Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

  នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ មហាវិទ្យាល័យឱសថសាស្រ្ត នៃសាកលវិទ្យាល័យពុទ្ធិសាស្រ្ត បានរៀបចំពិធីបំពាក់ឯកសណ្ឋានពេទ្យ និងសច្ចាប្រណិធាន សម្រាប់និស្សិតឱសថសាស្រ្ត ឆ្នាំទី២ ជំនាន់ទី៧។ ពិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដាស់តឿននិស្សិតដែលទើបចាប់ផ្តើមអនុវត្តក្នុងមន្ទីរពិសោធន៍ និងនិស្សិតដែលនឹងចាប់ផ្តើមអនុវត្តជំនាញគ្លីនិកនៅតាមកន្លែងចុះកម្មសិក្សានៅឆ្នាំបន្តបន្ទាប់ អំពីសេចក្តីត្រូវការទាក់ទងនឹងវិន័យ ក្រមសីលធម៌ និងមេត្តាធម៌ និងព្រមទាំងការអនុវត្តន៍នៅក្នុងសង្គមការងារជាក់ស្តែងជាមួយអ្នកជំងឺ និងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលផ្សេងៗទៀត ដើម្បីធានាឲ្យបាននូវសុខុមាលភាពរបស់ប្រជាជន។ ពិធីនេះត្រូវបានប្រព្រឹត្តទៅដោយមានការចូលរួមពីលោកសាស្រ្តាចារ្យ Ian Findlay សាកលវិទ្យាធិការ និងអនុអធិការបតី នៃសាកលវិទ្យាល័យពុទ្ធិសាស្រ្ត លោកបណ្ឌិតឱសថសាស្រ្តឯកទេស ជា ស៊ីន ព្រឹទ្ធបុរស ថ្នាក់ដឹកនាំមហាវិទ្យាល័យមហាវិទ្យាល័យឱសថសាស្រ្ត សាស្រ្តាចារ្យ និងនិស្សិតឱសថសាស្រ្ត ឆ្នាំទី២ ចំនួន៨១នាក់។

ចែករំលែក

សម្រាប់ខែតុលា ឆ្នាំ២០១៨នេះ ក្រុមការងារផ្នែកនិពន្ធ និងសមាជិកនៃសហគមន៍ហេលស៍ថាម នៅតែបន្ដដាក់ចេញផ្សាយនូវប្រភេទអត្ថបទសុខភាពនានា ដែលជាចំណេះដឹងគ្មានព្រំដែន សម្រាប់ចែកជូនមិត្តអ្នកអាន ហើយអត្ថបទដែលទទួលបានចំណាប់អារម្មណ៍ និងមានអ្នកអានច្រើនជាងគេទាំងនោះរួមមាន៖ ១.ហេតុអ្វីបានជាពិបាកក្នុងការមានផ្ទៃពោះ? វេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ ឯកទេសសម្ភព-រោគស្ត្រីនិងជាប្រធានផ្នែកសម្ភព-រោគស្ត្រីនៃមន្ទីរសម្រាកព្យាបាល និងសម្ភព-មាតា បានមានប្រសាសន៍ថាការពិបាកមានផ្ទៃពោះ គឺជាការរួមភេទទៀងទាត់ដោយមិនមានការការពារលើសពី១២ខែ នៅតែមិនមានកូន។ គេសង្កេតឃើញ មានអត្រា១០ភាគរយនៃស្ត្រីអាយុពី ១៥ ទៅ ៤៤ឆ្នាំ  នៅសហរដ្ឋអាមេរិក និង ៨ ទៅ ១២ភាគរយ នៃស្ត្រីទូទាំងពិភពលោក។ ការសិក្សាបានបង្ហាញថាប្រហែលជា ៤៥ ទៅ ៥០ភាគរយនៃគូដែលពិបាកមានផ្ទៃពោះគឺបណ្តាលមកពីមូលហេតុខាងបុរស។ កត្តាទាំងនោះរួមមានការផលិតមេជីវិតពីក្រពេញពងស្វាសមិនបានល្អ អាចមានចំនួនតិច ចលនាខ្សោយ ឬរូបរាងមិនល្អដែលមិនអាចមកបង្កកំណើតបាន និងមកពីការស្ទះបំពង់បង្ហូរមេជីវិត ដែលមិនអាចបញ្ចេញមេជីវិតពេលបញ្ចេញទឹកកាមម្តងៗ ព្រមទាំងបណ្ដាលមកពីមូលហេតុផ្សេងទៀត។ ចង់ដឹងមូលហេតុច្បាស់ សូមចូលទៅកាន់៖ http://www.healthtime.tips/library/article/1738 ២. ការធ្លាក់ចុះនៃគំហើញកណ្តាលដោយជំងឺ Dry AMD តើអ្វីជា Dry AMD? Dry AMD គឺជា Dry Age-Related Macular Degeneration (Dry AMD) ជាការវិវឌ្ឍចុះខ្សោយនៃកោសិកាបាតភ្នែកបណ្តាលមកពីជរាភាព វាអាចធ្វើឲ្យមានការធ្លាក់ចុះនៃគំហើញកណ្តាលរបស់អ្នកជំងឺ។ មូលហេតុ និងកត្តាប្រឈមដែលអាចបង្កើនហានិភ័យក្នុងការកើតជំងឺនេះគឺកត្តាបរិស្ថាន និងសេនេទិច។ ចំណែកបុគ្គលដែលអាចជួបបញ្ហានេះរួមមាន មនុស្សវ័យចំណាស់ ៦៥ឆ្នាំឡើងទៅ និងអ្នកដែលមានជំងឺប្រចាំកាយដូចជា ជំងឺសរសៃឈាមបេះដូង លើសជាតិខ្លាញ់ បូករួមកត្តាផ្សេងទៀតជាច្រើនផងដែរ ......នេះបើតាមការបកស្រាយរបស់លោកវេជ្ជបណ្ឌិត អៀ រស្មី ឯកទេសចក្ខុរោគ ប្រចាំមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ស្វែងយល់បន្ថែមលើការព្យាបាលតាមរយៈ៖ http://www.healthtime.tips/library/article/1708 ៣. AMLODIPINE នៅតែជាជម្រើសសម្រាប់ជំងឺលើសសម្ពាធឈាម Amlodipine គឺជាឱសថប្រើប្រាស់សម្រាប់គ្រប់គ្រងជំងឺលើសសម្ពាធឈាម (Hypertension) និងជំងឺទាក់ទងនឹងសរសៃឈាមអាទែរ (CoronaryArtery Disease) ដែលស្តែងចេញជាសញ្ញាចុកទ្រូងបន្ទាប់ពីការប្រើកម្លាំងខ្លាំង មានការឈឺចាប់ជាប់លាប់ ប៉ុន្តែ មិនមែនជាជំងឺខ្សោយបេះដូងនោះទេ។ ឱសថនេះអាចប្រើបានចំពោះមនុស្សពេញវ័យ ឬកុមារដែលមានអាយុចាប់ពី ៦ឆ្នាំឡើងទៅ ហើយអាចប្រើតែឯង ឬប្រើរួមជាមួយឱសថដទៃទៀតមួយចំនួនផងដែរ។ អត្ថបទនេះផងដែរក៏បានបរិយាយអំពី សកម្មភាពរបស់ឱសថ របៀបប្រើប្រាស់ កម្រិតប្រើប្រាស់ ផលរំខាន និងអន្តរកម្មឱសថ ដើម្បីផ្តល់ជាប្រយោជន៍ក៏ដូចជាចំណេះដឹងជូនអ្នកអានទាំងអស់។ កាន់តែស៊ីជម្រៅលើឱសថនេះ សូមអានបន្ថែម៖ http://www.healthtime.tips/library/article/1707 ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

លក្ខខណ្ឌ/សំបុត្រ៖  មិនគិតថ្លៃ ផ្តល់ការពិនិត្យសុខភាពដោយ៖ សមាជិកនៃសមាគមគ្រូពេទ្យបេះដូងកម្ពុជា រៀបចំឡើងដោយ៖ Manulife Cambodia សហការជាមួយ Healthtime Pro  ទីតាំង៖  -   ក្នុងបរិវេណប៉ែកខាងលិចនៃសួនច្បារព្រះរាជដំណាក់ (ក្រោយព្រះអង្គចេកព្រះអង្គចម) នៅទីក្រុងសៀមរាប -   ស្តង់គ្រួសារ និងមិត្តសំឡាញ់ ប្រទេស៖ កម្ពុជា តារាងពេលវេលាពិនិត្យសុខភាព៖ -   ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០១៨ ពីម៉ោង ៤ រសៀល ដល់ម៉ោង ៧ ល្ងាច -   ថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០១៨ ពីម៉ោង ៩ ព្រឹក ដល់ ម៉ោង ៧ ល្ងាច ការពិនិត្យរួមមាន៖ -   វាស់សម្ពាធឈាម -   វាស់កម្រិតជាតិស្ករ  -   បកស្រាយលទ្ធផល និងពិគ្រោះយោបល់។ ក្នុងឱកាសកម្មវិធីពិព័រណ៍កីឡា និងសុខភាព ManulifeMOVE fair 2018 ដែលរៀបចំឡើងដោយក្រុមហ៊ុន Manulife Cambodia សមាជិកនៃសមាគមគ្រូពេទ្យបេះដូងកម្ពុជា (CHA) សម្របសម្រួលដោយក្រុមការងារ Healthtime Pro ក៏នឹងចូលរួមផ្តល់ការពិនិត្យសុខភាពដោយឥតគិតថ្លៃ ជូនទៅដល់សាធារណជន ក៏ដូចជាអ្នកចូលរួមទាំងអស់ផងដែរ ក្នុងគោលបំណងលើកកម្ពស់ការថែទាំសុខភាពបេះដូង និងបង្កើនការយកចិត្តទុកដាក់របស់ប្រជាជនយើងទៅលើសុខភាពបេះដូងឲ្យបានកាន់តែល្អប្រសើរ។ គួរបញ្ជាក់ថា ការពិនិត្យសុខភាពនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០១៨ ពីវេលាម៉ោង ៤រសៀល ដល់ម៉ោង ៧ ល្ងាច និងថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០១៨ ពីវេលាម៉ោង ៩ ព្រឹក ដល់ម៉ោង ៧ ល្ងាច។ សម្រាប់ព័ត៌មានបន្ថែម  សូមទាក់ទងមកកាន់ទូរស័ព្ទលេខ ៖ ០៦៩ ៨៨៨ ៩៥៩/ ០៧៧ ៨៨៨ ០៧៦ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៨ ខែ ធ្នូ ឆ្នាំ ២០១៨ អង្គការសកម្មភាពយុវជនកម្ពុជា និងគ្លីនិកភ្នែកភ្នំពេញនឹងមានការផ្តល់ជូនកម្មវិធីពិនិត្យ ព្យាបាល និងវះកាត់ភ្នែកដោយឥតគិតថ្លៃ។ កម្មវិធីរយៈពេល ១សប្តាហ៍ពេញនេះត្រូវបានស្ថាបនាខ្លួនឡើងតាមរយៈជំនួយឧបត្ថម្ភពី ក្រុមហ៊ុន Korea Electric Power និងអង្គការ Better World ក្រោមគម្រោងមួយដែលមានឈ្មោះថា “យើងស្រលាញ់ភ្នែក”។ គម្រោងនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងជួយដល់ប្រជាជនខ្មែរដែលខ្វះខាតថវិកា ហើយត្រូវការ ការពិគ្រោះ ការពិនិត្យ ការព្យាបាល និងការវះកាត់ភ្នែកដោយមិនមានការចំណាយថវិកា។ គួរបញ្ជាក់ផងដែរថា គម្រោងនេះនឹងទទួលបានការអញ្ចើញបានចូលរួមពី វេជ្ជបណ្ឌិត និងក្រុមគ្រូពេទ្យឯកទេសវះកាត់ភ្នែកជាច្រើនរូប អាជ្ញាធរមូលដ្ឋាន និងអ្នកជំងឺភ្នែកតាមបណ្តាខេត្តក្រុងនានា ដោយក្នុងនោះយើងរំពឹងទុកថា នឹងមានការចូលរួមពីអ្នកជំងឺភ្នែកចំនួន ៥០០នាក់ដែលនឹងទទួលបានការពិនិត្យ និងព្យាបាលភ្នែក ហើយក្នុងនោះផងដែរអ្នកជំងឺភ្នែកចំនួន ៥០នាក់ នឹងទទួលបានការវះកាត់ដោយមិនចំណាយប្រាក់។  សកម្មភាពសំខាន់ៗក្នុងព្រឹត្តការណ៍ យើងស្រលាញ់ភ្នែក មានដូចជា៖ •​​ ផ្តល់ការវះកាត់ភ្នែកដោយឥតគិតថ្លៃដល់អ្នកជំងឺដែលបានចុះឈ្មោះ • ផ្តល់ការពិគ្រោះយោបល់ពីបញ្ហាភ្នែក • ផ្តល់ការពិនិត្យ និងថ្នាំព្យាបាលភ្នែកដល់អ្នកជំងឺ។ គ្លីនិកភ្នែកភ្នំពេញ ដែលជាដៃគូរសហការណ៍សម្រាប់គម្រោងនេះ ជាមជ្ឈមណ្ឌលថែរក្សាភ្នែកល្អបំផុតនៅក្នុងប្រទេសកម្ពុជា ដែលត្រូវបានបើកឲ្យដំណើរការចាប់តាំងពីខែ សីហា ឆ្នាំ ២០១៦ ក្នុងគោលបំណងដើម្បីជួយទប់ស្កាត់បញ្ហាភ្នែករបស់ប្រជាជនកម្ពុជា តាមរយៈការបំពាក់នូវឧបករណ៍ទំនើបៗ សម្រាប់ពិនិត្យ និងព្យាបាល ព្រមទាំងមានបុគ្គលិកជំនាញៗជាច្រើនរូបដូចជា គិលានុប្បដ្ឋាយិកាឯកទេសភ្នែក និងក្រុមគ្រូពេទ្យឯកទេសវះកាត់ភ្នែកដែលមានបទពិសោធន៍ និងសមត្ថភាពគ្រប់គ្រាន់ក្នុងការព្យាបាលដោយប្រើប្រាស់ថ្នាំ ដោយប្រើឡាស៊ែរ និងដោយការវះកាត់។ គួរបញ្ជាក់ថា វេជ្ជបណ្ឌិត ហេង សុផល ជាគ្រូពេទ្យឯកទេសជាន់ខ្ពស់ផ្នែកកញ្ចក់ភ្នែក និងបញ្ចាំងឡេស៊ែរភ្នែកម៉្ញូប ប្រចាំគ្លីនិកភ្នែកភ្នំពេញ និងបានបញ្ចប់ការសិក្សានៅមន្ទីរពេទ្យ Massachusetts Eye and Ear Infirmity សាលារៀន Harvard Medical School នៅក្នុងទីក្រុង Boston រដ្ឋ Massachusetts សហរដ្ឋអាមេរិក៕

ចែករំលែក

  ឆ្នាំនេះ Ignite Phnom Penh នឹងត្រូវបានប្រារព្ធធ្វើឡើងជាលើកទី៤ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០១៨ ខាងមុខនេះ នៅសហសាលសម្ដេចតេជោហ៊ុនសែន នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ចាប់ពីម៉ោង ១ ដល់ ៥ រសៀល។  Ignite Phnom Penh ត្រូវបានរៀបចំឡើងដោយយុវជនស្ម័គ្រចិត្ដមួយក្រុមដែលមានសមាជិកក្រុមចំនួន៨នាក់ ដែលក្នុងនោះមានលោក ជា សុខហ៊ី (ហៅ Bill) ជាអ្នកដឹកនាំក្រុម។ យោងតាមប្រសាសន៍របស់ លោក សុខហ៊ី បានឲ្យដឹងថា គោលបំណងដែលនាំកម្មវិធីនេះមកកម្ពុជា គឺចង់ពង្រឹងសមត្ថភាពនៃការនិយាយជាសាធារណៈដល់ប្រជាជនគ្រប់រូប និងផ្តល់ឱកាសឲ្យសិស្សានុសិស្ស យុវជន និងកូនខ្មែរទាំងអស់ អាចឡើងនិយាយពីគំនិតរបស់ខ្លួនដែលចង់ចែករំលែកទៅសាធារណៈជនទាំងឡាយ។ ប្រធានបទមានពាក់ព័ន្ធទៅនឹងវិស័យអប់រំ ការលើកទឺកចិត្ដ ការចែករំលែកអំពីភាពជោគជ័យ ក្ដីស្រមៃ និងគោលដៅរបស់ខ្លួន។  ចំនុចពិសេសរបស់កម្មវិធី Ignite Phnom Penh គឺវាគ្មិននីមួយៗត្រូវធ្វើបទបង្ហាញក្នុងរយៈពេលត្រឹមតែ ៥នាទី និងស្លាយ (Slide) ចំនួន ២០។ ចំនុចនេះគឺតម្រូវឲ្យវាគ្មិននីមួយៗមានការត្រៀមរៀបចំខ្លួនយ៉ាងល្អ និងមានកម្រិតពិបាកខ្ពស់។ អាស្រ័យហេតុនេះ វាគ្មិនទទួលបានបទពិសោធថ្មី ដែលជួយឲ្យពួកគាត់អាចគ្រប់គ្រងពេលវេលាក្នុងការធ្វើបទបង្ហាញឲ្យបានល្អ។ កម្មវិធីនេះមានការចូលរួមពីសំណាក់វាគ្មិនចំនួន ១៥ រូបមកពីគ្រប់ស្ថាប័ន ដែលនឹងចែករំលែកនូវបទពិសោធ និងចំណេះដឹងរបស់ខ្លួន ក្នុងនោះមានវាគ្មិនកិត្តិយសដូចជា លោក កែវ ឡង់ឌី (ស្ថាបនិក Baby Outlet) កញ្ញា រិទ្ធី លំអរពេជ្រ (ស្ថាបនិក បុណ្យភូមិ) លោក ឆេង សុភ័ក្រ្ត (ស្ថាបនិក ទំព័រ រៀនថត) និង លោក អ៊ុក ព្រំសុដន ដែលឆ្លាប់និយាយនៅ TED Talks និងបានបង្កើតក្រុមហ៊ុនរបាំភេទទី៣ ដំបូងគេនៅកម្ពុជា។  មិនត្រឹមតែប៉ុណ្ណោះ Ignite Phnom Penh ឆ្នាំនេះត្រូវបានទទួលការគាំទ្រពី សំណាក់ ស្ថាប័ន ជាច្រើន ក្នុងនោះមានក្រុមហ៊ុន Khmer Beverage ដែលបានចូលរួមគាំទ្រ ជាអ្នកឩបត្ថម្ភធំ និង Grab ជាដៃគូមធ្យោបាយធ្វើដំណើរផ្ដាច់មុខ ក្នុងកម្មវិធីនេះ។ លោកអ្នកអាចទិញសំបុត្រដោយមានកាដូពិសេសដូចជាដបទឹក និងកាតាប ដោយ វិធីទិញសំបុត្រតាម online៖ https://ignite4.eventbrite.com/ ឬ តាមទូរស័ព្ទ 015 971789 / 011 249899 ឬ ទទួលបានព័ត៌មានថ្មីៗ ដោយចូលទៅកាន់ទំព័រ ហ្វេសប៊ុករបស់កម្មវិធីនេះដែលមានឈ្មោះថា Ignite Phnom Penh។

ចែករំលែក

ការក្អួតចង្អោរគឺជាបទពិសោធន៍ទូទៅមួយដែលស្រ្តីមានផ្ទៃពោះប្រមាណពី ៧០%-៨០% ធ្លាប់បានជួបប្រទះ។ ចំពោះស្ត្រីភាគច្រើន អាការៈនេះនឹងបាត់ទៅវិញបន្ទាប់ពីត្រីមាសទី១ តែក៏មានស្រ្តីមួយចំនួនតូចនៅតែបន្តមានអាការៈនេះ រហូតសម្រាលបុត្រហើយ។ សំណួរ៖ នាងខ្ញុំមានអាយុ ២៤ឆ្នាំ កម្ពស់១ម៉ែត្រ៦៥ ទម្ងន់៦៧គីឡូក្រាម កំពុងមានទម្ងន់២ខែមកហើយ ដែលជាកូនដំបូង។ ខ្ញុំឧស្សាហ៍វិលមុខខ្លាំងញឹកញាប់ ពិសេសមុនពេលគេង និងក្រោកពីគេង ព្រមទាំងចង់ក្អួតតាំងពីមានទម្ងន់បាន១ខែមកម្លេះ ដូច្នេះហើយខ្ញុំតែងប្រើថ្នាំចាញ់ជាប្រចាំ។ តើការប្រើថ្នាំចាញ់ជាប្រចាំអាចប៉ះពាល់ដល់ទារក និងម្តាយទេ? តើមានវិធីសាស្ត្រណាផ្សេងឬទេ សម្រាប់បំបាត់អាការៈនេះ? ចម្លើយ៖ ក្នុងអំឡុងត្រីមាសទីមួយនៃការមានផ្ទៃពោះ ស្ត្រីភាគច្រើនតែងជួបប្រទះនឹងការក្អួតចង្អោរ អស់កម្លាំង ព្រមទាំងវិលមុខទៀតផង ដែលជាទូទៅអាការៈនេះត្រូវបានគេស្គាល់ថាជាអាការៈចាញ់កូន។ មូលហេតុដែលបណ្តាលឲ្យមានអាការៈចាញ់កូនយ៉ាងខ្លាំងនេះ គឺមិនទាន់ដឹងនៅឡើយទេ។ ប៉ុន្តែ ការសិក្សាមួយបានលើកឡើងថា អាការៈនេះប្រហែលជាអាចបណ្តាលមកពីការផ្លាស់ប្តូរអ័រម៉ូនអំឡុងពេលមានផ្ទៃពោះនេះតែម្តង។ វាក៏អាចមកពីកត្តាតំណពូជផងដែរ ព្រោះមានកើតឡើងចំពោះតែស្រ្តីណាដែលសមាជិកគ្រួសាររបស់គាត់ (ម្តាយ និងបងប្អូនស្រី) ធ្លាប់មានអាការៈបែបនេះ។ ពេលចង្អោរម្តងៗធ្វើឲ្យអ្នកមានអារម្មណ៍មិនស្រួលនោះទេ តែដំណឹងល្អនោះគឺថាអាការៈនេះមិនបានផ្តល់ជាផលអាក្រក់ដល់អ្នក និងកូននោះឡើយ ហើយវាជាសញ្ញាបញ្ជាក់ថា ជាការពពោះប្រកបដោយសុខភាពល្អទៀតផង។ ការចង្អោរអំឡុងពេលមានផ្ទៃពោះជារឿងធម្មតា តែវាក៏អាចបង្ហាញប្រាប់ពីបញ្ហាមួយចំនួន ដែលអាចកើតមានផងដែរ។ អ្នកគួរប្រញាប់ទូរស័ព្ទទៅគ្រូពេទ្យភ្លាមៗ ប្រសិនបើអ្នកមានអាការៈដូចខាងក្រោម៖ • ការចង្អោរនៅតែបន្តពេញមួយថ្ងៃ ដែលធ្វើឲ្យអ្នកមិនអាចញ៉ាំអាហារ និងផឹកទឹកបាន • ការក្អួតកើតឡើង៣ទៅ៤ដងក្នុង១ថ្ងៃ ឬមិនមានសមត្ថភាពអាចទុកអាហារក្នុងក្រពះបាន • ស្រកទម្ងន់គួរឲ្យកត់សម្គាល់ • ដួលសន្លប់ ឬវិលមុខ • មិនសូវនោម ឬបរិមាណទឹកនោមថយចុះ • បេះដូងលោតញាប់ • ឧស្សាហ៍ឈឺក្បាល • អត់សប្បាយចិត្ត ជូរមាត់ ឬធុំក្លិនខ្លួន • អស់កម្លាំងខ្លាំង • វង្វេងវង្វាន់ ឬរវើរវាយ។ ការព្យាបាល និងការការពារពីការចង្អោរក្នុងអំឡុងពេលមានផ្ទៃពោះ គឺដូចគ្នាទៅនឹងការថែទាំសុខភាពខ្លួនឯង និងការប្រើប្រាស់វិធីព្យាបាលនៅផ្ទះដូច្នោះដែរ។ វិធីសាស្រ្តខាងក្រោមអាចជួយអ្នកបាន៖ • ទទួលទានរបបអាហារដែលសាប • ទទួលទានតិចៗ តែច្រើនដង • ញ៉ាំអាហារជាមួយខ្ញី • ផឹកទឹកឲ្យបានច្រើននៅពេលអ្នកមិនមានអារម្មណ៍ថាចង់ក្អួត • ចៀសវាងការញ៉ាំអាហារហឹរ និងអាហារមានខ្លាញ់ច្រើន • ញ៉ាំអាហារសម្រន់ដែលមានសារជាតិប្រូតេ អ៊ីនខ្ពស់ • គួរចៀសវាងពីរំញោចទាំងឡាយណាដែលធ្វើឲ្យអ្នកចង់ក្អួត។ ស្រ្តីភាគច្រើនយល់ថាការប្រើប្រាស់ឱសថធម្មជាតិ ឬឱសថក្នុងផ្ទះមិនបានធ្វើឲ្យគាត់ធូរស្បើយឡើយ ដូច្នេះ គាត់អាចប្រាប់គ្រូពេទ្យដើម្បីឲ្យគ្រូពេទ្យចេញវេជ្ជបញ្ជា ដែលអាចព្យាបាលអាការៈនេះបានកាន់តែជាក់លាក់ ដូចជាវីតាមីន B6 និងថ្នាំផ្សេងទៀតជាដើម។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត Anna Roslyakova ឯកទេសផ្នែកសម្ភព និងរោគស្ត្រីនៃ Anna Women and Baby’s Center ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

  ការឈឺក្បាល គឺសំដៅដល់ការឈឺចាប់ត្រង់តំបន់ក្បាលរួមផ្សំជាមួយការឈឺនៅត្រង់ភ្នែក ត្រចៀក មុខ ឬកញ្ចឹងកជាដើម។ វាជាបញ្ហាសរសៃប្រសាទមួយដែលតែងជួបប្រទះចំពោះមនុស្សគ្រប់វ័យទាំងអស់ ជាពិសេសកើតឡើងកាន់តែញឹកញាប់ទៅលើមនុស្សពេញវ័យ និងប្រែជាថយចុះទៅវិញនៅពេលវ័យកាន់តែចាស់។ ថ្វីត្បិតការឈឺក្បាលមិនបង្កឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាព ប៉ុន្តែវាពិតជារំខានដល់ការងារ ក៏ដូចជាការរស់នៅប្រចាំថ្ងៃរបស់អ្នកខ្លាំងណាស់។ ដូច្នេះ អ្នកគួរស្វែងរកការព្យាបាលមួយដ៏សមស្របជាមួយគ្រូពេទ្យជំនាញ ជាជាងការប្រើប្រាស់ថ្នាំដោយខ្លួនឯងដែលជាហេតុបង្កឲ្យបញ្ហាកាន់តែធ្ងន់ធ្ងរ។ សំណួរ៖ ខ្ញុំបាទអាយុ២១ឆ្នាំ ភេទប្រុស កម្ពស់១ម៉ែត្រ៦០ ទម្ងន់៥៤គីឡូក្រាម មុខរបរជានិស្សិត។ យូរៗម្តងខ្ញុំមានរោគសញ្ញាឈឺក្បាល និងថប់ដង្ហើម ហើយធ្លាប់ទទួលបានការព្យាបាលដោយប្រើប្រាស់ថ្នាំប៉ាណាដុល ឬប្រូខូល ប៉ុន្តែមិនមានប្រើថ្នាំប្រចាំកាយអ្វីទេ។ ខ្ញុំចង់សួរថា តើហេតុអ្វី មនុស្សត្រូវតែឈឺក្បាល? តើការឈឺក្បាលនេះ អាចព្យាបាលឲ្យជាដាច់បានទេ? ចម្លើយ៖ ការឈឺក្បាលចែកចេញជាពីរ ការឈឺក្បាលដោយអារម្មណ៍ និងការឈឺលើប្រព័ន្ធប្រសាទខួរក្បាល។ គ្មាននរណាម្នាក់ដែលមិនធ្លាប់ឆ្លងកាត់ការឈឺក្បាលនោះទេ។ ការឈឺចាប់ជាការផ្តល់ព័ត៌មានតាមរយៈកន្លែងផ្សេងៗមកឲ្យខួរក្បាល ដែលហៅថាមណ្ឌលប្រសាទកណ្តាល ដែលជាអ្នកបកប្រែការឈឺចាប់ ហេតុនេះបានជាពេលយើងគេងលក់ ឬប្រើថ្នាំសន្តំ នោះការឈឺចាប់ គឺលែងមាន។ អារម្មណ៍ឈឺក្បាលមានការព្យាបាលសាមញ្ញដោយគ្រាន់តែលុបបំបាត់មូលហេតុដែលធ្វើឲ្យឈឺក្បាលណាមួយ។ មុខរបរជានិស្សិតតែងតែមានការឈឺក្បាលដោយសារតែមានភាពរវល់នឹងការសិក្សា។ ការហាត់ប្រាណ សម្រាកឲ្យបានគ្រប់គ្រាន់ និងញ៉ាំអាហារឲ្យបានទៀងទាត់ ស្តាប់ចម្រៀងបន្ធូរភាពតានតឹង ឬពេលក្រោក​ពីគេងអាចញ៉ាំទឹកមួយកែវយឺតៗ ដាក់ដៃលើកញ្ចឹង​ក ងាកកយឺតៗ២ទៅ៥នាទីដោយខ្លួនឯង ក៏អាចមានភាពធូរស្រាលបានខ្លះដែរ។ ការញ៉ាំថ្នាំដែលមិនមានវេជ្ជបញ្ជាត្រឹមត្រូវ ថ្នាំបំបាត់ការឈឺចាប់ អាចបង្កឲ្យកាន់តែឈឺខ្លាំងថែមទៀត។ បកស្រាយដោយ៖ សាស្ត្រាចារ្យ វេជ្ជបណ្ឌិត ជុំ ណាវុធ ឯកទេសប្រព័ន្ធសរសៃប្រសាទ សរសៃឈាមខួរក្បាល និងជានាយកផ្នែកសរសៃប្រសាទខួរក្បាល នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ កាន់តែខិតមកដល់ហើយ តើអ្នកទាំងអស់គ្នាបានរៀបគម្រោងទៅដើរកំសាន្តជាមួយគ្រួសារ មិត្តភក្តិ​ ឬមនុស្សជាទីស្រឡាញ់ហើយឬនៅ? ជាធម្មតា ទាំងយើងទាំងគេ​ តែងជួយម៉ាក់ប៉ារៀបចំចម្អិនម្ហូបនៅផ្ទះទុក ព្រោះតម្លៃម្ហូបអាហារអំឡុងពេលបុណ្យទានតែងតែឡើងថ្លៃខ្ពស់ តាមមាត់អ្នកលក់មួយចំនួន បើទោះបីជាមានការហាមឃាត់ក៏ដោយ។យ៉ាងណាមិញអ្នកដែលមានលទ្ធភាពក៏ទៅញំុាក្រៅ​តាមហាង ឬរមណីយដ្ឋាននានា។ ចំណែកខ្ញំវិញទៅញាំក្រៅដែរព្រោះថាខ្ជិលលាងចាន និងលើកមុនញំុាហើយ អត់បានលាងទុកត្រាំចោលឡើងកន្លះខែ [សង្ឃឹមថាអ្នកទាំងអស់គ្នាមិនខ្ចិលដូចខ្ញំុទេណា៎!]។   ចុះអ្នកដែលមិនមានគម្រោងដើរលេងវិញ យ៉ាងមិចហើយ? មានតែជម្រើសគេងផ្ទះស្អាតមែនអត់?បុណ្យខាងមុខនេះបូកបន្ថែមថ្ងៃសៅរិ៍និងអាទិត្យ ឈប់សរុបគឺប្រាំថ្ងៃឯណោះ ប៉ុន្តែអាណិតណាស់ចំពោះនិស្សិតដែលត្រូវនៅផ្ទះធ្វើបញ្ចប់កិច្ចការគ្រូដាក់អោយ និងជាពិសេសនិស្សិតពេទ្យដែលគេចាត់តាំងអោយទៅយាមនៅពេទ្យ នៅពេលអ្នកផ្សេងគេទៅដើរលេងសប្បាយអស់។   កុំតូចចិត្តអី និស្សិតពេទ្យដែលចូលចិត្តមើលរឿងភាគអាចមើល The Good Doctor, Gray's Anatomy, Chicago Med ជាដើម ដើម្បីកំដរអារម្មណ៍ពេលកំពុងយាមនៅពេទ្យបាន ហើយជាមួយគ្នានេះក៏អាចរៀននិងយល់ពីស្ថានភាពជាក់ស្តែង ថែមទាំងស្គាល់ពីជំងឺដែលកើតឡើងថ្មីៗក្នុងមន្ទីរពេទ្យតាមរយៈសាច់រឿងដែលជាប្រភេទរឿងបែបវិនាដកម្មលាយឡំជាមួយចំណេះដឹងផ្នែកវិទ្យាសាស្ត្រ-វេជ្ជសាស្ត្រផងដែរ ដែលអាចជាប្រយោជន៍ សម្រាប់ធ្វើ clinical case study និង assignment គ្រូដាក់អោយធ្វើជាដើម។   និស្សិតដែលគ្មាន assignment ត្រូវធ្វើហើយអផ្សុកចង់ធ្វើដំណើរជិតតែមិនចង់ប្រើប្រាស់យានជំនិះផ្ទាល់ខ្លួនអាចជិះកង់បីឥណ្ឌាបានដែលមានការបញ្ចុះតម្លៃរហូតដល់ 50% ពិសេសសម្រាប់ថ្ងៃបុណ្យអុំទូកទាំងបីថ្ងៃតែម្តង។ បើចង់មើលកុននៅផ្សារទំនើបក៏មានការផ្តល់ជូនពិសេសក្នុងពេលបុណ្យជាតិយើងនេះដែរ។ នៅក្នុងក្រុងស្ងាត់អញ្ចឹង និស្សិតដែលមានassignment ត្រូវបញ្ចប់ប្រាកដជាសប្បាយចិត្តហើយព្រោះគ្មានអ្នករំខាន។   យ៉ាងណាមិញ តើមានដឹងទេថាគេនឹងចែកស្រោមអនាម័យមិនគិតថ្លៃក្នុងថ្ងៃបុណ្យអុំទូក? ពីមុនខ្ញុំឆ្ងល់ថាហេតុអ្វីគែចែកចំថ្ងៃបុណ្យនេះ ឥឡូវដឹងហើយគឺអាកាសធាតុប៉ុន្មានថ្ងៃនេះរាងត្រជាក់គេចែកទុកការពារភ្លៀងពេលព្រឹក រសៀលនិងយប់។ គោលបំណងគឺអោយយើងមានការប្រុងប្រយ័ត្ន ដូចឃ្លាមួយថា «ការពារប្រសើរជាងព្យាបាល»។   ជាចុងក្រោយសូមជូនពរអ្នកទាំងអស់គ្នាធ្វើដំណើរអោយមានសុវត្ថិភាព និងកុំភ្លេចពាក់មួកការពារចំពោះអ្នកជិះម៉ូតូ ហើយសូមដើរលេងអោយសប្បាយនាថ្ងៃបុណ្យជាតិខាងមុខនេះ។

ចែករំលែក

ចំពោះនិស្សិតវេជ្ជសាស្ត្រ ពិតជាសំណួរសំខាន់ និងត្រូវ​ចំណាយពេលយូរបន្តិចដើម្បីឆ្លើយនូវសំណួរនេះ។ ហេតុនេះ ហើយនាថ្ងៃទី ១៧ ខែវិច្ឆិកានេះ ក្រុមការងារ ហេលស៍ថាម ប្រូ បានបង្កើត កម្មវិធី Medicine Talk ក្រោមចំណងជើងថា “និយាយជាមួយសិស្សច្បង ពីដំណើរជីវិតជានិស្សិតវេជ្ជសាស្ត្រឯកទេស” កម្មវិធី​ Medicine Talk បង្កើតឡើងក្នុងគោលបំណងធំ​ចំនួន ២៖ ការជួយតម្រង់ទិសដល់សិស្សប្អូន អាចតៀមខ្លួនដើម្បីជ្រើសរើសឯកទេសមួយ និងសាងទំនាក់ទំនងរវាងសិស្សច្បង និងសិស្សប្អូនក្នុងផ្នែកវេជ្ជសាស្ត្រ។ ​គួរបញ្ជាក់ផងដែរថា កម្មវិធី Medicine Talk ប្រព្រឹត្តិទៅ នៅសាកលវិទ្យាល័យ​ ពុទ្ធិសាស្រ្ត ពេញមួយព្រឹកចាប់ពី ម៉ោង ៨ព្រឹក ដល់ម៉ោង១២រសៀល ដោយមានការសហការឧបត្ថម្ភពីផលិតផល Coxil និងមានការចូលរួមពីសំណាក់និស្សិតវេជ្ជសាស្រ្ត ចំនួនប្រមាណ៦០​នាក់ ដែលមកពីគ្រឹះស្ថានសិក្សាផ្សេងៗដូចជា សាកលវិទ្យាល័យ​ ពុទ្ធិសាស្រ្ត​ សាកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាល សាកលវិទ្យាល័យ អន្តរជាតិ និងវិទ្យាស្ថាន វិទ្យាសាស្ត្រសុខាភិបាល ខ.ភ.ម ជាដើម។  Medicinie Talk ប្រព្រឹត្តិទៅយ៉ាងរលូនក្រោមសកម្មភាព ចំនួន២សំខាន់ៗ៖ ១. ការចែករំលែកបទពិសោធន៍ពីសិស្សច្បងចំនួន១០​រូប ដែលមានឯកទេសផ្សេងៗគ្នា ទាក់ទងនឹងចំណុចសំខាន់ៗមួយចំនួនដើម្បីយកពិចារណា ក្នុងការសម្រេចចិត្តជ្រើសរើសឯកទេសមួយដែលសាកសមនឹងខ្លួនឯងពិតប្រាកដ​ ការត្រៀមខ្លួនដើម្បីប្រលងជាប់ឯកទេស​នោះ។ ២.​​ ការជួបពិភាក្សាផ្ទាល់ជាមួយសិស្សច្បង ដែល​សិស្សប្អូនមានឱកាស​សាកសួរបន្ថែមលើឯកទេសដែលស្ថិតក្នុងក្តីស្រមៃរបស់ពួកគេ ជាពិសេសលើចំណុចគួរធ្វើ និងមិនគួរធ្វើអំឡុងពេលជានិស្សិតឯកទេស។ សិស្សច្បងបានចែករំលែកបទពិសោធន៍ល្អៗជាច្រើន និងបន្សល់ទុកនូវសំនួរមួយចំនួនដើម្បីឲ្យសិស្សប្អូនយកទៅពិចារណា៖ “តើជីវិតបែបណា ដែលយើងបានទៅ​ថ្ងៃអនាគត?” “តើការងារប្រភេទណា ដែលយើងចង់ធ្វើ?”។ នៅមានចំណុចសំខាន់ៗជាច្រើនទៀត ចំពោះអ្នកមិនបានចូលរួមកម្មវិធី Medicine Talk​ លើកនេះ អាចរងចាំមើលវីដេអូសង្ខេបអំពីកម្មវិធីបន្ថែមទៀត ក្នុងទំព័រហេ្វសបុករបស់ Healthtime Pro។​ ដើម្បីទទួលបានព័ត៌មានបន្ថែម សម្រាប់វគ្គសិក្សាដែលនឹងប្រព្រឹត្តទៅ នាពេលខាងមុខទៀត សូមតាមដានក្នុង Healthtime Pro អូ!!! វីដេអូខាងក្រោមនេះ ជាចំណាប់អារម្មណ៍និស្សិតចំពោះកម្មវិធី Medicine Talk តោះស្តាប់ពួកគាត់ទាំងអស់គ្នា... ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

សុខភាពរបស់ស្ត្រីក្រោយពេលសម្រាលអាចនឹងមានសភាពចុះខ្សោយទាមទារឲ្យមានការគិតគូរឲ្យបានដិតដល់មុនពេលស្រ្តីអាចទទួលយកការព្យាបាលពីបញ្ហាសុខភាពណាមួយផ្សេងទៀតដែលអ្នកអាននឹងអាចស្វែងយល់បានតាមរយៈករណីខាងក្រោម។ សំណួរ៖ នាងខ្ញុំអាយុ៣២ឆ្នាំ ទម្ងន់៥១គីឡូក្រាម កម្ពស់១ម៉ែត្រ៥៨ ជាស្រ្តីមេផ្ទះ។ ខ្ញុំបានសម្រាលកូនជាងមួយអាទិត្យហើយ។ ប៉ុន្មានថ្ងៃនេះ ខ្ញុំហាក់ដូចជាមានអារម្មណ៍ថាឈឺធ្មេញថ្គាមម្ខាង ដែលធ្លាប់មានបញ្ហាដង្កូវស៊ីពីមុនមក។ នាងខ្ញុំចង់សួរបញ្ជាក់ថា តើក្រោយសម្រាលរយៈពេលប៉ុន្មាន ទើបខ្ញុំអាចធ្វើធ្មេញបាន? ចម្លើយ៖ សូមបញ្ជាក់ថា មិនមានផលប៉ះពាល់ណាមួយទាក់ទងនឹងការព្យាបាលធ្មេញ ទៅនឹងរយៈពេលដែលប្អូនទើបនឹងសម្រាលកូនហើយនោះទេ។ ប៉ុន្តែ មានចំណុចមួយដែលប្អូនគួរយកចិត្តទុកដាក់ គឺថ្នាំលេបក្រោយពេលព្យាបាលធ្មេញ ដោយហេតុថា មានប្រភេទថ្នាំមួយចំនួនអាចចេញតាមទឹកដោះ និងទៅដល់ទារកបាន ពេលបំបៅ។ បកស្រាយដោយ៖ ទន្តបណ្ឌិត ចៅ ស៊ីវកាយ នៃមន្ទីរពេទ្យទន្តសាស្ត្រ រំចង់ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក

ទោះបីគ្រឿងស្រវឹងមានកម្រិតត្រឹមត្រូវក្នុងការទទួលទានយ៉ាងណាក៏ដោយ គ្រោះថ្នាក់នៅតែអាចមានតាមរូបភាពផ្សេងៗ ពិសេសកើតមានចំពោះស្ត្រី… ជាទូទៅ ស្ត្រីនឹងមានកំហាប់ជាតិអាល់កុលក្នុងឈាមខ្ពស់ជាងបុរស ដោយហេតុថា រាងកាយស្ត្រីផ្ទុកជាតិខ្លាញ់ច្រើនជាង និងជាតិទឹកតិចជាងរាងកាយបុរស ហើយស្ត្រីតែងមានទម្ងន់ខ្លួន (មាឌ)តូចជាងបុរស។   ស្ត្រីអាចប្រឈមនឹងផលរំខានច្រើនរួមមាន៖ • ងាយខូចខាតថ្លើម និងទទួលរងផលប៉ះពាល់សុខភាពដទៃទៀតជាងបុរស • ការកើតមហារីកសុដន់ និងរោគស្ត្រី • ការស្រាវជ្រាវខ្លះបានបង្ហាញថា ប្រតិកម្មរបស់ស្ត្រីទៅនឹងគ្រឿងស្រវឹង ប្រែប្រួលទៅតាមវដ្តរដូវរបស់ស្ត្រី ដោយសារកម្រិតអ័រម៉ូនខុសគ្នា • ស្ត្រីដែលប្រើប្រាស់ថ្នាំពន្យារកំណើតអាចត្រូវការពេលវេលា ដើម្បីបញ្ចេញជាតិអាល់កុលពីរាងកាយ វែងជាងស្ត្រីដែលមិនប្រើប្រាស់ថ្នាំពន្យារកំណើត។ ករណីស្ត្រីមានផ្ទៃពោះ និងបំបៅដោះកូន • ជាតិអាល់កុលដែលស្ត្រីមានផ្ទៃពោះទទួលទានឆ្លងកាត់សុកទៅដល់ទារក ដូចនេះការទទួលទានគ្រឿងស្រវឹងពេលមានផ្ទៃពោះ អាចបណ្តាលឲ្យមានបញ្ហាដូចជា ធ្លាក់ឈាម រលូតកូន ឬកូនកើតមិនគ្រប់ខែ • មានភស្តុតាងបង្ហាញថា បើស្ត្រីមានផ្ទៃពោះទទួលទានគ្រឿងស្រវឹង ២ ឬ៣ ស្តង់ដា ក្នុង១ថ្ងៃ  អាចប៉ះពាល់ដល់ទារក និងធ្វើឲ្យទារកលូតលាស់យឺត  ពិការផ្នែករាងកាយ និងបញ្ញា • ទារកដែលកើតពីម្តាយដែលញៀនគ្រឿងស្រវឹង អាចមានអាការៈញៀនក្រោយពេលកើត និងមានចង្កោមរោគសញ្ញាស្លាប់ដោយគ្រឿងស្រវឹង        • ទារកដែលមានចង្កោមរោគសញ្ញានេះ អាចមានមុខមាត់មិនប្រក្រតី • អង្គការសុខភាពពិភពលោកបានផ្តល់ដំបូន្មានថា គ្មានការទទួលទានគ្រឿងស្រវឹងដែលមានសុវត្ថិភាពក្នុងអំឡុងពេលមានផ្ទៃពោះទេ។     ដើម្បីមានសុវត្ថិភាព ស្ត្រីមានផ្ទៃពោះមិនត្រូវទទួលទានគ្រឿងស្រវឹងទាល់តែសោះ និងត្រូវពិគ្រោះជាមួយមន្ត្រីសុខាភិបាលជាមុន បើអ្នកចង់ប្រើប្រាស់នូវសារធាតុណាមួយនៅពេលអ្នកមានផ្ទៃពោះ ឬអំឡុងពេលបំបៅដោះកូន ដូចជាគ្រឿងស្រវឹង និងថ្នាំពេទ្យមួយចំនួន។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត ឡាក់ ឡេង នាយករងនៃមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

ចែករំលែក

  ជាមួយនឹងបច្ចេកវិទ្យាថ្មីក្នុងសតវត្សនេះ កាន់តែមានការរីកចម្រើនខ្លាំងទៅមុខ ដោយក្រុមអ្នកវិទ្យាសាស្រ្ត និងក្រុមវិស្វកម្មបានផលិត 3D   Printingជាច្រើនរួមមាន រូបចម្លាក់ គ្រឿងមេកានិក និងឧបករណ៍សិប្បនិម្មិតផ្សេងៗ។ ជាក់ស្តែងកាលពីប៉ុន្មានខែមុន ក៏មានការបង្កើតកញ្ចក់ភ្នែកសិប្បនិម្មិតលើកដំបូងតាមលក្ខណៈ 3D Printing នេះផងដែរ។ មួយរយៈចុងក្រោយនេះក្រុមអ្នកវិទ្យាសាស្ត្រនៃសាកលវិទ្យាល័យ Utah បានបង្កើតវិធីសា្រស្តថ្មីមួយទៀតក្នុងការផលិតកោសិកា 3D Printing ដើម្បីបង្កើតជាលិកាសរសៃពួររបស់មនុស្ស ដែលជាកត្តាសំខាន់ក្នុងការជួយអ្នកជំងឺមានបញ្ហាខូចសរសៃពួរឬដាច់សរសៃពួរ។ ដោយវិធីសា្រស្តថ្មីនេះ ជាលិកាសរសៃពួរ 3D Print អាចដាក់ជំនួសសរសៃពួរដែលមានបញ្ហាបាន។ សាស្ត្រាចារ្យ​ Robby Bowles នៃសាកលវិទ្យាល័យ Utah ផ្នែកជីវវេជ្ជសាស្ត្របានលើកឡើងថាគំហើញថ្មីនេះអាចជួយដល់អ្នកជំងឺឲ្យទទួលបានការព្យាបាលដោយផ្លាស់ប្តូរសរសៃពួរយ៉ាងជោគជ័យ និងមិនពឹងពាក់ជំនួយពីតំបន់ផ្សេងៗ ក្នុងរាងកាយមនុស្សថែមទៀតផង។ យ៉ាងណាមិញ ការសិក្សាស្រាវជ្រាវនេះ ធ្វើឡើងអស់ពេល ២ឆ្នាំ តាមរយៈការយក stem cells ពីកោសិកាខ្លាញ់របស់អ្នកជំងឺទៅ print នៅលើស្រទាប់ hydrogel ដើម្បីផលិតបានជាសរសៃពួរ ដោយដាក់បណ្តុះក្នុង in vitro ។ ការផលិតសរសៃពួរជាលក្ខណៈ 3D Printing មានភាពពិបាក និងស្មុគស្មាញ ព្រោះសរសៃពួរត្រូវការផ្សំនឹងកោសិកាផ្សេងៗទៀត ដើម្បីអាចភ្ជាប់ជាមួយឆ្អឹងមនុស្សបាន។ សាស្ត្រាចារ្យ Robby Bowles នៃសាកលវិទ្យាល័យ Utah ផ្នែកជីវវេជ្ជសាស្ត្រ បានលើកម្តងទៀតថា វិធីសាស្ត្រនេះត្រូវបានត្រួតពិនិត្យយ៉ាងច្បាស់លាស់ ដោយហេតុថា ការផលិតមានដំណាក់កាលផ្សេងៗ ហើយតម្រូវឲ្យត្រូវតាមប្រភេទកោសិកាដែលចង់បាន។ ទោះបីការផ្លាស់ប្តូរសរីរាង្គ (transplantation) មានការពេញនិយមយ៉ាងណាក៏ដោយ ការយកសរីរាង្គពីអ្នកស្លាប់មកផ្លាស់ប្តូរឲ្យអ្នកជំងឺ ពិតជាពុំទទួលបានគុណភាពល្អនោះទេ។ រីឯបន្ទះឆ្អឹងកងខ្នងវិញ មានភាពស្មុគស្មាញក្នុងការយកពីអ្នកបរិច្ចាគសម្រាប់ផ្លាស់ប្តូរឲ្យអ្នកជំងឺ ដែលវាហាក់ផ្ទុយពីវិធីសាស្ត្រ 3D Printing។ អ្នកជំនាញផ្នែកឆ្អឹង និងសាច់ដុំ សាស្ត្រាចារ្យ Robby Bowles បានបញ្ជាក់បន្ថែមថាបច្ចេកវិទ្យាថ្មីនេះកំពុងផលិតសរសៃពួរ និងបន្ទះឆ្អឹងកងខ្នង ហើយក៏នឹងឈានទៅផលិតសរីរាង្គទាំងឡាយក្នុងខ្លួនមនុស្សនាពេលអនាគតដ៏ខ្លី… ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក
Top