- Mar 31, 2017 |
- 7 ឆ្នាំមុន |
- 11.2K មើល
អាហារមួយចំនួនបង្កឲ្យកើតមុន ឯអាហារខ្លះទៀតជាអ្នកការពារនិងព្យាបាល
បើទោះជាការកើតមុន អាចបណ្តាលមកពីបម្រែបម្រួលអ័រម៉ូនក្នុងរាងកាយក៏ដោយតែក៏នៅមានកត្តាផ្សេងៗ រួមផ្សំជាមួយដែរ។ ក្នុងនោះអាហារដែលយើងបរិភោគប្រចាំថ្ងៃ ក៏បានដើរតួយ៉ាងសំខាន់ទាំងការជួយព្យាបាល និងការពារ ហើយខ្លះក៏ផ្តល់ជាទុក្ខទោសដល់ស្បែកមុខដែលបង្កកើតមុនដែរ។ ការបកស្រាយខាងក្រោមនេះអាចឲ្យអ្នកស្វែងយល់បន្ថែម លើសារធាតុចិញ្ចឹមមានឥទ្ធិពលលើមុខ៖ អាហារដែលបង្កឲ្យកើតមុន៖ 1. កាហ្វេ ញ៉ាំកាហ្វេរាល់ថ្ងៃអាចជួយអ្នកពីការងងុយគេងបាន តែវាក៏អាចបង្កជាបញ្ហាមុនបានផងដែរ។ កាហ្វេមានសារជាតិធ្វើឲ្យអ័រម៉ូន Cortisolចេញមកច្រើន ដែលជាអ័រម៉ូនបណ្តាលឲ្យស្ត្រេស ហើយវាទៅភ្ញោចក្រពេញសេបូមរបស់ស្បែក និងបង្កឲ្យមានការរលាក។ 2. នំបុ័ង ក្នុងម្សៅនំបុ័ងមានសារធាតុម្យ៉ាងឈ្មោះថា Gluten ដែលធ្វើឲ្យអ្នកបន្ថយចំណង់អាហារ និងបង្កើនការរលាករបស់ស្បែក។ 3. ម្ទេស ការញ៉ាំអាហារដែលមានរសជាតិហិរខ្លាំងមិនត្រឹមតែអាចបង្កឲ្យមានផលប៉ះពាល់ដល់ប្រពន្ធ័រំលាយអាហារនោះទេតែក៏ធ្វើឲ្យកើនឡើងចរន្តឈាមរត់ជាហេតុធ្វើឲ្យមុខរបស់អ្នកឡើងក្រហម និងអាចឈានដល់ការកើតមុន។ ដូចនេះអ្នកកំពុងកើតមុនគួរតែញ៉ាំក្នុងបរិមាណសមស្រប។ 4. ពោតលីង វាសម្បូរទៅដោយ ខ្លាញ់មិនឆ្អែត អាមីដុង និងមានលាយជាមួយផលិតផលទឹកដោះគោ ដែលសុទ្ធតែជាភ្នាក់ងារបង្កឲ្យកើតមុន។ 5. ទឹកដោះគោ ឬផលិតផលទឹកដោះគោ វាជាប្រភពផ្តល់កាល់ស្យូម ដល់រាងកាយដ៏សំខាន់។ វាសម្បូរទៅដោយ អ័រម៉ូនលូតលាស់ និងធ្វើឲ្យការផលិតខ្លាញ់កើនឡើង។ 6. ភេសជ្ជៈ ភេសជ្ជៈកំប៉ុងមានជាតិស្ករច្រើន និងមិនមានកាកសរសៃ ដែលធ្វើឲ្យជាតិស្ករក្នុងឈាមកើនឡើង បង្កឲ្យកើតជាមុន។ 7. ខ្លាញ់សត្វ ការបរិភោគអាហារដែលមានសារជាតិខ្លាញ់ ដូចជាខ្លាញ់ជ្រូក ឬគោ អាចធ្វើឲ្យក្រពេញសេបូម មានភាពរាំងស្ទះ និងបង្កឲ្យកើតជាមុន។ អាហារដែលជួយព្យាបាលមុន៖ 1. អយស្ទ័រ ជាប្រភេទគ្រឿងសមុទ្រ សម្បូរសារធាតុស័ង្កសីជួយដល់ការធ្វើមេតាបូលីសបានល្អ ក៏ជាសារធាតុប្រឆាំងនឹងការរលាក ដែលអាចព្យាបាលជំងឺមុនបាន។ សារធាតុស័ង្កសីក៏មានក្នុងសាច់គោ គ្រាប់ស្វាយចន្ទី ឬគ្រាប់ល្ពៅដែរ។ 2. បន្លែពណ៌បៃតង វាសម្បូរទៅដោយ ក្លរ៉ូភីល ដែលមានសមត្ថភាពសម្លាប់មេរោគ និងបំផ្លាញជាតិពុលក្នុងឈាម ហើយក៏ជាអ្នកព្យាបាលមុនផងដែរ។ 3. រមៀត វាជាអ្នកប្រឆាំងនឹងការរលាក ជួយឲ្យស្បែកស្រស់ស្អាត និងអាចសម្លាប់បាក់តេរីដែលបង្កមុនបាន។ 4. ការ៉ុត វាជាប្រភពវីតាមីនA ដ៏សំខាន់ដែលមានមុខងារប្រឆាំងនឹងការកើតមុន និងជួយព្យាបាលមុនបានឆាប់រហ័ស។ 5. ត្រី ត្រីដែលសម្បូរពពួក អូមេហ្គា៣ ដូចជាត្រីសាលម៉ុនធូណាជាដើម ជាប្រភពប្រូតេអ៊ីនជួយឲ្យស្បែកបង្កើតកូឡាជែន ជួយស្បែកពីការរលាក និងប្រឆាំងពីការរីករាលដាលនៃជំងឺមុន។ 6. យាអ៊ួ វាជាប្រភេទ Probiotic ល្អបំផុត សម្រាប់ព្យាបាលមុនដែលបណ្តាលមកពីការរលាកចូលរួមបន្ថយការផលិតជាតិខ្លាញ់លើស្បែកនិងការពារការស្ទះរន្ធញើស។ អាហារដែលអាចការពារកុំឲ្យកើតមុន៖ • អាហារគួរញ៉ាំ ញ៉ាំទឹកឲ្យបានច្រើន៖ វាជាមូលដ្ឋានសំខាន់សម្រាប់សុខភាពល្អ និងជួយឲ្យស្បែកស្រស់ស្អាត។ ញ៉ាំតែបៃតង៖ ជួយឲ្យស្បែកមានអុកស៊ីហ្សែនគ្រប់គ្រាន់សម្រាប់ដកដង្ហើម និងជួយឲ្យឈាមរត់បានល្អ។ ការពារពីការកើតសម្លាក៖ បន្លែពណ៌បៃតង ដំឡូង ម្ទេសហាវៃ និងគ្រាប់អាល់មុនមានសមត្ថភាពការពារសម្លាកក្រោយពីកើតមុន។ • អាហារគួរចៀសវាង ស្ករ៖ ជាអ្នកផ្តើមឲ្យមានការរលាក ដែលជំងឺមុនគឺកើតឡើងពីការរលាកក្រពេញនៅក្រោមស្បែក។ មិនមែនថា មិនឲ្យញ៉ាំស្ករនោះទេ តែអាចជំនួសដោយញ៉ាំផ្លែឈើ ឬទឹកឃ្មុំវិញ។ ប្រេងដូង៖ ការញ៉ាំអាហារដែលធ្វើឡើងពីប្រេងដូង អាចបង្កឲ្យស្ទះរន្ធរោម បង្កជាការរលាក ឬកើតជាមុននៅលើថ្ពាល់ និងចង្កា។ តែកត្តានាំឲ្យមានបញ្ហានេះ គឺមកពីប្រេងដូងខូចគុណភាព ដូចនេះគួរតែពិនិត្យមើលមុនពេលទទួលទាន។ ការញ៉ាំគ្រឿងស្រវឹង៖ ព្រោះការញ៉ាំគ្រឿងស្រវឹង ធ្វើឲ្យសរីរាង្គរងការបំផ្លាញរួមទាំងស្បែកផងដែរ។ ពេលកើតមុន គឺធ្វើឲ្យេស្រ្តស និងមានអារម្មណ៍ឆេវឆាវ ដូចនេះគួរតែយកចិត្តទុកដាក់ចំពោះអាហារដែលញ៉ាំរាល់ថ្ងៃដែលជាផ្នែកមួយនៃបញ្ហា ក៏ដូចជាដំណោះស្រាយនៃការកើតមុនរបស់អ្នក។
ចែករំលែក