
- Sep 08, 2017 |
- 7 ឆ្នាំមុន |
- 6K មើល
៥សារធាតុក្នុងរបស់ប្រើប្រាស់ជាប្រចាំ មិនត្រឹមបំផ្លាញស្បែក តែ…
ដឹងទេថាផលិតផលថែរក្សាស្បែកមួយចំនួនដែលអ្នកបាននិងកំពុងប្រើប្រាស់មិនត្រឹមប៉ះពាល់សរីរាង្គខាងក្រៅទេ វាថែមទាំងផ្តល់ផលមិនល្អដល់សរីរាង្គខាងក្នុងថែមទៀតផង។ ជាក់ស្តែងវាអាចធ្វើឲ្យខូចខាតដល់សរីរាង្គខាងក្នុងសំខាន់ៗ ដែលមនុស្សមួយចំនួន អាចនឹងមិនដែលគិតដល់។ ដូចនេះ ហេលស៍ថាម សូមបង្ហាញលោកអ្នកខាងក្រោម៖ 1. Sodium Lauryl Sulfate (SLS) and Ammonium Lauryl Sulfate (ALS) ជាញឹកញាប់ត្រូវបានចម្រាញ់ចេញមកពីផ្លែដូង ដែលវាអាចមានលាយឡំជាមួយជាតិពុលធម្មជាតិរបស់វាបាន។ សារធាតុគីមីនេះ ត្រូវបានប្រើក្នុងសាប៊ូកក់សក់ ហ្វូមលាងមុខ និងសាប៊ូដុសខ្លួនជាដើម។ គ្រោះថ្នាក់៖ SLS និង ALS អាចជាមូលហេតុនៃការរលាកស្បែកធ្ងន់ធ្ងរ ម៉្យាងវាងាយជ្រាបចូលក្នុងរាងកាយ ឡើងទៅខួរក្បាល បេះដូង សួត និងថ្លើម ហើយបង្កគ្រោះថ្នាក់ដល់សរីរាង្គទាំងនោះពិសេសធ្វើឲ្យមានការខូចខាតដល់ថ្លើម។ 2. Propylene Glycol ត្រូវបានប្រើនៅក្នុងសាប៊ូកក់សក់ សារធាតុបំបាត់ក្លិន ឡូសិនលាបខ្លួន ឡូសិនការពារកម្តៅថ្ងៃ ផលិតផលថែរក្សាសម្ផស្ស និងត្រូវបានប្រើសម្រាប់រក្សាសំណើម។ គ្រោះថ្នាក់៖ ការប៉ះពាល់សារធាតុ Propylene Glycol ក្នុងបរិមាណច្រើន អាចបង្កជាជំងឺសើស្បែកជំងឺធ្លាក់ទឹកចិត្ត អាចឲ្យរលាកផ្លូវដង្ហើម រលាកបំពង់ក រលាកថ្លើម ខួរក្បាល មានបញ្ហាតម្រងនោម ភ្នែក និងថយចុះនូវកម្រិតជាតិស្ករក្នុងឈាម។ 3. Toluene ត្រូវបានប្រើជាសារធាតុផ្សំក្នុងថ្នាំលាបក្រចក។ គ្រោះថ្នាក់៖ ការប៉ះពាល់ជាមួយ Toulene ច្រើនអាចឲ្យរលាកក្រចក រលាកផ្លូវដង្ហើម ពុលដល់ប្រព័ន្ធប្រសាទកណ្តាល ភ្នែក ឈាម ថ្លើម តម្រងនោម និងស្បែក អាចបំផ្លាញថ្លើម និងអាចជាមូលហេតុនៃការរលូតកូនដោយឯកឯងរបស់ស្ត្រី។ កម្រិតខ្ពស់នៃ Toluene មានឥទ្ធិពលញៀន ដែលអាចធ្វើឲ្យសន្លប់ និងស្លាប់បាន។ 4. Butylated Hydroxyanisole (BHA) ជាសារធាតុផ្សំច្រើនមាននៅក្នុងទឹកអប់ដែលវាអាចបង្កើនការផលិតជាតិពណ៌លើស្បែក។ គ្រោះថ្នាក់៖ យោងតាមការសិក្សាមួយចំនួនលើសត្វ BHA ធ្វើឲ្យមានការបំផ្លាញថ្លើម និងអាចជាមូលហេតុនៃមហារីកក្រពះ រំខានដល់ប្រព័ន្ធបន្តពូជនិងកម្រិតអ័រម៉ូនទីរ៉ូអ៊ីត (Thyroid)។ 5. Xylene ច្រើនរកឃើញមាននៅក្នុងថ្នាំក្រចក។ គ្រោះថ្នាក់៖ រលាកស្បែក មានជំងឺផ្លូវដង្ហើមអាចធ្វើឲ្យថ្លើមមានបញ្ហា ហើយមានឥទ្ធិពលសណ្តំនៅក្នុងកំហាប់ខ្ពស់។ ជម្រើសល្អដើម្បីចៀសវាងគ្រោះថ្នាក់ទាំងនេះលោកអ្នកអាចធ្វើការពិនិត្យនៅលើស្លាកសញ្ញានៃគឿងសម្អាង ឬផលិតផលថែស្បែករបស់អ្នកដោយប្រុងប្រយ័ត្ន ហើយព្យាយាមសម្គាល់រកសារធាតុផ្សំគ្រោះថ្នាក់ដល់សុខភាពរបស់អ្នក។ សូមកុំជឿជាក់ខ្លាំងពេកចំពោះពាក្យថាធម្មជាតិ ឬសរីរាង្គ(Natural or Organic) ដែលមានបញ្ជាក់លើផលិតផលទាំងនោះ ព្រោះថាផលិតផលជាច្រើនមានយ៉ាងហោច ធាតុផ្សំធម្មជាតិ ឬសរីរាង្គមួយ ឬ២មុខប៉ុណ្ណោះ ប៉ុន្តែវាក៏មានផ្ទុកនូវសារធាតុសំយោគគ្រោះថ្នាក់ជាច្រើនផងដែរ។ © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
ចែករំលែក