Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

  ជំងឺត្បៀតសរសៃឈាមជើង ត្រូវបានគេចាត់ទុកថាជាជំងឺមិនឆ្លងដូចទៅនឹងជំងឺទឹកនោមផ្អែមនិងជំងឺលើសសម្ពាធឈាមផងដែរ។ ជំងឺត្បៀតសរសៃឈាមជើងនេះ ក៏ត្រូវបានគេជួបប្រទះ ច្រើនផងដែរ ដោយប្រជាជនប្រមាណ ២០០ លាននាក់ក្នុងពិភពលោក កំពុងប្រឈមមុខនឹង បញ្ហាត្បៀតសរសៃឈាមនេះ។    និយមន័យនៃជំងឺត្បៀតសរសៃឈាមជើង ជំងឺត្បៀតសរសៃឈាមជើង (Peripheral arterial disease of lower limb) គឺជាការត្បៀត ឬស្ទះរបស់សរសៃឈាមនៅចន្លោះអាអក (Aorte) និងសរសៃឈាមទាំងអស់របស់អវយវៈខាងក្រោម។ ការត្បៀតនេះ បណ្តាលឲ្យមានកង្វះខាត ចំពោះតម្រូវការនិងការនាំអុកស៊ីហ្សែនទៅសាច់ដុំ និងសរីរាង្គផ្សេងទៀតដូចជាស្បែកនិងសរសៃប្រសាទជាដើម ដែលនេះនាំឲ្យអ្នកជំងឺមានអាការៈចុកជើងពេលដើរ។      មូលហេតុនៃការបង្កជំងឺ មូលហេតុញឹកញាប់ដែលគេបានជួបមានដូចជា៖ •ជំងឺ Atherosclerosis៖  ជាការកកខ្លាញ់​នៅតាមជញ្ជាំងសរសៃអាកទែ ដែលនាំឲ្យទំហំនៃសរសៃឈាមរួមតូច •​ជំងឺ Mediacalcose៖  ជំងឺនេះកើតមានច្រើនលើអ្នកជំងឺទឹកនោមផ្អែម។វាបង្កឡើងដោយការកកសារធាតុកាល់ស្យូមនៅតាមស្រទាប់កណ្តាលនៃសរសៃឈាម ដែលបង្កឲ្យមានការស្ទះសរសៃឈាមដែលនៅខាងចុង។   ក្រៅពីនេះ គេក៏មានជួបនូវមូលហេតុកម្រមួយចំនួន​ដែលអាចបណ្តាលឲ្យកើតមានបញ្ហាត្បៀតសរសៃឈាមជើងនេះផងដែរ៖ •ការរលាកសរសៃឈាម ដែលភាគច្រើនអាច មកពីជំងឺ Bueger ឬ Taxayasu •របួសនៅត្រង់ជើង ដែលអាចមានការខូចខាត ដល់សរសៃឈាមនៅត្រង់តំបន់នោះ •ការព្យាបាលដោយកាំរស្មី ដែលការព្យាបាល បែបនេះ អាចបណ្តាលឲ្យមានការខូចខាតដល់សរសៃឈាមនៅត្រង់តំបន់ព្យាបាល •ទម្រង់មិនធម្មតារបស់សាច់ដុំនិងសរសៃ Ligament​ របស់សាច់ដុំ ដែលអាចសង្កត់ទៅលើ សរសៃឈាម ធ្វើឲ្យសរសៃឈាមត្បៀត។       កត្តាប្រឈមដែលជំរុញឲ្យមានជំងឺត្បៀតសរសៃឈាមជើង កត្តាប្រឈមដែលជំរុញឲ្យមានជំងឺត្បៀតសរសៃឈាមជើងដោយសារជំងឺត្បៀតសរសៃឈាមជើងជាប្រភេទជំងឺមិនឆ្លង នោះមានកត្តាមួយចំនួនដែល អាចបណ្តាលឲ្យអ្នកជំងឺប្រឈមខ្ពស់ទៅនឹងការកើតជំងឺនេះ៖ •អ្នកជក់បារី •អ្នកជំងឺទឹកនោមផ្អែម •អ្នកជំងឺលើសសម្ពាធឈាម •អ្នកជំងឺលើសកូលេសស្តេរ៉ុល •អ្នកលើសទម្ងន់ខ្លាំង •មនុស្សចាស់ ចាប់ពីអាយុ៥០ឆ្នាំទៅ •អ្នកមានប្រវត្តិគ្រួសារមានជំងឺសរសៃឈាមដូចជាជំងឺសរសៃឈាមជើង ជំងឺសរសៃឈាមបេះដូង និងជំងឺស្ទះសរសៃឈាមខួរក្បាលជាដើម •អ្នកមានការកើនឡើងនូវពពួកអូម៉ូស៊ីសស្តេអីុន (Homocysteine)។       រោគសញ្ញា រោគសញ្ញានឹងស្តែងឡើង ខុសៗគ្នាទៅតាមកម្រិត នៃការស្ទះ។ •ករណីសរសៃឈាមស្ទះតិចតួច៖ អ្នកជំងឺអាច នឹងមិនមានរោគសញ្ញាណាគួរឲ្យកត់សម្គាល់ ឬ​អាចមានអាការៈចុកជើងនៅពេលដើរ។ •ករណីសរសៃឈាមស្ទះខ្លាំង៖    -  ការចុកជើងកាន់តែខ្លាំងនៅពេលដើរដែលភាសា​បច្ចេកទេសហៅថា Intermittent claudication  (ពេលដើរទើបចុក ពេលនៅស្ងៀមបាត់ចុក) តែករណីស្ទះកាន់តែខ្លាំង ជើងចុកកាន់តែខ្លាំងបើទោះជានៅស្ងៀមក៏ដោយ ហើយភាគច្រើនចុកចាប់​ខ្លាំងនៅពេលយប់    -   ការអាការៈស្ពឹកជើង មានអារម្មណ៍ថាជើងខ្សោយ មានអារម្មណ៍ថាត្រជាក់នៅជើងខាងស្ទះ    -   អាចមានដំបៅនៅនឹងជើង ភាគច្រើននៅត្រង់ ម្រាមជើង ប្រអប់ជើង និងខ្មងជើង ហើយដំបៅ នោះពិបាកនឹងជាសះស្បើយវិញ    -   ពណ៌ជើងខាងស្ទះមានលក្ខណៈរាងភ្លឺ ឯជើង មិនស្ទះមានលក្ខណៈក្រហមជាង តែបើស្ទះកាន់តែខ្លាំងនោះអាចប្តូរទៅជាពណ៌ស្វាយ ឬខ្មៅតែម្តង    -   ជីពចរនៅនឹងជើងដែលស្ទះអាចមានលក្ខណៈខ្សោយឬគ្មានតែម្តង    -   ចំពោះបុរស អាចមានអាការៈអសមត្ថភាពផ្លូវភេទ។       វិធីសាស្រ្តធ្វើរោគវិនិច្ឆ័យ មានវិធីសាស្ត្រជាច្រើនក្នុងការធ្វើរោគវិនិច្ឆ័យរកជំងឺត្បៀតសរសៃឈាមជើងនេះ។   ១.  ធ្វើការសាកសួរអ្នកជំងឺពីប្រវត្តិជំងឺ​ ការសាកសួរនេះគឺធ្វើឡើងដើម្បីរកថាតើអ្នកជំងឺមានលេចឡើងនូវរោគសញ្ញាដែលមានរៀបរាប់ខាងលើឬទេជាពិសេសអាការៈចុកជើងនៅ ពេលដើរ។   ២.  ធ្វើការពិនិត្យ (Physical examination) •ចាប់ជីពចរតាមសរសៃអាកទែពីលើចុះក្រោម៖ ជាទូទៅ គេរកឃើញថា ជីពចរអាចមានលក្ខណៈខ្សោយឬគ្មានតែម្តងនៅនឹងជើងដែលស្ទះបើប្រៀបធៀបទៅជើងម្ខាងទៀតដែលមិនស្ទះ •ស្តាប់សំឡេងទៅតាមសរសៃឈាមអាកទែ៖ អាចលឺសំឡេងចរន្តឈាមខ្លាំង •ប្រៀបធៀបសម្ពាធឈាមនៅជើង និងដៃ (Ankle branchial index)៖ គេធ្វើផលធៀប សម្ពាធឈាមនៅនឹងខ្មងជើង និងសម្ពាធឈាមនៅនឹងដៃ (Blood pressure in ankle/blood pressure in arm)។ កាលណាផលធៀបនេះ ទាបជាង០.៩ នោះបង្ហាញថាអ្នកជំងឺមានជំងឺត្បៀតសរសៃឈាមជើង។   ៣.  ធ្វើតេស្តអមវេជ្ជសាស្ត្រ •ធ្វើអេកូសាស្ត្រសរសៃឈាម៖ រកមើលចរន្តឈាម កន្លែងស្ទះ និងកំណកឈាមដែលស្ទះ •ស្កេន និងធ្វើ MRI សរសៃឈាមជើង •ធ្វើ Angiography (ការថតឆ្លុះសរសៃឈាមជើង)៖ អាចធ្វើរោគវិនិច្ឆ័យនិងព្យាបាលរួមគ្នា •ធ្វើតេស្តឈាម៖ រកកត្តាប្រឈមដែលអ្នកជំងឺ អាចមានដូចជា ការលើសជាតិស្ករក្នុងឈាមនិងការលើសជាតិខ្លាញ់ក្នុងឈាមជាដើម។      វិធីព្យាបាលជំងឺត្បៀតសរសៃឈាមជើង ការព្យាបាលជំងឺត្បៀតសរសៃឈាមមានគោលបំណងធំៗចំនួន២គឺ៖ •បន្ថយការឈឺចាប់របស់អ្នកជំងឺ ដើម្បីឲ្យគាត់អាចដើរបានវិញ •បញ្ឈប់វិវឌ្ឍន៍នៃ Atherosclerosis ដើម្បីកាត់បន្ថយការប្រឈមទៅនឹងបញ្ហាគាំងបេះដូងនិង ស្ទះសរសៃឈាមខួរក្បាល ក៏ដូចជា PAD (Peripheral arterial disease)។   ការព្យាបាលនឹងចាប់ផ្តើម ដោយការណែនាំឲ្យអ្នកជំងឺផ្លាស់ប្តូរទម្លាប់នៃការ រស់នៅរបស់គាត់ដូចជា •បញ្ឈប់ការជក់បារី •បរិភោគអាហារដែលមានជាតិខ្លាញ់តិច •ធ្វើលំហាត់ប្រាណ •សម្រកទម្ងន់។   ការព្យាបាលដោយឱសថ៖ វីធីនេះត្រូវបានធ្វើឡើង ក្នុងករណីស្ទះកម្រិតល្មម និងដើម្បីកាត់បន្ថយកត្តាជំរុញមួយចំនួនដូចជា •ឱសថព្យាបាលបញ្ហាលើសជាតិស្ករ •ឱសថបញ្ហាលើសជាតិខ្លាញ់ •ឱសថបញ្ហាលើសសម្ពាធឈាម •ឱសថការពារកំណកឈាម(Aspirine, Clop-   idogrel) •ឱសថពង្រីកសរសៃឈាមជើង (Cilostazol, pentoxifylline, Naftidrofuryl) ដើម្បីបន្ថយការ ឈឺចុកចាប់ជើងនៅពេលដើរ។   ការព្យាបាលដោយធ្វើ Angioplasty៖ គេធ្វើវិធីសាស្ត្រនេះចំពោះករណីមានស្ទះកម្រិតខ្លាំងដើម្បីថតឆ្លុះរកមើលកន្លែងដែលស្ទះដើម្បីធ្វើការពង្រីកសរសៃឈាមដោយប្រើ Ballon និងអាចដាក់រឺសុ័រ(Stent) ដើម្បីឲ្យសរសៃឈាមមានទំហំធំជាងមុនអាចឲ្យឈាមទៅចិញ្ចឹមជើងផ្នែកខាងក្រោមបានគ្រប់ គ្រាន់។ ករណីមានកំណកឈាមនៅកន្លែងណាមួយ អាចធ្វើការបាញ់ថ្នាំពង្រាវកំណកឈាមនោះ។     ការព្យាបាលដោយវះកាត់តសរសៃឈាម៖    ករណីមិនអាចធ្វើAngioplastyបានគេនឹងធ្វើការវះកាត់តសរសៃឈាម។ការវះកាត់នេះអាចធ្វើបាន២វិធីគឺយកសរសៃឈាមរបស់អ្នកជំងឺផ្ទាល់ឬប្រើសរសៃឈាមសិប្បនិម្មិតពិសេសសម្រាប់ត។យ៉ាងណាមិញដោយសារតែជំងឺត្បៀតសរសៃឈាមជើងជាជំងឺមិនឆ្លងនោះការព្យាបាលនេះទាមទារឲ្យធ្វើមួយជីវិតដោយអ្នកជំងឺត្រូវប្រើថ្នាំគោរពតាមវេជ្ជបញ្ជាមកជួបគ្រូពេទ្យការណាត់ឲ្យបានទៀងទាត់និងត្រូវផ្លាស់ប្តូរទម្លាប់នៃការរស់នៅផងដែរ។       ផលវិបាកដែលបង្កឡើងដោយជំងឺប្រសិនបើអ្នកជំងឺមិនបានទទួលព្យាបាលឲ្យបានត្រឹមត្រូវទេនោះ អ្នកជំងឺអាចនឹងប្រឈមនឹងផលវិបាកដែលបណ្តាលមកពីជំងឺនេះដូចជា៖ •ពិការភាពដោយសារតែការតម្រូវឲ្យកាត់ជើងនៅពេលដែលជើងស្ទះសរសៃឈាមវិវឌ្ឍទៅជាខូចរលួយ (Gangrene) •ការឆ្លងរោគ (Surinfection) នៅនឹងដំបៅ និងជើងដែលខូចរលួយ ដែលពិបាកក្នុងការព្យាបាលឲ្យជាសះស្បើយ ហើយអាចនឹងមានគ្រោះថ្នាក់ដល់ជីវិតប្រសិនបើមិនបានទទួលការសង្គ្រោះបានទាន់ពេលវេលា។      វិធីការពារពីជំងឺ ដើម្បីចៀសវាងពីការកើតជំងឺត្បៀតសរសៃឈាមជើងនេះ ប្រជាជនគួរតែផ្លាស់ប្តូរទម្លាប់ក្នុងការរស់នៅដូចជា៖ •កុំជក់បារី •ហាត់ប្រាណឲ្យបានទៀងទាត់ឲ្យបាន៣០នាទី២ទៅ៣ដងក្នុង១អាទិត្យ •បរិភោគអាហារដែលមានជាតិខ្លាញ់តិច •ករណីធាត់ត្រូវសម្រកទម្ងន់ •ចំពោះអ្នកដែលមានជំងឺទឹកនោមផ្អែម លើស សម្ពាធឈាម លើសខ្លាញ់ ត្រូវទទួលការព្យាបាលឲ្យបានត្រឹមត្រូវ •ចំពោះមនុស្សចាស់ ជាពិសេសអ្នកដែលមានកត្តាប្រឈមច្រើនត្រូវពិនិត្យសុខភាពឲ្យបានទៀងទាត់។   បកស្រាយដោយ វេជ្ជបណ្ឌិត ម៉ាក់ ច័ន្ទមិនា  ឯកទេស ជំងឺបេះដូងនិងសរសៃ-ឈាមនៃមន្ទីរពេទ្យព្រះកុសុមៈ   ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

នៅចាំថ្ងៃទីំមួយពេលចុះស្តារនៅពេទ្យទេ? តើមានអារម្មណ៍បែបណាដែរ? តើមានអ្វីខ្លះគួរឲ្យចងចាំក្នុងថ្ងៃនោះទេ?  ដោយសារតែមិនបានរៀនពេទ្យដូចគេ ទើបមិនបានដឹងអារម្មណ៍ពេលចុះស្តារម្តងៗបែបណា...តែក៏មានបងប្រុសជាពេទ្យ និងមានIdol ជានិស្សិតពេទ្យជាច្រើនរូបដែរ...ហើយម្នាក់ក្នុងចំណោមនោះ  តាមដែលបានដឹង គឺ គេជានិស្សិតវេជ្ជសាស្រ្តមួយរូប ហើយរៀននៅសាកលវិទ្យាល័យពុទ្ធិសាស្រ្ត (UP) អ្វីដែលសំខាន់ រាល់ថ្ងៃក៏កំពុងធ្វើការគ្លីនិករបស់ប៉ាគេដែរ។  ឈ្មោះជាគេ គឺ វុឌ្ឍី រ័ត្នវីរីយ៉ា មិនត្រឹមតែក្មេងហើយស្អាត ថែមទាំងឆ្លាតហើយពូកែទៀត។ បានឃើញStatus អំពីការជួយសង្រ្គោះជីវិតទីមួយរបស់គេ នៅលើហ្វេសប៊ុក ហើយគ្រាន់តែអាន ក៏គិតថា so touching...អត្ថន័យខ្លឹមសារទាំងស្រុងមានដូចខាងក្រោម ៖ «លើកទី១ ! ជីវិតទី១ដែលបានជួយសង្រ្គោះ ! First Time ! First Life Saving ! លើកទី១ ដែលក្រោកពីគេងមុនម៉ោង5:30 ដោយគ្មាននាឡិការោទ៍ គ្មាននរណាម្នាក់ដាស់  មិនបានលុបមុខ មិនបានសិតសក់ ហើយចេញមកជួបមុខគេឯងជាសាធារណៈ  គ្រាន់តែចេញមកភ្លាម បុរសម្នាក់បានស្ទុះមកហៅទាំងស្លន់ស្លោរថាកូនគាត់បាត់ដង្ហើម  ភ័យផង ខ្លាចបាត់បង់ជីវិតគាត់ផង ខ្ញុំក៏រត់ចូលទៅឃើញថាទារកម្នាក់កើតមិនគ្រប់ខែ មានទម្ងន់តែ1.5kg នៅរឹងស្ងៀមមិនកម្រើក ហើយមិនដកដង្ហើម មានខ្លួនស្លេកស្លាំង លឿងល្អូក  ខ្ញុំក៏សម្រេចចិត្តធ្វើការសង្រ្គោះបឋម ធ្វើហើយធ្វើទៀត ទីបំផុតគាត់ក៏ចាប់ផ្តើមដកដង្ហើមវិញ បើកភ្នែក កម្រើកដៃជើង ហើយខ្លួនក៏ត្រឡប់មកពណ៌ធម្មតាវិញ  វាអាចជារឿងធម្មតាសម្រាប់អ្នកដទៃ អាចថាគ្មានអីអស្ចារ្យ ក៏មិនស្មើនឹងគ្រូពេទ្យផ្សេងៗដែលធ្លាប់ជួយជីវិតមនុស្សជាច្រើនដែរ ប៉ុន្តែខ្ញុំនៅរំភើបចិត្តមិនទាន់បាត់នៅឡើយទេ  ស្ទើរតែស្រក់ទឹកភ្នែកពេលឃើញគាត់ដកដង្ហើមមកធម្មតាវិញ  យ៉ាងណាក៏វាជាចំណុចចាប់ផ្តើមរបស់ខ្ញុំ ទោះបីជាពីមុនធ្លាប់ចុះទៅជួយព្យាបាលជំងឺ និងផ្តល់ថ្នាំឲ្យប្រជាពលរដ្ឋរាប់ពាន់នាក់ តែនេះគឺសង្រ្គោះបន្ទាន់ភ្លាមៗ វាជាលើកទី1របស់ខ្ញុំ  ពេលវេលាមួយនាទីៗពិតជាសំខាន់ណាស់សម្រាប់ជីវិតមនុស្ស អរគុណខ្លាំងៗដល់លោកគ្រូអ្នកគ្រូចំពោះចំណេះដឹង   #សុភ័ក្រវឌ្ឍនា  #18thAugust2017 I'll never forget you !» មិនដឹងថាអ្នកមានអនុស្សាវរិ័យ៍បែបណានៅពេលចុះស្តារដំបូងៗ...តែសង្ឃឹមថា វាជាការចងចាំដ៏ល្អមួយសម្រាប់គ្រប៉គ្នាទៅចុះ... ប្រសិនបើចង់ចែករំលែកដែរនោះ អាចធ្វើបានដោយចុចត្រង់នេះ បង្កើតអត្ថបទផ្ទាល់ខ្លួន Photo Credit : RathViriya Vuthy ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

ចែករំលែក

            ខ្ញុំបាទឈ្មោះ សេង រស្មី ជានិស្សិតថ្នាក់វេជ្ជបណ្ឌិតឯកទេសផ្នែកវេជ្ជសាស្ត្រទូទៅ​ (Internal Medicine) ឆ្នាំទី២ នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។ ខ្ញុំបានបញ្ចប់ការសិក្សាថ្នាក់ទុតិយភូមិ ក្នុងឆ្នាំ២០០៩ ដោយទទួលបាន និទ្ទេស B ក្នុងលំដាប់ពិន្ទុ ៩៩.៩១៩​ នៅវិទ្យាល័យកំពង់ធំ។ ខ្ញុំក៏ជាអតីតជ័យលាភី ចំណាត់ថ្នាក់លេខ១ ប្រចាំខេត្តកំពង់ធំ ផ្នែកអក្សរសាស្ត្រខ្មែរ​ផងដែរ។ កាលនោះខ្ញុំបានប្រលងជាប់ និងទទួលបានអាហារូបករណ៍លើមុខជំនាញផ្សេងទៀតផងដែរ ប៉ុន្តែខ្ញុំបានសម្រេចចិត្ត ជ្រើសរើសយកមុខវិជ្ជាពេទ្យនេះ ព្រោះវាជាក្តីស្រមៃរបស់ខ្ញុំតាំងពីរៀនថ្នាក់ទី៧មកម៉្លេះ គឺ«ខ្ញុំចង់ក្លាយជា​វេជ្ជបណ្ឌិតឯកទេសម្នាក់»។ ក្រៅពីនេះ ខ្ញុំក៏ទទួលបានការជម្រុញនិងលើកទឹកចិត្តពី ប៉ា ម៉ាក់ របស់ខ្ញុំផងដែរ។ ទោះបីជាការសិក្សាមានរយៈពេលយូររហូតដល់ទៅ10​ឆ្នាំ​រួមបញ្ចូលទាំងថ្នាក់វេជ្ជបណ្ឌិតឯកទេស ព្រមទាំងចំណាយថវិកាអស់ច្រើនក្តី ក៏ខ្ញុំនៅតែរីករាយនឹងរៀន ព្រោះវាជាចំណង់ចំណូលចិត្ត​ ហើយខ្ញុំយល់ឃើញថា ជំនាញអ្វីក៏ដោយក៏ត្រូវចំណាយពេលច្រើន និងខិតខំដូចគ្នា ដើម្បីក្លាយជាបុគ្គលម្នាក់ដែលមាន សម្ថតភាពនិងជំនាញច្បាស់លាស់ពិតប្រាកដ ម្យ៉ាងទៀតគឺដើម្បីចូលរួមចំណែកអភិវឌ្ឍវិស័យសុខាភិបាលខ្មែរយើងអោយកាន់តែប្រសើរជាងមុន។ ដើម្បីបានសិក្សាក្នុងវិស័យសុខាភិបាល គឺបេក្ខជនទាំងអស់ត្រូវចូលរួមប្រលងប្រជែងថ្នាក់ជាតិជាមុនសិន។​ សំរាប់ការត្រៀមខ្លួនប្រលងវិញ ខ្ញុំបានឡើងមកភ្នំពេញ​ ហើយចាប់ផ្តើមរៀនត្រៀមចាប់តាំងពីពេលដែលខ្ញុំបានប្រលងបាក់ឌុបចប់ភ្លាម ហើយពេលនោះដែរខ្ញុំបានរៀនគួរបន្ថែមនៅឯសាលាជ័យថាវី លើមុខវិជ្ជាចំនួន​ 3​ ស្របតាមការប្រកាសណែនាំរបស់ក្រសួងសុខាភិបាល គឺ គណិតវិទ្យា គីមីវិទ្យា និងជីវវីទ្យា ដែលវិញ្ញាសាចេញប្រលងគឺស្របតាមកម្មវិធីសិក្សាទុតិយភូមិថ្នាក់ទី១២។ ដូច្នេះក្រៅពីការរៀនគួរបន្ថែម ខ្ញុំបានចំណាយពេលដែលនៅសល់ខិតខំធ្វើលំហាត់ដែលមាននៅក្នុងសៀវភៅពុម្ព ព្រមទាំងខំទន្ទេញមេរៀនអោយស្ទាត់មាត់។ ដើម្បីទទួលបានការជោគជ័យក្នុងការប្រលងចូលវិញ គឺយើងត្រូវគោរពធ្វើតាមការណែនាំរបស់គណកម្មាធិកាប្រលង ចំណាយពេលវេលាផ្តោតសំខាន់តែលើការប្រលង រៀនធ្វើលំហាត់ដែលធ្លាប់ចេញប្រលងពីឆ្នាំមុនៗដើម្បីវាស់សម្ថតភាពរបស់ខ្លួន និងអ្វីដែលសំខាន់នោះគឺ​ត្រូវជឿជាក់លើសម្ថភាពខ្លួនឯង។​ ម្យ៉ាងវិញទៀត សុខភាពក៏ជាកត្តាសំខាន់ដែរ ដូចនេះគឺត្រូវ សំរាក និង​ញុំាអោយបានគ្រប់គ្រាន់។ ក្នុងពេលប្រលង គឺតាំងចិត្តកុំឲ្យភ័យ​ អានប្រធានឲ្យយល់ច្បាស់មុននឹងចាប់ផ្ដើមឆ្លើយ មិនត្រូវចំណាយពេលច្រើនលើសំនួរដែលយើងមិនចេះនោះទេ ត្រូវធ្វើសំនួរណាដែលយើងចេះមុន រួចចាំមកបំពេញកន្លែងដែលខ្វះចន្លោះតាមក្រោយ។               ក្រោយពេលដែលបានចូលរៀនឆ្នាំទី១ ខ្ញុំជួបប្រទះនឹងឧបសគ្គ​ច្រើនគួរសមដែរ ជាពិសេសគឺភាសា និង​ ពាក្យបច្ចេកទេសពេទ្យ ព្រោះថាមេរៀន និងការបង្រៀនរបស់សាស្ត្រាចារ្យនៅសាកលវិទ្យាល័យគឺជាភាសាបារាំង ហើយម្យ៉ាងទៀតទាំងខ្ញុំព្រមទាំងនិស្សិតដទៃទៀត មានអារម្មណ៍ថាដូចជាទីងមោងអីចឹង គឺស្ដាប់គ្រូបង្រៀនមិនសូវយល់ តាមគ្រូពន្យល់មិនទាន់នោះទេ ព្រោះពួកយើងពុំមានមូលដ្ឋានគ្រឹះលើមុខវិជ្ជាពេទ្យនោះទេ។ ដំណោះស្រាយចំពោះបញ្ហានេះ ខ្ញុំក៏បានចូលរៀនភាសាបារាំងនៅ វិទ្យាស្ថានភាសាបារាំងផង និងចូលរៀនថ្នាក់បរិញ្ញាបត្រភាសាបារាំងនៅវិទ្យាស្ថានភាសាបរទេសផង។ ពេលនៅសល់ពីការសិក្សានៅសាកលវិទ្យាល័យ ខ្ញុំបានសិក្សាបន្ថែមដោយខ្លួនឯង ព្រមទាំងរៀនជាក្រុមជាមួយមិត្តភក្តិដ៏ទៃទៀត។ ជាលទ្ធផលគឺខ្ញុំបានប្រលងជាប់គ្រប់មុខវិជ្ជាទាំងអស់ ដោយទទួលបានលទ្ធផលល្អ។​ ចំពោះឆ្នាំបន្ទាប់ៗទៀត ការលំបាកគឺមានច្រើនឡើងៗ ព្រោះមេរៀនច្រើនជាងមុនទ្វេដង ដោយតម្រូវឲ្យចំណាយពេលស្វ័យសិក្សាផង ចុះកម្មសិក្សានៅមន្ទីរពេទ្យផង រៀនទ្រឹស្តីនៅសាលាផង និង រៀនភាសាបារាំង​ អង់គ្លេសបន្ថែមផង និយាយរួមគឺស្ទើរនឹងគ្មានពេលសំរាក។ ទោះជាយ៉ាងណាក្តី ក៏ខ្ញុំមិនដែលមានចិត្តស្តាយក្រោយ រឺមានគំនិតបោះបង់ការសិក្សានោះទេ គឺកាន់តែខិតខំរៀនបន្ថែមទៀតនូវអ្វីដែលខ្ញុំខ្វះខាត ព្រោះវាជាមូលដ្ឋានគ្រឹះ ដើម្បីក្លាយជាវេជ្ជបណ្ឌិតដែលមានសម្ថតភាពម្នាក់។             ការសិក្សាថ្នាក់វេជ្ជបណ្ឌិតនេះ គឺពិតជាលំបាកទាំងការសិក្សាទ្រឹស្តី ទាំងការអនុវត្តតាមមន្ទីរពេទ្យ ព្រមទាំងចំណាយពេលវេលាយូរក្នុងការសិក្សា ដូចនេះទាមទារអោយយើងអត់ធ្មត់​ ជំនះភាពនឿយហត់ក្នុងការសិក្សា លើសពីនេះគឺមានការតាំងចិត្តខ្ពស់។ បើនិយាយទៅ ឆ្នាំដែលសប្បាយជាងគេគឺជាឆ្នាំទី១ ព្រោះថាយើងមានមោទនភាពចំពោះភាពជោគជ័យរបស់យើងជាបេក្ខជនជ័យលាភីមួយរូបក្នុងចំណោមបេក្ខជនរាប់ពាន់នាក់ដែលបានប្រលងចូលរៀននៅសាលាពេទ្យ និងជាពេលវេលាដំបូងដែលយើងឈានជើងដើម្បីសម្រេចក្តីស្រមៃរបស់យើង។ ដូចគ្នាដែរ ឆ្នាំទី១នេះក៏ជាឆ្នាំដែលលំបាកជាងគេដែរ ព្រោះជាវេលាដំបូងដែលយើងសិក្សាពីមូលដ្ឋានគ្រឹះសំរាប់មុខវិជ្ជាពេទ្យ ព្រមទាំងចាប់ផ្តើមរៀនភាសាបារាំងថែមទៀត ដែលយើងមិនធ្លាប់បានរៀនពីមុនសោះ។             សម្រាប់និស្សិតដែលមានបំណងចង់ចូលរៀនផ្នែកវេជ្ជសាស្ត្រត្រូវគិតឲ្យបានច្បាស់ គឺត្រូវរៀនដោយចេញពីចិត្តស្រលាញ់​ ជៀសវាងរៀនតាមគ្នា រៀនតាមម៉ាក់ប៉ាបង្ខំឡើយ ព្រោះថាជំនាញនេះប្រើពេកសិក្សាយូរ ហើយពិបាក​ បើមិនដូច្នោះទេអ្នកនឹងអាចបោះបង់ការសិក្សាចោល។ ប្រសិនបើយើងដាក់ចិត្តថារៀនពេទ្យហើយនោះ យើងត្រូវតែរៀនឲ្យបានពូកែនិងចំណាយពេលជាមួយវាឲ្យបានច្រើនតាមតែអាចធ្វើបាន។ ប្រសិនបើយើងមានបំណងចង់រៀនផ្នែកវេជ្ជសាស្រ្ត គួរតែចាប់ផ្តើមរៀនទាំងភាសាបារាំង និងភាសាអង់គ្លេសបណ្តើរៗអោយហើយ។​ ចំពោះនិស្សិតដែលកំពុងរៀនផ្នែកវេជ្ជសាស្រ្ត​ ត្រូវតែតស៊ូជំនះរៀននូវមុខវិជ្ជាមូលដ្ឋានគ្រឹះឲ្យបានច្បាស់ ព្រោះវាអាចជួយឲ្យយើងបន្តដំណើរបានទៅដល់គោលដៅនៅលើវិស័យមួយនេះ បើមិនដូច្នេះទេយើងនឹងរៀនមិនទាន់គេទេនៅពេលដែលយើងឡើងដល់ឆ្នាំកាន់តែធំទៅ។ ការចុះកម្មសិក្សានៅតាមមន្ទីរពេទ្យពិតជាសំខាន់ណាស់ យើងត្រូវខិតខំរៀនទាំងការងារគិលានុបដ្ឋាក ទាំងរបៀបធ្វើរោគវិនិច្ឆ័យ និងរៀនពីរបៀបព្យាបាលជំងឺ។ ហើយពេលចុះកម្មសិក្សានោះយើងត្រូវមានវិន័យផ្ទាល់ខ្លួន និងត្រូវគោរពវិន័យរបស់មន្ទីរពេទ្យ ត្រូវទៅពេទ្យឲ្យបានទៀងទាត់ ត្រូវខិតខំរៀនទ្រឹស្តីឲ្យបានច្បាស់និងអនុវត្តនៅក្នុងមន្ទីរពេទ្យឲ្យបានច្រើន ហើយត្រូវមានទំនាក់ទំនងល្អជាមួយនឹងសិស្សច្បងនិងបុគ្គលិកនៅក្នុងមន្ទីរពេទ្យ។  រឿងចម្បងមួយទៀតគឺចាប់ពីឆ្នាំទី៤ទៅត្រូវមានការតាំងចិត្តឲ្យរឹងមាំ ព្រោះក្នុងរយៈពេលនេះយើងងាយនឹងមានការបែកអារម្មណ៍ពេលឃើញមិត្តភក្តិយើងខ្លះគេរៀនចប់មានការងារធ្វើ ហើយយើងនៅរៀនមិនទាន់ចប់និងមិនទាន់ចេះមើលជំងឺបាន។ វាជារយៈពេលដ៏ស្ត្រេសមួយសម្រាប់និស្សិតពេទ្យយើង ដូច្នេះយើងមិនត្រូវបាក់ទឹកចិត្ត និងមានអារម្មណ៍ស្ដាយក្រោយនោះទេ ព្រោះថាយើងរៀនឆ្នាំកាន់តែខ្ពស់ ហើយការបកក្រោយវិញក៏មិនកើតដែរ ចឹងមានតែខិតខំប្រឹងបន្ថែមទៀត។ បញ្ហាមួយទៀតនោះ គឺពុំត្រូវព្យាយាមរកលុយក្នុងដំណាក់កាលនេះទេ ព្រោះយើងអាចរវល់នឹងការរកលុយហើយប៉ះពាល់ដល់ការសិក្សារបស់យើង។

ចែករំលែក

នេះជាសប្តាហ៍ទី៣នៃខែសីហាបាត់ទៅហើយ…ចំនួនមិត្តអ្នកអានគេហទំព័រក្នុងសប្តាហ៍នេះហាក់មានកំណើនច្រើន ជាពិសេសអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល…ដែលអាចស្តែងចេញតាមរយៈអត្ថបទដែលមានអ្នកចូលអានច្រើនជាងគេទាំង៣ដែលសុទ្ធតែពាក់ព័ន្ធនឹងវិស័យនេះ…យើងខ្ញុំក៏សូមណែនាំនូវអត្ថបទទាំងនោះ…ចង់ដឹងថាមានអត្ថបទគួរឲ្យចាប់អារម្មណ៍ប៉ុណ្ណានោះ សូមតាមដានអានខាងក្រោម… បើចង់រៀនពេទ្យ…ដឹងឬនៅថាអាចរៀនបាននៅទីណាខ្លះ?  មានក្ដីស្រមៃចង់សិក្សាផ្នែកសុខាភិបាលមែនទេ? តើបានដឹងឬនៅថាគួរទៅរៀននៅសាលាណា? ហើយមានមុខវិជ្ជា ក៏ដូចជាឯកទេសអ្វីខ្លះដែលអាចសិក្សាបាន? គួរបញ្ជាក់ផងដែរ គ្រឹះស្ថានសិក្សាផ្នែកនេះមិនត្រឹមតែមាននៅរាជធានីភ្នំពេញនោះទេ គឺមាននៅតាមខេត្តក្រុងខ្លះផងដែរ។ ជាមួយនឹងអត្ថបទនេះ លោកអ្នកនឹងអាចស្រាយនូវចម្ងល់ខាងលើនេះបាន… ក្រសួងសុខាភិបាលមិនទទួលស្គាល់និស្សិតផ្នែកសុខាភិបាលពីសាកលវិទ្យាល័យ… យោងតាមលិខិតពីរដ្ឋមន្រ្តីក្រសួងសុខាភិបាល គោរពជូន ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ អំពីសំណើសុំបញ្ឈប់ការផ្សព្វផ្សាយសេចក្តីជូនដំណឹងលេខ៤៤ អយក.សដណ ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧ របស់ក្រសួងអប់រំ យុវជន និងកីឡា អំពីការជ្រើសរើសនិស្សិតកម្ពុជាទៅសិក្សាជាលក្ខណៈបង់ថ្លៃសិក្សានៅសាកលវិទ្យាល័យត្រាវិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាមលើជំនាញសុខាភិបាល នឹងត្រូវ…… ម្ចាស់ពានរង្វាន់សហគ្រិនវ័យក្មេងឆ្នើមឆ្នាំ២០១៧… មិនធ្លាប់គិតថានិស្សិតពេទ្យអាចក្លាយជាសហគ្រិនមែនទេ? កុំគិតបែបនេះអី…សម្រាប់និស្សិតពេទ្យដែលមានបំណងបង្កើតនូវស្ថាប័នផ្តល់សេវាសុខភាពឯកជនមួយដែលមានសក្តានុពលនៅថ្ងៃអនាគត តើគួរតែត្រៀមនូវអ្វីខ្លះ? ជាមួយនឹងការចែករំលែកពីសំណាក់ លោកទន្តបណ្ឌិត ទិត ហុងយឺ ដែលជាម្ចាស់ពានរង្វាន់សហគ្រិនវ័យក្មេងនឹងឆ្នើមម្នាក់ប្រចាំឆ្នាំ២០១៧ នឹងធ្វើការបកស្រាយនឹងផ្ដល់ជាគន្លឹះ ជូនសម្រាប់និស្សិតពេទ្យដែលមានបំណង… ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

មានដែលធ្លាប់គិតថា«មិនសូវហ៊ានលាងធ្មេញនោះទេ ព្រោះតែខ្លាចសឹកធ្មេញ»ឬអត់? ហើយដល់ពេលមានគេបបួលទៅលាងធ្មេញ ក៏តែងតែប្រកែកមិនចង់ទៅ ឬអេះអុញតែម្តង… ប៉ុន្តែក៏អាចមានអ្នកខ្លះទៀត ដឹងថាការលាងធ្មេញ គឺមិនធ្វើឲ្យសឹកធ្មេញដែរ តែមិនប្រាកដក្នុងចិត្តថា គួរតែលាងញឹកញាប់ប៉ុណ្ណា? តោះ! តាមដានអានជាមួយការបកស្រាយពីលោកស្រីទន្តបណ្ឌិត យិន ស៊ីថន សាស្ត្រាចារ្យនៃមហាវិទ្យាល័យទន្តវទនសាស្រ្តនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងជាម្ចាស់ គ្លីនិកធ្មេញ ប្រាយស្មាល… សំណួរ ៖ តើការលាងធ្មេញអាចធ្វើឲ្យសឹកធ្មេញឬទេ? ចម្លើយ ៖ ការលាងធ្មេញមិនធ្វើឲ្យធ្មេញសឹកទេ ព្រោះការលាងធ្មេញគ្រាន់តែបំបែកជាតិកំបោរនៅជាប់នឹងធ្មេញដែលប្អូនមិនបានសម្អាតតាមការដុសធ្មេញ។ សំណួរ៖ តើគួរតែលាងធ្មេញញឹកញាប់កម្រិតណាដែរ? ចម្លើយ ៖ រយៈពេលនៃការលាងធ្មេញវិញ ជាទូទៅ គឺធ្វើក្នុងរយៈពេលពី៦ខែទៅ១ឆ្នាំ ពោលគឺចំពោះអ្នកដែលដុសធ្មេញមិនសូវស្អាតត្រូវលាង៦ខែម្តង ឯអ្នកដែលដុសធ្មេញបានស្អាតល្អអាចលាង១ឆ្នាំម្តង។  អនាម័យមាត់ធ្មេញពិតជាសំខាន់ ដែលយើងគ្រប់គ្នាគួរតែយកចិត្តទុកដាក់ថែទាំជារៀងរាល់ថ្ងៃ ដើម្បីចៀសវាងនូវបញ្ហាមាត់ធ្មេញផ្សេងៗដែលអាចនឹងបង្កជំងឺ ដែលមិនត្រឹមតែខាតបង់ប្រាក់កាសប៉ុណ្ណោះទេ គឺថែំមទាំងខាតបង់ពេលវេលាថែមទៀត។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

   បើទោះបីកុមារមើលទៅហាក់ដូចជាមានសុខភាពមាំមួនតែពួកគេអាចកំពុងតែប្រឈមមុខនឹងវិបត្តិកង្វះជីវជាតិដោយហេតុថារោគសញ្ញានោះ មានភាពពិបាកក្នុងការសន្និដ្ឋាន។ រោគសញ្ញាកង្វះជីវជាតិអាចស្តែងមានឡើងហាក់មានស្ថានភាពធម្មតា ដែលអ្នកមិនបានចាប់អារម្មណ៍ នឹងចាត់វិធានការបានទាន់ពេលវេលា ជាលទ្ធផលការមើលរំលងនោះនាំឲ្យឈានទៅដល់បញ្ហាធ្ងន់ធ្ងរផ្សេងមួយចំនួនទៀតនៅថ្ងៃអនាគត។ ដោយសារវាជាបញ្ហាដែលគួរមានការយកចិត្តទុកដាក់ ទើប ហេលស៍ថាម នាំជូនអាណាព្យាបាលទាំងអស់នូវអត្ថបទខាងក្រោម ពីរោគសញ្ញាកង្វះខាតនូវជីវជាតិ ដែលប្រហែលជាអាចកើតឡើងលើកូនតូចៗរបស់អ្នក។ 1. រវើរវាយ  កុមារដែលមានសញ្ញារវើរវាយឬរសាប់រសល់អាចប្រាប់អ្នកពីបញ្ហាពិបាកក្នុងការរំលាយអាហាររបស់ពួកគេបង្កឲ្យរាងកាយមិនអាចធ្វើការស្រូបយកជីវជាតិបានគ្រប់គ្រាន់។តាមការសិក្សាកុមារអាចមានអាការៈបែបនេះបណ្តាលមកពីការបរិភោគអាហារកែច្នៃដែលរួមបញ្ចូលនូវសារជាតិពណ៌ ដូច្នេះអ្នកគួរកាត់បន្ថយអាហារប្រភេទនេះ ជំនួសដោយរបបអាហារដែលជំនួយក្នុងប្រព័ន្ធរំលាយអាហារដូចជា  ល្ហុង ឬយាអ៊ួជាដើម។   2. ស្បែក ឬសក់ស្ងួត   ស្ថានភាពបែបនេះ អាចបណ្តាលមកពីកង្វះវីតាមីន A D E និងK2។ ដូច្នេះអ្នកគួរបញ្ចូលនូវប្រភេទអាហារដែលមានវីតាមីនរលាយក្នុងខ្លាញ់ ឬប្រើប្រាស់ថ្នាំវីតាមីនជាគ្រាប់សម្រាប់ការបាត់បង់នោះ តែមុនពេលប្រើប្រាស់អ្នកគួរពិភាក្សាជាមួយអ្នកជំនាញជាមុនសិន។ 3. បញ្ហាការនិយាយ   ការនិយាយរបស់កុមារអាចនឹងមានភាពយឺតយ៉ាវ ដែលនេះបង្ហាញថាកុមារប្រហែលជាមិនទទួលបានវីតាមីន ប្រភេទB12 បានគ្រប់គ្រាន់នោះឡើយ។ ចំពោះបញ្ហានេះត្រូវបានណែនាំឲ្យមានការផ្លាស់ប្តូររបបអាហារដោយគួរបរិភោគ ស៊ុត ពពួកសាច់ដូចជា សាច់ជ្រូក  ត្រី  មាន់ជាដើម ជាជាងការប្រើប្រាស់ពពួកថ្នាំគ្រាប់។ 4. បញ្ហាធ្មេញ    កុមារភាគច្រើនតែងតែឆ្លងកាត់បញ្ហាធ្មេញដែលគេហៅថាដង្កូវស៊ីធ្មេញជាញឹកញាប់។ជាធម្មតាគេតែងសន្និដ្ឋានថាវាបណ្តាលមកពីការញ៉ាំ អាហារដែលមានជាតិស្ករច្រើន យ៉ាងណាមិញ បញ្ហានេះក៏អាចកើតមានឡើងដោយសារការកង្វះនូវ សារជាតិរ៉ែនិងវីតាមីនដែលរលាយក្នុងខ្លាញ់មួយ ចំនួនផងដែរដូច្នេះអ្នកជាអាណាព្យាបាលត្រូវតាមដានឲ្យបានជាក់លាក់ថាបញ្ហាដង្កូវស៊ីធ្មេញ  បង្កមកពីអ្វីឲ្យពិតប្រាកដ។ 5. កម្លាំងកាយ និងខួរក្បាលចុះខ្សោយ  ជាអាការៈបង្ហាញពីការថយចុះនូវជាតិដែក ដែលធ្វើឲ្យកុមារឆាប់អស់កម្លាំង និងខួរក្បាលមានភាពស្ពឹក។ យកល្អគួរឲ្យកុមារញ៉ាំអាហារពពួកសាច់ គ្រាប់ធញ្ញជាតិ បន្លែ និងផ្លែឈើស្ងួត ដើម្បីបង្រ្គប់ជាតិដែកក្នុងខ្លួនឡើងវិញ។ ប្រហែលជាមានបញ្ហាខ្លះដែលកំពុងកើតលើកូនតូចៗរបស់អ្នក តែអ្នកនៅតែអាចគ្រប់គ្រងបានប្រសិនវាស្ថិតក្នុងដំណាក់កាលដំបូង ដោយគ្រាន់តែបន្ថែម និងកែប្រែរបបអាហារឡើងវិញដូចទៅតាមការណែនាំខាងលើ ៕ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក

   អំឡុងពេលដែលសិក្សាមុខវិជ្ជាពេទ្យ វាពិតជាលំបាកបន្តិចហើយក្នុងការស្វែងរកពេលវេលាមួយ ដើម្បីធ្វើលំហាត់ប្រាណ និងរក្សារាងកាយអ្នកឲ្យមានសុខភាពល្អ នោះក៏ព្រោះតែនឿយហត់ពេកពីការសិក្សា និងការងារនៅឯមន្ទីរពេទ្យ។  ជាការពិតណាស់ សម្រាប់និស្សិតពេទ្យទាំងនៅសាលា និងមន្ទីរពេទ្យ គឺសុទ្ធលំបាកហើយត្រូវការចំណាយពេលជាច្រើននៅកន្លែងទាំងពីរនេះ។ ទោះបីជាយ៉ាងណាក៏ដោយអ្នកនៅតែអាចគ្រប់គ្រងរបៀបរស់នៅរបស់អ្នកបានដោយគ្រាន់តែធ្វើតាមជំហានទាំង៥នេះ៖ 1. រៀបចំផែនការសម្រាប់ការហាត់ប្រាណរបស់អ្នក   វាទាមទារឲ្យមានតាំងចិត្តខ្ពស់ដូចជាការរៀនពេទ្យដែរ ដើម្បីរក្សារាងកាយឲ្យមានសុខភាពល្អអំឡុងពេលដែលកំពុងតែរៀនពេទ្យ។ អ្នកត្រូវទៅពេទ្យនៅពេលព្រឹកហើយត្រូវទៅរៀនពេលថ្ងៃ និងត្រលប់មកផ្ទះវិញនៅពេលយប់ អ្នកអាចនឹងចំណាយថាមពលអស់ពីខ្លួន និងគ្មានពេលទៅកន្លែងហាត់ប្រាណនោះទេ។ ប្រសិនបើអ្នកពិតជាចូលចិត្តការហាត់ប្រាណមែននោះ ប៉ុន្តែអ្នករវល់នឹងការងារនៅឯមន្ទីរពេទ្យ និងកិច្ចការសាលាពេញមួយថ្ងៃ ក្នុងករណីនេះអ្នកអាចព្យាយាមហាត់ប្រាណនៅមុនដំណេករបស់អ្នក។ ប្រសិនបើអ្នកឲ្យអាទិភាពទៅលើការសម្រាករបស់អ្នក នោះអ្នកអាចធ្វើលំហាត់ប្រាណនៅពេលព្រឹកព្រលឹមក្រោយពេលភ្ញាក់ពីដំណេក។ គ្រាន់តែចំណាយពេលប្រហែលជាកន្លះម៉ោងជារៀងរាល់ថ្ងៃ អ្នកនឹងអាចរក្សាសុខភាពអ្នកឲ្យបានល្អ។ 2. ព្យាយាមបញ្ចូលការធ្វើពលកម្មទៅក្នុងសកម្មភាពប្រចាំថ្ងៃរបស់អ្នក   និស្សិតភាគច្រើនជាទូទៅចំណាយពេលច្រើននៅក្នុងសាលា និងមន្ទីរពេទ្យ ប៉ុន្តែការចំណាយពេលខ្លះនៅខាងក្រៅអាចពង្រឹងរាងកាយ និងស្មារតីរបស់អ្នក ហើយវាក៏អាចបង្កើនថាមពល និងធ្វើឲ្យអ្នកមានអារម្មណ៍ល្អបានដែរ។ ប្រសិនបើអ្នកមានកង់ អ្នកអាចជិះកង់ធ្វើលំហាត់ប្រាណពេលទំនេរពីការងារ ឬជិះកង់ទៅរៀន និងទៅមន្ទីរពេទ្យផងដែរ។ លើសពីនេះទៅទៀត អ្នកគួរតែព្យាយាមឡើងជណ្ដើរជើងជាជាងការប្រើជណ្ដើរយន្ត ជាពិសេសពេលនៅសាលា ឬនៅមន្ទីរពេទ្យជាដើម។ បើផ្ទះអ្នកនៅជិតសាលា ឬមន្ទីរពេទ្យ អ្នកអាចផ្លាស់ប្តូរទម្លាប់មកជាការដើរវិញ ព្រោះថាការដើរគឺជាសកម្មភាពដែលល្អបំផុតសម្រាប់សុខភាព។ 3. ការហាត់យោគៈ (Yoga)   យោគៈជួយពង្រឹងរាងកាយ និងស្មារតីអ្នកទាំងមូល ហើយប្រសិនជាអ្នកស្ត្រេស ព្រោះតែកិច្ចការសាលា និងការងារនៅឯមន្ទីរពេទ្យនោះ យោគៈគឺជាជម្រើសដ៏ល្អ និងមានប្រសិទ្ធភាពបំផុត ដើម្បីលុបបំបាត់ស្ត្រេស និងប្រមូលផ្តុំស្មារតីរបស់អ្នកឡើងវិញ។ ការអនុវត្តយោគៈអាចជួយឲ្យអ្នកផ្តោតស្មារតីទៅលើធនធានផ្លូវចិត្តរបស់អ្នក ខួរក្បាលដំណើរការបានលឿនជាងមុន ត្រឹមត្រូវជាងមុន និងរៀនឆាប់ចាប់បាន ការចងចាំក៏កាន់តែប្រសើរជាងមុនដែរ។ 4. ការពត់ខ្លួន   មាននិស្សិតពេទ្យខ្លះរៀនម្ដង២ទៅ៣ម៉ោង ពួកគេអាចសម្រាករយៈពេល១០នាទី ដើម្បីធ្វើលំហាត់ប្រាណឲ្យបាន២ទៅ៣ដងអំឡុងពេលរៀននោះ។ អ្នកអាចស្វែងរកវីដេអូអំពីការធ្វើលំហាត់ប្រាណប្រភេទនេះនៅលើគេហទំព័រ YouTube ដោយគ្រាន់តែស្វែងរកពាក្យ «Instant Recess»។លំហាត់ប្រាណប្រភេទនេះអាស្រ័យលើការពត់ពែនខ្លួន ដូចជាការបង្វិលក ស្មា ការលើកដៃ និងការរាំជាដើម។ ការធ្វើដូចនេះនឹងធ្វើឲ្យចរន្តឈាមរបស់អ្នកហូរបានល្អពេញទាំងរាងកាយ និងខួរក្បាលរបស់អ្នក។ ចលនាទាំងនេះមិនលំបាកក្នុងការធ្វើនោះទេ ហើយថែមទាំងមិនទាមទារឲ្យមាននូវឧបករណ៍អ្វីទៀតផង អ្នកអាចអនុវត្តបានគ្រប់ពេល និងគ្រប់ទីកន្លែង។ 5. បរិភោគអាហារដែលនាំឲ្យមានសុខភាពល្អ   យើងសុទ្ធតែបានដឹងមកហើយថា ការទទួលទានអាហារដែលស្រស់ៗ និងអាហារដែលល្អសម្រាប់សុខភាពអាចជួយឲ្យអ្នកមានរាងស្អាត មានសុខភាពល្អ និងអាចឲ្យអ្នកត្រៀមខ្លួនរួចជាស្រេចក្នុងការបំពេញការងារប្រចាំថ្ងៃ។ វាកាន់តែសាមញ្ញថែមទៀត ប្រសិនបើអ្នកអាចទទួលទានអាហារដដែលៗជារៀងរាល់ថ្ងៃ។ អ្នកអាចទទួលទានស៊ុតជាមួយបន្លែជាអាហារពេលព្រឹកជារៀងរាល់ថ្ងៃ ឬសាច់ជាមួយនឹងសាឡាដសម្រាប់អាហារពេលល្ងាច។ ហើយអ្នកត្រូវចងចាំថាត្រូវទទួលទានទឹកឲ្យបានច្រើនផងណា។ អ្នកអាចទទួលទានចំណីខ្លះៗនៅពេលដែលអ្នកឃ្លាន ប៉ុន្តែអ្នកមិនគួរទទួលទានអាហារដែលផ្អែមទេ ផ្ទុយទៅវិញអ្នកអាចទទួលផ្លែឈើស្រស់ៗជំនួសវិញក៏បាន។ ហើយអ្នកគួរតែព្យាយាមចំណាយពេលខ្លះ ដើម្បីចំអិនអាហារសម្រាប់ខ្លួនឯងនៅពេលដែលអ្នកទំនេរ ឬនៅថ្ងៃឈប់សម្រាករបស់អ្នក។        គិតយ៉ាងណាដែរ? ទោះជឿ ឬមិនជឿ…សូមសាកល្បងជាមុនសិន ដើម្បីឲ្យដឹងថាមានប្រសិទ្ធភាព ឬអត់?  Photo Credit : Leapleak Phal ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក

   ជិវិតនៅក្នុងដំណាក់កាលអស់រដូវ សំដៅដល់រយៈពេលមួយដែលស្រ្តីលែងមានការមករដូវប្រចាំខែ និងបាត់បង់មុខងារក្នុងការបន្តពូជរបស់អូវែ។ ចំពោះស្រ្តីស្ទើរតែទាំងអស់ការអស់រដូវមិនត្រូវបានចាត់ទុកជាបញ្ហាសុខភាពឡើយ តែជាបទពិសោធន៍ផ្ទាល់ខ្លួនមួយទៅវិញ។ ដូូច្នេះ ហេលស៍ថាម សុំធ្វើការបង្ហាញពី សារធាតុ៥ យ៉ាងសម្រាប់ទ្រទ្រង់សុខភាពស្រ្តីអស់រដូវ៖ ១.អត្ថប្រយោជន៍នៃសារធាតុចម្រាញ់ពីតែបៃតង៖  សម្រកទម្ងន់ ប្រឆាំងកោសិកាមហារីក ជួយសុខភាពបេះដូង និងស្បែក ប្រឆាំងភាពចាស់ជរា ប្រឆាំងទឹកនោមផ្អែម រលាកសន្លាក់ និងជំងឺឡើងសម្ពាធឈាម ។ល។ ២.អត្ថប្រយោជន៍នៃ Isoflavons ពីសណ្តែកសៀង៖ សម្របសម្រួលអាការៈអស់រដូវ  (ភាពញឹកញាប់ និងកម្រិតធ្ថន់ធ្ងរ) ភាពធុញថប់ ការពារជំងឺពុកឆ្អឹង សម្រួលសម្ពាធឈាម និងជាតិខ្លាញ់ក្នុងឈាម ការពារជំងឺមហារីក ជំងឺបេះដូង  និងការពារការឡើងទម្ងន់ ព្រមទាំងជួយដល់សុខភាពស្បែកផង។ ៣.អត្ថប្រយោជន៍នៃ Lycopene (ប្រភេទមួយនៃ Carotenoid)៖ ការពារការវិវឌ្ឍន៍ជំងឺរ៉ាំរ៉ៃមួយចំនួនដែលបង្កមកពីការធ្វើអុកស៊ីកម្ម (មហារីក ឡើងសម្ពាធឈាម ទឹកនោមផ្អែមជាដើម) រារាំងការបាត់បង់ឆ្អឹង កាត់បន្ថយជំងឺពុកឆ្អឺងចំពោះស្ត្រីអស់រដូវ និងកាត់បន្ថយការប្រឈមនឹងជំងឺបេះដូងជាដើម។ ៤.អត្ថប្រយោជន៍នៃវីតាមីនសេ៖ ចូលរួមធ្វើមេតាប៊ូលីសនៃប្រូតេអ៊ីន ជួយប្រព័ន្ធការពាររាងកាយ ជុំរុញការបឺតស្រូបជាតិដែក និងទង់ដែង ទ្រទ្រង់សារធាតុ glutathione នៅក្នុងខ្លួន ជួយការផលិតឡើងវិញនៃវីតាមីន E  រក្សាសារធាតុហ្វូលាត ព្រមទាំងកាត់បន្ថយជំងឺពុកឆ្អឹង។ ៥.អត្ថប្រយោជន៍នៃកាល់ស្យូម៖ ជួយសុខភាពឆ្អឹង និងសុខភាពទូទៅ (ការលើសសម្ពាធឈាម មហារីកក្រពះ លើសទម្ងន់ ក្រួសក្នុងតម្រងនោមជាដើម) ។ បកស្រាយដោយ ៖សាស្រ្តចារ្យវេជ្ជបណ្ឌិត ឯក ម៉េងលី ជាវេជ្ជបណ្ឌិតឯកទេស ព្រមទាំងជាប្រធានផ្នែកសម្ភព និងរោគស្រ្តីនៃគ្លីនិកលុច្ស  ស្វែងយល់បន្ថែម៖   សារធាតុ ៥យ៉ាងចាំបាច់សម្រាប់ទ្រទ្រង់សុខភាពស្ត្រីអស់រដូវ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក

1. ehtuGVIeRCIserIsykkarqøúHRkBH ? karqøúHRkBHKWCakarrukrktamry³karemIlnwgEPñk nig CameFüa)aysMxan;bMputsMrabBinitübMBgrMlay Gahar/ RkBH nig EpñkxagedIméneBaHevontUc ( Bulbe, Duodénum ) . vacaM)ac;sMrab;RKUeBTükñúgkarkMnt; mUlehtuéneraKsBaØa . karqøúHRkBHGaceGayeyIgemIleXIjnUvkarxUcxat ( Lésions ) dUcCa rlakbMBgrMlayGahar/ rlakRkBH/ dMe)AbMBg;rMlayGahar/ dMe)ARkBH/ rIksrésQamkñúgbMBg;rMlayGahar ( varices de l’oesophage), rIksrésQamkñúgRkBH (Varices gastrique), mharIkbMBgrMlayGahar/ mharIkRkBH . l. nig GaceGayRcwbyksac;edIm,IeTABinitünwgmIRkUTsSn_ . 2. etIRtUverobcMxøÜnya:gdUcemþcedIm,IqøúHRkBH ? minRtUvhUbGahar elbfñaM pwkTwk b¤ Ck;)arI kñúgry³eBl 6 ema:gmuneBlqøúH . elIkElgEtRbePTfñaM EdlcaM)ac;ehIymankarGnuBaØatedayRKUeBTüCMnajxagqøúH . 3. etIkarqøúHRkBH RbRBwtþeTAya:gdUcemþc ? CakarBitedayTueyaTn; EdlbMBak;edaykaem:raenAxagcugehAfaGg;dUsáúb (endoscope) . eKbBa©Úl Gg;dUsáúbtammat; b¤ tamRcmuH . CYnkareKeRbIfñaMs

ចែករំលែក

សារភាពតាមត្រង់មក ថាធ្លាប់ជឿរឿងមួយនេះ រឿងដែលថា«បើហ៊ានតែមើលឆ្កែរួមសង្វាស(ពាក់គ្នា) ដឹងតែកើតពពែឆ្កែហ្មង»… ជាពិសេសនៅពីក្មេងតែម្តង ឲ្យតែក្រលេកឃើញហើយដឹងតែខំងាកមុខចេញ ឬក៏បិទភ្នែកឲ្យជិតជាមិនខាន…និយាយទៅ កើតមក លឺគេនិយាយតគ្នារហូតមករួចទៅហើយ ហើយបើមិនជឿក៏មិនកើត ព្រោះមិនមែនមានតែម្នាក់ដែលនិយាយប្រាប់នោះទេ…កុំបារម្ភអី…មានមនុស្សមិនតិចទេ ដែលបានជឿលើរឿងនេះ (You are not alone) បន្ទោសក៏មិនកើត បើទម្លាប់យើងចូលចិត្តជឿតាមគ្នា ហើយទម្រាំដល់វ័យជឿជាក់លើវិទ្យាសាស្រ្តក៏ស្ទើរតែជ្រុលទៅហើយ…ប៉ុន្តែ…ដឹងយឺត ក៏នៅប្រសើរមិនបានដឹងផងដែរ… និយាយដល់ត្រឹមនេះ តិចលោ មានអ្នកខ្លះ ធ្លាប់លួចមើលសកម្មភាពនោះហើយកើតពពែឆ្កែទៅ…ដើម្បីកុំឲ្យឆ្ងល់យូរ តោះ! តាមដានការបកស្រាយពីវេជ្ជបណ្ឌិតជំនាញវិញ… តាមប្រសាសន៍របស់លោកសាស្ត្រាចារ្យ ងី ម៉េង ប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឲ្យដឹងថា «ពពែឆ្កែ(អាប់សែនៅលើត្របកភ្នែក) កើតឡើងដោយសារតែនៅជុំវិញត្របកភ្នែកមានក្រពេញមានក្រពេញខ្លាញ់ដែលហៅថា Meibomian glands ស្ទះ ហើយមានមេរោគនៅជុំវិញនោះដូចជា Staphylocoque ឬ Streptocoque បង្ករោគនៅនឹងក្រពេញខ្លាញ់នេះ ដោយកជាខ្ទុះ។ ដើម្បីការពារកុំឲ្យមានពពែឆ្កែ ត្រូវលាងភ្នែកជាមួយទឹកស្អាតបន្ទាប់ពីយើងចេញទៅក្រៅ ហើយត្រូវចៀសវាងការញីភ្នែកព្រោះវាជាកត្តាដែលធ្វើឲ្យស្ទះក្រពេញ និងឲ្យមេរោគងាយចូលក្នុងភ្នែក។ តែបើករណីលេចចេញពពែឆ្កែហើយ ត្រូវទៅពិនិត្យជាមួយគ្រូពេទ្យភ្នែក ប្រសិនបើឡើងប៉ោងតិចៗ គេអាចស្អំទឹកក្តៅឧណ្ហៗ ដើម្បីឲ្យខ្លាញ់រលាយនិងបាត់ប៉ោងវិញ ហើយប្រើថ្នាំអង់ទីប៊ីយ៉ូទិចលេប។ តែបើករណីមានខ្ទុះហើយ វិធីតែម្យ៉ាង គឺត្រូវចោះបង្ហូរយកខ្ទុះចេញ តែក៏មានភ្នែកខ្លះធ្លាយខ្ទុះចេញខ្លួនឯង និងត្រូវប្រើថ្នាំអង់ទីប៊ីយ៉ូទិចលេបជាមួយ»។ អានចប់ហើយ…គួរតែឈប់យល់ច្រឡំទៀតទៅណា៎… ©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

មនុស្សជាច្រើនបានរិះរកវិធីសាស្រ្តក្នុងការថែស្បែករបស់ខ្លួន ដើម្បីអោយចៀសផុតពីខូចខាតនៃស្បែក​ ។​ស្បែកមានតួនាទីដ៏សំខាន់សម្រាប់ការពារសរីរាង្គខាងក្នង បើស្បែកមានបញ្ហានោះបញ្ជាក់ថាសរីរាង្គមានភាពចុះអន់ថយ នៅពេលសេរីរាង្គអន់ថយហើយនឹងធ្វើអោយយើងបាត់បង់ទំនុបចិត្ត ដែលមានមកលើខ្លួន  ហើយ ភ័យខ្លាចក្នុងការជួបមិត្តភក្កនឹងមនុស្សដែលនៅជុំវិញខ្លួន​ ។នោះលែងជាបញ្ហាទៀតហើយ យើងខ្ញុំអាចជួយណែនាំអ្នកបាន...ប៉ុន្តែ អ្នកអាចធ្វើការសម្រេចចិត្តដោយខ្លួនឯង គ្លីនិកស្បែក ប៊ីស៊ី - BC Skin Clinic  រយៈពេលជាង15ឆ្នាំកន្លងមកនេះ គ្លីនិកស្បែកBC ប្រកបដោយសក្តានុពលភាពទាំងផ្នែកគុណភាព និង ធនធានមនុស្ស គ្លីនិកស្បែក BC ព្យាបាល និងថែទាំ ស្បែក និងសម្រស់របស់អស់លោកអ្នកប្រកបដោយគុណភាព គុណធម៌ និងតម្លៃសមរម្យ។ លោកវេជ្ជបណ្ឌិត យិន វុឌ្ឍីជា ប្រធានគ្លីនិកសើស្បែកប៊ីស៊ីI (បឹងកេងកង) និងII(ទួលគោក)អតីតនិសិ្សតផ្នែកវេជ្ជសាស្រ្តមួួយរូបនៃសកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលហើយបានបញ្ចប់ជំនាញជាច្រើនទាក់ទងនឹងផ្នែកជំងឹសើស្បែក​ និងសម្រស់ និងការព្យាបាលប្រឆាំងភាពជ្រីវជ្រួញ ការវះកាត់សម្ផស្សដោយកាំរស្មីឡាស៊ែរ ព្រមទាំងជំនាញពិសេសផ្សេងៗទៀត​ ពីប្រទេសកូរ៉េ ទីក្រុងសេអ៊ូល ។ គ្លីនិក​ សើស្បែក ណង់ស៊ី (វេជ្ជបណ្ឌិត ព្រហ្ម ផានិត)  គ្លីនិកសើស្បែកណង់ស៊ី បានបង្កើតឡើងដោយលោកវេជ្ជបណ្ឌិត ព្រហ្ម ផានិត ឯកទេសជំងឺសើស្បែកដែលបានបញ្ចប់ការសិក្សាពីប្រទេសបារាំង អនុបណ្ឌិតផ្នែកជំងឺឆ្លងនៃតំបន់ត្រូពិច និងជាអ្នកជំនាញ ផ្នែកឧបករណ៍​ Laser។ បច្ចុប្បន្ន លោកវេជ្ជបណ្ឌិត កំពុងបម្រើការងារនៅមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត។ កាដាវ គ្លីនិកសើស្បែក និងឡេសឺរ (វេជ្ជបណ្ឌិត ចាន់ វិចិត្រ)​ ចាប់តាំងពីឆ្នាំ 1997 គ្លីនិកស្បែក កាដាវ បានក្លាយជា គ្លីនិកជំនាញខាងជម្ងឺស្បែក គួរឱ្យទុកចិត្តបំផុតនៅក្នុងប្រទេសកម្ពុជា ។ រាប់គិតចាប់ពី បច្ចេកវិទ្យាឡាស៊ែរ ចុងក្រោយបំផុត ។លោកវេជ្ជបណ្ឌិត ចាន់ វិចិត្រ ក្រោយពីបានបញ្ចប់ការសិក្សា លោកគ្រូបានចូលបម្រើការងារនៅមជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៏​ ​សើស្បែក និងកាមរោគនៃក្រសួងសុខាភិបាល នឹងជាអតីតប្រធានគ្លីនិកជាតិសើស្បែកនិងកាមរោគផងដែរ។ សព្វថ្ងៃ លោកវេជ្ជបណ្ឌិតបានប្ដូរមកបម្រើការនៅមន្ទីរពេទ្យមិត្តខ្មែរសូវៀតវិញ ភ្លាមៗនោះលោកគ្រូក៏បានបង្កើតផ្នែកជំងឺសើស្បែកនៅមណ្ឌីរពេទ្យនេះតែម្ដង។ វេជ្ជបណ្ឌិត ចាន់ វិចិត្រមានតួនាទីជា នាយករងមន្ទីរពេទ្យមិត្តខ្មែរសូវៀត និងជាប្រធានសមាគមគ្រូពេទ្យសើស្បែកកម្ពុជា​៕ ពេទ្យសើស្បែក ពីកូ អូឡាំពិក   ពេទ្យសើស្បែក ពីកូ មានពិនិត្យ និងព្យាបាល មុខកេីតមុន ជាំមុខ អាចម៍រុយ មុខក្រហម អាលែកហ្សុី តាអក រមាស់ស្បែក ស្បែកក្បាលអង្គែ ជ្រុះសក់ កាមរេាគ រេាគបុរស និងបញ្ហាស្បែកផ្សេងៗ ដែលប្រកបទៅដោយការជឿទុកចិត្តពីសំណាក់ភ្ញៀវដែលបានទទួលការព្យាបាលពីលោកវេជ្ជបណ្ឌិត ប៊ី ពីកូ ។​លោកវេជ្ជបណ្ឌិត ប៊ី ពីកូ ជាអតីតសិស្សនៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលជំនាន់ទី៣២ នឹងបានបញ្ចប់ការសិក្សាផ្នែកវេជ្ជសាស្រ្ត នៅឆ្នាំ២០១២ ។ បន្ទាប់មកលោកវេជ្ជបណ្ឌិតបានសិក្សាថ្នាក់ឯកទេសផ្នែកជំងឺសើស្បែក ចំនួនពីរឆ្នាំបន្ថែមទៀត ។ សព្វថ្ងៃនេះលោកវេជ្ជបណ្ឌិត ប៊ី ពីកូបម្រើការផ្នែកជំនាញសើស្បែកនិងកាមរោគ នៅមន្ទីរពេទ្យព្រះកុសុមៈ ។ បន្ទប់ពិគ្រោះ ព្យាបាលជំងឺទូទៅ និងអេកូ វេជ្ជបណ្ឌិត សារុន សេងហួរ  បន្ទប់ពិគ្រោះ ព្យាបាលជំងឺទូទៅ និងអេកូសាស្ត្រ មានទទួលព្យាបាល ជំងឺ សើស្បែកនិងកាមរោគ ជំងឺកុមារ ពិគ្រោះនិងព្យាបាលជំងឺទូទៅ និងអេកូសាស្ត្រ ដោយវេជ្ជបណ្ឌិតជំនាញដែលមានបទពិសោធណ៍ជាច្រើនឆ្នាំ។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

គ្លីនិកស្បែកប៊ីស៊ីជាមួយនឹងសាខា២ (នៅបឹងកេងកង និងទួលគោក) បានបើកដំណើរការដោយបានរួមចំណែកនូវបញ្ហាស្បែកនៃប្រជាជនកម្ពុជាផ្ទាល់ និងជាតិសាសន៍ដទៃបានយ៉ាងច្រើន។ នៅពីក្រោយភាពជោគជ័យក្នុងរយៈកាលប៉ុន្មានឆ្នាំកន្លងមកនេះ យើងខ្ញុំក៏សូមបង្ហាញនូវជីវប្រវត្តិខ្លះៗនៃស្ថាបនិក ក៏ដូចជាប្រធាននៃគ្លីនិកផ្ទាល់តែម្តង គឺលោកវេជ្ជបណ្ឌិត យិន វុឌ្ឍី ដែលជាអតីតនិស្សិតផ្នែកវេជ្ជសាស្រ្តនៃសាកលវិទ្យាល័យសុខាភិបាល ជំនាន់ទី៨។  ក្រោយពីបញ្ចប់ការសិក្សា លោកក៏បានបម្រើការងារនៅមន្ទីរសុខាភិបាលរាជធានីភ្នំពេញ រយៈពេល៦ឆ្នាំ និង ចុះកម្មសិក្សារយៈពេល១ឆ្នាំផ្នែកជំងឺសើស្បែកក្នុងមជ្ឈមណ្ឌលជាតិសើស្បែក និងកាមរោគនៅក្នុងឆ្នាំ១៩៩៨។ ជាមួយបទពិសោធន៍ការងារផ្នែកវេជ្ជសាស្រ្តរបស់លោក លោកក៏បានបន្តនៅនៅគ្លីនិកសើស្បែកកាដាវរយៈពេល២ឆ្នាំ មុននឹងបន្តផ្នែកវេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យអន្តរជាតិរយៈពេល៣ឆ្នាំ (ឆ្នាំ២០០០) បន្ថែមពីលើបទពិសោធន៍ជាច្រើនឆ្នាំទាំងក្នុងការសិក្សា និងការងារក្នុងវិស័យនេះនៅក្នុងប្រទេស លោកវេជ្ជបណ្ឌិតក៏បានបញ្ចប់ជំនាញជាច្រើនទាក់ទិននឹងផ្នែកជំងឺស្បែក និងសម្រស់ និងការព្យាបាលប្រឆាំងភាពជ្រីវជ្រួញ ការវះកាត់សម្ផស្សដោយកាំរស្មីឡាស៊ែរ ព្រមទាំងជំនាញពិសេសផ្សេងៗទៀត​ ពីប្រទេសកូរ៉េទីក្រុងសេអ៊ូលផងដែរ។ ជាមួយនឹងបទពិសោធន៍របស់ខ្លួនលោកផ្ទាល់ រួមនឹងការខិតខំប្រឹងប្រែងសេវារបស់វេជ្ជបណ្ឌិត ក៏ដូចជាបុគ្គលិកដទៃទៀតនៅក្នុងគ្លីនិក គ្លីនិកស្បែកប៊ីស៊ីបានក្លាយជាគ្លីនិកស្រាយបញ្ហាស្បែក និងសម្រស់មួយដែលបាន និងកំពុងទំនុកចិត្តយ៉ាងមុតមាំពីសំណាក់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ។ សម្រាប់ព័ត៌មានបន្ថែម ៖ គ្លីនិកស្បែក ប៊ីស៊ី ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក
Top