Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

សារសំខាន់នៃប្រព័ន្ធភាពស៊ាំរបស់មនុស្ស តាមការស្រាវជ្រាវនៅក្នុងរាងកាយរបស់មនុស្សយើង ត្រូវបានគេរកឃើញ ថាមានប្រព័ន្ធភាពសុំាក្នុងការប្រយុទ្ធប្រឆំាងនឹងបណ្តាជំងឺ និងមេរោគឆ្លងជាច្រើន។​ វាមានមុខងារយ៉ាងសំខាន់ក្នុងការការពាររាងកាយពីជំងឺឆ្លង​ និងការវិវឌ្ឍរបស់ជំងឺមហារីក។ មេរោគឆ្លងទាំងនេះ អាចបង្កឲ្យមានជំងឺ ឬការស្លាប់ ប្រសិនបើ មិនបានកម្ចាត់ចោល។ មូលហេតុចម្បងដែលធ្វើឲ្យ​មនុស្សធ្លាក់ខ្លួនឈឺ គឺដោយសារប្រព័ន្ធភាពស៊ាំចុះខ្សោយ ដូច្នេះបើចង់ព្យាបាលជំងឺ គឺត្រូវមាន ប្រព័ន្ធការពាររាងកាយមួយ​ ដែលមានសុខភាពល្អ​ ដើម្បី​ទប់ទល់នឹងជំងឺទំាងអស់នោះបាន។ មូលហេតុដែលបណ្តាលឲ្យមនុស្សធ្លាក់ខ្លួនឈឺ មានកត្តាជាច្រើនដែលធ្វើឲ្យមនុស្សធ្លាក់ខ្លួនឈឺ ដោយសារប្រព័ន្ធភា​ព​ស៊ាំក្នុងរាងកាយរបស់មនុស្សចុះខ្សោយ ដូចជា ការទទួលទានជាតិស្រវឹង ការជក់បារី ការទទួលដំណេកមិនគ្រប់គ្រាន់ ស្ត្រេស ការទទួលទានអាហារឆ្អែតពេក និងកម្រិតជាតិខ្លាញ់ខ្ពស់។ ជាទូទៅ ប្រព័ន្ធភាពស៊ាំក្នុងរាងកាយរបស់មនុស្ស​ មានកម្រិតខ្ពស់បំផុត​នៅអាយុ២០ឆ្នាំ ហើយត្រូវបានចុះខ្សោយជាលំដាប់ នៅអាយុលើសពី​២០ឆ្នាំឡើងទៅ និងអាយុ៧០ឆ្នាំនៅសល់តែ១០ភាគរយប៉ុណ្ណោះ។  តើរាងកាយប្រឈមនឹងអ្វីខ្លះ ប្រសិនបើប្រព័ន្ធភាពស៊ាំចុះខ្សោយ? តាមការសិក្សាស្រាវជ្រាវបានបង្ហាញថា រាងកាយមនុស្សនឹងងាយឆ្លងជំងឺតាម​រយៈបាក់តេរីក្នុងមាត់ និងក្នុងពោះវៀននៅពេលប្រព័ន្ធភាពស៊ាំចុះខ្សោយ។ មូលហេតុនៃការឆ្លងបាក់តេរីទំាងអស់នេះហើយ ដែលរាងកាយរបស់មនុស្សគ្មាន​សមត្ថភាពប្រឆំាងទប់ទល់ និងបណ្តាលឲ្យមានការរលាករ៉ាំរ៉ៃ។ ការរលាករ៉ាំរ៉ៃ ជាហេតុផលចម្បងដែលបណ្តាលឲ្យមានជំងឺជាច្រើន ដូចជា ជំងឺទឹកនោមផ្អែម អាល្លែកហ្ស៊ី ខ្លាញ់រុំសរសៃឈាម សម្ពាធឈាមខ្ពស់​​ ឬលើសឈាម និងជំងឺមហារីក គ្រប់ប្រភេទ។  ធ្វើយ៉ាងដូចម្តេច​ដើម្បីឲ្យប្រព័ន្ធភាពស៊ាំរឹងមំា? តាមគោលការណ៍ណែនាំសុខភាពទូទៅ ជំហានល្អបំផុតរបស់អ្នក គឺការរក្សាប្រព័ន្ធភាពស៊ាំឲ្យរឹងមាំ និងមានសុខភាពល្អ។ គ្រប់ផ្នែកនៃរាងកាយរបស់អ្នក រួមបញ្ចូលទាំងប្រព័ន្ធការពាររាងកាយល្អប្រសើរជាងមុន នៅពេលដែលមុខងារការពាររាងកាយមានសុខភាពល្អ បានគាំទ្រដោយការរស់នៅដូចជា៖  ១-  មិនជក់បារី  ២- បរិភោគអាហារមានបន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិ និងជាតិខ្លាញ់ទាប ៣- ការធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់ ៤- រក្សាទម្ងន់ឲ្យមានស្ថេរភាព  ៥- គ្រប់គ្រងសម្ពាធឈាមរបស់អ្នក ៦- ប្រសិនបើអ្នកផឹកស្រា​ ត្រូវផឹកក្នុងកម្រិតទាប ៧-​ ទទួលដំណេកឲ្យបានគ្រប់គ្រាន់ សម្គាល់៖ ការលាងដៃរបស់អ្នកជាញឹកញាប់ និងការចម្អិនសាច់យ៉ាងហ្មត់ចត់។​ ការទទួលបានការធ្វើតេស្តពិនិត្យសុខភាពជាទៀងទាត់សម្រាប់មនុស្ស នៅក្នុងក្រុមអាយុ និងប្រភេទមានហានិភ័យ។ អ្វីទៅជាប្រព័ន្ធភាពស៊ាំ? ប្រព័ន្ធភាពស៊ាំគឺជាប្រព័ន្ធមួយ ដែលមានរចនាសម្ព័ន្ធបែបជីវសាស្ត្រ ហើយ​ដំណើរការនៅក្នុងសរីរាង្គដែលអាចការពារនឹងជំងឺបាន។ ប្រព័ន្ធភាស៊ាំមានពីរប្រភេទ គឺប្រព័ន្ធភាពស៊ាំពីធម្មជាតិ និងប្រព័ន្ធភាពស៊ាំទទួលពីខាងក្រៅ។ ប្រព័ន្ធភាពស៊ាំពីធម្មជាតិ មានកោសិកា​ Natural Killer Cell (NK Cell) និង Macrophage Cellដែលកោសិកាទំាងពីរ មានតួនាទីស្វែងរកទីតំាងមេរោគឆ្លង ហ៊ុមព័ទ្ធ ការត្រួតពិនិត្យ និងបំបែកកោសិកា ហើយចាប់បញ្ជូនទៅកាន់កោសិកា T-Cellនៅក្នុងក្រពេញ ហើយT-Cell ជាអ្នកកម្ចាត់មេរោគ ទំាងនោះជាស្ថាពរ។ ប្រព័ន្ធភាពសុំាទទួលពីខាងក្រៅ គឺជារចនាសម្ព័ន្ធមួយ ដែលត្រូវបានរៀបចំឡើងវិញ នៅពេលជំងឺ​ ត្រូវបានបញ្ឈប់។  តើប្រភេទបេតាគ្លុឃែនមួយណា​ដែលអ្នកគួរជ្រើសរើស? β-1,3/1,6-Glucan មានប្រសិទ្ធភាពខ្ពស់ ជាអ្នកបំលែងភាពស៊ាំបេតាគ្លូឃែន ដែលដំាពីពូជផ្សិតខ្មៅ អាអុរិអូបាស៊ីឌៀម ​មានសមត្ថភាព ក្នុងការជម្រុញ​ និងបង្កើនប្រព័ន្ធភាពស៊ាំក្នុងរាងកាយរបស់មនុស្សឲ្យកាន់តែរឹងមំាបំផុត។ ក្រុមអ្នកស្រាវជ្រាវពីសាកលវិទ្យាល័យហាវ៉ាដសហរដ្ឋអាមេរិក​ បានរកឃើញថា ភ្នាសខាងលើនៃកោសិកា Macrophage Cell ភ្ជាប់អវយវៈទៅនឹងដៃរបស់ បេតាគ្លុឃែន ងាយស្រួលដាក់ជាទំពក់ចូលក្នុងកោសិកា ហើយវាភ្ជាប់គ្នាក្នុងការជំរុញមុខងារកោសិកាការពាររាងកាយរបស់មនុស្សឲ្យកាន់តែរឹងមំា​ និងឆាប់រហ័ស។ វាមានសមត្ថភាពខ្ពស់ ក្នុងការបង្កើនបរិមាណ គ្រាប់ឈាមស​ និងអាចបំផ្លាញវាបានដែលបណ្តាលមកពីជំងឺគ្រាប់ឈាមសច្រើនពេក​ រួមទំាងការប្រើប្រាស់ថ្នាំប្រឆំាងជំងឺមហារីក​ ដែលធ្វើឲ្យប៉ះពាល់​ ដល់ប្រព័ន្ធភាពស៊ាំ។ សាកលវិទ្យាល័យក៏បានចេញរបាយការណ៍ថា អ្នកដែលបានប្រើប្រាស់បេតា គ្លុឃែន 1,3-1,6​ លើសពី៣ឆ្នំាឡើងទៅ មានប្រព័ន្ធការពាររាងកាយខ្លំាងជាងអ្នកមិនបានប្រើប្រាស់៥ទៅ៧ដង ហើយត្រូវបានទទួលស្គាល់​ និងពេញនិយម ប្រើប្រាស់ពីប្រជាជនជប៉ុន និងប្រជាជន ក្នុងប្រទេសជឿនលឿនមួយចំនួន ដូចជាសហរដ្ឋអាមេរិក អូស្ត្រាលី កាណាដា និងក្នុងបណ្តាប្រទេសអាស៊ី​ បន្ទាប់ពីពួកគេមានប្រព័ន្ធភាពស៊ាំរឹងមំាល្អ និងមានអាយុវែង។ បេតាគ្លុឃែន 1,3-1,6 ពីពូជផ្សិតអាអុរិអូបាស៊ីឌៀម ជាប្រភេទចាហួយរាវទន់ល្មើយងាយស្រូបចូលរាងកាយ ក្នុងការប្រយុទ្ធជាមួយពពួកមេរោគឆ្លង និងការរលាក រ៉ាំរ៉ៃ ហើយសមជាមួយអ្នកជំងឺ ដូចជា ជំងឺអាល្លែកហ្ស៊ី​ ទឹកនោមផ្អែម​ ខ្លាញ់រុំសរសៃឈាម លើសឈាម និងជំងឺមហារីក។  អត្ថបទដោយ៖​​ លោកវេជ្ជបណ្ឌិត KAZUSHIGE IINUMA, PHD ប្រធានសមាគម​ការ​ពារជំងឺប្រព័ន្ធភាពស៊ាំនៅក្នុងប្រទេសជប៉ុន ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក

ចង់ដឹងទេថា សម្រាប់សប្តាហ៍ដំបូងនៃខែកក្កដានេះ តើអត្ថបទណាដែលត្រូវបានមិត្តអ្នកអានគាំទ្រច្រើនជាងគេ? តោះ! តាមដានជាមួយគ្នា…   1- កាលបរិច្ឆេទ និងមណ្ឌលប្រឡងចូលក្របខណ្ឌសុខាភិបាលចេញហើយ... ទីបំផុត បេក្ខភាពត្រៀមប្រឡងក្របខណ្ឌសុខាភិបាលឆ្នាំនេះអាចដឹងថាខ្លួននឹងត្រូវប្រឡងនៅថ្ងៃណា? ម៉ោងណា? មណ្ឌលណា? ហើយ តែសម្រាប់លេខបន្ទប់ និងតុ នឹងត្រូវចាំដល់ថ្ងៃទី…   2- ១០ អត្ថបទអំពីជំងឺមហារីកប្រភេទផ្សេងៗគ្នា អំពីជំងឺមហារីកផ្សេងៗពីគ្នាត្រូវបានប្រមូលផ្តុំគ្នានៅក្នុងអត្ថបទតែមួយដោយមានលីងច្រើន សម្រាប់សម្រួលដល់មិត្តអ្នកអានក្នុងការស្វែងយល់ទៅតាម ប្រធានបទដែលខ្លួនចាប់អារម្មណ៍…   3- សុខភាពផ្លូវចិត្ត និងពិការភាព ជាការលើកទឹកចិត្តដល់អ្នកដែលមានការពិបាកសម្រេចចិត្តក្នុងការទទួលយកអវៈយវៈសិប្បនិម្មិត អត្ថបទនេះមានបង្ហាញពីគុណសម្ប្តត្តិ និងផលវិជ្ជមានជាច្រើន រួមទាំងមានវីដេអូទៀតផង…

ចែករំលែក

កិច្ចសន្ទនាពាណិជ្ជកម្មដែលត្រូវបានសហការរៀបចំឡើងដោយ ផាកកាហ្វេ និង វិទ្យាស្ថានអភិវឌ្ឍន៍វិស័យអប់រំ ក៏ទើបតែត្រូវបានប្រារព្ធធ្វើឡើងនាថ្ងៃច័ន្ទ ទី៣ ខែកក្កដា កន្លងទៅថ្មីៗនេះនៅទីតាំងដដែល(ផាកកាហ្វេត្រសក់ផ្អែម) ដោយមានការអញ្ជើញចូលរួមពីសំណាក់បច្ចុប្បន្ន និងអនាគតសហគ្រិនជាច្រើនរូប។  គួរបញ្ជាក់ផងដែរថា សម្រាប់កិច្ចសន្ទនានៅក្នុងខែកក្កដាគឺផ្តោតទៅលើ «គន្លឹះជោគជ័យក្នុងការផ្តើមអាជីវកម្ម និងបញ្ហាប្រឈម» ដោយមានការអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសពីសំណាក់លោក Samdy S.Lok  អគ្គនាយកនៃ BNI Cambodia  និងជាថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមហ៊ុន Cam Freight Service  និងលោក Hong Leang Y អគ្គនាយកនៃក្រុមហ៊ុន Lotus Green Team ដោយមានការសម្របសម្រួលកម្មវិធីពីសំណាក់ លោក Bunroath Rith ប្រធានផ្នែកធនធានមនុស្សនៃក្រុមហ៊ុនផាកកាហ្វេ។ បញ្ហាប្រឈមចម្បងដែលជួបប្រទះញឹកញាប់ក្នុងពេលចាប់ផ្តើមអាជីវកម្ម និងដំណោះស្រាយក៏ត្រូវបានបកស្រាយ ក៏ដូចជាពិភាក្សារវាងវាគ្មិនកិត្តិយស ព្រមទាំងឆ្លើយតបទៅនឹងចម្ងល់នៃអ្នកចូលរួមស្តាប់គ្រប់រូប ដែលជាក់ស្តែងបង្ហាញឲ្យឃើញថា កម្មវិធីនេះជាផ្នែកមួយនៃការជួយទ្រទ្រង់ដល់ការចាប់ផ្តើមអាជីវកម្មនៅក្នុងប្រទេសកម្ពុជាយើង។ ជាថ្មីម្តងទៀត កម្មវិធីសន្ទនាក៏នឹងមានវត្តមានជាថ្មីម្តងទៀតជារៀងរាល់ខែ។ កុំភ្លេចតាមដានជាមួយគ្នា ថាតើសម្រាប់ខែបន្ទាប់នឹងផ្តោតទៅលើប្រធានបទអ្វី? មានវត្តមានវាគ្មិនកិត្តិយសពីខាងណាខ្លះ? 

ចែករំលែក

ពេលវេលាចេះតែដើរទៅមុខ ហើយថ្ងៃប្រឡងក៏ខិតជិតមកដល់ហើយ… ជឿជាក់ថាបេក្ខភាពជាច្រើនបាន និងកំពុងត្រៀមខ្លួនសម្រាប់ការប្រឡងនេះ… យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល (ខ្លឹមសារទាំងស្រុងនៅក្នុងរូបភាពខាងលើ) ចេញផ្សាយកាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៧នេះ បេក្ខភាពដែលកំពុងរឹងចាំយ៉ាងអន្ទះសា ក៏អាចទទួលបានជ្រាបអំពីកាលបរិច្ឆេទសំខាន់ គឺថ្ងៃប្រឡង និងថ្ងៃមើលឈ្មោះ ក៏ដូចជាលេខតុ ព្រមទាំងមណ្ឌលប្រឡងរបស់ខ្លួនផងដែរ។  ហេលស៍ថាម ក៏សូមជូនពរឲ្យបេក្ខជន និងបេក្ខនារីចូលរួមប្រឡងទាំងអស់មានសំណាងល្អ និងទទួលបានលទ្ធផលដូចចិត្តប្រាថ្នា... សម្រាប់ព័ត៌មានពីការជ្រើសរើស  ដំណឹងជ្រើសរើសមន្រ្តីរាជការក្នុងក្របខណ្ឌសុខាភិបាល លោកអ្នកអាចទាញយកវិញ្ញាសារបានតាមរយៈ វិញ្ញាសាប្រឡងក្របខណ្ឌសុខាភិបាលដែលបានចេញពីឆ្នាំមុន សម្រាប់ការចែករំលែកបទពិសោធន៍បន្ថែមពីអ្នកធ្លាប់បានប្រឡងជាប់ ក៏អាចអានតាមរយៈ ចង់ប្រលងក្របខណ្ឌពេទ្យឲ្យជាប់ទេ? / កុំភ្លេចចាប់អារម្មណ៍ពីយុទ្ធសាស្រ្តសុខាភិបាល​ និងសេវាសុខភាពប្រជាជន សម្រាប់អ្នកត្រៀមប្រឡងចូលក្របខណ្ឌពេទ្យ   / បេក្ខភាពត្រៀមប្រឡងក្របខណ្ឌសុខាភិបាលឆ្នាំនេះ គួរត្រៀមច្រើនទាក់ទងនឹងការបោះឆ្នោត សម្រាប់វិញ្ញាសាចំណេះដឹងទូទៅ ប្រភព ៖ ទំព័រហ្វេសប៊ុកអគ្គនាយកដ្ឋានរដ្ឋបាល-ហិរញ្ញវត្ថុនៃក្រសួងសុខាភិបាល

ចែករំលែក

នៅពេលដែលអ្នកមើលទៅក្នុងភ្នែករបស់អ្នក អ្នកអាចនឹងកំពុងតែព្យាយាមពិនិត្យរកមើលថាភ្នែករបស់អ្នកមានឡើងក្រហម ដែលអាចបង្កឡើង ដោយអាឡែកហ្សី ឬប្រហែលជាបណ្ដាលមកពីការដើរលេងដល់យប់ជ្រៅ។ ប៉ុន្តែនៅពេលដែលគ្រូពេទ្យមើលទៅកាន់ភ្នែករបស់អ្នក ពួកគេ អាចមើលឃើញច្រើនជាងការឡើងក្រហមទៅទៀត។ ភ្នែកអាចត្រូវបានស្គាល់ថាជាបង្អួចទៅកាន់ព្រលឹង ប៉ុន្តែភ្នែកក៏ជាបង្អួចដ៏ច្បាស់មួយទៅកាន់សុខភាពរបស់អ្នកដែរ ហើយព័ត៌មានដែលភ្នែករបស់អ្នកអាចផ្ដល់ឲ្យគ្រូពេទ្យ គឺពិតជាអស្ចារ្យណាស់។ មានលក្ខខ័ណ្ឌមួយចំនួនដែលបង្កជារោគសញ្ញាពេញរាងកាយរបស់អ្នក ខ្លះចេញនៅលើស្បែក ខ្លះទៀតនៅក្នុងមាត់ និងខ្លះទៀតគឺនៅក្នុងក្រចកដៃ ប៉ុន្តែ ភ្នែកគឺជាចំណុចមួយដែលបង្ហាញអំពីបញ្ហាសុខភាពយ៉ាងច្បាស់លាស់មួយ។ លោកវេជ្ជបណ្ឌិត Charles P. Wilkinson គឺជាអ្នកឯកទេសផ្នែករ៉េទីន និងជាអ្នកនាំពាក្យរបស់វិទ្យាស្ថានចក្ខុសាស្ត្រនៃសហរដ្ឋអាមេរិកបានថ្លែងថា «ការពិនិត្យមើលភ្នែកគឺជាបទពិសោធន៍ដ៏អស្ចារ្យមួយ ព្រោះថាវាគឺជាកន្លែងតែមួយគត់ដែលអ្នកអាចមើលឃើញសរសៃឈាម និងសរសៃអុបទិកដែលវាគឺជាផ្នែកមួយនៃខួរក្បាល»។ ជាមួយនឹងការមើលឃើញដ៏ច្រើនវាមានលក្ខខ័ណ្ឌច្រើនជាង ៣០ត្រូវបានបង្ហាញពីរោគសញ្ញានៅក្នុងភ្នែក។ ដូច្នេះហើយបានជាអ្នកឯកទេសផ្នែកជំងឺភ្នែក និងអ្នកពិនិត្យភ្នែកគឺច្រើនតែជាអ្នកទីមួយដែលបានកត់សម្គាល់ពីបញ្ហាទាំងនោះ។ ខាងក្រោមនេះ គឺជាភាពមិនប្រក្រតីមួយចំនួនដែលបង្ហាញក្នុងភ្នែករបស់អ្នក ហើយពេលខ្លះវាមានន័យថាអ្នកកំពុងតែប្រឈមនឹងបញ្ហាធ្ងន់ធ្ងរមួយហើយ។ 1. ស្នាមក្រហមដែលបង្កដោយការហូរឈាមកនៅក្នុងភ្នែក វាអាចជាសញ្ញានៃជំងឺទឹកនោមផ្អែម៖ វាគឺជាជំងឺដ៏គួរឲ្យភ័យខ្លាចមួយដែល CDC បានព្យាករណ៍ទុកថាមាន ៤០%នៃប្រជាជនអាមេរិកនឹងកើតជំងឺនេះ។ ប្រសិនបើជាតិស្ករក្នុងឈាមកើនឡើងខ្ពស់ពេកសរសៃឈាមចាប់ផ្ដើមស្ទះហើយហើម។ វាអាចបណ្ដាលឲ្យមានការបែកសរសៃឈាមតូចៗក្នុងស្រទាប់រ៉េទីន ហើយធ្វើឲ្យមានការហូរឈាម។ ប្រសិនបើគ្មានការព្យាបាលទេ វាអាចនាំឲ្យមានការខូចខាតនូវគំហើញឬពិការភ្នែកតែម្ដង។ 2. ភ្នែកឡើងក្រហមក៏អាចបណ្ដាលមកពីបញ្ហាដទៃទៀត ចាប់ពីការក្អកខ្លាំងរហូតដល់មានរោគសញ្ញាក្រហមភ្នែក ឬអាចមានការឆ្លងមេរោគផ្សិតជាដើម។ 3. រមាស់ ហើម ក្រហមភ្នែកគឺជារោគសញ្ញាទូទៅដែលជារឿយៗកើតមានលើអ្នកជំងឺអាឡែកហ្សី ហើយវាច្រើនតែបង្កឡើងដោយលំអងផ្កា ធូលី ឬរោមសត្វចិញ្ចឹម។ ថ្នាំដាក់ភ្នែកអាចជួយបាន ប្រសិនបើវាមានសារធាតុ Antihistamines ប៉ុន្តែមានថ្នាំដាក់ភ្នែកមួយចំនួនធ្វើឲ្យភ្នែកស្ងួត ដែលអាចធ្វើឲ្យបញ្ហាកាន់តែធ្ងន់ធ្ងរ។  4. ភ្នែកស្ងួត គឺជាផលប៉ះពាល់ដែលបណ្ដាលមកពីការប្រើប្រាស់កុំព្យូទ័រ និងថ្នាំមួយចំនួនដូចជា ថ្នាំងងុយដេក ថ្នាំបំបាត់ការឈឺចាប់ ឬថ្នាំប្រឆាំងជំងឺថប់បារម្ភជាដើម។ ជំងឺដែលបង្កឡើងដោយប្រព័ន្ធភាពស៊ាំក៏អាចបង្កឲ្យមានអាការៈស្ងួតភ្នែកនេះដែរ ជាពិសេសនោះគឺ Sjögren's syndrome ដែលវាទៅបំផ្លាញក្រពេញបញ្ចេញជាតិសំណើម ហើយវាច្រើនកើតលើស្រ្តីដែលមានវ័យចំណាស់។ 5. មនុស្សភាគច្រើនបាត់បង់សមត្ថភាពក្នុងការមើលអ្វីដែលជិតៗ នៅពេលដែលពួកគេចាស់ទៅដូចជាការមើលមីនុយអាហារនៅក្នុងភោជនីយដ្ឋានជាដើម ប៉ុន្តែការប្រើប្រាស់ថ្នាំមួយចំនួនដូចជា ថ្នាំប្រឆាំងជំងឺធ្លាក់ទឹកចិត្ត (Antidepressant) ថ្នាំប្រឆាំងនឹងអ៊ីស្តាមីន (Antihistamines­) និងថ្នាំបញ្ចុះទឹកនោម (Diuretics) អាចបង្កឲ្យមានលក្ខខ័ណ្ឌដែលគេហៅថា ការម៉្ញូបជិត (Presbyopia)។   6. ការមើលឃើញមិនច្បាស់អាចបណ្ដាលមកពីបញ្ហាជាច្រើន ប៉ុន្តែសម្រាប់អ្នកដែលមានជំងឺលើសសម្ពាធឈាមរួចមកហើយនោះ វាអាចជាសញ្ញាមួយដែលប្រាប់ឲ្យអ្នកទៅជួបគ្រូពេទ្យជាបន្ទាន់។ នៅពេលដែលគំហើញរបស់អ្នកប្រែជាស្រអាប់មិនច្បាស់ដោយសារតែផលប៉ះពាល់នៃការលើសសម្ពាធឈាម អ្នកត្រូវតែទទួលយកការព្យាបាលជាបន្ទាន់ ព្រោះថាអ្នកអាចប្រឈមនឹងការពិការភ្នែក និងបញ្ហាសុខភាពជាច្រើនទៀត។ 7. ការមើលឃើញចំណុច ឬពន្លឺភ្លាមៗអាចជាសញ្ញានៃការរហែកស្រទាប់រ៉េទីន។ អ្នកខ្លះធ្លាប់មានបទពិសោធន៍នឹងរោគសញ្ញាទាំងនេះដោយរួម​ជាមួយការឈឺក្បាលខ្លាំង ឬនៅពេលដែលពួកគេមានវ័យចាស់ទៅ។ ប៉ុន្តែការកើនឡើងនៃទំហំ និងចំនួននៃចំណុច ឬពន្លឺដែលអ្នកបានឃើញ គឺបង្កដោយការរហែកស្រទាប់រ៉េទីន ហើយអ្នកជំងឺប្រភេទត្រូវទទួលការព្យាបាលជាបន្ទាន់។ បើក្នុងករណីដែលមើលទៅឃើញពន្លឺហើយមានស្រមោលឬបាត់បង់គំហើញនៅខាងៗនោះ វាអាចបញ្ជាក់់ថាអ្នកមានដាច់ស្រទាប់រ៉េទីនហើយ។ 8. គ្រូពេទ្យខាងភ្នែកអាចជាអ្នកទីមួយដែលរកឃើញជំងឺមហារីកមួយចំនួន។ គ្រូពេទ្យភ្នែកអាចពិនិត្យរកមើលជំងឺមហារីកស្បែកប្រភេទ Melanoma ដែលជាប្រភេទមហារីកស្បែកដ៏កម្រមួយ ប៉ុន្តែជាធម្មតាយើងមិនអាចរកឃើញដោយការមើលកញ្ចក់ទេ។ លោកវេជ្ជបណ្ឌិត Wilkinson បាននិយាយថា ប្រសិនបើការបង្កដោយមូលហេតុផ្សេងទៀត ដែលមាននាំឲ្យសម្ពាធ ឬការឈឺចាប់នៅក្នុងភ្នែកគឺត្រូវបានទាត់ចោលនោះ គ្រូពេទ្យភ្នែកនឹងធ្វើការពិនិត្យស្វែងរកមើលថាតើវាអាចបណ្ដាលមកពីដុំសាច់ខួរក្បាល ឬយ៉ាងណា។ 9. កូលេស្តេរ៉ូលខ្ពស់អាចបង្កឲ្យមានរង្វង់ពណ៌សវិវឌ្ឍជុំវិញភ្នែក និងអាចនាំឲ្យមានដុំពកពណ៌លឿងលេចឡើងនៅលើត្របកភ្នែក។ អ្នកជំងឺដែលមានវ័យចំណាស់ក៏អាចមានការវិវឌ្ឍរង្វង់ពណ៌សស្រដៀងគ្នានេះដែរ ប៉ុន្តែក្នុងករណីខ្លះ វាអាចជាសញ្ញាដែលបញ្ជាក់ថាអ្នកគួរតែទៅឲ្យគ្រូពេទ្យពិនិត្យមើលបរិមាណកូលេស្តេរ៉ូលរបស់អ្នក។   លោក McGrann បាននិយាយថា ជំងឺមួយចំនួនធំបានឲ្យជារោគសញ្ញានៅក្នុងភ្នែក ដូច្នេះការទៅពិនិត្យមើលភ្នែកជារៀងរាល់ឆ្នាំ គឺមានសារៈសំខាន់ណាស់ ហើយវាចាំបាច់ណាស់សម្រាប់អ្នកដែលមានអាយុចាប់ពី៤០ឆ្នាំឡើងទៅ។   ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក

ការទទួលទានអាហារដែលមានសុខភាពល្អគឺជាការលំបាកណាស់ ដូច្នេះវាមិនមែនជារឿងភ្ញាក់ផ្អើលទេដែលមនុស្សជាច្រើនបានសាកល្បងផ្លូវកាត់មួយ ឬពីរដោយសង្ឃឹមថាពួកគេអាចទទួលបានលទ្ធផលឆាប់រហ័ស។ ប៉ុន្ដែការទទួលអាហារបំប៉នមួយចំនួនដើម្បីប៉ះប៉ូវបន្ថែមនោះ មិនមែនសុទ្ធតែមានប្រយោជន៍ទេ ហើយមួយចំនួនតូចក៏អាចមានគ្រោះថ្នាក់ផងដែរ។   ខណៈនេះ គេហទំព័រសុខភាព ហេលស៍ថាម សូមនាំអារម្មណ៍អ្នកមកក្រឡេកទៅមើលជំនឿដែលទាក់ទងនឹងអាថ៌កំបាំងនៃអាហារ និងអាហារូបត្ថម្ភមួយចំនួនដោយមានការបកស្រាយអមជាមួយនឹងវិទ្យាសាស្រ្តផងដែរ។   ជំនឿ៖ អ្នកគួរតែមានរបបអាហារដែលថេរ ការពិត៖ វាជាការប្រសើរណាស់ក្នុងការបំភ្លេចនូវការទទួលទានអាហារដែលមានសុខភាពល្អយូរៗម្ដង នេះបើតាមការបកស្រាយរបស់លោក Nichola Whitehead ជាអ្នកជំនាញខាងចំណីអាហារដែលបានទទួលការហ្វឹកហាត់នៅចក្រភពអង់គ្លេសបានប្រាប់ថា“វាគឺជាការប្រសើរក្នុងការទទួលទានច្រើនហួសកម្រិតម្ដងម្កាល។ ការទទួលទានហួសកម្រិតជារៀងរាល់ថ្ងៃនោះទេ ដែលធ្វើឱ្យកើនទម្ងន់នោះ”។ លោកបាននិយាយថាប្រសិនបើអ្នកបានប្តូរពីរបបអាហារដែលសម្បូរទៅដោយសាច់ក្រហម និងកាបូអ៊ីដ្រាតដែលបានកែច្នៃមកទទួលទានភាគច្រើនជាបន្លែ គ្រាប់ធញ្ញជាតិ និងប្រូតេអ៊ីនគ្មានខ្លាញ់ នោះអ្នកបានសម្រេចការងារបានមួយចំនួនធំរួចទៅហើយ។   ជំនឿ៖ ការរាប់កាឡួរី គឺជាវិធីដ៏ល្អបំផុតក្នុងការសម្រកទម្ងន់ ការពិត៖ ទោះបីជាការគណនាកាឡូរីអាចជាវិធីមួយដ៏មានប្រយោជន៍សម្រាប់ការសម្រកទម្ងន់ក៏ដោយក៏វាមិនមែនជាដំណោះស្រាយដ៏ល្អឥតខ្ចោះសម្រាប់ការទទួលទាននូវអាហារដែលផ្ដល់សុខភាពនោះទេ ជាពិសេសនោះ គឺនៅពេលដែលវាត្រូវបានប្រើដាច់ដោយឡែកពីគេ។ ការដាក់កំហិតទៅលើការទទួលទានកាឡូរីមិនត្រូវបានយកចិត្តទុកដាក់ទៅគ្រប់ទិដ្ឋភាពទាំងអស់នៃអាហារដែលជាតម្រូវការនៃរាងកាយអ្នកទេ ការទទួលទានអាហារគឺទាមទារឲ្យមានចាប់ពីប្រូតេអ៊ីន និងកាបូអ៊ីដ្រាតរហូតដល់វីតាមីន និងសារធាតុរ៉ែ។ ថ្វីត្បិតតែកាឡួរី គឺមានសារៈសំខាន់ក្នុងការសម្រក រក្សា ឬការឡើងទម្ងន់ក៏ដោយ ប៉ុន្តែពួកវាមិនមែនជាវិធីតែមួយគត់ដែលយើងគួរតែផ្ដោតសំខាន់លើទេ នៅពេលដែលយើងចង់ឲ្យសុខភាពយើងកាន់តែប្រសើរ។     ជំនឿ៖ ការទទួលទានអាហារដែលមានខ្លាញ់ទាបនឹងធ្វើឲ្យអ្នកបាត់បង់ជាតិខ្លាញ់ក្នុងខ្លួន ការពិត៖ ការទទួលទានរបបអាហារដែលមានជាតិខ្លាញ់ទាបមិនមែនមានន័យថាការបាត់បង់ទម្ងន់ទេ។ នៅក្នុងការសិក្សាស្រាវជ្រាវរយៈពេល ៨ឆ្នាំដែលមានការចូលរួមពីស្ត្រីចំនួន ៥០.០០០នាក់ហើយប្រហែលជាពាក់កណ្ដាលនៃអ្នកចូលរួមទាំងអស់ទទួលទានអាហារ ដែលមានជាតិខ្លាញ់ទាប ខណៈពេលដែលអ្នកដទៃទៀតបរិភោគធម្មតា។ អ្នកស្រាវជ្រាវបានរកឃើញថា ស្ត្រីដែលទទួលទានអាហារដែលមានជាតិខ្លាញ់ទាបមិនបានបន្ថយហានិភ័យនៃការកើតជំងឺមហារីកសុដន់ មហារីកពោះវៀនធំ ឬជំងឺបេះដូងនោះទេ។ ហើយពួកគេក៏មិនបានស្រកទម្ងន់ច្រើនដែរ។ ការណែនាំថ្មីមួយបានបង្ហាញថាខ្លាញ់ល្អដែលបានមកពីសណ្ដែក ត្រី និងផ្លែប័រគឺសុទ្ធតែល្អសម្រាប់សុខភាពអ្នក។ ដូច្នេះអ្នកគួរតែបន្ថែមវាចូលទៅក្នុងរបបអាហាររបស់អ្នកប្រសិនបើអ្នកមិនទាន់មានពួកវា។   ជំនឿ៖ ការលាងសំអាត និងការបន្សាបជាតិពុល គឺជាវិធីដ៏ល្អមួយក្នុងការចាប់ផ្ដើមរបបអាហារមួយ។ ការពិត៖ គ្មាននរណាម្នាក់ត្រូវការការបន្សាបជាតិពុលទេ។ លុះត្រាតែអ្នកពុលចំណីអាហារ រាងកាយអ្នកមានបំពាក់ជាមួយនឹងប្រព័ន្ធដ៏មានប្រសិទ្ធភាពមួយសម្រាប់លាងសម្អាតច្រោះយកសារធាតុពុលដែលអ្នកបានទទួលទាននោះចេញ។ វាត្រូវបានបង្កើតឡើងដោយសរីរាង្គពីរគឺ ថ្លើម និងតម្រងនោម។ តម្រងនោមរបស់យើងច្រោះឈាម និងនាំយកកាកសំណល់ពីអាហាររបស់យើង រីឯថ្លើមរបស់យើងវិញមាននាទីដំណើរការថ្នាំ និងបន្សាបសារធាតុពុលផ្សេងៗ ដែលយើងបានទទួលទាន។ សរីរាង្គទាំងពីរនេះរួមគ្នាគឺអាចធ្វើឲ្យរាងកាយយើងស្អាតតាមបែបធម្មជាតិ។   ជំនឿ៖ ការបន្ថែមអាហារបំប៉នទៅក្នុងផែនការសម្រកទម្ងន់របស់អ្នក គឺជាគំនិតល្អ ការពិត៖ ការសិក្សាស្រាវជ្រាវជាច្រើនបានបរាជ័យក្នុងការស្វែងរកភស្តុតាងដែលបញ្ជាក់ថាអាហារបំប៉នមានប្រយោជន៍ច្រើនចំពោះសុខភាព។ ផ្ទុយទៅវិញ ពួកវាខ្លះអាចផ្ដល់ផលអាក្រក់ចំពោះសុខភាព។ យោងតាមលោកសាស្ត្រាចារ្យ S. Bryn Austin ដែលលោកជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Harvard Medical School បានថ្លែងនៅក្នុងកិច្ចពិភាក្សាមួយដែលរៀបចំដោយសាលាសុខភាពសាធារណៈរបស់សាកលវិទ្យាល័យ Harvard T. H. Chan ថា “ប្រភេទអាហារបំប៉នដែលមានគ្រោះថ្នាក់បំផុតនោះគឺពពួកថ្នាំដែលមានទាក់ទងទៅនឹងការសម្រកទម្ងន់ ការលូតលាស់សាច់ដុំ និងថ្នាំពង្រឹងសមត្ថភាពផ្លូវភេទ”។   ជំនឿ៖ របបអាហារដែលល្អសម្រាប់មនុស្សម្នាក់គួរតែល្អសម្រាប់អ្នកគ្រប់គ្នាដែរ ការពិត៖ ពុំមានរាងកាយពីរដែលដូចគ្នាទេ ដូច្នេះវាក៏មិនមានរបបអាហារណាមួយដែលល្អបំផុតដែរ។ អ្វីៗគ្រប់យ៉ាងចាប់តាំងពីហ្សែនរបស់បុគ្គលម្នាក់ៗរហូតដល់ចំណង់ចំណូលចិត្តនៃរសជាតិរបស់ពួកគេ ហើយសូម្បីតែកាលវិភាគរបស់ពួកគេក៏អាចជះឥទ្ធិពលដល់ប្រភេទនៃផែនការទទួលទានអាហារសុខភាពដែលល្អសម្រាប់់ពួកគេដែរ។ ការសិក្សាបានបង្ហាញថាកត្តាសំខាន់បំផុតដែលត្រូវស្វែងរកក្នុងការទទួលទានអាហារដែលមានសុខភាពល្អ គឺជាទម្លាប់មួយដែលអ្នកអាចធ្វើបានជាប់លាប់។ វាមានន័យថា គឺជាការព្យាយាមសាកល្បងជម្រើសផ្សេងៗគ្នាមួយចំនួនរហូតដល់អ្នកអាចរកឃើញជម្រើសមួយដែលអ្នកចូលចិត្តហើយអ្នកអាចរក្សានូវទម្លាប់នោះបាន។   ជំនឿ៖ ផ្នែកសៗនៃស៊ុត គឺផ្ដល់នូវសុខភាពល្អជាងស៊ុតទាំងមូល ការពិត៖ មានអ្នកខ្លះហាក់ដូចជាព្យាយាមមិនទទួលទានស៊ុតទាំងមូល ដោយសារតែស៊ុតមានផ្ទុកកូលេស្តេរ៉ូលខ្ពស់ ប៉ុន្តែការសិក្សានាពេលថ្មីៗនេះបានបង្ហាញថា កូលេស្តេរ៉ូលដែលបានមកពីអាហាររបស់យើងមិនសូវមានឥទ្ធិពលទៅលើកម្រិតកូលេស្តេរ៉ូលក្នុងឈាមរបស់យើងទេ។ ការស្រាវជ្រាវចាស់ៗជាច្រើន ដែលបង្ហាញថាការទទួលទានកូលេស្តេរ៉ូល គឺមិនល្អសម្រាប់សុខភាពទេប៉ុន្ដែការពិសោធន៍នោះត្រូវបានតេស្តលើទន្សាយដែលជាសត្វមួយដែលមិនស៊ីសាច់ជាអាហារ។   ជំនឿ៖ ទឹកផ្លែឈើ គឺល្អហើយអាចជំនួសឲ្យអាហារបាន ការពិត៖ ខណៈពេលដែលទឹកផ្លែឈើមានផ្ទុកនូវវីតាមីនមួយចំនួន និងក្នុងករណីខ្លះវាមានផ្ទុកប្រូតេអ៊ីនបន្តិចបន្តួចប៉ុន្តែការស្រាវជ្រាវបានបង្ហាញថាវិធីដ៏ល្អបំផុតក្នុងការទទួលបាននូវសារធាតុចិញ្ចឹមទាំងនោះគឺតាមរយៈការទទួលទានរបបអាហារដែលមានតុល្យភាពមួយដែលមានបញ្ចូលទាំងបន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិ។ សំខាន់ជាងនេះទៅទៀត ទឹកផ្លែឈើបានយកជាតិសរសៃចេញដែលវាគឺជាធាតុផ្សំដ៏សំខាន់ដែលធ្វើឲ្យអ្នកមានអារម្មណ៏ថាឆ្អែតដល់អាហារបន្ទាប់។ នេះគឺជាមូលហេតុមួយដែលកាឡួរីដែលបានពីភេសជ្ជៈផ្អែមៗត្រូវបានចាត់ទុកថា “គ្មានកាឡូរី” ព្រោះថាពួកវាបានបង្កើនកម្រិតភាពឃ្លាននិងធ្វើឲ្យអារម្មណ៍ប្រែប្រួលហើយធ្វើឲ្យអ្នកមានកម្រិតថាមពលទាប។   ជំនឿ៖ អ្នកគួរតែចៀសវាងការទទួលទាន Monosodium Glutamate (MSG ឬប៊ីចេង) ការពិត៖ ប៊ីចេង គឺជាគ្រឿងផ្សំមួយដែលត្រូវបានបន្ថែមទៅក្នុងអាហារដើម្បីបង្កើនរសជាតិរបស់អាហារហើយវាពិតជាមានសុវត្ថិភាពក្នុងការទទួលទាន។ ជារឿយៗ MSG ត្រូវបានផ្សារភ្ជាប់ជាមួយនឹងរោគសញ្ញាមួយចំនួនដូចជា ការស្ពឹកនៅកញ្ចឹងក និងមានអារម្មណ៍ថាអស់កម្លាំង។ ការទទួលទានច្រើនពេកដោយមិនគិតពីបរិមាណនៃសារធាតុ MSG គឺជាកំហុសមួយ។   ជំនឿ៖ ការចំអិនអាហារក្នុងម៉ាស៊ីនអាំងសាច់ Microwave​ អាចបំផ្លាញសារធាតុចិញ្ចឹមរបស់អាហារ ការពិត៖ ការចំអិនអាហារក្នុងម៉ាស៊ីនអាំងសាច់គឺមិនបានធ្វើឲ្យបាត់បង់សារធាតុចិញ្ចឹមរបស់អាហារទេ។ Microwave ចំអិនអាហារដោយប្រើរលកថាមពលដែលធ្វើឲ្យម៉ូលេគុលក្នុងសាច់ញ័រយ៉ាងលឿន ហើយបង្កើនថាមពលទៅជាកម្ដៅ។ សារធាតុចិញ្ចឹមមួយចំនួនចាប់ផ្ដើមបែកចេញពីគ្នានៅពេលត្រូវកម្ដៅ មិនថាចំអិនក្នុងចង្ក្រាន ឡ ឬម៉ាស៊ីនអាំងសាច់ក៏ដោយ។ ប៉ុន្តែដោយសារតែការចំអិនអាហារនឹង Microwave ចំណាយពេលតិចជាងការចំអិនអាហារក្នុងឡ នោះការចំអិនអាហារក្នុង Microwave អាចរក្សាបរិមាណនៃវីតាមីនបានច្រើនដដែល។    ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក

ឱសថប្រឆាំងទីរ៉ូអ៊ីត (Antithyroid Drugs) ដែលជាពពួក Thionamides ត្រូវបានគេប្រើប្រាស់ជាញឹកញាប់សម្រាប់ព្យាបាលជំងឺប្រភេទ Hyperthyroidism។ សកម្មភាពរបស់ឱសថនេះ គឺទៅរារាំងនូវខ្សែចង្វាក់នៃការផលិតអ័រម៉ូននៅត្រង់ក្រពេញទីរ៉ូអ៊ីតផ្ទាល់ ដែលធ្វើឲ្យមានការថយចុះនូវអ័រម៉ូនពីរប្រភេទគឺ  thyroxine (T4) និង triiodothyronine (T3)។ ការប្រើប្រាស់ឱសថនេះត្រូវទាមទាររយៈពេលយ៉ាងតិច ៣សប្តាហ៍ ដើម្បីទទួលបាននូវប្រសិទ្ធភាព ដោយវាទៅរារាំងការផលិតអ័រម៉ូនថ្មីតែពុំបានទៅបំបាត់ចោលនូវអ័រម៉ូនដែលនៅក្នុងឈាមនោះទេ។ ដោយឡែកប្រសិនបើអ្នកមានការធ្វេសប្រហែសពុំបានប្រើប្រាស់ទៀងទាត់ វាអាចបណ្តាលឲ្យការផលិតអ័រម៉ូនវិលទៅរកការផលិតច្រើនខុសធម្មតាវិញ។   កម្រិតប្រើប្រាស់ (Dosage) ឱសថពពួក Thionamides ដែលគេប្រើប្រាស់គួរឲ្យកត់សម្គាល់មានដូចជា Propylthiouracil (PTU) Methimazole (Tapazole) ដែលត្រូវបានគេប្រើប្រាស់តាមកម្រិតផ្សេងគ្នា៖ • Propylthiouracil (PTU)៖ ត្រូវបានគេប្រើប្រាស់ជាចម្បងចំពោះស្រ្តីដែលមានផ្ទៃពោះ ដែលអាចកាត់បន្ថយនូវហានិភ័យដែលអាចឆ្លងដល់ទារក។ កម្រិតប្រើប្រាស់ប្រចាំថ្ងៃអាចប្រែប្រួលពី ១០០ ទៅ ៦០០មីលីក្រាមដែលការលេបត្រូវឃ្លាតពីគ្នាម្តងរយៈពេល ៨ ម៉ោង។  • Methimazole (Tapazole)៖ ឱសថអាចមានកម្រិតពី ៥ ទៅ ១០ មីលីក្រាមក្នុងមួយគ្រាប់ ហើយសម្រាប់ការប្រើប្រាស់អាចឡើងដល់ ៣ ដងក្នុងមួយថ្ងៃទៅតាមកម្រិតថ្នាំដែលអ្នកត្រូវបានផ្តល់ឲ្យប្រើប្រាស់។   ផលវិបាករបស់ឱសថ • ផលពិបាកកម្រិតស្រាល៖ កន្ទួលរមាស់ ឈឺសន្លាក់ និងហើម គ្រុនក្តៅ  អាចមានអាការៈចង្អោរ និងក្អួត។  • ផលវិបាកកម្រិតធ្ងន់ដែលអាចកើតឡើងដោយកម្រ៖  - ថយចុះនៃការផលិតគ្រាប់ឈាមស (Agra-nulocytosis) - ខូចមុខងារថ្លើម - ខួរឆ្អឹងបាត់បង់សមត្ថភាពផលិតគ្រាប់ឈាម  - រលាកសរសៃឈាម (vasculitis)។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក

បុរសហាក់ដូចជាមើលពីខាងក្រៅទៅរឹងមាំជាងស្រ្តី ប៉ុន្តែចំពោះបញ្ហាសុខភាពខាងក្នុងវិញ ពិតជាមិនអាចធ្វើការប្រៀបធៀបទេ ហើយទាំងនេះគឺជាហេតុផលខ្លះៗ ដែលកើតមានជាក់ស្តែង។   • ញ៉ាំលឿនពេក ឬមិនញ៉ាំតែម្តងចំពោះអាហារពេលព្រឹក ជាពិសេស ដោយសារមានលេសថាប្រញាប់ ឬការរវល់ជាដើម ហើយថែមទាំងឧស្សាហ៍ញ៉ាំអាហារ ខាងក្រៅផង កាន់តែមិនអាចធានាបាន។   • ហាក់ដូចជាប្រពៃណីរបស់បុរសៗ នៅពេលដែលជួបជុំគ្នាទៅហើយ តែផលប៉ះពាល់យូរអង្វែងរបស់គ្រឿងស្រវឹងពិតជាធ្ងន់ធ្ងរ រីឯផលប៉ះពាល់ភ្លាមៗនោះ គឺបញ្ហាគ្រោះថ្នាក់ដោយយថាហេតុផ្សេងៗ។   • ទម្លាប់មិនល្អមួយចំនួន ដូចជាការជួបជុំដល់យប់ៗ ការមើលបាល់ដាច់យប់ លេងហ្គេម ក៏ដូចជាបញ្ហាទំនួលខុសត្រូវមួយចំនួន ដូចជាការងារ ការសិក្សា និងគ្រួសារ សុទ្ធតែធ្វើឲ្យជះឥទ្ធិពលដល់ការបែងចែកពេលវេលាសម្រាប់សម្រាករបស់គេយ៉ាងខ្លាំង។   • ដោយសារការចាត់ទុកថាការងារផ្ទះមិនមែនជាបន្ទុករបស់ខ្លួន ឬក៏មមាញឹកនឹងការងារផ្សេងៗ ធ្វើឲ្យបុរសភាគច្រើនសុខចិត្តបន្សាំនឹងការរស់នៅមិនសូវ មានអនាម័យ ដែលអាចឲ្យប្រឈមនឹងជំងឺយ៉ាងងាយ។   • សកម្មភាពនេះហាក់មានការកាត់បន្ថយជាច្រើន តែក៏មិនទាំងស្រុង ចំពោះមនុស្សប្រុសពិសេសវ័យចំណាស់បន្តិច ដោយមានលេសថា​ពិបាកផ្តាច់ ឬក៏ក្មេងទើបនឹងធំមួយចំនួន ដែលចង់ចេះ ចង់ដឹង ដែលពួកគេទាំងនេះសុទ្ធតែប្រឈមមុខនឹងហានិភ័យនៃជំងឺធ្ងន់ធ្ងរជាច្រើន។   • មិនខ្លាចនឹងប្រថុយថាន ជាធម្មជាតិរបស់បុរសជាច្រើន ហើយរួមផ្សំនឹងការមិនអើពើនឹងបញ្ហាសុខភាពបន្តិចបន្តួចរបស់ខ្លួនផង ធ្វើឲ្យប្រឈមមុខនឹងបញ្ហា​ នៅពេលក្រោយយ៉ាងងាយ។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។  

ចែករំលែក

ការប្រែប្រួលជាច្រើននឹងអាចកើតមានឡើង កំឡុងពេលដ៏សប្បាយរីករាយនៃការពពោះ។ ក្នុងនោះដែរ ការឡើងទម្ងន់ជាកង្វល់ចម្បងមួយ ក្នុងចំណោមបញ្ហា ផ្សេងទៀតនៃការមានផ្ទៃពោះ ហើយប្រសិនអ្នកមានបញ្ហាលើសទម្ងន់មុនពេលមានផ្ទៃពោះ អ្នកកាន់តែត្រូវទាមទារឲ្យមានការគ្រប់គ្រងបញ្ហាទម្ងន់នោះឲ្យបានល្អ ដើម្បីទទួលបានការពពោះ ដែលមានសុខភាពរឹងមាំ។ តើក្នុងលក្ខខណ្ឌណាដែលអ្នកមានបញ្ហាលើសទម្ងន់? ជាទូទៅអ្នកនឹងអាចឡើងទម្ងន់ ពី ១១ ទៅ ១៧គីឡូក្រាម ក្នុងពេលពពោះ ប្រសិនអ្នកមិនមានបញ្ហាលើសទម្ងន់ ហើយសម្រាប់អ្នកដែលមានបញ្ហាលើសទម្ងន់ស្រាប់ ជាទូទៅអ្នកអាចឡើងទម្ងន់ត្រឹម ៧ ទៅ ១១គីឡូក្រាមប៉ុណ្ណោះ ពេលមានផ្ទៃពោះ។ ដូច្នេះ ការលើស ឬខ្វះ គឺវាប្រែប្រួលទៅនឹងទម្ងន់ធម្មតារបស់អ្នក ជាហេតុទាមទារឲ្យមានការយកចិត្តទុកដាក់តាមដាន និងគ្រប់គ្រងទម្ងន់ឲ្យមានស្ថេរភាព ដែលក្នុងនោះ ការហាត់ប្រាណ ត្រូវបានចាត់ទុកជាជម្រើសដ៏ល្អ ក្នុងការផ្តល់អត្ថប្រយោជន៍ជាច្រើន ហើយវារួមបញ្ចូលនូវប្រភេទកីឡាជាច្រើនដែលអ្នកអាចធ្វើការហាត់នៅក្នុងផ្ទះ ឬតាមក្លឹបហាត់ប្រាណនានា។ លំហាត់ប្រាណ សម្រាប់អ្នកមានផ្ទៃពោះ អ្នកឯកទេសផ្នែកសម្ភព តែងតែណែនាំឲ្យស្រ្តីមានផ្ទៃពោះ ធ្វើលំហាត់ប្រាណយ៉ាងហោចណាស់ចន្លោះពី ១៥នាទី ទៅ ៣០នាទី រៀងរាល់ថ្ងៃ ឬ ៥ថ្ងៃក្នុងមួយអាទិត្យ ចំណែកជម្រើសលំហាត់ប្រាណដែលត្រូវបានណែនាំ មានដូចជា៖ • កីឡាហែលទឹក៖ ការហែលទឹក ជាជម្រើសដ៏ល្អសម្រាប់អ្នកមានផ្ទៃពោះ ពីព្រោះនៅក្នុងទឹក អាចជួយទប់ទម្ងន់របស់អ្នក ដែលធ្វើឲ្យអ្នកមានអារម្មណ៍ស្រាលខ្លួន ដែលនឹងធ្វើឲ្យដំណើរការនៃលំហាត់ប្រាណប្រព្រឹត្តទៅបានរលូន។​ លំហាត់ប្រាណនេះផងដែរក៏ជួយសម្រួលនូវអាការៈក្អួតចង្អោរ និងកាត់បន្ថយការហើមកជើង។   • លំហាត់ប្រាណបែបរាំ៖ អ្នកអាចចាក់ភ្លេងតិចៗដើម្បីធ្វើចលនាជាការរាំក្នុងផ្ទះ ឬចូលរួមថ្នាក់រាំជាមួយអ្នកម្តាយដទៃទៀត ដែលមិនត្រឹមតែជួយថែរក្សាទម្ងន់ វាក៏អាចធ្វើឲ្យចង្វាក់បេះដូងរបស់អ្នកដើរបានស្រួលផងដែរ។ • ធាក់កង់ក្នុងផ្ទះ៖ ប្រសិនបើមានកង់ចាស់ៗនៅផ្ទះ អ្នកគួរតែកែច្នៃវាឲ្យអស់ពីលទ្ធភាព ដែលជាឧបករណ៍សម្រាប់ហាត់ប្រាណស័ក្ដិសមបំផុត ចំពោះស្រ្តីមានផ្ទៃពោះ ក្នុងការធ្វើលំហាត់ប្រាណ ដោយគ្រាន់តែធ្វើចលនាជើងធាក់  ហើយមិនចាំបាច់បារម្ភពីការមានគ្រោះថ្នាក់ ដូចទៅនឹងការជិះកង់ នៅខាងក្រៅតាមទីសារធារណៈនោះទេ។ • កីឡាយោគៈ៖ ក្រៅពីចលនាលំហាត់ប្រាណដែលនឹងអាចជួយអ្នកគ្រប់គ្រងការលើសទម្ងន់នោះ កីឡាយោគៈក៏អាចឲ្យអ្នកហ្វឹកហាត់ពីរបៀបដកដង្ហើម ដែលត្រូវការចាំបាច់ខ្លាំងបំផុតនៅពេលសម្រាលផងដែរ។ អត្ថប្រយោជន៍នៃលំហាត់ប្រាណលំហាត់ប្រាណ ជាចំណែកជួយពង្រឹងនូវកម្លាំងសាច់ដុំ ដើម្បីទ្រាំទ្រ ទៅនឹងទម្ងន់របស់កូន ក៏ដូចជាធ្វើឲ្យប្រសើរឡើងនូវសរសៃឈាមបេះដូង អាចជួយសម្រួលដល់អ្នក ក្នុងការបំពេញការងារប្រចាំថ្ងៃ នៅត្រីមាសទី ៣ នៃការមានផ្ទៃពោះ។ ការហាត់ប្រាណ ធ្វើឲ្យអ្នកមានភាពរហ័សរហួន ដែលអ្នកនឹងអាចមានភាពងាយស្រួលក្នុងការរក្សា និងគ្រប់គ្រងទម្ងន់របស់អ្នកឲ្យមានស្ថេរភាព ជាពិសេស វាក៏អាចជួយកាត់បន្ថយនូវហានិភ័យនៃការកើតជំងឺក្រឡាភ្លើង និងជំងឺទឹកនោមផ្អែមផងដែរ។ ត្រូវចាំថា អ្នកត្រូវជ្រើសរើសអ្វីដែលអ្នកចូលចិត្តធ្វើ នោះវានឹងជាកម្លាំងចិត្តដ៏ខ្លាំងក្លា សម្រាប់ការហាត់ប្រាណកំឡុងពេលមានផ្ទៃពោះ។ យ៉ាងណាមិញ អ្នកក៏គួរសង្កេតមើលពីសុខភាពខ្លួនឯង ក្នុងករណី ប្រទះនឹងបញ្ហាផ្សេងៗកំឡុងពេលហាត់ ឬក៏អាចសុំយោបល់ពីអ្នកជំនាញ ដើម្បីទទួលបានការហាត់ប្រាណប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក

និយមន័យ Emphysema ជាជំងឺដែលបង្កឡើងដោយការខូចទៅលើជញ្ជាំងនៃកូនថង់សួត តាមរយៈការរលាករយៈពេលយូរ ដែលបណ្តាលឲ្យកូនថង់សួតរលាយចូលគ្នា ក្លាយជាថង់ខ្យល់រីកធំជាប់ជាប្រចាំ (Permanent enlargement of the air space) ជាហេតុធ្វើឲ្យសួតបាត់បង់សមត្ថភាព ក្នុងការផ្លាស់ប្ដូរខ្យល់នៅត្រង់កន្លែងខូច (Dead space)។ ក្នុងករណីដែលមាន Dead space ច្រើនកន្លែងក្នុងសាច់សួត វានឹងបណ្ដាលឲ្យ អ្នកជំងឺជួបប្រទះនូវវិបត្តិក្នុងការដកដង្ហើម  ឬហៅថា  “respiratory insufficiency”។   មូលហេតុ ជំងឺនេះជាទូទៅវាបង្កឡើងដោយសារផ្សែងបារី ព្រោះថាផ្សែងបារីមានផ្ទុកនូវសារធាតុដែលធ្វើឲ្យកូនថង់ ខ្យល់រលាក។ កូនថង់ខ្យល់ទទួលនូវរងឥទ្ធិពល​ នៃសារធាតុនេះ បន្តិចម្តងៗយូរឆ្នាំ ក៏នាំឲ្យមានការរលាយចូលគ្នា ហើយភាគច្រើនយើងតែងជួបជំងឺនេះនៅលើមនុស្សដែលមានអាយុចាប់ពី៤០ឆ្នាំឡើងទៅ។ មួយវិញទៀត ជំងឺនេះក៏ស្ថិតនៅក្នុងប្រភេទជំងឺដែលកើតមានពីកំណើតដោយកង្វះសារធាតុអង់ស៊ីមម្យ៉ាងហៅថា Alpha1anti-trypsin ដែលជាសារធាតុប្រឆាំងការរលាក។   ក្រៅពីកត្តាចម្បងទាំងពីរនេះ ការរស់នៅក្នុងបរិយាកាសដែលពោរពេញទៅដោយសារជាតិពុល ឬសម្បូរដោយឧស្ម័នកាបូនម៉ូណូអុកស៊ីត (CO) ក៏ជាកត្តាជម្រុញ ឲ្យមានការកើតឡើងនៃជំងឺនេះផងដែរ។ មិនតែប៉ុណ្ណោះ យើងក៏ឃើញមានការកើតឡើងនៃ Emphysemaទៅលើអ្នកធ្លាប់កើតជំងឺរបេង ដោយសារ មានការបន្សល់ទុកនូវសម្លាកនៅលើសាច់សួត ដែលបានរាតត្បាតដោយមេរោគរបេង ហើយមិនបានសះជិតល្អទៅវិញ នាំឲ្យកូនថង់ខ្យល់ត្រង់កន្លែងនោះ មិនអាចផ្លាស់ប្តូរខ្យល់ បានក៏បណ្តាលឲ្យទៅជា Emphysema។ រោគសញ្ញា ជាទូទៅអ្នកកើតជំងឺនេះក្នុងជំហានដំបូង ពុំមានជារោគសញ្ញាច្បាស់លាស់ណាមួយគួរឲ្យកត់សម្គាល់នោះទេ ដោយភាគច្រើនអ្នកជំងឺគ្រាន់តែមានអាការៈ ឆាប់ហត់តែប៉ុណ្ណោះ គួបផ្សំទៅនឹងវ័យរបស់អ្នកជំងឺទៀតនោះ នាំឲ្យអ្នកជំងឺមិនអើពើទៅលើរោគសញ្ញានេះឡើយ។ ប៉ុន្តែការហត់នេះ នឹងវិវឌ្ឍកាន់តែធ្ងន់ទៅៗ រួមជាមួយរោគសញ្ញាដទៃទៀត ដូចជា ក្អក និងជំងឺក្លាយរោគផ្សេងទៀត ជាពិសេសជំងឺផ្តាសាយ ដែលធ្វើឲ្យអ្នកជំងឺកាន់តែមានសភាពធ្ងន់ធ្ងរ នឹងឈានដល់ ការប្រឹក្សា​ រួមជាមួយការព្យាបាល ពីគ្រូពេទ្យជំនាញ។ ការធ្វើរោគវិនិច្ឆ័យ ការធ្វើរោគវិនិច្ឆ័យទៅលើអ្នកជំងឺ Emphysema ត្រូវពឹងផ្អែកទៅលើចំណុច២ធំៗគឺ៖ ការពិនិត្យលើរាងកាយ (PE) និងធ្វើការថតសួត (Imagery) ដោយនៅក្នុងដំណាក់កាលដំបូងនៃជំងឺ Emphysema ការពិនិត្យទៅលើរាងកាយពុំត្រូវបានរកឃើញសញ្ញាជាក់លាក់ណាមួយទេ ព្រោះថានៅក្នុងដំណាក់កាលនេះ អ្នកជំងឺ អាចនឹងគ្មានរោគសញ្ញា ឬមានសញ្ញាក្នុងការពិបាកដកដង្ហើមតិចតួច។ ចំណែកឯអ្នកជំងឺដែលនៅក្នុង ដំណាក់កាលធ្ងន់ធ្ងរ យើងអាចឃើញមានអាការៈមួយចំនួនដូចជា៖ -​​ស្គមស្គាំងលេចចេញឆ្អឹងជំនីរ -​យកដៃទប់ទ្រូង ឬឱបក្បាលជង្គង់ -​ជិតសាច់ដុំចន្លោះឆ្អឹងជំនីរ (Chest drawing) -​មិនស្វាយមុខស្វាយមាត់ទោះបីជាមានការលំបាកក្នុងការដកដង្ហើម (pink puffer sign) -​ដកដង្ហើមធ្វើមាត់ស្រួច (Pursed lip breathing)ដោយដកដង្ហើមចេញចូលវែងៗ ហើយដង្ហើមចេញវែងជាងដង្ហើមចូល -​សួតខាងឈឺមានសភាពប៉ោងជាងសួតមិនឈឺ -​ស្តាប់ឮសូរសម្លេងដូចគេហួច (Wheezing) ក្នុងករណី Emphysema តូចល្មម ឬស្ដាប់ឮសូរសំឡេងពេលដកដង្ហើមចូលមិនសូវច្បាស់ បើធៀបជាមួយនឹងសួតមិនឈឺ ក្នុងករណីមាន Emphysema ទំហំធំ -​គោះឮសូរសំឡេងខ្ទរខ្លាំង ដូចមានខ្យល់ក្នុងប្រអប់ទ្រូង (Hyperesonance) -​ចំពោះរូបភាព X-ray លើការថតសួតយើងឃើញកូនថង់ខ្យល់ដែលទំហំរបស់វាប្រែប្រួលទៅ តាមកម្រិតធ្ងន់ធ្ងរនៃជំងឺ។ ការព្យាបាល ជំងឺនេះពុំអាចធ្វើការព្យាបាលឲ្យជាដាច់នោះទេ ដោយយើងធ្វើការព្យាបាលដើម្បីទប់ស្កាត់ការវិវឌ្ឍទៅមុខនៃជំងឺនេះតែប៉ុណ្ណោះ ដោយធ្វើការចាក់ Alpha antitrypsin ម្តងក្នុង១សប្តាហ៍រហូតទាល់តែគ្រប់ចំនួន ចំពោះអ្នកជំងឺដែលកង្វះអង់ស៊ីមនេះ។ ក្រោយពីជាជំងឺរបេង ឬអ្នកធ្លាប់ប៉ះពាល់នឹងផ្សែងបារី ត្រូវបញ្ឈប់កាជក់បារី ឬ ចៀសវាងផ្សែងបារី និងធ្វើការតាមដានតាមរយៈ X-Ray ឬ CT-Scan និងធ្វើតេស្តទៅលើមុខងារនៃសួត (Pulmonary function test) ទៅលើអ្នកកើតមាន Emphysema។ យើងត្រូវធ្វើការសង្រ្គោះបន្ទាន់ទៅលើអ្នកជំងឺ នៅពេលដែលអ្នកជំងឺមាន៖ -​ការចម្លងរោគ (Infection) ដោយគួបផ្សំនឹងការប្រើប្រាស់ថ្នាំផ្សះ -​ការធ្លាយ Emphysema ដែលនាំឲ្យមានខ្យល់ក្នុងសាច់សួត (pneumothorax) -​ទំហំនៃ Emphysema ធំហួសប្រមាណ ដែលចាំបាច់ត្រូវទទួលយកការវះកាត់​ និងតាមដានក្នុងរយៈពេល ៦ខែម្តង ដើម្បីការពារការលាប់ឡើងវិញ។ ផលវិបាក ក្នុងករណីដែលអ្នកជំងឺមិនបានទទួលការព្យាបាលត្រឹមត្រូវ នោះអ្នកជំងឺនឹងជួបប្រទះផលវិបាកដែលគំរាមកំហែងដល់អាយុជីវិតដូចជា ការឆ្លងរោគកម្រិតធ្ងន់ និងការវិវឌ្ឍយ៉ាងធ្ងន់ធ្ងរក្នុងការរលាយចូលគ្នានៃកូនថង់សួត ដែលនាំឲ្យសួតបាត់បង់សមត្ថភាពក្នុងការបំពេញមុខងាររបស់ខ្លួនព្រមទាំងមានការសង្កត់ទៅលើ សរសៃឈាម ដែលនាំឲ្យប៉ះពាល់ដល់បេះដូង និងស្ដែងឡើងជាជំងឺខូចបេះដូងខាងស្តាំ។   អត្ថបទដោយ៖ លោកវេជ្ជបណ្ឌិត ស៊ីន ឈុនអ៊ីម​ ជាវេជ្ជបណ្ឌិតនៅអគារជំងឺសួតនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក

Vitafoods Asia, the only event dedicated to the nutraceutical, functional food and beverages, and dietary supplement industries in Asia, today announces the agenda for its 2017 Conference Programme. Now into its seventh edition, the highly-anticipated industry event will take place in Singapore for the first time from 5 – 6 September, in the Sands Expo and Convention Centre at Marina Bay Sands. This year, the conference programme differs from its usual format, as it will instead be divided into two segments: high-level Masterclasses and a Digestive Health & Microbiome Summit. This new approach was specifically developed to more accurately meet and exceed the unique needs and business objectives of industry visitors. Chris Lee, Managing Director, Global Health & Nutrition Network, said, “The motivation behind tailoring the conference programme is to allow for focused education, effective networking, and added flexibility. Under the new format, each platform will have a clear objective, while addressing key challenges within Asia’s nutraceutical, supplement, and functional food industry. This way, we hope to offer conference attendees a better experience with content that is more streamlined, while allowing them sufficient time to attend the main exhibition.” Four Masterclasses, One Summit The Vitafoods Asia Conference 2017 will present an impressive panel of global industry experts from countries such as Australia, Germany, Sweden, Thailand, The Netherlands, and USA, across various segments and job functions. The power-packed conference agenda will feature four masterclasses held across the two-day event, and a full-day Digestive Health & Microbiome Summit. Speakers confirmed to date comprise senior industry figures, leading academics of renowned institutes, and representatives from distinguished companies and industry associations. Organisations presenting at the event include Euromonitor, Japanese Society of Anti-Ageing Nutrition, Lifesciences Asia Pacific Network (LAN), National University of Singapore, National Yang-Ming University, Newcastle University International Singapore, Singapore Institute for Clinical Sciences and Clinical Nutrition Research Centre at A*STAR, and the U.S. Food and Drug Administration.  Vitafoods Asia 2017 Conference Programme Overview Format Date Topic Masterclasses 5-Sep Marketing Strategies Masterclass 5-Sep Focus on China: Market Access Masterclass 6-Sep Market Trends & Consumer Insights Masterclass 6-Sep Regulation & Ingredient Registration Masterclass Summit 5-Sep Digestive Health & Microbiome Summit   Marketers looking to gain a cohesive understanding of how to optimize a successful path to market success, develop a campaign for every budget, and translate science into end-user benefits should attend the Marketing Strategies Masterclass. Those looking to uncover the potential of the China nutraceutical market through understanding the regulatory framework, restrictions, and how to achieve successful business growth can look forward to the Focus on China: Market Access Masterclass. Separately, the Market Trends & Consumer Insights Masterclass will cover in detail topics such as global nutraceutical trends driving sales in the Asia Pacific region, growth prospects across developed and emerging markets, and comparative consumer analysis on future pockets for growth within the region. Finally, through the Regulation & Ingredient Registration Masterclass, delegates can gain insights into the different nutritional requirements and market entry procedures in Southeast Asia, as well as the roadmap for bringing new food ingredients on the EU market. Attendees will also hear from leading industry lawyers on topical regulatory and legal updates. Affecting the overall health of consumers of all age groups, digestive health is considered one of the fastest-growing sectors within the global nutraceutical industry. Vitafoods Asia’s Digestive Health & Microbiome Summit, produced with the support of the International Probiotics Association, will shed light on the potential of this burgeoning market. Topics covered include the latest R&D and innovation within Asia’s digestive health market, new product development, gut microbiota, probiotics and prebiotics, and GI health. Participants will also get the opportunity to find out more about the Asian Microbiome Project, and learn to optimise their product development strategies with results from the project. In addition to the speakers’ presentations, the Summit will also include three engaging panel discussions featuring selected experts, as they explore various digestive health-related topics. The full programme and speakers list for the Vitafoods Asia Conference 2017 is now available on www.vitafoodsasia.com/conference. Early bird rates are valid from now until 21 July 2017. Brand-New Presentation Theatres Within the Vitafoods Asia expo, visitors will be able to embark on their learning journey with the addition of two brand-new presentation theatres this year. The Vitafoods Asia Innovation Theatre is a two-day content programme that is fully dedicated to looking ahead within the Asian nutraceutical and functional nutrition industry. It aims to provide an exploration of how the industry will develop in the coming years, while identifying core areas of growth and outlining the path to success. Presentations are grouped into core categories, including Open Innovation, Personalised Nutrition, and New Technology. Visitors seeking specific products and services can look forward to presentations by industry experts and new exhibitors, including a New Exhibitor Hour segment. Separately, the Vitafoods Asia Life Stages Theatre is specially designed to focus on the specific nutrition requirements needed throughout the stages of a person’s life. It will also include sessions focusing on regulatory guidance and marketing strategies that are of relevance to the various life stages. The Life Stages Theatre will feature 3 core themes – Infant & Maternal Health, Adult Health, and Healthy Ageing. Both the Innovation Theatre and Life Stages Theatre are free-to-attend for all visitors. More information on the sessions is available on www.vitafoodsasia.com/attractions. For more information on Vitafoods Asia, visit www.vitafoodsasia.com. Connect with Vitafoods Asia on: Facebook : https://www.facebook.com/vitafoodsasia LinkedIn : https://www.linkedin.com/grp/home?gid=7431442 Twitter :  https://twitter.com/vitafoodsasia About Vitafoods Asia Vitafoods Asia is part of Informa Exhibitions’ Global Health & Nutrition Network (GHNN), which brings together a portfolio of events, digital media and publishing for marketers, manufacturers and formulators of nutrition and dietary supplements, healthy foods/beverages and personal care products. GHNN’s events include Vitafoods Europe, Vitafoods Asia, SupplySide West and SupplySide East. Natural Products INSIDER is the global media brand covering healthy ingredients and finished applications. Vitafoods Insights offers online content and a series of topic-specific digital magazines that bring highlights of the Vitafoods events to a global audience. SupplySide West & Vitafoods Global Storefronts offers a new online environment where ingredient buyers and product developers can find and connect with the suppliers and solutions they need, all year long.   For more information, visit www.informaglobalhealth.com. Informa’s Global Exhibitions Division organises transaction-oriented exhibitions and trade shows, which provide buyers and sellers across different industries and communities with a powerful platform to meet face-to-face, build relationships and conduct business. Informa has a portfolio of more than 150 exhibitions, serving a number of core verticals, including Health & Nutrition, Beauty, Property & Construction and Pop Culture.

ចែករំលែក

យោងតាមសេចក្តីប្រកាសរបស់ របស់មន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត បានឲ្យដឹងថា​ ផ្នែកទន្តវទនសាស្រ្តនៃ មន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀតនឹងផ្តល់ជូន៖ កម្មវិធី៖ ការពិគ្រោះ ពិនិត្យ ដក និងប៉ះធ្មេញ តម្លៃ៖ ដោយមិនគិតថ្លៃ ទីតាំង៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត កាលបរិច្ឆេទ៖ ចាប់ពីថ្ងៃទី ០៣​ ដល់ ទី០៧ ខែកក្កដា ឆ្នាំ២០១៧ Credit : ទំព័រហ្វេសប៊ុក មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

ចែករំលែក
Top