- Jul 19, 2017 |
- 8 ឆ្នាំមុន |
- 4.1K មើល
២ ចំណុចមនុស្សវ័យចំណាស់គួរហាត់ថៃជី
ថៃជី ជាសិល្បៈព្យាបាលបុរាណមួយបែបមានប្រយោជន៍រាប់សតវត្សក្នុងការជួយទាញយកថាមពលមកក្នុងខ្លួនទាំងមូលរបស់អ្នកដែលមានដើមកំណើតពីប្រទេសចិន។ ថៃជីសំដៅដល់ដូចជាការសមាធិបែបមានចលនាដោយមានការណែនាំពីអ្នកជំនាញសុខភាពដោយផ្ទាល់។ ការអនុវត្ត ពឹងផ្អែកលើទំនាក់ទំនងរវាងអារម្មណ៍ និងរាងកាយទាំងមូលដើម្បីជួយបង្កើតឲ្យមានសមមូលនៃផាសុកភាពផ្លូវកាយនិងផ្លូវចិត្តល្អ។ មួយនៃអត្ថប្រយោជន៍ដ៏អស្ចារ្យរបស់ថៃជីសម្រាប់មនុស្សវ័យចំណាស់ គឺថាទោះបីជាបុគ្គលនោះមានកម្រិតកាយសម្បទារប៉ុណ្ណា ក៏អាចអនុវត្តបានដែរ ព្រោះវាត្រូវបានធ្វើឡើងក្នុងទម្រង់យឺតៗ ដែលជាការបត់បែនបែបសម្រាក។ ចលនារបស់ថៃជីជួយលើកទឹកចិត្តឲ្យអ្នកហាត់មានឥរិយាបថសមស្រប និងពឹងផ្អែកលើចលនាទន់ភ្លន់ ដែលវាហាក់ដូចជាបង្ខំឲ្យបុគ្គលជាអ្នកហាត់ ឲ្យផ្តោតអារម្មណ៍ និងដកដង្ហើមវែងជាងធម្មតា ជាបច្ចេកទេស២ដ៏សំខាន់ដែលភាគច្រើនត្រូវបានគេមើលរំលង។ យោងតាមការសិក្សាមួយចំនួន អាចសន្និដ្ឋានចំពោះចំណុចវិជ្ជមាន២នៃថៃជី ទៅលើឆ្អឹង និងសន្លាក់ ជាពិសេសចំពោះមនុស្សវ័យចំណាស់ដែលមានដូចខាងក្រោម៖ 1. កាត់បន្ថយការឈឺចាប់៖ ថៃជីត្រូវបានគេស្គាល់យ៉ាងច្បាស់ថា សមត្ថភាពរបស់វាក្នុងការបន្ថយអារម្មណ៍ឈឺចាប់ ចំពោះមនុស្សចាស់។ ដោយផ្អែកតាមអាយុ មនុស្សចាស់ភាគច្រើនអាចមានផលប៉ះពាល់ដល់ ភាពរឹងមាំនៃសន្លាក់ឆ្អឹង ខ្សោយសាច់ដុំ ភាពទន់ខ្សោយ ចលនាមានកំណត់ និងការបាត់បង់តុល្យភាព។ ការរួមផ្សំគ្នានៃលក្ខខណ្ឌទាំងនេះ នឹងធ្វើឲ្យមានការវិវឌ្ឍទៅជា ឈឺឆ្អឹង សាច់ដុំ និងសន្លាក់ដែលធ្វើឲ្យពួកគេពិបាកសូម្បីតែសកម្មភាពសាមញ្ញៗដូចជាឡើងលើគ្រែគេង និងក្រោកពីគេង។ មនុស្សវ័យចំណាស់មួយចំនួនបាននិយាយថា ពួកគេបានប្រឈមជាមួយនឹងការឈឺចាប់ជាច្រើនជាមួយនឹងសកម្មភាពធម្មតាប្រចាំថ្ងៃ ដូចជា ងូតទឹក ឬស្លៀកពាក់។ ដោយឡែក ចលនាទន់ភ្លន់ប្រកបដោយស្ថេរភាពនៃថៃជីត្រូវបានបង្កើតឡើងដើម្បីសំរួលសាច់ដុំ បង្កើនភាពបត់បែនឲ្យកាន់តែប្រ-សើរជាងមុន និងជួងពង្រឹងសាច់ដុំដែលខ្សោយមួយចំនួន ដោយមិនបង្កឲ្យមានផលប៉ះពាល់ដល់រាងកាយឡើយ។ ឆ្លងតាមការសិក្សាកន្លងមក អ្នកជំងឺវ័យចំណាស់មួយចំនួនអាចបញ្ឈប់ការប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់បាន ក្នុងរយៈពេល៤សប្តាហ៍បន្ទាប់ពីការហាត់ថៃជី។ 2. បន្ថយការរលាកសន្លាក់៖ ផលវិជ្ជមាននៃថៃជីមានប្រយោជន៍ ជាពិសេសក្នុងការកាត់បន្ថយរោគសញ្ញានៃជំងឺរលាកសន្លាក់ចំពោះអ្នកជំងឺវ័យចំណាស់។ ចលនាទន់ភ្លន់ និងចលនាសាមញ្ញ ប្រៀបដូចជាការធ្វើលំហាត់ប្រាណតិចតួច ដែលនឹងមិនធ្វើឱ្យធ្ងន់ធ្ងរដល់រោគសញ្ញានៃជំងឺរលាកសន្លាក់ ដែលមនុស្សចាស់ភាគច្រើនជួបប្រទះ។ តាមការណែនាំពីអ្នកជំនាញរលាកសន្លាក់បង្ហាញថា ថៃជីជួយបន្ធូរសន្លាក់ និងធ្វើឱ្យមានចលនាកាន់តែច្រើន ចំពោះអ្នកជំងឺរលាកសន្លាក់។ ភាគច្រើននៃចលនាថៃជី គឺផ្តោតទៅលើភាពប្រសើរឡើងនៃសន្លាក់ជង្គង់ ផ្នែកមួយនៃផ្នែកទូទៅបំផុតនៃរាងកាយ ដែលទទួលរងផលប៉ះពាល់ពីជំងឺរលាកសន្លាក់ខ្លាំងជាងគេ។ លើសពីនេះទៀតវាជាចលនាដែលផ្តោតលើរាងកាយផ្នែកខាងលើ ជួយដល់សាច់ដុំនៃស្មា និងដៃឱ្យមានចលនាកាន់តែប្រសើរ និងបង្កើនភាពបត់បែន។ កាលណាសាច់ដុំអ្នកជំងឺវ័យចំណាស់មានចលនា និងបត់បែនបានកាន់តែច្រើន នោះរោគសញ្ញានៃជំងឺរលាកសន្លាក់នឹងមានការថយចុះ។ ត្រឹមតែ២ចំណុច តែវាក៏គ្រប់គ្រាន់ដែលអាចឲ្យថៃជី ក្លាយជាជម្រើសរបស់អ្នក…! ©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។
ចែករំលែក
