- Mar 31, 2018 |
- 7 ឆ្នាំមុន |
- 2.5K មើល
មានជំងឺផ្តាសាយធំ គួរធ្វើយ៉ាងណា?
វីរុស គឺជាកត្តាបង្ករោគយ៉ាងសំខាន់បណ្តាលឲ្យមានជំងឺផ្តាសាយធំ ដែលរោគសញ្ញាអាចស្តែងចេញមានដូចជា តឹងច្រមុះ ហៀរសំបោរ កណ្តាស់ និងបូករួមជាមួយអាការៈឈឺក្បាលកម្រិតមធ្យមផងដែរ។ នៅក្នុងលក្ខខណ្ឌធម្មតា ការព្យាបាលត្រូវធ្វើឡើងក្នុងគោលបំណងបំបាត់រោគសញ្ញានៅទីតាំងផ្ទាល់ យ៉ាងណាមិញការសាកសួរបន្ថែមពីស្ថានភាពជំងឺក៏អាចប្រព្រឹត្តិទៅបាន ដោយហេតុថាជំងឺអាចបង្កមកពីជំងឺរលាកប្រហោងឆ្អឹង(Sinusite) ឬបញ្ហាអាល្លែកហ្ស៊ីច្រមុះ (Rhinite allergique) ។ អ្វីគួរផ្តល់ឲ្យ? ចំពោះមនុស្សពេញវ័យដែលមានជំងឺផ្តាសាយធំ គួរត្រូវបានណែនាំដោយ៖ •ធ្វើការលាងច្រមុះ ជាមួយសេរ៉ូមប្រៃ (Sérumphysiologique) ដូចជា Gifrer, Gilbert ឬ Smithkline Beecham ឬឱសថដែលចម្រាញ់ពីទឹកសមុទ្រដូចជា Stérimar (Fumouze) ឬ Unimer ។ល។ ប្រើប្រាស់ឱសថបាញ់ច្រមុះ ដើម្បីការពារពីការឆ្លងជំងឺផ្សេងទៀតដូចជា៖ •ពពួក Ammonium quaternaire: Biocidan nasal (Menarini) •ពពួក Benzalkonium: Humex Fournier solution nasale (Urgo) •ពពួក Framycétine: Isofra (Bouchara) Soframycine (Roussel, Diamant) •ពពួក Fusafungine: Locabiotal (Therval)។ អាចប្រើប្រាស់រួមគ្នាជាមួយឱសថផ្សេងទៀតដូចជា ពពួក៖ •ឱសថបន្ថយតឹងច្រមុះ (Sympathomimétique Vasoconstricteur): Phénylpropanolamine, Pseudoéphédrine, Plényléphrine •ឱសថប្រឆាំងអាល្លែកហ្ស៊ី (Antihistaminique H1): Clocinizine, Diphénhydramine, Carbinoxamine •ឱសថ Paracétamol: Actifed ឬRinutan។ ការប្រើប្រាស់ •ហាមប្រើប្រាស់លើសពី ២ គ្រាប់ក្នុងរយៈពេលមួយថ្ងៃ ហើយឱសថដែលបានណែនាំខាង-លើអាចប្រើបានចំពោះតែបុគ្គលមានអាយុចាប់ពី១៥ឆ្នាំឡើងទៅ •ចំពោះអ្នកជំងឺសរសៃឈាមបេះដូង និងជំងឺលើសសម្ពាធឈាម មិនអនុញ្ញាតឲ្យប្រើប្រាស់ឱសថបន្ថយតឹងច្រមុះ (Vasoconstricteur) នោះទេ •ត្រូវមានការប្រុងប្រយ័ត្ន ពេលប្រើប្រាស់ឱសថអាល្លែកហ្ស៊ី (Antihistaminique) ពីព្រោះវាអាចធ្វើឲ្យមានអារម្មណ៍ងងុយគេង •ចៀសវាងប្រើប្រាស់អាល់កុលអំឡុងពេលព្យាបាល។ បម្រុងប្រយ័ត្ន ត្រូវស្វែងរកការព្យាបាលជាមួយវេជ្ជបណ្ឌិតក្នុងករណី៖ •ជំងឺផ្តាសាយកើតមានរយៈពេលយូរ ជាមួយអាការៈ ឈឺលើផ្ទៃមុខ សំបោរមានខ្ទុះ ដោយសារវាអាចជាជំងឺរលាកប្រហោងឆ្អឹងស្រួចស្រាវ (Sinusite aiguë) •ស្ថានភាពជំងឺកើតមានយូរ សម្បោរមិនហៀរចេញ មានអារម្មណ៍ស្ទះ និងក្អកនៅពេលយប់ នោះវាអាចជាប់ពាក់ព័ន្ធនឹងជំងឺរលាកប្រហោងឆ្អឹងរ៉ាំរ៉ៃ (Sinusite chronique) •អាការៈស្តែងចេញជា កណ្តាស់ជាប់ជាប្រចាំ ហៀរសម្បោរខ្លាំង តឹងច្រមុះ និងក្រហមលើផ្ទៃមុខ អាចជាសញ្ញានៃជំងឺអាល្លែកហ្ស៊ី។ ប្រភពយោង ៖ Le Vademecum de la Médication Officinale ©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
ចែករំលែក
