Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

ដើម្បីបង្កភាពងាយស្រួលដល់មិត្តអ្នកអាន ដែលប្រាថ្នាចង់ស្វែងយល់ពីជំងឺទឹកនោមផ្អែម លោកអ្នកក៏អាចស្វែងយល់ពីបញ្ហាផ្សេងៗដែល ហេលស៍ថាម បានធ្វើការចោទសួរ ក៏ដូចជាធ្វើបទសម្ភាសន៍ផ្ទាល់ជាមួយនឹងគ្រូពេទ្យជំនាញ ដែលលោកអ្នកអាចស្វែងយល់បានតាមរយៈលីងនីមួយៗខាងក្រោម ៖ ជំងឺទឹកនោមផ្អែមប្រភេទទី១ ហានិភ័យខ្ពស់ចំពោះកុមារ បកស្រាយលម្អិតពីជំងឺទឹកនោមផ្អែមប្រភេទ១ ដែលកើតមានច្រើនលើកុមារ ពិលោកវេជ្ជបណ្ឌិត ទូច ឃុន នាយករងមន្ទីរពេទ្យព្រះកុសុមៈ និងជាប្រធានមជ្ឈមណ្ឌលជំងឺទឹកនោមផ្អែមកម្ពុជា-កូរ៉េ ទីក្រុងភ្នំពេញ យល់ដឹងពីជំងឺទឹកនោមផ្អែមប្រភេទទី១ជាមួយសាស្រ្តាចារ្យមហាបរិញ្ញា វេជ្ជបណ្ឌិត សេង សេរី មួយផ្នែកទៀតនៃជំងឺទឹកនោមផ្អែមប្រភេទទី១ ដែលអ្នកអាចស្វែងយល់ជាមួយវេជ្ជបណ្ឌិត សេង សេរី អ្នកឯកទេសជំងឺទឹកនោមផ្អែម  ដែលកំពុងបម្រើការងារនៅមន្ទីរពេទ្យព្រះកុសុមៈ (ពេទ្យលោកសង្ឃ) និងមានគ្លីនិកផ្ទាល់ខ្លួន ជំងឺទឹកនោមផ្អែមអាចបង្កឲ្យអន់ត្រចៀកមែន ឬទេ? ​ សំណួរ៖ ខ្ញុំបាទអាយុ ៤០ឆ្នាំមកពីខេត្តព្រះសីហនុ។ បន្ទាប់ពីខ្ញុំបានកើតជំងឺទឹកនោមផ្អែម និងលើសឈាមអស់រយៈពេល៣ឆ្នាំមក រូបខ្ញុំផ្ទាល់សង្កេតឃើញថា ត្រចៀករបស់ខ្ញុំចាប់ផ្តើមអន់ថយជាងមុន ពេលខ្លះទាមទារនូវសំឡេងខ្លាំងៗទើបអាចស្តាប់បាន ប៉ុន្តែពេលខ្លះវិញស្រាប់តែស្តាប់ឮដូចធម្មតា។ តើបញ្ហាជំងឺរបស់ខ្ញុំសព្វថ្ងៃអាចមានឥទ្ធិពលដល់ត្រចៀករបស់ខ្ញុំពិតមែនទេ? ស្តាប់ការបកស្រាយពីលោកវេជ្ជបណ្ឌិត កៅ សែ នាយផ្នែកផ្ទាល់ខាងត្រចៀក ច្រមុះនិងបំពង់ក នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ម៉េចក៏អ្នកជំងឺទឹកនោមផ្អែមត្រូវទៅជួបពេទ្យ១ខែម្តង? ​ សំណួរ៖ នាងខ្ញុំអាយុ៦០ឆ្នាំ   រស់នៅរាជធានីភ្នំពេញ។ ខ្ញុំចេះតែញ័រខ្លួននៅពេលឃ្លានហើយធាត់ទៅៗ។កូនខ្ញុំក៏នាំខ្ញុំទៅជួបគ្រូពេទ្យនៅជិតផ្ទះហើយគាត់ប្រាប់ខ្ញុំថាខ្ញុំមានជំងឺទឹកនោមផ្អែម។ ខ្ញុំបានទទួលយកការព្យាបាលជាមួយគ្រូពេទ្យនោះ តែខ្ញុំមិនយល់ថាហេតុអ្វីបានជាគ្រូពេទ្យមិនព្រមឲ្យតែថ្នាំខ្ញុំលេបទៅបានហើយម៉េចចាំបាច់ណាត់ឲ្យខ្ញុំទៅជួបមួយខែម្តង? ស្រាយចម្ងល់នេះជាមួយលោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត កុយ វ៉ាន់នី ឯកទេសជំងឺទឹកនោមផ្អែមនិងក្រពេញ ប្រធានសមាគមគ្រូពេទ្យទឹកនោមផ្អែមនិងក្រពេញកម្ពុជា នៅមន្ទីរពេទ្យកាល់ម៉ែត កើតជំងឺទឹកនោមផ្អែម ហេតុអីត្រូវតមជាតិខ្លាញ់? ​ សំណួរ៖ ខ្ញុំបាទអាយុ ៥៣ឆ្នាំ រស់នៅខេត្តកំពត។ គ្រូពេទ្យថា ខ្ញុំមានជំងឺទឹកនោមផ្អែម។ គាត់ឲ្យខ្ញុំតមញ៉ាំអាហារដែលមានជាតិផ្អែម និងខ្លាញ់។ ខ្ញុំឆ្ងល់ថា ហេតុអ្វីបានជាត្រូវតមអាហារខ្លាញ់ដែរ បើខ្ញុំលើសស្ករហ្នឹង? លោកសាស្រ្តាចារ្យវេជ្ជសាស្រ្ត កុយ វ៉ាន់នី ឯកទេសជំងឺទឹកនោមផ្អែម និងក្រពេញ និងជាប្រធានសមាគមគ្រូពេទ្យទឹកនោមផ្អែម និងក្រពេញកម្ពុជានៅមន្ទីរពេទ្យកាល់ម៉ែត្រ បានបកស្រាយថា... តើថ្នាំសម្រាប់ជំងឺទឹកនោមផ្អែមមានអ្វីខ្លះ?  សកម្មភាពថ្នាំ ផលរំខាន បម្រាម និងផលល្អ នៃឱសថ៦មុខ ដែលអាចប្រើប្រាស់សម្រាប់ជំងឺទឹកនោមផ្អែម ត្រូវបានលើកបង្ហាញឡើងនៅក្នុងអត្ថបទនេះ ដោយមានការរៀបរាប់យ៉ាងក្បោះក្បាយអំពីលោកវេជ្ជបណ្ឌិត នៅ គីមសាន ជាវេជ្ជបណ្ឌិតឯកទេសជំងឺទឹកនោមផ្អែម និងជំងឺទូទៅប្រចាំនៅ  បន្ទប់ពិគ្រោះ ព្យាបាលជំងឺ វេជ្ជ. នៅ គីមសាន (Diabetes Care Clinic, Phnom Penh) ដូចម្ដេចដែលហៅថា ជំងឺទឹកនោមផ្អែមប្រភេទ២?  បើតាមការអង្កេតនៅឆ្នាំ២០០៤-២០០៥ របស់សមាគមជំងឺទឹកនោមផ្អែមកម្ពុជា គេបានរកឃើញថាអត្រាអ្នកកើតជំងឺទឹកនោមផ្អែមនៅទីក្រុងមានប្រហែល១០% នឹងនៅជនបទប្រហែល៥%។ គេហទំព័រសុខភាព ហេលស៏ថាម នឹងបង្ហាញមិត្តអ្នកអានអោយស្គាល់កាន់តែច្បាប់នូវជំងឺទឹកនោមផ្អែមប្រភេទ២នេះ តាមរយៈការបកស្រាយយ៉ាងក្បោះក្បាយរបស់លោកវេជ្ជបណ្ឌិត ទូច ឃុន នាយករងមន្ទីរពេទ្យព្រះកុសមៈនិងប្រធានផ្នែកជំងឺទឹកនោមផ្អែម  ដែលបានឲ្យនិយមន័យនៃ«ជំងឺទឹកនោមផ្អែមប្រភេទ ២» ថាជាជំងឺរុំារ៉ៃ ដែលស្ដែងឡើងដោយការកើនឡើងអត្រាជាតិស្ករនៅក្នុងឈាមហើយនៅក្នុងបរិការណ៍នៃភាពសុំានឹងអាំងស៊ុយលីន(ការផលិតអាំងស៊ុយលីនក្នុងខ្លួនមានសភាពធម្មតាតែសរីរាង្គមិនអាចប្រើវាបាន) និងកង្វះខាតនៃអាំងស៊ុយលីន (កោសិកាបេតារបស់លំពែងដំណើរការមិនល្អនាំឲ្យផលិតអាំងស៊ុយលីនមិនគ្រប់គ្រាន់)។ ជំងឺទឹកនោមផ្អែមលើស្រ្តីមានផ្ទៃពោះ (Gestational Diabetes)  លោកវេជ្ជបណ្ឌិត ទូច ឃុន នាយករងមន្ទីរពេទ្យព្រះកុសុមៈ និងជាប្រធានមជ្ឈមណ្ឌលជំងឺទឹកនោមផ្អែមកម្ពុជា-កូរ៉េ «ជំងឺទឹកនោមផ្អែមដែលកើតឡើងនៅពេលស្ត្រីមានផ្ទៃពោះ ជាបញ្ហាដែលទាក់ទងនឹងសុខភាពដ៏ធ្ងន់ធ្ងរ។ ដូច្នេះ ត្រូវការការខិតខំប្រឹងប្រែងទាំងសងខាងពោលគឺ ម្ខាងពីសំណាក់វេជ្ជបណ្ឌិតជំនាញ និងម្ខាងទៀតពីសំណាក់អ្នកជំងឹខ្លួនឯងផ្ទាល់តែម្តង គឺគ្រប់ស្រ្តីមានគភ៍ទាំងអស់។ ជំងឺទឹកនោមផ្អែមមានច្រើនប្រភេទ តែជំងឺទឹកនោមផ្អែមដែលយើងជួបប្រទះច្រើនជាងគេនៅពេលបច្ចុប្បន្នគឺ មានតែជំងឹទឹកនោមផ្អែមប្រភេទទី២ ដែលមានប្រហែលជាង ៩០% នៃជំងឺទឹកនោមផ្អែមទាំងអស់។ បន្ទាប់ពីនេះ មានជំងឺទឹកនោមផ្អែមប្រភទទី១ដែលមានប្រហែល ៥-១០% នៃអ្នកកើតជំងឺទឹកនោមផ្អែមទាំងអស់។ បន្ទាប់មកទៀត គឺជំងឺទឹកនោមផ្អែមកើតនៅលើស្ត្រីមានផ្ទៃពោះដែលមានប្រហែលពី ៣-៥% ក្នុងចំណោមស្ត្រីដែលមានគភ៌…» ដំបៅជើង ដែលកើតមាននៅលើអ្នកជំងឺទឹកនោមផ្អែម  ជំងឺទឹកនោមផ្អែមជាជំងឺរ៉ាំរ៉ៃមួយប្រភេទ ដែលកើតឡើងដោយសារកម្រិតជាតិស្ករក្នុងឈាមរបស់អ្នកជំងឺកើនឡើង។ នៅពេលដែលអ្នកជំងឺ កើតជំងឺទឹកនោមផ្អែមច្រើនឆ្នាំ ពួកគាត់អាចប្រឈមមុខនឹងផលលំបាកមួយចំនួន ដែលក្នុងនោះក៏មានដំបៅជើងផងដែរ។ ដំបៅជើងនៅលើអ្នកជំងឺទឹកនោមផ្អែម មានកត្តាបង្កជាច្រើនដែលរួមមានដំបៅជើង៣ប្រភេទ បើយោងតាមប្រសាសន៍របស់លោកវេជ្ជបណ្ឌិត ស៊ុំ សត្ថា វេជ្ជបណ្ឌិតឯកទេសជំងឺទឹកនោមផ្អែមប្រចាំនៅ Diabetes Care Center… ១១គន្លឹះដើម្បីគ្រប់គ្រងជំងឺទឹកនោមផ្អែមបានល្អ  លោក  វេជ្ជបណ្ឌិត នៅ គីមសាន ជាវេជ្ជបណ្ឌិតឯកទេសជំងឺទឹកនោមផ្អែម និងជំងឺទូទៅប្រចាំនៅ បន្ទប់ពិគ្រោះ ព្យាបាលជំងឺ វេជ្ជ. នៅ គីមសាន(Diabetes Care Clinic, Phnom Penh) «លោកអ្នកត្រូវយល់ដឹងថា ជំងឺទឹកនោមផ្អែមជាជំងឺរ៉ាំរ៉ៃ និងអាចបង្កឲ្យមានផលវិបាកផ្សេងៗដូចជាខូចតម្រងនោម  គាំងបេះដូងស្លាប់ ខូចមួយចំហៀងខ្លួន  ដំបៅមើលមិនជា កាត់អវៈយវៈ។ល។ ដើម្បីទទួលបានលទ្ធផលល្អក្នុងការព្យាបាល មិនមែនពឹងផ្អែកទៅលើតែវេជ្ជបណ្ឌិត ឬឱសថតែមួយមុខនោះទេគឺ ពាក់កណ្តាល(៥០%)ទៀត វាអាស្រ័យលើខ្លួនអ្នកជំងឺផ្ទាល់ តាមរយៈការលេបថ្នាំនិងមកតាមណាត់ឲ្យទៀងទាត់ ហើយធ្វើតាមគន្លឹះទាំង ១១នៅក្នុងអត្ថបទនេះ…» ជំងឺទឹកនោមផ្អែមជាជំងឺតពូជ?  «ជំងឺទឹកនោមផ្អែមត្រូវបានគេដឹងថាមានភាគរយនៃតំណពូជនៅក្នុងបញ្ហាជំងឺនេះ។ ប្រសិនបើក្នុងគ្រួសារដែលមានឳពុក ឬម្តាយមានជំងឺទឹកនោមផ្អែម អត្រានៃការកើតទឹកនោមផ្អែមក្នុងអំឡុងពេលរស់នៅរបស់កូន មានរហូតដល់៣០-៤០%។ មានន័យថាក្នុងចំណោមកូន១០នាក់ អាចមាន៣ទៅ៤នាក់កើតជំងឺនេះ ចំណែកការកើតជំងឺនៅពេលណា គឺមិនអាចកំណត់បានទេ តែគេអាចត្រឹមតែនិយាយបានថា កត្តាតំណពូជក្នុងជំងឺទឹកនោមផ្អែមពិតជាមានមែន…» សាស្រ្តាចារ្យ វេជ្ជបណ្ឌិត កុយ វ៉ាន់នី ឯកទេសជំងឺទឹកនោមផ្អែម និងក្រពេញ ហើយសព្វថ្ងៃលោកជាប្រធានសមាគមគ្រូពេទ្យទឹកនោមផ្អែម និងក្រពេញកម្ពុជា នៅមន្ទីរពេទ្យកាល់ម៉ែត។ ៧ចំណុច ស្វែងយល់លម្អិតពីជំងឺទឹកនោមផ្អែម  ស្វែងយល់ពី «និយមន័យ កត្តាប្រឈមមុខ ប្រភេទ និងមូលហេតុនៃជំងឺទឹកនោមផ្អែម ការធ្វើរោគវិនិច្ឆ័យ ការព្យាបាល គោលដៅ(Target Goals)ក្នុងការគ្រប់គ្រងជំងឺទឹកនោមផ្អែម និងផលវិបាកនៃជំងឺទឹកនោមផ្អែម (កាលណាជាតិស្ករមិនមានលំនឹង) » ក្រោមការបកស្រាយរបស់ លោកវេជ្ជបណ្ឌិត នៅ គីមសាន ជាវេជ្ជបណ្ឌិតឯកទេសជំងឺទឹកនោមផ្អែម និងជំងឺទូទៅប្រចាំនៅ  បន្ទប់ពិគ្រោះ ព្យាបាលជំងឺ វេជ្ជ. នៅ គីមសាន (Diabetes Care Clinic, Phnom Penh) ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ជាមួយនឹងការចែករំលែកទាក់ទិននឹងសុខភាពជាច្រើន ក្នុងសប្តាហ៍ទី១នៃខែមិថុនា (ចាប់គិតពីថ្ងៃទី២ ដល់ថ្ងៃទី៩ ខែមិថុនា) នេះ យើងក៏សង្កេតឃើញអត្ថបទចំនួន៥ ដែលមានប្រជាប្រិយភាពជាងគេ ក្នុងនោះរួមមានដូចខាងក្រោម៖ ១ គុណភាព សុវត្ថិភាព​ និងប្រសិទ្ធភាព ជាគុណតម្លៃផលិតផលនៃសហគ្រាសឱសថកម្ពុជា ជាមួយនឹងបទសម្ភាសន៍រវាងហេលស៍ថាម និងលោកបណ្ឌិត ង៉ាន់ បេង ជាឱសថបណ្ឌិត និងជាអតីតនិស្សិតនៅមហាវិទ្យាល័យ ឱសថសាស្រ្តនៃសាកលវិទ្យាល័យភ្នំពេញដែលជាអគ្គនាយករងនៃរោងចក្រ CPE បានលើកឡើងអំពីដំណើរការនៃការបង្កើត ទស្សនវិស័យ លក្ខណៈពិសេស និងចំណុចសំខាន់ផ្សេងៗទៀតជាច្រើននៃសហគ្រាសឱសថដែលមានឈ្មោះល្បីល្បាញនេះ... ២ ក្រមសីលធម៌គ្រូពេទ្យដែលអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលត្រូវប្រកាន់ខ្ជាប់ ជាឯកសារដ៏មានគុណតម្លៃសម្រាប់អ្នកកំពុង ឬជាអនាគអ្នកប្រកបវិជ្ជាជីៈសុខាភិបាល ៣ សិក្សាផ្នែកវេជ្ជសាស្រ្តបែបStudent-centeredបែបណាវិញទៅ? (Video)  ប្រហែលជាធ្លាប់តែឃើញការសិក្សាលក្ខណៈបែបមិនសូវជាactive ហើយក៏ភាគច្រើនប្រហែលជាការសិក្សាដែលពឹងផ្អែកលើសាស្រ្តាចារ្យដែរ...ចុះការសិក្សាបែប មានលក្ខណៈប្លែកបែបណា? ហើយអាចអនុវត្តយ៉ាងដូចម្តេចក្នុងការសិក្សាផ្នែកវេជ្ជសាស្រ្ត? ៤ វិធី ៦យ៉ាងការពារអ្នកពីជំងឺលើសសម្ពាធឈាម  មានកត្តាជាច្រើនរួមមាន អាយុ ប្រវត្តិគ្រួសារ និងជាតិសាសន៍ ជាកត្តាជំរុញឲ្យមានជំងឺលើសសម្ពាធឈាម ដែលអ្នកមិនអាចគ្រប់គ្រងបាន យ៉ាងណាមិញ អ្នកនឹងអាចធ្វើការគ្រប់គ្រងស្ថានការណ៍នោះបានតាមរយៈ ការផ្លាស់ប្តូវនូវទម្លាប់រស់នៅប្រចាំថ្ងៃ ជាក់ស្តែងតាមរយៈវិធីទាំង៦ នេះនឹងអាចជួយការពារអ្នកពីជំងឺលើសសម្ពាធឈាម ៥ យល់ដឹងអំពី ជំងឺអុតស្វាយ ដើម្បីកូនអ្នក  ជំងឺអុតស្វាយកើតមិនរើសវ័យនោះទេឲ្យតែអ្នកមានប្រព័ន្ធការពារខ្សោយ មិនមានអង់ទីក័រការពារពីម្តាយ ឬចាក់វ៉ាក់សាំងការពារនោះទេ អ្នកនឹងងាយកើតជំងឺនេះណាស់​ ហើយគេច្រើនសង្កេតឃើញមានការកើតឡើងច្រើននៅ​ចន្លោះអាយុចាប់ពី ៦ខែ​ដល់ ១៥ឆ្នាំ។ វាជាជំងឺឆ្លងខ្លាំង ដែំលបង្កឲ្យមានរោគសញ្ញា៣ដំណាក់កាល ហើយការព្យាបាលក៏មិនសូវជាមានភាពស្មុគស្មាញប៉ុន្មានដែរ។ យ៉ាងណាមិញ ផលវិបាកក៏អាចធ្ងន់ធ្ងរ ប្រសិនបើមិនបានទទួលការព្យាបាលបានត្រឹមត្រូវនោះ... ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

មានអាហារមួយចំនួនជាជំនួយដល់ច្រមុះដែលងាយនឹងរងអាល្លែកហ្ស៊ី ហើយអាហារមួយចំនួនទៀតអាចធ្វើឲ្យអាការៈនេះកាន់តែធ្ងន់ធ្ងរ ដែលអ្នកគួរតែយល់ដឹង។   អាហារដែលមានផលល្អចំពោះអាល្លែកហ្ស៊ីច្រមុះ •​ ទឹកក្តៅឧណ្ហៗ៖ ញ៉ាំទឹកតែ ឬទឹកស៊ុបឧណ្ហៗអាចធ្វើឲ្យផ្លូវដង្ហើមដែលស្ទះបានធូរជាងមុន និងធ្វើឲ្យយើងងាយស្រួលក្អកដើម្បីបញ្ចេញនូវកំហាកចេញមកក្រៅ។ • សាច់ត្រី៖ តាមការសិក្សាស្រាវជ្រាវថ្មីៗបានឲ្យដឹងថា​ សារជាតិអាស៊ីត ខ្លាញ់ អូមេហ្គាបី ដែលមាននៅក្នុងត្រីធូណា ត្រីសាលម៉ុន ត្រីស្បៃកាអាចជួយកាត់បន្ថយ ការប្រឈមមុខនឹងការវិវឌ្ឍនៃអាល្លែកហ្ស៊ី។ • ទឹកដោះគោជូរ៖ មានការសិក្សាមួយចំនួនបានបង្ហាញថា មេរោគល្អៗឈ្មោះថា ប្រូប៊ីយូទិកដែលមានក្នុងទឹកដោះគោជូរ អាចជួយកាត់បន្ថយរោគសញ្ញា នៃអាល្លែកហ្ស៊ីលំអងផ្កា​ របស់កុមារតូចៗ។ • ទឹកឃ្មុំ៖ ទទួលទានទឹកឃ្មុំមួយកូនស្លាបព្រាកាហ្វេ ដើម្បីព្យាបាលអាល្លែកហ្ស៊ី ក៏ប៉ុន្តែមិនត្រូវឲ្យកុមារដែលមានអាយុក្រោម១ឆ្នាំញ៉ាំនោះទេ។   អាហារដែលមានផលអាក្រក់ចំពោះអាល្លែកហ្ស៊ីច្រមុះ • អាហារដែលធ្វើឲ្យទាស់៖ មានដូចជាសណ្តែកដី ស្រ្តូប៊ឺរី និងអាហារផ្សេងៗទៀត ដែលអាចធ្វើឲ្យមានរមាស់ ឬហើម។ ហើយវានឹងបណ្តាលឲ្យមានអាល្លែកហ្ស៊ីច្រមុះ ដែលមានអាការ:តឹងថប់ នៅពេលយើងបរិភោគអាហារប្រភេទនេះ។ ប្រសិនបើអ្នកមានអាការ:បែបនេះ នៅពេលបរិភោគអាហារទាំងអស់នោះ អ្នកត្រូវ ទៅជួបគ្រូពេទ្យជាបន្ទាន់។ • លម្អងផ្កា៖ ប្រសិនបើជាអ្នកអាល្លែកហ្ស៊ីទៅនឹងលំអងផ្កា នោះអ្នកនឹងមានប្រតិកម្មជាមួយអាហារដែលមានផ្ទុកសារជាតិស្រដៀងគ្នានោះដែរ។​ លំអងផ្កា​​ អាចបង្កឲ្យអ្នកកណ្តាស់ រមាស់ និងតឹងច្រមុះ ជាហេតុធ្វើឲ្យច្រមុះដែលអាល្លែកហ្ស៊ីស្រាប់​ មានអាការៈរឹតតែធ្ងន់ធ្ងរ។ • ស្រាបៀរ និងស្រា៖ ច្រមុះអ្នកខ្លះនឹងឡើងតឹងភ្លាមៗ នៅពេលទទួលទានទឹកដែលមានជាតិអាល់កុល ដូចជាស្រា ឬក៏ស្រាបៀរ។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។    

ចែករំលែក

តើអ្នកតែងតែខ្ជិល ហើយបន្តការគេង នៅថ្ងៃឈប់សម្រាកពីការងារមែនទេ? បើមែន សូមប្រុងប្រយ័ត្ន  វាអាចធ្វើឲ្យអ្នកកើតជំងឺបេះដូង នេះបើតាមការសិក្សាថ្មីមួយបានព្រមាន។ ការសិក្សាបានបង្ហាញថា ការបន្ថែមរយៈពេលមួយម៉ោង ទៅក្នុងការគេងរបស់អ្នក ក្នុងថ្ងៃឈប់សម្រាក អាចធ្វើឲ្យអ្នកប្រឈមទៅនឹងជំងឺបេះដូង ដល់ទៅ ១១ ភាគរយ។ វាក៏អាចធ្វើឲ្យអ្នកមានសុខភាពចុះខ្សោយ អារម្មណ៍មិនស្វាងល្អ ហើយវារឹតតែធ្វើឲ្យអ្នកងងុយ និងអស់កម្លាំងជាងធម្មតាទៅវិញនោះទេ។ ការសិក្សាបានបញ្ជាក់ផងដែរថា ទម្លាប់នៃការចូលគេង និងក្រោកពីគេងដ៏ល្អប្រចាំថ្ងៃរបស់អ្នក ដើរតួនាទីសំខាន់ណាស់ ក្នុងការថែរក្សាសុខភាពរាងកាយ។ អ្នកគួរតែកំណត់ម៉ោងចូលគេង និងម៉ោងភ្ញាក់ពីគេងឲ្យបានល្អ ហើយធ្វើតាមនោះឲ្យបានខ្ជាប់ខ្ជួន មិនថាអ្នករវល់ ឬមានពេលវេលាច្រើនយ៉ាងណានោះទេ ដើម្បីការពារការប្រឈមទៅនឹងជំងឺបេះដូង។ យោងទៅតាមគ្រូពេទ្យជំនាញ អ្នកគួរតែគេងឲ្យបានលើសពី ៧ ម៉ោងក្នុងមួយយប់ ដើម្បីថែរក្សាសុខភាពទូទៅឲ្យរឹងមាំ។ បើអ្នកគេងបានគ្រប់គ្រាន់៕ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

លោកវេជ្ជបណ្ឌិត John Principe បានលលើកឡើងថា, 《TEDx Talk មិនត្រឹមតែបង្ហាញពីដំណើរជីវិតឯកជន និងការបំពេញវិជ្ជាជីវៈនោះទេ គឺថែមទាំងចែករំលែកអំពីសារ និងអនុសាសន៍ ដើម្បីឲ្យការប្រកបវិជ្ជាជីវៈប្រកបដោយប្រសិទ្ធភាពទៀតផង...》ហើយខាងក្រោមនេះ ជាលីងទៅកាន់TED Talksទាំង៦ ដែលអាចជួយផ្លាស់ប្តូរអ្នកក្នុងការអនុវត្តវិជ្ជាជីវៈសុខាភិបាលរបស់អ្នក ៖ ១ Dr. John Principe: Recipe for a healthier America លោកវេជ្ជបណ្ឌិតPrincipe និយាយអំពីបទពិសោធន៍ការងារជាង២០ឆ្នាំរបស់គាត់ក្នុងវិជ្ជាជីវៈមួយនេះ ដែលបានផ្លាស់ប្តូរគាត់យ៉ាងច្រើន ហើយក៏បានបង្កើតនូវមណ្ឌលថែទាំសុខភាពមួយផងដែរ ២ Dr. Atul Gawande: How do we heal medicine? Dr. Gawande លើកទឹកចិត្តឲ្យមានការយកចិត្តទុកដាក់ខ្លាំងលើការផ្តល់នូវសេវាកម្មដល់អ្នកជំងឺ ដើម្បីឲ្យសមស្របនឹងតម្លៃ និងកាត់បន្ថយភាពមិនពេញចិត្តពីសាធារណជន ៣ Dr. Abraham Verghese: A doctor's touch ទោះជាមានបច្ចេកវិទ្យាទំនើបលើផ្នែកវេជ្ជសាស្រ្តខ្ពស់កម្រិតណា Dr. Verghese ក៏បានរំលឹកឡើងពីសារសំខាន់នៃទំនាក់ទំនងវាងមនុស្ស និងមនុស្ស ៤ Dr. Peter Attia: Is the obesity crisis hiding a bigger problem? ដោយសារតែមានការយល់ច្រឡំរបស់អ្នកជំងឺទៅលើជំងឺទឹកនោមផ្អែម Dr. Attia បានចាប់ផ្តើមការគិតផ្ទុុយស្រលះមួយទៅលើមូលហេតុ និងផលប៉ះពាល់នៃទំនាក់ទំនងរវាងភាពលើសទម្ងន់ និងជំងឺទឹកនោមផ្អែម ៥ Rebecca Onie: What if our healthcare system kept us healthy? ក្នុងនាមជាអ្នកស្ម័គ្រចិត្តមួយរូប Rebecca Onie បាននឹកឃើញពីទំនាក់ទំនងរវាងសង្គម និងវិស័យសុខាភិបាល ដោយបានបង្កើតនូវអង្គការមួយដែលធ្វើការផ្សាភ្ជាប់រវាងអ្នកជំងឺជាមួយនឹងអ្នកស្ម័គ្រចិត្តការងារសង្គម ដើម្បីជួយសម្រួលការផ្តល់នូវសេវាកម្មសុខភាព ៦ Dr. Daniel Kraft: Medicine's future? There's an app for that Dr. Kraft បង្ហាញជារួមនូវបច្ចេកវិទ្យានៅពេលអនាគតដែលនឹងជួយសម្រួលដល់ការអនុវត្តក្នុងវិស័យវេជ្ជសាស្រ្ត។ បើចូលចិត្តរៀនតាមYoutube​ ប្រហែលជាចង់អានអត្ថបទនេះដែរ Medical YouTube Channel ពេញនិយមទាំង៧ ជួយដល់ការសិក្សារបស់និស្សិតពេទ្យ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។​

ចែករំលែក

ជាការពិត ស្បែកនៅត្រង់បរិវេណភ្នែកជាតំបន់ដែលមានសភាពស្តើង និងរស់ ហើយងាយនឹងទទួលការខូចខាត។ ការលេចឡើងជាស្នាមជ្រីវជ្រួញ ត្រង់កន្ទុយភ្នែក ក្រោមភ្នែក និងសភាពជាំ ឬឡើងខ្មៅនៅជុំវិញភ្នែក ជាបញ្ហាមួយដែលអ្នកទាំងអស់គ្នាមានកង្វល់ស្រាប់ទៅហើយ ខណៈពេលដែលអាយុកាន់តែច្រើន ព្រោះវាជាផ្នែកមួយ ដែលស្តែងចេញច្បាស់ជាងគេ នូវការវិវឌ្ឍទៅរកភាពចាស់ ប៉ុន្តែអ្នកក៏ត្រូវប្រឈមមុខនឹងកត្តាជាច្រើនទៀត ដែលត្រូវបានដឹងថា ជាមូលហេតុ​ នៃឥទ្ធិពលអាក្រក់នេះ។ ដោយឡែក ក្នុងនោះកត្តាទាក់ទិននឹងភ្នែកដែលត្រូវបំពេញមុខងារជារៀងរាល់ថ្ងៃ បែរជាត្រូវបានមើលរំលងទៅវិញ។   តើភ្នែកមានទំនាក់ទំនងយ៉ាងណាជាមួយភាពចាស់របស់ផ្ទៃមុខ?   ១. ការប្រើប្រាស់លេនដាក់ភ្នែក មិនទាក់ទងនឹងឥទ្ធិពលរបស់លេនទេ តែសំដៅដល់របៀបពាក់លេន ដែលជាទូទៅតម្រូវឲ្យមានការទាញស្បែកដើម្បីសូកបញ្ចូលលេនទៅក្នុងភ្នែក។ ប្រព្រឹត្តិទង្វើបែបនេះដដែលៗ អាចឲ្យស្បែកមានសភាពយារធ្លាក់ បាត់បង់ភាពរស់រវើក និងហាប់ណែន។   ២. ការផ្តល់សម្ពាធដល់ភ្នែក ដូចជាការពាក់វ៉ែនតាម៉ូតធំៗ ឬដងធ្ងន់ជាប្រចាំ អាចចាត់ទុកថាជាការផ្តល់សម្ពាធដល់ភ្នែក ដែលហុចផលអាក្រក់ដល់ស្បែក ពិសេសក្រោមភ្នែក និងសងខាងស្លាបច្រមុះ ដោយបន្សល់នូវស្នាមជាំខ្មៅដែលមើលឃើញច្បាស់។   ៣. ការប្រើប្រាស់គ្រឿងសម្អាងទៅលើភ្នែក ជាក់ស្តែងពពួក eyeliner ដែលជាទីពេញនិយមរបស់ស្រ្តី ក៏អាចបង្កជាស្នាមជ្រីវជ្រួញដែរ   ដោយសាររបៀបនៃការគូស ក៏ដូចជាការជូតសម្អាតវិញ  ធ្វើឲ្យ ស្បែកទទួលរងការកកិត។ ក្នុងនោះការប្រើប្រាស់នូវគ្រឿងសម្អាងសម្រាប់ភ្នែកផ្សេងៗ ដែលគ្មានគុណភាព ក៏អាចបណ្តាលឲ្យស្បែកដ៏ស្តើងនៅតំបន់ភ្នែក ទទួលរងការខូចខាតផងដែរ។   ៤. ការប្រើប្រាស់ភ្នែកហួសកម្រិត ការប្រឹងសម្លឹងមើលអ្វីមួយក្នុងរយៈពេលយូរ មិនត្រឹមតែជះឥទ្ធិពលដល់សមត្ថភាពក្នុងការមើលរបស់ភ្នែកទេ ថែមទាំងអាចធ្វើឲ្យភ្នែករបស់អ្នក មានការនឿយហត់ ដែលសម្តែងឡើងតាមរយៈស្បែកនៅជុំវិញភ្នែកឡើងខ្មៅ។ ដោយឡែក ចំពោះការសម្លឹងនៅមុខកុំព្យូទ័រ ទូរទស្សន៍ ឬថេបប្លេត រឹតតែមិនល្អ ដល់ស្បែករបស់អ្នក។ មិនតែប៉ុណ្ណោះ ពន្លឺដែលចេញពីឧបករណ៍ទាំងអស់នេះ អាចជាមូលហេតុនៃការគេងមិនស្កប់ស្កល់ ឈឺក្បាល វិលមុខ ក៏ដូចជា ការរលាកភ្នែករបស់អ្នក និងធ្វើឲ្យវាក្លាយជាមូលហេតុដោយប្រយោល នៃភាពចាស់ទាក់ទងនឹងការប្រើប្រាស់ភ្នែករបស់អ្នក។ ចំពោះបញ្ហានេះ អ្នកអាចដោះស្រាយបាន ដោយការអនុវត្តការសម្រាកភ្នែក៥នាទីរៀងរាល់មួយម៉ោងម្តង និងអាចប្រើប្រាស់ផ្ទាំងការពារពន្លឺសម្រាប់កុំព្យូទ័រ ឬទូរទស្សន៍ផងដែរ។   ៥. ជ្រួញចិញ្ចើមដោយការចាញ់ពន្លឺ វាជារឿងធម្មតាដែលយើងនឹងជ្រួញចិញ្ចើមនៅពេលប្រឈមមុខនឹងពន្លឺអ្វីមួយ ដោយមិនអាចចៀសបាន ដែលការធ្វើបែបនេះញឹកញាប់ ឬក្នុងរយៈពេលយូរ នឹងបង្ហាញឡើងឲ្យឃើញនូវភាពជ្រីវជ្រួញជាមិនខាន។ ម្យ៉ាងទៀត ការប្រឈមនឹងពន្លឺ គឺផ្តល់នូវលទ្ធផលមិនល្អស្រាប់ទៅហើយដល់ស្បែក និងភ្នែក ដូចនេះយល់ល្អ អ្នកគួរតែជ្រើសរើសប្រើប្រាស់ផលិតផលការពារកំដៅសម្រាប់ស្បែកជុំវិញភ្នែកផ្ទាល់ ហើយក៏គួរជ្រើសរើសប្រើវ៉ែនតាការពារពន្លឺថ្ងៃ ដែលមានដងស្រាល ពេលអ្នកនៅក្រោមពន្លឺ។   ៦. ការញីភ្នែកញឹកញាប់ នេះអាចជាទម្លាប់មួយរបស់មនុស្សមួយចំនួន ជាពិសេសក្រោយពេលភ្ញាក់ពីគេង។ ដោយឡែក ការរកាំភ្នែក ស្ងួត រមាស់ភ្នែក ឬជំងឺភ្នែកមួយចំនួនទៀត ក៏អាចជាមូលហេតុ​ ដែលឲ្យអ្នកញីភ្នែកញឹកញាប់ ដោយមិនដឹងខ្លួនផងដែរ។ដូចនេះ អ្នកគប្បីថែទាំសុខភាពភ្នែករបស់អ្នកឲ្យចៀសផុតពីបញ្ហាទាំងអស់នេះ ដើម្បីផាសុកភាពនៃភ្នែករបស់អ្នក។ ចំពោះករណីធូលីចូលភ្នែក អ្នកក៏ត្រូវចៀសវាង ប្រើដៃញីភ្នែកខ្លាំងៗ ដែលមិនត្រឹមតែធ្វើឲ្យស្បែកយារ ក៏អាចប្រឈម នឹងការឆ្លងរោគ ទៅជាជំងឺភ្នែកផងដែរ។ សម្រាប់បញ្ហានេះ អ្នកអាចដោះស្រាយបាន ដោយការប្រើប្រាស់ទឹកសម្រាប់លាងភ្នែក ថ្នាំបន្តក់ភ្នែក ឬទឹកស្អាតដើម្បី សម្អាតកម្ទេច ឬធូលីចេញ។   ៧. ការមិនទៅជួបនឹងគ្រូពេទ្យភ្នែកទៀងទាត់ ពិសេសចំពោះអ្នកមានបញ្ហាភ្នែក ឬម្ញូប ដែលទាមទារឲ្យធ្វើការតាមដានការវិវឌ្ឍរបស់វា ដើម្បីធ្វើការការព្យាបាល ឬប្តូរវ៉ែនតាចំពោះអ្នកម្ញូប។ បើអ្នកធ្វេសប្រហែស ចំពោះបច្ចុប្បន្នភាព ទាក់ទងនឹងសុខភាពភ្នែក អ្នកប្រកដណាស់នឹងប្រឈមមុខនឹងបញ្ហាឈឺ រកាំភ្នែក រួមជាមួយអាការៈឈឺក្បាល និងនឿយហត់ និងបញ្ហាព្រិច ឬជ្រួញចិញ្ចើម ដោយសារការប្រឹងមើល ដែលជាមូលហេតុពីរចម្បងនៃភាពជ្រីវជ្រួញ។ ដោយគ្រាន់តែចំណាយពេលខ្លះទៅជួបនឹងគ្រូពេទ្យភ្នែក អ្នកមិនបាច់បារម្ភ ពីបញ្ហានេះទៀតទេ។   ទន្ទឹមនឹងនេះ អ្នកគួរស្វែងយល់នូវគន្លឹះផ្សេងៗទាក់ទងការថែទាំសុខភាពភ្នែក ក៏ដូចជាសុខភាពស្បែកដទៃទៀត ដើម្បីជាជំនួយ និងពន្យារនូវភាពចាស់របស់អ្នក និងជាពិសេសចៀសវាងសម្រេចធ្វើការព្យាបាល ឬប្រើប្រាស់នូវផលិតផល ដែលមិនគួរទុកចិត្តណាមួយដោយខ្លួនឯង៕   ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក

និយមន័យ ជំងឺកូនក្រៅស្បូន គឺសំដៅទៅលើការកាច់សម្បុករបស់អំប្រ៊ីយ៉ុង នៅខាងក្រៅតួស្បូន។ វាអាចកើតមានឡើងនៅក្នុងដៃស្បូន (tubal pregnancy) នៅក្នុងអូវែ (ovarian pregnancy) និងនៅក្នុងពោះ តែកម្រ (abdominal pregnancy)។ កូនក្រៅស្បួន មិនអាចលូតលាស់ធំបាន និងមិនអាចរស់បាននោះទេ។ ការលូតលាស់ធំវាអាចបណ្តាលឲ្យមានបញ្ហាដល់ស្បូនរបស់ម្តាយ។ ជំងឺនេះគឺទាមទារឲ្យយើង ធ្វើការព្យាបាលភ្លាមៗ ព្រោះការព្យាបាលនេះវាផ្តល់ផលល្អសម្រាប់ស្ត្រីក្នុងការមានកូនបន្ទាប់ទៀត។ ប្រសិនបើយើងមិនធ្វើការព្យាបាល ឬព្យាបាលយឺត អាចបណ្តោយឲ្យប្រឈមមុខនឹងគ្រោះថ្នាក់ដល់ជីវិត​ តាមរយៈការហូរឈាម។   រោគសញ្ញា ដំបូងសញ្ញារបស់វា ដូចទៅនឹងការមានផ្ទៃពោះធម្មតា៖ បាត់រដូវ ក្អួតចង្អោរ តឹងណែនដើមទ្រូង ហើយនៅពេលដែលយើងធ្វើតេស្តពិនិត្យលទ្ធផលគឺវិជ្ជមាន។  កូនក្រៅស្បូនមិនអាចលូតលាស់ដូចកូនធម្មតាបានទេ។ ការហូរឈាមតិចៗ ថែមទាំងអាការៈឈឺពោះ ឬត្រគាកវាជាសញ្ញារបស់ជំងឺកូនក្រៅស្បូនដែលគប្បី ត្រូវប្រុងប្រយ័ត្ន។បើមានការលេចធ្លាយនៅដៃស្បូន (fallopian tube) វាអាចបណ្តាលឲ្យមានអារម្មណ៍រោយស្មា និងចលនារបស់ពោះវៀន ដោយសារការហូរឈាមបង្កើតទៅជាដុំឈាម ប៉ះពាល់សរសៃប្រសាទជិតៗនោះ។ ប្រសិនបើដាច់រហែកនៅដៃស្បូនវិញ (fallopian tube ruture) ការហូរឈាមនឹងមានបរិមាណច្រើនពេញពោះ ហើយបង្កឲ្យមានអាការៈឈឺក្បាល និងអាចដួលសន្លប់ទៀតផង។  ប្រសិនបើអ្នកមានអាការៈដូចជា៖ ធ្លាក់ឈាមតិចៗតាមទ្វារមាស ឈឺពោះ ឬត្រគាក រោយស្មា ឈឺក្បាល និងឧស្សាហ៍សន្លប់កំឡុងពេលមានផ្ទៃពោះនោះ គប្បីទៅជួបគ្រូពេទ្យ ឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលា។   មូលហេតុ និងកត្តាបង្ក ទីតាំងដែលកើតមានច្រើនជាងគេគឺ នៅដៃស្បូន(tubalpregnancy)ដែលបណ្តាលមកពីស៊ុតជាប់គាំងនៅពេលដែលវារំកិលខ្លួន ពីផ្នែក១/៣ ខាងក្រៅនៃដៃស្បូន ទៅកាន់តួស្បូន ដោយសារតែកោសិការបស់ដៃស្បូនខូចខាត ឬកំរិតអ័រម៉ូនមិនមានតុល្យភាព ឬភាពលូតលាស់មិនប្រក្រតីរបស់ស៊ុត។   កូនក្រៅស្បូនអាចមាន ១%ទៅ៣% ក្នុងចំណោមការមានផ្ទៃពោះ ដោយបណ្តាលមកពីកត្តាផ្សេងៗដូចជា៖ o ធ្លាប់មានកូនក្រៅស្បូនពីមុន o មានការរលាក​ ឬឆ្លងរោគនៅដៃស្បូន o មានបញ្ហាក្នុងការមានកូន (fertility issue) o ភាពមិនប្រក្រតីរបស់ស្បូន (កំណើត ឬធ្លាប់មានប្រវត្តិយកកូនចេញ) o ការជក់បារី o ការប្រើប្រាស់វិធីពន្យាកំណើតខុសបច្ចេកទេស​ ឬមិនត្រឹមត្រូវ។ ការធ្វើរោគវិនិច្ឆ័យ ប្រសិនបើគ្រូពេទ្យសង្ស័យទៅលើការមានកូនក្រៅស្បូន ប្រាកដណាស់គាត់នឹងពិនិត្យរកមើលកន្លែងដែលឈឺ និងពិនិត្យរកមើលដុំនៅក្នុងដៃស្បូន​ និងអូវែ។ មួយវិញទៀត ដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់ថា ពិតជាមានកូនក្រៅស្បូនមែន គេត្រូវធ្វើតេស្តឈាម និងមើលអេកូសាស្ត្រ។​ ក្នុងករណីបន្ទាន់ មានការហូរឈាមខ្លាំង ចំពោះស្រ្តីមានផ្ទៃពោះ ការសន្និដ្ឋានពីការមានកូនក្រៅស្បូន គឺមានភាគរយច្រើន និងតម្រូវឲ្យធ្វើការវះកាត់ភ្លាមៗ។   ការព្យាបាល ការព្យាបាលកូនក្រៅស្បូន ត្រូវធ្វើឡើងដោយវិធីសាស្ត្រ៣៖ o ការយកកូនចេញ (abortion)៖ ស៊ុតមិនអាចលូតលាស់ធំ នៅខាងក្រៅស្បូនបានទេ ដើម្បីចៀសវាងការមានគ្រោះថ្នាក់ដល់ជីវិតម្តាយ យើងត្រូវតែធ្វើការយកចេញ។   o ប្រើថ្នាំ (methotrexate)៖ ប្រសិនបើកូនក្រៅស្បូនត្រូវបានរកឃើញមុន ឬទាន់ពេលវេលា អ្នកជំងឺតម្រូវឲ្យប្រើថ្នាំ​ មានប្រសិទ្ធភាព បញ្ឈប់ការលូតលាស់របស់ស៊ុត និងរំលាយកោសិកានោះ។ o ការវះកាត់៖ ក្នុងករណីហូរឈាមខ្លាំង បណ្តាលមកពីការដាច់រហែកដៃស្បូន និងរកឃើញកូនក្រៅស្បូនយឺតពេល​ ដែលមិនអាចប្រើប្រាស់ថ្នាំ និងវិធីសាស្រ្តផ្សេង  នោះការវះកាត់ជាជម្រើសដ៏ល្អ។ ផលវិបាក ប្រសិនបើមានកូនក្រៅស្បូនហើយមិនធ្វើការព្យាបាល ឬព្យាបាលយឺតពេល អាចបណ្តាលឲ្យមានការធ្លាយស្បូន និងការហូរឈាមខ្លាំងក្លាដែលអាចឲ្យបាត់បង់ជីវិត។   ការការពារ យើងមិនអាចធ្វើការការពារកុំឲ្យមានកូនក្រៅស្បូនបាននោះទេ ប៉ុន្តែយើងអាចកាត់បន្ថយកត្តាដែលបង្ក ដូចជាឈប់ជក់បារី កាត់បន្ថយចំនួនដៃគូររួមភេទ និងប្រើប្រាស់ស្រោមអនាម័យ​ ដើម្បីការពារកុំឲ្យមានការឆ្លងរោគ (sexually transmitted infections) និងកាត់បន្ថយមូលហេតុនៃជំងឺរលាក ( pelvic inflammatory disease)។   ជាចុងក្រោយ​ ហេលស៍ថាម សូមផ្តាំផ្ញើដល់ប្រិយមិត្តអ្នកអាន និងបងប្អូនស្រ្តីមានផ្ទៃពោះទាំងអស់ គួរគម្បីទៅពិនិត្យផ្ទៃពោះឲ្យបានត្រឹមត្រូវ និងទៀងទាត់ ដើម្បីបញ្ជាក់ថា មិនមែនជាកូនក្រៅស្បូននោះទេ។ ការដឹងមុនជាមធ្យោបាយដ៏ល្អ សម្រាប់ការព្យាបាល និងបង្ការកុំឲ្យមានបញ្ហាគ្រោះថ្នាក់ដល់ជីវិត។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក

អំឡុងពេលមានផ្ទៃពោះ រាងកាយរបស់អ្នក មិនអាចហត់នឿយ ឬធ្វើការហួសកម្លាំងបាននោះឡើយ ដូច្នេះ អ្នកគួរតែមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ចំពោះសកម្មភាព និងការងារប្រចាំថ្ងៃរបស់អ្នក។   ការញ៉ាំអាហារត្រឹមត្រូវ និងមានសុខភាពល្អ ការហាត់ប្រាណ និងការបញ្ចេញកម្លាំងតិចៗជាប្រចាំ ពិតជាអ្វីដែលស្រ្តីមានផ្ទៃពោះគួរតែធ្វើ ដើម្បីពង្រឹង សុខភាពទូទៅ និងទារកក្នុងផ្ទៃម្តាយ។ បើអ្នកអស់កម្លាំង ឬធ្វើការមិនកើត ត្រូវសុំជំនួយពីគ្រួសាររបស់អ្នក ជាពិសេសគឺស្វាមីសំណព្វចិត្ត។   ខាងក្រោមនេះ គឺជាកិច្ចការផ្ទះមួយចំនួន ដែលអ្នកគួរតែចៀសវាង ៖   #១ ការលើកដាក់របស់របរធ្ងន់ៗ គឺហាមដាច់ខាត #២ អ្នកមិនគួរប៉ះពាល់ផលិតផលលាងសម្អាតផ្ទះ ឬចង្ក្រានបាយនោះឡើយ ពីព្រោះសារធាតុទាំងនោះមិនមានសុត្ថិភាព សម្រាប់ស្រ្តីមានផ្ទៃពោះឡើយ #៣ អំឡុងពេលមានផ្ទៃពោះ សន្លាក់ និងសរសៃរបស់អ្នក ហាក់ដូចជាទន់ ឬខ្សោយជាមុន ដូច្នេះសូមអ្នកកុំធ្វើចលនាណាខ្លាំងៗ ឬដដែលឲ្យសោះ #៤ នៅឲ្យឆ្ងាយពីសត្វចិញ្ចឹម ដូចជា កណ្តុរ ទន្សាយ និងឆ្មាជាដើម #៥ គ្រឿងសម្អាង ទឹកអប់ ឬផលិតផលក្នុងបន្ទប់ទឹកមួយចំនួន ប្រហែលជាមិនស័ក្តសមនឹងអ្នកឡើយ ដូច្នេះ សូមសាកសួរវេជ្ជបណ្ឌិតរបស់អ្នក មុនពេលប្រើប្រាស់វាបន្តទៀត #៦ កុំបោកខោអាវ ពីព្រោះ វាអាចប៉ះពាល់ដល់កូន ហើយសារធាតុគីមី និងសាប៊ូ ក៏មិនល្អ​សម្រាប់អ្នកដែរ៕ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។  

ចែករំលែក

ដើម្បីថែរក្សាសុខភាពឲ្យបានល្អ និងរឹងមាំ បុរសត្រូវការរបបអាហារជាពិសេស ហើយមានចំណីអាហារមួយចំនួន អ្នកមិនគួរមើលរំលងនោះទេ។ ការធាត់លើសទម្ងន់ អាចកើតឡើងចំពោះបុរសគ្រប់គ្នា ហើយមានបុរសតែ ៥០ ភាគរយប៉ុណ្ណោះ ដែលមានរាងកាយមាំមួន និងមានសុខភាពល្អ។   គន្លឹះញ៉ាំអាហារសម្រាប់បុរស   ១. ញ៉ាំផ្លែឈើ និងបន្លែឲ្យបានច្រើនមុខតាមដែលអាចធ្វើទៅបាន ដើម្បីទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់ ២. ត្រូវលើកទឹកចិត្តខ្លួនឯង ថែរក្សារាងកាយឲ្យបានមាំមួន តាមរយៈការញ៉ាំអាហារត្រឹមត្រូវ និងហាត់ប្រាណជាប្រចាំ ៣. ផ្តោតអារម្មណ៍ទៅលើបរិមាណ និងគុណភាពនៃអាហារដែលអ្នកនឹងទទួលទាន មានន័យថាញ៉ាំអាហារល្អៗ និងចៀសឲ្យឆ្ងាយពីអាហារសម្រន់ ព្រមទាំងអាហារគ្មានជីវជាតិសម្រាប់រាងកាយ ៤. សាកល្បងរូបមន្តអាហារថ្មីៗ ដើម្បីកុំឲ្យអ្នកធុញទ្រាន់ ឬលែងចង់ញ៉ាំអាហារមានសុខភាពល្អទាំងនោះ ៥. ចម្អិនអាហារបែបសាមញ្ញៗ ដូចជាស្ងោរ ឬចំហុយ ពីព្រោះអាហារប្រភេទនេះ ងាយស្រួលញ៉ាំ ហើយមានសុវត្ថិភាពជាងការឆា ឬចៀន ដែលប្រើខ្លាញ់ច្រើនៗ។   អាហារសម្រាប់បុរស ១. ប្រូខូលី ដើម្បីការពារជំងឺមហារីកប្លោកនោម ២. ប៉េងប៉ោះ ដើម្បីការពារជំងឺមហារីកប្រូស្តាត ៣. អាហារសមុទ្រ ដើម្បីបង្កើនថាមពល និងគុណភាពមេជីវិតឈ្មោល (ឆាប់មានកូន) ៤. ឪឡឹក ដើម្បីកាត់បន្ថយសម្ពាធឈាម ៥. ប៊័រសណ្តែកដី ដើម្បីកាត់បន្ថយកូឡេសស្តេរ៉ុល ៦. អាហារធ្វើពីស្រូវអូត ដើម្បីសុខភាពសរសៃឈាមបេះដូង ៧. ខ្ទឹម ដើម្បីកាត់បន្ថយការអស់កម្លាំង៕   ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជំងឺឆ្លងតាមការរួមភេទបាន និងកំពុងមានសន្ទុះកើនឡើងយ៉ាងលឿន។ សឹងតែពាក់កណ្តាលនៃអ្នកដែលស្ថិត នៅក្នុងវ័យរួមភេទសកម្ម ត្រូវបានប្រឈមមុខនឹងជំងឺឆ្លងប្រភេទនេះនៅទូទាំងពិភពលោក។ ក្នុងចំណោមជំងឺឆ្លងដោយការរួមភេទទាំងអស់ Human Papillomavirus (HPV) គឺជាមូលហេតុចម្បងគេដែលនៅពីក្រោយការចម្លងរោគនៅតំបន់ប្រដាប់បន្តពូជរបស់ទាំងស្រ្តី និងបុរស។  រឿងដែលគួរចាប់អារម្មណ៍ពីមេរោគ HPV គឺវាមានចំនួនលើសពី ១០០ប្រភេទដែលគេបានរកឃើញ ហើយក្នុងនោះមានដល់ទៅជាង ៤០ប្រភេទដែលជា មូលហេតុនៃការកកើតជាដំបៅនៅលើអវយវៈភេទ រួមទាំង genital warts និង venereal warts ។   មជ្ឈមណ្ឌលសិក្សាផ្នែកសើស្បែកនៃប្រទេសអាមេរិកបានបង្ហាញថា គិតចេញពីករណីដ៏ច្រើនលើសលប់នៃការបង្ករោគដោយមេរោគ HPV ជំងឺឬស នៅអវយវៈភេទ ឬ condylomatosis នេះ ត្រូវបានកើតឡើងញឹកញាប់ជាងគេចំពោះមនុស្សពេញវ័យដែលស្ថិតក្នុងវ័យបន្តពូជសកម្មនៅដំណាក់កាល ណាមួយក្នុងជីវិតរស់នៅរបស់ពួកគេ។ ជាអកុសល មនុស្សជាច្រើនបានមើលរំលងរោគសញ្ញានៅដំណាក់កាលដំបូងនៃការកើតឫសនៅអវយវៈភេទនេះ ហើយតែងចាប់ផ្តើមរាយការណ៍អំពីអាការៈនេះនៅពេលដែលស្ថានភាពនៃជំងឺឈានដល់ដំណាក់កាលពិបាកក្នុងការគ្រប់គ្រងទៅហើយ។  ជាការពិតណាស់ ជំងឺឆ្លងតាមរយៈការរួមភេទអាចបង្កគ្រោះថ្នាក់ដល់ជីវិតផងដែរប្រសិនបើមិនបានធ្វើរោគវិនិច្ឆ័យ ទាន់ពេលវេលា និងព្យាបាល បានឆាប់រហ័ស។ ជាពិសេស ផលប៉ះពាល់របស់ HPV នឹងវិវឌ្ឍជាលំដាប់និងបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ ពីព្រោះប្រភេទ HPV ខ្លះអាចបង្កឲ្យមាន ជំងឺមហារីកកស្បូន ក៏ដូចជាមហារីកយោនីផងដែរ។ ដូចនេះហើយអ្នកទាំងអស់គ្នាត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្លាំងទាក់ទងនឹងបញ្ហានេះ។ ទោះយ៉ាងណាក៏ដោយ ឱកាសប្រឈមមុខនឹងជំងឺនេះអាចត្រូវកាត់បន្ថយបាន ទាល់តែអ្នកធ្វើការការពារឲ្យបានត្រឹមត្រូវនៅមុនពេល និងអំឡុង ពេលរួមភេទ។   តើអ្វីខ្លះជាការស្តែងចេញនូវអាការៈនៃឫសត្រង់អវយវៈភេទ? មនុស្សជាច្រើនមានចម្ងល់ថាធ្វើយ៉ាងណាដឹងថាដំបៅត្រង់អវយវៈភេទនោះគឺជាឫស? ជាទូទៅមេរោគនេះច្រើនវាយប្រហារទៅលើជាលិកាសើមនៅត្រង់ តំបន់ភេទ។ នៅពេលដែលតំបន់នោះមានការរលាក និងមានការឆ្លងដោយវីរុសហើយ នោះនឹងមានការលេចឡើងនូវដុំពកតូចៗដែលមានពណ៌សាច់ នៅក្នុង ឬក្រៅយោនី ឬរន្ធគូទ និងនៅកស្បូនចំពោះមនុស្សស្រី។ ដោយឡែក លក្ខណៈចំណាំរបស់ឫសនោះគឺជាការនៅផ្តុំគ្នាជារាងដូចផ្កាស្ពៃ។ យ៉ាងណាមិញ ការស្រាវជ្រាវខ្លះទៀត បានបង្ហាញថា ឫសនៅអវយវៈភេទនេះ អាចនឹងមើលមិនឃើញចំពោះបុគ្គលមួយចំនួន ដោយវាអាស្រ័យទាំងស្រុងទៅលើកម្រិត នៃការវិវឌ្ឍទៅមុខរបស់ជំងឺ និងសភាពធ្ងន់ធ្ងរនៃឫសនោះ។   តើអ្វីជាមូលហេតុនៃការកើតឬសនៅប្រដាប់បន្តពូជ? ការរួមភេទដោយមិនមានការការពារត្រឹមត្រូវគឺជាកត្តាចម្បងគេដែលនៅពីក្រោយបញ្ហានេះ។ ដោយសារតែជំងឺនេះឆ្លងតាមការប៉ះពាល់ស្បែក និងស្បែក ដូចនេះ អ្នកគ្រប់គ្នាក៏មានឱកាសប្រឈមមុខនឹងការកើតជំងឺឫសនេះដែរ។ ម្យ៉ាងទៀត ស្ត្រីមានផ្ទៃពោះអាចនឹងចម្លងមេរោគ HPV នេះទៅកាន់ទារក ក្នុងផ្ទៃផងដែរ។ ហេតុនេះ អ្នកទាំងអស់គ្នាគួរតែព្យាយាមការពារខ្លួន ពិសេសអំឡុងពេលរួមភេទតែម្តង៕   អត្ថបទដោយ វេជ្ជបណ្ឌិត Anna Roslyakova ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក

អ្នកអាចសាកសួរមនុស្សស្រីបាន ៖ ៨ នាក់ ក្នុងចំណោម ១០ នាក់ នឹងនិយាយថា បុរសដែលចេះលេងហ្គីតា គឺជាបុរសដែលគួរឲ្យទាក់ទាញជាទីបំផុត។ ជាការពិត មនុស្សស្រីភាគច្រើន លង់ស្រឡាញ់បុរស ដែលចេះលេងឧបករណ៍តន្រ្តី ចម្អិនម្ហូបអាហារ និងអាចធ្វើកិច្ចការណា ដែលបុរសភាគច្រើនពិបាកធ្វើ។   មូលហេតុដែលមនុស្សស្រី ស្រឡាញ់អ្នកលេងហ្គីតា៖   #១ ការលេងហ្គីតា ត្រូវការជំនាញ និងភាពឆ្លាតវាងវៃ ដូច្នេះបុរសដែលអាចលេងវាបាន មិនមែនជាបុរសធម្មតានោះទេ ទាល់តែមានដុង និងជំនាញ ពិតប្រាកដ ទើបអាចរៀនឆាប់ចេះ។ #២ បុរសដែលលេងហ្គីតា អាចទាក់ចិត្តមនុស្សម្នានៅក្នុងក្រុម មិនថាមនុស្សស្រី ឬមនុស្សប្រុសឡើយ មានន័យថាគេនឹងលេចធ្លោជាងគេ និងមានអំណាច ជាងគេ។ #៣  តន្ត្រី អាចជួយបំបាត់ និងដោះស្រាយបញ្ហាបានជាច្រើន។ បុរសដែលចូលចិត្តលេងហ្គីតា ភាគច្រើន ចិត្តទន់ ប្រើអារម្មណ៍ និងមានមនោសញ្ចេតនា ច្រើន។ #៤ អ្នកចេះលេងហ្គីតា មានមិនច្រើននោះទេ ដូច្នេះមនុស្សស្រីតែងតែក្តោបឱកាសដ៏ល្អនេះ រកមនុស្សដែលមិនងាយនឹងរក រកមនុស្សដែលមានចំណេះដឹង និងជំនាញពិតប្រាកដ។ #៥ ហ្គីតា ធ្វើឲ្យមនុស្សម្នាក់ ក្លាយជាតារា ឬមនុស្សដែលនៅជុំវិញខ្លួនប៉ងប្រាថ្នា។ #៦ ការសិក្សាបង្ហាញថា តន្រ្តីករភាគច្រើន ពូកែយកចិត្ត និងពូកែរឿងលើគ្រែ៕ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក

ជំងឺជ្រុះសក់ចែកចេញជាពីរប្រភេទគឺជ្រុះសក់មានសម្លាកស្បែកក្បាល (Scarring alopecia) និងជ្រុះសក់មិនមានសម្លាកស្បែកក្បាល (non scarring alopecia)។ ប្រភេទជ្រុះសក់មានសម្លាកស្បែកក្បាលមានរចនាសម្ព័ន្ធគុម្ពសក់ដែលត្រូវបានបំផ្លាញទាំងស្រុងជាហេតុធ្វើឲ្យសក់មិនអាចដុះឡើងវិញ បានទេ។ ឯប្រភេទជ្រុះសក់មិនមានសម្លាកស្បែកក្បាលវិញ ក្រោយទទួលការព្យាបាលហើយសក់អាចនឹងដុះវិញដូចដើម។ នេះបើយោងតាមការរៀបរាប់ របស់លោកវេជ្ជបណ្ឌិត ឡុក ប៊ុនថៃ ឯកទេសជំងឺសើស្បែក និងជានាយរងផ្នែកសើស្បែកនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ និយមន័យ ជំងឺជ្រុះសក់ Telogen effluvium ជាប្រភេទជ្រុះសក់មិនមានសម្លាកស្បែកក្បាលដែលគេជួបញឹកញាប់ជាងគេលំដាប់ទី២ បន្ទាប់ពីជំងឺជ្រុះសក់ដោយ អ័រម៉ូន (Androgenitic alopecia) ក្នុងចំណោមមនុស្សស្រី។ វាស្តែងឡើងដោយការជ្រុះសក់គ្រប់ទីកន្លែងនៃស្បែកក្បាលធ្វើឲ្យឃើញស្តើងវាលខុសពី ធម្មតា។ បើទោះជាជំងឺនេះអាចកើតឡើងទាំងទៅលើមនុស្សប្រុស និងស្រី យើងឃើញថាមនុស្សស្រីជួបប្រទះនឹង បញ្ហានេះច្រើនជាង ។​ ការជ្រុះសក់នេះ​ បណ្តាលមកពីសក់មួយចំនួននៅវដ្ដលូតលាស់ (Anagen Phase) បញ្ចប់មុនពេលកំណត់នាំឲ្យចំនួនសរសៃសក់ប្រភេទ Telogen (វគ្គចុងក្រោយ)​ ដែល ត្រូវជ្រុះកើនឡើង។  លោកវេជ្ជបណ្ឌិតក៏បានបន្តទៀតថាជំងឺជ្រុះសក់ Telogen Effluvium នេះចែកចេញជាពីរប្រភេទគឺ៖ - Telogen Effluvium ស្រួចស្រាវ កាលណាជ្រុះសក់ មានរយៈពេលតិចជាង៦ខែ -  Telogen Effluvium រ៉ាំរ៉ៃ កាលណាសក់បន្តជ្រុះលើសពី៦ខែ។   មូលហេតុ មូលហេតុនៃការកើតបញ្ហាជ្រុះសក់ក្នុងវគ្គ Telogen មានដូចជា៖  •  បញ្ហាក្រពេញ៖ ការសម្រាលកូន ការរលូតកូន ឬពន្លូតកូន លើស ឬខ្វះអ័រម៉ូនទីរ៉ូអ៊ីត ការឈប់ប្រើថ្នាំពន្យារកំណើតជាដើម •  បញ្ហាទាក់ទងនឹងស្ត្រេស៖ គ្រុនក្តៅខ្លាំង ជំងឺធ្ងន់ធ្ងរដូចជាមហារីក ជំងឺរ៉ាំរ៉ៃ ការវះកាត់ធំៗ គ្រោះថ្នាក់ប៉ះទង្គិចធំៗ បញ្ហាផ្លូវចិត្តស្រួចស្រាវ ឬរ៉ាំរ៉ៃ •  អាហារូបត្ថម្ភ៖ ការបញ្ចុះទម្ងន់លឿនពេក ការខ្វះកាឡូរី ឬប្រូតេអ៊ីន ការខ្វះជាតិដែករ៉ាំរ៉ៃ ការលេបវីតាមីន A លើសកំណត់ •  ការពុលសារធាតុផ្សេងៗ៖ ពុលសារធាតុតាល់ល្យូម ពុលសារធាតុប៉ាឡាដ្យូម ពុលអាសេនិក •  ការប្រើប្រាស់ថ្នាំ៖ ថ្នាំប្រឆាំងកំណកឈាម (Heparin) ថ្នាំបេះដូងពពួក ß Blocker (Propanolol) ថ្នាំ Captopril ថ្នាំបញ្ចុះសារធាតុកូឡេស្តេរ៉ុលថ្នាំ Colchicine។   រោគសញ្ញា រោគសញ្ញានៃការជ្រុះសក់ក្នុងវគ្គ Telogen គឺស្តែងឡើងដោយការជ្រុះសក់ច្រើនគ្រប់ទីកន្លែងនៃស្បែកក្បាល ហើយអ្នកជំងឺសង្កេតឃើញសក់ជ្រុះមក ច្រើននៅពេលកក់សក់ ក្រោកពីដំណេក និងរាល់ពេលសិត ឬច្បូតសក់។ អ្នកជំងឺសម្គាល់ឃើញថា សក់មានសភាពស្តើង និងរង្វើលជាងមុនដោយសក់ ជ្រុះលើសពី ១០០សរសៃក្នុង ២៤ម៉ោង។  ការធ្វើរោគវិនិច្ឆ័យ ការធ្វើរោគវិនិច្ឆ័យជំងឺនេះ គឺធ្វើឡើងដោយការពិនិត្យមើលលើ ទម្រង់របស់សរសៃសក់ដែលជ្រុះមកមានឫសសក់ស្ងួតក្រៀមដែលជាសក់ប្រភេទ Telogen តាមរយៈការពិនិត្យ ដោយកែវពង្រីក ឬដោយមីក្រូទស្សន៍។ គេត្រូវធ្វើរោគវិនិច្ឆ័យខុសគ្នាពីបញ្ហាជ្រុះសក់ដទៃទៀតដូចជា ការជ្រុះសក់ដោយអ័រម៉ូន ការជ្រុះសក់ម្តុំៗ ការជ្រុះសក់ក្នុងវគ្គអាណាជិន (Anagen) និងជំងឺស្វាយដំណាក់កាលទី២។    ការព្យាបាល ជោគវាសនានៃអ្នកមានបញ្ហាជ្រុះសក់ក្នុងវគ្គ Telogen សក់នឹងដុះមកវិញ ប្រសិនបើយើងបានព្យាបាលមូលហេតុបង្ក។ សក់អាចនឹងដុះមកវិញប៉ុន្មាន សប្តាហ៍បន្ទាប់ពីការព្យាបាល។ ក្នុងទម្រង់រ៉ាំរ៉ៃខ្លះគ្រូពេទ្យពិបាកកំណត់រកមូលហេតុដែលនាំឲ្យជ្រុះសក់ណាស់។ អ្វីដែលត្រូវធ្វើនោះគឺស្វែងរកមូលហេតុ នៃការ​បង្ក​បញ្ហានេះ​លើបុគ្គលម្នាក់ៗ និងព្យាបាលមូលហេតុនោះឲ្យជាសះស្បើយនោះសក់របស់អ្នកជំងឺនឹងដុះមកវិញជាមិនខាន។   ការព្យាបាលបញ្ហាជ្រុះសក់ក្នុងវគ្គ Telogen សំខាន់គឺព្យាបាលមូលហេតុដែលបង្ក។ ករណីជ្រុះសក់ក្នុងវគ្គ Telogen កើតឡើងដោយសារបញ្ហាក្រពេញ ឬបញ្ហាស្ត្រេសគ្រូពេទ្យនឹងធ្វើការព្យាបាលមូលហេតុនេះភ្លាមហើយក្រោយការជាសះស្បើយ សក់នឹងលូតលាស់ដូចដើមវិញ។ ចំណែកឯមូលហេតុជាការខ្វះ អាហារូបត្ថម្ភ គ្រូពេទ្យនឹងឲ្យអ្នកជំងឺបំពេញនូវអាហារបំប៉នឲ្យបានគ្រប់គ្រាន់វិញ។ ករណីជ្រុះសក់ដោយសារការបញ្ឈប់ការប្រើប្រាស់ថ្នាំពន្យារកំណើត គ្រូពេទ្យអាចនឹងឲ្យអ្នកជំងឺបន្តប្រើប្រាស់មួយរយៈទៀត ទើបបញ្ឈប់បន្តិចម្តងៗ។   សូលុយស្យុង Minoxidil 2%,3%,5% សម្រាប់លាបស្បែកក្បាលក្នុងមួយថ្ងៃពីរដងអាចជួយជំរុញការបណ្តុះសក់ឡើងវិញបាន ជាពិសេសសម្រាប់ស្ត្រី ជ្រុះសក់រ៉ាំរ៉ៃ រកមូលហេតុបង្កមិនឃើញ និងការជ្រុះសក់ដោយសារប្រើថ្នាំ ហើយអ្នកជំងឺត្រូវការប្រើថ្នាំជាចាំបាច់។  គួរបញ្ជាក់ថា ការមកជួបគ្រូពេទ្យកាន់តែឆាប់ នោះបញ្ហានឹងព្យាបាលបានកាន់តែប្រសើរ។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

ចែករំលែក
Top