Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

ច្រមុះដើរតួយ៉ាងសំខាន់ជាអ្នកដឹកនាំខ្យល់អុកស៊ីសែនចូលក្នុងរាងកាយ ដើម្បីជាឥន្ធនៈសម្រាប់ដុតបំលែងថាមពលរបស់មនុស្សយកមកប្រើប្រាស់ក្នុងសកម្មភាពប្រចាំថ្ងៃ។ ប៉ុន្តែពេលបច្ចុប្បន្ន ច្រមុះអាចមានជំងឺច្រើន បើអ្នកមិនការថែទាំបានដិតដល់ ឧទាហរណ៍៖ ជំងឺអាល្លីហ្ស៊ីច្រមុះ ជំងឺឫសដូងច្រមុះជាដើម។   ឫសដូងច្រមុះ គឺជាដុះសាច់ច្រមុះមួយប្រភេទដែលបណ្តាលមកពីការរលាកសាច់ច្រមុះរ៉ាំរ៉ៃ។ មិនមែនត្រឹមតែប៉ុណ្ណោះទេ ជំងឺដុះសាច់ច្រមុះនេះមានអត្រាការកើតប្រមាណជា២% ទៅ៤%នៃចំនួនប្រជាជន និងមិនប្រកាន់អាយុ ឬភេទនោះទេ ពោលគឺការដុះសាច់ច្រមុះនេះកើតមានលើមនុស្សប្រុស ក៏ដូចជាមនុស្សស្រី។  ឫសដូងច្រមុះ ជាជំងឺមួយប្រភេទដែលមនុស្សមួយចំនួនធ្លាប់ឆ្លងកាត់ ដែលបណ្តាលឲ្យមានការលំបាកក្នុងការរស់នៅប្រចាំថ្ងៃរបស់គេ។ ចំពោះជំងឺនេះ មានរោគសញ្ញាសំខាន់ដែលមានដូចជា៖ តឹងច្រមុះ ហៀរសំបោរ បាត់បង់ក្លិន។ មិនតែប៉ុណ្ណោះ វាក៏មានរោគសញ្ញាបន្ទាប់បន្សំមួយចំនួនទៀតផងដែរដូចជា៖ ធ្វើឲ្យមានការផ្លាស់ប្តូរសម្លេង (ក្រងួរ) មានការឈឺក្បាល ឈឺបំពង់កជាដើម។ថ្វីបើវាជាច្រមុះមែនតែវាមានលក្ខណៈមួយចំនួនដែលខុសប្លែកបន្តិចបន្តួចពីប្រភេទនៃជំងឺផ្សេងៗទៀត។ ការខុសប្លែកទាំងនោះមានដូចជា៖ បណ្តាលឲ្យមានការតឹងច្រមុះខ្លាំងឡើងៗបន្តិចម្តងៗរហូតដកដង្ហើមតាមច្រមុះលែងបាន។ ទោះបីលក្ខណៈរបស់ជំងឺដុះសាច់ច្រមុះមានការលំបាកសម្រាប់អ្នកជំងឺក៏ដោយប៉ុន្តែជំងឺនេះមិនបណ្តាលឲ្យមានការឆ្លងដល់អ្នកដទៃនោះទេ។ លោកវេជ្ជបណ្ឌិតកែវ សុវណ្ណ ឯកទេសជំងឺច្រមុះ​ ត្រចៀក បំពង់ក មានប្រសាសន៍ថា «ដើម្បីបង្ការជំងឺនេះ យើងត្រូវតែឆាប់ទទួលយកសេវាព្យាបាលនៅពេលដែលមានជំងឺផ្តាសាយចៀសវាងការរលាកសាច់ច្រមុះយូររ៉ាំរ៉ៃ»។ ចំពោះអ្នកដែលកើតជំងឺនេះ​គួរប្រញាប់រួសរាន់ធ្វើការព្យាបាល ដើម្បីចៀសចវាងការធ្លាក់ទៅរកភាពធ្ងន់ធ្ងរដែលឈានទៅដល់ការវះកាត់បណ្តាលឲ្យខាតពេលវេលា និងប្រាក់កាក់៕ ស្វែងយល់បន្ថែម៖ ជំងឺឫសដូងច្រមុះក៏អាចមកពីកត្តាគ្រួសារផងដែរ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

លំហាត់ប្រាណបែបជិះកង់មិនថាខាងក្រៅឬក្នុងទីតាំងណាមួយសុទ្ធតែមានអត្ថប្រយោជន៍សម្រាប់សុខភាព។តែសព្វថ្ងៃការធាក់កង់នៅមួយកន្លែងតាមទីតាំងផ្សេងៗកំពុងតែមានប្រជាប្រិយភាពជាខ្លាំងសម្រាប់មនុស្សគ្រប់រូប។ និយាយពីអត្ថប្រយោជន៍នៃការធាក់កង់មួយកន្លែងប្រហែលជាមិនខុសគ្នាច្រើនពីការជិះកង់ខាងក្រៅនោះទេពីព្រោះកីឡាប្រភេទនេះសុទ្ធតែផ្តល់គុណសម្បត្តិជារួមសម្រាប់សុខភាពរាងកាយរបស់អ្នក។ យ៉ាងណាមិញ ការធាក់កង់មួយកន្លែងអាចនឹងនាំអ្វីដែលល្អផ្សេងទៀតខុសពីការជិះកង់ខាងក្រៅដែលអត្ថបទខាងក្រោមនឹងបកស្រាយនូវហេតុផលមួយចំនួនដែលអ្នកគួរតែចាប់ផ្តើមលំហាត់ប្រាណតាមការធាក់កង់នៅមួយកន្លែងវិញ។ 1.    ស័កិ្តសមសម្រាប់មនុស្សគ្រប់វ័យ មនុស្សគ្រប់វ័យមិនថាក្នុងវ័យប្រភេទណាឬកម្រិតកម្លាំងកាយខុសគ្នាយ៉ាងណាក៏ដោយសុទ្ធតែអាចធ្វើលំហាត់ប្រាណតាមរយៈការជិះកង់ក្នុងក្លឹបលំហាត់ប្រាណបាន។ ដោយសារអត្ថប្រយោជន៍បែបនេះហើយ   ទើបកីឡាប្រភេទនេះត្រូវបានទទួលស្គាល់តាំងពីឆ្នាំ១៩៩០និងបន្តប្រជាប្រិយភាពសម្រាប់បុគ្គលគ្រប់រូបរហូតមកដល់បច្ចុប្បន្ន។ 2.    កាត់បន្ថយហានិភ័យជំងឺបេះដូង ការជិះកង់បែបនេះអាចជួយកាត់បន្ថយនូវអត្រានៃជំងឺបេះដូង។សម្រាប់អ្នកដែលមានបញ្ហានានាដែលពាក់ព័ន្ធនឹងបេះដូងគួរធ្វើការពិភាក្សាជាមួយគ្រូពេទ្យជំនាញដើម្បីចាប់យកលំហាត់ប្រាណបែបជិះកង់ក្នុងក្លឹបនេះជាប្រចាំ។ បន្ថែមពីនេះ ការសិក្សាពីសាកលវិទ្យាល័យមួយក្នុងសហរដ្ឋអាមេរិក ក៏បានបង្ហាញថាអ្នកដែលធ្វើការជិះកង់ជាលំហាត់ប្រាណទៀងទាត់មានហានិភ័យទាបក្នុងការរងឥទ្ធិពលពីជំងឺគាំងបេះដូង  ជាងអ្នកដែលមិនបានធ្វើលំហាត់ប្រាណ។ 3.    ដុតបំផ្លាញកាល់ឡូរីបានច្រើន ក្នុងរយៈពេលតែ ៦០នាទី សម្រាប់ការធ្វើលំហាត់ប្រាណបែបជិះកង់ក្នុងក្លឹបហាត់ប្រាណ អ្នកអាចទទួលបាននូវការដុតបំផ្លាញកាល់ឡូរីបានដល់ទៅ៧០០ ទៅ ៨០០ ដែលសមាមាត្រទៅនឹងការជិះកង់លើដងវិថីពី ១៥ ទៅ ២០ ម៉ែ្រត។ ការដុតបំផ្លាញបានច្រើនបែបនេះ   មានភាពស័កិ្តសមបំផុតសម្រាប់អ្នកដែលចង់សម្រកទម្ងន់ ដើម្បីទទួលបានដងខ្លួនដែលជាទីពេញចិត្ត។ 4.    ធានាប្រសិទ្ធភាពនៃការទទួលទានដំណេក ការជិះកង់នៅមួយកន្លែងបែបនេះជាការព្យាបាលដ៏ប្រសើរសម្រាប់បុគ្គលដែលមានបញ្ហាទាក់ទងនឹងដំណេកដោយការស្រាវជ្រាវបានបង្ហាញថាការធាក់កង់ត្រឹមតែ ២០ ទៅ ៣០នាទីជាប្រចាំអាចជួយសម្រួលដល់ការគេងឲ្យបានស្កប់ស្កល់។ 5.    ផ្តល់នូវហានិភ័យទាប សារប្រយោជន៍មួយបែបទៀតសម្រាប់លំហាត់ប្រាណនេះគឺអ្នកអាចចៀសវាងពីគ្រោះថ្នាក់ជាយថាហេតុដោយសារវាតម្រូវឲ្យអ្នកធាក់កង់តែមួយកន្លែងតែប៉ុណ្ណោះ។ការជិះកង់នៅខាងក្រៅដែលពោរពេញទៅដោយការធ្វើចរាចរណ៍ ម៉ូតូ ឡានច្រើន អាចបង្កជាផលវិបាក និងរារាំងការធ្វើលំហាត់ប្រាណរបស់អ្នក។ 6.    ចំណេញពេលវេលា ការធាក់កង់នៅមួយកន្លែង អាចជារឿងងាយស្រួលមួយដែលអ្នកពុំចាំបាច់ចំណាយពេលវេលាច្រើនក្នុងការរៀបចំខ្លួនចេញទៅខាងក្រៅ ដែលវាអាចទាមទារឲ្យអ្នកចំណាយពេលវេលាច្រើន ជាពិសេសសម្រាប់អ្នកពុំមានពេលវេលាគ្រប់គ្រាន់។ គួរចាប់ផ្តើមថ្ងៃនេះដោយហេតុថាមិនត្រឹមតែទទួលបានសុខភាពមាំមួនអ្នកក៏អាចចំណេញពេលវេលានិងមិនបារម្ភពីគ្រោះថ្នាក់ជាយថាហេតុទៀតផង។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

    ក្រួសក្នុងទឹកប្រមាត់ជាជំងឺដែលត្រូវបានជួបប្រទះច្រើនបំផុតមិនថានៅកម្ពុជាផ្ទាល់ឬបណ្តាប្រទេសផ្សេងទៀតជាមួយនឹងអត្រាជាង ១៥% នៃប្រជាជនទូទាំងសកលលោក។ធម្មតាវានឹងមិនបង្កឲ្យជារោគសញ្ញាណាមួយឡើយក៏ប៉ុន្តែវាអាចចេញជារោគសញ្ញាបាននៅពេលក្រួសនោះរំកិលដល់កន្លែងមាត់រន្ធរបស់វា និងធ្វើឲ្យស្ទះច្រកចេញរបស់ទឹកប្រមាត់។  រោគសញ្ញាដែលលេចចេញភាគច្រើនគឺការឈឺចុកចាប់នៅក្នុងពោះផ្នែកខាងក្រោមឆ្អឹងជំនីខាងស្តាំឬក៏ឈឺនៅចុងដង្ហើម។ការឈឺចាប់នេះមានលក្ខណៈពិសេសដែលអាចឲ្យវេជ្ជបណ្ឌិតធ្វើការកំណត់សម្គាល់បានគឺការឈឺចាប់ខ្លាំងរហូតធ្វើឲ្យអ្នកជំងឺអត់ដង្ហើមភ្លាមដើម្បីបន្ថយការឈឺនៅពេលយើងប្រាប់អ្នកជំងឺឲ្យដកដង្ហើមចូលជ្រៅដែលធ្វើឲ្យសន្ទះទ្រូងសង្កត់ថ្លើមនិងថង់ទឹកប្រមាត់ធ្លាក់ចុះក្រោមប៉ះជាមួយដៃដែលយើងសង្កត់នៅក្រោមឆ្អឹងជំនីរបស់អ្នកជំងឺ។គួរបញ្ជាក់ថា ប្រសិនបើអ្នកជំងឺមានលេចចេញជារោគសញ្ញាលើសពី ៦ ម៉ោង ត្រូវប្រយ័ត្នព្រោះអ្នកជំងឺលេចចេញជារោគសញ្ញានៃផលវិបាកហើយ។ ក្នុងករណីដែលក្រួសរំកិលចេញពីថង់ទឹកប្រមាត់មកស្ទះនៅផ្លូវទឹកប្រមាត់ផ្នែកខាងក្រោមឬផ្លូវទឹកលំពែងការព្យាបាលតម្រូវឲ្យមានការដកយកគ្រាប់ក្រួសនោះចេញជាបន្ទាន់ទើបអ្នកជំងឺអាចជាសះស្បើយ។គួរបញ្ជាក់ថាការប្រើប្រាស់ថ្នាំអង់ទីប៊ីយ៉ូទិចតែម្យ៉ាងក្នុងករណីនេះមិនអាចព្យាបាលអ្នកជំងឺឲ្យបានជាសះស្បើយបានឡើយ។ជាទូទៅការដកគ្រាប់ក្រួសចេញពីកន្លែងស្ទះអាចធ្វើទៅបានតាមវិធី២យ៉ាងគឺការវះកាត់និងការចាប់យកក្រួសចេញដោយម៉ាស៊ីន Endoscopy ដែលគេឲ្យឈ្មោះថា Endoscopy Retrograde Cholangiopancreatography (ERCP)។ ដោយឡែក នៅកម្ពុជា ERCP ទើបនឹងត្រូវបានយកមកអនុវត្តនៅអំឡុងចុងឆ្នាំ ២០១៤ នេះប៉ុណ្ណោះ ដោយមន្ទីរពេទ្យកាល់ម៉ែត រហូតមកដល់ពេលនេះបច្ចេកទេសនេះត្រូវបានបានអនុត្តយ៉ាងជោគជ័យលើការព្យាបាលអ្នកជំងឺកម្ពុជាជាច្រើនរូបរួចមកហើយផងដែរ។ បកស្រាយដោយ ៖ វេជ្ជបណ្ឌិត គី វុត្ថា ប្រធានផ្នែកក្រពះ ពោះវៀន ថ្លើមនៃមន្ទីរពេទ្យកាល់ម៉ែត         ស្វែងយល់បន្ថែម៖ មធ្យោបាយទីមួយក្នុងការព្យាបាល ជំងឺក្រួសស្ទះនៅផ្លូវទឹកប្រមាត់ ©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ការមិនបញ្ចេញរោគសញ្ញានៃជំងឺមហារីកពោះវៀនធំ (CRC) រហូតឈានដល់ដំណាក់កាលមានសភាពធ្ងន់ធ្ងរ គឺជាកង្វល់មួយដ៏ចម្បងដែលវាធ្វើឲ្យមានភាពយឺតយ៉ាវក្នុងការចាប់បានពីស្ថានភាពជំងឺ ដូច្នេះហើយទើបជំងឺនេះត្រូវបានគេចាត់ទុកថាជា “ឃាតករលាក់មុខ”។ អ្វីជាជំងឺមហារីកពោះវៀនធំ ឬColorectal Cancer (CRC)? ជំងឺមហារីកពោះវៀនធំ (CRC) បង្កឡើងពីកោសិកាពោះវៀនធំ ឬ កោសិកា rectum(ប្រវែង២ទៅ៣អុីញចុងក្រោយនៃពោះវៀនធំមុនដល់ទ្វារធំ)។អំឡុងពេលមានជំងឺ កោសិកាធម្មតានៃពោះវៀនធំនិងចុងពោះវៀនធំ ចាប់ផ្តើមមានបម្រែបម្រួលការរាលដាលមានសភាពមិនអាចគ្រប់គ្រងបានហើយមិនងាប់ទៅវិញនោះទេ។ជាទូទៅស្ថានភាពនៃកោសិកាដែលលូតលាស់នោះស្តែងចេញជាដំណាក់កាលដំបូងbenign(មិនទាន់មហារីក)ហៅថាpolypដែលអាចប្រែប្រួលនៅពេលណាមួយបង្កឲ្យក្លាយជាដុំមហារីក។ ករណីមិនមានការព្យាបាលឬធ្វើការកាត់ចេញpolypនោះវាអាចមានអានុភាពខ្ពស់ធ្វើឲ្យប៉ះពាល់ដល់អាយុជីវិតអ្នកជំងឺ។ ភាគច្រើននៃជំងឺមហារីកពោះវៀនធំ(CRC) គឺជាប្រភេទ adenocarcinomas ដែលកោសិកាស្ថិតក្នុងសភាពដែលអាចបញ្ចេញទឹករំអិល និងសារធាតុរាវពីកោសិកាពោះវៀនផ្សេងៗទៀត។   ជំងឺ CRC កើតឡើងញឹកញាប់ប៉ុណ្ណា? មិនថាក្នុងពិភពលោកឬប្រទេសកម្ពុជាជំងឺមហារីកពោះវៀនធំ(CRC)ស្ថិតក្នុងចំណោមជំងឺមហារីកដែលតែងកើតមានឡើងជាញឹកញាប់មិនថាចំពោះបុរស ឬស្រ្តី។ ផ្អែកតាមរបាយការណ៍ទិន្នន័យនៃGLOBOCAN ក្នុងឆ្នាំ ២០១២ ក៏បានបង្ហាញផងដែរថា៖ • ជំងឺមហារីកពោះវៀនធំ (CRC) កើតមានឡើងទូទាំងពិភពលោកក្នុងចំណាត់ថ្នាក់ទី ៣ ក្នុងចំណោមជំងឺមហារីកទាំងអស់ (អត្រា ៩.៧%)៖ ចំពោះបុរសមានអត្រា ១០.០% ស្ថិតក្នុងចំណាត់ថ្នាក់ទី ៣និងចំពោះស្រ្តីក្នុងចំណាត់ថ្នាក់លេខ ២ ក្នុងអត្រា៩.២%។ • ក្នុងប្រទេសកម្ពុជា ជំងឺមហារីកពោះវៀនធំ ឬCRC ស្ថិតក្នុងលេខរៀងទី ៥ក្នុងចំណោមជំងឺមហារីកទាំងអស់ (អត្រា ៥.៥%)៖ កើតមានលើបុរសស្ថិតក្នុងចំណាត់ថ្នាក់ទី ៦ (អត្រា ៦.៥%) និងចំពោះស្រ្តីក្នុងអត្រា ៤.៧% ក្នុងចំណាត់ថ្នាក់ទី ៥។មូលហេតុនិងកត្តាប្រឈមនៃជំងឺ CRCមូលហេតុ និងកត្តាប្រឈមដែលបង្កឲ្យមានជំងឺមហារីកពោះវៀនធំ (CRC) រួមបញ្ចូលទាំងកត្តាដែលមិនអាចគ្រប់គ្រង និងអាចគ្រប់គ្រងបាន៖ ១. មូលហេតុដែលមិនអាចគ្រប់គ្រងបាន៖ • អាយុ៖ បុគ្គលចាប់ពីវ័យ ៥០ឆ្នាំឡើងទៅមានហានិភ័យខ្ពស់ប្រឈមនឹងជំងឺមហារីកពោះវៀនធំដោយហេតុថាគេឃើញមានមនុស្ស ៩០% មានជំងឺ CRC តែងកើតលើបុគ្គលក្នុងវ័យ ៥០ឆ្នាំ ឬច្រើនជាងនេះ • ភេទ៖ បុរសមានការប្រឈមខ្ពស់ទៅនឹងជំងឺCRC ជាងស្រ្តី • ជាតិសាសន៍៖ ជនជាតិស្បែកខ្មៅមានអត្រាខ្ពស់ទៅនឹងជំងឺមហារីកពោះវៀនធំ ឬCRC (មិនតពូជ) ហើយជំងឺនេះជាមូលហេតុដ៏ចម្បង នៃអត្រាមរណៈក្នុងចំណោមជនជាតិស្បែកខ្មៅ • ប្រវត្តិគ្រួសារមានជំងឺ CRC៖ ប្រសិនសមាជិកគ្រួសារអ្នកមានប្រវត្តិនៃជំងឺ CRC ឬប្រភេទជំងឺadenomatous polyposis (FAP) អ្នកអាចងាយប្រឈមនឹងជំងឺនេះ ជាពិសេសករណីគ្រួសារអ្នកមានជំងឺមហារីកក្នុងវ័យក្មេងទៀតផង • មានកោសិកាត្រៀមមហារីកប្រភេទ Colorectalpolyps • មានជំងឺរលាកពោះវៀន (Inflammatoryboweldiseases)៖ ជាប្រភេទជំងឺដំបៅរលាកពោះវៀន(ulcerative colitis) ឬជំងឺ Crohn’s ដែលអាចស្តែងចេញជាការរលាកពោះវៀនធំ និងបន្តប្រឈមនឹងជំងឺមហារីកពោះវៀនធំ (CRC) នៅរយៈពេលយូរណាមួយ • ប្រវតិ្តមានជំងឺមហារីក៖ អ្នកដែលធ្លាប់មានជំងឺCRC អាចនឹងលាប់រើឡើងវិញម្តងទៀត។ ចំណែកស្រ្តីដែលមានប្រវត្តិជំងឺមហារីកក្រពេញអូវែ ស្បូនឬសុដន់ សុទ្ធតែជាមូលហេតុបង្កឲ្យមានជំងឺមហារីកពោះវៀនធំ (CRC) ក្នុងអត្រាខ្ពស់មួយ • ជំងឺទឹកនោមផ្អែមប្រភេទ ២៖ បុគ្គលដែលមានជំងឺទឹកនោមផ្អែមប្រភេទ ២ អាចនឹងវិវឌ្ឍទៅរកជំងឺមហារីកពោះវៀនធំ (CRC) ហើយលទ្ធផលនិងការព្យាករណ៍ជំងឺ CRC ក្នុងចំណោមអ្នកជំងឺទឹកនោមផ្អែមប្រភេទ ២ មានការពិបាក។ ២. មូលហេតុដែលអាចគ្រប់គ្រងបាន៖ • ការជក់បារី៖ អាចបង្កើនការបង្កឲ្យមានកោសិកាត្រៀមមហារីក polyps ក្នុងពោះវៀនធំ ក៏ដូចជាបង្កឲ្យទៅជាជំងឺ CRC ផ្ទាល់តែម្តង។ អ្នកជក់បារីមានអត្រា ១៨% ប្រឈមខ្ពស់ទៅនឹងការវិវឌ្ឍជាជំងឺ CRC។ • កត្តាចំណីអាហារ៖ បរិភោគរបបអាហារជាប្រភេទសាច់ក្រហម ឬកែច្នៃ អាហារមានជាតិខ្លាញ់ខ្ពស់(fast food ឬសាច់មានខ្លាញ់) អាហារមានជាតិសរសៃទាប កង្វះអាហារប្រភេទផ្លែឈើ និងបន្លែសុទ្ធតែជាមូលហេតុនៃជំងឺមហារីក CRC • ជាតិអាល់កុល៖ អ្នកពិសាជាតិអាល់កុលកម្រិតមធ្យមប្រឈមក្នុងអត្រា ២០% នៃជំងឺCRC បើប្រៀបជាមួយអ្នកមិនសេពគ្រឿងស្រវឹង ចំណែកអ្នកពិសាក្នុងកម្រិតខ្លាំងក្លា (៤ដង ឬច្រើនជាងនេះក្នុង១ថ្ងៃ) នឹងស្ថិតក្នុងអត្រា ៥០%ប្រឈមទៅនឹងជំងឺ • ជំងឺធាត់៖ ការឡើងទម្ងន់ក្នុងកម្រិត ១.៥ដង បង្កើនការវិវឌ្ឍឲ្យទៅជាជំងឺមហារីកពោះវៀនធំ (CRC)សម្រាប់អ្នកមានជំងឺធាត់ បើប្រៀបជាមួយអ្នកមានទម្ងន់ធម្មតា • កង្វះការធ្វើលំហាត់ប្រាណ។ អ្នកណាប្រឈមមុខខ្ពស់នឺងជំងឺ CRC? • អ្នកមានអាយុ ៥០ឆ្នាំ ពិសេសមនុស្សប្រុស • អ្នកមានជំងឺរលាកពោះវៀនរ៉ាំរៃ និងមានកោសិកាត្រៀមមហារីក colorectal polyps • អ្នកមានសមាជិកគ្រួសារដែលមានប្រវត្តិជំងឺ CRC • អ្នកមានជំងឺទឹកនោមផ្អែមប្រភេទ ២ • អ្នកមានជីវភាពរស់នៅគ្មានផាសុកភាព (អ្នកជក់បារី សេពគ្រឿងស្រវឹង អ្នកមានជំងឺធាត់ អ្នកគ្មានការធ្វើលំហាត់ប្រាណ  អ្នកអនុវត្តរបបអាហារគ្មានសុខភាព)។ ជារួម ការយល់ដឹងពីកត្តាប្រឈមនៃជំងឺ ក៏ដូចជាការពិភាក្សាពីសំណាក់គ្រូពេទ្យជំនាញ ជាវិធីសាស្ត្រមួយជួយអ្នកឲ្យមានជម្រើសក្នុងការអនុវត្តជីវភាពរស់នៅប្រចាំថ្ងៃល្អនិងការថែទាំសុខភាពដ៏មានប្រសិទ្ធភាព។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត Turobova Tatiana ឯកទេសជំងឺមហារីកចំពោះកូនក្មេងនិងមហារីកទូទៅដែលសព្វថ្ងៃជាប្រធានផ្នែកមហារីកនៅមន្ទីរពេទ្យសាកលវិទ្យាល័យអន្តរជាតិសែនសុខ ។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

សុខភាពល្អ មិនមែនត្រឹមតែការអនុវត្តទម្លាប់ក្នុងការរស់នៅប្រចាំថ្ងៃល្អប៉ុណ្ណោះទេ តែរបបអាហាររបស់អ្នកក៏ចាំបាច់ ក្នុងនោះប្រូតេអុីនដើរតួយ៉ាងសំខាន់ដូចគ្នា។ តាមរយៈអត្ថបទខាងក្រោមអ្នកនឹងកានតែច្បាស់ អំពីថាតើហេតុអ្វីអ្នកត្រូវបន្ថែមប្រូតេអុីនក្នុងរបបអាហាររបស់អ្នក៖ ៤ចំណុចដែលជាគុណប្រយោជន៍នៃការទទួលទានពពួកប្រូតេអុីនចំពោះរាងកាយ •វាជាសមាសភាគមួយមាននៅគ្រប់កោសិកានៃរាងកាយរបស់អ្នក ជាការពិត សក់ និងក្រចក គឺត្រូវបានបង្កើតឡើងពីប្រូតេអុីនជាពិសេស។ •រាងកាយរបស់អ្នក ប្រើប្រាស់វាដើម្បីបង្កើតនិងជួសជុលជាលិកា។ •គ្រប់គ្នាត្រូវការប្រូតេអុីនដើម្បីបង្កើតអង់ស៊ីមអ័រម៉ូន និងសារធាតុគីមីចាំបាច់ក្នុងរាងកាយ។ •ប្រូតេអុីនពិតជាចាំបាច់ក្នុងការបង្កើតទម្រង់ឆ្អឹង សាច់ដុំ ឆ្អឹងខ្ចី ស្បែក និងឈាម។ ទម្រង់ និងប្រភពខុសគ្នានៃប្រូតេអុីន ប្រូតេអុីនមានប្រភពផ្សេងៗពីគ្នា រួមមាន សាច់ទឹកដោះគោ ត្រី សណ្តែកសៀង និងស៊ុត ក៏ដូចជាសណ្តែក បន្លែមួយចំនួន និងប៊័រ។ នៅក្នុងពេលដែលប្រូតេអុីនត្រូវបានរំលាយ វានឹងបំលែងជាអាមីណូអាស៊ីតដែលរាងកាយត្រូវការ។ ប្រភពប្រូតេអុីនដែលមានគុណភាពខ្ពស់បំផុត ត្រូវបានរកឃើញនៅក្នុងទឹកដោះគោ វាជាប្រូតេអុីនពេញលេញ និងមានផ្ទុកស្ទើរតែគ្រប់អាមីណូអាស៊ីតដែលរាងកាយត្រូវការ។ ជាទូទៅប្រូតេអុីនដែលមានប្រភពពីសត្វ (ឧទាហរណ៍៖ ទឹកដោះគោស៊ុត និងសាច់) គឺជាប្រូតេអុីនពេញលេញមែនប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ រាងកាយរបស់អ្នកមានលទ្ធភាពក្នុងការប្រើប្រាស់ប្រូតេអុីនផ្សេងៗច្រើនប្រភេទទៀតបានផងដែរ។ គុណសម្បត្តិនៃការរួមផ្សំប្រូតេអុីនកម្រិតខ្ពស់អ្វីដែលជាពិសេសពីគុណសម្បត្តិនៃការរួមផ្សំប្រូតេអុីនកម្រិតខ្ពស់ ក្នុងអាហារចំពោះការរស់នៅប្រចាំថ្ងៃរបស់អ្នក រួមមាន៖ •បង្កើនសន្ទុះឡើងវិញបន្ទាប់ពីធ្វើលំហាត់ប្រាណ •បន្ថយការបាត់បង់សាច់ដុំ •បង្កើតសាច់ដុំដែលគ្មានខ្លាញ់ •ជួយរក្សាទម្ងន់ឲ្យមានស្ថេរភាព •ទប់ស្កាត់ការឃ្លាន។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ផ្កាខាត់ណាពណ៌បៃតង  (Broccoli)   ជារុក្ខជាតិមួយប្រភេទដែលស្ថិតក្នុងអំបូរ   Cruciferousមានប្រភពមកពីប្រទេស អុីតាលី។ វាផ្ទុកនូវ សារធាតុចិញ្ចឹមល្អៗដែលផ្តល់ប្រយោជន៍ជាអនេកដល់រាងកាយរបស់យើងព្រមជាមួយនឹងកាល់ឡូរីទាបបំផុត។ ៥ចំណុចខាងក្រោមនេះនឹងបញ្ជាក់បានកាន​'តែច្បាស់អំពីអត្ថប្រយោជន៍ដែលមិនគួរមើលរំលងរបស់ផ្កាខាត់ណាពណ៌បៃតង។ ១. ប្រឆាំងនឹងជំងឺមហារីក សារធាតុគីមីម្យ៉ាងដែលធ្វើឲ្យបន្លែនេះមានរសជាតិល្វីងមានឈ្មោះថា Sulforaphane ជាសារធាតុ ដែលអាចបង្អាក់សកម្មភាពរបស់អង់ស៊ីម Histone deacetylase (HDAC) មានតួនាទីក្នុងការផលិតកោសិកាមហារីក។ ការសិក្សាថ្មីៗនេះបានបង្ហាញថាសារធាតុ Sulforaphane អាចពន្យារ ឬក៏បញ្ឈប់ជំងឺមហារីកមួយចំនួនដូចជាមហារីកស្បែក​ បំពង់អាហារ ក្រពេញប្រូស្តាតជាដើម។ លើសពីនេះទៅទៀត វាក៏មានផ្ទុកនូវវីតាមីនបេ៩ (Folate)ដែលដើរតួយ៉ាងសំខាន់ក្នុងការកាត់បន្ថយអត្រាដែលនាំឲ្យកើតជំងឺមហារីក​សុដន់។ ការស្រូបយកវីតាមីនបេ ៩ បានគ្រប់គ្រាន់​តាមរយៈចំណីអាហារអាចធានាបាននូវការការពារប្រឆាំងនឹងជំងឺមហារីកពោះវៀនធំ ក្រពះលំពែង និងមហារីកមាត់ស្បូនផងដែរ។ ២.  ជួយដល់សុខភាពឆ្អឹង ផ្កាខាត់ណាពណ៌បៃតងដែលចិតរួចត្រឹមតែមួយពែងអាចផ្តល់នូវវីតាមីនកា (Vitamin K) ៩២មីក្រូកាម និងកាល់ស្យូម(Calcium) ៤៣ មីលីក្រាមដែលអាចបំពេញតម្រូវការរបស់រាងកាយជាប្រចាំថ្ងៃ។ ដោយហេតុថា វីតាមីនកា មានតួនាទីការពារនិង ប្រឆាំងនូវការពុកផុយរបស់ឆ្អឹង រីឯកាល់ស្យូមគឺជាសារធាតុរ៉ែមួយប្រភេទដែលអាចជួយការពារ​ និងថែមទាំងធ្វើឲ្យឆ្អឹងលូតលាស់បាន​ល្អទៀតផង។ ៣.  ធ្វើឲ្យក្មេងជាងវ័យ នៅក្នុងផ្កាខាត់ណាពណ៌បៃតងចិតរួចត្រឹមតែមួយពែងផ្តល់នូវវីតាមីនសេ (VitaminC)ដល់ទៅ៨១មីលីក្រាមដែលរួមចំណែកយ៉ាងសំខាន់ក្នុងការផលិតសារធាតុកូឡាជែន (Collagen) ជាអ្នកទ្រទ្រង់ដ៏សំខាន់របស់ស្បែកនិងអាចជួយការពារស្បែកប្រឆាំងនឹងការបំផ្លាញពីពន្លឺព្រះអាទិត្យជាតិពុលផ្សេងៗនិងកាត់បន្ថយភាពជ្រីវជ្រួញ។លើសពីនេះ​វាក៏មានផ្ទុកនូវវីតាមីន(AនិងE)ដែលជាតួឯកសំខាន់ផងដែរក្នុងការធ្វើឲ្យស្បែកមានសុខភាពល្អ។ ៤.  រំលាយអាហារ និងបន្សាបជាតិពុល ផ្កាខាត់ណាពណ៌បៃតងពិតជាសម្បូរនូវជាតិកាកសរសៃ (Fiber) ដែលអាចការពារពីការទល់លាមកធ្វើឲ្យប្រព័ន្ធរំលាយអាហារមានដំណើរការល្អហើយនិងជួយជំរុញដល់រាងកាយរបស់យើងឲ្យបញ្ចេញនូវសារជាតិពុលផ្សេងៗទៅតាមទឹកនោម​និងលាមក។     ៥.  ការពារពីជំងឺរ៉ាំរ៉ៃ តាមរយៈកម្មវិធីមួយរបស់សាកលវិទ្យាល័យ Kentucky នៃចក្រភពអង់គ្លេសបានបង្ហាញថាការ ស្រូបយកជាតិកាកសរសៃ (Fiber) តាមរយៈ ចំណីអាហារបានច្រើនអាចកាត់បន្ថយការវិវឌ្ឍនៃជំងឺពាក់ព័ន្ធនឹងសរសៃឈាមបេះដូង​ ទឹកនោមផ្អែម ដាច់សរសៃឈាមក្នុងខួរក្បាល លើសជាតិខ្លាញ់ លើសឈាម  និងជំងឺក្រពះពោះវៀន។Fiber អាចជួយបញ្ចុះសម្ពាធឈាម និងកម្រិត​- កូឡេស្តេរ៉ុល និងជំរុញឲ្យអាំងស៊ុយលីន ធ្វើការបានល្អហើយថែមទាំងជាឱសថដ៏មានប្រសិទ្ធភាពសម្រាប់ការសម្រកទម្ងន់។ សរុបរួមមកផ្កាខាត់ណាពណ៌បៃតងពិតជា  ផ្តល់ប្រយោជន៍ជាច្រើនដល់រាងកាយរបស់យើង។ ដូចនេះយើងគួរគប្បីទទួលទានវាឲ្យបានច្រើន​ ហើយណែនាំ និងចែករំលែកចំណេះដឹងមួយនេះដល់អ្នករាល់គ្នាដែលនៅជុំវិញខ្លួនអ្នក ជាកត្តាមួយដែលនាំប្រជាជនយើងមានសុខភាពល្អគ្រប់ៗគ្នា។ ឯកសារយោង 1.    http://www.medicalnewstoday.com/articles/266765.php 2.    https://en.wikipedia.org/wiki/Broccoli អត្ថបទដោយ ៖ មួង ពេជ្រចិន្តា និស្សិតផ្នែកឱសថសាស្រ្ដឆ្នាំទី៣ នៃសាកលវិទ្យាល័យ ន័រតុន ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ប្រជាជនដែលមានជំងឺទឹកនោមផ្អែមប្រភេទ១ស្ថិតក្នុងកម្រិតហានិភ័យខ្ពស់បំផុតចំពោះការថយជាតិស្ករអំឡុងពេលធ្វើលំហាត់ប្រាណព្រោះថាពួកគាត់ពឹងផ្អែកលើអាំងស៊ុយលីនដើម្បីគ្រប់គ្រងជាតិស្ករក្នុងឈាម។ខាងក្រោមនេះជាគោលការណ៍ណែនាំខ្លះៗពីសមាគមជំងឺ-ទឹកនោមផ្អែមសហរដ្ឋអាមេរិក នៅមុនពេល អំឡុងពេល និងក្រោយពេលហាត់ប្រាណ ប្រកបដោយសុវត្ថិភាព៖ ត្រូវត្រួតពិនិត្យកម្រិតជាតិស្ករមុនពេលធ្វើលំហាត់ប្រាណ • ប្រសិនបើកម្រិតជាតិស្ករក្នុងឈាមឡើងខ្ពស់មុនពេលចាប់ផ្តើមហាត់ប្រាណ អ្នកត្រូវពិនិត្យមើលជាតិសេតូននៅក្នុងឈាម ឬក្នុង ទឹកនោម។ បើការធ្វើតេស្តឃើញវិជ្ជមាន ត្រូវចៀសនូវសកម្មភាពណាដែលខ្លាំងក្លា ផ្ទុយមកវិញបើគ្មានវត្តមានជាតិសេតូនក្នុងឈាម  ឬក្នុងទឹកនោម ហើយអ្នកមានអារម្មណ៍ល្អធម្មតា អ្នកក៏អាចហាត់ប្រាណបានជាធម្មតា។ • បើកម្រិតជាតិស្ករថយចុះ នៅមុនពេលហាត់ អ្នកគួរញ៉ាំអាហារសម្រន់ជាមុន ដូចជាពពួកអាហារមានផ្ទុកនូវកាបូអុីដ្រាត ឬទឹកផ្លែ-ឈើដែលបង្កើនកម្រិតជាតិស្ករក្នុងឈាមបានលឿន រួចសម្រាកបន្តិចមុននឹងចាប់ផ្តើមហាត់។ ញ៉ាំអាហារសម្រន់ លោកអ្នកចាំបាច់ត្រូវញ៉ាំអាហារសម្រន់ជាមុន ប្រសិនបើអ្នកមានគម្រោងហាត់ប្រាណលើសពី៦០នាទី (លើសពីធម្មតា) ឬប្រសិនបើអាកាសធាតុក្តៅ ឬត្រជាក់ជាងធម្មតា។ ក្នុងអាហារសម្រន់នេះទៀតសោត គួរមានផ្ទុកសមាសធាតុកាបូអីុដ្រាត បើជាតិស្ករក្នុងឈាមរបស់អ្នកមានត្រឹម១០០មីលីក្រាមក្នុងមួយដេស៊ីលីត ឬតិចជាងនេះ។ រង់ចាំប្រហែល១០នាទីទៅ១៥នាទី មុននឹងចាប់ផ្តើមសកម្មភាពរបស់អ្នក។ ម៉្យាងវិញទៀត អ្នកគួរតែយកតាមខ្លួននូវអាហារសម្រន់ប្រភេទមានជាតិស្ករ ឬកាបូអីុដ្រាត រួមបញ្ចូលទាំងភេសជ្ជៈសម្រាប់អ្នកកីឡា (Sport drink) ផងដែរ។ ជ្រើសរើសលំហាត់ប្រាណសមស្រប លោកអ្នកត្រូវហាត់ប្រាណបែបផ្សេងៗពីគ្នា ទើបអាចមានឥទ្ធិពលដល់កម្រិតជាតិស្ករនៅក្នុងឈាមរបស់អ្នកបានដែលរួមមាន ការដើរ រត់ត្រឹកៗ វាយតឺនីស បោះបាល់ ហែលទឹក និងជិះកង់ ជាដើម។ ស្វែងយល់ពីសញ្ញានានា អ្នកគួរដឹងពីសញ្ញានានានៃការថយកម្រិតជាតិស្ករ ប្រសិនបើអ្នកមានអារម្មណ៍ចុះខ្សោយ ចាញ់ពន្លឺ  ឬត្រជាក់ចុងដៃចុងជើងខុសធម្មតា  ត្រូវបញ្ឈប់ចលនារបស់អ្នកហើយត្រួតពិនិត្យជាតិស្ករមួយរំពេច។   ប្រសិនបើចុះទាប អ្នកត្រូវញ៉ាំប្រភពជាតិស្ករសុទ្ធ ដូចជាគ្រាប់ថ្នាំជាតិស្ករ ឬជាជែល។ ចៀសវាងការធ្វើលំហាត់ប្រាណលឿនខ្លាំងពេក ឬប្រភេទកីឡាដែលប្រើប្រាស់ថាមពលខ្លាំង  បើសិនជាជាតិស្ករនៅក្នុងឈាមរបស់អ្នកមានលើសពី ២៥០ មីលីក្រាមក្នុងមួយដេស៊ីលីត្រ ហើយមានបរិមាណគួរឲ្យកត់សម្គាល់នៃសេតូនច្រើននៅក្នុងទឹកនោម។  ដោយហេតុថារាងកាយរបស់អ្នកផលិតសេតូនលើស  នៅពេលអ្នកដុតខ្លាញ់ដើម្បបង្កើនថាមពលសម្រាប់ប្រើប្រាស់ច្រើន។ ធ្វើកំណត់ហេតុ សរសេរកំណត់ហេតុជាលាយលក្ខណ៍អក្សរ អំពីសកម្មភាព ឬប្រភេទកីឡាដែលអ្នកបានធ្វើ រយៈពេលហាត់  អ្វីដែលអ្នកបានញ៉ាំ  ព្រមទាំងកម្រិតជាតិស្ករក្នុងឈាម មុន និងក្រោយពេលហាត់។ ការធ្វើបែបនេះអាចឲ្យអ្នកយល់កាន់តែច្បាស់ពីសកម្មភាពនៃការហាត់ប្រាណរបស់អ្នក មានឥទ្ធិពលដល់កម្រិតជាតិស្ករក្នុងឈាម និងការធ្វើការរបស់អាំងស៊ុយលីន។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ការយល់ច្រឡំជាច្រើនអំពីជំងឺទឹកនោមផ្អែម ត្រូវបានលើកឡើងនៅក្នុងសង្គមមនុស្សទូទៅ និងសូម្បីតែអ្នកជំងឺក៏ដូចជាក្រុមគ្រួសាររបស់ពួកគេផ្ទាល់ដែលក្នុងនោះកំហុសអំពីទំនាក់ទំនងរវាងអាហារនិងជាតិស្ករក្នុងឈាមជាមូលហេតុដ៏សំខាន់នៃការបរាជ័យក្នុងការគ្រប់គ្រងជំងឺទឹកនោមផ្អែម។ខាងក្រោមជាកំហុស ៨យ៉ាងអំពីរបបអាហារនិងជំងឺទឹកនោមផ្អែមដែលតែងតែកើតមានជាញឹកញាប់។ 1.    ការបរិភោគស្ករច្រើន ជាមូលហេតុនៃការកើតជំងឺទឹកនោមផ្អែម៖ ការបរិភោគស្ករច្រើនតែម្យ៉ាង មិនអាចបង្កជាជំងឺទឹកនោមផ្អែមឡើយ ប៉ុន្តែវាអាចជាកត្តាជំរុញនៃជំងឺក្នុងករណីខ្លះ។  គួរបញ្ជាក់ថា ជំងឺទឹកនោមផ្អែមប្រភេទ១ អាចបង្កឡើងដោយកត្តាហ្សែន និងកត្តាដែលយើងមិនដឹងណាមួយ  រីឯជំងឺទឹកនោមផ្អែមប្រភេទ២ បង្កឡើងដោយកត្តាហ្សែន និងកត្តាប្រឈមមួយចំនួនទៀត  រួមទាំងកត្តារស់នៅប្រចាំថ្ងៃ។ ក្រៅពីនោះ ការលើសទម្ងន់ ឡើងសម្ពាធឈាមអាយុលើសពី៤៥ឆ្នាំនិងភាពមិនសូវសកម្មជាដើមសុទ្ធតែជាកត្តាអាចជំរុញឲ្យមានជំងឺទឹកនោមផ្អែម។ ដូចនេះ ស្របពេលដែលអ្នកចៀសវាងការញ៉ាំស្ករច្រើន ការរក្សាបែបផែនរស់នៅប្រកបដោយផាសុកភាព និងការតាមដានសុខភាពទៀងទាត់ក៏ជាកត្តាសំខាន់ផងដែរ។ 2.    អ្នកជំងឺទឹកនោមផ្អែម មិនអាចបរិភោគអាហារមានជាតិស្ករបានឡើយ៖ ដរាបណាជាតិស្ករក្នុងអាហារស្ថិតក្នុងកម្រិតសមស្របនិងមានការរួមផ្សំនឹងការហាត់ប្រាណអ្នកជំងឺនៅតែអាចបរិភោគអាហារទាំងនោះបាន។ផ្ទុយទៅវិញ ការហាមឃាត់ខ្លួនឯងពេក អាចនាំឲ្យអ្នកជំងឺចង់បរិភោគកាន់តែខ្លាំង និងញ៉ាំកាន់តែច្រើននៅពេលមានឱកាស។ ទោះយ៉ាងណា អ្នកគួរតែបរិភោគវាក្នុងកម្រិតតិចតួច និងរួមផ្សំជាមួយអាហារសុខភាពដទៃ ជាពិសេសគឺប្រូតេអុីន ដើម្បីជួយពន្យឺតការរំលាយ និងការជ្រៀបចូលទៅក្នុងឈាមនៃជាតិស្ករ។ សរុបមក អ្នកគួរចៀសវាងបរិភោគអាហារដែលមានស្ករតែឯង និងត្រូវបរិភោគក្នុងកម្រិតតិចល្មម។ 3.    អ្នកអាចបរិភោគអាហារដែលមិនមានជាតិស្ករ(SUGAR-FREE) បានតាមចិត្ត៖ អាហារជាច្រើននៅលើទីផ្សារជាអាហារគ្មានជាតិស្ករ ឬ SUGAR-FREE ក៏ប៉ុន្តែអាហារទាំងនោះនៅតែអាចមានសារធាតុដទៃទៀតដូចជាសារធាតុធាត់ឬខ្លាញ់(fat)កាល់ឡូរីនិងសូម្បីតែជាតិកា-បូហាយដ្រេតដែលអាចបំលែងជាជាតិស្ករក្នុងឈាមបាន។ដូចនេះអ្នកនៅតែត្រូវពិនិត្យនិងជ្រើសរើសអាហារទាំងនោះឲ្យបានត្រឹមត្រូវដោយការមើលស្លាកអាហារូបត្ថម្ភ និងប្រើប្រាស់ក្នុងកម្រិតត្រឹមត្រូវ។ 4.    ម្សៅ ផ្លែឈើ និងអាហារដែលមានកាបូហាយដ្រេត គឺជាសត្រូវរបស់ជំងឺទឹកនោមផ្អែម៖ កាបូហាយដ្រេតមិនមែនជាសត្រូវរបស់អ្នកជំងឺទឹកនោមផ្អែមទេ តែប្រភេទ និងបរិមាណរបស់វាដែលអ្នកបរិភោគ គឺជាអ្វីដែលអ្នកជំងឺត្រូវពិចារណា។ ជម្រើសកាបូហាយដ្រេតដែលល្អគឺពពួកដែលមានសន្ទស្សន៍ជាតិស្ករ(GI)ទាបដោយសារវាអាចជះឥទ្ធិពលដល់ជាតិស្ករក្នុងឈាមយឺតជាងពពួកមាន GI ខ្ពស់។កាបូហាយដ្រេតដែល GI ទាបមាន នំបុ័ងធញ្ញជាតិ សណ្តែក និងស្ពៃក្រៀម បន្លែដែលមិនសូវមានជាតិម្សៅដូចជា ផ្ទី ប្រូខូលី និងប៉េងប៉ោះជាដើម។ ដោយឡែក អាហារម្សៅនិងផ្លែឈើដែលមានជាតិកាបូហាយដ្រេតក៏អាចបញ្ចូលក្នុងរបបអាហាររបស់អ្នកជំងឺបានផងដែរដរាបណាវាស្ថិតក្នុងកម្រិតសមសម្យ។ អ្នកគួរជ្រើសរើសម្សៅដែលមានជាតិសរសៃខ្ពស់ ដូចជាផាស្តា នំបុ័ងធញ្ញជាតិ អង្ករ ដំឡូង ពោតជាដើម។ 5.    ការប្រើប្រាស់ថ្នាំទឹកនោមផ្អែម អាចឲ្យអ្នកជំងឺបរិភោគបានដោយមិនបាច់តម៖ ដើម្បីគ្រប់គ្រងជំងឺទឹកនោមផ្អែម ទាមទារឲ្យមានការប្រើប្រាស់ថ្នាំបានត្រឹមត្រូវតាមការណែនាំ រួមជាមួយនឹងរបបអាហារសមស្រប និងប្រកបដោយសុខភាពក៏ដូចជាកត្តារស់នៅផ្សេងៗទៀតដែលមានន័យថាអ្នកជំងឺមិនអាចបរិភោគតាមចិត្តចង់ដោយសារតែបានប្រើប្រាស់ថ្នាំហើយនោះទេ។ផ្ទុយទៅវិញ ការបរិភោគមិនបានសមស្រប អាចរារាំងដល់ប្រសិទ្ធភាពរបស់ថ្នាំបានវិញទៀតផង។ទោះយ៉ាងណា អ្នកតែងតែអាចស្វែងរកការពិគ្រោះជាមួយវេជ្ជបណ្ឌិតរបស់អ្នកប្រសិនបើអ្នកមានចម្ងល់អំពីការសម្របសម្រួលរបបអាហារ  និងការប្រើប្រាស់ថ្នាំ។   6.    ការរំលងអាហារនៅពេលណាមួយ ឬរំលងយូរម៉ោង៖ ការរំលង ឬមិនបរិភោគអាហារនៅពេលណាមួយនឹងផ្តល់ផលមិនល្អ មិនថាចំពោះអ្នកជំងឺទឹកនោមផ្អែម ឬអ្នកគ្មានជំងឺឡើយ។ នៅពេលអ្នករំលងអាហារ ថ្លើមនឹងបំលែងជាតិស្ករពីគ្លីកូហ្សែនដែលស្តុកទុកស្របពេលដែលរាងកាយបញ្ចេញនូវអ័រម៉ូនcortisolដោយសារស្ត្រេសពីការមិនបរិភោគ។ កត្តាទាំងនេះត្រូវបានបង្ហាញថា អាចធ្វើឲ្យមានការកើនជាតិស្ករក្នុងឈាមច្រើនជាងអាហារមួយពេលទៅទៀត។ ដូចនេះ អ្នកជំងឺគួរព្យាយាមបរិភោគអាហារតូចៗរៀងរាល់ ៣ ទៅ ៤ម៉ោងម្តងដើម្បីជំរុញមេតាបូលីសរាងកាយ ការពារការកើនឡើង និងធ្លាក់ចុះខ្លាំងនៃជាតិស្ករក្នុងឈាម ព្រមទាំងដុតបំផ្លាញជាតិខ្លាញ់ផងដែរ។ 7.    អ្នកជំងឺទឹកនោមផ្អែមអាចប្រើប្រាស់ស្ករសិប្បនិម្មិតបានច្រើនតាមចិត្ត៖ ស្ករសិប្បនិម្មិតភាគច្រើន មានរសជាតិផ្អែមជាងស្ករធម្មតា និងមានកាល់ឡូរីទាបរហូតអាចផាត់ចោលបាន ព្រមទាំងអាចធ្វើឲ្យអ្នកប្រើប្រាស់វាតិចជាងស្ករធម្មតាផងដែរ។ ថ្វីត្បិតតែ សុវត្ថិភាពក្នុងការប្រើប្រាស់ស្ករប្រភេទនេះ នៅតែត្រូវបានលើកយកមកពិភាក្សា ក៏ប៉ុន្តែមានប្រភេទស្ករមួយចំនួនត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់រួចមកហើយ ក្នុងនោះរួមមាន Saccharin, Aspartame, AcesulfamePotassium, Sucralose, Stevia ជាដើម។ ទោះជាស្ករសិប្បនិម្មិត នៅតែត្រូវបានណែនាំឲ្យប្រើប្រាស់ជំនួសស្ករធម្មតា តែអ្នកក៏ត្រូវចងចាំផងដែរថា ស្ករប្រភេទនេះក៏មានផ្ទុកនូវកាបូហាយដ្រេតក្នុងបរិមាណតិចតួច ដែលទាមទារឲ្យអ្នករក្សាការប្រើប្រាស់ក្នុងកម្រិតសមរម្យជានិច្ច។ 8.    អ្នកជំងឺទឹកនោមផ្អែមអាចបរិភោគទឹកឃ្មុំជំនួសស្ករបានធម្មតា៖ ទាំងទឹកឃ្មុំ និងស្ករធម្មតា សុទ្ធតែអាចបង្កើនជាតិស្ករក្នុងឈាមបាន តែដោយសារទឹកឃ្មុំមានរសជាតិផ្អែមជាង ដូចនេះ យើងអាចប្រើវាក្នុងបរិមាណតិចជាងបើធៀបនឹងស្ករ។ ទោះយ៉ាងណា ដោយសារទឹកឃ្មុំក៏មានកាបូហាយដ្រេត និងកាល់ឡូរីច្រើនជាងស្ករបន្តិចផងដែរ ដូចនេះ ភាពខុសគ្នានៃឥទ្ធិពលរបស់វាលើជាតិស្ករក្នុងឈាមមានតិចតួចប៉ុណ្ណោះ ដែលមានន័យថាការប្រើប្រាស់វាក៏ទាមទារឲ្យមានកម្រិតសមរម្យដូចស្ករធម្មតាផងដែរ។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

HbA1C ជាមធ្យមភាគជាតិស្កររយៈពេល៣ខែចុងក្រោយរបស់មនុស្សយើង។ និយាយឲ្យស្រួលស្ដាប់ គឺជាមធ្យមភាគជាតិស្ករដែលខាំជាប់នឹងអេម៉ូក្លូប៊ីន ដែលជាផ្នែកមួយដ៏សំខាន់នៃគ្រាប់ឈាមក្រហមរបស់យើង។ កាលណាយើងធ្វើតេស្តHbA1C នេះ យើងនឹងអាចដឹងពីមធ្យមភាគជាតិស្កររយៈពេល៣ខែចុងក្រោយ។ ដោយសារគ្រាប់ឈាមក្រហមយើងមានអាយុ១២០ថ្ងៃ គឺប្រហាក់ប្រហែល៣ខែ។ ហេតុនេះហើយ ការវាយតម្លៃកម្រិតជាតិស្ករ ដែលទៅខាំជាប់ទៅលើអេម៉ូក្លូប៊ីននោះ អាចវាយតម្លៃជាតិស្កររបស់យើង ក្នុងរយៈពេល៣ខែចុងក្រោយ។ តើHbA1Cមានតួនាទីដូចម្តេច? HbA1Cមានតួនាទីសំខាន់ក្នុងការធ្វើរោគវិនិច្ឆ័យជំងឺទឹកនោមផ្អែម។ កាលណាHbA1Cធំជាង6.5% គឺអ្នកជំងឺមានកើតជំងឺទឹកនោមផ្អែមហើយ។ លើសពីនេះទៅទៀត HbA1Cមានតួនាទីយ៉ាងសំខាន់ក្នុងការតាមដានប្រសិទ្ធភាពព្យាបាលជំងឺទឹកនោមផ្អែម។ កាលណា HbA1Cកើនឡើងខ្ពស់ អ្នកជំងឺនឹងប្រឈមមុខនឹងផលវិបាកផ្សេងៗដូចជាផលវិបាកលើភ្នែក លើតម្រងនោម លើប្រពន័្ធសសៃវិញ្ញាណ ឬលើសរសៃឈាមបេះដូងជាដើម។ ហេតុនេះហើយ សម្រាប់បងប្អូនប្រជាជនដែលមានជំងឺទឹកនោមផ្អែមចាំបាច់ត្រូវស្គាល់អ្វីដែលជា HbA1C។ តើ HbA1Cត្រូវពិនិត្យនៅពេលណា? ហើយបូមឈាមដាក់ទីបអ្វី?  ដោយសារHbA1Cជាមធ្យមភាគជាតិស្កររយៈពេល៣ខែចុងក្រោយ ដូច្នោះហើយ HbA1Cអាចធ្វើតេស្ដពេលណាក៏បាន មុនបាយក៏បាន ក្រោយបាយក៏បានហើយបូមដាក់ទីប Hemogram។ នៅក្នុងការតាមដានប្រសិទ្ធភាពនៃការព្យាបាលជំងឺទឹកនោមផ្អែមអ្នកជំងឺគួរគប្បីពិនិត្យ HbA1Cយ៉ាងហោចណាស់ឲ្យបាន១ ឬ២ដងក្នុងមួយឆ្នាំ ហើយពិសេសពិនិត្យHbA1Cរាល់៣ខែម្ដង។ កត្តាអ្វីខ្លះដែលអាចធ្វើឲ្យប្រែប្រួល ឬប៉ះពាល់ដល់សុក្រិតភាពរបស់ HbA1C? កត្តាខ្លះអាចធ្វើឲ្យតម្លៃHbA1Cទាបជាងកម្រិតធម្មតាដូចជា៖  -ជំងឺខ្វះគ្រាប់ឈាមក្រហម  -ជំងឺThalassemia -អ្នកដែលបាត់បង់ឈាម  -អ្នកជំងឺដែលទើបតែទទួលការបញ្ចូលឈាម  -ស្រ្តីមានផ្ទៃពោះ កត្តាមួយចំនួនទៀតដែលអាចធ្វើឲ្យHbA1Cខ្ពស់ជាងតំលៃពិតដូចជា៖  -អ្នកជក់បារី  -អ្នកដែលខ្សោះជាតិទឹកខ្លាំង  -អ្នកជំងឺដែលមានបញ្ហាសួតហើយគ្រាប់ឈាមក្រហមកើនឡើង -កង្វះអុកស៊ីហ្សែនរ៉ាំរ៉ៃ ហេតុដូចនេះ ប្រជាពលរដ្ឋដែលមិនទាន់មានជំងឺទឹកនោមផ្អែម ឬមានហើយក្តីគួរតែទៅពិនិត្យរក HbA1Cឲ្យបានទៀងទាត់ ដើម្បីចៀសផុតពីផលលំបាកមួយចំនួនដូចដែលបានរៀបរាប់ខាងលើ។ អត្ថបទនេះរៀបរៀងដោយលោក អ៊ត ងីម (អ្នកជំនាញមន្ទីរពិសោធន៍នៃមន្ទីរពេទ្យខ្មែរ-សូវៀត និងនាយកចាត់ការទូទៅនៃមន្ទីរពិសោធន៍វេជ្ជសាស្ត្រ សុភមង្គល និងម៉េឌីថិច) ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ​

ចែករំលែក

រៀនពេទ្យមិនស្រួល ហើយនៅឆ្ងាយពីអ្នកផ្ទះទៀត នរណាខ្លះយល់អារម្មណ៍នេះ? មិនដឹងថាមានប៉ុន្មានភាគរយនៃនិស្សិតពេទ្យសព្វថ្ងៃមកពីខេត្តនោះទេ? តែជឿជាក់ថា រឿងរ៉ាវ និងដំណើរជីវិតរបស់គ្រប់គ្នាប្រហែលជាមិនសូវខុសគ្នាប៉ុន្មាននោះទេ…ខណៈនេះ ហេលស៍ថាម ក៏សូមនាំមិត្តអ្នកអានមកស្គាល់ យុវនិស្សិត ពិន ពន្លាក់ មកពីខេត្តតាកែវ ជានិស្សិតផ្នែកវេជ្ជសាស្រ្តឆ្នាំទី៦ ជំនាន់ទី២ (២០១៧) នៃសាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត … ជំងឺទឹកនោមផ្អែម និងផលវិបាកទៅលើភ្នែក ជំងឺទឹកនោមផ្អែម ជាជំងឺដែលបណ្តាលមកពីការកើនឡើងជាតិស្ករនៅក្នុងឈាម។ ជំងឺនេះជាជំងឺរ៉ាំរ៉ៃ មិនអាចព្យាបាលអោយជាដាច់នោះទេ ហើយវានឹងវិវឌ្ឃន៍បន្តិចម្តងៗ និងបង្កជាផលវិបាក ប្រសិនបើគ្មានការព្យាបាលត្រឹមត្រូវណាមួយនោះទេ។ ផលវិបាកនៃជំងឺទឹកនោមផ្អែម កើតទៅលើសរីរាង្គជាច្រើនរបស់អ្នកជំងឺ ក្នុងនោះវាអាចក៏ប៉ះពាល់ទៅលើភ្នែករបស់អ្នកជំងឺផងដែរ។ យោងតាមប្រសាសន៍របស់លោកវេជ្ជបណ្ឌិត ចន្ថា តុលា ឯកទេសជំងឺទឹកនោមផ្អែម ក្រពេញអរម៉ូន បម្រើការនៅមន្ទីរពេទ្យ ព្រះកុសុមៈនិងមជ្ឈមណ្ឌលព្យាបាលជំងឺទឹកនោមផ្អែម ( Diabetic Care Center)... សិក្ខាសាលាសម្រាប់វេជ្ជបណ្ឌិត និងនិស្សិតវេជ្ជសាស្រ្ត… នេះជាសិក្ខាសាលាពិសេសមួយសម្រាប់អ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ជាពិសេសវេជ្ជបណ្ឌិត និងនិស្សិតវេជ្ជសាស្រ្ត ដែលត្រូវបានរៀបចំដោយ IMATOKU MEDIC (CAMBODIA) ដោយមានការអញ្ជើញចូលរួមពីសំណាក់វេជ្ជបណ្ឌិតមកពីមន្ទីរពេទ្យជប៉ុនសាន់រ៉ាយ (Sunrise Japan Hospital)ផងដែរ។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

លទ្ធផលការសិក្សាចុះផ្សាយនាខែឧសភា ថ្ងៃទី១៧ ក្នុងព្រឹត្តិប័ត្រ ឈ្មោះថា The New England Journal of Medicine បានបង្ហាញពីប្រសិទ្ធភាពមួយផ្សេងទៀតនៃឱសថព្យាបាលជំងឺមហារីកឈាមពពួកImatinib ដែលអាចប្រើចំពោះអ្នកជំងឺដែលមានជំងឺហឺត។ ការសិក្សាបានធ្វើឡើងនៅ Washington- University School of Medicine នៃ St.Louis ក្នុងចំណោមអ្នកជំងឺ ៦២នាក់ ដោយអ្នកជំងឺខ្លះបានប្រើប្រាស់ឱសថ Imatinib និងមួយផ្នែកទៀតបានដាក់ឲ្យប្រើប្រាស់ប្រភេទថ្នាំដែលមិនមានសារធាតុសកម្ម (placebo)។ ការសិក្សាប្រើរយៈពេល ៦ខែ  ដោយលទ្ធផលឃើញថា កម្រិតនៃការរលាកនៃជំងឺហឺតបានថយចុះចំពោះអ្នកជំងឺប្រើប្រាស់ឱសថ Imatinib ដោយប្រៀបធៀបទៅនឹងអ្នកប្រើឱសថគ្មានសារធាតុសកម្ម។  បន្ថែមពីនេះ ការសិក្សាក៏បានបង្ហាញពីផលប៉ះពាល់នៃការប្រើប្រាស់ឱសថផងដែរ ដូចជារមួលសាច់ដុំ និងការថយចុះនូវកម្រិត Phosphateក្នុងឈាម។ យ៉ាងណាមិញ  “យើងកំពុងស្ថិតក្នុងដំណាក់កាលដំបូងនៅឡើយនៃការស្រាវជ្រាវ” នេះបើតាមប្រសាសន៍របស់សហអ្នកនិពន្ធ Mario Castro, MD, the Alan A ប្រចាំសាកលវិទ្យាល័យ Washington រួមជាមួយសាស្រ្តាចារ្យ Edith L. Wolff។ ការសិក្សាមានទំហំតូច ដូច្នេះពួកយើងត្រូវការធ្វើការសិក្សាស្រាវជ្រាវក្នុងទំហំធំមួយប្រមាណ ៣០០ ទៅ៥០០អ្នកជំងឺក្នុងរយៈពេលវែងមួយដើម្បីកំណត់ឲ្យកាន់តែច្បាស់ពីប្រសិទ្ធភាពរបស់ថ្នាំទៅលើអ្នកជំងឺហឺត។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក
Top