Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

Hemorrhoid Treatment Treatment of Hemorrhoid is divided into two methods: conventional and modern. 1. Conventional treatment has been in existence for a long time and learned from one generation to another. Treatment includes:             - Boil traditional medicines (leaves, branches, roots, etc.)             - Tablet or capsule, or cream             - Take a steam-bath, or grill             - Medicine for cutting 2. Modern treatment is divided into methods: surgical and non-surgical.            3. Surgical treatment ​​​​                - Manual operation                 - Machine operation     4. Nonsurgical treatment                  - Treatment by laser                  - Treatment by rubber band ligation                  - Treatment by pill                  - Treatment by cream                  - Treatment by injection 5. Treatment by modern injection and medicines                  - Inject from 3 to 5 days the longest            - 7 to 10 days after injection, hemorrhoids will drop by themselves                - During the course of treatment, patients can walk, sleep, stand, sit, do business, perform their job as usual without staying at the clinic              - Guarantee that the after treatment hemorrhoids will not appear again (Lifetime Warrantee card issuance)      - Patients are completely cured for all the types of hemorrhoids, even though they have been 50 or 60 years, or are at the final stage with blood and strain. ​​​​​​​

ចែករំលែក

ខាងក្រោមនេះ ជាក្បួនតម្រាក្រៅផ្លូវការ ដែលត្រូវបានចងក្រងដោយលោកគ្រូពេទ្យម្នាក់នេះ ជាមួយនឹងមិត្តរួមវិជ្ជាជីវៈមួយរូប... បើមានអ្វីខុសឆ្គង សូមធ្វើការណែនាំផង... រួមគ្នា បំពេញកាតព្វកិច្ចក្នុងវិជ្ជាជីវៈសុខាភិបាលជូនប្រជាពលរដ្ឋ ជាពិសេសអ្នកជំងឺប្រកបដោយប្រសិទ្ធភាព!!! ក- កុំឲ្យតម្លៃលើអ្វីផ្សេងច្រើនជាងភាពប្រសើរនៃសុខភាពអ្នកជំងឺ ខ- ខុសអ្វី ខុសបានតែហាមខុសក្បួនព្យាបាល គ- គោរពក្រមសីលធម៌វិជ្ជាជីវៈជាគ្រូពេទ្យ     ឃ- ឃ្មាតខ្មីសិក្សាបន្ថែមទាំងចំណេះដឹង និងចំណេះធ្វើ ង- ងូតទឹក រក្សាអនាម័យខ្លួនឲ្យបានស្អាតបាតជានិច្ច ច- ចង់ចេះ ចង់ដឹង ចង់ជួយ ចង់ឃើញស្នាមញញឹមអ្នកជំងឺ ឆ- ឆ្លើយតបនឹងសំណួររបស់អ្នកជំងឺឲ្យបានសមរម្យ ជ- ជួួយសង្គ្រោះ និងព្យាបាលអ្នកជំងឺដោយគុណធម៌ ឈ- ឈឺជាម្តេចក្តី ពេទ្យទាំងប្រុសស្រី ត្រូវតែរឹងមាំ ញ- ញញឹមរក្សាជំហរ ទោះបីជានឿយហត់យ៉ាងណា ដ- ដរាបណាជំងឺនៅមានសង្ឃឹម ត្រូវព្យាយាមដល់ទីបំផុត ឋ- ឋានៈត្រឹមជាមនុស្សធម្មតាដែលដណ្តើមអ្នកជំងឺចេញពីយមរាជ ឌ- (អត់មានទេ...) ឍ- (អត់មានទេ…) ណ- ណែនាំអ្នកជំងឺពីក្បួនថែទាំសុខភាព ត- តែងតែពន្យល់ពីសភាពជំងឺ និងការព្យាបាលទៅកាន់អ្នកជំងឺ និងក្រុមគ្រួសារ ថ- ថែទាំអ្នកជំងឺដោយយកចិត្តទុកដាក់ ទ- ទោះជាមានរឿងអ្វីកើតឡើង ត្រូវឈរលើឆន្ទៈជាគ្រូពេទ្យជានិច្ច ធ- ធ្វើជាគំរូល្អដល់អ្នកជំនាន់ក្រោយ ន- នាំមកនូវក្តីសង្ឃឹម ស្នាមញញឹម សុខភាពរឹងមាំ និង សុខុមាលភាពជូនដល់អ្នកជំងឺ ប- បង្កើតទំនុកចិត្តរវាងអ្នកជំងឺ និងគ្រូពេទ្យ ផ- ផ្តល់ឱកាសដល់អ្នកជំងឺក្នុងការសួរសំណួរ ព- ព្យាបាលអ្នកជំងឺដោយគ្មានការរើសអើង ភ- ភ្លេចអ្វី ភ្លេចបាន តែហាមភ្លេចស្តេតូ ម- មិនទុកអ្នកជំងឺឲ្យនៅឈឺចាប់     យ- យកចិត្ត(អារម្មណ៍)អ្នកជំងឺដាក់ក្នុងចិត្ត(អារម្មណ៍)ខ្លួនឯង     រ- រក្សាស្មារតីឲ្យបានរឹងមាំគ្រប់កាលៈទេសៈ ល- លំៗយកតែលុយមិនមែនជាគ្រូពេទ្យល្អទេ វ- វិនិច្ឆ័យជំងឺឲ្យបានល្អិតល្អន់ ស- សរសេរអក្សរមិនស្អាតក៏មិនអីដែរ តែឲ្យតែមើលយល់ ហ- ហ្វឹកហាត់ពង្រឹងជំនាញរបស់ខ្លួន ឡ- ឡិកឡក់ ឡេះឡោះ មិនមានក្នុងវចនានុក្រមរបស់គ្រូពេទ្យឡើយ អ- អនុវត្តតាមជំនាញដែលខ្លួនចេះ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

កាលពីថ្ងៃសៅរ៍ ទី២៤ ខែមីនា ឆ្នាំ២០១៨ ពីម៉ោង៧:០០ ព្រឹក ដល់ម៉ោង១១:០០ព្រឹក នៅឯអគារ Raintree មានការចូលរួមពីសំណាក់អ្នកស្រលាញ់ និងព្រួយបារម្ភអំពីសុខភាពផ្លូវចិត្តជាច្រើនរូបបានចូលរួមក្នុងកម្មវិធី «MIND : ភាពរឹងមាំនៃសុខភាពផ្លូវចិត្ត» ដែលត្រូវបានរៀបចំឡើងដោយ Healthogo ក្រោមកិច្ចសហការរៀបចំ និងឧបត្ថម្ភដោយ Anakot Asia, Angkor Yoga Center, Raintree, Manulife, ផលិតផលខូ-ផ្លាស់ស្ទ័រ (Co-plaster) និងមន្ទីរសម្រាកព្យាបាលផ្លូវចិត្ត សាន់រ៉ាយ។  គួរបញ្ជាក់ផងដែរថា កម្មវិធី«MIND : ភាពរឹងមាំនៃសុខភាពផ្លូវចិត្ត» បាននាំមកជូននូវសកម្មភាពផ្សេងៗដែលជួយពង្រឹងដល់សុខភាពផ្លូវចិត្តរបស់អ្នកចូលរួមរួមមាន ការធ្វើយោគៈ ការធ្វើសមាធិ ការស្តាប់បាថកាថា និងការប្រឹក្សាអំពីបញ្ហាសុខភាពផ្លូវចិត្តជាមួយនឹងវេជ្ជបណ្ឌិតឯកទេស។ ក្រោយពីការប្រកាសបើកកម្មវិធីដោយលោកនាយកប្រតិបត្តិនៃក្រុមហ៊ុនហេលស៍ថាមខប អ្នកចូលរួមទាំងអស់ក៏បានចាប់ផ្តើមនូវចលនាយោគៈក្រោមការបង្ហាត់បង្ហាញយ៉ាងច្បាស់លាស់ដោយលោក យាន់ វណ្ណៈ នាយកប្រតិបត្តិនៃ Angkor Yoga Center មុននឹងទទួលទានអាហារសម្រន់ដែលក្រុមការងារបានរៀបចំជូន។ បន្ទាប់ពីបំពេញថាមពលដោយអាហារពេលព្រឹកដ៏ឈ្ងុយឆ្ងាញ់ហើយ លោក នឺម ឈុន្នី នាយកប្រតិបត្តិនៃក្រុមហ៊ុនបណ្ដុះបណ្ដាល ANAKOT Asia Academy ក៏បានចាប់ផ្តើមនូវវគ្គសមាធិជាមួយនឹងការសម្របសម្រួលប្រកបដោយជំនាញ និងភាពក្បោះក្បាយ ដោយតម្រូវឲ្យអ្នកចូលរួមអនុវត្តតាមដោយចិត្តស្ងប់ និងកាត់ផ្តាច់ខ្លួនពីរឿងរ៉ាងខាងក្រៅផ្សេងៗមួយរយៈ។ ក្រោយមក លោកវេជ្ជបណ្ឌិតឯកទេសនៃមន្ទីរសម្រាកព្យាបាលផ្លូវចិត្ត សាន់រ៉ាយ ក៏បានចូលរួមចែករំលែកអំពីបញ្ហាសុខភាពផ្លូវចិត្តដែលសាធារណជនគួរយល់ដឹង និងប្រុងប្រយ័ត្ន មុននឹងឈានចូលវគ្គថ្លែងបាឋកថាដោយព្រះភិក្ខុវជិរប្បញ្ញោ គូ សុភាព។ មិនត្រឹមតែប៉ុណ្ណោះ អ្នកចូលរួមដែលមានបញ្ហាទាក់ទិននិងសុខភាពផ្លូវចិត្តក៏បានជួបប្រឹក្សាជាមួយនឹងវេជ្ជបណ្ឌិតឯកទេស ដើម្បីស្រាយចម្ងល់ដែលខ្លួនមានផងដែរ។ ជាចំណែកមួយក្នុងការលើកកម្ពស់ភាពរឹងមាំនៃសុខភាពផ្លូវចិត្តនៃសាធារណជន កម្មវិធីនេះបានប្រព្រឹត្តទៅដោយជោគជ័យ និងទទួលបានមតិយោបល់វិជ្ជមានជាច្រើនអំពីសំណាក់អ្នកចូលរួមកម្មវិធី… Healthogo ក៏សន្យាថានឹងរៀបចំនូវកម្មវិធីជាបន្តបន្ទាប់ទៀត ដើម្បីជួយលើកកម្ពស់សុខភាពផ្លូវកាយ និងចិត្តនៃប្រជាជនកម្ពុជា…សូមធ្វើការតាមដាននៅលើទំព័រហ្វេសប៊ុក Healthogo  និងការផ្តល់ជូនដំណឹងនៅក្នុងAppផ្ទាល់ សម្រាប់កម្មវិធីលើកក្រោយទៀត… © 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

វាអាចជាប្រធានបទគួរឲ្យខ្មាសអៀនមួយ! ប៉ុន្តែមានស្ត្រីជាច្រើនទទួលរង​នូវ​ផលរំខានទាំងនេះ  ហើយគួរ​ឲ្យធុញខ្លាំងណាស់  ប្រសិនបើវាកើតមានចំពោះអ្នក។ តាមធម្មតាវាគ្រាន់តែជាផលរំខានដូចទៅនឹងការមករដូវដូច្នេះឯង  ប៉ុន្តែពេល​ខ្លះវាក៏អាចជារោគសញ្ញានៃបញ្ហាធ្ងន់ធ្ងរបានដែរ។ តាមរយៈអត្ថបទខ្លីនេះ វានឹងអាចជួយអ្នកឲ្យដឹងថា តើអ្វីទៅដែលធ្វើឲ្យអ្នកមានអារម្មណ៏ថាដូចជាមានស្រមោចខាំតំបន់ពិសេសរបស់អ្នក។ តើអ្វីទៅជាជម្រើសក្នុងការព្យាបាល? ប៉ុន្តែដូចសព្វមួយដងវាជាការល្អបំផុតដែលអ្នកគួរទៅ ជួបគ្រូពេទ្យជំនាញ ដើម្បីធ្វើរោគវិនិច្ឆ័យ និងទទួលការព្យាបាលដ៏ត្រឹមត្រូវមួយ។ បញ្ហាទាំង ៥នោះមាន៖ ១. ការរលាកទ្វារមាសដោយបាក់តេរី (BV) BV​ អាចជាមូលហេតុញឹកញាប់ជាងគេ ដែលបណ្តាល ឲ្យអ្នករមាស់បរិវេណ​ទ្វារមាស ដែលបណ្តាលមកពីអតុល្យភាពនៃបាក់តេរីល្អ (ថយចុះ) និងបាក់​តេរីអាក្រក់  (កើនឡើង) និងការបំរែបំរួលនៃកម្រិតជាតិអាស៊ីត  pHនៅទ្វារមាសស្ត្រី។ វាអាចស្រដៀងនឹងការឆ្លងដោយមេរោគផ្សិត ប៉ុន្តែប្រសិនបើមានធ្លាក់ស ហើយឆ្អាបដូចត្រីនោះ ប្រាកដណាស់គឺ BV។ ចំពោះការព្យាបាលវិញ លោកអ្នកអាចសាកសួរអំពីពពួកប៊្រីប៊ីយ៉ូទីក (Prebiotic) ក្រុមនេះមានប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់។ ២. ការឆ្លងដោយមេរោគផ្សិត ដូចBVដូច្នេះដែរ  មេរោគផ្សិតបណ្តាលមកពីអតុល្យភាពនៃកម្រិតអាស៊ីត pH។ វាអាចកើតមានដោយសារតែក្រោយការប្រើថ្នាំផ្សៈ ការរួមភេទ ស្ត្រេសការតមអារហា  (ស្ត្រីមានជំងឺទឹកនោមផ្អែម មានអត្រាខ្ពស់)។  បន្ថែមលើការរមាស់ អ្នកអាចសម្គាល់ឃើញមានការធ្លាក់សរាងខាប់។ ការដែលល្អ​នោះគឺ វាងាយស្រួលក្នុងការព្យាបាលណាស់។ ការព្យាបាលស្តង់ដា គឺប្រើថ្នាំប្រឆាំងមេរោគផ្សិត ដូចជា Fluconazole ជាដើម ដែលអាចគ្រប់គ្រងរោគសញ្ញាក្នុងរយៈពេល២ទៅ៣ថ្ងៃប៉ុណ្ណោះ។  ៣. ការរលាកស្បែក ការក្រហាយស្បែកនេះអាចបណ្តាលមកពីការប្រើផលិតផលមួយចំនួនដូចជា សាប៊ូ ស្រោមអនាម័យ ទឹករំអិល ទឹកអប់ជាដើម បន្ថែមលើ​ការរមាស់ អ្នកអាចសម្គាល់ផងដែរថាវាឡើងក្រហម ហើម និងឡើង​កន្ទួល។​ វាក៏អាចបណ្តាលមកពីការកោររោមផងដែរ ប្រសិនបើអ្នកងាយនឹងអាល្លែហ្ស៊ី សូម​ប្រើផលិតផល ដើម្បីបន្ថយអាល្លែហ្ស៊ីដូចជា សាប៊ូកក់សក់ ហ្វូមកោរ សាប៊ូបន្ទន់សម្លៀកបំពាក់ជាដើម សូមចៀសវាងការប្រើផលិតផល ដែលបណ្តាលឲ្យរលាកដូចជាសាប៊ូដុសខ្លួន សារធាតុគីមី ឬទឹករំអិលដែលធ្វើឲ្យរលាក។ ៤. ជំងឺស្បែក ឬជំងឺស្បែករបកក្រហម បញ្ហាស្បែកតំណរពូជទាំង ២នេះអាចបណ្តាលឲ្យតំបន់ពិសេសរបស់ស្ត្រីឡើងក្រហម និងរមាស់ ហើយវាអាចឡើងរោលដូចនឹងការរលាកសំឡីអនាម័យ​ដូច្នេះដែរ។ ប្រសិនបើអ្នកឃើញមានអាការៈបែបនេះ ការប្រើផលិតផលដែលមាន steroid ស្រាលដូចជា hydrocortisone ឬលាងសម្អាត​ដោយ​ទឹក​អង្ករ អាចជួយបន្ថយការរំខានទាំងនេះបាន។ ៥. ការឆ្លងជំងឺកាមរោគ ទំព័រសុខភាពស្ត្រី (ស.ស) មិនគួរប្រាប់អ្នកពីបញ្ហានេះម្តងទៀតនោះទេ។ ប៉ុន្តែការរួមភេទដែលមិនបាន ការពារអាចបណ្តាលឲ្យអ្នកឆ្លងនូវជំងឺធ្ងន់ធ្ងរបាន ដូច្នេះអ្នកត្រូវតែការពារខ្លូនអ្នកនៅពេលរួមភេទជានិច្ច។ មេរោគខ្លះអាចធ្វើឲ្យរូងនាគរបស់អ្នករមាស់បានដូចជា ជំងឺ Chlamydiaជំងឺស្វាយ ជំងឺ Trichomoniasis និងជំងឺប្រមេះទឹកបាយជាដើម។ វាអាច​​បណ្តាលឲ្យអួលៗ អាចឈឺពើតៗ និងអាចធ្វើឲ្យឈឺ និងក្រហាយខ្លាំង​នៅតំបន់​ពិសេស​នោះ។ ប្រសិនបើអ្នកមានបញ្ហារមាស់ដោយអមជាមួយនឹង រោគសញ្ញានៃជំងឺកាមរោគទាំងនេះដូចជា ក្រហាយខ្លាំង នោមឈឺ ធ្លាក់សររមាស់ធំក្លិនខ្លាំង ឈឺនៅពេលរួមភេទ អ្នកគួរតែទៅជួបវេជ្ជបណ្ឌិតជំនាញរោគស្ត្រីជាប្រញាប់ ដើម្បីធ្វើរោគវិនិច្ឆ័យរកជំងឺកាមរោគ។ ប្រសិនបើវា​ជាជំងឺ​កាមរោគ វេជ្ជបណ្ឌិតរបស់អ្នកអាចប្រើថ្នាំសម្លាប់មេរោគដោយចាក់ លេប ឬថ្នាំ​ប្រឆាំងនឹងវីរុស ប្រសិនបើវាជាជងឺប៉េស៕ © 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

សំណួរ ៖ នាងខ្ញុំអាយុ២៧ឆ្នាំ កម្ពស់១ម៉ែត្រ៥៥ ទម្ងន់៥២គីឡូក្រាម ជាស្ត្រីមេផ្ទះ។ ខ្ញុំមានប្រវត្តិជំងឺរលាកថ្លើមប្រភេទB ហើយក៏បានទទួលការព្យាបាលជាសះស្បើយរួចហើយដែរ។ ប៉ុន្តែ ខ្ញុំឆ្ងល់ថា តើវាអាចនឹងមានផលប៉ះពាល់សម្រាប់ខ្ញុំអំឡុងពេលមានផ្ទៃពោះដែរឬទេ? បើមាន តើខ្ញុំគួរធ្វើដូចម្តេច? ចម្លើយ ៖ ជំងឺរលាកថ្លើម គឺជាការរលាកនៃសរីរាង្គថ្លើម។ ចំពោះជំងឺរលាកថ្លើមប្រភេទ B ជាការចម្លងនៃមេរោគរលាកថ្លើម B ទៅកាន់សរីរាង្គថ្លើម។ នៅពេលបុគ្គលម្នាក់បានឆ្លងវីរុសជំងឺរលាកថ្លើមប្រភេទB វាអាចសម្ងំនៅក្នុងរាងកាយរបស់មនុស្សពេញមួយជីវិត ហើយបង្កជាបញ្ហាថ្លើមរ៉ាំរ៉ៃ។ ការចម្លងនៃរលាកថ្លើមប្រភេទ B មិនបង្កជាបញ្ហាដល់អ្នកឬកូនក្នុងផ្ទៃនៅពេលពពោះនោះទេ តែវាអាចរាលដាលដល់ទារកអំឡុងពេលសម្រាលតាមបែបធម្មជាតិ ឬការវះកាត់។ គ្រប់ស្រ្តីមានផ្ទៃពោះទាំងអស់គួរធ្វើតេស្តរកមេរោគរលាកថ្លើមប្រភេទ B អំឡុងពេលត្រីមាសទីមួយ។ ប្រសិនបើលទ្ធផលនៃការធ្វើតេស្តរកឃើញពីភាពវិជ្ជមាននៃមេរោគរលាកថ្លើម B នោះទារកដែលកើតមកនឹងត្រូវបានចាក់ថ្នាំភ្លាមៗនៅក្នុងបន្ទប់សម្រាល។ ម៉្យាងទៀត នៅរាល់មុនពេលសម្រេចចិត្តក្នុងការពពោះ អ្នកគួរតែពិគ្រោះជាមួយអ្នកជំនាញជាមុនសិន។ បកស្រាយដោយ ៖ វេជ្ជបណ្ឌិត Anna Roslyakova ឯកទេសផ្នែកសម្ភព និងរោគស្រ្តីនៃ Anna Women and Baby’s Centre ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

អត្ថបទមួយនេះ ប្រហែលជាមានសារៈសំខាន់ខ្លាំងណាស់ចំពោះអ្នកដែលមានបញ្ហាភ្នែក ហើយត្រូវការពាក់វ៉ែនតា។ ចំណែកឯអ្នកចូលចិត្តពាក់យកស្តាយ ក៏អាចធ្វើតាមវិធីសាស្រ្តខាងក្រោមនេះបានផងដែរ ដើម្បីកាត់បន្ថយស្នាមជាំលើច្រមុះ ដោយសារតែវ៉ែនតា... ដូចលោកអ្នកបានដឹងហើយថា ការប្រើប្រាស់វ៉ែនតា ក្នុងរយៈពេលយូរពេក វានឹងធ្វើឲ្យមានស្នាមជាំ ឬស្នាមទ្រុតនៅលើច្រមុះរបស់អ្នក។ ក្នុងករណីខ្លះ វានឹងបាត់ទៅវិញ ប៉ុន្តែ ករណីខ្លះ វានឹងចេះតែធ្ងន់ធ្ងរទៅៗ រហូតដល់បង្កការឈឺចាប់ទៀតផង ជាពិសេស អ្នកដែលប្រើវ៉ែនតាធ្ងន់ៗ។ ដូច្នេះ អ្នកគួរតែប្រើប្រាស់វ៉ែនតាដែលស្តើង និងមានគុណភាពល្អ ដើម្បីកាត់បន្ថយទម្ងន់ ដែលនឹងសង្កត់លើច្រមុះរបស់អ្នក។ ដំណោះស្រាយតាមវិធីធម្មជាតិ៖ ១) ប្រទាលកន្ទុយក្រពើ ប្រទាលកន្ទុយក្រពើ អាចជួយធ្វើឲ្យស្បែកម៉ដ្ឋ ទន់ និងមានសំណើម។ វាក៏អាចប្រឆាំងការរលាក ដែលបង្កឡើងដោយសារវ៉ែនតារបស់អ្នកផងដែរ។ អ្នកគ្រាន់តែយកសាច់ប្រទាលកន្ទុយក្រពើ មកលាបលើកន្លែងដែលមានបញ្ហា មុនពេលចូលគេង នោះវានឹងជួយព្យាបាលកោសិកា ព្រមទាំងធ្វើឲ្យស្បែកនៅទីនោះសស្អាតទៀតផង។ អ្នកក៏អាចលាបវាបន្ថែមនៅពេលថ្ងៃផងដែរ។ ២) ក្រូចឆ្មារ ក្រូចឆ្មារ មានផ្ទុកសារធាតុអាស៊ីតស៊ីទ្រិក ដែលអាចជួយឲ្យស្បែកស និងជួយកម្ចាត់កោសិកាងាប់ៗបានផងដែរ។ អ្នកអាចច្របាច់ក្រូចឆ្មារមួយផ្លែដាក់ក្នុងចាន រួចយកក្រណាត់ស្អាតមកជ្រលក់ រួចយកមកជូតកន្លែងដែលមានបញ្ហា។ អ្នកអាចធ្វើបែបនេះឲ្យបានញឹកញាប់ ដើម្បីកម្ចាត់ស្នាមខ្មៅ និងកោសិកាងាប់ៗនៅលើច្រមុះរបស់អ្នក។ ៣) ត្រសក់ ត្រសក់ ជារបស់ធម្មជាតិ ដែលអាចការពារច្រមុះរបស់អ្នក ពីបញ្ហាខាងលើនេះបាន។ ងាយៗ គឺអ្នកគ្រាន់តែចិតត្រសក់ជាបន្ទះៗ រួចមកបិទនៅច្រមុះ ឬពេញផ្ទៃមុខរបស់អ្នកក៏បាន។ ត្រសក់ នឹងជួយផ្តល់សំណើម កម្ចាត់ស្នាមជាំ និងសម្លាកបានទៀតផង។ ត្រសក់ ក៏ជួយឲ្យស្បែករបស់អ្នកមានសំណើម ទន់ និងម៉ដ្ឋរលោង។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

សក់ជ្រុះ ជាបញ្ហាមួយដែលគ្រប់គ្នាតែងជួបប្រទះស្ទើរតែរៀងរាល់ថ្ងៃ ក្នុងនោះផងដែរ វាមានច្រើនប្រភេទ និងមានមូលហេតុផ្សេងៗពីគ្នា។ Trichotillomania ជាប្រភេទមួយនៃបញ្ហាសក់ជ្រុះ ដែល ហេលស៍ថាម បានលើកយកមកធ្វើបទសម្ភាសន៍ជាមួយលោកវេជ្ជបណ្ឌិត ចាន់ វិចិត្រ ជំនាញសើស្បែក ព្រមទាំងជានាយករងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងជាប្រធានសមាគមគ្រូពេទ្យសើស្បែកកម្ពុជា។ និយមន័យ Trichotillomania ជាប្រភេទជំងឺជ្រុះសក់ម៉្យាង ដែលបណ្តាលមកពីការមានទម្លាប់ដកសក់ខ្លួនឯងដោយការញៀន ហើយបន្តការដកសក់នេះជាប្រចាំ។ ចំណុចមួយទៀត អ្នកដែលមានបញ្ហានេះ អាចដោយសារគាត់មានបញ្ហាចិត្តសាស្ត្រ (mental health problem) ឬ វិបត្តិផ្លូវចិត្ត ហើយភាពតឹងតែងក្នុងអារម្មណ៍ក៏អាចឈានទៅរកការដកសក់ដោយមិនដឹងខ្លួនដែរ។ មូលហេតុ Trichotillomania មិនមែនជាជំងឺតពូជនោះទេ ហើយក៏មិនមានមូលហេតុច្បាស់លាស់ដែរ។ បើយោងតាមទ្រឹស្តី ដោយសារគាត់មានអារម្មណ៍តឹងតែង បញ្ហាផ្លូវចិត្ត ឬការប៉ះពាល់ទៅលើអារម្មណ៍ បណ្តាលឲ្យអ្នកជំងឺចេះតែដកសក់ និយាយរួមសក់ជ្រុះដោយដកខ្លួនឯង ជាលក្ខណៈញៀន និងទម្លាប់របស់គាត់ផ្ទាល់តែម្តង។ គួរបញ្ជាក់ផងដែរថា ភាគរយនៃTrichotillomania ដែលគេតែងជួបប្រទះភាគច្រើន គឺទៅលើស្ត្រីជាងបុរស។ រោគសញ្ញា អ្នកអាចឃើញកន្លែងដែលមានរោមដូចជា នៅលើក្បាល ចិញ្ចើម រោមភ្នែកក្លៀក ដៃ ជើង ទ្រូង ឬសូម្បីតែរោមនៅតំបន់ភេទ រោមមុខ និងពុកមាត់ ទៅជាវាលនោះ សុទ្ធតែអាចហៅថាជំងឺTrichotillomaniaបានទាំងអស់។ គ្រាន់តែ ជាទូទៅគេសំដៅលើក្បាលខ្លាំងជាងគេប៉ុណ្ណោះ ព្រោះជាកន្លែងដែលគេមើលឃើញ។ រោគវិនិច្ឆ័យ គេមើលលើសញ្ញាជាលក្ខណៈផ្លូវចិត្ត(psycholo-gical symptoms) ការប៉ះពាល់ដល់អារម្មណ៍បុគ្គលនោះផ្ទាល់ ដែលធ្វើឲ្យ អ្នកជំងឺដកសក់ខ្លួនឯងជារឿយៗ។ ខណៈដែលគាត់មានបញ្ហាជ្រុះសក់នេះ គាត់មានអាការៈអៀនខ្មាស តែងតែបដិសេធក្នុងការចូលរួមសកម្មភាពសង្គមនានា  ព្រមទាំងចូលចិត្តលាក់ខ្លួននៅតែម្នាក់ឯង។ ការព្យាបាល ការជ្រុះសក់នេះកើតឡើងដោយសារទម្លាប់ ដូចនេះ ការព្យាបាល គឺត្រូវកែទម្លាប់របស់គាត់ ដែលការកែទម្លាប់នេះ ត្រូវមើលថាហេតុផលអ្វីដែលគាត់ចេះតែទាញសក់ខ្លួនឯង។ បើកាលណាគាត់មានបញ្ហាទាញសក់ដោយសារមានការតឹងតែងអារម្មណ៍ ខឹងមួរម៉ៅ ឬមានបញ្ហាទាក់ទងទៅនឹងផ្លូវចិត្តនោះ ការព្យាបាលគួរត្រូវបានណែនាំឲ្យទៅជួបជាមួយវេជ្ជបណ្ឌិតឯកទេសផ្នែកចិត្តសាស្ត្រ ដើម្បីផ្តល់ប្រឹក្សា ទាក់ទងនឹងការផ្លាស់ប្តូរការប្រព្រឹត្ត អប់រំឲ្យយល់ថាស្ថានភាពគាត់ប្រឈមនឹងការដែលសក់ជ្រុះខ្លាំងបើសិនជាមិនកែទម្លាប់។  វាអាចនឹងពិបាកក្នុងការព្យាបាល ដោយសារនេះជាលក្ខណៈញៀន ប៉ុន្តែអាចជួយបង្ការបានមួយផ្នែកទៀត ជាឧទាហរណ៍ប្រសិនបើអ្នកជំងឺឧស្សាហ៍ដក ឬទាញសក់ពេលធ្វើដំណើរ គួរឲ្យគាត់ពាក់មួក ឬកន្សែង រុំក្បាល រួមនឹងការលើកទឹកចិត្តគាត់ ព្រមទាំងមិនត្រូវស្តីបន្ទោសគាត់ទាក់ទងទៅនឹងបញ្ហានេះបញ្ហានោះទេ។ ផលវិបាក ប្រសិនបើគាត់មិនបានទទួលការព្យាបាលឲ្យបានទាន់ពេលវេលាទេនោះ  គឺប៉ះពាល់ដល់គុណភាពជីវិតរបស់ពួកគេ ដូចជាធ្វើឲ្យបុគ្គលនោះមិនអាចចូលរួមនៅក្នុងសង្គមមានភាពខ្មាស់អៀនខ្លួនឯង និងចូលចិត្តនៅដាច់ពីគេ។   មួយវិញទៀត អ្នកជំងឺអាចប្រឈមជាមួយនឹងការជ្រុះសក់អស់ដោយសារសក់គាត់ដុះមិនទាន់។ សារជូនមិត្តអ្នកអាន ជាចុងក្រោយ ក្នុងនាមជាគ្រូពេទ្យសើស្បែក បើប្រជាពលរដ្ឋយើងមានបញ្ហាជ្រុះសក់ ធ្វើយ៉ាងណាគួរទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញខាងស្បែកសិន ដើម្បីឲ្យគ្រូពេទ្យមើលថាពិតជាជំងឺTrichotillomaniaមែន ឬអត់ បន្ទាប់មកទើបវេជ្ជបណ្ឌិតនឹងណែនាំបន្តឲ្យទៅជួបគ្រូពេទ្យផ្នែកខាងចិត្តសាស្ត្រ បើអ្នកមានបញ្ហាតឹងតែងក្នុងអារម្មណ៍ ឧស្សាហ៍មួរម៉ៅ ខឹង និយាយរួមគឺ បញ្ហាផ្លូវចិត្តគួរទៅជួបគ្រូពេទ្យជំនាញផ្លូវចិត្តចៀសវាងការបន្តទម្លាប់នេះតទៀត។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

សំណួរ ៖ ខ្ញុំបាទអាយុ៦៥ឆ្នាំ កម្ពស់១ម៉ែត្រ៦៤ ទម្ងន់៦៨គីឡូក្រាម រស់នៅខេត្តកំពង់ស្ពឺ។ ខ្ញុំបាទមានជំងឺលើសឈាមប្រហែល២ខែមកហើយ ហើយគ្រូពេទ្យបានប្រាប់ឲ្យខ្ញុំធ្វើលំហាត់ប្រាណរាល់ថ្ងៃ។ ខ្ញុំបានធ្វើតាមការណែនាំរបស់គ្រូពេទ្យ ដោយដើរនៅសួនច្បារ ៣០នាទីជារៀងរាល់ព្រឹក។ តែកាលពីអាទិត្យមុននេះ ខ្ញុំបានទៅជួបវេជ្ជបណ្ឌិតម្នាក់ទៀត ដោយសារជង្គង់ខ្ញុំចេះតែឈឺ។ គាត់បានប្រាប់ខ្ញុំថា ខ្ញុំមានបញ្ហាពុកឆ្អឹង ព្រមទាំងប្រាប់ខ្ញុំកុំលើកអ្វីធ្ងន់ និងកុំសូវដើរច្រើនពេក។ តើខ្ញុំត្រូវហាត់ប្រាណយ៉ាងម៉េចវិញទៅ? តើបញ្ហាពុកឆ្អឹងរបស់ខ្ញុំនេះ អាចប៉ះពាល់ដល់ជំងឺលើសសម្ពាធឈាមរបស់ខ្ញុំដែរឬទេ? ចម្លើយ ៖ ឆ្លើយតបចំពោះសំណួរខាងលើ លោកអ៊ំ គួរធ្វើលំហាត់ប្រាណសាមញ្ញៗ ដូចជា ការដើរ ឬហែលទឹកជាដើម ដោយមិនចាំបាច់ហាត់ខ្លាំងក្លាពេកនោះទេ គ្រាន់តែធ្វើយ៉ាងណាឲ្យបានបញ្ចេញញើសមកក្រៅប៉ុណ្ណោះ។ សូមបញ្ជាក់លោកអ៊ំថា បញ្ហាពុកឆ្អឹង មិនមានផលប៉ះពាល់ដល់ជំងឺលើសឈាមរបស់លោកអ៊ំទេ គ្រាន់តែ ករណីខ្លះអាចមានផលវិបាកពីការប្រើប្រាស់ថ្នាំ ដូចនេះលោកអ៊ំត្រូវគោរពតាមវេជ្ជបញ្ជា និងជួបគ្រូពេទ្យប្រសិនបើមានរោគសញ្ញាខុសធម្មតាណាមួយកើតឡើង។ បកស្រាយដោយ ៖ សាស្ត្រាចារ្យ វេជ្ជបណ្ឌិត  សុខ ជួរ ប្រធានផ្នែកជំងឺបេះដូងនៃមន្ទីរពេទ្យកាល់ម៉ែត និងជាប្រធានសមាគមជំងឺបេះដូងកម្ពុជា ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

កាលពីថ្ងៃសុក្រ ១៥រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ ក្រសួងសុខាភិបាលបានចេញនូវសេចក្តីប្រកាសជូនដំណឹងស្តីអំពី«ឱសថបំប៉នផ្លូវភេទបុរសឈ្មោះMaKa» ដែលមិនបានធ្វើការចុះបញ្ជិកា និងត្រួតពិនិត្យដោយក្រសួងសុខាភិបាលឡើយ បានឲ្យដឹងថា ជារៀងរាល់ថ្ងៃនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក គឺសងេ្កតឃើញមានក្រុមហ៊ុនមួយគ្មានច្បាប់អនុញ្ញាតពីក្រសួងបាន និងកំពុងផ្សព្វផ្សាយអំពីឱសថបំប៉នផ្លូវភេទគ្មានចុះបញ្ជិកា គ្មានការត្រួតពិនិត្យ គ្មានការអនុញ្ញាតឲ្យនាំចូល និងគ្មានការអនុញ្ញាតឲ្យផ្សព្វផ្សាយឡើយ។ ផលិតផលនោះមានឈ្មោះថា Maka (Lot No : NA) មួយប្រអប់មាន១០គ្រាប់ នាំចូលមកពីប្រទេសអាមេរិក ដែលត្រូវបានផ្សព្វផ្សាយ អួតអាង និងបំផ្លើសហួសពីការពិតក្នុងការព្យាបាលក្រលៀន តម្រងនោម ក្រពេញប្រូស្តាត អ័រម៉ូន ជាពិសេសបង្កើនតណ្ហាផ្លូវភេទបុរសឲ្យបានខ្លាំង ឬបានយូរ។ ស្របពេលជាមួយគ្នានេះ ក្រសួងសុខាភិបាលសូមឲ្យប្រជាជនឈប់ជឿតាមការឃោសនាអកុសល បោកប្រាស់ ភូតកុហក បំផ្លើសពីការគិតរបស់ជនខិលខូចមួយចំនួន ហើយក្រុមហ៊ុនដែលនាំចូល និងចែកចាយផលិតផលនេះត្រូវបញ្ឈប់ការលក់ ឬចែកចាយ និងប្រមូលឱសថនេះជាបន្ទាន់ពីទីផ្សារ។  ប្រសិនបើមានឃើញមានផលិតផលនេះត្រូវបានលក់ ឬចែកចាយនោះ សូមប្រញាប់ផ្តល់ព័ត៌មានជូនដល់នាយកដ្ឋានឱសថចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាងតាមរយៈទូរស័ព្ទលេខ ០៩៥ ៣៥៩ ៥៩៩/០១២ ៩៨៣ ៣៣៤ ឬ០១២ ៨៩២ ០២២/០១៧ ៨៦៦ ៧៦០។      សូមទទួលជ្រាបជាដំណឹង និងមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់!!! ប្រភព ៖ ទំព័រហ្វេសប៊ុក នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ពេលខ្លះមានអារម្មណ៍ថាហត់នឿយណាស់ stress ណាស់ តែក៏មិនប្រាកដច្បាស់ថា កម្រិតដែលខ្លួនឯងកំពុងតែប្រឈមហ្នឹង នឹងបង្កជាបញ្ហាអ្វីដែរឬអត់ដល់សុខភាពផ្លូវចិត្ត? ដោយសារតែម្នាក់ៗមានប្រតិកម្មទៅនឹង stress របស់ខ្លួនតាមវិធីផ្សេងៗពីគ្នា ហើយក៏មិនមានតេស្តណាមួយពិតប្រាកដដែលអាចបង្ហាញពីកម្រិតនៃstress របស់អ្នកបានជាក់លាក់នោះដែរ។ យ៉ាងណាមិញ សម្រាប់តេស្តខាងក្រោមនេះ គ្រាន់តែបង្ហាញលទ្ធផលជាទូទៅមួយតែប៉ុណ្ណោះ… សូមធ្វើការជ្រើសរើសរវាង “Yes” និង “No” សម្រាប់សកម្មភាពខាងក្រោមនេះ ហើយកុំភ្លេចធ្វើការឆ្លើយដោយភាពស្មោះត្រង់ណា៎… វិធីបូកពិន្ទុ ៖  សូមធ្វើការបូកសរុបពិន្ទុទៅតាមចម្លើយដែលអ្នកបានឆ្លើយតបដោយ ចម្លើយYes = ១ ពិន្ទុ No = ០ ពិន្ទុ  សរុប ៖ ____________ 1    ឧស្សាហ៍យកការងារមកធ្វើនៅផ្ទះ         2    មិនមានពេលគ្រប់គ្រាន់សម្រាប់ធ្វើការងារដែលត្រូវបំពេញ         3    ច្រានចោល ឬគេចវេសពីបញ្ហា ដោយសង្ឃឹមថាវានឹងកន្លងផុតទៅ         4    ធ្វើការដោយខ្លួនឯង ដើម្បីប្រាកដថាកិច្ចការត្រូវបានធ្វើយ៉ាងល្អ និងត្រឹមត្រូវ         5    មើលស្រាលពេលវេលាក្នុងការសម្រេចកិច្ចការ         6    មានអារម្មណ៍ថាមានកាលបរិច្ឆេទកំណត់នៃការងារច្រើន         7    ជំនឿចិត្តលើខ្លួនឯងជាក់ស្តែងមានតិចជាងអ្វីដែលរំពឹងទុក         8    មានអារម្មណ៍ថាខុសឆ្គង នៅពេលដែលសម្រាក ហើយមិនបានធ្វើអ្វីសោះ    9    តែងតែគិតដល់បញ្ហាផ្សេងៗ ទោះបីជាក្នុងពេលដែលត្រូវសម្រាកក៏ដោយ     10    នៅតែមានអារម្មណ៍ថាអស់កម្លាំង និងហត់នឿយ បើទោះជាបានគេងគ្រប់គ្រាន់ក៏ដោយ         11    ជាញឹកញាប់បញ្ចប់ឃ្លាដែលគេនិយាយ បើសិនជាមាននរណានិយាយយឺតៗមួយៗ         12    មានទម្លាប់ញ៉ាំ ដើរ និយាយ និងបើកបរលឿន 13    មានបម្រែបម្រួលទម្លាប់នៃការញ៉ាំ (ញ៉ាំតិច ឬច្រើនពេក) ជួនក៏មិនបានញ៉ាំអាហារ         14    ធុញទ្រាន់ និងមិនស្រណុកចិត្ត រាល់ពេលត្រូវរង់ចាំ         15    បើមានរឿងរ៉ាវ ឬនរណារំខានអ្វី ជាទូទៅមិនបញ្ចេញមកក្រៅនោះទេ 16    រាល់ពេលដែលលេងកីឡា ឬល្បែងអ្វីមួយ គឺតែងតែចង់យកឈ្នះលើគេជានិច្ច         17    ផ្លាស់ប្តូរអារម្មណ៍ញឹកញាប់ រារែកក្នុងការសម្រេចចិត្ត ប្រមូលផ្តុំអារម្មណ៍ ហើយខ្សោយការចងចាំ         18    មានទំនោរក្នុងការចាប់កំហុស និងរិះគន់អ្នកដទៃ ជាជាងលើកសរសើរ     19    ស្តាប់យោបល់អ្នកដទៃ បើទោះជាមានគំនិតផ្ទាល់ខ្លួនហើយក៏ដោយ         20    បាត់បង់ចំណង់ផ្លូវភេទ         21    មានទម្លាប់សង្គ្រឺតធ្មេញ         22    ឈឺចាប់សាច់ដុំ ជាពិសេសត្រង់ក ក្បាល ខ្នងផ្នែកក្រោម ស្មា         23    សមត្ថភាពបំពេញការងារហាក់ដូចជាទាបជាងមុន         24    ដូចជាចង់ទទួលទានជាតិអាល់កុល កាហ្វេអ៊ីន នីកូទីន និងគ្រឿងញៀនផ្សេងៗ         25    មានអារម្មណ៍ថាមិនមានពេលសម្រាប់ធ្វើអ្វីដែលខ្លួនឯងចូលចិត្ត         លទ្ធផល ៖  -ពិន្ទុ តិចជាង ឬស្មើ ៤ ៖ អ្នកមិនមានការប្រឈមនឹងជំងឺទាក់ទិននឹង stress ឡើយ -ពិន្ទុ ៥-១៣ ៖ អ្នកមានការប្រឈមទៅនឹងជំងឺទាក់ទងនឹងstress ដែលប៉ះពាល់ដល់បញ្ហាផ្លូវចិត្ត ឬផ្លូវកាយ។ អ្នកគួរតែប្រឹក្សាជាមួយនឹងអ្នកជំនាញផ្លូវចិត្ត ដើម្បីស្វែងរកដើមហេតុពិតប្រាកដនៃបញ្ហានេះ។ -ពិន្ទុស្មើ ឬច្រើនជាង ១៤ ៖ អ្នកប្រឈមខ្លាំងមែនទែនទៅនឹងបញ្ហានេះ ហើយក៏បានបណ្តុះនូវឥរិយាបថមិនល្អដែរ។ អ្នកក៏ងាយប្រឈមនឹងជំងឺទាក់ទិននឹង stress ដែលរួមមានដូចជា ជំងឺទឹកនោមផ្អែម ប្រកាំង ឈឺខ្នង ឬចុករួយក សម្ពាធឈាមឡើងខ្ពស់ ជំងឺបេះដូង បញ្ហាផ្លុវចិត្ត(ជំងឺធ្លាក់ទឹកចិត្ត ថប់អារម្មណ៍…)។ អ្នកចាំបាច់ស្វែងរកគ្រូពេទ្យ ឬអ្នកជំនាញ ដើម្បីទទួលបានការប្រឹក្សា។  ប្រភព ៖  © International Stress Management Association UK – 2013  ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

«ជំងឺរលាកថ្លើម»​ ជាប្រភេទជំងឺមួយដែលភាគច្រើន បង្កឡើងដោយវីរុសមានដូចជាវីរុសប្រភេទ A,B,C,D,E,F,G ប៉ុន្តែក្នុងចំណោមវីរុសទាំងអស់នេះពុំមែនសុទ្ធតែអាចបង្កឲ្យមានជំងឺរលាកថ្លើមក្នុងសារពាង្គកាយមនុស្សទាំងអស់នោះទេ។ វីរុសទាំងនេះចែកចេញជា៣ក្រុមខុសៗគ្នាដោយក្រុមទី១អាចបង្កឲ្យមានជំងឺរលាកថ្លើម ក្រុមទី២មិនអាចបង្កឲ្យមានជំងឹទេតែមានការចម្លង និងក្រុមទី៣វាមិនអាចរស់នៅក្នុងខ្លួនមនុស្សបានទេ តួយ៉ាងដូចជាវីរុសប្រភេទG បន្ទាប់ពីឆ្លងរួច វានឹងងាប់ទៅវិញ ដោយសារវាមិនអាចសម្របសម្រួលទៅនឹងមជ្ឈដ្ឋានក្នុងខ្លួនមនុស្សបាន ប៉ុន្តែវីរុសនេះអាចបង្កជាជំងឺនៅក្នុងខ្លួនរបស់សត្វបាន។     តើជំងឺរលាកថ្លើមប្រភេទAជាជំងឺអ្វី? ជំងឺរលាកថ្លើមប្រភេទA ជាប្រភេទមួយនៃជំងឺរលាកថ្លើមដែលបង្កឡើងដោយវីរុសរលាកថ្លើមប្រភេទA (HAV)។ វីរុសនេះ ស្ថិតក្នុងក្រុមវីរុស RNA ដែលបណ្តាលឲ្យមានជំងឺរលាកថ្លើមតែវានឹងជាទៅវិញដោយឯកឯងចំពោះបុគ្គលដែលមានសុខភាពមាំមួន មិនតែប៉ុណ្ណោះប្រព័ន្ធការពាររបស់យើងនឹងបង្កើតជាអង្គបដិបក្ខដោយខ្លួនឯង ដើម្បីទប់ស្កាត់ការចម្លងរោគនៅពេលក្រោយ។ ‌ការចម្លង និងកត្តាប្រឈម ជាទូទៅ ជំងឺនេះច្រើនកើតមានឡើងទៅលើបុគ្គល នៅតំបន់ដែលមានអនាម័យទាប ឬអ្នកមានជីវភាពរស់នៅទាបដែលយើងសង្កេតឃើញជំងឺនេះតែងកើតមានក្នុងប្រទេសមិនទាន់អភិវឌ្ឍ និងប្រទេសកំពុងអភិវឌ្ឍ ឯប្រទេសដែលមានជីវភាពខ្ពស់ក៏ដូចជាកម្រិតអនាម័យខ្ពស់មិនត្រូវបានកត់សម្គាល់ក្នុងការចម្លងជំងឺនេះច្រើន ទេ។ ដោយឡែកក្នុងករណីមានគ្រោះមហន្តរាយ ដែលតម្រូវឲ្យប្រជាជនបំលាស់ទីលំនៅ ទៅរស់នៅកន្លែងថ្មី ប្រសិនបើទីនោះគ្មានទឹកស្អាតប្រើប្រាស់ ឬធ្វើអនាម័យមិនបានត្រឹមត្រូវវាអាចនឹងមានការផ្ទុះឡើងនូវការចម្លងជំងឺរលាកថ្លើមប្រភេទAនេះ។ កុមារត្រូវបានគេចាត់ទុកថាជាក្រុមមនុស្សដែលងាយឆ្លង ព្រោះប្រព័ន្ធការពារកុមារមានសភាពទន់ខ្សោយ ឬមិនធ្លាប់បានឆ្លងដែលខុសពីមនុស្សពេញវ័យមួយចំនួនធ្លាប់បានឆ្លង និងបង្កើតប្រព័ន្ធការពាររួចទៅហើយ។ ការឆ្លងពីម្តាយទៅកូនមិនត្រូវបានគេរាប់បញ្ចូលក្នុងប្រភេទនៃការចម្លងឡើយ ហើយការចម្លងជំងឺរលាកថ្លើមប្រភេទA ត្រូវបានគេហៅថា“ ការឆ្លងពីចំណីអាហារនិងទឹក ទៅមនុស្ស”(លាមកជាប្រភពនៃមេរោគ) ដែលវាឆ្លងដោយសារការរស់នៅខ្វះអនាម័យ ដូចដែលពួកយើងបានរៀបរាប់ខាងលើ។ រោគសញ្ញា និងរោគវិនិច្ឆ័យ រោគសញ្ញានៃជំងឺរលាកថ្លើមប្រភេទAជារោគសញ្ញានៃជំងឺរលាកថ្លើមស្រួចស្រាវ ឬទាន់ហន់ព្រោះវាកើតឡើងភ្លាមៗបន្ទាប់ពីឆ្លងរយៈពេល២ទៅ7 សបា្តហ៍(15 ទៅ 50ថ្ងៃ) ប៉ុណ្ណោះ ។ គ្រប់រោគសញ្ញារលាកថ្លើមទាំងអស់អាចកើតមានក្នុងរយៈពេលខ្លីដែលមានដូចជា៖ ដំណើរការថ្លើមមិនល្អ ដែលបណ្តាលឲ្យប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារ ព្រោះថ្លើមក៏ចូលរួមចំណែកក្នុងការរំលាយអាហារផងដែរ មានសភាពហើមតិចតួច មានសញ្ញានៃការឆ្លងវីរុស (ក្តៅខ្លួន ឈឺសាច់ដុំ និងឈឺសន្លាក់អស់កំលាំង...) ។  រោគសញ្ញាសំខាន់ចំពោះជំងឺនេះ គឺមានការឈឺចាប់នៅផ្នែកខាងស្តាំខាងលើនៃពោះដែលជាទីតាំងរបស់ថ្លើម កើតឡើងដោយសារភាពតឹង ឬហើមនៃថ្លើមជាមួយនឹងការឡើងលឿងលើស្បែក។ ផ្នែកសនៃភ្នែកក៏ដូចជាក្នុងទឹកនោមមានពណ៌លឿងខុសធម្មតា។ ក្នុងករណីអ្នកជំងឺកំពុងមានជំងឺរលាកថ្លើម ឬមានភាពចុះខ្សោយនៃថ្លើម វីរុសរលាកថ្លើមប្រភេទAអាចនាំឲ្យវិវឌ្ឍទៅជារលួយថ្លើម គឺថ្លើមមានភាពទន់ ឬជ្រាយនិងបាត់បង់នូវមុខងារ ដែលអាចបណ្តាលឲ្យអ្នកជំងឺស្លាប់បានដោយងាយ ប្រសិនបើពុំបានទទួលការព្យាបាលត្រឹមត្រូវ។  ការធ្វើរោគវិនិច្ឆ័យជាក់លាក់តាមបែបវេជ្ជសាស្រ្តទៅលើជំងឺនេះគេពឹងផ្អែកទៅលើការពិនិត្យឈាមដែលលទ្ធផលឃើញមានការកើនឡើងនៃអង់ស៊ីមរបស់ថ្លើមទាំង២ (Transaminase) និងការនិងការកើនឡើងនៃ Unconjugated bilirubin ដែលមានន័យថាថ្លើមមិនអាចបំពេញមុខងារក្នុងការបន្សាប bilirubin បាន មិនតែប៉ុណោ្ណះយើងឃើញមានការកើតឡើងនៃអ៊ីមុយណូក្លូបូលីន​ M (IgM) ដែលជារោគសញ្ញារលាកថ្លើមស្រួចស្រាវនាំឲ្យយើងអាចកំណត់បានថាជាការឆ្លងថ្មី។យើងក៏អាចរកឃើញវីរុសA នៅក្នុងឈាមអ្នកជំងឺដែរ (HAV-RNA) ពររាប់ពាន់ដល់រាប់លានឯកត្តាក្នុងមួយមីលីលីត្រឈាម។ ការព្យាបាល និងវិធីបង្ការ “ទឹកដូងអាចព្យាបាលជំងឺរលាកថ្លើមប្រភេទA”។ តើវាពិតដែរទេ? សំណួរនេះតែងមានការជជែកពិភាក្សា ក្នុងចំណោមមហាជនតែធាតុពិតការផឹកទឹកឲ្យបានច្រើនមិនថាទឹកដូង ឬទឹកធម្មតាវាជាប្រការល្អសម្រាប់ថ្លើម តែប្រសិនបើអ្នកជំងឺខ្សោយថ្លើមទៅហើយនោះ ទឹកពុំត្រូវបានណែនាំឲ្យផឹកច្រើននោះទេព្រោះថាអ្នកជំងឺប្រភេទនេះមានការថយចុះនូវសូដ្យូមក្នុងឈាម ដូច្នេះផឹកទឹកច្រើននឹងបណ្តាលឲ្យហើម ឬកាន់តែធ្ងន់ធ្ងរ។ ដោយឡែកមកទល់ពេលបច្ចុប្បន្នផ្នែកវេជ្ជសាស្រ្តពុំទាន់មានឱសថណាអាចសម្លាប់វីរុសរលាកថ្លើមប្រភេទនេះនៅឡើយទេ ដូច្នេះ ការព្យាបាលត្រូវធ្វើឡើងដោយតាមដាននិងបំប៉នថ្លើមក៏ដូចជាសុខភាពរបស់អ្នកជំងឺឲ្យត្រឡប់មកស្ថានភាពប្រក្រតីវិញ ពេលនោះប្រព័ន្ធភាពស៊ាំរបស់អ្នកជំងឺនឹងប្រឆាំងការរីករាលដាលនៃវីរុនេះដោយខ្លួនឯងឬពាក្យចាស់ហៅថា “ហើរ”។  ការចាក់វាក់សាំងបង្ការជាជម្រើសល្អ រួមជាមួយនឹងអនាម័យក្នុងការរស់នៅ ត្រូវណែនាំឲ្យមនុស្សគ្រប់វ័យអនុវត្ត ដើម្បីបង្ការការឆ្លងជំងឺរលាកថ្លើមប្រភេទA។ បកស្រាយដោយ ៖ លោកឧកញ៉ាសាស្រ្តាចារ្យវេជ្ជបណ្ឌិត តាន់ គីមមេង នាយកប្រតិបត្តិនៃមណ្ឌលវេជ្ជសាស្ត្រ HOPE     ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក
Top