Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

១. ដូចម្ដេចដែលហៅថាជំងឺរបើកបាតភ្នែក? វាជាការរបើកចេញពីគ្នារវាងកោសិកាស្រទាប់បាទភ្នែកដែលមានមុខងារក្នុងការចាប់រូបភាព និងការមើលឃើញ ដែលធ្វើឲ្យមានការធ្លាក់ចុះយ៉ាងខ្លាំង ក្នុងការមើលឃើញ ឬពិការភ្នែកបើមិនព្យាបាលទាន់ពេលវេលា។  ២. តើជំងឺរបើកបាតភ្នែកកើតឡើងដោយសារអ្វី ? ជំងឺរបើកបាតភ្នែកកើតឡើងដោយសារមូលហេតុជាច្រើនតាមប្រភេទរបស់ការរបើកដូចជា៖  -ជំងឺរបើកបាតភ្នែកដោយមានប្រហោង កើតឡើងដោយសារការប៉ះទង្គិចផ្ទាល់នូវភ្នែក ឬក្បាលដោយកត្តាណាមួយ។ ការដាច់ចេញនៃសារធាតុចាហួយបាតភ្នែក ដែលបង្កើតជាកម្លាំងទាញ។ ភាពម៉្ញូបដែលមានដឺក្រខ្ពស់ ឬការបើកដែលអាចកើតឡើងដោយឯកឯង។  -ជំងឺរបើកបាតភ្នែកដោយសារការគ្មានប្រហោងដែលកើតឡើងដោយសារជំងឺទឹកនោមផ្អែម ឬទារកកើតមិនគ្រប់ខែ។ -ជំងឺរបើកបាតភ្នែកដោយសារការរលាកបាតភ្នែក ដូចជាជំងឺរលាកបាតភ្នែករុំាំរ៉ៃ ការដុះដុំសាច់ ឬការដុះសរសៃឈាមថ្មីក្នុងបាតភ្នែក។  ៣.តើរោគសញ្ញារបស់ជំងឺរបើកបាតភ្នែកមានអ្វីខ្លះ?  អ្នកជំងឺរបើកបាតភ្នែកអាចគ្មានអាការៈអ្វីខុសធម្មតា នៅពេលដែលមានការរបើកមានប្រហោងតូច ឬនៅកម្រិតចាប់ផ្ដើម។  អ្នកជំងឺអាចមានថយចុះនៃគំហើញ និងពេលខ្លះអាចមានអារម្មណ៍ថា ដូចជាមានផ្ទាំងខ្មៅងងឹតមកបាំងនៅលើ ឬខាងក្រោមនៃភ្នែក អាស្រ័យទៅលើទីតាំងនៃកន្លែងរបើក។ អ្នកជំងឺក៏អាចមានអារម្មណ៍ថាមានដូច ជាភ្លើងផ្លេកបន្ទោរភ្លឺមួយពព្រិចភ្នែករួចបាត់រួចបាត់ទៅវិញបួករួមនឹងការមើលឃើញស្រមោលល្អិតៗដែលរត់កាត់មុខភ្នែក។ ៤.តើអ្នកណាខ្លះដែលប្រឈមនឹងជំងឺរបើកបាតភ្នែកនេះ ? អ្នកដែលប្រឈមនឹងជំងឺប្រភេទនេះមានដូចជាអ្នកដែលធ្លាប់ជួបការប៉ះទង្គិច។ អ្នកដែលមានដឺក្រេម៉្ញូបខ្ពស់លើសពី៦០០ ដឺក្រេ ឬធ្លាប់មានប្រវត្តិរបើកបាតភ្នែកនៅភ្នែកម្ខាងទៀត។ មនុស្សចាស់អាយុកលើសពី៥០ឆ្នាំ ឬមានរួមផ្សំជាមួយជំងឺប្រចាំកាយដូចជា ជំងឺទឹកនោមផ្អែម ជំងឺលើសឈាមជំងឺភ្នែកដទៃទៀត។ ប៉ុន្តែពេលខ្លះជំងឺនេះអាចកើតមានដោយខ្លួនឯកឯងដោយមិនបាច់មានកត្តាប្រឈមទាំងនេះឡើយ។  ៥. តើអ្នកជំងឺរបើកបាតភ្នែកអាចព្យាបាលបានដែរឬទេ ? ចំពោះប្រហោងបាតភ្នែកនៅបាតភ្នែកដែលមិនទាន់ឈានទៅដល់ការរបើកបាតភ្នែកការបាញ់កាំរស្មីបិទប្រហោងជាវិធីបង្ការមួយដែលមានប្រសិទ្ធភាព និងអាចបញ្ជៀសមិនឲ្យមានការរបើកបាតភ្នែកទៅថ្ងៃក្រោយ។ចំពោះភ្នែកដែលឈានដល់ការរបើករួចហើយ ការវះកាត់គឺជាជម្រើសតែមួយគត់។ ការវះកាត់នេះតម្រូវឲ្យមានការដាក់បញ្ជូលហ្គាស ឬស៊ីលីកូនចូលក្នុងភ្នែកដើម្បីឲ្យមានការបិទជិតឲ្យបានល្អនៃបាតភ្នែកហើយពេលខ្លះក៏តម្រូវឲ្យមានការចាញ់កាំរស្មីបន្ថែមទៅលើស្នាមរហែកស្របពេលកំពុងវះកាត់ ដើម្បីបង្ការកុំឲ្យមានការរើឡើងវិញនៃជំងឺនេះ ៕ បកស្រាយដោយ ៖ សាស្ត្រាចារ្យ វេជ្ជបណ្ឌិត ងី ម៉េង ឯកទេសចក្ខុរោគ និងជាប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងជាប្រធាននៃ គ្លីនិកភ្នែក ម៉េង រ័ត្ននីន ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

សម្ពាធឈាម សំដៅដល់សម្ពាធនៃឈាមដែលហូរឆ្លងកាត់សរសៃឈាមរបស់រាងកាយអ្នក។ ប៉ុន្តែ នៅពេលកម្រិតឈាមលើសកំណត់ហូរឆ្លងកាត់សរសៃឈាម ជាហេតុបណ្ដាលឲ្យសម្ពាធឈាមរាងកាយមានការកើតឡើង។ សម្ពាធឈាម ត្រូវបានវាស់ស្ទង់ក្នុងដំណាក់កាលពីរលេខគឺ 120/80 ដំណាក់កាលលេខទី១ គឺវាស់ស្ទង់ថា តើបេះដូងអ្នកធ្វើការបូមឈាមជុំវិញសរសៃឈាមអាទ័រប្រកបដោយដោយប្រសិទ្ធភាព ឬយ៉ាងណា? លេខទី២ គឺវាស់ស្ទង់បេះដូងរបស់អ្នកបានសម្រាកសមស្រប ឬទេនៅចន្លោះចង្វាក់បេះដូង។ មនុស្សដែលមានសម្ពាធឈាមលើសពី140/90 (ឬលើសពីនេះ) វាធ្វើឲ្យកើតឡើងឱកាសនៃការកើតឡើងនៃជំងឺមួយចំនួនដូចជា ដំងឺដាច់សរសៃឈាមក្នុងខួរក្បាល ការខ្សោយតម្រងនោម និងជំងឺបេះដូង។ ខាងក្រោមនេះ គឺជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាព ដែលអ្នកអាចអនុវត្តដើម្បីកាត់បន្ថយគ្រោះថា្នក់នៃការឡើងសម្ពាធឈាម៖  ១. កាត់បន្ថយការទទួលទានគ្រឿងស្រវឹង  គឺជារឿងដ៏សំខាន់បំផុតក្នុងការអនុវត្ត ប្រសិនបើអ្នកចង់ឲ្យសម្ពាធឈាមរបស់អ្នកស្ថិតនៅក្រោមការគ្រប់គ្រង។ មិនថាអ្នកទទួលទានគ្រឿងស្រវឹងជាប្រចាំ ឬពិសាច្រើនដល់ថ្នាក់ស្រវឹងខ្លាំងនោះទេ ក៏គ្រោះថ្នាក់នៅតែមានទ្រង់ទ្រាយធំសម្បើមគួរឲ្យកត់សម្គាល់ដដែល ដូច្នេះ សូមកំណត់បរិមាណក្នុងការទទួលទានគ្រឿងស្រវឹងនេះឲ្យបានសមស្រប។  ២. មិនទទួលទានអាហារដែលប្រៃពេក សូមឲ្យប្រាកដថាអាហារអ្នកទទួលទានមិនប្រៃខ្លាំងនោះទេ។ អំបិលអាចបន្ថែមឲ្យអាហារមានរសជាតិឆ្ងាញ់ ប៉ុន្តែវាក៏អាចបង្កគ្រោះថ្នាក់ដល់សម្ពាធឈាម  ដោយបណ្តាលឲ្យស្រទាប់ខ្លាញ់កពូននៅក្នុងសរសៃឈាមអាកទ័ររបស់អ្នកផងដែរ។ ហេតុដូច្នេះ សូមកាត់បន្ថយអំបិលនៅក្នុងរបបអាហាររបស់អ្នក ហើយអ្នកនឹងឃើញភាពខុសប្លែកមិនខាន។  ៣. ​ធ្វើលំហាត់ប្រាណ មិនថាអ្នកប្រាថ្នាចង់សម្រកទម្ងន់ ឬរក្សារូបរាងឲ្យនៅដដែលនោះទេ ការធ្វើលំហាត់ប្រាណគឺជាប្រការចាំបាច់ដែលអ្នកត្រូវធ្វើ។ សូមអនុវត្តការហាត់ប្រាណមួយឲ្យបានជាក់លាក់ ហើយត្រូវប្រកាន់ភ្ជាប់នូវទម្លាប់នោះ។ ការហាត់ប្រាណជួយឲ្យអ្នកមានទម្លាប់រហ័សរហួន មានភាពអំណត់ និងរក្សារាងកាយអ្នកឲ្យមានសុខភាពល្អ។  ៤. បង្កើនការស្រូបយកជាតិប៉ូតាស្យូម សារធាតុនេះជួយរក្សាតុល្យភាពជាតិទឹកនៅក្នុងរាងកាយរបស់អ្នក ក្រៅពីនេះវាមានប្រសិទ្ធភាពគ្រប់គ្រងជាតិអាស៊ីតទៀតផង។ ជាតិប៉ូតាស្យូមជួយគ្រប់គ្រងលំហូរឈាម ដែលហូរកាត់សរសៃអាទ័ររបស់អ្នក ដើម្បីផ្គត់ផ្គង់អុកស៊ីសែនទៅកាន់សាច់ដុំរបស់អ្នក ។ ចំណីអាហារដូចជា ចេក ដំឡូងបារាំង ត្រសក់ ក្រូចពោធិ៍សាត់ ស្ពៃក្ដោប ប៉េះប៉ោះ ផ្កាខាត់ណា ស្លឹកផ្ទី អាហារទាំងនេះសម្បូរទៅដោយជាតិប៉ូតាស្យូម។ ៥. បញ្ឈប់ការជក់បារី  ប្រសិនបើអ្នកជាអ្នកជក់បារី អ្នកចាំបាច់ត្រូវបញ្ឈប់វាឲ្យបានជាដាច់ខាត។ ការជក់បារីត្រូវបានគេឲ្យដឹងថាធ្វើឲ្យឡើងសម្អាធឈាម ពីព្រោះកាកសំណល់ជាតិពុលពីថ្នាំជក់ និងផ្សែងធ្វើឲ្យគ្រោះថ្នាក់ដល់កោសិកាឈាម និងសរសៃឈាម។  ៦. ទទួលទានពពួកបន្លែ និងផ្លែឈើ សូមប្រាកដថារបបអាហាររបស់អ្នកមាននូវបន្លែ និងផ្លែឈើច្រើនគួរសម។ ប្រភេទបន្លែ  និងផ្លែឈើសម្បូរទៅដោយសារធាតុចិញ្ចឹម សារធាតុរ៉ែសំខាន់ៗ និងវីតាមីនច្រើនប្រភេទដែលជំនួយដល់ការគ្រប់គ្រងសម្ពាធឈាមឲ្យបានល្អ។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

សំណួរ ៖ នាងខ្ងុំ អាយុ២៤ឆ្នាំ មានបញ្ហាឈឺច្រមុះ ហើយធ្លាប់ដុតសាច់ច្រមុះបាន៣សប្ដាហ៍ហើយនៅមន្ទីរពេទ្យរដ្ឋ ប៉ុន្តែឥឡូវខ្ងុំមានអាការៈឈឺ ហៀរសំបោរ និងហឹងត្រចៀក តើហេតុអ្វីបានជាមានអាការៈទាំងនេះកើតឡើង? តើមានការព្យាបាលណា ដែលល្អប្រសើរជាងការដុតនេះដែរឬទេ? ចម្លើយ ៖ សាច់ច្រមុះ គឺមានស្រាប់ពីធម្មជាតិ (Turbinate) ដែលអ្នកអាចមើលឃើញក្នុងរន្ធច្រមុះ។ ពេលវារីកធំ ភាសាធម្មតានិយមហៅថាដុះសាច់ច្រមុះ តែតាមពិតជាការរីកធំនៃសាច់ច្រមុះលើសទំហំធម្មជាតិ ដែលការដុតសាច់ច្រមុះជាជម្រើសមួយក្នុងការព្យាបាល ប្រសិនបើការរីកនេះនៅបន្តយូររ៉ាំរ៉ៃ។ នេះបញ្ជាក់ថា ច្រមុះរបស់លោកស្រីនៅមានបញ្ហា រលាក ហើម នៅឡើយ គឺមិនមែនដោយសារការដុតច្រមុះនោះទេ យើងអាចប្រើប្រាស់ថ្នាំបានដោយមិនចាំបាច់ធ្វើអ្វីទៀតទេ ប្រសិនអ្នកជំងឺមិនមានវៀចឆ្អឹងច្រមុះទេ។ ប៉ុន្តែតម្រូវឲ្យពិនិត្យច្បាស់លាស់ ដើម្បីធ្វើការវិនិច្ឆ័យ និងព្យាបាលឲ្យបានត្រឹមត្រូវ។ បកស្រាយដោយ ៖ សាស្រ្តាចារ្យ ប៉ូ រដ្ឋា ប្រធានផ្នែកត្រចៀក ច្រមុះ បំពង់ក នៃមន្ទីរពេទ្យព្រះអង្គឌួង ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

អត្ថបទប្រចាំសប្ដាហ៍ដែលទទួលបានការអានច្រើនជាងគេនៅក្នុងសប្ដាហ៍នេះ មានដូចខាងក្រោម  តិចលោ មិនធ្លាប់ដឹងថា គ្រូពេទ្យសណ្តំសំខាន់បែបហ្នឹងសម្រាប់ការវះកាត់នីមួយៗ តើគ្រូពេទ្យសណ្ដំជានរណា? គ្រូពេទ្យសណ្ដំក៏ដូចជាគ្រូពេទ្យព្យាបាល និងគ្រូពេទ្យវះកាត់ដែរ។ ពួកគេមានឯកទេសទៅលើការសណ្ដំ ការគ្រប់គ្រងការឈឺចាប់(Pain management) និងជំងឺធ្ងន់ (Critical Care Medicine) និងមានចំណេះដឹងចាំបាច់សម្រាប់យល់ដឹង និងព្យាបាលខ្លួនមនុស្សទាំងមូល។ គួរបញ្ជាក់ផងដែរថា គ្រូពេទ្យសណ្ដំនៅសហរដ្ឋអាមេរិកទាមទារការសិក្សាពី ១២ទៅ១៤ឆ្នាំ រីឯប្រទេសបារាំង ……… ប្រសិទ្ធភាពនៃការព្យាបាលជំងឺឫសដូងបាត យោងតាមការបកស្រាយរបស់ វេជ្ជបណ្ឌិត ថាវ ស៊ីដានីន ឯកទេសផ្នែកថ្លើម ក្រពះ ពោះវៀន និងឫសដូងបាត នៃគ្លីនិកអេគីប  បានឲ្យដឹងថាជំងឺឫសដូងបាត ជាជំងឺដែលតែងតែកើតមានជាញឹកញាប់ចំពោះប្រជាជនទូទៅ។ ជាធម្មតា មនុស្សគ្រប់រូបតែងតែមានសរសៃឫសដូងបាត ប៉ុន្តែយើងហៅថាជាជំងឺឫសដូងបាតនៅពេលដែលសរសៃទាំងនេះរីកប៉ោងធំខុសធម្មតា និងបង្កជារោគសញ្ញាផ្សេងៗ។ អនុវត្តវិធានការទាំងនេះ ដើម្បីការពារខ្លួនអ្នក និងមនុស្សជាទីស្រលាញ់ពីបញ្ហាសុខភាពផ្សេងៗ... យោងតាមសេចក្តីប្រកាសជូនដំណឹងរបស់ក្រសួងសុខាភិបាល ក៏ដូចជា នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានឲ្យដឹងថា ការធ្វេសប្រហែសក្នុងការទទួលទានចំណីអាហារដែលខ្វះអនាម័យ ការចម្អិនអាហារ និងទុកដាក់ចំណីអាហារមិនបានត្រឹមត្រូវ អាចបណ្តាលឲ្យពុល ដែលភាគច្រើនអាចបង្កចេញជារោគសញ្ញាដូចជា ៖ ក្អួត ចង្អោរ រាក រាកមួលជាដើម ហើយអាចបណ្តាលឲ្យឈឺ និងមានគ្រោះថ្នាក់ដល់ជីវិត ចុចចំំណងជើងខាងលើដើម្បីអានបន្ត …. ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

លោកអ្នកធ្លាប់ទទួលទានដំឡូងជ្វាទេ?ជឿជាក់ថា មិត្តអ្នកអានគ្រប់គ្នាសុទ្ធតែធ្លាប់ភ្លក្សរសជាតិរបស់ដំឡូងជ្វាគ្រប់ៗគ្នាជាក់ជាមិនខាន។ មិនខុសពីផ្លែឈើ និងបន្លែផ្សេងៗទៀតទេ ​ដំឡូងជ្វាពិតជាមានអត្ថប្រយោជន៏ច្រើនចំពោះសុខភាព។ ខាងក្រោមនេះ យើងខ្ញុំសូមលើកយកគុណសម្បត្តិដែលលោកអ្នកទទួលបានបន្ទាប់ពីទទួលទានដំឡូងជ្វា ទោះជាស្លទទួលទានចំហុយ ឬស្ងោរក៏ដោយ... ១. ផ្ទុកនូវជាតិសរសៃច្រើនលើសលុប  ដំឡូងជ្វា គឺមានផ្ទុកនូវ​ជាតិសរសៃស្ទើរតែ២ដងច្រើនជាងប្រភេទដំឡូងផ្សេងៗទៀត។ ក្នុងដំឡូងជ្វាមួយផ្លែមានផ្ទុកនូវជាតិសរសៃប្រមាណជា៧ក្រាម ដែលវានឹងបង្កើតបានជាជាតិម៉្សៅដ៏ល្អម៉្យាងបន្ថែមលើរបបអាហារគ្រប់ប្រភេទ។ កម្រិតជាតិសរសៃដ៏ខ្ពស់នេះបានផ្ដល់នូវគុណភាពនៃការដុតបំផ្លាញចំណីដ៏យឺតក្នុងរាងកាយដែលវាមានន័យថា ថាមពលកាឡូរីនឹងត្រូវបានប្រើប្រាស់យ៉ាងយឺតៗ និងមានប្រសិទ្ធភាពជាងពពួកអាហារ កាបូអ៊ីដ្រាតដែលមានជាតិសរសៃទាប។  ២. ជួយឲ្យបេះដូងមានសុខភាពល្អ  ដំឡូងជ្វា គឺមានផ្ទុកនូវវីតាមីន B6 ក្នុងកម្រិតដ៏ខ្ពស់។ វីតាមីននេះ គឺមានសារៈសំខាន់ណាស់ក្នុងការបំបែកនូវសារធាតុ Homocysteine ដែលធ្វើឲ្យសរសៃអាកទែ និងសរសៃឈាមឡើងរឹងក្រិន។ ជាមួយគ្នានេះ វាអាចជួយឲ្យប្រព័ន្ធឈាមក្នុងរាងកាយធ្វើចលនាបានស្រួល និងផ្ទុកនូវសារធាតុប៉ូតាស្យូមយ៉ាងច្រើនផងដែរ។ លើសពីនេះទៅទៀត ដំឡូងជ្វាអាចជួយបញ្ចុះសម្ពាធឈាម ជួយគ្រប់គ្រងជាតិសូដ្យូមដែលលើស ជួយឲ្យមានតុល្យភាពនៃសារធាតុរាវក្នុងរាងកាយ រក្សាប្រក្រតីភាពនៃខួរក្បាល និងប្រព័ន្ធប្រសាទកណ្ដាល។ ៣. សម្បូរសារជាតិ Beta-carotene បេតាការ៉ូតែន ឬត្រូវបានគេហៅម៉្យាងទៀតថា វីតាមីន A គឺសារធាតុប្រឆាំងនឹងប្រតិកម្មអុកស៊ីតដ៏សំខាន់មួយ។ ដំឡូងជ្វាក្នុងទំហំដ៏សមល្មមមួយអាចផ្ដល់ឲ្យរាងកាយអ្នកនូវវីតាមីនA ដែលត្រូវបានណែនាំសម្រាប់ការទទួលទានជាប្រចាំថ្ងៃ។ វីតាមីននេះមានអត្ថប្រយោជន៏ក្នុងការបង្ការជំងឺមហារីកផ្សេងៗ ការពារស្បែកពីពន្លឺព្រះអាទិត្យ និងជាសារធាតុបំប៉នដ៏ប្រសើរសម្រាប់សុខភាពភ្នែក។  ៤. ជាប្រភពនៃសារធាតុម៉ង់ហ្គាណែស ម៉ង់ហ្គាណែស ជាសារធាតុរ៉ែម៉្យាងដែលមានអត្ថប្រយោជន៏ដ៏អស្ចារ្យចំពោះសុខភាព។ វា គឺជាសមាសធាតុស្នូលនៅក្នុងកត្តាមេតាបូលីសនៃកាបូអ៊ីដ្រាតដែលជួយទ្រទ្រង់នូវកម្រិតជាតិស្ករក្នុងឈាមឲ្យមានស្ថេរភាពល្អ។ បន្ថែមពីលើនេះ វាជួយក្នុងការបង្កើតនូវថាមពលរាងកាយជួយបង្កើនប្រសិទ្ធភាពសមាសធាតុប្រឆាំង និងប្រតិកម្មអុកស៊ីតជួយព្យាបាលជំងឺខ្វះឈាម និងរោគសញ្ញាផ្សេងៗទៀតនៃវដ្ដរដូវរបស់ស្ត្រី។ ៥. សម្បូរវីតាមីនC និងE វីតាមីនC និងE គឺជាវីតាមីនប្រឆាំង និងប្រតិកម្មអុកស៊ីតបានយ៉ាងល្អ ហើយមានតួនាទីយ៉ាងសំខាន់ ក្នុងការការបង្ការនូវជំងឺផ្សេងៗដទៃទៀត។ វីតាមីនទាំង២នេះ ក៏មានតួនាទីយ៉ាងសំខាន់ចំពោះសុខភាព និងសម្រស់នៃស្បែក និងសរសៃសក់ ដែលធ្វើឲ្យវាក្លាយទៅជាថ្នាំគ្រាប់វីតាមីនបំប៉នស្បែកដ៏ល្បីល្បាញមួយ។ ប្រការនេះបានធ្វើឲ្យដំឡូងជ្វាក្លាយជាអាហារដ៏ល្អមួយប្រសើរសម្រាប់សុខភាព និងសក់៕  ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

បញ្ហាជំងឺអង្គែកើតមានច្រើននៅប្រទេសកម្ពុជាយើង ហើយវាស្ថិតនៅក្នុងជំងឺឈានមុខគេទាំង១០ដែលកើតចំពោះស្បែករបស់ប្រជាជនអាស៊ី។ អង្គែមិនមែនកើតតែលើសក់ក្បាលទេ តែវាកើតនៅគ្រប់កន្លែងមានមេរោគ ហើយក៏អាចកើតនៅលើស្បែកផងដែរ តែវាមានសភាពជាក្រម៉ដូ​ចស្បែកបែកស្រកា។ តាមពាក្យសាមញ្ញារបស់ប្រជាជន បញ្ហានេះគេហៅថា«អង្គែ» តែបើពាក្យបច្ចេកទេសគេហៅថា «Seborrheic dermatitis»អង្គែ ដែលកើតឡើងដោយសារការលើសជាតិប្រេង និងខ្លាញ់ច្រើនលើស្បែកក្បាលដែលនាំឲ្យរោកស្បែកក្បាល។​​ អង្គែគ្រាន់តែជាសញ្ញាជំងឺរលោកស្បែកស្រាលៗ។  អង្គែមានពីរប្រភេទផ្សេងគ្នា គឺអង្គែធម្មតា និងអង្គែដោយសារជំងឺ គឺកើតឡើងដោយសារស្ត្រេស គេងមិនលក់ ធុញថប់ក្នុងអារម្មណ៍ ផឹកស្រា និងមានសកម្មភាពផ្សេងទៀតដែលបណ្ដាលឲ្យស្បែកឡើងខ្លាញ់។ ការផ្អាប់ជាតិខ្លាញ់យូរនៅលើស្បែកក្បាលអាចឲ្យវារោលរលាកស្បែកក្បាលបាន។ ឯជំងឺមួយចំនួនទៀតក៏អាចបណ្ដាលឲ្យមានបញ្ហាអង្គែផងដែរដូចជា ជំងឺPsoriasis ឲ្យអង្គែដែលមានសភាពជាបន្ទះៗពណ៌ស ហើយក្រាស់។​​ ឯការព្យាបាលវិញ អ្នកខ្លះប្រើសាប៊ូថ្នាំបន្ថែមជាតិមានដូចជា សាប៊ូសម្រាប់ស្បែកអង្គែ សាប៊ូសម្រាប់ស្បែកប្រេង សាប៊ូសម្រាប់ស្បែកមានអង្គែក្រាស់ ឬសាប៊ូសម្រាប់ពង្រឹងគល់សក់អាចឲ្យបាត់អង្គែបាន តែបើមិនបាត់ គ្រូពេទ្យនឹងណែនាំឲ្យប្រើទឹកថ្នាំលាបសក់នៅកន្លែងដែលមានអង្គែ ប្រហែល១ទៅ២សប្ដាហ៍នឹងជា ។ យ៉ាងណាមិញ បញ្ហានេះងាយនឹងព្យាបាល តែវាក៏ងាយនឹងកើតមានវិញដែរ។  ដូចនេះ ដើម្បីបង្ការកុំឲ្យកើតមានអង្គែម្ដងទៀត អ្នកត្រូវគោរពតាមការណែនាំរបស់គ្រូពេទ្យពីប្រភេទសាប៊ូដែលត្រូវនឹងស្បែកក្បាលរបស់អ្នក ចៀសវាងផ្លាស់ប្ដូរសាប៊ូចង់បានក្លិនក្រអូប ឬចង់ប្ដូរពណ៍សក់តាមការកក់សាប៊ូ ដូចអ្នកមានសក់ក្បាលធម្មតា​។ ជាចុងក្រោយ លោកវេជ្ជបណ្ឌិតសូមជម្រាបដល់អ្នកដែលមានបញ្ហាជំងឺអង្គែនេះថា អ្នកជំងឺអាចធ្វើការជ្រើសរើសប្រភេទសាប៊ូដែលត្រូវនឹងស្បែកក្បាលរបស់ខ្លួនមកសាកល្បងជាមុនប៉ុន្តែប្រសិនបើមិនទទួលបានប្រសិទ្ធភាពពីការប្រើប្រាស់សាប៊ូទេ លោកអ្នកត្រូវមកជួបនឹងគ្រូពេទ្យសើស្បែកដែលលោកអ្នកទុកចិត្តបាន​ ដើម្បីធ្វើការពិនិត្យ និងរកមធ្យាបាយដោះស្រាយ។  ជាទូទៅ ករណីអង្គែធម្មតា​លោកអ្នកអាចប្រើត្រឹមសាប៊ូបានអាចព្យាបាលបញ្ហានេះបាន ប៉ុន្តែករណីអង្គែខ្លាំងក្លា គ្រូពេទ្យនឹងណែនាំឲ្យប្រើប្រាស់សាប៊ូបូកជាមួយថ្នាំទឹកលាបលើស្បែកក្បាល។ មួយវិញទៀត សូមចៀសវាងការប្រើប្រាស់ផលិតផលដែលលោកអ្នកមិនស្គាល់ច្បាស់លាស់ ឬប្រើតាមគ្នា ឬទទួលការព្យាបាលដោយគ្មានជំនាញ ព្រោះអាចឲ្យលោកខាតទាំងថវិកា និងពេលវេលា។  បកស្រាយដោយ ៖  លោកវេជ្ជបណ្ឌិត ចាន់ វិចិត្រ ជាអនុប្រធានមន្ទីរពេទ្យមិត្តភាព-ខ្មែរសូវៀត នឹងជាប្រធានកាដាវ គ្លីនិកសើស្បែក និងឡេសឺរ (វេជ្ជបណ្ឌិត ចាន់ វិចិត្រ) ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

យោងតាមសេចក្តីប្រកាសជូនដំណឹងរបស់ក្រសួងសុខាភិបាល ក៏ដូចជា នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានឲ្យដឹងថា ការធ្វេសប្រហែសក្នុងការទទួលទានចំណីអាហារដែលខ្វះអនាម័យ ការចម្អិនអាហារ និងទុកដាក់ចំណីអាហារមិនបានត្រឹមត្រូវ អាចបណ្តាលឲ្យពុល ដែលភាគច្រើនអាចបង្កចេញជារោគសញ្ញាដូចជា ៖ ក្អួត ចង្អោរ រាក រាកមួលជាដើម ហើយអាចបណ្តាលឲ្យឈឺ និងមានគ្រោះថ្នាក់ដល់ជីវិត។  ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរនេះដែរ នាយកដ្ឋានក៏មានការព្រួយបារម្ភចំពោះបញ្ហាសុខភាពរបស់ប្រជាជាន ហេតុដូចនេះហើយ ដើម្បីបង្ការនូវគ្រោះថ្នាក់ខាងលើ ក៏ដូចជាចៀសវាងការខាតបង់ពេលវេលា និងថវិកា នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង សូមជម្រាបជូននូវវិធានការសម្រាប់អនុវត្តដែលរួមមានដូចខាងក្រោម ៖ ១. ប្រើប្រាស់ទឹកស្អាត និងម្ហូបអាហារដែលស្អាតជានិច្ច ២. ត្រូវលាងដៃនឹងសាប៊ូ មុនពេល និងអំឡុងពេលរៀបម្ហូបអាហារ មុននិងក្រោយពេលបន្ទោបង់ ៣. លាងបន្លែ ផ្លែឈើឲ្យបានស្អាត មុនបរិភោគ ៤. សម្អាតសម្ភារៈប្រើសម្រាប់ចម្អិនម្ហូបអាហារឲ្យបានត្រឹមត្រូវ ៥. ចម្អិនអាហារឲ្យបានឆ្អិនល្អ ជាពិសេសសាច់ សត្វស្លាប ស៊ុត និងអាហារសមុទ្រ ៦. ទុកដាក់អាហារឆៅ និងឆ្អិនដាច់ដោយឡែកពីគ្នា ៧. មិនត្រូវរក្សាអាហារទុកជាច្រើនថ្ងៃទេ ទោះជាស្ថិតក្នុងកម្រិតសីតុណ្ហភាពសុវត្ថិភាពក៏ដោយ      ក.បើយើងរក្សាអាហារទុកក្នុងប្រព័ន្ធត្រជាក់ គឺត្រូវឲ្យនៅក្រោមសីតុណ្ហភាព៥អង្សាសេ      ខ.បើយើងរក្សាអាហារទុកក្នុងប្រព័ន្ធកម្តៅ គឺត្រូវឲ្យលើសពីសីតុណ្ហភាព៦០អង្សាសេ ៨. កុំប្រើប្រាស់ចំណីអាហារហួសកាលកំណត់ប្រើប្រាស់. ស្របពេលជាមួយគ្នានេះផងដែរ នាយកដ្ឋានក៏សូមលើកទឹកចិត្តដល់សាធារណជនទូទៅ សូមធ្វើការអនុវត្តតាមដំបូន្មានឲ្យបានខ្ជាប់ខ្ជួន ដើម្បីការពារខ្លួន និងមនុស្សជាទីស្រលាញ់ ពីបញ្ហាសុខភាពផ្សេងៗក្នុងឱកាសពីធីបុណ្យប្រពៃណីជាតិនេះ... សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរស័ព្ទលេខ ១១៥ (មិនគិតថ្លៃពីគ្រប់ប្រព័ន្ធ) ប្រភព ៖ គេហទំព័រ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ការថែទាំសុខភាពមាត់ធ្មេញមានសារៈសំខាន់ណាស់ នៅអំឡុងពេលមានផ្ទៃពោះដោយសារបម្រែបម្រួលអ័រម៉ូន ដែលអាចបណ្ដាលឲ្យមានជំងឺអញ្ចាញប៉ះពាល់ដល់ទារក្នុងផ្ទៃ។ ខាងក្រោមនេះ ជាវិធីសាស្ត្រថែរក្សាសុខភាពមាត់ធ្មេញមុនពេល អំឡុងពេល និងក្រោយពេលមានផ្ទៃពោះ... ១.មុនពេលមានផ្ទៃពោះ អ្នកគួរតែព្យាយាមធ្វើការណាត់ជួបជាមួយទន្តបណ្ឌិត ដើម្បីទទួលបានការសម្អាត ការពិនិត្យជាលិកាអញ្ចាញ និងបញ្ហាសុខភាពមាត់ធ្មេញផ្សេងទៀត មុននឹងគ្រោងមានផ្ទៃពោះ។ ២.អំឡុងពេលមានផ្ទៃពោះ -ប្រាប់ទន្តបណ្ឌិតរបស់អ្នកអំពីការមានផ្ទៃពោះ ដោយធ្វើការព្យាបាលនៅត្រីមាសទី១ និងពាក់កណ្ដាលទី២នៃត្រីមាសទី៣ ត្រូវបានចៀសវាង បើមិនមានអ្វីបន្ទាប់ -ជម្រាបទន្តបណ្ឌិតអំពីឈ្មោះថ្នាំ និងកម្រិតនៃការប្រើប្រាស់ដែលអ្នកកំពុងទទួលទាន -ចៀសវាងការថតកាំរស្មី Xនៅពេលមានគភ៌។ ប៉ុន្តែ នៅសម័យបច្ចុប្បន្ន បច្ចេកវិទ្យាបានធ្វើឲ្យការថតនេះមានសុវត្ថិភាពច្រើនជាងនៅសម័យមុន  -មិនត្រូវខកខានការណាត់ជួបជាមួយទន្តបណ្ឌិតទេ ព្រោះនៅពេលមានផ្ទៃពោះ ជំងឺអញ្ចាញធ្មេញត្រូវតែពិនិត្យមើលឲ្យបានញឹកញាប់ -រក្សាខ្ជាប់នូវអនាម័យមាត់ធ្មេញ ដើម្បីកាត់បន្ថយបញ្ហាផ្សេងៗ -ប្រសិនបើអ្នកមិនមានអារម្មណ៍ល្អជាមួយថ្នាំដុសធ្មេញ អ្នកអាចជ្រើសយកប្រភេទថ្នាំដុសធ្មេញផ្សេងទៀតដោយធ្វើការសាកសួរយោបល់របស់គ្រូពេទ្យ -ខ្ពុរមាត់ជាមួយទឹកខ្ពុរមាត់ ដើម្បីឲ្យមានអារម្មណ៍ស្រស់ថ្លា កាត់បន្ថយការក្អួតចង្អោរ -មិនត្រូវបរិភោគអាហារសម្រន់មានជាតិស្ករច្រើនពេកតាមតែការចង់នោះទេ ព្រោះវាប្រឈមនឹងរោគពុកធ្មេញ -បរិភោគអាហារល្អៗសម្រាប់សុខភាព ដូចជាយ៉ាអួ ឈីស និងផលិតផលទឹកដោះគោ ដែលមានផលល្អដល់ធ្មេញ និងអញ្ចាញរបស់ទារកដែលចាប់ផ្ដើមកើតតាំងពី៣ខែនៅក្នុងពោះម្ដាយ។ ៣.បន្ទាប់ពីសម្រាលកូន ប្រសិនបើអ្នកមានបញ្ហាអញ្ចាញធ្មេញ និងជាលិកាជុំវិញធ្មេញនៅពេលមានផ្ទៃពោះ អ្នកគួរតែទៅជួបជាមួយគ្រូពេទ្យភ្លាមៗ ដើម្បីធ្វើការព្យាបាល និងពិនិត្យមើលបញ្ហាផ្សេងៗ។  ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

វីរុស គឺជាកត្តាបង្ករោគយ៉ាងសំខាន់បណ្តាលឲ្យមានជំងឺផ្តាសាយធំ ដែលរោគសញ្ញាអាចស្តែងចេញមានដូចជា តឹងច្រមុះ ហៀរសំបោរ កណ្តាស់ និងបូករួមជាមួយអាការៈឈឺក្បាលកម្រិតមធ្យមផងដែរ។  នៅក្នុងលក្ខខណ្ឌធម្មតា  ការព្យាបាលត្រូវធ្វើឡើងក្នុងគោលបំណងបំបាត់រោគសញ្ញានៅទីតាំងផ្ទាល់ យ៉ាងណាមិញការសាកសួរបន្ថែមពីស្ថានភាពជំងឺក៏អាចប្រព្រឹត្តិទៅបានដោយហេតុថាជំងឺអាចបង្កមកពីជំងឺរលាកប្រហោងឆ្អឹង(Sinusite)ឬបញ្ហាអាល្លែកហ្ស៊ីច្រមុះ (Rhinite allergique) ។ អ្វីគួរផ្តល់ឲ្យ? ចំពោះមនុស្សពេញវ័យដែលមានជំងឺផ្តាសាយធំ គួរត្រូវបានណែនាំដោយ៖ • ធ្វើការលាងច្រមុះ ជាមួយសេរ៉ូមប្រៃ (Sérumphysiologique) ដូចជា Gifrer, Gilbert ឬSmithkline Beecham ឬឱសថដែលចម្រាញ់ពីទឹកសមុទ្រដូចជា Stérimar (Fumouze) ឬ Unimer ។ល។   ប្រើប្រាស់ឱសថបាញ់ច្រមុះ ដើម្បីការពារពីការឆ្លងជំងឺផ្សេងទៀតដូចជា៖ • ពពួក Ammonium quaternaire: Biocidan nasal (Menarini) • ពពួក Benzalkonium: Humex Fournier solution nasale (Urgo) • ពពួក Framycétine: Isofra (Bouchara) Soframycine (Roussel, Diamant) • ពពួក Fusafungine: Locabiotal (Therval)។   អាចប្រើប្រាស់រួមគ្នាជាមួយឱសថផ្សេងទៀតដូចជា ពពួក៖ • ឱសថបន្ថយតឹងច្រមុះ (Sympathomimétique Vasoconstricteur): Phénylpropanolamine, Pseudoéphédrine, Plényléphrine • ឱសថប្រឆាំងអាល្លែកហ្ស៊ី (Antihistaminique H1): Clocinizine, Diphénhydramine, Carbinoxamine • ឱសថ Paracétamol: Actifed ឬRinutan។ ការប្រើប្រាស់ • ហាមប្រើប្រាស់លើសពី ២ គ្រាប់ក្នុងរយៈពេលមួយថ្ងៃ ហើយឱសថដែលបានណែនាំខាងលើអាចប្រើបានចំពោះតែបុគ្គលមានអាយុចាប់ពី១៥ឆ្នាំឡើងទៅ • ចំពោះអ្នកជំងឺសរសៃឈាមបេះដូង និងជំងឺលើសសម្ពាធឈាម មិនអនុញ្ញាតឲ្យប្រើប្រាស់ឱសថបន្ថយតឹងច្រមុះ (Vasoconstricteur) នោះទេ • ត្រូវមានការប្រុងប្រយ័ត្ន ពេលប្រើប្រាស់ឱសថអាល្លែកហ្សុី (Antihistaminique) ពីព្រោះវាអាចធ្វើឲ្យមានអារម្មណ៍ងងុយគេង • ចៀសវាងប្រើប្រាស់អាល់កុលអំឡុងពេលព្យាបាល។ បម្រុងប្រយ័ត្ន ត្រូវស្វែងរកការព្យាបាលជាមួយវេជ្ជបណ្ឌិតក្នុងករណី៖ • ជំងឺផ្តាសាយកើតមានរយៈពេលយូរ ជាមួយអាការៈ ឈឺលើផ្ទៃមុខ សំបោរមានខ្ទុះ ដោយសារវាអាចជាជំងឺរលាកប្រហោងឆ្អឹងស្រួចស្រាវ(Sinusite aiguë) • ស្ថានភាពជំងឺកើតមានយូរ សម្បោរមិនហៀរចេញ មានអារម្មណ៍ស្ទះ និងក្អកនៅពេលយប់ នោះវាអាចជាប់ពាក់ព័ន្ធនឹងជំងឺរលាកប្រហោងឆ្អឹងរ៉ាំរ៉ៃ (Sinusite chronique) • អាការៈស្តែងចេញជា កណ្តាស់ជាប់ជាប្រចាំហៀរសម្បោរខ្លាំង តឹងច្រមុះ និងក្រហមលើផ្ទៃមុខ អាចជាសញ្ញានៃជំងឺអាល្លែកហ្ស៊ី។ ប្រភពយោង៖  Le Vademecum de  la Médication Officinale ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

សព្វថ្ងៃនេះ បុគ្គលិកការិយាល័យភាគច្រើន ត្រូវការប្រើប្រាស់កុំព្យូទ័រច្រើនម៉ោងជារៀងរាល់ថ្ងៃ អាចបណ្ដាលឲ្យភ្នែកឈឺ ឬអាចរលាកភ្នែក។ វាអាចបណ្ដាលឲ្យភ្នែករបស់អ្នក មើលមិនច្បាស់ មានអារម្មណ៍ថាឈឺភ្នែក និងពិបាកក្នុងការសម្របទៅនឹងពន្លឺផ្សេងៗ។ ខាងក្រោមនេះ ជាវិធីថែទាំភ្នែករបស់អ្នកពីរោគសញ្ញាទាំងនេះ... ១. ទុកពេលឲ្យភ្នែករបស់អ្នកសម្រាក  អ្នកគួរតែក្រោកចេញពីតុធ្វើការរបស់អ្នក ដើម្បីសម្លឹងមើលអ្វីដែលនៅឆ្ងាយពីអ្នក ប្រហែលជា១០នាទី រហូតដល់ភ្នែករបស់អ្នកអាចមើលចំណុចនៅឆ្ងាយៗបាន និងឲ្យភ្នែកអ្នកសម្រាក។  ២. ធ្វើចលនាភ្នែក ប្រសិនបើអ្នកអង្គុយមុខកុំព្យូទ័ររយៈពេលវែង ហើយមិនមានពេលអាចដើរទៅណាបាន អ្នកអាចធ្វើចលនាភ្នែករបស់អ្នកទៅតាមទិសទ្រនិចនាឡិកា ធ្វើចលនាពីឆ្វេងទៅស្តាំ ពីលើចំក្រោម។ ធ្វើបែបនេះ៣ដងសម្រាប់ចលនានីមួយៗ ដើម្បីឲ្យភ្នែករបស់អ្នកសម្រាក។  ៣. រក្សាសំណើមភ្នែក  មនុស្សភាគច្រើនដែលផ្ដោតអារម្មណ៍ខ្លាំងទៅលើការងារ មិនសូវបានព្រិចភ្នែកញឹកញាប់ ទេ ដែលជាហេតុធ្វើឲ្យភ្នែករបស់អ្នកស្ងួត។ អ្នកអាចធ្វើឲ្យភ្នែករបស់អ្នកមានសំណើមវិញដោយការព្រិចភ្នែកឲ្យបានញឹកញាប់ ឬអាចប្រើប្រាស់សូលុយស្យុងបន្ដក់ភ្នែក ដើម្បីផ្សើមភ្នែកអ្នក។ អ្នកត្រូវចាំថា រាល់ការប្រើប្រាស់ផលិតផលណាមួយ ត្រូវសុំការណែនាំពីវេជ្ជបណ្ឌិតជាមុនសិន។  ៤. ដកដង្កើមឲ្យបានទៀងទាត់ នៅពេលអ្នកផ្ដោតអារម្មណ៍ខ្លាំងទៅលើអេក្រក់កុំព្យូទ័រ ធ្វើឲ្យដង្ហើមអ្នកធ្លាក់ចុះដោយមិនដឹងខ្លួន។ ដូច្នេះ អ្នកត្រូវដកដង្ហើមឲ្យបានទៀងទាត់ ដើម្បីឲ្យលំហូរឈាមអ្នកបានល្អ។  ៥. ដាក់កុំព្យូទ័រនៅលើតុទាប ឬ ប្រើកុំព្យូទ័រដែលអាចចល័តបាន ធ្វើបែបនេះ នឹងអាចភ្នែករបស់អ្នកសម្លឹងចុះ ដែលការសម្លឹងចុះក្រោម ជាមធ្យាបាយមួយដែលធ្វើឲ្យភ្នែករបស់អ្នកត្រូវបានគ្រងដោយត្របកភ្នែក ហើយព្រិចភ្នែកបានច្រើន និងចេញទឹកភ្នែកបានច្រើន។  ៦. កំណត់លើការប្រើប្រាស់ contact lenses  ប្រសិនបើអ្នកពាក់ contact lenses តែភ្នែករបស់អ្នកមិនសូវមានសំណើម អ្នកគួរតែប្រើប្រាស់វ៉ែនតាធម្មតាជំនួសវិញ។ មនុស្សដែលប្រើប្រាស់កុំព្យូទ័ររយៈពេលវែង គួរធ្វើការត្រួតពិនិត្យភ្នែករៀងរាល់៦ខែម្ដង។  ៧. បរិភោគអាហារដែលមានប្រយោជន៍សម្រាប់ភ្នែក  អាហារដែលសម្បូរសារធាតុ DHA ដែលមានប្រយោជន៍សម្រាប់កែវភ្នែក និងការពារភ្នែកពីការខូចខាត ឬ ជំងឺភ្នែកឡើងបានភ្នែកដូចជាត្រីសមុទ្រ ការ៉ុត និងបន្លែបៃតង រាប់បញ្ចូលទាំងគ្រាប់ធុញ្ញជាតិ ដែលមានសារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចកាត់បន្ថយ ការខូចខាតកោសិកាភ្នែក និងធ្វើឲ្យសមត្ថភាពនៃការមើលកាន់តែប្រសើរ ។  ៨. បរិភោគផ្លែឈើ និងបន្លែ ជាពិសេសផ្លែឈើ និងបន្លែដែលសម្បូរវីតាមីន A ដែកជួយឲ្យភ្នែកអ្នកមានសុខភាពល្អ។ អាហារទាំងនោះ រួមមាន ៖ ស្វាយ ប៉េះប៉ោះ ឳឡឹក ការ៉ុត ល្ពៅ ដំឡូងជ្វា គ្រាប់ធញ្ញាជាតិ ត្រីនិងស៊ុត។  ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

តើអ្វីជាជំងឺឫសដូងបាត? ជំងឺឫសដូងបាត ជាជំងឺដែលតែងតែកើតមានជាញឹកញាប់ចំពោះប្រជាជនទូទៅ។ ជាធម្មតា មនុស្សគ្រប់រូបតែងតែមានសរសៃឫសដូងបាត ប៉ុន្តែយើងហៅថាជាជំងឺឫសដូងបាតនៅពេលដែលសរសៃទាំងនេះរីកប៉ោងធំខុសធម្មតា និងបង្កជារោគសញ្ញាផ្សេងៗ។​ រោគសញ្ញាជំងឺឫសដូងបាត ជំងឺឫសដូងបាតមានពីរប្រភេទ គឺឫសដូងបាតផ្នែកខាងក្នុង និងឫសដូងបាតផ្នែកខាងក្រៅ។រោគសញ្ញាទាំងនោះមានដូចជា៖ - ការធ្លាក់ឈាមក្រហមស្រស់តាមបាត - ការលានធ្លាក់សរសៃឫសដូង - ការមានដុំពកហើម និងឈឺនៅបាត។ ជំងឺឫសដូងបាតផ្នែកខាងក្នុងមាន៤កម្រិត៖ - កម្រិត១៖ សរសៃឫសដូងប៉ោងធំ បណ្ដាលឲ្យ ធ្លាក់ឈាមក្រហមស្រស់ពេលបន្ទោបង់ ប៉ុន្តែសរសៃនេះមិនលានចេញក្រៅទេ។ - កម្រិត២៖ សរសៃឫសដូងប៉ោងធំលានចេញ មកក្រៅពេលបន្ទោបង់ រួចលឹបចូលទៅក្នុងវិញ ដោយខ្លួនឯង និងអាចមានធ្លាក់ឈាមក្រហមស្រស់ពេលបន្ទោបង់។ - កម្រិត៣៖ សរសៃឫសដូងប៉ោងធំលានចេញមកក្រៅពេលបន្ទោបង់ រួចលឹបចូលទៅក្នុងវិញលុះត្រាតែរុញបញ្ចូល និងអាចមានធ្លាក់ឈាមក្រហមស្រស់ពេលបន្ទោបង់។ - កម្រិត៤៖ សរសៃឫសដូងប៉ោងធំលានចេញមកក្រៅរហូតមិនលឹបចូលទៅក្នុងវិញទេ ទោះបីជាព្យាយាមរុញបញ្ចូលក៏ដោយ និងអាចមានធ្លាក់ឈាមក្រហមស្រស់។ មូលហេតុសំខាន់ៗនៃជំងឺឫសដូងបាត - ការទល់លាមក ឬរាករ៉ាំរ៉ៃ - ប្រើពេលយូរក្នុងការបន្ទោបង់ម្ដងៗ - មុន និងក្រោយពេលសម្រាលកូន ។ ការធ្វើរោគវិនិច្ឆ័យ ការធ្វើរោគវិនិច្ឆ័យនៃជំងឺនេះនឹងត្រូវបានធ្វើឡើង បន្ទាប់ពីការពិគ្រោះសាកសួរនូវរោគសញ្ញា និងការពិនិត្យបាត ដោយឧបករណ៍ទំនើប ដែលមានភាពងាយស្រួល ឆាប់រហ័សដោយគ្មានការឈឺចាប់ និងគ្មានផលវិបាក ។ ការព្យាបាលជំងឺឫសដូងបាតនាពេលបច្ចុប្បន្ន វិធីព្យាបាលមានច្រើនប្រែប្រួលទៅតាមដំណាក់កាលនីមួយៗនៃសភាពជំងឺ និងអ្នកជំងឺ។​ ​គោលការណ៍រួមនៃការព្យាបាល គឺដោះស្រាយវិបត្តិ នៃការបន្ទោបង់។ ការព្យាបាលមានដូចជា៖ - ចំពោះជំងឺឫសដូងបាតផ្នែកខាងក្នុងកម្រិត១ និង ជំងឺឫសដូងបាតផ្នែកខាងក្រៅ យើងចាប់ផ្ដើមព្យាបាលដោយការប្រើថ្នាំលេប និងលាប។ ក្នុងករណីបរាជ័យជាមួយការប្រើថ្នាំការព្យាបាលឈានទៅរកការចងឫសដូងសម្រាប់ជំងឺឫសដូងបាតក្នុង​ និងការវះកាត់តូចសម្រាប់ជំងឺឫសដូងបាតក្រៅ។ - ចំពោះជំងឺឫសដូងបាតផ្នែកខាងក្នុងកម្រិត២ការព្យាបាលដោយការចងគួបផ្សំជាមួយថ្នាំលេបគឺជាជម្រើសដ៏ល្អប្រសើរ។ - ចំពោះជំងឺឫសដូងបាតផ្នែកខាងក្នុងកម្រិត៣យើងចាប់ផ្ដើមព្យាបាលដោយការចងគួបផ្សំជាមួយ​ថ្នាំលេប។ ប៉ុន្តែប្រសិនបើឫសដូងបាតនោះធំខ្លាំងការចងនិងលេបថ្នាំអាចទទួលបរាជ័យ នោះការវះកាត់ជាជម្រើសចុងក្រោយដែលប្រសើរបំផុត។ - ចំពោះជំងឺឫសដូងបាតផ្នែកខាងក្នុងកម្រិត៤ការវះកាត់គឺជាវិធីព្យាបាលតែមួយគត់ដែលមានប្រសិទ្ធភាព។ ផលប្រយោជន៍នៃការព្យាបាល ១- ការព្យាបាលដោយឧបករណ៍ ៖ ការចង ឫសដូងបាត ជាវិធីព្យាបាលដែលមានប្រសិទ្ធ ភាព ចំពោះជំងឺឫសដូងបាតផ្នែកខាងក្នុងកម្រិត១ ២និង៣ ដែលមិនចំណាយពេលយូរ គ្មានស្នាមរបួស មិនមានការឈឺចាប់ មិនត្រូវការចាក់ថ្នាំស្ពឹកមិនតម្រូវឲ្យសម្រាកពេទ្យ អ្នកជំងឺអាចត្រឡប់ទៅផ្ទះ និងធ្វើការងារប្រចាំថ្ងៃជាធម្មតាបានភ្លាមក្រោយពេលចង។ ការចងឫសដូងបាតមិនមែនជាការព្យាបាលជាដាច់មិនលាប់ឡើងវិញនោះទេ ប្រសិនបើអ្នកជំងឺមិនដោះស្រាយវិបត្តិនៃការបន្ទោបង់។ វិធីព្យាបាលមួយផ្សេងទៀតគឺការដុតដោយកំដៅ Infrarouge ដែលអាចមានប្រសិទ្ធភាពចំពោះជំងឺឫសដូងបាតផ្នែកខាងក្នុងកម្រិត១ ប៉ុន្តែបើប្រៀបធៀបជាមួយការចង គឺការចងមានប្រសិទ្ធភាពខ្ពស់ជាង។ ២- ការវះកាត់ ៖ មានបច្ចេកទេសផ្សេងៗជាច្រើនរួមមានការកាត់យកសរសៃឫសដូងខាងក្រៅ និងខាងក្នុងចេញ ជាបច្ចេកទេសតែមួយគត់ក្នុងពេលបច្ចុប្បន្ន ដែលត្រូវបានសកលលោកទទួលស្គាល់ថាជាបច្ចេកទេសដែលល្អមានប្រសិទ្ធភាពខ្ពស់ក្នុងការព្យាបាលជំងឺឫសដូងបាតឲ្យជាដាច់។  នៅក្នុងសម័យទំនើបនេះ ទោះបីជាមានស្នាមរបួស និងការឈឺចាប់ក្រោយវះ ក៏យើងមានថ្នាំ និងវិធីសាស្ត្រ ដើម្បីបំបាត់ការឈឺចាប់យ៉ាងមានប្រសិទ្ធភាពផងដែរ។ ជាទូទៅ ក្រោយពេលវះកាត់ តម្រូវឲ្យអ្នកជំងឺសម្រាកពេទ្យត្រឹមតែ១-២ថ្ងៃតែប៉ុណ្ណោះ។ ផលវិបាកដែលអាចជួបប្រទះមានដូចជា ការឈឺចាប់ដែលអាចគ្រប់គ្រងបាន ការធ្លាក់ឈាមក្រោយវះដែលមានដោយកម្រ ការពិបាកនោមដែលមាន រយៈពេលខ្លីក្រោយពេលវះថ្មីៗជាដើម ក៏ប៉ុន្តែទាំងនេះសុទ្ធតែជាផលវិបាកដែលអាចដោះស្រាយបាន។ ការរឹតបន្តឹងសរសៃឫសដូងខាងក្នុង (Stapled hemorrhoidopexy និង Hemorrhoidal arterial ligation)គឺជាបច្ចេកទេសផ្សេងទៀត វិធីនេះមិនមានស្នាមរបួស និងមានការឈឺចាប់ក្រោយវះតិចជាងការកាត់ឫសដូងចេញក៏ពិតមែន ក៏ប៉ុន្តែអត្រានៃការកើតមានជំងឺនេះឡើងវិញគឺខ្ពស់មិនមែនជាសះស្បើយដាច់នោះទេ រីឯតម្លៃវិញ គឺប្រហាក់ប្រហែលនឹងការកាត់ឫសដូងដែរ។ របបអាហារសម្រាប់អ្នកជំងឺឫសដូងបាត មិនតម្រូវឲ្យតមអាហារអ្វីទាំងអស់។ ចំណាំ ៖ ប្រជាជនទូទៅតែងតែប្រើពាក្យឫសដូងបាតនៅពេលដែលគាត់មានរោគសញ្ញាផ្សេងៗនៅបាត។ ក៏ប៉ុន្តែរោគសញ្ញាទាំងនេះអាចបណ្ដាលមកពីជំងឺផ្សេង ក្រៅពីឫសដូងបាត (ឧទាហណ៍៖ ការដាច់ក្រសាល់គូទ ដុំសាច់មហារីកនៅបាត និងបូស។ ដូច្នេះ ប្រសិនបើលោកអ្នកមានរោគសញ្ញា ផ្សេងៗនៅបាត លោកអ្នកគួរតែជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីធ្វើរោគវិនិច្ឆ័យ និង ព្យាបាលឱ្យបានត្រឹមត្រូវ។ គួរបញ្ជាក់ផងដែរថា គ្លីនិកអេគីប មានទស្សនៈវិស័យមួយ គឺបង្កើន ស្តង់ដារ ក៏ដូចជាសមត្ថភាព សេវាកម្ម ដើម្បីអាចប្រកួតប្រជែងជាមួយប្រទេសជិតខាង រួមចំណែកក្នុងការលើកតម្កើងវិស័យសុខាភិបាល សេវាកម្មគ្លីនិកឯកជន និងសេវាសុខភាពក្នុងប្រទេសកម្ពុជាជូនដល់ប្រជាពលរដ្ឋក្នុងគោលបំណងលើកកម្ពស់សុខភាពប្រជាពលរដ្ឋ និងកាត់បន្ថយការធ្វើចំណាកស្រុកទៅស្វែងរកសេវាសុខាភិបាលបរទេស។ បកស្រាយដោយ  ៖ វេជ្ជបណ្ឌិត ថាវ ស៊ីដានីន ឯកទេសផ្នែកថ្លើម ក្រពះ ពោះវៀន និងឫសដូងបាត នៃគ្លីនិកអេគីប ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

អាការៈរមាស់ភ្នែក គឺជាអាការៈធ្វើឲ្យអ្នករមាស់ក្នុងភ្នែក និងជុំវិញភ្នែកដែលតែងតែកើតឡើងជាធម្មតាលើមនុស្សគ្រប់វ័យ។ ការរមាស់ភ្នែក គឺកើតឡើងច្រើននៅតំបន់ដែលមានបរិស្ថានមិនល្អដោយមានធូលី និងដីហុយច្រើនក្នុងបរិយាកាស ហើយវាអាចកើតឡើងតាមរដូវកាលផលដែរ។ អាការៈបែបនេះអាចធ្ងន់ធ្ងរ បើអ្នកធ្វេសប្រហែសហើយចេះតែយកដៃទៅប៉ះ និងញីមិនឈប់នៅជុំវិញភ្នែក។ លោកអ្នកអាចយកវិធីសាស្ត្រទាំងនោះទៅអនុវត្តសាកបាន..... ១. ប្រើស្បៃ ឬក្រណាត់ត្រជាក់ ដើម្បីអាចបញ្ឈប់ការរមាស់ភ្នែក អ្នកអាចប្រើប្រាស់ក្រណាត់ ឬស្បៃស្អាតមកដាក់ត្រាំក្នុងទឹកកកឲ្យត្រជាក់ រួចអាចយកស្បៃស្អាតយកមកដាក់លើតំបន់ត្រង់កន្លែងណាដែលមានអាការៈរមាស់ខ្លាំង។ ព្យាយាមធ្វើបែបនេះ៣ ទៅ៤ដងក្នុងមួយថ្ងៃក៏អាចព្យាបាលអាការៈរមាស់ភ្នែកបានដោយងាយ។  ២. ត្រសក់ ផ្លែត្រសក់ គឺមានជាតិទឹក និងត្រជាត់ដែលអាចជួយប្រឆាំងនឹងភាពរមាស់បានយ៉ាងមានប្រសិទ្ធភាព ហើយត្រសក់ក៏អាចបន្ថយការរលាយ ហើម និងអាការៈរមាស់ភ្នែកបានផងដែរ។ វិធីសាស្ត្រយកផ្លែត្រសក់មកព្យាបាលការរមាស់ភ្នែក គឺចិតត្រសក់ជាចំណិតតូចៗយកមកដាក់ក្នុងទូរទឹកកកពី បន្ទាប់មកយកមកដាក់លើភ្នែកយ៉ាងតិច១០នាទី ដោយអនុវត្តបែបនេះឲ្យបាន៤ទៅ៥ដងក្នុងមួយថ្ងៃទើបងាយឆាប់បាត់រមាស់។ ៣. ទឹកដោះគោស្រស់ត្រជាក់ ទឹកដោះគោស្រស់ក៏អាចយកមកព្យាបាលអាការៈរមាស់ភ្នែកបានមួយដែរ។ វីធីសាស្ត្រគឺគ្រាន់តែយកសំឡីកប្បាសផ្ដិតទឹកដោះគោ រួចហើយអ្នកអាចយកវាជួតជុំវិញភ្នែកដែលរមាស់ គឺជាការស្រេច។ អាចធ្វើបែបនេះ២ ឬ៣ដងពេលព្រឹក និងម្ដងទៀតពេលល្ងាច។  ៤. ទឹកអំបិល  ទឹក និងអំបិលជាវិធីងាយស្រួលមួយដែលអាចជួយឲ្យធូរស្បើយការឈឺចាប់ត្រង់ភ្នែក និងការរមាស់ភ្នែកផងដែរ។ ការលាយបញ្ចូលគ្នារវាងទឹក និងអំបិលអាចកម្ចាត់បាត់តេរី និងកម្ទេចកម្ទីដីបាន។ វិធីងាយស្រួល គឺអាចលាយអំបិលមួយស្លាបពា្រកាហ្វេដាក់ក្នុងទឹកស្អាតរួចដាំទឹករហូតដល់អំបិលរលាយអស់ បន្ទាប់មកទុកឲ្យត្រជាង់ រួចមកបន្តក់លើកន្លែងដែលឈឺ និងរមាស់។ ធ្វើបែបនេះឲ្យបានញឹកញាប់ ហើយតែ២ ឬ៣ថ្ងៃ នឹងឃើញប្រសិទ្ធភាព។ ៥.តែបៃតង តែបៃតងមានអត្ថប្រយោជន៍សម្រាប់សុខភាព ក្នុងនោះ តែបៃតងក៏អាចព្យាបាលការរមាស់ភ្នែកបានដែរ។ វាអាចជាប្រយោជន៏ក្នុងការបំបាត់ការរមាស់ ថែមទៀតផង។ វីធីសាស្ត្រប្រើប្រាស់អាចយកតែបៃតងដាំជាមួយទឹកស្អាត បន្ទាប់មកទុកឲ្យត្រជាក់ និងបន្តក់ភ្នែក ដើម្បីលាងបាក់តេរី និងការរលោករមាស់លើភ្នែកដោយធ្វើបែបនេះពីរដងក្នុងមួយថ្ងៃ។ ៦.ប្រទាលកន្ទុយក្រពើ  ប្រទាលកន្ទុយក្រពើក៏មានប្រសិទ្ធភាព និងជាវិធីសាស្ត្រធម្មជាតិអាចធ្វើនៅផ្ទះដោយខ្លួនឯងបាន ហើយថែមទាំងអាចព្យាបាលអាការៈរមាស់ភ្នែកបានយ៉ាងល្អ។ វិធីសាស្ត្រ គឺគ្រាន់តែកាត់យកសាច់ប្រទាលកន្ទុយក្រពើ និងធ្វើឲ្យក្លាយជាទឹកមកលាយនឹងទឹកឃ្មុំ បន្ទាប់មកដុសលើកន្លែងដែលភ្នែករមាស់នោះ។  ៧. ទឹកបន្លែ ទឹកបន្លែឆៅច្រើនប្រភេទជាពិសេសការរ៉ុត គឺត្រូវបានរកឃើញថាមានប្រសិទ្ធភាពខ្ពស់ក្នុងការបំបាត់អាការៈរមាស់ភ្នែកបានយ៉ាងប្រសើរ។ អ្នកអាចយកការ៉ុតមួយ ឬពីរដើម និងកិនជាទឹកការ៉ុត ដើម្បីយកមកពិសាជារៀងរាល់ថ្ងៃ ដើម្បីអាចជួយបំបាត់អាការៈរមាស់ភ្នែកបាន។  ៨.ដំឡូងបារាំង ដំឡូងបារាំងស្រស់ គឺជារបស់ងាយស្រួលរកដែលអាចយកមកព្យាបាលអាការៈរមាស់ភ្នែកបានផងដែរ។ ដោយគ្រាន់តែកិនជាចំណិតតូចៗរាងមូល រួចហើយយកទៅដាក់ក្នុងទឹកកក។ នៅពេលវាត្រជាក់ដាក់លើភ្នែករបស់អ្នកដោយធ្វើបែបនេះមួយថ្ងៃ៣ដងរហូតដល់អាការៈរមាស់ជាសះស្បើយ។  ៩. ទឹកស្អាត ឬបរិសុទ្ធ ការពិសាទឹកឲ្យបានច្រើនពី២ទៅ៣លីត្រជារៀងរាល់ថ្ងៃក៏អាចជួយកាត់បន្ថយ ឬជៀសវាងការកើតអាការៈរមាស់ភ្នែកបានដែរ។  ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក
Top