Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

អ្វីគួរដឹង? ជាទូទៅ ជំងឺរលាកប្រហោងឆ្អឹង (Sinusite)កើតមាននូវតំបន់ maxillaires (ឆ្អឹងថ្ពាល់សងខាងច្រមុះ) ឬតំបន់ frontal (ប្រហោងឆ្អឹងថ្ងាសខាងលើ)ដែលមានភាពកម្រ។ រោគសញ្ញានៃជំងឺរលាកឆ្អឹងថ្ពាល់សងខាងច្រមុះមានដូចជា៖ •    មានអាការៈឈឺតែម្ខាង ឬនៅសងខាងក្រោមភ្នែក ស្តែងចេញជាការឈឺចាប់ធ្ងន់ៗ ជាពិសេសនៅពេលដើរ។  ក្នុងករណី គេងផ្អៀងនៅកន្លែងឈឺ នោះការឈឺចាប់កាន់តែខ្លាំង។ •    មានការបញ្ចេញសម្បោរ ហូរចេញដោយខ្លួនឯង  និងមានពណ៌លឿងដែលជាខ្ទុះនៅក្នុងប្រហោងឆ្អឹង។ វាមានការឈឺចាប់ខ្លាំងនៅពេលព្រឹក និងឡើងតឹងនៃតំបន់ខ្ទុះនៅពេលយប់។ ការធ្វើរោគវិនិច្ឆ័យសំខាន់នៃជំងឺ៖ •    អាចជាបច្ចេកទេសការថតដោយ Radiography ឬការប្រើប្រាស់ CT Scan ថតនៅលើផ្ទៃមុខ •    ការពិនិត្យមើលប្រហោងឆ្អឹងច្រមុះតាមរយៈ Fibroscopy ។ អ្វីគួរផ្តល់ឲ្យ ប្រសិនបើសង្ស័យស្ថានភាពជំងឺជាប់ទាក់ទងនឹងជំងឺរលាកប្រហោងឆ្អឹង អ្នកត្រូវ៖ បញ្ជូនអ្នកជំងឺទៅជួបការប្រឹក្សាជាមួយវេជ្ជបណ្ឌិតទូទៅ ឬគ្រូពេទ្យជំនាញផ្នែកត្រចៀក ច្រមុះ បំពង់កអ្នកក៏អាចផ្តល់យោបល់បន្ថែមទៀតដូចជា៖ •    លាងច្រមុះ ឬអាចប្រើប្រាស់ឱសថ Balsofumine  ឬ Balsolèn ដោយលាយវាចំនួនមួយស្លាបព្រាកាហ្វេជាមួយទឹកក្តៅឧណ្ហៗ រួចធ្វើការឆ្ពង់ (អាចឆ្ពង់ ៣ដងក្នុងមួយថ្ងៃ)។ •    បំបាត់អាការៈតឹងច្រមុះ សម្រាប់តែរយៈពេលខ្លីជាមួយឱសថ៖ ពពួក Pseudoéphédrine (Sudafed) ដោយប្រើម្តង ១ គ្រាប់ ឬ ២ ស្លាបព្រាកាហ្វេនៃឱសថទឹក បីដងក្នុងមួយថ្ងៃ ឬប្រើប្រាស់ពពួកឱសថ Phénylpropanolamineភ្ជាប់ជាមួយឱសថ Anti-histaminique  និងParacétamol ដែលមានឈ្មោះដូចជា Actifed (Warner-Lambert),  Humex gélules ឬ Rinutan   ដែលអាចប្រើបាន ២គ្រាប់ក្នុងមួយថ្ងៃ។ •    បំបាត់ការឈឺចាប់ជាមួយឱសថពពួក Antalgiques។ បម្រុងប្រយ័ត្ន •    ឱសថ Balsofumine  និង Balsolèn អាចប្រើបានចំពោះតែមនុស្សពេញវ័យ និងកុមារអាយុលើសពី ១២ឆ្នាំឡើងទៅ។ •    ពពួកឱសថបំបាត់អាការៈតឹងច្រមុះ(Vasoconstricteurs) មិនត្រូវបានឲ្យប្រើប្រាស់សម្រាប់អ្នកមានជំងឺសរសៃឈាមបេះដូង អ្នកជំងឺលើសសម្ពាធឈាម •    ឱសថ Anti-histaminique អាចធ្វើឲ្យមានអាការៈធីងធោង ដូច្នេះត្រូវមានការប្រុងប្រយ័ត្ន •    ចៀសវាងប្រើប្រាស់សារធាតុអាល់កុលអំឡុងពេលព្យាបាល។   ប្រភពយោង៖ Le vademecum de la Médication officinale ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ការឡើងកម្តៅនៅអំឡុងពេលមានផ្ទៃពោះ គឺជាសញ្ញាដែលគួរឲ្យបារម្ភមួយ ដោយសារវាអាចទាក់ទងនឹងមូលហេតុមួយចំនួនដែលទាមទារឲ្យមានការព្យាបាលជាបន្ទាន់ ស្របពេលដែលមូលហេតុមួយចំនួនផ្សេងទៀតអាចមិនសូវចោទជាបញ្ហាឡើយ។ ដូចនេះ ការពិនិត្យឲ្យបានច្បាស់លាស់ជាមួយវេជ្ជបណ្ឌិតជំនាញ គឺជារឿងចាំបាច់នៅអំឡុងពេលនេះ។  សំណួរ៖ ខ្ញុំមានអាយុ ២៨ឆ្នាំ កម្ពស់ ១ម៉ែត្រ៥៥ ទម្ងន់ ៦០គីឡូក្រាម ជាបុគ្គលិកក្រុមហ៊ុន សព្វថ្ងៃខ្ញុំមានផ្ទៃពោះ ៣ ខែហើយ។ ប៉ុន្មានថ្ងៃនេះ ផ្ចិតរបស់ខ្ញុំឡើងក្តៅ ហើយរាងកាយក៏ឧស្សាហ៍ឡើងកម្តៅញឹកញាប់។ តើវាបណ្តាលមកពីមូលហេតុអ្វីខ្លះ? តើវាអាចប៉ះពាល់ដល់ខ្ញុំ និងកូនក្នុងផ្ទៃខ្ញុំដែរឬទេ? ចម្លើយ៖ ជាដំបូង អ្នកត្រូវស្វែងយល់ជាមុន ថាសីតុណ្ហភាពក្នុងកម្រិតប៉ុន្មានដែលអាចចាត់ទុកបានថាជាអាការៈក្តៅខ្លួន។ សម្រាប់មនុស្សពេញវ័យ ជាទូទៅ សីតុណ្ហភាពដែលត្រូវបានវាស់ដោយសម្ភារៈវាស់កម្តៅនៅក្នុងមាត់ឃើញថាលើសពី៣៨,៣ ដឺក្រេសេ ទើបអាចចាត់ទុកបានថាជាសញ្ញាក្តៅខ្លួន។ ម្យ៉ាងទៀត ប្រសិនបើអាការៈក្តៅខ្លួន នេះមិនបាត់ទៅវិញក្នុងរយៈពេលពី ២៤ ទៅ ៣៦ម៉ោងទេនោះ អ្នកគួរធ្វើការណាត់ជួបជាមួយនឹងវេជ្ជបណ្ឌិត ដើម្បីពិនិត្យរកមើលមូលហេតុឲ្យបានច្បាស់លាស់។ ករណីដែលចាំបាច់ អ្នកអាចនឹងត្រូវចាប់ផ្តើមទទួលយកការព្យាបាលឲ្យបានឆាប់រហ័ស។ ដោយឡែក អ្នកគួរទៅជួបវេជ្ជបណ្ឌិតផងដែរប្រសិនបើអ្នកមានអាការៈរួមផ្សំមួយចំនួនដែលកើតមានស្របពេលក្តៅខ្លួនរួមមានដូចជា ការឈឺចាប់នៅតំបន់ពោះ ចង្អោរ ការកន្ត្រាក់ ឬឡើងកន្ទួល លើស្បែកជាដើម។ គួរបញ្ជាក់ថា អាការៈក្តៅ ខ្លួនអាចជាសញ្ញានៃជំងឺណាមួយ។ ដើម្បីកាត់បន្ថយអត្រាកើតឡើងនៃអាការៈក្តៅខ្លួននេះឲ្យនៅកម្រិតទាបបំផុត អ្នកអាចអនុវត្តទៅតាមគន្លឹះខ្លះៗរួមទាំងការលាងសម្អាតដៃឲ្យបានញឹកញាប់ និងចៀសវាងការប៉ះពាល់ជាមួយនឹងអ្នកដែលកំពុងមានជំងឺ។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត Anna Roslyakova ឯកទេសផ្នែកសម្ភព និងរោគស្ត្រីនៃ Anna Women and Baby’s Center ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

Pilates  សំដៅលើលំហាត់ប្រាណដែលត្រូវបានហាត់ ដោយគេងលើផ្ទៃរាបស្មើ សន្ធឹង និងពន្លាតសាច់ដុំ ដើម្បីបង្កើនភាពរហ័សរហួន និងលំនឹងដងខ្លួន។ បច្ចុប្បន្ននេះ Pilates ត្រូវបានគេស្គាល់ពាសពេញពិភពលោក និងត្រូវបានចាត់ទុកជាជម្រើសលំហាត់ប្រាណដ៏ពេញនិយមសម្រាប់មនុស្សរាប់លាននាក់។ នេះដោយសារគុណប្រយោជន៍សំខាន់ដែលមនុស្សមួយចំនួនប្រហែលមិនធ្លាប់បានដឹងខាងក្រោម៖ អាចហាត់បានគ្រប់គ្នា និងគ្រប់ទីកន្លែង លំហាត់ប្រាណនេះមានលក្ខណ:ទន់ភ្លន់ និងសន្សឹមៗ ដែលសមស្របចំពោះមនុស្សគ្រប់វ័យ និងគ្រប់កម្រិតទាំងអស់ មិនថាក្មេង ឬចាស់  អ្នកចាប់ផ្តើមធ្វើកីឡាដំបូង ឬអត្តពលិក អ្នកជំងឺសម្រាកលើគ្រែយូរ ឬអ្នកឈឺសន្លាក់ ស្ត្រីមានផ្ទៃពោះ ឬក្រោយសម្រាលកូននោះទេ។ លើសពីនេះទៀត ការជ្រើសរើសទីតាំងហាត់ប្រាណ ក៏មានលក្ខណៈងាយស្រួលដែរ។ អ្នកអាចហាត់បាននៅផ្ទះ នៅក្នុងថ្នាក់ ឬនៅកន្លែងហាត់ប្រាណ ប៉ុន្តែអ្វីដែលសំខាន់នោះ អ្នកគ្រាន់តែមានកន្ទេលហាត់ប្រាណមួយ ជាមួយឌីវីឌីនៃក្បាច់ហាត់ប្រាណ ឬមានគ្រូបង្វឹកម្នាក់ ដើម្បីណែនាំពីវិធីសាស្ត្រហាត់ប្រាណដែលត្រឹមត្រូវ ក៏ដូចជាក្បាច់ហាត់ប្រាណដែលសមស្របចំពោះអ្នកតែប៉ុណ្ណោះ។ ធ្វើឲ្យអ្នកមានរូបរាងស្អាត និងឥរិយាបថល្អ ប្រសិនបើអ្នកកំពុងស្វែងរកលំហាត់ប្រាណដែលធ្វើឲ្យអ្នកមានរាងស្អាត ក្បាលពោះអស់ខ្លាញ់ហើយប្រែមកជារាបស្មើ និងមានសាច់ដុំតិចៗវិញនោះ Pilates នឹងអាចជាជម្រើសទី១របស់អ្នក។ ក្បាច់ភាគច្រើននៃលំហាត់ប្រាណនេះបានផ្តោតសំខាន់ទៅលើសាច់ដុំពោះ  ដោយធ្វើយ៉ាងណាឲ្យសាច់ដុំរាក់ និងជ្រៅទាំងអស់អាចធ្វើចលនាបានត្រឹមត្រូវ និងស៊ីចង្វាក់គ្នា។ មិនតែប៉ុណ្ណោះ សាច់ដុំនៅផ្នែកផ្សេងទៀតសូម្បីតែកែងជើង បាតជើងផងនោះ ក៏ត្រូវហាត់ដោយមានតុល្យភាពផងដែរ។  ទាំងអស់នេះអាចឲ្យអ្នកទទួលបានឥរិយាបថ និងរូបរាងមួយដែលសមរម្យ។ បង្កើនចលនាបត់បែននៃរាងកាយ ផ្ទុយពីលំហាត់ប្រាណផ្សេងៗទៀត Pilates ជួយលាតសន្ធឹងសាច់ដុំ បង្ហាប់សាច់ដុំ និងធ្វើឲ្យសាច់ដុំកាន់តែមានភាពយឺត ពិសេសធ្វើឲ្យចលនាសន្លាក់របស់អ្នកកាន់តែប្រសើរ។ នៅពេលដែល​រាងកាយរបស់អ្នកមានតុល្យភាពនៃភាពរឹងមាំ និង​ភាពបត់បែននៃចលនាសាច់ដុំ និងសន្លាក់បានល្អ​ហើយនោះ អ្នកនឹងមិនសូវប្រឈមនឹងរបួស ការ​ប៉ះទង្គិចផ្សេងៗដែលកើតចេញពីសកម្មភាព ឬឥរិ​យាបថប្រចាំថ្ងៃរបស់អ្នកបាន។ ជួយកាត់បន្ថយស្ត្រេស Pilates នឹងបង្រៀនអ្នកអំពីវិធីគ្រប់គ្រងលើដំណកដង្ហើម កាយវិការសណ្តូកខ្លួន វិធីពន្លាសាច់ដុំឲ្យបានត្រឹមត្រូវ ការផ្ចង់ស្មារតី និងការធ្វើចលនាបត់បែនដោយសន្សឹមៗ។ ការអនុវត្តទាំងកាយវិការ និងវិធីគ្រប់គ្រងដង្ហើមបែបនេះ ពិតជាមានប្រសិទ្ធភាពណាស់ចំពោះកាត់បន្ថយស្ត្រេស។ ជាពិសេសបច្ចេកទេសដែលអ្នកបានរៀនក្នុងថ្នាក់ហ្វឹកហ្វាត់ អាចនឹងត្រូវយកមកអនុវត្តក្នុងស្ថានភាពជីវិតផ្សេងៗ ដើម្បីធ្វើឲ្យចិត្តរបស់អ្នកស្ងប់ និងស្រស់ស្រាយផងដែរ។ បង្កើនការចងចាំ និងភាពឆ្លាតវៃ ការសិក្សាថ្មីៗជាច្រើនបានបង្ហាញថា ការធ្វើលំហាត់ប្រាណត្រឹមត្រូវជួយធ្វើឲ្យប្រសិទ្ធភាពនៃការ បង្កើតកោសិកាខួរក្បាល ក៏ដូចជាការការពារកោសិកាដែលមានស្រាប់ឲ្យដំណើរការកាន់តែប្រសើរឡើង។ ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Illinois នៅ Urbana-Champaign បានរៀបរាប់នៅក្នុង Journal of Physical Activity & Health ថាអ្នកដែលបានធ្វើលំហាត់ប្រាណតាមបែប Pilates ឬយោគៈ មានមុខងារខួរក្បាលល្អប្រសើរជាងអ្នកធ្វើលំហាត់ប្រាណតាមបែបរត់ចម្ងាយ(Aerobic Exercise)។ លោកអ្នកត្រូវផ្តោតសំខាន់លើដំណាក់កាលនីមួយៗ ព្រមទាំងពិភាក្សាជាមួយគ្រូពេទ្យ ឬអ្នកជំនាញសុខភាព មុននឹងចាប់ផ្តើមហាត់ ដើម្បីប្រសិទ្ធភាពដូចការរំពឹងទុក… ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

កម្រិតការទទួលទានភាគច្រើនតែងត្រូវបានកំណត់តាមលក្ខខណ្ឌផ្សេងៗនៃដំណើរការសរីរាង្គកាយ ដើម្បីទទួលបានគុណសម្បត្តិ និងកាត់បន្ថយគុណវិបត្តិមួយចំនួន។ ដោយឡែក ការទទួលទានគ្រឿងស្រវឹងក៏មិនខុសគ្នាដែរ ដូច្នេះ អ្នកចាំបាច់ត្រូវដឹងច្បាស់ពីស្តង់ដាក្នុងការទទួលទាន ក៏ដូចជាវិធីសាស្ត្រដែលអាចជួយអ្នកឲ្យទទួលទានបានតិច។ ស្តង់ដានៃការទទួលទានគ្រឿងស្រវឹង •    មួយស្តង់ដាគ្រឿងស្រវឹងដែលទទួលទាន គឺ១០-១៤ក្រាម នៃជាតិអាល់កុលសុទ្ធ   •    គ្រឿងស្រវឹងផ្សេងគ្នា ផ្ទុកនូវបរិមាណនៃជាតិអាល់កុលសុទ្ធខុសៗគ្នា។ ខាងក្រោមនេះ ជាគំរូនៃស្តង់ដាគ្រឿងស្រវឹង ចំពោះផលិតផលគ្រឿងស្រវឹងខ្លះ ដែលអ្នកងាយចងចាំ៖ •    ១កំប៉ុង នៃស្រាបៀរដែលមានរសជាតិស្រាល (កម្រិតជាតិអាល់កុល២.៧%)= ០.៨ ស្តង់ដា  •    ១កំប៉ុង នៃស្រាបៀរដែលមានរសជាតិមធ្យម (កម្រិតជាតិអាល់កុល៣.៥%) = ១ស្តង់ដា  •    ១កំប៉ុង នៃស្រាបៀrដែលមានរសជាតិខ្លាំង (កម្រិតជាតិអាល់កុល ៤.៩%) = ១.៥ស្តង់ដា ផលិតផលគ្រឿងស្រវឹងជាច្រើនបានបង្ហាញពីបរិមាណជាតិអាល់កុលជាក្រាមដែលមានក្នុងដប ឬកំប៉ុង។ អ្នកអាចចែកបរិមាណនេះនឹង១០ នោះ អ្នកនឹងរកឃើញចំនួនស្តង់ដា ក្នុង១ដប ឬ១កំប៉ុង  ឧទាហរណ៍  ស្រា១ប្រភេទ បង្ហាញប្រាប់២៥០ក្រាម បរិមាណជាតិអាល់កុលក្នុង១ដប  ចំណុះ៧៥០មីលីលីត្រ ដូច្នេះ១ដបស្រានេះ ស្មើនឹង២៥ស្តង់ដា។ គោលការណ៍ណែនាំសម្រាប់ការទទួលទាន ដើម្បីឲ្យមានគ្រោះថ្នាក់តិច ដើម្បីឲ្យមានផលប៉ះពាល់សុខភាពយូរអង្វែងកម្រិតទាប ការទទួលទានគ្រឿងស្រវឹងគួរប្រព្រឹត្តទៅតាម គោលការណ៍ណែនាំខាងក្រោម៖ សម្រាប់បុរស •   ជាមធ្យមមិនត្រូវលើសពី ៤ស្តង់ដានៃគ្រឿងស្រវឹង ក្នុង១ថ្ងៃ •   មិនត្រូវលើសពី២៨ស្តង់ដានៃគ្រឿងស្រវឹងក្នុង១សប្តាហ៍ •   ២ ឬ៣ ថ្ងៃ ក្នុង១សប្តាហ៍ ដែលមិនទទួលទានគ្រឿងស្រវឹងសោះ។ សម្រាប់នារី •   ជាមធ្យមមិនត្រូវលើសពី ២ស្តង់ដានៃគ្រឿងស្រវឹង ក្នុង១ថ្ងៃ •   មិនត្រូវលើសពី១៤ស្តង់ដានៃគ្រឿងស្រវឹងក្នុង១សប្តាហ៍ •   ២ ឬ៣ ថ្ងៃ ក្នុង១សប្តាហ៍ ដែលមិនទទួលទានគ្រឿងស្រវឹងសោះ។ ដើម្បីឲ្យមានផលប៉ះពាល់ភ្លាមៗកម្រិតទាប  ការទទួលទានគ្រឿងស្រវឹង គួរប្រព្រឹត្តទៅតាមគោលការណ៍ណែនាំខាងក្រោម៖ សម្រាប់បុរស៖ •   ជាមធ្យមមិនត្រូវលើសពី  ៦ស្តង់ដានៃគ្រឿងស្រវឹងទេ ក្នុង១ថ្ងៃ និងមិនលើសពី៣ថ្ងៃក្នុង១សប្តាហ៍ •   ត្រូវទទួលទានគ្រឿងស្រវឹងដោយសន្សឹមៗមិនត្រូវលើសពី២ស្តង់ដានៃគ្រឿងស្រវឹងក្នុងម៉ោងដំបូង  និងមិនលើសពី១ស្តង់ដាក្នុងម៉ោងបន្ទាប់។ ការទទួលទានគ្រឿងស្រវឹងហួសប្រមាណ •    ជាការទទួលទានគ្រឿងស្រវឹងច្រើនក្នុងរយៈពេលខ្លីមួយ ឬការបន្តទទួលទានច្រើនថ្ងៃ ឬច្រើនសប្តាហ៍ជាប់ៗគ្នា •    មានគ្រោះថ្នាក់ណាស់ ព្រោះវាបណ្តាលឲ្យមានការពុលភ្លាមៗ ធ្ងន់ធ្ងរ និងនាំទៅរកស្ថានភាពគ្រោះថ្នាក់ •    ផលប៉ះពាល់ ជារឿយៗនៃការទទួលទានគ្រឿងស្រវឹងហួសប្រមាណគឺ សភាពធីងធោង  ឈឺក្បាល ចង្អោរ ញ័រខ្លួនប្រាណ  និងក្អួត។ អ្នកដែលមិនអាចទទួលទានគ្រឿងស្រវឹងបាន •    អ្នកដែលកំពុងព្យាបាលដោយថ្នាំពេទ្យ •    ស្ត្រីមានផ្ទៃពោះ •    អ្នកដែលត្រូវបើកបរ •    អ្នកបញ្ជាម៉ាស៊ីន •    ក្មេងអាយុក្រោម១៨ឆ្នាំ។ វិធីសាស្ត្ រដើម្បីទទួលទានគ្រឿងស្រវឹងបានតិច •    ចាប់ផ្តើមទទួលទានភេសជ្ជៈដែលមិនមែនជាគ្រឿងស្រវឹងមុន •    ទទួលទានអាហារមុន ឬអំឡុងពេលអ្នកទទួលទានគ្រឿងស្រវឹង •    សាកល្បងការទទួលទានគ្រឿងស្រវឹងកម្រិតស្រាលជំនួស •    កត់ត្រាទុកនូវបរិមាណគ្រឿងស្រវឹងដែលអ្នកបានទទួលទាន  •    ប្រើប្រាស់ស្តង់ដានៃការទទួលទានគ្រឿងស្រវឹង •    ចៀសវាងការទទួលទានដោយលើកអកបណ្តាក់គ្នា •    ចៀសវាងទទួលទានគ្រឿងក្លែមប្រៃ •    កំណត់ល្បឿនទទួលទានដោយខ្លួនឯង •    មិនទទួលទានគ្រឿងស្រវឹងសោះនៅថ្ងៃខ្លះ       •    ត្រូវមានគោលការណ៍ខ្លួនឯង •    ធ្វើខ្លួនឲ្យរវល់។   បកស្រាយដោយ ៖ វេជ្ជបណ្ឌិត ឡាក់ ឡេង នាយករងនៃមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

Vitafoods Asia 2018 was a resounding success, bringing together the nutraceuticals industry from all parts of the globe to build valuable business connections. The exhibition grew by over 40% this year, and 2019 looks to expand further as 70% of the booths for the 2019 edition pre-sold at the show, with many of those exhibitors upsizing their stand space.  This year’s edition of Vitafoods Asia underscored the latest trends and innovations in the nutraceuticals industry and showcased how the region is embracing adoption of true, science-based innovation in functional foods and drinks. Both the trade show and the conference brought about greater understanding of current consumer trends at the regional and local level.  “We are thrilled with this year’s results, Vitafoods Asia has experienced robust growth in Singapore. Attendance was up 12% year-on-year, the number of international exhibitors grew to 350 from 41 countries. Feedback around the quality of discussions was higher than ever from both attendees and suppliers” said Chris Lee, Managing Director, Global Health & Nutrition Network Europe, Informa Exhibitions.  “We feel privileged to be part of this thriving industry and provide knowledge and platform supporting its growth. A diverse range of 5,680 business professionals attended Vitafoods Asia this year, coming from 56 countries. We were particularly encouraged by the regional attendance – an increasing number of attendees came from Australia, Malaysia, Indonesia, India, South Korea, Thailand and Japan - representing manufacturers and distributors that were looking for global suppliers.”  Singapore has proved a particularly successful host city as it is a hub for food research, with most of the world’s leading food companies undertaking nutraceutical research here. Innovation centres here leverage the country’s superior research capabilities and infrastructure to understand the metabolic differences of Asians to foods eaten in Asia, and to develop foods that promote health and wellbeing. Vitafoods Asia helps the nutraceuticals industry make the right connections to do business in the region.   Asia is the fastest growing region for Nutraceuticals  Vitafoods Asia is a sourcing, learning and networking platform that seeks to drive nutraceutical innovation and to inspire creative solutions to challenges faced by the industry’s professionals, which was underscored by the metric this year that multiple team members attended from the same company than had in previous years. This was also evidenced by the number of distributors who brought key leaders and decision makers to the show, leveraging Vitafoods Asia as a meeting place to arrange multiple meetings.  One of the world’s largest ingredient manufacturers, Kerry Group, exhibited at Vitafoods Asia for the first time this year. At their stand, Erin Miller said, “This is our first time and it's been great. There's been a great amount of traffic and a great amount of interest in our products.” Speakers at the Vitafoods Asia Conference discussed current and growing industry trends, provided research and regulatory insights, and advice on how participants could market to consumers. The Conference particularly hit the spot for those interested in meaningful conversations and takeaways, with sessions covering Personalised Nutrition and Digestive Health and Marketing proving popular. Avinash Aswani, a Business Development Specialist for the Toleram Group (LVL SG), said “I am looking to source some products for product development and to get a feel of what the trends are like in the market right now. I have found a decent amount of market Information, and I’ve seen a couple of research companies here as well.”  Key takeaways from Vitafoods Asia 2018 Consumers are highly evolved Today’s consumer is “very, very evolved consumer”, as Jeff Hilton, Partner & Co-Founder of BrandHive, put it during his Conference session on ‘How to successfully market your science to a consumer audience’. They want the health benefits of nutraceuticals in their daily consumed food, without having to change the way they behave and interact with their food.  Palatable fortification of everyday foods Advancements with taste masking and new technologies have helped overcome the taste challenges that have been prohibitive in the past, lending manufacturers the ability to create more palatable functional foods. At Vitafoods Asia 2018 there was a rise in the prevalence of nutraceutical ingredients in everyday foods, for example, baked goods such as protein fortified muffins. Nutribio’s Triple Layer Vanilla & Brownie bar won the Vitafoods Asia 2018 Tasting Centre award for ‘Best tasting functional food’ and AstaReal’s SootheMe won the Tasting Centre award for ‘Best tasting functional drink’. If it’s a gummy, we’ll eat it How we consume nutraceuticals also extends to the packaging of supplements. Supplements now come in many forms: tablets, gummies and gels for example. At Vitafoods Asia this year, there were multiple packaging manufacturers that had made their mark in the pharmaceutical industry for example, that are now embracing the nutraceuticals industry. A case in point was exhibitor Yaya, who provided vegetarian jelly beans that were loaded with multivitamins, zinc and iodine, raspberry in flavour, to delight every visitor with a burst of candy-flavoured goodness as they arrived at the show.  In Asia, there’s an overriding consumer preference for gummies. For example, the number one way to help pre-natal and postpartum mothers ingest their supplements, we learned, is with gummies.  The rise and rise of botanical beverages Another thing that was outstanding about Vitafoods Asia this year were the several exhibitors showcasing contract manufacturing for botanical vegetable and fruit drinks. Lapovo from Japan and HealthyLink, from Croatia for example, sought to find distributors in the region for their products, which are made from real fruit and vegetables. A representative at the Lapovo stand commented, “Definitely we have a seen a lot of users and also many traders here for our products. I think it's a great show. I think everything is perfectly set up.” Beauty from within Starting from the premise that beauty comes from within, supplements that have been developed with proven, science-based research and that have been subject to clinical trials are addressing all kinds of beauty matters, from obesity, through inhibiting lipids, to cosmetics which are fortified with ingredients to improve and protect our skin.  Exhibitors included HIQ, in the Taiwan pavilion, were showcasing ingredients such as fucoidan, which has proven efficacy as a raw material to boost the immune system and manage weight. In the new products pavilion, there was Emu Tracks, who sell emu oil for its sunscreen and moisturizing properties, along with healing properties for small abrasions.  Introducing tech into personalized nutrition As the world of personalized nutrition grows, along with it is coming the introduction of technology. One trend that was evident at Vitafoods Asia, is how manufacturers are developing apps to help make nutrition personal, as well as develop a point of interaction with consumers, which informs them what the consumer wants, what they need, what are the ongoing effects of their products on the consumer, and what the consumer feels taking the product.  “We are combining supplementation, branded ingredients that we develop based on the clinical studies to show their effectiveness, along with digital technology, so that you can allow the consumer to track their consumption, and the results while they are taking the product. For example, for people that want to lose weight, we've developed the Metabolaid App,” said Jonathan Jones, Product Development, Scientific Advisor for the Digitalization of Health Ingredients at Monteloeder.  Vitafoods Asia returns for its ninth edition from 25 – 26 September 2019 at the Sands Expo & Convention Centre at Marina Bay Sands, Singapore.  For more information. please visit www.vitafoodsasia.com. ---------- About Vitafoods Asia Vitafoods Asia is part of Informa Exhibitions’ Global Health & Nutrition Network (GHNN), which brings together a portfolio of events, digital media and publishing for marketers, manufacturers and formulators of nutrition and dietary supplements, healthy foods/beverages and personal care products. GHNN’s events include Vitafoods Europe, Vitafoods Asia, SupplySide West and SupplySide East. Natural Products INSIDER is the global media brand covering healthy ingredients and finished applications. Vitafoods Insights offers online content and a series of topic-specific digital magazines that bring highlights of the Vitafoods events to a global audience. SupplySide West & Vitafoods Global Storefronts offers a new online environment where ingredient buyers and product developers can find and connect with the suppliers and solutions they need, all year long. For more information, visit www.informaglobalhealth.com. Informa’s Global Exhibitions Division organises transaction-oriented exhibitions and trade shows, which provide buyers and sellers across different industries and communities with a powerful platform to meet face-to-face, build relationships and conduct business. Informa has a portfolio of more than 150 exhibitions, serving a number of core verticals, including Health & Nutrition, Beauty, Property & Construction and Pop Culture. Editorial Contact Theodore Woon | t: +65 9155 3507 | e: theo@pinpointpr.sg

ចែករំលែក

របេងមានពាក្យកាត់ហៅថា TB គឺជាជំងឺដែលកើតឡើងដោយសារបាក់តេរីមួយប្រភេទហៅថា Mycobacterium tuberculosis ឆ្លងតាមខ្យល់ ពិសេស នៅពេលប្រព័ន្ធការពាររាងកាយចុះខ្សោយដែលមានសកម្មភាពនៅសរីរាង្គសួតច្រើនជាងគេ ហើយក៏អាចធ្វើឲ្យខូចសរីរាង្គផ្សេងផងដែរ។ ទោះបីវ៉ាក់សាំងត្រូវបានផលិតជាង ១០០ឆ្នាំហើយក៏ដោយ យ៉ាងហោចណាស់មនុស្សម្នាក់ ក្នុងចំណោម៣នាក់ទូទាំងពិភពលោកនៅតែអាចប្រឈមមុខនឹងការឆ្លងជំងឺរបេង។ ជារៀងរាល់ឆ្នាំ ប្រជាជនប្រមាណ ១.៧ លាននាក់ក្នុងពិភពលោកបានស្លាប់ដោយសារជំងឺរបេង ព្រមទាំង ៧.៣លាននាក់ផ្សេងទៀត បានធ្វើរោគវិនិច្ឆ័យ និងព្យាបាលក្នុងឆ្នាំ២០១៨នេះ។ ជាក់ស្តែង អ្នកជំងឺភាគច្រើនទទួលការព្យាបាលដោយប្រើបា្រស់ថ្នាំអង់ទីប៊ីយ៉ូទិករយៈពេល ៦ខែទៅ៨ខែ ដោយមានផលរំខានច្រើន និង២០% អាចប្រឈមមុខនឹងការលាប់ឡើងវិញ។ បច្ចុប្បន្ននេះ ក្រុមអ្នកស្រាវជ្រាវសាកលវិទ្យាល័យ Manchester បានធ្វើការពិសោធន៍ជោគជ័យទៅលើសត្វ guinea pigs នៅសាកលវិទ្យាល័យ Rutgers សហរដ្ឋអាមេរិក។ សត្វទំាងនោះផ្ទុកជំងឺរបេងស្រួចស្រាវ និងរ៉ាំរ៉ៃ ហើយបានព្យាបាលជាមួយសមាសធាតុដែលបានសិក្សាជាច្រើនដំណាក់កាល និងមានលក្ខណៈសម្បត្តិប្រហាក់ប្រហែលនឹងថ្នាំសម្រាប់ព្យាបាល។ សាស្រ្តាចារ្យ Lydia Tabernero ដែលជាប្រធានគម្រោង បានលើកឡើងថា ការសិក្សា និងពិសោធន៍បង្ហាញថាសមាសធាតុនេះ ពុំអាចសម្លាប់បាក់តេរីដោយផ្ទាល់នោះទេ តែវាអាចកាត់បន្ថយបន្ទុកនៃបាក់តេរីបាន។ ដោយហេតុថា Mycobacterium tuberculosis បានបញ្ចេញម៉ូលេគុលមួយដែលគេហៅថា Virulence Factor ដែលជាអាវុធសម្ងាត់របស់កោសិកាបាក់តេរីរារាំ សកម្មភាពប្រព័ន្ធការពាររាងកាយ ជាលទ្ធផលធ្វើឲ្យពិបាកក្នុងការព្យាបាល។  ក្រុមអ្នកវិទ្យាសាស្រ្តបានសម្គាល់ Virulence Factor មួយដែលហៅថា MptpB ដែលជាគោលដៅសំខាន់ក្នុងការសម្លាប់ Mycobacterium tuberculosis យ៉ាងមានប្រសិទ្ធភាព។ សាស្រ្តចារ្យ Taberner បានបង្ហាញថា ដោយសារតែ MptpB ពុំដូចនឹងកោសិកាមនុស្ស ដូចនេះសារធាតុដែលរារាំងពុំមានជាតិពុលដល់កោសិកាមនុស្សឡើយ។ របេងជាជំងឺមួយដែលពិបាកក្នុងការព្យាបាល ដូច្នេះការរកឃើញវិធីថ្មីនេះ ត្រូវបានចាត់ទុកជាគុណសម្បិត្តដ៏ធំមួយសម្រាប់ពិភពលោក។ ក្រុមអ្នកវិទ្យាសាស្ត្រនឹងធ្វើការស្រាវជ្រាវបន្ត បង្កើនប្រសិទ្ធភាពនៃសមាសធាតុដែលបានរកឃើញ ហើយក៏សង្ឃឹមថានឹងអាចយកទៅប្រើប្រាស់ក្នុងការព្យាបាលក្នុងរយៈពេល៤ឆ្នាំខាងមុខទៀត។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ការពិបាកក្នុងការមានផ្ទៃពោះ ខុសពីពាក្យថាពិបាកមានកូន ហើយមូលហេតុក៏ខុសគ្នាដែរ។ ការពិបាកមានផ្ទៃពោះ រាប់ទាំងការពិបាកបង្កកំណើត ការពិបាកទុំជាប់របស់កូនក្នុងស្រទាប់រដូវ ដែលបញ្ជាក់ថាស្ត្រីមានផ្ទៃពោះ។ ការពិបាកមានកូន គឺរាប់ទាំងការពិបាកមានផ្ទៃពោះ និងការពិបាកក្នុងការទ្រទ្រង់កូនឲ្យមានការលូតលាស់រហូតដល់អាយុគភ៌ដែលទារកអាចកើតមកមានជីវិតរស់បាន។ អាយុដែលទារកអាចកើតមករស់បាន គឺខុសគ្នាទៅតាមលក្ខខណ្ឌវិស័យសុខាភិបាល ប្រទេសនីមួយៗ ដែលអាចចាប់ពី ២២ សប្តាហ៍ទៅ ២៦ សប្តាហ៍ និងពេលខ្លះអាចទៅដល់ ២៨សប្តាហ៍។ ការពិបាកមានផ្ទៃពោះ គឺជាការរួមភេទទៀងទាត់ដោយមិនមានការការពារលើសពី១២ខែ នៅតែមិនមានកូន។ គេសង្កេតឃើញ ១០ភាគរយនៃស្ត្រី អាយុ ពី១៥ទៅ ៤៤ឆ្នាំ  នៅសហរដ្ឋអាមេរិក និង ៨ ទៅ ១២ភាគរយ នៃស្ត្រីទូទាំងពិភពលោក។ គេសង្កេតឃើញថាប្រហែលជា ៤៥ ទៅ ៥០ភាគរយនៃគូដែលពិបាកមានផ្ទៃពោះ គឺបណ្តាលមកពីមូលហេតុខាងបុរស។ មូលហេតុញឹកញាប់មានដូចជា ការផលិតមេជីវិតពីក្រពេញពងស្វាសមិនបានល្អ អាចមានចំនួនតិច ចលនាខ្សោយ ឬរូបរាងមិនល្អដែលមិនអាចមកបង្កកំណើតបាន និងមកពីការស្ទះបំពង់បង្ហូរមេជីវិត ដែលមិនមានការបញ្ចេញមេជីវិត ពេលបញ្ចេញទឹកកាមម្តងៗ។ មូលហេតុផ្សេងទៀត ដូចជា ការបញ្ចេញទឹកកាមចូលទៅខាងក្នុងទ្វារមាសស្ត្រីមិនបានត្រឹមត្រូវការកង្វះអ័រម៉ូនពីក្រពេញអុីប៉ូហ្វីស ដែលបញ្ជាទៅក្រពេញពងស្វាសឲ្យផលិតមេជីវិតបុរស ការបង្កើតប្រព័ន្ធភាពសុំាប្រឆាំងនឹងមេជីវិតបុរស។ ការពិបាកមានផ្ទៃពោះក៏អាចបណ្តាលមកពីខាងស្ត្រីមួយផ្នែកដែរ។ មូលហេតុញឹកញាប់ គឺមកពីមិនមានការបញ្ចេញមេជីវិតស្ត្រីក្នុងវគ្គរដូវ ពិសេសស្ត្រីដែលមានវ័យលើសពី ៤០ឆ្នាំឡើង ស្ត្រីដែលមានបញ្ហាពងទឹកច្រើននៅកន្សោមមេជីវិត ស្ត្រីដែលមានកម្រិតអ័រម៉ូនប្រូឡាក់ទីនខ្ពស់ ស្ត្រីដែលមានបញ្ហាលើមុខងារក្រពេញអ័រម៉ូនទីរ៉ូអុីត ឬស្ត្រីដែលមានបញ្ហាសុខភាពរុំារ៉ៃ។ មូលហេតុផ្សេងទៀត ដូចជាការស្ទះដៃស្បូនសងខាង ដុំស្បូនក្នុងស្រទាប់រដូវ ជំងឺអង់ដូមេទ្រីយ៉ូស ឬស្ត្រីមានការទទួលការព្យាបាលថ្នាំគីមី ឬកាំរស្មីពីមុន។ កត្តាផ្សេងៗទៀតដែលជះឥទ្ធិពលលើការពិបាកមានផ្ទៃពោះដូចជា ផ្សែងបារី ស្រា ការឡើង ឬស្រកទម្ងន់ខ្លាំងពេក ការបរិភោគមិនបានគ្រប់គ្រាន់ ពិសេសសារជាតិមួយចំនួនដូចជា ហ្វូលិកអាស៊ីត ជាតិដែក ស័ង្កសី និងវីតាមីនបេ១២ កង្វះខាតការហាត់ប្រាណ ឬហាត់លើសកម្រិតពេក ការឆ្លងជំងឺកាមរោគ ការប៉ះពាល់ជាមួយសារជាតិគីមីមួយចំនួនដូចជា ថ្នាំសម្លាប់សត្វល្អិត និងជំងឺផ្លូវចិត្ត។ ដើម្បីទទួលការព្យាបាលត្រឹមត្រូវ ទាំងបុរស និងស្ត្រី ត្រូវមានការធ្វើតេស្តមួយចំនួន ដើម្បីរកមើលនូវមូលហេតុដែលពិបាកក្នុងការមានផ្ទៃពោះ។ តេស្តទាំងនោះរួមមាន ការពិនិត្យអេកូតាមទ្វារមាស អេកូលើពងស្វាសបុរស ការថតដៃស្បូន ការធ្វើតេស្តឈាមមួយចំនួន និងការពិនិត្យមេជីវិតបុរស។ មន្ទីរសម្រាកព្យាបាល និងសម្ភព មាតា មានទទួលពិគ្រោះ ពិនិត្យ និងព្យាបាលនូវការពិបាកមានផ្ទៃពោះ ដែលបណ្តាលមកពីមូលហេតុបុរស និងស្ត្រី។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង អាសយដ្ឋាន៖ ផ្ទះលេខ៤ ផ្លូវ៥៤៨ សង្កាត់បឹងកក់១ ខណ្ឌទួលគោក ភ្នំពេញ លេខទូរស័ព្ទ៖ ០១២/០៧០ ៦៨ ៥០ ៧៥   អុីម៉ែល៖ doctor_tysovannaroth@yahoo.com បកស្រាយដោយ ៖ វេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ ឯកទេសសម្ភព រោគស្ត្រី និងជាប្រធានផ្នែក សម្ភព-រោគស្ត្រី នៃមន្ទីរសម្រាកព្យាបាល និងសម្ភព មាតា ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក

Flunarizine dihydrochloride ជាឱសថត្រូវបានប្រើប្រាស់សម្រាប់ការពារពីជំងឺប្រកាំងដែលមានសភាពធ្ងន់ធ្ងរ និងកើតឡើងញឹកញាប់ ក្នុងករណីជំងឺហាក់មិនឆ្លើយតបទៅនឹងការព្យាបាលដោយឱសថដទៃទៀត។ ឱសថនេះក៏មានប្រសិទ្ធភាពផងដែរ សម្រាប់អាការៈធីងធោងដែលបង្កឡើងពីភាពមិនប្រក្រតីនៃផ្នែកខាងក្នុងត្រចៀក និងខួរក្បាល ធ្វើឲ្យមានអតុល្យភាពរវាងភ្នែក និងចលនា។ ចំពោះការប្រើប្រាស់ក្នុងគោលបំណងផ្សេងទៀត ក៏ត្រូវបានរាប់បញ្ចូលផងដែរតាមការណែនាំរបស់វេជ្ជបណ្ឌិត។   សកម្មភាពរបស់ឱសថ Flunarizine មានសកម្មភាពប្រឆាំងទៅនឹងការជ្រាបចូលរបស់កាល់ស្យូមទៅក្នុងកោសិកា ក៏ដូចជាប្រឆាំងនឹងសារធាតុអុីសស្តាមីន រារាំងរ៉េសិបទ័រសេរ៉ូតូនីន និងសកម្មភាពរារាំង Dopamine D2។ ឱសថ Flunarizine ធ្វើការស្រូបចូលបានយ៉ាងល្អនៅក្នុងរាងកាយជាមួយកំហាប់ក្នុងប្លាស្មាខ្ពស់បំផុតបន្ទាប់ពីការលេប ២ ទៅ ៤ម៉ោង។ ជាមួយកំហាប់ឱសថជាង ៩៩%នៅក្នុងប្លាស្មានោះ ការជ្រាបចូលឱសថទៅក្នុងប្រព័ន្ធខួរក្បាលមានភាពរហ័ស។ ឱសថត្រូវបានធ្វើមេតាបូលីសនៅក្នុងថ្លើម តាមរយៈអង់ស៊ីមឈ្មោះ CYP2D6 ចំណែកការបញ្ចេញចោលពាក់កណ្តាលគឺធ្វើឡើងបន្ទាប់ពីលេប ១៨ ទៅ ១៩ថ្ងៃ តាមរយៈទឹកប្រម៉ាត់ និងលាមក។ កម្រិត និងការប្រើប្រាស់ គួរប្រើប្រាស់ឱសថតាមការណែនាំពីសំណាក់វេជ្ជបណ្ឌិត ដោយកម្រិតជាទូទៅសម្រាប់មនុស្សពេញវ័យគឺ ៥ ទៅ ១០មីលីក្រាម លេបម្តងនៅពេលល្ងាច ជារៀងរាល់ថ្ងៃ។ ផលរំខានរបស់ឱសថ អាការៈធីងធោង ឡើងទម្ងន់ ចង្អោរ ក្តៅចុងដង្ហើម ស្ងួត និងអារម្មណ៍ព្រួយបារម្ភអាចនឹងកើតមានឡើង ដោយសាររាងកាយកំពុងតែសម្របទៅនឹងឱសថ ប៉ុន្តែ ប្រសិនអាការៈខាងលើនៅតែបន្តស្តែងចេញ និងផ្តល់ភាពរំខាន អ្នកគួរប្រាប់ដំណឹងទៅដល់វេជ្ជបណ្ឌិត។ មួយផ្នែកទៀត អ្នកក៏ត្រូវបឹ្រក្សាជាមួយអ្នកមានជំនាញសុខាភិបាលផងដែរ ប្រសិនអ្នកសង្កេតឃើញមាន៖ •    កន្ទួលរមាស់លើស្បែក •    ធ្លាក់ទឹកចិត្ត •    ឈឺសាច់ដុំ •    អាការៈញ័រ •    ពិបាកធ្វើចលនាជាដើម។ អន្តរកម្មឱសថ ត្រូវប្រាប់ទៅដល់គ្រូពេទ្យ ប្រសិនអ្នកកំពុងប្រើប្រាស់ ឱសថងងុយគេង ឱសថប្រឆាំងការព្រួយបារម្ភ ឱសថសម្រួលដល់សាច់ដុំ ឬឱសថប្រឆាំងការប្រកាច់ ម៉្យាងទៀត មិនត្រូវចាប់ផ្តើម ឬបញ្ឈប់ការប្រើប្រាស់ឱសថណាមួយដោយគ្មានការអនុញ្ញាតពីវេជ្ជបណ្ឌិតនោះទេ។   បម្រុងប្រយ័ត្ន •    ត្រូវប្រុងប្រយ័ត្នចំពោះអ្នកមាន ជំងឺថ្លើម ការធ្វើចលនាមិនប្រក្រតី អ្នកជំងឺ Parkinson អ្នកមានប្រវត្តិធ្លាក់ទឹកចិត្ត ឬជំងឺអាល្លែកហ្ស៊ីនានាជាដើម •    ចៀសវាងប្រើប្រាស់សារធាតុអាល់កុល អំឡុងពេលប្រើប្រាស់ឱសថ Flunarizine ចំពោះអ្នកដែលធ្វើការជាមួយម៉ាស៊ីន ដោយសារវាបណ្តាលឲ្យមានអាការៈធីងធោង •     ឱសថនេះត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ចំពោះស្រ្តីមានផ្ទៃពោះ និងស្រ្តីបំបៅដោះកូន តែក្នុងករណីដែលចាំបាច់បំផុតប៉ុណ្ណោះ។ គួរបញ្ជាក់ផងដែរ ឱសថ Flunarizine dihydrochloride ដែលមានលក់នៅលើទីផ្សារមានឈ្មោះដូចជា Flunarine, Sibelium® និង Flunarid ជាដើម។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក

ពងបែកក្នុងមាត់ ជាករណីសាមញ្ញមួយដែលមនុស្សស្ទើរតែគ្រប់គ្នាធ្លាប់កើតមាន ក៏ប៉ុន្តែករណីដែលពងបែកមាត់កើតមានញឹកញាប់ និងម្តងហើយម្តងទៀត ដោយនាំមកជាមួយនូវសញ្ញារំខានផ្សេងៗ ក៏អាចជាក្តីបារម្ភ និងគួរធ្វើការតាមដានឲ្យបានត្រឹមត្រូវជាមួយគ្រូពេទ្យផងដែរ។ សំណួរ៖ ខ្ញុំមានអាយុ ២៣ ឆ្នាំ ភេទប្រុស កម្ពស់១,៧២ ម៉ែត្រ ទម្ងន់ ៦៦ គីឡូក្រាម ជាបុគ្គលិកក្រុមហ៊ុនឯកជនមួយ និងពុំទាន់មានគ្រួសារឡើយ។ ខ្ញុំតែងមានពងបែកក្នុងមាត់រវាង ២ ទៅ ៣ ខែម្តងដែលវាធ្វើឲ្យមានការឈឺចាប់ត្រង់កន្លែងពងបែកនោះ និងអាចក្តៅខ្លួនខ្លះដែរ ជាពិសេសវាមិនងាយជាទៅវិញរហូតដល់ ៧ ទៅ ៨ថ្ងៃ។ រាល់ពេលមានអាការៈនេះ ខ្ញុំគ្រាន់តែញ៉ាំថ្នាំបំបាត់ការឈឺចាប់ដូចជា Paracetamol តែពេលខ្លះក៏មានប្រើប្រាស់ថ្នាំផ្សះដូចជាពពួក Amoxicillin ផងដែរ។ ខ្ញុំមិនមានទម្លាប់ញ៉ាំអាហារហឹរ ឬខ្លាញ់ច្រើននោះឡើយ។  តើនេះបណ្តាលមកពីអ្វី? តើមានវិធីសាស្ត្រណាដើម្បីព្យាបាល ឬទប់ស្កាត់ដែរឬទេ? ចម្លើយ៖ បញ្ហាពងបែកក្នុងមាត់អាចមានទាក់ទងនឹងមូលហេតុច្រើន តែជាទូទៅមិនចាំបាច់ឈានដល់ការប្រើប្រាស់ Amoxicillin ដែលជាថ្នាំផ្សះ (ថ្នាំប្រឆាំងបាក់តេរី) ឡើយ។ ចំណែកបញ្ហាក្តៅខ្លួនគឺអាចដឹងបានលុះត្រាមានការវាស់កម្ដៅដោយទែរម៉ូម៉ែត្រ ហើយបើកម្តៅរបស់ប្អូនលើសពី ៣៨,៣ អង្សាសេនោះទើបអាចនិយាយថាជាសញ្ញាក្តៅខ្លួនបាន (កម្ដៅជាក់លាក់គឺត្រូវយកកម្ដៅដែលវាស់ឃើញជាក់ស្តែងបូកបន្ថែម ០,៥ អង្សាសេទៀត)។ មូលហេតុដែលជួបញឹកញាប់នៃបញ្ហាពងបែកមាត់រួមមាន ការធ្វើអនាម័យមាត់ធ្មេញមិនបានល្អ ជំងឺធ្មេញ ឬអញ្ចាញធ្មេញ ឬមកពីការភើ ឬហៀរនូវអាស៊ីតក្រពះដែលធ្វើឲ្យរលាកជាដើម។ ក្នុងនោះ ក៏មានករណីកម្រខ្លះផងដែរ ដោយរួមមានទាំងជំងឺ Systemic Diseases ដែលបង្កជាពងបែកក្នុងមាត់ និងលើប្រដាប់ភេទ ហើយច្រើនកើតមានលើក្មេងប្រុស និងទាមទារឲ្យគ្រូពេទ្យពិនិត្យឲ្យបានច្បាស់លាស់។ ទោះយ៉ាងណា បើពងបែកមាត់នេះពុំមានការធ្វើទុក្ខធ្ងន់ធ្ងរណាមួយទេនោះ គ្រូពេទ្យនឹងមិនណែនាំឲ្យប្រើប្រាស់ថ្នាំផ្សះឡើយ ពីព្រោះឱសថនេះអាចនឹងសម្លាប់មេរោគល្អក្នុងមាត់សម្រាប់ការពារពីមេរោគផ្សេងៗ ហើយជំនួសមកវិញ គ្រូពេទ្យអាចណែនាំឲ្យប្អូនព្យាយាមធ្វើអនាម័យមាត់ធ្មេញឲ្យបានត្រឹមត្រូវ បរិភោគឲ្យបានសមរម្យ បរិភោគទឹកឲ្យបានច្រើន ការពារការកើនជាតិអាស៊ីតក្រពះស្របពេលប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ និងក្តៅខ្លួនដោយ Paracetamol ដូចដែលប្អូនបានប្រើ។ ក្នុងករណីដែលស្ថានភាពមិនបានធូរស្រាល ឬមិនបាត់ទៅវិញដោយវិធីទាំងនេះទេនោះ អាចនឹងមានការណែនាំឲ្យច្រឹបសាច់នោះទៅធ្វើការវិភាគតាមដានបន្ត។ បកស្រាយដោយ ៖ វេជ្ជបណ្ឌិត បូរី សុថ្ថារិទ្ធ​ ឯកទេសវេជ្ជសាស្រ្តទូទៅ និងជំងឺឆ្លងប្រធានផ្នែកជំងឺទូទៅ និងជំងឺឆ្លង នៃមន្ទីរពេទ្យកាល់ម៉ែត ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក

មុននឹងទៅដល់ Antioxidants អ្នកត្រូវដឹងអំពីអ្វីទៅជារ៉ាឌីកាល់សេរី និងប្រភេទអុកស៊ីសែនប្រតិករជាមុនសិន។ ជាក់ស្តែង រ៉ាឌីកាល់សេរី និងប្រភេទអុកស៊ីសែនប្រតិករ ជាសារធាតុពុលដែលកើតឡើងនៅក្នុងខ្លួនមនុស្ស ដោយសារតែចលនាមេកានិច និងការធ្វើមេតាបូលីសឲ្យទៅជាកាកសំណល់។ រីឯ Antioxidants ជាប្រព័ន្ធការពារធម្មជាតិ ឬប្រៀបដូចជាកងទ័ពការពារសរីរាង្គមនុស្ស ដែលវាផលិតចេញពីចំណីអាហារ និងអាហារបំប៉នមួយចំនួន។ មូលហេតុនៃការកើនឡើងនូវរ៉ាឌីកាល់សេរីនៅក្នុងខ្លួនមនុស្សម្នាក់ៗចាំបាច់ត្រូវមានតុល្យភាពរវាង រ៉ាឌីកាល់សេរីពុលជាមួយនឹង Antioxidantsតែដោយសាររ៉ាឌីកាល់សេរីកើនឡើងច្រើននៅក្នុងខ្លួន ព្រោះរាងកាយត្រូវការថាមពលសម្រាប់បង្កើនបញ្ញាញាណ ស្មារតី រូបរាងកាយឲ្យរឹងមាំធំធាត់ ដូច្នេះសំណល់ទាំងនោះក៏កើនឡើងដូចគ្នា។ ម៉្យាង មានកត្តាខាងក្រៅជាច្រើនទៀតផងដែរដូចជា ស្រេ្តស កត្តាពន្លឺថ្ងៃក្តៅខ្លាំង ការជក់បារី ការផឹកស្រា កត្តាចំណីអាហារដែលមានផ្ទុកនូវសារធាតុលោហៈពុល មានជាតិគីមី គេងមិនលក់ គិតច្រើន និងការមានជំងឺប្រចាំកាយដូចជា  លើសឈាម មហារីក ពិសេសការព្យាបាលដោយការចាក់ថ្នាំគីមី និងវិទ្យុសកម្ម។ ដូច្នេះ ជាតិពុលទាំងនោះកាន់តែបង្កឲ្យមានការកើនឡើងនូវរ៉ាឌីកាល់សេរី និងក្រុមអុកស៊ីសែនប្រតិករនៅក្នុងខ្លួន។ នៅពេលដែលរ៉ាឌីកាល់សេរីកើនឡើងច្រើនធ្វើឲ្យលើសនូវ Antioxidants ធម្មជាតិ ដូចនេះហើយបានជានៅពេលអាយុកាន់តែច្រើន រ៉ាឌីកាល់សេរីកាន់តែច្រើន រីឯ Antioxidants កាន់តែថយចុះពិសេសមនុស្សចាស់ដែលមានជំងឺប្រចាំកាយ។ នេះបញ្ជាក់ថា វាបានបាត់បង់នូវតុល្យភាពរវាង រ៉ាឌីកាល់សេរី និង Antioxidants ដែលបណ្តាលឲ្យមានបញ្ហាមួយ គឺអុកស៊ីតកម្មកើនឡើង។ នៅពេលដែលអុកស៊ីតកម្មកើនឡើងកាន់តែច្រើនបង្កឲ្យមានស្រេ្តសអុកស៊ីតកម្ម ដែលវាជាបញ្ហាចម្បងមួយបំផ្លាញទៅលើកោសិកាDNA ប្រូតេអ៊ីន និងលីពីតក្នុងខ្លួន ជាលទ្ធផលបង្កឲ្យមានការប្រែប្រួល និងជាមូលហេតុមួយនៃការកើតជំងឺមហារីក។ កាលពីសម័យមុន Antioxidants សម្បូរ ព្រោះមិនសូវមានរ៉ាឌីកាល់សេរី គ្មាននូវសារធាតុពីក្រៅច្រើន និងមានសុខភាពល្អ តែដោយសារគ្មានអង់ទីប៊ីយ៉ូទិច នាំឲ្យជំងឺឆ្លងកើតមានច្រើន។ មកដល់បច្ចុប្បន្ន អង់ទីប៊ីយ៉ូទិចកើនឡើង ជំងឺឆ្លងធ្លាក់ចុះ ក៏ប៉ុន្តែផ្ទុយមកវិញ Antioxidants ធ្លាក់ចុះ បណ្តាលឲ្យរ៉ាឌីកាល់សេរីកើនឡើង ជាមូលហេតុដែលប្រជាជនភាគច្រើនប្រឈមមុខខ្ពស់ជាមួយនឹងជំងឺលើប្រព័ន្ធការពាររាងកាយ។ តាមរយៈការសិក្សាមួយទៅលើមនុស្សចាស់ដែលមានសុខភាពល្អចាប់ពីអាយុ១០០ឆ្នាំឡើង ឃើញថា Antioxidants របស់គាត់មានការកើនឡើងខ្ពស់ ជាពិសេស Antioxidants ម៉្យាងឈ្មោះ Glutathione គឺស្ទើរតែ១០០%ពេញ។ ដោយឡែក ចំពោះមនុស្សចាស់ដែលមានជំងឺប្រចាំកាយវិញ សង្កេតឃើញថា Antioxidants មានការថយចុះ ហើយស្រេ្តសអុកស៊ីតកម្មកើនឡើង។ ៤ប្រភេទនៃ Antioxidants និងមុខងារសំខាន់ៗ •    ក្រុមអង់ស៊ីម៖ ប្រភេទ Antioxidants ពីធម្មជាតិ រលាយនៅក្នុងឈាម ឬទឹកក្នុងរាងកាយ ដែលរួមមាន Superoxide dismutase, Catalase និង Glutathione peroxide។ អង់ស៊ីមទាំង៣ប្រភេទនេះ មានតួនាទីសំខាន់ក្នុងការបង្វែរនូវពពួក Oxide ឲ្យទៅជា Peroxide (អុកស៊ីសែនពុល) និងអុកស៊ីសែន។ ក្រោយពីរលាយក្រោមឥទ្ធិពលរបស់អង់ស៊ីម Superoxide dismutase និងCatalaseរួច វាបណ្តាលឲ្យទៅជា Peroxide ដែលត្រូវបានរំលាយបន្តដោយ Glutathione peroxidase(មានរូបមន្ត GSH) បង្កើតជាទឹក និងអុកស៊ីសែន។ •    Glutathione Reductase (L-GHS)៖ ជាប្រភេទមេបញ្ជាការចម្បងរបស់ក្រុម Antioxidantsផ្សេងទៀត ក្រៅពីប្រភេទដែលរលាយជាអង់ស៊ីម។ ជំហានដំបូង L-glutathione បានទៅបន្សាបរ៉ាឌីកាល់អ៊ីដ្រុកស៊ីត ដោយស្រូបយកអ៊ីយ៉ុងពុលពី DNA ឬសារធាតុដទៃទៀត។ លើសពីនេះទៀតវាបានបណ្តុះនូវពពួកវីតាមីនC ទម្រង់ Ascorbate ដែលជាវីតាមីនCខូចគុណភាព ឲ្យក្លាយជា Ascorbic Acid វិញ។ ជាក់ស្តែង ចំពោះ glutathione វាត្រូវបានរលាយក្នុងទឹកដោយសារចំណីអាហារពីខាងក្រៅដូចជាបន្លែ សាច់មាន់ ឬសាច់គោ តែត្រូវនៅក្រោម៦០ដឺក្រេ។ កត្តារួមផ្សំមួយទៀតគឺ L-Selenomethionine មាននាទីសម្រាប់ជួយបន្សាប Peroxide (អុកស៊ីសែនពុល) និង glutathione ពុល (GSSH) ដែលកើតក្រោយបន្សាបរ៉ាឌីកាល់សេរីពុល ឲ្យក្លាយទៅជា glutathione ដែលមានមុខងារជាអ្នកបន្សាបជាតិពុលវិញ។ •    Antioxidants ផ្សេងទៀត៖     -    វីតាមីនC៖ ជា Antioxidants ខ្លាំងមួយសិ្ថតក្រោមទម្រង់ Ascorbic Acid  ដោយបំផ្លាញរ៉ាឌីកាល់សេរីរលាយក្នុងទឹកឲ្យក្លាយជាអុកស៊ីតកម្ម។ លើសពីនេះ វីតាមីនCក៏មានមុខងារជួយបណ្តុះវីតាមីនE (Tocopherol ដែលត្រូវបានធ្វើអុកស៊ីតកម្ម ហើយបង្វែរឲ្យទៅជា Antioxidants វិញ​ ទម្រង់ Tocopheryl) ដែលធ្វើអុកស៊ីតកម្មហើយ មកជាវីតាមីនE មានគុណភាពវិញផងដែរ។     -    វីតាមីនE៖ មានមុខងារជួយរំលាយសារធាតុខ្លាញ់ដែលធ្វើអុកស៊ីតកម្មជាពិសេសពពួក LDL (Low Density Lipoproteins) មិនឲ្យទៅជាពុល។     -    B-carotene៖ វាមានតួនាទីបំផ្លាញពពួកអុកស៊ីសែនប្រតិករដែលកាចសាហាវ ពិសេសពពួក B-carotene មាននៅក្នុងស្បែក បេះដូង។     -    Ubiquinol៖ ប្រភេទ Antioxidants  បំផ្លាញនូវពពួកអុកស៊ីសែនទោល ពពួករ៉ាឌីកាល់អ៊ីដ្រុកស៊ីត ដែលមានច្រើនបំផុតនៅក្នុងបេះដូង។ •    អាហារបំប៉ន៖ ប្រទាលកន្ទុយក្រពើ រមៀត ឬផ្លែញ ក៏ត្រូវបានចាត់ទុកជា Antioxidants ដែលមានក្នុងចំណីអាហារប្រចាំថ្ងៃ។ Antioxidants ដែលមាននៅក្នុងខ្លួនស្រាប់ រួមជាមួយការញ៉ាំបញ្ចូលពីខាងក្រៅ ជួយការពាររាងកាយពីជំងឺផ្សេងៗ ធ្វើឲ្យមានភាពរឹងមាំ និងអាចរក្សាបាននូវតុល្យភាពរវាងរ៉ាឌីកាល់សេរី ប្រកបដោយប្រសិទ្ធភាព។ បកស្រាយដោយ ៖ វេជ្ជបណ្ឌិត ហ៊ឹម គុយ ឯកទេសជំងឺទូទៅ ថ្លើម និងអាហារូបត្ថម្ភ មានតួនាទីជាអនុប្រធានមន្ទីរសុខាភិបាលកងទ័ពជើងគោក ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក

Isoflavones គឺអឺស្ត្រូសែនពីរុក្ខជាតិ ហើយវាជាអ្នកសម្របសម្រួលកម្រិតអឺស្ត្រូសែនរបស់រាងកាយឲ្យមកឋិតនៅក្រោមការគ្រប់គ្រង។ ករណីដែលអឺស្ត្រូសែននៅក្នុងខ្លួនឡើងខ្លាំងពេក ដូចជាករណីស្ត្រីដែលស្ថិតក្នុងដំណាក់កាលត្រៀមអស់រដូវ នោះ Isoflavones នឹងធ្វើការរារាំងឥទ្ធិពលដ៏លើសលុបរបស់អឺស្ត្រូសែនទៅលើកោសិកា។ ដោយឡែក ករណីដែលអឺស្ត្រូសែនពុំមានកម្រិតគ្រប់គ្រាន់ ដូចជាក្នុងករណីស្ត្រីអស់រដូវ នោះIsoflavones នឹងបន្សាំខ្លួនឲ្យដូចនឹងអឺស្ត្រូសែនក្នុងខ្លួន តែបញ្ចេញឥទ្ធិពលក្នុងកម្រិតស្រាលជាង។ ហេតុនេះ វាត្រូវបានដឹងថាមានសកម្មភាព ក៏ដូចជាអត្ថប្រយោជន៍ជាច្រើនចំពោះស្ត្រីអស់រដូវដោយក្នុងនោះរួមមាន៖ ធ្វើឲ្យឆ្អឹងរឹងមាំ តាមការសិក្សានៅតាមបណ្តាអាស៊ានប្រទេសបានឲ្យដឹងថាស្ត្រីអស់រដូវដែលបានទទួលទានអាហារដែលសម្បូរដោយ Isoflavones មានដង់ស៊ីតេឆ្អឹងខ្ពស់ជាងនៅឆ្អឹងខ្នងផ្នែកខាងក្រោម បើធៀបនឹងស្ត្រីដែលមិនសូវបានទទួលទាន។ ភស្តុតាងដែលបង្ហាញថា Isoflavones មានសកម្មភាពការពារឆ្អឹងត្រូវបានបង្ហាញឡើងដោយសមត្ថភាពក្នុងការភ្ជាប់ដោយជម្រើសទៅនឹងរេសិបទ័ររបស់អឺស្ត្រូសែន។ ករណីដែលសកម្មភាពក្នុងការការពារឆ្អឹងនេះត្រូវបានបន្តរហូតដល់អាយុច្រើន នោះវាក៏អាចធ្វើឲ្យថយចុះនូវហានិភ័យនៃជំងឺពុកឆ្អឹកនិងអត្រាប្រេះបែកឆ្អឹងផងដែរ។ ការប្រឆាំងនឹងអុកស៊ីតកម្ម ក្នុងចំណោមអត្ថប្រយោជន៍ពីឥទ្ធិពលប្រឆាំងអុកស៊ីតកម្ម  Isoflavones  ត្រូវបានដឹងថាជាការការពារប្រព័ន្ធសរសៃប្រសាទដ៏សំខាន់ក្នុងករណីស្ទះសរសៃឈាមខួរក្បាលបណ្តោះអាសន្ន (TFCI) នេះបើតាមការពិសោធន៍លើកណ្តុរឈ្មោល និងកណ្តុរញីដែលបានកាត់សរីរាង្គអូវែចេញ។ Isoflavonesត្រូវបានបង្ហាញថាអាចជួយដល់បញ្ហាស្វិតសាច់ដុំដែលជាបញ្ហាកើតឡើងលើមនុស្សចាស់ និងអ្នកដែលមិនសូវមានការរស់នៅសកម្មទៀតផង។ ការប្រឆាំងនឹងជំងឺលើសទម្ងន់ ជំងឺលើសទម្ងន់ ជាភាពខុសប្រក្រតីនៃតុល្យភាពថាមពល និងមានទំនាក់ទំនងផងដែរទៅនឹងភាពលើសនៃអាំងស៊ុយលីនក្នុងឈាម ភាពស៊ាំនៃអាំងស៊ុយលីន ព្រមទាំងភាពខុសធម្មតានៃមេតាបូលីសទៅលើលីពីត។ Isoflavones ត្រូវបានជឿថាអាចមានអន្តរអំពើជាមួយនឹងរេសិបទ័រអឺស្ត្រូសែនដែលមាននៅក្នុងកោសិកា ដែលជាលទ្ធផលធ្វើឲ្យមានការថយចុះនូវការប្រមូលផ្តុំនៃជាតិលីពីត និងការចែកចាយនៃជាលិកាខ្លាញ់។ ការប្រឆាំងនឹងជំងឺទឹកនោមផ្អែម Isoflavones ត្រូវបានបង្ហាញថាមានសារប្រយោជន៍ចំពោះជំងឺទឹកនោមផ្អែម ដោយសារសកម្មភាពដូចនឹងអឺស្ត្រូសែនរបស់រាងកាយ និងសមត្ថភាពក្នុងការការពារប្រតិកម្មអុកស៊ីតកម្មនៃខ្លាញ់ចេញដោយសារស្ករគ្លុយកូស ព្រមទាំងរារាំងការចាប់យកគ្លុយកូសនៅក្នុងពោះវៀនតូច ដោយកាត់បន្ថយភ្នាក់ងារដឹកជញ្ជូនគ្លុយកូសដែលពឹងផ្អែកលើសូដ្យូមផងដែរ។ ជាលទ្ធផល វាជួយកាត់បន្ថយនូវអត្រាកើននៃជាតិស្ករក្នុងឈាមក្រោយទទួលទានអាហារ។ ការប្រឆាំងនឹងជំងឺមហារីក ការប្រើប្រាស់ Isoflavones ជាការព្យាបាលដ៏មានអានុភាពនៅក្នុងករណីជំងឺមហារីក គឺមានទំនាក់ទំនងនឹងសកម្មភាពប្រឆាំងការលូតលាស់មិនប្រក្រតីនៃកោសិកា ឬការលូតលាស់នៃកោសិកាមិនប្រក្រតី (antineoplastic) របស់វា។ វាក៏ត្រូវបានដឹងថាអាចរារាំងនឹងដំណើរកើតឡើងនៃដុំសាច់ដោយសារចលនការមួយចំនួនទៀតផងដែរ។ ឥទ្ធិពលជំនួយដល់បេះដូង និងចរន្តឈាម Isoflavones អាចធ្វើឲ្យដំណើរលូតលាស់នៃការបង្កើតឡើងនូវបន្ទះខ្លាញ់ក្នុងសរសៃឈាម តាមរយៈការរារាំងការស្អិតជាប់នៃកោសិកា និងធ្វើឲ្យខូចខាតនូវសកម្មភាពនៃកត្តាជាក់លាក់សម្រាប់ជំរុញការលូតលាស់មួយចំនួនដូចជា platelet derived growth factor និង cytokines ដែលអាចជះឥទ្ធិពលដល់ការកកើតនៃដំបៅ។ ក្រៅពីនោះវាក៏រារាំងអង់ស៊ីម tyrosine kinases ព្រមទាំងធ្វើឲ្យថយចុះនូវការធ្វើអុកស៊ីតកម្មលើលីពីតផងដែរ។ អត្ថប្រយោជន៍លើស្បែក ភាពខូចខាតសុខភាពស្បែកចំពោះស្ត្រីអស់រដូវអាចមានទំនាក់ទំនងជាចម្បងនឹងដំណើរចាស់ជរាទៅតាមអាយុ ការប៉ះពាល់នឹងកម្តៅថ្ងៃ និងមួយចំណែកជាលទ្ធផលនៃការថយចុះនូវអឺស្ត្រូសែនក្នុងខ្លួន។ Isoflavones ជាពិសេស genistein មានភាពជាប់ខ្ពស់នឹងរេសិបទ័រប្រភេទ ß ដែលច្រើនមាននៅក្នុងឆ្អឹង ស្បែក និងប្រព័ន្ធសរសៃឈាមបេះដូង ជាមួយនឹងសកម្មភាពប្រឆាំងអុកស៊ីតកម្ម និងសកម្មភាពដូចនឹងអឺស្ត្រូសែនអាចជួយក្នុងបញ្ហានេះបាន។ អត្ថប្រយោជន៍លើភាពរួមស្វិតនៃទ្វារមាស ភាពរួមនៃទ្វារមាសជាបញ្ហារួមមួយសម្រាប់ស្ត្រីជាច្រើននៅក្នុងវ័យអស់រដូវដែលផ្តល់ជាផលរំខានជាច្រើនរួមមាន ភាពស្ងួត រមាស់ រលាកក្តៅក្រហាយ ឈឺ ធ្លាក់ស និងឈឺចាប់ពេលរួមភេទជាដើម។ នៅក្នុងការចុះផ្សាយនៅក្នុងព្រឹត្តិបត្រព័ត៌មាន Obstetrics & Gynaecology (2016)Isoflavones ត្រូវបានបង្ហាញថាអាចធ្វើឲ្យប្រសើរឡើងលើអាការៈទៅលើទ្វារមាសដែលបានរៀបរាប់ខាងលើជាបន្តបន្ទាប់។ អត្ថប្រយោជន៍លើមុខងារនៃការគិត ការរៀនសូត្រ ភាពចង់ដឹង ការចងចាំ គឺសុទ្ធសឹងទាក់ទងនឹងមុខងារនៃការគិត ដែលមុខងារទាំងនេះត្រូវបានបង្ហាញនៅក្នុងព្រឹត្តិបត្រព័ត៌មាន Menopause (2015) ថាអាចមានការប្រសើរឡើងចំពោស្ត្រីក្រោយអស់រដូវដែលបានប្រើប្រាស់ Isoflavones ។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក

Amenorrhea ជាអវត្តមានការមករដូវ ឬនិយាយឲ្យខ្លី គឺការបាត់រដូវប្រចាំខែរបស់ស្ត្រី និងនារីគ្រប់វ័យនៃការបន្តពូជ។ តាមធម្មជាតិនៃស្រ្តី ការបាត់រដូវតងតែកើតឡើងជាទូទៅ អំឡុងពេលមានផ្ទៃពោះ ស្រ្តីបំបៅដោះកូន នៅវ័យកុមារមិនទាន់ពេញវ័យ និងវ័យចំណាស់អស់រដូវ។ បញ្ហានៃការមិនមានរដូវនេះ កើតឡើងច្រើនលើនារី និងស្រ្តីគ្រប់វ័យ នៅក្នុងប្រទេសកម្ពុជា ដែលតម្រូវឲ្យពួកគាត់ទៅពិគ្រោះ និងពិភាក្សាជាមួយវេជ្ជបណ្ឌិតជំនាញផ្នែករោគស្រ្តី និងក្រពេញអ័រម៉ូន។ ជាក់ស្តែង ការអវត្តមាននូវរដូវរបស់ស្ត្រីចែកចេញជា ពីរផ្នែក៖ •    ផ្នែកទី១ (Primary amenorrhea)៖  គឺការមិនមករដូវដំបូងដែលចាប់គិតពីកុមារនៅអាយុ ១៣ឆ្នាំឡើងទៅ ដោយសារកត្តារីកលូតលាស់មិនប្រក្រតីពីកំណើតនៃអវយវៈស្បូន ឬមេជីវិតបន្តពូជ និងការពន្យារពេលនៃការមករដូវ (ឧទាហរណ៍ ១៨ឆ្នាំ ហើយមិនមានរដូវសោះ)។ •    ផ្នែកទី២ (Secondary amenorrhea)៖  គឺបណ្តាលមកពីការរំខានពីផ្នែកខួរក្បាល (hypothalamus and pituitary gland) ដែលការបាត់រដូវនេះ អាចរាប់បានចាប់ពី៣ខែឡើងទៅ បន្ទាប់ពីគាត់មានរដូវពីមុនធម្មតាមក ឬក៏ចាប់ពី៩ខែឡើងទៅ បន្ទាប់ពីគាត់មានរដូវដែរ តែបន្តិចបន្តួចប៉ុណ្ណោះ ឬមកមិនទៀងទាត់។ មូលហេតុ និងកត្តាប្រឈម មូលហេតុចម្បងដែលបង្កឲ្យអវត្តមាននៃរដូវ គឺ៖ •    ស្រកទម្ងន់ ឬទម្ងន់ចុះថយ •    ការប្រើប្រាស់ថ្នាំពន្យារកំណើត ឬអ័រម៉ូនឡើងដោយសារការចាក់ថ្នាំ និងការចាក់ថ្នាំប្រព័ន្ធប្រសាទ ( Antipsychotic drug) •    ការបំបៅដោះ •    ជំងឺខ្សោយពោះវៀន (Celiac Disease) •    ជំងឺពីកំណើត (Mayer-Rokitansky-KüsterHauser syndrome) •    ស្ត្រេស •    ការមានផ្ទៃពោះជាដើម។ ចំពោះបងប្អូននារី គឺមានការប្រឈមខ្ពស់អាចកើតមាននៅត្រង់អាយុចាប់ពីពេញវ័យ រហូតដល់វ័យនៃការអស់រដូវ ឬជុំវិញនៃការអស់រដូវ។    រោគសញ្ញាជាក់ស្តែង សញ្ញាដែលលេចឡើង នៅពេលស្រ្តីអវត្តមាននៃវដ្តរដូវមាន៖ •    ការបាត់រដូវ •    ការជ្រុះសក់ •    ការឈឺក្បាល •    ស្រវាំងភ្នែក •    មុខមានដុះរោមប្លែក •    ឈឺចាប់ក្នុងពោះ •    កើតមុន •    មានភាពមួម៉ៅ តានតឹង និងឆេវឆាវ •    មានអារម្មណ៍ថា មានកម្តៅភាយចេញពីខ្លួន។ ការធ្វើរោគវិនិច្ឆ័យ និងព្យាបាល វាមិនមែនជាការងាយស្រួលទេ ក្នុងការធ្វើរោគវិនិច្ឆ័យវិបត្តិនៃការមិនមករដូវនេះ។ ដំបូង គ្រូពេទ្យនឹងសាកសួរព័ត៌មានផ្សេងៗពីអ្នកជំងឺ និងធ្វើតេស្ត ដើម្បីពិនិត្យរកនូវមូលហេតុនៃការមិនមានរដូវ តាមរយៈការបូមឈាមយកទៅពិនិត្យ ការពិនិត្យមាត់ស្បូន និងការពិនិត្យរូបសាស្រ្ត (Echography, CT Scans, X-ray, MRI) ជាដើម។ បន្ទាប់ពីបានធ្វើរោគវិនិច្ឆ័យច្បាស់លាស់ហើយ អ្នកជំងឺនឹងត្រូវព្យាបាលតាមសភាពជំងឺ ដោយការប្រើថ្នាំលេប និងធ្វើការតាមដានជាចំាបាច់ទៅតាមវេជ្ជបញ្ជារបស់គ្រូពេទ្យជំនាញ។ ផលវិបាក និងការការពារ ករណីអ្នកជំងឺមិនបានទទួលការព្យាបាលបានទាន់ពេលវេលាទេនោះ ពួកគាត់នឹងអាចប្រឈមជាមួយផលវិបាកនានាដូចជា៖ •    វិបត្តិអត់កូន •    ការពុកឆ្អឹង (Osteoporosis) •    ផលរំខានផ្សេងៗលើផ្នែកអារម្មណ៍ និងផ្លូវចិត្ត។ តាមការសិក្សាស្រាវជ្រាវ មិនទាន់មានវិធីសាស្រ្ត ដើម្បីការពារពីបញ្ហានៃការមិនមករដូវនោះនៅឡើយទេ។ ម៉្យាងវិញទៀត គ្រូពេទ្យជំនាញតែងតែជួបអ្នកជំងឺ នៅពេលដែលពួកគាត់មានបញ្ហាផ្សេងៗដូចជា វិបត្តិអត់កូន និងវិបត្តិមិនមករដូវ។ សូមបងប្អូននារី និងស្រ្តីទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា អញ្ជើញទៅពិភាក្សាពីបញ្ហានេះជាមួយវេជ្ជបណ្ឌិតឯកទេសរោគស្រ្តីដែលមានជំនាញច្បាស់លាស់ ដើម្បីធ្វើរោគវិនិច្ឆ័យបានត្រឹមត្រូវ  និងព្យាបាលតាមដានសភាពជំងឺទាន់ពេលវេលា។ បកស្រាយដោយ ៖ វេជ្ជបណ្ឌិត យូ ម៉ូលីន  ឯកទេស សម្ភព និងរោគស្រ្តី នៃមជ្ឈមណ្ឌលជាតិ គាំពារមាតា និងទារក បន្ទប់ពិគ្រោះជំងឺ ម៉ី ស៊ីថាច យូម៉ូលីន និងគ្លីនិកក្បាលថ្នល់ ។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក
Top