Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

សព្វថ្ងៃនេះ ប្រជាពលរដ្ឋទីក្រុងប្រហែលជា ៥ ទៅ ១៥ ភាគរយ ប្រកបការងារនៅពេលយប់ ហើយសម្រាក ឬគេងនៅពេលថ្ងៃ ពីព្រោះវាអាចរកចំណូល បានច្រើនជាងធម្មតា ឬគ្មានជម្រើសក៏ថាបាន។ ការងារប្រភេទនេះ តើវាមានសុវត្ថិភាពដែរឬទេ? ចុះការគេងរបស់អ្នកវិញ? តើវាអាចប៉ះពាល់អ្វីខ្លះទៅ?   តើអ្នកអាចគេងលក់ស្រួល នៅពេលថ្ងៃដែរទេ? ចម្លើយ​ គឺមិនអាចទេ! ទោះបីជាអ្នកគេងលក់ វាក៏មិនស្កប់ស្កល់ ឬមានរយៈពេលយូរ ដូចជាការគេង នៅពេលយប់ដែរ។ អ្នកមិនអាចក្បត់ ឬបន្លំរាងកាយរបស់អ្នកបានឡើយ ទោះបីជាអ្នកគេងក្នុងបន្ទប់ងងឹតយ៉ាងណាក៏ដោយ។ ការគេង ទាមទារដំណើរការសារធាតុគីមី នៅក្នុងរាងកាយរបស់អ្នក ហើយកង្វះការគេង ពិតជាប៉ះពាល់ខ្លាំងណាស់ ចំពោះសុខភាពទូទៅ។   អ្វីដែលអ្នកគួរស្វែងយល់ ៖   ១.  អ្នកជំនាញផ្នែកសុខភាពបានព្រមានថា ការងារវេនយប់ ដូចទៅនឹងភ្នាក់ងារបង្កជំងឺមហារីកអញ្ចឹង វានឹងធ្វើឲ្យសុខភាពរបស់អ្នកចុះខ្សោយ ពីមួយថ្ងៃ​ ទៅមួយថ្ងៃ។ ២.  ដំណើរការក្នុងរាងកាយរបស់អ្នក ត្រូវផ្លាស់ប្តូរ និងមានដំណើរការខុសប្រក្រតី ដែលវានឹងប៉ះពាល់ដល់អ័រម៉ូន និងសារធាតុគីមីនានា នៅក្នុងរាងកាយរបស់អ្នក ជាពិសេស កម្រិត melatonin ក្នុងរាងកាយ។ ៣. ការសិក្សាមួយបានរកឃើញថា បុគ្គលិកពេទ្យដែលប្រចាំការពេលយប់ ប្រឈមមុខខ្ពស់ទៅនឹងជំងឺមហារីកដោះ។ ៤.  ការគេងពេលថ្ងៃ នឹងទៅរំខានដល់សកម្មភាពរបស់ហ៊្សែន និងអ័រម៉ូនមួយចំនួន នៅក្នុងរាងកាយរបស់អ្នក។ ៥.  អ្នកធ្វើការវេនយប់ អាចប្រឈមមុខទៅនឹងជំងឺមួយចំនួន ដូចជា ជំងឺមហារីក ជំងឺលើសសម្ពាធឈាម ជំងឺទឹកនោមផ្អែម និងការធាត់លើសទម្ងន់។ ៦.  ពេលអ្នកធ្វើការពេលយប់ ហើយគេងពេលថ្ងៃ ការទទួលទានអាហាររបស់អ្នក​ នឹងមិនសូវល្អឡើយ ពោលគឺអ្នកអាចនឹងញ៉ាំតិច ឬច្រើនជ្រុល ខុសពីធម្មតា។ ៧.  កង្វះការគេង នឹងធ្វើឲ្យស្បែកមានសុខភាពមិនសូវល្អ ហើយឆាប់ចាស់៕ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។  

ចែករំលែក

ជំងឺអុតស្វាយ ជាជំងឺឆ្លងដែលបណ្តាលមកពីមេរោគមួយឈ្មោះថា Varicella Zoster Virus ដែលបង្កឲ្យមានពងបែកនៅលើស្បែក ហើយមានរោគសញ្ញាចែកចេញជា៣ ដំណាក់កាល គឺពីមិនមានរោគសញ្ញា អាការៈក្តៅខ្លួន និងចេញជាដុំពកក្រហម។ វាកម្រនឹងលាប់ឡើងវិញណាស់ ចំពោះអ្នកកើតហើយនឹងមានអង់ទីក័រប្រឆាំងមួយជីវិត រីឯអ្នកចាក់វ៉ាក់សាំងរួចក៏ដូចគ្នា តែវាអាចលេចចេញម្តងទៀត ហើយមិនមានលក្ខណៈខ្លាំងក្លាដូចមុននោះទេ។  ប្រសិនបើមិនបានទទួលបានការព្យាបាលត្រឹមត្រូវ ឬយឺតយ៉ាវ ផលវិបាកអាចមានច្រើនដូចជា ដំបៅស្បែកក្លាយជាធ្ងន់ធ្ងរ ប្រសិនបើមានឆ្លងមេរោគពីខាងក្រៅមកបន្ថែមពីលើ។ ក្រៅពីនេះ វាក៏អាចបណ្តាលឲ្យមានផលវិបាកផ្សេងទៀត ដូចជា រលាកសួត រលាកខួរក្បាលឆ្លងទៅទារកក្នុងពោះ ឬទើបនឹងកើត និងអុតស្វាយធ្ងន់ធ្ងរចំពោះអ្នកមានប្រព័ន្ធការពារខ្សោយ ឬប្រើថ្នាំ Corticoïde យូរអាចឲ្យក្តៅខ្លួនខ្លាំង ចេញពងបែកច្រើន និងមានការហូរឈាមតាមពងបែករហូតដល់ប៉ះពាល់សរីរាង្គសំខាន់ៗដទៃទៀតដូចជា រលាកថ្លើម ខួរក្បាល កកឈាមក្នុងសសៃឈាមជាដើម។ ក្នុងករណីម្តាយមានជំងឺនេះពេលកំពុងពពោះកូន នោះនឹងមានផលប៉ះពាល់ធ្ងន់ធ្ងរដល់ទារកក្នុងផ្ទៃ ដូចជាទារកអាចនឹងរលូត អាចមានភាពមិនប្រក្រតី អាចស្លាប់ក្នុងពោះ ឬកើតមកមានជំងឺអុតស្វាយនេះតែម្តង។ យល់ដឹងបន្ថែមពី ជំងឺអុតស្វាយ បកស្រាយដោយលោកវេជ្ជបណ្ឌិត ប៉ែន កក្កដា វេជ្ជបណ្ឌិតឯកទេសរោគកុមារ និងជាបុគ្គលិកនៃមន្ទីរពេទ្យកុមារជាតិផ្នែកកុមារ​ ទារកទើបនឹងកើត កុមារមានជំងឺបេះដូង ជំងឺឈាម និងជំងឺក្រពេញ © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

“អ្នកផឹកកាហ្វេអាចរស់បានយូរ” វាត្រូវបានក្លាយជាការសន្និដ្ឋានរបស់ការសិក្សាជាច្រើនក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ នៅពេលនេះ អ្នកស្រាវជ្រាវជឿជាក់ថា ពួកគេបានរកឃើញយន្តការមួយ ដែលនៅពីក្រោយទំនាក់ទំនងនេះហើយ។   ក្នុងការសិក្សាថ្មីមួយ អ្នកស្រាវជ្រាវបានបង្ហាញអំពី គំហើញនៃដំណើរការនៃការរលាកអាចជំរុញឲ្យមានការវិវឌ្ឍទៅជាជំងឺសរសៃឈាមបេះដូង នៅពេលចាស់ទៅ។ ពួកគេក៏បានរកឃើញថា «ការទទួលទានជាតិកាហ្វេអ៊ីន អាចប្រឆាំងនឹងដំណើរការនៃការរលាកនេះ»។ កាហ្វេ តែ សូដា ភេសជ្ជៈប៉ូវកម្លាំង និងសូកូឡា គឺសុទ្ធតែជាអាហារ និងភេសជ្ជៈដែលមានផ្ទុកនូវជាតិកាហ្វេអ៊ីន ដែលវាត្រូវបានស្គាល់ថា គឺជាសារធាតុមួយដែលទៅភ្ញោចសមត្ថភាពខួរក្បាល។   ទោះបីជាយ៉ាងណាក៏ដោយ កាហ្វេអ៊ីនមិនមែនត្រឹមតែជួយបង្កើនថាមពលពេលព្រឹកនោះទេ មានការសិក្សាជាច្រើន បានបង្ហាញថា ការទទួលទានកាហ្វេជាប្រចាំ អាចធ្វើឲ្យអាយុវែង។ ការសិក្សាមួយដែលបានចេញផ្សាយកាលពីឆ្នាំ២០១៥ បានរកឃើញថា «អ្នកដែលទទួលទានកាហ្វេចាប់ពីមួយ ទៅប្រាំកែវក្នុងមួយថ្ងៃ មានហានិភ័យទាប ក្នុងការស្លាប់ជាងអ្នកដែលមិនទទួលទានកាហ្វេ»។   លោក Furman និងសហការីរបស់លោកបាននិយាយថា «ការទទួលទានជាតិកាហ្វេអ៊ីនអាចជួយបង្កើនអាយុ ហើយវាអាចប្រឆាំងនឹងការរលាក»។ សម្រាប់ការសិក្សារបស់ពួកគេ ក្រុមអ្នកស្រាវជ្រាវ បានព្យាយាមកំណត់ឲ្យបាន នៃដំណើរការនៃការរលាកថា វាអាចរួមចំណែកក្នុងការធ្វើឲ្យសុខភាពបេះដូងថយចុះ នៅក្នុងវ័យចំណាស់។ ពួកគេបានវិភាគទិន្នន័យដែលបានពីយុវវ័យដែលមានសុខភាពល្អ មានអាយុចាប់ពី២០ទៅ៣០ឆ្នាំ និងមួយក្រុមទៀត គឺមនុស្សចាស់ ដែលមានសុខភាពល្អ ហើយមានអាយុចាប់ពី៦០ឆ្នាំឡើងទៅ។   បើយោងទៅតាមការពិនិត្យឈាមនៃអ្នកចូលរួមទាំងពីរក្រុមនេះ  អ្នកស្រាវជ្រាវបានកំណត់បានថាមាន  Gene clusters ពីរក្រុមសកម្មភាពខ្លាំង ចំពោះក្រុមមនុស្សចាស់។ ពួកគេបានរកឃើញថា ក្រុមហ៊្សែនទាំងនេះ មានការផ្សារភ្ជាប់ទៅនឹងការផលិតនៃ IL-1beta ដែលជាប្រូតេអ៊ីនមួយប្រភេទ បង្កឲ្យមានការរលាក។   កាហ្វេអ៊ីនអាចជួយបង្ការការរលាក បណ្ដាលមកពីសារធាតុដែលបានមកពីការធ្វើមេតាបូលីសនៃអាស៊ីតនុយក្លេអ៊ិច  (Nucleic acid metabolites)។​ ការវិភាគមានបង្ហាញថា ជាតិកាហ្វេអ៊ីនអាចប្រឆាំងនឹងផលប៉ះពាល់អវិជ្ជមាននៃ Nucleic acid metabolites។ ក្នុងការវាយតម្លៃទៅលើអ្នកដែលទទួលទានជាតិកាហ្វេអ៊ីន អ្នកស្រាវជ្រាវបានរកឃើញថា ឈាមនៃយុវវ័យដែលមាន Gene cluster activity ទាប គឺមានផ្ទុកនូវជាតិ Caffeine metabolites ដូចជាពួក Theophylline និងTheobromine។   នៅពេលដែលអ្នកស្រាវជ្រាវបណ្ដុះកោសិកាភាពស៊ាំជាមួយនឹង Caffeine metabolites និង Nucleic acid metabolites ពួកគេបានរកឃើញថា Caffeine metabolites ជួយបង្ការមិនឲ្យមានផលប៉ះពាល់នៃការរលាកនៃ Nucleic acid metabolites។   លោក Mark Davis ជាបណ្ឌិតនៃ Institute for Immunity, Transplantation and Infection នៅសាកលវិទ្យាល័យ Stanford បាននិយាយថា «ការរកឃើញនេះបានបង្ហាញអំពី ដំណើរការនៃការរលាក ​ដែលមានការជាប់ទាក់ទងទៅនឹងអាយុនេះ​ គឺមិនត្រឹមតែ មួយនាំឲ្យមានជំងឺសរសៃឈាមបេះដូងទេ ប៉ុន្តែវាត្រូវបានដឹកនាំដោយក្រុមម៉ូលេគុលមួយប្រភេទ យើងអាចធ្វើការកំណត់គោលដៅ និងប្រឆាំងនឹងវាបាន»។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។  

ចែករំលែក

យោងតាមសេចក្តីជូនដំណឹងនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មន្ទីរពេទ្យត្រូវការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាដូចដែលមានបងា្ហញជូនខាងលើនេះស្រាប់។ កាលបរិច្ឆេទសំខាន់ ៖ ឈប់ទទួលពាក្យថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ កន្លែងទទួលពាក្យ ៖ ការិយាល័យរដ្ឋបាលនៃមន្ទីរពេទ្យ សម្រាប់ព័ត៌មានបន្ថែម ៖ ផ្លូវ​លេខ​ ២៧១ សង្កាត់ទំនប់ទឹក ខ័ណ្ឌចំការមន រាជធានីភ្នំពេញ កម្ពុជា Email: web@khmersoviethospital.org.kh Fax: (+៨៨៥)​ ២៣ ២៧១ ៣៨៤ Mobile: (+៨៨៥)​ ២៣ ២៧១ ៣៨៤ Website : http://www.khmersoviethospital.org.kh Healthtime :Khmer-sovietfriendshiphospital

ចែករំលែក

សម្រស់ជាផ្នែកមួយដ៏សំខាន់ចំពោះមនុស្សស្រី មិនថាស្រ្តីស្ថិតនៅក្នុងវ័យណា ឬកាលៈទេសៈបែបណានោះទេ ទោះបីជាស្រ្តីកំពុងមានផ្ទៃពោះក៏ដោយ។ បញ្ហាដែលជាកង្វល់ចម្បងសម្រាប់ស្រ្តីពេលកំពុងពពោះ ងាយស្រួលឲ្យអ្នកដទៃមើលឃើញច្បាស់ ហើយពិបាកបិទបាំងនោះ គឺមុន តែក្រៅពីមុន ក៏អាចមានពងបែក កន្ទួលផ្សេងៗកើតមានឡើងផងដែរ។ ទាំងអស់នេះ បណ្តាលមកពីសកម្មភាពរបស់អ័រម៉ូន។ បន្ទាប់ពីជួបបញ្ហាសើស្បែកទាំងនោះ ហើយស្រ្តីតែងព្យាយាមរកនូវការព្យាបាល  ឬប្រើប្រាស់ផលិតផលមួយចំនួន ដែលពេលខ្លះវាអាចជះឥទ្ធិពលដល់ទារកក្នុងផ្ទៃ។ ដូចនេះ​ អត្ថបទខាងក្រោម នឹងបង្ហាញលោកអ្នក នូវដំណោះស្រាយប្រកបដោយសុវត្ថិភាព៖   បញ្ហាមុន បើអ្នកធ្លាប់កើតមុនពីដំបូងមកហើយនោះ អ្នកនឹងមិនសូវភ្ញាក់ផ្អើលនឹងការកើតមុនក្នុងអំឡុងពេលមានផ្ទៃពោះទេ ជាពិសេសវាច្រើនកើតនៅម្តុំមាត់ និងចង្កា។ វេជ្ជបណ្ឌិត Ellen Marmur នាយកមជ្ឈមណ្ឌលវេជ្ជសាស្រ្តផ្នែកសើស្បែក និងវះកាត់កែសម្ផស្ស  Mount Sinaiក្នុងទីក្រុងញូវយ៉ក បាននិយាយថា “ការកើតមុននៅតំបន់ទាំងនោះ ជារឿងធម្មតាសម្រាប់ស្រ្តីមានផ្ទៃពោះ ហើយប្រសិនបើស្រ្តីមិនទទួលការព្យាបាលទេ មុនទាំងនោះ នឹងបន្តដល់ពេលឆ្លងទន្លេ និងអាចកើតរហូតដល់ពេលកូនកើតមកទៀងផង។ គាត់បានបន្ថែមទៀតថា ការប្រើប្រាស់ថ្នាំព្យាបាលត្រូវជ្រើសរើសដោយឈ្លាសវៃ”។​ លោក Jamal ជំនួយការសាស្រ្តាចារ្យគ្លីនិក​ នៃមជ្ឈមណ្ឌលសើស្បែក និងអតិសុខុមជីវសាស្ត្រ នៅទីក្រុងញូវយ៉កបាននិយាយថា “អ្នកមិនត្រូវប្រើផលិតផល ដែលផ្ទុកនូវសារធាតុ BenzoylPeroxide, អាស៊ីត Salicylic ឬ Retinoidsទេ ព្រោះសារធាតុទាំងនោះ មិនមានសុវត្ថិភាព ចំពោះស្រ្តីមានផ្ទៃពោះទេ។ អ្វីដែលអ្នកគួរប្រើគឺប្រភេទថ្នាំលាបមានសារធាតុស៊ុលផួ ក៏ដូចជាផ្ទុកអាស៊ីត Glycolic, អាស៊ីត Alpha hydroxy ហើយបើផលិតផលទាំងនោះនៅតែគ្មានប្រសិទ្ធភាព អ្នកអាចប្រើប្រភេទក្រែម Erythromycin និងអាស៊ីតAzelaic។ សារធាតុទាំងនេះ មានសុវត្ថិភាព ក្នុងការប្រើប្រាស់សម្រាប់ស្ត្រីមានផ្ទៃពោះ។”   ក្រៅពីប្រើប្រាស់ផលិតផលព្យាបាលអ្នក ក៏ផ្លាស់ប្តូរម្សៅទ្រនាប់សម្រាប់ស្បែកមុខខ្លាញ់ ឬប្តូរទៅប្រើម្សៅផាត់ស្រាល មិនសូវមានសារធាតុគីមី ហើយអ្នក ក៏អាចប្រើម្សៅផាត់ ការពារស្បែកខ្លាញ់ផងដែរ។   ស្នាមជាំ ក្រៅពីបញ្ហា “មុន” អ្វីដែលស្រ្តីខ្វល់ខ្វាយនោះ គឺស្បែកមុខជាំ ឬគេហៅថារបាំងមុខស្ត្រីមានផ្ទៃពោះ។ ស្បែកមុខជាំប្រភេទនេះ ជាប់ទាក់ទង នឹងអ័រម៉ូនស្រ្តី​ ព្រមទាំងពន្លឺព្រះអាទិត្យ។ ស្របពេលជាមួយគ្នានេះដែរ គ្មានការព្យាបាលជាក់លាក់ពីបញ្ហាខាងលើនោះទេ មានតែនៅឆ្ងាយពីពន្លឺព្រះអាទិត្យប៉ុណ្ណោះ ជាវិធីសាស្រ្តដ៏ល្អ ក្រៅពីនេះស្ត្រីអាចលាបឡេការពារកម្តៅរាល់ពេលចេញទៅក្រៅ។ ស្ត្រីអាចប្រើប្រាស់ផលិតផលដែលមានអាស៊ីត Azelaic និងផលិតផលលាបលើស្បែក ដែលមានផ្ទុកវីតាមីន C ដែលអាចលុបបំបាត់ស្នាមជាំបាន។ តែប្រសិនបើផលិតផលទាំងនោះ មិនមានប្រសិទ្ធិភាព អ្នកអាចប្រើម្សៅបិទបាំង (ម្សៅទ្រនាប់) ហើយគួរតែជ្រើសរើសពណ៌ឲ្យស្រដៀងនឹងស្បែក។ ម៉្យាងទៀត អ្នកក៏គួរប្រើប្រាស់ផលិតផលផ្តល់សំណើមដល់ស្បែក មុននឹងលាបម្សៅទ្រនាប់។   ស្នាមជ្រីវជ្រួញ ជាការពិតមនុស្សស្រីខ្លាចបំផុតគឺស្នាមជ្រីវជ្រួញ ហើយតែងតែស្វែងរកវិធីព្យាបាលដោយចាក់ថ្នាំ លុបបំបាត់ភាពជ្រីវជ្រួញ នៅក្រោមស្បែកមុខ  (Botox, Restylane) ក្នុងអំឡុងពេលមានផ្ទៃពោះ ដោយគ្មានឯកសារណាមួយបង្ហាញថាវិធីសាស្រ្ត បែបនេះ មានសុវត្ថិភាពត្រឹមត្រូវនោះទេ។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក

ក្រោយពេលពិនិត្យ និងពិគ្រោះជំងឺរួចមក អ្នកប្រហែលជានឹងទទួលបានវេជ្ជបញ្ជា និងថ្នាំពេទ្យមួយចំនួនយកមកញ៉ាំ ដើម្បីព្យាបាលអាការៈរោគរបស់អ្នក។ ជាការពិត អ្នកជំងឺមួយភាគធំ មិនសូវខ្វល់នឹងការសាកសួរគ្រូពេទ្យវិញឡើយ ជុំវិញការប្រើប្រាស់ថ្នាំទាំងនេះ ដែលជាលទ្ធផល អ្នកជំងឺមួយចំនួន នឹងជួបផលវិបាករបស់ថ្នាំ ហើយការព្យាបាលជំងឺ ក៏មិនសូវមានប្រសិទ្ធភាពផងដែរ។   ថ្ងៃនេះ គេហទំព័រសុខភាព  Health Time យើងខ្ញុំ សូមណែនាំឲ្យបងប្អូនរៀនឆ្ងល់ និងសាកសួរសំណួរនានាមួយចំនួន ជុំវិញការប្រើប្រាស់ថ្នាំរបស់អ្នក ដើម្បីឲ្យអ្នកមានសុវត្ថិភាពក្នុងការញ៉ាំ ហើយជំងឺក៏ឆាប់ជាទៅតាមនោះផងដែរ។ សូមកុំខ្លាច ក្នុងការសាកសួរគ្រូពេទ្យរបស់អ្នក ព្រោះវាសំខាន់សម្រាប់សុខភាព ហើយវាក៏ជាអ្វី ដែលអ្នកគួរទទួលបាន ក្រោយពេលបង់លុយឲ្យគ្រូពេទ្យនោះដែរ។   សំណួរ ដែលអ្នកគួរសួរទៅកាន់គ្រូពេទ្យ ឬឱសថការីរបស់លោកអ្នក ៖   ១.   តើថ្នាំនេះសម្រាប់ព្យាបាលអ្វីដែរទៅ? ២.  តើវាមានប្រសិទ្ធភាព ក្រោយញ៉ាំប៉ុន្មានម៉ោង ឬប៉ុន្មានថ្ងៃទៅ? ៣.  តើវាមានផលប៉ះពាល់អ្វី ចំពោះសុខភាពទូទៅរបស់ខ្ញុំដែរឬទេ? ៤.   ខ្ញុំមានជំងឺប្រចាំកាយ (ឧទាហរណ៍ លើសឈាម ទឹកនោមផ្អែម ឬហឺតជាដើម) តើខ្ញុំអាចញ៉ាំវាបានដែរឬទេ? ៥.   វាអាចធ្វើទុក្ខ ឬបង្កផលលំបាកអ្វីខ្លះ ក្រោយពេលញ៉ាំ? ៦.   តើខ្ញុំគួរបញ្ឈប់ការញ៉ាំ ក្នុងករណីណាខ្លះទៅ? ៧.  តើខ្ញុំគួរញ៉ាំមុនបាយ ពេលបាយ ឬក្រោយញ៉ាំបាយ? ញ៉ាំជាមួយទឹកច្រើន ឬតិច? ៨.  តើខ្ញុំគួរសម្រាក ឬធ្វើអ្វីដែរទេ ក្រោយញ៉ាំថ្នាំរួច? ៩.   ចុះបើខ្ញុំភ្លេចលេប​ ឬច្រឡំលេបផ្ទួនៗ? ១០.តើវាមានផលប៉ះពាល់ ជាមួយនឹងការញ៉ាំអាហារ ឬភេសជ្ជៈណាមួយដែរឬទេ? ១១.តើខ្ញុំគួរទុកថ្នាំនៅកន្លែងណា? ១២.តើខ្ញុំគួរមកជួបលោកគ្រូទៀតនៅពេលណា? ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។  

ចែករំលែក

មិនថាអ្នកបំបៅកូនដោយទឹកដោះ ឬទឹកដោះគោឡើយ នៅពេលដែលគេមានអាយុ ៦ ខែ អ្នកគួរតែចាប់ផ្តើមឲ្យគេញ៉ាំអាហារជាលើកដំបូង ដូច្នេះ បរិមាណទឹកដោះដែលគេញ៉ាំ នឹងត្រូវកាត់បន្ថយទៅតាមនោះផងដែរ។ បើអ្នកកំពុងតែបំបៅដោះកូន ទោះបីជាគេមានអាយុលើសពី ៦ខែហើយក៏ដោយ វាគ្មានហេតុផលណាមួយ ដែលអ្នកគួរបញ្ឈប់ការបំបៅដោះឡើយ។ ចូរព្យាយាមបំបៅដោះកូនឲ្យយូរបំផុត តាមដែលអ្នកអាចធ្វើបាន។   អ្នកមិនអាចវាស់បរិមាណទឹកដោះ ដែលគេត្រូវការនោះឡើយ ពោលគឺ គេជាអ្នកកំណត់ដោយខ្លួនឯង មានន័យថា បើគេឃ្លាន គេនឹងយំប្រាប់ ឬឲ្យសញ្ញាអ្នកដឹងហើយ។ ភាគច្រើន គេនឹងបៅច្រើន នៅពេលព្រឹក និងមុនចូលគេង។ ក្រៅពីនេះ គេប្រហែលជាចង់ញ៉ាំអាហារផ្សេងៗ ដែលគេអាចញ៉ាំបានហើយ។   អ្នកជំនាញមួយចំនួនបានណែនាំថា កូនក្មេងគួរតែទទួលថ្នាំដំណក់វីតាមីន Dបន្ថែម ពី ៨,៥ ទៅ ១០ មីក្រូក្រាម (mcg) តាំងពីកើត។ នេះមិនមែនមានន័យថា ទឹកដោះម្តាយខ្វះវីតាមីន Dឡើយ ប៉ុន្តែ​វាដើម្បីប្រាកដថា កូនរបស់អ្នកបានទទួលវីតាមីនគ្រប់គ្រាន់ សម្រាប់សុខភាពឆ្អឹង និងធ្មេញ។ (ចំណាំ ៖ កុំប្រើថ្នាំនេះ ដោយគ្មានវេជ្ជបញ្ជាពីគ្រូពេទ្យជំនាញរបស់អ្នកឲ្យសោះ)។   ប្រសិនបើអ្នកបំបៅកូនដោយទឹកដោះគោ ចូរធ្វើតាមធម្មតា។ ពេលគេញ៉ាំអាហារផ្សេងឆ្អែត គេនឹងកាត់បន្ថយការទទួលទានទឹកដោះគោដោយខ្លួនឯង។​ ជាធម្មតា គេអាចញ៉ាំពី ៥០០ ទៅ ៦០០ មីលីលីត្រក្នុងមួយថ្ងៃ។ ហើយប្រសិនបើកូនរបស់អ្នក អាចញ៉ាំទឹកដោះគោក្នុងកម្រិតនេះ អ្នកមិនចាំបាច់ប្រើថ្នាំវីតាមីន D បន្ថែមឡើយ ពីព្រោះ ក្នុងទឹកដោះគោ បានបន្ថែមរូបមន្តនេះរួចទៅហើយ៕ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក

ថ្វីត្បិតថាស្ត្រី និងបុរសសុទ្ធតែអាចមានការប្រឈមទៅនឹងបញ្ហាផ្លូវចិត្តដូចគ្នាក៏ពិតមែន តែអង្គការសុខភាពពិភពលោក បានបង្ហាញថា «ស្ត្រីប្រឈមនឹងជំងឺផ្លូវចិត្តច្រើនជាងបុរសដល់ទៅពីរដង ដែលបញ្ហាទាំងនោះអាចជាជំងឺបាក់ទឹកចិត្ត បញ្ហាទម្លាប់ក្នុងការទទួលទាន និងបញ្ហានៃការឈឺចាប់។ មិនត្រឹមតែប៉ុណ្ណោះ ស្ត្រីមានទំនោរចង់សម្លាប់ខ្លួនជាងមនុស្សប្រុសដល់ទៅ២ ឬ៣ដង»។ រោគសញ្ញាដែលស្តែងចេញរួមមានទាំងការចុះខ្សោយនូវថាមពលផ្លូវកាយ និងផ្លូវចិត្ត ហើយមូលហេតុនៃវិបត្តិបាក់ទឹកចិត្តនេះក៏អាចបណ្តាលមកពីមូលហេតុជីវសាស្រ្ត និងអ័រម៉ូន  មូលហេតុផ្លូវចិត្ត និងមូលហេតុសង្គមផងដែរ។ ជាទូទៅ អ្នកជំងឺគួរតែស្វែងរកការព្យាបាលឲ្យបានទាន់ពេលវេលា ដើម្បីចៀសវាងបញ្ហាធ្ងន់ធ្ងរដែលមិនត្រឹមតែប៉ះពាល់ដល់អ្នកជំងឺផ្ទាល់នោះទេ គឺអ្នកនៅជុំវិញខ្លួនផងដែរ។ ស្វែងយល់បន្ថែមពីបញ្ហានេះ ស្ត្រីប្រឈមនឹងជំងឺផ្លូវចិត្តច្រើនជាងបុរសដល់ទៅពីរដង © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។ 

ចែករំលែក

ជំងឺផ្លូវចិត្តអាចប៉ះពាល់ចំពោះទាំងស្រ្តី និងបុរស ប៉ុន្តែជំងឺមួយចំនួនកើតមានឡើងជាទូទៅលើស្រ្តីច្រើនជាង ហើយស្តែងចេញនូវសញ្ញាផ្សេងៗពីគ្នា។ អ្នកវិទ្យាសាស្រ្ត កំពុងសិក្សាអំពីមូលហេតុនានា និងការជជែកវែកញ៉ែកអំពីកត្តាដែលបង្ករវាង កត្តាជីវសាស្រ្ត និងកត្តាចិត្តសាស្រ្ត ដែលបណ្តាលឲ្យកើតមានឡើងនូវជំងឺផ្លូវចិត្ត និងសុខភាពផ្លូវចិត្តក្នុងចំណោមស្រ្តី បុរសទាំងឡាយ ជាពិសេសការព្យាបាលជំងឺផ្លូវចិត្តធ្ងន់ធ្ងរ ក្នុងអំឡុងពេលមានផ្ទៃពោះ និងក្រោយពេលសម្រាល សម្រាប់មនុស្សស្រី។   អង្គការសុខភាពពិភពលោកបានបង្ហាញថា ស្ត្រីមានឱកាសប្រឈមនឹងជំងឺផ្លូវចិត្តច្រើនជាងបុរសដល់ទៅពីរដង ដែលបញ្ហាទាំងនោះអាចជាជំងឺបាក់ទឹកចិត្ត បញ្ហាទម្លាប់ក្នុងការទទួលទាន និងបញ្ហានៃការឈឺចាប់។ មិនត្រឹមតែប៉ុណ្ណោះ ស្ត្រីមានទំនោរចង់សម្លាប់ខ្លួនជាងមនុស្សប្រុសដល់ទៅ២ ឬ៣ដង។ រោគសញ្ញា អាចនឹងមានការខុសគ្នារវាងមនុស្សប្រុស និងស្រី ដូចនេះ វាជារឿងសំខាន់ក្នុងការស្វែងយល់ពីកត្តាផ្សេងគ្នា ដែលបណ្តាលឲ្យមានជំងឺនីមួយៗ។ ខាងក្រោមនេះ ហេលស៍ថាម សូមលើកយកនូវវិបត្តិនៃការបាក់ទឹកចិត្តលើស្រ្តីជូនមិត្តអ្នកអាន.....   រោគសញ្ញានៃជំងឺបាក់ទឹកចិត្តមានដូចជា៖ • អារម្មណ៍បាក់ទឹកចិត្ត • ធ្លាក់ចុះនូវការចាប់អារម្មណ៍លើការរីករាយជាមួយសកម្មភាពផ្សេងៗ • អារម្មណ៍ខុសឆ្គង • អស់សង្ឃឹមនិងយល់ថាគ្មានតម្លៃ • គំនិតចង់សម្លាប់ខ្លួន • វិបត្តិក្នុងការគេង • ផ្លាស់ប្តូរទម្លាប់ក្នុងការទទួលទានអាហារ • ពិបាកក្នុងការផ្ចង់អារម្មណ៍ • ខ្សត់ថាមពល និងនឿយហត់។   មូលហេតុនៃវិបត្តិបាក់ទឹកចិត្តរបស់ស្រ្តី៖ ១. មូលហេតុជីវសាស្រ្ត និងអ័រម៉ូន o បញ្ហាមុនពេលមករដូវ o ការមានផ្ទៃពោះ និងអសមត្ថភាពក្នុងការមានផ្ទៃពោះ o ការបាក់ទឹកចិត្តក្រោយសម្រាល o រៀបនឹង និងក្រោយពេលអស់រដូវ o បញ្ហាសុខភាពផ្សេងៗ។ ២.​​ មូលហេតុផ្លូវចិត្ត o ការមានអារម្មណ៍អវិជ្ជមានជាប្រចាំ o ការទទួលរងសម្ពាធខ្លាំងក្នុងការងារ សាលា ឬផ្ទះ o ការមានរូបរាងដងខ្លួនមិនស្អាត។ ប្រសិនបើអ្នក ឬអ្នកនៅជិតអ្នក មានបញ្ហាទាំងនេះ សូមកុំរង់ចាំយូរអី ត្រូវប្រញាប់ស្វែងរកការព្យាបាលភ្លាមៗ។ ការដែលអ្នកយល់ថាវាមិនមែនជា ពេលវេលាត្រឹមត្រូវក្នុងការស្វែងរកការព្យាបាល ឬមានអារម្មណ៍ថាអៀនខ្មាស់ ឬខ្លាច វាអាចជារឿងមិនត្រឹមត្រូវ ព្រោះថាការរកឃើញមូលហេតុកាន់តែឆាប់ នឹងជួយសង្គ្រោះអ្នកមានបញ្ហាផ្លូវចិត្តបានរហ័ស​ និងមានប្រសិទ្ធភាព។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក

ឱសថការីគ្មានព្រំដែន អង្គនាយកដ្ឋានឱសថ និងអាហារនៃក្រសួងសុខាភិបាល បានរៀបចំចងក្រងនូវឯកសារដ៏មានគុណតម្លៃនេះឡើងសម្រាប់ជាប្រយោជន៍ដល់ឱសថការី អ្នកលក់ថ្នាំ និងបុគ្គលិកបម្រើការងារនៅមណ្ឌលសុខភាព ដោយមានបង្ហាញនូវឱសថដែលប្រើប្រាស់ជាប្រចាំនៅប្រទេសកម្ពុជាចំនួន​៤០មុខ ដោយមានបងា្ហញជូននូវ៖ -របៀបប្រើប្រាស់ -រយៈពេលនៃការព្យាបាល -ការប្រុងប្រយ័ត្នជាមុន -ផលរំខាននៃឱសថ។ យ៉ាងណាមិញ មានតែចំណុចគោលៗតែប៉ុណ្ណោះដែលត្រូវបានបង្ហាញនៅក្នុងឯកសារនេះ សម្រាប់ព័ត៌មានបន្ថែមស៊ីជម្រៅអំពីប្រភេទឱសថនីំមួយៗ អ្នកគួរតែស្វែងរកឯកសារបន្ថែមទៀត។ សូមទាញយកនៅត្រង់នេះ​ Essential Drugs ប្រភព ៖ ទំព័រហ្វេសប៊ុក «បន្ទប់ពិគ្រោះជំងឺកុមារ វត្តអង្គតាម៉ិញ» ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។​

ចែករំលែក

“ទឹកដូងអាចព្យាបាលជំងឺរលាកថ្លើមប្រភេទA”។ តើវាពិតដែរទេ? សំណួរនេះតែងមានការជជែកពិភាក្សា ក្នុងចំណោមមហាជនតែធាតុពិតការផឹកទឹកឲ្យបានច្រើនមិនថាទឹកដូង ឬទឹកធម្មតាវាជាប្រការល្អសម្រាប់ថ្លើម តែប្រសិនបើអ្នកជំងឺខ្សោយថ្លើមទៅហើយនោះ ទឹកពុំត្រូវបានណែនាំឲ្យផឹកច្រើននោះទេព្រោះថាអ្នកជំងឺប្រភេទនេះមានការថយចុះនូវសូដ្យូមក្នុងឈាម ដូច្នេះផឹកទឹកច្រើននឹងបណ្តាលឲ្យហើម ឬកាន់តែធ្ងន់ធ្ងរ។ ដោយឡែកមកទល់ពេលបច្ចុប្បន្នផ្នែកវេជ្ជសាស្រ្តពុំទាន់មានឱសថណាអាចសម្លាប់វីរុសរលាកថ្លើមប្រភេទនេះនៅឡើយទេ ដូច្នេះ ការព្យាបាលត្រូវធ្វើឡើងដោយតាមដាននិងបំប៉នថ្លើមក៏ដូចជាសុខភាពរបស់អ្នកជំងឺឲ្យត្រឡប់មកស្ថានភាពប្រក្រតីវិញ ពេលនោះប្រព័ន្ធភាពស៊ាំរបស់អ្នកជំងឺនឹងប្រឆាំងការរីករាលដាលនៃវីរុនេះដោយខ្លួនឯងឬពាក្យចាស់ហៅថា “ហើរ”។  ការចាក់វាក់សាំងបង្ការជាជម្រើសល្អ រួមជាមួយនឹងអនាម័យក្នុងការរស់នៅ ត្រូវណែនាំឲ្យមនុស្សគ្រប់វ័យអនុវត្ត ដើម្បីបង្ការការឆ្លងជំងឺរលាកថ្លើមប្រភេទA។ បកស្រាយដោយ លោកឧកញ៉ាសាស្រ្តាចារ្យវេជ្ជបណ្ឌិត តាន់ គីមមេង នាយកប្រតិបត្តិនៃមណ្ឌលវេជ្ជសាស្ត្រ HOPE     ស្វែងយល់បន្ថែមពី​ ជំងឺរលាកថ្លើមប្រភេទA ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។​

ចែករំលែក

អ្នកអាចនឹងមានកូនក្រៅស្បូន ប្រសិនបើអ្នកមានអាការៈដូចជា៖ ធ្លាក់ឈាមតិចៗតាមទ្វារមាស ឈឺពោះ ឬត្រគាក រោយស្មា ឈឺក្បាល និងឧស្សាហ៍សន្លប់កំឡុងពេលមានផ្ទៃពោះនោះ ហើយអ្នកគប្បីទៅជួបគ្រូពេទ្យ ឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលា។ ដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់ថា ពិតជាមានកូនក្រៅស្បូនមែន ក្រុមគ្រូពេទ្យតែធ្វើតេស្តឈាម និងមើលអេកូសាស្ត្រ។​ ក្នុងករណីបន្ទាន់ មានការហូរឈាមខ្លាំង ចំពោះស្រ្តីមានផ្ទៃពោះ ការសន្និដ្ឋានពីការមានកូនក្រៅស្បូន គឺមានភាគរយច្រើន និងតម្រូវឲ្យធ្វើការវះកាត់ភ្លាមៗ។ កូនដែលនៅក្រៅស្បួន មិនអាចលូតលាស់ធំបាន និងមិនអាចរស់បាននោះទេ។ ការលូតលាស់ធំវាអាចបណ្តាលឲ្យមានបញ្ហាដល់ស្បូនរបស់ម្តាយ។ ជំងឺនេះគឺទាមទារឲ្យយើង ធ្វើការព្យាបាលភ្លាមៗ ព្រោះការព្យាបាលនេះវាផ្តល់ផលល្អសម្រាប់ស្ត្រីក្នុងការមានកូនបន្ទាប់ទៀត។ ប្រសិនបើយើងមិនធ្វើការព្យាបាល ឬព្យាបាលយឺត អាចបណ្តោយឲ្យប្រឈមមុខនឹងគ្រោះថ្នាក់ដល់ជីវិត​ តាមរយៈការហូរឈាម។   ជាចុងក្រោយ​ ហេលស៍ថាម សូមផ្តាំផ្ញើដល់ប្រិយមិត្តអ្នកអាន និងបងប្អូនស្រ្តីមានផ្ទៃពោះទាំងអស់ គួរគម្បីទៅពិនិត្យផ្ទៃពោះឲ្យបានត្រឹមត្រូវ និងទៀងទាត់ ដើម្បីបញ្ជាក់ថា មិនមែនជាកូនក្រៅស្បូននោះទេ។ ការដឹងមុនជាមធ្យោបាយដ៏ល្អ សម្រាប់ការព្យាបាល និងបង្ការកុំឲ្យមានបញ្ហាគ្រោះថ្នាក់ដល់ជីវិត។ ស្វែងយល់បន្ថែមពី កូនក្រៅស្បូន ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក
Top