- Jul 11, 2017 |
- 8 ឆ្នាំមុន |
- 3.1K មើល
ការគេងស្រមុក និងការស្ទះដង្ហើមពេលគេង
ការគេងស្រមុក និងការស្ទះដង្ហើមពេលគេង ការគេងស្រមុករបស់អ្នកអាចបំបាត់បាន ១០០% តើការគេងស្រមុក និងស្ទះដង្ហើមពេលគេងបណ្តាលមកពីអ្វី? ការគេងស្រមុក (snoring) គឺជាសម្លេងរំខានដែលកើតឡើងពេលគេងលក់។សម្លេងនេះកើតឡើងពីអណ្តាត ក្រអូមទន់ ក្រឡើត សម្រាកហើយធ្លាក់នៅត្បៀតបំពង់ខ្យល់រួមផ្សំនឹងទឹកក្នុងបំពង់ក និងខ្យល់ដង្ហើមចេញចូលតាមផ្លូវដ៏តូចចង្អៀតនេះបានបង្កើតជាសម្លេងស្រមុកឡើង។ ការស្ទះដង្ហើមពេលគេង (sleep apnea) គឺជាដំណាក់កាលកើតបន្តពីស្រមុក ប៉ុន្តែមានសភាពធ្ងន់ធ្ងរជាងស្រមុក ដោយបំពង់ខ្យល់ត្រូវបានបិទជិត គ្មានខ្យល់ដង្ហើមចេញចូល និងគ្មានសំលេង។ ការស្ទះដង្ហើមនេះកើតឡើងជាច្រើនដងក្នុងមួយយប់ៗ និងបណ្តាលអោយអ្នកជំងឺគេងមិនបានស្កប់ស្កល់ ខ្វះអុកស៊ីសែនចិញ្ចឹមរាងកាយ បណ្តាលអោយមានបញ្ហាសុខភាពជាច្រើនកើតឡើង លើសពីនេះទៅទៀតអាចបណ្តាលអោយស្លាប់បាត់បង់ជីវិតក្នុងអំឡុងពេលគេង។ ផលវិបាកនៃបញ្ហាទាំងនេះ ការគេងស្រមុក ៖ ផ្លូវដង្ហើមរួមតូច ដែលបណ្តាលអោយការដកដង្ហើមមិនអាចស្រូបយកអុកស៊ីសែនគ្រប់គ្រាន់សម្រាប់រាងកាយ បណ្តាលអោយបេះដូងដើរញាប់ដែលធ្វើអោយសំពាធឈាមឡើង សម្លេងរំខានដល់អ្នកគេងក្បែរ ការស្ទះដង្ហើមពេលគេង ៖ ខ្វះអុកស៊ីសែនចិញ្ចឹមរាងកាយដែលបណ្តាលអោយមានបញ្ហាសុខភាពជាច្រើនកើតឡើងដូចជា ឡើងសំពាធឈាម កើតជំងឺបេះដូង ងងុយគេងខ្លាំងពេលថ្ងៃ ឬពេលកំពុងធ្វើការ អស់កំលាំងដូចមិនបានគេង ទោះបីបានគេងច្រើនម៉ោងក៏ដោយ មិនអាចផ្តោតអារម្មណ៍លើការងារដែលកំពុងធ្វើ ងងុយគេងពេលបើកបរដែលនាំអោយមានគ្រោះថ្នាក់ចរាចរណ៍ បណ្តាលអោយដាច់សរសៃឈាមនៅផ្នែកណាមួយនៃរាងកាយធ្ងន់ធ្ងរ (stroke) ជាងនេះទៅទៀតអាចអោយស្លាប់ក្នុងអំឡុងពេលគេង។ រោគវិនិច្ឆ័យ និងការព្យាបាល រោគវិនិច្ឆ័យ ៖ យើងមានឧបករណ៍ពិនិត្យសាមញ្ញ ដោយមិនចាំបាច់អោយអ្នកជំងឺទៅសម្រាកពិនិត្យនៅមន្ទីរពេទ្យទេ។ ឧបករណ៍ពិនិត្យនេះអ្នកជំងឺអាចយកទៅពាក់ និងគេងនៅផ្ទះបាន។ បន្ទាប់មកយើងនឹងបញ្ចូលទិន្នន័យទាំងអស់ពីឧបករណ៍នោះចូលមកក្នុងកុំព្យូទ័រ ដើម្បីមើលកម្រិតនៃការស្រមុក និងកម្រិតនៃការស្ទះដង្ហើមរបស់អ្នកជំងឺ។ ការព្យាបាល ៖ យើងអាចធ្វើឧបករណ៍ពាក់ក្នុងមាត់ (Oral Appliance) ដើម្បីបើកបំពង់ខ្យល់អោយធំក្នុងពេលគេង ដើម្បីបំបាត់ការគេងស្រមុក និងការស្ទះដង្ហើម។ ឧបករណ៍នេះជាបច្ចេកទេសចុងក្រោយពីប្រទេសអាល្លឺម៉ង់ វាមានលក្ខណៈ តូច ស្រាល អាចធ្វើចលនាពេលពាក់ក្នុងមាត់ មានភាពងាយស្រួលជាងឧបករណ៍មុនៗ មានប្រសិទ្ធភាព 100%។ លើសពីនេះទៀតយើងក៏មានឧបករណ៍ CPAP សម្រាប់អ្នកជំងឺស្ទះដង្ហើមកម្រិតធ្ងន់ប្រើប្រាស់ផងដែរ។ សូមលោកអ្នកដែលមានបញ្ហាដូចបានរៀបរាប់ខាងលើអញ្ជើញមកទទួលសេវាពិនិត្យ និងព្យាបាលនៅមន្ទីរពេទ្យទន្តសាស្រ្ត រំចង់ យើងខ្ញុំសូមស្វាគមន៍លោកអ្នកគ្រប់ពេលវេលា។
ចែករំលែក
