- May 19, 2017 |
- 8 ឆ្នាំមុន |
- 3.8K មើល
ពិតជាអស្ចារ្យ គ្រាន់តែបរិភោគអាហារមួយចំនួនបញ្ជូលគ្នា
អ្នកមានអារម្មណ៍ថាអាហារសុខភាពដែលអ្នកព្យាយាមបរិភោគកន្លងមកដូចជាមិនបានជួយអ្វីអ្នកសោះ?ហើយខកចិត្តដែរឬទេ បើដឹងថាអាហារល្អៗដែលអ្នកខំញ៉ាំបែរជាមិនត្រូវបានប្រើប្រាស់ដោយរាងកាយ?អាហារជាច្រើនពិតជាមានអត្ថប្រយោជន៍យ៉ាងលើសលប់ ហើយអ្នកក៏រំពឹងទុកថាវាពិតជាអាចជួយដល់សុខភាព ក៏ដូចជាសម្រស់របស់អ្នកបាន។ ខុសពីការគិត អាហារខ្លះមិនអាចជួយអ្នកបានពេញលេញ តាមរយៈគ្រប់រូបភាពឡើយ។ ត្រង់ចំណុចនេះ ការផ្សំអាហារពិតជាកត្តាសំខាន់មួយ ដោយមិនត្រឹមតែធ្វើដើម្បីបង្កើនរសជាតិអាហារ តែក៏ដើម្បីទទួលអត្ថប្រយោជន៍ដែលគួរតែទទួលបានឬយ៉ាងហោចណាស់ដើម្បីសុវត្ថិភាពរបស់អ្នកផងដែរ។ ខាងក្រោមនេះ ជាការរួមបញ្ចូលយ៉ាងឥតខ្ចោះនៃអាហារ ដែលណែនាំដោយអ្នកជំនាញផ្នែករបបអាហារ និងសារជាតិចិញ្ចឹមដោយលទ្ធផលទទួល គឺលើសពីការបូកបញ្ចូលគ្នានៃផលប្រយោជន៍របស់អាហារនីមួយៗទៅទៀត។ ពពួកខ្លាញ់ ជាមួយបន្លែ បន្លែច្រើនមានផ្ទុកនូវពពួកវីតាមីនប្រភេទដែលត្រូវការខ្លាញ់ដើម្បីជំរុញការស្រូបចូលទៅក្នុងរាងកាយបាន។ ដូចនេះការបរិភោគបន្លែជាមួយនឹងបរិមាណសមរម្យនៃខ្លាញ់ក្រោមទម្រង់ជាប្រេង (ដូចជាប្រេងអូលីវជាដើម) ឬឈីស ត្រូវបានណែនាំដើម្បីទទួលបានសារធាតុចិញ្ចឹមដែលចាំបាច់កាន់តែល្អ។ កាហ្វេ ជាមួយស្ករស ការសិក្សាមួយដែលបានផ្សាយលើ Journal Human Psychopharmacologyបានបង្ហាញថានេះអាចបណ្តាលមកពី តំបន់មួយនៃខួរក្បាលដែលទទួលខុសត្រូវលើការយកចិត្តទុកដាក់ ធ្វើការប្រកបដោយប្រសិទ្ធភាពជាងធម្មតា។ បើសិនអ្នកមិនផឹកកាហ្វេ អាចសាកល្បងផឹកតែបៃតងជាមួយទឹកឃ្មុំបន្តិចក៏បាន។ រមៀត ជាមួយសាច់ត្រី ទាំងសារធាតុ Curcuminដែលមានក្នុងរមៀត និង DHA ដែលជាប្រភេទខ្លាញ់អូមេហ្គា៣ នៅក្នុងខ្លាញ់ត្រី អាចរារាំងកោសិកាមហារីកពីការបំបែកខ្លួនបាន។ ការរួមគ្នារបស់វាអាចជួយពន្យឺតការលូតលាស់នៃដុំមហារីក និងការរីករាលដាលនៃប្រភេទមួយនៃមហារីកសុដន់បានល្អជាងការប្រើប្រាស់ដោយឡែកពីគ្នា។ អ្នកស្រាវជ្រាវ បានលើកឡើងថា DHA អាចជួយកោសិកាឲ្យប្រើប្រាស់ Curcuminបានយ៉ាងល្អ។ រមៀត ជាមួយម្រេចខ្មៅ Curcuminក៏ត្រូវបានរងប្រតិកម្មយ៉ាងរហ័សមុនពេលដែលវាត្រូវបានស្រូបយកទៅប្រើប្រាស់ដែលនេះជាហេតុដែល ការរួមគ្នាជាមួយនឹងម្រេចខ្មៅដែលមានសារធាតPiperine ត្រូវបានណែនាំដោយសារវាអាចជួយឲ្យ Curcumin អាចស្រូបចូលទៅក្នុងសរសៃឈាមបានដល់ទៅជាង១,០០០ដងលើសធម្មតា។ ប៉េងប៉ោះ ជាមួយសណ្តែក ខ្លួនរបស់យើងអាចស្រូបយកសារធាតុដែកដែលមានអត្ថប្រយោជន៍ចំពោះខួរក្បាលនិងសាច់ដុំ ពីក្នុងរុក្ខជាតិ(ដូចជាសណ្តែក)បានតិចតួចជាងជាតិដែកដែលមានក្នុងសាច់ ដូចនេះដើម្បីបង្កើនការស្រូប ការបរិភោគរួមគ្នាជាមួយអាហារដែលសម្បូរដោយវីតាមីនសេ (ដូចជាប៉េងប៉ោះ) ត្រូវបានណែនាំ។ ប៉េងប៉ោះ ជាមួយស្ពៃប្រូខូលី ប្រូខូលី និងប៉េងប៉ោះ សុទ្ធតែជាសារធាតុដែលអាចប្រឆាំងនឹងកោសិកាមហារីកបាន ក៏ប៉ុន្តែអ្នកស្រាវជ្រាវបានរកឃើញថា ការរួមផ្សំនៃបន្លែទាំងពីរប្រភេទអាចបង្កើនឥទ្ធិពលយ៉ាងខ្លាំងក្លាក្នុងការប្រឆាំងនឹងជំងឺមហារីក ជាងការដែលប្រើដាច់ដោយឡែក។ តែបៃតង ជាមួយក្រូចឆ្មារ Catechins ដែលមានក្នុងតែបៃតងអាចជួយការពារបញ្ហាសុខភាពជាច្រើនជាពិសេសគឺជំងឺបេះដូង និងមហារីក។ ការបន្ថែមក្រូចឆ្មារក្នុងតែបៃតង អាចជួយកាត់បន្ថយការបំផ្លាញនៃ Catechins នៅក្នុងប្រព័ន្ធរំលាយអាហារ។ ម្យ៉ាងទៀត វីតាមីនសេដែលមានក្នុងក្រូចឆ្មារក៏ជួយបង្កើនការស្រូប Catechinsបានដល់ទៅបីដងផងដែរ។ យ៉ាអួរ ជាមួយផ្លែចេក ការញ៉ាំសារធាតុចិញ្ចឹមទាំងពីរចូលគ្នាភ្លាមៗបន្ទាប់ពីហាត់ប្រាណ ជួយធ្វើឲ្យសាច់ដុំឆាប់ត្រឡប់មកសភាពល្អឡើងវិញ។ នេះគឺជាការរួមផ្សំនៃកាបូអុីដ្រាតជាមួយប្រូតេអុីន ដែលអាចបង្កើនកម្រិតអាំងស៊ុយលីន ដើម្បីអនុញ្ញាតឲ្យសាច់ដុំអាចចាប់យកស្ករ និងអាមីណូអាស៊ីត មកប្រើប្រាស់បានរហ័ស។ សាឡាត់ ជាមួយម្ទេសក្រហម និងជីវ៉ាន់ស៊ុយ ជាការរួមបញ្ចូលគ្នាដែលអាចផ្តល់ឲ្យយើងនូវវីតាមីនបេ៣ប្រភេទគឺ បេ១ បេ៦ បេ១២ ដែលអាចកាត់បន្ថយអាមីណូអាស៊ីតដែលបំផ្លាញសរ-សៃឈាម បង្កើនការប្រឈមនឹងជំងឺគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាល។អាហារខ្លះពិតជាត្រូវការការរួមផ្សំដ៏ល្អ ជាជាងការបរិភោគវាដោយឡែក។ យ៉ាងណាមិញ តុល្យភាពអាហារមិនមែនមានន័យថា ត្រូវបរិភោគអាហារគ្រប់មុខក្នុងពេលតែមួយនោះដែរ ការរួមផ្សំដែលមិនត្រឹមត្រូវ មិនអាចជួយ តែក៏អាចរារាំងអ្នកពីការទទួលសារធាតុល្អៗ ឬអាក្រក់ជាងនេះ គឺអាចនឹងគ្មានសុវត្ថិភាពតែម្តង។ សម្រាប់ការរួមផ្សំអាហារដែលអាក្រក់ចំពោះរាងកាយ សូមចុច ត្រង់នេះ © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
ចែករំលែក
