូវបានធ្វើឡើងក្នុងគោលបំណង ដើម្បីធ្វើតេស្តរកឲ្យឃើញនូវសមាសធាតុឱសថ និងកំណត់ឲ្យឃើញនូវចំនួនឱសថដែលមាននៅក្នុងសម្បកពាន់តាឡី។ សម្បកស្ងួតនៃរុក្ខជាតិពាន់តាឡីត្រូវបានយកមកពីហាងលក់ឱសថបុរាណក្នុងស្រុក ហើយត្រូវបានផ្ទៀងផ្ទាត់ជាមួយនឹងសំណាករុក្ខជាតិ (កូដៈ UPFPT-​110066) ដែលតំកល់ទុកនៅក្នុង “មន្ទីរសំណាករុក្ខជាតិសាកលវិទ្យាល័យពុទ្ធិសាស្ត្រ” (UP-Herbarium)។ សម្បកពាន់តាឡី ត្រូវបានយកមកធ្វើការចម្រាញ់ដោយអង្គធាតុរំលាយអេតាណុល តាមរយៈវិធីសាស្ត្រចម្រាញ់ “Ultrasonication-Assisted Extraction (UAE)”។ រូបធាតុចម្រាញ់ដែលទទួលបាន ត្រូវបានត្រៀមទុកសម្រាប់ធ្វើតេស្តគីមីឱសថរុក្ខជាតិ និងធ្វើក្រូម៉ាតូក្រាបភីស្រទាប់ស្តើង។ លទ្ធផលនៃការធ្វើតេស្តគីមីឱសថរុក្ខជាតិលើសម្បកពាន់តាឡី កំណត់ឃើញថា «សម្បកពាន់តាឡីមានសមាសធាតុឱសថ Alkaloids, Phenolic Compounds, Tannins, Flavonoids, Cardiac Glycosides, Terpenoids, Resins និង Saponins។ ចំណែកឯការវិភាគលើក្រូម៉ាតូក្រាបភីស្រទាប់ស្តើងនៃសម្បកពាន់តាឡីនៅជំហានរលកចន្លោះពី 254-366 nm និង 10%-H2SO4 នៅក្នុង “Mobile Phase” Chloroform:Ethanol (1:1) យើងបានញែកឱសថសរុបទាំងអស់ចំនួន 8 អង្គធាតុឱសថ»។ ព័ត៌មាននៃសមាសធាតុឱសថដែលមាននៅក្នុងសំបកពាន់តាឡីនេះបញ្ជាក់អំពីគុណសម្បត្តិឱសថដែលមាននៅក្នុងពាន់តាឡីរបស់កម្ពុជា។ មិនតែប៉ុណ្ណោះ វាគឺជាព័ត៌មានគ្រឹះសម្រាប់អ្នកវិទ្យាសាស្ត្រជំនាន់ក្រោយ ប្រសិនបើមានបំណងចង់បន្តការស្រាវជ្រាវពាក់ព័ន្ធនឹងការបំបែកសមាសធាតុឱសថចេញពីរុក្ខជាតិពាន់តាឡីរបស់កម្ពុជា។ អត្ថបទស្រាវជ្រាវដោយ ៖ ក្រុមស្រាវជ្រាវជានិស្សិត និងសាស្ត្រាចារ្យនៃដេប៉ាតឺម៉ង់ឱសថសាស្ត្រមហាវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នៃសាកលវិទ្យាល័យពុទ្ធិសាស្ត្រ វ៉ា សិរីនិច, អោម ពេជ្រមុនី, ភុយ ម៉ីលី, លាន ស្រីនិច, វន សៀកលីម, កែវ សំអែល និង ជា ស៊ីន ©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ភ្នំពេញ, ថ្ងៃទី ០៤ ខែតុលា ឆ្នាំ ២០១៧- everjobs.com.kh,ដែលជាគេហទំព័រការងារដែលរីកលូតលាស់ជាងគេនៅក្នុងប្រទេសកម្ពុជាបានប្រមូលផ្ដុំទិន្នន័យក្នុងអំឡុងខែកក្កដា សីហា និងកញ្ញា ហើយបានបង្ហាញពីជំនាញការងារមួយចំនួនដែលត្រូវបានជ្រើសរើសច្រើននៅក្នុងទីផ្សារការងារនៃព្រះរាជាណាចក្រកម្ពុជា។   ក្រោយពីការតាមដានមើលឱកាសការងារជាង៥០០០មុខតំណែងដែលបានចេញផ្សាយនៅលើវែបសាយការងារក្នុងរយៈពេលបីខែកន្លងមកនេះ everjobsអាចកំណត់បានប្រភេទការងារ៥ប្រភេទដែលមានតម្រូវការខ្ពស់នៅក្នុងត្រីមាសទីបីនៃឆ្នាំ២០១៧នេះ។ ក្នុងអំឡុងពេលនេះ ជំនាញផ្នែកលក់បានជំនួសឱ្យផ្នែកគណនេយ្យ និងបានក្លាយទៅជាប្រភេទការងារចំណាត់ថ្នាក់លេខ១ជាមួយនឹងឱកាសការងារច្រើនបំផុតដែលអមទៅដោយជំនាញផ្នែកគណនេយ្យបដិសណ្ឋារកិច្ចទីផ្សារនិងរដ្ឋបាល។ ការរីកចម្រើននៃ"ជំនាញរដ្ឋបាល"ដែលជំនាញមួយនៃប្រភេទការងារកំពុងពេញនិយមនៅក្នុងតីផ្សារការងារគឺពិតជាការចាប់ផ្ដើមថ្មីដ៏ល្អប្រសើរសម្រាប់ទីផ្សារការងារលើបណ្តាញអ៊ីនធើណេតនៅកម្ពុជា។  ទោះបីជាជំនាញផ្នែកលក់មានចំនួនតម្រូវការការងារខ្ពស់បំផុតនៅក្នុងប្រទេសកម្ពុជាពិតមែនប៉ុន្តែពាក្យគន្លឹះដែលបានស្វែងរកនៅលើវែបសាយeverjobs.com.khបានបង្ហាញថាអ្នកស្វែងរកការងារធ្វើភាគច្រើនហាក់ដូចជាពេញចិត្តតួនាទីការងារផ្សេងៗទៀតដូចជា បច្ចេកវិទ្យាពត៌មានវិទ្យា និងការបង្រៀនជាដើម។ លើសពីនេះទៅទៀតeverjobsបានឃើញលទ្ធផលគួរឱ្យចាប់អារម្មណ៍នៅក្នុងបញ្ជីការងារៗកំពូលដែលមានដូចជាស្ថាបត្យករ អ្នកបើកបរ និងអ្នករចនា។  ជំនាញផ្នែកធនាគារ ដែលជាវិស័យការងារដែលមានការពេញនិយមនៅកម្ពុជាក្នុងត្រីមាសទី២នេះបានកើនឡើងលើសត្រីមាសនេះលើវិស័យសណ្ឋាគារនិងកន្លែងស្នាក់នៅដែលជាវិស័យដែលមានតម្រូវការការងារលំដាប់ទី១នេះបើយោងទៅតាមទិន្នន័យពី everjobs។ យោងទៅតាមរបាយការណ៍របស់ក្រុមប្រឹក្សាដំណើរកំសាន្តនិងទេសចរណ៍ពិភពលោក (WTTC) "ខណពេលដែលមនុស្សនៃជំនាន់សហស្សវត្សរ៍កំពុងតែបន្តធ្វើដំណើរ ការផ្តោតការយកចិត្តទុកដាក់ គឺកាន់តែច្រើនឡើងទៅលើបទពិសោធន៍"ពិតប្រាកដ"នៅក្នុងស្រុក។និន្នាការនេះបូករួមជាមួយនឹងការកើនឡើងនៃក្រុមហ៊ុនអាកាសចរណ៍ដែលមានតម្លៃទាបគឺមានមូលហេតុសំខាន់ៗមួយចំនួនដែលជំរុញដល់កំណើននៃឧស្សាហកម្មទេសចរណ៍របស់ប្រទេកម្ពុជា។គិតត្រឹមឆ្នាំ២០២៧ដំណើរកំសាន្តនិងវិស័យទេសចរណ៍នឹងផ្ដល់ឱកាសការងារចំនួន ១ ៧២០ ០០០មុខតំណែងដែលការកើនឡើងមានចំនួន៤.៨%ក្នុងរយៈពេល១០ឆ្នាំខាងមុខទៀតនេះ។ "យោងទៅតាមលោក Niels van Kloosterអ្នកគ្រប់គ្រងeverjobsប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា "វាពិតជាមានការគួរឱ្យចាប់អារម្មណ៍ណាស់ដែលឧស្សាហកម្មការងារថ្មីៗជាច្រើនកំពុងនឹងរីកលូតលាស់លឿនជាងវិស័យធនាគារពីជំនាន់មុនហើយដូចទៅនឹងការរំពឹងទុកមែនវិស័យសណ្ឋាគារនិងកន្លែងស្នាក់នៅបានក្លាយជាឧស្សាហកម្មការងារនៅក្នុងលំដាប់កំពូលនៅកម្ពុជា។ " គាតក៏បានបន្ថែមទៀតថាវាក៏មានការរីកចម្រើនគួរឱ្យកត់សំគាល់ជាច្រើនទៀតនៅក្នុងវិស័យការងារដែលទាមទារគំនិតច្នៃប្រឌិតដូចជាការរចនា និងផ្នែកទីផ្សារផងដែរ។ អំពី Everjobs Cambodia everjobs.com.kh គេហទំព័រអ៊ិនធើណេតសម្រាប់ស្វែងរកការងារធ្វើដែលឈានមុខគេបំផុតនៅកម្ពុជា ដែលត្រូវបានដំណើរការ កាលពីខែ មិថុនា ឆ្នាំ ២០១២ នៅប្រទេស មីយ៉ាន់ម៉ា។ គេហទំព័រនេះត្រូវបានពង្រីកនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ នាពេលប៉ុន្មានឆ្នាំកន្លងមកនេះ ហើយត្រូវបានដំនើរការនៅប្រទេសកម្ពុជា នាខែមីនាឆ្នាំ២០១៥។ Everjobs Cambodia ទទួលបានភាពជោគជ័យជាមួយនឹងអ្នកបើកមើលក្នុងមួយថ្ងៃចំនួន៦៥០០នាក់,ជាមួយស្តុកផ្ទុកទិន្នន័យដែលមាន៣០,០០០ពាក្យស្នើរសុំការងារនិង៣,៥០០កន្លែងនៃឱកាសការងារ។ គេហទំព័រនេះបានផ្ដល់នូវឱកាសការងារជាងរាប់ពាន់នៅក្នុងប្រទេសកម្ពុជាហើយព្រមទាំងបានជួយផ្គត់ផ្គង់ដល់អ្នកស្វែងរកការងារ ជាមួយនឹងចំនណេះដឹង និងបទពិសោធន៍របស់ពួកគេ។   អំពី Everjobs everjobs ជាគេហទំព័រអ៊ិនធើណេតសម្រាប់ស្វែងរកការងារដែលសព្វថ្ងៃបានដំនើរការនៅក្នុងប្រទេសកម្ពុជាប្រទេសបង់ក្លាដេស ប្រទេសស្រីលង្កា និងប្រទេសមីយ៉ានម៉ា។ គ្រប់គ្រងនិងដឹកនាំដោយនាយកប្រតិបត្តិប្រចាំតំបន់អាស៊ីលោក Gijs Verheijke, everjobs មានបំណងក្លាយជាគេហទំព័រអ៊ិនធើ-ណេតសម្រាប់ស្វែងរកការងារដែលឈានមុខគេ និងស្វែងរកការផ្គូរផ្គងដ៏សក្ដិសមបំផុតសម្រាប់និយោជក និងនិយោជិក។ ក្រុមហ៊ុននេះត្រូវបានគាំទ្រដោយក្រុមអ៊ីនធើណេតអាស៊ីប៉ាស៊ីហ្វិក (APACIG) ។   អំពី APACIG ក្រុមអ៊ីនធើណេតអាស៊ីប៉ាស៊ីហ្វិក (www.apacig.com)គឺជាក្រុមហ៊ុនដែលបានទទួលការបណ្តាក់ទុនពី ក្រុមហ៊ុនអ៊ីនធើណេត Rocket Ooredoo។ បណ្តាញរបស់ក្រុមនេះមាន ជាង១៣ e-commerce រូមទាំងក្រុមហ៊ុនលើទីផ្សារអ៊ីនធើណេតផ្សេងទៀត វាបានកំពុងតែប្រតិបត្ដិការនៅក្នុងប្រទេសចំនូន ១៥។ ចាប់តាំងពីក្រុមហ៊ុននេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2014 ក្រុមអ៊ីនធើណេតអាស៊ីប៉ាស៊ីហ្វិក (APACIG) បានក្លាយជាគេហទំព័រលើបណ្តាញអ៊ីនធើណេតដែលនាំមុខគេនៅក្នុងតំបន់អាស៊ីហើយក៏បានក្លាយជាក្រុមហ៊ុនអ៊ីនធើណេតដ៏កំពូលនៅក្នុងតំបន់ផងដែរ។   ទំនាកទំនង៖ Divotsna (Business Development Manager) ទូរស័ព្ទលេខ ៖ +៨៥៥ ៩៦ ២៤៧ ៤៨១៥ អ៊ីម៉ែល ៖ divotsna@everjobs.com.kh ©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ការព្យាបាលជំងឺមហារីកហាក់មានភាពស្មុគស្មាញដែលទាមទារឲ្យមានកិច្ចខិតខំប្រឹងប្រែងយ៉ាងសស្រាក់សស្រាំពីសំណាក់អ្នកជំនាញដើម្បីទទួលបានលទ្ធផលវិជ្ជមានមួយ។ តួយ៉ាងការព្យាបាលជំងឺមហារីកថ្លើមក៏មិនខុសប្លែកពីជំងឺមហារីកដទៃនោះទេ ដោយសារដំណើរការនៃការព្យាបាល គឺធ្វើឡើងដោយផ្អែកទៅលើគោលបំណងធំ ៣គឺ៖ • បំបាត់ចោលទាំងស្រុងនៃដុំមហារីក • បញ្ឈប់ការរីកលូតលាស់នៃកោសិកាមហារីក • ធ្វើឲ្យប្រសើរឡើងវិញនូវគុណភាពជីវិតបន្ទាប់ពីការគ្រប់គ្រងនូវរោគសញ្ញានៃជំងឺមហារីក (ការឈឺចាប់ ពិបាករំលាយអាហារ) ។ល។   យ៉ាងណាមិញ គ្រូពេទ្យឯកទេសនឹងបង្ហាញពីផលប៉ះពាល់អំឡុងពេលទទួលព្យាបាល ឬក្រោយការទទួល ដូច្នេះអ្នកជំងឺមហារីកថ្លើមគួរមានការស្វែងយល់អំពីបញ្ហាទាំងនេះ។ ផលប៉ះពាល់ទាំងនោះគឺវាអាស្រ័យទៅលើរូបផាពនៃការព្យាបាលផងដែរ៖ •ផលវិបាកនៃការព្យាបាលដោយការវះកាត់ អាចស្តែងចេញដូចជា៖    កំណកឈាមនៅសរសៃវ៉ែនជ្រៅការហូរឈាមបញ្ហាបេះដូងនិងចង្វាក់ដង្ហើមការឆ្លងមេរោគនិងប្រតិកម្មចំពោះថ្នាំស្ពឹក។ប្រសិនការព្យាបាលដោយការវះកាត់មិនអាចប្រព្រឹត្តទៅបានការព្យាបាលផ្សេងនឹងត្រូវបានណែនាំក្នុងគោលបំណងគ្រប់គ្រងនូវស្ថានភាពជំងឺ ដោយកាត់បន្ថយរោគសញ្ញា និងធ្វើឲ្យប្រសើរឡើងនូវគុណភាពជីវិត។ •ការរំលាយដុំសាច់មហារីក អាចបង្កជាផលប៉ះពាល់ដូចជា៖  ការឈឺចាប់ក្នុងពោះឡើងកម្តៅការឆ្លងមេរោគនិងការហូរឈាមជាដើមជាទូទៅវីធីសាស្រ្តនេះនឹងត្រូវអនុវត្តម្តងទៀតនៅពេលដែលដុំមហារីកលូតលាស់ជាថ្មី។ •ផលវិបាកនៃការព្យាបាលដោយគីមី (Chemotherapy)៖  មិនឃ្លានអាហារ ចង្អោរ ក្អួតអស់កម្លាំង ជ្រុះសក់ រាក ថយចុះនៃកោសិកាឈាមស ការប្រែប្រួលស្បែកបាតដៃ និងជើង ឈឺមាត់ កើនឡើងនៃការឆ្លងមេរោគ រាក ថយចុះកោសិកាឈាម និងអាចរួមបញ្ចូលនូវការឡើងកម្តៅ ឬការឈឺចាប់ក្នុងករណីព្យាបាលតាមរយៈ Chemoembolization។  ជាចុងក្រោយលោកស្រីវេជ្ជបណ្ឌិតខបានមានប្រសាសន៍ថាគ្រប់អ្នកជំងឺគួរមានការថែទាំសុខភាពក្រោយពេលទទួលដែលការព្យាបាលដូចរៀបរាប់ខាងលើដូចជា របបអាហារ ចៀសវាងការមានរបួស អនាម័យខ្ពស់ និង  គោរពការណាត់ជួបនៃការព្យាបាលឲ្យបានតឹងតែង (ហាមគេចវេសពីការព្យាបាលប្រសិនគ្មានហេតុផលចាំបាច់)៕ ស្វែងយល់បន្ថែម៖  តើការព្យាបាលជំងឺមហារីកថ្លើមមានអ្វីខ្លះ? បកស្រាយដោយ៖  លោកស្រីវេជ្ជបណ្ឌិត Turobova Tatianaវេជ្ជបណ្ឌិតឯកទេសជំងឺមហារីកចំពោះកូនក្មេង និងមហារីកទូទៅដែលសព្វថ្ងៃជាប្រធានផ្នែកមហារីកនៅមន្ទីរពេទ្យសាកលវិទ្យាល័យអន្តរជាតិសែនសុខ ©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporationចំពោះគ្រប់អត្ថបទដោយ គ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលង គ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

ចែករំលែក

សម្រាប់កុមារ ចក្ខុវិញ្ញាណត្រូវបានប្រើប្រាស់ច្រើនជារៀងរាល់ថ្ងៃជាពិសេសពេលទៅសាលារៀនដោយសារតែការរៀនសូត្រភាគច្រើនត្រូវការប្រើនេត្រាទាំងទ្វេជាប្រចាំ។ ហេតុនេះហើយ ក្នុងនាមជាឱពុកម្តាយ អ្នកត្រូវមានការយកចិត្តទុកដាក់ខ្ពស់លើសុខភាពភ្នែករបស់គេ។ ប្រសិនបើកុមារកើតមានបញ្ហាភ្នែកនោះ វាងាយនឹងរីករាលដាលចូលដល់ដំណាក់កាលធ្ងន់ធ្ងរ ដែលនឹងបង្កឲ្យប៉ះពាល់ដល់អនាគតរបស់ពួកគេ។ តែខាងក្រោមនេះជាភាពមិនប្រក្រតី៨យ៉ាងនៃភ្នែកកូនរបស់អ្នក ដែលអ្នកគួរតែមានការព្រួយបារម្ភ បើវាកើតមានចំពោះបុត្ររបស់អ្នក ៖ ·អង្គុយមើលទូរទស្សន៍ ឬកាន់សៀវភៅជិត និងយូរពេក ៖ ការដែលការអង្គុយមើលទូរទស្សន៍ជិតពេក ហើយចំណាយពេលយូរពេកនឹងធ្វើឲ្យប៉ះពាល់ដល់សុខភាពភ្នែក បានក្លាយជាពាក្យដែលគេនិយាយតៗគ្នារហូត ហើយវាក៏ក្លាយជាចំណុចដំបូងគេដែលគេនឹកឃើញដល់រាល់ពេលដែលនិយាយពីគុណវិបត្តិនៃការមើលទូរទស្សន៍។ ប្រសិនបើកូនរបស់អ្នកមិនអាចមើលរូបភាពផ្សេងៗពីដោយមិនខិតចូលជិតទេនោះ មានន័យថាគេមានបញ្ហាម្ញ៉ូបឆ្ងាយហើយ។ ·ការញីភ្នែកញឹកញាប់ ៖ កុមារញីឧស្សាហ៍ញីភ្នែក ពេលដែលមានអផ្សុក ឬមិនសប្បាយចិត្ត។ ប៉ុន្តែ បើសិនគេញីភ្នែកពេលដែលគេកំពុងលេងអ្វី ហើយកំពុងសម្លឹងព្យាយាមសម្លឹងមើលអ្វីមួយនោះ នោះក៏អាចជាសញ្ញាថាគេមានបញ្ហាភ្នែកដែរ។ ·ពិបាកកំណត់ទីតាំងពេលអាន ឬប្រើម្រាមដៃចង្អុលតាមជួរដែលត្រូវអាន ៖ ពេលចាប់ផ្តើមអានដំបូង គេត្រូវការរបស់អ្វីម្យ៉ាងជាពិសេសម្រាមដៃ ចង្អុលតាមជួរដើម្បីងាយស្រួលអាន។ តែបើគេនៅតែបន្តប្រើដៃចង្អុលទៀតនោះ សូមសាកល្បងប្រាប់គេឲ្យដកដៃចេញ ប្រសិនបើគេមិនអាចធ្វើបាន នោះបានន័យថាគេមានបញ្ហាចក្ខុហើយ។ ·ងាយមានប្រតិកម្មឆ្លើយតបនឹងពន្លឺ និងការហៀរទឹកភ្នែកច្រើនពេក ៖ តើកូនរបស់អ្នកងាយមានប្រតិកម្មជាមួយពន្លឺក្នុងផ្ទះ ពន្លឺព្រះអាទិត្យ ឬភ្លើងflash នៃកាមេរ៉ាទេ? ប្រសិនបើគេមានអាការៈបែបនេះ គេងាយនឹងឈឺក្បាល ហើយចង់ក្អួត។ ម្យ៉ាងវាក៏អាចជារោគសញ្ញានៃបញ្ហាភ្នែកជាច្រើនទៀតផងដែរ។ ·បិទភ្នែកមួយចំហៀង ពេលអាន ឬមើលទូរទស្សន៍ ៖ ការបិទភ្នែកមួយចំហៀងជាញឹកញាប់បង្ហាញពីភាពមិនប្រក្រតីនៃចំណាំងបែរ និងកែវយឹត ដែលប៉ះពាល់ដល់លទ្ធភាពនៃការធ្វើការរួមគ្នារវាងភ្នែកទាំងពីរ។ ការបិទភ្នែកមួយចំហៀងពេលអាន ឬយកចិត្តទុកដាក់ធ្វើការនៅតុការិយាល័យ ឬការងារជាមួយកុំព្យូទ័រ អាចជាសញ្ញាណនៃបញ្ហាភ្នែកដែលគេហៅថា Convergence Insufficiency ។ ·ទទួលបានលទ្ធផលទាបជាងប្រក្រតី ៖ ប្រសិនបើបុត្ររបស់អ្នកមានភាពលំបាកអាន ឬសម្លឹងមើលការសរសេររបស់លោកគ្រូអ្នកគ្រូនៅលើក្តារខៀន ដែលបណ្តាលមកពីសមត្ថភាពសម្លឹងមើលចុះខ្សោយ គេអាចនឹងលាក់បាំងជាមួយនឹងអ្នក។ ហើយជាលទ្ធផល ពិន្ទុរបស់គេក៏ចាប់ផ្តើមធ្លាក់ចុះ។ អ្វីដែលអ្នកគួរធ្វើ គឺនាំពួកគេទៅពិនិត្យសុខភាពភ្នែកជាមួយពេទ្យជំនាញ។ ·ចៀសវាងការប្រើប្រាស់កុំព្យូទ័រ ៖ ដោយសារតែការសម្លឹងមើលឧបករណ៍ឌីជីថល បណ្តាលឲ្យកើតមានជម្ងឺភ្នែកនោះ សូមធ្វើការណែនាំឲ្យកូនរបស់អ្នកសម្រាកភ្នែករយៈពេល២០នាទីម្តង ដើម្បីងាកទៅមើលអ្វីផ្សេងឲ្យបានយ៉ាងតិច២០វិនាទី។ ប្រសិនបើនៅតែមានបញ្ហារកាំភ្នែកទៀត សូមនាំគេទៅធ្វើការពិនិត្យភ្នែកម្តង។ ·ប្រឹងសម្លឹង ឬផ្អៀងក្បាល ដើម្បីមើលអ្វីមួយឲ្យកាន់តែច្បាស់ ៖ ដើម្បីចៀសវាងបញ្ហាភ្នែកនាពេលអនាគត អ្នកគួរតែជ្រើសរើសកន្លែងអង្គុយដែលនៅមិនសូវឆ្ងាយពីក្តារខៀនសម្រាប់កូនរបស់អ្នក ហើយសហការជាមួយនឹងលោកគ្រូអ្នកគ្រូរបស់គេ។ ដោយសូមឲ្យគាត់ធ្វើការរាយការណ៍ ប្រសិនបើកូនរបស់អ្នកមានលក្ខណៈអ្វីមិនប្រក្រតី។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ប្រាកដណាស់ អ្នកក៏អាចជួយខ្លួនឯងបានផងដែរ ស្របពេលដែលវេជ្ជបណ្ឌិត ឬឱសថការីរបស់អ្នកព្យាយាមកាត់បន្ថយកត្តាដែលនាំឲ្យមានការប្រើប្រាស់ថ្នាំមិនបានត្រឹមត្រូវតាមរយៈការណែនាំផ្សេងៗ។ ដូចនេះ អ្នកត្រូវស្តាប់តាមការណែនាំរបស់វេជ្ជបណ្ឌិត ឬឱសថការីពេលទទួលឱសថមកព្យាបាលតាមរយៈការសាកសួរឲ្យបានច្បាស់លាស់អំពីគោលបំណងនៃការប្រើប្រាស់ របៀបប្រើប្រាស់ កម្រិតប្រើប្រាស់ និងរយៈពេលប្រើប្រាស់ឱសថ នោះអ្នកនឹងអាចចៀសផុតពីការប្រើប្រាស់ឱសថមិនបានត្រឹមត្រូវ។  ការផ្ទៀងផ្ទាត់ឡើងវិញ ក្រោយទទួលបានឱសថជាមួយនឹងឱសថការី៖ •កត់ព័ត៌មានសំខាន់ៗដែលបានណែនាំដោយឱសថការី •សួរឡើងវិញនូវឈ្មោះឱសថ គោលបំណងនៃការប្រើប្រាស់ របៀបប្រើប្រាស់ កម្រិតប្រើប្រាស់ រយៈពេលប្រើប្រាស់  ផលរំខាន ប្រតិកម្ម ឬអន្តរកម្មជាមួយនឹងឱសថដទៃ ឬអាហារផ្សេងៗ ការរក្សាទុក និងការចៀសវាងផ្សេងៗអំឡុងពេលប្រើប្រាស់ឱសថជាដើម •គួរទទួលឱសថដែលមានការសរសេរសេចក្តីណែនាំពីលើកញ្ចប់  ឬប្រអប់ឱសថទើបជាការប្រសើរ  •សួរជានិច្ច ប្រសិនបើអ្នកមិនយល់  ឬកត់សម្គាល់មានអ្វីប្លែក  ដូចជាការផ្លាស់ប្តូរមុខថ្នាំ ឬកម្រិតថ្នាំខុសពីមុន •អ្នកគួរនិយាយ ឬបញ្ជាក់ឡើងវិញឲ្យឱសថការីស្តាប់ ដើម្បីប្រាកដថាអ្នកបានយល់ច្បាស់ អំពីរបៀបប្រើប្រាស់ កម្រិតប្រើប្រាស់ និងរយៈពេលប្រើប្រាស់ឱសថ •ប្រសិនបើអ្នកមិនអាចស្តាប់នូវការណែនាំបានល្អ អ្នកគួរឲ្យគ្រួសារ ឬមិត្តភក្តិជូនអ្នកទៅ ដើម្បីឲ្យពួកគេជួយស្តាប់ការណែនាំ។ ជាចុងក្រោយ លោកបណ្ឌិត​ បានមានប្រសាសន៍ថា ឥទ្ធិពលទៅលើប្រសិទ្ធភាពនៃការព្យាបាល និងសុវត្ថិភាពរបស់អ្នកជំងឺ ធ្វើឲ្យរាល់ការព្យាបាលដោយឱសថ ចាំបាច់ត្រូវស្ថិតក្រោមការណែនាំ ឬតាមដានពីវេជ្ជបណ្ឌិត ឬឱសថការី និងចៀសវាងការប្រើប្រាស់ឱសថដោយខ្លួនឯង ពីព្រោះអ្នកមិនបានដឹងទេថា ការប្រើប្រាស់ឱសថមិនបានត្រឹមត្រូវនោះអាចផ្តល់ផលអវិជ្ជមាន និងធ្ងន់ធ្ងរកម្រិតណាដល់អ្នកផ្ទាល់៕ ស្វែងយល់បន្ថែម៖ ការប្រើប្រាស់ឱសថដោយសុវត្ថិភាពសំដៅលើអ្វីខ្លះ? ប្រឹក្សាយោបល់ដោយ ៖ បណ្ឌិត បូរី សុថ្ថាវីរៈ សាស្ត្រាចារ្យនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ក្រោយពីត្រឡប់ពីធ្វើការ ឬមកពីរៀនវិញ តែងតែអស់កម្លាំង មិនចង់ធ្វើអ្វីក្រៅអំពីទម្រេតខ្លួនឲ្យបានបន្តិច ក៏អស់ចិត្តដែរ។ ប្រាកដទេថាការធ្វើបែបនេះ ជួយឲ្យអ្នកមានថាមពលឡើងវិញ?បន្ទាប់ពីបំពេញការងារ ឬសិក្សាពេញមួយថ្ងៃហើយក៏ដោយ អ្នកនៅមានកិច្ចការផ្សេងទៀតជាច្រើនដែលត្រូវធ្វើបន្ថែមដូចជា ធ្វើកិច្ចការសាលា បង្ហើយការងារមួយចំនួន ឬរៀបគម្រោងនានាសម្រាប់ថ្ងៃស្អែក។ ហេតុនេះអ្នកត្រូវប្រាកដថាអ្នកមានថាមពលគ្រប់គ្រាន់ ក្នុងការបំពេញការងារទាំងនោះ។ មិនត្រឹមតែអាហារទេដែលផ្តល់ឲ្យអ្នកនូវថាមពល លំហាត់ប្រាណក៏ជួយអ្នកបានដូចគ្នា  បើចង់ដឹងច្បាស់ពីហេតុផល និងប្រភេទលំហាត់ប្រាណនានា សូមធ្វើការតាមដានជាមួយ ហេលស៍ថាម ដូចខាងក្រោម៖ ហេតុអ្វីបានជាការហាត់ប្រាណអាចផ្តល់ថាមពលដល់រាងកាយ? មនុស្សភាគច្រើនតែងគិតថាឲ្យតែហាត់ប្រាណរួច ដឹងតែអស់កម្លាំង បើមិនតិចក៏ច្រើនដែរហើយអ្នកអាចជាម្នាក់ដែលគិតបែបនេះ។ពិសេសគឺបន្ទាប់ពីត្រឡប់មកពីធ្វើការឬពីសាលាដោយយល់ថាខ្លួនឯងអស់កម្លាំងស្រាប់ទៅហើយ បើទៅហាត់ប្រាណទៀតរឹតតែហត់។ ហេតុផល២យ៉ាង អាចប្តូរការគិតរបស់អ្នកបានដែលបង្ហាញយ៉ាងជាក់លាក់ថាលំហាត់ប្រាណអាចផ្តល់ថាមពលដោយផ្ទាល់រួមមាន៖ •បង្កើនកម្រិត Endorphins ដែលជាអ័រម៉ូនធម្មជាតិ ត្រូវបានបញ្ចេញនៅរាល់ពេលអ្នកធ្វើលំហាត់ប្រាណ ផ្តល់ឲ្យអ្នកមានអារម្មណ៍មានថាមពល និងស្វាហាប់ជាងមុន បង្កើនការផ្តោតអារម្មណ៍ក្នុងការធ្វើអ្វីផ្សេងៗ និងផ្តល់ឲ្យអ្នកនូវការត្រៀមខ្លួនជាមួយនឹងដំណោះស្រាយបញ្ហានានា បន្ទាប់ពីការហាត់ប្រាណសមស្រប ព្រោះ Endorphinsជួយជំរុញថាមពលរាងកាយអ្នកប្រកបដោយប្រសិទ្ធភាព។ •បង្កើនសុខភាពបេះដូងសរសៃឈាមឲ្យដំណើរការបានល្អ ផ្តល់ឲ្យអ្នកនូវការធ្វើកិច្ចការបានច្រើនជាងមុន និងប្រសើរបំផុតជារៀងរាល់ថ្ងៃ។នៅពេលដែលអ្នកហាត់ប្រាណជាប្រចាំពិសេសនៅពេលល្ងាចបន្ទាប់ពីអ្នកមកដល់ផ្ទះត្រឹមតែ១៥នាទីឬ៣០នាទីនោះអ្នកនឹងអាចបញ្ចប់កិច្ចការនពេលយប់តាមគម្រោងរបស់អ្នកដោយជោគជ័យ។ ហើយអ្នកនឹងគេងលក់ស្រួល ស្ងប់ហើយមានអារម្មណ៍ថាគេងឆ្អែត ផ្ទុយពីការគេងច្រើនតែនៅតែអស់កម្លាំង។ ហេតុផលនៃការហាត់ប្រាណជាប្រចាំ ទោះជានៅពេលព្រឹក ឬល្ងាចគឺ អ្នកនឹងមានថាមពលច្រើនជាងធម្មតា ហើយមិនឆាប់អស់កម្លាំងទោះជាអ្នកធ្វើការ ឬសិក្សាពេញមួយថ្ងៃក៏ដោយ។ ប្រភេទកីឡាដែលមានប្រសិទ្ធភាពបំផុត? ការហាត់ប្រាណជាប្រចាំពិតជាសំខាន់ប៉ុន្តែការជ្រើសរើសប្រភេទកីឡាសមស្រប និងរយៈពេលហាត់គឺកាន់តែសំខាន់ដើម្បីឲ្យអ្នកទទួលបានអត្ថប្រយោជន៍តាមការរំពឹងទុក។ ភាគច្រើននៃប្រភេទលំហាត់ប្រាណដែលផ្តល់ថាមពលដល់អ្នកបាន ជាលំហាត់ប្រាណដែលប្រើដង្ហើម(aerobic) មានន័យថាប្រើប្រាស់អុកស៊ីហ្សែនដើម្បីភ្ញោចទៅបេះដូង និងប្រព័ន្ធដំណកដង្ហើមដូចជា ការរត់ត្រឹកៗ ដើរ ធាក់កង់ ឬហែលទឹក។ ប៉ុន្តែត្រូវចាំថា គ្រប់សកម្មភាពរបស់អ្នកសុទ្ធតែអាចជាការហាត់ប្រាណ តួយ៉ាង  ក្រោយត្រឡប់មកដល់ផ្ទះល្ងាច  អ្នកអាចធ្វើសកម្មភាពនានាដែលតម្រូវឲ្យអ្នកដើរទៅមកៗនៅក្នុងផ្ទះឬជុំវិញផ្ទះដូចជាការស្រោចទឹកផ្កាឬដំណាំផ្សេងៗនេះវាក៏ជាឱកាសក្នុងការផ្តល់ថាមពលពីធម្មជាតិបៃតងនៃផ្ទះអ្នកបានផងដែរ។ម៉្យាងអ្នកអាចហាត់ប្រាណជាលក្ខណៈការធ្វើចលនាដៃជើងការលើកដៃជើងឬពត់ខ្លួនអមជាមួយបទភ្លេងដែលអ្នកចូលចិត្តវាពិតជាឱសថទិព្វផ្តល់ថាមពលដ៏អស្ចារ្យដល់អ្នកបន្ទាប់ពីហត់នឿយនឹងកាងារដ៏មមាញឹករបស់អ្នក។ចំពោះរយៈពេលនៃការចាប់ផ្តើមដ៏ល្អបំផុតគឺ ត្រឹម១០នាទីឡើងទៅ១៥នាទីឬ៣០នាទី និងយ៉ាងហោចណាស់ក៏៣ដងក្នុងមួយសប្តាហ៍ដែរ។ វាគឺជាការសម្រេចចិត្តរបស់អ្នក ថាតើអ្នកនៅបន្តគេងមើលទូរទស្សន៍ ឬទូរស័ព្ទបន្ទាប់ពីអ្នកទៅដល់ផ្ទះទៀត ឬយ៉ាងណា? បើអ្នកក៏ដឹងខ្លួនឯងហើយថា ធ្វើបែបនេះ អ្នកមិនមានអារម្មណ៍ទៅធ្វើកិច្ចសាលា បង្ហើយការងារ ឬធ្វើគម្រោងសម្រាប់ស្អែក ដែលអ្នកតែងតែប្រាប់ខ្លួនឯងរាល់ថ្ងៃថានឹងធ្វើ។ ផ្លាស់ប្តូររបៀបរបបរស់នៅរបស់អ្នក គឺជាការផ្លាស់ប្តូរជីវិតរបស់អ្នកដូច្នោះដែរ… ©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

ចែករំលែក

យោងទៅតាមការបកស្រាយរបស់អ្នកឯកទេសថ្លើម ក្រពះ ពោះវៀន បានឲ្យដឹងថា “អ្នកជំងឺមិនអាចដឹងបានទេថាថ្លើមរបស់ខ្លួនកំពុងតែចុះខ្សោយព្រោះវានឹងវិវឌ្ឍបន្តិចម្ដងៗយ៉ាងស្ងប់ស្ងាត់ ហើយដល់ពេលដែលចេញរោគសញ្ញាគឺធ្ងន់ធ្ងរបាត់ទៅហើយ” បើដូច្នោះ តើយើងគួរធ្វើដូចម្ដេច? បើចង់ជ្រាបច្បាស់សូមតាមដានអត្ថបទខាងក្រោមនេះ។  ការខ្សោយថ្លើមមានន័យថាមុខងារថ្លើមមានការថយចុះដែលបណ្ដាលមកពីការខូចខាតនៃកោសិកាថ្លើម ដោយការរលាកស្រួចស្រាវ ឬរ៉ាំរ៉ៃដែលនាំឲ្យមានការរឹង ឬក្រិនសាច់ថ្លើម ហើយជាមូលហេតុបណ្តាលឲ្យវាមិនអាចបំពេញមុខងារបានល្អ។​  ជាការពិត ការដែលថ្លើមរបស់អ្នកចុះខ្សោយនេះ មកពីកត្តាជាច្រើនដែលកើតពីការទទួលអាហារមិនបានត្រឹមត្រូវ ឬការឆ្លងមេរោគផ្សេងៗ ៖ • ការរលាកថ្លើមប្រភេទអា ស្រួចស្រាវ (Acute Hepatitis A) • វីរុសរលាកថ្លើមប្រភេទបេ ឬសេ (Hepatitis B, C virus) • ការប្រើប្រាស់ថ្នាំមួយចំនួនដែលនាំឲ្យពុលថ្លើម • ជំងឺខ្លាញ់រុំថ្លើម • អ្នកផឹកស្រាច្រើន • និងជំងឺកម្រមួយចំនួនដូចជា ជំងឺលើសជាតិដែក(Hemochromatosis) ជំងឺ Willson’s disease និងជំងឺដែលទាក់ទងនឹងប្រព័ន្ធភាពស៊ាំ (Autoimmune disease) ។ ជាចុងក្រោយ លោកវេជ្ជបណ្ឌិតបានសំណូមពរដល់ប្រជាជនទាំងអស់គួរធ្វើការពិនិត្យសុខភាពរៀងរាល់៦ខែ ឬ១ឆ្នាំម្ដងជាមួយនឹងគ្រូពេទ្យជំនាញ ព្រោះថាក្នុងប្រទេសយើងសម្បូរទៅដោយវីរុសរលាកថ្លើមប្រភេទB និងCដែលមិនមានចេញនូវរោគសញ្ញាឲ្យយើងដឹងឡើយ។ ដូចនេះ បើយើងធ្វើការពិនិត្យសុខភាពបានទៀងទាត់ យើងអាចនឹងទទួលការព្យាបាលទាន់ពេលវេលាមុនពេលដែលវិវឌ្ឍទៅជាការខ្សោយថ្លើមធ្ងន់ធ្ងរ៕ ស្វែងយល់បន្ថែម៖ ធ្វើដូចម្ដេចទើបដឹងថាខ្សោយថ្លើម? បកស្រាយដោយ ៖ វេជ្ជបណ្ឌិត  ហាក់ចាន់​ ភក្តី ឯកទេសថ្លើមក្រពះពោះវៀននៃគ្លីនិកឯកទេស អេគីប​  ©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

មិនថាយ៉ាងណាបញ្ហាមុខខ្លាញ់រងើមនៅតែធ្វើឲ្យមនុស្សជាច្រើនពិបាកចិត្តមិនតិចទេសំខាន់ពេលកាន់តែពិបាកចិត្តមុខក៏កាន់តែខ្លាញ់ថែមទៀត ហេតុអ្វី? ហើយគួរធ្វើដូចម្តេចទៅ?ស្បែកមុខប្រេងជាបញ្ហាមួយដែលអាចកើតមានលើមនុស្សគ្រប់វ័យជាពិសេសវ័យជំទង់។វាអាចបង្កបញ្ហាលើផ្ទៃមុខដូចជាមុនជាំនិងបញ្ហាផ្សេងៗទៀតជាច្រើនបើទោះបីជាប្រេងនៅលើស្បែកមាននាទីជួយការពារស្បែក ផ្តល់សំណើម  និងប្រឆាំងជាមួយភាពចាស់តាមវ័យក៏ដោយ។  បើដូច្នេះតាមដានជាមួយហេលស៍ថាមអំពីដំណោះស្រាយប្រកបដោយភាពវៃឆ្លាតទៅលើស្បែកមុខប្រេងរបស់អ្នក។ ផ្លាស់ប្តូររាល់ទម្លាប់មិនល្អប្រចាំថ្ងៃដែលជាកត្តាជំរុញឲ្យស្បែកមុខឡើងប្រេង៖ •គេងឲ្យបានគ្រប់គ្រាន់ ព្រោះថាប្រសិនបើអ្នកគេងមិនគ្រប់គ្រាន់នោះនឹងធ្វើឲ្យអ្នកឆាប់អស់កម្លាំង និងក្លាយជាមូលហេតុនៃការបញ្ចេញប្រេងលើស្បែកកើនឡើង។ •កាត់បន្ថយស្រេ្តសព្រោះកាលណាស្ត្រេសរាងកាយអ្នកនឹងបង្កើនអ័រម៉ូនអង់ដ្រូសែនដែលជាមូលហេតុចម្បងបង្កឲ្យស្បែកបញ្ចេញប្រេងច្រើនជាងធម្មតា។ •ជ្រើសរើសផលិតផលថែរក្សាស្បែកឲ្យបានត្រឹមត្រូវ និងស័ក្តិសមជាមួយស្បែកមុខរបស់អ្នក ។ •លាងសម្អាតមុខ២ទៅ៣ដងក្នុងមួយថ្ងៃចៀសវាងលាងញឹកញាប់ពេកធ្វើឲ្យស្បែកស្ងួតខ្លាំងនិងជាហេតុផលធ្វើឲ្យស្បែករឹតតែបញ្ចេញប្រេងច្រើនជាងធម្មតា។ •បន្ថយការបរិភោគប្រៃ អាហារដែលសម្បូរដោយខ្លាញ់ ស្ករ តែចាស់ កាហ្វេបារី ភេសជ្ជៈដែលមានអាល់កុលច្រើនពេកនិងប្រភេទអាហារកំប៉ុងហើយប្តូរមកបរិភោគប្រភេទបន្លែពណ៌បៃតងទឹកផ្លែឈើស្រស់ៗនិងរក្សាការញ៉ាំទឹកឲ្យបានយ៉ាងហោចណាស់៨កែវក្នុងមួយថ្ងៃ។ •កាត់បន្ថយពីការប៉ះពាល់ផ្ទាល់នៃស្បែកពីពន្លឺព្រះអាទិត្យដោយសារតែពន្លឺព្រះអាទិត្យអាចធ្វើឲ្យស្បែកអ្នកស្ងួតដែលជំរុញឲ្យក្រពេខ្លាញ់បង្កើនការផលិតកាន់តែច្រើន។ •ប្រឹក្សាជាមួយវេជ្ជបណ្ឌិតឯកទេស ពីការបញ្ឈប់ ឬប្តូរការប្រើថ្នាំពន្យារកំណើត និងប្រភេទថ្នាំបង្កើនការបញ្ចេញអ័រម៉ូនមួយចំនួន ព្រោះថាថ្នាំទាំងនោះធ្វើឲ្យរាងកាយបាត់បង់ជាតិទឹក និងបង្កើនការផលិតខ្លាញ់ទ្វេដង។ ក្រៅពីការផ្លាស់ប្តូរទម្លាប់ទាំងនេះ លោកអ្នកគួរធ្វើការថែរក្សាស្បែកមុខដោយវិធីធម្មជាតិ ដើម្បីឲ្យអ្នកទទួលបានលទ្ធផលកាន់តែប្រសើរ៖ •ប្រទាលកន្ទុយក្រពើ៖ កាត់ប្រទាលកន្ទុយក្រពើជាពីររួចចៀរយកផ្នែកសម្បកចេញ បន្ទាប់មកយកសាច់ប្រទាលបិតលើផ្ទៃមុខ ទុកឲ្យស្ងួតប្រហែល១០ទៅ១៥នាទីសឹមលាងសម្អាតចេញជាមួយទឹកស្អាត។លោកអ្នកអាចអនុវត្តវិធីនេះ១ទៅ២ដងក្នុងមួយថ្ងអាចជួយរក្សាជាតិទឹក និងផ្តល់សំណើមលើផ្ទៃមុខនិងបន្ថយការផលិតប្រេងលើស្បែក។ •យ៉ាអួ៖ មិនត្រឹមតែសម្រាប់ញ៉ាំលោកអ្នកអាចប្រើយ៉ាអួលាបឲ្យសព្វលើផ្ទៃមុខទុកចោលប្រហែល១៥នាទីបន្ទាប់មកលាងជាមួយនឹងទឹកស្អាតដែលលោកអ្នកអាចអនុវត្តបានម្តងក្នុងមួយថ្ងៃដើម្បីសម្រួលការផលិតប្រេងលើស្បែក។ •ត្រសក់៖ ចិតត្រសក់ជាចំណិតស្តើងៗហើយបិតលើផ្ទៃមុខរបស់អ្នកទុកចោលមួយយប់រួចលាងសម្អាតដោយទឹកក្តៅឧណ្ហៗនៅពេល ព្រឹកបន្ទាប់ ជារៀងរាល់ថ្ងៃ អាចបន្ថយការផលិតខ្លាញ់ដោយប្រសិទ្ធភាព។ ដល់ពេលហើយដែលអ្នកត្រូវផ្លាស់ប្តូរទម្លាប់អាក្រក់ៗទាំងនោះចោលហើយបង្កើនការថែរក្សាបន្ថែមអញ្ចឹងទោះមុខខ្លាញ់រងើមប៉ុណ្ណាក៏គ្មានបញ្ហាទៀតដែរ… ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ប្រជាជនកម្ពុជាជាច្រើននាក់កំពុងជួបប្រទះជាញឹកញាប់នូវបញ្ហាអាល្លែកហ្ស៊ីច្រមុះ ឬហៅថជំងឺគ្រុនផ្តាសាយ ដែលបញ្ហានេះកើតមានលើមនុស្សគ្រប់វ័យ មិនថាក្មេងចាស់ ប្រុសឬស្រីនោះទេ។ ជំងឺនេះមានការប៉ះពាល់ច្រើន ទាំងការរស់នៅរបស់ប្រជាជន ក៏ដូចជាសេដ្ឋកិច្ចរបស់ប្រទេសជាតិ។ មូលហេតុ បញ្ហារលាកច្រមុះ ឬអាល្លែកហ្ស៊ី ជាញឹកញប់គេហៅថាអាល្លែកហ្ស៊ី  កើតឡើងនៅពេលដែលប្រព័ន្ធការពាររាងកាយប្រឆាំងទៅនឹងភាគល្អិតនៅក្នុងខ្យល់ដែលអ្នកដកដង្ហើមចូល មានន័យថាអ្នកមានប្រតិកម្មទៅនឹងពួកវា។ កត្តាដែលបង្កត្រូវបានបែងចែកជាពីរ គឺកត្តាខាងក្នុង និងខាងក្រៅ ហើយតែងតែស្តែងចេញជារោគសញ្ញាមួយចំនួនផងដែរ៖ •កណ្តាស់  •ហៀរសំបោរទឹកភ្នែក  •រមាស់ តឹងច្រមុះ  •រមាស់ក្នុងក្រអូមមាត់ •សាច់ច្រមុះរីកធំ •ឬអាចឈានដល់បាត់បង់ការស្រង់ក្លិន  ជាចុងក្រោយលោកវេជ្ជបណ្ឌិត បានមានប្រសាសន៍ថា ជំងឺនេះមិនមានភាពកាចសាហាវទេ តែវាជាប្រភេទជំងឺរ៉ាំរៃ។ ប្រសិនបើប្រជាជនទាំងអស់មានការអាការៈដូចដែលបានរៀបរាប់ខាងលើគួរតែរួសរាន់ទៅជួប ពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេស ដើម្បីធ្វើការព្យាបាលត្រឹមត្រូវ និងទាន់ពេលវេលា ទោះបីជំងឺនេះមិនមានភាពធ្ងន់ធ្ងរ តែវាអាចប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃរបស់យើងបាន៕ ស្វែងយល់បន្ថែម៖ អាល្លែកហ្ស៊ីច្រមុះ មិនកាចសាហាវ តែស្មុគស្មាញ បកស្រាយដោយ ៖​ វេជ្ជបណ្ឌិត ថុង ម៉េងឡុង ប្រធាននៃសមាគមជំងឺត្រចៀក ច្រមុះ បំពង់ក កម្ពុជា និងជាអនុប្រធាននៃមន្ទីរពេទ្យព្រះអង្គឌួង ព្រមទាំងជាប្រធាននៃបន្ទប់ពិគ្រោះជំងឺ ថុង ម៉េងឡុង ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ការងូតទឹកឲ្យទារកគឺជាសកម្មភាពដ៏សំខាន់ និងជាកាយវិការមួយធ្វើឲ្យឳពុកម្តាយព្រមទាំងកូនមានពេលវេលានៅជាមួយគ្នា និងរឹតបន្តឹងចំណងនៃក្តីស្រឡាញ់។ ប៉ុន្តែទោះបីជាយ៉ាងណា ក៏ការងូតទឹកឲ្យកូនតូច តម្រូវឲ្យមានការប្រុងប្រយ័ត្នជាមុនឲ្យបានច្រើនដែរ។ ខាងក្រោមនេះជាការប្រុងប្រយ័ត្នមួយចំនួនដែលអ្នកគួរអនុវត្តនៅពេលងូតទឹកឲ្យកូនតូចជាទីស្រឡាញ់របស់អ្នក៖ • កំណត់បរិមាណទឹកឲ្យបានត្រឹមត្រូវ កុំឲ្យច្រើនពេក ឬមិនត្រូវលើសពី២ឬ៣អ៊ីញ នៅក្នុងអាងងូតទឹកសម្រាប់ទារករបស់អ្នកទេ។ • មិនត្រូវទុកកូនតូចរបស់អ្នកឲ្យនៅម្នាក់ឯងក្នុងទឹកឡើយ សូម្បីតែរយៈពេលខ្លី ទោះជាពេលអ្នកលើកទូរស័ព្ទ ឬទៅបិតចង្ក្រានក៏ដោយ។ ប្រសិនបើអ្នកត្រូវចាកចេញពីបន្ទប់ទឹកដើម្បីទៅរក្សាអ្វីដែលសំខាន់ ត្រូវលើកកូនតូចរបស់អ្នកចេញពីទឹករុំនឹងកន្សែងពោះគោ និងនាំគាត់ទៅជាមួយអ្នក។ ហើយនៅពេលដែលអ្នកនាំគាត់ទៅងូតទឹកវិញ សូមយកកន្សែងពោះគោស្ងួតទៅជាមួយ ដើម្បីទុកជូតខ្លួនឲ្យគាត់នៅពេលងូតទឹករួច។ • អ្នកត្រូវប្រាកដថាទឹកមានសភាពក្តៅឧណ្ហៗល្មម ក្នុងកម្រិត៣៧ ទៅ៣៨អង្សា មិនក្តៅខ្លាំងពេក ព្រោះស្បែកទារកមានសភាពស្តើងជាងស្បែកយើងធម្មតា ហើយវាងាយនឹងមានប្រតិកម្មទៅនឹងកម្តៅខ្លាំង អាចរលាក និងក្រហម។ ប្រសិនបើអ្នកមិនប្រាកដអំពីសីតុណ្ហភាពដែលមានសុវត្ថិភាពអ្នកអាចប្រើឧណ្ហមាត្រ (ប្រដាប់ស្ទង់កម្តៅ) ដែលលោកអ្នកអាចរកទិញបាននៅតាមហាងលក់ផលិតផលថែទាំទារក ឬនៅឱសថស្ថាននៅជិតផ្ទះអ្នក។ ឧបករណ៍ដ៏សាមញនេះ គឺធ្វើការផ្លាស់ ប្តូរពណ៌ ដើម្បីបញ្ជាក់ពីកម្រិតកម្តៅថាមានសុវត្ថិភាពឬអត់។ • សូមប្រើអាងងូតទឹកប្រភេទជ័រ ដែលមានទំហំសមស្របសម្រាប់ទារករបស់អ្នក ដែលអាចសម្គាល់បានដោយ មានច្រកតូចល្មមទំហំចាប់ពី ៦.៥អ៊ីងឡើងទៅ។ ទំហំច្រកនេះបង្កភាពងាយស្រួលសម្រាប់អ្នកក្នុងការដាក់ក្បាលកូនតូចរបស់អ្នក រក្សាឲ្យផុតពីទឹកពេលកំពុងងូត។ • ប្រើសាប៊ូដែលមានកម្រិតស្រាល ព្រោះវាផ្តល់នូវលក្ខណៈល្អប្រសើរសម្រាប់ស្បែកទារកក្នុងអំឡុងពេលមួយឆ្នាំដំបូងឬច្រើនជាងនេះ (ចាំថាដុំសាប៊ូពណ៌សមិនមែនជាប្រភេទសាប៊ូដុសខ្លួនទារកដែលស្រាលនោះទេ)។ សូមសាកល្បងប្រើសាប៊ូសម្រាប់ទារក ដែលមិនមានបន្ថែមក្លិនក្រអូប ឬប្រភេទសាប៊ូ Dove, Basis, ឬសាប៊ូNeutrogena។ ប្រើសាប៊ូក្នុងបរិមាណតិចរួមជាមួយនឹងការត្រដុសថ្នមៗ។ • គប្បីជ្រើសរើសសាប៊ូកក់សក់សម្រាប់ទារក ចៀសដាច់ខាតប្រើរួមជាមួយមនុស្សធំ ព្រោះផលិតផលសម្រាប់មនុស្សធំមានសារធាតុកាត់ខ្លាំង ថែមទាំងអាចធ្វើឲ្យក្រហាយភ្នែកទារកទៀតផង។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក
Top