Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

ជំងឺមហារីកក្រពេញអូវែ អាចនឹងត្រូវរកឃើញអំឡុងពេលទទួលបានការពិនិត្យសុខភាពជាប្រចាំ ដែលលទ្ធផលនៃការពិនិត្យបានបង្ហាញពីដុំសាច់នៅតំបន់ត្រគាក ឬគេអាចធ្វើការសន្និដ្ឋានតាមរយៈរោគសញ្ញាគួរឲ្យកត់សម្គាល់មួយចំនួនដែលបានបកស្រាយរួចមកហើយនៅក្នុងអត្ថបទ«“ជំងឺមហារីកក្រពេញអូវែ” ជាមូលហេតុមួយនៃការស្លាប់របស់ស្រ្តី» ។ ចំណែកការធ្វើរោគវិនិច្ឆ័យ និងការពិនិត្យជំងឺមហារីកក្រពេញអូវែអាចធ្វើឡើងតាមរយៈវិធីសាស្រ្តពិនិត្យដូចខាងក្រោម៖ 1.    ការពិនិត្យគ្លីនិក (Clinical examination) a ការពិនិត្យបែបគ្លីនិកនៅតំបន់ត្រគាក (អនុវត្តដោយវេជ្ជបណ្ឌិតផ្នែករោគស្រ្តី) ៖ ជាផ្នែកមួយនៃការធ្វើរោគវិនិច្ឆ័យផ្នែករោគស្រ្តី ដោយគ្រូពេទ្យនឹងធ្វើការពិនិត្យនៅតំបន់អាងត្រគាក ដើម្បីស្វែងរកពីវត្តមាននៃដុំសាច់ (Mass) ក៏ដូចជាហានិភ័យដែលវាអាចធ្វើការភ្ជាប់ខ្លួនទៅនឹងកោសិកាដែលនៅជុំវិញ។ អំឡុងពេលនៃការពិនិត្យ អ្នកជំនាញនឹងធ្វើការប៉ះផ្ទាល់លើតំបន់ក្រពេញអូវែតាមរយៈពោះ និងមាត់ស្បូន (អាចតាមចុងពោះវៀនធំចំពោះក្មេងស្រី) ដែលអាចអនុវត្តបានសម្រាប់ការពិនិត្យរោគស្រ្តីជាប្រចាំ ឬក្នុងករណីលេចឡើង នូវផលរំខាននានា។ b ការពិនិត្យរាងកាយទូទៅ (អនុវត្តដោយអ្នកជំនាញផ្នែកមហារីក) ៖ ចំពោះស្ថានភាពជំងឺក្នុងដំណាក់កាលធ្ងន់ធ្ងរ គ្រូពេទ្យនឹងពិនិត្យរកមើលសញ្ញា Ascites (ជាការប្រមូលផ្តុំជាតិទឹក ក្នុងប្រហោងពោះ) ការស្ទះចលនាពោះវៀន មានទឹកក្នុងស្រោមសួត និងការកើនឡើងទំហំ នៃក្រពេញទឹករងៃ ឬមានដុំសាច់ក្នុងសរីរាង្គផ្សេង (ដូចជា ដុំមហារីក Metastases ក្នុងថ្លើម)។ ការពិនិត្យបែបគ្លីនិកជាវិធីសាស្រ្តមានតមៃ្លថោក និងងាយស្រួលក្នុងករណីមានការសង្ស័យពីជំងឺមហារីកក្រពេញអូវែ ប៉ុន្តែវាមិនទាន់អាចឆ្លើយតបគ្រប់គ្រាន់ទៅនឹងអ្នកជំងឺដែលមានដុំសាច់នៅក្នុងក្រពេញអូវែ ឬតំបន់អាងត្រគាកនៅឡើយទេ។ 2.    ការពិនិត្យដោយវិទ្យុសកម្ម (Radiological Investigations) a ការថតឆ្លុះពោះដោយប្រើប្រាស់សំឡេង Ultrasonography (សម្រាប់ស្រ្តី និងក្មេងស្រី) និងការថតឆ្លុះមាត់ស្បូន Transvaginal ultrasonography (សម្រាប់ស្រ្តី)។ សម្រាប់ Transvaginal ultrasonography៖ គ្រូពេទ្យនឹងធ្វើការចាប់បានជារូបភាពនៃសរីរាង្គនៅតំបន់ត្រគាកថតដោយប្រើប្រាស់សំឡេង ultrasound តាមរយៈការស៊កបំពង់ចូលទៅក្នុងមាត់ស្បូន ដើម្បីរកមើលដុំមហារីកនៅក្រពេញអូវែ។ ការពិនិត្យបែបនេះមានភាពទ្រាំទ្របាន និងពុំសូវ មានតម្លៃថ្លៃ ដែលអាចប្រើក្នុងការធ្វើរោគវិនិច្ឆ័យដំបូង ប៉ុន្តែវាអាចមានភាពពិបាកក្នុងការ កំណត់បានពីស្ថានភាពដុំសាច់កម្រិតស្រាល (Benign) ឬធ្ងន់ធ្ងរ (malignant)។ ការពិនិត្យបែប Ultrasonography អាចបង្ហាញពីរោគសញ្ញាទឹកដក់ (Ascites) ឬមហារីកស្រោមពោះ (Peritoneal metastases) ដែលកោសិកាមហារីក ភ្ជាប់ទៅនឹងប្រហោងពោះ។   b វិធីសាស្រ្ត Magnetic Resonance Imaging (MRI) ឬវិធីសាស្រ្ត Computed tomography (CT-scan) ៖ ចំពោះការពិនិត្យតាមបែប MRI អាចផ្តល់ជាព័ត៌មានបន្ថែមពីលក្ខណៈនៃដុំសាច់ក្រពេញអូវែ ចំណែក CT-scan អាចផ្តល់ជាការកំណត់ពីប្រភេទនៃមហារីកក្រពេញអូវែ។ វិធីសាស្រ្តទាំងពីរបានជួយក្នុងការកំណត់ដំណាក់កាលនៃជំងឺ  ផែនការក្នុងការព្យាបាល និងគ្រប់គ្រងលទ្ធផលនៃ ការព្យាបាល ប៉ុន្តែវាមានតម្លៃថ្លៃជាងវិធីសាស្រ្តបែប Ultrasonography។ c ការថតឆ្លុះ X-ray (Chest X-ray)៖  ការពិនិត្យបែបនេះមានសារសំខាន់ក្នុងការកំណត់បាន នូវផ្នែករាងកាយណាមួយដែលត្រូវបានរងឥទ្ធិពលដូចជា សួត ជាដើម។ d វិធីសាស្រ្ត Positron-emission tomography – computed tomography (PET-CT)៖ ជាការពិនិត្យដោយធ្វើការបង្ហាញ ឲ្យកាន់តែច្បាស់ពីរូបភាពរចនាសម្ព័ន្ធ និងសកម្មភាពមេតាបូលីសរបស់កោសិកា។ PET-CT មានភាពជាក់លាក់ និងមានតម្លៃថ្លៃ ដែលពុំសូវត្រូវបានណែនាំសម្រាប់ការពិនិត្យដំបូងនោះទេ តែវាមានប្រយោជន៍ចំពោះដុំមហារីកដែលស្ថិតក្នុងដំណាក់កាលមានសកម្មភាពមេតាបូលីសខ្លាំង(ដូចជា ជំងឺមហារីកកោសិកាតូចនៃក្រពេញអូវែ)។ 3.    ការពិនិត្យសញ្ញាសម្គាល់ដុំមហារីក (ការធ្វើតេស្តឈាម) អង់ទីហ្សែន ១២៥ (CA 125) ដែលជាប្រូតេអ៊ីននៅលើផ្ទៃខាងលើនៃកោសិកាមហារីកក្រពេញអូវែ អាចនឹងមានការកើនឡើង ក្នុងកម្រិត ៨០% ចំពោះប្រភេទជំងឺមហារីក epithelial។ យ៉ាងណាមិញ សញ្ញាសម្គាល់នេះ នៅមិនទាន់មានភាពច្បាស់លាស់ និងគ្រប់គ្រាន់សម្រាប់ធ្វើរោគវិនិច្ឆ័យជំងឺមហារីកក្រពេញអូវែនោះទេដោយវាអាចបង្កភាពភាន់ច្រឡំទៅលក្ខខណ្ឌជំងឺមិនមែនជាមហារីក (ដូចជា ជំងឺស្បូន Endometriosis)។ ប្រតេអុីន CA 125 ត្រូវបានវាស់សម្រាប់ការធ្វើរោគវិនិច្ឆ័យចំពោះជំងឺដុំសាច់ក្នុងដៃស្បូន បន្ទាប់ពីទទួលបានការពិនិត្យតាមUltrasonography ដែលតេស្តនេះអាចប្រើបាន ដើម្បីគ្រប់គ្រងលទ្ធផលនៃការព្យាបាលបែបគីមី (Chemotherapy) និងសម្រាប់ការតាមដានបន្ទាប់ពីការព្យាបាល។  4.    ការពិនិត្យដុំមហារីក (Histopathological examination) ជាការពិនិត្យកោសិកាដុំមហារីកក្នុងមន្ទីរពិសោធន៍ ដែលដុំសាច់ត្រូវ បានយកមកតាមរយៈការកាត់ចេញ (Biopsy) ឬតាមការវះកាត់ (Radical surgery)។ វិធីសាស្រ្តនេះអាចផ្តល់ភាពច្បាស់លាស់ដល់ការធ្វើរោគវិនិច្ឆ័យ និងកំណត់បានពីលក្ខណៈរបស់ដុំមហា-រីកក្រពេញអូវែ អនុញ្ញាតឲ្យវេជ្ជបណ្ឌិតអាចដឹងពីប្រភេទរបស់មហារីក ដែលនាំឲ្យមានការកំណត់ពីវិធីសាស្រ្តព្យាបាលសម្រាប់អ្នកជំងឺនីមួយៗ។ ការប្រឹក្សាពីដំណាក់កាលនៃមហារីក ការរៀបចំផែនការព្យាបាល ទាមទារឲ្យធ្វើឡើងពីសំណាក់ វេជ្ជបណ្ឌិតផ្នែករោគស្រ្តី និងផ្នែកជំងឺមហារីក ដើម្បីធានាឲ្យបានពីការកំណត់ឲ្យបានច្បាស់ពីសា្ថនភាពជំងឺមហារីកក្រពេញអូវែ។  បកស្រាយដោយ ៖ វេជ្ជបណ្ឌិត Turobova Tatiana ឯកទេសជំងឺមហារីកចំពោះកូនក្មេង និងមហារីកទូទៅ ដែលសព្វថ្ងៃជាប្រធានផ្នែកមហារីក និងជាអនុប្រធាននៅ មន្ទីរពេទ្យសាកលវិទ្យាល័យអន្តរជាតិសែនសុខ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

កាលពីថ្ងៃច័ន្ទ ២រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ២០១៨  ក្រសួងសុខាភិបាលចេញផ្សាយនូវសេចក្តីប្រកាសជូនដំណឹងរបស់ ស្តីអំពី«គេហទំព័រឈ្មោះ Health and Beauty និងវេបសាយឈ្មោះ https://www.angkorhealth.com ដែលបាន និងកំពុងធ្វើការផ្សព្វផ្សាយឱសថបំប៉នសុខភាព និងគ្រឿងសម្អាង ដោយគ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល»។  ក្រសួងសុខាភិបាលបានលើកឡើងថា ប្រភពខាងលើបានផ្សព្វផ្សាយឱសថបំប៉នសុខភាព និងគ្រឿងសម្អាង ហួសពីការពិត ដោយគ្មានអំណះអំណាងច្បាស់លាស់។ ក្រសួងក៏សូមឲ្យប្រជាជនឈប់ប្រើប្រាស់ ឈប់ជឿតាមការឃោសនាអកុសល បោកប្រាស់ ភូតកុហក បំផ្លើសពីការគិតរបស់ជនខិលខូចមួយចំនួន និងជួយផ្សព្វផ្សាយបន្តឲ្យប្រជាពលរដ្ឋឈប់ទិញ ឬប្រើប្រាស់ផលិតផលតាមរយៈគេហទំព័រ និងវេបសាយខាងលើនេះ ស្របពេលដែលម្ចាស់ប្រភពត្រូវបញ្ឈប់ការផ្សព្វផ្សាយលក់ ឬចែកចាយ ផលិតផលឱសថ និងគ្រឿងសម្អាងជាបន្ទាន់។  ក្នុងករណីឃើញមានផលិតផលនេះត្រូវបានលក់ ឬចែកចាយនោះ សូមប្រញាប់ផ្តល់ព័ត៌មានជូនដល់នាយកដ្ឋានឱសថចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាងតាមរយៈទូរស័ព្ទលេខ ០៩៥ ៣៥៩ ៥៩៩/០១២ ៩៨៣ ៣៣៤។      សូមទទួលជ្រាបជាដំណឹង និងមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់!!! ប្រភព ៖ ទំព័រហ្វេសប៊ុក ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ឱសថ Cetirizine ដែលកំពុងមានលក់នៅលើទីផ្សារទាំងក្នុងទម្រង់គ្រាប់ ឬស៊ឺរ៉ូ ត្រូវបានប្រើប្រាស់សម្រាប់តម្រូវការរបស់បុគ្គលទូទៅដោយមិនចាំបាច់មានវេជ្ជបញ្ជា។ ជាទូទៅ Cetirizineជាឱសថមានប្រសិទ្ធភាព និងសុវត្ថិភាពសម្រាប់ដោះស្រាយបញ្ហាអាល្លែកហ្ស៊ី តែអ្នកប្រើប្រាស់ទាំងអស់ក៏គួរតែធ្វើការចាប់អារម្មណ៍ និងស្វែងយល់ពីសញ្ញាគ្រោះថ្នាក់ និងប្រុងប្រយ័ត្ននៅអំឡុងពេលប្រើប្រាស់ផងដែរ។ សកម្មភាពឱសថ Cetirizine ជាឱសថស្ថិតក្នុងក្រុម Antihistamineដែលមានមុខងារបន្ថយនូវរោគសញ្ញាអាល្លែកហ្ស៊ី ដែលមានដូចជា ហៀរសំបោរ ចេញទឹកភ្នែក រមាស់ភ្នែក ឬច្រមុះ កណ្តាស់ ឬឡើងកន្ទួលលើស្បែកជាដើម។ ឱសថមានសកម្មភាពដោយទៅបន្ថយការបញ្ចេញសារធាតុ Histamine ដែលរាងកាយតែងបញ្ចេញនៅរាល់ពេលប្រឈមទៅនឹងប្រតិកម្មអាល្លែកហ្ស៊ី យ៉ាងណាមិញ Cetirizineគ្មានប្រសិទ្ធភាពក្នុងការការពារជាមុនមិនឲ្យកើតមានកន្ទួលលើស្បែក ឬព្យាបាលប្រតិកម្មអាល្លែកហ្ស៊ីធ្ងន់ធ្ងរនោះទេ។ សកម្មភាពឱសថលើរាងកាយ ឱសថ Cetirizine ត្រូវបានស្រូបចូលយ៉ាងលឿនដោយកំហាប់ព្យាបាលខ្ពស់បំផុតមានឡើងបន្ទាប់ពីលេបបានរយៈពេលមួយម៉ោង ចំណែកប្រសិទ្ធភាពរបស់ឱសថមិនមានការប្រែប្រួលដោយសារចំណីអាហារនោះទេ ដោយគ្រាន់តែកំហាប់ព្យាបាលអាចកើតមានឡើងយឺតបន្តិចជាងក្នុងលក្ខខណ្ឌធម្មតា។ ឱសថត្រូវបានបញ្ចេញចោលតាមទឹកនោមក្នុងកម្រិត ៧០% និង ១០% ទៀត ត្រូវបញ្ចេញចោលតាមលាមក ដោយការបញ្ចេញចោលពាក់កណ្តាលធ្វើឡើងបន្ទាប់ពីរយៈពេល ៨ម៉ោង។ កម្រិត និងការប្រើប្រាស់ កម្រិតប្រើប្រាស់ធម្មតាសម្រាប់មនុស្សពេញវ័យគឺ ១០ មីលីក្រាមក្នុងមួយថ្ងៃ ក្រោមទម្រង់ជាឱសថគ្រាប់ ចំណែកឱសថក្រោមទម្រង់ជាស៊ឺរ៉ូអាចប្រើបានចំពោះកុមារក្នុងកម្រិត ៥mg/៥mL។ វេជ្ជបណ្ឌិតអាចឲ្យអ្នកប្រើប្រាស់ឱសថម្តងក្នុងកម្រិត៥មីលីក្រាម ពីរដងក្នុងមួយថ្ងៃ ប្រសិនបើស្ថានភាពអាល្លែកហ្ស៊ីមិនធ្ងន់ធ្ងរ។ គួរបញ្ជាក់ផងដែរ កម្រិត និងការប្រើប្រាស់នឹងមានការប្រែប្រួលទៅតាមអាយុ ស្ថានភាពជំងឺដែលអ្នកមិនគួរបន្ថយ ឬបង្កើនកម្រិតប្រើប្រាស់ដោយខ្លួនឯងនោះទេ។ ផលរំខានឱសថ សញ្ញាមួយចំនួនដែលអាចកើតមានជាទូទៅ និងមិនសូវធ្ងន់ធ្ងរមានដូចជា៖ • វិលមុខ ងងុយ • អស់កម្លាំង • ស្ងួតមាត់ • ចង្អោរ ក្អួត • ឈឺក្បាល។ ក្រៅពីផលរំខានខាងលើ ឱសថក៏អាចបណ្តាលឲ្យមានប្រតិកម្មធ្ងន់ធ្ងរផ្សេងទៀតដែលទាមទារឲ្យមានការសង្រ្គោះបន្ទាន់ដូចជា៖ ពិបាកដកដង្ហើម ហើមមុខ បបូរមាត់ អណ្តាត ឬបំពង់ក។ ម្យ៉ាងទៀត អ្នកគួរបញ្ឈប់ប្រើប្រាស់ឱសថភ្លាមៗ ប្រសិនអ្នកមានរោគសញ្ញាដូចជា ចង្វាក់បេះដូងញាប់ ឬមិនស្មើគ្នា ញ័រ ពិបាកគេង អារម្មណ៍មិនស្រណុក មានបញ្ហាគំហើញជាដើម។ អន្តរកម្មឱសថ • ត្រូវពិគ្រោះជាមួយគ្រូពេទ្យ ឬឱសថការីក្នុងករណីអ្នកប្រើប្រាស់ឱសថដែលបង្កឲ្យមានផលរំខានធ្វើឲ្យធីងធោងរួមបញ្ចូលគ្នាក្នុងពេលតែមួយដូចជា ឱសថបំបាត់ការឈឺចាប់ (Opioid) ឱសថបំបាត់ក្អក (Codeine,Hydrocodone) សារធាតុអាល់កុល ឱសថងងុយគេង (Alprazolam, Lorazepam, Zolpidem) ជាដើម • មិនត្រូវប្រើប្រាស់ឱសថ Hydroxyzine និងLevocetirizine នៅពេលកំពុងប្រើប្រាស់ Cetirizine ពីព្រោះឱសថទាំងនេះមានប្រសិទ្ធភាពប្រហាក់ប្រហែលគ្នា • មិនត្រូវប្រើប្រាស់ឱសថបំបាត់អាល្លែកហ្ស៊ីក្នុងទម្រង់ជាក្រែមដោយលាបលើស្បែក ជាមួយគ្នានឹងឱសថ Cetirizine ពីព្រោះវាអាចបង្កើននូវផលរំខាន។ បម្រុងប្រយ័ត្ន • ត្រូវប្រាប់ដល់គ្រូពេទ្យ ឬអ្នកមានជំនាញផ្នែកសុខាភិបាលមុនពេលប្រើប្រាស់ ក្នុងករណីអ្នកមានបញ្ហាអាល្លែកហ្ស៊ីជាមួយសារធាតុសកម្មក្នុងឱសថ • ត្រូវពិគ្រោះជាមួយគ្រូពេទ្យក្នុងករណីមានបញ្ហាតម្រងនោម ឬជំងឺថ្លើម មុនពេលប្រើប្រាស់ឱសថ • ដោយសារផលរំខានធ្វើឲ្យងងុយ និងធីងធោងរបស់ឱសថ នោះអ្នកត្រូវចៀសវាងបើកបរ ឬបញ្ជាម៉ាស៊ីន • ត្រូវប្រើដោយប្រុងប្រយ័ត្នក្នុងករណីអ្នកមានផ្ទៃពោះ និងស្ត្រីកំពុងបំបៅដោះកូន។ គួរបញ្ជាក់ផងដែរ ឱសថ Cetirizine ដែលកំពុងចរាចរនៅលើទីផ្សារស្ថិតនៅក្រោមឈ្មោះដូចជា Cetrisyn, Zyrtec, Aller-Tec ជាដើម។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

មិត្តៗនារីភាគច្រើនប្រាកដជាមានភាពរីករាយ នៅរាល់ពេលដើរទិញផលិតផលថែរក្សាសម្រស់ ដើម្បីបង្កើនភាពស្រស់ស្អាត និងជំនឿចិត្តដល់ខ្លួនឯង ហើយអ្នកខ្លះក៏បានចាត់ទុកការដើរshoppingផលិតផលទាំងនោះ ជាឋានសួគ៌របស់សុភាពនារីទាំងឡាយទៀតផង។ ស្របពេលដែលមានភាពសម្បូរបែប និងទាន់សម័យនិយម ផលិតផលថែរក្សាសម្រស់ និងគ្រឿងសម្អាងក៏មានច្រើនម៉ាក   ច្រើនប្រភេទ និងច្រើនជម្រើសសម្រាប់ឲ្យអ្នកស្រឡាញ់សម្ផស្ស និងភាពស្រស់ស្អាត ធ្វើការជ្រើសរើស ក៏ដូចជាសាកល្បងប្រើប្រាស់។ ជាទូទៅ ប្រហែលជាមានអ្នកខ្លះមានការលំបាកក្នុងការជ្រើសរើសផលិតផលដោយហេតុថាមានជម្រើសច្រើន ដែលមានលក្ខណៈសម្បត្តិខុសៗពីគ្នា ហេតុនេះហើយ ទើបយើងខ្ញុំសូមនាំមកជូននូវគន្លឹះខាងក្រោមនេះដែលនឹងជួយសម្រួលដល់ដំណើរការទិញរបស់អ្នក… ស្វែងយល់តាមរយៈបុគ្គលិកផ្នែកលក់ បុគ្គលិកផ្នែកលក់ភាគច្រើនបានឆ្លងកាត់ការបណ្តុះបណ្តាល និងបង្ហាត់បង្ហាញច្រើនអំពីផលិតផលដែលខ្លួនត្រូវលក់ជូនដល់អតិថិជន ហើយពួកគាត់តែងតែរង់ចាំស្វាគមន៍ ប្រឹក្សា និងផ្តល់យោបល់ដល់លោកអ្នកជានិច្ច។ ដោយសារតែពួកគាត់ជាអ្នកជំនាញលើផលិតផលទាំងនោះស្រាប់លោកអ្នកគួរតែធ្វើការសាកសួរពួកគាត់ ដើម្បី ធ្វើការស្រាយនូវចម្ងល់ ក៏ដូចជាសំណួរទាំងឡាយដែលមានក្នុងចិត្តអំពីប្រភេទ ពណ៌ ឬគុណប្រយោជន៍នៃផលិតផលដែលស័ក្តិសមបំផុតសម្រាប់អ្នក។ នាំមិត្តភក្តិទៅជាមួយ ការដែលមានគ្នាទៅជាមួយនឹងជួយដល់អ្នកក្នុងការសម្រេចចិត្ត ប៉ុន្តែក៏ត្រូវប្រាកដផងដែរថា គេជាមនុស្សស្មោះត្រង់ និងមានចំណូលចិត្តក្នុងការប្រើប្រាស់គ្រឿងសម្អាងដូចជាអ្នកដែរ ទើបលទ្ធផលមិនសូវប្រឈមនឹងការខកចិត្ត។ ថ្វីត្បិតថា នៅកន្លែងលក់តែងតែមានបុគ្គលិកផ្នែកលក់ជាអ្នកប្រឹក្សាដូចដែលបានលើកឡើងខាងលើក៏ពិតមែន តែពួកគេមិនប្រាកដថាដឹងច្បាស់អំពីទម្លាប់ ចំណូលចិត្ត និងជាពិសេសលទ្ធភាពក្នុងការចំណាយរបស់អ្នកឡើយ។ មានមិត្តភក្តិនៅក្បែរ អ្នកអាចនឹងបានផលិតផលដែលស័ក្តិសមនឹងអ្នក ទាំងការប្រើប្រាស់ និងធនធាន។ ប្រើប្រាស់ស្មាតហ្វូន សម្រាប់ផលិតផលថ្មីដែលអ្នកមិនធ្លាប់ស្គាល់ ឬប្រើប្រាស់ពីមុនមក អ្នកអាចធ្វើការស្វែងរក «ការបញ្ចេញមតិយោបល់» នៅលើអ៊ីនធើណែត ដើម្បីឲ្យអ្នកអាចដឹងយ៉ាងរហ័សថាតើអ្នកធ្លាប់ប្រើប្រាស់កន្លងមកនិយាយបែបណាខ្លះអំពីផលិតផលទាំងនោះ? ស្របពេលជាមួយគ្នា អ្នកក៏អាចស្វែងរកផលិតផលនោះនៅហាងផ្សេងទៀត ក្រែងលោមានផលិតផលដូចគ្នាដាក់លក់នៅទីណាផ្សេងដែលមានតម្លៃទាបជាងនេះ ប៉ុន្តែសូមកុំភ្លេចថាការដែលបានឃើញ និងសាកផលិតផលដោយផ្ទាល់ ទើបអាចឲ្យអ្នកមានទំនុកចិត្តជាងការដែលគ្រាន់តែឃើញតម្លៃទាបមួយមុខនៅហាងផ្សេង។ យល់ដឹងពីសមាសធាតុដែលស្បែកអ្នកត្រូវការ ជាពិសេស គឺផលិតផលថែរក្សាស្បែក ដែលអ្នកគួរយល់ដឹងអំពីសមាសធាតុដែលស្បែករបស់អ្នកត្រូវការ។ អ្នកគួរតែធ្វើការសាកសួរ និងប្រឹក្សាយោបល់ជាមួយអ្នកជំនាញ ហើយធ្វើការកត់ចំណំាទុក ដើម្បីពិនិត្យមើលលើសមាសធាតុផ្សំដែលមាននៅក្នុងផលិតផលដែលអ្នកកំពុងជ្រើសរើស ឬអត់។ ចុះឈ្មោះជាអតិថិជនសមាជិក ផលិតផលភាគច្រើនតែងតែមានកម្មវិធីពិសេសសម្រាប់អតិថិជនប្រចាំរបស់ខ្លួន ជាពិសេសគឺកម្មវិធីទិញសន្សំពិន្ទុ។ បើសិនជាអ្នកតែងតែទិញផលិតផលណាមួយ ឬនៅកន្លែងណាមួយជាប្រចាំនោះ កុំភ្លេចចុះឈ្មោះជាសមាជិករបស់ពួកគេ ដើម្បីទទួលបានការផ្តល់ជូនពិសេស រួមមានការបញ្ចុះតម្លៃផលិតផល ការផ្តល់ជូនបន្ថែម ការផ្តល់កាដូពិសេស ឬការផ្តល់ជូននូវផលិតផលសម្រាប់សាក(sample)សម្រាប់ប្រើប្រាស់ជាដើម។ ស្នើសុំផលិតផលសម្រាប់សាក ការធ្វើបែបនេះនឹងធានានូវសុវត្ថិភាពសម្រាប់អ្នកដែលអាចឲ្យអ្នកដឹងជាមុនទេថាតើអ្នកអាចនឹងមានប្រតិកម្ម ឬអាល្លែកហ្ស៊ីនឹងផលិតផលនោះឬអត់ ក៏ដូចជាបានដឹងខ្លះៗថាតើ វាមានប្រសិទ្ធភាពដែរឬទេ? មុននឹងធ្វើការចំណាយប្រាក់ទៅលើវា ដែលអាចឲ្យចៀសវាងនូវការខាតបង់ទាំងប្រាក់កាស និងសុខភាពស្បែករបស់អ្នក។ ទៅទិញដោយមុខទទេ (មិនចាំបាច់ផាត់មុខ) ក្នុងករណីអ្នកត្រូវការគ្រឿងតុបតែងមុខជាលក្ខណៈឈុត ឬច្រើន ដើម្បីកុំឲ្យពិបាកក្នុងការលាងសម្អាត ឬតុបតែងបន្ថែមពីលើគ្រឿងសម្អាងដែលអ្នកតុបតែងស្រាប់ អ្នកគួរតែទៅទីនោះដោយមុខទទេ ដើម្បីមានឱកាសក្នុងការសាកល្បងនូវផលិតផលដែលអ្នកកំពុងត្រូវការផ្ទាល់តែម្តង ហើយអ្នកក៏អាចមើលដឹងភ្លាមៗថាតើវានឹងបង្ហាញចេញបែបណាដែរនៅលើមុខរបស់អ្នក។ យ៉ាងណាមិញ កុំភ្លេចប្រើប្រាស់ជក់ ឬប៉ុងផ្សេងពីគេ ដើម្បីបង្ការនូវការឆ្លងបាក់តេរី ឬបញ្ហាស្បែកផ្សេងៗ។ មានជំហរក្នុងចិត្តច្បាស់លាស់ថាខ្លួនឯង ត្រូវការអ្វីខ្លះ? មានផលិតផលខ្លះក៏អាចរកទិញបាននៅកន្លែងផ្សេង និងពេលក្រោយដែរ សូមកុំភ្លេចខ្លួន ដោយសារតែការឃើញមានច្រើននៅទីនោះស្រាប់ ហើយក៏ត្រូវចំណាយច្រើនទៅលើផលិតផលដែលមិនចាំបាច់។ វានឹងជាការប្រសើរ ប្រសិនបើអ្នកដឹងច្បាស់ក្នុងចិត្តថា តើអ្នកត្រូវការអ្វីខ្លះជាចាំបាច់ក្នុងពេលនេះ? ត្រូវប្រើប្រាស់អ្វីខ្លះជាប្រចាំ? ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ឱសថស្ថានអាចចាត់ទុកបានថាជាកន្លែងផ្តល់សេវាសុខភាពដំបូងគេ   ដែលប្រជាជនភាគច្រើនគិតដល់ កាលណាមានតម្រូវការទាក់ទងនឹងឱសថ ឬដំបូន្មានសុខភាពណាមួយ។ ដូចនេះ ឱសថស្ថានក្នុងសហគមន៍គឺជាកន្លែងដែលអាចមានឱកាសទំនាក់ទំនងជាមួយនឹងអ្នកជំងឺ និងប្រជាជនទូទៅផ្ទាល់បានយ៉ាងទូលំទូលាយ ដែលធ្វើឲ្យវាក្លាយទៅជាផ្នែកមួយដ៏សំខាន់ក្នុងការផ្តល់ឲ្យអ្នកជំងឺនូវទំនុកចិត្តលើវិស័យសុខាភិបាល។ ជាក់ស្តែង  នៅប្រទេសកម្ពុជាឱសថស្ថានសហគមន៍បានរីកដុះដាលនៅស្ទើរគ្រប់ទីកន្លែង    និងគ្រប់ខេត្តក្រុងទូទាំងផ្ទៃប្រទេសដែលធ្វើឲ្យការទទួលបានសេវាសុខភាពជាពិសេសទាក់ទងនឹងផ្នែកឱសថកាន់តែកើនឡើងជាបន្តបន្ទាប់។   ទោះយ៉ាងណាក៏ដោយ   ឧបសគ្គមួយចំនួននៅក្នុងដំណើរការរបស់ឱសថស្ថានត្រូវបានរាយការណ៍មកថា    អាចប៉ះទង្គិចដល់សុខភាពផ្ទាល់របស់អាជីវកម្មឱសថស្ថាន   និងអាចឈានដល់ការប៉ះទង្គិចខ្លះលើការផ្តល់សេវាសុខភាពទៅកាន់អ្នកជំងឺ ក៏ដូចជាអតិថិជនទូទៅផងដែរ ហើយទាំងនេះ ក៏បានធ្វើឲ្យលេចចេញជារូបភាពខ្លះៗរួចមកហើយនូវការបាត់បង់ទំនុកចិត្ត និងការវាយប្រហារពីអ្នកជំងឺមួយចំនួនទៅលើវិស័យឱសថសាស្ត្រ  ព្រមទាំងវិស័យសុខាភិបាលទាំងមូល ដែលពេលខ្លះរូបភាពទាំងនោះ  ហាក់ដូចជាត្រូវបានពន្លើសហួសពីការពិតទៀតផង។    ខណៈនេះផងដែរ ទំនោរនៃទីផ្សារសេរី   និងសមាហរណកម្មបានគ្របដណ្តប់លើវិស័យមួយចំនួន រួចមកហើយនៅកម្ពុជាដោយក្នុងនោះដូចដែលយើងបានឃើញស្រាប់អំពីការរីកដុះដាលដូចផ្សិតនៃអាជីវកម្មផ្នែកចំណីអាហារ និងហាងកាហ្វេដែលមានម៉ាកយីហោជាមួយនឹងសក្តានុពលពីបរទេសជាដើម។   សំណួរសួរថា «ប្រសិនបើពុំមានដំណោះស្រាយណាមួយចំពោះបញ្ហាលាក់មុខនៅក្នុងឱសថស្ថានក្នុងស្រុក តើអាជីវកម្មក្នុងវិស័យនេះ អាចនឹងត្រូវប្រឈមនឹងការវាយប្រហារ និងការដណ្តើមទីផ្សារនេះដែរ ឬយ៉ាងណា?»     តើឱសថស្ថានក្នុងស្រុកគួរធ្វើយ៉ាងណាដើម្បីរក្សាជំហររបស់ខ្លួន និងធ្វើការដោះស្រាយបានទាន់ពេលវេលា ខណៈដែលពួកគេសឹងតែមិនមានពេលគ្រប់គ្រាន់ក្នុងការសម្លឹងមើលបញ្ហាដែលនឹងអាចកើតឡើងផងនោះ?  ជាការពិតណាស់   ឱសថស្ថានជាច្រើនបានព្យាយាមរក្សាជំហររបស់ខ្លួននៅលើទីផ្សារ ដើម្បីផ្តល់សេវាឱសថទៅកាន់ប្រជាជនទូទៅតាមរយៈមធ្យោបាយផ្សេងៗ មិនថាជាការបង្កើនកម្លាំងបុគ្គលិក  ការបំពាក់ប្រព័ន្ធទំនើបៗ ការពង្រីកទីតាំង ការបង្កើនមុខឱសថ និងទំនិញដែលជាតម្រូវការផ្នែកសុខភាពជាដើម។ ទោះយ៉ាងណាក៏ដោយ ប្រតិបត្តិការក្នុងការផ្តល់ឲ្យអ្នកជំងឺនូវសេវាកម្មសុខភាពល្អប្រសើរនេះ ពេលខ្លះឱសថស្ថានខ្លួនឯងផ្ទាល់បែរជាអាចប្រឈមនឹងការលំបាក និងបង្កើនការចំណាយទាំងពេលវេលាទាំងថវិកាកាន់តែច្រើនទៅវិញ។ ដូចនេះ ដើម្បីអាចបន្តការរក្សាជំហរក្នុងប្រតិបត្តិការទាំងនេះឲ្យសមស្របទៅនឹងតម្រូវការនាពេលបច្ចុប្បន្ន ឱសថស្ថានទាំងអស់ក៏គួរថែទាំលើសុខភាពអាជីវកម្មផ្ទាល់ផងដែរ ដើម្បីអាចទ្រទ្រង់នៅអំឡុងពេលធ្វើការផ្លាស់ប្តូរទៅរកភាពល្អប្រសើរទាំងនេះ។  តើឱសថស្ថានក្នុងស្រុកគួរធ្វើដូចម្តេចលើឧបសគ្គចំពោះមុខ? ការព្យាយាមជាលក្ខណៈបុគ្គល គឺជាអ្វីដែលអាជីវកម្មនីមួយៗមិនអាចខ្វះបាន ក៏ប៉ុន្តែ ក្នុងការរក្សាជំហរ និងការរីកចម្រើនរយៈពេលវែង ការរួមគ្នាជាសហគមន៍គឺជាជម្រើសដ៏ល្អមួយដែលឱសថស្ថានក្នុងស្រុកទាំងអស់មិនគួរខកខានក្នុងការចូលរួម ដើម្បីលើកស្ទួយវិស័យឱសថសាស្ត្រ ស្របពេលលើកស្ទួយសុខភាពរបស់អាជីវកម្មនៅក្នុងឱសថស្ថានប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព។ ហេតុនេះទើប សហគមន៍ ហេលស៍ថាម សម្រាប់ឱសថស្ថាន ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន ហេលស៍ថាម ខបផូរេសិន (HEALTH TIME CORPORATION) ដើម្បីចូលរួមជាមួយនឹងឱសថស្ថានក្នុងស្រុកទាំងអស់ក្នុងការអភិវឌ្ឍឱសថស្ថាន តាមរយៈការផ្តល់ជាប្រព័ន្ធដែលអនុញ្ញាតឲ្យឱសថស្ថានទាំងអស់សម្រួលកិច្ចដំណើរការអាជីវកម្ម  ដោយប្រើប្រាស់គេហទំព័រតែមួយគឺ www.healthtime.tips  ដែលបច្ចុប្បន្ន ប្រព័ន្ធនេះមានមុខងារសំខាន់ៗដូចជា៖ •ស្វែងរកមុខឱសថលើទីផ្សារ ព័ត៌មាន និងចំណេះដឹងឱសថជាភាសាខ្មែរ •កុម៉្មង់ទិញឱសថបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង (ពីក្រុមហ៊ុនឱសថ និងឱសថស្ថានបោះដុំនានា) •គ្រប់គ្រងទិន្នន័យទិញលក់តាមរយៈរបាយការណ៍ស្វ័យប្រវត្តិ។ ក្រៅពីនោះ តាមរយៈគេហទំព័រនេះ ឱសថស្ថាននីមួយៗក៏អាចបង្កើតជាទំព័រអាជីវកម្មដាក់បង្ហាញទៅកាន់ប្រជាជនទូទៅដើម្បីធ្វើការស្វែងរកទីតាំង ព្រមទាំងព័ត៌មានអំពីឱសថស្ថានរបស់ខ្លួនបានផងដែរ។ ស្របពេលជាមួយគ្នា ឱសថស្ថាននីមួយៗ ក៏អាចបង្កើននូវទំនាក់ទំនងជាមួយដៃគូអាជីវកម្ម ក៏ដូចជាអតិថិជន ឬអ្នកជំងឺរបស់ខ្លួនបានថែមមួយកម្រិតទៀតតាមរយៈការចែករំលែកចំណេះដឹង ឬព័ត៌មានសុខភាពផ្សេងៗ ក៏ដូចជាការឆ្លើយតបនានានៅលើទំព័រអាជីវកម្មនេះ។ តាមរយៈមុខងារទាំងនេះ ឱសថស្ថានលក់ដុំ និងរាយទាំងអស់អាចធ្វើការទំនាក់ទំនងក្នុងអាជីវកម្មរបស់ខ្លួនបានកាន់តែងាយស្រួលជាពិសេសជាមួយនឹងក្រុមហ៊ុនចែកចាយឱសថដោយមិនចាំបាច់ពឹងផ្អែកទាំងស្រុងលើកម្លាំងរបស់អ្នកតំណាងលក់ឱសថ។ លើសពីនោះ ពួកគេក៏អាចកាត់បន្ថយការខាតបង់មួយចំនួនដោយសារកំហុសក្នុងរបាយការណ៍ ឬបញ្ជីទំនិញ ព្រមទាំងចំណេញពេលវេលា និងកម្លាំងពលកម្មក្នុងដំណើរការឱសថស្ថានខ្លះៗដូចជា ការស្វែងរកឱសថ និងព័ត៌មានផ្សេងៗ ជាពិសេសគឺការកុម៉្មង់ទិញឱសថ និងត្រួតពិនិត្យបញ្ជី ឬស្តុកទំនិញតែម្តង។ ជាមួយនឹងអត្ថប្រយោជន៍ទាំងនេះ  ឱសថស្ថានក៏នឹងអាចកាត់បន្ថយការចំណាយពេលវេលាទៅលើប្រតិបត្តិការប្រចាំថ្ងៃខ្លះៗ ហើយផ្ទុយមកវិញអាចចំណាយពេលវេលាបានកាន់តែមានប្រសិទ្ធភាព ដើម្បីជាការរីកចម្រើននៃឱសថស្ថានរបស់ខ្លួន ព្រមទាំងអាចផ្តល់ភាពយកចិត្តទុកដាក់កាន់តែប្រសើរចំពោះអតិថិជន។ ពិតប្រាកដណាស់ ប្រព័ន្ធដែលអភិវឌ្ឍទៅតាមបច្ចេកវិទ្យាថ្មី អាចត្រូវបានមើលឃើញថាជាភាពស្មុគស្មាញសម្រាប់ឱសថស្ថានក្នុងស្រុកក្នុងការប្រើប្រាស់ជាលើកដំបូង ក៏ប៉ុន្តែជាក់ស្តែងបច្ចេកវិទ្យាក្នុងឱសថស្ថានបែបទំនើប ត្រូវបានប្រើប្រាស់រួចមកហើយនៅប្រទេសអភិវឌ្ឍជាច្រើន។ នៅចុងបញ្ចប់ ការសហការណ៍ និងជួយគ្នាជាលក្ខណៈសហគមន៍ ក៏ដូចជាការធ្វើការស្ថាបនាកែលំអជាបន្តបន្ទាប់ នឹងផ្តល់ឲ្យឱសថស្ថានរីកចម្រើន រឹងមាំជាមួយនឹងភាពងាយស្រួលរបស់បច្ចេកវិទ្យា និងភាពកក់ក្តៅពីសហគមន៍។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

Sleep Paralysis ជាអារម្មណ៍មួយដែលអ្នកភ្ញាក់ដឹងខ្លួនធម្មតា តែមិនអាចកម្រើក ឬនិយាយបាន។ វាច្រើនកើតមានឡើងនៅពេល គេងលក់ ឬភ្ញាក់ដឹងខ្លួន ហើយមានអារម្មណ៍ថប់ ឬមានសម្ពាធនៅតំបន់ទ្រូង ហើយហេតុការណ៍នេះកើតមានតែប៉ុន្មានវិនាទី  ឬប៉ុន្មាននាទីប៉ុណ្ណោះ។ តាមការសិក្សាស្រាវជ្រាវបានបង្ហាញថា ភាពធុញថប់ ការប៉ះទង្គិចផ្លូវអារម្មណ៍ ទុក្ខព្រួយ កង្វល់ អាចជាហេតុធ្វើឲ្យមានការកើនឡើងនូវ Sleep Paralysis នេះ។ ជាក់ស្តែង បញ្ហានេះកើតមាននៅពេលអ្នកភ្ញាក់មុនពេល Rem cycle (Rapid eyes movement) បញ្ចប់ ដែល Rem គឺជាដំណាក់កាលនៃការគេង ដែលខួរក្បាលរបស់អ្នកមានសកម្មភាពខ្លាំង។ ក្នុងអំឡុងពេល Rem សាច់ដុំរបស់អ្នកត្រូវបានផ្អាក ជាហេតុធ្វើឲ្យមានការបញ្ឈប់ការសុបិន និងធ្វើឲ្យអ្នកមានអារម្មណ៍ឈឺចាប់។ មនុស្សភាគច្រើនមានអារម្មណ៍រវើរវាយក្នុងអំឡុងពេល Sleep Paralysis មិនតែប៉ុណ្ណោះ ប្រសិនបើវាកើតឡើងដោយសារតែខួរក្បាលកំពុងយល់សប្តិ អ្នកនឹងអាចឃើញអ្វីដែលចម្លែក ឬការមើលឃើញខុសប្រក្រតី ហើយការរវើរវាយទាំងនោះ ស្ថិតក្នុងរូបភាពខុសៗគ្នា ហើយមួយក្នុងចំណោមនោះ ហៅថា បាតុភូតនៃការរំខាន ។ ប្រភេទនៃការរវើរវាយមួយផ្សេងទៀត ហៅថា បាតុភូតនៃការភ័យព្រួយ ដែលជាអារម្មណ៍នៃការប៉ះទង្គិច ឬការថប់ដង្ហើម ។ មនុស្សប្រមាណ ៧.៦ % នៃចំនួន ប្រជាជនទូទៅ ជួបបញ្ហា Sleep Paralysis នេះ ហើយមានការកើនឡើងរហូតដល់២៨% ជួបវិបត្តិនៃការរំខានក្នុងអំឡុងពេលគេងផងដែរ។ មិនតែប៉ុណ្ណោះ មានប្រជាជន លើស៣៤% ដែលជួបប្រទះនូវ ភាពទុក្ខព្រួយ និងកង្វល់។ បញ្ហានេះកើតឡើងនៅចន្លោះអាយុ ១០ ទៅ ២៥ឆ្នាំ ក្នុងនោះសេនេទិច អាចដើរតួនាទីសំខាន់ហើយជាធម្មតាផ្សារភ្ជាប់នឹង Nacolepsy (អ្នកដែលងាយគេងលក់ បើទោះជាស្ថិតក្នុង ស្ថានភាពណាក៏ដោយ)។ មួយវិញទៀត  ឥរិយាបថនៃការគេងក៏អាចបង្កឲ្យមានជំងឺនេះដែរដូចជា ការគេងផ្ងារ កង្វះនៃការគេង និងការគេងមិនទៀងទាត់ រួមទាំងការប្រើប្រាស់ថ្នាំមួយចំនួន។ Sleep Paralysis គ្មានការព្យាបាលជាក់លាក់ទេ ដូចនេះ អ្នកជំងឺគួរគប្បីយល់ដឹងពីតិចនិកនៃការគេងឲ្យបានត្រឹមត្រូវ បង្កើនការគេងឲ្យបានច្រើន (៦ ទៅ ៨ ម៉ោងក្នុងមួយថ្ងៃ) ទម្លាប់ចូលគេងឲ្យបានទៀងទាត់ ធ្វើការព្យាបាលនៅពេលមាន ជំងឺទាក់ទងនឹងការគេង ឬជំងឺដែលធ្វើឲ្យគេងមិនលក់ តែក្នុងករណីធ្ងន់ធ្ងរមួយចំនួន អាចតម្រូវឲ្យប្រើថ្នាំបំបាត់ស្ត្រេស ។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

សម្រាប់ខែទី៣នៃឆ្នាំ២០១៨នេះផងដែរ  ក្រុមការងារផ្នែកនិពន្ធ និងសមាជិកនៃសហគមន៍ ហេលស៍ថាម ក៏នៅតែបន្តដាក់ចេញផ្សាយនូវអត្ថបទជាចំណេះដឹងផ្នែកសុខភាពជាច្រើនជូនដល់មិត្តអ្នកអានដែលតែងតែបារម្ភ និងយកចិត្តទុកដាក់ចំពោះសុខភាពរបស់ខ្លួន។ ក្រោមប្រធានបទផ្សេងៗគ្នាជាច្រើន អត្ថបទទាំងនោះក៏បានទទួលចំនួនអ្នកអានខុសៗពីគ្នា ក្នុងនោះផងដែរ មានអត្ថបទចំនួន៣ ដែលមានចំនួនអ្នកអានច្រើនជាងគេ ដែលមានសេចក្តីសង្ខេបដូចមានបង្ហាញជូនខាងក្រោម… 1. ពេលចុះកម្មសិក្សានៅពេទ្យ គួរតែមានលក្ខណៈសម្បត្តិ៧យ៉ាងនេះ… និស្សិតឯកទេសផ្នែកជំងឺបេះដូង និងសរសៃឈាមឆ្នាំទី៣ ជំនាន់ទី៧ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលមួយរូបដែលមានឈ្មោះថា ឆេង ឆាយ បានឲ្យដឹងថា  ការក្លាយជានិស្សិតឯកទេសម្នាក់ក្នុងជំនាញមួយនេះ គឺជាគោលបំណងធំបំផុត ចាប់ពីពេលដែលខ្លួនបានសិក្សាអំពីមុខវិជ្ជាដែលទាក់ទងទៅនឹងបេះដូងនេះតែម្ដង ហើយកត្តាចម្បងមួយទៀត គឺកត្តាសង្គម ដោយសារតែបរិបទសង្គមកម្ពុជាសព្វថ្ងៃ នៅមានការខ្វះខាតគ្រូពេទ្យឯកទេសខាងបេះដូងនេះនៅឡើយ ជាក់ស្ដែង នៅក្នុងរាជធានីភ្នំពេញយើងសព្វថ្ងៃ ចំនួនគ្រូពេទ្យឯកទេសនេះ ក៏ពុំទាន់អាចឆ្លើយតបទៅនឹងតម្រូវការដែលមានសព្វថ្ងៃនៅឡើយដែរ។ ដើម្បីជាការចែករំលែកដល់និស្សិតជំនាន់ក្រោយ ជាពិសេសអ្នកដែលត្រៀមចុះកម្មសិក្សានៅមន្ទីរពេទ្យ លោកក៏បានចូលរួមចែករំលែកនូវបទពិសោធន៍ ក៏ដូចជាដំបូន្មានដ៏មានអត្ថន័យ… 2. ហេតុអ្វីបានជាយើងគួរធ្វើការសមាធិ? លោក នឹម ឈុន្នី នាយកប្រតិបត្តិនៃក្រុមហ៊ុនបណ្ដុះបណ្ដាល ANAKOT Asia Academy ជាស្ថាប័នបណ្តុះបណ្តាលដែលផ្តោតលើភាពជាអ្នកដឹកនាំ ដែលបញ្ជូលការរៀនសមាធិ និងហ្វឹកហាត់ផ្លូវចិត្ត ឬ Mind Fitness (Holistic) បានមានប្រសាសន៍ថា «មនុស្សសព្វថ្ងៃបានស្វែងយល់អំពីព័ត៌មានជាច្រើន រួមទាំងបច្ចេកវិទ្យាដ៏ទំនើប ក៏ប៉ុន្តែពុំបានចំណាយពេលដើម្បី ស្វែងយល់អំពីអ្វីដែលជាសេចក្តីសុខពីខាងក្នុងឡើយ ដោយយល់ថាសម្ភារៈដែលនៅជុំវិញខ្លួន ជាចំណែកនៃសេចក្តីសុខរបស់ខ្លួន តែការពិតវាជា សេចក្តីសុខរយៈពេលខ្លីប៉ុណ្ណោះ។ តាមរយៈការធ្វើសមាធិ វាធ្វើឲ្យយើងអាចយល់ពីសេចក្តីសុខពិតប្រាកដ ដែលចេញពីខ្លួនយើងបាន»។ លោកបានបញ្ចប់ការសិក្សាពីសាលាពុទ្ធសាសនាអន្តរជាតិ ឈៀងម៉ៃ ផ្នែកទស្សនវិជ្ជាព្រះពុទ្ធសាសនា  និងមនុស្សសាស្ត្រ ជាមួយនឹងបទពិសោធន៍ការងារជាច្រើន ទាំងក្នុងនិងក្រៅប្រទេស ទាក់ទងនឹងការអភិវឌ្ឍ ធនធានមនុស្សតាមបែបព្រះពុទ្ធសាសនា ដែលរួមទាំងការបង្រៀនសមាធិផងដែរ ហើយលោកក៏បានចូលរួមចែករំលែកបន្តទៀតទាក់ទងនឹង ការធ្វើសមាធិ… 3. ស្ត្រីមានផ្ទៃពោះគួរទទួលទានភេសជ្ជៈប្រភេទណាខ្លះ? គ្រប់អ្វីដែលស្ត្រីមានផ្ទៃពោះបានទទួលទាន (អាហារ ឬ ភេសជ្ជៈ) ជាការប៉ះពាល់មួយផ្នែកធំនៃការលូតលាស់របស់ទារកក្នុងផ្ទៃ។ ជាការពិត ការទទួលទានភេសជ្ជៈ ជាអាហររាវជាងការបរិភោគជាងប្រភេទអាហាររឹង ឬទន់ផ្សេងៗទៀត ប៉ុន្តែវាក៏ជាការសំខាន់មួយផងដែរ ដែលស្ត្រីមានផ្ទៃពោះគួរទទួលទានភេសជ្ជៈបានត្រឹមត្រូវសម្រាប់សុខភាព និងការវិវឌ្ឍរបស់ទារកក្នុងផ្ទៃ។ មិនមែនគ្រប់ភេសជ្ជៈទាំងអស់ គឺសុទ្ធតែល្អ ឬអាក្រក់ដូចគ្នានៅពេលមានផ្ទៃពោះនោះទេ… ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

ចែករំលែក

សំណួរ ៖ នាងខ្ញុំមានអាយុ២៤ឆ្នាំ ភេទស្រី ទម្ងន់ ៤៨គីឡូក្រាម កម្ពស់១ម៉ែត្រ៥៥ ជាបុគ្គលិកការិយាល័យ។ ខ្ញុំមានប្រវត្តិធ្លាប់រលូតកូនកាលពី១ឆ្នាំមុន ហើយប៉ុន្មានខែចុងក្រោយនេះ ខ្ញុំមាន សុខភាពល្អធម្មតា និងព្យាយាមចងមានកូនម្តង ទៀតតែមិនអាចមាន។ តើនេះដោយសារតែខ្ញុំធ្លាប់មានប្រវត្តិរលូតកូនពីមុនមក ឬយ៉ាងណា ទើបធ្វើឲ្យពិបាកមានកូនម្តងទៀត? ចម្លើយ ៖ ភាគច្រើននៃការរលូតកូន តែងបណ្តាលមកពីទារកដែលមិនទាន់កើត មានបញ្ហា ទាក់ទងនឹងហ្សែនធ្ងន់ធ្ងរ។ ជាទូទៅ បញ្ហានេះអាចជាប់ទាក់ទងនឹងម្តាយ មួយវិញទៀត អាចបណ្តាលមកពីកត្តាមួយចំនួនដូចជា៖ ជំងឺឆ្លង ការប្រើថ្នាំ ដូចជាថ្នាំទឹកនោមផ្អែម ឬថ្នាំទាក់ទងក្រពេញទីរ៉ូអុីត បញ្ហាអ័រម៉ូន ការឆ្លើយតបនៃប្រព័ន្ធភាពសុំា បញ្ហារាងកាយរបស់ម្តាយ និងភាពមិនប្រក្រតីនៃស្បូន ដែលអ្នកអាចទៅពិភាក្សាជាមួយវេជ្ជបណ្ឌិតជំនាញ។ ជម្រើសនៃការរៀបចំ របៀបរស់នៅដែលមានផាសុកភាពមុនពេលមានគភ៌ និងអំទ្បុងពេលមានគភ៌ គឺពិតជាមានសារសំខាន់ណាស់សម្រាប់អ្នក និងកូនក្នុងផ្ទៃ។ ការប្រើប្រាស់វីតាមីនមុនពេលសម្រាល ឬ ផលិតផលអាស៊ីតហ្វូលិកគឺល្អបំផុត នៅដើម ២ ទៅ ៣ ខែមុនពេលមានគភ៌។ អ្នកត្រូវព្យាយាមរក្សាទម្ងន់ និង បរិភោគជាតិកាហ្វេអុីន ឲ្យមានកំណត់ ចៀសវាងការពិសាស្រា ជក់បារី និងប្រភេទថ្នាំញៀនផ្សេងទៀត ដោយគ្មានការអនុញ្ញាត។  បកស្រាយដោយ ៖ វេជ្ជបណ្ឌិតb ឯកទេសផ្នែកសម្ភពនិងរោគស្ត្រីនៃ Anna Women and Baby’s Center ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

វីរុស គឺជាកត្តាបង្ករោគយ៉ាងសំខាន់បណ្តាលឲ្យមានជំងឺផ្តាសាយធំ ដែលរោគសញ្ញាអាចស្តែងចេញមានដូចជា តឹងច្រមុះ ហៀរសំបោរ កណ្តាស់ និងបូករួមជាមួយអាការៈឈឺក្បាលកម្រិតមធ្យមផងដែរ។  នៅក្នុងលក្ខខណ្ឌធម្មតា  ការព្យាបាលត្រូវធ្វើឡើងក្នុងគោលបំណងបំបាត់រោគសញ្ញានៅទីតាំងផ្ទាល់  យ៉ាងណាមិញការសាកសួរបន្ថែមពីស្ថានភាពជំងឺក៏អាចប្រព្រឹត្តិទៅបាន  ដោយហេតុថាជំងឺអាចបង្កមកពីជំងឺរលាកប្រហោងឆ្អឹង(Sinusite) ឬបញ្ហាអាល្លែកហ្ស៊ីច្រមុះ (Rhinite allergique) ។ អ្វីគួរផ្តល់ឲ្យ? ចំពោះមនុស្សពេញវ័យដែលមានជំងឺផ្តាសាយធំ គួរត្រូវបានណែនាំដោយ៖ •ធ្វើការលាងច្រមុះ ជាមួយសេរ៉ូមប្រៃ (Sérumphysiologique) ដូចជា Gifrer, Gilbert ឬ Smithkline Beecham ឬឱសថដែលចម្រាញ់ពីទឹកសមុទ្រដូចជា Stérimar (Fumouze) ឬ Unimer ។ល។ ប្រើប្រាស់ឱសថបាញ់ច្រមុះ ដើម្បីការពារពីការឆ្លងជំងឺផ្សេងទៀតដូចជា៖ •ពពួក Ammonium quaternaire: Biocidan nasal (Menarini) •ពពួក Benzalkonium: Humex Fournier solution nasale (Urgo) •ពពួក Framycétine: Isofra (Bouchara) Soframycine (Roussel, Diamant) •ពពួក Fusafungine: Locabiotal (Therval)។ អាចប្រើប្រាស់រួមគ្នាជាមួយឱសថផ្សេងទៀតដូចជា ពពួក៖ •ឱសថបន្ថយតឹងច្រមុះ (Sympathomimétique Vasoconstricteur): Phénylpropanolamine, Pseudoéphédrine, Plényléphrine •ឱសថប្រឆាំងអាល្លែកហ្ស៊ី (Antihistaminique H1): Clocinizine, Diphénhydramine, Carbinoxamine •ឱសថ Paracétamol: Actifed ឬRinutan។ ការប្រើប្រាស់ •ហាមប្រើប្រាស់លើសពី ២ គ្រាប់ក្នុងរយៈពេលមួយថ្ងៃ ហើយឱសថដែលបានណែនាំខាង-លើអាចប្រើបានចំពោះតែបុគ្គលមានអាយុចាប់ពី១៥ឆ្នាំឡើងទៅ •ចំពោះអ្នកជំងឺសរសៃឈាមបេះដូង និងជំងឺលើសសម្ពាធឈាម មិនអនុញ្ញាតឲ្យប្រើប្រាស់ឱសថបន្ថយតឹងច្រមុះ (Vasoconstricteur) នោះទេ •ត្រូវមានការប្រុងប្រយ័ត្ន ពេលប្រើប្រាស់ឱសថអាល្លែកហ្ស៊ី (Antihistaminique) ពីព្រោះវាអាចធ្វើឲ្យមានអារម្មណ៍ងងុយគេង •ចៀសវាងប្រើប្រាស់អាល់កុលអំឡុងពេលព្យាបាល។ បម្រុងប្រយ័ត្ន ត្រូវស្វែងរកការព្យាបាលជាមួយវេជ្ជបណ្ឌិតក្នុងករណី៖ •ជំងឺផ្តាសាយកើតមានរយៈពេលយូរ ជាមួយអាការៈ ឈឺលើផ្ទៃមុខ សំបោរមានខ្ទុះ ដោយសារវាអាចជាជំងឺរលាកប្រហោងឆ្អឹងស្រួចស្រាវ (Sinusite aiguë) •ស្ថានភាពជំងឺកើតមានយូរ សម្បោរមិនហៀរចេញ មានអារម្មណ៍ស្ទះ និងក្អកនៅពេលយប់ នោះវាអាចជាប់ពាក់ព័ន្ធនឹងជំងឺរលាកប្រហោងឆ្អឹងរ៉ាំរ៉ៃ (Sinusite chronique) •អាការៈស្តែងចេញជា កណ្តាស់ជាប់ជាប្រចាំ ហៀរសម្បោរខ្លាំង តឹងច្រមុះ និងក្រហមលើផ្ទៃមុខ អាចជាសញ្ញានៃជំងឺអាល្លែកហ្ស៊ី។ ប្រភពយោង ៖  Le Vademecum de  la Médication Officinale ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ការបាត់បង់សមត្ថភាពផ្លូវភេទ គឺប៉ះពាល់ខ្លាំងទៅលើការបន្តពូជរបស់បុរស ហើយក៏ជះឥទ្ធិពលខ្លាំងដល់សុភមង្គលគ្រួសារផងដែរ។ ដូច្នេះ ការយល់ច្បាស់ពីការបាត់សមត្ថភាពនេះ ក៏ជារឿងចាំបាច់ផងដែរសម្រាប់បុរសគ្រប់រូប ជាពិសេសអ្នកដែលកំពុងប្រឈមនឹងវិបត្តិនេះ។ បញ្ហាដែលបុរសជួបញឹកញាប់ក្នុងការបាត់បង់សមត្ថភាពផ្លូវភេទ គឺទាក់ទងនឹងការបញ្ចេញទឹកកាមការឡើងរឹងនៃលិង្គ និងចំណង់ផ្លូវភេទធ្លាក់ចុះ។ 1. បញ្ហាបញ្ចេញទឹកកាម លក្ខខណ្ឌដែលបង្ហាញថា ការបញ្ចេញទឹកកាមរបស់អ្នកមានបញ្ហា អាចមានដូចជា៖ •ឆាប់ចេញទឹកកាម •យូរចេញទឹកកាម •ច្រាល់ទឹកកាមត្រឡប់ទៅថង់ស្តុកវិញ។ ការឆាប់ចេញទឹកកាម ការសិក្សាជាច្រើនបានបង្ហាញឲ្យឃើញថា ការធ្លាក់ចុះនៃសេរ៉ូតូនីនដែលជាសារធាតុគីមីនៅក្នុងខ្លួននឹងមានឥទ្ធិពលលើអារម្មណ៍របស់មនុស្ស បានដើរតួសំខាន់ក្នុងការធ្វើឲ្យឆាប់បញ្ចេញទឹកកាមរបស់បុរស។ ឱសថមួយចំនួនរួមបញ្ចូលទាំងឱសថបំបាត់ការធ្លាក់ទឹកចិត្តមួយចំនួន អាចប៉ះពាល់ដល់ការបញ្ចេញទឹកកាមនេះផងដែរ ព្រោះតែការខូចខាតសរសៃប្រសាទទៅខាងក្រោយ ឬនៅខួរឆ្អឹងខ្នង។ ការយូរចេញទឹកកាម ការពន្យឺតការបញ្ចេញទឹកកាម អាចទាក់ទងទៅនឹងបញ្ហាសុខភាពរយៈពេលវែង ផលរំខានរបស់ឱសថមួយចំនួន ការញៀនស្រា ឬឆ្លងកាត់ការវះកាត់។ បញ្ហាបញ្ចេញទឹកកាមយឺតនេះ ក៏អាចទាក់ទងផងដែរពីការថប់បារម្ភ ស្ត្រេស ឬបញ្ហាទំនាក់ទំនង។ ការច្រាល់ទឹកកាមត្រឡប់ទៅថង់ស្តុកវិញ ការច្រាល់ទឹកកាមត្រឡប់ទៅថង់ស្តុកវិញ កើតឡើងញឹកញាប់ចំពោះបុរសដែលមានជំងឺទឹកនោមផ្អែមហើយខូចខាតដល់សរសៃប្រសាទ។ បញ្ហាទាំងនេះទាក់ទងនឹងសរសៃប្រសាទនៅនឹងប្លោកនោមនិងប្លោកនោម ធ្វើឲ្យការបញ្ចេញទឹកកាមហូរបញ្ច្រាស់មកវិញ។ សម្រាប់មនុស្សប្រុសដែលមិនមានបញ្ហាទឹកនោមផ្អែម ការច្រាល់បកក្រោយវិញរបស់ទឹកកាមអាចបណ្តាលមកពីផលរំខានរបស់ឱសថមួយចំនួន ឬកើតឡើងក្រោយទទួលការវះកាត់ប្លោកនោមឬក្រពេញប្រូស្តាត។ 2. ការពិបាកធ្វើឲ្យលិង្គឡើងរឹង ការពិបាកធ្វើឲ្យលិង្គឡើងរឹងនៅពេលរួមភេទ អាចបណ្តាលមកពី •ជំងឺដែលទាក់ទងនឹងលំហូរឈាម ដូចជាជំងឺរឹងសរសៃឈាមអាក់ទែ •ជំងឺនៅនឹងសរសៃប្រសាទ •បញ្ហាស្ត្រេស ជម្លោះស្នេហា បញ្ហាធ្លាក់ទឹកចិត្ត និងបញ្ហាព្រួយបារម្ភ •គ្រោះថ្នាក់ត្រង់លិង្គ •ជំងឺរ៉ាំរ៉ៃដូចជាជំងឺទឹកនោមផ្អែម និងជំងឺលើសសម្ពាធឈាម •ទម្លាប់មិនល្អដល់សុខភាព ដូចជាជក់បារី ផឹកស្រា ញ៉ាំច្រើន និងមិនធ្វើលំហាត់ប្រាណ។ 3. ការថយចុះចំណង់ផ្លូវភេទ ការថយចុះចំណង់ផ្លូវភេទ ជាទូទៅភ្ជាប់ជាមួយនឹងកម្រិតទាបនៃអ័រម៉ូនតេស្តូស្តេរ៉ូនរបស់បុរស។ តេស្តូស្តេរ៉ូន ធ្វើឲ្យមានអារម្មណ៍ផ្លូវភេទ បង្កើតទឹកកាម លូតលាស់សាច់ដុំ សក់ និងឆ្អឹង។ ការធ្លាក់ចុះតេស្តូស្តេរ៉ូនក្នុងកម្រិតទាប អាចប៉ះពាល់ដល់រាងកាយ និងអារម្មណ៍របស់មនុស្សប្រុស។ ការថយចុះនៃចំណង់ផ្លូវភេទ ក៏អាចទាក់ទងទៅនឹងបញ្ហាបាក់ទឹកចិត្ត ការព្រួយបារម្ភ ឬបញ្ហាទំនាក់ទំនង។ ជំងឺទឹកនោមផ្អែម ជំងឺលើសសម្ពាធឈាម និងឱសថមួយចំនួនទៀតដូចជាឱសថប្រឆាំងបញ្ហាធ្លាក់ទឹកចិត្ត ក៏ចូលរួមចំណែកក្នុងការធ្វើឲ្យចំណង់ផ្លូវភេទថយចុះដែរ។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

តើអ្វីទៅជាអាល្លែកហ្ស៊ីស្បែក? រាល់សារធាតុទាំងឡាយ ដែលប៉ះទៅលើស្បែក ឬស្បែកប្រឈមជាមួយសារធាតុទាំងនោះ ហើយបង្កជាអាការៈ កន្ទួល ក្រហម រោល រមាស់គេហៅថា “អាល្លែកហ្ស៊ីស្បែក”។ ជាក់ស្តែង នៅប្រទេសកម្ពុជាយើងសព្វថ្ងៃ បញ្ហាអាល្លែកហ្ស៊ីស្បែកនេះ មានការកើនឡើងគួរឲ្យកត់សម្គាល់ដោយសារបរិស្ថាន ក៏ដូចជាភាពរីកចម្រើននៃប្រទេសជាតិ រួមនឹងឧស្សាហកម្មធំៗ។ មូលហេតុបង្កឲ្យមានអាល្លែកហ្ស៊ីស្បែក ការកើតមាននូវអាល្លែកហ្ស៊ីស្បែកអាចមានកត្តាផ្សេងៗចូលរួមដូចជា ផ្សែងពីរោងចក្រឧស្សាហកម្មធំៗ រថយន្តដែលបានបញ្ចេញសារធាតុពុលទៅក្នុងបរិយាកាស របស់របរប្រើប្រាស់ប្រចាំថ្ងៃដូចជាគ្រឿងសម្អាង ឡេ ទឹកអប់ សាប៊ូ ជាពិសេសម្ហូបអាហារ និងការប្រើប្រាស់ឱសថជាដើម។ នៅពេលមួយដែលសារធាតុបង្កអាល្លែកហ្ស៊ីប៉ះជាមួយស្បែក ឬចូលទៅក្នុងខ្លួន ប្រព័ន្ធភាពសុំាក្នុងរាងកាយមិនអាចទទួលយកបាន ពេលនោះប្រព័ន្ធភាពសុំាបានបញ្ចេញធាតុដើម្បីទៅទប់ទល់នឹងធាតុបង្កទាំងនោះ ហើយបង្កើតជាប្រតិកម្មដែលហៅថា អាល្លែកហ្ស៊ី។ មនុស្សសឹងតែគ្រប់គ្នាអាចប្រឈមនឹងបញ្ហាអាល្លែកហ្ស៊ីស្បែក តែអ្នកដែលប្រឈមខ្ពស់បំផុតគឺ អ្នកមានស្បែកងាយប្រតិកម្ម (Sensitive Skin) ពីកំណើត ឪពុកម្តាយ តាយាយ ឬក្រុមគ្រួសារធ្លាប់មានប្រវត្តិអាល្លែកហ្ស៊ី។ រោគសញ្ញានៃអាល្លែកហ្ស៊ីស្បែក រោគសញ្ញានៃការអាល្លែកហ្ស៊ីស្បែក មានចែកតាមកម្រិត៖ • កម្រិតស្រាល ៖ អាចចេញកន្ទួល រោល ក្រហម រមាស់ ស្ងួត ហើយអាចឈានដល់ការចេញទឹករងៃតិចៗ ប៉ោងនិងហើម។ • កម្រិតធ្ងន់ធ្ងរ ៖ អាចឡើងពងទឹក ក្រហាយ ខ្លះអាចឡើងជាំ ហើយខ្លះទៀតឡើងខ្មៅ ដោយសារការប្រើប្រាស់គ្រឿងក្រអូបផ្សេងៗជាដើម។ បញ្ហាអាល្លែកហ្ស៊ីស្បែក ជាបញ្ហាដែលគួរឲ្យបារម្ភ និងទាមទារការយកចិត្តទុកដាក់ខ្ពស់ ដោយហេតុថា វាកើតមាននៅលើមនុស្សគ្រប់វ័យ មិនថាក្មេងវ័យជំទង់ ឬមនុស្សចាស់ ហើយអាល្លែកហ្ស៊ីស្បែកមានច្រើនប្រភេទ និងមានលក្ខណៈខុសពីគ្នាទៅតាមប្រភេទស្បែក។ ការធ្វើរោគវិនិច្ឆ័យ គ្រូពេទ្យឯកទេសធ្វើរោគវិនិច្ឆ័យអាល្លែកហ្ស៊ីស្បែកអាស្រ័យទៅនឹង រោគសញ្ញាគ្លីនិកមើលឃើញផ្ទាល់ និងការសាកសួរពីប្រវត្តិដើមហេតុនៃការអាល្លែកហ្ស៊ីស្បែក (ទៅណា? ញ៉ាំអ្វី? ប្រើប្រាស់អ្វី? ប៉ះពាល់អ្វី?)។ សម្រាប់ប្រទេសរីកចម្រើនមួយចំនួន គ្រូពេទ្យធ្វើតេស្ត ដែលមាននូវសារធាតុសង្ស័យច្រើននាំឲ្យមានអាល្លែកហ្ស៊ី យកមកដាក់លើស្បែកអ្នកជំងឺ ពិសេសនៅលើខ្នងច្រើនចំណុច រួចគ្របរយៈពេលប្រហែលជា៤៨ ទៅ៩៦ម៉ោង ទើបបើកឡើងវិញ ប្រសិនបើអ្នកជំងឺអាល្លែកហ្ស៊ីជាមួយសារធាតុណាមួយ វានឹងឡើងកន្ទួលក្រហម ឬមានពងទឹក ដែលគេហៅថាការធ្វើ Patch Test ។ ក្រៅពីនេះ ការធ្វើតេស្តឈាមមិនសូវជាជួយណាស់ណានោះទេ គ្រាន់តែឃើញមានការកើនឡើងនូវពពួក IgE ដែលអាចបញ្ជាក់បានថាអ្នកជំងឺប្រឈមនឹងការងាយអាល្លែកហ្ស៊ីប៉ុណ្ណោះ។ ការព្យាបាលអាល្លែកហ្ស៊ីស្បែក អាល្លែកហ្ស៊ីស្បែក ងាយស្រួលក្នុងការព្យាបាល ដោយត្រូវចែកតាមកម្រិត៖ • កម្រិតស្រាល ៖ អ្នកជំងឺអាចលាបត្រឹមពពួកTopical Steroid បើរមាស់ អាចប្រើពពួក Antihistamine ។ • កម្រិតធ្ងន់ធ្ងរខ្លាំង ឬទីតាំងនៃការអាល្លែកហ្ស៊ីធំ ៖ អ្នកជំងឺនឹងតម្រូវឲ្យធ្វើការព្យាបាលដោយលាបផង រួមនឹងការញុំាថ្នាំក្នុងរយៈពេលខ្លី។ វិធីសាស្ត្រការពារខ្លួន ធ្វើយ៉ាងណាកុំឲ្យនរណាម្នាក់អាល្លែកហ្ស៊ីទៀត គឺជារឿងមួយពិបាក ដោយសារអ្នកអាល្លែកហ្ស៊ីនោះមិនមែនបញ្ចប់ត្រឹមការព្យាបាលឲ្យជានោះទេ គាត់ត្រូវរកមូលហេតុឲ្យឃើញថាគាត់អាល្លែកហ្ស៊ីជាមួយអ្វី ដើម្បីឲ្យចៀស។ ករណីអ្នកជំងឺចៀសបាន ថ្ងៃក្រោយគាត់នឹងអាចជាដាច់រហូត ផ្ទុយមកវិញ បើគាត់មិនអាចចៀសបានទេ នោះគាត់នឹងអាចអាល្លែកហ្ស៊ីទៀត ហើយត្រូវព្យាបាលបន្តទៀត។ ប្រជាជនមួយចំនួនពេលដែលមានអាល្លែកហ្ស៊ីស្បែក ច្រើនយល់ច្រឡំថា មកពីការឈឺថ្លើម មានសត្វល្អិតក្នុងឈាម ឬមេរោគក្នុងឈាម ប៉ុន្តែបើតាមបច្ចេកទេស វាមិនទាក់ទងនឹងការឈឺថ្លើម ឬបញ្ហាឈាមអ្វីនោះទេ ដោយសារតែរបស់មួយប៉ះខ្លួនអ្នកជំងឺ ហើយគាត់មិនអាចទទួលយកបាន។ ករណីនេះ ចាំបាច់ត្រូវជួបគ្រូពេទ្យជំនាញ ដើម្បីពិគ្រោះ និងព្យាបាល។ សូមកុំជ្រើសរើសថ្នាំចាក់ប្រភេទ Steroid ជាជម្រើសទី១ក្នុងការព្យាបាលបញ្ហាអាល្លែកហ្ស៊ី ព្រោះវាអាចបណ្តាលឲ្យមានគ្រោះថ្នាក់ និងមានផលវិបាកដូចជា ហើមមុខ បាយឆ្ងាញ់ ខូចតម្រងនោម គ្មានកម្លាំងជាដើម។ បកស្រាយដោយ ៖ វេជ្ជបណ្ឌិត ចាន់ វិចិត្រ ឯកទេសផ្នែកសើស្បែក និងឡេសើរ មានតួនាទី ជានាយករងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

នេះជាសប្ដាហ៍ទី៤ នៃខែមីនាក៏ជាសប្ដាហ៍ចុងក្រោយនៃខែមីនាផងដែល។ ហេលស៍ថាមនៅតែបន្តធ្វើការចុះផ្សាយនូវ ប្រភេទអត្ដបទផ្សេងគ្នាៗមកជូនមិត្តអ្នកអានទាំងអស់គ្នា…  ៥មូលហេតុនៃការរមាស់បរិវេណទ្វារមាស... នេះជាប្រធានបទគូរឲ្យខ្មាសអៀនមួយ! ប៉ុន្តែមានស្ត្រីជាច្រើនទទួលរងនូវផលរំខានទាំងនេះ  ហើយគួរឲ្យធុញខ្លាំងណាស់  ប្រសិនបើវាកើតមានចំពោះអ្នក។តាមធម្មតាវាគ្រាន់តែជាផលរំខានដូចទៅនឹងការមករដូវដូច្នេះឯង  ប៉ុន្តែពេលខ្លះវាក៏អាចជារោគសញ្ញានៃបញ្ហាធ្ងន់ធ្ងរបានដែរ។ តាមរយៈអត្ថបទខ្លីនេះ វានឹងអាចជួយអ្នកឲ្យដឹងថាតើអ្វីទៅដែលធ្វើឲ្យអ្នកមានអារម្មណ៏ថាដូចជាមានស្រមោចខាំតំបន់ពិសេសរបស់អ្នក។ តើអ្វីទៅជាជម្រើសក្នុងការព្យាបាល? ប៉ុន្តែដូចសព្វមួយដងវាជាការល្អបំផុតដែលអ្នកគួរទៅ ជួបគ្រូពេទ្យជំនាញ ដើម្បីធ្វើរោគវិនិច្ឆ័យ និងទទួលការព្យាបាលដ៏ត្រឹមត្រូវមួយ។ បញ្ហាទាំង ៥ខាងក្រោមនេះអាចឲ្យអ្នកយល់កាន់តែច្បាស់ពីនញ្ហានោះ…… ក្រោយចូលរៀនពេទ្យ រឿងខ្លះ ក៏បានផ្លាស់ប្តូរទាំងស្រុង … មានរឿងខ្លះ យើងបានរស់នៅឡើងស៊ាំនឹងទម្លាប់ទាំងនោះទៅហើយ តែក៏មានពេលខ្លះទៀតដែលត្រូវតែទទួលយកការពិតនៃការផ្លាស់ប្តូរថ្មីក្រោយពេលសម្រេចចិត្តជ្រើសរើសអ្វីមួយសម្រាប់ដំណើរជីវិតរបស់ខ្លួន។ ក្នុងនោះផងដែរ ក្រោយពេលក្លាយខ្លួនជានិស្សិតពេទ្យមួយរូបហើយ នឹងមានទម្លាប់មួយចំនួន អ្នកនឹងត្រូវផ្លាស់ប្តូរ និងទទួលយកវា បើទោះជាការពិត មិនសូវចង់ឲ្យកើតឡើងក៏ដោយ… ជាគ្រូពេទ្យល្អ តាមក្បួនក-អ នេះជាក្បួនតម្រាក្រៅផ្លូវការ ដែលត្រូវបានចងក្រងដោយលោកគ្រូពេទ្យម្នាក់ ជាមួយនឹងមិត្តរួមវិជ្ជាជីវៈមួយរូប... បើមានអ្វីខុសឆ្គង សូមធ្វើការណែនាំផង...រួមគ្នា បំពេញកាតព្វកិច្ចក្នុងវិជ្ជាជីវៈសុខាភិបាលជូនប្រជាពលរដ្ឋ ជាពិសេសអ្នកជំងឺប្រកបដោយប្រសិទ្ធភាព!!! ចង់ដឹងទេថា គ្រូពេទ្យល្អ តាមក្បួនក-អ មានអត្តន័យបែបណានោះ មកតាមដានជាមួយក្រុមការងារ ហេលស៏ថាមទាំងអស់គ្នា…….      ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក
Top