-
Jun 23, 2017
|
-
7 ឆ្នាំមុន
|
-
4.1K មើល
ជំងឺរលាកថ្លើមប្រភេទC ជាជំងឺរលាកថ្លើមមួយប្រភេទដែលបង្កឡើងដោយវីរុសរលាកថ្លើមប្រភេទC។ ជំងឺនេះត្រូវបានគេដឹងថាមិនមានវ៉ាក់សាំងចាក់ សម្រាប់បង្ការការកើតជំងឺនេះឡើយ។ ម្យ៉ាងវិញទៀត នេះក៏ជាជំងឺដែលពិបាកក្នុងការព្យាបាលឲ្យជាផងដែរ។ យ៉ាងណាមិញ ឱសថថ្មីត្រូវបានរកឃើញ និងអាចព្យាបាលជំងឺនេះ ដោយគ្រាន់តែលេបក្នុងមួយថ្ងៃតែម្តងប៉ុណ្ណោះ។
Sofosbuvir គឺជាថ្នាំប្រើលេបតាមមាត់ដែលជាឱសថអសកម្ម (Prodrug) ប្រភេទនុយក្លេអូទីត មានប្រសិទ្ធភាពប្រឆាំងនឹងអង់ស៊ីមNS5B polmerase នៃវីរុសរលាកថ្លើមប្រភេទC។ ថ្នាំនេះ ត្រូវបានទទួលស្គាល់ដោយសហរដ្ឋអាមេរិក សហព័ន្ធអឺរ៉ុប ប្រទេសកាណាដា និងតំបន់ផ្សេងទៀត ថាជាថ្នាំសម្រាប់ព្យាបាលជំងឺរលាកថ្លើមប្រភេទC។
Sofosbuvir ក្រោយពេលស្រូបចូល ត្រូវបានបំលែងយ៉ាងលឿនទៅជា GS-331007 ដែលជាមេតាបូលីតច្រើនជាងគេនៅក្នុងឈាមរបស់ថ្នាំនេះពោល គឺច្រើនជាង៩០%នៃសារធាតុសកម្មរបស់ថ្នាំនៅក្នុងឈាម។ GS-331007 ត្រូវបានចាប់យកដោយកោសិកាថ្លើមដែលអង់ស៊ីមគីណាសរបស់កោសិកា បំលែងវាទៅជាទម្រង់អាណាឡូក 5’-triphosphate form (GS-461203)។ ទម្រង់អាណាឡូក 5’-triphosphate form (GS-461203) បានធ្វើត្រាប់តាមអាស៊ីតអាមីនេ uridine របស់កោសិកាហើយមិនសហការជាមួយនឹងអង់ស៊ីម RNA polymerase របស់មេរោគរលាកថ្លើមប្រភេទC ក្នុងការធ្វើឲ្យខ្សែដំបូងនៃ RNA វែង ដោយធ្វើឲ្យបញ្ឈប់ដំណើរកកើតរបស់ RNA។ ទម្រង់សកម្ម GS-461203 មានឥទ្ធិពលទៅលើកការសំយោគ NS5B និងដើរតួជាខ្សែខាងចុងដែលមិនពេញលេញ។ ទម្រង់សកម្មមិនរារាំងសកម្មភាពអង់ស៊ីម DNA polymerases, RNA polymerases,or mitochondrial RNA polymerase របស់មនុស្សទេ។
Sofosbuvir អាចប្រើបានទៅលើអ្នកជំងឺរលាកថ្លើមប្រភេទCដោយមិនចាំបាច់ប្រែប្រួលកម្រិតនៃការប្រើទៅតាមស្ថានភាពនៃការខូចខាតថ្លើម របស់អ្នកជំងឺ ឬកម្រិតនៃការខូចខាតតម្រង់នោមពីស្រាលទៅមធ្យម។
ថ្នាំនេះ ត្រូវបានរកឃើញថាមិនមានអន្តរកម្មជាមួយនឹងថ្នាំដែលប្រើប្រាស់ញឹកញាប់ទៅលើអ្នកកើតជំងឺរលាកថ្លើមប្រភេទC ដែលគួរឲ្យកត់សម្គាល់ទេ។
ការឆ្លាស់គ្នាដែលគួរឲ្យកត់សម្គាល់ទៅលើការជួប GS-331007 ឬ sofosbuvir ត្រូវបានកម្រិតពី P-glycoprotein របស់ពោះវៀនដែលអាចកាត់
បន្ថយការប៉ះរបស់ថ្នាំទៅគោលដៅរបស់វា។
©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។
ចែករំលែក