Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

 បន្ទាប់ពីចាប់ផ្តើមចង្វាក់បេះដូងនៅសប្តាហ៍ទី៤ តើទារកនឹងមានការលូតលាស់យ៉ាងដូចម្តេចខ្លះទៀតនៅក្នុងសប្តាហ៍បន្ទាប់ទៀត? ចំពោះមាតាវិញ តើនឹងមានបម្រែបម្រួលអ្វីខ្លះនៅលើសុខភាពរាងកាយ និងផ្លូវអារម្មណ៍របស់គាត់? តាមដានអានជាមួយគ្នា.... សប្ដាហ៏ទី៥ ៖ ដំណើរវដ្ដរដូវរបស់អ្នកមានការយឺតយ៉ាវធ្វើឲ្យអ្នកមានអារម្មណ៏ថាចម្លែកក្នុងចិត្ត។ ជាការពិត អ្នកចាប់ផ្ដើមដឹងពីការផ្លាស់ប្ដូរក្នុងរាងកាយ របស់អ្នកដែលអាចស្មានជាបឋមបានថា អ្នកកំពុងមានផ្ទៃពោះ។ កម្រិតនៃការរំលាយអាហារ​ ការដកដង្ហើម និងចង្វាក់បេះដូងចាប់ផ្ដើមកើតឡើង។    សាច់ដុំនឹងសរសៃស្បូនរបស់អ្នកចាប់ផ្ដើមឡើងក្រាស់ និងវែង ចំណែកសុដន់ក្លាយទៅជាទន់​នឹងមានរំញោចច្រើន ។ ស្របពេលជាមួយគ្នានេះដែរ ការផលិតអ័រម៉ូន Progesteroneមានការកើនឡើង ដើម្បីជួយក្នុងការពង្រឹងាបនិងបន្ថយសម្ពាធឈាម ។ Oestrogenធ្វើឲ្យក្បាលសុដន់របស់អ្នករីកធំ និងដាស់ការរលូតនៃក្រពេញទឹកដោះ ពង្រឹងស្បួន និងស្រាមស្បូន Gonadotrophin (HCG) ដែលផលិតដោយplacenta ។  ចំណែកឯជាលិការបស់ទារកធ្វើការលូតលាស់ពីស្រទាប់៣ខុសគ្នា ។ ស្រទាប់ទី១ បង្កើតឲ្យមានសក់ ក្រចក ក្រពេញដោះ កាចាធ្មេញ ផ្នែកខាងក្នុងត្រចៀក កែវក្នុងភ្នែក ។ ស្រទាប់ទី២​បង្កើតប្រព័ន្ធរំញោច ប្រស្រីភ្នែក​ ក្រពេញសំបោរ ​​ សាច់ដុំឆ្អឹងខ្ចី ​ឆ្អឹង ឈាម និងកោសិកាលសិកា។ ​ស្រទាប់ទី៣បង្កើតសួត ថ្លើម លំពែង ប្លោកនោម និងបំពងខ្យល់ ។  ក្នុងសប្ដាហ៏ទី៥ បេះដូងរបស់ទារកមានបួនប្រអប់ពេញលេញ​ ហើយមាត់គម្របចាប់ផ្ដើមលូតលាស់។ ជាដំបូង អ្នកត្រូវតែចាប់ផ្ដើម ទទួលស្គាល់នូវការពរពោះ ហើយអ្នកប្រហែលជាមានការព្រួយបារម្ភក្នុងការប្រាប់អ្នកដទៃពីរឿងនេះ។ ការផ្លាស់ប្ដូររបស់អ័រម៉ូន​អាចធ្វើឲ្យមានការប្រែប្រួលអារម្មណ៏ឡើងខ្ពស់ និងទាប​ ដែលអ្នកត្រូវតែផ្សាំនឹងវា ដូចជាពេលខ្លះសប្បាយរីករាយ ឆាប់ខឹង យំ រសាប់រសល់ ថប់អារម្មណ៏នៅក្នុងពេលតែមួយ។  បើសិនជាអ្នកត្រូវការជំនួយទាក់ទងនឹងអារម្មណ៍ប្រែប្រួលនេះ អ្នកគួរតែទទួលទានទឹក  ផ្លែឈើស្រស់ដូចជាទំពាំងបាយជូរ ព្រោះវាអាចជួយអ្នកបានមួយរយៈពេលខ្លី។ ការថប់អារម្មណ៍ក្នុងពេលមានផ្ទៃពោះដែលអ្នកពុំទាន់ដឹងថាខ្លួន ឯងមាននោះ អាចធ្វើឲ្យអ្នកកម្ចាត់អារម្មណ៍បែបនោះដោយការផឹកសុរា ជក់បារី ឬមិនទទួលទានអាហារ បានត្រឹមត្រូវ ដែលវាជាហេតុធ្វើឲ្យមានការប៉ះពាល់ដល់ទារកក្នុងផ្ទៃអ្នក។  ទោះជាយ៉ាងនេះក្ដី សូមអ្នកពុំមានការបារម្ភអី ។ កូនរបស់អ្នកមិនអាចមានបញ្ហាអ្វីនោះទេ ព្រោះថារាងកាយរបស់មនុស្សបានបែងចែកយកតែផ្នែកសារធាតុចិញ្ចឹមបញ្ចូនទៅឲ្យទារក ក្នុងផ្ទៃតែប៉ុណ្ណោះ។  ប្រការសំខាន់នៅពេលដែលអ្នកដឹងថាអ្នកកំពុងមានផ្ទៃពោះហើយអ្នកត្រូវតែផ្លាស់ប្ដូរមកទទួលទានអាហារដែលសម្បូរសារធាតុចិញ្ចឹមមកនឹងទទួលទានឲ្យបានទៀងទាត់រហូតដល់ពេលសម្រាល ​នោះកូនក្នុងផ្ទៃនឹងមានសុខភាពល្អ ។  សារធាតុសំខាន់ដែលអ្នកចាំបាច់ទទួលទានគឺ អាស៊ីតហ្វឡីក ព្រោះវាជួយការពារមិនឲ្យកូ​នរបស់អ្នកមានការលូតលាស់ខុសប្រក្រតី ដូចជាឆ្អឹងខ្នងដុះបែកជា២ជាដើម។  សុខភាពរបស់អ្នកកាន់តែល្អធ្វើឲ្យអាការៈចាញ់គភ៌ដូចជា ចង់ក្អួត វិលមុខ សម្ពាធឈាមឡើងខ្ពស់​ នឿយហត់ដោយសារតែខ្វះសារធាតុចិញ្ចឹម នោះមានកាន់តែតិច។    [សប្តាហ៍ទី១-៤] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ  [សប្តាហ៍ទី  ៥] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ  [សប្តាហ៍ទី៦] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ  [សប្តាហ៍ទី៧-៩] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្តាហ៍ទី១០-១២] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី១៣-១៤] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី១៥-១៦] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី១៧-២១] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី២២-២៥ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ  [សប្ដាហ៍ទី២៦-២៧ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី២៨-២៩ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី ៣០-៣៣ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី ៣៤-៣៦ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី ៣៧-៣៨ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី ៣៩-៤០ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ   ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

យោងតាមលិខិតលេខ ៦៥៩ អបស/ ឱអបស ចេញកាលពីថ្ងៃទី ០៩ ខែសីហា  ឆ្នាំ២០១៧ ពីរដ្ឋមន្រ្តីក្រសួងសុខាភិបាលគោរពជូន ឯកឧត្តមលោករដ្ឋមន្ត្រី ក្រសួងព័ត៌មាន អំពីសំណើសុំជួយមានវិធានការទប់ស្កាត់ការបកស្រាយបំផ្លើសពាក់ព័ន្ធការផ្សព្វផ្សាយ ពាណិជ្ជកម្មផលិតផល ឱសថ គ្រឿងសម្អាង និង ចំណីអាហារ  តាមគ្រប់មធ្យាបាយទោះមានច្បាស់អនុញ្ញត ឬគ្មានច្បាប់អនុញ្ញតពីក្រសួងសុខាភិបាលក៏ដោយ ក៏នៅតាមប៉ុស្ត៍ទូរទស្សន៍ និងប៉ុស្ត៍វិទ្យុមួយចំនួនបកស្រាយខ្លឹមសារ និងអត្ថន័យនៃការផ្សាយផលិតផលទាក់ទងនឹងវិស័យសុខាភិបាល មានការបំផ្លើស និងច្នៃពាក្យពេចន៍ជំរុញឲ្យប្រជាជនមានជំនឿលើការប្រើប្រាស់ ដើម្បីកេងចំណេញផលប្រយោជន៍រៀងៗខ្លួនដោយមិនគិតពីសុខភាព និងការខាតបង់ថវិការបស់ប្រជាជន នឹងមានលក្ខណៈខុសឆ្គងពីក្រមសីលធម៌វិជ្ជាជីវៈ។    គួរបញ្ជាក់ផងដែរថា ការធ្វើការផ្សព្វផ្សាយបំផ្លើសទៅលើពាណិជកម្មផលិតផល ឱសថ គ្រឿងសម្អាង និង ចំណីអាហារ ទាំងនោះនឹងនាំឲ្យខាតបងប្រាក់កាស ព្រមទាំងបង្កគ្រោះថ្នាក់ដល់សុខភាព ហើយឈានដល់ការស្លាប់បាត់បង់ជិវិត អ្នកប្រើប្រាស់នោះផងដែរ។   ក្រសួងសុខាភិបាលសង្ឃឹមថា ឯកឧត្តមលោករដ្ឋមន្ត្រី ក្រសួងព័ត៌មាន នឹងមានវិធានការយ៉ាងតឹងរឹងបំផុតចំពោះប៉ុស្ត៍ទូរទស្សន៍ និងប៉ុស្ត៍វិទ្យុមួយចំនួនណាដែលបានផ្សព្វផ្សាយដោយមិនគោរពតាមគោលការណ៍ណែនាំ និងក្រមសីលធម៌វិជ្ជាជីវៈដោយក្តីអនុគ្រោះ ៕ (ខ្លឹមសារទាំងស្រុងនៃសេចក្តីប្រកាសមាននៅក្នុងរូបភាពខាងលើ) ប្រភព ៖ ក្រសួងសុខាភិបាលកម្ពុជា   ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៧ ទើបតែត្រូវបានបញ្ចប់ ហើយក៏ជារយៈពេលដែលសិស្សបានប្រលងហើយត្រៀមរង់ចាំមើលលទ្ធផលនៃការប្រលងរបស់ខ្លួនដែរ។ ប្រាកដណាស់ ក្នុងចំណោមបេក្ខភាពដែលបានប្រលងក្នុងឆ្នាំនេះ នឹងមានបេក្ខភាពមួយចំនួនដែលស្រលាញ់ និងមានបំណងចូលសិក្សាផ្នែកសុខាភិបាល ជាពិសេស គឺក្លាយជានិស្សិតមួយរូបនៃសាកលវិទ្យាសាស្រ្តសុខាភិបាល ហើយប្រាកដជាកំពុងទន្ទឹងរង់ចាំទទួលព័ត៌មានផ្សេងៗនៃការសិក្សា ក៏ដូចជាប្រលងចូលសិក្សានៅសាកលវិទ្យាល័យក្នុងក្តីស្រមៃរបស់ខ្លួនដែរ។  ដើម្បីជាការលើកទឹកចិត្តដល់សិស្សដែលបានបញ្ចប់ការប្រលងរបស់ខ្លួនថ្មីៗនេះ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលក៏បានដាក់បង្ហោះនូវវីដេអូ តែមានអត្ថន័យនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន ដែលមានបង្ហាញនូវពាក្យជូនពរដល់បេក្ខភាពប្រលង ព្រមទាំងសារខ្លីតែខ្លឹមនៃការរង់ចាំទទួលស្វាគមន៍និស្សិតជំនាន់ថ្មីមកកាន់សាកលវិទ្យាល័យផងដែរ។  អ្វីដែលពិសេសជាងគេនោះ គឺឃ្លាចុងក្រោយគេបង្អស់ ដែលបង្កប់នូវភាពផ្អែមល្អែម «ពីអនាគតសាកលវិទ្យាល័យរបស់អ្នក»… ប្រភព ៖ ទំព័រហ្វេសប៊ុក University of Health Sciences ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

នាងខ្ញុំឈ្មោះ តាំង រ៉ូស្សាទេវី  ជាអតីតនិស្សិតផ្នែកឱសថសាស្រ្តនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល(បញ្ចប់ការសិក្សាក្នុងឆ្នាំ២០១៧) ហើយសព្វថ្ងៃនេះកំពុងបម្រើការងារ មណ្ឌលវេជ្ជសាស្ត្រសហគមន៍ (Comunity medical center) ពីដំបូង ខ្ញុំមិនដែលមានបំណងចង់សិក្សាមុខវិជ្ជាពេទ្យនេះឡើយ តែដោយសារកត្តាគ្រួសារ និងលោកគ្រូអ្នកគ្រូ ដែលតែងតែផ្តល់នូវការជំរុញលើកទឹកចិត្តឲ្យជ្រើសយកមុខវិជ្ជានេះ ទើបខ្ញុំព្យាយាមដោយប្រាប់ខ្លួនឯងថា ត្រូវជំនះនូវរាល់បញ្ហាដែលគេគ្រប់គ្នាតែងនិយាយថាពិបាកនោះ។ ក្រោយមក ខ្ញុំក៏បានសម្រេចចិត្តដាក់ស្នើសុំអាហារូបករណ៍ដោយមានចិត្តចង់ដឹងចង់លឺដោយខ្លួនឯងផ្ទាល់ថា តើការសិក្សាមុខវិជ្ជានេះលំបាកបែបណាខ្លះ ? ហើយក៏បានទទួលអាហារូបករណ៍ដូចក្តីប្រាថ្នា… ក្រោយពេលដែលបានចូលរៀន ខ្ញុំពិតជាធ្លាប់បានគិតថា ខ្ញុំបានរើសមុខវិជ្ជាខុសដោយសារតែការសិក្សាមានភាពមមមាញឹក និងរវល់ជាខ្លាំង មិនត្រឹមតែមិនសូវបានចូលរួមសកម្មភាពសង្គមប៉ុណ្ណោះទេ ថែមទាំងត្រូវចំណាយពេលវេលា កម្លាំងកាយ និងកម្លាំងចិត្តជាច្រើនទៀតផង។ ទោះជាយ៉ាងណា ក៏ខ្ញុំមិនដែលមានអារម្មណ៍ថា ចង់បោះបង់ការសិក្សានោះចោលទេ ដោយសារតែឆ្នាំទី២ និងទី៣ គឺជាឆ្នាំដែលមានការចុះធ្វើការអនុវត្តផ្ទាល់ឲ្យស្របនឹងទ្រឹស្ដីដែលបានសិក្សាកន្លងមក  ហើយក៏ជាវេលាដែលធ្វើឲ្យខ្ញុំយល់ និងចាប់ផ្ដើមបណ្ដុះចិត្តស្រលាញ់ទៅលើមុខវិជ្ជានេះផងដែរ។ ផលលំបាក និងឧបសគ្គ ដែលបានជួបកំឡុងពេលសិក្សា គឺ៖ -ដោយសារតែខ្ញុំសិក្សាពីរមុខវិជ្ជាក្នុងពេលតែមួយ ដូច្នេះ មិនសូវផ្តោតលើការសិក្សាខ្លាំង ហើយពេលខ្លះត្រូវទទួលការប្រលងពីរមុខវិជ្ចាដំណាលគ្នា -កម្រិតភាសានៅមានកម្រិត ទើបត្រូវការសិក្សាបន្ថែម -ហត់នឿយ អស់កម្លាំង ហើយក៏គ្មានពេលសម្រាកឲ្យបានគ្រប់គ្រាន់  -មេរៀនពិបាកយល់ -ត្រូវទន្ទេញមេរៀន  និងពាក្យបច្ចេកទេស ជាច្រើន  -ការងារសាលាច្រើន។ ដំណោះស្រាយចំពោះបញ្ហាដែលជួបប្រទះ ៖  -ពង្រឹងភាសាឲ្យបានច្រើន  -សង្ខេបមេរៀនដែលបានរៀនរួច -ត្រូវកំណត់ពេលគេងឲ្យបានមុនម៉ោង១២  -បែងចែកពេលវេលានៃការសិក្សាឲ្យបានត្រឹមត្រូវ -ការរៀនជាក្រុមក៏ជាចំណែកមួយជួយឲ្យការសិក្សារីកចម្រើនដែរ។ ទង្វើដែលនិស្សិតពេទ្យគួរធ្វើ  -មានការតាំងចិត្តខ្ពស់ មិនងាយបោះបង់ចោលការសិក្សា -ត្រូវព្យាយាមសិក្សាស្វែងយល់បន្ថែមខ្លួនឯងឲ្យកាន់តែច្បាស់  -ត្រូវមានភាពច្បាស់លាស់ក្នុងការព្យាបាល -ត្រូវមានក្រមសីលធម៌ក្នុងនាមជាពេទ្យមួយរូប។            ទង្វើដែលនិស្សិតពេទ្យមិនគួរធ្វើ -មិនត្រូវយកចំណេះដឹងក្លែងក្លាយទៅជួយសង្គ្រោះអ្នកជំងឺ -មិនត្រូវមើលងាយ ឬមិនផ្ដល់តម្លៃឲ្យអ្នកជំងឺ -មិនត្រូវប្រើពាក្យមិនគប្បីទៅកាន់អ្នកជំងឺ។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ជាទូទៅ រយៈពេលជាមធ្យមនៃការពរពោះមាន២៦៦ថ្ងៃ ឬ៣៨សប្ដាហ៍មុននឹងសម្រាល ដែលការកំណត់ពេលសម្រាលចាប់រាប់ពីថ្ងៃទី១នៃវដូវចុងក្រោយនៃរដូវរបស់មនុស្សស្រីជាម្ដាយ។ សម្រាប់អំឡុងពេលនេះ គ្រូពេទ្យជំនាញបានធ្វើការបែងចែកជា៣ត្រីមាស ដែលក្នុងមួយត្រីមាសមានរយៈពេល៣ខែ។ ទន្ទឹមនឹងគ្នានេះដែរ គាត់ក៏បានរៀបរាប់ប្រាប់ពីដំណើរលូតលាស់របស់ទារក និងអារម្មណ៏របស់ម្ដាយក្នុងអំឡុងពេលពរពោះ ព្រមទាំងប្រការដែលអ្នកគួរតែធ្វើ និងសារធាតុចិញ្ចឹមសំខាន់ៗដែលត្រូវការ ដើម្បីឲ្យអ្នកម្តាយ និងទារកក្នុងផ្ទៃមានសុខភាពល្អផងដែរ។  សម្រាប់៤សប្តាហ៍ដំបូងនៃការមានផ្ទៃពោះ តើនឹងមានចំណុចអ្វីខ្លះគួរឲ្យកត់សម្គាល់ និងយល់ដឹង? សប្ដាហ៍ទី១-៣៖ ពងបានបំបែកដោយទឹកកាម ហើយកោសិកាបានផ្ដុំបញ្ចូលគ្នាដែលភាសាបច្ចេកទេសហៅថា blastocyst ។ វាមានទំហំប៉ុនក្បាលម្ជុលលប៉ុណ្ណោះ តែធ្វើការលូតលាស់លឿន។ ស្រទាប់កោសិកាបី ចាប់ផ្ដើមវិវឌ្ឍដែលវានឹងអាចចាប់បំបែកចេញជាអវៈយវៈផ្សេងៗនៃរាងកាយមនុស្សមួយ រួមទាំងគ្រោងឆ្អឹងប្រព័ន្ធប្រសាទ ខួរក្បាល សួត និងក្រលៀន។ កោសិកា plancenta ជាកោសិកាដែលត្រូវតែវិវឌ្ឍក្នុងអំឡុងពេលនេះ ព្រោះជាប្រជុំនៃជាលិកាដែលផ្ដល់អុកស៊ីសែន និងសាធាតុចិញ្ចឹមសម្រាប់ទារក ហើយក៏ជាអ្នកដឹកជញ្ចូនកាកសំណល់ចេញពីរាងកាយទារកតាមរយៈរាងកាយទារកដែរ។ ទោះជាយ៉ាងណា¬ វាមិនអាចទាន់ដំណើរការអ្វីបាននោះទេ រហូតវាបានផ្ដុំខ្លួនឯងពេញលេញឲ្យក្លាយជាគភ៌ក្នុងសប្ដាហ៍ទី13-14។ ចំពោះការប្រែប្រួលខាងលើនេះនឹងចាប់ផ្ដើមកើតឡើង មុនពេលដែលអ្នកដឹងថារដូវត្រូវបានផ្អាកទៅវិញ។ សប្ដាហ៍ទី៤ ៖ អ្នកប្រហែលជាអ្នកមានអារម្មណ៍ខុសពីធម្មតា ប៉ុន្តែវានៅតែជាពេលវេលាលឿនពេកដែលអ្នកអាចកត់សម្គាល់ថាមានការផ្លាស់ប្ដូរនៅក្នុងរាងកាយរបស់អ្នក។ ពេលនេះ មានការកកើតឆ្នុកនៃទឹករំអិលនៅកស្បូនសម្រាប់បិទស្បូនកុំឲ្យមានជំងឺឆ្លងផ្សេងៗចូលបាន។ ក្នុងសប្តាហ៍នេះ ទារកមានបណ្ដោយប្រហែល២មីលីម៉ែត្រ និងមានទម្ងន់តិចជាង១ក្រាម ហើយចង្វាក់បេះដូងក៏ចាប់ផ្ដើមដំណើរការហើយដែរ។ [សប្តាហ៍ទី១-៤] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ  [សប្តាហ៍ទី  ៥] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ  [សប្តាហ៍ទី៦] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ  [សប្តាហ៍ទី៧-៩] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្តាហ៍ទី១០-១២] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី១៣-១៤] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី១៥-១៦] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី១៧-២១] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី២២-២៥ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ  [សប្ដាហ៍ទី២៦-២៧ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី២៨-២៩ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី ៣០-៣៣ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី ៣៤-៣៦ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី ៣៧-៣៨ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី ៣៩-៤០ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ​

ចែករំលែក

ផ្នែកឱសថសាស្រ្ត នៃសាកលវិទ្យាល័យពុទ្ធិសាស្រ្ត(UP) បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីអំពី “ ការធ្វើឱ្យប្រសើរឡើងនូវវិធីសាស្រ្តនៃការបង្រៀនលើមុខវិជ្ជាលោហិតសាស្រ្ត និងជីវគីមីវិទ្យា ក្នុងវិស័យបច្ចេកទេសមន្ទីរពិសោធន៍” ដោយសហការជាមួយសមាគមអ្នកបច្ចេកទេសមន្ទីរពិសោធន៍វេជ្ជសាស្រ្តកម្ពុជា(CAMT) និងសមាគមអ្នកបច្ចេកទេសមន្ទីរពិសោធន៍វេជ្ជសាស្រ្តជប៉ុន(JAMT)។  វគ្គបណ្ដុះបណ្ដាលនេះ ផ្ដោតសំខាន់ទៅលើមុខវិជ្ជាលោហិតសាស្រ្ត និងជីវគីមីវិទ្យា ដោយរួមមានការសិក្សានៅក្នុងថ្នាក់រៀន ការអនុវត្តក្នុងមន្ទីរពិសោធន៍វេជ្ជជីវសាស្រ្តរបស់សាកលវិទ្យាល័យពុទ្ធិសាស្រ្ត និងការធ្វើទស្សនកិច្ចសិក្សានៅតាមស្ថាប័នមួយចំនួនដូចជាមន្ទីរពិសោធន៍មន្ទីរពេទ្យកាល់ម៉ែត មន្ទីរពិសោធន៍មន្ទីរពេទ្យព្រះកុសមៈជាដើម។ លើសពីនេះ វគ្គបណ្ដុះបណ្ដាលខាងលើ ត្រូវធ្វើឡើងជា៤លើក ដោយអញ្ជើញគ្រូបង្ហាត់ ជាអ្នកជំនាញមន្ទីរពិសោធន៍វេជ្ជសាស្រ្តមកពីប្រទេសជប៉ុន និងសិក្ខាកាមចូលរួមប្រមាណ១០នាក់ដែលជាសាស្រ្តាចារ្យបង្រៀននៅសាកលវិទ្យាល័យពុទ្ធិសាស្រ្ត និងសាស្រ្តាចារ្យអញ្ជើញមកពីស្ថាប័ននានា។ ការបណ្ដុះបណ្ដាលមួយលើកៗ មានរយៈពេលបីថ្ងៃ ដែលលើកទីមួយ ត្រូវបានធ្វើរួចមកហើយចាប់ពីថ្ងៃទី២៦ ដល់២៨ ខែកក្កដា ឆ្នាំ២០១៧ លើកទី២ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧ លើកទី៣នឹងត្រូវធ្វើអំឡុងខែតុលា ឆ្នាំ២០១៧ នៅក្នុងសាកលវិទ្យាល័យពុទ្ធិសាស្រ្ត ហើយវគ្គបណ្ដុះបណ្ដាលលើកទី៤ នឹងត្រូវធ្វើនៅអំឡុងខែវិច្ឆិកា ឆ្នាំ២០១៧ ដោយអញ្ជើញសិក្ខាកាមពីប្រទេសកម្ពុជាទៅបណ្ដុះបណ្ដាលនៅក្នុងប្រទេសជប៉ុន។  វគ្គបណ្ដុះបណ្ដាលនេះ បានបង្ហាញពីការខិតខំពង្រឹងគុណភាពនៃការបង្រៀនក្នុងសាកលវិទ្យាល័យពុទ្ធិសាស្រ្ត ក៏ដូចជាការពង្រឹងសមត្ថភាពអ្នកបច្ចេកទេសមន្ទីរពិសោធន៍នៅក្នុងប្រទេសកម្ពុជា។ Photo Credit : UN Sovorleak  ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ភ្នំពេញ, ថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០១៧ - everjobs.com.kh,ដែលជាគេហទំព័រការងារដែលរីកលូតលាស់ជាងគេនៅក្នុងប្រទេសកម្ពុជា បានចេញផ្សាយទិន្នន័យដែលបង្ហាញពីជំនាញមួយចំនួនដែលត្រូវបានជ្រើសរើសច្រើនបំផុតនៅក្នុងមុខតំណែងផ្នែកគ្រប់គ្រងនៅក្នុងប្រទេស កម្ពុជាយើង។           ក្រុមហ៊ុនការងារអនឡាញបានចេញផ្សាយនូវក្រាហ្វិចទិន្នន័យបន្ទាប់ពីបានយកចិត្តទុកដាក់សង្កេតយ៉ាងខ្លាំងចំពោះ តួនាទីផ្នែកគ្រប់គ្រងនៅក្នុងរាជធានីភ្នំពេញក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ។  ទិន្នន័យដែលប្រមូលបានពីការពិពណ៌តួនាទីការងារក្នុងផ្នែកគ្រប់គ្រង ជាង២៥០០មុខតំណែងដែលបានចុះផ្សាយនៅលើវេបសាយរបស់ everjobs.com.kh   បានបង្ហាញពីជំនាញសមត្ថភាពមួយចំនួនដែលត្រូវបានទាមទារច្រើនបំផុតនៅពេលដែលនិយោជក ធ្វើការជ្រើសរើសបុគ្គលិកចូលធ្វើការក្នុងផ្នែកគ្រប់គ្រង។ Divotsna Jangir ដែលជាអ្នកគ្រប់គ្រងផ្នែកអភិវឌ្ឍន៍ទីផ្សារនៅ everjobs.com.kh បានមានប្រសាសន៍ថា “ អស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ យើងអាចប្រមូលផ្តុំ និងវិភាគទិន្នន័យដែលបង្ហាញអំពីការយល់ឃើញអំពីទីផ្សារការងារសំខាន់ៗនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ យើងបានសង្កេតឃើញថាជំនាញក្នុងផ្នែកគ្រប់គ្រងបានក្លាយជាប្រភេទការងារដែលមានប្រជាប្រិយភាពក្នុងចំណោមអ្នកស្វែងរកការងារធ្វើនៅក្នុងប្រទេសកម្ពុជា ចាប់តាំងពី everjobs បានចាប់ផ្តើមដំណើរការនៅក្នុងឆ្នាំ ២០១៥ ដែលទាក់ទាញបេក្ខភាពបានជិត ៧០០០នាក់ក្នុងរយៈពេលពីរឆ្នាំមកនេះ។ យើងក៏បានមើលឃើញថាជំនាញនេះបានក្លាយជាប្រភេទមុខតំណែងការងារកំពូលដែលផ្តល់ជូននូវចំនួនឱកាសការងារច្រើនបំផុតនៅកម្ពុជាក្នុងមួយរយៈពេលចុងក្រោយនេះ ចាប់តាំងពីពេលនោះមក ”។ បន្ទាប់ពីការវិភាគលើជំនាញរាប់រយដែលបានលើកឡើងនៅលើការពិពណ៌នាអំពីឱកាសការងារក្នុងផ្នែកគ្រប់គ្រងនៅក្នុងប្រទេសកម្ពុជា everjobs អាចកំណត់អត្តសញ្ញាណនៃគន្លឹះសំខាន់ៗ នៃជំនាញចម្បង និងជំនាញក្នុងការទំនាក់ទំនងដែលក្រុមហ៊ុននីមួយៗតែងមានបំណងក្នុងការស្វែងរកអ្នកគ្រប់គ្រងល្អ។  យើងទាំងអស់គ្នាបានដឹងថា 'ការធ្វើផែនការ' គឺជាជំនាញចម្បងដែលចាំបាច់បំផុតនៅពេលស្វែងរកបេក្ខជនល្អឥតខ្ចោះសម្រាប់មុខតំណែងគ្រប់គ្រង។ ជំនាញនេះត្រូវបានលើកឡើងនៅក្នុងឱកាសការងារចំនួន ២៣% នៃប្រភេទការងារទាំងអស់ក្នុងផ្នែកគ្រប់គ្រងដែលបានចុះផ្សាយនៅលើវេបសាយ everjobs.com.kh ។ ប្រភេទការងារដែលពាក់ព័ន្ធនឹងការទទួលខុសត្រូវសំខាន់ៗរួមមានសមត្ថភាពក្នុងការព្យាករណ៍ក៏ដូចជាការបង្កើត និងថែទាំដំណើរការនៅក្នុងអង្គការមួយឱ្យបានរលូនល្អ។ ជំនាញទាំងនោះក៏ត្រូវបានអនុវត្តអមដោយសមត្ថភាពក្នុងការធ្វើជាអ្នកជំនាញផ្នែកលក់ និងទីផ្សារអាជីពផងដែរ។  ដោយបានបង្ហាញនូវតំរូវការនៃជំនាញបច្ចេកទេសខ្លះៗនោះ ការសិក្សានេះបានធ្វើចំណាត់ថ្នាក់ការគ្រប់គ្រងថវិកា ការប្រតិបត្តិការនិងការអភិវឌ្ឍន៍ការងារ ជាតម្រូវការដែលអ្នកជំនាញចង់បានក្នុងការពង្រឹងជំនាញនៃមុខតំណែងអ្នកគ្រប់គ្រងដូចគ្នាដែរ។ ប្រភេទជំនាញចុងក្រោយបង្អស់ដែលបានលើកឡើងក្នុងក្រាហ្វិចទិន្នន័យរបស់ everjobsគឺ "ជំនាញទន់" ដែលអាចត្រូវបានចាត់ទុកថាជាគុណសម្បត្តិផ្ទាល់ខ្លួនដែលអ្នកស្វែងរកការងារទាំងអស់ត្រូវតែមានដើម្បីទទួលបានជោគជ័យក្នុងអាជីពការងាររបស់ខ្លួន។ everjobs អាចកំណត់បានថា ការទទួលខុសត្រូវ ប្រសិទ្ធភាពការងារ វិន័យ ការជម្រុញទឹកចិត្តខ្លួនឯង និងជំនាញទំនាក់ទំនង គឺជាជំនាញដែលមិនអាចខ្វះបានក្នុងការបំពេញតួនាទីគ្រប់គ្រង។  ជាមួយនឹងបេក្ខភាពជិត ៧០០០នាក់ សម្រាប់មុខតំណែងដែលបានជ្រើសរើសចំនួន ១៩០០កន្លែង សម្រាប់តួនាទីផ្នែកគ្រប់គ្រងនៅលើវេបសាយរបស់ everjobs.com.kh ប្រភេទការងារនីមួយៗគឺមានការពេញនិយមក្នុងចំណោមអ្នកស្វែងរកការងារធ្វើ។ ទោះបីជាមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះមុខតំណែងអ្នកគ្រប់គ្រងក៏ដោយ everjobs ជឿជាក់ថាវាមានសារៈសំខាន់ណាស់សម្រាប់អ្នកស្វែងរកការងារដែលត្រូវដឹងអំពីជំនាញដែលពួកគេត្រូវការដើម្បីអាចទទួលបានការងារក្នុងក្ដីស្រមៃរបស់ពួកគេ។ ក្រុមហ៊ុនការងារតាមអនឡាញបានវិភាគ និងធ្វើចំណាត់ថ្នាក់ទិន្នន័យរបស់វាទៅក្នុងប្រភេទមូលដ្ឋានជំនាញចំនួនបីគឺ ជំនាញចម្បង ជំនាញវិធីសាស្ត្រ និងជំនាញក្នុងការទំនាក់ទំនង។   អំពី everjobs Cambodia everjobs.com.kh គេហទំព័រអ៊ិនធឺណេតសម្រាប់ស្វែងរកការងារថ្វើដែលឈានមុខគេបំផុតនៅកម្ពុជា ដែលត្រូវបានដំណើរការ កាលពីខែ មិថុនា ឆ្នាំ ២០១២ នៅប្រទេស មីយ៉ាន់ម៉ា។ គេហទំព័រនេះត្រូវបានពង្រីកនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ នាពេលប៉ុន្មានឆ្នាំកន្លងមកនេះ ហើយត្រូវបានដំនើរការនៅប្រទេសកម្ពុជា នាខែមីនាឆ្នាំ ២០១៥។ everjobs Cambodia ទទួលបានភាពជោគជ័យជាមួយនឹងអ្នកបើកមើលក្នុងមួយថ្ងៃ ចំនួន៦៥០០នាក់ ជាមួយស្តុកផ្ទុកទិន្នន័យដែលមាន ៣០,០០០ ពាក្យស្នើរសុំការងារ និង ៣,៥០០កន្លែងនៃឱកាសការងារ។ គេហទំព័រនេះបានផ្ដល់នូវឱកាសការងារជាងរាប់ពាន់នៅក្នុងប្រទេសកម្ពុជា ហើយព្រមទាំងបានជួយផ្គត់ផ្គង់ដល់អ្នកស្វែងរកការងារ ជាមួយនឹងចំនេះដឹងនិងបទពិសោធន៍របស់ពួកគេ។ អំពី everjobs everjobs ជាគេហទំព័រអ៊ិនធឺណេតសម្រាប់ស្វែងរកការងារដែលសព្វថ្ងៃ បានដំណើរការនៅក្នុង ប្រទេសកម្ពុជា ប្រទេសបង់ក្លាដេស ប្រទេសស្រីលង្កា និងប្រទេសមីយ៉ានម៉ា។ គ្រប់គ្រង និងដឹកនាំដោយនាយកប្រតិបត្តិប្រចាំតំបន់អាស៊ីលោក Gijs Verheijke, everjobs មានបំណងក្លាយជាគេហទំព័រអ៊ិនធឺណេតសម្រាប់ស្វែងរកការងារដែលឈានមុខគេ និងស្វែងរកការផ្គូរផ្គងដ៏សក្ដិសមបំផុតសម្រាប់និយោជក និងនិយោជិក។ ក្រុមហ៊ុននេះត្រូវបានគាំទ្រដោយក្រុមអ៊ីនធឺណេតអាស៊ីប៉ាស៊ីហ្វិក (APACIG) ។ អំពី APACIG ក្រុមអ៊ីនធឺណេតអាស៊ីប៉ាស៊ីហ្វិក (www.apacig.com) គឺជាក្រុមហ៊ុនដែលបានទទួលការបណ្តាក់ទុនពី ក្រុមហ៊ុនអ៊ីនធើណេត Rocket Ooredoo។ បណ្តាញរបស់ក្រុមនេះមាន ជាង១៣ e-commerce រូមទាំងក្រុមហ៊ុនលើទីផ្សារអ៊ីនធឺណេតផ្សេងទៀត វាបានកំពុងតែប្រតិបត្ដិការនៅក្នុងប្រទេសចំនូន ១៥។ ចាប់តាំងពីក្រុមហ៊ុននេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៤ ក្រុមអ៊ីនធឺណេតអាស៊ីប៉ាស៊ីហ្វិក (APACIG) បានក្លាយជាគេហទំព័រលើបណ្តាញអ៊ីនធឺណេតដែលនាំមុខគេនៅក្នុងតំបន់អាស៊ី ហើយក៏បានក្លាយជាក្រុមហ៊ុនអ៊ីនធើណេតដ៏កំពូលនៅក្នុងតំបន់ផងដែរ។ ទំនាក់ទំនង៖ Helene Banet (Marketing & PR Manager) ទូរស័ព្ទលេខ៖ +៨៥៥ ៧០ ៣៧៣ ៤៩៥ អ៊ីម៉ែល៖ helene.banet@everjobs.com.kh ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

កាលពីថ្ងៃទី ១៨ ខែ សីហា ឆ្នាំ ២០១៧ កន្លងទៅនេះ សមាគមឱសថការីកម្ពុជា (PAC) បានរៀបចំឡើងនូវសន្និបាតវិសាមញ្ញមួយជាមួយក្រោមប្រធានបទ “ការធ្វើវិសោធនកម្មលក្ខន្តិកៈសមាគមឱសថការីកម្ពុជាឲ្យស្របនឹងច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល”។ សន្និបាតនេះត្រូវបានរៀបចំឡើងនៅក្នុងសហសាលនៃវិទ្យាស្ថានជាតិសុខភាពសាធារណៈក្រោមអធិបតិយភាពរបស់ ឯកឧត្តម លឹម រតនៈ ប្រធានសមាគមឱសថការីកម្ពុជា  ឯកឧត្តម យឹម យ៉ាន់ អនុរដ្ឋលេខាធិកាក្រសួងសុខាភិបាល និងលោកបណ្ឌិត ច្រឹង សុខន ប្រធានកិត្តិយសនៃសមាគមឱសថការីកម្ពុជា ព្រមទាំងសមាជិកនៃសមាគមចំនួន ១២០រូប ដែលជាឱសថការីមកពីបណ្តាខេត្តក្រុងផ្សេងៗ។   គួរបញ្ជាក់ថា ក្រៅពីការបង្ហាញលក្ខត្តិកៈរបស់សមាគមឱសថការីកម្ពុជាដោយ ឯកឧត្តម លឹម រតនៈ នៅក្នុងថ្ងៃដដែលនេះ  ក៏មានការចូលរួមបង្ហាញអំពីច្បាប់ពាក់ព័ន្ធនឹងការប្រកបអាជីវកម្មនៅក្នុងវិស័យឱសថសាស្រ្ត ដោយ ឯកឧត្តម យឹម យ៉ាន់ ព្រមទាំងការចែករំលែកបទពិសោធន៍នៃការបែងចែកឲ្យដាច់រវាងការផ្តល់ថ្នាំ និងការចេញវេជ្ជបញ្ជាដែលអនុវត្តនៅ សហរដ្ឋអាមេរិក ដោយលោកឱសថបណ្ឌិត ជា វីរៈ ក៏ដូចជាបទពិសោធន៍នៃការបែងចែកឲ្យដាច់រវាងការផ្តល់ថ្នាំ និងការចេញវេជ្ជបញ្ជានៅ ប្រទេស ជប៉ុន តៃវ៉ាន់ កូរ៉េ ដោយកញ្ញាឱសថបណ្ឌិត យូ វណ្ណនី និងចុងក្រោយគឺការចែករំលែកអំពីការអនុវត្តល្អនៅក្នុងឱសថស្ថានដោយ លោកឱសថការី ជា សុផាណា ផងដែរ។  ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក

  ក្រួសក្នុងទឹកប្រមាត់ជាជំងឺដែលត្រូវបានជួបប្រទះច្រើនបំផុតមិនថានៅកម្ពុជាផ្ទាល់ឬបណ្តាប្រទេសផ្សេងទៀតជាមួយនឹងអត្រាជាង ១៥% នៃប្រជាជនទូទាំងសកលលោក។ ក្រួសក្នុងទឹកប្រមាត់អាចបង្កទៅជាផលវិបាកមួយចំនួនដែលមានលក្ខណៈធ្ងន់ធ្ងរយ៉ាងខ្លាំង អាចរហូតដល់ប៉ះពាល់ដល់ជីវិតផងដែរ  ក្នុងនោះរួមមាន រលាកថង់ទឹកប្រមាត់ស្រួចស្រាវ រលាកផ្លូវទឹកប្រមាត់ និងជំងឺរលាកលំពែងស្រួចស្រាវ។ បើទោះបីជា ភាគរយនៃការប្រឈមនឹងផលវិបាកទាំងនេះមានប្រមាណត្រឹម ៥% ក៏ប៉ុន្តែអ្នកជំងឺគួរតែទទួលការព្យាបាលឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលា ខណៈដែលមានការលេចចេញជារោគសញ្ញាតាំងពីដំបូង។ ក្នុងករណីដែលក្រួសរំកិលចេញពីថង់ទឹកប្រមាត់មកស្ទះនៅផ្លូវទឹកប្រមាត់ផ្នែកខាងក្រោម ឬផ្លូវទឹកលំពែងការព្យាបាលតម្រូវឲ្យមានការដកយកគ្រាប់ក្រួសនោះចេញជាបន្ទាន់ទើបអ្នកជំងឺអាចជាសះស្បើយ។គួរបញ្ជាក់ថា ការប្រើប្រាស់ថ្នាំអង់ទីប៊ីយ៉ូទិចតែម្យ៉ាងក្នុងករណីនេះមិនអាចព្យាបាលអ្នកជំងឺឲ្យបានជាសះស្បើយបានឡើយ។ ជាទូទៅ ការដកគ្រាប់ក្រួសចេញពីកន្លែងស្ទះ អាចធ្វើទៅបានតាមវិធី ២យ៉ាងគឺ ការវះកាត់ និងការចាប់យកក្រួសចេញដោយម៉ាស៊ីន Endoscopy ដែលគេឲ្យឈ្មោះថា Endoscopy Retrograde Cholangiopancreatography (ERCP)។ រហូតមកដល់បច្ចុប្បន្ន ERCP ត្រូវបានទទួលស្គាល់ថាជាជម្រើសទីមួយក្នុងការព្យាបាលជំងឺក្រួសក្នុងផ្លូវទឹកប្រមាត់ ដោយវាអាចកាត់បន្ថយនូវពេលវេលាសម្រាកពេទ្យ។ ជាការពិត ERCP ពុំមែនជាបច្ចេកវិទ្យាថ្មីទេ តែវាត្រូវបានគេបង្កើតឡើងក្នុងអំឡុងឆ្នាំ១៩៦៨ហើយបច្ចេកវិទ្យានេះត្រូវបានរីកដុះដាលពាសពេញទ្វីបអឺរ៉ុបក្នុងអំឡុងទស្សវត្សរ៍ទី៧០។ បច្ចុប្បន្ន បច្ចេកទេសនេះ ត្រូវបានពិភពលោកទទួលស្គាល់ថាជាវិធីសាស្ត្រមួយដែលជឿនលឿន និងមានប្រសិទ្ធភាពបំផុតក្នុងការព្យាបាលជំងឺក្រួសក្នុងផ្លូវទឹកប្រមាត់។ ដោយឡែក នៅកម្ពុជា ERCP ទើបនឹងត្រូវបានយកមកអនុវត្តនៅអំឡុងចុងឆ្នាំ ២០១៤ នេះប៉ុណ្ណោះ ដោយមន្ទីរពេទ្យកាល់ម៉ែត រហូតមកដល់ពេលនេះ បច្ចេកទេសនេះត្រូវបានបានអនុត្តយ៉ាងជោគជ័យលើការព្យាបាលអ្នកជំងឺកម្ពុជាជាច្រើនរូបរួចមកហើយផងដែរ។ គួរឲ្យដឹងទៀតថា បច្ចេកទេស ERCP ត្រូវបានទទួលស្គាល់អំពីប្រសិទ្ធភាព សុវត្ថិភាពភាពងាយស្រួលព្រមទាំងការកាត់បន្ថយនូវហានិភ័យជាច្រើនពីការវះកាត់ ក៏ដូចជាគុណសម្បត្តិដទៃទៀតដែលជាហេតុធ្វើឲ្យបច្ចេកទេសនេះក្លាយទៅជាជម្រើសទីមួយក្នុងការព្យាបាលជំងឺក្រួសក្នុងផ្លូវទឹកប្រមាត់ បើធៀបទៅនឹងការវះកាត់។ ទន្ទឹមនឹងអត្ថប្រយោជន៍ជាច្រើនដែលគេទទួលបានពី បច្ចេកទេសថ្មីនេះ ផលរំខានមួយចំនួនក៏ត្រូវបានសង្កេតឃើញផងដែរ ក្នុងខណៈពេលដែលគេកាត់ពង្រីកច្រកចេញរបស់ទឹកប្រមាត់ក្នុងនោះរួមមានការកាត់ត្រូវសរសៃឈាមដែលបណ្តាលឲ្យមានការហូរឈាមលំពែង  និងការជ្រៀបចូលនៃមេរោគបណ្តាលឲ្យឲ្យរលាកផ្លូវទឹកប្រមាត់ ព្រមទាំងផលប៉ះពាល់ដល់ពោះវៀនជាដើម។ យ៉ាងណាមិញ ផលប៉ះពាល់ទាំងនេះ កម្របង្កសភាពធ្ងន់ធ្ងររហូតដល់ប៉ះពាល់ដល់ជីវិតណាស់។ បកស្រាយដោយ ៖ វេជ្ជបណ្ឌិត គី វុត្ថា ប្រធានផ្នែកក្រពះ ពោះវៀន ថ្លើមនៃមន្ទីរពេទ្យកាល់ម៉ែត ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ការឈឺចាប់ទាំងអស់មិនមែនជារោគសញ្ញាដែលបញ្ជាក់ពីភាពធ្ងន់ធ្ងរនោះទេ ប៉ុន្តែរោគសញ្ញាមួយចំនួនគឺគប្បីឲ្យអ្នកត្រូវពិនិត្យរកមើលពីមូលហេតុ។ អ្នកត្រូវទៅជួបគ្រូពេទ្យប្រសិនបើអ្នកមានរោគសញ្ញាដូចខាងក្រោម ៖   ភាពទន់ខ្សោយនៃអវៈយវៈរបស់អ្នក ៖ ប្រសិនបើអ្នកមានការខ្សោយកម្លាំង ឬស្ពឹកដៃ ជើង និងមុខ វាអាចជាសញ្ញារបស់ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ជាពិសេសបើវាកើតឡើងតែមួយចំហៀងខ្លួន។អ្នកអាចនឹងមានជំងឺដាច់សរសៃឈាមក្នុងខួរក្បាលប្រសិនបើអ្នកមិនអាចរក្សាតុល្យភាពក្នុង ខ្លួនបាន ដូចជាមានអាការៈវិលមុខនិងមានបញ្ហាក្នុងការដើរ។ត្រូវស្វែងរកជំនួយជាបន្ទាន់ប្រសិនបើអ្នកមានអារម្មណ៍ថាភ្នែកមើលមិនឃើញច្បាស់  ឈឺក្បាលខ្លាំង វង្វេង បញ្ហាក្នុងការនិយាយ ឬយល់។ អ្នកត្រូវទៅជួបគ្រូពេទ្យភ្លាមៗ។   ឈឺដើមទ្រូង ៖ នៅពេលដែលស្តែងនូវអាការៈឈឺដើមទ្រូង វាជារឿងសុវត្ថិភាពជាងរឿងសោកស្តាយ។ គ្រប់ការឈឺដើមទ្រូងទាំងអស់ជាពិសេសបូករួមជាមួយសញ្ញាដូចជា បែកញើស ថប់ដង្ហើម ដកដង្ហើមខ្លី ឬក្អួតចង្អោរគឺត្រូវបានដកចេញពីសញ្ញាដែលគ្រោះថ្នាក់។អាការៈឈឺដើមទ្រូង គឺជាសញ្ញារបស់ជំងឺបេះដូង ឬគាំងបេះដូងប្រសិនបើវាកើតឡើងបន្ទាប់ពីអ្នកបានធ្វើសកម្មភាព។វាប្រហែលជាអាចមានកំណកឈាមហូរចូលទៅក្នុងសួតរបស់អ្នក។ ប្រសិនបើការឈឺដើមទ្រូងរបស់អ្នកមានសភាពតឹង ឬធ្ងន់លើសពី២-៣នាទី ឬបាត់មួយសន្ទុះហើយកើតមកវិញ។ អ្នកត្រូវស្វែងរកជំនួយភ្លាម កុំព្យាយាមទុក្ខវាឲ្យមានរយៈពេលយូរ។   ភាពទន់និងអាការៈឈឺចាប់នៅផ្នែកខាងក្រោយនៃកំភួនជើង ៖ វាអាចជាសញ្ញាដែលបង្ហាញពីការមានកំណកឈាមក្នុងសរសៃឈាមកំភួនជើង (thrombosis) ដែលវាតែងតែកើតឡើងដោយសារអ្នកអង្គុយយូរពេកដូចជាការជិះយន្តហោះ ឬអ្នកមានជំងឺសម្រាន្តលើគ្រែយូរ។ ប្រសិនបើអ្នកមានដុំកំណកឈាម អ្នកនឹងមានការឈឺចាប់នៅពេលដែលឈរ ឬដើរ ហើយអ្នកនឹងឃើញថាជើងរបស់អ្នកហើម។ វាជារឿងធម្មតាប្រសិនបើអ្នកមានអាការៈទន់ខ្សោយកំភួនជើងបន្ទាប់ពីការធ្វើលំហាត់ប្រាណ ប៉ុន្តែបើអ្នកឃើញមាននូវស្នាមក្រហម និងមានអារម្មណ៍ថាក្តៅនៅកន្លែងហើមនិងឈឺចាប់នោះ អ្នកត្រូវទៅជួបគ្រូពេទ្យជាបន្ទាន់។   ឈាមនៅក្នុងទឹកនោម ៖ មានមូលហេតុមួយចំនួនដែលបណ្តាលឲ្យមានឈាមក្នុងទឹកនោមនៅពេលអ្នកនោមចេញមកក្រៅ។ ប្រសិនបើអ្នកមានឈាមនៅក្នុងទឹកនោម ហើយមានអាការៈឈឺចាប់នៅផ្នែកខាងក្រោយចង្កេះអ្នកប្រហែលជាមានក្រួសក្នុងតម្រងនោម។ ដើម្បីបញ្ជាក់ឲ្យដឹងថាមានក្រួស គេត្រូវធ្វើការថតអ៊ិចរ៉េ ឬថតអេកូ។ នៅពេលអ្នកមានឈាមក្នុងទឹកនោម ហើយអ្នកមានអារម្មណ៍ថាចង់ទៅនោមភ្លាម ទៅបន្ទប់ទឹកញឹកញាប់ ឬអារម្មណ៍ក្រហាយនៅពេលដែលនោម អ្នកប្រហែលជាមានការរលាកប្លោកនោមធ្ងន់ធ្ងរ ឬរលាកតម្រងនោម។ អ្នកត្រូវទៅជួបគ្រូពេទ្យភ្លាមៗ ជាពិសេសនៅពេលដែលអ្នកក្តៅខ្លួនផងដែរ។ ប្រសិនបើអ្នកមានឈាមនៅក្នុងទឹកនោម ប៉ុន្តែមិនមានការឈឺចាប់នៅពេលនោមវាគឺជាសញ្ញារបស់ជំងឺមហារីកតម្រងនោម ឬប្លោកនោម អ្នកត្រូវទៅជួបគ្រូពេទ្យអំពីបញ្ហានេះ។   ពិបាកដកដង្ហើម ៖ បញ្ហាក្នុងការដកដង្ហើមត្រូវបានត្រូវព្យាបាលដាច់ដោយឡែក។ ប្រសិនបើអ្នកមានអារម្មណ៍ថាពិបាកដកដង្ហើម និងសម្លេងហួចនៅពេលអ្នកដកដង្ហើមអ្នកត្រូវទៅជួបគ្រូពេទ្យ។ ប្រសិនបើគ្មានការវាយតម្លៃលឿន បញ្ហានេះនិងក្លាយទៅជាមហន្តរាយដ៏ធំដែលទាមទារឲ្យធ្វើការព្យាបាលភ្លាមៗ។ វាអាចបណ្តាលមកពីជំងឺហឺត អាល្លែកហ្ស៊ី ជំងឺសួត ឬការប៉ះពាល់ដោយសារធាតុគីមី។ បញ្ហានេះដែរក៏អាចបណ្តាលមកពីជំងឺរលាកសួត ឬជំងឺរលាកទងសួតប្រសិនបើអ្នកមានការកំហាកពណ៌លឿង។ ដូច្នេះត្រូវទៅជួបគ្រូពេទ្យដើម្បីវាយតម្លៃ   និងធ្វើការព្យាបាលឲ្យទាន់ពេលវេលា។   គំនិតចង់សម្លាប់ខ្លួន ៖ ប្រសិនបើអ្នកមានអារម្មណ៍អស់សង្ឃឹម ឬក៏គិតថាគ្មានហេតុផលដែលត្រូវរស់ និងមិនមានជំនួយ។ អ្នកត្រូវទៅជួបគ្រូពេទ្យខាងចិត្តសាស្រ្ត ប្រហែលជាអាចជួយអ្នកបាន។ អ្នកអាចនិយាយអំពីទុក្ខកង្វល់ មូលហេតុទាំងឡាយដែលបណ្តាលឲ្យអស់សង្ឃឹមទៅកាន់គ្រូពេទ្យ គាត់អាចជួយផ្តល់ប្រឹក្សា រក្សាការសម្ងាត់ ការពារអ្នក និងជួយអ្នកក្នុងការគិតឡើងវិញ។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក

ការទទួលទានអាហារដែលមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ក្នុងបរិមាណត្រឹមត្រូវ ប្រាកដណាស់ គឺអាចផ្តល់នូវប្រយោជន៍ជាច្រើនដល់សារពាង្គកាយដូចដែលលោកអ្នកបានធ្វើការស្វែងយល់តាមរយៈប្រភពព័ត៌មានផ្សេងៗ ដែលរួមមានទាំងការសិក្សាការស្រាវជ្រាវជាដើម។ ក្រៅពីយល់ដឹងពីគុណតម្លៃនៃអាហារទាំងនោះហើយ លោកអ្នកប្រហែលជាមើលរំលងពីពេលវេលាដែលស័ក្តិសមបំផុតសម្រាប់ការទទួលទានវា ក៏ដូចជាចន្លោះពេលវេលាដែលគ្រោះថ្នាក់ក្នុងការទទួលទានវាដូចគ្នាផងដែរ។ដោយសារតែបែបនេះហើយ ហេលស៍ថាមក៏សូមធ្វើការណែនាំលោកអ្នកនូវអាហារទាំង៧ រួមជាមួយនឹងគុណប្រយោជន៍របស់ពួកគេ ព្រមជាមួយនឹងពេលវេលាដែលគួរ និងមិនគួរទទួលទានដែលមានដូចខាងក្រោមនេះ ៖   •ផ្លែប៉ោម ពេលគួរទទួលទាន៖    ពេលព្រឹកសម្បកផ្លែប៉ោមមានសារធាតុសរសៃប៉ិកទីន(Pectin)ជាសារធាតុស្ករដែល រលាយហើយមាននៅក្នុងផ្លែឈើទុំ ដែលជួយសម្រួលដល់ចលនារបស់ពោះវៀន និងបង្ការអាការៈទល់លាមកផងដែរ។ បន្ថែមពីលើនេះផងដែរ វាក៏ជួយលុបបំបាត់នូវសារធាតុបង្កជាជំងឺមហារីក។ ពេលគួរចៀសវាង ៖  ពេលល្ងាច ឬពេលយប់អាស៊ីតសរីរាង្គរបស់ផ្លែប៉ោមនឹងបង្កើនបរិមាណអាស៊ីតនៅក្នុងក្រពះ ដែលនឹងបង្កជាភាពមិនស្រួល។មិនត្រឹមតែប៉ុណ្ណោះប៉ិកទីននឹងបន្ថែមសម្ពាធដល់ប្រព័ន្ធរំលាយអាហារនៅពេលយប់ផងដែរ។   •ស្ករស ពេលគួរទទួលទាន ៖ ពេលព្រឹកអាំងស៊ុយលីននៃរាងកាយរបស់យើងធ្វើការបំបែកជាតិស្ករបានមានប្រសិទ្ធភាពជាងនៅពេលព្រឹក។ ម្យ៉ាងទៀត ឱកាសក្នុងការបំបែកវានៅក្នុងពេលថ្ងៃតាមរយៈសកម្មភាពប្រចាំថ្ងៃក៏មានខ្ពស់ជាងផងដែរ។ ពេលគួរចៀសវាង ៖ ពេលយប់ស្ករសមិនត្រឹមតែបង្កើននូវខ្លាញ់នៅក្នុងរាងកាយទេ វាក៏បណ្តាលឲ្យរំខានដល់ការគេងរបស់អ្នកនៅពេលយប់ផងដែរ។   •ចេក ពេលគួរទទួលទាន ៖ ពេលថ្ងៃត្រង់ចេកជាប្រភេទផ្លែឈើដែលសម្បួរនូវជាតិសរសៃ ហើយក៏តែងតែជួយសម្រួលដល់ការរំលាយអាហារ។ មិនត្រឹមតែប៉ុណ្ណោះ ចេកក៏ជាថ្នាំធម្មជាតិបន្សាបជាតិអាស៊ីត និងបង្អន់បញ្ហាឆ្អល់ចុងដង្ហើមផងដែរ។ ពេលគួរចៀសវាង ៖ ពេលយប់ការទទួលទានផ្លែចេកពេលយប់អាចនឹងបណ្តាលឲ្យការបង្កឡើងនៃសំបោរ ឬស្លេស្ម និងផ្តាសាយ។ ប្រសិនបើលោកអ្នកធ្វើការទទួលទានដោយពោះទទេនោះវានឹងប៉ះពាល់ក្រពះ ដោយសារតែវាជាប្រភពនៃម៉ាញេស្យូម។   •បាយ ពេលគួរទទួលទាន ៖ ពេលថ្ងៃការរំលាយអាហារមានដំណើរការប្រសើរជាង ដែលនឹងតម្រូវឲ្យអ្នកប្រើប្រាស់កាបូអ៊ីដ្រាត។ ពេលគួរចៀសវាង ៖ ពេលយប់វានឹងបង្កើនកម្រិតជាតិខ្លាញ់ក្នុងរាងកាយ។   •ទឹកដោះគោ ពេលគួរទទួលទាន ៖ ពេលយប់ទឹកដោះគោក្តៅឧណ្ហៗ នឹងជួយសម្រួលដល់រាងកាយ ក៏ដូចជាជួយឲ្យគេងលក់ស្រួលផងដែរ។ ពេលគួរចៀសវាង ៖ ពេលព្រឹកដរាបណាមិនមានការធ្វើលំហាត់ប្រាណអ្វីបន្តិចសោះ អ្នកមិនគួរទទួលទានទឹកដោះគោពេលព្រឹកឡើយ ដោយហេតុថាវាអាចនឹងពិបាកនឹងធ្វើការរំលាយ ហើយក៏បង្កជាបញ្ហាក្នុងពេលទទួលទានអាហារផងដែរ។   •ឈីស (Cheese) ពេលគួរទទួលទាន ៖ ពេលព្រឹកព្រលឹមសម្រាប់អ្នកដែលញ៉ាំម្ហូបបួស វាជាជម្រើសដ៏ល្អបំផុតសម្រាប់ជំនួសឲ្យសាច់។ ប្រសិនបើទទួលទានក្នុងបរិមាណសមល្មម នោះវាអាចបង្ការនូវការឡើងទម្ងន់ និងហើមពោះ។ ពេលគួរចៀសវាង ៖ ពេលយប់ផលវិបាកចម្បងជាងគេ គឺបញ្ហាពិបាកក្នុងការរំលាយអាហារ និងឡើងទម្ងន់។   •សាច់ ពេលគួរទទួលទាន ៖ ពេលថ្ងៃត្រង់សាច់ជាប្រភេទអាហារដែលពិបាកនឹងធ្វើការរំលាយ។ វាសម្បូរនូវជាតិប្រូតេអ៊ីន ហើយជួយបង្កើននូវភាពខ្លាំងនៃរាងកាយ ព្រមទាំងបង្កើននូវកម្រិតនៃការផ្តោតអារម្មណ៍ ឬផ្ចង់ស្មារតី ប្រសិនបើអ្នកទទួលទានវាក្នុងអំឡុងពេលថ្ងៃ។ ពេលគួរចៀសវាង ៖ ពេលយប់ភាពសម្បូរនូវប្រូតេអ៊ីនធ្វើឲ្យបង្កនូវការលំបាកក្នុងការរំលាយ ហើយក៏បណ្តាលឲ្យមានបញ្ហាដំណេកពេលយប់ផងដែរ។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក

តើការឡើងជាតិលឿងនៅលើស្បែក និង ភ្នែក (Ictère ) អាចជាបញ្ហាសុខភាពដែរឬទេ ហើយវាសុទ្ធតែបណ្តាលមកពីជម្ងឺថ្លើមទាំងអស់មែនទេ ? ជំងឺខាន់លឿង ជាការលេចចេញនូវពណ៌លឿងតាមស្បែក និងភ្នែក ដោយសារការកើនឡើងសារធាតុប៊ីលីរុយប៊ីនក្នុងឈាម (Biliubine) ដែលជាធម្មតា យើងមិនអាចមាននូវសញ្ញានេះកើតឡើងបាននោះឡើយសំរាប់មនុស្សដែលមានសុខភាពប្រក្រតី ។ 1/. មូលហេតុនៃការកើតជំងឺខាន់លឿងនេះគឺអាចបណ្តាលមកពីមូលហេតុចំបងធំ២គឺ ៖  - ទី១ គឺជាការកើនឡើងនូវសារធាតុប៊ីលីរុយប៊ីនបំលែងរួចក្នុងថ្លើម (Ictère à Bilirunbine Conjuguée ) ដោយសារ  •ការរលាកថ្លើម ឫក្រិនថ្លើម  •គ្រួសក្នុងថង់ទឹកប្រមាត់  •ការរលាកលំពែករ៉ាំរៃ  •ការរលាកផ្លូវទឹកប្រមាត់រ៉ាំរៃ  •មហារីក (ថ្លើម លំពែង និងផ្លូវទឹកប្រមាត់ជាដើម ល)  •និង ការស្ទះនូវផ្លូវទឹកប្រមាត់ដោយមានឧបសគ្គផ្សេងទៀតផងដែរ ។  - ទី២ គឺជាការកើនឡើងនូវសារធាតុប៊ីលីរុយប៊ីនមិនទាន់បំលែងរួចក្នុងថ្លើម (Ictère à Bilirunbine non Conjuguée ) ដោយសារ ការបែកគ្រាប់ឈាមក្រហមដោយជម្ងឺផ្សេងៗ (ជំងឺបែកគ្រាប់ឈាមក្រហម Thalassemia, គ្រុនចាញ់ ....។ល។) ។ 2/. រោគសញ្ញារួមមាន ៖  - ការឡើងលឿងតាមស្បែក និងភ្នែក  - រមាស់លើស្បែក  - លាមកពណ៌ស  - ទឹកនោមលឿងចាស់  - រោគសញ្ញាបន្ទាប់បន្សំមួយចំនួនទៀតទៅតាមមូលហេតុផ្សេងៗដូចជា  •ឈឺចុងដង្ហើម ឫផ្នែកខាងក្រោយឆ្អឹងជំនឺខាងស្តាំ  •ស្ទាបប៉ះដុំពោះ  •ថ្លើមរីក  •ក្តៅខ្លួន  •ស្លេកស្លាំង និងរោគសញ្ញាផ្សេងៗជាច្រើនទៀតផងដែរ ។ 3/ . ការធ្វើរោគវិនិច្ឆ័យ ៖  រោគវិនិច្ឆ័យពឹងផ្អែកទៅលើការសាកសួរពីប្រវត្តិជំងឺរបស់អ្នកជំងឺផ្ទាល់ និងក្រុមគ្រួសាររួមទាំងការពិនិត្យ ទៅលើរោគសញ្ញារាងកាយដែលបានរៀបរាប់ដូចខាងលើ ។ ជាក់ស្តែងការកើតលឿងតំរូវអោយយើងមើលឈាមមួយចំនួនដូចជា ៖ គ្រាប់ឈាម, ប៊ីលីរុយប៊ីន, កំណកឈាម (TP, TCA), មុខងារថ្លើម, មេរោគថ្លើម A, B, C និង ពិនិត្យឈាមផ្សេងៗមួយចំនួនទៀត ទៅតាមរោគសញ្ញាដែលសង្ស័យ ។ វាចាំបាច់តំរូវអោយមានការធ្វើអេកូពោះ និង អាចឈានទៅដល់ការធ្វើស៊ីធីស្កែន រឺIRM ព្រមទាំងការឆ្លុះរកគ្រួសទឹកប្រម៉ាត់តាមផ្លូវលំពែង (CPRE) ។ 4/. ការព្យាបាល ៖  ការព្យាបាលមានលក្ខណៈខុសគ្នាពីមូលហេតុមួយទៅមូលហេតុមួយផ្សេងទៀតដែលរួមមាន ការប្រើប្រាស់ថ្នាំគ្រាប់ ការឆ្លុះចាប់គ្រួស ការវះកាត់ផ្សេងៗទៅតាមមូលហេតុដែលបង្កជំងឺ ។ ការកើតលឿងគឺជារោគសញ្ញាមួយនៃជំងឺផ្សេងៗជាច្រើន ដែលតំរូវអោយមានការសាកសួរដោយយកចិត្តទុកដាក់ខ្ពស់ ដើម្បីឈានទៅដល់ការព្យាបាលដែលប្រកបទៅដោយគុណភាព និង ប្រសិទ្ធភាព ហើយក៏ដូចជាការព្យាបាលនូវមូលហេតុដែលជាឫសគុលនៃជម្ងឺនេះផងដែរ ។ * គួរចងចាំដែរថាបង ប្អូន មិនគួរសាកល្បងធ្វើការព្យាបាល ឫ ប្រើប្រាស់ថ្នាំបុរាណ ក៏ដូចជាថ្នាំពេទ្យផ្សេងៗផ្ដេសផ្ដាសដោយគ្មានវេជ្ជបញ្ជារពីវេជ្ជបណ្ឌិតជំនាញនោះឡើយ  ពីព្រោះវាអាចបង្ករផលវិបាកធ្ងន់ធ្ងរជាច្រើនដល់មុខងាររបស់ថ្លើម និង ពិបាកក្នុងការព្យាបាល និង ជួយសង្គ្រោះអ្នកជំងឺផងដែរ ។ ដូចបានការអធិប្បាយរួចខាងលើនេះ ប្រសិនបើបង ប្អូន ពូ មីង លោកតា លោកយាយ ទាំងអស់គ្នាពិតជាមានបញ្ហាដូចនេះមែន  គួរគប្បីយកចិត្តទុកដាក់ និង ជួបជាមួយវេជ្ជបណ្ឌិតឯកទេសជំនាញ ដើម្បីទទួលបាននូវការពិគ្រោះ ពិនិត្យ និង ព្យាបាលបានត្រឹមត្រូវតាមបញ្ចេកទេសវេជ្ជសាស្រ្ត 100%។ គ្លីនិក អេគីប ឯកទេសជម្ងឺក្រពះ ពោះវៀន ថ្លើម និង ឫសដូងបាត  អាស័យដ្ធាន​​​ផ្ទះលេខ 94 D&E ផ្លូវលេខ 70 សង្កាត់​​ ស្រះចក ខ័ណ្ឌ ដូនពេញ រាជធានី ភ្នំពេញ យើងខ្ញុំនិងរង់ចាំទទួលស្វាគមន៍ និង ព្យាបាលពុកម៉ែបងប្អូនទាំងអស់គ្នាយ៉ាងរួសរាយរាក់ទាក់​​ ។ ទំនាក់ទំនងមកកាន់យើងខ្ញុំសម្រាប់ព័ត៌មានបន្ថែម : Tel : 066/ 070/ 017 55  3317 សូមអគុណ

ចែករំលែក
Top