Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

ប្រជាជនកម្ពុជាជាច្រើននាក់កំពុងជួបប្រទះជាញឹកញាប់នូវបញ្ហាអាល្លែកហ្ស៊ីច្រមុះ ឬហៅថាជំងឺគ្រុនផ្តាសាយ ដែលបញ្ហានេះកើតមានលើមនុស្សគ្រប់វ័យ មិនថាក្មេងចាស់ ប្រុសឬស្រីនោះទេ។ ជំងឺនេះមានការប៉ះពាល់ច្រើន ទាំងការរស់នៅរបស់ប្រជាជន ក៏ដូចជាសេដ្ឋកិច្ចរបស់ប្រទេសជាតិ។   1.មូលហេតុ បញ្ហារលាកច្រមុះ ឬអាល្លែហ្ស៊ី ជាញឹកញប់គេហៅថាអាល្លែកហ្ស៊ី  កើតឡើងនៅពេលដែលប្រព័ន្ធការពាររាងកាយប្រឆាំងទៅនឹងភាគល្អិតនៅក្នុងខ្យល់ដែលអ្នកដកដង្ហើមចូល មានន័យថាអ្នកមានប្រតិកម្មទៅនឹងពួកវា។ កត្តាដែលបង្កត្រូវបានបែងចែកជាពីរ គឺកត្តាខាងក្នុង និងខាងក្រៅ។  •កត្តាខាងក្នុងមាន៖ ធូលីតាមឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ ម៉ាស៊ីនត្រជាក់ ចំណីអាហារ ដូចជាគ្រឿងសមុទ្រជាដើម។  •កត្តាខាងក្រៅមាន៖ ធូលីដីតាមផ្លូវ ផ្សែងរថយន្ត លំអងផ្កា ភាគល្អិតទាំងអស់ដែល ហោះហើរក្នុងខ្យល់។ 2.រោគសញ្ញា ប្រព័ន្ធភាពស៊ាំប្រឆាំងទៅភាគល្អិតដែលចូលក្នុងរាងកាយអ្នកនឹងបង្កឲ្យមានរោគសញ្ញាដូចជា៖  •កណ្តាស់  •ហៀរសំបោរទឹកភ្នែក  •រមាស់ តឹងច្រមុះ  •រមាស់ក្នុងក្រអូមមាត់ •សាច់ច្រមុះរីកធំ •ឬអាចឈានដល់បាត់បង់ការស្រង់ក្លិន  3.ការធ្វើរោគវិនិច្ឆ័យ ដើម្បីរកថាអ្នកមានជំងឺអាល្លែកហ្ស៊ីនេះ គឺមានការសួរពីរោគសញ្ញារបស់អ្នកជំងឺ និងធ្វើការត្រួតពិនិត្យមួយចំនួន។ ការដឹងពីរោគសញ្ញា និងកត្តាបង្កហេតុ អាចជួយឲ្យដឹងថា តើអ្នកពិតជាមានការអាល្លែកហ្ស៊ី ឬមានបញ្ហាផ្សេងទៀត។ ប្រសិនបើអ្នកមានរោគសញ្ញាធ្ងន់ធ្ងរ អ្នកអាចតម្រូវឲ្យមានការធ្វើតេស្តប្រតិកម្មអាល្លែកហ្ស៊ី ដើម្បីរកឃើញថាអ្នកមានប្រតិកម្មទៅនឹងអ្វី។  4.ការព្យាបាល ការព្យាបាលសំខាន់ជាងគេនៃជំងឺអាល្លែកហ្ស៊ីគឺ •ដំបូងបំផុតត្រូវចៀសពីសារធាតុដែលធ្វើឲ្យអាល្លែកហ្ស៊ី  •គ្រប់គ្រងរោគសញ្ញាដោយប្រើថ្នាំ  •ការព្យាបាលនៅផ្ទះមួយចំនួន។  5.ផលប៉ះពាល់  បើមិនមានការព្យាបាលបានត្រឹមត្រូវទេ វាអាចវិវត្តិទៅជាជំងឺផ្សេងទៀត ដូចជាជំងឺត្រចៀក ជំងឺសួត ឬស្បែកជាដើម។  6.ការការពារ  គួរគប្បីមានការយល់ដឹងពីបញ្ហាអាល្លែកហ្ស៊ីនេះឲ្យបានច្បាស់លាស់ ជាពិសេសពីមូលហេតុបង្ក។ ពេលមានបញ្ហា គួរតែទៅជួបគ្រូពេទ្យឲ្យទាន់ពេលវេលា។  ជំងឺនេះមិនមានភាពកាចសាហាវទេ តែវាជាប្រភេទជំងឺរ៉ាំរៃ។ ប្រសិនបើប្រជាជនទាំងអស់មានការអាការៈដូចដែលបានរៀបរាប់ខាងលើគួរតែរួសរាន់ទៅជួប ពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេស ដើម្បីធ្វើការព្យាបាលត្រឹមត្រូវ និងទាន់ពេលវេលា ទោះបីជំងឺនេះមិនមានភាពធ្ងន់ធ្ងរ តែវាអាចប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃរបស់យើងបាន។  បកស្រាយដោយ ៖  លោកវេជ្ជបណ្ឌិត ថុង ម៉េងឡុង ប្រធាននៃសមាគមជំងឺត្រចៀក ច្រមុះ បំពង់ក កម្ពុជា និងជាអនុប្រធាននៃមន្ទីរពេទ្យព្រះអង្គឌួង ព្រមទាំងជាប្រធាននៃបន្ទប់ពិគ្រោះជំងឺ ថុង ម៉េងឡុង ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ក្រោកពីគេងមក ធ្វើអ្វីមុនគេ? មានទម្លាប់ពេលព្រឹកអ្វីខ្លះ ដែលតែងតែធ្វើជាប្រចាំ និងរៀងរាល់ព្រឹកនោះ? តើមាននរណាខ្លះដែលងើបពីគេងមក ដឹងតែមិនភ្លេចរឿងទាញយកច្រាសដុសធ្មេញមកដុសធ្មេញ? ហើយមានថ្ងៃខ្លះ ឬជាញឹកញាប់ ក៏មានអារម្មណ៍ថាចង់ក្អួត?  ដំបូងមិនអីទេ ក្រោកពីគេងមកធម្មតាទេ ហើយដល់ពេលកំពុងដុសៗធ្មេញ ចេះតែមានអារម្មណ៍ថាចង់ចង្អោរ? តើធ្លាប់បានសួរនរណាម្នាក់អំពីបញ្ហានេះឬនៅ? ប្រាកដទេថា ចម្លើយដែលគេផ្តល់ជូនអ្នកនោះ អាចទុកចិត្តបាន?  តោះ! ធ្វើការផ្ទៀងផ្ទាត់ជាមួយនឹងចម្លើយ ដែលជាការបកស្រាយរបស់ លោកវេជ្ជបណ្ឌិត សាន់ ចាន់ណា គ្រូពេទ្យឯកទេសជំងឺថ្លើម ក្រពះ ពោះវៀន និងឫសដូងបាត នៃមន្ទីរពេទ្យកាល់ម៉ែត ជាមួយគ្នា… «ចំពោះបញ្ហានេះ ប្រសិនបើចង់ក្អួតរាល់ពេលដុសធ្មេញ នោះបញ្ហាអាចបណ្តាលមកពីថ្នាំដុសធ្មេញ តែករណីនេះ ប្អូនមានអារម្មណ៍ចង់ក្អួតតែពេលព្រឹក មូលហេតុអាចមកពីបញ្ហាក្រពះ ដែលគេហៅថា Dyspepsia។ ក្នុងករណីនេះ ប្អូនត្រូវមកជួបគ្រូពេទ្យដើម្បីធ្វើការពិនិត្យថាតើប្អូនមានរោគសញ្ញាប្រកាសអាសន្នដូចជាស្គមស្គាំង ស្លេកស្លាំងដុំពោះ បើមាន នោះគ្រូពេទ្យនឹងធ្វើការពិនិត្យដោយឆ្លុះក្រពះ (Fibroscopy) ដើម្បីពិនិត្យសាច់ក្រពះ និងច្រិបយកសាច់ក្រពះ ដើម្បីពិនិត្យរកមេរោគ Helicobacter pylori។ តែបើគ្មានសញ្ញាប្រកាសអាសន្នទេនោះ គ្រូពេទ្យនឹងធ្វើការព្យាបាលដោយថ្នាំ ហើយការរកវត្តមានមេរោគ នឹងធ្វើតាមតេស្តដង្ហើម ឬពិនិត្យលាមក។ សូមបញ្ជាក់ផងដែរថា ចំពោះការធ្វើតេស្តពិនិត្យរកមេរោគនេះ អ្នកជំងឺត្រូវមកជួបនឹងគ្រូពេទ្យសិន ដើម្បីចៀសវាងទទួលបានលទ្ធផលកំហុសអវិជ្ជមាន ពោលគឺប្រសិនបើអ្នកជំងឺមានប្រើថ្នាំសះ ឬថ្នាំក្រពះ(PPI) នោះលទ្ធផលនឹងបញ្ជាក់ថាអវិជ្ជមានទាំងពេលខ្លះមានវត្តមានរបស់មេរោគ។ ដូចនេះហើយ ប្រសិនបើអ្នកជំងឺមានប្រើថ្នាំសះ គ្រូពេទ្យនឹងឲ្យគាត់រងចាំរយៈពេល៤សប្តាហ៍សិន មុនធ្វើតេស្តរកមេរោគ ឯអ្នកជំងឺដែលបានប្រើថ្នាំក្រពះ គាត់រងចាំ ២សប្តាហ៍សិន ទើបពិនិត្យ។ មួយវិញទៀត តេស្តឈាមរកមេរោគក្រពះ Helicobacter pylori នេះ មិនត្រូវបានគេប្រើទេនៅក្នុងការអនុវត្តប្រចាំថ្ងៃពីព្រោះវាអាចផ្តល់លទ្ធផលខុស(False positive)។ តេស្តនេះ វាអាចវិជ្ជមានផងដែរ ប្រសិនបើអ្នកជំងឺគាត់បានឆ្លងបាក់តេរីផ្សេងដែលនៅក្នុងគ្រួសាររបស់ Helicobacterpylori ដែលជាធម្មតាវាមិនបង្ករជំងឺទេ ហើយតេសនេះនៅតែវិជ្ជមានរាប់ខែរាប់ឆ្នាំទោះបីមេរោគ ត្រូវបានសម្លាប់ក៏ដោយ។ ការពិតតេស្តប្រភេទ គេមិនប្រើក្នុងការព្យាបាលទេ តែគេប្រើសម្រាប់រកទិន្នន័យនៃអ្នកដែលមានមេរោគ Helicobacter pylori ទៅវិញទេ។» ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ប្រជាជនទូទៅតែងតែខ្លាចរអាជាមួយជំងឺរបេង ហើយចាស់ៗតែងតែនិយាយតគ្នាថា ជំងឺរបេងជាជំងឺតពូជ។ ចំពោះប្រទេសដែលមិនទាន់មានការអភិវឌ្ឍន៍ ជំងឺរបេងជាជំងឺងាយឆ្លងណាស់ ពោលគឺប្រជាជនក្នុងតំបន់មានការអប់រំពីសុខភាពនៅមានកម្រិត។ យ៉ាងណាវិញ ប្រទេសកម្ពុជាជាប្រទេសកំពុងអភិវឌ្ឍន៍ រីឯជំងឺរបេងមានវិធានការការពារខ្ពស់ចំពោះប្រជាជនផងដែរ ជាលទ្ធផលនាពេលបច្ចុប្បន្ន អត្រានៃជំងឺរបេងមានកម្រិតទាបមួយ។ បើតាមប្រសាសន៍របស់គ្រូពេទ្យឯកទេស ជំងឺរបេងលែងជាជំងឺតពូជទៀតឡើយ មានន័យថាបើអ្នកដែលរស់នៅជាមួយអ្នកជំងឺផ្ទុកមេរោគរបេងនេះ មានការការពារខ្ពស់នោះការឆ្លងមានតួលេខទាប។ របេង គឺជាជំងឺឆ្លងមួយប្រភេទដែលឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ពោលគឺឆ្លងពីមនុស្សផ្ទុកជំងឺនេះទៅមនុស្សដែលមិនមានផ្ទុកវាតាមរយៈការដកដង្ហើម។ ជំងឺរបេងកើត ទៅលើខ្លួនមនុស្សតាមរយៈបាត់តេរីឈ្មោះថា Mycobacterium tuberculosis. ជំងឺរបេង អាចកើតលើគ្រប់សរីរាង្គនៃរាងកាយរបស់មនុស្សដូចជា របេងឆ្អឹង របេងកូនកណ្តុល និងរបេងក្បាលជង្គង់ជាដើម ។ល។  វិធីដំបូង ដើម្បីការពារកុំឲ្យកើតជំងឺរបេង គឺត្រូវចាក់វ៉ាក់សាំងបង្ក និងពាក់ម៉ាស់ការពារដើម្បីកុំឲ្យឆ្លងបាក់តេរីពីអ្នកជំងឺតាមរយៈការដកដង្ហើម ការក្អក ការកណ្តាស់ ឬការនិយាយស្តីដោយមិនបានប្រុងប្រយ័ត្នពីអ្នកមានផ្ទុកមេរោគនេះ។ លោកវេជ្ជបណ្ឌិតបានបញ្ចាក់ថា ការចាក់វ៉ាក់សាំងបង្កា​ និងការពាក់ម៉ាស់ គឺជាវិធីដ៏ប្រសើរដើម្បីការពារកុំឲ្យឆ្លង ឬកើតជំងឺនេះ ប៉ុន្តែអ្វីដែលប្រសើរជាងនេះទៅទៀតនោះ គឺការរួមសហការគ្នាកម្ចាត់ជំងឺរបេង។ ជាតួយ៉ាងប្រសិនបើមានសមាជិកគ្រួសារណាម្នាក់ ឬមនុស្សនៅក្នុងសហគមន៍ របស់យើងកើតជំងឹរបេង យើងត្រូវសហការគ្នា ដើម្បីស្វែងរកការព្យាបាលគាត់ឲ្យជាសះស្បើយ ទើបការពារខ្លួនយើងកុំឲ្យឆ្លងជំងឺនេះបាន។ ខាងលើនេះជាការបកស្រាយរបស់លោកវេជ្ជបណ្ឌិត ឡុង រ័ត្នមុនី ឯកទេសជំងឺរបេង និងជាប្រធានផ្នែកនៅមន្ទីរពិគ្រោះជំងឺក្រៅ នៃមជ្ឈមណ្ឌលជាតិកម្ចាត់ជំងឺរបេង និងហង់សិន។ លោកវេជ្ជបណ្ឌិតក៏ផ្តែផ្តាំបន្តថា ប្រសិនបើលោកអ្នកមានរោគសញ្ញាណាមួយដែលសង្ស័យជាជំងឺរបេង លោកអ្នកគួរគប្បីមកជួបពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញ ដើម្បីទទួលការព្យាបាលបានទាន់ពេលវេលា ក៏ដូចជាការពារការឆ្លងទៅមនុស្សជុំវិញខ្លួនលោកអ្នកផងដែរ៕ ស្វែងយល់បន្ថែម៖ ជំងឺរបេងមិនមែនជាជំងឺតពូជទេ ! ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ​

ចែករំលែក

សំណួរ ៖ ម្តាយខ្ញុំមានអាយុ ៤១ឆ្នាំ កម្ពស់១ម៉ែត្រ៦០ ទម្ងន់ ៥៥គីឡូក្រាម មានមុខរបរជាមេផ្ទះ។ រយៈពេលជាង ១ឆ្នាំកន្លងមក គាត់តែងមានបញ្ហាឈឺច្រមុះ ឈឺត្រចៀក ហឹងត្រចៀក ឈឺក្បាល អស់កម្លាំង និងវិលមុខ។ ចំពោះអាការៈខាងលើនេះ គាត់ព្យាបាលដោយប្រើថ្នាំ Amoxazine និងAnamizol ដោយឡែក គាត់មិនមានប្រើថ្នាំប្រចាំកាយអ្វីទេ។ តើបញ្ហាខាងលើអាចសន្និដ្ឋានពីមូលហេតុបានទេ? គួរព្យាបាលដោយវិធីណា? ចម្លើយ ៖ យោងតាមអ្វីដែលប្អូនបានរៀបរាប់ គឺសម្មតិកម្មមិនគ្រប់គ្រាន់នោះទេ ហេតុដូចនេះហាក់ដូចជាពិបាកក្នុងការធ្វើរោគវិនិច្ឆ័យពិតប្រាកដណាស់ ដូច្នេះ ត្រូវតែមកពិនិត្យមើលជាមួយវេជ្ជបណ្ឌិតជំនាញ ព្រោះបើតាមការ សន្និដ្ឋានម្តាយប្អូនអាចមានដុំណាមួយនៅខាងក្រោយច្រមុះ បង្កឲ្យប៉ះពាល់រន្ធមួយឆ្លងពីច្រមុះមកត្រចៀកដែលបណ្តាលឲ្យឈឺច្រមុះ ត្រចៀក ក្បាល ព្រមទាំងអស់កម្លាំង តែនេះគ្រាន់តែជាការប៉ាន់ស្មានតែប៉ុណ្ណោះ ដូច្នេះតម្រូវឲ្យប្អូនឆ្លុះមើល (Endoscopy) ទើបដឹងច្បាស់។  ផ្អែកលើឱសថដែលម្តាយប្អូនកំពុងប្រើប្រាស់នេះ Amoxazine ជាថ្នាំសម្រួលអារម្មណ៍ ឯ Anamizol ជាថ្នាំងងុយគេង ដូច្នេះអ្វីដែលប្អូនគួរតែធ្វើនោះ គប្បីជូនម្តាយប្អូនទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញដើម្បីទទួលបានព័ត៌មាន និងពិនិត្យឲ្យបានត្រឹមត្រូវ។ បកស្រាយដោយ ៖ សាស្ត្រាចារ្យ វេជ្ជបណ្ឌិត ប៉ូ រដ្ឋា ប្រធានផ្នែកត្រចៀក ច្រមុះ បំពង់ក នៃមន្ទីរពេទ្យព្រះអង្គឌួង ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

សំណួរ ៖ ខ្ញុំមានអាយុ ២០ឆ្នាំ ភេទស្រី កម្ពស់ ១.៦៥ម៉ែត្រ ទម្ងន់ ៥២គីឡូក្រាម សព្វថ្ងៃជានិស្សិត។ នាងខ្ញុំមានបញ្ហាដោយការមករដូវមិនទៀង វាមានលក្ខណៈក្រហមរាងលឿង ហើយម៉ដ្ឋដោយមិនដឹងថាជាឈាម ឬជាសញ្ញាអំពីជំងឺអ្វីនោះទេ។ រោគសញ្ញានេះ កើតឡើងយូរៗម្តង រួចក៏បាត់ទៅវិញ។ បច្ចុប្បន្ន ខ្ញុំមិនធ្លាប់ទទួលបានការព្យាបាល ហើយក៏មិនប្រើថ្នាំអ្វីដែរ។ ខ្ញុំចង់សួរថា តើវាជាប្រភេទជំងឺអ្វី? តើវាអាចប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរឬទេ? ចម្លើយ ៖ ការផ្លាស់ប្តូរណាមួយនៃឈាមរដូវ ប្រចាំខែរបស់ប្អូន អាចជាសញ្ញានៃការរលាក សរីរាង្គនៅក្នុងអាងត្រគាក ឬជាភាពមិនប្រក្រតី នៃដំណើរអ័រម៉ូន ដែលប្អូនត្រូវតែទៅជួបជាមួយ វេជ្ជបណ្ឌិតឯកទេសរោគស្ត្រី និងទទួលការពិនិត្យ ឲ្យបានត្រឹមត្រូវ។ បកស្រាយដោយ ៖ វេជ្ជបណ្ឌិត Anna Roslyakova ឯកទេសផ្នែកសម្ភព និងរោគស្ត្រីនៃ Anna Women and Baby’s Center ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

អ្វីដែលអ្នកមានបំណងចូលប្រឡងថ្នាក់ជាតិផ្នែកសុខាភិបាលបានទន្ទឹងរង់ចាំបានមកដល់ហើយ… ពិសេសសម្រាប់អ្នកដែលមានបំណងចូលប្រឡងក្នុងឆ្នាំសិក្សា២០១៧-២០១៨នេះ លោកអ្នកអាចស្វែងយល់ពីព័ត៌មានលម្អិតនៃលក្ខខណ្ឌផ្សេងៗនៃការចូលរួមប្រឡងនៅតាមគ្រឹះស្ថានបណ្តុះបណ្តាលវិស័យសុខាភិបាលហើយ… យោងតាមសេចក្តីប្រកាសជូនដំណឹងស្តីពី «ការប្រឡងថ្នាក់ជាតិជ្រើសរើសចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋានសម្រាប់កម្រិតបរិញ្ញាបត្រ និងថ្នាក់ឆ្នាំទី១ សម្រាប់កម្រិតបរិញ្ញាបត្ររងនៅតាមគ្រឹះស្ថានបណ្តុះបណ្តាលវិស័យសុខាភិបាល ឆ្នាំសិក្សា ២០១៧-២០១៨» របស់ទីស្តីការគណៈរដ្ឋមន្ត្រី គណៈកម្មាធិការប្រឡងថ្នាក់ជាតិ បានឲ្យដឹងថា គណៈកម្មាធិការប្រឡងថ្នាក់ជាតិសម្រាប់ការបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាលនឹងធ្វើការប្រឡងថ្នាក់ជាតិជ្រើសរើសចូលរៀនតាមលក្ខខណ្ឌផ្សេងៗជាច្រើនដែលមានបង្ហាញជូនតាមរយៈលីងនេះ សេចក្តីជូនដំណឹង ។ កំណត់សម្គាល់សំខាន់ៗ ៖ កាលបរិច្ឆេទទទួលពាក្យប្រឡង ៖  -សម្រាប់កម្រិតបរិញ្ញាបត្រ មានថ្នាក់វេជ្ជបណ្ឌិត ទន្តបណ្ឌិត បរិញ្ញាបត្រឱសថ បរិញ្ញាបត្រគិលានុដ្ឋាក បរិញ្ញាបត្រឆ្មប និងបរិញ្ញាបត្រសុខភាពសាធារណៈ ៖ ចាប់ពីថ្ងៃផ្សាយដំណឹងរហូតដល់ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧ ម៉ោង៥ល្ងាច -សម្រាប់កម្រិតបរិញ្ញាបត្ររង មានថ្នាក់បរិញ្ញាបត្ររងគិលានុដ្ឋាក បរិញ្ញាបត្ររងឆ្មប បរិញ្ញាបត្ររងបច្ចេកទេសមន្ទីរពិសោធន៍ បរិញ្ញាបត្ររងទន្តគិលានុបដ្ឋាក បរិញ្ញាបត្ររងព្យាបាលដោយចលនា និងបរិញ្ញាបត្ររងបច្ចេកទេសវិទ្យុសាស្រ្ត ៖ ចាប់ពីថ្ងៃផ្សាយដំណឹងរហូតដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ម៉ោង៥ល្ងាច ទីកន្លែងដាក់់ពាក្យ ៖ តាមគ្រីះស្ថានបណ្តុះបណ្តាលវិស័យសុខាភិបាល ដែលបេក្ខជនចាត់ទុកជាអាទិភាព កាលបរិច្ឆេទប្រឡង ៖ -កម្រិតបរិញ្ញាបត្រ ៖ ថ្ងៃទី២១-២២ ខែតុលា ឆ្នាំ២០១៧  ថ្ងៃទី២១ តុលា ២០១៧ ៖ មុខវិជ្ជាជីវៈវិទ្យា ៖ 01:30-3:00pm មុខវិជ្ជាគីមីវិទ្យា ៖ 03:30-05:00pm ថ្ងៃទី២២ តុលា ២០១៧ ៖ មុខវិជ្ជាគណិតវិទ្យា ៖ ៖ 01:30-3:30pm -កម្រិតបរិញ្ញាបត្ររង ៖ ថ្ងៃទី១៦-១៧ ខែធ្នូ ឆ្នាំ២០១៧ ថ្ងៃទី១៦ ធ្នូ ២០១៧ ៖ មុខវិជ្ជាជីវៈវិទ្យា ៖ 01:30-3:00pm មុខវិជ្ជាគីមីវិទ្យា ៖ 03:30-05:00pm ថ្ងៃទី១៧ ធ្នូ ២០១៧ ៖ មុខវិជ្ជាគណិតវិទ្យា ៖ 01:30-3:30pm មណ្ឌលប្រឡង ៖ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បញ្ជាក់ ៖ គណៈកម្មាធិការប្រឡងថ្នាក់ជាតិសូមរក្សាសិទ្ធិក្នុងការផ្លាស់ប្តូរកាលបរិច្ឆេទប្រលង និងមណ្ឌលប្រលង ក្នុងករណីមានការចាំបាច់ សម្រាប់ព័ត៌មានលម្អិត ព្រមជាមួយនឹងលក្ខខណ្ឌផ្សេងៗនៃការប្រឡង និងប្រភពដើមនៃសេចក្តីជូនដំណឹង សូមចូលទៅកាន់លីងខាងលើនេះ ឬចុច ត្រង់នេះ  គួរបញ្ជាក់ផងដែរថា មានការកែប្រែនូវលក្ខខណ្ឌមួយចំនួនដែលមាននៅក្នុង សេចក្តីជូនដំណឹងស្តីពីការកែសម្រួលលក្ខខណ្ឌនៃការប្រលងថ្នាក់ជាតិជ្រើសរើសចូលរៀន ថ្នាក់ឆ្នាំសិក្សាមូលដ្ឋានសម្រាប់កម្រិតបរិញ្ញាប័ត្រនៅតាមគ្រឹះស្ថានបណ្តុះបណ្តាលវិស័យសុខាភិបាល ប្រភព ៖ ទំព័រហ្វេសប៊ុក នាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្សនៃក្រសួងសុខាភិបាល  ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

តើអ្នកដឹងទេថា លើសពីចំណាយទៅលើការប្រើប្រាស់ឱសថរបស់អ្នក អ្នកអាចនឹងប្រឈមទៅនឹងការព្យាបាលដោយគ្មានប្រសិទ្ធភាព និងមិនមានសុវត្ថិភាព ប្រសិនបើការប្រើប្រាស់ឱសថទាំងនោះ មិនបានត្រឹមត្រូវតាមការណែនាំរបស់វេជ្ជបណ្ឌិត ឬឱសថការី? ទន្ទឹមនឹងការរំពឹងទុកនូវការជាសះស្បើយ ក្រោយពេលចេញវេជ្ជបញ្ជាដោយគ្រូពេទ្យ  ឬណែនាំដោយឱសថការីនូវការប្រើប្រាស់ឱសថមួយចំនួនសម្រាប់ព្យាបាលជំងឺ  ឬអាការៈរបស់អ្នក តើអ្នកធ្លាប់បានយកចិត្តទុកដាក់ ឬបារម្ភអំពីការប្រើប្រាស់ឱសថទាំងនោះ ជាពិសេសនៅពេលអ្នកមិនយល់ច្បាស់  ឬក៏មិនបានប្រើប្រាស់តាមការណែនាំដែរឬទេ? មកដល់សព្វថ្ងៃ មិនថានៅប្រទេសកំពុងអភិវឌ្ឍ ឬប្រទេសជឿនលឿនមួយចំនួន ភាពខ្វះចន្លោះជាច្រើនអំពីការប្រើប្រាស់ឱសថនៅតែត្រូវបានសង្កេតឃើញ។ ជាក់ស្តែង យោងតាមទិន្នន័យរបស់អង្គការសុខភាពពិភពលោក (WHO) ដែលផ្សាយក្នុងឆ្នាំ២០១៦  បានបង្ហាញថា នៅប្រទេសមួយចំនួន ប្រហែល៦ ទៅ ៧% នៃករណីបញ្ជូនចូលមន្ទីរពេទ្យគឺមានទំនាក់ទំនងទៅនឹងការប្រើប្រាស់ឱសថមិនបានត្រឹមត្រូវ។  បញ្ហានេះកាន់តែគួរឲ្យបារម្ភចំពោះមនុស្សចាស់  ដោយសារតែពួកគេមានកត្តាប្រឈមជាច្រើន ដែលមួយក្នុងចំណោមនោះ គឺការប្រើប្រាស់ឱសថច្រើនមុខ។(1) ការប្រើប្រាស់ឱសថមិនបានត្រឹមត្រូវនឹងជះឥទ្ធិពលដល់ប្រសិទ្ធភាព និងសុវត្ថិភាពនៃការព្យាបាល ដែលពេលខ្លះអ្នកជំងឺអាចប្រឈមទៅនឹងបញ្ហាធ្ងន់ធ្ងរដែលអាចកើតឡើងដោយសារឥទ្ធិពលបន្ទាប់បន្សំរបស់ឱសថ។ បន្ថែមពីនេះទៀត អ្នកនឹងត្រូវចំណាយថវិកាដោយឥតប្រយោជន៍ ដែលរួមមានការចំណាយទៅលើការព្យាបាលជំងឺដែលអ្នកកំពុងមាន និងជំងឺថ្មីដែលកើតឡើងពីឥទ្ធិពលបន្ទាប់បន្សំរបស់ឱសថដែលអ្នកបានទទួលរង។ ឧទាហរណ៍ ការប្រើប្រាស់ឱសថ Maalox ដែលជាឱសថព្យាបាលជំងឺរលាកក្រពះ ក្នុងអំឡុងពេលជាមួយគ្នានៃការប្រើប្រាស់ឱសថ Paracetamol នោះនឹងនាំឲ្យមានការថយចុះនូវការជ្រាបចូលឱសថ Paracetamol ទៅក្នុងឈាម ដែលបណ្តាលឲ្យការព្យាលបាលឱសថ Paracetamol មិនមានប្រសិទ្ធភាព។  ឧទាហរណ៍មួយទៀត ទាក់ទងទៅនឹងការប្រើប្រាស់ឱសថអង់ទីប៊ីយ៉ូទិកមិនបានត្រឹមត្រូវ នោះក្រៅពីការចំណាយថវិកាដោយអត់ប្រយោជន៍ក្នុងការព្យាបាលជំងឺ អ្នកមិនបានធូរស្រាលឡើយ ហើយអ្វីដែលសំខាន់ជាងនេះទៅទៀត គឺមេរោគដែលមានក្នុងខ្លួនអ្នកអាចនឹងសុំាជាមួយឱសថអង់ទីប៊ីយ៉ូទិកទាំងនោះ ដែលអាចផ្តល់ផលវិបាកចំនួនពីររួមមាន៖ ទីមួយ ការព្យាបាលជំងឺរបស់អ្នកដោយឱសថនេះនឹងមិនអាចទទួលបានលទ្ធផលប្រសើរនៅពេលក្រោយ និងទីពីរ ផលប៉ះពាល់មានទំហំធំធេង ដោយមេរោគទាំងនោះអាចបន្តឆ្លងទៅអ្នកដទៃ ហើយនាំឲ្យការព្យាបាលនឹងមិនមានប្រសិទ្ធភាព។   សរុបឡើងវិញ ការប្រើប្រាស់ឱសថដោយមិនបានត្រឹមត្រូវ នោះនឹងមានផលប៉ះពាល់ ៣ ចំណុចធំៗ៖  -ការព្យាបាលដោយមិនទទួលបានប្រសិទ្ធភាព  -ការព្យាបាលដោយមិនមានសុវត្ថិភាព -ការចំណាយថវិកាដោយអត់ប្រយោជន៍ ។ តើអ្នកកំពុងប្រើប្រាស់ ឱសថមិនត្រឹមត្រូវតាមការណែនាំឬទេ? ការប្រើប្រាស់ឱសថដោយមិនបានយល់ពីប្រសិទ្ធភាព គោលបំណងនៃការប្រើប្រាស់ និងផលប៉ះពាល់របស់ឱសថឲ្យបានច្បាស់លាស់ទេ នោះធ្វើឲ្យមានទិដ្ឋភាពនៃការប្រើប្រាស់ឱសថមិនបានត្រឹមត្រូវជាច្រើនបែប ដែលជាទូទៅរួមមាន៖ •ភ្លេចលេបឱសថ ឬលេបមិនបានទៀងពេលវេលា (យឺត ឬលឿនជាងការកំណត់) •បញ្ឈប់ការប្រើប្រាស់ឱសថដោយខ្លួនឯងពេលទទួលអារម្មណ៍ធូរស្រាល ឬក្រឃើញប្រសិទ្ធភាពពេក •បន្ថែមកម្រិតប្រើប្រាស់ឱសថ ឬប្រើញឹកញាប់ជាងការណែនាំ  នៅពេលចង់ឲ្យប្រសិទ្ធភាពឱសថកាន់តែល្អ ឬឆាប់ធូរស្រាល •បញ្ឈប់ ឬបន្ថយកម្រិតដោយខ្លួនឯងដោយសារតែធុញទ្រាន់នឹងផលរំខានរបស់ឱសថ •ភាន់ច្រឡំដែលមិនបានប្រាប់ទៅកាន់វេជ្ជបណ្ឌិត  ឬឱសថការី  ក្នុងការប្រើប្រាស់ឱសថច្រើនមុខ និងរបៀបនៃការប្រើប្រាស់ខុសៗគ្នា  •ប្រើប្រាស់ឱសថដែលខុសពីការណែនាំមានដូចជាពិសាជាមួយទឹកក្តៅ ទឹកផ្លែឈើ ឬកិនបំបែកឱសថមុនលេប ជាដើម ។ តើអ្នកគួរធ្វើដូចម្តេច ដើម្បីឲ្យការប្រើប្រាស់ឱសថបានត្រឹមត្រូវ និងមានប្រសិទ្ធភាព? ប្រាកដណាស់  អ្នកក៏អាចជួយខ្លួនឯងបានផងដែរ ស្របពេលដែលវេជ្ជបណ្ឌិត ឬឱសថការីរបស់អ្នកព្យាយាមកាត់បន្ថយកត្តាដែលនាំឲ្យមានការប្រើប្រាស់ថ្នាំមិនបានត្រឹមត្រូវតាមរយៈការណែនាំផ្សេងៗ។ ដូចនេះ អ្នកត្រូវស្តាប់តាមការណែនាំរបស់វេជ្ជបណ្ឌិត ឬឱសថការី ពេលទទួលឱសថមកព្យាបាល តាមរយៈការសាកសួរឲ្យបានច្បាស់លាស់អំពីគោលបំណងនៃការប្រើប្រាស់ របៀបប្រើប្រាស់ កម្រិតប្រើប្រាស់ និងរយៈពេលប្រើប្រាស់ឱសថ នោះអ្នកនឹងអាចចៀសផុតពីការប្រើប្រាស់ឱសថមិនបានត្រឹមត្រូវ។  ការផ្ទៀងផ្ទាត់ឡើងវិញ ក្រោយទទួលបានឱសថជាមួយនឹងឱសថការី៖ •កត់ព័ត៌មានសំខាន់ៗដែលបានណែនាំដោយឱសថការី •សួរឡើងវិញនូវឈ្មោះឱសថ គោលបំណងនៃការប្រើប្រាស់ របៀបប្រើប្រាស់កម្រិតប្រើប្រាស់ រយៈពេលប្រើប្រាស់  ផលរំខាន ប្រតិកម្ម ឬអន្តរកម្មជាមួយនឹងឱសថដទៃ ឬអាហារផ្សេងៗ ការរក្សាទុក និងការចៀសវាងផ្សេងៗអំឡុងពេលប្រើប្រាស់ឱសថជាដើម •គួរទទួលឱសថដែលមានការសរសេរសេចក្តីណែនាំពីលើកញ្ចប់  ឬប្រអប់ឱសថទើបជាការប្រសើរ  •សួរជានិច្ចប្រសិនអ្នកមិនយល់  ឬកត់សម្គាល់មានអ្វីប្លែក  ដូចជាការផ្លាស់ប្តូរមុខថ្នាំ ឬកម្រិតថ្នាំខុសពីមុន •អ្នកគួរនិយាយ ឬបញ្ជាក់ឡើងវិញឲ្យឱសថការីស្តាប់ដើម្បីប្រាកដថាអ្នកបានយល់ច្បាស់ អំពីរបៀបប្រើប្រាស់ កម្រិតប្រើប្រាស់ និងរយៈពេលប្រើប្រាស់ឱសថ •ប្រសិនបើអ្នកមិនអាចស្តាប់នូវការណែនាំបានល្អ អ្នកគួរឲ្យគ្រួសារ ឬមិត្តភក្តិជូនអ្នកទៅ ដើម្បីឲ្យពួកគេជួយស្តាប់ការណែនាំ។  គន្លឹះក្នុងការប្រើប្រាស់ឱសថប្រកបដោយសុវត្ថិភាព៖ •ត្រូវរក្សាការភ្ជាប់ទំនាក់ទំនងជាមួយនឹងវេជ្ជបណ្ឌិត ឬឱសថការី ដើម្បីធានាពីភាពជាប់លាប់នៃការប្រើប្រាស់ឱសថ និងការពន្យល់ណែនាំពេលមានចម្ងល់ ជាពិសេសសម្រាប់អ្នកមានជំងឺរ៉ាំរ៉ៃ (ជំងឺទឹកនោមផ្អែម ជំងឺលើសឈាម ។ល។)  •កត់ត្រា និងរក្សាទុកបញ្ជីថ្នាំ ឬឱសថបំប៉នផ្សេងៗដែលអ្នកកំពុងប្រើ សារធាតុ ឬឱសថដែលអ្នកមានប្រតិកម្មជាមួយ និង ប្រវត្តិជំងឺជាប់ខ្លួនដើម្បីទុកបង្ហាញទៅកាន់វេជ្ជបណ្ឌិត   ឬឱសថការីនៅពេលទៅទទួលការពិគ្រោះ ឬព្យាបាលណាមួយ •ប្រាប់ទៅកាន់វេជ្ជបណ្ឌិត ឬឱសថការីអំពីរបៀបដែលអ្នកប្រើឱសថជាក់ស្តែង ជាពិសេសនៅពេលដែលវាខុសពីការណែនាំ (ឧទាហរណ៍អ្នកពិបាកលេបឱសថទាំងមូល ដូចនេះអ្នកតែងកិន ឬកាច់វាមុននឹងពិសា ឬឱសថខ្លះត្រូវដាក់ចូលក្នុងទឹកមួយកែវ បែរជាច្រឡំកាច់លេប ឬការពិបាកក្នុងការប្រើប្រាស់ឧបករណ៍បាញ់ប្រភេទស្រៃ្ពយន៍ក្នុងការព្យាបាលជំងឺហឺត ឬតឹងច្រមុះជាដើម) •ចៀសវាងប្រើប្រាស់ឱសថផ្សេងៗសម្រាប់បំបាត់អាការៈណាមួយនៃជំងឺដោយខ្លួនឯង ក្រោយពីបានទទួលការព្យាបាលដោយឱសថដែលបានចេញដោយវេជ្ជបណ្ឌិត ឬឱសថការីហើយ •ចៀសវាងប្រើប្រាស់ឱសថរបស់អ្នកដទៃដែលមានអាការៈប្រហែលគ្នា ឬឲ្យឱសថរបស់អ្នកទៅអ្នកដទៃ •រៀបចំទុកដាក់ឱសថនៅកន្លែងដែលសុវត្ថិភាពចំពោះឱសថ និងអ្នកប្រើប្រាស់ (ឧ ផុតពីដៃក្មេង ទុកដាក់ក្នុងសីតុណ្ហភាពដែលត្រឹមត្រូវ កុំឲ្យត្រូវពន្លឺថ្ងៃជាដើម) •កំណត់ពេលវេលាលេបឱសថរបស់អ្នកដោយប្រើឧបករណ៍ជំនួយ(នាឡិការោទិ៍ កម្មវិធីទូរស័ព្ទជាដើម)។ ឥទ្ធិពលទៅលើប្រសិទ្ធភាពនៃការព្យាបាល និងសុវត្ថិភាពរបស់អ្នកជំងឺ ធ្វើឲ្យរាល់ការព្យាបាលដោយឱសថ ចាំបាច់ត្រូវស្ថិតក្រោមការណែនាំ ឬតាមដានពីវេជ្ជបណ្ឌិត ឬឱសថការី និងចៀសវាងការប្រើប្រាស់ឱសថដោយខ្លួនឯង ពីព្រោះអ្នកមិនបានដឹងទេថា ការប្រើប្រាស់ឱសថមិនបានត្រឹមត្រូវនោះអាចផ្តល់ផលអវិជ្ជមាន និងធ្ងន់ធ្ងរកម្រិតណាដល់អ្នកផ្ទាល់។ អត្ថបទយោង៖ (1) Medication Errors: Technical Series on Safer Primary Care. Geneva: World Health Organization; 2016. ប្រឹក្សាយោបល់ដោយ ៖ បណ្ឌិត បូរី សុថ្ថាវីរៈ សាស្ត្រាចារ្យនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ​

ចែករំលែក

ជំងឺរលាកខ្នែងពោះវៀន ត្រូវបានប្រជាជនភាគច្រើនហៅថា​ពោះវៀនដុះខ្នែង ប៉ុន្តែជាការភាន់ច្រលំមួយនោះទេ។ ទីតាំងនៃខ្នែងពោះវៀនស្ថិតនៅស្តាំផ្នែកក្រោមផ្ជិត ហើយបើមានការបង្ករោគនោះធ្វើឲ្យមានការរលាកស្រួចស្រាវ។ ការរលាកបែបនេះ តម្រូវឲ្យអ្នកជំងឺទទួលយកការព្យាបាលដោយវះកាត់ជាបន្ទាន់។ គ្រប់អ្នកជំងឺដែលត្រូវវះកាត់ សុទ្ធតែឆ្លងកាត់ការធ្វើរោគវិនិច្ឆ័យច្បាស់លាស់ទៅតាមរោគសញ្ញាដែលគាត់កំពុងមានជាមុន។ បើតាមប្រសាសន៍របស់លោកស្រីវេជ្ជបណ្ឌិត កែវ បូនី អតីតគ្រូពេទ្យព្យាបាលសង្រ្គោះបន្ទាន់ ឆ្លុះក្រពះ ពោះវៀន ថ្លើម នៅមន្ទីរពេទ្យព្រះកុសុមៈ  និងបច្ចុប្បន្ន ធ្វើការនៅគ្លីនិកផ្ទាល់ខ្លួន ពិនិត្យព្យបាល ជំងឺថ្លើម A B C​ ទាចទឹកឆ្លុះក្រពះ ពោះវៀន និងព្យាបាលសន្លាក់ផងដែរ៖ «ចំពោះស្ត្រីវិញ ការធ្វើរោគវិនិច្ឆ័យទាមទារឲ្យមានការច្បាស់លាស់មួយ ដោយសារតែរោគសញ្ញាមួយចំនួននៃជំងឺរលាកខ្នែងពោះវៀនអាចច្រលំនឹងជំងឺរោគស្ត្រីផងដែរ​ដូចជា ចុក ឬបែកដុំគីសដៃស្បូន (rupture of an ovarian cyst) កូនក្រៅស្បូន( ectopic pregnancy) ជំងឺមហារីកស្បូនជាដើម» ។ បើទោះបីជាយ៉ាងណា វេជ្ជបណ្ឌិតនៅតែអាចទាញបាននូវរោគវិនិច្ឆ័យច្បាស់មួយតាមរយៈរោគសញ្ញាជាក់លាក់ដែលតែងតែកើតមានលើអ្នកជំងឺរលាកខ្នែងពោះវៀននេះ ៖ -មានការឈឺចុកចាប់នៅចុងដង្ហើម និងតំបន់ជុំវិញផ្ចិតដែលរួមផ្សំជាមួយការក្អួតចង្អោរយ៉ាងខ្លាំង បន្ទាប់មករយៈពេល ២-៣ម់ោងក្រោយការឈឺចាប់នោះស្ថិតនៅខាងក្រោមថ្ងាសខាងស្តាំ (right lower quadrant)  -អ្នកជំងឺមានកម្តៅខ្ពស់ជាង៣៨អង្សា បើពិនិត្យគ្រាប់ឈាមឃើញមានគ្រាប់ឈាមសកើនឡើង -អ្នកជំងឺមានការទល់លាមក ជួនកាលរាគ​ដែលធ្វើឲ្យមានការភ័ន្តច្រលំក្នុងការរករោគវិនិច្ឆ័យ តាមសញ្ញាជាក់ស្តែង ដែលពេលនេះតម្រូវឲ្យធ្វើអេកូ ឬ C.T scan។   ជាចុងក្រោយលោកស្រីវេជ្ជបណ្ឌិត​ សូមឲ្យអ្នកជំងឺទទួលយកការព្យាបាលឲ្យបានទាន់ពេលវេលា ដែលទាំងនេះអាចការពារផលវិបាកនៅថ្ងៃក្រោយ៕ ស្វែងយល់បន្ថែម៖ ជំងឺរលាកខ្នែងពោះវៀន

ចែករំលែក

សំណួរ៖ នាងខ្ញុំ អាយុ៣៥ឆ្នាំ រស់នៅខេត្តព្រះសីហនុ។ ថ្មីៗនេះ ខ្ញុំតែងមានអាការៈឈឺចុករួយផ្នែកខាងក្រោមចង្កេះជារឿយៗ ហើយពេលខ្លះឈឺចាប់ខ្លាំងរហូតដល់ពិបាកទ្រាំខ្លាំងណាស់ក្នុងកំឡុងពេលមានរដូវ។ តើនេះជារោគសញ្ញានៃជំងឺអ្វី? តើខ្ញុំគួរធ្វើដូចម្ដេចពេលមានអាការៈឈឺចាប់បែបនេះ? ចម្លើយ៖ មូលហេតុនៃការមករដូវមានការឈឺចាប់មានដូចជា ស្បូនមានដុំសាច់ដែលរាំងខ្ទប់លំហូរនៃឈាម មានគីស្តអង់ដូមេទ្រីយ៉ូសនៅក្រពេញដៃស្បូន និងការកន្ត្រាក់នៃសាច់ដុំស្បូនពេលមករដូវ។ ចំពោះប្អូនស្រីដែលមានអាការៈបែបនេះសូមប្រញាប់ទៅពិភាក្សាជាមួយគ្រូពេទ្យជំនាញដើម្បីពិនិត្យ និងព្យាបាលឲ្យបានសមស្រប។ បកស្រាយដោយ ៖ វេជ្ជបណ្ឌិត ហួត សេង ឯកទេសសម្ភព និងរោគស្ត្រីនៃមន្ទីរពេទ្យកាល់ម៉ែត

ចែករំលែក

(ឯកទេសផ្នែករោគកុមារ) ង៉ោ ម៉េងរិទ្ធី ដោយសារតែខ្ញុំជាមនុស្សស្រឡាញ់ក្មេង ងាយចុះសម្រុងនឹងគ្នាហើយមាននិស្ស័យជាមួយក្មេងៗ ពិសេសតែងតែចង់ឲ្យពួកគេមានសុខភាពល្អ។ ម៉្យាងទៀត ខ្ញុំមានអារម្មណ៍ថាចូលចិត្ត និងមានបំណងចូលរៀនជំនាញនេះ តាំងពីខ្ញុំបាទឈានជើងចូលក្នុងវិស័យសុខាភិបាលឆ្នាំទី១មកម្ល៉េះ។ (ឯកទេសសោភ័ណសល្យសាស្រ្ត) ម៉ម គឹមអេង នាងខ្ញុំសម្រេចចិត្តជ្រើសរើសជំនាញនេះ ដោយសារវាជាការវះកាត់ដែលប្រើបច្ចេកទេស និងប្រើកម្លាំងស្រាល ដែលនាងខ្ញុំអាចធ្វើបាន។ ម៉្យាងទៀត នាងខ្ញុំស្រលាញ់ជំនាញមួយនេះតាំងពីឆ្នាំទី៤ដែលជាឆ្នាំដំបូងនៃការចុះកម្មសិក្សានៅឯមន្ទីរពេទ្យមកម៉្លេះ។ (ឯកទេស ថ្លើម ក្រពះ ពោះវៀន) រ៉ូ គីមឆាយ មូលហេតុដែលនាំឲ្យលោកជ្រើសរើសអាជីពជាគ្រូពេទ្យ ហើយរើសយកជំនាញមួយនេះទៀតនោះ គឺជំនាញថ្លើម ក្រពះ ពោះវៀន ជាជំនាញវេជ្ជសាស្រ្តផង និងបច្ចេកទេសផង ដែលសម្បូរបែបទាំងប្រភេទជំងឺ និងទាំងវិធីសាស្ត្រព្យាបាលទៅលើប្រដាប់រំលាយអាហារដែលមានសរីរាង្គជាច្រើន។ (ឯកទេសបេះដូងនិង សរសៃឈាម) ចិន ណារ៉ុង មូលហេតុចម្បងក្នុងការសម្រេចជ្រើសរើសជំនាញមួយនេះ គឺចំណង់ចំណូលចិត្តផ្ទាល់ខ្លួនដែលស្រលាញ់ ជំនាញបេះដូង និងសរសៃឈាមតាំងតែពីចាប់ផ្ដើមចូលរៀននៅមហាវិទ្យាល័យវេជ្ជសាស្ត្រ។ ម្យ៉ាងវិញទៀត អត្រាមរណភាពបណ្តាលមកពីជំងឺបេះដូង និងសរសៃឈាមស្ថិតនៅលេខរៀងទី១ បើប្រៀបធៀបនឹងជំងឺដទៃទៀត។  បន្ថែមពីនេះ អត្រាប្រេវ៉ាឡង់នៃជំងឺមិនឆ្លងដែលមានមួយផ្នែកធំជាជំងឺបេះដូងនិង សរសៃឈាម កំពុងមានការកើនឡើងយ៉ាងឆាប់រហ័សទៅតាមកម្រិតតជីវភាពរបស់ប្រជាជន។ ការជ្រើសរើសជំនាញនេះអាចអនុញ្ញាតឲ្យខ្ញុំចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយអត្រាមរណភាព និងផលវិបាកផ្សេងៗបណ្ដាលមកពីជំងឺបេះដូង។ (ឯកទេសត្រចៀក-ច្រមុះ-បំពង់ក) សេង ឡុង មូលហេតុដែលជម្រុញចិត្តខ្ញុំឲ្យជ្រើសរើសយកឯកទេសមួយនេះ ក៏ព្រោះតែមូលហេតុ៣យ៉ាងសំខាន់ៗ។ មូលហេតុចម្បងគេ គឺដោយសារតែទឹកចិត្តស្រលាញ់ផ្នែកនេះដោយខ្លួនឯងផ្ទាល់តែម្តង។ ចំណែកមូលហេតុមួយទៀត ដោយសារខ្ញុំចង់ធ្វើឲ្យមានការរីកចម្រើននូវឯកទេសមួយនេះ ព្រោះថាឯកទេសនេះជាមុខវិជ្ជាមួយដែលទើបតែមានការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជាយើងហើយក៏មានវេជ្ជបណ្ឌិតមិនច្រើនទេ ដែលមានចំណេះដឹងផ្នែក ត្រចៀក-ច្រមុះ-បំពង់កនេះ។ មូលហេតុដ៏សំខាន់មួយទៀត ក៏ព្រោះថាកាលពីខ្ញុំរៀននៅសាកលវិទ្យាល័យក្នុងមួយឆ្នាំៗ ខ្ញុំតែងតែមានជំងឺរលាកបំពង់កធ្ងន់ធ្ងរយ៉ាងហោចណាស់ ៥ -៦ ដង ដូច្នេះហើយ ធ្វើឲ្យខ្ញុំចង់ចេះ ចង់ដឹងអំពីជំងឺនេះយ៉ាងខ្លាំង។ (ឯកទេសត្រចៀក-ច្រមុះ-បំពង់ក) យិន សាស្រ្តា ទឹកចិត្តស្រលាញ់មុខវិជ្ជាមួយនេះផ្ទាល់ ជាមូលហេតុទីមួយដែលជម្រុញចិត្តខ្ញុំឲ្យធ្វើការជ្រើសរើសនូវជំនាញមួយនេះ។ ម្យ៉ាងវិញទៀត ដោយសារតែការសិក្សាផ្នែកនេះ គឺតម្រូវឲ្យមានការយល់ដឹងទាំងផ្នែកវេជ្ជសាស្រ្ត និងសល្យសាស្រ្ត រួមផ្សំនូវលក្ខណៈពិសេសមួយទៀតដែលជាការសិក្សាមួយ ដោយផ្តោតសំខាន់ទៅលើវិញ្ញាណចំនួន៣របស់មនុស្ស ដែលរួមមានសោតវិញ្ញាណ (ត្រចៀក) ឃានវិញ្ញាណ (ច្រមុះ) និងជីវ្ហាវិញ្ញាណ(បំពង់ក) ព្រមជាមួយនឹងការបញ្ចេញសំឡេង ហើយនិងការវះកាត់ក និងក្បាលផងដែរ។ ក្រៅពីនេះផងដែរ ដោយសារតែប្រជាជនកម្ពុជាភាគច្រើនមានការប្រើប្រាស់ និងប៉ះពាល់ត្រង់តំបន់ធំទាំង៣ដែលខ្ញុំរៀន ទើបបានជាខ្ញុំសម្រេចចិត្តជ្រើសរើសចាប់យកជំនាញមួយនេះតែម្តង។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ថ្វីត្បិតថាខ្ញុំមិនមែនជានិស្សិតពេទ្យ ឬគ្រូពេទ្យ តែខ្ញុំក៏អាចយល់ពីអារម្មណ៍របស់គ្រូពេទ្យ ដោយហេតុថាមានបងប្រុស និងក្រុមគ្រួសារនៅក្នុងវិស័យនេះ។  ធ្លាប់មានប៉ុន្មានដងដែរ​ ដែលឃើញមានការបង្ហោះ និងចែករំលែកច្រើនពីកំហុសឆ្គងរបស់គ្រូពេទ្យខ្លះ តែក៏ត្រូវបានមហាជនជាច្រើនស្តីបន្ទោស និងបណ្តុះនូវផ្នត់គំនិតនៃការលែងមានទំនុកចិត្តលើសេវាសុខាភិបាលក្នុងស្រុក ទាំងដែលការពិត​ គឺវិស័យមួយនេះ បាន និងកំពុងតែមានការអភិវឌ្ឍគួរឲ្យកត់សម្គាល់។ ខ្ញុំពិតជាមិនយល់ ថាតើហេតុអ្វីបានជាបែបនេះ? ហេតុអ្វីមហាជនខ្លះមិនអាចផ្តល់ជាមតិយោបល់រិះគន់ក្នុងន័យស្ថាបនា ជំនួសឲ្យការជេរប្រមាថដោយកំហឹង ឬការយល់ខុសនោះ? តើអ្នកធ្លាប់បានគិតដល់អារម្មណ៍ក្រុមគ្រូពេទ្យដែលស្អាតស្អំ មានសមត្ថភាព​ និងតែងតែមានទំនួសខុសត្រូវក្នុងការមើលថែទាំ និងព្យាបាលអ្នកជំងឺដោយមិនប្រកាន់រើសអើងទេ? គ្រាន់តែពេលខ្លះ យើងមិនបានធ្វើអ្វីខុស តែត្រូវបានគេចោទប្រកាន់ យើងក៏មានអារម្មណ៍មិនសុខចិត្ត អន់ចិត្ត និងឈឺចាប់ណាស់ទៅហើយ ចុះទម្រាំពួកគាត់វិញ? តើទឹកចិត្តដែលខំសាងនោះ នឹងអាចនៅរឹងមាំបានយូរប៉ុណ្ណា? ខាងក្រោមនេះ ជាវីដេអូដ៏មានអត្ថន័យមួួយ នៅក្នុងហ្វេសប៊ុកមួយ ដែលបានរៀបរាប់អំពីអារម្មណ៍ជាអ្នកប្រកបវិជ្ជាជិវៈសុខាភិបាលនៅក្នុងប្រទេសកម្ពុជា​ចំពោះការយល់ខុស និងបុគ្គលមួយចំនួនដែលបានយកការជេរប្រមាថពេទ្យ ធ្វើជាមុខរបរដើម្បីបង្កើនប្រជាប្រិយភាពរបស់ខ្លួន... មិនប្រាកដថាអ្នកនឹងមានអារម្មណ៍ដូចខ្ញុំ​ តែខ្ញុំមើលវីដេអូនេះដំបូងជាមួយនឹងទឹកភ្នែករលីងរលោង ស្របពេលដែលស្រមៃដល់រូបភាពដែលក្រុមគ្រូពេទ្យបំពេញការងារ និងប្រកបវិជ្ជាជីវៈរបស់ខ្លួនដោយសុចរិត និងក្រមសីលធម៌​ដោយស្មោះអស់ពីចិត្ត។ Source : Keo Sovannarith

ចែករំលែក

ការប្រាស្រ័យទាក់ទងគ្នានឹងគ្នា ពិតជារឿងសំខាន់ណាស់សម្រាប់ជីវិតរស់នៅប្រចាំថ្ងៃ។ ហេតុនេះយើងពុំគួរបណ្តោយឲ្យកើតមានក្លិនមិនល្អចេញពីមាត់នៅពេលដែលសន្ទនាគ្នានោះទេ វាជារឿងមួយគួរឲ្យខ្មាសអៀនណាស់។ តើយើងអាចកាត់បន្ថយក្លិននេះដោយរបៀបណា? មូលហេតុដែលបណ្តាលឲ្យមានក្លិនមិនល្អ បញ្ហាក្លិនមាត់ គឺចាប់ផ្តើមចេញពីការដុសសម្អាតធ្មេញមិនបានត្រឹមត្រូវស្អាតល្អ។ ការបន្សល់ទុកនូវកាកសំណល់អាហារ នៅលើផ្ទៃនៃគល់អណ្តាត នៅតាមចន្លោះធ្មេញ និងនៅដក់ក្រោមអញ្ចាញធ្មេញ គឺមានន័យថាអ្នក កំពុងតែទុកនូវកាកសំណល់ទាំងនេះ សម្រាប់ចិញ្ចឹមពពួកមេរោគរាប់សិបលាន (មេរោគនេះ គឺតែងតែមាននៅក្នុងមាត់យើងជាប្រចំាពីធម្មជាតិ)។ ផ្ទុយទៅវិញ ពពួកមេរោគទាំងនេះ បែរជាផ្តល់ទុក្ខទោសដល់យើងវិញ តាមរយៈក្លិនអសោចដែលបានមកពីការបញ្ចេញចោលនូវកាកសំណល់ និងសារធាតុគីមីរបស់វា។ ជាទូទៅ មនុស្សតែងកើតមានបញ្ហាមាត់ស្ងួត (ប្រេះ ឬក្រៀមបបូរមាត់) ជាញឹកញាប់ ឬម្តងម្កាល។ មាត់ស្ងួតគឺមិនមែនកើតឡើងដោយខ្លួនវានោះទេ ប៉ុន្តែវាបង្ហាញថាក្នុងខ្លួនរបស់យើងមានបញ្ហាអ្វីមួយ ដែលជះឥទ្ធិពលដល់ការបញ្ចេញទឹកមាត់។ ទឹកមាត់មានសារៈសំខាន់ណាស់ ចំពោះសុខភាពមាត់ធ្មេញព្រោះវាមានតួនាទី៖ - ជាអ្នកលាងសំអាតនូវចំណីអាហារពីក្នុងមាត់របស់យើង - ផលិតអង់ស៊ីមដែលជួយដល់ការរំលាយអាហារ - កាកសំណល់អាហារដែលតោងជាប់ធ្មេញ វានឹងបំលែងទៅជាអាស៊ីដ ក្រោយរយៈពេល៦ម៉ោង  ដូច្នេះទឹកមាត់មានសមត្ថភាពផ្តល់សំណើម រក្សាស្ថេរភាព pH និងកម្រិតអាស៊ីតក្នុងមាត់ - បង្កើតជាតិកាល់ស្យូម និងផូស្វាតការពារមិនអោយធ្មេញខូច - បង្កើនអុកស៊ីសែន ដើម្បីរក្សាជាលិកាក្នុងមាត់អោយមានសុខភាពល្អ និងស្រស់ថ្លា - បង្កើន ក្លិន និងរសជាតិក្នុងមាត់ ដូច្នេះ ប្រសិនបើមាត់អ្នកស្ងួត គឺអ្នកអាចប្រឈមនឹងការមានក្លិនមាត់។ ការប្រើប្រាស់ថ្នាំមួយចំនួន ការដកដង្ហើមតាមមាត់ និង ការជក់បារីសុទ្ធតែ នាំឲ្យមាត់យើងស្ងួត។ ការបង្ករោគដោយសារមានជម្ងឺពុកធ្មេញ ជម្ងឺរលាកអញ្ចាញធ្មេញ និងជម្ងឺពងបែកក្នុងមាត់ ក៏ជាកត្តារួមផ្សំផងដែរ។ ម្យ៉ាងវិញទៀត ប្រសិនបើអ្នកទើបនឹងមានការដកធ្មេញ ឬវះកាត់នៅក្នុងមាត់ អ្នកក៏អាចនឹងកើតមានបញ្ហាក្លិនមាត់មិនល្អផងដែរ។ ចំណុចសំខាន់ដែលអ្នកត្រូវតែដឹងនោះ គឺការប្រមូលផ្តុំនូវពពួកបាក់តេរីក្នុងមាត់ភាគច្រើន វាកើតឡើងនៅលើគំនរសំអេកធ្មេញស្អិតៗ ដែលដុសមិនបានស្អាត ហើយក្រុមមេរោគនេះ គឺបង្កឲ្យមានក្លិនមាត់ខ្លាំងបំផុត។ ម្ហូបអាហារមួយចំនួន ជាពិសេសគឺខ្ទឹមក៏ជាសារធាតុបណ្តាលឲ្យជះក្លិនយ៉ាងខ្លាំង ពីក្នុងខ្លួនយើងផងដែរ។ ពេលយើងបរិភោគអាហារប្រភេទនេះចូលទៅ វាត្រូវការពេលយ៉ាងតិច ២៤ម៉ោង ដើម្បីរុញច្រានសារធាតុគីមីទាំងនេះអោយចេញតាមរយៈការបញ្ចេញញើស ការដកដង្ហើមទំរាំតែលាងសម្អាតចេញអស់ពីរាងកាយយើង។ អាហារដែលសម្បូរជាតិសាច់ និងស្ករច្រើន ក៏សុទ្ធតែរួមចំណែកបង្កអោយមានបញ្ហាក្លិនមាត់នេះផងដែរ។ ម្យ៉ាងវិញទៀត ការធុំក្លិនមាត់អាចជះឥទ្ធិពលមកពីការរលាកនៃជាលិកាជុំវិញច្រមុះដូចជា ៖ - បំពង់ក សួត - តំណក់ទឹករងៃហូរពីច្រមុះ - ការជក់បារី ឬប្រើប្រាស់គ្រឿងស្រវឹងច្រើនហួសប្រមាណ - ស្រេ្តស និងការធុញថប់ - ការខ្សោះជាតិទឹក - ដំបៅមាត់រ៉ាំរ៉ៃ ឬដំបៅអណ្តាត - ប្រហោងធ្មេញ ឬការដាក់ធ្មេញ - ជម្ងឺរលាកប្រពន្ធ័រំលាយអាហារផងដែរ។ វិធីកម្ចាត់ក្លិនមាត់ នៅពេលដែលអ្នករកឃើញថា បញ្ហាក្លិនមាត់របស់អ្នកបណ្តាលមកពីប្រភពអ្វីច្បាស់លាស់ហើយនោះ គឺយើងអាចរកដំណោះស្រាយបានប្រហែល ៥០ភាគរយ ប៉ុន្តែអាវុធដ៏សំខាន់បំផុតនោះ គឺត្រូវតែដុសធ្មេញឲ្យ បានស្អាត និងត្រឹមត្រូវ ហើយត្រូវពិនិត្យសុខភាពមាត់ធ្មេញរៀងរាល់ ៦ខែម្តង។ ការថែទាំមាត់ធ្មេញស្អាតជាប្រចាំ គឺបានន័យថាយើងមិនទុកឱកាសឲ្យ មេរោគមានទីជំរករស់នៅនោះទេ ដូច្នេះអ្នកក៏មិនប្រឈមនឹងបញ្ហារោគ ពុកធ្មេញ និងជម្ងឺរលាកជាលិកាជុំវិញធ្មេញផងដែរ។ សមាគមទន្តពេទ្យអាមេរិក បានផ្តល់ការណែនាំថា ការដុសធ្មេញជាមួយ ថ្នាំដុសធ្មេញដែលមានជាតិផ្លអររ៉ាយបន្ទាប់ពីញុំាអាហាររួច  ព្រមទាំងសម្អាតចន្លោះធ្មេញជាមួយអំបោះទាក់ធ្មេញ បន្ថែមពីលើនេះទៀតគឺការដុសសម្អាតគល់អណ្តាត ដើម្បីកំចាត់បណ្តុំមេរោគ។ ប្រសិនបើអ្នកមានពាក់នូវធ្មេញស្និត ឬប្រភេទធ្មេញដែលដោះចេញបាន គឺត្រូវតែដោះវាចេញ ដើម្បី ធ្វើការដុសសម្អាតវា ជាមួយច្រាសដុសធ្មេញជារៀងរាល់យប់ មុនពេលចូលគេង មុននឹងអ្នកយកវាមកពាក់ម្ដងទៀតនៅព្រឹកបន្ទាប់។ សរុបសេចក្តីមក ប្រសិនបើអ្នកនៅតែមិនអាចរកដំណោះស្រាយបាន គឺត្រូវទៅជួបគ្រូពេទ្យធ្មេញដើម្បីធ្វើការពិនិត្យ និងប្រមូលនូវព័ត៌មានផ្សេងៗ ដូចជាឈ្មោះថ្នាំ និងអាហារបំប៉នដែលអ្នកកំពុងតែប្រើប្រាស់ វាអាចជួយឲ្យគ្រូពេទ្យធ្វើរោគវិនិច្ឆ័យថា តើមូលហេតុបង្កមកពីបញ្ហា មាត់ធ្មេញ ឬក៏ពាក់ព័ន្ធនឹងជម្ងឺទូទៅមួយចំនួន ដែលតម្រូវឲ្យអ្នកទៅជួបពិគ្រោះជាមួយវេជ្ជបណ្ឌិតជម្ងឺទូទៅ។ ប្រសិនបើមូលហេតុបង្កឡើងពីបញ្ហានៅក្នុងមាត់ ទន្តបណ្ឌិតនឹងជួយដោះស្រាយរកវិធីព្យាបាល ព្រមទាំងណែនាំអ្នកធ្វើការកោសសម្អាតបាក់តេរីនៅលើគល់អណ្តាត រួមជាមួយនឹងការប្រើប្រាស់នូវទឹកខ្ពុរមាត់ ដែលគ្មានជាតិអាល់កុលបន្ថែមទៀត នោះបញ្ហាក្លិនមាត់របស់អ្នកនឹងអាចកាត់បន្ថយបានច្រើន។ ហេតុនេះហើយ ប្រសិនបើលោកអ្នកមានបញ្ហាក្លិនមាត់មិនល្អ ហើយចង់រកវិធីដើម្បីដោះស្រាយ រំចង់ មានផ្ដល់ជូនការពិនិត្យ និង ពិគ្រោះយោបល់ដោយឥតគិតថ្លៃ។ សម្រាប់ការណាត់ជួបសូមទំនាក់ទំនងមកលេខទូរសព្ទ័ 069 811 338ឬ អ៊ីម៉ែលមកកាន់ contact@roomchang.com

ចែករំលែក
Top