
- Jan 12, 2017 |
- 6 ឆ្នាំមុន |
- 1K មើល
សម្រេចក្តីស្រមៃក្លាយជាសហគ្រិន…
សម្រេចក្តីស្រមៃក្លាយជាសហគ្រិន… ក្តីសុបិន្តក្នុងការចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួន និងក្តីស្រមៃក្លាយខ្លួនជាអ្នកជំនួញប្រកបដោយភាពជោគជ័យមួយរូប នឹងមិនមែនគ្រាន់តែជាក្តីសុបិន្ត ឬក្តីស្រមៃមួយទៀតនោះទេ!!! វេទិកាពាណិជ្ជកម្ម (Business Forum) ដែលជាអង្គសិក្ខាសាលាប្រចាំឆ្នាំត្រូវបានរៀបចំឡើងជាពិសេសសម្រាប់សហគ្រិនវ័យក្មេង ដើម្បីបំផុសនូវគំនិត និងជ្រោមជ្រែងឲ្យពួកគេរកឲ្យឃើញនូវទស្សនវិស័យផ្ទាល់របស់ពួកគេនៅក្នុងអាជីវកម្ម កំពុងត្រឡប់មកជាថ្មី ដោយពាំនាំនូវប្រធាន និងបទពិសោធន៍ថ្មី ដោយមានការអញ្ជើញចូលរួមពីសំណាក់វាគ្មិនកិត្តិយស ដែលនឹងធ្វើការចែករំលែកនូវរឿងសម្ងាត់នៅពីក្រោយភាពជោគជ័យនៅក្នុងអាជីវកម្ម ក៏ដូចជាការជម្រុញទឹកចិត្តផងដែរ។ សម្រាប់ឆ្នាំ ២០១៧នេះ Business Forum នឹងត្រូវបានប្រារព្ធធ្វើឡើងនៅថ្ងៃអាទិត្យ ទី២២ ខែមករា ចាប់ពីម៉ោង១:០០ រសៀលដល់ម៉ោង ៥:០០ ល្ងាច នៅឯមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ។ សម្រាប់អ្នកដែលមានបំណងចូលរួមសិក្ខាសាលាដ៏មានសារប្រយោជន៍នេះ អ្នកអាចរកជាវសំបុត្រដោយផ្ទាល់នៅសាលាCamEd (CamEd Business School) ពីថ្ងៃពុធទី ១១ ដល់ថ្ងៃសុក្រទី ១៣ ខែមករា ចាប់ពីម៉ោង ៨:០០ ព្រឹកដល់ម៉ោង ៥:០០ ល្ងាច ឬ ទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ ៖ 069 499 739/ 012 22 62 49/ 017 494 968/ 012 22 62 89/ 086 639 914 ។ «កុំភ្លេចចូលរួមទាំងអស់គ្នា!!! ជាពិសេសសហគ្រិនវ័យក្មេង និងអ្នកដែលមានបំណងក្លាយជាសហគ្រិន ដើម្បីចាប់ផ្តើមរឿងរ៉ាវនៃអាជីវកម្មរបស់អ្នក…» Business Forum 2017, Pursuing the Dream of Being an Entrepreneur The dream of running your own business and being a successful businessperson is no longer a dream!!! Business Forum, an annual workshop which purpose is to emerge young business entrepreneurs and empower them to discover their own visions in business, is coming back with new topics and new experiences from our honorable guest speakers who will share with you the secret of success and inspire your business growth. The vision of our forum which purpose is to emerge young business entrepreneurs and empower them to discover their own visions in business. For 2017, our event will be held on Sunday 22nd January from 1:00 PM to 5:00 PM at Cambodia-Japan Cooperation Centre (CJCC). You can register through the link provided below or come directly to grab your ticket at our booth at CamEd Business School from Wednesday 11th to Friday 13th January 2017 at any convenience time from 8:00 AM to 5:00 PM. You may contact at 069 499 739/ 012 22 62 49/ 017 494 968/ 012 22 62 89/ 086 639 914 for more information. «Your presence is an honor to us. Be a part of our workshop and build your own business success story!!!»
ចែករំលែក